Saturday, December 19, 2020

កម្ពុជានាំចូលបន្លែ

ប្រភព កម្ពុជានាំចូលបន្លែពី ប្រទេសថៃ និង វៀតណាម ប្រមាណ ២០០-៤០០តោន/ឆ្នាំ សម្រាប់ឆ្នាំ ២០១៨ ដែលគិតជាទឹកប្រាក់ប្រមាណជា ១៥០-២០០ លានដុល្លា/ឆ្នាំ។ លុះឆ្នាំ ២០២០ នេះ កម្ពុជានាំចូល ៣៣០,០០០ តោន (៣២%) ផលិតក្នុងខ្លួនឯងបាន ៧២០,០០០ តោន (៦៩%) ការដាំមិនពេញ១ឆ្នាំដូច វៀតណាម ដូចថៃ និងទិន្ធផលទាបជាង ដោយសារមិនប្រើ ដំបូល តង់សម្រាប់ការពារសត្វល្អិត ដូចប្រទេសគេ ជាមួលហេតុចំណង ដែលកម្ពូជានាំបន្លែចូល។ បន្លែនាំចូលមកបាន ដោយសារតម្លៃថោកជាង កម្ពុជា ! ហេតុអ្វីបាន ថោក? ដោយសារ បរទេស គេមានទឹក ភ្លើងអគ្គីសនី និង ជីគីមីពុល និង បច្ចេកទេសហាមឃាត់ដូចជា ការអ័រម៉ូនឲ្យបន្លែរីកធំក្នុងពេល ២៤ម៉ោង, ការប្រើថ្មស្អុយដើម្បីឲ្យបន្លែ ផ្លែឈើឆាប់ទុំ..កម្ពុជារកឃើញមានបន្លែ ០៦ មុខ ចំណោមបន្លែ ២២ មុខ  (ពណ៍លឿងៗ)  នាំចូលពី វៀតណាម មានជាតិពុលខ្ពស់ គឺ 
  1. ស្ពៃបូកគោ
  2.  ត្រសក់
  3.  ស្ពៃក្ដោប,
  4.  ត្របវែង,
  5.  ប៉េងប៉ោះ,
  6.  ផ្កាខាត់ណា,
  7.  ពោតបារាំង,
  8.  ផ្កាស្នោរ,
  9.  ក្រូចឆ្មារ,
  10.  ឃ្លោក
  11. ម្រះ
  12. ម្ទេស,
  13.  ត្របស្រួយ, 
  14. ល្ពៅ,
  15.  ននោង,
  16.  សណ្ដែកបារាំង
  17. ក្រូចឆ្មារ (តែជ្រក់),
  18.  ស្លឹកខ្ទឹម,
  19.  ម្ទេសប្លោក,
  20.  ប៉េង ប៉ោះខៀវ, 
  21. ផ្កាគូឆាយ និង
  22. ផ្កាឡៃហៀង
ឆ្នាំ ២០១៧៖ ការ​នាំ​ចូល​បន្លែ​២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ រំពឹង​ទុក​ថា​នឹង​ថយ​ចុះ​.កម្ពុជានាំបន្លែចូលពីបរទេសចំណាយជាង២០០លានដុល្លារក្នុង១ឆ្នាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានបង្ហាញរបាយការណ៍នៅថ្ងៃនេះថា កម្ពុជា​បច្ចុប្បន្នបានចំណាយថវិកាអស់ជាង ២០០លានដុល្លារអាមេរិ ក្នុង​១ឆ្នាំៗ ក្នុងការនាំចូលបន្លែពីបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ។​ ក្នុងពិធីសម្ពោធគម្រោងកសិកម្មជាមួយ អង្គការ​ USAID​ នៅថ្ងៃនេះ ក្រសួងកសិកម្មបានបង្ហាញរបាយការណ៍ថា បន្លែដែលនាំចូលមកបំពេញតម្រូវនៅកម្ពុជាភាគច្រើនគឺនាំចូលពីប្រទេសវៀតណាម និង ប្រទេសចិន​។​ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម លោកស្រី ចាន់ ផលលឿន​ មានប្រសាសន៍ក្នុងពិធីនោះ​ថា បន្លែដែលកសិករកម្ពុជា​ដាំមិនបានគ្រប់គ្រាន់តាមតម្រូវ​ការ​ ហើយនាំចូលពីប្រទេសវៀតណាម និង ចិននោះរួមមាន ខ្ទឹមបារាំង ការ៉ុត ស្ពៃបូកគោ និង​ ស្ពៃក្តោបជាដើម។ លោកស្រី​​បញ្ជាក់ពីមូលហេតុដែលកសិករខ្មែរដាំមិនបាន ចំពោះ​ដំណាំទាំងនេះ ដោយសារ បញ្ហាអាកាសធាតុ និង ខ្វះចំណេះដឹងបច្ចេកទេស។​​

នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ច័ន្ធ សុផល មានប្រសាសន៍ថា ដើម្បីឲ្យកសិករខ្មែរដាំបន្លែ គ្រប់គ្រាន់តាម តម្រូវការទីផ្សារ ត្រូវមានការចងក្រងសហគមន៍ ក្នុងការផ្តល់ព័ត៌មាន​ពីតម្រូវការទីផ្សារ និង ក្រុមអ្នកដាំដុះ​។​ លោក​បន្តថា កន្លងមក កសិករ ដាំដំណាំមិនត្រូវតាម​តម្រូវការ ឬ ជួនមានជួនអត់ ទើបទីផ្សារកម្ពុជាត្រូវការយកបន្លែពីប្រទេសផ្សេង មកបំពេញ។

ក្នុងពិធីនោះ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយកំពុងប្រកបរបរកសិកម្ម ប៉ុន្តែកសិករអាចដាំបន្លែបានតែ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារបញ្ហាផ្សេងៗ។ អង្គការនេះ កំពុងសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និង ជំនាញដល់កសិករឲ្យដាំដំណាំអាចផ្គត់ផ្គង់តម្រូវការក្នុងប្រទេស។​

បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា​ក្រៅពីបាត់បង់ចំណូលដោយសារការនាំបន្លែចូលពីបរទេសក៏បារម្ភពីបញ្ហាសុខភាពដែរដោយសារបន្លែនាំចូលពីបរទេសពិសេសវៀតណាម​មានសារធាតុគីមីច្រើន​។ របាយការណ៍ផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋចិនស៊ីនហួរបានឲ្យដឹងថា នៅក្នុងប្រទេសវៀតណាម​ចាប់ពីខែមករាដល់ខែសីហាឆ្នាំ២០១៧ មានការពុលចំណីអាហារចំនួន​៧៧ករណី ដែលបានបណ្តាលឲ្យមនុស្សចំនួន​២ ២១៤នាក់ ធ្លាក់ខ្លួនឈឺ ហើយក្នុងចំណោមនោះ១៧នាក់បានស្លាប់។

បរិមាណ​បន្លែ​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា ​ជា​រៀងរាល់​​ឆ្នាំ​មាន​ចំនួន​ប្រមាណ​ជា​ ០,៩ ​លាន​តោន​ ក្នុង​នោះ​មាន​ការ​ផ្គត់​ផ្គង់​បន្លែ​ក្នុង​ស្រុក​៤៤ភាគរយ​ និង​បន្លែ​នាំ​ចូល​៥៦​ភាគរយ។​ ភ្នំពេញ — ប្រទេស​កម្ពុជា​ដែល​ត្រូវ​គេ​ដឹង​ថា​ ជា​ប្រទេស​ពឹង​ផ្អែក​លើ​កសិកម្ម​ខ្លាំង​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នៅ​តែ​ប្រឈម​នឹង​កង្វះ​ខាត​បន្លែ​សម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​ក្នុង​ស្រុក​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រទេស​នេះ​ត្រូវ​នាំចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ជា​រៀងរាល់​ថ្ងៃ​ ជាមួយ​នឹង​ក្តី​បារម្ភ​អំពី​សារធាតុ​ពុល។ មន្ត្រី​រដ្ឋាភិបាល​ទទូច​ឲ្យ​ពង្រីក​ការ​ដាំដុះ​ និង​លើក​កម្ពស់​សុវត្ថិភាព​បន្លែ ប៉ុន្តែ​មន្ត្រី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ ទីផ្សារបន្លែ​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ទាប​ ជា​ឧបសគ្គ​មួយ​នៃ​ការ​ពង្រីក​ផល​ដំណាំ​នេះ។

ក្នុង​ពេល​ដែល​បន្លែ​ដាំ​ក្នុង​ស្រុក​នៅ​មិន​ទាន់​អាច​បំពេញ​តម្រូវការ​ក្នុង​ស្រុក​បាន​ ហើយ​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង​ជាមួយ​ក្តី​បារម្ភ​ពី​សារធាតុ​ពុល​ផង​នោះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​ រុក្ខា ប្រមាញ់​ និង​នេសាទ​ បាន​ស្នើ​ឲ្យ​អ្នក​ដាំ​បន្លែ​បង្កើន​ការ​ដាំដុះ​របស់​ខ្លួន​តាម​គោលការណ៍​បច្ចេកទេស​នៃ​ការ​អនុវត្ត​កសិកម្ម​ល្អ​ ឬ​ហៅ​កាត់​ថា​ (GAP)​ និង​តាម​បែប​សរីរាង្គ​ដែល​មិន​ប្រើ​សារធាតុ​គីមី។

បរិមាណ​បន្លែ​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​មាន​ចំនួន​ប្រមាណ​ជា​ ០,៩ ​លាន​តោន​ ក្នុង​នោះ​មាន​ការ​ផ្គត់​ផ្គង់​បន្លែ​ក្នុង​ស្រុក ​៤៤ ភាគរយ​ និង​បន្លែ​នាំ​ចូល ​៥៦ ​ភាគរយ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​ពិភពលោក ឬ​ហៅ​កាត់​ថា​ (FAO)។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា​ បន្លែ​ប្រមាណ​២០០ ទៅ​ ៤០០តោន​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង​មក​ក្នុង​រាជធានី​ភ្នំពេញក្នុងមួយ​ថ្ងៃៗ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ម៉ោង​សម្រាក​នៃ​សិក្ខាសាលា​ស្តី​អំពី​ការ​លើក​កម្ពស់​សុវត្ថិភាព​បន្លែ​សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ លោក ហ៊ាន វណ្ណហន​ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ មាន​ប្រសាសន៍ថា កង្វះ​បន្លែ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ តម្រូវ​ឲ្យ​រដ្ឋាភិបាល​ និង​ប្រជាកសិករ​ខ្មែរ​ ត្រូវ​ខិតខំ​បន្ថែម​ទៀត​ ក្នុង​ការ​បង្កើន​ផល​ដាំដុះ​ ដើម្បី​ទប់​លំហូរ​ចូល​នៃ​បន្លែ​ពី​ប្រទេស​ក្បែរ​ខាង។«យើង​ត្រូវ​តែ​ជំរុញ​ ក្នុង​ការ​ផលិត​បន្លែ ទោះ​បន្លែ​ធម្មតា​ និង​បន្លែ​ដែល​ធានា​គុណភាព។ បន្លែ​ធានា​គុណភាព​ ដូច​ជា​បន្លែ​ដែល​ផលិត​តាម​ប្រព័ន្ធ​ GAP​ ឬ​ក៏​បន្លែ​ដែល​ផលិត​តាម​ប្រព័ន្ធ​កសិកម្ម​សរីរាង្គ​កាល​ណា​យើង​មាន​អា​ផលិតផល​របស់​យើង​ ហើយ​ផ្តល់​ភាព​ទុកចិត្ត​ ដល់​អ្នក​ហូប​ អ្នកទិញ​ គឺ​នៅ​ពេល​នោះ​គឺ​វា​ជា​ស្វ័យប្រវត្តិ​ អា​បន្លែ​ដែល​ដឹក​ឆ្ងាយ​មក​ វា​លែង​មក​ឯង»។

តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ ហៅ​កាត់​ថា​ ICCO​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ប្រើប្រាស់​ប្រមាណ​៩៥​ភាគរយ បារម្ភ​ពី​សុវត្ថិភាព​ទាំង​បន្លែ​ក្នុង​ស្រុក​ និង​នាំចូល​ពី​ប្រទេស​ជិត​ខាង​ដែល​អាច​មាន​ជាតិ​ពុល។លោក​ មិន ស នាយកប្រតិបត្តិ​នៃ​អង្គការ​ជីវិត​ថ្លៃថ្នូរ​ ដែល​ផ្តល់​ការ​គាំទ្រ​លើ​ការ​ពង្រីក​ផលិតកម្ម​បន្លែ​ក្នុង​ស្រុក​ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ប្រជាកសិករ​ខ្មែរ​នៅ​មាន​ការ​យល់ដឹង​ទាប​អំពី​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​សារធាតុ​គីមី​ នៅ​ពេល​ពួកគេ​ព្យាយាម​ដាំ​បន្លែ។​ ក្រៅ​ពី​មាន​កម្រិត​យល់​ដឹង​ទាប​អំពី​សារធាតុ​គីមី អ្នក​ដាំ​ដុះ​បន្លែ​ក្នុង​ស្រុក​ក៏​ប្រឈម​នឹង​ការ​បញ្ជូន​ផលិតផល​បន្លែ​មក​កាន់​ទីផ្សារ​ ដោយសារ​កង្វះ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់។

«បញ្ហា​ប្រឈម​មួយ​ទៀត​ ជួន​កាល​កសិករ​គាត់​ផលិត​បាន​ហើយ។ ប៉ុន្តែ​បញ្ហា​ទីផ្សារ​ ដែល​កសិករ​ពិបាក​បំផុត ក្នុង​ការ​ដឹកនាំ​ផលិតផល​របស់​គាត់​មក​ទីផ្សារ​យើង​ ដោយ​សារ​ការ​ធ្វើ​ដំណើរ​ ហេដ្ឋា​រចនាសម្ព័ន្ធ​ គាត់​នៅ​ដាច់​ស្រយាល​ គាត់​នៅ​ឆ្ងាយ​ពី​ទីផ្សារ​ អញ្ចឹង​គាត់​ត្រូវ​ចំណាយ​លុយ​ខ្ពស់។ ហ្នឹង​ជា​បញ្ហា​ប្រឈម»។

រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្ដល់​ថវិកា​ចំនួន​ ៤៦​លាន​ដុល្លារ​អាមេរិក​ដល់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ ដើម្បីជំរុញ​កំណើនវិស័យ​កសិកម្ម​ឲ្យ​បាន​ក្នុង​រង្វង់​៥%​ ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​យោង​ទៅ​តាម​ឯកសារ​នៃ​កញ្ចប់​ថវិកា​ជាតិ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៦។​

ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ បានឲ្យ​ដឹង​ថា រដ្ឋាភិបាល គ្រោង​ចំណាយ​២០​លាន​ដុល្លារអាមេរិក​ ទៅ​លើ​ផលិតកម្ម​ពូជ​ស្រូវ​ និង​បន្លែ​ពី​ឆ្នាំ​២០១៦​ ដល់​ឆ្នាំ​ ២០១៨​ខាងមុខ។ ​យ៉ាង​ណា​ក៏ដោយ​ លោក​ ហ៊ាន វណ្ណហន​ អគ្គ​នាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង នេសាទ បាន​ឲ្យ​ដឹង​ថា ​មន្ត្រី​របស់​រដ្ឋ​ មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​ថវិកា​រដ្ឋ​ ដើម្បី​ទ្រទ្រង់​ផែនការ​ការងារ​របស់​ខ្លួន។

«ខ្ញុំ​ឃើញ​ថា​ ភាគច្រើន​គេ​តែងតែ​បន្ទោស​ទៅ​លើ​ការងារ​របស់​ស្ថាប័ន​រដ្ឋ ប៉ុន្តែ​ស្ថាប័ន​រដ្ឋ​ហ្នឹង​ គ្នា​មន្ត្រី​ធ្វើការ​យ៉ាប់​ណាស់​ លំបាក​ណាស់​ លំបាក​យ៉ាង​ម៉េច?​ អា supporting ​[ការ​គាំទ្រ] ទាំង​អស់ហ្នឹង​គឺ​វា​អត់​បាន​ទាន់​ដូច​អង្គការ​ទេ​ វា​មាន​នីតិវិធី​អី​ត្រឹមត្រូវ។ វា​រៀង​ថា​យូរ​តិច​ដែរ​ល្មម​យើង​បាន​លុយ​ហ្នឹង»។

នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​ខ្វាយខ្វល់​ពី​សារធាតុ​ពុល​នៅ​ក្នុង​បន្លែ​ លោក​ ហ៊ាន វណ្ណហន​ បាន​បន្ថែម​ថា​ កម្ពុជា​នៅ​ខ្វះខាត​មន្ទីរ​ពិសោធន៍​រក​សំណល់​តូចៗ​ ដែល​កប់​ក្នុង​បន្លែ​ ហើយ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព។ លោក​ថា​ មន្ត្រី​កសិកម្ម​ ក៏​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ពិសោធន៍​ ដោយសារ​តែ​កម្រិត​នៃ​ការ​យល់​ដឹង​បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​នោះ​ នៅ​ទាប​នៅ​ឡើយ។

អ្នក​ទទួល​ទាន​បន្លែ​នា​ពេល​បច្ចុប្បន្ន​ តែង​តែ​មាន​ការ​រអ៊ូរទាំ អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​ដែល​បង្ក​មក​ពី​ការ​ទទួល​ទាន​បន្លែ​ដែល​ប្រើ​សារធាតុ​គីមី ឬ​ថ្នាំពុល។ អ្នក​ទទួលទាន​បន្លែ​ធម្មតា​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ពី​បញ្ហា​ឈឺ​ក្រពះ​និង​ការ​ចុះ​ថយ​កម្លាំង ដោយ​សារ​ការ​ទទួល​ទាន​បន្លែ​ផលិត​ក្នុង​ស្រុក​ ឬ​បន្លែ​នាំចូល​ពី​ប្រទេស​ក្បែរ​ខាង​ ដែល​មាន​ប្រើ​សារធាតុ​គីមី។​

អ្នក​ជំនាញ​កសិកម្ម​ ថ្លែង​ថា​ កម្ពុជា​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​បន្ថែម​ទៀត ​សម្រាប់​ការ​ដាំដុះ​បន្លែ​ធម្មតា​ និង​បន្លែ​សរីរាង្គ​ ដើម្បី​កាត់​បន្ថយ​ការ​នាំចូល​ពី​ប្រទេស​ក្បែរ​ខាង​ ជាពិសេស​នោះ​ គឺ​ប្រទេស​វៀតណាម៕

ឆ្នាំ ២០២០៖ បន្លែ​កម្ពុជា​ កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​អឺរ៉ុប ភ្នំពេញ: ប្រទេស​កម្ពុជា​ នឹង​ចាប់យក​ឱកាស​ក្នុង​ការជំរុញ​ការនាំចេញ​បន្លែ​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ខណៈ​ប្រទេស​ជិតខាង​កម្ពុជា​ទទួល​រង​ការហាមឃាត់​មិនអាច​នាំចូល​បន្លែ​ទៅកាន់​ទីផ្សារ​ដ៏ធំ​នោះ​។

លោក ងិន ឆាយ អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ​ថា បើទោះ​ជា​ការនាំចេញ​បន្លែ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ក្នុង​បរិមាណ​តិចតួច​ក៏ដោយ ប៉ុន្តែ​កម្ពុជា​នឹង​មាន​ឱកាស​កាន់តែ​ល្អប្រសើរ​សម្រាប់​ទីផ្សារ​នោះ ខណៈ​វៀតណាម និង​ថៃ​ ទទួលរង​ការពិន័យ​កាត​ក្រហម​មិនអាច​នាំចូល​បន្លែ​ទៅ​ទីផ្សារ​អឺរ៉ុប​បានទេ​។

លោក​ថា​ដោយសារ​អ្នក​ដាំដុះ និង​អ្នក​នាំចេញ​មួយចំនួន​គ្មាន​ភាពស្មោះត្រង់​បាន​ធ្វើឲ្យ​កម្ពុជា​ទទួល​បាន​កាត​លឿង​ម្តង​កាលពី​ ៦ ​ឆ្នាំ​មុន​ជា​ការព្រមាន​នៃ​ការនាំចូល​បន្លែ​ទៅ​សហគមន៍​អឺរ៉ុប​ដែល​មិនបាន​គោរព​តាម​គោលការណ៍​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ​របស់​អឺរ៉ុប​។ តែ​លោក​អះអាង​ថា ទោះបី​យ៉ាងណា​បច្ចុប្បន្ន​កម្ពុជា​ពុំជាប់​ពិន័យ​កាត​លឿង​ទៀត​ទេ ដូច្នេះ​កម្ពុជា​អាច​ធ្វើ​ការនាំចេញ​បន្លែ​ទៅ​សហគមន៍​អឺរ៉ុប​បាន​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​ចំណាយ​ពេលធ្វើ​ការងារ​អស់​រយៈ​ ៦ ​ឆ្នាំ​ទើប​ដោះ​កាត​លឿង​រួច​កាលពី​ ២ ​ខែ​មុន ប៉ុន្តែ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​នៅ​ជាប់​កាត​ក្រហម​នៅឡើយ​ទេ បើ​តាម​ខ្ញុំ​ដឹង​គឺ​ពួកគេ​មិន​នាំចូល​បន្លែស្រស់​ទៅ​អឺរ៉ុប​បានទេ​»​។

លោក​បន្តថា​៖ «​ខ្ញុំ​ចង់ឃើញ​គេ​លើក​មេដៃ​សរសើរ ពេល​ឃើញ​កសិផល​ពី​កម្ពុជា​ទៅ ឥឡូវ​យើង​ល្បី​ហើយ គេ​ថា​បន្លែ​យើង​សុទ្ធតែ​សរីរាង្គ​ដោយ​ធម្មជាតិ​ពិតៗ ហើយ​សព្វថ្ងៃ​យើង​គ្មាន​កាត​លឿង​ទៀត​ទេ ដែល​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ប្រជាកសិករ អ្នកវិនិយោគ​ដែល​ចង់​ដាំ​បន្លែ​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​យើង​អាច​នាំចេញ​បាន​»​។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Signatures of Asia ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពីថ្ងៃ​ពុធ​ថា សហគមន៍​អឺរ៉ុប​ពិតជា​គាំទ្រ​យ៉ាងខ្លាំង​នូវ​បន្លែ​នាំចូល​ពី​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ក្រុមហ៊ុន​លោក​ធ្វើការ​នាំចេញ​បន្លែ​ទៅ​សហគមន៍​អឺរ៉ុប​កាលពី​ឆ្នាំ​ ២០១៦​។

លោក​បន្តថា កាលពី​មុន​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្រុមហ៊ុន​លោក​បាន​នាំចេញ​បន្លែ​ចម្រុះ​ចន្លោះ​ពី​ ៦ ​ទៅ​ ៧ ​ជើង​ក្នុង​ ១ ​សប្តាហ៍​តាម​យន្តហោះ ដែល​ ១ ​ជើង​មាន​បរិមាណ​ចន្លោះ​ពី​ ២ ​ទៅ​ ៣ ​តោន ប៉ុន្តែ​បច្ចុប្បន្ន​ការនាំចេញ​របស់​ក្រុមហ៊ុន​លោក​ត្រូវ​បាន​ផ្អាក​ដោយសារ​ការបិទ​ជើង​ហោះ​ដែល​ជា​វិធានការ​ការពារ ការរីក​រាលដាល​កូវីដ​១៩​។

លោក​បាន​នាំ​បន្លែ​ទៅ​ប្រទេស​ឆែក បារាំង អង់គ្លេស ស្វ៊ីស អាលឺ្លម៉ង់ និង​អ៊ីតាលី​។

លោក ម៉េង សក្តិភូសិត មន្ត្រី​កម្មវិធី​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​អភិវឌ្ឍន៍​កសិកម្ម​អន្តរជាតិ​ (IFAD) ឲ្យ​ដឹងថា កសិករ​ខ្មែរ​កាន់តែ​ច្រើន​មាន​ការយល់ដឹង និង​ដាំដុះ​បន្លែ​គោរព​តាម​ស្តង់ដា​បច្ចេកទេស ខណៈ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កំពុង​ជំរុញ​លើក​ទឹកចិត្ត​ការដាំដុះ​បន្លែ​ក្នុង​ផ្ទះ​សំណាញ់​ដោយ​តាម​គោលការណ៍ GAP​។ លោក​ថ្លែងថា​៖ «​តាមរយៈ​ការគាំទ្រ​ពី​ក្រសួងកសិកម្ម​នាពេល​កន្លង​មក​បាន​ណែនាំ​ផ្សព្វផ្សាយ​ឲ្យ​កសិករ​ប្រើប្រាស់​ជី​ឲ្យ​បាន​ត្រឹមត្រូវ​»៕ LA

ឆ្នាំ ២០២០ មន្ត្រី​ជំនាញ​ហាម​នាំចូល​បន្លែ​ ៦ ​មុខ​ពី​វៀតណាម​ ក្រោយ​រកឃើញ​កំណក​ថ្នាំពុលកណ្ដាលៈ ក្រុមការងារ​គយ និង​រដ្ឋាករ​ចល័ត​ប្រចាំ​ច្រក​អន្តរជាតិ​ជ្រៃធំ បាន​សម្រេច​ហាមឃាត់​ការនាំ​ចូល​បន្លែ​ ៦ ​មុខ​ពី​ប្រទេស​វៀតណាម​ បន្ទាប់ពី​ក្រុមមន្ត្រី​ជំនាញ សាខា​កាំកុងត្រូល​ខេត្ត​កណ្ដាល​បាន​រកឃើញ​កំណក​សារធាតុ​ថ្នាំពុល​ កសិកម្ម​មាន​ផ្ទុក​នៅក្នុង​បន្លែ​ទាំងនោះ ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​អ្នក​បរិភោគ​។ សេចក្ដី​សម្រេច​នេះ​បាន​ឲ្យ​ដឹងថា ក្នុង​បន្លែ​ទាំង​ ៦ ​មុខ​នោះ​រួមមាន
លោក ម៉ួង ដារ៉ា ប្រធាន​ក្រុមការងារ​គយ​ចល័ត​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ជ្រៃធំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​កន្លង​មក​នេះ ក្រុម​ការងារ​របស់លោក​បាន​សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​កណ្ដាល ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​គុណភាព​បន្លែ​ផ្លែឈើ ដែល​ក្រុមអាជីវករ​ខ្មែរ​នៅ​តាម​ព្រំដែន​បាន​នាំចូល​ពី​ប្រទេស​វៀតណាម ​តាម​ច្រកព្រំដែន​អន្តរជាតិ​ជ្រៃធំ​។

លោក​ ដារ៉ា ថ្លែងថា​៖ «​បន្លែ​ ៦ ​មុខ​ ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ពុល​កសិកម្ម​នោះ​រួមមាន ស្ពៃបូកគោ​ ផ្កា​ខាត់ណា​ ពោត​បារាំង​ ក្រូចឆ្មារ​តូច​ ផ្លែ​ល្ពៅ​ និង​ផ្កា​គូឆាយ​។ ក្រោយពី​រកឃើញ​មាន​សារធាតុពុល​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត សមត្ថកិច្ច​យើង​បាន​រឹបអូស​មក​បំផ្លាញ​ចោល និងអប់រំ​ណែនាំ​ដល់​អាជីវករ​ខ្មែ​យើង​ឲ្យ​បញ្ឈប់​ការនាំ​ចូល​នូវ​​កសិផល​ទាំងនោះ​ពី​ប្រទេស​វៀតណាម​មក​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ក្នុង​ស្រុក​យើង​ទៀត​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ដោយ​ថ្ងៃ​បន្ទាប់​យើង​នៅតែ​ពិនិត្យ​ឃើញ​មាន​ការនាំចូល​បន្លែ​ទាំង​ ៦ ​មុខ​នោះ​ទៀត ហើយ​នៅតែ​មាន​ផ្ទុក​សារធាតុ​គីមី​ពុល​កសិកម្ម សមត្ថកិច្ច​យើង​ក៏​បាន​សម្រេច​ធ្វើការ​ហាមឃាត់​ជា​ផ្លូវការ​នូវ​ការនាំចូល​ប្រភេទ​បន្លែ​ទាំង​ ៦ ​មុខ​ពី​ប្រទេស​វៀតណាម​តែម្ដង​»​។

លោក អ៊ូ ម៉ានរិន ប្រធាន​សាខា​​កាំកុងត្រូល​ខេត្ត​កណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជាទូទៅ​ថ្នាំពុល​កសិកម្ម​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​សម្លាប់សត្វ​ល្អិត​ចង្រៃ​គឺ​វា​អាច​ជួយ​ឲ្យ​ដំណាំ​លូតលាស់​បាន​ល្អ ប៉ុន្តែ​វា​ក៏បង្ក​គ្រោះថ្នាក់​ដល់​អ្នក​បរិភោគ​ផង​ដែរ ​ប្រសិន​បើ​ថ្នាំពុល​សម្លាប់​សត្វល្អិត​នោះ​នៅ​មិនទាន់​រលាយ ឬ ធ្វើ​ប្រតិកម្ម​សំយោគ​អស់​កំណក​ជាតិពុល​ពី​ស្លឹក​បន្លែ ឬ​ផ្លែឈើ​នោះ​ទេ​។

លោក ម៉ានរិន ថ្លែងថា​៖ «​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​យើង​រកឃើញ​លើ​បន្លែ​ទាំង​ ៦ ​មុខ​នេះ​ជា​ប្រភេទ​ថ្នាំពុល​សម្លាប់សត្វ​ដង្កូវ ដែល​ស៊ី​ស្លឹក ដើម និង​ឫស​រុក្ខជាតិ ដែល​ត្រូវបាន​គេ​ប្រើ​ដើម្បី​ភាពលូតលាស់​នៃ​បន្លែ​ផ្លែឈើ​។ ប្រភេទ​ថ្នាំពុល​ទាំងនោះ​ជាទូទៅ​រលាយ​អស់​ឥទ្ធិពល​ក្នុង​រយៈពេល​ពី​ ៥ ​ថ្ងៃ​ទៅ​ ១ ​សប្ដាហ៍​ក្រោយពី​មាន​ប្រតិកម្ម​សំយោគ​ជាមួយ​ពន្លឺព្រះអាទិត្យ និង ជាតិ​ខនិច​ផ្សេងទៀត​។ ប៉ុន្តែ​បើ​ក្រោយពី​បាញ់​វា​ទៅលើ​បន្លែ​ផ្លែឈើ​បាន​ត្រឹមតែ​ ២ ​ទៅ​ ៣ ​ថ្ងៃ កសិករ​កាត់​បន្លែ​ ឬ​ផ្លែឈើ​មក​លក់​នោះ កំណក​ជាតិពុល​របស់​វា ដែល​តោង​ជាប់​នឹង​ស្លឹក ដើម ឬ​ផ្លែ នៃ​បន្លែ​ផ្លែឈើ​ទាំងនោះ​នឹង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​អ្នក​បរិភោគបាន​»​។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​បាន​សម្ដែង​ការសាទរ​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​ក្នុង​ការទប់ស្កាត់​នូវ​លំហូរ​បន្លែ​ផ្លែឈើ ដែល​មាន​សារធាតុ​គីមី​ពុល​ពី​ក្រៅ​ប្រទេស​។

លោក​ថ្លែងថា នៅពេល​នេះ​ប្រជាកសិករ​នៅក្នុង​ស្រុក​កំពុង​បង្កើន​ការដាំដុះ​ដោយ​ប្រើប្រាស់​ថ្នាំ និង​ជី​ធម្មជាតិ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​អ្នក​បរិភោគ​។

លោក សាវឿន បាន​ថ្លែងថា​៖ «​យើង​មិនអាច​ហាមឃាត់​ការនាំ​ចូល​បន្លែ​ផ្លែឈើ​ពី​ក្រៅ​ប្រទេស​បានទេ ខណៈ​ការផលិត​របស់​យើង​នៅក្នុង​ស្រុក​នៅ​មិនទាន់​ឆ្លើយតប​តាម​តម្រូវការ​របស់​ទីផ្សារ តែ​យើង​សូម​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការនាំ​ចូល​នូវ​បន្លែ​ផ្លែឈើ​ណា ដែល​កសិករ​យើង​នៅក្នុង​ស្រុក​ផលិត​បាន និង​បន្លែ​ផ្លែឈើ​ដែល​ខូច​គុណភាព និង​មាន​សារធាតុ​គីមី​ពុល​»​។

ទន្ទឹម​នឹង​នេះ​លោក សាវឿន ក៏បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ខ្មែរ​ដែល​កំពុង​បង្កើន​ការដាំដុះ​បន្លែ​ផ្លែឈើ​តាម​គោលការណ៍​ណែនាំ​របស់​អ្នកជំនាញ​ផ្នែក​កសិកម្ម ដោយ​ប្រើប្រាស់​ជី និង​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​ផ្សេងៗ​ដែល​ធានា​ចំពោះ​សុវត្ថិភាព​របស់​អ្នកបរិភោគ និង​មិនត្រូវ​ឆ្លៀតឱកាស​នេះ បង្កើន​តម្លៃ​ដែល​នាំ​ឲ្យ​មាន​ការរិះគន់​ពី​អ្នក​បរិភោគ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​៕

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ​-​ផ្លែឈើ​មាន​ជាតិគីមី​ពី​ប្រទេស​ជិត​ខាង ​ឱ្យ​មាន​ប្រសិទ្ធភាពសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ស្នើ​ទៅ​អាជ្ញាធរ​គ្រប់គ្រង​ច្រក​ព្រំដែន​ទាំងអស់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ទប់ស្កាត់​ការ​នាំចូល​បន្លែ​-​ផ្លែឈើ​មាន​ជាតិគីមី ពី​ប្រទេស​ជិត​ខាង​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន មាន​ប្រសាសន៍​ថា សហគមន៍​កសិករ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន គ្រោង​នឹង​ដាក់​សំណើ​នេះ ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ មិថុនា​នេះ៖ «ខ្ញុំ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​គ្រប់​ច្រក​ព្រំដែន​និង​បើកឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ឱ្យ​បាន​ទូលំ​ណ​ទូលំទូលាយ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​សារធាតុ​គីមី​ពុល​តាមរយៈ​បន្លែ ផ្លែឈើ​នាំចូល​មក​ប្រទេស​កម្ពុជា​»។

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គាំទ្រ​ចំពោះ​សំណើសុំ​ជួយ​អន្តរាគមន៍​ទប់ស្កាត់ និង​ហាមឃាត់​ការ​នាំ​បន្លែ​-​ផ្លែឈើ​មាន​ជាតិគីមី​ពុល​ពី​បរទេស​ចូល​កម្ពុជា និង​សេចក្តី​ណែនាំ​មួយ​ចំនួន​របស់​ក្រសួងមហាផ្ទៃ ដាក់​ជូន​រដ្ឋបាល​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​ទាំងអស់ កាលពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០២០។

ជាមួយ​គ្នា​នេះ ក្រសួង​មហាផ្ទៃ ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មា​មាន​សមត្ថកិច្ច​ប្រចាំ​ច្រក​ព្រំដែន​ទាំងអស់​ត្រូវ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​កា​នាំចូល​បន្លែ​-​ផ្លែឈើ​មាន​ជាតិគីមី​ពុល និង​ទំនិញ​ខូចគុណភាព សំដៅ​ការពារ​អាយុជីវិត ព្រមទាំង​សុខភាព​ប្រជាពលរដ្ឋ។

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា មើល​ឃើញ​ថា នេះ​ជា​វិធានការ​មួយ មាន​សារប្រយោជន៍​ដល់​ពលរដ្ឋ ជាពិសេស​កសិករ​ខ្នាត​តូច​នៅ​តំបន់​ជនបទ​ដែល​កំពុង​ប្រកបមុខរបរ​ដាំ​ដុះ​បន្លែ​-​ផ្លែឈើ និង​ការ​ចិញ្ចឹម​សត្វ ងាយ​រក​ទីផ្សារ​លក់​ផលិតផល​ទាំងនេះ ប្រសិនបើ​វិធានការ​របស់​រដ្ឋាភិបាល​ដាក់​ឱ្យ​អនុវត្ត​នោះ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

ឆ្នាំ ២០២០ ក្រសួង​កសិកម្ម​ចុះ​MOU​ ជាមួយ​ក្រុមហ៊ុន​ពីរ​ដើម្បី​ផលិត​បន្លែ​​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ ក្រសួង​កសិកម្ម​ចុះ​MOU​ជាមួយ​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​សហការ​គ្នា គឺ​ក្រុមហ៊ុន Nippon Express Cambodia និង ក្រុមហ៊ុន យ៉ាម៉ាតូ ហ្គ្រីន (Yamato Green Co., Ltd) ថ្ងៃ​ទី​១៩ ខែ​កក្កដា ដើម្បី​ផលិតកម្ម​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​បម្រើ​ដល់​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស។

ការ​ចុះ MOU នេះ ខណៈ​ផលិត​កសិកម្ម របស់​កសិករ​នៅ​តំបន់​មួយ​ចំនួន​គ្មាន​ទីផ្សារ និង​មានការ​នាំចូល​ពី​ក្រៅ​ប្រទេស​ច្រើន​ដូចជា ប្រទេស​វៀតណាម និង​ថៃ ជាដើម និង​ស្រប​ពេល​ពិភពលោក​កំពុង​ប្រឈម​ខ្លាំង នឹង​បញ្ហា​ជំងឺ​កូវីដ-១៩។

ទំព័រ​ហ្វេសប៊ុក របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សុខុន ចុះផ្សាយ​ថា ក្រសួងកសិកម្ម​ចុះ​MOU​នេះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​កម្ពុជា​ឱ្យ​ទាន់​សភាពការណ៍​បច្ចុប្បន្ន និង​តម្រូវការ​ទីផ្សារ។

ទំព័រ​ហ្វេសប៊ុក​ដដែល​សរសេរ​ទៀត​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ដឹកនាំ​សហការី​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​អំពី​ដំណើរការ​ អាជីវកម្ម​ផ្នែក​ដឹកជញ្ជូន ឃ្លាំង​ស្តុក ទូ​ត្រជាក់ របស់​ក្រុមហ៊ុន Nippon Express Cambodia ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​ក្រុមហ៊ុន​នេះ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Yamato Green ដែល​បាន​ចូលរួម​សហការ​វិនិយោគ​ដើម្បី​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​បន្លែ​នៅ​កម្ពុជា។

លោក វេង សាខុន បាន​បញ្ជាក់​ប្រាប់​តំណាង​ក្រុមហ៊ុន​ក្នុង​ឱកាស​នោះ​ថា វិស័យ​ផលិតកម្ម​បន្លែ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន ដូចជា​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ទាំង​ខ្នាត​តូច ខ្នាត​ធំ ឃ្លាំង​ស្តុក ទូ​ត្រជាក់ រថយន្ត​ដឹក​បន្លែ​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​ជាដើម។

ប៉ុន្តែ តំណាង ក្រុម ហ៊ុន​ទាំងពីរ គឺ​ក្រុមហ៊ុន Nippon Express Cambodia និង​ក្រុមហ៊ុន Yamato Green បញ្ជាក់​ថា បញ្ហា​ទាំងនេះ ក្រុមហ៊ុន​បាន​ត្រៀម​ទុក​រួចជាស្រេច​អស់ហើយ​ក្នុង​ទិសដៅ​ធ្វើ​ទំនើប​ភាវូបនីយកម្ម​បន្លែ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ប្រែក្លាយ​ផលិតកម្ម​បែប​លក្ខណ​:​គ្រួសារ ទៅជា​ផលិតកម្ម​បែប​កសិ​-​ឧស្សាហកម្ម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​សុវត្ថិភាព​តាម​តម្រូវការ​ក្នុង​ស្រុក និង​ការ​នាំ​ចេញ​នេះ៕

សមត្ថកិច្ចកម្ពុជា រឹបអូសបន្លែមានជាតិពុលនាំពីវៀតណាមជាង ៥តោន និងបានដុតកម្ទេចចោលនៅច្រកព្រំដែនជ្រៃធំកណ្តាល៖ កម្លាំងសមត្ថកិច្ចដឹកនាំដោយលោក មួង ដារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិជ្រៃធំ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្តចុះពិនិត្យគុណភាពបន្លែគ្រប់ប្រភេទ ដែលនាំពីប្រទេសវៀតណាម មកកម្ពុជាតាមច្រកទ្វារអន្តរជាតិជ្រៃធំ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ជាលទ្ធផល សមត្ថកិច្ច បានរកឃើញបន្លែចំនួន ៥មុខ ក្នុងចំណោមបន្លែទាំង ២២ មុខ ដែលក្រុមអាជីវករនាំចូលពីប្រទេសវៀតណាម មានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត។ ជាមួយគ្នានេះ សមត្ថកិច្ច បានពន្យល់ណែនាំ និងហាមមិនឱ្យក្រុមអាជីវករខ្មែរ នាំបន្លែដែលមានសារធាតុកាកសំណល់ថ្នាំសម្លាប់សត្វល្អិត ធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ចូលមកប្រទេសកម្ពុជាជាដាច់ខាត។
បើតាមលោក មួង ដារ៉ា បានប្រាប់សារព័ត៌មានក្នុងស្រុកថា សមត្ថកិច្ច បានរកឃើញបន្លែចំនួន៥ប្រភេទ មានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត រួមមាន៖ បន្លែស្ពៃបូកគោ, បន្លែពោតបារាំង, បន្លែផ្កាគូឆាយ, ផ្លែល្ពៅ និងក្រូចឆ្មារតូច។

លោក មួង ដារ៉ា បានបញ្ជាក់ទៀតថា ការអនុវត្តនេះ កម្លាំងជំនាញ មិនត្រឹមតែចាប់ដកហូតបន្លែយកទៅដុតចោលប៉ុណ្ណោះទេ គឺថែមទាំងបានហៅម្ចាស់ ធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូលនូវបន្លែប្រភេទហាមឃាត់នេះ ហើយប្រសិនបើ នៅតែនាំបន្លែប្រភេទនេះ មកកម្ពុជាទៀត លោកនឹងបញ្ឈប់ឱ្យមានការរកស៊ីនាំបន្លែចូលមកកម្ពុជាតែម្តង៕

ឆ្នាំ ២០១៧  គម្រោង​ផ្គត់ផ្គង់​បន្លែ​រដ្ឋាភិបាល ​ប្រឈម​ការ​ប្រកួត​ប្រជែង​ពី​ការ​នាំ​ចូលភ្នំពេញៈ គម្រោង​លើក​កម្ពស់​កសិកម្ម​បន្លែ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ទន្លេ​មេគង្គ​បាន​ចាប់​ផ្តើម​ផ្គត់ផ្គង់​ទៅក្នុង​ទីផ្សារ​ហើយ​ក្នុង​ខែ​តុលា​នេះ ប៉ុន្តែ​មិន​សម្រេច​បាន​តាម​ផែនការ​កំណត់​នោះ​ទេ ខណៈ​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​បន្លែ​នាំ​ចូល​នៅ​តែ​ខ្លាំង​។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួង​កសិកម្ម​។

ការ​ផលិត​បន្លែ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​នៃ​គម្រោង​ដែល​មាន​តម្លៃ​ ២០ ​លាន​ដុល្លារ​រយៈពេល​ ៣ ​ឆ្នាំ​នេះ​សម្រេច​បាន​តែ​ ៥០ ​តោន​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ ខណៈ​ផែនការ​គឺ​​ ១៦០ ​តោន​។ គម្រោង​នេះ​ក៏​រួម​បញ្ចូល​ដំណាំ​ស្រូវ​ផង​ដែរ ដែល​តាម​ផែនការ​នឹង​ផលិត​ស្រូវ​ឲ្យ​បាន​ ៥០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។

លោក គៀន សុភា អនុប្រធាន​នៃ​នាយកដ្ឋាន​សាកវប្បកម្ម និង ដំណាំ រួមផ្សំ​នៃ​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ថា​ដោយសារ​តែ​តម្លៃ​ខ្ពស់​ជាង​បន្លែ​នាំ​ចូល​បាន​ធ្វើឲ្យ​ការ​ផ្គត់ផ្គង់​មិន​អាច​សម្រេច​បាន​តាម​ផែនការ​។

លោក​ថ្លែង​ថា​៖ «​កសិករ​អនុវត្ត​តាម​ស្តង់ដារ​សុវត្ថិភាព​ម្ហូប​អាហារ​រួច​ហើយ ប៉ុន្តែ​អ្នក​លក់​បាន​ត្អូញត្អែរ​អំពី​តម្លៃ ហើយ​អ្នក​ប្រើប្រាស់​ក៏​មិន​ពេញចិត្ត​នឹង​តម្លៃ​នេះ​ដែរ​»​។

លោក​បន្ត​ថា​ នេះ​ជា​បញ្ហា​រវាង​កសិករ អ្នក​លក់ និង​អ្នក​ទិញ​។ លោក​បន្ថែម​ថា​បន្លែ​ផ្គត់ផ្គង់​ចេញ​ពី​គម្រោង​នេះ​ខ្ពស់​ជាង​បន្លែ​នាំ​ចូល​ដែល​កំពុង​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ ២ ​ដង​ដែល​ជា​ហេតុ​ធ្វើឲ្យ​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​។

លោក​បន្ត​ថា​ មក​ដល់​ពេល​នេះ​ មាន​កសិករ​ដាំ​បន្លែ​ជាង​ ២ ​ពាន់​នាក់ និង​ ២៦០ ​សហករណ៍​ស្រូវ​បាន​និង​កំពុង​ចូលរួម​ក្នុង​គម្រោង​នេះ​។

គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ដែល​ចាប់ផ្តើម​តាំងពី​ពាក់​កណ្តាល​ឆ្នាំ ២០១៦ ក្នុង​ការ​ជំរុញ​ការ​ដាំដុះ​បន្លែ​ដោយ​អនុវត្ត​តាម​ស្ដង់ដារ​អនុវត្ត​កសិកម្ម​ល្អ (GAP) មាន​បំណង​ក្នុង​ការ​បង្កើន​ផលិតភាព​បន្លែ និង​ជំនួស​ការ​នាំ​ចូល​ពី​បណ្ដា​ប្រទេស​ជិត​ខាង​ដែល​តាម​ការ​ប៉ាន់​ប្រមាណ​មាន​ចន្លោះ​ពី​ ៥០០ ទៅ ៦០០ ​តោន​ក្នុង​មួយ​ថ្ងៃ​។

លោក គៀន សុភា បន្ត​ថា​ បន្លែ​អាទិភាព​ទាំង​ ១៣​ មុខ រួមមាន សាលាដ ម្ទេស ស្ពៃក្រញាញ់ ប៉េងប៉ោះ ត្រសក់ និង​ត្រសក់​ស្រូវ​ជាដើម​។

លោក​ថ្លែង​ថា​៖ «​យើង​ចាំបាច់​ត្រូវ​ការ​ការគាំទ្រ​ពី​អ្នក​លក់ និង​អតិថិជន​ក្នុង​ការ​ធ្វើ​ផែនការ​ប្រកប​ដោយ​ជោគជ័យ ពួកគេ​ត្រូវ​តែ​ឲ្យ​តម្លៃ​លើ​គុណភាព​ជា​ជាង​តម្លៃ​»​។

លោក ម៉េង សក្ដិភូសិត មន្ដ្រី​កម្មវិធី​ប្រចាំ​កម្ពុជា​របស់ IFAD បាន​ឲ្យ​ដឹង​ថា​គេ​ត្រូវការ​ពេលវេលា​ក្នុង​ការ​អប់រំ​ដល់​អ្នក​ប្រើប្រាស់​ពី​សុវត្ថិភាព​អាហារ​។ ​

លោក​ថា​៖ «​វា​ជា​ការ​បារម្ភ មិនមែន​គ្រាន់​តែ​កសិករ​ទេ ប៉ុន្តែ​ថែម​ទាំង​អតិថិជន​ផង​ដែរ ដោយសារ​មិន​មាន​ការ​ឲ្យ​តម្លៃ​លើ​សុវត្ថិភាព​អាហារ និង​កង្វះ​ការ​អនុវត្ត​ច្បាប់ អ្នក​លក់ និង​អតិថិជន​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​ទិញ​ក្នុង​តម្លៃ​ខ្ពស់​នោះ​ទេ​។ យើង​ត្រូវការ​ពេលវេលា​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ទាំង​នោះ​»៕ LA

ភ្នំពេញៈ​ គម្រោង​ដំណាំ​កសិកម្ម​និង​បន្លែ​មាន​តម្លៃ​ ២០ ​លាន​​​ដុល្លារ​ នៅ​​ខេត្ត​តាម​បណ្ដោយ​ដង​​ទន្លេ​មេគង្គ ​បាន​ផ្គត់ផ្គង់​បន្លែ​​​ជាង​ ៦០ ​តោន​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ ​នៃ​បរិមាណ​ដែល​បាន​កំណត់​ ១៦០ តោន​។​ នេះ​បើ​យោង​តាម​មន្ដ្រី​មក​ពី​ក្រសួង​កសិកម្ម​។​

កម្ម​វិធី​ជំរុញ​ការ​ផលិត​ស្បៀង​​របស់​ក្រសួង​កសិកម្ម ​ដែល​ដាក់​​ឲ្យ​ដំណើរ​ការ​ជា​លើក​ដំបូង​​​រយៈ​ពេល​ ៣ ឆ្នាំ​​​កាល​​ពី​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៦​ ដើម្បី​គាំទ្រ​ដល់​អ្នក​​ដាំដុះ​ដំណាំ​កសិកម្ម​ នៅ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ ​និង​បាន​កំណត់​ទិស​ដៅ​ផ្គត់ផ្គង់​ទីផ្សារ​បន្លែ​​ក្នុង​ស្រុក​ ១៦០ ​តោន​​ ក្នុង​ ១ ថ្ងៃ​​ នឹង​បញ្ចប់​ត្រឹម​ចុង​ឆ្នាំ​ ២០១៩​។​

លោក ​គៀន​ សុភា ​អនុ​ប្រធាន​​នាយកដ្ឋាន​សាក​វប្បកម្ម ​និង​ដំណាំ​រួម​ផ្សំ​នៃ​ក្រសួង​កសិកម្ម ​បាន​ឲ្យ​ដឹង​ថា រហូត​មក​​ដល់​ពេល​​នេះ​ មាន​កសិករ​ ២,០៦០ ​នាក់​និង​សហ​ករណ៍​ស្រូវ​ ២៦០ ​នៅ​​ក្នុង​ខេត្ត​តាម​បណ្ដោយ​​ដង​ទន្លេ​មេគង្គ កំពុង​ចូលរួម​ក្នុង​គម្រោង​នេះ​។​

លោក​ថ្លែង​ថា ​កម្មវិធី​រយៈពេល​​ ៣ ​ឆ្នាំ​នេះ​ នឹង​ធ្វើ​ឲ្យ​រីក​ចម្រើន​​ឡើង​វិញ​ការ​ដាំដុះ​បន្លែ​ដែល​​អនុវត្ត​តាម​ស្ដង់ដារ​​​ធ្វើ​កសិកម្ម​ល្អ (​GAP)​ ដែល​​បាន​បង្កើត​​ឡើង​ដោយ​ក្រសួង​កសិកម្ម​ ដោយ​ផ្ដោត​លើ​ដំណាំ​កសិកម្ម​ អាទិភាព​ ១៣ ​ប្រភេទ​ ​រួមមាន​ សាលាដ​ ម្ទេស ​ស្ពៃ​ក្រញាញ់ ​ប៉េង​ប៉ោះ ​ត្រសក់ ​និង​ននោង​។​

បច្ចុប្បន្ន បន្លែ​ក្នុង​គម្រោង​នេះ​​​​អាច​ផ្គត់ផ្គង់​បាន ​៦២ ​តោន​ដល់​ទីផ្សារ​នៅ​ក្នុង​តំបន់​របស់​ពួក​គេ​ ដោយ​មួយ​ចំនួន​ត្រូវ​បាន​​​បញ្ជូន​មក​លក់​នៅ​​ភ្នំពេញ​។​

លោក គៀន​ សុភា​ រំពឹង​ថា​ គម្រោង​នេះ​នឹង​អាច​ផ្គត់ផ្គង់​​ ១០០ តោន​ ក្នុង​ ១ ថ្ងៃ​ត្រឹម​ចុង​ឆ្នាំ ២០១៩ ជា​ពេល​ដែល​គម្រោង​នេះ​នឹង​ត្រូវ​បញ្ចប់​។​ ​លោក​ថ្លែង​ថា​៖ «​ស្ថិត​ក្រោម​ GAP ​បច្ចុប្បន្ន​បន្លែ​កំពុង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ ទោះ​បី​ជា​វា​មាន​តម្លៃ​ខ្ពស់​បន្តិច​ក៏​ដោយ​ ប៉ុន្តែ​ពួក​គេ​មាន​ទំនុក​ចិត្ត​លើ​ការ​ផលិត​ក្នុង​ស្រុក​»​។ លោក​បន្ត​ថា​ កសិករ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ អំពី​បច្ចេកទេស​ ក្នុង​ការ​ដាំដុះ​ ដើម្បី​ទទួល​​បាន​ទិន្នផល​ និង​គុណ​ភាព​កាន់​​តែ​ខ្ពស់​។​

បច្ចុប្បន្ន​​កម្ពុជា​ប្រើប្រាស់​​បន្លែ​​ប្រមាណ​ ៥០០ ​តោន​ក្នុង​ ១ ​​ថ្ងៃ​ ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ២០ ​ម៉ឺន​ ទៅ ៣០ ម៉ឺន​​ដុល្លារ​​។​ កម្ពុជា​នាំចូល​បន្លែ​ និង​ផ្លែ​ឈើ​​ប្រហែល ៤០ ​ភាគរយ​​ក្នុង​តម្លៃ​​ប្រហែល ​២០០ ​លាន​ដុល្លារ​​ក្នុង​ ១ ​ឆ្នាំ ជា​ពិសេស​​ពី​ប្រទេស​ វៀត​ណាម​ ដែល​ត្រូវ​បាន​​គេ​ដឹង​ថា ​មាន​ផ្ទុក​សារធាតុ​គីមី ​និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​។​

លោក ​ស៊ុន​ សុខ​ហេង ជា​កសិករ​​ ១ ​រូប​ ដែល​បាន​ចូល​រួម​​​ក្នុង​គម្រោង​នេះ ​និង​កំពុង​ដាំ​ដុះ​​លើ​ផ្ទៃ​ដី​កន្លះ​ហិកតា​ បាន​​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ការ​ចូលរួម​ក្នុង​គម្រោង​នេះ​មក លោក​អាច​បង្កើន​ទិន្នផល​ពី ១០ តោន​ក្នុង​ ១ ​ឆ្នាំ​ ដល់ ១៣ ​​តោន​ក្នុង​ ១ ​ឆ្នាំ ដែល​រក​ប្រាក់​ចំណូល​​​បាន​​ពី ២,០០០ ​ដុល្លារ ​ទៅ​ ៤,០០០ ​ដុល្លារ​​ក្នុង​ ១ ឆ្នាំ​។​

លោក​លើក​ឡើង​ថា​៖ «​យើង​រៀន​សូត្រ​បាន​ច្រើន​អំពី​​ការ​ដាំដុះ​​ដោយ​អនុវត្ត​តាម GAP ហើយ​យើង​អាច​លក់​ក្នុង​តម្លៃ​កាន់​​តែ​ប្រសើរ​»។ ប៉ុន្តែ​លោក​បន្ថែម​ថា កសិករ​ចង់​ឲ្យ​​មាន​ការ​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា​ ដែល​​នឹង​រក្សា​ការ​ដាំ​ដុះ​របស់​ពួក​​គេ​កាន់​តែ​មាន​សុវត្ថិភាព​។

លោក​បាន​បញ្ជាក់​ថា​៖​ «​វា​ជា​បញ្ហា​ប្រឈម​​ផង​ដែរ​សម្រាប់​ពួក​យើង ដោយ​សារ​​​ទីផ្សារ​​មិន​មាន​​សុវត្ថិភាព​សម្រាប់​ពួក​យើង ​ខណៈ​អ្នក​ទិញ​របស់​ពួក​យើង​​​មិន​ចង់​​ធ្វើ​​​កិច្ច​សន្យា​ជា​មួយ​យើង​នោះ​ទេ​»​។​

លោក ​ហាច ​ហៀន ​ជា​អ្នកទិញ​ក្នុង​ស្រុក​ម្នាក់​ដែល​អះអាង​​​ថា បាន​​ប្រមូល​ទិញ​បន្លែ​យ៉ាង​ហោច​​ណាស់​ ៥០០ គីឡូ​​ក្រាម​ក្នុង​​ ១ ​ថ្ងៃ​ពី​កសិករ​បាន​ឲ្យ​ដឹង​ថា ​​លោក​មិន​អាច​ធ្វើ​​កិច្ច​សន្យា​ជា​​មួយ​កសិករ​បាន​ទេ​ ខណៈ​លោក​​នៅ​តែ​​ប្រឈម​ការ​ប្រកួត​ប្រជែង​ជា​មួយ​បន្លែ​នាំចូល​ និង​អ្នក​​ដាំ​ក្នុង​ស្រុក​ផ្សេង​ទៀត​​។

លោក​​ថ្លែង​ថា​​៖​ «​ទោះ​បី​ជា​ខ្ញុំ​អាច​​លក់​ក្នុង​តម្លៃ​កាន់​តែ​ប្រសើរ​​ក៏​ដោយ ក៏​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​អាច​ធ្វើ​​កិច្ច​សន្យា​​បាន​ទេ ដោយ​សារ​តែ​ខ្ញុំ​ត្រូវ​តែ​​ប្រកួត​ប្រជែង​​តម្លៃ​ជា​មួយ​អ្នក​ផ្គត់ផ្គង់​បន្លែ​ផ្សេង​​ទៀត​ និង​បន្លែ​នាំ​ចូល​ក្នុង​ស្រុក ដោយ​មាន​តម្លៃ​​កាន់​តែ​ទាប​​​ផង​ដែរ​»៕​LA

សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ បានធ្វើការ​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព បន្លែ ផ្លែឈើ​គ្រប់​ប្រភេទ ដែល​អាជីវករ​ខ្មែរ​នាំ​ពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ដែល​ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ដោយបាន​រកឃើញ​បន្លែ ចំនួន​៦​មុខ មាន​ផ្ទុក​កាក សំណល់​ថ្នាំ សម្លាប់​សត្វល្អិត កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅ ។​

​ក្នុង​សកម្ម​ភាពចុះ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ដកយក​គំរូ​បន្លែ ២២ គំរូ រួមមាន​៖ ក្នុងកិច្ចសហប្រតិបត្តិការណ៍នេះ ក.ប.ប បានយករថយន្តបំពាក់ដោយឧបករណ៍វិភាគទៅដល់ទីតាំងត្រួតពិនិត្យនៃការិយាល័យគយ និងរដ្ឋាករជ្រៃធំតែម្តង ហើយបានធ្វើការវិភាគលើបន្លែចំនួន២២មុខ ដែលរួមមាន៖ 
  1. ស្ពៃបូកគោ
  2.  ត្រសក់
  3.  ស្ពៃក្ដោប,
  4.  ត្របវែង,
  5.  ប៉េងប៉ោះ,
  6.  ផ្កាខាត់ណា,
  7.  ពោតបារាំង,
  8.  ផ្កាស្នោរ,
  9.  ក្រូចឆ្មារ,
  10.  ឃ្លោក
  11. ម្រះ
  12. ម្ទេស,
  13.  ត្របស្រួយ, 
  14. ល្ពៅ,
  15.  ននោង,
  16.  សណ្ដែកបារាំង
  17. ក្រូចឆ្មារ (តែជ្រក់),
  18.  ស្លឹកខ្ទឹម,
  19.  ម្ទេសប្លោក,
  20.  ប៉េង ប៉ោះខៀវ, 
  21. ផ្កាគូឆាយ និង
  22. ផ្កាឡៃហៀង
 ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​ ​ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ​បន្លែ​រួមមាន​៖ ស្ពៃបូកគោ ផ្កា​ខាត់ណា ពោត​បារាំង ក្រូចឆ្មា​តូច ផ្កា​គូឆាយ និង​ផ្លែ​ល្ពៅ ដែលមាន​ផ្ទុក​សំណល់​ថ្នាំ​សំលាប់​សត្វល្អិត​។ បន្ទាប់មក​មន្ត្រី​សាខា​បានធ្វើ​កំណត់ហេតុ​ដកហូត​ដើម្បី​ធ្វើការ​កម្ទេច ចោល និង​បាន​ណែ​នាំឱ្យ​អាជីវករ​ខាងលើ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការនាំ​ចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណា​ដែលមាន​ផ្ទុក​សារធាតុ​គីមី ហាមឃាត់​បន្តទៀត ។​

​លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​ទទួល បាន​លទ្ធផល មុខទំនិញ​ចំនួន​៦​មុខ ដែល​មន្ត្រី ក​.​ប​.​ប ខេត្តកណ្តាល​រកឃើញ​មាន​ផ្ទុក​កាកសំណល់​ថ្នាំ​សម្លាប់​សត្វល្អិត​ទាំងនេះ លោក​នឹង​ផ្អាក​ជា​បណ្តោះអាសន្ន មិន​ឲ្យ​ម្ចាស់​ទំនិញ​នាំ​ចូលមក​កម្ពុជា​ទៀត​ទេ​។ ចំពោះមុខ​ទំនិញ​និង​បន្លែ​ផ្សេងៗ លោក​នឹង​សហការ​ជាមួយ​មន្ត្រី ក​.​ប​.​ប ដើម្បី​ពិនិត្យ​តាមដាន​បន្តទៀត ហើយ​ប្រសិនបើ​រកឃើញ​បន្លែ នៅតែមាន​ផ្ទុក​កាក សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត (​សារធាតុ​គីមី​) លោក​នឹង​បញ្ឈប់​ឲ្យ​មានការ​នាំចូល​តែម្តង​។​

​យ៉ាងណាមិញ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា បានទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ប្រព័ន្ធ​រាយការណ៍​បន្ទាន់​តាម​ទូរស័ព្ទ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​រាយការណ៍​អំពី​ករណី​សង្ស័យ​ទៅលើ​មន្ត្រី ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​អនុញ្ញាត​ឲ្យ​មាន​ការនាំ​បន្លែ និង​ផ្លែឈើ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ពុល​ពី​ប្រទេសជិតខាង ចូលក្នុង​ប្រទេស​។​

​ការទាមទារ​នេះ​ធ្វើឡើង ក្រោយពី​ក្រសួងមហាផ្ទៃ​បាន​ផ្ញើលិខិត​មួយច្បាប់ បង្គាប់​ឲ្យ​រដ្ឋបាលខេត្ត​ទាំងអស់​ជាប់​ព្រំប្រទល់​ប្រទេសជិតខាង​កម្ពុជា ទប់ស្កាត់​ការនាំ​បន្លែ និង​ផ្លែឈើ​ដែលមាន​ជាតិគីមី​ពុល និង​ទំនិញ​ខូចគុណភាព​ចូលមកក្នុង​ប្រទេស​។​
​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ដែល​តំណាង​ឲ្យ​គ្រួសារ​កសិករ​នៅតាម​ជនបទ​ប្រមាណ ២ ម៉ឺន​គ្រួសារ​ទូទាំងប្រទេស បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន នៅថ្ងៃនេះ​ថា​៖
«​ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល​ត្រូវបង្កើត​ប្រព័ន្ធ​រាយការណ៍​បន្ទាន់​តាម​ទូរស័ព្ទ (Hot line)»​សម្រាប់​ប្រជាពលរដ្ឋ​រាយការណ៍​អំពី «​មន្ត្រី ឬ​អាជ្ញាធរ​ណា​ដែល​បានធ្វើ​ការឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​បើក​» ដៃ​ឲ្យ​មាន​ការនាំ​បន្លែ ផ្លែឈើ ដែលមាន​ផ្ទុក​សារធាតុ​គីមី​ពុល​ពី​ប្រទេសជិតខាង ចូល​ប្រទេស​កម្ពុជា​៕

ខេត្តស្វាយរៀង បានក្លាយជាគោលដៅនាំចេញបន្លែសរីរាង្គដ៏សំខាន់មកកាន់ទីផ្សាររាជធានីភ្នំពេញ និងក្រុងបាវិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ។ នាយកប្រតិបត្តិសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលខេត្ដស្វាយរៀងបានអៈអាងថា ក្នុងមួយខែៗខេត្តស្វាយរៀងបាននាំចេញបន្លែសរីរាង្គប្រហែល១០តោនទៅទីផ្សាររាជធានីភ្នំពេញ និងក្រុងបាវិត ដើម្បីផ្គត់ផ្គង់តម្រូវការនៅលើទីផ្សារនាពេលបច្ចុប្បន្ន។ អ្នកស្រី ហុង ស្រីស្រស់ នាយកប្រតិបត្តិសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលខេត្ដស្វាយរៀង ( SAC) បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា បន្លែសរីរាង្គទំាងនេះបញ្ជាទិញពីផ្សារទំនើបៗនិងភោជនីយដ្ឋាននានានៅរាជធានីភ្នំពេញ បន្ទាប់ពីបានប្រមូលទិញពីកសិករ ដែលជាសមាជិកសហគមន៍អ្នកផលិតបន្លែសរីរាង្គ ចំនួន ៣២៧ គ្រួសារ។

អ្នកស្រីបន្ដថា ក្នុងមួយសប្តាហ៍សហគមន៍ បាននាំចេញបន្លែទៅទីផ្សារ ពី២ទៅ៣ដង ហើយរាល់បន្លែមុននឹងដឹកជញ្ជូនទៅដៃគូទីផ្សារនានានោះ សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យលាងសម្អាត និងវេចខ្ចប់យ៉ាងត្រឹមត្រូវ ដែលធានាបាននូវសុវត្ថិភាព គុណភាព និងមានការបិទស្លាកសម្គាល់នៅលើបន្លែផងដែរ ។ សំឡេង«ក្នុងនោះបានបែងចែកទៅទីផ្សារនៅរាជធានីភ្នំពេញមាន ដូចជា ផ្សារទំនើប អ៊ី អន ១-២ សួន ធម្មជាតិផ្សារហេបភីហ្វាមផ្សារលេ មុនផ្សារខ្មែរសរីរាង្គ ផ្សារអាលីម៉ង់ ផ្សារសម្បូរ ផ្សារអាហារធម្មជាតិ និងផ្សារកសិករខ្មែរមានចំនួន ៦,៥ តោន ។ ដោយឡែក ទីផ្សារ នៅ ក្រុងបាវិត វិញបានបញ្ជាទិញចំនួន ២,៥ តោន» ។

លោក ហង្ស វុទ្ធី មន្ត្រីបច្ចេកទេសសហគមន៍សាក់ ( SAC) បានឱ្យដឹងថា បន្លែសរីរាង្គដែលដាំដុះដោយសមាជិកសហគមន៍ គឺមិនប្រើប្រាស់ជី និងថ្នាំពុលគីមីនោះទេ ដើម្បីធានាសុវត្ថិភាពអ្នកបរិភោគនិងសុខភាពអ្នកផលិត។ លោកបន្ដថា បើក្នុងករណីប្រើប្រាស់ជីនិងថ្នាំពុលគីមី គឺត្រូវអនុវត្តន៍តាមបច្ចេកទេស និងស្តង់ដារឱ្យបានត្រឹមត្រូវមុននឹងយកបន្លែសរីរាង្គទៅលក់នៅទីផ្សារ ដែលធានាបាននូវសុវត្ថិភាព ដែលមិនប៉ៈពាល់ដល់សុខភាពអ្នកទទួលទាន។

លោកវ៉ា ឈាន ប្រជាពលរដ្ឋដាំដំណាំសរីរាង្គនៅខេត្ដស្វាយរៀង បានសម្ដែងការសប្បាយរីករាយបន្ទាប់ពីពួកគាត់បានដាំបន្លែសរីរាង្គមានទីផ្សារហើយបានធ្វើឲ្យគ្រួសារដែលជាសមាជិកក្នុងសហគមន៍កាន់តែមានជីវភាពធូរធាជាងមុន។ តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានឲ្យដឹងថា កសិករដែលបានដាំដុះបន្លែសរីរាង្គភាគច្រើនស្ថិតក្នុងស្រុកស្វាយជ្រុំ ដោយយពួកគាត់បាន ចងក្រងជាសហគមន៍និងទទួលបានការបណ្តុះបណ្តាលពាក់ព័ន្ធពីបច្ចេកទេសនៃដាំដុះបន្លែសរីរាង្គ និងបន្លែសុវត្ថិភាព ពីអង្គការដៃគូ និងពីមន្ទីរកសិកម្មខេត្ត ៕

កម្ពុ​ជាមាន​តម្រូវការ​បន្លែ​ជាង​១០៤​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០២០ ដោយ​ផលិតផល​ក្នុងស្រុក​អាច​ផ្គង់​ផ្គង់​បាន​ជិត​៧២​ម៉ឺន​តោន (៦៩​ភាគរយ​) រីឯ​ជិត​៣៣​ម៉ឺន​តោន (៣២​ភាគរយ​) ទៀត ត្រូវ​នាំចូល​ពីរ​បរទេស​។ នេះ​បើតាម​ការប៉ាន់ស្មាន​តម្រូវការ និង​ការផ្គត់ផ្គង់​បន្លែ​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​កសិកម្ម រួមទាំង​របាយការណ៍​ស្តីពី​ស្ថានភាព​នៃ​ការគ្រប់គ្រង និង​ការផ្គត់ផ្គង់​ផលិតផល​កម្ម​កម្ម ដែល​ក្រសួងកសិកម្ម​រាយការណ៍​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩ កម្ពុជា​រំពឹងថា មាន​កំណើន​ផលិតកម្ម​ដំណាំ​បន្លែ​ទាំង​ប្រចាំថ្ងៃ និង​ប្រចាំឆ្នាំ ប៉ុន្តែ​ជាមួយគ្នានេះ លទ្ធភាព​នៃ​ការផ្គត់ផ្គង់​នៅតែ​បន្ត​ខ្វះខាត ព្រោះ​តម្រូវការ​ក៏​កាន់តែ​ខ្ពស់​។ របាយការណ៍​ដែល​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ផ្តល់​ដល់​សារព័ត៌មាន​ថ្មីៗ បាន​បង្ហាញថា រដូវរំហើយ មាន​សក្កា​នុព​ល​ខ្ពស់​ក្នុងការ​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក បន្ទាប់មក​រដូវប្រាំង និង​រដូវវស្សា​។​

​ក្នុងចំណោម​លទ្ធភាព​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក ប្រចាំឆ្នាំ​២០២០ ប្រមាណ​៧១៦ ១១៣​តោន ឬ​៦៨​ភាគរយ​លើ​តម្រូវ​ការសរុប រដូវរំហើយ រួមចំណែក​៧៥​ភាគរយ រដូវប្រាំង អាច​បាន​៦៩​ភាគរយ និង​រដូវវស្សា​ដែលមាន​សក្តានុពល​ទាប អាច​សម្រេចបាន​ត្រឹម​៥៩​ភាគរយ​។​

​ងាក​ទៅ​បន្លែ​នាំចូល​វិញ របាយការណ៍​បង្ហាញថា កម្ពុជា​នឹងមាន​តម្រូវការ​បន្ថែម​ជាង​៩០០​តោន​ក្នុង​១​ថ្ងៃ ឬ​ជិត​៣៣​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ដើម្បី​បំពេញ​ការខ្វះខាត​។ ចំនួន​បន្លែ​ដែល​កម្ពុជា​នាំចូល​ក្នុង​រដូវរំហើយ​នេះ គឺជា​ចំនួន​នាំចូល​តិចជាងគេ​ប្រចាំឆ្នាំ​២០២០​។ ដោយឡែក នៅ​រដូវប្រាំង កម្ពុជា​ត្រូវ​នាំចូល​៣១​ភាគរយ និង ៤១​ភាគរយ នៅ​រដូវវស្សា​។

​ដើម្បី​ពង្រីក​សក្តានុពល​ផលិតកម្ម​បន្លែ​ក្នុងស្រុក ស្ថាប័ន​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ក៏បាន​ចេញ​វិធានការ​សម្រាប់​ដោះស្រាយ​ចំពោះមុខ​នៅ​ឆ្នាំ​២០២០ ផងដែរ ក្នុងនោះ​មានដូចជា ការណែនាំ​ឲ្យ​ជ្រើសរើស​ទីតាំង​ដែលមាន​សក្តានុពល និង​ប្រភពទឹក​គ្រប់គ្រាន់ រួមទាំង​ការជ្រើសរើស​សហគមន៍​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ផលិតកម្ម​ដំណាំ​បន្លែ​ទ្រង់ទ្រាយ​ធំ​។​

​ជាមួយគ្នា ក្រសួង​បាន​សន្យា​ផ្គត់ផ្គង់​ពូជ​បន្លែ សម្ភារ និង​ឧបករណ៍​កសិកម្ម ដល់​កសិករ​ក្រីក្រ ការណែនាំ និង​ផ្តល់​បច្ចេកទេស​ទំនើប រួមទាំង​ការបង្កើត​បណ្តាញ​ទីផ្សារ​ដើម្បី​ផ្សារភ្ជាប់​អ្នកទិញ និង​សហគមន៍​ផលិត​បន្លែ​។

បច្ចុប្បន្ននេះ គម្រោងជំរុញផលិតកម្មស្បៀង បាននិងកំពុងជំរុញឲ្យកសិករអនុវត្តការដាំដុះតាមគោលការណ៍ នៃការអនុវត្តកសិកម្មល្អ (GAP) ដែលជាយន្តការមួយអាចធ្វើឱ្យផលិតផលរបស់យើងមានសុវត្ថិភាព និងគុណភាព អាចប្រកួតប្រជែងជាមួយផលិតផលពីប្រទេសជិតខាង ទាំងទីផ្សារក្នុងស្រុក តំបន់ និងទីផ្សារអន្តរជាតិ៕

១ឆ្នាំៗបន្លែជិត១លានតោន ត្រូវបានផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា ខណៈជាងពាក់កណ្ដាលនាំចូលពីក្រៅប្រទេស ពិសេសវៀតណាម និងថៃ  (ភ្នំពេញ)៖ យោងតាមការសិក្សារបស់អង្គការស្បៀងអាហារ និងកសិកម្ម អង្គការសហប្រជាជាតិ បានរកឃើញថា ក្នុង១ឆ្នាំៗ បន្លែប្រមាណជិត១លានតោន ត្រូវបាននាំយកមកផ្គត់ផ្គង់ក្នុងទីផ្សារប្រទេសកម្ពុជា ដែលក្នុងនោះការនាំចូលបន្លែពីបរទេស ពិសេសប្រទេសវៀតណាម និងថៃ មានជាងពាក់កណ្ដាកនៃបន្លែសរុប។

ការបង្ហាញរបាយការណ៍ នៃបរិមាណតម្រូវការបន្លែ នៅក្នុងទីផ្សាររបស់កម្ពុជានេះ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី «ការលើកកម្ពស់ សុវត្ថិភាពបន្លែ សម្រាប់ទីផ្សារកម្ពុជា » ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានកសិកម្ម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នាសណ្ឋាគារហ៊ីម៉ាវ៉ារី ។

របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ បានបង្ហាញថា «បរិមាណបន្លែ​ដែលផ្គត់ផ្គង់នៅកម្ពុជា មានចំនួន០.៩លានតោន ដែលក្នុងនោះបរិមាណបន្លែដែលផ្គត់ផ្គង់​ក្នុងស្រុកត្រឹមតែ ៤៤%​ ប៉ុណ្ណោះ ខណៈឯការនាំចូលមានរហូតដល់៥៦%»។

របាយការណ៍ដាច់ដោយឡែកមួយទៀត បានបញ្ជាក់ផងដែរថា បរិមាណបន្លែដែលកំពុងផ្គត់ផ្គង់ ដោយប្រទេសជិតខាង មកកាន់រាជធានីភ្នំពេញ គឺមានរហូតដល់ប្រមាណ២០០ ទៅ៣០០តោន ក្នុងមួយថ្ងៃៗ

បើយោងតាមបទបង្ហាញរបស់ លោក ហូ ពុទ្ធា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ បានបញ្ជាក់ថា ប្រភពបន្លែនាំចូលពីខាងក្រៅរួមមាន៖ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសចិន។ បន្លែដែលនាំចូលមានប្រភេទដូចជា៖ ការ៉ុត ខ្ទឹមបារាំង ប៉េងប៉ោះ ស្ពៃក្ដោប ស្ពៃបូកគោ ម្ទេសហាវៃ ខ្ទឹមស-ក្រហម និងដំឡូងបារាំង។

បទបង្ហាញរបស់លោក ហូ ពុទ្ធា បានលើកឡើងថា បន្លែត្រូវបាននាំចូលមានច្រើន ចាប់ពីខែមេសា ដល់ខែតុលា ចំពេលអាកាសធាតុ នៅកម្ពុជាក្ដៅខ្លាំង និងរងទឹកជំនន់ជោរជន់ខ្លាំង ហើយ ចាប់ពីខែវិច្ឆិកា ដល់ខែមីនា ការនាំចូលមានការធ្លាក់ចុះច្រើន ពិសេសប្រភេទ បន្លែយកស្លឹក ខណៈការនាំចូលសំដៅ មករាជធានីភ្នំពេញ ពិសេសផ្សារដើមគរ និងផ្សារនាគមាស ហើយត្រូវបានចែកចាយបន្ត ទៅបណ្ដាលខេត្តផ្សេងៗទៀត៕