ត្រប់មានតម្លៃចាប់ពី ជាង ៣០០០ ទៅ ជាង ៤០០០ រៀល/គក។ ត្រប់វែងជាផលិតផលកសិកម្មដែលមានការនាំចូលពីវៀតណាមផងដែរ ទន្ទឹមនេះ ត្រប់វែងត្រូវបានគេរកឃើញមានសារធាតុគីមីច្រើន លើសកម្រិតផង !។ យោងតាមឯកសារបញ្ជាក់ថាត្រប់ អាចដុះបានក្នុងសីតុណ្ហភាព ២៨ ទៅ ២៥ អង្សារសេ ដូច្នេះ គេអាចធ្វើតង់ដាំដើម្បីរក្សាកំដៅបែបនេះ ឯកសារនេះក៍និយាយផងដែរអំពី រដូវដាំដុះ តែសព្វថ្ងៃ កសិដ្ឋានក្នុងតង់ គឺជាវិធានការសម្រាប់ជំនៈបញ្ហាខាងលើ។ អ្នកដាំត្រូវមាន ឧបករណ៍វាស់ pH ១គ្រឿងសម្រាប់មើល គឺ ត្រប់វែងត្រូវការ pH ចន្លោះ ៥.៥ ទៅ ៦។ រយៈពេលដាំ ៧៥ ថ្ងៃ គេអាចនឹងប្រមូលផល។
- ត្រប់ប្រភេទ African Garden Egg Eggplant
- ត្រប់ប្រភេទ Bianca Eggplant
- ត្រប់ប្រភេទ Chinese Round Mauve Eggplant
- ត្រប់ប្រភេទ Graffiti Eggplant
- ត្រប់ប្រភេទ Indian Eggplant
- ត្រប់ប្រភេទ Italian Eggplant
- ត្រប់ប្រភេទ Japanese White Egg Eggplant
- ត្រប់ប្រភេទ Little Green Eggplant
- ត្រប់ប្រភេទ Little Finger
- ត្រប់ប្រភេទ Rosa Bianca
- ត្រប់ប្រភេទ Asian Green Eggplant
- ត្រប់ប្រភេទ snowy eggplant
- ត្រប់ប្រភេទ Red Long eggplant
- ត្រប់ប្រភេទ Thai Purple Black eggplant
- ត្រប់ប្រភេទ Greek Tsakoniki eggplant
- ត្រប់ប្រភេទ Ping Tung Eggplant វែង ៗ
- Ping Tong Long eggplant
- ត្រប់ប្រភេទ Santana Eggplant
- ត្រប់ប្រភេទ Tango Eggplant
- ត្រប់ប្រភេទ Thai Eggplant
- ត្រប់ប្រភេទ Florida High Bush
- ត្រប់ប្រភេទ Ravaya
- ត្រប់ប្រភេទ Long Purple ត្រប់វែង រយៈពេលដាំ ៨០ថ្ងៃ ទិន្ធផល
- ត្រប់ប្រភេទ black beauty ត្រប់ខ្លី ដាំរយៈពេល ១០០ថ្ងៃ បានផល ៤,៥ តោន/០,៥ ហិចតា
- ត្រប់ពងមាន់ ទិន្ធផល ០៨-១០ តោន/ហិចតា
- ត្រប់ក្រាំរមាស ត្រប់ ទិន្ធផល ១១-១៣ តោន/ហិចតា (តូចៗខ្លីៗ)
- ត្រប់ខ្លី ទិន្ធផលពី ០៧ -០៩ តោន/ ហិចតា
- F1 Hippo Yield 17.3 kg with 1 m 2.
- F1 Valentine Productivity to 10 kg / m 2.
- Quartet Productivity of 8.2–12.6 kg per 1 m 2
- F1 Maksik.....ពត៍មានបន្ថែម
ត្រប់ Eggplant មានបច្ចេកទេសដាំតាមលំនាំខ្មែរដូចនេះ ឬ បែបវិធីសាស្រ្ដដាំត្រប់វែងងាយៗ ដើម្បីឆាប់បានផលលក់ ត្រប់វែង ជាដំណាំមួយ ដែលប្រជាជនលើពិភពលោកបានស្គាល់ និងប្រើប្រាស់ជាម្ហូបអាហរប្រចាំថ្ងៃ យ៉ាងប្រជាប្រិយបំផុតចាប់តាំងពីដើមសតវត្សទី ១៦មកម្លេះ នៅប្រទេសកម្ពុជាយើង ត្រប់ជាប្រភេទបន្លែមួយសាមញ្ញ ដែប្រជាជនគ្រប់គ្នាតែងតែបរិភោគជាបន្លែ ក្នុងជីវភាពប្រចាំថ្ងៃ ។ គេដាំដុះវាជាលក្ខណ៖ចំការធំៗ តាមបណ្តោយទន្លេមេគង្គ និងនិងតំបន់ផ្សេងៗទៀតច្រើនតែដាំជាលក្ខណៈសួនបន្លែ ។
នៅពេលយប់ត្រជាក់ ហើយពេលយប់រយៈពេលខ្លី (ថ្ងៃខ្លី) ធ្វើឲ្យត្រប់បាត់បង់ទិន្នផលច្រើន ។ ប្រសិនបើសីតុណ្ហភាពមធ្យមប្រចាំថ្ងៃ ចនោ្លះពី ១៨-២៥អង្សាសេ ធ្វើឲ្យការដុះលូតលាស់ និងទិន្នផលខ្ពស់ជាទីបំផុត ។ គឺដុះលូតលាស់លឿនចេញផ្កាស្រុះគ្នាល្អ កំរិតបន្តពូជ និងការធំធាត់របស់ផ្លែមានប្រសិទ្ធ គ្រាប់ពូជអាចដុះពន្លកបានល្អ គឺជាមធ្យម ២៥អង្សាសេ ។
ខ. អំពីលក្ខខណ្ឌដី
ត្រប់គឺជាប្រភេទដំណាំមួយដែលអាចដុះលូតលាស់បានលើផ្ទៃដីស្ទើគ្រប់ប្រភេទ ដូចជាប្រភេទដីខ្សាច់ស្រាល មធ្យម ធ្ងន់ និងដីឥដ្ឋ ។ ប្រភេទដីដែលសមស្របទៅ និងដំណាំនេះ គឺដីឥដ្ឋល្បាយដីខ្សាច់ ធ្វើឲ្យត្រប់ទទួលបានទិន្នផលខ្ពស់ ។ ប៉ុន្តែដីសម្រាប់ដាំត្រប់គួរតែស្រទាប់ដាំដុះជ្រៅ និង PHចាប់ពី ៥.៥-៦.០ ទើបល្អប្រសើរជាងដីដែលមានស្រទាប់ដាំដុះរាក់ PH ទាំបជាង ឬ ខ្ពស់ជាង ៨ វាតែងតែធ្វើឲ្យត្រប់ជួបប្រទះ នៅបញ្ហាជម្ងឺកង្វះសារធាតុចិញ្ចឹមច្រើនលើផ្លែ ។
២/.បច្ចេកទេសដាំដុះ
ក. ជ្រើសរើសពូជ និងសំរិតសំរាំងពូជ
*ការជ្រើសរើសពូជ ៖ ដំណាំត្រប់ក៏ដូចជាដំណាំឯទៀតដែរ ការជ្រើសរើសពូជមានសារៈសំខាន់បំផុត គឺសំឌៅទៅលើការលូតលាស់ និងឲ្យផលខ្ពស់ ។ ពូជត្រូវដឹងពីប្រភពត្រឹមត្រូវ ប្រភេទពូជបង្កាត់មានជំនាន់ Hybride F1 ឬពូជបង្កាត់សេរី (OPV) ព្រមទាំងពេញនិយមប្រើប្រាស់ គ្រាប់ពូជត្រូវមានសុខភាពល្អ ភាពសុទ្ធ ការកំណត់ប្រើជាក់លាក់។
ការសាបកូន និងថែទាំកូនត្រប់ ៖ គ្រាប់ត្រប់តូចល្អិត សំប៉ែតសំបករឹងហើយក្រាស់ជាទូទៅចំនួន ២៥០គ្រាប់ឲ្យទម្ងន់ ១ក្រាម ។ ដើម្បីដាំលើផ្ទៃដី ១ហ.ត គេត្រូវប្រើបរិវេណគ្រាប់ចំនួន ៣៧៥-៥០០gs ។ មុន និងសាបគ្រាប់ពូជត្រូវយកមកសំអាតជាមុន បន្ទាប់មកយកទៅដាក់ហាលថ្ងៃរយៈពេល ១-២ម៉ោង ក្រោយមកទៀតយកទៅត្រាំទឹកក្តៅអ៊ុនៗរយៈពេល ១៥-២០នាទី ទើបត្រាំទឹកត្រជាក់ធម្មតា មួយយប់ក្រោយមកយកទៅផ្អាប់ ២យប់នៅពេលគ្រាប់ត្រប់ដុះពន្លកសរៗ ដំបូងយកទៅសាប ឬដាក់ក្នុងកន្ទោងបាន។
ខ. រដូវកាលដាំដុះ
ត្រប់ជាដំណាំ មួយដែលលូតលាស់បានពេញ ១ឆ្នាំ ដោយមិនប្រកាន់រដូវ ក៏ប៉ុន្តែនៅពេលដែលសីតុណ្ហភាពឡើងខ្ពស់ ធ្វើឲ្យត្រប់បន្ថយការចេញផ្កា ឬពេលសំណើមដីមិនគ្រប់គ្រាន់ធ្វើឲ្យត្រប់ផ្លែមិនបានវែង ហើយមានរសជាតិល្វីងខារ នៅប្រទេសកម្ពុជាយើង គេបែងចែករដូវដាំដុះជា ២ ប្រាំង និង វស្សា ។ នៅតំបន់ទំនាប ទន្លេមេគង្គ និងជុំវិញទន្លេសាបការដាំដុះចាប់ផ្តើមពីរដូវទឹកសំរកនៅខែ តុលា វិច្ឆិកា ដល់ខែ កក្កដា និងសីហា នៅតំបន់ខ្ពង់រាប និងភ្នំគឺពី ខែឧសភា ដល់ខែវិច្ឆិកា ដែលភាគច្រើនស្រោចស្រពដោយទឹកភ្លៀង ។
គ. ការរៀបចំដី
ការរៀបចំដីសំខាន់បំផុតសម្រាប់ការដាំដុះ និងលូតលាស់ ។ ការភ្ជួរឲ្យជ្រៅ និងរាស់បំបែកដីឲ្យម៉ត់ និងធ្វើឲ្យច្រើនលើកធ្វើឲ្យដីធូរ មានបន្ទុកខ្យល់គ្រប់គ្រាន់ គឺជួយសំរួលដល់ការលូតលាស់នូវប្រព័ន្ធឬសជ្រាបទឹកបានរហ័សសំរួលឲ្យការស្រូបយកជីជាំតិបានល្អ ។ ការរៀបចំដីអាចធ្វើឡើងទៅតាបរបៀបផ្សេងៗគ្នា ដូចជាកាប់ និងចប ភ្ឃួរនង្គ័លគោ គោយន្ត ត្រាក់ទ័រ ទៅតាមើលទ្ធភាព និងទំហំផ្ទៃដី។ ដំបូងត្រូវរាស់ប្រមូលនៅស្មៅ កាកសំណល់ចាស់ដុត ឬយកចេញពីចំការបន្ទាប់មកភ្ជួរហាលដីរយៈពេល ៥-៧ថ្ងៃ ឥ្យស្មៅងាប់ និងផ្តាច់ជីវិតពពួកសត្វល្អិតចង្រៃផ្សេងៗនៅក្នុងដី ក្រោមកទើបរាស់បំបែកដីឲ្យម៉ត់ និងកៀរឲ្យស្មើ ។ ដើម្បីលើរងដាំបានត្រូវភ្ជួររាស់ដី ឲ្យបាន ៣-៤លើក។ ការដាំតាមរបៀបកសិករគេមិនលើករងឡើយ តែដើម្បីងាយស្រួលស្រោចស្រពគេលើករងមានសារៈសំខាន់បំផុត ដូចជានូវរដូវវស្សារងឲ្យមានកម្ពស់ខ្ពស់ធ្វើឲ្យទឹកហូរចេញពីចំការបានរហ័ស ។ នូវរដូវប្រាំងករណីរង ខ្ពស់ងាយបញ្ចូល ។ រង ឬថ្នាល សម្រាប់ដាំត្រប់គឺមានទទឹង ១០០cm កម្ពស់ ២០-២៥cm បណ្តោយតាមសភាពដី ។
ឃ. របៀបដាំដុះ
បន្ទាប់ពីលើករងហើយត្រូវកាប់ជារណ្តៅតាមបណ្តោយរង ឬ ថ្នាល មួយថ្នាលដាំ ១ជួរ គឺចន្លោះ ១០០-១២០cm ចន្លោះគុម្ព ៧០-៨០cm មួយគុម្ព ១ដើម ។ ជម្រៅរណ្តៅដែលកាប់គឺ ៨-១០cm ក្នុងករណីកូនត្រប់សាបលើថ្នាលផ្ទាំល់គេត្រូវ ស្រោចទឹកកូនត្រប់ឲ្យជោគ រយៈពេល ២០-៣០នាទីមុនដក ដើម្បីបន្ធូនៃការដាច់ឬស ។ កូនត្រប់ត្រូវដកពីពេលព្រឹក បន្ទាប់មកត្រូដាក់វាក្នុងឧបករណ៍ដូចជា កញ្ចើ ល្អី កញ្ឆេរ ។ល។ ហើយស្រោចទឹកឲ្យជោគរក្សានៅក្រោមម្លប់ ធ្វើឲ្យកូនត្រប់រឹងមាំធន់និងកម្តៅថ្ងៃ ក្រោយមកទើបយកទៅដាំនៅពេលថ្ងៃរសៀល ចាប់ពីម៉ោងពីរហូត ដល់ពេលល្ងាចត្រជាក់ ក្រោយពីដាំភ្លាមត្រូវស្រោចទឹកឲ្យជោគតាមរណ្តៅនីមួយៗ ។
ង. ការថែទាំ
ក្រោយពីដាំបានរយះពេល១អាទិត្យយើងអាចចាប់ផ្ដើម ជ្រុំជើង ស្រោចទឹក និងដាក់ជី ត្រប់ជាប្រភេទដំណាំមួយដែល ត្រូវការទឹកជាប្រចាំ ដើម្បីរក្សាសំណើមដី ដូចនេះចាប់ពីពេលដាំភ្លាមត្រូវតែស្រោចទឹកជាបន្ទាន់ ហើយបន្តស្រោចជាធម្មតា ១ថ្ងៃ ១-២លើក ព្រឹក ល្ងាច ប៉ុន្តែនៅពេលត្រប់ចាប់ផ្តើមចេញផ្ការហូតដល់ពេលប្រមូលផលវាត្រូវការទឹកច្រើនជាងពេលដាំ ។
៣/.ការប្រមូលផល
ត្រប់អាចប្រមូលផលបានក្រោយពីដាំរយៈពេលខុសៗគ្នាទតាមប្រភេទរបស់ត្រប់ និងប្រភេទរបស់ពូជ ។
– ត្រប់អាចប្រមូលផល បានច្រើនសារអាស្រ័យលើការថែទាំ និងការកាត់ស្លឹកចាស់ៗចោលនៅពេលវាបន្ថយផ្កា ។ ដើម្បីឲ្យត្រប់រក្សាបាននូវ សោភ័ណ្ឌភាពល្អ និងគុណភាពគេតែងប្រមូលផលពេលព្រឹកព្រលឹម ឬល្ងាចត្រជាក់ក្រោយពីស្រោចទឹកហើយ ។ បេះហើយត្រូវយកទៅផ្សើមទឹកជាចំហាយបន្តិចៗទើបរៀបចំទុកដាក់ក្នុងឧបករណ៍ដឹកជញ្ជូន ។ សរុបមកការដាំត្រប់ គឺទាមទារឲ្យយើងមានការថែទាំខ្ពស់ជាប្រចាំ ជាពិសេសទៅលើការប្រើប្រាស់ជីបើចៀសបានយើងពុំគួរប្រើជីគីមីទេ យើងគួរតែប្រើជីធម្មជាតិ ដូចជាជីកំប៉ុស្ដ ជីអាចម៏គោ ជីទឹកដែលផ្សំពីទឹកនោមគោមនុស្ស និងកូនត្រីយកទៅត្រាំទុក មិនត្រឹមតែធ្វើឲ្យដាំលូតលាស់បានល្អ ថែមទាំងគ្មានសត្វល្អិតទៀតផង ៕