ខេត្ត ត្បូងឃ្មុំ ដោយសារ ដើមឡើយ កម្ពុជាគ្រប់គ្រងដោយរបបស្តេចត្រាញ់ (សូមមើលផែនទីខាងក្រោម) វៀតណាម គាំទ្រស្តេចត្រាញ់មួយចំនួន លាវគ្រប់គ្រងបញ្ជាលើស្តេចត្រាញ់ដូចជា ចម្បារសាក់ ក្រចេះ សុទ្ធតែនៅក្រោម លាវ ចំណែក សៀម ដឹកនាំបញ្ជា ស្តេចត្រាញ់ ដូចជា នួន ជា គឺជាជនជាតិ សៀម អៀងសារី គឺជាជនជាតិ វៀតណាម ប៉ុល ពត គឺជា ជនជាតិចិន នៅកំពង់ធំ សម្តេច ចក្រី ញឹកជូឡុង គឺជា ស្តេចមកពីស្រុកចិន ត្រកូល ជូ ដូចគ្នាជាមួយ ជូ អេង ឡាយ...ទាំងនេះ ដែលជាហេតុនាំឲ្យ មាន ចលនាស្នេហារជាតិ ខ្មែរក្រហមកើតឡើង ដែលមនុស្សជាច្រើនគាំទ្រដោយប្រយោល និងគាំទ្រជាសម្ងាត់ ដើម្បី ផ្តួលរបប លន់លន់ ដែល លំអៀង វៀតណាមត្បូង លំអៀងអាមេរិក លំអៀងទៅ ថៃ ។ របប លន់ នល់ មាន ០៥ រដ្ឋាភិបាល របបខ្មែរក្រហម មាន ជាង ១០ រដ្ឋាភិបាល គឺ រដ្ឋាភិបាលសឺនសាន, រដ្ឋាភិបាលសីហនុ, រដ្ឋាភិបាលខៀវ សំផង, ប៉ុល ពត, នួន ជា, តាម៉ុក, រដ្ឋាភិបាល ចាម របស់ ឡេះ កា សឹម ( គេស្គាល់ថា កុក ស ) ទាំងនេះ នាំដល់សង្រ្គាម ឆ្នាំ ១៩៧៦ រវាងទ័ព តាម៉ុក និង ទ័ព ប៉ុលពត ដើម្បីដណ្តើមតំណែង អគ្គបញ្ជាការទ័ព និងឈានដល់ការរើស យក សុន សេន ជារដ្ឋមន្រ្តីការពារជាតិ។ ដោយការសម្លាប់គ្នាយ៉ាងរង្គាលរវាង ទ័ព ចាម មាត់លី និង ហ៊ូ នឹម ( ឈ្មោះ អាចាម បន្លំចូលក្នុងចលនាខ្មែរក្រហម ដូរកាន់សាសនាព្រះពុទ្ធ)...និង មានសង្រ្គាមជាមួយ វៀតណាមរឿង ព្រំដែន ក៍ឈានដល់ការ ការរត់ចូលទៅទឹកដីវៀតណាម ឡើងវិញ ដូចឆ្នាំ ១៩៤០ ដែលចូលទឹកដី វៀតណាមដើម្បីដេញបារាំង ដេញ អាមេរិក ឈ្លានពានប្រទេសនៅ ឥណ្ឌូចិន...នេះជាមូលហេតុនៃការកកើត តំបន់ប្រវត្ថិសាស្រ្តតេជោ X16
ផែនទី លេខបង្គោលព្រំដែន ខេត្ត ត្បូងឃ្មុំ
ផែនទី ព្រំដែន ខេត្ត ត្បួងឃ្មុំ
ផែនទី ព្រំដែន ខេត្ត ត្បូងឃ្មុំ ឆ្នាំ ១៩១៧
ផែនទី រដ្ឋបាលស្រុក នៃខេត្ត ត្បូងឃ្មុំ ឆ្នាំ ២០២៣
ផែនទី រដ្ឋបាល ខេត្ត ប៊ិញ ហ្វុក Binh Phuoc, Vietnam ជាប់ព្រំដែន ខេត្ត ត្បូងឃ្មំ ក្រចេះ និង មណ្ឌលគីរី
ផែនទី ជនជាតិ ក្នុងខេត្ត ត្បូងឃ្មុំ ( អតីត ខេត្ត រោងដំរី ខេត្ត ទួលតាមោក ខេត្តចង្វារត្រពាំង/ ខេត្តកំពង់ស្រកី )
ផែនទី រដ្ឋបាលស្រុក នៃខេត្ត ត្បូងឃ្មុំ
ផែនទីខេត្ត ត្បូងឃ្មុំ
តោ
គោលបំណងនៃការ ចងក្រងប្រវត្តិសាស្រ្តយោធាវេលានេះ ដើម្បី បកស្រាយតាមន័យ ប្រវត្តិសាស្រ្តយោធា ដែលកន្លងមក មានការបោះពុម្ពផ្សាយ ឬ ផ្សាយជា Digital បែបជា ប្រវត្តិសាស្រ្តនយោបាយទៅវិញ។ ហេតុអ្វីមានរបបវាលពិឃាតខ្មែរក្រហមនៅកម្ពុជា?
X-16 គឺជា លេខ ខ្សែផែនទី
នេះជាសំដី មន្រ្តីបក្សប្រឆាំង បង្ហាញសារជាតិមួយដែលថា គ្មានចេះអីក្រៅពី ប្រឆាំង និង មើលមក ខ្មែរនៅក្នុងប្រទេស ថាជាមនុស្សមិនស្រលាញ់ជាតិ !!
Mèn Nath ហ៊ុន សែន និយាយភរថាគាត់គ្មានសិទ្ធិប្រគល់ទឹកដីព្រំដែនឲ្យវៀតណាម សូម្បី ១មីលីម៉ែត្រ។ ដូច្នេះ តើ ហ៊ុន សែន ហ៊ានប្រកាសធ្វើនិរាករណ៍សន្ធិសញ្ញាព្រំដែនខុសច្បាប់ និងផែនទីខុសច្បាប់ឬទេ?
ពេលគេសួរថា X16 ជាអ្វី? អ្នកប្រវត្តិសាស្រ្តនយោបាយឆ្លើយថា គឺ ភូមិកោះថ្ម ។ ចុះ X1 X12...គឺជាអ្វី? នេះជាសំនួររបស់ អ្នកប្រវត្តិសាស្រ្តយោធា ។
Samdech Hun Sen, Cambodian Prime Minister នៅថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។ គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះគឺជាខួបគម្រប់ ៤៥ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តេីមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងដើម្បីគាសរំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និងប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។ ចាប់តាំងពីឆ្នាំ២០១៧នោះមក ក្រសួងការពារជាតិ ក៏បានទទួលភារកិច្ចរៀបចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំបន់ប្រវត្តិសាស្ត្រមួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ។
បច្ចុប្បន្ននេះ នៅតំបន់ស្លាកស្នាមប្រវត្តិសាស្ត្រមួយនេះ ក៏មានការសាងសង់នូវសំណង់មួយចំនួនរួចរាល់ហើយដូចជា សាលាដំណាក់, វេទិកាប្រារព្ធពិធី, ស្រះទឹក, បន្ទប់អនាម័យ, ទីលានបាល់ទាត់, ប្រព័ន្ធរំដោះទឹក ចាក់ដីបំពេញ, បំពាក់អំពូលអគ្គិសនីបំភ្លឺជាដើម ហើយលទ្ធផលទាំងអស់នេះនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃស្អែកនេះផងដែរ។គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង ៨:០០នាទីព្រឹក ពីព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ៕
១៦ មិថុនា ២០២២
General TEA Banh នៅព្រឹកនេះ ខ្ញុំដឹកនាំគណៈកម្មការអន្តរក្រសួង ក្រុមការងារ
និងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យការងារត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ នៅតំបន់ប្រវត្ថិសាស្រ្តតេជោX16 នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រ យោង ជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែន ឱរ៉ាល ដោយមានការអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុង មុន្នី អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងគម្រោងសាងសង់វេទិកា និងសាលាសំណាក់ នៅតំបន់ប្រវត្តិសាស្រ្ត X16 ខេត្តត្បូងឃ្មុំ
POSTED ON ថ្ងៃចន្ទ, 24 ខែសីហា, 2020 អត្ថបទដោយ NOU SEYHA
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររៀបចំពិធី រំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិភាក្សា ឆ្លងគម្រោងសាងសង់វេទិកា និងសាលាសំណាក់ នៅតំបន់ប្រវត្តិសាស្រ្ត នៃទិវាចងចដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧) (តំបន់X16) ស្ថិតភូមិចង្គំទី១ ឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
គួរជម្រាបថា តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)។
ដោយឡែក «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរ ការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕
១៧-មិថុនា-២០២២ ០៧:១៨ ល្ងាច
ប្រជាពលរដ្ឋភូមិកោះថ្ម ស្រុកមេមត់សម្តែងក្តីរីរាយ បន្ទាប់ពីរាជរដ្ឋាភិបាលអភិវឌ្ឍន៍តំបន់កោះថ្ម ពិសេសតំបន់ព្រំដែ X16
ត្បូងឃ្មុំ៖ តំបន់ X16 ដែលជាចំណុចព្រំដែនរវាងប្រទេសកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ និងប្រទេសវៀតណាមក្នុងខេត្តតៃនិញ ដែលជាទីតាំងប្រវត្តិសាស្ត្រ នៃការចេញតស៊ូដោយយកអាយុជីវិតធ្វើជាដើមទុន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ តំបន់នេះ នៅពេលនេះបានអភិវឌ្ឍន៍ប្រែក្លាយជាកន្លែងដ៏ទាក់ទាញមួយ ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីរំឭកដល់គុណបំណាចរបស់សម្តេចតេជោ ហ៊ុន សែន និងអ្នកស្នេហាជាតិ ដែលបានលះបង់គ្រួសារ អាយុជីវិតប្តូរយកការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍។
ការអភិវឌ្ឍនេះមិនត្រឹមតែរំឭកពីគុណបំណាច់ដ៏ធំធេងតែប៉ុណ្ណោះទេ តែបានជួយលើកកម្ពស់ជីវភាពការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់មួយនេះបានមួយកម្រិតថែមទៀត។ លោក វ៉ន វ៉ាន ប្រធានភូមិកោះថ្ម បានរៀបរាប់ថា រយៈពេលចុងក្រោយនេះ ពោលគឺ បន្ទាប់ពីរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអភិវឌ្ឍន៍ប្រែក្លាយតំបន់ព្រំដែន X16 ដោយបានកសាងនូវហេដ្ឋាចនាសម្ព័ន្ធជាច្រើន ដូចជាសាលារៀន ផ្លូវថ្នល់ និងអាគាររំឭកពីប្រវត្តិសាស្ត្រ នៃការចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិរបស់លោកទាំងមូល មានជីវភាពប្រសើរឡើងមួយកម្រិតទៀត ក្នុងការបង្ករភាពងាយស្រួលយ៉ាងខ្លាំងដល់ការរកស៊ីប្រចាំថ្ងៃ ព្រោះមានផ្លូវ ភ្លើង មានភ្លៀវ ចេញចូលច្រើនជាងមុន។
ជាមួយគ្នានេះ លោក លាង ឆែ ប្រពលរដ្ឋក្នុងភូមិកោះថ្ម ក៏បានរៀបរាប់ដែរថា ជាការពិតមិនអាចប្រកែកបាន ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងមូលដ្ឋានរបស់លោក ដែលការរីកចម្រើននេះ បានមកពីតម្លៃនៃសុខសន្តិភាព ពិសេសការអភិវឌ្ឍនៅតំបន់ព្រំដែន ដែលជាតំបន់ប្រវត្តិសាស្ត្រ នៃការចេញតស៊ូរំដោះប្រទេសជាតិពីររបបប្រល័យពូជសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។
ស្រដៀងគ្នានេះដែរ លោក ពេជ្រ សំបូ បានរៀបរាប់ថា លោកពិតជាសប្បាយរីករាយក្នុងនាមប្រជាពលរដ្ឋក្នុងភូមិកោះថ្ម ព្រោះពេលនេះក្នុងមូលដ្ឋានរបស់លោក បានប្រែក្លាយមុខមាត់យ៉ាងឆាប់រហ័ស តាមរយៈការកសាងនូវសមិទ្ធិផលជាច្រើន ដូចជាផ្លូវ សាលារៀន មន្ទីរពេទ្យ និងអាគារអនុស្សវរីយ៍ ដែលរំឭកពីគុណបំណាច់នៃការលះបង់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន កាលពីជាង ៤០ឆ្នាំមុន។ ការនេះ ជាការបង្ហាញពីការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដើម្បីប្តូរយកសុខសន្តិភាព សេរីភាព និងភាពរីកចម្រើនជូនប្រទេសជាតិ និងប្រជាជនកម្បុជា។
សូមបញ្ចាក់ថា តំបន់X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានរាជរដ្ឋាភិបាលរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីរំឭកដល់គុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន មានដូចជា រូបសំណាកព្រះអង្គគោកធ្លក អាគារមិត្តភាព សារៈមន្ទីរតេជោកោះថ្ម សាលាសំណាក់ វេទិការ ស្រះទឹកស្តេចនាគមហាជ័យ ទីលានចុះចតឧត្ថមម្ភាគចក្រ ទីលានបាល់ទាត់ សួនច្បារ និងផ្លូវអ៊ុតកៅស៊ូ ជាដើម។
តំបន់X16នេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុនពត នៅបំបន់X16នេះ៕
ដោយ៖ ជឹង សេងឡុង
នាយឧត្តមសេនីយ៍ នាង ផាត និងនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វេទិកា និងសាលាសំណាក់នៅតំបន់ X16 ឃុំកោះថ្ម ខេត្តត្បូងឃ្មុំ
2020-09-12 02:22pm
(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់វេទិកា និងសាលាសំណាក់សម្រាប់តំបន់ប្រវត្តិសាស្រ្តរបស់មគ្គុទេសក៍ និងប្រតិបត្តិករនយោបាយឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅតំបន់ X16 ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
គួរជម្រាបថា តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)។
ដោយឡែក «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរ ការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕
ពិធីសម្ពោធសមិទ្ធផលនានាក្នុងរយៈពេល១ឆ្នាំ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសចូលរួអបអរសាទរខួបលើកទី៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត (២០-មិថុនា-១៩៧៧_២០-មិថុនា-២០២១) សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា ដែលបានកសាងដោយក្រុមការងាររៀបចំប្រារព្ធខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។
នៅព្រឹកថ្ងៃទី២០ ខែមិថុនា បន្ទាប់ពីបានអញ្ជើញ អុច ទាន ធូប នៅរោងអ្នកតា មុខសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុន សែន កោះថ្ម ស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ព្រមទាំងគណៈអធិបតីចូលរួមទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី៤៤ ឆ្នាំទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត បានអញ្ជើញទៅទស្សនា សាលាសំណាក់ ដែលទើបសាងសង់ថ្មី និងបានដាំកូនឈើអនុស្សាវរីយ៍ចំនួន ២ ដើមនៅពីមុខសាលាសំណាក់នេះផងដែរ។ សូមបញ្ជាក់ថា៖ សាលាសំណាក់នេះ ស្ថិតនៅលើផ្លូវ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចសាលាបឋមសិក្សាប៊ុន រ៉ានីហ៊ុនសែនកោះថ្ម ឆ្ពោះទៅចំណុចអិច ១៦ ព្រំដែនកម្ពុជា វៀតណាម ដែលសាលាសំណាក់នេះ គឺជាចំណុចឆ្លងកាត់ ដែល សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញពី កោះថ្ម នាយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ ឆ្ពោះទៅកាន់ព្រំដែន។ សាលាសំណាក់ដែលសម្ពោធពេលនេះ បានសាងដោយ វិស្វកម្មកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានទទឹង ៦.១ ម៉ែត្រ បណ្តោយ ១៩. ៦ ម៉ែត្រ កំពស់ ១ ជាន់ ចំណាយថវិកា ៩១.៩៣៤,៧០ដុល្លារ។
បន្ទាប់មក សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបន្តដំណើរទៅកាន់ព្រំដែនកម្ពុជា វៀត ណាម ចំណុច អិច១៦ និងបានចូលទៅអុចធូបនៅរោងអ្នកតាដើមទ្រយឹង ដោយបានទទួលការស្វាគមន៏ពី ឧត្តមសេនីយ៍ឯកបំរុង ហ្វាម វ៉ាន់ ហ្សាង(Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការខេត្តប៊ិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងឱកាសនោះបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា វៀតណាម បានអញ្ជើញទៅសម្ពោធផ្ទាំងសិលាចារឹកនៅក្នុងទឹកដីវៀតណាមរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ និងឧត្តមសេនីយ៍ឯកបំរុង ហ្វាម វ៉ាន់ ហ្សាង ក៏បានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូរបើកសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា ដែលបានកសាងនៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម អិច-១៦ ស្ថិត ក្នុងឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ដែលសមិទ្ធផលទាំងនោះ រួមមាន៖ វេទិកាសំរាប់ការប្រារព្ធពិធីអចិន្ត្រៃយ៍, សាលាសំណាក់, ស្រះទឹក, បន្ទប់អនាម័យ និងទីលានបាល់ទាត់ ដែលសមិទ្ធផលទាំងអស់ ត្រូវសាងសង់ដោយ ក្រុមការងាររៀបចំប្រារព្ធខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សូមបញ្ជាក់ថា៖ ការសាងសង់អគារវេទិកាអចិន្ត្រៃយ៍១ខ្នង នេះគឺសម្រាប់ងាយស្រួល ក្នុងការរៀបចំប្រារព្ធពិធីផ្សេងៗ ដែលវេទិកានេះបានសាងសង់ឡើងតាមរចនាបទខ្មែរ មានទំហំ ទទឹងប្រវែង៦,១ម៉ែត្រ បណ្តោយប្រវែង៤៧ម៉ែត្រ កម្ពស់១ជាន់។ អគារវេទិកានេះ ចំណាយថវិកាសាងសង់អស់ចំនួន ១៨១.៩៦៣ ដុល្លារ។
ក្នុងឱកាសនោះបន្ទាប់ពី សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម បានអញ្ជើញដាំកូនឈើ ក្នុងបរិវេណប្រារព្ធពិធីរួចមក សម្តេចពិជ័យសេនា និង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ក៏បានអញ្ជើញចូលរួម បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមិត្តភាព កម្ពុជា វៀតណាមនៅចំណុច X-១៦។ សូមបញ្ជាក់ថា៖ ការសាងសង់អគារមិត្តភាពកម្ពុជា វៀតណាម មានទំហំ ទទឹងប្រវែង១៨ ម៉ែត្រ បណ្តោយ ៦៣ម៉ែត្រ កម្ពស់ ២ជាន់ ចំណាយថវិកាចំនួន ១.០២៨.៥១០ ដុល្លារ ក្នុងនោះក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួយឧបត្ថម្ភថវិកាក្នុងការសាងសង់អគារមិត្តភាព កម្ពុជា វៀតណាម នេះ ចំនួន ១.១២៧.១១៤ ដុល្លារ។
នៅក្នុងឱកាសនោះដែល សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់បទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានដោយបានបញ្ជាក់ថា៖ យើងមកជួបជុំរួមគ្នា ដើម្បីសម្ពោធផ្ទាំងសិលាចារឹកនៅក្នុងទឹកដីប្រទេសវៀតណាម និង វេទិកា អចិន្ត្រៃយ៍ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលសម្រេចបានក្នុងរយៈពេល០១ឆ្នាំកន្លងទៅ “ចន្លោះឆ្នាំ២០២០ ២០២១" ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២១“។ សម្តេចពិជ័យសេនា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់របស់ក្រុមការងារដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានកសាងហេដ្ឋារចនា សម្ព័ន្ធជា ច្រើន ដូចជា៖ វេទិកាអចិន្ត្រៃយ៍ ទីសំណាក់ បន្ទប់អនាម័យ ស្រះទឹក ទីលានបាល់ទាត់ បំពាក់បង្គោលអគ្គិសនីប្រើ ដោយពន្លឺព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនទៀត ដែលបានប្រើប្រាស់ថវិការហូតទៅដល់ចំនួន ជាង២លានដុល្លារអាមេរិក។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ ពិធីសម្ភោធសមិទ្ធផលនានា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នាថ្ងៃនេះ ក្នុងគោលបំណង ទី១ ទុកជាប្រវត្តិសាស្ត្រសម្រាប់មនុស្សគ្រប់ជំនាន់ ពិសេសអប់រំយុវជន និងមនុស្សជំនាន់ក្រោយឲ្យបានដឹង និងចងចាំនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្ម។ ទី២ រំលឹកដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក មគ្គុទេសក៍ឯក ព្រមទាំងឥស្សរជន ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ។ ទី៣ ប្រែក្លាយតំបន់ ប្រវត្តិសាស្ត្រយោធា តេជោកោះថ្ម អិច -១៦ នេះ ទៅជាតំបន់ប្រវត្តិសាស្ត្រសម្រាប់បម្រើឲ្យវិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច កីឡា ពាណិជ្ជកម្ម ទំនាក់ទំនងមិត្តភាព មានភាពរុងរឿងប្រទេសជាតិ និងប្រជាជនជិតខាងទាំងពីរ កម្ពុជា-វៀតណាម សំដៅកសាងព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាទិសដៅទៅមុខ សម្តេចពិជ័យសេនា បញ្ជាក់អោយដឹងថា៖ យោងតាមផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងការពារជាតិប្រទេស ទាំងពីរ កម្ពុជា-វៀតណាម សម្រាប់កម្ពុជានឹងធ្វើការ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ខិតខំអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រ X- 16 នេះ ទៅតាមផែនការដែលបានគ្រោងទុក ដូចជា សាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម ឲ្យបានរួចរាល់ សាងសង់ ជួសជុល និងអភិវឌ្ឍផ្លូវថ្នល់ ដាំដើមឈើលម្អ រៀបចំទីលានបាល់ទាត់ ស្រះទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ រណបផ្សេងៗទៀត ឲ្យកាន់តែរីកចម្រើនឆាប់រហ័សថែមទៀត ដើម្បីឆ្ពោះទៅការរៀបចំខួបអនុស្សាវរីយ៍លើក ទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២ ខាងមុខ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងជំនឿយ៉ាងមុតមាំថា៖ តាមរយៈវត្តមានប្រតិភូក្រសួងការពារប្រទេស វៀតណាម ដែលដឹកនាំ ដោយ ឯកឧត្តម ហ្វាម វ៉ាន់ ហ្សាង និង គណៈកម្មាធិការខេត្តប៊ិញភឿក នាពេលនេះ នឹងបន្ត ជម្រុញអភិវឌ្ឍទីតាំងប្រវត្តិសាស្ត្រនៅក្នុងប្រទេសវៀតណាម ឲ្យកាន់តែមានភាពរីកចម្រើន និងពង្រឹងកិច្ចសហ ការជួយគាំទ្រ ដល់កិច្ចដំណើរការ របស់ក្រុមការងារប្រវត្តិសាស្ត្រកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ វិស័យប្រវត្តិសាស្ត្រនេះថែមទៀត សម្រាប់ទុកឲ្យយុវជនជំនាន់ក្រោយប្រទេសទាំងពីរ កម្ពុជា-វៀតណាម សិក្សារៀនសូត្រនាពេលអនាគត។ ជាចុងក្រោយ សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម គណៈកម្មាធិការខេត្តប៊ិញភឿក ដែលបាន កសាងសមិទ្ធផលនានា សម្រាប់ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ បានទាន់ពេលវេលា មានជាអាទិ៍ រៀបចំផ្ទាំងសិលាចារឹក ជួសជុលថែទាំទីតាំងប្រវត្តិសាស្ត្រ កសាងបណ្តើហេដ្ឋារចនាសម្ព័ន្ធ សហការជាមួយក្រុម ការងាររៀបចំពិធីសម្ពោធផ្ទាំងសិលាចារឹក ដោយទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូកម្ពុជា បានយ៉ាងល្អប្រសើរទៅ តាមការឯកភាពរបស់ក្រុមការងារ តាមផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជាវៀតណាម ៕
អភិបាលខេត្តត្បូងឃ្មុំ ផ្តួចផ្តើមរៀបចំឲ្យមានទស្សនកិច្ចសិក្សា “គុណធម៍ប្រវត្តិសាស្ត្រ” ទៅកាន់តំបន់ប្រវត្តិសាស្ត្រ ដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ត្បូងឃ្មុំ៖ ដើម្បីឲ្យសិស្សានុសិស្សជាយុវជនជំនាន់ក្រោយ ជាសសរទ្រូងប្រទេសជាតិ បានយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រពិតប្រាកដ និងដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនទាំងអស់ ដែលបានតស៊ូលះបង់បូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្តួចផ្តើមរៀបចំឲ្យមានទស្សនកិច្ចសិក្សាដែលមានឈ្មោះថា “គុណធម៍ប្រវត្តិសាស្ត្រ” ទៅកាន់តំបន់ប្រវត្តិសាស្ត្រក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ជាទីតាំងដែលផ្តើមសន្តិភាពសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។
បើតាមឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចំពោះកម្មវិធី ដែលលោកបានផ្តួចផ្តើម និងបានដាក់ឈ្មោះបែបនេះ ក្នុងន័យអោយយុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់យ៉ាងច្បាស់ នូវប្រវត្តិតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ នៃឥស្សរជនស្នេហាជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការដឹងគុណ នូវតម្លៃនៃសន្តិភាព ជាប្រវត្តិសាស្ត្រ ដោយកម្មវិធីនេះ បានចាប់ផ្តេីមកាលពីឆ្នាំ២០២០ ចំនួន ៧វគ្គ ដែលមានយុវជនចូលរួមចំនួន ២៨៤ នាក់ ដោយឡែកឆ្នាំ២០២១ នេះគ្រោងនឹងរៀបចំចំនួន១៤វគ្គ នឹងមានយុវជនចូលរួម ចំនួន ៧០០ នាក់ ហើយ ឯកឧត្តមអភិបាលខេត្ត នឹងបន្តធ្វើជារៀងរាល់ឆ្នាំ។
ចំពោះកម្មវិធី គុណធម៍ប្រវត្តិសាស្ត្រ ក្នុងឆ្នាំ២០២១នេះ បានបន្តធ្វើឡើង ដោយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ លោក ម៉ៅ ឌុង ប្រធាន ស.ស.យ.ក ខេត្ត និងលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានអញ្ជេីញដឹកនាំយុវជនកាយរឹទ្ធិ កាកបាទក្រហម និង ស.ស.យ.ក ចំនួន ៥០ នាក់ មកពីសាលាមធ្យមសិក្សាក្នុងស្រុកក្រូចឆ្មារ ទៅសិក្សាស្វែងយល់នៅមជ្ឈមណ្ឌល ឯកសារប្រវត្តិសាស្ត្រកោះថ្ម តំបន់X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្តូបវិមាន២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
កម្មវិធីនេះ សហការរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រោមការផ្តួចផ្តេីមរបស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ គឺរៀងរាល់ចុងសប្តាហ៌ និងចុងខែនីមួយៗ ដេីម្បីអោយយុវជនក្នុងខេត្តត្បូងឃ្មុំ បានសិក្សា និងស្វែងយល់បន្ថែមអំពីប្រវត្តិនៃការផ្តួចផ្តេីមតស៊ូរបស់ឥស្សរជនឆ្នេីម និងជាថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ការលះបង់សព្វបែបយ៉ាងក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បង្រួបបង្រួមជាតិ ស្តារកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលេីគ្រប់ផ្នែក គ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ ។
កម្មវិធីទស្សនកិច្ចសិក្សានេះ ក្រោមការធ្វើបទឧទ្ទេសនាមពីលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីស្រាវជ្រាវ និងអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជា ដោយផ្តោតសំខាន់លើប្រវត្តិសាស្ត្រកម្ពុជា សម័យកម្ពុជាសាធារណៈរដ្ឋ (១៩៧០-១៩៧៥) សម័យកម្ពុជាប្រជាធិប្បតេយ្យ (១៩៧៥-១៩៧៩) រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ពិសេសដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិកម្ពុជារីកចំរើនមកដល់សព្វថ្ងៃ។ ដោយ ក្នុងទស្សនកិច្ចសិក្សានោះ ក្រុមយុវជនក៏បានទស្សនានូវការចាក់បញ្ចាំងខ្សែវីដេអូឯកសារចំនួន២ផងដែរ ដោយវីដេអូទី១ និយាយពីដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងទី២ វីដេអូស្តីពី រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ៕
ព័ត៌មានជាតិស្អែកនេះ! សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញ សម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រ យោធាតេជោ កោះថ្មX16
ByTR110Posted on June 19, 2022
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ស្អែក នេះនឹងអញ្ជើញ ចូលរួមអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរក ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្មX16 ដែលស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជាមួយនឹងការសម្ភោធនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នរយៈពេល ០១(មួយព្រឹក) ចំពោះក្រុមហ៊ុន ជញ្ជូនរថយន្តប្រភេទៗ (កុងតឺន័រ) លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីក្បាលស្ពានគីហ្សូណា ដល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សូមរំលឹកថា ដំណើរ ឆ្ពោះទៅ ការផ្តួលរំលំ របប ប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវធ្វើដំណើរតស៊ូ តាម ចំណុច ប្រវត្តិសាស្ត្រ ចំនួន ៧ចំនុច ដោយ ចាប់ផ្តើម ពី ចំណុច ប្រវត្តិសាស្ត្រ ទី១ នៅ ស្រុកមេមត់ ខេត្តត្បូង ឃ្មុំ រហូតដល់ ចំណុច ប្រវត្តិសាស្ត្រ ទី៧ នៅ ប្រទេស វៀតណាម ដូចខាងក្រោម៖
ចំណុច ទី១៖ ទីតាំង កោះថ្ម ឃុំ ទន្លូង ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ។
ចំណុច ទី២៖ ត្រង់ ចំនុច ដើម ត្រយឹង ព្រំដែន កម្ពុជា-វៀតណាម។
ចំណុច ទី៣៖កន្លែង លាក់ អាវុធ ក្នុងស្រុក ឡុកនិញ ខេត្ត ប៊ិញ ហ្វឿក ប្រទេស វៀតណាម !
ចំណុច ទី៤៖ នៅ ភូមិ ចំការកៅស៊ូ វៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ពីព្រំដែន
ចំណុច ទី៥៖ ចម្ងាយ ៤គីឡូម៉ែត្រ ពី ភូមិ ចំការកៅស៊ូ គឺ ភូមិ ឡាំង ជីន។
ចំណុច ទី៦៖ នៅ ស្រុក ឡុកនិញ។
ចំណុច ទី៧៖ សមមិត្ត ហ៊ុន សែន ត្រូវគេ បំបែកចេញ ពី អ្នករួមដំណើរ ទាំងបួន នាក់ ដែល មកជា មួយ គ្នា ហើយ ត្រូវបាន គេ សួរ ព័ត៌មាន សាជាថ្មី ដោយ សំណួរ ដេញដោល ជាច្រើន ទៀត៕
ការធ្វើដំណើរ នេះដែរ មាន គោលបំណង ដូចជា៖
– បង្ហាញ ពីស ច្ច ធម៌ ប្រវត្តិសាស្ត្រ
– ការលំបាក ក្នុងការ កសាង សន្តិភាព
– ការសង្គ្រោះ ជាតិ ពិតប្រាកដ គឺ សង្គ្រោះជាតិ ពី ភ្លើងសង្គ្រាម មក ការអភិវឌ្ឍន៍ មិនមែន សង្គ្រោះជាតិ ដែលមាន សន្តិភាព ស្រេច ទេ។
– ការប្តេជ្ញា ក្នុងការ ថែរក្សា សន្តិភាព ដែល វីរ:ជន និង វរជន ខ្មែរ ខិតខំ ដណ្តើម មក៕
ឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកខ្លឹមសារនៃសៀវភៅ X16 ជាសៀវភៅដែលមានអត្ថន័យល្អ ស៊ីជម្រៅ សម្រាប់ទុកជាប្រវត្តិសាស្រ្ត និងការ សិក្សាស្រាវជ្រាវ
Mar 03, 2022 ព័ត៌មានជាតិ
វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៣ មីនា ២០២២
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចាត់ទុកសៀវភៅ X16 ដែលជាស្នាដៃនិពន្ធរបស់លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យ ប្រវត្តិសាស្រ្ត និង ទំនាក់ ទំនងអន្តរជាតិ មានអត្ថន័យល្អ ស៊ីជម្រៅ សម្រាប់ទុកជាប្រវត្តិសាស្រ្ត និងការសិក្សាស្រាវជ្រាវ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដូច្នេះ ក្នុងឱកាសទទួលជួប និងទទួលសៀវភៅដែលមានចំណងជើងថា X16 ស្តីពីចំណុចចាប់ផ្តើមរបត់ប្រវត្តិ សាស្រ្តរបស់ប្រទេសកម្ពុជាពីលោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យ ប្រវត្តិសាស្រ្ត និង ទំនាក់ទំនងអន្តរជាតិ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា សៀវភៅនេះមានខ្លឹមសារល្អ ស៊ីជម្រៅដែលបាននិយាយពីប្រវត្តិសាស្រ្តស្តីពី ការលះបង់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការរំដោះ ប្រទេសជាតិ ចេញពីពួកខ្មែរ ក្រហម ដើម្បីទុកជាប្រវត្តិសាស្រ្ត សម្រាប់ការសិក្សាស្រាវជ្រាវ ។
លោកបណ្ឌិត ដៀប សុផល បានបញ្ជាក់ជូនថា សៀវភៅនេះ លោកបានសិក្សាស្រាវ ជ្រាវអស់រយៈពេល៥ឆ្នាំមកហើយ ហើយខ្លឹមសារសំខាន់ៗគឺ ចំណុចចាប់ផ្ដើមនៃ របត់ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដោយបានរៀបរាប់អំពីការ សម្រេចចិត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីវិលត្រឡប់មករំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍វិញ ។
លោកបណ្ឌិតបានមាន ប្រសាសន៍ថា សៀវភៅនេះក៏បានរំលឹកពីប្រវត្តិសាស្ត្រដ៏ជូរចត់ នៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់តែជា ចក្រភព មួយដ៏ខ្លាំងក្លា ប៉ុន្តែនៅពេលដែលខ្មែរចាកចេញពីរាជធានីអង្គរការឈ្លោះប្រកែកគ្នាផ្ទៃក្នុង ការឈ្លានពានពីខាងក្រៅធ្វើឱ្យប្រទេស រួមតូចៗទៅ ហើយវិបត្តិផ្ទៃក្នុងនិងវិបត្តិតទល់ជា មួយប្រទេសជិតខាង ធ្វើឱ្យអស្ថិរភាពសង្គមធ្លាក់ចុះបន្តិចម្តងៗ ។ តែបន្តិចក្រោយមក នៅពេលដែលបានឯករាជ្យ បានតែប៉ុន្មានឆ្នាំក្រោមការដឹក នាំរបស់សម្ដេចព្រះនរោត្តមសីហនុ មិនយូរប៉ុន្មាន សង្គ្រាមក៏ផ្ទុះទៀត រហូតធ្វើប្រទេសកម្ពុជាធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ សម្លាប់ប្រជាជនឯងអស់រាប់លាននាក់។
លោកបណ្ឌិត បន្ថែមថា ប៉ុន្តែនៅពេលដែលសម្ដេចតេជោ ហ៊ុន សែន កាលនោះបានរួមជាមួយសហការីរបស់សម្ដេចបួនរូប និងរួមទាំងកម្លាំងផ្សេងៗទៀត ចាប់ផ្ដើមរួមគ្នា ដើម្បីប្រមូលកម្លាំង កសាងកម្លាំង រំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ហើយបានកសាងប្រទេសបន្តិចម្តងៗ រហូតដូចសព្វថ្ងៃនេះមាន និរន្តរភាព នៃការអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើន។ ហើយនេះគឺជាឯកសារ ការ អប់រំដល់យុវនិស្សិត យុវជនជំនាន់ក្រោយ បានអានយល់ ដឹង ហើយរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សខណៈ ដែលសន្តិភាពនេះ បានមកដោយលំបាក៕
https://archive.lib.msu.edu/maps/public/Vietnam50k/JPG_Preview/6232_1.jpg
https://maps.lib.utexas.edu/maps/topo/cambodia/choam_kravien-cambodia-50k-6232i-1969.pdf
http://phumsas.blogspot.com/2020/06/blog-post_11.html
https://phumsas.blogspot.com/2020/05/blog-post_528.html
http://phumsas.blogspot.com/2018/05/blog-post.html