Tuesday, July 23, 2024

ខេត្ត ព្រះសីហនុ

ក្រុងព្រះសីហនុ ជាទីក្រុង ធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា។ នេះ ជាក្រុង ដែលត្រូវបានបង្កើតថ្មី នៅឆ្នាំ ១៩៦៤។ ការបង្កើតក្រុងព្រះសីហនុ គឺដើម្បីរំឭក ដល់ស្នាដៃរបស់ព្រះបាទ នរោត្តមសីហនុ។ ឈ្មោះដើម របស់ក្រុងព្រះសីហនុ មុនឆ្នាំ១៩៦៤គឺ ក្រុងកំពង់សោម
ក្រុងព្រះសីហនុ ជាទីក្រុងកំពងផែសមុទ្រ ធំបង្អស់ នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ ស្ថិតនៅពាក់កណ្តាល ចន្លោះថៃ និងប្រទេសវៀតណាម ហើយទីក្រុងព្រះសីហនុ ជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ។ ក្រុងព្រះសីហ​នុ ជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍ណាស់ សម្រាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ។ យោងតាមឯកសារ ក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០០៦ មានចំនួនទេសចរអន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់ មកទស្សនា ក្រុង ព្រះសីហនុ។ ខែមករា ឆ្នាំ ២០០៧ ព្រលានយន្តហោះ នៅក្រុង ព្រះសីហនុ ត្រូវបាន បើកសម្ពោធ ដើម្បីការហោះហើរជាសំខាន់ ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគម្រោង នៃរាជរដ្ឋាភិបាល បានឲ្យដឹងថា ព្រលានយន្តហោះនៃក្រុងព្រះសីហនុ នឹងក្លាយជា ព្រលានយន្តហោះអន្តរជាតិ នៅឆ្នាំ២០១០។​ ​

BTV Cambodia យោងតាមប្រភពព័ត៌មានពី លេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពកម្ពស់ទឹកនៅស្ពានស្ទឹងសំរោង ចំណុចចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ  ទឹកឡើងមានកំពស់ ៥,២០ម៉ែត្រពីបាតស្ទឹង។ តាមការសន្និដ្ឋានសភាព ទឹកឡើងដល់កំពស់ ៥,៦០ម៉ែត្រ ទៅ ៥,៧០ម៉ែត្រ និងត្រូវប្រកាសអាសន្ន។ កម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក សៅ បុរីវឌ្ឍនៈ  អភិបាលស្រុកកំពង់សីលា ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងចំណុចភូមិក្រាំងអាត់ចាស់  ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋរស់នៅចំនួន ៤២ខ្នងផ្ទះ ក្នុងនោះរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៧ខ្នងផ្ទះ (ពុំមានរងគ្រោះដល់អាយុជីវិតមនុស្ស ឬសត្វពាហនៈឡើយ)៕

BTV Cambodia រដ្ឋបាល​សាលា​ខេត្ត​ព្រះសីហនុ​ បានសម្រេចផ្អាកចរាចរជាបណ្តោះអាសន្នលេីកំណាត់ផ្លូវជាតិលេខ៤​ ត្រង់ចំណុចស្ពានស្ទឹងសំរោង​ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦​ ស្ថិតក្នុងភូមិស្ទឹងសំរោង​ ឃុំរបាក់រទេះ​ ស្រុកកំពង់សិលា​ ខេត្ត​ព្រះសីហនុ​ ចាប់ពីម៉ោង​ ១៧ល្ងាច​ ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ​២០២២​នេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី​។
ខេត្ត  ព្រះសីហនុលទ្ធផលបោះឆ្នោតជាតិ ឆ្នាំ ២០២៣


ខេត្ត   ព្រះសីហនុ លទ្ធផលបោះឆ្នោត ឃុំសង្កាត់  ឆ្នាំ ២០១៨


ផែនទីសណ្ឋានដី


ផែនទី ទឹកជំនន ទឹកជំនន់់



អំពីឈ្មោះ និង ប្រវត្តិ យោងតាមប្រភព និង ការវិភាគ
  • 1. ក្រុងកំពង់សោម (ក្រុងនេះពីដំបូងយកឈ្មោះឆកកំពង់សោមនេះដាក់ ក្រោយមកមានឈ្មោះថា ក្រុងព្រះសីហនុវិញ ដោយយកឈ្មោះសម្តេចព្រះនរោត្តម សីហនុ ដាក់ ព្រោះទីក្រុងនេះជាសមិទ្ធផលសំខាន់ក្នុងសម័យព្រះអង្គ។ ក្រោយរដ្ឋប្រហារ (១៨ មីនា ១៩៧០) គេបានដូរឈ្មោះទៅជា ក្រុងកំពង់សោមវិញ) ជាទីក្រុងស្វយ័តមួយក្នុងចំណោមទីក្រុងស្វយ័តទាំង២ នៃប្រទេសកម្ពុជាយើង ។ ទីក្រុងនេះមិនត្រឹមតែជាច្រកអន្តរជាតិតាមផ្លូវសមុទ្ររបស់ប្រទេសប៉ុណ្ណោះទេ តែថែមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចយ៉ាងសំខាន់របស់ប្រទេសថែមទៀតផង ។ អាស្រ័យហេតុនេះហើយបានជាលើកជូនប្រិយមិត្តអ្នកអានអំពីប្រវត្តិនៃការកកើតទីក្រុងនោះឡើង ។ ប៉ុន្តែមុននឹងចូលដល់ខ្លឹមសារនេះយើងសូមលើកជូនជាមុនអំពីលក្ខណៈទូទៅរបស់ទីក្រុងនេះជូនប្រិយមិត្តអ្នកអានសិន ។
  • 2. The official name[17] of the city in Khmer is: krong ('city'), preah ('holy') Sihanouk (name of the former king), which adds up to: 'City of the holy Sihanouk' or 'Honorable Sihanouk City'. King Norodom Sihanouk (reigned 1941-1955, 1993-2004) was and still is revered as father of the (modern) nation.[18] The name Sihanouk is derived from Sanskrit through two Pali words: siha ('lion'), and hanu ('jaws'). The alternative name, Kompong Saom (also romanized as Kompong Som and Kampong Som), (Khmer: កំពង់សោម) means 'Port of the Moon' or 'Shiva's Port'.[19] Saom is derived from the Sanskrit word saumya, the original (Rig Vedic) meaning of which was Soma, the 'juice or sacrifice of the moon-god', but evolved into Pali 'moon', 'moonlike' 'name of Shiva'.[20] The word kampong or kompong is of Malay origin[21] and means 'village' or 'hamlet'. Its meaning underwent extension towards 'pier' or river 'landing bridge
  • 3. ក្រុងព្រះសីហនុជាទីក្រុង ធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា។ នេះ ជាក្រុង ត្រូវបានបង្កើតថ្មី នៅឆ្នាំ ១៩៦៤។ បង្កើតក្រុងព្រះសីហនុ គឺដើម្បីរំលឹក ដល់ស្នាដៃរបស់ព្រះបាទ នរោត្តមសីហនុ។ ឈ្មោះដើមរបស់ក្រុងព្រះសីហនុមុនឆ្នាំ១៩៦៤គឺ ក្រុងកំពង់សោម។ ក្រុងព្រះសីហនុ ជាទីក្រុងកំពងផែសមុទ្រ ធំបង្អស់ នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ ស្ថិតនៅពាក់កណ្តាល ចន្លោះថៃ និងប្រទេសវៀតណាម ហើយទីក្រុងព្រះសីហនុ ជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ។ ក្រុងព្រះសីហនុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ។ យោងតាមឯកសារ ក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា បានអោយដឹងថា ក្នុងឆ្នាំ២០០៦ មានចំនួនទេសចរអន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់ មកទស្សនា ក្រុង ព្រះសីហនុ។ ខែមករា ឆ្នាំ ២០០៧ ព្រលានយន្តហោះ នៅក្រុង ព្រះសីហនុ ត្រូវបាន បើកសម្ពោធ ដើម្បីការហោះហើរជាសំខាន់ ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគំរោង នៃរាជរដ្ឋាភិបាល បានអោយដឹងថា ព្រលានយន្តហោះនៃក្រុងព្រះសីហនុ នឹងក្លាយជា ព្រលានយន្តហោះអន្តរជាតិ នៅឆ្នាំ២០១០។ 
  • 4. *ឆ្នាំ ១៩៥៥ រដ្ឋាភិបាលបានចាប់ផ្តើមធ្វើកំពង់ផែ នៅចំកណ្តាលព្រៃជិតមាត់សមុទ្រ នៅកន្លែងមួយដែលបច្ចុប្បន្ននេះមានឈ្មោះថា ឆ្នេរហាវៃ ហើយធ្វើការសាងសង់រួច នៅឆ្នាំ ១៩៦០ ដោយមានជំនួយឧបត្ថមពីប្រទេសបារាំង ហើយនិងគេបានធ្វើផ្លូវពីក្រុង ភ្នំពេញ ដល់កំពង់ផែថ្មី ដោយមានជំនួយឧបត្ថបពី សហរដ្ឋអាមេរិក ប្រជាជនដែល បានរស់នៅទីនោះគឺពួកគេធ្វើការនៅកំពង់ផែនោះ៕ ពេលកំពុងផែបានសាងសង់រូចហើយ គេបានហៅទីក្រុងនោះ ថា ក្រុងព្រះសីហនុ សំរាប់ធ្វើជាការគោរពចំពោះបិតាជាតិ
  • 5. ឆ្នាំ ១៩៦៣ គេចាប់ផ្តើមសាងសង់សណ្ឋាគារ ឯករាជ្យ ហើយមានមនុស្សជាច្រើនបានមកដើរលេងកំសាន្តនៅទីនេះ ហើយនៅក្នុងឆ្នាំដដែល គេចាប់ផ្តើមធ្វើពង្រីកកំពង់ផែ ។
  • 6. ឆ្នាំ ១៩៧០ ពួកគេឈប់រស់នៅ ពីព្រោះ លន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទនរោត្តមសីហនុ និងបានមកកាន់កាប់ប្រទេសកម្ពុជា ។
  • 7. ឆ្នាំ ១៩៧០- ១៩៧៥ គេប្រើកំពង់ផែសំរាប់ដាក់អាវុធសំរាប់ធ្វើសង្រ្គៀម ។
  • 8. ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានកាន់កាប់ ទីក្រុងព្រះសីហនុ ហើយនិងខ្មែរក្រហមបានចាប់យកកប៉ាលរបស់ សហរដ្ឋអាមេរិក ដែលមានឈ្មោះ S.S Mayaguez ជាកម្មករដែលធ្វើការ នៅលើកប៉ាល់នោះ ហើយសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកដែលធ្វើអោយក្រុងព្រះសីហនុមានការខូចខាត់យ៉ាងខ្លាំងរហូតដល់ពួកខ្មែរក្រហមប្រគល់កប៉ាល់និងមនុស្សទៅ អោយសហរដ្ឋអាមេរិកវិញ ។
  • 9. ឆ្នាំ ១៩៨០ សង្គ្រាមបានបញ្ចប់ គេបានចាប់ផ្តើមសាងសង់ទីក្រុងសាជាថ្មី
  • 10. ឆ្នាំ ១៩៩៧ រដ្ឋាភិបាល បាន អោយកន្លែងសំរាប់អង្គការ ដុនបូស្កូកម្ពូជា សំរាប់ធ្វើសាលាបច្ចេកទេស នៅផ្លូវអូរប្រាំ សំរាប់យុជនក្រីក្រនៅទីក្រុងនេះ និងមកពីខេត្តផ្សេងៗទៀតដែលនៅភាគខាងត្បូងនៃប្រទេស កម្ពុជា ។
  • 11. ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ២០០៧ ព្រះបាទនរោត្តម សីហមុនី បានយាងមកក្រុងព្រះសីហនុ  ឯកឧត្តម ស្បោងសារ៉ាត អភិបាលក្រុង បានទទួលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង ព្រះសង្ឃនិមន្តមកពីគ្រប់វត្តនិង ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយ និងសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ៕
  • 12. កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ត្រូវបានសាងសង់លើកដំបូងនៅឆ្នាំ ១៩៥៦ ហើយចាប់ផ្ដើមបន្តប្រតិបត្តិការអាជីវកម្មជាថ្មីឡើងវិញក្រោយឆ្នាំ ១៩៧៩ ដោយប្រតិបត្តិការនៅពេលនោះ ផ្ដើមចេញពីទ្រង់ទ្រាយតូចតាមរយៈការប្រើប្រាស់កម្លាំងកម្មករ ធនធានមនុស្សផ្ទាល់ សម្ភារបរិក្ខារ និងមធ្យោបាយគ្រឿងចក្រធម្មតា ដើម្បីធ្វើការលើកដាក់ទំនិញកុងតេន័រ និងបម្រើឲ្យការដឹកជញ្ជូនរបស់ខ្លួន ។ ចាប់តាំងពីពេលនោះមក ដោយមានការសិក្សា និងការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់ ព្រមទាំងជំនួយបច្ចេកទេសពីបណ្ដាភ្នាក់ងារអភិវឌ្ឍន៍ និងប្រទេសជាបងប្អូនជាច្រើនផ្សេងទៀត កំពង់ផែបានរីកចម្រើន និងបោះជំហានទៅមុខឥតឈប់ឈរ ។
  • 13. ដើម្បីដើរឲ្យទាន់បរិមាណទំនិញ ដែលបន្តកើនឡើងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ កំពង់ផែបានប្រែក្លាយមធ្យោបាយដឹកជញ្ជូនពីទំនិញវេចខ្ចប់ ទៅជាទំនិញកុងតេន័រវិញ ។ ដើម្បីធ្វើឲ្យមានលក្ខណៈងាយស្រួល និងមានប្រសិទ្ធភាពបន្ថែមទៀត តម្រូវការអភិវឌ្ឍន៍ចំណតផែកុងតេន័រមួយ ត្រូវបានសម្រេចឡើងនៅពេលនេះ ហើយដោយមានជំនួយការពីរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចំណតផែកុងតេន័រនោះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ២០០២ ។
  • 14. នៅឆ្នាំ១៩៥៥ រដ្ឋាភិបាលបានចាប់ផ្តើមធ្វើកំពង់ផែនៅចំកណ្តាលព្រៃជិតមាត់សមុទ្រ នៅកន្លែងមួយដែលបច្ចុប្បន្ននេះមានឈ្មោះថា ឆ្នេរហាវ៉ៃ ហើយធ្វើការសាងសង់រួចនៅឆ្នាំ ១៩៦០ ដោយមានជំនួយឧបត្ថមពីប្រទេសបារាំង ហើយនិងគេបានធ្វើផ្លូវពីទីក្រុងភ្នំពេញ ដល់កំពង់ផែថ្មីដោយមានជំនួយឧបត្ថមពីសហរដ្ឋអាមេរិកប្រជាជនដែលបានរស់នៅទីនោះគឺពួកគេធ្វើការនៅកំពង់ផែនោះផងដែរ។
  • 15. ពេលកំពុងផែបានសាងសង់រូចហើយ គេបានហៅទីក្រុងនោះថា ក្រុងព្រះសីហនុ សំរាប់ធ្វើជាការគោរពចំពោះបិតាជាតិនៅឆ្នាំ១៩៦៣ គេចាប់ផ្តើមធ្វើសណ្ឋាគារ ឯករាជ្យ ហើយមានមនុស្សជាច្រើនបានមកដើរលេងកំសាន្តនៅទីនេះ ហើយនៅក្នុងឆ្នាំដដែល គេចាប់ផ្តើមពង្រីកកំពង់ផែប៉ុន្តែ ពួកគេត្រូវបានឈប់នៅ ឆ្នាំ១៩៧០ ពីព្រោះ លន នល់បានដណ្តើមអំណាចហើយបានមកកាន់កាប់ប្រទេសកម្ពុជា។ នៅឆ្នាំ ១៩៧០- ១៩៧៥ គេប្រើកំពង់ផែសំរាប់ដាក់អាវុធសំរាប់ធ្វើសង្រ្គាម។
  • 16. នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានកាន់កាប់ទីក្រុងព្រះសីហនុ ហើយនិងខ្មែរក្រហមបានចាប់យកកប៉ាលរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះ S.S Mayaguez ជាកម្មករដែលធ្វើការនៅលើកប៉ាល់នោះហើយសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកដែលធ្វើអោយក្រុងព្រះសីហនុមានការខូចខាតយ៉ាងខ្លាំងរហូតដល់ពួកខ្មែរក្រហមប្រគល់កប៉ាល់និងមនុស្សទៅអោយ សហរដ្ឋអាមេរិកវិញ។ បន្ទាប់ពីសង្រ្គាមបានបញ្ចប់នៅឆ្នាំ ១៩៨០ គេបានចាប់ផ្តើមសាងសង់ទីក្រុងសារជាថ្មី នៅឆ្នាំ ១៩៩៧ រដ្ឋាភិបាលបានអោយកន្លែងសំរាប់អង្គការ ដុនបូស្កូកម្ពុជា សំរាប់ធ្វើសាលាបច្ចេកទេសនៅផ្លូវអូរប្រាំសំរាប់យុវជនក្រីក្រនៅទីក្រុងនោះ និងមកពីខេត្តផ្សេងៗទៀតដែលនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។
  • 17. នៅថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ២០០៧ ព្រះបាទ នរោត្ត សីហមុនី បានយាងមកទីក្រុងព្រះសីហនុ ឯកឧត្តម ស្បោងសារ៉ាត បានទទួលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងព្រះសង្ឃនិមន្តមកពីគ្រប់វត្តនិងថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់នៅក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយ និងសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុផងដែរ។បើនិយាយពីសេដ្ឋកិច្ចនៅក្រុងព្រះសីហនុវិញមានផ្សារជាច្រើនដែលអាចអោយយើងរកទិញរបស់របរជាច្រើនតាមតំរូវការ។ ជាពិសេសមានឆ្នេរសមុទ្រ កំពង់ផែដែលដឹកជញ្ជូនផលិតផលនិងនាំចេញទៅក្រៅប្រទេសថែមទៀតផង។
  • 18. កាលដើមឡើយ កំពង់សោមដែលជាដើមកំណើតពិតប្រាកដមានទីតាំស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ។ ប្រសិនបើយើងជិះរយយន្តពីភ្នំពេញតាមផ្លូវជាតិលេខ ៤ បានចម្ងាយប្រហែលជា ១៥០ គីឡូម៉ែត្រ កាត់តាមខេត្តកំពង់ស្ពឺរហូតដល់ស្រុកស្រែអំបិល (នៅខាងលិចភ្នំពេជ្រនិល) មានផ្លូវមួយបត់ទៅជើងសំដៅទៅស្រែអំបិល នោះហើយដែលសព្វថ្ងៃគេហៅថាកំពង់សោម ។ តាមលោកសានសុមែន ដែលធ្លាប់ធ្វើគ្រូពុទ្ធិកបឋមសិក្សាវត្តឥន្ទញាណ (ក្រុងព្រះសីហនុ) ដែលគាត់បានសាកសួរចាស់ៗនៅខាងខណ្ឌព្រៃនប់បានបញ្ជាក់ឲ្យដឹងថា កំពង់សោមមានពីរគឺកំពង់សោមលើស្ថិតនៅភូមិ ចំប៉ា (ខណ្ឌព្រៃនប់) និង កំពង់សោមក្រោម ស្ថិតនៅក្នុងស្រុកស្រែអំបិល ។លោកសានសុមែន បានមានប្រសាសន៍ថា : បើយោងតាមប្រសាសន៍របស់លោកតាអាចារ្យម៉ុលសុខ ជាចាស់ទុំធ្លាប់រស់នៅស្រុកព្រៃនប់បានឲ្យដឹងថា បានជាគេហៅថាកំពង់សោម ព្រោះមានប្រវត្តិដំណាលមកថា:កាលដើមតាំងពីយូរយាណាស់មកហើយ ស្រុកស្រែអំបិលដែលស្ថិតនៅក្នុងខេត្តកោះកុងសព្វថ្ងៃនេះមានឈូងសមុទ្រមួយលាតសន្ធឹងពីស្រុកស្រែអំបិលរហូតមកដល់ក្រុ ងព្រះសីហនុបច្ចុប្បន្នទីនោះមានព្រៃកោងកាង និងព្រៃឈើគ្រប់ប្រភេទ ហើយសម្បូរទៅដោយផ្ដៅសោម ព្រមទាំងមានសត្វម្រឹគកាចសាហាវយ៉ាងច្រើនដូចជាសត្វខ្លា ដំរីជាដើម ។ រីឯប្រជាជនដែលរស់នៅទីនោះមានចំនួនតិចតួចណាស់ដោយប្រកបរបរចិញ្ចឹមជីវិតគឺឡើងភ្នំ និងចុះសមុទ្រនេសាទក្រៅពីរបរនេសាទប្រជាជនក៏មានទៅកាប់ផ្ដៅសោមអូសបណ្ដែតតាមទឹកមកចតនៅមាត់កំពង់ផងដែរ ។ តាមប្រសាសន៍របស់លោកតាអាចារ្យដដែលបានឲ្យដឹងថា ទីនោះសម្បូរទៅដោយផ្ដៅសោមច្រើនណាស់ គេកាប់យកស្លឹកវាមកប្រក់ផ្ទះសម្បែងរបស់ពួកគេ ។ ឯការអូសផ្ដៅសោមមកចតនៅមាត់កំពង់ នេះជារៀងរាល់ពេលទៅទើបគេហៅទីនេះថា <<កំពង់សោម>> ។ចំណែកអ្នកនៅស្រុកខាងកើតដូចជាខាងខេត្តកំពង់ស្ពឺជាដើមបើកាលណាគេចង់មកស្រុកខាង លិចគេតែងនិយាយថា <<យើងនាំគ្នាទៅកំពង់សោមៗ (ក្នុងស្រុកស្រែអំបិលហ្នឹងឯង)>> ។
  • 19. បើដូច្នេះចុះហេតុម៉េច បានជាកំពង់សោមត្រូវគេហៅថាក្រុងព្រះសិហនុទៅវិញ ? លោកសានសុមែន បាននិយាយថា យោងតាមព្រះរាជក្រមលេខ ២៣៦ន.ស ចុះថ្ងៃទី ២២ វិច្ចិកា ១៩៥៧ ដោយហ្លួងសុរាម្រឹត យកតំបន់នោះឈ្មោះថា <<ក្រុងកំពង់សោម>> ដោយបានរដ្ឋសភាអនុម័តនាថ្ងៃទី ២១ សីហា ១៩៥៧ ។ លុះមកដល់ឆ្នាំ ១៩៥៩ ក្រុងកំពង់សោម បានប្រែក្លាយមកជាក្រុងព្រះសីហនុវិញ តាមព្រះរាជក្រមលេខ ២៩៦ន.ស ចុះថ្ងៃទី ២២ មករា ១៩៥៩ ក្រោយមករដ្ឋសភាអនុម័តនៅថ្ងៃទី ៤ ធ្នូ ១៩៥៩ ។ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ របបសាធារណរដ្ឋលន់នល់បានប្ដូរឈ្មោះក្រុងព្រះសីហុន ឲ្យជាក្រុងកំពង់សោមដូចដើមវិញរហូតមកដល់របបកម្ពុជាប្រជាធិបតេយ្យ និងរបបរដ្ឋកម្ពុជាក៏នៅតែហៅថា កំពង់សោមដដែល ។
  • ប៉ុន្តែលុះមកដល់ឆ្នាំ ១៩៩៣ ក្រោយពីខ្មែរបានរួបរួមគ្នាឡើងវិញ ក្រុងកំពង់សោមក៏ត្រូវបានគេហៅថាក្រុងព្រះសីហនុដូចដើមវិញ។ លោកសានសុមែន បានបញ្ជាក់បន្ថែមថា តាមប្រសាសន៍របស់ចាស់ទុំមួយចំនួន ដែលជាមនុស្សរស់នៅទីក្រុងព្រះសីហនុ តាំងតែពីដើមឡើយបានឲ្យដឹងថា ទីនេះ (ក្រុងព្រះសីហនុ) កាលពីមុនគេហៅថា ភ្នំថ្មរាប ឬកោះពស់ ។ ក្នុងសម័យដែលគេហៅថា ភ្នំថ្មរាប ឬកោះពស់នោះគឺជាសមយ័ដែលទឹកដី ខេត្ត កោះកុង និងក្រុងព្រះសីហនុស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខេត្តកំពតទាំងអស់ ។
  • 20. ខេត្តព្រះសីហនុ អតីតក្រុងព្រះសីហនុ មានប្រវត្តិដ៏យូរលង់ តាំងតែពីមុនឆ្នាំ១៩៥៥ ដែលកាលនោះ គេហៅថាតំបន់នេះ ថាកំពង់សោម។ នៅខែសីហា ឆ្នាំ១៩៥៥ ក្រុមស្ថានាជនជាតិបារាំង និងខ្មែរមួយក្រុមបាន បោះជំរុំចូល ទៅក្នុងព្រៃស្បាតដែល គ្មានមនុស្សរស់នៅ ហើយក៏ចាប់ផ្តើម ឈូសឆាយដីដើម្បីស្ថាបនា កំពង់ផែកំពង់សោម ថ្មីមួយ គឺជាគ្រោងការណ៏មួយ ដែលត្រូវបានរៀបចំធ្វើឡើងតាមការ រំលាយឥណ្ឌូចិន ដោយបារាំងក្នុងឆ្នាំ១៩៥៤។ មុនឆ្នាំ១៩៥៤ប្រទេសកម្ពុជា ធ្វើពាណិជ្ជកម្មជាមួយបរទេស តាមផ្លូវសមុទ្រ ដោយកាត់តាមទន្លេមេគង្គ។ ដោយ សារការ រំលាយឥណ្ឌូចិន ដែនដីសណ្ត ត្រូវ បានប្រគល់ អោយប្រទេស វៀតណាម ត្រួរត្រា។ ដើម្បី រក្សាបានផ្លូវ ទៅកាន់ សមុទ្រ ផែន ការ ស្ថាបនា កំពង់ផែថ្មី នៅកំពង់សោមត្រូវ បានចាប់ ផ្តើមធ្វើ ឡើង។ ការស្ថាបនា កំពង់ផែ និងផ្លូវ ជាតិ លេខ៤ (ផ្លូវតភ្ជាប់រវាងក្រុងកំពុងសោមនិងក្រុងភ្នំពេញ) ត្រូវបានចាប់អនុវត្តពីឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៦០។ ប្រទេសបារាំង ជាអ្នកចេញថ្លៃការសាងសង់កំពង់ផែនេះ។ រីឯសហរដ្ឋអាមេរិច ជាអ្នកផ្តល់ថវិកាផ្គត់ផ្គង់លើ ការស្ថាបនា ផ្លូវជាតិលេខ៤។ ទីក្រុងក៏ត្រូវបានលេចជារូបរាងឡើងដោយ មានការសាងសង់គេហដ្ឋានសំរាប់កម្មករសំណង់ ស្នាក់នៅ ត្រង់ទីធ្លាភាគខាងត្បូងនៃកំពង់ផែ។ បន្ទាប់ពីសាងសង់ចប់ទីក្រុងក៏ត្រូវ បានដាក់ឈ្មោះជាថ្មីថា ក្រុងព្រះសីហនុ ក្នុងព្រះកិត្តិនាមព្រះមហាក្សត្រខ្មែរ។ ទិវា ដ៏សែនរីករា យបំផុត នៃក្រុងព្រះសីហនុ នៅក្នុងឆ្នាំ១៩៦០ គឺជាជោគជ័យខាង ផ្នែកពាណិជ្ជកម្ម សំរាប់ កំពង់ផែរ ដែលនាំឱ្យ មានភាពរំជើបរំជួលលើ ស្ថាបត្យកម្ម រួមទាំងការ ស្ថាបនាកំពង់ផែ ក្នុងដំនាក់ការទី២បន្ត ដែលបានចាប់ផ្តើម ក្នុងឆ្នាំ១៩៦៥ និងបញ្ចប់ក្នុងឆ្នាំ១៩៧០។យោងតាមច្បាប់ ស្តីពិការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខេត្តព្រះសីហនុពីមុនជាក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើត និង ប្តូរទៅជាខេត្តព្រះសីហនុដែលមាន២/៣ ជាដីភ្នំ និងខ្ពង់រាប មានផ្ទៃដីសរុប ២.៥៦១.២០ គីឡូម៉ែត្រក្រឡា ដែលមាន ឆ្នេរខ្សាច់សស្ឌាតប្រវែងប្រមាណ ១១៩.៥០ គីឡូម៉ែត ដោយចែកចេញជា០១ក្រុង ០៣ស្រុក ស្មើរនឹង ០៥សង្កាត់ ២១ឃុំ។ ប្រជាជនពលរដ្ឋទូទាំងខេត្តមាន៣៥.៨៧៥គ្រួសារ និងមាន ប្រជាជនសរុប១៨២.៦៤៨ នាក់ ក្នុងនោះស្រ្តី៩១.៩០៧ នាក់។
  • 21. កំពង់ផែសំខាន់របស់អាណាចក្រភ្នំ គឺអូកែវ ស្ថិតនៅខាងត្បូងភ្នំបាថេ ក្នុងដែនដីកម្ពុជាក្រោមសព្វថ្ងៃ លើតំបន់ស្ថានីយបុរេប្រវត្តិសាស្ត្រសម័យយុគថ្មរំលីង ដែលអ្នកដើរសមុទ្រជាតិឥណ្ឌា បានស្គាល់តាំងពីយូរលង់ណាស់មកហើយ។ កំពង់ផែនេះមិនមែនគ្រាន់តែទទួលសំពៅធំៗពីប្រទេសចិន ម៉ាឡាយូ និងឥណ្ឌា ប៉ុណ្ណោះទេ ព្រមទាំងបានទទួលនាវាសមុទ្រធំៗ ដែលដឹកទំនិញមកពីចក្រភពរ៉ូម៉ាំង ស្ថិតត្រង់ព្រំប្រទល់សមុទ្រក្រហមថែមទៀតផង។ នៅកំពង់ផែអូកែវ គេបានរកឃើញត្រាមានអក្សរសំស្ក្រឹតមេដាយមាស មានកាលបរិច្ឆេទឆ្នាំ១៥២ មានរូបសំណាកព្រះចៅ អង់តូនីន និងចម្លាក់ថ្មផ្សេងៗ មកពីតំបន់មេឌីទែរ៉ាណេ ថែមទៀតផង។ ខាងវិស័យសេដ្ឋកិច្ចវិញ ក្នុងសម័យនគរភ្នំមានឈ្មោះថាថ្កុំថ្កើងរុងរឿងណាស់។ កសិកម្មមានការរីកលូតលាស់ចម្រើនខ្លាំង ដោយសារតែមានជោគជ័យក្នុងនយោបាយទឹក រហូតដល់ឯកសារចិន កត់ត្រាថា គេព្រួសមួយឆ្នាំ គេច្រូតបានបីរដូវ។ ខាងពាណិជ្ជកម្ម ក្រៅពី កំពង់ផែអូកែវ ដែលជាកំពង់ផែអន្តរជាតិ ទទួលនាវាផ្ទុកទំនិញធំៗពីគ្រប់ទិសទី អាណាចក្រភ្នំមានបច្ចេកទេសក្នុងការធ្វើសំពៅធំៗ ដើរតាមសមុទ្រ ដែលតាមឯកសារចិន បញ្ជាក់ថា សំពៅមានប្រវែង ៣០ម៉ែត្រ ដែលមានក្បាល និងកន្សៃមានរាងជាក្បាល និងកន្ទុយត្រី។ ខាងវិស័យស្ថាបត្យកម្ម និងចម្លាក់វិញ ក្រៅពីប្រាសាទដែលសង់ដោយលុងភ្នំ គ្មានប្រាសាទណានៅគង់វង្សល្អទេ តែគេសន្និដ្ឋានថា ប្រាសាទទាំងឡាយក្នុងសម័យនោះ កសាងឡើងដោយឥដ្ឋ ដោយគេអាចរកឃើញខឿនសំណង់ផ្សេងៗអំពីឥដ្ឋ នៅកំពង់ផែអូកែវ និងនៅអង្គរបុរី។
  • 22. ភស្ដុតាងជាសក្ខីភាពយ៉ាងជាក់ស្បាន់ដែលបានបន្សល់ជាប់រហូតមកដល់សព្វថ្ងៃនេះ លោកត្រឹង ងាបានគូសបញ្ជាក់យ៉ាងច្បាស់នៅក្នុងសៀវភៅប្រវត្តិសាស្រ្តថា ខ្មែរមានបន្សល់ទុកកំពង់ផែយ៉ាងធំដែលមានជាប់ទាក់ជាមួយនាវាចារណ៍ គឺកំពង់ផែអូកែវ ជាកំពង់ផែដ៏ធំជាងគេនៅក្នុងសម័យហ្វូណន ស្ថិតនៅខាងត្បូងភ្នំបាថេ ខេត្តក្រមួន.ស។ នៅក្នុងកំណាយនោះ គេបានរកឃើញសំណល់ផ្សេងៗ ព្រមជាមួយបុរាណវត្ថុជាច្រើនទៀតមកពីចក្រភពរ៉ូម ខ្លះទៀតមកពីឥណ្ឌា វត្ថុមួយចំនួនជាវត្ថុដែលធ្វើឡើងក្នុងសម័័យយុគថ្មរំលីង។ ឈ្មោះភូមិសាស្រ្តមួយចំនួន ដែលបង្ហាញពីការធ្វើនាវាចរណ៍ដែរ ដូចជាភូមិកំពង់ខ្សាច់.ស ជាដើមដែលទីនោះ មានជាប់ទាក់ទងជាមួយប្រវត្តិសាស្រ្តទីក្រុងវ្យាធបុរ (បុរីនៃស្ដេចទាក់ដំរី) ។
  • 23. ភស្តុតាងដែល គូរឲ្យជឿនោះ  គឺ កំពង់ផែសំខាន់ របស់ខ្មែរ គឺ អូកែវ ( ឥឡូវស្ថិតនៅមួយផ្នែកនៃប្រទេសវៀត ណាម ដែលធ្វើពាណិជ្ជកម្មជាមួយ រ៉ូម ឥណ្ឌា និងប្រទេសក្រិច ។
  • 24. ទីក្រុងព្រៃនគរ គឺជាដែនដីដ៏ពិសិដ្ឋរបស់ខ្មែរនៅក្នុងសម័យកាលរបស់ហ្វ៊ូណន ដែលពេលនោះមានកំពង់ផែអូកែវជាចំណុចប្រសព្វនៃផ្លូវពាណិជ្ជកម្មរវាងចិន និងឥណ្ឌា ។
  • 25. កំពង់ផែសំខាន់របស់អាណាចក្រភ្នំ គឺអូកែវ ស្ថិតនៅខាងត្បូងភ្នំបាថេ ក្នុងដែនដីកម្ពុជាក្រោមសព្វថ្ងៃ លើតំបន់ស្ថានីយបុរេប្រវត្តិសាស្ត្រសម័យយុគថ្មរំលីង អ្នកដើរសមុទ្រជាតិឥណ្ឌា បានស្គាល់តាំងពីយូរលង់ណាស់មកហើយ។ កំពង់ផែនេះមិនមែនគ្រាន់តែទទួលសំពៅធំៗពីប្រទេសចិន ម៉ាឡាយូ និងឥណ្ឌា ប៉ុណ្ណោះទេ ព្រមទាំងបានទទួលនាវាសមុទ្រធំៗ ដែលដឹកទំនិញមកពីចក្រភពរ៉ូម៉ាំង ស្ថិតត្រង់ព្រំប្រទល់សមុទ្រក្រហមថែមទៀតផង។ នៅកំពង់ផែអូកែវ គេបានរកឃើញត្រាមានអក្សរសំស្ក្រឹតមេដាយមាស មានកាលបរិច្ឆេទឆ្នាំ១៥២ មានរូបសំណាកព្រះចៅ អង់តូនីន និងចម្លាក់ថ្មផ្សេងៗ មកពីតំបន់មេឌីទែរ៉ាណេ ។
  • 26. មុននឹងឈានទៅដល់ ការឆ្លើយតបនឹងមតិ ដែលបានលើកឡើងនេះ គប្បីដឹងពីប្រវត្តិសាស្ត្រដើមរបស់ទឹកដីហ្វូ-ណនជាមុនសិន។ ចំពោះបញ្ហានេះ កាលប្បប្រវត្តិចិន ជីតុគួ របស់លោក ចាងជុន បានបញ្ជាក់ប្រាប់ថា មួយភាគធំនៃទឹកដីនៅជ្រោយ មលយូ (ម៉ាឡាយូ) ព្រមទាំងភូមិភាគខាងត្បូងនៃប្រទេសថៃ និងផែនដីកម្ពុជាក្រោម ម្តុំអូកែវ O’c Eo បច្ចុប្បន្ន ដែលមានរាជធានីអង្គរបុរី នៅខេត្តតាកែវសព្វថ្ងៃនេះ គឺជាទឹកដីរបស់ហ្វូ-ណន ឬនគរភ្នំ នេះហើយ។
  • 27. ព្រះរាជាណាចក្រស្រីវិជ័យ បានជះឥទ្ធិពលយ៉ាងខ្លាំងក្នុងរវាងស.វទី៧ ដល់ស.វទី១៥នៃគ.ស. និងការបញ្ចប់ទៅវិញ។ គឺក្នុងបរិបទនេះហើយ ដែលយើងអាចឃើញវត្តមានរបស់កាក់នៃនគរស្រីវិជ័យមួយចំនួន នៅទីក្រុងអង្គរបុរី កំពង់ផែអូកែវ នៅតាមទីក្រុងមួយចំនួននៅឈូងសមុទ្រសៀមសព្វថ្ងៃ ដែលជាសក្ខីកម្មនៃទំនាក់ទំនងនយោបាយ វប្បធម៌ និងសេដ្ឋកិច្ច រវាងនគរស្រីវិជ័យ និងនគរខ្មែរ។
  • 28. នៅស្រុកខ្មែរយើង ពង្សាវតារខ្មែរបានកត់ត្រាយ៉ាងលម្អិតអំពីការមកដល់របស់ព្រះកែវមរកតនេះ និងមានការសាងសង់វត្តលង្កា វត្តកោះ វត្តព្រះពុទ្ធមានបុណ្យ វត្តព្រះពុទ្ធឃោសាចារ្យ វត្តកែវព្រះភ្លើង និងចេតិយព្រះឧណ្ណាលោម សម្រាប់តម្កល់វត្ថុមង្គលទាំងនោះមួយរយៈ នៅពេលគេនិមន្តរបស់ទាំងនោះពី កំពង់ផែបន្ទាយមាស (កំពុងផែ អូកែវ សម័យអង្គរ នៅម្តុំខេត្តមាត់ជ្រូក នៅកម្ពុជាក្រោមសព្វថ្ងៃ ដែលចាប់នឹងខេត្តកំពត) ។
  • 29. ក្រុងពានិជ្ជកម្មអន្តរជាតិធំៗចំនួន ២ គឺ:ទីក្រុង ព្រៃនគរ   នឹង  ទីក្រុងអូកែវ ស្ថិតនៅក្នុងខេត្តពលលាវ។
  • 30. ខឿនវប្បធម៌សាហ្វិញ (Sa Huynh) បានបញ្ជាក់នៅអំឡុងឆ្នាំ១០០០មុនគ្រិស្តសករាជ រហូតដល់ចុងសតវត្សទី២។ ខឿនវប្បធម៌សាហ្វិញ (Sa Huynh) ជាខឿនមួយក្នុងចំណោមខឿនបុរាណ  អំពីអរិយធម៌លើដីគោកវៀតណាមជាមួយនឹង៖ វប្បធម៌ដុងសើន (Dong Son) វប្បធម៌អូកែវ ក្លាយជាវប្បធម៌ត្រីកោណរបស់វៀតណាមសម័យយុគលោហៈ។ លើដែនដីនេះ មានស្លាកស្នាមបុរេកេរដំណែលរបស់ជនជាតិវៀតណាម កសាងភូមិ បើកសមុទ្រ ធ្វើសេរាមិច ជាងដែក។ ហេតុនេះហើយរបរសមុទ្រអាចចាត់ទុកជារបរប្រពៃណីយូរបំផុតរបស់អ្នកស្រុកសាហ្វិញ (Sa Huynh)។
  • 31. អូរកែវ (យួន:Óc Eoដែលជាការកត់សម្លេងតាមពាក្យខ្មែរ) គឺជាស្ថានីយបុរាណវត្ថុនៅស្រុកថ្វាយសឺននៅភាគខាងត្បូងខេត្តអានយ៉ាង វៀតណាម នៅតំបន់ដីសណ្ដទន្លេមគេង្គនៅវៀតណាម។ វាក៏ជាឃុំមួយនៃឃុំសម័យទំនើបរបស់វៀតណាមដែរ។អូរកែវប្រហែលធ្លាប់ជាកំពង់ផែដ៏មមាញឹកនៃ នគរវ្នំ រវាងសតវត្សទី១ និងទី៧គ.ស.។ ពួកអ្នកប្រាជ្ញប្រើពាក្យ វប្បធម៌អូរកែវ សំដៅលើវប្បធម៌សម្ភារៈបុរាណនៃតំបន់ដីសណ្ដមេគង្គដែលត្រូវបានធ្វើការកត់សម្គាល់ដោយវត្ថុបុរាណជាច្រើនដែលបានមកនៅអូរកែវតាមរយៈការស្វែងរកខាងបុរាណវត្ថុវិទ្យាយ៉ាងយកចិត្តទុកដាក់។
  • 32. វិស័យសេដ្ឋកិច្ចដែលរីកចម្រើនបំផុតនោះគឺ ផ្នែកពាណិជ្ជកម្ម  នៅសម័យហ្វូណានមានកំពង់ផែរធំមួយសម្រាប់ធ្វើទមនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម គឺកំពង់ផែ អូកែវ (សព្វថ្ងៃនៅកម្ពុជាក្រោម វៀតណាមខាងត្បូងសព្វថ្ងៃ) ដែលមានសកម្មភាពសេដ្ឋកិច្ចពីសតវត្សរ៍ទី ១ដល់ទី៧ នៃគ.ស ។ ហ្វូណានបានផលិតទ្រព្យសម្បត្តិដូចជា មាស  ប្រាក់ ភ្លក់ ….។ ហើយហ្វូណានមានទំនាក់ទំនងពាណិជ្ជកម្មជាមួយពួករ៉ូម៉ាំង ក្រិក ចិន និង ឥណ្ឌា ។ ការសន្និដ្ឋានបែបនេះដោយសារគេបានរកឃើញកាក់ធ្វើអំពីប្រាក់ជាពិសេសនៅកំពង់ផែអូកែវ 

លក្ខណៈទូទៅរបស់ទីក្រុងកំពង់សោម
  • ក្រុងកំពង់សោមស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពត ខាងជើងជាប់នឹងខេត្តកោះកុង ខាងលិចនិងខាងត្បូងជាប់នឹងសមុទ្រ ។ ផ្ទៃក្រឡាក្រុងកំពង់សោមនៅឆ្នាំ១៩៦២ គឺគេកំណត់យក៦៨,២គីឡូម៉ែត្រការ៉េ តែមកដល់បច្ចុប្បន្ននេះ ដោយការបញ្ចូលស្រុកព្រៃនប់នៅក្នុងការគ្រប់គ្រងរបស់ក្រុងទៀតនោះ ផ្ទៃក្រឡារបស់ក្រុងបានពង្រីករហូតដល់ ១.៣០៣​គីឡូម៉ែត្រការ៉េ នាឆ្នាំ១៩៨៦នេះ ។
  • នៅឆ្នាំ១៩៨២ ការបែងចែករដ្ឋបាលរបស់ក្រុងគឺមានសង្កាត់៧ និងស្រុកព្រៃនប់ តែមកដល់ឆ្នាំ១៩៨៦នេះ យើងឃើញមានស្រុុកព្រៃនប់ ដែលមាន១៤ឃុំ និងខណ្ឌស្ទឹងហាវ ដែលមាន៣សង្កាត់ និង៤សង្កាត់ទៀតជុំវិញក្រុង ។
  • ឆ្នេរសមុទ្រក្រុងកំពង់សោមមានប្រវែង១០០គីឡូម៉ែត្រ ដែលលាតសន្ធឹងនៅចន្លោះឆ្នេរសមុទ្រខេត្តកោះកុង និងខេត្តកំពត ។ ឆ្នេរនេះមានសភាពបត់បែនរកេតរកូត បង្កើតបានជាឆក២ គឺឆកកំពង់សោម និងឆកវាលរេញ ។ ឆកកំពង់សោម មានបណ្តោយ៦០គីឡូម៉ែត្រ និងទទឹង៣០គីឡូម៉ែត្រ ។
  • ឆ្នេរសមុទ្រក្រុងកំពង់សោមទទួលរបបទឹកសាប ដែលហូរចុះតាមព្រែក ធំៗពីរ គឺព្រែកទឹកសាប និងព្រែកកំពង់ស្មាច់ និងតាមព្រែក តូចៗ ចំនួន៧ផ្សេងទៀត ។
  • ឈូងសមុទ្រក្រុងកំពង់សោម មានជម្រៅ មិនសូវជាជ្រៅប៉ុន្មានទេ ហើយមានបាតរាបស្មើ។ ជម្រៅទឹកជាមធ្យម៥០ម៉ែត្រ ជម្រៅជាអតិបរិមាមិនលើសពី៨០ម៉ែត្រឡើយ។ ឈូងសមុទ្រនេះខ័ណ្ឌប្រទេសកម្ពុជា ពីឧបទ្វីបម៉ាឡាកា ។ នៅចំពីមុខឆកកំពង់សោមមានកោះរុង និងកោះរុងសន្លឹម ។ នៅចំពីមុខកំពង់ផែអន្តរជាតិ មានកោះពស់, កោះដែកគោល, កោះថាស និងកោះព្រាប ។ នៅចំពីមុខរាមមានកោះតាគាវ, កោះឫស្សី, កោះត្រេះ, កោះចន្លុះ និងកោះស្រមោច (រួមទាំងអស់ក្រុងកំពង់សោមមានកោះ១៩) ។
  • គំនិតផ្តើម ដំបូងៗ ស្តីពីការបង្កើតកំពង់ផែសមុទ្រនៅសម័យមុនអាណានិគមបារាំង កំពង់ផែកំពត គឺជាច្រកនៃការដឹកជញ្ជូន ឬការធ្វើដំណើរតាមផ្លូវសមុទ្ររបស់ប្រទេសយើង ។ នៅសម័យបារាំងចូលមក គឹបានបោះបង់លែងប្រើប្រាស់កំពង់ផែកំពតទៀត ហើយគេប្រើប្រាស់ផ្លូវទឹកទន្លេមេគង្គ ចុះទៅកាន់សមុទ្រវិញ ដោយកាត់តាមប្រទេសវៀតណាមភាគខាងត្បូង ។ នៅដើមសតវត្សទី២០ បារាំងបានយកចិត្តទុកដាក់គិតគូរដល់ការបង្កើតច្រកសមុទ្រតាមតំបន់ឆ្នេររបស់ប្រទេសកម្ពុជាវិញ ព្រោះកន្លងមកបារាំងយកចិត្តទុកដាក់បង្កើតច្រកសមុទ្រតែភាគខាងកើតប៉ុណ្ណោះ ដោយចោលឈូងសមុទ្រសៀម ដែលមានផលប្រយោជន៍ជាសំខាន់ដល់បារាំងដែរនោះ ។
  • យោងលើទស្សនៈខាងលើ បារាំងបានចាប់ផ្តើមសិក្សាស្រាវជ្រាវរកកន្លែងបង្កើតផែសមុទ្រនៅកម្ពុជា ។ ការសិក្សាស្រាវជ្រាវនេះបានរកឃើញត្រង់តំបន់កំពង់សោម ដែលត្រូវបង្កើតកំពង់ផែសមុទ្រមួយឡើង ។ ប៉ុន្តែដោយគ្មានផ្លូវគមនាគមន៍ទាក់ទងមកផ្ទៃក្នុងប្រទេស ហើយដែលទាមទារឱ្យចំណាយប្រាក់់ច្រើន ដើម្បីសង់ផ្លូវគមនាគមន៍ផង និងកំពង់់ផែផងនោះ គម្រោងបង្កើតកំពង់ផែសមុទ្រត្រង់ឆកកំពង់សោមក៏ត្រូវទុកចោលជាបណ្តោះអាសន្នសិនព្រោះស្ថានភាពសេដ្ឋកិច្ចនាពេលនោះ មិនអាចធានាការចំណាយដ៏ធំនេះបាន ។
  • នៅក្រោយសង្គ្រាមលោកលើកទី១ បញ្ហាបង្កើតច្រកតាមសមុទ្រនៅកម្ពុជានេះ ក៏បានលើកឡើងម្តងទៀត ។ ការធ្វើផ្លូវពីកំពតទៅរាមនៅឆ្នាំ១៩២៥ បានអនុញ្ញាតឱ្យគេស្ថាបនានូវឋបនភណ្ឌ ដំបូងៗនៃកំពង់ផែនៅរាម ។ ការជ្រើសរើសយករាមនេះ មានអត្ថប្រយោជន៍ពីរ ដោយម្យ៉ាងអាចធ្វើកំពង់ផែបានផង និងម្យ៉ាងទៀតគេអាចធ្វើផ្លូវគមនាគមន៍ជើងគោកភ្ជាប់មកតំបន់ផ្ទៃក្នុងប្រទេសបានផង ។ ប៉ុន្តែ ជាក់ស្តែងរាមគ្រាន់តែជាកំពង់ផែដ៏តូចសម្រាប់កងនាវាចរណ៍ដែលពុំមានផ្តល់ដល់ការរីកចម្រើនខាងសេដ្ឋកិច្ច ណិងតំបន់ឆ្នេរសមុទ្រនៃប្រទេសទេ ។
  • គម្រោងនៃការបង្កើតកំពង់ផែថ្មីមួយទៀត ក៏បានត្រូវគេសិក្សាស្រាវជ្រាវជាបន្តបន្ទាប់មកទៀត នៅឆ្នាំ១៩៣៧, ១៩៤២ និង១៩៤៨ ។ ប៉ុន្តែ ដោយសារសង្គ្រាម និងការបំផ្លាញផ្លូវពីកំពតទៅរាមនោះបានកាត់ផ្តាច់មិនឱ្យគម្រោងផែនការខាងលើសម្រេចជារូបរាងឡើយ ។
  • នៅឆ្នាំ១៩៤៨ កំពង់ផែភ្នំពេញ នៅតែជាកំពង់ផែសមុទ្រនៃប្រទេសដដែល ។ នៅក្រោយពេលបានឯករាជ្យនាឆ្នាំ១៩៥៣ ភាពចាំបាច់ដែលត្រូវបង្កើតកំពង់ផែសមុទ្រមួយនៅលើទឹកដីកម្ពុជានោះ កាន់តែសំខាន់ឡើង ។ ព្រោះការដឹកជញ្ជូនតាមទន្លេមេគង្គអាចធ្វើបាន តែនាវាដឹកទំនិញធុនមធ្យម ដែលមានបាតចុះទៅក្នុងទឹកជម្រៅមិនហួសពី៤,១០ម៉ែត្រប៉ុណ្ណោះ ។ ការបង្កើតកំពង់ផែដែលអាចឱ្យកប៉ាល់ដឹកជញ្ជូន ធំៗ ចូលចតដូចជាកប៉ាល់ដឹកប្រេងជាដើម ទាមទារឱ្យរដ្ឋាភិបាលត្រូវតែធ្វើការសម្រេចពីបញ្ហានេះជាបន្ទាន់ បន្ទាប់ពីបានឯករាជ្យមក ។ នៅដើមឆ្នាំ១៩៥៤ រាជរដ្ឋាភិបាលនាសម័យនោះបានសម្រេចឱ្យស្ថាបនាកំពង់ផែសមុទ្រមួយ ដែលអាចឱ្យនាវាដឹកជញ្ជូន ធំៗចូលចតបាន ។
  • ការជ្រើសរើសទីកន្លែង៖ បន្ទាប់ពីការសិក្សា ដំបូងៗទាំងឡាយក្នុងការជ្រើសរើសទីកន្លែងកំពង់ផែសមុទ្រនេះ គេមើលឃើញទីកន្លែងពីរ ដែលមានជម្រៅទឹកប្រហែល១០ម៉ែត្រ ។ កន្លែងទី១ ស្ថិតនៅផ្នែកអាគ្នេយ៍នៃឆកកំពង់សោមជិតកោះពស់ (ត្រង់ក្រុងកំពង់សោមសព្វថ្ងៃ) និងទីកន្លែងមួយទៀត ស្ថិតនៅប៉ែកនិរតីនៃឆកកំពង់សោមនេះ ។
  • គេមិនជ្រើសរើសយកតំបន់រាមទេ ព្រោះទីកន្លែងនោះរាក់ពេក (ប្រហែល៦ម៉ែត្រ) ហើយគេក៏មិនជ្រើសយកតំបន់ឆ្នេររាបស្មើ ពីរាមទៅដល់ព្រំដែនប្រទេសវៀតណាមដែរ ។
  • ដោយមូលហេតុពិបាកធ្វើដំណើរទៅដល់ គេក៏មិនរុករកទីកន្លែងសម្រាប់សង់កំពង់ផែនៅតាមឆ្នេរភាគខាងលិច រហូតទៅដល់ព្រំប្រទល់ប្រទេសថៃផងដែរ ។ ដោយយោងលើមូលហេតុដដែលនេះដែរ គេក៏បានបោះបង់ចោលកន្លែងទី២ គឺភាគខាងនិរតីឆកសមុទ្រកំពង់សោមចេញ ។ នៅទីបំផុុតទីកន្លែងចុងក្រោយ ដែលគេជ្រើសរើសយកសម្រាប់សង់កំពង់ផែនោះគឺភាគអាគ្នេយ៍នៃឆកសមុទ្រកំពង់សោម ជិតកោះពស់ (ត្រង់ទីក្រុងកំពង់សោមបច្ចុប្បន្ននេះ) ។
  • បន្ទាប់ពីបានថតរូបពីលើយន្តហោះ ពីសភាពកន្លែងខាងលើនេះ នៅខែឧសភា ១៩៥៥ គេបានដឹងថា តំបន់ឆ្នេរនេះជាតំបន់មួយដែលមានព្រៃក្រាស់រហូតដល់មាត់ច្រាំង ហើយពុំមានមនុស្សចូលទៅដល់ឡើយ ។ ថ្វីបើតំបន់នេះមានការលំបាកជាខ្លាំងក្នុងការធ្វើដំណើរទៅដល់ជាលើកដំបូងនោះក៏ដោយ ក៏ទីកន្លែងនេះគឺជាកន្លែងអំណោយផលជាងកន្លែងដទៃទៀតទាំងអស់ក្នុងការសង់កំពង់ផែនោះ ។ ព្រោះទីកន្លែងនេះមានជម្រៅទឹកជ្រៅ ការចូលចតមានភាពងាយស្រួលនៅគ្រប់ពេល និងរដូវ ហើយទីកន្លែងនេះមានចម្ងាយពីភ្នំពេញជិតជាងកន្លែងឯទៀត ។ លើសពីនេះទៅទៀត តាមការសិក្សា និងការពិនិត្យមើលជារួមនៅកន្លែងនេះ គេអាចមានលទ្ធភាពងាយស្រួលក្នុងការពង្រីកនូវកំពង់ផែនេះទៅថ្ងៃក្រោយទៀត ប្រសិនបើមានភាពចាំបាច់ និងការរីកចម្រើននោះ ។
  • កោះពស់ដែលនៅពីមុខតំបន់ឆ្នេរដែលត្រូវសង់កំពង់ផែនោះ អាចការពារខ្យល់ព្យុះបាន ខ្លះៗដែរ ។ ចន្លោះកោះពស់ និងឆ្នេរជម្រៅទឹកសម្រាប់ផ្លូវកប៉ាល់ចូលមានពី១១ទៅ១៣ម៉ែត្រ លើកលែងកន្លែងមួយដែលមានថ្ម ជម្រៅ៨,៤ម៉ែត្រ ។ ដូច្នេះកប៉ាល់អាចចេញចូលមកកំពង់ផែបាននៅពេលទឹកជោរ ចំពោះនាវាដែលមានបាតជ្រៅទៅក្នុងទឹកមិនលើសពី៩ម៉ែត្រ ។
  • សមិទ្ធផលដំបូងៗទាំងឡាយរបស់ក្រុងកំពង់សោម  ការស្ថាបនាក្រុងកំពង់សោមដំបូងបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៥៥មក ។ មូលហេតុនៃការកសាងទីក្រុងនេះ គឺបង្កើតកំពង់ផែសមុទ្រមួយ ។ ដូច្នេះការងារស្ថាបនាដំបូងគឺកំពង់ផែ ។ ក្រុមអ្នកឯកទេស និងកម្មករ ដែលទៅដល់ដំបូង គឺធ្វើដំណើរតាមកាណូតពីកំពតទៅ (ផ្លូវគោកពីកំពតទៅរាម នៅពេលនោះប្រើប្រាស់ពុំកើតទេ ដោយសារការកម្ទេចស្ពានសឹងតែទាំងអស់ក្នុងកំណាត់ផ្លូវនេះ នៅពេលមានអសន្តិសុខកន្លងមកនោះ) រួចកាប់ឆ្ការព្រៃបោះជំរំដំបូងនៅម្តុំមាត់សមុទ្រ ត្រង់ម្តុំមន្ទីរគណៈកម្មាធិការក្រុងសព្វថ្ងៃនេះ ។
  • ការងារ ដំបូងៗទាំងនេះមានការលំបាកណាស់ ព្រោះគ្មានផ្លូវគមនាគមន៍ផ្លូវគោកជាមួយនឹងផ្ទៃក្នុងប្រទេសទេ ។ ភាពចាំបាច់ក្នុងការទាក់ទងជាមួយក្រុងភ្នំពេញបានឆាប់រហ័សនោះទាមទារត្រូវតែស្ថាបនាវាលយន្តហោះ ដែលមានបណ្តោយ៥០០ម៉ែត្រ បានត្រូវសម្រេចឡើងនៅខែមករា ឆ្នាំ១៩៥៦ ។ ដោយសារវាលយន្តហោះនេះ (ស្ថិតនៅរហូតសព្វថ្ងៃ) យន្តហោះតូចៗដែលអាចដឹកកមនុស្សបាន៦នាក់ អាចធ្វើដំណើរតែមួយម៉ោងប៉ុណ្ណោះដល់ភ្នំពេញ ដែលពីមុននេះគេត្រូវការប្រើពេលយ៉ាងតិច១០ម៉ោង (ពីរម៉ោងពីភ្នំពេញទៅកំពត និង៨ម៉ោងពីកំពតទៅកំពង់សោម)។ ការប្រើប្រាស់ផ្លូវគមនាគមន៍ខាងអាកាសនេះ បានជួយសម្រួលច្រើនដល់ការងារស្ថាបនា ដំបូងៗទាំងនេះ ទម្រាំមានផ្លូវគោកពីភ្នំពេញទៅកំពង់សោម(កាត់តាមកំពត) អាចដំណើរការបានពាក់កណ្តាលឆ្នាំ១៩៥៧ ។ ផ្លូវជាតិលេខ៤ ទទឹងចាក់កៅស៊ូ៧ម៉ែត្រ ពីភ្នំពេញទៅកំពង់សោម (កាត់តាមកំពង់ស្ពឺ) បានធ្វើហើយស្រេចនៅឆ្នាំ១៩៥៩ ។
  • កំពង់ផែ៖ ទន្ទឹមនឹងការកសាងសំណង់ទាំងឡាយខាងលើនេះ កំពង់ផែក៏ចាប់កសាងឡើងដែរ ។ ផែបានសង់លយចូលទៅក្នុងសមុទ្រប្រវែង២៨៥ម៉ែត្រ ដែលមានទទឹង២៨ម៉ែត្រ។ ផែបានភ្ជាប់ពីមាត់ច្រាំងដោយស្ពានដែលមានប្រវែង១៨៥ម៉ែត្រ ទទឹង១០ម៉ែត្រ ។ ផែដែលមានកសាងមានប្រវែង២៨៥ម៉ែត្រនេះ អាចទទួលឱ្យចូលចតទាំងសងខាងនូវនាវាចំនួន៤គ្រឿងយ៉ាងតិច(៤គ្រឿងចំពោះនាវាដែលមានចំណុះ១០.០០០តោន) តែេអាចចូលចតបាន៦គ្រឿង ចំពោះនាវាដែលមានចំណុះប្រហែល៤.០០០តោន ។ ជម្រៅទឹកដែលនាវាចូលផែនេះមាន​១០​ម៉ែត្រ ។ កំពង់ផែនេះបានចាប់ទទួលឱ្យនាវាចូលសំចតតាំងពីឆ្នាំ១៩៦០មក ។តាមការគ្រោងទុកជាមុនពីការសាងសង់កំពង់ផែនេះ គឺគេគ្រោងសង់កំពង់ផែនេះសម្រាប់ការដឹកជញ្ជូនទំនិញតែ២០០ទៅ២៤០ពាន់តោនប៉ុណ្ណោះក្នុង១ឆ្នាំ ។ ប៉ុន្តែគម្រោងនេះត្រូវខុសអស់ក្នុងរយៈពេលដ៏ខ្លីបំផុត គឺចាប់ពីឆ្នាំ១៩៦៤មក ភាពកកស្ទះក្នុងការដឹកជញ្ជូនតាមសមុទ្របានកើតមានឡើង ដោយពេលខ្លះនាវាត្រូវរង់ចាំសំចតមានចំនួន១០ទៅ១២គ្រឿង (នៅឆ្នាំ១៩៨៨) ។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនដ៏ឆាប់រហ័សក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រនេះ គេបានចាប់គិតគូរពង្រីកកំពង់ផែនេះ ។
  • កំពង់ផែថ្មីដែលមានទំហំធំច្រើនជាងពីមុននោះ បានចាប់សាងឡើងនៅភាគខាងជើងផែចាស់ ។ ទំនប់ផែពីរបានស្ថាបនាឡើង ។ ទំនប់ផែទី១ ប្រវែង៣.០០០ម៉ែត្រ ចាក់ទៅរកកោះថ្មតូចមួយ ។ ទំនប់ទី២ មានប្រវែង៦០០ម៉ែត្រ ។ តាមគម្រោងកំពង់ផែថ្មីនេះ អាចចូលសំចតបាននាវាចំនួន២០គ្រឿង ។ ការសាងសង់កំពុងតែដំណើរការមិនទាន់បានចប់សព្វគ្រប់ ក៏មានព្រឹត្តិការណ៍រដ្ឋប្រហាថ្ងៃទី១៨មីនា ឆ្នាំ១៩៧០ ធ្វើឱ្យអាក់ខានការសាងសង់នេះរហូតមកទល់នឹងសព្វថ្ងៃនេះទៅ(តែចាប់ពីឆ្នាំ១៩៦៨មក មាននាវាខ្លះចូលសំចត បណ្តើរៗនៅកំពង់ផែថ្មីនេះហើយដែរ) ។
រដ្ឋបាល យោងតាម ក្រសួងមហាផ្ទៃ ឆ្នាំ ២០២២ pdf ទំព័រ ២៣៦
ខេត្ត កំពង់សោម ចំនួនស្រុក  ០៤
លរ
ឃុំ
ភូមិ
ភូមិ
1
3
  1. ភូមិ 1
  2. ភូមិ 2
  3. ភូមិ 3
2
3
  1. ភូមិ  1
  2. ភូមិ 2 
  3. ភូមិ 3
3
3
  1. ភូមិ 1 
  2. ភូមិ 2 
  3. ភូមិ 3
4
6
  1. ភូមិ 1 
  2. ភូមិ 2 
  3. ភូមិ 3 
  4. ភូមិ 4 
  5. ភូមិ 5 
  6. ភូមិ 6
5
5
  1. ព្រែកស្វាយ
  2. ដើមថ្កូវ 
  3. កោះតូច
  4. កោះរុងសន្លឺម
  5. សុខសាន្ត
២ ស្រុកព្រៃនប
លរ
ឃុំ
ភូមិ
ភូមិ
6
5
  1. អណ្ដូងថ្ម 
  2. បន្ទាយប្រីយ៍ 
  3. អូរត្រាវ 
  4. ត្រពាំងស្អុយទី១
  5. ត្រពាំងស្អុយទី២
7
6
  1. បឹងជុំ 
  2. បឹងតាព្រហ្ម 
  3. បឹងតាស្រី 
  4. ដូនលយ
  5. ភ្នំតូច
  6. ទឹកចេញ
8
3
  1. ចំណោតរាម
  2. គគីរ 
  3. ពូធឿង
9
9
  1. ចំការកៅស៊ូ 
  2. ជើងគោ
  3. តានៃ 
  4. ត្រពាំងគារ 
  5. ត្រពាំងមូល 
  6. តាពៅ 
  7. អន្លង់ក្រពើ 
  8. មនោរម្យ១
  9. ស្វាយ
10
5
  1. កោះខ្យង
  2. អូរជ្រៅ 
  3. ស្រែចាមក្រោម 
  4. ស្រែចាមលើ 
  5. ស្រែចាមក្នុង
11
5
  1. បត់គគីរ 
  2. អូរចំណារ 
  3. អូរតាប៉ោង
  4. អូរតាសេក 
  5. អូរឧកញ៉ាហេង
12
5
  1. បត់សិរមាន់ 
  2. ព្រៃនប់១ 
  3. ព្រៃនប់២ 
  4. ព្រៃនប់៣ 
  5. បែកក្រង់
13
4
  1. អុង 
  2. រាម 
  3. ស្មាច់ដែង
  4. ថ្មធំ
14
3
តាអោងធំ បឹងរាំង ព្រែកក្រាញ់
15
5
  1. ចុងអូរ 
  2. សំរុងកណ្ដាល
  3. សំរុងក្រោម
  4. សំរុងលើ 
  5. អូរត្រជាក់ចិត្ត
16
4
  1. ទូល 
  2. ព្រែកផ្អាវ 
  3. កំពង់ស្មាច់តូច
  4. ជ្រលង
17
4
  1. ព្រែកប្រស់ 
  2. ព្រែកទាល់ 
  3. ព្រែកសង្កែ 
  4. កំពង់ចិន
18
4
  1. ទួលទទឹងទី១
  2. ទួលទទឹងទី២
  3. ទួលទទឹងទី៣
  4. អំពូខ្មៅ
19
3
  1. បឹងវែង 
  2. វាលមាស 
  3. វាលធំ
៣ ស្រុកស្ទឹងហាវ
លរ
ឃុំ
ភូមិ
ភូមិ
20
2
  1. ភូមិ 1 
  2. ភូមិ 2
21
4
  1. ភូមិ 1 
  2. ភូមិ 2
  3. ភូមិ 3 
  4. ភូមិ 4
22
4
  1. ភូមិ 1 
  2. ភូមិ 2 
  3. ភូមិ 3
  4. ភូមិ 4
23
3
  1. មុងឫទ្ធី១
  2. មុងឫទ្ធី២
  3. កែវផុស
៤ ស្រុកកំពង់សិលា
លរ
ឃុំ
ភូមិ
ភូមិ
24
4
  1. ចាំស្រី 
  2. ក្រាំងអាត់ 
  3. ថ្មី 
  4. វាល
25
4
  1. អូរតាហយ
  2. ស្ទឹងឆាយត្បូង
  3. ស្ទឹងឆាយជើង
  4. គីរីវ័ន្ត
26
3
  1. ចំការហ្លូង 
  2. បឹងត្រាច
  3. សម្ដេចតា
27
3
  1. ព្រៃប្រសិទ្ឋិ 
  2. ស្ទឹងច្រាល
  3. ស្ទឹងសំរោង
ផែនទី រដ្ឋបាល

List of district បញ្ជីស្រុក ក្រុង ខេត្ត ព្រះសីហនុ ឆ្នាំ ២០២០
NoCodeKhmerEnglishNumber Of CommuneNumber Of Village
CommuneSangkat
11801ក្រុង ព្រះសីហនុPreah Sihanouk Municipality0415
21802ស្រុក ព្រៃនប់Prey Nob District15065
31803ស្រុក ស្ទឹងហាវStueng Hav District4013
41804ស្រុក កំពង់សីលាKampong Seila District4014
51805ក្រុង កោះរ៉ុងKaoh Rung Municipality024
Total236111
ខេត្ត ព្រះសីហនុ