ឯកសារពាក់ព័ន្ធរួមមាន៖
ទីផ្សារភាគហ៊ុន ខណៈនេះ និយាយអំពី Stock Market ភាសាខ្មែរ ពោរពេញដោយការភ័ន្តច្រឡំ បើសិនជាអ្នកសរសេរនោះ គ្មានចិត្តស្មោះត្រង់ ខ្លាចថោគទាប ខ្លាចគេថា អន់-- ឧ. ពេលនិយាយអំពី ផ្សារហ៊ុន តើភាសាអគ្លេស ឬ បារាំង ឬភាសាបច្ចេកទេស គេហៅថា ម៉េច? បើសិនគេ ផ្សារហ៊ុន គឺជា Security Exchange ចុះ Stock Market បកប្រែថា ម៉េច? ផ្សារហិរញ្ញវត្ថុ ជាអ្វី? Financial Market ស្ថិតបរិបទបែបនេះ បានជា ខ្ញុំសរសេរ វិភាគ អំពី ខ្លឹមសារ អំពីល្បិចក្នុងការរកស៊ី....
សូមធ្វើការវិភាគថា លុយធំ លុយច្រើន មានតែនៅធនាគារធំ Bank. អ្នកវិនិយៅគទុន ត្រូវការលុយធ្វើបែបម៉េច? មិនអាចទៅខ្ចីគេបានស្រួលៗទេ ត្រូវ ពឹង ធនាគារជំនាញ តាមវិស័យ ដូចគេហៅថា ខ្ទង់ គឺខ្ទង់វិនិយោគកសិកម្ម? ឧស្សាហកម្ម? សំណង់ ទេសចរណ៍ ?។ លុយនៅធនាគារធំឯបរទេស គឺជាលុយ ដុល្លាអាមេរិក ហៅថា ឃ្លាំង ឬ ស្តុក (Stock Market ) ត្រូវចូលមកធនាគារស្រុកខ្មែរផង ហៅជា ( Share Market ) ត្រូវចូលមកដល់ដៃ យើងជាអ្នកវិនិយោគគិនផង ( ងShare Market ដែរ ) សំណួរថា តើលុយហ្នឹង មានសន្តុសុខ សុវត្ថិភាព ឬ ទេ? ប្រាកដជាគ្មាន ដូច្នេះត្រូវការ ស្ថាបនមួយទៀត ធ្វើកិច្ចការនេះ គឺ Security ផង និង Exchange ផង បានន័យថា លុយត្រូវមកដល់ តាមកាលកំណត់ និង ត្រូវដូរជា លុយរៀល គាត់អត្រាការប្រាក់ សងបែបម៉េច? ដែលគេហៅថា សន្តិសុខ Security ដូចជាយើង យកលុយ ១០០ ដុល្លា ទៅដូរនៅផ្សារ គេត្រូវពិនិត្យមើលសិនថា លុយរហែក? ឬ ក្លែងក្លាយ បន្ទាប់បានគេ ដូរជាលុយខ្មែរ...។ សរុបទៅ ប្រទេសណាក៍មាន Security Exchange នេះដែរ ដូចជា Cambodia Security Exchange, Canada Security Exchange តែ ផ្សារ Stock Market លុះណាប្រទេសនោះ រីកចម្រើនខ្លាំងទើបអាចបង្កើតបាន ៕
អត្ថប្រយោជន៍នៃទីផ្សារភាគហ៊ុន
ហេតុអ្វីបានជាស្ទើតែគ្រប់ប្រទេសទាំងអស់សុទ្ធតែមានផ្សារភាគហ៊ុន បើទោះបីជាពេលខ្លះយើងអាចប្រទះឃើញពីវិបត្តិសេដ្ឋកិច្ច ឬវិបត្តិហិរញ្ញវត្ថុ ដែលកើតចេញពីការធ្លាក់ចុះនៃទីផ្សារភាគហ៊ុន? តើមានមូលហេតុអ្វីខ្លះ ដែលនាំឱ្យមានការបង្កើត នឹងអភិវឌ្ឍទីផ្សារភាគហ៊ុននេះ? ជាការពិតណាស់ ដោយសារតែទីផ្សារភាគហ៊ុន ដែលជាផ្នែកដ៏សំខាន់មួយនៃទីផ្សារហិរញ្ញវត្ថុ មានអត្ថប្រយោជន៏ទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូចនេះក្នុងនាមយើងជាវិនិយោគិន ឬនិស្សិតមួយរូប យើងគួរតែសិក្សាស្វែងយល់បន្ថែមពីទំនាក់ទំនងនៃទីផ្សារភាគហ៊ុនជាមួយនឹងសេដ្ឋកិច្ចជាតិ ក៏ដូចជាអត្ថប្រយោជន៍របស់ទីផ្សារភាគហ៊ុនចំពោះវិនិយោគិន៖
- +ចំពោះសេដ្ឋកិច្ចជាតិ៖ -ទីផ្សារភាគហ៊ុនធ្វើឱ្យមានលំហូរសាច់ប្រាក់ពីក្រុមហ៊ុនដែលត្រូវការដើមទុន ទទួលបានមូលធនដោយផ្ទាល់ពីវិនិយោគិន។
- -ទីផ្សារភាគហ៊ុន ធ្វើឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកអាជីកម្មរបស់ខ្លួន ដូចនេះផលិតកម្មក៏កើនឡើង ហើយប្រាក់ចំនូលក៏កាន់តែច្រើន មានន័យថាផលិតផលក្នុងស្រុកមានកំណើន ដែលចូលរួមចំនែកដល់កំណើនសេដ្ឋកិច្ចជាតិ។
- -វិស័យនានាក៏មានការរីកចម្រើន ដោយភាគហ៊ុនិកដើម អាចលក់ភាគហ៊ុនរបស់ខ្លួនក្នុងថ្លៃខ្ពស់ នឹងយកទៅវិនិយោគក្នុងវិស័យថ្មី។
- -ចំណូលជាតិមានការកើនឡើង ព្រោះអាជីវកម្មរបស់ក្រុមហ៊ុនរីកចម្រើន នោះក្រុមហ៊ុននឹងត្រូវបង់ពន្ធកាន់តែច្រើន។
- -ទីផ្សារភាគហ៊ុន គឺជាសូចនាករមួយដែលអាចអោយយើងព្យាករណ៏ពីស្ថានភាពសេដ្ឋកិច្ចជាតិពេលអនាគត តាមរយៈ ការប្រែប្រួលសន្ទស្សន៍ផ្សារបច្ចុប្បន្ន។
- -ជំរុញឱ្យមានការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន និងបង្កើនការងារក្នុងស្រុក។
- -និងទាក់ទាញអោយមានការវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment)។
- + ចំពោះវិនិយោគិន៖ -ទទួលបាននូវប្រាក់ចំណេញ នៅពេលថ្លៃភាគហ៊ុនកើនឡើង។
- -ជាប្រភពចំនូលបន្ថែម បន្ទាប់ពីការងារប្រចាំថ្ងៃ ដោយវិនិយោគិននឹងអាចទទួលបានភាគលាភ ទៅតាមស្ថានភាពសារជីវកម្មរបស់ក្រុមហ៊ុន។
- -ក្លាយជាភាគហ៊ុនិករបស់ក្រុមហ៊ុន ដោយមិនចាំបាច់មានដើមទន់ច្រើន។ ការជួញដូរភាគហ៊ុននៅកម្ពុជា អនុញ្ញាត្តិចាប់ពីមួយហ៊ុនឡើងទៅ។
- -មានការលើកទឹកចិត្តពន្ធទៅលើភាគលាភ ដែលទទួលបាន និងពន្ធនានា។
- -ទទួលបាននូវការវិនិយោគថ្មីមួយទៀត បន្ថែមពីវិនិយោគផ្សេងៗ និងអាចជ្រើសរើសភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងវិស័យខុសៗគ្នា ឬអាចនិយាយថាជាឱកាសវិនិយោគមួយបន្ថែមទៀតលើការបើកអាជីវកម្មរកស៊ីខ្លួនឯង ឬចូលហ៊ុនធ្វើអាជីវកម្មជាមួយបងប្អូនឬមិត្តភ័ក្រ។
- -បង្កើតទំលាប់សន្សំ និងវិនិយោគ។
ដូចនេះ យើងទាំងអស់គ្នាគួរចាប់ផ្តើមវិនិយោគនៅថ្ងៃនេះ ដើម្បីសំរេចផែនការអនាគតនានា ព្រោះទីផ្សារភាគហ៊ុនកម្ពុជាបច្ចប្បន្នជាឱកាសល្អ សម្រាប់អ្នកក្នុងការរៀនសូត្រ ក៏ដូចជាទទួលបានបទពិសោធន៍ ដើម្បីក្លាយជាវិនិយោគិនជោគជ័យនៅថ្ងៃខាងមុខ៕
ស
ផ្សារហ៊ុនពិភពលោកផ្សារហ៊ុននៅទូទាំងពិភពលោកកំពុងជ្រួលច្របល់ ខណៈករណីឆ្លងមេរោគកូរ៉ូណាមានការកើនឡើង ការផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មី បាននិងកំពុងធ្វើឲ្យពិភពលោកមានការជ្រួលច្របល់យ៉ាងខ្លាំង ខណៈដែលចំនួនអ្នកស្លាប់ និងឆ្លងវីរុសនេះ កំពុងមានការកើនឡើងជាលំដាប់។ ទន្ទឹមនឹងនេះ ទីផ្សារហ៊ុននៅអាស៊ី អាមេរិក និងអឺរ៉ុបនាប៉ុន្មានថ្ងៃមកនេះ ក៏បានបញ្ហាញពីសញ្ញាដាំក្បាលចុះគួរឲ្យកត់សម្គាល់ផងដែរ។តាមការរាយការណ៍ដោយសារព័ត៌មាន Bloomberg បានឲ្យដឹងថា ផ្សារភាគហ៊ុនអាស៊ី និងនៅប្រទេសចិនផងដែរ នៅថ្ងៃអង្គារនេះ បានបង្ហាញពីសញ្ញាធ្លាក់ចុះ បន្ទាប់ពីថ្មីៗនេះ មានការផ្ទុះឡើងនូវវីរុសរលាកផ្លូវដង្ហើមថ្មី ឈ្មោះកូរ៉ូណា ដែលពិភពលោកកំពុងមានការព្រួយបារម្ភ និងទប់ស្កាត់យ៉ាងខ្លាំង។ ការធ្លាក់ចុះនៃទីផ្សារហ៊ុននេះ គឺបន្ទាប់ពីវិនិយោគិន បានព្យាយាមរងចាំមើលពីទំហំនៃផលប៉ះពាល់សេដ្ឋកិច្ចដោយសារវីរុសកូរ៉ូណានេះ ខណៈដែលការទិញលក់មិនមានភាពសកម្មនោះឡើយ។
ភាគហ៊ុននៅប្រទេសជប៉ុន គឺមានការខាតបង់ច្រើនជាងគេ ចាប់តាំងតែពីខែសីហា២០១៩មក ដោយសារតែមានការព្រួយបារម្ភពី សង្គ្រាមពាណិជ្ជកម្ម ហើយបច្ចុប្បន្នក៏ត្រូវប្រឈមនឹងបញ្ហាការផ្ទុះឡើងនៃវីរុសកូរ៉ូណាទៀត ពោលនៅថ្ងៃអង្គារនេះ ផ្សារភាគហ៊ុនជប៉ុន បានបន្តធ្លាក់ចុះ ០,៨%ទៀត។ រីឯ ភាគហ៊ុននៅកូរ៉េខាងត្បូង បានធ្លាក់ចុះជាង ៣% ខណៈដែលទីផ្សារហ៊ុនប្រទេសនេះ បានបើកជាថ្មី បន្ទាប់ពីឈប់សម្រាក។ ដោយឡែក ភាគហ៊ុននៅអូស្ត្រាលីវិញ ក៏មិនបង្ហាញពីភាពល្អប្រសើរនោះដែរ។ សម្រាប់ភាគហ៊ុននៅប្រទេសចិនវិញ បានធ្លាក់ចុះជិត ១% នៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការធ្លាក់ចុះជិត៦% កាលពីថ្ងៃចន្ទ។ ចំណែកផ្សារហ៊ុនហុងកុងវិញ គ្រោងនឹងបើកឡើងវិញនៅថ្ងៃពុធសប្ដាហ៍នេះបន្ទាប់ពីឈប់សម្រាក់អំឡុងបុណ្យចូលឆ្នាំចិន ខណៈដែលការណែនាំចុងក្រោយពីទីផ្សារចិន គឺត្រូវបើកដំណើរការឡើងវិញកាលពីថ្ងៃចន្ទ។ ទន្ទឹមនឹងនេះ ប្រទេសចិននៅថ្ងៃអង្គារនេះ បានរាយការណ៍អំពីការកើនឡើងបន្ថែមទៀតនៃចំនួនអ្នកស្លាប់ និងឆ្លងមេរោគ កូរ៉ូណា ពោល គិតមកទល់នឹងម៉ោង ១ កន្លះ រសៀលថ្ងៃអង្គារ ទី២៨ មករានេះ បើតាមការរាយការណ៍ ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណានេះ បានកើនឡើងដល់ ១០៧នាក់ និងចំនួនអ្នកដែលមានផ្ទុកមេរោគនេះ មានរហូតដល់ទៅជាង៤៤០០នាក់។
អ្នកជំនាញសេដ្ឋកិច្ចបានះអាងថា ការថយចុះនៃហានិភ័យនៅក្នុងផ្សារហ៊ុន ទំនងជាមិនប្រសើរឡើងទេ រហូតទាល់តែមានការប្រកាសថា ការរាលដាលនៃវីរុសកូរ៉ូណានេះ គឺត្រូវបានគ្រប់គ្រង។ ប៉ុន្ដែ ឥឡូវនេះ កង្វះព័ត៌មានអវិជ្ជមានអំពីរឿងនេះ ដែលវាទំនងជាធ្វើឲ្យវិនិយោគិន នៅតែមានការការពារខ្លួនកាន់តែខ្លាំង មុនធ្វើការវិនិយោគ។
បើតាមសារព័ត៌មាន New York Times មិនមែនមានតែផ្សារភាគហ៊ុន អាស៊ីក៏ដូចជាចិននោះទេ បានធ្លាក់ចុះ ភាគហ៊ុននៅអាមេរិក និងអឺរ៉ុប ក៏បានបង្ហាញពីការធ្លាក់ចុះដូចគ្នា។ តួយ៉ាង គិតត្រឹមថ្ងៃចន្ទទី ២៧ មករាកន្លងទៅនេះ តម្លៃភាគហ៊ុននៅក្នុងផ្សារហ៊ុនអាមេរិក S&P 500 បានធ្លាក់ចុះជាង ១,៥% ខណៈដែលផ្សារហ៊ុនចងក្រភពអង់គ្លេស ធ្លាក់ចុះប្រមាណ២,៣%។
បើតាមការគូសបញ្ជាក់របស់ Bloomberg ក្រៅពីតម្លៃភាគហ៊ុនដាំក្បាលចុះ គេសង្កេតឃើញថា តម្លៃប្រេងឆៅក៏បានធ្លាក់ចុះដែរ ជាក់ស្ដែងទីផ្សារប្រេងឆៅដាក់លក់នៅក្នុង West Texas Intermediate បានធ្លាក់ចុះ ០,២% មកនូវតម្លៃ ប្រមាណ៥៣ដុល្លារ ក្នុងមួយបារ៉ែល។ ជាមួយគ្នានេះ តម្លៃមាស ក៏បានធ្លាក់ចុះ ០,២% ដូចទៅនឹងប្រេងឆៅដែរ ដែលមានតម្លៃមកនៅ ជាង ១៥០០ ដុល្លារ ក្នុងមួយអោន៕
ផ្សារហ៊ុនធំៗទាំង ២៩ រួមមាន៖
- Share Market 👈 គេនិយាយអំពីការ ទិញ និង លក់ Share
- Stock Exchange 👈 គេនិយាយអំពីការ មាន Stock សម្រាប់ អ្នកទិញ និងអ្នក លក់
- Over the counter trade 👈 អ្នកលក់គ្មានទីតាំងច្បាស់លាស់ មិនសូវល្បី ដូចជាអ្នកលក់ ឡេ Online
- Stock 👈 គឺម្ចាស់ក្រុមហ៊ុនផលិតផល ដាក់លក់ Stock ផ្ទាល់
- Share 👈គឺជាការទិញ និង លក់ Share ឧ ខ្ញុំថាខ្ញុំមាន ១០០ Share សំដៅថាខ្ញុំមាន ១០០ ក្រុមហ៊ុន តែបើខ្ញុំថា ខ្ញុំទិញ ១០០ Share គឺសំដៅថា ខ្ញុំទិញពី ក្រុមហ៊ុនតែ ១ ចំនួន ១០០ Share
- Bull Market 👈តម្រូវការឡើងខ្ពស់រហូត ទោះជាធ្លាក់ក័ធ្លាក់ក្នុងន័យឡើង ដូចជា ឡើងពី ១០០ ទៅ ដល់ ១០០០ តែមានកន្លែងធ្លាក់ គឺពី ១០០ ទៅដល់ ១២០ បែរជាធ្លាក់ចុះ មក ១១០ វិញ។ ដូចជា ឡាន Luxus លក់កើនរហូត អ្នកណារកស៊ី ឡានផ្សេងពីនេះ មិនសូវចំណេញ ព្រោះ Demand វាធំជាង Supply . សំដៅថា តម្លៃស្តុក ឡើង
- Bear Market 👈ផ្ទុយពី ខាងលើ គឺ សំដៅថាតម្លៃស្តុកធ្លាក់ចុះ ជាទូទៅ វាចុះ ២០% តម្លៃអង្ករចុះស្រឺតៗ ជាលំដាប់ ជាឪកាស បើសិនជាយើងមានលុយ ទិញអង្ករស្តុកទុក ថ្ងៃក្រោយចំណេញខ្ពស់
- Order 👈គេនិយាយអំពីគារបញ្ជាទិញ ឬ ការបញ្ជាលក់ ដូចជា មៀនប៉ៃលិន តម្លៃនៅ ថៃ ៥០០០ រៀល/គក Limited Sell ជាតម្លៃនៅរោងចក្រកែច្នៃមៀន ដែលគេត្រូវការ ១០ តោន ។ តម្លៃទិញនៅ កម្ពុជា គេត្រូវ ២០០០ រៀល/គក ជា Limit Order ដូច្នេះឈ្នួញ អាចលក់បាន ៣៥០០ រៀល ឬ ៤០០០ រៀល បើសិនរង់ចាំតម្លៃ ៥០០០ រៀល ឬ ៤៥០០ រៀល អាចប្រឈមការខាតបង់ច្រើន ព្រោះ មានគេ លក់ដែរ
- Bid 👈 សំដៅថា កន្លែងគេ ទិញ ដេញថ្លៃគ្នា គេសួរយើង ហ៊ានទិញតម្លៃណា? ដូចជា ទូតអាមេរិកប្រកាសលក់ សម្ភារៈការិយាល័យចាស់ៗ យើងដេញថ្លៃបាន យកមកលក់បន្ត បានចំណេញច្រើន
- Ask ជាទីផ្សារមួយ ដែលគេសួរយើង រឿងលក់ម្តងថា លក់តម្លៃណា?
- Bid ask spread 👈 សំដៅថា ទីផ្សារជួបជុំគ្នា សួរថា ហ៊ុននោះ លក់តម្លៃ ២០ដុល្លា? ចុះអ្នកទិញ ហ៊ានប៉ុន្មាន? ២១ ដុល្លា ដូច្នេះ តម្លៃ Bid ask spread គឺ ១ ដុល្លា ៕ គេនាំអ្នកទិញ អ្នកលក់ ជួបគ្នាផ្ទាល់ ។
- Market Order 👈 ជាកន្លែងមួយ ដែល អ្នកគួគជេរ Broker ហៅរកអ្នកទិញ ភាគី ខ និង អ្នកលក់ ភាគី ក មកទិញ ក្នុងចំនួនមួយ ជាក់លាក់ ដូចជា ទិញ ១០០ Share ទោះជាតម្លៃណាក៍ដោយ ត្រូវតែទិញ តាមការសន្យា ដែលជាធម្មតា តម្លៃខ្ពស់ ព្រោះ អស់ថ្លៃ កំម្មុយស្យុង
- Limit Order 👈 សំដៅលើការទិញ លក់ ក្នុងលក្ខណមួយជាក់លាក់ដូចជា តម្លៃហ៊ុន ៤០ដុល្លា/ហ៊ុន ជាក់ស្តែង ខ្ញុំចង់ទិញ តម្លៃ ៣០ដុល្លា/ហ៊ុន ដើម្បីលក់វិញបាន ៤០ដុល្លា ដូច្នេះត្រូវធ្វើ Limit Order គឺ មនុស្សច្រើននៅម៉ោង ៧ ព្រឹក ដល់ ម៉ោង ១១ ព្រឹក បើខ្ញុំរង់ចាំទិញនៅ ម៉ោង ១០ នាទី ហ៊ុននឹងមានតម្លៃថោគ ព្រោះគេចេញទៅផ្ទះអស់ ។ នៅតាម ហាង បារ តម្លៃស្រ្តីរកស៊ីផ្លូវភេទ តម្លៃ ១០០ ដុល្លា នៅម៉ោង ១០ យប់ លុះម៉ោង ១១ យប់ តម្លៃ ចុះថោកត្រឹម ២០ ដុល្លា !!
- Day Order 👈 សំដៅថា ការលក់ ដូរ តម្លៃល្អ មានតែ ថ្ងៃនេះ ម៉ោងនេះ ផុតពីហ្នឹង លែងលក់តម្លៃហ្នឹង ដូចជា ថ្ងៃនេះ លក់ មូតូ តម្លៃ ១០០០ ដុល្លា/គ្រឿង បើរង់ចាំដល់ស្អែកតម្លៃហ្នឹងលែងមាន !!
- Good Till Cancel Order 👈 សំដៅថា ជាការជួញដួរមួយ ដែលទោះជាហួសថ្ងៃក៍ដោយ ដូចជាគេ បើមាន ទឹកឃ្មុំសុទ្ធ ខ្ញុំត្រូវការ ១០០ លីត្រ ក្នុងតម្លៃ ១ដុល្លា/លីត្រ ថ្ងៃណាក៍បាន បើមានដឹកយកមកឲ្យខ្ញុំចុះ ! ផ្សារហ៊ុន ដូចគ្នាដែរ ខ្ញុំត្រូវការ ហ៊ុន ABA ចំនួន ១០០ ហ៊ុន តម្លៃ ១០០០ ដុល្លា/ហ៊ុន ទោះថ្ងៃបាន ក៍ព្រមដែរ ខណៈបច្ចុប្បន្ន ហ៊ុនមានតម្លៃ ១៥០០ ដុល្លា/ហ៊ុន ។
- Liquidity 👈 គេនិយាយសំដៅរឿង ទិញ លក់ លឿនដូចទឹក តែការវិនិយោគច្រើនមានគ្រោះ ព្រោះមាន ហានិភ័យពេក ដូចជា ខ្ញុំត្រូវការ លុយ ១ លានដុល្លា បន្ទាន់ ភាគី ក ផ្តល់លុយ មុន ១០ ម៉ឺនដុល្លា ប្រាប់ផ្ញើរប្លង់ផ្ទះ ទៅគេសិន ។ ខ្ញុំសង្ឈឹមបានលុយ ១ លានដុល្លា ខ្ញុំទាក់ទងបញ្ជាទិញទំនិញផ្សេងៗ តែលុយ ១ លានដុល្លា មិនធ្លាក់មក នាំឲ្យ ខាតបង់។ ភាគី ខ បានប្លង់ដីទៅ មិនដឹងថា ដីអ្នកណា? នេះហៅថា Risk ខ្ពស់សម្រាប់ Liquidity
- trading volume 👈 គឺជាជំនួញមួយ ដែល អ្នកទិញចង់បានថោក លក់វិញចង់បានចំណេញខ្ពស់ ក្នុងពេលណាមួយ បណ្តាលឲ្យមាន ចន្លោះ GAP ដូចជា មនុស្សនាំគ្នាសម្រុកទៅ ដកលុយចេញពីធនាគារព្រោះ ការប្រាក់បាន ថោក ១% / ឆ្នាំ គេដកលុយទៅទិញដី បានចំណេញ ៥%/ខែដូច្នេះ ១២ខែ គេមានចំណេញ ៦០% បើធ្វើបែបនេះ ថ្ងៃទី ១ គេដកលុយអស់ ១០,០០០ ដុល្លា ថ្ងៃទី គេដកលុយអស់ ៥០,០០០ ដុល្លា ថ្ងៃទី ៣ ដកលុយអស់ ១៥០,០០០ ដុល្លា ដែលទាមទារការធ្វើ Trading Volume គឺការកំណត់ថា ត្រូវឲ្យដកលុយ ប្រមាណតែ ១០,០០០ដុល្លា/ថ្ងៃ ទៅតាមទំហំទឹកលុយ បើសិន មនុស្ស ១នាក់ ដកលុយ ៥០០០ ដុល្លា ដូច្នេះ អ្នកផ្សេងដកបាន ១០០ ដុល្លា..ដើម្បីមនុស្សច្រើនដកលុយ ជាជាង មនុស្ស ២ នាក ដកលុយអស់ ១០,០០០ ដុល្លា។ ចំណុចនេះ និយាយអំពី តម្លៃហ៊ុននៃក្រុមហ៊ុន លក់ដី លក់ផ្ទះ ។
- initial public offering 👈 សំដៅ ដូចជា ក្រុមហ៊ុនលក់មូតូ ពីមុន មូតូនេះ គឺ ដាក់ចូលផ្សារហ៊ុន បន្ទាប់ អ្នកវិនិយោគ គេទិញ ហ៊ុន របស់ មូតូនោះ តែ ពេលនេះ អ្នកវិនិយោគ មានឪកាសទិញ ហ៊ុនផ្ទាល់ពី ក្រុមហ៊ុនមូតូ
- market capitalization 👈 គេសំដៅការរកស៊ីដើមទុនធំ ឬ តូច បើក្រុមហ៊ុនធំ ល្បី ទុនក៍ធំដែរ ដូចជា ក្រុមហ៊ុនយក្សមានទុន $10 billion ក្រុមហ៊ុនកណ្តាល ទុន $03 billion- $10 billion និងក្រុមហ៊ុនតូច មានទុនតិចជាង $ 03 billion. For example, if a company issues one million shares of stock trading at $50 each, its market capitalization is $50 million ($50 times 1,000,000 shares). បើក្រុមហ៊ុន ក មាន ហ៊ុន ១,០០០,០០០ ហ៊ុន តម្លៃ ៥០ដុល្លា/ហ៊ុន ដូច្នេះតម្លៃទុន ស្មើរ ៥០ លានដុល្លា ។ ការទិញ ហ៊ុនក្រុមហ៊ុនធំ កម្របានចំណេញ គេចូលចិត្តរកស៊ីជាមួយ ក្រុមហ៊ុនតូចៗ ទោះមាន ហានិភ័យខ្ពស់ តែឪកាសចំណេញមាន។
- Mutual Fund 👈 សំដៅដា យើងសុទ្ធតែអ្នកវិនិយោគទុនដូចៗគ្នា ចូលលុយគ្នាប្រមាណ ១០ នាក់ បាន ១ លានដុល្លា បង់ទៅឲ្យ មេខ្យល់ឬ Cash Manager ជាអ្នកចងការលុយ ដែលអ្នក ចងការលុយនេះ គេទៅ ឆ្លងស្ថាបន សន្តិសុខ Security រយៈពេល ១ ឆ្នាំក្រោយ យើងជាអ្នកវិនិយោគទុននេះ បានចំណេញលុយមកវិញ
- Exchange Traded Funds 👈 គេសំដៅការ ទិញ លក់ ដោយមិនចាំបាច់ឆ្លងប្រពន្ធដូរលុយ ជាធម្មតា អ្នកវិនិយោគនៅកម្ពុជា មាន ពោតចំនួន ១០០ តោន ចង់បាន ត្រាក់ទ័រ ១ គ្រឿង នៅប្រទេស ថៃ យើងមិនចាំបាច់ លក់ពោត បានលុយ រៀល ដូរទៅជា លុយបាតថៃ រួចទិញត្រាក់់ទ័រថៃ គឺយើង ប្រើផ្សារ exchange traded fundsដោយយើងបង់ថ្លៃសេវា គេបន្តិចបន្តួចជាការស្រេច ដូចដែលគេប្រើលុយ Cripto Currency ដែលមិនមែនជា លុយដុល្លា មិនមែនជាលុយ ផោន...
- Index 👈 ជាវិធីរកលុយបែប តាមដានតម្លៃ ហ៊ុន ឡើង ឬ ចុះ ឧ តាមពត៍មានថា ក្រុមហ៊ុន អាំងទែកណែតហ្នឹង ម្ចាស់វាលេងល្បែង ខាតបង់ច្រើនណាស់ ដូច្នេះ យើងសម្រេចចិត្ត លក់ភាគហ៊ុននោះចោលវិញទោះជាខាតក្តី ចំណែក អ្នកផ្សេងគេថា ពត៍មាននោះមិនពិត គេក័ប្រមូលទិញ ហ៊ុនមករក្សាទុក ។
- Forex foreign exchange or FX trading 👈 ជាការរកស៊ីបែប ខុសគ្នាពី ផ្សារហ៊ុន Stock Market ដោយសារ Forex Market គេបើកទិញ លក់ ហ៊ុន ២៤ ម៉ោង/២៤ម៉ោង និង ៥ថ្ងៃ/៧ ថ្ងៃ ខុសគ្នា Stock Market គេទិញ លក់ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ ល្ងាច ៥/៧ ថ្ងៃ ដូចគ្នា នៅមានការខុសគ្នា ផ្នែក Leverage and Structure នេះជាគំរូ នៃទីផ្សារ FOREX នៅកម្ពុជា ។ បើនិយាយឲ្យចំ គឺការរកស៊ី ដូរលុយ ជាការប្រកួតគ្នា រឿងអត្រាលុយ ដូចជា ដុល្លាអាមេរិក លុយចិន លុយជប៉ុន លុយអឺរ៉ូ...ដូចជា រថយន្ត ១ គ្រឿងនៅ បារាំង គេលក់ ១,០០០ EU ដែល ១ EU = USD ១,៣៥ នៅទីនេះ គេតម្រូវ ទិញ និង លក់វិញ ដោយ លុយខុសគ្នា ដូចជា ទីញជា EU ដល់ពេលលក់ ជា ដុល្លា ។
- Portfolio 👈 ជាទីផ្សារទិញ លក់ មួយដែលយើងទិញ ហ៊ុន ២ ឬ ៣ ក្រុមហ៊ុនផ្សេងគ្នា ដែលអត្រាការប្រាក់ខុសៗគ្នាដែរដូច្នេះ ពេលសរុបចូលគ្នាចែកជា ៣ យើងអត្រាចំណេញជាមធ្យមហៅថា Portfolio ។
- Intra day trading 👈 គឺជាការវិនិយោគ ដោយការទិញ លក់ ភាគហ៊ុនក្នុងថ្ងៃតែមួយ ទិញព្រឹក លក់ល្ងាយ ជាវិធីដែលគេរកស៊ី Online ជាប់ជាប្រចាំ មិនអាចទៅណាឆ្ងាយពី Computer
- Dividend 👈 ជាការដែលយើង វិនិយោគទុនជាមួយ ម្ចាស់ក្រុមហ៊ុនណាមួយ រយៈពេល ១ ឆ្នាំ យើងចែកប្រាក់ចំណេញចំណោម ម្ចាស់ហ៊ុន ។
- Security 👈 សំដៅថា កម្ពុជា ឬ នណាម្នាក់ឈឈ្មោះជាតំណាង មេចងការលុយ បានន័យថា យើងមានលុយក្នុងស្តុក អ្នកណាត្រូវការលុយប៉ុន្មាន? ម៉ោងណា? ក្នុងគម្រោងវិនិយោគអ្វី គឺយើងអាចរកបានឲ្យ។ នេះក៍មានន័យថា យើងធ្វើដូចជាធនាគារក្នុងស្រុកដ៍ធំ សម្រាប់សន្តិសុខលុយ ! វាដូចជា សន្តិសុខស្បៀងដែរ គឺទោះជាខែវស្សា ឬ ខែប្រាំង ឬ ស្រុកមានសង្រ្គាម ស្បៀងត្រូវបានធានាសន្តិសុខ យ៉ាងតិច ៣ ខែ។ ក្នុងន័យនេះ យើងដាក់លុយ ចង់ការប្រាក់ឲ្យ មេចងការ ឬ មេតុងទីនក្នុងផ្សារហ៊ុន មេគាត់បង្វិលលុយនោះចុះឡើងៗ យើងជាកូនចៅ បានចំណេញដែរ។
- Exchange 👈 ទីនេះ សំដៅដល់ការ ទិញ លក់លុយ ដូចជា គេរកស៊ីទិញ ដូរ លុយ ពី លុយដុងទៅជាលុយ ដុល្លា ឬ ពី លុយខ្មែរ ទៅជាលុយ បាតថៃ ដែលភាសាខ្មែរ ហៅថាដូរលុយ កាត់ទឹក។
- Security Exchange 👈 គឺជាការរកស៊ីសម្រាប់ ប្រទេស ឬ រដ្ឋនីមួយ ដូចជា Cambodia Security Exchange ឬ Thailand Security Exchange សំដៅជា មេចង់ការលុយក្នុងប្រទេស ដើម្បីធានាសន្តិសុខលុយផង ដើម្បី ការដូរលុយមួយដែល ល្អ កុំកាត់ទឹកខ្លាំងពេក!!