Thursday, November 12, 2020

ទន្លេមេគង្គ Mekong River

គោលបំណងនៃការសិក្សា ស្រាវជ្រាវនេះ ដើម្បី ឲ្យកម្ពុជា ជៀសផុតពី សង្រ្គាម ចិន ឥណ្ឌា Geo-Politic គឺជំលោះរវាង មហាអំណាចចិន និង មហាអំណាចឥណ្ឌា ដែលជា មេ សាសនាធំ តាំងពី បុរាណ គ្រាដែល នគរខ្មែរ កាន់ព្រហ្មមញ្ញ សាសនា មកពី ឥណ្ឌា ឬ ពុទ្ធសាសនាមកពី ឥណ្ឌា ឬ ពុទ្ធសាសនា មកពី ទីបេ...ជាកន្លែង ដែលខ្មែរ ហៅថា ទន្លេ មេ គង្គ។ ទន្លេ មេ គង្គ តាមន័យរបស់ខ្មែរ គឺ ទន្លេ មេ ទឹក Master River Sources/ Mekong River  ដែលទាំងចិន ទាំងឥណ្ឌា គឺជា មេសាសនាធំ របស់ អាណាចក្រខ្មែរបុរាណ។ ជាមោទនាភាពសម្រាប់ខ្មែរ ដែលរក្សាបានឈ្មោះជា ភាសាខ្មែរ សម្រាប់ទន្លេធំមួយលើសកលោក។ ប្រទេសថៃ ប្រទេសចិន ប្រទេស ភូមារ ប្រទេសឡាវ និងប្រទេសវៀតណាម គេប្រឹងប្រែង យកភាសាគេ ទៅដាក់ តែគ្មានភាពរឹងមាំផ្នែក ប្រវត្តិសាស្រ្ត និង ភាសា !។ សម័យបុរាណ ខ្មែរបែកបាក់ជាច្រើននគរ គឺជារឿងជម្លោះកាន់កាប់ទឹកដី ត្រើយខាងលិច ខាងកើត ទន្លេមេគង្គ។ សង្រ្គាម ឥណ្ឌូចិន ក៍ជាសង្រ្គាមបែងចែកទឹកដីកម្ពុជា សង្រ្គាមឆ្នាំ ១៩៧០ ដល់ ២០០៨ ក៍ជាសង្រ្គាម ដែល ថៃ ចង់បានភាគខាងលិច ទន្លេមេគង្គ និង វៀតណាម កាន់កាប់ខាងកើតទន្លេមេគង្គ។ គណកម្មាការធិការជាតិទន្លេមេគង្គ កឺជាការទប់សង្រ្គាមដែល ការពារផលប្រយោជន៍ទន្លេមេគង្គ......ដោយសារសារសំខាន់ទាំងនេះ ជាតក្តានាំឲ្យមានការសិក្សាដូចខាងក្រោម តាមរយរូបភាព ៣២ សន្លឹក

ផែនទី ប្រព័ន្ធទន្លេមេគង្គ នៅកម្ពុជា

ក្រុម​អ្នករុករក​៖ កន្លែង​មាន​ជម្រៅ​ ៧៥ ​ម៉ែត្រ​ នៃ​ទន្លេមេគង្គ​កម្ពុជា ​អាចជា​ជម្រក​ត្រី​ទឹកសាប​ធំ​បំផុត​របស់​ពិភពលោក ភ្នំពេញៈ ក្រុម​អ្នករុករក​ក្រោម​ទឹក​ដ៏​ល្បីល្បាញ​ ១ ​ក្រុម​បាន​ចុះទៅ​ក្នុង​ទឹក​ជម្រៅ​ប្រហែល ៧៥ ម៉ែត្រ​នៅក្រោម​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ក្នុងប្រទេស​កម្ពុជា​ដែលជា​តំបន់​សំខាន់​នៃ​ពពួក​មច្ឆជាតិ និង​ការចិញ្ចឹមជីវិត ដែល​ត្រូវបាន​ចាត់ទុក​ថា ប្រហែល​អាចជា​ជម្រក​ចុងក្រោយ​នៃ​ត្រី​ទឹកសាប ដែលមាន​ទំហំ​ធំ​បំផុត​របស់​ពិភពលោក​។

ផែនទី ភូមិសាស្រ្តប្រទេសកម្ពុជា

បេសកកម្ម​ស្វែងរក​អន្លង់​ជ្រៅ​បំផុត ដែល​មិន​ធ្លាប់​ត្រូវបាន​គេ​រុករ​កនៅ​ទន្លេមេគង្គ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ ដែល​គាំទ្រ​ថវិកា​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ហើយ​បេសកកម្ម​នេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​ ២៣ ខែមេសា ហើយ​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​ ២៧ ខែមេសា គឺមាន​រយៈពេល ​៥ ​ថ្ងៃ​។
លោក ហ្សេប ហូហ្គេន (Zeb Hogan) ជីវវិទូ​មច្ឆជាតិ និង​ជា​អ្នកដឹកនាំ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ថ្លែងថា​៖ «​យើង​នឹងធ្វើ​ការរុករក​ក្នុង​ទន្លេមេគង្គ​យ៉ាងជ្រៅ ដែលជា​ពិភព​មួយ​ផ្សេងទៀត កន្លែង​មួយ​នៅក្នុង​អាណាចក្រ​លាក់កំបាំង​លម្ហ​ងងឹត ពាសពេញ​ដោយ​ត្រី​ដ៏កម្រ និង​ប្លែកៗ​ដូចជា ត្រី​បបែល​យក្ស និង​ត្រី​រាជ​»​។


តំបន់​ដែល​អ្នកវិទ្យាសាស្ត្រ​ត្រូវធ្វើ​ការស្រាវជ្រាវ​នឹង​ផ្តោតលើ គឺ​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​តំបន់ដីសើម​រ៉ាមសា​នៅក្នុង​ខេត្ត​ស្ទឹងត្រែង ដែលមាន​សារៈសំខាន់​ជា​អន្តរជាតិ​។ តំបន់​នេះ គ្របដណ្ដប់​ដោយ​ព្រៃ​លិចទឹក ផ្ទាំង​ថ្ម កោះ​ខ្សាច់​បណ្តាញ​ខ្សែទឹក​ចាក់​ស្រែះ​អន្លង់​ជ្រៅៗ និង​ថ្ម​ប៉ប្រះ​ទឹក និង​ទឹក​ហូរ​។ តំបន់​នេះ​ក៏​ជា​ជម្រក​របស់​ត្រី​ទន្លេមេគង្គ​ជាង​ ១ ០០០ ​ប្រភេទ ដែល​រួមមាន ប៉ាវ៉ាមុខ​ ២​ ត្រី​ក្របី និង​ប្រា​ធំ ដែល​ធ្លាប់ជា​អាហារ​ចម្បង​ក្នុងប្រទេស​កម្ពុជា​។

ក្រុម​អ្នកស្រាវជ្រាវ​ជឿថា តំបន់​ទាំងនេះ​មាន​សារៈសំខាន់​ជា​ទីជម្រក​របស់​ត្រី​នៅ​រដូវប្រាំង និង​ជា​តំបន់​ពង​កូន​សំខាន់ៗ ហើយក៏​ប្រហែលជា​ជម្រក​ចុងក្រោយ​របស់​ប្រភេទ​ត្រី​យក្ស​ដែល​ជិត​ផុត​ពូជ​ផងដែរ​។ វា​ជា​តំបន់​ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជា​តំបន់​ពិសេស និង​ត្រូវ​បានការពារ​ដោយ​សហគមន៍​មូលដ្ឋាន​។

ដើម្បី​សិក្សា​តំបន់​សំខាន់ៗ​ទាំងនេះ លោក Hogan និង​សហប្រធាន​ដឹកនាំ​គម្រោង​នេះ​គឺ​លោក ស៊ូឌីប ចាន់ដ្រា (Sudeep Chandra) បាន​សហការ​ជាមួយ​ក្រុម​អ្នក​ជីវ​វិទូ​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម អ្នកស្រាវជ្រាវ​សមុទ្រ​ជ្រៅៗ លោកស្រី កាកានី កាទីចា (Sudeep Chandra) និង​ក្រុម​ស្រាវជ្រាវ​របស់លោក​ស្រី​ដែល​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលវប្បដ្ឋាន​ម៉ុងតឺរីបេយ៍​ (Monterey Bay) នៃ​សហរដ្ឋអាមេរិក និង​លោក ខេននី ប្រ៊ដ (Kenny Broad) សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ម៉ៃអាមី (University of Miami) នៅ​សហរដ្ឋអាមេរិក​, អ្នក​វិទ្យាសាស្ត្រ​បរិស្ថាន​, អ្នក​មុជទឹក​ក្នុង​រូងភ្នំ​, និង​អ្នករុករក​ជម្រើស​ជាតិ​ប្រចាំឆ្នាំ​ ២០១១​។ ពួកគាត់​ជា​អ្នកជំនាញ​ក្នុងការ​រុករក និង​សិក្សា​អំពី​ជម្រក​ក្រោម​ទឹក​ដែលមាន​ជម្រៅ​ដ៏ជ្រៅ​។

លោក Hogan ថ្លែង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នា​ថ្ងៃទី​ ២៩ មេសា ថា​៖ «​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​គឺ​ការចុះ​ដល់​បាតទន្លេ​។ កន្លែង​ជ្រៅ​បំផុត​របស់​វា​ស្ថិតនៅក្រោម នីវ៉ូទឹក​សមុទ្រ​ទៅទៀត​។ ក្រៅពី​ងងឹត និង​ស្ងាត់ឈឹង ទឹក​សម្បូរ​ដោយ​ភាគល្អិតៗ​យ៉ាង​ក្រាស់​»​។ ក្នុងការ​រុករក​នេះ ក្រុម​ការងារ​ប្រើប្រាស់​ឧបករណ៍​មុជទឹក​គ្មាន​មនុស្ស​បើក​ដែល​បំពាក់​ដោយ​ភ្លើង​ និង​កាមេរ៉ា​មួយចំនួន ដោយ​ព្យួរ​កាមេរ៉ា​ជាប់​នឹង​ខ្សែ​វែង​ទម្លាក់​ចុះ ហើយ​យក​កាមេរ៉ា​វីដេអូ ប្រើ​ជា​ភ្នែក និង​ត្រចៀក​សម្រាប់​ក្រុម​អ្នកវិទ្យាសាស្ត្រ​វិញ ដោយ​ចាប់​រូបភាព​ និង​សំឡេង​។

ដើម្បី​វាយតម្លៃ​បរិយាកាស​ប្លែកៗ គេ​ប្រើ​ឧបករណ៍​សម្រាប់​វាស់​ជម្រៅ​ទឹក និង​កម្លាំង​ហូរ ព្រមទាំង​ឧបករណ៍​សម្រាប់​គូស​ផែនទី​បាតទន្លេ និង​ចរន្តទឹក​។

ជំរំ​មូលដ្ឋាន​របស់​ក្រុមការងារ​គឺ​បោះ​នៅជាប់​នឹង​អន្លង់​ជ្រៅ​បំផុត​មួយ​នៃ​ទន្លេមេគង្គ​កម្ពុជា និង​កន្លែង​ការពារ​ត្រី​ដែល​ត្រូវបាន​រៀបចំឡើង​ ដើម្បី​ការពារ​ត្រី​ពង​កូន​។ តំបន់​នោះដែរ មាន​កោះ​ដែល​គេ​បោះជំរំ​ជាទី​តាំង​នេសាទ​តូចៗ​អ្នកនេសាទ​ពនេចរ​ដែល​ផ្លាស់​ទី​ពី​កោះ​មួយ​ទៅ​កោះ​មួយ ពី​រដូវ​មួយ​ទៅ​រដូវ​មួយ​។ ខ្សែទឹក​ខាងលើ​ឆ្លង ​ព្រំដែន​ឡាវ​គឺ​ល្បាក់ខោន ​ដែលជា​ច្រក​ទឹកធ្លាក់​ដ៏​សំខាន់​តែមួយគត់​របស់​ទន្លេមេគង្គ​។

លោក Hogan បន្តថា អន្លង់​ជ្រៅៗ​ទាំងនេះ អាចមាន​សក្តានុពល​ក្នុងការ​ប្រើ​ជា​កន្លែង​សម្រាប់​លែង​ត្រី​ជិត​ផុត​ពូជ ស្រដៀង​ទៅនឹង​អ្វីដែល​ក្រុមការងារ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ​បានធ្វើ​កាលពី​ខែ​មុន នៅក្នុង​បឹង​ទន្លេសាប​។

លោកស្រី ជា សីលា អ្នក​គ្រប់គ្រង​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ​ថ្លែង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​នេះ​ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​របស់​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ ដែល​ធ្វើការ​ការពារ​សុខុមាលភាព​ការតភ្ជាប់​គ្នា​របស់​ទន្លេ​ និង​ប្រជាជន ធនធាន​ជលផល​ និង​សត្វព្រៃ​ដែល​ផ្គត់ផ្គង់​ដោយ​ទន្លេ​នេះ​»​។

លោក ឈុត ឈាណា អ្នកសម្របសម្រួល​ផ្សព្វផ្សាយ គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ​ដែល​គម្រោង​នេះ​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១ ខែ ឧសភា ថា​៖ «​ចំពោះ​ការរុករក​ហ្នឹង​គឺ​យើង​ទៅធ្វើ​នៅក្នុង​តំបន់​មេគង្គ​រ៉ាមសា​។ មេគង្គ​រ៉ាមសា​ហ្នឹង​គឺ​គេ​គិត​តាំងពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង​រហូត​ទៅដល់​ព្រំដែន​ឡាវ​»៕

ផែនទី ប្រព័ន្ធទន្លេមេគង្គ ប្រទេស ឡាវ

ផែនទី ប្រព័ន្ធទន្លេមេគង្គ ប្រទេស ឡាវ


សភាពការណ៍ក្នុងតំបន់៖ ខាងវៀតណាមផ្សាយរឿងផែនទីតំបន់អភិវឌ្ឍន៍ត្រីកោណ ចំណែក ខាងសៀម ផ្សាយរឿង ផែនៀការ ផលិត និង ចែកវ៉ាក់សាំងកូវីដ ដល់ប្រទេសសមាគម មេគង្គ ហេតុអី? តាមឯកសារបរទេស គេវិភាគឃើញថា ថៃ ចង់បាន កម្ពជា ភាគខាងលិច មេគង្គ ចំណែក វៀតណាម ចង់បានកម្ពុជា ភាគខាងកើត មេគង្គ ដែលគេហៅថា សង្រ្គាមសម្ងាត់ secret war of Mekong Region. រីឯ ជប៉ុន អាមេរិក អឺរ៉ុប ដែលគេលួច ជួយលុយសម្រាប់ អភិ វិនិយោគ នៅតំបន់នោះ គឺក្នុងបំណង រក្សាមេគង់ ក្រោម អាមេរិក ជាជាង តំបន់ មេគង្គ បានទៅ ចិន ឬ ធ្លាក់ក្រោមអំណាច ឥណ្ឌា ៕
Wikipedia រូបភាពតូច ទន្លេមេគង្គជាទន្លេវែងជាងគេលំដាប់លេខ១២[១]នៅក្នុងពិភពលោក។ ទន្លេមេគង្គគឺជាទន្លេដ៏សំខាន់មួយរបស់ពិភពលោក។ នៅក្នុងឆ្នាំ១៩៩៥ ប្រទេសឡាវ ប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានបង្កើតគណៈកម្មការទន្លេមេគង្គឡើង ដើម្បីធ្វើការគ្រប់គ្រង និងការពារធនធានតាមដង់ទន្លេមេគង្គនេះឱ្យមានប្រសិទ្ធិភាព។ នៅឆ្នាំ១៩៩៦ ប្រទេសចិន និងប្រទេសមីយ៉ាម៉ា បានក្លាយជាសមាជិកនៃគណៈកម្មការទន្លេមេគង្គដូចនេះ រហូតមកដល់ពេលបច្ចុប្បន្នមានសមាជិតចំនួន ៦ប្រទេស។ ទន្លេនេះមានប្រវែងប្រហែល ៥០០គីឡូម៉ែត្រ ដែលឆ្លងកាត់ប្រទេសចំនួន៦ប្រទេសគឺ ប្រទេសចិន ប្រទេសភូមា ប្រទេសថៃ ប្រទេសឡាវ ប្រទេសកម្ពុជា ប្រទេសវៀតណាម និងហូរចាក់ចូលក្នុងសមុទ្រចិនខាងត្បូង។ ទន្លេនេះមានទំហំគ្រប់ដណ្តប់លើផ្ទៃដីប្រហែល ២.៦លានគីឡូម៉ែត្រការ៉េ។ ទន្លេមេគង្គជាសរសៃឈាមរបស់ប្រទេសកម្ពុជា ទន្លេនេះហូរកាត់ខេត្តដូចជា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងព្រៃវែង ហើយបានបញ្ចប់នៅព្រំប្រទល់វៀតណាម។ ទន្លេមេគង្គបានហូរកាត់ផ្លូវជាតិលេខ១ត្រង់ចំនុចស្ពានអ្នកលឿង។

អំពីឈ្មោះមេគង្គ Mekong 
  1. ឈ្មោះទន្លេមេគង្គនេះជាភាសាអង់គ្លេសគឺ Mekong ដែលបានមកពីភាសាឡាវ និងភាសាថៃ ថា ម៉ែណាមគង្គ[២]នៅក្នុងភាសាថៃនិងភាសាថៃម៉ែណាមមានន័យថា ម៉ែទឹក ចំណែក ពាក្យគង្គ មកពីពាក្យថាគង្គា ដែលមានន័យថា ទឹក។
  2. Mekong River湄公河 (Méigōnghé)
  3. မဲခေါင်မြစ် (Megaung Myit)
  4. ແມ່ນ້ຳຂອງ (Maenam Khong)
  5. แม่น้ำโขง (Maenam Khong)
  6. ទន្លេមេគង្គ (Tonle Mekongk)
  7. Sông Mê Kông / Sông Cửu Long (九龍)
  8. Mekong RiverCambodian Mékôngk, Laotian Mènam Khong, Thai Mae Nam Khong, Vietnamese Sông Tiên Giang, Chinese (Pinyin) Lancang Jiang or (Wade-Giles) Lan-ts’ang Chiang, river that is the longest river in Southeast Asia, the 7th longest in Asia, and the 12th longest in the world. It has a length of about 2,700 miles (4,350 km). Rising in southeastern Qinghai province, China, it flows through the eastern part of the Tibet Autonomous Region and Yunnan province, after which it forms part of the international border between Myanmar (Burma) and Laos, as well as between Laos and Thailand. The river then flows through Laos, Cambodia, and Vietnam before draining into the South China Sea south of Ho Chi Minh City (formerly Saigon). Vientiane (Viangchan), the capital of Laos, and Phnom Penh, the capital of Cambodia, both stand on its banks. About three-fourths of the drainage area of the Mekong lies within the four countries the river traverses on its lower course—Laos, Thailand, Cambodia, and Vietnam.
  9. Mekong is originally called Mae Nam Khong from a contracted form of Tai shortened to Mae Khong.[4] In Thai and Lao, Mae Nam ("Mother of Water[s]") is used for large rivers and Khong is the proper name referred to as "River Khong". However, Khong is an archaic word meaning "river", loaned from Austroasiatic languages, such as Vietnamese sông (from *krong) and Mon kruŋ "river", which led to Chinese whose Old Chinese pronunciation has been reconstructed as /*kˤroŋ/[5] and which long served as the proper name of the Yangtze before becoming a generic word for major rivers. To the early European traders, the Mekong River was also known as Mekon River, May-Kiang River and Cambodia River

  10. The local names for the river include:
    From Tai:
  1. Thai: แม่น้ำโขง, [mɛ̂ː náːm kʰǒːŋ], or just 'แม่โขง'[mɛ̂ː kʰǒːŋ].
  2. Lao: ແມ່ນ້ຳຂອງ, [mɛː nâːm kʰɔːŋ], ນ້ຳຂອງ [nâːm kʰɔːŋ].
  3. Tai Lue: น้ำแม่ของ [nâːm mɛː kʰɔ̌ːŋ], น้ำของ [nâːm kʰɔ̌ːŋ].
  4. Khmer: មេគង្គ Mékôngk [meekoŋ], ទន្លេមេគង្គ Tônlé Mékôngk [tʊənlee meekoŋ].
  5. Burmese: မဲခေါင်မြစ်, IPA: [mɛ́ɡàʊɰ̃ mjɪ̰ʔ].
  6. Shan: ၼမ်ႉၶွင် [nâm.kʰɔ̌ŋ] or ၼမ်ႉမႄႈၶွင် [nâm.mɛ.kʰɔ̌ŋ].
  7. Chinese: 湄公河; Méigōng hé.
  8. Vietnamese: Sông Mê Kông (IPA: [ʂə̄wŋm mē kə̄wŋm]).
    Other:
  1. Vietnamese: Sông Cửu Long, (九龍 Nine Dragons River [ʂə̄wŋm kɨ̂w lāwŋm]).
  2. Khmer: ទន្លេធំ Tônlé Thum [tʊənlee tʰom] ('Great River').
  3. Khmuic: [ŏ̞m̥ kʰrɔːŋ̊], 'ŏ̞m̥' means 'river' or 'water', here it means 'river', 'kʰrɔːŋ̊' means 'canal'. So 'ŏ̞m̥ kʰrɔːŋ̊' means 'canal river'. In the ancient time Khmuic people called it '[ŏ̞m̥ kʰrɔːŋ̊ ɲă̞k̥]' or '[ŏ̞m̥ kʰrɔːŋ̊ ɟru̞ːʔ]' which means 'giant canal river' or 'deep canal river' respectively.
ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាមានប្រវែង ៥០០គីឡូម៉ែត្រ ដែលចាប់ពីល្បាក់ខោននៃប្រទេសឡាវរហូតដល់ព្រំប្រទល់ប្រទេសវៀតណាម ។ ធារទឹកទន្លេនេះនៅរដូវវស្សាមានទំហំ ៣៤.០០០ម៉ែត្រគូប គឺស្មើនឹងម្ភៃដងនៃធារនៅ រដូវប្រាំង ។ រីឯរបបទន្លេក៏ទៀងទាត់ណាស់ដែរ ។ នៅរដូវប្រាំង ពីខែវិច្ឆិកា ទៅឧសភា ទន្លេសាប ដែលបញ្ចេញទឹកពីបឹងទន្លេសាប ហើយនិងទន្លេមេគង្គ តែងតែនាំទឹកបញ្ចូលគ្នាត្រង់ទន្លេចតុមុខនៅភ្នំពេញ រួចក៏បង្ហូរទឹកនោះទៅតាមដៃទាំងពីរចុះទៅសមុទ្រ ។ នៅរដូវវស្សា ពីខែមិថុនា ដល់ខែតុលា ទឹកដែលបានមកពីការរលាយទឹកកកនៅទីបេ និងពីទឹកភ្លៀង តែងហូរចាក់មកក្នុងទន្លេមេគង្គដោយល្បឿនខ្លាំង ហើយនៅកន្លែងខ្លះទឹកមានកម្រិតកម្ពស់ដល់ ៣០ ម៉ែត្រ។ ជំនន់ដ៏អស្ចារ្យនេះមិនគ្រាន់តែផ្ដល់ទឹកឲ្យពេញបណ្ដាញខាងត្បូងប៉ុណ្ណោះទេ ថែមទាំងចាល់ចូលទៅក្នុងបឹងទន្លេសាបទៀតផង។ ជំនន់នេះដំបូងចាប់ផ្ដើមនៅប្រទេសឡាវនៅខែកក្កដា រួចចុះមកក្រោមជាលំដាប់ ហើយជំនន់អតិបរមានៅក្រុងភ្នំពេញនៅដំណាច់ខែកញ្ញា (ទឹកឡើងពី ៧ ទៅ ៩ ម) ។បឹង និងកំហូងទាំងឡាយដែលនៅអមទន្លេមេគង្គ ពីក្រចេះដល់បាណាម មានមុខងារខាងធ្វើឲ្យរបបទន្លេមេគង្គមានភាពទៀងទាត់។ ទឹកឡើង ឬស្រកនៃបឹងកើតមានក្រោយទឹកភ្លៀង ឬទឹកស្រកនៃទន្លេជានិច្ច គឺបឹងតែងតែទាក់ទងជាមួយនឹងទន្លេដោយសារព្រែក។ នៅរដូវទឹកស្រក ព្រែកច្រើនតែស្ងួត រីឯបឹងមានសល់ទឹកជាអប្បបរមា។





ទន្លេមេគង្គ Mekong River ទន្លេមេគង្គ Mekong River ទន្លេមេគង្គ Mekong River
ទន្លេមេគង្គ Mekong River
ទន្លេមេគង្គ Mekong River