Sunday, April 28, 2024

ខេត្ត ព្រៃនគរ

ឯកសារបន្ថែម
  1. ប្រវត្តិសាស្រ្ត ព្រៃនគរ​ នៅ​កម្ពុជា​ក្រោម
  2. ភូមិសាស្រ្ត ព្រៃនគរ
  3. ស្រីជេដ្ឋា -ស្ដេចកន ១៥១២-១៥២៥
  4. ប្រវត្តិសម្កេច ចក្រី ញឹក ជូឡុង ( ជនជាតិ ជូ ឡុង ធ្វើរដ្ឋប្រហារឆ្នាំ ១៩៧០)
អំពីឈ្មោះខេត្ត ព្រៃនគរ៖ យោងតាមឯកសារបន្សល់ទុកពី បារាំង តំបន់នេះ គ្រប់គ្រងអំណាច ដោយ ជនជាតិ កួយ សួយ Kuy- Saoi ( Suy) ដូចជាគេសរសេរថា ព្រៃកួយ ព្រៃសួង ព្រៃឡង ជាដើម។ ជនជាតិទាំងនេះ ជាទូទៅស្ថិតក្រោមអំណាចយោធាខ្មែរ នយោបាយខ្មែរ ទើបគេហៅថា ព្រៃនគរ។ ចំណែក ជនជាតិ វៀតណាម ក្រោយពី បានជ័យជំនៈ វាយបំបាក់កងទ័ពឈ្លានពានរបស់ លាវ ( នៅខេត្ត បាក់លាវ) បានដូរតំបន់នេះ ទៅជា សួយហ្គន ឬ សៃហ្គន ឬ ស្វាយហ្គន ប្រែថា ដូចគ្នាថា នគរសួយ ។ ពាក្យថា ស្វាយរៀង ស្វាយស៊ីសុផុន ស្វាយដូនកែវ ស្វាយអាត់ ស្រុកស្វាយអន្ទរ ស្រុកស្វាយទាប...ដែលមានន័យជា ជនជាតិ សួយ Soi-Souy គឺជាអំបូរ ជនជាតិ ចិន ចុះមក បង្កើតរដ្ឋ អណ្ណាម An- Nam.

ព្រៃនគរ សព្វថ្ងៃត្រូវមេដឹកនាំ, ប្រជានុរាស្ត្រ និង បក្សពួកដែលគាំទ្របក្សយួនកុម្មុយនីស្ត បានផ្លាស់ប្ដូរឈ្មោះ ទៅជា ទីក្រុងហូជីមិញ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៧៦ ពេលដែលយួនខាងជើង និង យួនខាងត្បូង (កាន់កាប់ដោយយៀកកុង ចុងខែមេសា ឆ្នាំ១៩៧៥) បានបង្រួបបង្រួមរដ្ឋជាតែមួយ ក្រោមអំណាចនៃបក្សកុម្មុយនីស្តសង្គមនិយម (លិទ្ធិម៉ាក្ស-លេនីន សង្គមនិយម) ៕. ប្រវត្តិឈ្មោះនៃទីក្រុង៖ ឆ្នាំ១៦៩៨ : មានឈ្មោះថា "យ៉ាដិញ" ឆ្នាំ១៨៥៩ : មានឈ្មោះថា "សៃហ្គន" ឆ្នាំ១៩៧៦ : មានឈ្មោះថា "ហូជីមិញ" –រហូតមកដល់សព្វថ្ងៃ ៕. ក្រុងព្រៃនគរ柴棍 ជាអតីតទឹកដី របស់ប្រទេសកម្ពុជា។ ក្រុងព្រៃនគរ មានឈ្មោះថា សៃហ្គន 西贡 (Saigon) ក្នុងសម័យវៀតណាមខាងត្បូង អាធីវគីកាន់កាប់។ ខ្លោងទ្វារវត្តចន្ទរង្សី នៅទីក្រុងព្រៃនគរ ។ ព្រៃនគរ ជាទី​ក្រុង​ដ៏​សំខាន់ និង​ជាទី​ប្រជុំ​កិច្ចការ​នៃ​រដ្ឋការ​ធំ​នៅក្នុង​ដែនកម្ពុជា​ក្រោម និង​ជា​អតីត​កំពង់ផែ​ពាណិជ្ជ​កម្ម ដ៏​សំខាន់​មួយ​នៃ​អាណាចក្រ​ខ្មែរ មុនពេល​ជនជាតិ យួន​ភៀសខ្លួន​មក​រស់នៅ​ក្នុងអំឡុង​សតវត្សរ៍​ទី១៧ ។ ក្រោយពេល ស្តេច​ខ្មែរ ព្រះបាទ ជ័យជេដ្ឋាទី២ (១៥៧៣–១៦២៧) បាន​រៀប​អភិសេក​ជាមួយ​ស្នំ​ស្តេច យួន​មក ព្រៃនគរ ត្រូវបាន​ជនជាតិ​យួន​ហៅថា ខេត្ត​យ៉ាឌិន (Gia Định Thành嘉定) នា​ឆ្នាំ១៧៩០ តាម​ស្តេច​ឈ្មោះ ង្វៀង-អាញ់(Nguyễn Ánh阮福映 ​)​។ ក្រោយពេល​បារាំង កាន់កាប់ បាន​ទីក្រុង​ព្រៃនគរ នា​ឆ្នាំ ១៨៥៩ នៅ​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រធានាធិបតី​បារាំង​ឈ្មោះ Jules Grévy​បានចេញ​បទបញ្ជា​មួយ​ក្នុង​ការបង្កើត ព្រៃនគរ ទៅជា​ទីក្រុង​សៃ​ហ្គ​ន (Thành Phố Sài Gòn西贡市 ) ។​ ក្នុង សម័យ​អាណានិគមនិយម​បារាំង ព្រៃនគរ ជា​មជ្ឈមណ្ឌល ដ៏​សំខាន់ មិន​ត្រឹមតែ​ពាណិជ្ជកម្ម​ទេវា​ថែមទាំង​ជា មជ្ឈមណ្ឌល​រដ្ឋបាល វប្បធម៌ និង អប់រំ ទូទាំង​សហព័ន្ធឥណ្ឌូចិន និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា «​ទីក្រុង​ប៉ា​រីស​នៃ បូព៌ា​ប្រទេស​» (Paris in the Orient) ។​


ផែន អតីតរដ្ឋព្រះរាជាណាចក្រកម្ពុជា


​ក្រោយពី​របប​សាធារណរដ្ឋ​វៀតណាម ដែលមាន​សហរដ្ឋអាមេរិក​គាំទ្រ​ត្រូវ បាន​ដួលរលំ​នា​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទីក្រុង​ព្រៃនគរ ត្រូវបាន​បក្សកុម្មុយនិស្ត វៀតណាម ប្តូរ​ឈ្មោះ​ជា​ភាសា​យួន​ថា ទីក្រុង​ហូ​ជី​មិញ (Thành phố Hồ Chí Minh胡志明市 ) ដើម្បី​រំ​ឮ​ក ដល់​ឈ្មោះ​មេដឹកនាំ បក្សកុម្មុយនិស្ត​យួន ហូ-ជីមិញ ។ បច្ចុប្បន្ន ព្រៃនគរ ជាទី​ក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ច្រើនជាងគេ និង​ជាម​ជ្ឈ មណ្ឌល សេដ្ឋកិច្ច វប្បធម៌ និង​អប់រំ ដ៏​សំខាន់​របស់​ប្រទេស​បក្សកុម្មុយនិស្ត សាធារណរដ្ឋសង្គមនិយមវៀតណាម។​

ភូមិសាស្ត្រ​ នយោបាយ ក្រុង ព្រៃនគរ


​ទីក្រុង​ព្រៃនគរ ឋិត​នៅ​ចំ​កណ្តាល​បេះដូង​នៃ​តំបន់​ទាំងពីរ​គឺ តំបន់​វាលទំនាប (Tây Nam Bộ 西南部) និង​តំបន់​ដូន​ណៃ ( Đông Nam Bộ东南部) របស់​ដែនដី កម្ពុជា​ក្រោម និង​មាន​ទីតាំង​ខាងជើង​ជាប់​នឹង ខេត្តទួលតាមោក (Thủ Dầu Một 土龙蒙特 ) បច្ចុប្បន្ន​ជា ខេត្ត​បិ​ន​ភឿ​ក (Bình Phước平福) ,​ពាយ័ព្យ​ជាប់​នឹង​ខេត្តរោងដំរី ​(Tây Ninh西宁) ,​ខាងកើត និង ឦសាន ជាប់​នឹង​ខេត្តដូនណៃ ( Đồng Nai同奈) , អាគ្នេយ៍ជាប់​នឹង​ខេត្តអូរកាប់ ( Bà Rịa – Vũng Tàu 巴地头顿) , ខាងលិច និង​ទិសនិរតី ជាប់​នឹង​ខេត្តកំពង់គោ (Long An隆安) និង ខេត្តមេ ស (Tiền Giang前江)។ ពី​ទីក្រុង​ព្រៃនគរ ទៅ​ទីក្រុង​ហាណូយ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម មាន​ចម្ងាយ​ប្រមាណ ១,៧៣ គីឡូម៉ែត្រ និង​ចម្ងាយ ៥០ គីឡូម៉ែត្រ ទៅ​សមុទ្រ​ចិន​ខាងត្បូង (South China Sea 南海 ) ។ ចំពោះ​អាស៊ីអាគ្នេយ៍东南亚 ទីក្រុង​ព្រៃនគរ ជា​ចំណុចរួម​នៃ​ផ្លូវ​គមនាគមន៍​ដ៏​សំខាន់ រួមមាន ផ្លូវគោក ផ្លូវទឹក និង​ផ្លួ​វ​អាកា​សត​ភ្ជាប់​នឹង​ខេត្ត​នានា​នៅក្នុង​តំបន់ និង​ជា​ច្រក​អន្តរជាតិ ផងដែរ។​

ភូមិសាស្ត្រ​ កំពង់ផែ ក្រុងព្រៃនគរ

​ទីក្រុង​ព្រៃនគរ ឋិត​នៅ​ចំ​កណ្តាល​បេះដូង​នៃ​តំបន់​ទាំងពីរ​គឺ តំបន់​វាលទំនាប (Tây Nam Bộ 西南部) និង​តំបន់​ដូន​ណៃ ( Đông Nam Bộ东南部) របស់​ដែនដី កម្ពុជា​ក្រោម និង​មាន​ទីតាំង​ខាងជើង​ជាប់​នឹង ខេត្តទួលតាមោក (Thủ Dầu Một 土龙蒙特 ) បច្ចុប្បន្ន​ជា ខេត្ត​បិ​ន​ភឿ​ក (Bình Phước平福) ,​ពាយ័ព្យ​ជាប់​នឹង​ខេត្តរោងដំរី ​(Tây Ninh西宁) ,​ខាងកើត និង ឦសាន ជាប់​នឹង​ខេត្តដូនណៃ ( Đồng Nai同奈) , អាគ្នេយ៍ជាប់​នឹង​ខេត្តអូរកាប់ ( Bà Rịa – Vũng Tàu 巴地头顿) , ខាងលិច និង​ទិសនិរតី ជាប់​នឹង​ខេត្តកំពង់គោ (Long An隆安) និង ខេត្តមេ ស (Tiền Giang前江)។ ពី​ទីក្រុង​ព្រៃនគរ ទៅ​ទីក្រុង​ហាណូយ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម មាន​ចម្ងាយ​ប្រមាណ ១,៧៣ គីឡូម៉ែត្រ និង​ចម្ងាយ ៥០ គីឡូម៉ែត្រ ទៅ​សមុទ្រ​ចិន​ខាងត្បូង (South China Sea 南海 ) ។ ចំពោះ​អាស៊ីអាគ្នេយ៍东南亚 ទីក្រុង​ព្រៃនគរ ជា​ចំណុចរួម​នៃ​ផ្លូវ​គមនាគមន៍​ដ៏​សំខាន់ រួមមាន ផ្លូវគោក ផ្លូវទឹក និង​ផ្លួ​វ​អាកា​សត​ភ្ជាប់​នឹង​ខេត្ត​នានា​នៅក្នុង​តំបន់ និង​ជា​ច្រក​អន្តរជាតិ ផងដែរ។​

ផែនទី បណ្តាញទន្លេ ស្ទឹង កំពង់ផែ ក្រុងព្រៃនគរ
ផែនទី បណ្តាញទន្លេ ស្ទឹង កំពង់ផែ ក្រុងព្រៃនគរ

ផែនទី បណ្តាញទន្លេ ស្ទឹង កំពង់ផែ ក្រុងព្រៃនគរ

និរុត្តិសាស្ត្រ
ខ្មែ

​ពាក្យ «​ព្រៃនគរ​» បើ​យោងតាម វចនានុក្រម​ខ្មែរ​របស់ សម្តេច​ព្រះសង្ឃ រាជ ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) ដែល​បាន​បោះពុម្ព ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាស ន​បណ្ឌិត្យ បាន​បញ្ជាក់ថា​៖

​ព្រៃនគរ ( ន​. ) ឈ្មោះ​ក្រុង​ជាទី​ប្រ ជុំ​កិច្ចការ នៃ​រដ្ឋការ​ធំ​នៅក្នុង​ដែនកម្ពុជា​ក្រោម ។​

​ដូចនេះ ពាក្យ​ថា «​ព្រៃនគរ​» យើង​អាច​កាត់ចេញ​ជា​ពីរ​សព្ទ គឺ «​ព្រៃ​» និង «​នគរ​» ។ បណ្តា​សព្ទ​ទាំងពីរ​នេះ សព្ទ​នីមួយៗ បើ​យោង តាម​វចនានុក្រម​ខាងលើ​ដដែល មាន​អត្ថន័យ​ថា ៖

​ព្រៃ ( ន​. ) ប្រទេស ឬ​ទី​ដី​ដែលមាន​រុក្ខជាតិ​, លតាជាតិ​, តិណជាតិ ដុះ​ដេរដាស ទ្រុប​ទ្រុល : ព្រៃតូច​, ព្រៃធំ ។ ព្រៃរនាម ព្រៃ​ក្នុង​បឹង ឬ​ក្នុង​ទី​ដែល​មានទឹក​លិច​ត្រាំ​នៅ​យូរ ។ ព្រៃរបោះ ព្រៃ​ដែលមាន​ដើមឈើ​របោះៗ ។ ព្រៃរំលោង ព្រៃស្រោង​ក្នុង​ទំនាប ។ ព្រៃស្រោង ព្រៃ​ក្នុង​ទី​ខ្ពស់ ដែលមាន​ដើមឈើ​ខ្ពស់​ស្រោងៗ ។ ព្រៃហ័តព្រៃហោង ព្រៃ ធំ​ដែល​ឆ្ងាយ​ដាច់ស្រយាល អំពី​ស្រុកភូមិ គួរ​ស្ញើប​គួរ​ស្បើម ព្រោះ​តែងមាន​សត្រូវ​ចាំ​បៀតបៀន ។​ល​។ (​ម​. ព​. ជាំ​, ញៀតស្បាត​, ផ្សៃ ផង​) ។​

( គុ​. ) ដែល​កើត​, ដែលមាន​នៅក្នុង​ព្រៃ : សត្វព្រៃ​, ក្របីព្រៃ​, គោព្រៃ​, ឆ្កែព្រៃ​, មាន់ព្រៃ​…; មនុស្ស​ព្រៃ​…​។ ព​. ប្រ​. ព្រៃៗ ដែលមាន​បែបបទ​ឬ​សណ្ដាប់ធ្នាប់​ឆ្គងៗ​, ឆ្វេងៗ : ឫក​ព្រៃៗ​, សម្ដី​ព្រៃៗ​, និយាយ​ព្រៃៗ ។ នាំ​ឲ្យ​ព្រៃ​គំនិត នាំ​ឲ្យ​ទើស​គំនិត​, ឲ្យ​ចង្អៀត​គំនិត ។​ល​។​

​នគរ ន​-​គ សំ​. បា​. ( ន​. ) បុរី​, ក្រុង : អ្នក​នគរ គឺ​អ្នកក្រុង ។​

​សរុបមក ពាក្យ « ព្រៃនគរ​» មានន័យថា «​នគរ , ប្រទេស ឬ ទី​ដី​ដែលមាន​ព្រៃ​» ឬ « នគរ​ដែលមាន​មាន​រុក្ខជាតិ​, លតាជាតិ​, តិណជាតិ ដុះ​ដេរដាស ទ្រុប​ទ្រុល » ។​

ផែនទី ក្រុងព្រៃនគរ ឆ្នាំ ១៨៧០

វៀតណាម

​ក្រោយពី​ជនជាតិ​យួន ដែល​បាន​ភៀសខ្លួន​ពី​តំបន់​តុង​កឹង东京 (Tonkin东京) ឬ ហាណូយ (Hà Nội河内) ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម មក​រស់នៅក្នុង​ទីក្រុង ព្រៃនគរ នា​សតវត្សរ៍ ទី១៧ ព្រៃនគរ​ត្រូវបាន​ស្តេច​យួន​ឈ្មោះ ង្វៀង-អាញ់ (Nguyễn Ánh阮福映) ប្តូរ​ឈ្មោះ​ជា​ភាសា​យួន​ថា យ៉ា​ដិ​ន (​អក្សរ​យួនៈ​Gia Định嘉定) (​អក្សរ​ចិន​:嘉定) ។ នៅ​ឆ្នាំ ១៨៦២ ក្រោយពេល​បារាំង បាន​ចូល​កាន់កាប់​ទីក្រុង​ព្រៃនគរ ពួកគេ​បាន​លុបឈ្មោះ យ៉ា​ដិ​ន ចេញ ហើយ​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​ថា សៃហ្គ​ន (Sài Gòn西贡) វិញ ហើយ​ឈ្មោះ​នេះ ត្រូវបាន​គេ​ស្គាល់​ជា​សាធារណៈ​រហូតមកដល់​សព្វថ្ងៃ។ ទោះបី​បារាំង​បាន​លុបឈ្មោះ​យ៉ា​ដិ​ន ហើយ​ប្តូរ​ទៅជា សាយ​ហ្គ​ន ហើយ​ក្តី ក៏​ឈ្មោះ យ៉ា​ដិ​ន​ជា​អក្សរ​ចិន 嘉定 នៅតែ​ត្រូវបាន​គេ​សរសេរ​នៅលើ​ផែនទី sinitic រហូតដល់​ឆ្នាំ ១៨៩១ ។​


​ពាក្យ​«Sài Gòn» ក្នុង​ភាសា​យួន នេះ​អ្នកខ្លះ​បាន​អះអាងថា ជនជាតិ​យួន​និយាយ​ពាក្យ «​ព្រៃនគរ​» តាម​ខ្មែរ​មិន​ច្បាស់ ពេលដែល​ពួកគេ​បាន​ភៀសខ្លួន​មកដល់​ព្រៃនគរ​ដំបូង ។ អ្នក​ដែល​បាន​អះអាង​យ៉ាងនេះ ដោយ​គេ​បាន​លើក​ហេតុផល​ថា ពាក្យ «​សាយ​» (Sài) នេះ ចេញ​មកពី​ពាក្យ «​ព្រៃ​» របស់​ខ្មែរ​ដែល​ជនជាតិ​យួន​និយាយ​មិន​ច្បាស់ ។ ពាក្យ​«​ហ្គ​ន​» (Gòn) នេះ ជា​ភាសា​យួន ប្រែ​ថា «​ដើម​គ​» (Cây Gòn坤树) ឬ «​ផ្កាគ​» (Bông Gòn棉花) ដែល​ពួក​ជនជាតិ​យួន​បាន​បកប្រែ​ចេញពី​ពាក្យ «​នគរ​» របស់​ខ្មែរ ។ តាមពិត​ពាក្យ «​នគរ​» ក្នុង​ភាសា​ខ្មែរ​មានន័យថា បុរី ឬ ក្រុង មិនមែនជា​«​ដើម​គ​» ឬ «​ផ្កាគ​» ទេ តែ​ជនជាតិ​យួន ឮ​ខ្មែរ​និយាយថា​«​នគរ​»​ៗ​ស្តាប់​មិន​ច្បាស់​ស្មានតែ «​ដើម​គ​» ក៏​នាំគ្នា​ហៅថា «​សាយ​ហ្គ​ន​» (Sài Gòn西贡 ) រហូតមកដល់​បច្ចុប្បន្ន។​

​តាមន័យ​មួយទៀត អ្នកខ្លះ​ថា បានជា​ជនជាតិ​យួន​ហៅ​ទីក្រុង​ព្រៃនគរ ថា Sài Gòn 西贡នោះ មកពី​ពេលដែល​ជន ជាតិ​យួន បាន​ភៀសខ្លួន​ចូលដល់​ទឹកដី​ព្រៃនគរ បានឃើញ ដើម​គ ជាច្រើន​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ដាំ​នៅ​តំបន់​នោះ។​


ចិន

​តាម​ការអះអាង​មួយបែប​ទៀតថា ពាក្យ «Sài西 » ក្នុង​ភាសា​យួន​នេះ ជា​ពាក្យ​យួន​ខ្ចី​ពី​ចិន (​អក្សរ​ចិនៈ 柴 ដែល​បញ្ចេញ​សំឡេង តាម ភាសា​ចិន ថា «​ឆាយ​» ឬ (Chay柴) មានន័យថា «​ឧស​,​មែក​,​របង​ចម្រឹង​ការពារ​,​ស្វិត​ស្រពោន​») ។ ពាក្យ «Gòn贡» វិញ​ក៏​ជា​ពាក្យ​យួន​ខ្ចី​ពី​ចិន​ដែរ (​អក្សរ​ចិនៈ​棍 បញ្ចេញ​សំឡេង​តាម​ភា សា​ចិន​ថា «​សុង​» ឬ Súng មានន័យថា «​គល់ឈើ​, ប៉ូល​» ) ។ តែ​ពាក្យ «Gòn» នេះ​មានន័យថា «​សំឡី ឬ ផ្កាគ​» ក្នុង​ភាសា​យួន​ទៅវិញ ។​

​នៅ​ប្រទេស​ចិន ទីក្រុង​ព្រៃនគរ ត្រូវបាន​គេ​ហៅថា 西贡 បញ្ចេញ​សំនៀង​ថា Sai Gung តាម​គ្រាមភាសា​បញ្ចេញ​សំឡេង​ថា Sai Goong តាម​ចិន​តា​ជីវ (Teochew) និង xīgòng តាម​ភាសា​ចិន (Mandarin) ។​


ប្រវត្តិ

​ទីក្រុង​ព្រៃនគរ ត្រូវបាន​គេ​ស្កាល់​ជាទូទៅ​ថា ទីក្រុង​ហូជីមិញ (TP Hồ Chí Minh胡志明市) ឋិត​នៅក្នុង​តំបន់​វាលទំនាប​នៃ​ដែនដី កម្ពុជា​ក្រោម ឬ​ភាគខាងត្បូង​នៃ​ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បច្ចុប្បន្ន។ មុនពេល​ជនជាតិ​យួន​ភៀសខ្លួន​មក​រស់នៅ នា​សតវត្សរ៍ ទី ១៧ ព្រៃនគរ ជាទី​ក្រុង​ដ៏​សំខាន់​របស់​ខ្មែរ និង​មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​រាប់​សតវត្សរ៍​មកហើយ។​

​ឆ្នាំ ១៦២៣ ព្រះបាទជ័យជេដ្ឋាទី២ព្រះ​ពញាញោម (១៥៧៣-១៦២៧) សោយរាជ្យ​នៅ​ក្រុង​ឧដុង្គ ចាប់ពី​ឆ្នាំ ១៦១៨ ដល់ ១៦២៨ របស់​ខ្មែរ​បានផ្តល់​ឱកាស​ឲ្យ​ស្តេច​យួន​ត្រកូល​ង្វៀង (Nguyễn阮) ឈ្មោះ ង្វៀង-ផុ​កង្វៀង (Nguyễn Phúc Nguyên阮福源) (១៥៦៣–១៦៣៥) សោយរាជ្យ​ពី​ឆ្នាំ ១៦១៣ ដល់ ១៦៣៥ បោះជំរុំ​ទ័ព ​និង​ ជនភៀសខ្លួន​យួន​នៅ​ព្រៃនគរ ដើម្បី​ធ្វើសង្គ្រាម ជាមួយ​ស្តេច​យួន​ត្រកូល​ទ្រិ​ញ​(Trịnh郑) នៅ​ភាគ​ខាងជើង​ប្រទេស​យួន​ក្រោយពី​ស្តេច​ខ្មែរ​អង្គ​នេះ បាន​រៀប​អភិសេក​ជាមួយ​បុត្រី ស្តេច​យួន​ឈ្មោះ ង្វៀង-ផុ​កង៉ុ​កវ៉ាន (Nguyễn Phúc Ngọc Vạn阮福玉万) មក​ធ្វើជា​មហេសី​មក​។ ដោយ​អំណាច​នៃ ការរៀប​អភិសេក បុត្រី​យួន​ឲ្យ​ស្តេច​ខ្មែរ​នេះហើយ បានធ្វើ​ឲ្យ​ស្តេច​យួន​ត្រកូល​ង្វៀង​ខាងត្បូង​ធ្វើសឹក​ឈ្នះ​ស្តេច យួន​ត្រកូល​ទ្រិ​ញ​ខាងជើង ហើយ​បន្ទាប់មក​ស្តេច​យួន​ត្រកូល​ង្វៀង ក៏បាន​ទទួលជោគជ័យ​នូវ​ម​ហ​ច្ឆិ​តា​លេប​ទឹកដី របស់​ខ្មែរ​តាម​គោលនយោបាយ «​ដំណើរ​ឆ្ពោះទៅ ទិស​ខាងត្បូង​»(Cuộc Nam Tiến向南进) យ៉ាង​ត្រចះត្រចង់ ។​

សម័យ​អាណានិគម​បារាំង​ពី​ឆ្នាំ ១៨៦២ ដល់ ១៩៥៤ ៖

​យោងតាម​ស​ព្វា​វចនាធិប្បាយ​វី​គី​ភី​ឌា (Wikipedia) នៅ​ឆ្នាំ ១៨៥៩ ពេល​បារាំង​ត្រួតត្រា​បាន ទីក្រុង​ព្រៃនគរ ភ្លាម ពួកគេ​ក៏​ចាប់ផ្តើម​អភិវឌ្ឍ​តំបន់​មួយ​នេះ​ឲ្យ​ក្លាយទៅជា​ទីក្រុង​ពាណិជ្ជកម្ម ដ៏​ធំ​មួយ ដើម្បី​បំពេញ​ម​ហិ​ច្ឆិ​តា​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​ឥណ្ឌូចិន។ តាម​គម្រោង​ដំបូង​ទីក្រុង​ព្រៃនគរ ត្រូវបាន​បូក​បញ្ចូល​ទាំង​តំបន់​ផ្សារ​ធំ ដែល​ភាសា​យួន​ហៅ ចើ​លើង (Chợ Lớn ) ប៉ុន្តែ​ដល់​ឆ្នាំ ១៩៦៩ ដោយ​យល់ឃើញថា គម្រោង​នៃ​ការបង្កើត​ទីក្រុង​នេះ​មាន​ទំហំ​ធំ​ពេក ពិបាក​ក្នុង​ការរក្សាសន្តិសុខ រដ្ឋាភិបាល​អាណានិគម បារាំង បាន​កាត់ ផ្តាច់​តំបន់​ផ្សារ​ធំ​ចេញ ពី​ទីក្រុង​ព្រៃនគរ យ៉ាង​ឆាប់រហ័ស ។ ក្រោយពី​ការបង្កើត​គម្រោង​នេះ​មិនយូរប៉ុន្មាន អាគារ​ធំៗ សំខាន់ៗ​របស់​ទីក្រុង ដែល​បាន​កសាង​តាមបែប​បស្ចិមប្រទេស ដូចជា អាគារ​ទេសាភិបាល​ដែន​កូស័ងស៊ីន និង​វិមាន​នរោត្តម ត្រូវបាន​ដំណើរ​សាងសង់ ។ ក្រោយពី​កសាង​អាគារ​នេះ និង​ធ្វើការ​អភិវឌ្ឍ​រួចមក មុខមាត់​នៃ​ទីក្រុង​ព្រៃនគរ​មានការ​ផ្លាស់ប្តូរ គួរ​ឲ្យ​កត់ សម្គាល់ ។​

​គួរកត់សម្គាល់​ផងដែរ អាគារ​វិមាន​នរោត្តម ត្រូវបាន​លោក​ទេ​សា​ភិ បាល​ដែន​កូស័ងស៊ីន Lagrandière ប្រារព្ធ​ពិធី​សម្ពោធិ៍ បញ្ចុះបឋមសិលា ជា​លើកដំបូង​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៨៦៨ ដើម្បី​ដំណើរការ​សាងសង់ អា គារ​ទេសាភិបាល​ថ្មី​មួយ​នេះ នៅ​ទីក្រុង​ព្រៃនគរ​ជំនួស​ឲ្យ​អាគារ​ចាស់​ដែល បាន​កសាង​ដោយ​ឈើ​កាលពី​ឆ្នាំ ១៨៦៣ ។ អាគារ​ថ្មី​នេះ កសាង​រហូតដល់​ឆ្នាំ ១៨៧៣ (៥ ឆ្នាំ ) ទើបបាន​សម្រេច​ជា​ស្ថាពរ ដែលមាន​វិស្វករ Hermite ជា​អ្នក​រៀប​គម្រោង​សំណង់ ។ ក្រោយពី​បាន​កសាង សម្រេច​ជា​ស្ថាពរ គេ​បានដាក់​ឈ្មោះ​អាគារ​នេះ​ថា វិមាន​នរោត្តម និង​ផ្លូវ​នៅមុខ​អាគារ​នេះ ក៏ត្រូវ​បាន​គេ​ដាក់ឈ្មោះថា វិថី​នរោត្តម ដែរ ដើម្បី​ឧទ្ទិស​ដល់​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​នរោត្តម (១៨៣៤ – ១៩០៤) ជា​ព្រះ​ចៅ ក្រុង​កម្ពុជា​ធិបតី នាពេលនោះ ។​

​គម្រោងការណ៍ (​ប្លង់​) របស់​ទីក្រុង​ព្រៃនគរ នាពេលនោះ ត្រូវបាន​រៀបចំឡើង​តាមបែប​អ៊ឺ​រុ​ប ដោយមាន​បង្កើត​ការិយាល័យ និង​ស្ថាប័ន​រដ្ឋបាល​ជាច្រើន​ដូចជា វិមាន​ទេសាភិបាល អាគារ​មន្ត្រី​ក្រសួងមហាផ្ទៃ តុលាការ សាលាឧទ្ធរណ៍ សាលាដំបូង តុលា ការ​ពាណិជ្ជកម្ម និង វិហារ​សម្តេច​សង្ឃ​កាតូលិក ជាដើម ។

​ឆ្នាំ ១៨៦២ ព្រៃនគរ​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​សាយ​ហ្គ​ង (Sai Gon) ។ ដល់​ឆ្នាំ ១៨៦៧ អភិបាលកិច្ច​ទីក្រុង​ព្រៃនគរ បានប្រគល់ ទៅ​ឲ្យ​គណៈកម្មការ​ទីក្រុង​ដែលមាន​ប្រធាន​មួយរូប និង​សមាជិក​គណៈកម្មការ ១២ រូប ជា​អ្នកគ្រប់គ្រង ។​

​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រ​ធា​ធិបតី​បារាំង Jules Grévy បានចេញ​បទបញ្ជា​មួយ ក្នុងការ​បង្កើត​ព្រៃនគរ ទៅជា​ទីក្រុង ដោយមាន​ទេសាភិបាល​ក្រុង (résident-maire ) ជា​ជនជាតិ​បារាំង ។​

​ឆ្នាំ ១៨៧៦ រដ្ឋាភិបាល​បារាំង បាន​បែងចែក​ដែនកម្ពុជា​ក្រោម ចេញ​ជា ៤ តំបន់​រដ្ឋបាល​ធំៗ ហៅថា circons cription administrative ក្នុង​តំបន់​និ​មួយៗ ត្រូវបាន​បែង​ចែកចេញជា​និគម តូចៗ (arrondissement ) ដូចខាងក្រោម​៖តំបន់​ព្រៃនគរ (Sai Gon椃、西贡) មាន ៥ និគម​
តំបន់​មេស (My Tho美萩 ) មាន ៤ និគម​
តំបន់​លង់​ហោរ (Vinh Long 永隆) មាន ៤ និគម​
តំបន់​បាសាក់ (Ba Sac)巴萨 មាន ៦ និគម

​តំបន់​ព្រៃនគរ បាន​បែង​ចែកចេញជា ៥ និគម​រួមមាន​៖រោងដំរី (Tây Ninh西宁)
ទួល​តា​មោក (Thủ Dầu土龙蒙特)
បា​រៀ (Bà Rịa巴地头顿)
ព្រៃនគរ (Gia Định嘉定)

​លុះដល់​ឆ្នាំ ១៨៧៩ រដ្ឋាភិបាល​បាន​បង្កើត​បន្ថែម​នូវ​គណៈកម្មការ​ទី​រួម​ខេត្ត​ព្រៃនគរ មួយទៀត។​

​ក្រោយពេល​បារាំង​ចូល ត្រួតត្រា​ទីក្រុង​ព្រៃនគរ គេ​សង្កេត​ឥទ្ធិពល​វប្បធម៌ និង​សាសនា​នៃ​បស្ចិមប្រទេស​ក៏បាន​ហូរ ចូលមក​ដែនដី កម្ពុជា​ក្រោម​ផងដែរ។ ឥទ្ធិពល​ទាំងនេះ អាច​បញ្ជាក់បាន​តាម រយៈ​ការកសាង អាគារ​ផ្សេងៗ​តាមបែប​បស្ចិមប្រទេស និង​ជនជាតិ​យួន​ជាច្រើន​បាន​ប្តូរ​ពី​សាសនាព្រះពុទ្ធ ទៅជា​សាស នា​កាតូលិក ។ ចំណែក​ខ្មែរក្រោម​រក្សា​គោលជំហរ ក្នុងការ គោរព​ព្រះពុទ្ធសាសនា​ថេរវាទ​ដដែល។​

​ក្នុងសម័យ​អាណានិគមនិយម​បារាំង ទីក្រុង​ព្រៃនគរ ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់ មិន​ត្រឹមតែ​ពាណិជ្ជកម្ម​ទេ វា​ថែមទាំង​ជា មជ្ឈមណ្ឌល​រដ្ឋបាល វប្បធម៌ និង​អប់រំ​ទូទាំង​សហព័ន្ធ​ឥណ្ឌូចិន និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា «​ទីក្រុង​ប៉ា​រិ​ស​នៃ​បូព៌ា​ប្រទេស​» (Paris in the Orient)។​

​ឆ្នាំ ១៩២៩ ទីក្រុង​ព្រៃនគរ មាន​ប្រជាជន​ទាំងអស់​ចំនួន ១២៣ ៨៩០ នាក់ ក្នុងនោះ ជនជាតិ​បារាំង​មាន ១២ ១០០ នាក់។ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៤០ មាន ២២០ ០០០ នាក់៕

អំពីវិមាននរោត្តម

វិមាននរោត្តម បារាំងបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្តម (១៨៣៤ – ១៩០៤) ជាព្រះចៅកុ្រងកម្ពុជាធិបតី នាពេលនោះ ។ ចាប់ពីឆ្នាំ ១៨៧១ ដល់ ១៨៨៧ អាគារត្រូវបានគេសាងសង់ទុកសម្រាប់ទេសាភិបាលដែនកូស័ងស៊ីន (Gouverneur de la Cochinchine ) ទើបគេហៅថា អាគារទេសាភិបាល ។ ចាប់ពីឆ្នាំ ១៨៨៧ ដល់ ១៩៤៥ រដ្ឋការអាណានិគមបារាំងទូទាំងឥណ្ឌូចិន (Gouverneur-général de l’Indochine Française) បានប្រើអាគារនេះជាទីស្នាក់នៅ និងសម្រាប់ប្រជុំកិច្ចការរដ្ឋការធំៗ ទើបគេហៅហៅថា អាគាររដ្ឋាភិបាល ។ ក្រោយឆ្នាំ ១៩៥៤ បារាំងបានដកអាណានិគមចេញពី ដែនកូស័ងស៊ីនដែនដីកម្ពុជាក្រោម និងតឹងកឹង (ហាណូយ ) អណ្ណាម (Hue) ប្រធានាធិបតី ង៉ូ ដិន យេម នៃរបបសាធារណរដ្ឋវៀតណាម បានប្តូរឈ្មោះទៅជា វិមានឯករាជ្យ (Dinh Độc Lập) វិញ ។ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របបសាធារណរដ្ឋវៀតណាមត្រូវដួលរលំ ដែនដីកម្ពុជាក្រោមត្រូវបានត្រួតត្រាដោយរដ្ឋាភិបាលបក្សកុម្មុយនិស្ត វិមាននរោត្តម ត្រូវបានប្តូរឈ្មោះទៅជា សាលឯកភាព (Hội trường Thống Nhất ) តាមសេចក្តីសម្រេចលេខ 77A/VHQĐ ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៧៦ របស់ក្រសួងវប្បធម៌ ដែលសព្វថ្ងៃជា ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ (Bộ Văn hóa – Thể thao và Du lịch ) នៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ។

វិមាននរោត្តមសម័យអាណានិគមបារាំង

ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៨៦៩ លោកទេសាភិបាល ដែនកូសាំងស៊ីន Lagrandière បានប្រារព្ធពិធីសម្ពោធិ៍បញ្ចុះបឋមសីលាជាលើកនៅដំបូង ក្នុងការចាប់ផ្តើមដំណើរការសាងសង់ វិមានថ្មី នៅទីក្រុងព្រៃនគរ សម្រាប់លោកទេសាភិបាលដែនកូស័ងស៊ីន ជំនួសឲ្យអាគារចាស់ធ្វើពីឈើ ដែលបានសាងកាលពីឆ្នាំ ១៨៦៣ ។ វិមានថ្មីនេះ ត្រូវបានវិស្វករបារាំងឈ្មោះ Hermite ជាអ្នករៀបគម្រោងការណ៍ (ប្លង់) ។ ផ្ទាំងបឋមសីលាជាប្រវត្តិសាស្ត្រនេះ ត្រូវបានគេយកមកពី ខេត្តចង្វា​ត្រពាំង (Bien Hoa) មានទំហំ ៥០ Cm បួនជ្រុង ហើយត្រូវបានគេដាក់រូបិយប័ណ្ណ នាសម័យនោះ ដែលផលិតពីមាស ប្រាក់ និងស្ពាន់ចូលទៅរន្ធខាងក្នុង ។

សំណង់នេះ បានសាងឡើងលើផ្ទៃដីក្រឡាប្រមាណ ១២ Ha ក្នុងនោះមានអាគារធំមួយ មានទីធ្លាទំហំ ៨០ ម៉ែត្រ ។ នៅក្នុងវិមាននេះ មានបន្ទប់អាចឲ្យមនុស្សស្នាក់នៅប្រមាណ ៨០០ នាក់ និងនៅជុំវិញអាគារនេះ មានសួនច្បារដែលមានដើមឈើធំៗ និងទីធ្លាស្មៅ ។ វត្ថុធាតុសម្រាប់សាងសង់ភាគច្រើន គឺបាននាំយកមកពីប្រទេសបារាំង ។ ដោយមានសង្គ្រាមបារាំងនិងអាលឺម៉ង់( Franco-Prussian War ) នាឆ្នាំ ១៨៧០ ទើបការសាងសង់អាគារនេះ ត្រូវអូសបន្លាយពេលដល់ឆ្នាំ ១៨៩៣ ទើបបានសម្រេចជាស្ថាពរ ។ ក្រោយពីបានកសាងសម្រេចជាស្ថាពរ គេបានដាក់ឈ្មោះអាគារនេះថា វិមាននរោត្តម និងផ្លូវនៅមុខអាគារនេះ ក៏ត្រូវបានគេដាក់ឈ្មោះថា វិថីនរោត្តម ដែរ ដើម្បីឧទ្ទិសដល់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម (១៨៣៤ –១៩០៤) ជាព្រះចៅ កុ្រងកម្ពុជាធិបតី នាពេលនោះ ។

ចាប់ពីឆ្នាំ ១៨៧១ ដល់ ១៨៨៧ អាគារ ត្រូវបានគេសាងសង់ទុកសម្រាប់ទេសាភិបាលដែនកូស័ងស៊ីន (Gouver neur de la Cochinchine ) ទើបគេហៅថា អាគារទេសាភិបាល ។

ចាប់ពីឆ្នាំ ១៨៨៧ ដល់ ១៩៤៥ រដ្ឋការអាណានិគមបារាំង ទូទាំងឥណ្ឌូ ចិន (Gouverneur-général de l’Indochine Française) បានប្រើអាគារនេះជាទីស្នាក់នៅ និងសម្រាប់ប្រជុំកិច្ចការរដ្ឋការធំៗ ទើបគេហៅហៅថា អាគាររដ្ឋាភិបាល ។ ចំណែកអាគារសម្រាប់ស្នាក់នៅនិងធ្វើការរបស់ លោកទេសាភិបាលត្រូវបានគេផ្លាស់ទីតាំងឲ្យនៅអាគារមួយក្បែរនោះ ។

ថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៤៥ ជប៉ុនវាយឈ្នះបារាំងនៅឥណ្ឌូចិន វិមាននរោត្តម ត្រូវបានរដ្ឋាភិបាលអាណានិគមជប៉ុន យកធ្វើជាអាគាររដ្ឋការរបស់ខ្លួននៅដែនដីកម្ពុជាក្រោម ។ ដល់ខែកញ្ញា ឆ្នាំ ១៩៥៤ ដដែលជប៉ុនបរាជ័យក្នុងសង្គ្រាមលោកលើកទី ២ បារាំងបានវិលត្រឡប់ចូលធ្វើអាណានិគមជាថ្មីនៅដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន វិមានរោត្តម ត្រូវបានបារាំងយកធ្វើជាទីតាំងអាគាររដ្ឋបាលខ្លួនឡើងវិញដែរ ។

វិមានឯករាជ្យសម័យសាធារណរដ្ឋវៀតណាម

ក្រោយឆ្នាំ ១៩៥៤ បារាំងបានដកអាណានិគមចេញពីដែនកូសាំងស៊ីន ឬដែនដី កម្ពុជាក្រោម និងតឹងកឹង (ហាណូយ) អណ្ណាម (Hue) ជនជាតិយួនបានបង្កើតរដ្ឋាភិបាលចំនួន ២ គឺចាប់ពីខ្សែស្របទី ១៧ ទៅទិសខាងជើង គ្រប់គ្រងដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (Việt Nam Dân Chủ Cộng Hòa ) និងចាប់ពីខ្សែស្របទី ១៧ ទៅទិសខាងត្បូងគ្រប ដណ្តបលើដែនដីកម្ពុជាក្រោមទាំងអស់ គ្រប់គ្រងដោយរដ្ឋាភិបាលរដ្ឋវៀតណាម (Quốc gia Việt Nam ) ដែលរដ្ឋាភិ បាលមួយនេះ ក្រោយមកបានផ្លាស់ទៅជាសារធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa ) ។

ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ១៩៥៤ វិមាននរោត្តម ជាទីចរចារវាងតំណាងបារាំង គឺ លោកឧត្តមសេនីយ៍ផ្កាយ ៥ Paul Ely និងតំណាងរដ្ឋាភិបាលរដ្ឋ វៀតណាម គឺលោកនាយករដ្ឋមន្ត្រី ង៉ូ ដិន យេម (Ngô Đình Diệm ) ។

ឆ្នាំ ១៩៥៥ ក្រោយពីការធ្វើប្រជាមតិ នាយករដ្ឋមន្ត្រី ង៉ូ ដិន យេម បានទម្លាក់ បាវ ដាវ ចេញពីប្រធានរដ្ឋនៃរដ្ឋា ភិបាលរដ្ឋវៀតណាម ហើយខ្លួនឡើងធ្វើជាប្រធានាធិបតី ង៉ូ ដិន យេម បានប្តូរ ឈ្មោះ វិមាននរោត្តម ទៅជា វិមានឯករាជ្យ វិញ ។ ក្រោយពីប្រធានធិបតី ង៉ូ ដិន យេម ប្តូរឈ្មោះទៅជាវិមានឯករាជ្យ (Dinh Độc Lập) មក កន្លែងនេះបានក្លាយទៅជាវិមានតំណាងឲ្យរដ្ឋាភិបាល សាធារណរដ្ឋវៀតណាម និងជាកន្លែងសម្រាប់ស្នាក់នៅ និងធ្វើការរបស់ប្រធា នាធិបតីយួន ។ ក្នុងសម័យនោះ ក្រៅពីហៅថា វិមានឯករាជ្យ គេក៏ហៅថា វិមានប្រធានាធិបតី ផងដែរ ។

ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៦២ អាកាសយានិកយួនទាំងពីររូបនៃ នៃកងកម្លាំងសាធារណរដ្ឋវៀតណាម (Quân lực Việt Nam Cộng hòa ) គឺលោក ង្វៀង វ៉ាំង កឺ (Nguyễn Văn Cử ) និងលោក ផាម ភូ ក្វុក (Phạm Phú Quốc ) បានបើកយន្តហោះប្រភេទ AD 6 ចំនួន ២ គ្រឿង ទម្លាក់គ្រាប់បែក បណ្តាលឲ្យនៃវិមាននេះ ទ្រុឌខូចខាតទាំងស្រុងចំហៀងខាងឆ្វេង ។ ដោយមិនអាចជួសជុលឡើងវិញបាន លោក ង៉ូ ដិន យេម បានបញ្ជាឲ្យធ្វើវិមានថ្មី ឡើវិញ នៅត្រង់ទីកន្លែងចាស់ដដែលដោយមានវិស្វករឈ្មោះ ង៉ូ វៀត ធឺ (Ngô Viết Thụ) ជាអ្នកអ្នកចេញគម្រោងការណ៍ (ប្លង់) ។

វិមានឯករាជ្យថ្មីនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៦២ ។ ក្នុងអំឡុងពេលនៃដំណើរការសាងសង់ គ្រួសារលោក ង៉ូ ដិន យេម ត្រូវបានរើកន្លែងទៅស្នាក់នៅក្នុងទីតាំងមួយដែលជនជាតិយួនហៅថា វិមានយ៉ាឡុង (Dinh Gia Long ) ដែលសព្វថ្ងៃវិមាននេះគឺជា សារមន្ទីររបស់ទីក្រុងព្រៃនគរ (Bảo tàng thành phố Hồ Chí Minh ) ។ វិមានកំពុងតែសាងសង់នៅមិនទាន់រួចរាល់ លោក ង៉ូ ដិន យេម ត្រូវបានក្រុមរដ្ឋប្រហារធ្វើឃាតនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ ។

ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩៦៦ វិមានថ្មីនេះត្រូវបានសម្ពោធ ដែលមានលោក ង្វៀង វ៉ាំង ទេវ (Nguyễn Văn Thiệu ) ជាអធិបតីក្នុងនាមប្រធាន គណៈកម្មការដឹកនាំប្រទេស (Ủy ban Lãnh đạo Quốc gia ) ។ ចាប់តាំងពីថ្ងៃនោះមក វិមានឯករាជ្យនេះបានក្លាយទៅជាវិមានរដ្ឋបាល នៃរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម (Việt Nam Cộng hòa ) ។ ប្រធានាធិបតីនៃរបបសាធារណរដ្ឋវៀតណាម ង្វៀង វ៉ាំង ទេវ បានស្នាក់នៅក្នុងវិមាននោះ ចាប់ពីខែតុលា ឆ្នាំ ១៩៦៧ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៧៥ ។

ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ១៩៧៥ យន្តហោះឈ្មោះ F5E បើកដោយលោក ង្វៀង ថាញ់ ត្រុង (Nguyễn Thành Trung ) ហើរមកពីខេត្តចង្វាត្រ ពាំង (Biên Hòa ) ទម្លាក់គ្រាប់លើវិមានឯករាជ្យនេះ បានធ្វើឲ្យខូចខាតយ៉ាងដំណំ ។

នៅវេលាម៉ោង ១០:៤៥ នាទី ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ រថក្រោះឈ្មោះ T54 បំពាក់លេខ ៨៤៣ របស់កងទ័ពបក្សកុម្មុយនិស្តយួន នៃកងកម្លាំងរំដោះភាគខាងត្បូង (Quân giải phóng miền Nam ) បានបុកទម្លុះក្លោងទ្វារខាងក្រោយ និងបន្ទាប់មក វេលាម៉ោង ១១ : ៣០ នាទី មានរថក្រោះមួយទៀតបំពាក់លេខ ៣៩០ បានបុកទម្លុះខ្លោងទ្វារខាងមុខ នៃវិមានឯករាជ្យ នេះ ដើម្បីវាយដណ្ដើមយកទីតាំងរដ្ឋបាលធំរបស់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ។ លោក ប៊ូយ ក្វាង ថឹង (Bùi Quang Thận ) មេបញ្ជាការនៃកងទ័ពរំដោះ (Quân Giải phóng ) របស់បក្សកុម្មុយនិស្ត ជាអ្នកបញ្ជារថក្រោះលេខ ៨៤៣ បានទម្លាក់ទង់របស់របបសាធារណរដ្ឋវៀតណាម ចុះពីកំពូលវិមាន ហើយដំឡើងទង់របស់ រណសិរ្សជាតិរំដោះភាគខាងត្បូង វៀតណាម (Mặt trận Dân tộc Giải phóng miền Nam Việt Nam ) ជំនួសវិញ ។ ក្រោយពីទង់របស់របបសាធារណរដ្ឋវៀតណាម បានទម្លាក់ចុះ សង្រ្គាមវៀតណាមក៏បានចប់ នៅថ្ងៃនោះដែរ ហើយពលរដ្ឋខ្មែរក្រោម ក៏បានចាប់ផ្តើមរស់នៅក្រោមរបបថ្មីមួយទៀត គឺរបបអាណានិគមកុម្មុយនិស្តយួន ។

សាធារណរដ្ឋខ្មែរកម្ពុជាក្រោម Republic of Khmer Krom

នេះជាអតីតកំពង់ផែព្រៃនគរ ដែលក្នុងប្រវត្តិសាស្រ្តជា​កំពង់ផែធំបំផុតរបស់អាណាចក្រខ្មែរតាំងពីសម័យនគរភ្នំ​ ឬ ហ្វូណន (Funan) ដែលបច្ចុប្បន្នបានក្លាយជាកំពង់ផែដ៏ធំបំផុតរបស់ប្រទេសវៀតណាម​ និង​ ទី២៤ លេីពិភពលោក មានឈ្មោះផ្លូវការ កំពង់ផែសៃហ្គន(Saigon) ស្ថិតនៅទីក្រុងហូជីមិញ​ (ទីក្រុងព្រៃនគរ​ កម្ពុជាក្រោម​)។ ហេីយកំពង់ផែសៃហ្គននេះ ជាចំណុចដែលអំណោយផលខ្ពស់ពីធម្មជាតិ ជាការតភ្ជាប់រវាងសមុទ្រ​ និង​ ទន្លេមេគង្គ​ ដែលជាកំពង់ផែកម្រអច្ចរិយ:មួយនៅលេីពិភពលោកនេះ។ កំពង់​ផែនេះមិនត្រឹមតែបម្រេីការដឹកជញ្ជួនសម្រាប់តែប្រទេសវៀតណាមទេ​ គឺសូម្បីតែបច្ចុប្បន្នប្រទេស​កម្ពុជា​​ក៏ពឹងផ្អែងទៅលេីកំពង់ផែនេះសម្រាប់ការឆ្លងកាត់ទំនិញផងដែរ និងចំពោះប្រទេសឡាវដែលជាប្រទេសមិនមានសមុទ្របានពឹងផ្អែកទៅលេីការដឹកជញ្ជួនទំនិញសឹងតែទាំងអស់តាមរយៈកំពង់ផែរបស់ប្រទេសវៀតណាមមួយនេះ។ ក្នុងមួយឆ្នាំៗប្រទេសវៀតណាមទទួលបានចំណូលរាប់រយលានដុល្លារពីកំពង់ផែដ៏ធំមួយនេះ​ ។

ខេត្តខ្មែរ នៅវៀតណាម

ការផ្សាយឡើងវិញ សម្រាប់ខួប នៃការបាត់បង់កម្ពុជាក្រោម
ខេត្តខ្មែរនៅវៀតណាម រួមមាន៖
  1. ខេត្តឃ្លាំង 👉
  2. កោះត្រឡាច  👉
  3. ទីក្រុងព្រៃនគរ  👉
  4. ទីក្រុងព្រែកឬស្សី  👉
  5. ខេត្តព្រះត្រពាំង  👉
  6. ខេត្តមាត់ជ្រូក  👉
  7. ខេត្តក្រមួនស  👉
  8. ខេត្តលង់ហោរ  👉
  9. ខេត្តពលលាវ  👉
  10.  ខេត្តរោងដំរី  👉
  11.  ខេត្តទឹកខ្មៅ  👉
  12.  ខេត្តផ្សារដែក  👉
  13.  ខេត្តពាម  👉
  14.  ខេត្តកំពង់ឬស្សី  👉
  15. ខេត្តកំពង់គោ  👉
ដែនដីកម្ពុជាក្រោម ក្នុងប្រវតិ្តសាស្រ្ត៖ កងទ័ពជើងទឹកបារាំងបានយកដែនដីនេះពី កងទ័ព​យួន ជាបន្តបន្ទាប់តាមឆ្នាំក្នុងផែនទីនេះស្រាប់។ ខាងសមាគមន៍ខ្មែរកម្ពុជាក្រោមលោកថា ឆ្នាំ ១៨៦០ បារាំងរៀបចំជា ១៩ ខណ្ឌ លុះឆ្នាំ ១៩០០ បារាំងបែងចែកជា ២១ខេត្ត និង កោះ ២ គឺកោះត្រឡាច និង កោះត្រល់ ។ បារាំងដាក់ឈ្មោះដែនដីនេះថា ដែនដី កូសាំងស៊ីន។ ដែនដី កូសាំងស៊ីន មិននៅក្រោមអំណាចខ្មែរទេ ដោយសារនៅឆ្នាំ ១៩០៤ មានការបោះបង្គោលព្រំដែនរវាង ដែលដីកម្ពុជាកណ្តាល និង ដែនដីកម្ពុជាក្រោម។ សមាគមន៍ខ្មែរកម្ពុជាក្រោម មានគោលនយោបាយគឺទាមទារសិទ្ធិស្វ័យសម្រេច ដោយទទួលស្គាល់ថាដែនដីនេះមាន ៣ ជនជាតិ គឺ ខ្មែរ យួន និង ចិន។ ហេតុអ្វីខ្មែរ មិនរាប់ជនជាតិចាម? ចូលដែរ ឬ មួយ ចាម គេពឹងខ្មែរឈពាំងសង្រ្គាម? 





អនិច្ចារខ្មែរយើង មិនសូវដឹងប្រវត្តិខ្លួនឯង៖ ចេន ឡា ទឹក (នគរគោកធ្លក)ពីដើម សំដៅកម្ពុជាក្រោមហ្នឹង ។ អាណាចក្រនេះមាន វប្បធម៍អូកែវ O Cao Civilization ដែលមាន ចិន យួន​ ចាម និង ខ្មែរយើង។ ខ្មែរយើងដណ្តើមចាញ់គេ ក៍បោះបង់ចោល កំពង់ផែអន្តរជាតិ អូកែវ ឲ្យទៅជនជាតិ យួន​ និង ចាម។ ចំណែក ខ្មែរ បែរមកកសាងកំពង់ផែ បឹងទន្លេសាបវិញ (សម័យមុន អង្គរ សម័យអង្គរ) គេហៅថា ចេន ឡា គោក គេហៅថា វប្បធម៍ខ្មែរ មន Mon-Khmer Civilization ។ បន្ទាប់មក បានកើតជា ការបង្រួបបង្រួមចេនឡា ទឹក ចេនឡាគោក។ ចូរឈប់គិតថា ពូជសាសន៍ ចិន យួន ជាពូជសាសន័ថ្មី ទើបកើតក្រោយខ្មែរទៀតទៅ។ កន្លងមកយើង បោកប្រាស់ប្រាស់តែ ខ្មែរគ្នាឯង តែ ចិន យួន ចាម គេច្បាស់លាសផស់គេណាស់ !!៕

កម្ពុជា​ក្រោម ជា​ផែនដី​មួយ​ភាគ​ស្ថិត​នៅ​ប៉ែក​ខាងកើត​ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន ។​​កាលពី​សម័យ​ ដើម​ផែនដី​នេះ​មានឈ្មោះ ហៅ​ថា​កម្ពុជា​ទឹក​លិច ។ តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ​​ឲ្យដឹង​ថា ​កាល​សម័យ ​នោះ​ព្រះរាជា​ណាចក្រ​ កម្ពុជា​មាន​វិសាលភាព​ធំធេង​ណាស់​, អ្នកប្រវត្តិ​សាស្ត្រ​​សន្មតិ​ហៅថា ​ចក្រភព ​ខ្មែរ​។ នៅក្នុង​សម័យ​នោះ ​ប្រទេស​កម្ពុជា ជា​ប្រទេស​ចក្រពត្តិ មាន​ឥទ្ធិពល ​និងឫទ្ធានុភាព​ទៅ លើ​ប្រទេស​នានា​នៅ​ជិតខាង​ដូច​យ៉ាង​ប្រទេស​ចម្ប៉ា (Champa) ​ប្រទេស​មន​,​ប្រទេស​ជ្វា ។​ល​។

ការ​ដែល​មាន​ឈ្មោះ​កម្ពុជា​លិច​ទឹក​ ពីព្រោះ​កាលសម័យ​នោះ​មាន​តែ​ប្រទេស​ កម្ពុជា​កណ្ដាល​នេះ​ ទេ​​ដែល​ជា​ដែនដី​គោក ។​ ចំណែក​ដែនដី​ប៉ែក​ខាងកើត (​ កម្ពុជា​ក្រោម​សព្វថ្ងៃ ) នៅ​ជា​ប្រជុំ​កោះ​ នៅឡើយ​។នៅ​ទី​​នោះ​ពុំ​សូវ​មាន​បណ្ដាជន​ខ្មែរ​រស់នៅ​ទេ​ (​ខ្មែរ​ពុំ​សូវ​ចូលចិត្ត​រស់នៅ​តាម​មាត់​ទឹក​ដែល​ មាន​របរ​នេសាទ​ត្រី​ជាប្រ​​ មុខ​)​ម្ល៉ោះហើយ​ព្រះមហាក្សត្រ​ខ្មែរ​ក៏​ពុំបាន​យក​ព្រះទ័យ​ទុកដាក់​ ត្រួតពិនិត្យ ​ផែនដី​នោះ​ឲ្យបាន​ហ្មតច​ត់​ប៉ុន្មាន​ដែរ​។​​​មហា​អាណាចក្រ​ ខ្មែរ​នា​សម័យ​នោះ​មាន​ព្រំប្រទល់​ដែន​ខាង ជើង​ទល់​នឹង​ប្រទេស​ចម្ប៉ា​ (​ចាម)​ ដែល​សព្វថ្ងៃ​នៅ​ត្រង់​ខេ​ត្រ​ប៊ិញ​ធ្វឹ​ន (Binh ​Thuan), ​ខាងកើត​ ទល់​សមុទ្រ​ចិន​, ខាងលិច​ទល់​នឹង​ទន្លេ​សា​លូ​អ​ង​​ប្រទេស​ភូមា​សព្វថ្ងៃ និង​ខាងត្បូង​ទល់​នឹង​ឈូង​ សមុទ្រ​សៀម​។​លុះ​ប្រហែល​មួយ​សតវត្សរ៍​ក្រោយមក កម្ពុជា​ទឹក​លិច​​ក្លាយ​ជា​ដែនដី​គោក​(​ដោយ​ដី ល្បាប់​ទន្លេមេគង្គ​ហូរ​ចាក់​ )​។​ពេល​នោះ​ប្រជារាស្ត្រ​ខ្មែរ​បាន​នាំគ្នា​ទៅ​រស់នៅ​យ៉ាង​កុះករ​​ថែមទាំង​ មាន​ កំពង់ផែ​មួយ​យ៉ាង​ធំ​គឺ​កំពង់ផែ​ព្រៃនគរ ​(Saigon)​ សព្វថ្ងៃនេះ ​។

តើទឹកដីកម្ពុជាក្រោមបាត់បង់ពីការគ្រប់គ្រងរបស់កម្ពុជាបន្ដបន្ទាប់ពីពេលណា? ដើម្បីងាយវិភាគ ខ្ញុំបាទ សូមធ្វើការវិភាគបែប Chronology ដួចខាងក្រោមនេះ។ ក្រោយពីការអានវិភាគនេះរួច បងប្អូនខ្មែរ អាចគិតថា ប៉ុក ពត សើររើ  លើកទ័ពវាយវវៀតណាម យកកម្ពុជាក្រោម មកវិញ គឺជា ខុសច្បាប់អន្តរជាតិ។ លុះ ប៉ុល ពត ងាកមកវាយយក កោះត្រល់ ក៍ជារឿងខុសច្បាប់អន្តរជាតិ។ ចំណុចសំខាន់ដែរ គឺ ខ្មែរ ចាញ់ បោក ចាម ដោយចាម ចាក់រុកខ្មែរឲ្យច្បាំងជាមួយ វៀតណាម ដើម្បីដណ្តើមដី ចាមមកវិញ និង រឿង បក្សសង្រ្គោះជាតិ កាត់ទឹកដី ៤ ខេត្តឲ្យ  យួន ចាម កុក ស បង្កើតរដ្ឋថ្មី ក៍ជារឿងក្បត់ជាតិ។
  1. ១៤៨៣ ស្តេចកន គឺជា ជនជាតិ ចាម ! ព្រះបាទស្រីជេដ្ឋា (គ.ស ១៤៨៣-១៥២៥) រជ្ជកាល (គ.ស ១៥១២-១៥២៥) ព្រះនាមសំរាប់រាជ្យ ព្រះបាទសម្ដេច ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ក្រុងស្រីសឈរ បាសាន។ ព្រះអង្គត្រូវជាកូនអ្នកព្រះបិតាពិជ័យនាគគឹម និង អ្នកព្រះមាតាបាន មានអ្នកម្នាងកេសរបុប្ផាជា ម្ចាស់បង ក្មួយចៅពញាយសរាជា និងព្រះរៀមថ្លៃ ឝ្រីឝៅគន្ធបទ សុគតក្នុងពេលភៀសខ្លួននៅម្ដុំខែត្រត្បូងឃ្មុំសព្វថ្ងៃនេះ។សេនា សេនីយ៍ ដែលទ្រង់ចាត់ហើយនោះបានមកគ្រប់មុខងារគឺអ្នកកាន់ ស្វេតច្ឆ័ត្រអភិរម្យសែនត្វាន់ចាម៉របាយមន តូរ្យតន្ត្រី តាមលំដាប់ព្រះមហាក្សត្រ។ លុះដល់ពេលមានជោគជ័យបើកហើយ បុរោហិតផ្លុំត្រែស័ង្ខ ពួកតូរ្យតន្ត្រីក៏ប្រគំនូវរគាំងស្គរស្នែង ដែលតាក់តែងសំរាប់បង្គាប់ទ័ព។ ព្រះស្រីជេដ្ឋា ជាម្ចាស់ផែនដីស្រឡប់ពិជ័យព្រៃនគរ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្របវររតនមង្គលលើករេហ៍ពលចេញទៅសូរសព្ទរេហ៍ពលនិសូរសព្ទរទេះ សេះ ដំរី ព្រមទាំងសូរសព្ទតូរ្យតន្ត្រីនោះនាំឱ្យព្យុះហៈយាត្រាកងទ័ពជាឧត្តមរងំ ខ្ទ័រខ្ទារ ទាំងព្រៃព្រឹក្សាក្រឡាមហាប្រថពី។
  2. ១៥៩៤ ការបាក់បែកក្រុងលង្វែកឆ្នាំ ១៥៩៤ គឺជាការឈឺចាប់របស់ខ្មែរបន្ទាប់ពីការបែកបាក់អង្គរដែលបណ្ដាលមកពីខ្មាំងសត្រូវសៀម។ ការលូកដៃ កកូរតាមល្បិចកល និងធ្វើអន្តរាគមន៍ឥតឈប់ឈរដែលមានទិសដៅធ្វើឲ្យខ្មែរខ្សោយ ដើម្បីលេបទឹកដី នាំឲ្យព្រះបាទស្រីសុរិយោពណ៌មានការធុញទ្រាន់នឹងមេរៀនដដែលៗរបស់សត្រូវ សៀម ។ ដើម្បីឲ្យមានលំនឹងព្រះអង្គបានធ្វើការសាកល្បងចងសម្ព័ន្ធភាពជាមួយ ស្ដេចយួន ។ ប៉ុន្តែសម្ព័ន្ធថ្មីនេះ មិនបានធ្វើឲ្យប្រទេសខ្មែររស់នៅដោយសុខដុមរមនាឡើយ។ ផ្ទុយទៅវិញវាជាទម្ងន់មួយទៀតមកលើខ្មែរ។ យើងនឹកឃើញតាមរយៈប្រវត្តិសាស្ត្រខ្មែរ ដែលអូសបន្លាយអស់រយៈពេល ២ សតវត្សកន្លះ ទម្រាំដល់ពេលដែលពួកអាណានិគមនិយមបារាំងចូលត្រួតត្រាប្រទេសខ្មែរ។
  3. ១៥៩០ ឆ្នាំ ១៥៩០ ពួកពាណិជ្ជករម៉ូស្លីម ចូលមករកស៊ីធ្វើជំនួញនៅកម្ពុជា។ សង្កាត់មួយនៅ លង្វែកជាសង្កាត់ម៉ាឡេ។
  4. ១៥៩៤ ឆ្នាំ ១៥៩៤ កងទ័ពចាម រដ្ឋាភិបាលចាម នៅតែជួយគាំទ្រ ចេញចូលដល់រដ្ឋមួយរបស់ ម៉ាឡេ គឺរដ្ឋ Johor ដែលកំពុងច្បាំងជាមួយពួក ព័រទុយហ្គាល់ (នៅជាប់ជាមួយ សាំងហ្គាពួ សព្វថ្ងៃ)
  5. ១៦០០ នៅក្នុង​សតវត្ស​ន៍​ទី ១៦, ​១៧, ​១៨ ​សាកលលោក​មិនទាន់​ស្គាល់​ឈ្មោះ​កូសាំង​ស៊ីន​ទេ គេ​ស្គាល់​​ឈ្មោះ​ មួយ​ទៀត​សម្រាប់​ភូមិភាគ​នេះ​គឺ​ប្រទេស​កម្ពុជា​។
  6. ១៦០១ នៅឆ្នាំ ១៦០១ ព្រះបាទស្រីសុរិយោពណ៌បានត្រឡប់ពីប្រទេសសៀម ស្របតាមបំណងប្រាថ្នា របស់ប្រជារាស្ត្រខ្មែរ ដែលបានសុំយាងព្រះអង្គពីទីក្រុងអយុធ្យា ចូលមកតាមច្រកកំពតមកគង់នៅកោះស្លាកែត ជិតភូមិកៀនស្វាយសព្វថ្ងៃ។ ភាពស្ងប់ស្ងាត់ហាក់បីកើតមាននៅតាមកន្លែងខ្លះនៅក្នុងប្រទេស ប៉ុន្តែកន្លែងខ្លះទៀតមានកាកើតចលនាបះបោរ ធ្វើឲ្យប្រជារាស្ត្រភិតភ័យនៅឡើយ។ ក្រោយពីបង្ក្រាបចលនាបះបោរស្រួលបួលហើយ ព្រះអង្គទ្រង់បានបញ្ជាឲ្យគេសង់ ព្រះរាជវាំងនៅល្វាឯម ដែលត្រូវនឹងទីតាំង វត្តអរិយក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យនៅទីនោះពីឆ្នាំ ១៦០៣ ដល់ ១៦១៣ ក្នុងព្រះជន្មាយុ ៦០ វស្សា។ ទ្រង់ទទួលរាជាភិសេកជាស្ដេចផែនដីនៅឆ្នាំ ១៦១៣។ ព្រះស្រីសុរិយោពណ៌មានរាជបុត្រពីរអង្គដែលគង់នៅក្នុងប្រទេសសៀមនៅឡើយ គឺព្រះបាទជ័យជេដ្ឋា និងឧទ័យ។ ឆ្នាំ ១៦០៥ ជ័យជេដ្ឋា និងឧទ័យជាអនុជ បានបង្ក្រាបមេបះបោរចាមពីរនាក់ដែលបានត្រួតត្រាលើខេត្តបារា និងដូនណៃ តាំងពីរជ្ជកាលស្ដេចអង្គត​ន់មកម្ល៉េះ។
  7. ១៦១៥ បាត់បង់ ខេត្តអូ​រកាប់ O Kap Province Vũng Tàu ១៦១៥
  8. ១៦១៨ ជ័យជេដ្ឋាទី២ សោយរាជ្យចាប់ពីឆ្នាំ១៦១៨ ដល់ ឆ្នាំ១៦២៨
  9. ១៦២០ ឆ្នាំ ១៦២០ មានឯកសារសរសេរ ដូរឈ្មោះ ភូមិ ប្រជុំជន តាមភាសា ម៉ាឡេ គឺកំពង់ ឬ កំពង់ផែ ដូចជា កំពង់ចាម កំពង់សោម កំពង់សៀម កំពង់បាយ កំពង់ឃ្នៀស...កំពង់ល្ហួង
  10. ១៦២០ ម្យ៉ាង​ទៀត ​តាម​ប្រវត្តិ​សាស្ត្រ​ ជាតិ​យួន​នេះ​មាន​មធ្យោ​បាយ ដ៏​ប្រសិទ្ធភាព​មួយ​ដែល​គេ​តែង​បាន​​ទទួល​ ជោគជ័យ​តាំងពី​អតីតកាល​មក​គឺ រឿង «ស្រី​យួន​» នេះ​ឯង​មើលចុះ​ប្រទេស​ចម្បា​ដែល​ត្រូវ​រលាយ បាត់​​ពី​ផែនទី​ពិភព​លោក ក៏​ព្រោះតែ​ស្ដេច​ចាម​យកប្រពន្ធ​យួន​ដែរ ។ រឿង​ទាំងនេះ​ជា​ការពិត​ជាក់​ស្ដែង​ ដែល​គេ​មិន​​អាច​ប្រកែក​បាន​ឡើយ​។ នៅក្នុង​រាជ​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​ស​ភាពវឹកវរ​ និង​ក្នុង​ឥទ្ធិពល​ជាតិ​​ យួន​កាន់តែ​ធ្ងន់​បន្តិច​ម្ដងៗ​។ ពី​ឆ្នាំ​១៦២០ ​ដល់​ឆ្នាំ ​១៦២៤ , ​ស្ដេច​អង្គ​នេះ បាន​កែប្រែ​ច្បាប់​ទម្លាប់​នានា ក្នុង​ព្រះ​​រាជាណា​ចក្រ​កម្ពុជា​ទាំងមូល រួច​ក៏​បាន​តាំង​ទីក្រុង​នៅ​ឧត្ដុង្គ។
  11. ១៦២២ ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II បាន​សុគត​ក្នុង​ចន្លោះ​ឆ្នាំ ​១៦២២ និង ​១៦២៧ ​។ ​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II មានកូន​ ៣​នាក់​៖ កូន​ទី​១​គឺ ចៅ​ពញាតូ (​១៦២៥ ​-១៦៣១),​ កូន​ទី​២ (​គ្មាន​បាន​បញ្ជាក់​នៅក្នុង​ពង្សាវតា​រ​​ទេ​) និង​កូន​ទី​៣ គឺ​ព្រះអង្គ​ច័ន្ទ ហៅ​ចៅពញា​ចន្ទ ។ នៅពេល​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II យាង​ចូល​សុវណ្ណ​គ​ត ព្រះ​ឧទ័យ ជា​ឧបរាជ​(​បង​ព្រះ​ជ័យ​ជេដ្ឋា​ទី​II ) បាន​ដណ្ដើម​រាជ្យ​អំពី​កូន​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II(​ការដណ្ដើម​រាជ្យ​រវាង ​ក្មួយ​នឹង​មា​បាន​ផ្ទុះ​ជា​សង្គ្រាម ​ក្នុង​​ស្រុក​ក្លាយទៅជា​សោ​កនា​ដ្យ​ កម្មដ៏​សោកសៅ​មួយ​ក្នុង​រាជវង្សានុវង្ស​ក្សត្រ​អង្គ​នេះ​តរៀងមក )​។
  12. ១៦២៣ ឆ្នាំ ១៦២៣ ក្នុងរាជស្តេច ជ័យ ជេដ្ឋា  ពួកពាណិជ្ជករ ហូឡង់បានមកដល់កម្ពុជា ឆ្នាំ ១៦៣៩ ពួក ព័រទុយហ្គាល់​ទិញស្បែកក្តាន់ ១២៥,០០០ស្បែកពីកម្ពុជា នាំចេញទៅជប៉ុន។
  13. ១៦២៣ តាម​ប្រវត្តិ​សាស្ត្រ​ឲ្យដឹងថា​ ដើម​ឡើយ​ យួន​មិនទាន់​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​នៅឡើយ ។​ ​លុះ​ដល់​ស្ដេច​ជ័យ​ជេដ្ឋា​ទី​II យក​បុត្រី​ស្ដេច​យួន​ឈ្មោះ កូជិ​ន​ស៊ីន​ធ្វើ​ជា​មហេសី​មក ជាតិ​យួន​ក៏​ចាប់​​ ផ្ដើម​ទន្ទ្រាន​ចូលមក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​ បន្តបន្ទាប់​គ្នា​រហូត​មក ។ នៅ​ឆ្នាំ ​១៦២៣ ​, ស្ដេច​យួន​ បាន​​បញ្ជូន​បេសកជន​មួយ​ក្រុម​មក​ក្រាបបង្គំ​សុំ​ស្ដេច​ ខ្មែរ​អនុញ្ញា​ត្តិឈ​ប់យក​ពន្ធអាករ​នានា​ក្នុង ​ភូមិភាគ ​ក្រុងព្រៃ​​នគរ ។ ដោយ​ស្រលាញ់​ប្រពន្ធ​ស្រស់​ល្អ និង​ដោយ​លង់​ក្នុង​កលល្បិច​ស្ត្រី​យួន ស្ដេច​ជ័យ-ជេដ្ឋា​ទី​២ ក៏​អនុញ្ញាត្តិ​​តាម​ពាក្យ​សុំ​របស់​ស្ដេច​យួន ។ តាំងពី​ពេលនោះ​មក យួន​ចាប់ផ្ដើម​វាយលុក ​យក​ទឹកដី​កម្ពុជា​ក្រោម​បន្តិច​ម្ដងៗ​​រហូត​ទាល់តែ​ ទឹកដី​កូសាំង​ស៊ីន​ ទាំងមូល​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​យួន​ ទើស​សព្វថ្ងៃ​នេះ ។
  14. ១៦២៣ កន្លងមកអ្នកប្រវត្តិសាស្រ្ដ សន្មតថា ការចាប់ដៃរបស់កម្ពុជា និង វៀតណាម ជា នយោបាយ រំដោះខ្លួនដើម្បី ទប់ ជាមួយ សៀម កាលដែលលើកទ័ពមកឆ្នាំ១៦២៣។
  15. ១៦២៥ ចៅ​ពញាតូ បាន​គ្រងរាជ្យ​នៅ​ឆ្នាំ ​១៦២៥​ ហើយ​ទ្រង់​សុវណ្ណ​គ​ត​ទៅ​វិញ នៅ​ឆ្នាំ​១៦៣១ ។ ​ក្សត្រា​នេះ​ត្រូវ បាន​ជ័យជេដ្ឋា​ទី​II ជា​បិតា​អប់រំ​យ៉ាង​ហ្មត់ចត់​។ចៅ​ពញាតូមាន​គូ​ដណ្ដឹង​ម្នាក់​គឺ​ព្រះ​នាង​ អង្គ​វត្តី​។​​ ប៉ុន្តែ​ នៅពេល​ដែល ចៅ​ពញាតូ ​ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ​ព្រះ​ឧទ័យ ជា​មា បាន​រៀប​អភិសេក ព្រះ​នាង​ អង្គ​វត្តី​។​​ក្រោយមក​,​ចៅ​ពញាតូ​ចាក​ព្រះ​ភ្នួស​, លប​ទាក់ទង​ព្រះ​នាង​អង្គ​វត្តីគេច​ភៀសខ្លួន​ចេញពី​វាំង ។​ ប៉ុន្តែ ​ព្រះ​ឧទ័យ​​ចាប់​បាន​ទ្រង់​ក៏​ធ្វើ​គត់​ក្សត្រ​ទាំងពីរ​អង្គ​នោះ​ទៅ ។ នៅ​ឆ្នាំ ​១៦៤០​ព្រះ​ឧទ័យ ​បាន​ លើក​រាជ្យ​ឲ្យទៅ​កូន​​របស់​ខ្លួន​គឺ អង្គន​ន់​។ ពីរ​ឆ្នាំ​ក្រោយមក​ចៅពញា​ចន្ទ​(​កូន​ទី​៣ របស់​ជ័យជេដ្ឋា​ទី​II) បាន​ក្រោក​ឡើង​ប្រឆាំង​រួច​ក៏​​បាន​ធ្វើ​គត់ ព្រះ​ឧទ័យ ​និង​អង្គន​ន់ ។ឃាតកម្ម​ខាង​លើនេះ ​បាន​ធ្វើឲ្យ​សង្គ្រាម​ក្នុងស្រុក​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​រហូតទល់​នឹង​រាជ្យ​ជ័យ​ជេដ្ឋា​ទី​៤​។
  16. ១៦២៥ ចៅពញា​ចន្ទ​ទ្រង់​ព្រះនាម​ ព្រះ​រាមណ៍​ចុល​សៈ មាន​អគ្គម​ហេសី​ជា​ជាតិ​ជ្វា ។​​ចំណែក​ព្រះ​បទុម​រាជា​វិញ​(​កូន​របស់​ព្រះ​ឧទ័យ​)​កាលបើ​ឃើញ ​ចៅពញា​ចន្ទ​ធ្វើ​គត់​បិតា និង​ព្រះរាម​​របស់​ខ្លួន​ដូច្នោះ ក៏​តាំង​បង្ក​ទ័ព ក្រោក​ប្រឆាំង​ពញា​ចន្ទ​ភ្លាម​ដែរ ។ ​ប៉ុន្តែ ត្រូវ​ទទួល​បរាជ័យ ក៏​ភៀសខ្លួន​ទៅ​ពឹង​​មហេសី​ជ័យជេដ្ឋា​ទី​២ ដែល​ជា​ជាតិ​យួន​ឲ្យជួយ​ច្បាំង ។​ ក្ស​ត្រីជាតិ​យួន​នេះ​ធ្វើ​អន្តរាគមន៍​ភ្លាម ដោយ​នាំ​ទ័ព​(​សញ្ជាតិ​ជា​យួន​)​ដែល​ទើបតែ​រំដោះ​រួច​ពី​នឹម​ពួក​តុងកឹង ។ ពេលនោះ ចៅពញា​ចន្ទ​ត្រូវ​យួន​ចាប់​ឃុំ​ក្នុង​ទ្រុង​ដែក​​រួច ​បន្ទាប់​មក​ទ្រង់​ សុវណ្ណ​គត់ ។ ព្រះ​បទុម​រាជា​ឈ្នះ​សង្គ្រាម​(​ដោយសារ​យួន​ជួយ​)ក៏​ឡើង​សោយរាជ្យ​ ហើយ​​ ទ្រង់​សុវណ្ណ​គត់នៅ​ឆ្នាំ​១៦៧២ ​។ ​ព្រះអង្គ​ជី ជា​បុត្រ​ច្បង ឡើង​ស្នងរាជ្យ​សម្បត្តិ ​។ ប៉ុន្តែ ​ក្រោយ ​មក​ព្រះអង្គ​ជី​​ត្រូវ​យួន​ធ្វើ​គត់​ដើម្បី​លើក​អង្គន​ន់ ជា​ឧបរាជ​ ។
  17. ១៦២៦ នៅនគរ ពោធិរាមា ស្តេចចាម និង ប្រជាជនចាម មានការឈ្លោះគ្នារវាង សាសនាហិណ្ឌី និង ម៉ូស្ឡិម ស្តេចមួយអង្គកាន់សាសនាឥស្លាម តែបានរៀបអផិសេកជាមួយ មហេសី កាន់ ហិណ្ឌូសាសនា។
  18. ១៦២៨ ឧទ័យ សោយរាជ្យចាប់ពីឆ្នាំ១៦២៨ ដល់ ឆ្នាំ១៦២៩។ 
  19. ១៦២៨ ធម្មរាជាទី២ ឬពញាតូ ឬព្រះរាជសម្ភារចៅពញាតូ សោយរាជ្យចាប់ពីឆ្នាំ១៦២៨ ដល់ ឆ្នាំ១៦៣៤
  20. ១៦២៩ នៅក្រោយរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងពីដើម្បីសតវត្សទី១៧ រហូតដល់សតវត្សទី១៩ ធ្វើឲ្យខ្មែរបាត់បង់នូវឯករាជ្យភាព។ ហេតុការណ៍នេះបណ្ដាលមកពីការលូក កកូរកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ពីសំណាក់សត្រូវជិតខាងទាំងពីរ។ ឆ្នាំ ១៦២៦ ព្រះធម្មរាជា ឬព្រះរាជសំភារបានសាងព្រះផ្នួសនៅវត្តមួយក្នុងខេត្តមហានគរ។ កាលដែលព្រះបាទជ័យជេដ្ឋាទី២ សោយទិវង្គតទៅ កិច្ចការប្រទេសជាតិត្រូវប្រគល់ឲ្យព្រះឧទ័យជាឧបរាជដែលមានមហេសីឈ្មោះនាងចន្ទវតី (ឯកសារខ្លះបាននិយាយថា បុប្ផាវតី) ដែលត្រូវជាគូដណ្ដឹងរបស់ពញាតូ។ កាលដែលព្រះបាទជ័យជេដ្ឋាសោយទិវង្គតទៅ ពួកនាម៉ឺនបានយាងព្រះឧទ័យជាព្រះអនុជឲ្យឡើងសោយរាជសម្បត្តិ តែព្រះអង្គប្រកែក។ ព្រះធម្មរាជាបានយល់ព្រមឡើងសោយរាជ្យនៅឆ្នាំ ១៦២៩ នៅរាជវាំងកោះឃ្លោក នៅប៉ែកឦសានជ្រោយចង្វា។ 
  21. ១៦៣០ ជនជាតិ​យួន​បាន​ចូល​មក​រាតត្បាត​ទឹកដី​កម្ពុជា​ក្រោម​ពី​ឆ្នាំ​ ១៦៣០ ​ប៉ុន្តែ ​ពុំទាន់​បាន​កាន់កាប់​ទឹកដី​​ របស់​ខ្មែរ​នេះ​ផ្ទាល់​នៅ​ឡើយ ​ព្រោះ​ប្រជារាស្ត្រ​ដែល​ជា​ម្ចាស់​ទឹក​ដី​បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​តបត​ ទល់នឹង​ ជនជាតិ​​យួន​ជានិច្ច​។​ជនជាតិ​យួន​បាន​ល្បង​ដណ្ដើម​យក​ទឹកដី​កម្ពុជា ​ក្រោម​ ចាប់​តាំងពី​ឆ្នាំ​ ១៦៣០​ មក​ទល់នឹង ​១៨៥៩ (​ក្នុង​រយៈពេល​អាណា​និគម​និយម​បារាំង​សែស ​ត្រួតត្រា​ដែនដី​កម្ពុជា​ក្រោម ​ពេញបន្ទុក​) ។ ពេល​ព្រះអង្គ​ជី​សុគត់ ​ប្អូន​របស់​ក្សត្រ​អង្គ​នេះ​ឡើង​គ្រង​រាជ្យ ​ទ្រង់​សន្មតិ​នាម​ហៅថា ព្រះបាទ​ជ័យ​​-ជេដ្ឋា​ទី​IV ។
  22. ១៦៣៣ នៅឆ្នាំ ១៦៣៣ ព្រះអង្គបានលើកទ័ពទៅវាយសៀម ក្នុងបំណងដណ្ដើមយកខេត្តនគររាជសីមាមកវិញ ប៉ុន្តែមិនបានសម្រេច ព្រោះសៀមបានលើកទ័ពជើងទឹកចូលតាមកំពតក្នុងបំណងវាយយកខេត្តភាគ​ខាងត្បូងនៃប្រទេសកម្ពុជា។ ព្រះធម្មរាជាត្រូវសុគតយ៉ាងអណោចអធមនៅឆ្នាំ ១៦៣៤ ដោយស្នាដៃទាហានរបស់ព្រះឧទ័យ និងទាហានព័រទុយហ្គាល់។ ឃាតកម្មនេះបណ្ដាលមកពីរឿងស្នេហារវាងចន្ទវតី និងព្រះធម្មរាជាកាលនៅវ័យជំទង់។ ស្នេហានេះបានត្រូវបំភ្លេចម្ដងរួចមកហើយ នៅពេលដែលធម្មរាជាបានឃ្លាតចាកទៅសាងព្រះផ្នួស លុះដល់ធម្មរាជាឡើងសោយរាជ្យទើបរឿងស្នេហានេះបានឆាបឆេះឡើងវិញ បណ្ដាលឲ្យឧទ័យត្រូវជាស្វាមីព្រះនាងមានការក្រេវ​ក្រោធជាខ្លាំង ក៏លើកទ័ពតាមប្រហារ។
  23. ១៦៣៥ បុត្រព្រះជ័យជេដ្ឋាមួយអង្គទៀត ព្រះនាមចៅពញានូ (នាមសម្រាប់រាជ្យ ព្រះបាទសម្ដេច ព្រះអង្គទង រាជាធិរាជរាមាធិបតី) បានឡើងសោយរាជ្យនៅឆ្នាំ ១៦៣៥។ ប៉ុន្តែក្រោយមកទៀត រាជសម្បត្តិនេះបានធ្លាក់ក្នុងដៃបុត្រព្រះឧទ័យនាមបទុមរាជា (ឬ ព្រះអង្គនន់) ដោយសារមានការជ្រែករាជ្យ (១៦៣៩ - ១៦៤១)។ ដូចនេះចៅពញាចន្ទដែលត្រូវជាបុត្រពៅព្រះជ័យជេដ្ឋា មានព្រះទ័យក្រេវក្រោធជាខ្លាំង ក៏នាំបក្សពួកទៅធ្វើឃាតបទុមរាជា ហើយក៏ឡើងសោយរាជ្យ (១៦៤១ - ១៦៥៩)។ នៅឆ្នាំ ១៦៤៤ ព្រះពញាចន្ទបានចាប់ចិត្តប្រតិព័ទ្ធលើក្រមុំចាម នៅភូមិឃ្លាំងស្បែក ស្ថិតនៅលើត្រើយខាងលិចទន្លេសាប ចម្ងាយ ១០ គីឡូម៉ែត ខាងត្បូងកំពង់លួង។ ដំណឹងនេះធ្វើឲ្យប្រជារាស្ត្រក្នុងនគរមានការអាក់អន់ចិត្តជាខ្លាំង ក៏នាំគ្នាហៅថាព្រះរាមចូលសាសន៍ (ឯកសារខ្លះបាននិយាយថា ព្រះអង្គបានប្ដូរនាមពីពញាចន្ទមក អ៊ីប្រាហ៊ីម)។ ទ្រង់បានបោះបង់ជំនឿព្រះពុទ្ធសាសនា ប្រកាន់យកឥស្លាមសាសនា។ នៅក្នុងរាជវាំងឧដុង្គ គេឃើញមានមន្ត្រីចាមចូលមកធ្វើការជំនួសមន្ត្រីខ្មែរ។ ការប្រព្រឹត្តផ្ដេសផ្ដាសខុសទម្លាប់នាំឲ្យព្រះពញាចន្ទបាត់បង់ទំនុកចិត្ត និងការគាំទ្រពីប្រជារាស្ត្រខ្មែរ ហើយប្រការនេះធ្វើឲ្យបុត្រព្រះឧទ័យពីរអង្គ គឺ អង្គសូរ និងអង្គតន់មានឱកាសនឹងសងសឹក ដើម្បីដណ្ដើមរាជ្យសម្បត្តិ។ ក្សត្រទាំងពីរអង្គនេះបានដើរប្រមូលបក្សពួក និងប្រជារាស្ត្រដែលមានទឹកចិត្តស្អប់ព្រះរាមចូលសាសន៍។ លុះដល់ប្រមូលទាហានបានហើយ ទ័ពទាំងសងខាងក៏បានបើកសមរភូមិនៅសំរោងទងក្នុងឆ្នាំ ១៦៥៣។ តែទ័ពអង្គសូរ និងអង្គតន់ត្រូវទទួលបរាជ័យ។
  24. ១៦៣៥  អង្គទងរាជឬចៅពញានូ សោយរាជ្យចាប់ពីឆ្នាំ១៦៣៥ ដល់ ឆ្នាំ១៦៣៩
  25. ១៦៣៥ អង្គនន់ សោយរាជ្យចាប់ពីឆ្នាំ១៦៣៩ ដល់ ឆ្នាំ១៦៤១
  26. ១៦៤២  រាមាធិបតីទី១ សោយរាជ្យចាប់ពីឆ្នាំ១៦៤២ ដល់ ឆ្នាំ១៦៥៩
  27. ១៦៤២ ព្រះអង្គសូរ សោយរាជ្យចាប់ពីឆ្នាំ១៦៥៩ ដល់ ឆ្នាំ១៦៧២
  28. ១៦៤២  ស្តេច ពញ្ញា ច័ន្ទ ធ្វើគត់ព្រះបិតាខ្លួនឯង ដណ្តើមរាជ ដោយមានជំនួញពី ពួក ម៉ាឡេ ឥទ្ធិពលម៉ាឡេឡើងដល់កំពូល ដោយស្តេចនេះ ប្តូរសាសនាទៅជា​ អ៊ីប្រាហ៊ីម ។
  29. ១៦៤៣ ឆ្នាំ ១៦៤៣ និង ១៦៤៤ ស្តេច អ៊ីប្រាហ៊ីមធ្វើសង្រ្គាមជាមួយ ឥណ្ឌា ហូឡង់ ដោយសម្លាប់ពួក ហូឡង់ ១៥៦ នាក់ ចាប់រស់បាន ៥០នាក់ និង របួស ៨០ នាក់ ចំណែកកង័ទ័ពខ្មែរ ជាង ១០០០ នាក់ ស្លាប់។
  30. ១៦៥០ ឆ្នាំ ១៦៥០ ទ័ពខ្មែរ មានជំនួញពី កងទ័ពវៀតណាម បានសម្លាប់ ស្តេច អ៊ីប្រាហ៊ីម នៅគ្រុង វ៉េ ប្រទេសចម្បារ (វៀតណាមសព្វថ្ងៃ)
  31. ១៦៥១ ខេត្តព្រះ​សួគ៌ា Preah Suorkea Province Bà Rịa ១៦៥១
  32. ១៦៥១ បាត់់បង Daun Nay Province Đồng Nai ១៦៥១ - ១៦៩៩
  33. ១៦៥៤ នៅឆ្នាំ ១៦៥៥ អង្គសូរដែលមានបង្អែកពីក្សត្រីអង្គចូវ បានទៅពឹងទ័ពយួនដើម្បីវាយជាមួយទ័ពព្រះរាម (ពញាចន្ទ)។ ឆាកសង្គ្រាមជើងទឹកមួយបានផ្ទុះឡើងរវាងទ័ពយួន ដែលបញ្ជាដោយឧត្តមសេនីយអុង-ហ៊ាងធូ (អុង-បៀងធូ) និងទ័ពព្រះរាមនៅព្រែកតាទែន។ ព្រះរាមត្រូវទ័ពយួនចាប់បានហើយបញ្ជូនទៅឃុំឃាំងនៅក្រុងវ៉េ។ ដោយដឹងជាមុននូវគម្រោងការរបស់​យួន ដើម្បីវាយយកក្រុងឧដុង្គព្រមទាំងមានបំណងចង់ត្រួតត្រាប្រទេសកម្ពុជាទាំងមូល ទើបអង្គសូរ និងអង្គតន់រៀបចំទ័ពដើម្បីទប់ទល់ នៅក្រុងឧដុង្គដូចគេស្មានមែន ប៉ុន្តែត្រូវបរាជ័យ ដកទ័ពទៅវិញ។ ឧត្ដមសេនីយយួនអុង-ហ៊ាងធូ មានការក្ដៅក្រហាយ ព្រោះវាយយកក្រុងឧដុង្គមិនបាន ក៏ចុះទៅប្រទេសយួន ដើម្បីក្រាបបង្គំថ្វាយស្ដេចយួន អំពីភាពរមិលគុណរបស់ខ្មែរ លុះជ្រាបដូចនេះហើយ ស្ដេចង្វៀងក៏បានបញ្ជាឲ្យគេដោះលែងព្រះរាម ឲ្យមកច្បាំងជាមួយអង្គសូរ និងអង្គតន់វិញ ប៉ុន្តែចៃដន្យអាក្រក់ ស្ដេចអង្គនេះត្រូវសុគតនៅតាមផ្លូវដោយជំងឺ។
  34. ១៦៥៩ ឆ្នាំ ១៦៥៩ ពួកអ្នកគាំទ្រ ស្តេច អ៊ីប្រាហ៊ីម ងើបបេះបោរ តែត្រូវបានបង្រ្កាបវិញ ដែលមានប្រមាណ ៣០០០ នាក់ជាខ្មែរ និង ចាម ជាង ៧០០ នាក់ ភៀស ទៅប្រទេសសៀម។
  35. ១៦៥៩ អង្គសូរបានឡើងសោយរាជ្យចាប់ពីឆ្នាំ ១៦៥៩ ដល់ ១៦៧២។ ស្ដេចអង្គនេះត្រូវព្រះរាជសុណិសានាមស្រីជ័យជេដ្ឋា (បុត្រអង្គនន់ទី១) ធ្វើឃាតហើយឡើងសោយរាជ្យ (១៦៧២ - ១៦៧៣) ដោយយកអង្គឡីជាមហេសីអង្គសូរ ដែលត្រូវជាព្រះមាតុច្ឆាធ្វើជាមហេសី។ ប៉ុន្តែបទុមរាជាបានត្រូវមហេសីអង្គសូរទៅពឹងចាមឲ្យមកធ្វើឃាតម្ដងវិញ។ ប្រទេសខ្មែរកើតវឹកវរដោយវិបត្តិផ្ទៃក្នុង ដែលបណ្ដាលមកពីការល្មោភអំណាចឥតឈប់ឈរ។ ប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាមឥតស្រាកស្រាន្ត។ ពួកបរទេសដែលមករកស៊ីនៅស្រុកខ្មែរ នាំគ្នាំរត់ចោលហាងទំនិញ។ ឆ្លៀតឱកាសនេះ សៀមបានទាក់ទាញក្រុមហ៊ុនឥណ្ឌាខាងកើតរបស់អង់គ្លេសឲ្យមករកស៊ីនៅក្នុងប្រទេសសៀមវិញ ព្រោះប្រទេសសៀមមានសន្តិភាពល្អ។
  36. ១៦៦០ នាំ ១៦៦០ ដល់ ១៦៩២ ស្តេច ពោធិសួត្រ/ ពោធិសុទ្ធ ជាស្តេចទីមួយ កាន់សាសនាឥស្លាម។ ឆ្នាំ ១៦៧៥ ស្តេចចាម ឈ្មោះ ពោធិសុទ្ធ បានប្តូរទៅកាន់សាសនា ឥស្លាម និង និយាយភាសាឥស្លាមដែរ។ ចាប់តាំងពីពេលនោះមក អ្នកស្រាវជ្រាវរកឃើញថា ចាម បានលុបរូបមនុស្ស ចេញពី ទីសក្ការៈចោលទៅវិញ បំណងធ្វើឲ្យដូច សាសនាឥស្លាមពិតៗ !
  37. ១៦៩២ ឆ្នាំ ១៦៩២ ដល់ឆ្នាំ ១៦៩៧ កងទ័ពយួន វៀតណាម បានកានកាប់ទាំងស្រុកកំពង់ផែ នានារបស់ចម្ប៉ា។ លុះឆ្នាំ ១៦៩៣ មានស្តេចចាម និង ប្រជាជនប្រមាណ ៥,០០០ ភៀសខ្លួនចូលមកកម្ពុជា ម្តុំក្រុងលង្វែក ដោយបង្កើតជាសហគមន៍មួយដោយឡែក (សហគមន៍ ម៉ាឡេ) ខុសពី ពួកចាម ធម្មតា។
  38. ១៦៩៩ បាត់បង់ ខេត្តទួល​តា​មោក Tuol Ta Mouk Province Bình Phước ១៦៩៩
  39. ១៦៦៩ បាត់បង់ ខេត្តឈ្មោះថ្មី Chhmuh Thmei Province Tân An ១៦៦៩
  40. ១៦៦៩ បាត់បង់ ខេត្តព្រៃនគរ Prey Nokor Province Hồ Chí Minh ១៦៦៩ - ១៦៩៩
  41. ១៦៧២ ស្រីជ័យជេដ្ឋា សោយរាជ្យចាប់ពីឆ្នាំ១៦៧២ ដល់ ឆ្នាំ១៦៧៣
  42. ១៦៧៣ កែវហ្វាទី២ រឺអង្គជី សោយរាជ្យចាប់ពីឆ្នាំ១៦៧៣ ដល់ ឆ្នាំ១៦៧៥
  43. ១៦៧៣ នៅពេលដែលអង្គសូរសុគត ក្សត្រអង្គតន់ដែលជាអនុជ និងអង្គនន់ជាក្មួយ (កូនអង្គអិម) បានចុះទៅប្រទេសយួនដើម្បីសុំជំនួយទ័ព។ នៅពេលត្រឡប់ពីប្រទេសយួនមកវិញក្នុងឆ្នាំ ១៦៧៣ ក្សត្រទាំងពីរអង្គបានឃើញក្សត្រអង្គជីដែលត្រូវជាបុត្រច្បងរបស់អង្គសូរ កំពុងស្ថិតនៅក្នុងរាជសម្បត្តិនៅឡើយ ក៏កើតក្ដីត្រេកអរឥតឧបមា ព្រោះឃើញក្រុមញាតិវង្សរបស់ទ្រង់បានឡើងសោយរាជ្យ។ តែផ្ទុយទៅវិញ អង្គជីបែរជាមិនសប្បាយព្រះទ័យកើតក្ដីព្រួយបារម្ភព្រោះខ្លាចក្សត្រទាំងពីរលើកទ័ពយួនមក​ក្នុងពេលនេះដើម្បីដណ្ដើមរាជ្យសម្បត្តិទៅវិញ។ ការភ័ន្តច្រឡំនេះ បានតម្រូវឲ្យស្ដេចអង្គជីលើកទ័ពច្បាំងជាមួយអង្គតន់ជាមា និងអង្គនន់ជាប្អូន។ ទ័ពទាំងសងខាងបានប៉ះទង្គិចគ្នាយ៉ាងសាហាវ។ សង្គ្រាមចេះតែបន្តទៅមិនទាន់ដឹងឈ្នះចាញ់។ ចំណែកឯអង្គតន់បានប្រឈួនជាទម្ងន់ហើយក៏សុគតទៅ ដោយទុកឲ្យអង្គនន់ជាក្មួយបញ្ជាទ័ពជំនួស។ ឯស្ដេចអង្គជីក៏បានសុគតនៅឆ្នាំ ១៦៧៥ រួចព្រះអនុជនាមអង្គស៊ូក៏បានឡើងសោយរាជ្យជំនួស។ ស្ដេចអង្គនេះបានធ្វើឲ្យទ័ពយួនបរាជ័យ ហើយអង្គនន់ក៏បានរត់ទៅជ្រកកោនក្នុងប្រទេសយួនវិញ។ ប្រាំឆ្នាំក្រោយមក អង្គនន់បានត្រឡប់មកតាំងទីបន្ទាយជាថ្មីនៅជ្រោយចង្វាទល់មុខភ្នំពេញ រួចទើបចាប់ផ្ដើមវាយរំខានទីក្រុងឧដុង្គឥតឈប់ឈរ ប៉ុន្តែមិនបានទទួលជ័យជំនះធំដុំឡើយ។ អង្គស៊ូ បានទៅគង់នៅក្នុងរាជវាំងសំរោងទងដែលស្ថិតនៅចម្ងាយ ៣០ គីឡូម៉ែតពីឧដុង្គ ទុកតែព្រះមាតាឲ្យគង់នៅក្រុងឧដុង្គ។ អង្គនន់បានវាយចូលឧដុង្គបាននៅឆ្នាំ ១៦៨៤ រួចក៏ចាប់មាតាអង្គស៊ូមកឃុំទុកនៅក្នុងបន្ទាយជ្រោយចង្វារ។ ប៉ុន្តែក្រោយមកអង្គស៊ូបានចូលទៅរំដោះមាតាចេញដោយគ្មានការបង្ហូរឈាម។
  44. ១៦៧៥ ជ័យជេដ្ឋាទី៣ សោយរាជ្យចាប់ពីឆ្នាំ១៦៧៥ ដល់ ១៦៨៨, ១៦៨៨ ដល់ ១៦៩៥, ១៦៩៦ ដល់ ឆ្នាំ១៦៩៩,១៧០០ដល់ ១៧០២,១៧០៣ដល់១៧០៦
  45. ១៦៩៥ នរាយណ៍រាមាធិបតីទី២ ឧទ័យរាជាអង្គយ៉ង សោយរាជ្យចាប់ពីឆ្នាំ១៦៩៥ ដល់ ឆ្នាំ១៦៩៦
  46. ១៦៩៩ អង្គអិម សោយរាជ្យចាប់ពីឆ្នាំ ១៦៩៩ ដល់១៧០០, ឆ្នាំ១៧១០ ដល់ ១៧២២
  47. ១៧០២ ធម្មរាជាទី៣ សោយរាជ្យចាប់ពីឆ្នាំ១៧០២ ដល់ ១៧០៣, ១៧០៦ ដល់ ១៧០៩, ១៧៣៨ ដល់ ឆ្នាំ១៧៤៧
  48. ១៧០៦ ឧទ័យរាជាទី៣ សោយរាជ្យចាប់ពីឆ្នាំ១៧០៦ ដល់ ឆ្នាំ១៨៣៤
  49. ១៧០៧ បាត់បង់ ខេត្តទឹកខ្មៅ Toek Khmao Province Cà Mau ១៧០៧
  50. ១៧០៧ បាត់បង់ ខេត្តក្រមួនស Kramuon Sa Kiên Giang ១៧០៧-១៧១៥ ១៧៥៧ - ១៧៥៨
  51. ១៧០៧ បាតបង់ ខេត្តពាម Peam Province Hà Tiên ១៧០៧ - ១៧១៥
  52. ១៧១៥ បាត់បង់ ខេត្តមាត់ជ្រូក Moat Chrouk Province Châu Đốcចន្លោះ ១៧១៥ - ១៧៥៧
  53. ១៧១៥ បាត់បង់ ខេត្តពាមបារាជ Peam Barach Province Long Xuyên ១៧១៥ - ១៧៥៧
  54. ១៧២២ សត្ថាទី២ សោយរាជ្យចាប់ពីឆ្នាំ១៧២២ ដល់ ១៧២៩, ១៧២៩ ដល់ ១៧៣៧ ដល់ ឆ្នាំ១៧៣៩
  55. ១៧៣១ បាត់បង់ ​ខេត្តមេ​ស Mei Sar Province Tiền Giang ១៧៣១ - ១៧៣២
  56. ១៧៣១ បាត់បង់ ខេត្តកោះគង Province Gò Công ១៧៣១
  57. ១៧៣១ បាត់បង់ ខេត្តព្រះត្រពាំង Preah Trapeang ProvinceTrà Vinh ចន្លោះ ១៧៣១ - ១៧៥៨
  58. ១៧៣១ បាត់បង់ ខេត្តលង់ហោរ Lung Haor Province Vĩnh Long ១៧៣១ - ១៧៣២
  59. ១៧៣២ បាត់បង់ ខេត្តកំពង់ឫស្សី Kampong Russei Province Bến Tre ១៧៣២
  60. ១៨៣៤ ក្សត្រីអង្គម៉ី សោយរាជ្យចាប់ពីឆ្នាំ១៨៣៤ ដល់ ឆ្នាំ១៨៤០
  61. ១៨៤០ អង្គដួង សោយរាជ្យចាប់ពីឆ្នាំ១៨៤០ ដល់ ឆ្នាំ១៨៦០។
  62. ១៧៤៧ ធម្មរាជាទី៤ សោយរាជ្យចាប់ពីឆ្នាំ១៧៤៧
  63. ១៧៤៨ អង្គទង សោយរាជ្យចាប់ពីឆ្នាំ១៧៤៧ ដល់ ឆ្នាំ១៧៤៨,១៧៥៦ ដល់១៧៥៧
  64. ១៧៤៩ អង្គស្ងួន សោយរាជ្យចាប់ពីឆ្នាំ១៧៤៩ ដល់ ឆ្នាំ១៧៥៥
  65. ១៧៥៧ បាត់បង់ ខេត្តផ្សារ​ដែក Phsar Dek Province Sa Đéc ១៧៥៧
  66. ១៧៥៨ ឧទ័រាជាទី២ សោយរាជ្យចាប់ពីឆ្នាំ១៧៥៨ ដល់ ឆ្នាំ១៧៧៥
  67. ១៧៥៨ បាត់បង់ ខេត្តព្រែកឫស្សី Prek Russei Province Cần Thơ & Vị Thanh ១៧៥៨
  68. ១៧៥៨ បាត់បង់ ខេត្តឃ្លាំង Mei Sar Province Sóc Trăng ១៧៥៨
  69. ១៧៦៩ បាត់បង់ ខេត្តកំពង់គោ Kampong Ko Province Long An ១៧៦៩
  70. ១៧៧០ បាត់បង់ ខេត្តរោងដំរី Raung Damrei Province Tây Ninh ១៧៧០
  71. ១៧៧៥ អង្គនន់ សោយរាជ្យចាប់ពីឆ្នាំ១៧៧៥ ដល់ ឆ្នាំ១៧៧៩
  72. ១៧៨៣  ឆ្នាំ ១៧៨៣ ស្ដេចសៀមបានតែងតាំងមន្ត្រីបីនាក់ មានឈ្មោះ បែន កែប និងកន ដោយខុសច្បាប់ ឲ្យធ្វើជាចៅហ្វាយខេត្តបាត់ដំបង និងពោធិ៍សាត់។ ដើម្បីបំពេញបំណងចៅហ្វាយសៀម មន្ត្រីទាំងនោះក៏បានសរសេរសំបុត្រមួយដោយចាត់ឲ្យមន្ត្រីសៀមយកមកថ្វាយព្រះអង្គអេងនៅឧដុង្គ មានសេចក្តីថា យើងទាំងអស់គ្នាប្រាថ្នាចង់ឲ្យព្រះចៅសៀមផ្ញើសារមកឲ្យស្ដេចស្រុកខ្មែរ ដើម្បីបញ្ចូលខេត្តបាត់ដំបង មហានគរ និងចុងកាល់ ទៅក្នុងទឹកដីសៀមដើម្បីជាកិច្ចតបស្នងដល់ព្រះចៅសៀម ដែលបានចិញ្ចឹមបីបាច់ថែរក្សាព្រះអង្គ (អង្គអេង) នៅពេលដែលព្រះអង្គបានរស់នៅក្នុងស្រុកសៀម។ លុះអានសំបុត្រនោះចប់ហើយ ព្រះអង្គអេង មានការក្ដុកក្ដួលក្នុងព្រះទ័យដោយនឹកស្ដាយទឹកដីយ៉ាងក្រៃលែងរួចក៏បាន​ផ្ញើរសារត្រឡប់ទៅឲ្យសៀមវិញដែលមានសេចក្តីថា ខេត្តទាំងនេះរួមគ្នាបានជាទឹកដីមួយភាគធំរបស់ប្រទេសកម្ពុជា បើខ្មែរលើកខេត្តទាំងនោះទៅឲ្យព្រះចៅសៀម នោះប្រទេសកម្ពុជានៅសល់តែចម្រៀកដីមួយដ៏តូច មិនសក្ដិសមឈ្មោះជាប្រទេសឡើយ។ ចម្លើយរបស់ស្ដេចអង្គអេង ធ្វើឲ្យព្រះចៅរាមាទី១ ក្រេវក្រោធជាខ្លាំង រួចក៏ប្រើពាក្យគំរាមកំហែងនៅក្នុងសារមួយដែលផ្ញើជាលើកចុងក្រោយថា បើមហាក្សត្រខ្មែរមិនព្រមកាត់ខេត្តទាំងនោះទៅឲ្យសៀមទេនោះ ប្រទេសយើងទាំងពីរនឹងក្លាយជាសត្រូវនឹងគ្នា។ ប្រទេសកម្ពុជាពេលនោះបានបាត់បង់ពួកមន្ត្រីដែលមានសមត្ថភាព និងស្មោះត្រង់ ចំណែកឯវិស័យការពារប្រទេស យើងក៏គ្មានទ័ពសម្រាប់ការពារខ្លួនទប់ទល់នឹងការវាយលុកណាមួយពីខាងក្រៅ។ ចំណែក​ឯវិស័យសេដ្ឋកិច្ចទៀតសោត បានធ្លាក់ចុះដុនដាបដោយសង្គ្រាមក្នុងស្រុក។ កត្តាអស់ទាំងនេះដែលធ្វើឲ្យព្រះអង្គពុំហ៊ានតបតនឹងការលោភលន់របស់សៀម ក៏សូមអង្វរឲ្យព្រះចៅ​សៀមយកខេត្តទាំងនោះតែក្នុងខណៈដែលព្រះចៅសៀម (រាមាទី១) មានព្រះជន្មនៅឡើយ។ លុះដល់ព្រះអង្គសុគត ខ្មែរសុំយកខេត្តនេះមកបញ្ចូលក្នុងនគរកម្ពុជាដូចដើមវិញ។ ខេត្តទាំងនោះត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមនៅឆ្នាំ ១៧៩៥ ដោយសារមន្ត្រីក្បត់ជាតិល្ងង់ខ្លៅឆ្កួតវង្វេងនឹងបុណ្យសក្តិ ភ្លេចគិតដល់កំណើតខ្លួន។
  73. ១៧៧៩ អង្គអេង សោយរាជ្យចាប់ពីឆ្នាំ១៧៧៩ ដល់ ឆ្នាំ១៧៩៦
  74. ១៧៧៩ នៅចុងឆ្នាំ ១៧៧៩ ព្រះអង្គអេងបានត្រូវលើកឲ្យគ្រងរាជ្យក្នុងព្រះជន្ម​ ៧ ព្រះវស្សា។ ប៉ុន្តែកិច្ចការផែនដីស្ថិតនៅក្នុងដៃចៅហ្វ៊ាមូទាំងអស់។
  75. ១៧៩០ ឆ្នាំ ១៧៩០ ពួកចាមធ្វើបដិវត្តន៍នៅ តៃ សឺន ជាមួយពួក វៀតណាម ទទួលបរា៉ជ័យ ក៍នាំប្រជាជនដ៍ច្រើនដំផុត មកកម្ពុជា ដែលឆ្នាំ ១៨៣១ ពួកគេបានសាងសង់វិហារធំជាងគេ មួយនៅ ច្រាំង ចំរៈ គឺវិហារ Noor Alishan  ពួកគេមិនចូលរួមជាមួយ សហគមន៍ខ្មែរទេ ជាពិសេស ក្នុងពេល ទ័ពយួន ឈ្លានពានកម្ពុជាឆ្នាំ ១៨៣០  គេរើសទាហាន បានតែទាហាន ស៊ីឈ្នួលចាម ប៉ុណ្ណោះ។
  76.  ១៧៩៤ ព្រះអង្គអេងបានរៀបអភិសេកនៅក្នុងព្រះជន្ម ២២ វស្សានៅទីក្រុងបាងកក។ គ្រឿងបញ្ចក្សេតជាពិសេសគឺព្រះខ័ឌ្គរាជ្យដែលចៅហ្វ៊ាបែនបានលួចយកទៅឲ្យសៀម ក៏ត្រូវបង្វិលមកឲ្យខ្មែរវិញ នៅដើមខែ មីនា ១៧៩៤។ ព្រះអង្គអេងទ្រង់យាងចូលមកក្នុងនគរតាមផ្លូវគោកឆ្លងកាត់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង អស់រយៈពេល ២១ ថ្ងៃ។ នៅសងខាងផ្លូវមានប្រជារាស្ត្រឈរទទួលស្វាគមន៍ហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។ នៅរាជវាំងឧដុង្គ ពួកមន្ត្រីបាននាំគ្នារៀបចំពិធីទទួលយ៉ាងអឹកធឹក ដើម្បីទទួលព្រះមហាក្សត្រថ្មី។ ប៉ុន្តែមានមន្ត្រីក្បត់ខ្លះដូចជា បែន កែប និងកន ដូចជាពុំសូវពេញចិត្ត ក៏ធ្វើជាទទួលរាក់ទាក់ទាំងបង្ខំចិត្ត។ នៅក្នុងរជ្ជកាលព្រះអង្គ ប្រជារាស្ត្រនៅក្នុងនគរហាក់ដូចជាបានសុខស្រួល លើកលែងតែខេត្តភាគខាងត្បូង រាស្ត្រខ្មែរត្រូវរងទុក្ខវេទនាដោយសារគូបដិបក្ខយួន គឺពួកចលនាតៃសឺន និងពួកស្ដេចង្វៀនតែងតែយកប្រទេសខ្មែរធ្វើជាសមរភូមិ។ ប្រជារាស្ត្រខ្មែរត្រូវជាប់កំណែនទ័ព ដោយសារស្ដេចខ្មែរកែនទៅជួយយួន ខ្មែរជាអ្នកផ្ដល់ស្បៀង និងដឹកជញ្ជូនឲ្យយួន។ បក្សពួកយួនដែលឈ្លោះគ្នានៅលើទឹកដីខ្មែរ បានបង្កវិនាសកម្មដល់អាយុជីវិត ទ្រព្យសម្បត្តិ ដុតបំផ្លាញផ្ទះសម្បែង និងឆក់ប្លន់ទ្រព្យសម្បត្តិរបស់ខ្មែរឥតឈប់ឈរ។ ជួនកាលទៀតសមរភូមិបានធ្វើឡើងនៅរដូវវស្សា នាំឲ្យការស្ទូងដករាំងស្ទះ បណ្ដាលឲ្យខ្មែរដាច់ស្បៀងគ្មានអ្វីចិញ្ចឹមគ្រួសាររហូតដល់ដាច់ពោះស្លាប់ក៏មាន។
  77. ១៧៩៦ ព្រះបាទអង្គឌួង (ឆ្នាំ១៧៩៦-ឆ្នាំ១៨៦០) ព្រះហរិរក្សារាមាឥស្សរាធិបតីអង្គឌួង ឬព្រះបាទអង្គអង្គឌួងត្រូវជាព្រះរាជបុត្រពៅរបស់ព្រះបាទនរាយណ៍រាជាទី៣ អង្គអេង។ ព្រះបាទអង្គឌួងត្រូវបាននាយម៉ឺនសព្វមុខមន្ត្រី និងពញាបឌិនតេជោ យាងព្រះអង្គឱ្យឡើងសោយរាជ្យសម្បត្តិ។ ព្រះអង្គបានទៅគង់នៅ ព្រះបរមរាជវាំងឃ្លាំងស្បែក ដែលប្រជារាស្រ្តសង់ថ្វាយព្រះអង្គនៅក្បែរ​ពញាឭ។
  78. ១៧៩៦  ខែ មីនា ១៧៩៦ ព្រះអង្គអេងបានផ្ទេរកិច្ចការប្រទេសទៅឲ្យឧបរាជប៉ុក រួចក៏យាងទៅកាន់រាជធានីបាងកក ក្នុងបំណងសុំឲ្យព្រះចៅសៀមប្រគល់ខេត្តខ្មែរមកវិញ។ តែស្ដេចសៀមធ្វើឫកក្រអឺតក្រទមមិនព្រមស្ដាប់សេចក្ដីទទូចអង្វរឡើយ។ បន្ទាប់ពីគង់នៅប្រទេសសៀមមិនបានផ្លែផ្កាមកព្រះអង្គក៏បានយាងនិវត្តន៍ចូលប្រទេសវិញ នៅខែ ឧសភា ឆ្នាំ ១៧៩៦។ ប្រាំពីរខែក្រោយមក ព្រះអង្គក៏សុគតនៅរាជធានីឧដុង្គដោយជំងឺគ្រុនចាញ់។ ចាប់ពីឆ្នាំ ១៧៩៦ ដល់ ១៨០៥ មក កិច្ចការប្រទេសស្ថិតនៅក្នុងដៃចៅហ្វ៊ាប៉ុក។ មន្ត្រីប៉ុកបានបញ្ជាឲ្យគេសង់ចេតិយ៍នៅលើកំពូលភ្នំឧដុង្គប៉ែកខាងកើតសម្រាប់ដាក់​អដ្ឋិធាតុព្រះអង្គអេង។ ពេលព្រះអង្គអេងចូលទិវង្គត ព្រះអង្គចន្ទជារាជបុត្រទើបតែមានព្រះជន្មបាន ៦ វស្សា ដូចនេះកិច្ចការប្រទេសជាតិត្រូវមន្ត្រីប៉ុកជាអ្នកទទួលបន្ទុក។
  79. ១៨០៦ ព្រះអង្គចន្ទដែលជាបុត្ររបស់ព្រះបាទអង្គអេង បានរៀបអភិសេកនៅឆ្នាំ ១៨០៦ នៅទីក្រុងបាងកក ដែលមាននាមសម្រាប់រាជ្យថាឧទ័យរាជា។ ព្រះអង្គត្រូវយាងមកសោយរាជ្យនៅឧដុង្គវិញ។ នៅស្រុកសៀមឯនោះវិញ ស្ដេចសៀមឈ្មោះតាកស៊ីនបានចូលទិវង្គតនៅឆ្នាំ ១៨០៩។ រាជសម្បត្តិត្រូវប្រគល់ឲ្យបុត្រឈ្មោះរាមាទី២។ ព្រះអង្គចន្ទទ្រង់បានចាត់ព្រះអនុជ និងមន្ត្រីខ្មែរខ្លះទៅចូលរួមក្នុងពិធីបុណ្យសពស្ដេចសៀម។ ចំណែកឯនៅខេត្តបាត់ដំបងឯណោះវិញ អភ័យ​ធីបែសបែនបានស្លាប់នៅឆ្នាំ ១៨០៩ ដែរ។ ព្រះចៅរាមាទី២ បានតែងតាំងកូនប្រុសមន្ត្រីបែន ឈ្មោះវិបុលរាជបែន ជាចៅហ្វាយខេត្តបាត់ដំបងជំនួសឪពុក។ ការតែងតាំងមន្ត្រីថ្នាក់ខេត្តនេះបានស្ដែងឲ្យឃើញការកាន់កាប់ខេត្តភាគខាងលិចយ៉ាងស៊ប់ ដោយបង្កើតបែបផែនរដ្ឋបាលតាមបែបសៀម។ នៅឆ្នាំ ១៨១០ ព្រះអង្គចន្ទបានទទួលដំណឹងពីអយ្យកោថា មានមន្ត្រីពីរនាក់ឈ្មោះក្រឡាហោមមឿង និងចក្រីកែប បានផ្សំគំនិតគ្នាដើម្បីធ្វើឃាតព្រះអង្គ។ ជ្រាបដូចនេះហើយ ស្ដេចអង្គចន្ទបានប្រគល់កិច្ចការទៅឲ្យមន្ត្រីតីរៀបចំផែនការសម្លាប់មន្ត្រីទាំងពីរនាក់។ ពេលនោះតីបានទៅពឹងជ្វាម្នាក់ឈ្មោះទួនវ៉ា។ រឿងអាស្រូវនេះបានលេចឮទៅដល់ប្រជារាស្ត្រទូទាំងនគរ ដែលកើតក្ដីអាណិតអាសូរដល់មន្ត្រីទាំងពីរនេះ ព្រោះគេយល់ថាជាមន្ត្រីល្អ។ 
  80. ១៨១៥ នៅក្នុងរជ្ជកាលព្រះអង្គចន្ទ មានព្រឹត្តិការណ៍មួយកើតឡើងក្នុងខេត្តកំពង់ចាម។ យួនឈ្មោះឧត្ដមសេនីយអុងតាគុនបានបញ្ជាឲ្យអង្គចន្ទកាប់ឈើហ៊ុបល្អៗ នៅភ្នំហាន់ជ័យ ដើម្បីយកទៅស្រុកយួន។ ប្រជារាស្ត្រខ្មែរត្រូវជាប់កំណែនទាំងមនុស្ស ទាំងសត្វដើម្បីយកទៅកាប់ឈើ ចាំងឈើ និងដឹងជញ្ជូន។ យួនបានប្រើខ្មែរដោយវាយវាត់នឹងរំពាត់ បង្ខំឲ្យធ្វើការតាំងពីព្រលឹមទល់ព្រលប់ ទាំងមនុស្សទាំងសត្វអស់រយៈពេលពី ៥ ទៅ ៦ ខែ រហូតងាប់សត្វពាហនៈអស់។ ចំណែកឯមនុស្សវិញ អ្នកខ្លះក៏ស្លាប់ដោយជំងឺគ្រុនចាញ់ និងរាករូស អ្នកខ្លះត្រូវឈឺបាក់កម្លាំង ដោយសារការងារធ្ងន់ធ្ងរពេក។ នៅចំពោះមុខទារុណកម្មនេះ គេពុំឃើញមានស្ដេច ឬមន្ត្រីណាហ៊ានបញ្ចេញប្រតិកម្មអ្វីឡើយ។
  81. ១៨១៥ ព្រឹត្តិការណ៍មួយទៀតដែលគួរឲ្យខ្មែរឈឺចាប់ គឺយួនបានកែនកម្មករខ្មែរឲ្យជីកព្រែកពីរនៅឆ្នាំ ១៨១៥ ឧត្ដមសេនីយអុងតាគុនបានបញ្ជាព្រះអង្គចន្ទកែនរាស្ត្រខ្មែរឲ្យ ជីកព្រែកវិញតេ ខ្មែរហៅថាព្រែកជីក ឬព្រែកយួនដែលភ្ជាប់ពីមាត់ជ្រូក ទៅពាម ទម្លាក់ទៅក្នុងសមុទ្រចិនមានប្រវែង ៥៣ គីឡូម៉ែត ទទឹង ៣៣ ម៉ែត។ ព្រែកជីកមួយទៀត ឈ្មោះព្រែកវិញអាន ខ្មែរហៅថាឡុងសែន ភ្ជាប់ពីទន្លេបាសាក់ទៅមេគង្គមានប្រវែង ១៤ គីឡូម៉ែត។ យួនបានបែងចែករាស្ត្រខ្មែរជាក្រុម ហើយបង្ខំឲ្យខ្មែរធ្វើការតាំងពីព្រលឹមទល់ព្រលប់មិនអាចឈប់សម្រាកបាន។ នៅពេលនោះហើយ ដែលគេហៅថាសម័យតែអុង ព្រោះយួនយកខ្មែរទៅកប់ទាំងរស់យកក្បាលធ្វើជាមុំចង្ក្រាន។ រីឯបាយទឹកដាំនឹងទឹកមានជាតិកំបោរ ធ្វើឲ្យមានជំងឺរាករូសរហូតដល់ស្លាប់។ ដោយខ្វះទឹកស្អាតទទួលទាន ខ្មែរមួយចំនួនត្រូវស្លាប់នៅលើការដ្ឋានគួរឲ្យអាណោចអាធ័ម។ ពេលជីកព្រែករួច យួនក៏បង្ហូរទឹកចូលមិនឲ្យខ្មែរដឹង បណ្ដាលឲ្យខ្មែរស្លាប់ជាច្រើនដោយសារលង់ទឹក។ រឿងដែលគ្រោះថ្នាក់ចំពោះប្រទេសជាតិ គឺនៅក្រោយពេលស្ដេចអង្គចន្ទសុគតនៅឆ្នាំ ១៨៣៤ ព្រោះស្ដេចអង្គនេះគ្មានបុត្រាដើម្បីស្នងរាជ្យមានតែបុត្រី ៤ អង្គ គឺក្សត្រីអង្គប៉ែន អង្គម៉ី អង្គពៅ និងអង្គស្ងួន ដែលមិនអាចមានកម្លាំងទប់ទល់នឹងល្បិចលេបត្របាក់ទឹកដីរបស់យួនបាន។ ចំណែកព្រះអង្គអឹម និងអង្គឌួងត្រូវសៀមនាំយកទៅឃុំឃាំងនៅបាងកក។
  82. ១៨១៦ ព្រែកជីកវិញតេ ត្រូវបានជីកនៅឆ្នាំ១៨១៦ ដែលខ្មែរចាំមិនភ្លេចសោះ គឺមេទ័ពយួន បញ្ជាខ្មែរ  កែនកម្កាំង៥០០០នាក់ និង យួន ៥០០០នាក់ អោយជីកព្រែកនោះ ដែលមានបណ្ដោយ ៥៣គីឡូម៉ែត្រ ទទឹង ៣៣ម៉ែត្រ ជម្រៅ ២ម៉ែត្រ ៦០សង់ទីម៉ែត្រ ស្ទើរគ្រប់ទីកន្លែងគឺចាប់ពី ខេត្តមាត់ជ្រូក ទៅដល់ ខេត្តពាម ដែលយួនហៅថា ព្រែកជីកវិញតេ។ ការជីកព្រែកនេះគឺ ក្នុងគោលបំណង លេបយកទឹកដីខ្មែរ អោយចែកជាខ្មែរកណ្ដាល និងខ្មែរកម្ពុជាក្រោម ងាយស្រួលគ្រប់គ្រង។ រួចធ្វើជាព្រំប្រទល់ដែនដីខ្មែរ និង ដែនដីកូសាំងស៊ីនផង ហើយយួនចាត់ទុកដីណាដែលនៅខាងត្បូងព្រែកជារបស់ខ្លួន។ក្នុងរាជ្យព្រះបាទ អង្គចន្ទទី២(ព្រះឧទ័យរាជា) ឆ្នាំ១៨០៦ ដល់ ឆ្នាំ១៨៣៤ រួចបន្តដល់ រាជ្យក្សត្រីអង្គម៉ី ឆ្នាំ១៩៣៤ ដល់់ ឆ្នាំ១៨៤០ទើបជិកចប់សព្វគ្រប់។
  83. ១៨១៩ នៅក្នុងការគ្រប់គ្រងរបស់ខ្លួនមន្ត្រីប៉ុកបានលើកទ័ពទៅជួយសៀម នៅពេលដែលស្ដេចភូមាឈ្មោះ ប៉ូដាវប៉ាយា វាយលុកប្រទេសសៀមពីប៉ែកខាងជើងនៅចន្លោះឆ្នាំ ១៧៨២ - ១៨១៩។ ស្ដេចយួនក៏បានបញ្ជាឲ្យខ្មែរកែនទ័ពចំនួន ១០ ពាន់នាក់នៅឆ្នាំ ១៧៩៩ នៅតាមខេត្តព្រៃវែង បាភ្នំ រំដួល និងស្វាយទាប បញ្ជាដោយឧកញ៉ាវាំងឈ្មោះឡុង ដើម្បីជួយស្ដេចង្វៀង ប្រឆាំងនឹងចលនាតៃសឺន។ ទ័ពខ្មែរធ្វើដំណើរកាត់ប្រទេសទៅទិសខាងជើងតាមតំបន់ព្រៃក្រាស់ដែលសម្បូរជំងឺគ្រុនចាញ់ រួចចុះមកតាមទិសខាងជើងក្នុងខេត្តង៉ែអាន ដោយបានធ្វើឲ្យទ័ពតៃសឺនបរាជ័យ រួចក៏ត្រឡប់មកប្រទេសវិញនៅឆ្នាំ ១៨០២។
  84. ១៨៣៣ ប្រទេស​អណ្ណាម ដែល​ធ្លាប់​បាន​គ្រប់គ្រង​មក​លើ​ខ្មែរ​ផ្តាច់​មុខ តាំង​ពី​ឆ្នាំ​១៨៣៣ មក គេ​មិន​សុខ​ចិត្ត​ឲ្យ​មាន​ព្រះមហាក្សត្រ​ដែល​គេ​យល់​ថា ស្ថិត​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​សៀម តែ​ម្នាក់​ឯង​ឲ្យ​ឡើង​សោយរាជ្យ​នៅ​កម្ពុជា នោះ​ទេ។ ក្នុង​រយៈពេល ៧​ឆ្នាំ ពោល​គឺ​ពី​ឆ្នាំ​១៨៤០ ដល់​ឆ្នាំ​១៨៤៧ យួន បាន​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​យ៉ាង​ណា​គ្រប់គ្រង​កម្ពុជា ឡើង​វិញ ព្រោះ​ការ​ដែល​គេ​បាន​របូត​កម្ពុជា ចេញ​ពី​កណ្ដាប់​ដៃ ដោយសារ​ការ​បះបោរ​របស់​ខ្មែរ បាន​ធ្វើ​ឲ្យ​គេ​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង រហូត​ដល់​មន្ត្រី​កំពូល​របស់​អណ្ណាម ឈ្មោះ ទ្រឿង មិញយ៉ាង បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន ដោយ​តូច​ចិត្ត​ថា ខ្លួន​មិន​អាច​គ្រប់គ្រង​យក​កម្ពុជា បាន និង​ម្យ៉ាង​ប្រហែល​ជា​ខ្លាច​អធិរាជ​អណ្ណាម ស្តី​បន្ទោស​ទៀត​ផង។
  85. ១៨៣៤ យួនបានលើកក្សត្រីអង្គម៉ី (១៨៣៤ - ១៨៤០) ឲ្យឡើងសោយរាជ្យ នៅកោះស្លាកែត ។ ប៉ុន្តែកិច្ចការប្រទេសជាតិត្រូវធ្លាក់ទៅក្នុងដៃឧត្ដមសេនីយយួន ឈ្មោះទ្រឿងមិញយ៉ាង។ យួនបានរៀបចំប្រព័ន្ធរដ្ឋបាលខ្មែរជាថ្មីទៅតាមបែបផែនរដ្ឋបាលយួន តាំងពីថ្នាក់ខេត្តដល់ស្រុក ព្រមទាំងយកពន្ធដារធ្ងន់ធ្ងរពីប្រជារាស្ត្រខ្មែរ។ ខេត្តខ្មែរនីមួយៗត្រូវប្ដូរឈ្មោះពីខ្មែរទៅយួន គ្រប់គ្រងដោយចៅហ្វាយខេត្តខ្មែរម្នាក់ និងអមដោយមន្ត្រីយួនម្នាក់ ដើម្បីងាយស្រួលក្នុងការអនុវត្តតាមផែនការលេបទឹកដី។ ឧទាហរណ៍ ខេត្តសំរោងទង ទៅជា ឡុងតូន ឧដុង្គទៅជាបាកកូណាម ស្រុកឃ្លាំង ទៅជាស្រុកត្រាំង ភ្នំពេញទៅជាណាមវ៉ាង។ យួនអនុវត្តផែនការលុបបំបាត់ប្រពៃណី និងវប្បធម៌ខ្មែរចោលដូចជាបង្ខំខ្មែរឲ្យស្លៀកពាក់អាវផាយ បំបាត់ព្រះពុទ្ធសាសនាបែបហីនយាន ឲ្យមកកាន់មហាយានដូចយួនដែរ គឺកោរសក់ទុកចិញ្ចើម ប្ដូរចីពរទៅស្លៀកពាក់ខោអាវផាយពណ៌ឈាមជ្រូក ពេលសូត្រធម៌មានវាយត្រដោកផង ដែលខ្មែរតែងហៅថា វាយក្បាលត្រី។ ពេលនោះមានមន្ត្រីខ្មែរ និងអ្នកស្នេហាជាតិខ្មែរបានងើបបះបោរ ហើយត្រូវយួនសម្លាប់ឥតញញើតដៃ។ យួនបានចាប់​ក្សត្រីទាំងបីអង្គយកទៅខេត្តលង់ហោរ។ ចំណែកឯក្សត្រីអង្គប៉ែនត្រូវយួនធ្វើឃាតដោយ​ចោទថាចូលដៃនឹងសៀម។ ដំណឹងនេះមិនស្ងាត់ឡើយ ខ្មែរក្នុងនគរនាំគ្នាបះបោរព្រោះយល់​ថាយួន ចង់រំលាយនគរខ្មែរឲ្យសាបសូន្យ រួចក៏នាំគ្នាទៅកាប់សម្លាប់យួនអស់ជាច្រើន។ ដោយយល់ស្ថានភាពប្រទេសជាតិធ្លាក់ក្នុងភាពអស់សង្ឃឹម ទើបពួកនាម៉ឺនសព្វមុខមន្ត្រី និងប្រជារាស្ត្របានមូលមតិគ្នាយាងក្សត្រអង្គឌួងឲ្យវិលពីប្រទេសសៀមចូលព្រះនគរ ដើម្បីបង្រួបបង្រួមជាតិ និងកសាងប្រទេសឡើងវិញ។
  86. ​១៨៣៤ ពោលគឺ​ប្រមាណ​ជា ៣០ឆ្នាំ​មុនពេល​បារាំង​ចូល​មក​ដាក់​អាណានិគម​នៅ​ឥណ្ឌូចិន កម្ពុជា​បាន​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​​ស្ទើរតែ​ទាំងស្រុង (លើកលែងតែ​ស្រុកទ្រាំង ដែល​បាត់បង់​នៅ​ឆ្នាំ​១៨៤០)
  87. ១៨៤០ តាម​ការ​ស្នើសុំ​របស់​ប្រជានុរាស្ត្រ និង​មន្ត្រី​ខ្មែរ ព្រះបាទ​អង្គឌួង ត្រូវ​បាន​ស្ដេច​សៀម អនុញ្ញាត​ឲ្យ​យាង​ចូល​មក​កម្ពុជា នៅ​ឆ្នាំ​១៨៤០ ដើម្បី​ឲ្យ​ព្រះអង្គ​ឡើង​សោយរាជ្យ​បន្ត​ពី​ក្សត្រី​អង្គម៉ី ដែល​ត្រូវ​បាន​អណ្ណាម លើក​បន្តុប។ តែ​ទោះ​យ៉ាង​ណា​ក៏ដោយ គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​១៨៤៧ ទើប​ព្រះបាទ​អង្គឌួង អាច​ឡើង​គ្រងរាជ្យ​ជា​ផ្លូវ​ការ ដោយ​មាន​ការ​យល់​ព្រម​ទាំង​ពីរ​ភាគី​សៀម និង​អណ្ណាម។
  88. ១៨៤០ ឆ្នាំ ១៨៤០ ព្រះអង្គឌួងបានគ្រងរាជ្យនៅ វាំងស្បែក ស្រុកពញាឮ លុះដល់ឆ្នាំ ១៨៤៧ ទើបទ្រង់បានត្រូវអភិសេកឲ្យឡើងសោយរាជ្យជាព្រះមហាក្សត្រនៅឧដុង្គ។ ក្នុងនាមជាព្រះរាជាដែលគិតដល់អាយុជីវិតជាតិ ព្រះអង្គមានព្រះទ័យសោកស្ដាយជាខ្លាំង នៅពេលទ្រង់ជ្រាបថាមានទឹកដីខ្មែរជាច្រើនបាត់បង់ទៅសៀម និងយួន។ ប៉ុន្តែដោយប្រទេសខ្មែរស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយ និងខ្ទេចខ្ទាំដោយសង្គ្រាមផ្ទៃក្នុង ទើបព្រះអង្គមិនអាចរកកម្លាំងដើម្បីដណ្ដើមទឹកដីទាំងនោះមកវិញ។ ម្យ៉ាងទៀត ដើម្បីរំដោះប្រទេសឲ្យរួចផុតពីការបែងចែករបស់យួន និងសៀម មានតែមធ្យោបាយមួយគឺពឹងមហាអំណាចអឺរ៉ុបណាមួយ ដើម្បីបង្ក្រាបសត្រូវទាំងពីរឲ្យចេញផុតពីទឹកដីខ្មែរ។ ស្នាព្រះហស្ថរបស់ព្រះបាទអង្គឌួងមាន៖
  89. ១៨៤០ បាត់បង់ ខេត្តពលលាវ Pol Leav Province Bạc Liêu ១៨៤០
  90. ១៨៤១ ចំណែកឯពញាបឌិនតេជោស្ថិននៅក្នុងប្រទេសខ្មែរសិន ដើម្បីចាំជួយធ្វើអន្តរាគមន៍ឱ្យទាន់ពេលវេលា បើមានការចាំបាច់។ ឯកសារយួនមួយបាននិយាយថា នៅពេលនោះ ប្រទេស​ចឹងឡាប់(ប្រទេសខ្មែរ) ពួកអ្នកស្រុករួមគ្នា និងពួកសៀមបានធ្វើការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ ទ័ពយួនទប់មិនជាប់ ជាហេតុធ្វើឱ្យរាជការយួន មានសេចក្តីព្រួយបារាម្មណ៍យ៉ាងខ្លាំង។ នៅខាងដើមរជ្ជកាលស្តេចធៀវទ្រី (១៨៤១) នាម៉ឺនឈ្មោះ តាក្វាងគី បានទូលសូមបោះបង់ចោលប្រទេសចឹងឡាប់ ដកថយទៅចាំនៅមាត់ជ្រូកវិញ។ ស្តេចយួនទ្រង់ជឿតាម ហើយបញ្ជាឱ្យលោក ទ្រឿង មិញ យ៉ាងដកទ័ពចេញពីស្រុកខ្មែរ។ លុះមកដល់មាត់ជ្រូកលោកឈឺចិត្តពេក ធ្លាក់ឈឺហើយទទួលមរណភាពទៅ។ នៅក្នុងពេលតំណាលគ្នានោះនៅស្រុកក្រោម មានការតស៊ូរបស់លោក ឡឹម សោម និងព្រះសង្ឃ។ ចំពោះរឿងនេះឯកសារខ្លះបានបញ្ជាក់ថា លោក ឡឹម សោម ឬទេស្សា សោម មានទ័ពនៅ ស្រុកចាបភ្លើងក្នុងខេត្តព្រះត្រពាំង ក្នុងបំណងសងសឹកជួសលោកចៅហ្វាយ គុយ និងដេញកំចេត់ពួកសត្រូវ ឱ្យចេញផុតពីទឹកដីពីដូនតារបស់លោក។ ដោយមានសេនា ឯកប្រុញ និងម៉ឺន សោមជួយយ៉ាងសកម្មផងលោកបានលើកទ័ពទៅដល់ថ្លោរដូង សម្លាប់បានយួនជាច្រើនតែនៅទីបំផុតលោកត្រូវបានទទួលបរាជ័យដោយទ័ពជំនួយរបស់យួនលើកមកពីខេត្តខាងកើត។ លោកត្រូវបានចាប់ដាក់ទ្រុង នាំយកទៅក្រុងវេ ហើយត្រូវបានប្រហាជីវិតតាមបញ្ជារបស់ស្តេចធៀវ ទ្រី។ នៅឆ្នាំ១៨៤៧ ព្រះបាទអង្គឌួង ត្រូវបានរៀបអភិសេកឡើងសោយរាជ្យសម្បត្តិនៅរាជធានីឧដុង្គ ដោយមាននាមសម្រាប់រាជ្យថា ព្រះហរិរក្សារាមាឥស្សរាធិបតី។ នៅឆ្នាំ១៨៤៨ ពញាបឌិនតេជោបានលាព្រះអង្គត្រឡប់ទៅក្រុងបឹងកកវិញ។
  91. ១៨៤៥ ការ​ចរចា​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៨៤៥ ហើយ​បាន​ឯកភាព​គ្នា​ថា នឹង​លើក​ព្រះអង្គ​ឌួង ឲ្យ​ឡើង​សោយរាជ្យ​ដោយ​មាន​ការ​យល់​ព្រម​ពី​ថ្នាក់​ដឹក​នាំ​សៀម និង​អណ្ណាម ទាំងអស់​គ្នា​រួច​ហើយ អណ្ណាម នឹង​បញ្ជូន​រាជវង្សានុវង្ស​ខ្មែរ​ឲ្យ​វិល​ត្រឡប់​មក​វិញ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​នាយ​ទាហាន កូន​ទាហាន​យួន ដែល​ខ្មែរ​ចាប់​បាន។ ក្រោយ​មក សៀម និង​យួន បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​នៃ​ការ​ចរចា​នេះ ហើយ​នៅ​ឆ្នាំ​១៨៤៦ គេ​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ឈ្លើយ​សឹក​គ្នា​ទៅ​វិញ​ទៅ​មក។ អណ្ណាម ក៏​បាន​បង្វិល​ព្រះខ័នរាជ្យ​មក​ឲ្យ​ខ្មែរ​វិញ ហើយ​នៅ​ឆ្នាំ​១៨៤៧ ព្រះបាទ​អង្គឌួង ត្រូវ​បាន​រាជាភិសេក​ឡើង​គ្រងរាជ្យ​នៅ​ចំពោះ​មុខ​តំណាង​យួន​សៀម។
  92. ​១៨៤៥ នៅ​ពេល​ដែល​ព្រះបាទ​អង្គឌួង​ឡើង​គ្រងរាជ្យ នគរ​ខ្មែរ​ត្រូវ​បាត់បង់​ឯករាជ្យ​ស្ទើរតែ​ទាំង​ស្រុង ដោយ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​នគរ​សៀម និង​នគរ​អាណ្ណាម។ នៅ​ក្នុង​ស្ថានភាព​នោះហើយ ដែល​ព្រះបាទ​អង្គឌួង ត្រូវ​សៀម និង​អាណ្ណាម​បង្ខំ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​​កាត់​ខេត្ត​ប៉ែក​ពាយ័ព្យ​ទៅ​ឲ្យ​សៀម និង​ទទួលស្គាល់​ឲ្យ​វៀតណាម​បន្ត​កាន់កាប់​​ទឹកដី​កម្ពុជា​ក្រោមតទៅទៀត។ ចាប់ពី​ពេល​ចុះ​សន្ធិសញ្ញា​នោះហើយ ដែល​ប្រជាជន​ខ្មែរ​នៅ​កម្ពុជា​ក្រោម​បាន​នាំគ្នា​រត់​មក​រស់​នៅ​នគរ​ខ្មែរ​វិញ ដោយសារ​តែ​ពួក​​ទទួលរង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​កាន់តែ​ខ្លាំង​​ពី​ប្រជាជន និង​អាជ្ញាធរ​អាណ្ណាម។ ឈ្មោះ​ភូមិ ស្រុក​ ខេត្ត​​ទាំងអស់​នៅ​កម្ពុជាក្រោម​​ត្រូវ​បាន​អាជ្ញាធរ​អាណ្ណាម​​ប្តូរ​ទៅ​ជា​ភាសា​វៀតណាម​វិញ​ទាំងអស់ ដើម្បី​ឲ្យ​គេ​ភ្លេច​ឈ្មោះ​ដើម​ជា​ខ្មែរ
  93. ១៨៤៥ មិនត្រឹមតែ​ប៉ុណ្ណោះទេ សូម្បី​តែ​ដែនដី​ខ្មែរ​កណ្តាល​ក៏​ត្រូវ​ប្រឈមមុខ​នឹង​ការ​​បាត់បង់​ផងដែរ នៅ​ពេលនោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ព្រះបាទ​អង្គ​ឌួង​ស្វះស្វែង​រក​ជំនួយ​ពី​អធិរាជ​ណាប៉ូឡេអុង​ទី៣​របស់​បារាំង ដើម្បីទប់ទល់​នឹង​នគរ​សៀម និង​អាណ្ណាម។
  94. ១៨៤៥ បើតាមការណ៍ពិតបារាំងចូលមកត្រួតត្រាប្រទេសអាណ្ណាមតាំងពីឆ្នាំ១៨៤៥ ហើយបែង​ចែកជាបីតំបន់គឺ អាណ្ណាម តុងកឹង និង កូសាំងស៊ីន ហើយ ទើបមកកម្ពុជាតាមការពឹងពាក់របស់ព្រះបាទអង្គឌួងមួយលើកជា ពីរលើកលុះតាមការឃើញប្រយោជន៍ដល់ឆ្នាំ១១ សីហា ១៨៦៣។ ពេលនោះហើយដែលសិស្សនិស្សិត ប្រជាពលរដ្ឋ ចាំរត់មាត់ ថា បារាំងជាហ្វ្រាំងទប់ការលេបត្របាក់កម្ពុជាពីសំណាក់យួននិងសៀមជាផ្លូវការ។
  95. ១៨៤៦ ចំណែក​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​វិញ បើ​តាម​អតីត​រ៉េស៊ីដង់​បារាំង ប្រចាំ​កម្ពុជា លោក អាដេម៉ារ ឡឺក្លែរ (Adhemard Leclere) ក្នុង​សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា បាន​សរសេរ​ថា ចាប់​តាំង​ពី​កម្ពុជា មាន​សន្ធិសញ្ញា​ជាមួយ​សៀម និង​យួន នៅ​ឆ្នាំ​១៨៤៦ មក ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទឹក​ដី​កំណើត និង​បោះ​បង់​ស្រែ​ចម្ការ​របស់​ខ្លួន ដើម្បី​មក​កម្ពុជា លើ។ លោក​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ បោះ​បង់​ដី​ស្រែ​ចម្ការ​របស់​ខ្លួន​ទុក​ឲ្យ​ពួក​អណ្ណាម ក៏​ដោយសារ​តែ​ជនជាតិ​យួន​អណ្ណាម ចេះ​តែ​ចាក់​រុក​រក​រឿង​ឈ្លោះ​ជាមួយ​នឹង​ខ្មែរ។ ពេល​យប់​ឡើង​ពួក​គេ ចេញ​ដើរ​លួច​បង្ក​ការ​លំបាក​មិន​ឲ្យ​ខ្មែរ​រស់​នៅ​បាន​សុខ​ស្រួល។
  96. ១៨៥១ ពីឆ្នាំ១៨៥១ ដល់ឆ្នាំ១៨៥៧ ព្រះអង្គបានបញ្ជាឱ្យលើកផ្លូវមួយពីរាជធានីឧដុង្គ ទៅខេត្តកំពត ដែល ជាកំផែសមុទ្រតែមួយគត់របស់ខ្មែរ ព្រោះកំពង់ផែព្រៃនគរត្រូវបានបាត់បង់ទៅ​ឱ្យយួនជាស្ថាពរទៅហើយ។ 
  97. ១៨៥២ នៅឆ្នាំ១៨៥២ ព្រះអង្គបានលើកផ្លូវមួយទៀតពីរាជធានីឧដុង្គទៅកំពង់ហ្លួង ដែលជាកំពង់ផែដ៏សំខាន់របស់ខ្មែរមួយទៀត។ ក្នុងរជ្ជកាលរបស់ព្រះអង្គឌួង ព្រះអង្គបានបញ្ជាមិនឱ្យមានតម្លើង និងបង្កើតពន្ធថ្មី និងជៀសវាងការកែនរាស្រ្តឱ្យធ្វើកិច្ចការសាធារណៈក្នុងការធ្វើស្រែចម្ការ។ ព្រះអង្គមានព្រះទ័យអាណិតអាសូរដល់ប្រជាសាស្រ្ត ដែលរងទុក្ខវេទនា។ ដូច្នេះហើយបានជាពេលប្រជារាស្រ្តមានជំងឺរាតត្បាត ព្រះអង្គទ្រង់យាងដោយផ្ទាល់ទៅចែកស្បៀងអាហារ និងសំលៀកបំពាក់ឱ្យរាស្រ្តក្រីក្រ។ ម្យ៉ាងទៀត ទ្រង់ហាមមិនឱ្យបរបាញ់សត្វ និងមិនឱ្យចាប់ត្រីដោយប្រើព្រូលរាំងពេញព្រែកទេ។ ព្រះអង្គស្តីបន្ទោស និងដាកទណ្ឌកម្មយ៉ាងខ្លាំងពួកជនប្រមឹក ជនជក់អាភៀន និងជនប្រព្រឹត្តល្បែងស៊ីសង ទ្រង់បានបង្រ្កាបយ៉ាងតឹងរឹងលើជនរកស៊ីចង់ការប្រាក់ដោយយកការប្រាក់ហួសប្រមាណ ហើយក្នុងការខ្ចីបុលគ្នាទ្រង់តម្រូវឱ្យមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងមេបំណុល នឆងកូនបំណុល។ ជាពិសេសទៅទៀតទ្រង់បានបរិច្ចាគព្រះរាជទ្រព្យផ្ទាល់ខ្លួន ដើម្បីលួសពួកខ្ញុំគេឱ្យបានរួចខ្លួនវិញអស់ជាច្រើន។ ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ព្រះអង្គបានបោះពុម្ពប្រាក់រាងមូលម្ខាងមានរូបអង្គរវត្ត ម្ខាងទៀតមានរូបសត្វហង្សសម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រ និងព្រះអង្គទាក់ទងឈ្មួញចិន និងឥណ្ឌាឱ្យចូលធ្វើពាណិជ្ជកម្មក្នុងប្រទេសខ្មែរទៀតផង។ ឯពន្ធដាត្រូវបានដាក់ឱ្យទារតាមរបបភាស៊ីជាហេតុធ្វើឱ្យរាជការមានលទ្ធភាពរៀបចំថវិកាមួយដែលមានតុល្យភាព។
  98. ១៨៥៨  ចលនាបេះបោរចាម ប្រឆាំងជាមួយនឹងរាជការ ខ្មែរ នៅខាងត្បូងខេត្ត ត្បូងឃ្មុំ។ ក្នុងប្រយុទ្ធគ្នាដ៍ស៊ីសាច់ ហុតឈាម នៅលើទន្លេរមេគង្គ កងទ័ពខ្មែរដឹកនាំដោយ ស្តេចអង្គឌួង បានបង្រ្កាបទ័ពបេះបោរបានជោគជ័យ។ ភាគច្រើនជនជាតិ ចាម និង ពួក ម៉ាឡេ ត្រូវបានដឹកជញ្ជូន ពង្រាយនៅតាមបណ្តាខេត្តផ្សេង ទូទាំងកម្ពុជា ដើម្បីជៀសវាងការបេះបោរជាថ្មី។
  99. ១៨៥៨ នៅ​ឆ្នាំ​១៨៥៨ បារាំង​បាន​បញ្ជូន​កងទ័ព​ទៅ​​វាយលុក​ទៅលើ​នគរ​អាណ្ណាម រហូត​ដណ្តើម​យក​​​ទឹកដី​កម្ពុជា​ក្រោម​មកកាន់កាប់​ នៅ​ឆ្នាំ​១៨៦២ មុននឹង​ដាក់​អាណាព្យាបាល​លើ​កម្ពុជា (១៨៦៣) វៀតណាម (១៨៨៤) និងឡាវ (១៨៩៣) បង្កើត​ទៅ​ជា​សហភាព​ឥណ្ឌូចិន។
  100. ១៨៥៩ ព្រះរាជា​ណាចក្រ​ខ្មែរ​ជា​ទឹកដី និង​ជា​សម្បត្តិ​ផ្ទាល់​របស់​មហា​អាណាចក្រ​ខ្មែរ។ពួក​ជនជាតិ​យួនបន្ទាប់​ពី​ ដណ្ដើម​កាន់កាប់​ទឹកដី​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត​រួចហើយ​ក៏​ចូល​ទន្ទ្រាន​​ ម្ដង​បន្តិចៗ​រាតត្បាត ​ឆ្ពោះ​មក​ ភូមិភាគ​កម្ពុជា​ក្រោម​ប៉ែក​ខាងលិច​ទៀត មិន​ឈប់ឈ​រសោះ ។ នៅ​ឆ្នាំ​១៨៥៩ ​អាណានិគម​បារាំង​សែស ​បាន​ចូល​មក​កាន់កាប់​ដែនដី​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត និង​នគរ​ចម្បា​ដែល​ពេលនោះ​​ស្ថិត នៅ​ក្រោម ​អំណាច​យួន ។
  101. ១៨៦២ ក្រោយមក​នៅ​ឆ្នាំ​១៨៦២​ រដ្ឋការ​អាណានិគម​បារាំង​សែស ​បាន​ឃុបឃិត​លួច​ធ្វើ​សន្ធិ​សញ្ញា​បារាំង- យួន​មួយ​ដោយ​សម្ងាត់ (​ដែល​ប្រជារាស្ត្រ​ខ្មែរ​ជា​ម្ចាស់​ទឹក​ដី មិន​បាន​ដឹង​សោះ )​ប្រគល់​ខេត្ត​ទាំង​៣ ​នោះ​អោយ​​ស្ដេច​យួន​អាណ្ណាម​កាន់កាប់​តទៅ​ដោយ​ ស្ថិតនៅ ​ជា​ប្រទេស​ក្រោម​អាណា​ព្យាបាល ​បារាំង​។​ ប៉ុន្តែ ​បារាំង​សែស​ ដាក់​ឈ្មោះ​ភូមិភាគ​នេះ​ហៅថា ​<La Cochinchine> «​កូសាំងស៊ីន​»។​ បារាំង​ហៅ​បែប​នេះ​គឹ​ក្លាយ​មកពី​​ពាក្យ​ថាកូ​ជិន​ស៊ីន (​ឈ្មោះ​បុត្រី​ស្ដេច​ក្រុង​វ៉េ ដែល​ត្រូវ​ជា​មហេសី​ ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II)​។
  102. ១៨៦២  ដូច្នេះ សរុប​សេចក្តីមកវិញ បើ​យោងទៅលើឯកសារ​ប្រវត្តិសាស្រ្ត កម្ពុជា​ក្រោម គឺ​ជា​អតីត​ទឹកដី​របស់​នគរ​ខ្មែរ មិនមែន​ជា​របស់​វៀតណាម​តាំង​ពី​ដើម​មក​នោះទេ។ ក៏ប៉ុន្តែ កម្ពុជា​ក្រោម​នេះ​​ក៏​មិនមែន​ទើប​នឹង​ត្រូវ​បាន​បាត់បង់​ ដោយ​សារ​បារាំង​កាត់​ឲ្យ​វៀតណាម នៅ​ឆ្នាំ​១៩៤៩​នេះ​ដែរ។ តាមរយៈ​​ច្បាប់ ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​១៩៤៩ បារាំង​​​គ្រាន់តែ​បាន​​​ប្រគល់​ទឹកដី​កូសាំងស៊ីន ដែល​បារាំង​ច្បាំង​ដណ្តើម​យក​ពី​វៀតណាម នៅ​ឆ្នាំ​១៨៦២ ឲ្យ​ទៅវៀតណាម​វិញ​ប៉ុណ្ណោះ មិនមែន​ជា​ការ​កាត់យក​ពី​កម្ពុជា​ទៅ​ឲ្យ​វៀតណាម​នោះទេ។ ទឹកដី​កម្ពុជា​ក្រោម​នេះ កម្ពុជា​បាន​បាត់បង់​ទៅ​វៀតណាម​ តាំង​ពី​មុនពេល​បារាំង​ចូល​មក​ដាក់​អាណានិគម​នៅ​ឥណ្ឌូចិន​ទៅទៀត គ្រាន់តែ​ថា កម្ពុជា​ក៏​​មិនបាន​បោះបង់ការ​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​នេះ​ពី​វៀតណាម​​មកវិញ​នោះដែរ។ រហូត​ទាល់តែ​មាន​ច្បាប់​បារាំង​ ដែល​សម្រេច​ភ្ជាប់​ទឹកដី​កូសាំងស៊ីន​ទៅ​ប្រទេស​វៀតណាម នៅ​ឆ្នាំ​១៩៤៩ ទើប​ធ្វើ​ឲ្យ​​កម្ពុជា​​លែង​អាច​ធ្វើការ​តវ៉ា​​តាមផ្លូវច្បាប់​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​នេះ​មកវិញ ពីព្រោះ​ថា យោងតាម​គោលការណ៍​នៃ​នីតិ​អន្តរជាតិ ព្រំដែន​ដែល​បន្សល់ទុក​ដោយ​មហាអំណាច​អាណានិគម គឺ​ជា​ព្រំដែន​ស្ថាពរ ដែល​មិន​អាច​សើរើ​ឡើងវិញ​បាន៕
  103. ១៨៦៥ ដល់ ១៨៦៧ មានការត្រួត្រាពីសំណាក់ ពួកកងទ័ពបារាំង ដូច្នេ កកើតមានចលនា រួបរួមគ្នា រវាង ខ្មែរ​ ចាម យួន វៀតណាម ប្រឆាំងជាមួយ បារាំង។
  104. ១៨៧៤ នៅ​ចំពោះមុខ​ការតស៊ូ​ដ៏​ខ្លាំងក្លា​របស់​ប្រជារាស្ត្រ​ខ្មែរ​ក្រោម ស្ដេច​យួន​បាន​ចុះ​សន្ធិ្ធសញ្ញា​មួយ​ជា​មួយ អា​​ណា​និគម​បារាំង នា​ថ្ងៃ​ទី​១៥ ​មីនា ​១៨៧៤​ ដោយ​ស្ដេច​យួន​បាន​ប្រកាស​ថាយួន​គ្មាន​ សិទ្ធិ​លើ​ទឹកដី​​ កម្ពុជា​ក្រោម​ឡើយ ​។
  105. ១៨៧៤ បារាំងធ្វើជំរឿន រាប់ឃើញមាន ប្រជាជនចាម ចំនួន ២៥,៥៩៩ នាក់កំពុងរស់នៅកម្ពុជា ដែលត្រូវជា ៣% នៃប្រជាជនក្នុងប្រទេសកម្ពុជា។
  106. ១៩៣០ នៅខេត្តកំពង់ចាម មានព្រះវិហារចាម ចំនួន ៤០ សម្រាប់ មនុស្ស ៣៣,០០០ នាក់
  107. ១៩៣៦ គេធ្វើជំរឿន ឃើញថា ប្រជាជនចាម មានចំនួន ៨៨,០០០ នាក់។
  108. ១៩៣៩ ដោយឡែក សៀវភៅកម្ពុជាក្នុងសម័យសង្រ្គាមវៀតណាម របស់អ្នកនិពន្ធ ឥន្ទ សុផល បានស្ដែងថា មកដល់ឆ្នាំ១៨៦៦ក្រោយបីឆ្នាំនៃអាណាព្យាបាល បារាំងមកដល់ បារាំងបានផ្ដល់នូវទំនុក ចិត្តនៃការដឹកនាំមកកាន់កម្ពុជាដោយ បានកាត់យកខេត្តខ្មែរពីអាណ្ណាមមកវិញដូចជាខេត្ត មាត់ជ្រូក ពាម ព្រះត្រពាំងជាដើម តែ កោះត្រល់ បារាំងមិនបានបញ្ចូលក្នុងទឹកដីកូសាំងស៊ីនទេ គឺនៅតែជាទឹកដីកម្ពុជារហូត ដល់ថ្ងៃទី៣១ មករា ១៩៣៩ ទើបបារាំងកាត់កោះត្រល់បញ្ចូលក្នុងរដ្ឋបាលនៃទឹកដីកូសាំងស៊ីន ជាការបាត់កោះត្រល់ដំណាក់កាលទី១។ យ៉ាងណាការបញ្ចូលទឹកដីកោះត្រល់នេះ ចូលដែនដីកូសាំងស៊ីន គឺ គោលបំណងត្រឹមជាដែនដីរដ្ឋបាលទារពន្ធដាររបស់បារាំងដែលខាងកម្ពុជាពុំមាននរណាទៅទារ ពន្ធដារនៅទីនោះទេ។
  109. ១៩៤៥ នៅឯវៀតណាម ឯណោះក្នុងរង្វង់ឆ្នាំ១៩៤៥ ១៩៤៧ គឺវៀតណាមបានរងឥទ្ធិពលនៃសង្គ្រាមត្រជាក់ ក្រោយបញ្ចប់សង្រ្គាមលោក តែមជ្ឍដ្ឋានខ្លះថាជាពុតត្បុតវៀតណាមដែលធ្វើជាបែកបាក់គ្នាដើម្បីបាន ទឹកដីកម្ពុជា។ បើតាមសៀវភៅប្រវត្តិសាស្រ្ដលោកឥន្ទ សុផលដដែល គឺ ថ្ងៃទី១ មិថុនា ១៩៤៦ បារាំងបានចុះកិច្ចព្រមព្រៀងទទួលស្គាល់រដ្ឋាភិបាលវឿតណាមខាងជើង ដឹកនាំដោយហូជីមិញ។ ឯភាគខាងត្បូងនៃប្រទេសវៀតណាម បារាំងបានបង្កើតរដ្ឋាភិបាលសាធារណរដ្ឋកូសាំងស៊ីន តែដើម្បីចង់ បានការគាំទ្រពីប្រជាពលរដ្ឋវៀតណាម បានដឹកនាំយូរអង្វែង បារាំងសម្រេចយាងព្រះចៅបាវដាយមក ពីក្រុងហុងកុង និង បង្កើតកិច្ចព្រមព្រៀង​អាលីសេ មានន័យស្មើនឹងការប្រគល់ទឹកដីកូសាំងស៊ីនទៅ ឱ្យព្រះចៅបាវដាយគ្រប់គ្រង ដោយមិនមានការពិភាក្សាពីភាគីជម្លោះព្រំដែនកម្ពុជា ហើយពេលនោះ សម្ដេចព្រះសីហនុបដិសេធមិនយាងទៅចូលរួមក្នុងកិច្ចព្រមព្រៀងនោះ។
  110. ១៩៤៩ តែមិនមានន័យថាទឹកដីនេះទើបបាត់ក្នុងឆ្នាំ១៩៤៩នោះទេ គ្រាន់តែថា តាមរយៈច្បាប់ ថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩នោះគឺ បារាំង បានប្រគល់ទឹកដីកូសាំងស៊ីន ដែលបារាំងច្បាំង​ដណ្តើមយកពីវៀតណាម កាលនៅឆ្នាំ១៨៦២ ឲ្យទៅវៀតណាមវិញដោយឯកត្តោភាគី ពោលគឺមិនមែនជាការកាត់យកពី កម្ពុជាទៅឲ្យវៀតណាមនោះទេ។ បញ្ជាក់ម្ដងទៀតថា ទឹកដីកម្ពុជាក្រោមនេះ កម្ពុជាបានបាត់បង់ទៅវៀត ណាម តាំងពីមុនពេលបារាំងចូលមកដាក់អាណានិគមនៅឥណ្ឌូចិន ប៉ុន្ដែកាលណោះកម្ពុជាគឺមិនបោះបង់ សិទ្ធិទាមទារមកវិញប៉ុណ្ណោះ។
  111. ១៩៤៩ ថ្ងៃទី៤ ខែមិថុនា ​គឺ​ជា​ថ្ងៃ​ដែល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ​នាំគ្នា​រំឭកខួប ​នៃ​ការ​បាត់បង់ទឹកដី​កម្ពុជា​ក្រោម ​ដែល​ត្រូវ​បាន​បារាំង​ដាក់​បញ្ចូល​ក្នុងទឹកដី​វៀតណាម ​នៅ​ក្នុង​អំឡុង​ពេល​ដែល​បារាំង​ដាក់អាណាព្យាបាល​លើ​កម្ពុជា។ ​ក៏ប៉ុន្តែ ​ជាទូទៅ ​គេ​តែងតែ​ឃើញ​មាន​ភាពចម្រូងចម្រាស​គ្នា​ខ្លាំង ​ទាក់ទង​នឹង​បញ្ហា​នេះ ​ដោយ​ភាគី​វៀតណាម តែងតែ​បាន​លើកឡើង​ថា ​ទឹកដី​កម្ពុជា​ក្រោម​ជា​កម្មសិទ្ធិ​របស់​វៀតណាម​​តាំងពីរយូរមកហើយ ​មិនមែន​ទើប​តែ​ត្រូវ​អាណានិគម​បារាំង​កាត់ចេញ​ពី​កម្ពុជា ​នៅ​ឆ្នាំ​១៩៤៩។ ​តើ​ពិតប្រាកដ​ទៅ ​កម្ពុជា​បាន​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅវៀតណាម​ចាប់តាំង​ពីពេលណាមក?
  112. ៤ មិថុនា ១៩៤៩ គឺជាខួបទី៧០ឆ្នាំនៃការបាត់បង់ទៅនូវទឹកដីកម្ពុជាក្រោម ដែលបារាំង ហៅថាតំបន់រដ្ឋបាល កូសាំងស៊ីន ទៅឱ្យវៀតណាមដោយសម្អាងលើច្បាប់ដែលសភាបារាំង អនុម័តឱ្យចូល ជាធរមានពីពេលនោះ។ ទឹកដីកម្ពុជាក្រោមជាការពិត មានប្រវត្តិយូរអង្វែងបន្ដិចនៃការបាត់បង់ តាមរយៈការ បញ្ចូលនិគមជនជាតិ ការប្រើល្បិចល្បែង និង ការគម្រាមកំហែង ការឈ្លានពាន ជាពិសេសគឺប្រវត្តិសាស្រ្ដ ចុងក្រោយនៃបរិបទពិភពលោកក្រោយការដកទង្វើអាណានិគមរបស់ពួកចក្រពត្តិ ហើយបញ្ចប់ទៅនូវ សង្គ្រាមឈ្លានពានគ្នាពេញសកលលោក។ ការណ៍នេះជាការផ្លាស់ប្ដូរភាពជាក់លាក់ តាមរយៈការសម្អាងអ្វីគ្រប់យ៉ាងគឺត្រឹមត្រូវដោយអានុភាពជាចម្បងនៃក្រឹត្យក្រមច្បាប់។
  113. ១៩៤៩ ប្រវត្តិ​នៃ​ទឹកដី​កម្ពុជាក្រោម ដែលបារាំង​ហៅថា កូសាំងស៊ីន (Cochinchine) ត្រូវបាន​កត់ត្រា​ទុក​នៅ​ក្នុង​ឯកសារ​ប្រវត្តិសាស្រ្ត​ជាច្រើន ដែលមិនគួរ​ជា​បញ្ហា​ចម្រូងចម្រាស ដូចអ្វី​ដែល​បានកើតឡើង​នៅពេលនេះ​ទេ ប្រសិនបើ​ភាគី​ម្ខាងៗ​មិន​នាំគ្នា​បកស្រាយ​ទាញ​យក​ត្រូវតែ​រៀងៗខ្លួន​ទេនោះ។
  114. ១៩៤៩ ទឹកដី​កម្ពុជា​ក្រោម​ត្រូវបាន​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម នៅ​ឆ្នាំ​១៩៤៩ គឺ​ជា​រឿង​មិនអាច​ប្រកែក​បាន ដោយសារ​តែ​មាន​ឯកសារច្បាប់​ជា​សំអាង គឺ​ច្បាប់ ដែល​សភា​បារាំង​បាន​អនុម័ត នៅ​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​១៩៤៩។ ក៏ប៉ុន្តែ គេ​ក៏​គួរតែ​ទទួលស្គាល់​ផងដែរ​ថា ច្បាប់​ឆ្នាំ​១៩៤៩​នោះ មិនមែន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ចេញ​ពី​ទឹកដី​កម្ពុជា ប្រគល់​ទៅ​ឲ្យ​វៀតណាម​នោះទេ ពីព្រោះ​ថា ទឹកដី​កម្ពុជា​ក្រោម​នេះ​លែង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា​តាំង​ពីរាប់​រយឆ្នាំ​មុនម៉្លេះ
  115. ១៩៤៩ តាមការពិត កម្ពុជា​បាន​ចាប់ផ្តើម​បាត់​ដី​កម្ពុជាក្រោម​​បន្តិចម្តងៗ តាំង​ពី​អំឡុង​សតវត្សរ៍​ទី១៧ គឺ​នៅ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យជេដ្ឋាទី២ ដែល​មាន​មហេសី​ជា​កូនស្រី​ស្តេច​អាណ្ណាម ហើយ​ដែល​បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​រស់​នៅ​ក្នុង​ខេត្ត​ព្រៃនគរ (ឈ្មោះដើម ខេត្ត​ព្រៃគ)។ បន្តិចម្តងៗ នៅ​ក្នុងពេល​ដែល​នគរខ្មែរ​ធ្លាក់ចុះទន់ខ្សោយ ដោយសារតែ​ការកៀបសង្កត់​ពី​សៀម និង​អាណ្ណាម​ផង និង​ដោយសារ​ជម្លោះផ្ទៃក្នុង​ដណ្តើម​រាជបល្ល័ង្ក​ផង​ នគរអាណ្ណាម​ក៏​បាន​ពង្រីក​ការកាន់កាប់​ទឹកដី​កម្ពុជា​ក្រោម​ជា​លក្ខណៈ​អចិន្រ្តៃយ៍ ដោយ​តាំង​ខ្លួន​ជា​ម្ចាស់ស្រុក។
  116. ១៩៥០ មានជនជាតិចាម ម្នាក់ ឈ្មោះ សុះ ម៉ាន នៅខេត្តកំពង់ចាម បានចូលរួមជាមួយនឹង បក្សកំម្មុយនីស្ត ដឹកនាំដោយ ហូជីមិញ។ គាត់ជាភ្នាក់ងារសម្ងាត់ប្រឆាំង​ រដ្ឋការបារាំង​ និងបានសិក្សាផ្នែកសង្រ្គាមនៅវៀតណាម ក្រោយបារាំងចាញ់សង្រ្គាម សុះ ម៉ាន បានបន្តការសិក្សាផ្នែកនយោបាយ នៅ វៀតណាម សូវៀត និង ចិន។ 
  117. ១៩៦០ ខេត្ត ឡុង​ហូ (​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ យួន​ចែកចេញជា​ខេត្ត វិញ​ឡុង​, សា​ដែក​, និង ត្រា​វិញ​)។ ​ខេត្ត​មាត់ជ្រូក (​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខេត្ត​ចូ​វ​ដុក​, ឡុង​ស្វៀន​, កឹន​ថើ​, និង​សុក​ត្រាំ​ង​)។ ​ខេត្ត​ពាម (​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខេត្ត ហា​ទៀង​,​រ៉ា​ច​យ៉ា និង​បាក់​លីវ​។​កម្ពុជា​ទឹក​លិច ឬ កម្ពុជា​ក្រោម​ទាំងមូល (​រួម​ទាំង​កម្ពុជា​ក្រោម ​ខាងកើត​និង​ខាងលិច​)​។
  118. ១៩៦២ គួរបញ្ជាក់ថា នៅ​ក្នុង​សហភាព​ឥណ្ឌូចិន​នេះ ដែនដី​កូសាំងស៊ីន​មាន​លក្ខណៈពិសេស​ពី​ប្រទេស​​កម្ពុជា វៀតណាម និង​ឡាវ។ កម្ពុជា វៀតណាម និង​ឡាវ គឺ​ជា​ប្រទេស​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង ចំណែក​កូសាំងស៊ីនវិញ នៅក្រោយ​​ពេល​ដែល​បារាំង​​ច្បាំង​ដណ្តើម​យ​ក​បាន​ពី​នគរ​អាណ្ណាម នៅ​ឆ្នាំ​១៨៦២ បារាំង​មិនបាន​ដាក់​​បញ្ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​វិញ​នោះទេ តែ​បារាំង​បាន​យកដែនដី​កូសាំងស៊ីន​នេះ​ទុក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​មាន​លក្ខន្តិកៈ​ជា​ដែនដី​បារាំង​នៅ​នាយសមុទ្រ (Territoire d’Ouetre-Mer)។ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ បារាំង​ក៏​បន្ត​មាន​ដែនដី​នៅ​នាយ​សមុទ្រ​យ៉ាង​ច្រើន​ដែរ ដូចជា Nouvelle-Calédonie និង Polynésie française ជាដើម ដែល​ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្បែរ​ប្រទេស​អូស្រ្តាលី និង​នូវែលសេឡង់។
  119. ១៩៦៥ កងទ័ពអាមេរិក បោះទីតាំងនៅវៀតណាមខាងត្បូង។ សម្តេចសីហនុ រៀបចំសន្ធិសិទ្ធក្រុម ខ្មែរមន ប្រឆាំងអាមេរិក ដែលមាន លន់ លន់ គៀងគរ តំណាងស្រម៉ោលរាប់សិប នៃជិនជាតិ ចាម ចូលរួមក្នុងសម្ព័ន្ធ។
  120. ១៩៧០ សុះ ម៉ាន  បានចូលមកកម្ពុជាវិញ ដឹកនាំចលនាឥស្លាមទិសបូព៌ា ជាមួយកូនប្រុស កាត់ឈ្មោះ ម៉ាត់ លី។ នៅតំបន់ផ្សេងៗទៀត ពួកខ្មែរក្រហម និង សីហនុ មិនអនុញ្ញាតិឲ្យមាន មេទ័ព ចាម ទេ សូម្បី ខាង និរតី ដែលមាន ប៉ុលពត កាន់កាប់ក្តី ក៍គេមើលឃើញថា ប្រឆាំង ជាមួយនឹង វប្បធម៍ចាមដែរ។ តំបន់ពួកកំម្មុយនីស្ត ត្រូវបង្ខំស្រីចាម កាត់សក់សក់ខ្លី ដូចស្រ្តីខ្មែរ និង បោះបង់ចោល អាវ បំពង់ របស់ប្រពៃណីចាម។ ប៉ុល ពត តាម៉ុក កែ ពក គឺជាមនុស្សសំខាន់ដែល បញ្ជាឲ្យ រឹតបណ្តឹង សិទ្ធិរបស់ជនជាតិចាម។
  121. ១៩៧០ លន់ លន់​ ធ្វើរដ្ឋប្រហារទំលាក់ សម្តេច នរោត្តមសីហនុ និងបន្តកិច្ចការ ប្រមូលផ្តុំ កំលាំង ជនជាតិ ចាម និងជនជាតិភាគតិចផ្សេងទៀត ដែលនាំឲ្យ អាម៉ាស់ដល់ការចងសម្ព័ន្ធ អាមេរិក- លន់ នល់។
  122. ១៩៧០ ដល់ ១៩៧៥ ជនបរទេស គេវិភាគថា របប ប៉ុលពត ផ្តាច់ការ ព្រោះ មិនទទួលស្គាល់ ថាមាន ជនជាតិ ចាមទេ ប្រទេសចម្បា ត្រូវ វៀតណាម កំទេចចោលទៅហើយ មួយទៀត ពួកមេដឹកនាំខ្មែរក្រហមថា ជនជាតិ ចិន ចាម វៀតណាម និង ជនជាតិភាគតិចៗផ្សេង បង្កើតបានជា ១៥% នៃប្រជាជនកម្ពុជា ចំណែក ជនជាតិខ្មែរដើម មានតែ ១% ទេ។ ពួកខ្មែរក្រហមថា ព្រឹត្តិការសម្លាប់រង្គាល នៅចម្បា ឆ្នាំ​១៤៧១ ដល់ ១៦៩៣ គឺ ជនជាតិចាម ត្រូវកំទេចចោលអស់ហើយ អ្នកនៅរស់ក្នុងប្រទេសកម្ពុជា មិនមែនជា ជនជាតិ ចាមទេ ដែលប្រការនេះ នាំឲ្យ ជនជាតិចាម គិតថា ខ្មែរប្រកាន់ពូជសាសន៍។
  123. ១៩៧០ ដល់ ឆ្នាំ ១៩៧០ កងទ័ពរបស់ ឡេះ កាសេម/ ឡេស កាសេម ដែលជាកងទ័ពចាម ពិសេស ស្ថិត ក្នុងជួរកងទ័ព នល់ លន់ បានកំទេច សម្លាប់ប្រជាជនក្នុងបណ្តាភូមិនានារបស់ កងទ័ពខ្មែរក្រហមយ៉ាងសាហាវព្រៃផ្សៃ​ បន្ទាប់មកពីមាន ពត័មានបែបនេះ ខាងរដ្ឋាភិបាល នល់ នល់ បានបំបែក កងទ័ពរំដោះនគរចម្ប៉ា នេះ ឲ្យចូលទៅជាមួយ បណ្តាអង្គភាពទ័ពផ្សេងៗ ចំណែកប្រជាជន ចាម មួយចំនួនក៍បានចូលរួមជាមួយ ពួកកម្មុនីស្តផងដែរ។
  124. ១៩៧៣ មេដឹកនាំ ចាម ឈ្មោះ សុះ ម៉ាន បានប្រកាសផ្សព្វផ្សាយ ពីការធ្វើ កុំម្មុយនីស្តិ បើកសហករណ៍ និងថា ជនជាតិចាម បានចំណាយពេលច្រើនពេក ទៅលើ សាសនា និងគ្មានពេលសម្រាប់ធ្វើបដិវត្តន៍។ ពួកចាម បានធ្វើបាតុកម្ម ដោយវាយស្គរតាមភូមិ ប្រឆាំងជំទាស់ ក្នុងការដែល ពួកខ្មែរកំម្មុយនីស្ត ហាមការ សូត្រធម៍ ៥ដង/ថ្ងៃ។ លុះពាក់កណ្តាលឆ្នាំ ១៩៧៤ មានជនជាតិចាម ចំនួនប្រមាណជា ៣០០ នាក់ ត្រូវគេចាប់ជំរិតយកប្រាក់ ភាគច្រើនជាអ្នកមានលុយ គ្រូបង្រៀន និងជាមេសាសនា នៅក្រូចឆ្មា កំពង់ចាម។
  125. ១៩៧៤ ចលនា របស់ សុះ ម៉ាន ត្រូវគេបំបែក គាត់ត្រូវគេឃុំខ្លួនក្នុងផ្ទះ និងមានការចាប់ខ្លួនមនុស្ស ៧១ នាក់ផ្សេងទៀត ដែលធ្លាប់ទៅសិក្សានៅ វៀតណាម។
  126. ១៩៧៤ ពេលកំពុងមានការបង្រ្កាបនេះ មានក្រុមមួយ ប្រកាសថា ជាចលនាខ្មែរ ស បានរត់ចូលព្រៃ គឺជាក្រុមដឹកនាំដោយភាកច្រើន ខ្មែរឥស្លាម(ចាម) គឺបំបែកខ្លួនចេញពី ពួក ខ្មែរក្រហម ពួកខ្មែរ ស នេះ គាំទ្រ សម្តេច នរោត្តម សីហនុ តែជំទាស់ផែនការធ្វើ សហករណ៍។ តាមប្រភពខ្លះគេថា នេះជា ក្រុមដែលគាំទ្រ ប្រទេសវៀតណាម ! គឺជាផែនការ ប្រទេសវៀតណាម។
  127. ១៩៧៥ ក្នុងខែ កក្តដា មានការបេះបោរដោយជនជាតិ ចាម សម្លាប់ជនជាតិខ្មែរក្នុងភូមិ កោះផល់ ស្រុកក្រូចឆ្មា លុះព្រឹកឡើង កងទ័ពខ្មែរក្រហមបានឡោមព័ទ្ធ ភូមិ បាញ់ដោយកាំភ្លើងត្បាល់ និង កាំភ្លើងដៃ សម្លាប់កំទេចប្រជាជនចាម ក្នុងភូមិនោះវិញ ព្រមទាំង ដូរ ឈ្មោះ កោះផល ទៅជា កោះផេះ ភូមិនេះមានប្រជាជន ៣៥០ គ្រួសារ ។ មួយសប្តាហ៍ ក្រោយមក មានការបេះបោរនៅភូមិស្វាយ ក្បែរនោះ ដោយ ជនជាតិ ចាម សម្លាប់ មេបញ្ជាការកងទ័ពខ្មែរក្រហម និង ទាហាន ២ នាក់ កងទ័ពខ្មែរក្រហម សងសឹកវិញ ដោយបាញ់សម្លាប់ប្រជាជនចាម ៧០% ក្នុងភូមិស្វាយ នោះ។ មូលហេតុនៃការបេះបោរ ខាងជនជាតិចាម គេថា ខ្មែរ និង ចាម ស្រលាញ់គ្នាណាស់ ច្បាំងជាមួយគ្នាប្រឆាំង កងទ័ព លន់ នល់ តែពេលបានជ័យជំនៈ ពួកគេមិនបានទទួលតំណែងធំដុំ បែរជាដកអាវុធទៅវិញ និង ហាមប្រាមការប្រតិបត្តិសាសនា។​ទាហានខ្មែរក្រហម ២៨ នាក់ស្លាប់ នៅ កោះផល។ អានបន្ត នៅទីនេះ
សូមបញ្ជាក់​ថា ​ដែនដី​កម្ពុជា​ក្រោម​ត្រូវ​រាប់​បញ្ជូ​លកោះ​ពីរផង ​គឺ កោះ​ត្រឡាច​(Con Son យួន​ហៅ​ កូន​សឺ​ន​) និង​កោះ​​ត្រល់​ (Phu​ Quoc ​យួន​ហៅ​ហ្វូ​កួ​ក​) ។ ​អាណាខេត្ត​នៅ​កម្ពុជា​ក្រោម នៅ​កម្ពុជា​ក្រោម​ទាំងមូល ​កាលពី​សម័យ​មុន​ចែកចេញ​ជា​អាណាខេត្ត​ធំៗ​៤​គឺ​៖
  1. ១-​អាណាខេត្ត​ដូ​ណៃ​ 
  2. ២-​អាណា​ខេត្ត ​ឡុង​ហូ
  3. ៣-​អាណា​ខេត្ត មាត់​ជ្រូក
  4. ៤-​អាណា​ខេត្ត ពាម
ក្រោយមក​អាណាខេត្ត​ទាំងនោះ​ត្រូវបាន​បែងចែក​ជា​ខេត្ត​តូចៗ​ចំនួន ​២១​ខេត្ត ​ដែល​នៅ​ប្រើ​រហូត ​ដល់​ចុង​ ទសវត្សរ៍​ឆ្នាំ​១៩៦០ ។
ឈ្មោះ​ខេត្ត​ទាំង​២១​នោះគឺៈ
  1. ១- ព្រះ​ត្រពាំង​ 
  2. ២-​ស្រុក​ឃ្លាំង
  3. ៣-​មាត់​ជ្រូក​
  4. ៤-​ក្រមួន​ស​រ
  5. ៥-​ពល​លាវ​
  6. ៦-​ទឹកខ្មៅ
  7. ៧-​ពាម​
  8. ៨-​ព្រែក​ឫស្សី
  9. ៩-​លង់​ហោ​
  10. ១០-​ពាម​បា​រ៉ា​ជ្ញ
  11. ១១-​រោងដំរី​
  12. ១២-​ព្រៃនគរ
  13. ១៣-​ទួល​តា​មោក
  14. ១៤-​ផ្សារ​ដែក
  15. ១៥-​ចង្វារ​ត្រពាំង​-​ស្រកា​ត្រី​
  16. ១៦-​មេ​ស
  17. ១៧-​កោះ គង​
  18. ១៨-​ព្រះ​សួគ៌ា
  19. ១៩-​ផ្សំ​អំបើស​
  20. ២០-​ឈ្មោះ​ថ្មី​
  21. ២១-​អូ​កាប់
ការកែប្រែ​ឈ្មោះ​ខេត្ត​ខ្មែរ​ទៅ​ជា​ភាសា​យួន​នៅក្នុង​ជំនាន់​បារាំង
  1. ១- ព្រះ​ត្រពាំង​(Tra Vinh=​ត្រា​វិញ​)​
  2. ២-​ស្រុក​ឃ្លាំង​(Soc Trang=​សុកត្រាំង)
  3. ៣-​មាត់​ជ្រូក​(Chau doc=​ចូ​វ​ដុក​)
  4. ​៤-​ក្រមួន​ស​រ​(Rach Gia=​រ៉ា​ច​យ៉ា​)
  5. ៥-​ពល​លាវ​ ​(Bac Lieu=​បាក់​លៀវ​)
  6. ៦-​ទឹកខ្មៅ​(Ca Mau=​កា​ម៉ា​វ​)
  7. ៧-​ពាម​(Ha Tien=​ហា​ទៀន​)​
  8. ​៨-​ព្រែក​ឫស្សី​(Can Tho=​កឺ​ន​ថឹ​)
  9. ៩-​លង់​ហោ​(Vinh Long=​វិញ​ឡុង​)
  10. ១០-​ពាម​បា​រ៉ា​ជ្ញ​(Long Xuyen=​ឡុង​ស្វៀន​)
  11. ១១-​រោងដំរី​(Tay Ninh=​តីនីញ​)
  12. ​១២-​ព្រៃនគរ​(Sai Gon=​សាយ​យ្គ​ន​)
  13. ១៣-​ទួល​តា​មោក​(THu Dau Mot=​ធូ​យ៉ូវ​ម៉ូត​)
  14. ១៤-​ផ្សារ​ដែក​(Sa Dec=​សា​ដេក​)
  15. ១៥-​ចង្វារ​ត្រពាំង​(Bien Hoa​បៀ​ន​វ៉ា​)
  16. ​១៦-​មេ​ស​(My Tho=​មី​ថរ​)
  17. ១៧-​កោះ​គង​(Go Cong=​ហ្ក​កុង​)
  18. ​១៨-​ព្រះ​សួគ៌ា​(Ba Ria=​បារៀ​)
  19. ១៩-​ផ្សំ​អំបើស​(Ben Tre=​បេន​ត្រែ​)
  20. ​២០-​ឈ្មោះ​ថ្មី​(Tan An=​តឹន​អាន​)
  21. ២១-​អូ​កាប់​(Cap. St.​ Jacques=​កាប​សាំង​ហ្សាក់​)
ការកែប្រែ​ឈ្មោះ​ខេត្ត​ខ្មែរ​ទៅ​ជា​ភាសា​យួន​នៅក្នុង​ជំនាន់​ង៉ូ​ឌី​ញ​យៀម
  1. ១- ព្រះ​ត្រពាំង​(Vinh ​Binh=​វិញ​ប៊ិញ​)
  2. ២-​ស្រុក​ឃ្លាំង​(Soc Trang=​សុក​ត្រាំ​ង​, Bac Lieu=​បាក់​លៀវ​)
  3. ៣-​មាត់​ជ្រូក​(An Giang=​អាង​យ៉ាង​, Chau Doc=​ចូ​វ​ដុក​, Long Xuyen=​ឡុង​ស្វៀន​)
  4. ៤-​ក្រមួន​ស​រ​(Choung Thien=​ជួង​ធៀន​, Rach Gia=​រ៉ាច់យ៉ា​, Can Tho=​កឹន​ថឹ​, Ba Xuyen=​បា​ស្វៀន​, An Xuyen=​អាន​ស្វៀន​)
  5. ៥-​ពល​លាវ​(Ba Xuyen=​បា​ស្វៀន​, An​ Xuyen=​អាន​ស្វៀន​)
  6. ៦-​ទឹកខ្មៅ​(An Xuyen=​អាន​ស្វៀន​, [Ca Mau​-Bac Lieu=​កា​ម៉ា​វ​-​បាក់​លៀវ​])
  7. ៧-​ពាម​(Kien Giang=​គៀន​យ៉ាង​[Ha Tien-Rah Gia=​ហា​ទៀន​-​រ៉ាច់យ៉ា​])
  8. ៨-​ព្រែក​ឫស្សី​(Phong​ Dinh=​ហ្វុង​យិញ​)
  9. ៩-​លង់​ហោ​(Vinh ​Long=​វិញ​ឡុង​[Vinh Long-​Sa Dec=​វិញ​ឡុង​-​សា​ដេន​]
  10. ១០-​ពាម​បា​រ៉ា​ជ្ញ​(Long ​Xuyen=​ឡុង​ស្វៀន​)
  11. ១១-​រោងដំរី​(Tay Ninh=​តីនីញ​)
  12. ១២-​ព្រៃនគរ​(Sai Gon=​សាយ​ហ្គ​ន​,[Gia Dinh​-Cho lon=​យ៉ាឌី​ញ​-​ចឺ​ឡឺន​])
  13. ១៣-​ទួល​តា​មោក​(Binh Duong=​ប៊ិញ​យឿង​[Binh Long=​ប៊ិញឡុង​])
  14. ១៤-​ផ្សារ​ដែក​(Kien Phong=​គៀន​ហ្វុង​)
  15. ១៥-​ចង្វារ​ត្រពាំង​(Phuoc ​Thanh=​ហ្វឿក​ថាញ់​, Phuoc Long=​ហ្វឿក​ឡុង​)
  16. ១៦-​មេ​ស​(Dinh​ Tuong=​យិញ​ទឿង​)
  17. ១៧-​កោះ គង​(Dinh ​Tuong=​យិញ​ទឿង​, Long An=​ឡុង​អាន​)
  18. ១៨-​ព្រះ​សួគ៌ា​(Phuoc ​Tuy=​ហ្វឿក​ធ្វី​, Binh ​Tuy=​ប៊ីញ​ធ្វី​)
  19. ១៩-​ផ្សំ​អំបើស​(Kien​ Hoa=​គឿន​ហ្វា​)
  20. ២០-​ឈ្មោះ​ថ្មី​(Long​ An=​ឡុង​អាន​)
  21. ២១-​អូ​កាប់​(Vung ​Tau=​វង់​តូ​វ​)

នេះជាខេត្តខ្មែរដែលបាត់បង់ទៅ ខាងប្រទេស វៀតណាម  ដែលយើងហៅថា ខ្មែរលើ មានដូចជា៖
ខេត្តខ្មែរដែលបាត់បង់នៅប្រទេស វៀតណាម (អង់គ្លេស ៖  Province) ដែលអតីតកាលស្ថិតនៅ អាណាចចក្រអង្គរ÷
ល.រឈ្មោះខេត្តអក្សរខ្មែរអក្សរឡាតាំងអក្សរ វៀតណាមឆ្នាំបាត់បង់
ខេត្តព្រៃនគរPrey Nokor ProvinceHồ Chí Minh១៦៦៩ - ១៦៩៩
ខេត្តព្រះ​សួគ៌ាPreah Suorkea ProvinceBà Rịa១៦៥១
​ខេត្តអូ​រកាប់O Kap ProvinceVũng Tàu១៦១៥
ខេត្តទួល​តា​មោកTuol Ta Mouk ProvinceBình Phước១៦៩៩
ខេត្តដូនណៃDaun Nay ProvinceĐồng Nai១៦៥១ - ១៦៩៩
ខេត្តចង្វា​ត្រពាំងChangva Trapeang Province(Biên Hòa)
ខេត្តរោងដំរីRaung Damrei ProvinceTây Ninh១៧៧០
ខេត្តមាត់ជ្រូកMoat Chrouk ProvinceChâu Đốcចន្លោះ ១៧១៥ - ១៧៥៧
ខេត្តពាមបារាជPeam Barach ProvinceLong Xuyên១៧១៥ - ១៧៥៧
១០ខេត្តផ្សារ​ដែកPhsar Dek ProvinceSa Đéc១៧៥៧
១១ខេត្តពលលាវPol Leav ProvinceBạc Liêu១៨៤០
១២ខេត្តទឹកខ្មៅToek Khmao ProvinceCà Mau១៧០៧
១៣ខេត្តកំពង់ឫស្សីKampong Russei ProvinceBến Tre១៧៣២
១៤ខេត្តផ្សំអំបើសPhsom Ambeus Province
១៥ខេត្តព្រែកឫស្សីPrek Russei ProvinceCần Thơ & Vị Thanh១៧៥៨
១៦ខេត្តក្រមួនសKramuon Sa ProvinceKiên Giang១៧០៧ - ១៧១៥ ១៧៥៧ - ១៧៥៨
១៧ខេត្តពាមPeam ProvinceHà Tiên១៧០៧ - ១៧១៥
១៨ខេត្តពាមបន្ទាយមាសPeam Banteay Meas Province
១៩ខេត្តឈ្មោះថ្មីChhmuh Thmei ProvinceTân An១៦៦៩
២០ខេត្តកំពង់គោKampong Ko ProvinceLong An១៧៦៩
២១​ខេត្តឃ្លាំងMei Sar ProvinceSóc Trăng១៧៥៨
២២​ខេត្តមេ​សMei Sar ProvinceTiền Giang១៧៣១ - ១៧៣២
២៣ខេត្តកោះគងProvinceGò Công១៧៣១
២៤ខេត្តព្រះត្រពាំងPreah Trapeang ProvinceTrà Vinhចន្លោះ ១៧៣១ - ១៧៥៨
២៥ខេត្តលង់ហោរLung Haor ProvinceVĩnh Long១៧៣១ - ១៧៣២
២៦កោះត្រល់Koh TralPhú Quốc
២៧កោះត្រឡាចKoh TrolachCôn Đảo
២៨កំពង់ផែអូរកែវO KeoOc Eo
២៩កំពង់ផែកំពង់ក្របីKampong KrobeiBến Nghé
ឯកសារបន្ត



ផែនទីរដ្ឋអតីតកាល


គោលបំណងនៃការចងចក្រងឯកសារនេះឡើងដោយសារឃើញមាន៖
  1. ចលនាច្រើនអនេក រញ៉េរញ៉ៃ គ្មានការគិតពិពិចារណា មិនដឹងថាខ្លួនជានណា? ចាម ឬខ្មែរ ឬ ចិន  ឬ​យួន ឬ ជាជនជាតិដើម ព្នង កួយ ស្ទៀង ចារាយ សំរែ ស្អូច ព័រ ឬ ជាកូនកាត់ យួននិងចាម?
  2. ចលនាខ្មែរក្រោមទាមទារស្វ័យសម្រេច (មួយក្រុម)
  3. ចលនាខ្មែរក្រោមទាមទារឯករាជ្យ (១ ក្រុម) 
  4. ចលនាខ្មែរក្រោមទាមទារ ការពារសិទ្ធជនជាតិដើម  (១ ក្រុម)
  5. ចលនាខ្មែរក្រោមទាមទារ ឲ្យរដ្ឋាភិបាលភ្នំពេញ អន្តរាគមន៍លើ វៀតណាម (១ ក្រុម)
  6. ចលនាខ្មែរក្រោមឯករាជ្យសុទ្ធសាធ (១ ក្រុម)
  7. ចលនារំដោះខ្មែរក្រោម លាយជាមួយ ចលនារំដោះចម្បា ((១ ក្រុម) 
  8. ចលនារំដោះខ្មែរក្រោម បូក ជនជាតិភ្នំ ម៉ុងតាញ៉ា និង  ចលនារំដោះចម្បា ((១ ក្រុម)
  9. ចលនារំដោះខ្មែរក្រោម ដោយខ្មែរសេរីកា ក្រុមសឺន សាន)
  10. ចលនារំដោះខ្មែរក្រោមដោយក្រុម សាធារណរដ្ឋ  (ក្រុម លន់ នល់)
  11. ចលនារំដោះកម្ពុជាក្រោម ដោយក្រុមរាជវង្ស (ក្រុមពូជពង្ស ស៊ីសុវត្ថិ ញឺកជូឡុង សម សារី )
  12. ចលនាអូសទាញកម្ពុជាក្រោម មករួបរួមជាតិជាមួយ កម្ពុជាកណ្តាល ភ្នំពេញ (សម្តេចនរោត្តម សីហនុ វប្បវធម៍ខ្មែរ មន និវ វប្បធម៍ខ្មែរអង្គរ)
  13. ចលនា អូសទាញកម្ពុជាក្រោមដូចសព្វថ្ងៃ (ខ្មែរ ចម្បា យួន និង ចិន រួមរស់ជាមួយគ្នា តាមវប្បធម៍ អូកែវ-- វៀតណាម ចិន យួន ខ្មែរ នាសម័យចេនឡា ទឹក)
  14. ចលនាទាមទារបោះបង្គោលព្រំដែន កម្ពុជា វៀតណាម តាំងពីឆ្នាំ ១៩៨២ ដល់ បច្ចុប្បន្ន (ទទួលស្គាល់ថាមានប្រទេសវៀតណាម)
  15. ចលនាប្រឆាំងការបោះបង្គោលព្រំដែន កម្ពុជា វៀតណាម តាំងពីឆ្នាំ ១៩៦០ ជាង រហូត មក ( ប្រឆាំងប្រទេសវៀតណាម)
ប្រវត្តិសាស្រ្តខ្មែរទាំងមូល ប្រវត្តិសាស្រ្តខ្មែរក្រោម ប្រវត្តិសាស្រ្តយួន/វៀតណាម ចាម សៀម លាវ...

    រូបភាពផ្សេងៗ

    ត្រកូលខ្មែរក្រោមដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ (ឆ្នាំ ២០១៣)។ បញ្ហារបស់ខ្មែរក្រោមគឺ បើតស៊ូក្នុងស្រុកកម្ពូជានឹងត្រូវជាប់គុក បើរត់គេចមកស្រុកខ្មែរ/កម្ពុជា គេចោទថាជា យួន មិនមែនជាខ្មែរក្រោម !

    ​អត្ថបទ​ចុះផ្សាយ លើ​កាសែត ព្រៃនគរ លេខ ៣ ឆ្នាំ ទី ១ ផ្សាយ​តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត ថ្ងៃ​ចន្ទ ០៧ កើត ខែបុស្ស ឆ្នាំ កុរ​នព្វស័ក ព​. ស​. ២៥៥១ ​ត្រូវ ​នឹង​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០០៨

    ​បច្ចុប្បន្ន ខ្មែរក្រោម​រស់នៅ​ជុំវិញ​ពិភពលោក ទោះបី​បាន​ស្គាល់គ្នា​ក្តី មិន​ស្គាល់​ក្តី  កាលណា​បានឮ ឈ្មោះ ហើយ គេ​អាច​ដឹងថា អ្នកនោះ​ជា​ខ្មែរក្រោម​យ៉ាងពិត​ប្រា​ដក​ព្រោះ​ពួកគាត់​មានត្រកូល​ជាទី​សម្គាល់ ។

    ​ក្នុង​រជ្ជកាល​ស្តេច​យួន​ឈ្មោះ​យ៉ា​ឡុង (Gia Long) គ​. ស​. ១៨១៣ ប្រទេស​កម្ពុជា សោយរាជ្យ​ដោយ ព្រះបាទ​អង្គ​ច័ន្ទ (១៧៩៦_១៨៣៨) នគរ​មាន​ជម្លោះផ្ទៃក្នុង​រវាង​ក្រុមព្រះ​រាជវង្ស​ផង ធ្វើសង្គ្រាម​ជាមួយ​ប្រ ទេស សៀម​ផង ។ ស្តេច​ខ្មែរ​ខ្លះ​ចង់បាន​រាជបល្ល​ង្គ​ក៏​ទៅ​ទីពឹង​យួន​សៀម​មកជួយ​សម្លាប់​ខ្មែរ ដើម្បី​ឡើង ធ្វើ​ស្តេច​បន្តុប​ពី​យួន​និង​សៀម រួច​ឲ្យ​យួន​ចូលមក​នៅ​ពាសពេញ​ទឹកដី​ខ្មែរ ។ (​ល្បិច​នេះ​អ្នក​ដឹក នាំ​ខ្មែរ​នៅ តែ​ប្រើ ) ។ ក្នុងពេល​ប្រទេស​កើត​កលិយុគ​ដូច្នេះ ពួក​យួន​ឆ្លៀតឱកាស​បង្កើន ការ​វាតទី​លើទឹក​ដី​ខ្មែរ​ដោយ បញ្ជូន​ទ័ព​យួន​រាប់ពាន់នាក់ មក​ច្បាំង​ជាមួយ​ខ្មែរក្រោម​នៅ​ដែនកម្ពុជា​ក្រោម និង​យក​អំណាច​បង្ខំ​ឲ្យ​ខ្មែរ ក្រោម​ផ្លាស់ប្តូរ​ទំនៀម ទំលាប់ ប្រពៃណី វប្បធម៌​ដែលជា​របៀបរបប​ខ្មែរ​ទៅជា​យួន​វិញ ។ ការបង្ខំ​ឲ្យ ខ្មែរក្រោម​ក្លាយខ្លួន​ទៅជា​យួន​នោះ មានការ​បង្ខំ​ឲ្យ​ទទួល​នូវ​ត្រកូល​ដែល​ស្តេច​យួន​ឈ្មោះ​យ៉ា​ឡុង បាន ដាក់​ឲ្យ​ផងដែរ ។

    តារាងវង្សត្រកូលខ្មែររក្រោមមួយត្រូវបានសរសេរលើជញ្ជាំងផ្ទះនៅភូមិអូរត្រាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។យោងតាម​សៀវភៅ «​ប្រជាជន​យួន​កំណើត​ខ្មែរ​» (NgườiViệtGốcMiên) ដែល​បាន​សរ សេរ​ដោយ អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ជា​ជនជាតិ​យួន ឈ្មោះ ឡេ ហឿង ( Lê Hương )  បោះ​ពុ​ម្ភ​ឆ្នាំ ១៩៦៩ ថា ស្តេច​យួន​ឈ្មោះ​យ៉ា​ឡុង​បានដាក់​ត្រកូល​ឲ្យ​ខ្មែរក្រោម មាន ៥ គឺ​៖
    1. ១.​ត្រកូល ថាច់ (Thạch) មានន័យថា ថ្ម​
    2. ២.​ត្រកូល សឺ​ង​,​សឺ​ន​,​ស៊ើ​ង (Sơn) មានន័យថា ភ្នំ​
    3. ៣.​ត្រកូល ឡឹម​,​លឹម ឬ ឡាំ (Lâm) មានន័យថា ព្រៃ​
    4. ៤.​ត្រកូល គឹម Kim) មានន័យថា លោហធាតុ​
    5. ៥.​ត្រកូល យ័​ញ ឬ ដា​ញ់ (Danh) មានន័យថា ឈ្មោះ
    6. ត្រកូល ចៅ (Châu) មកពី​ពាក្យ​ខ្មែរ​ថា ចៅ​
    ​ត្រកូល​ចៅ​នេះ​លោក ឡេ ហឿង បានសរសេរថា ជា​ត្រកូល​ចេញ​មកពី​ស្រុក ខ្មែរ​សម្រាប់​ប្រុសៗ អ្នក​នៅ ខេត្ត មាត់ជ្រូក ចំពោះ​ស្ត្រី​វិញ​ប្រើ​ត្រកូល នាង ។  ប៉ុន្តែ​បើតាម​លោក ង្វៀង ឌិន ដៅ (Nguyễn Đình Đầu) ជា​ជនជាតិ​យួន​ដដែល បាន​មានប្រសាសន៍ថា ខ្មែរក្រោម​មិនមែន​មាន​ត្រឹម​ត្រកូល​ទាំង ៦ ប៉ុណ្ណោះ​ទេ  លោក ថា​ត្រកូល​ខ្មែរក្រោម​ដែល​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ព្រះបរមរាជវាំង​យួន មានដូច​ជា​៖

    Khmer Krom Family Name
    ​មុន គ​.​ស​.១៨១៣ សម័យ​ស្តេច​យួន​ឈ្មោះ យ៉ា ឡុង នោះ គឺ​ខ្មែរក្រោម​មិន បាន​ប្រើ​ត្រកូល​ទេ ។ ចំណែក​ខ្មែរ​អ្នក​នៅ​ប្រទេស​កម្ពុជា​ក៏​មិនមាន​ត្រកូល ដែរ ។ លុះដល់​ឆ្នាំ ១៩០៥ ទើប​បារាំង​បានប្រកាស ជា​សាធារណៈ​ឲ្យ​ខ្មែរ​ប្រើ​ត្រកូល​តាមរបៀប​កូន​ត្រូវ​យកឈ្មោះ​ឪពុក​ធ្វើជា​ត្រកូល​របស់ខ្លួន ។ ត្រកូល ដែល ខ្មែរ ក្រោម​ធ្លាប់ប្រើ​នោះ មាន​លក្ខណៈ​ដូចខាងក្រោម ។
    1. ​ថាច់ (Thạch)
    2. សឺ​ង សឺន (Sơn)
    3. គឹម (Kim)
    4.  កៀង (Kiên)
    ត្រកូល​ទាំង ៤ ខាងលើនេះ​សម្រាប់​ខ្មែរក្រោម​អ្នក​នៅ​ត្រើយ​ខាងកើត​ទន្លេ បាសាក់ មាន​ខេត្ត​ព្រះ​ត្រពាំង ខេត្ត​លង់​ហោរ ជាដើម ។

    ​ចំពោះ​ត្រកូល ដាវ ( Đào ) មួយ​នេះ​ភាគច្រើន​សម្រាប់​ខ្មែរក្រោម​អ្នក​នៅ ខេត្ត ព្រែក​ឫស្សី ។  រីឯ​ប្រុសៗ ខ្មែរក្រោម​អ្នក​នៅ ខេត្ត​ក្រមួនស វិញ​គេ​ភាគច្រើន​ប្រើ​ត្រកូល យ័​ញ ឬ ដា​ញ់ ជា​ពាក្យ​ចេញពី​(Danh) របស់​យួន​តែមួយ អ្នកខ្លះ​គេ​និយម​ហៅ​តាម សំនៀង​យួន​ថា យ័​ញ បើតាម​សំនៀង​អង់គ្លេស​ថា​ដា​ញ់ ចំពោះ​ស្ត្រី​ខ្មែរក្រោម​នៅ​ខេត្ត​នេះ​វិញ​គេ​ប្រើ​ត្រកូល ធី (Thị) មានន័យថា​ផ្សារ ។ ចំពោះ​ខេត្ត​ឃ្លាំង ខេត្ត​ពល​លាវ និង ខេត្ត​ទឹកខ្មៅ វិញ​ខ្មែរក្រោម​ប្រើ​ត្រកូល​ជាច្រើន​ដូចជា ។ ជាសរុបងាយស្រួលគិត ខ្ញុំបានតម្រៀបតាមលំដាប់ត្រកួលខ្មែរក្រោមដូចខាងក្រោមនេះគឺ
    1. ​ កៀង (Kiên)
    2. ង៉ូ (Ngo)
    3. តោ (Tô)
    4. ត្រឹង (Tran)
    5. ហ្វិ​ន (Hùynh)
    6. ​តាំង (Tăng)
    7. ​ត្រឹង (Trần)
    8. ​ត្រឹម (Trầm)
    9. ​ត្រឿ​ង (Trương)
    10. ​ហុង (Hồng)
    11. ​ឡឺ (Lưu)
    12. កៅ (Cao)
    13. គឹម Kim) មានន័យថា លោហធាតុ​
    14. ចៅ (Châu) មកពី​ពាក្យ​ខ្មែរ​ថា ចៅ​
    15. ញឹង (Nhan)
    16. តាំង (Tang)
    17. តូ (To)
    18. ថាច់ (Thạch) មានន័យថា ថ្ម​
    19. ទ្រី​វ (Triệu)
    20. យឿង (Duong)
    21. យៀប (Diep)
    22. យ័​ញ ឬ ដា​ញ់ (Danh) មានន័យថា ឈ្មោះ
    23. លី (Ly)
    24. លឹម (Lim)
    25. សឺ​ង​,​សឺ​ន​,​ស៊ើ​ង (Sơn) មានន័យថា ភ្នំ​
    26. ហូ​វ (Hữu)
    27. ហ្វឹន (Huynh)
    28. ឡឹម​,​លឹម ឬ ឡាំ (Lâm) មានន័យថា ព្រៃ​
    29. លូ (Luu)
    ​ទោះបី​មានការ​បែងចែក​ត្រកូល​ទៅ​ដំបន់ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ខ្មែរក្រោម​ពី​សំ ណាក់​ស្តេច យួន​ក្តី តែ​បច្ចុប្បន្ន​ត្រកូល​ទាំងនេះ​ត្រូវបាន​លាយ​ចម្រុះ​គ្នា​ទៅវិញទៅមក​ស្ទើរ​គ្រប់​ខេត្តហើយ ។  យើង​មិន កំណត់​បាន​ថា​ត្រកូល ថាច់ ឬ សឺ​ង សុទ្ធតែជា​អ្នក​នៅ​ខេត្ត​ព្រះ​ត្រ ពាំង​ទាំងអស់​នោះទេ ព្រោះ​ត្រកូល​នេះ ក៏មាន នៅ​ខេត្ត​ដទៃៗ​ខ្លះ​ដែរ ហើយ ត្រកូល​ផ្សេងទៀត ដូចជា ចៅ​,​លី​,​យ័​ញ និង ត្រឹង ជាដើម ក៏​ឃើញ​មាននៅ ក្នុង​ខេត្ត​ផ្សេងៗ​ទៀត​ក្រៅពី​ខេត្ត​ឃ្លាំង​និង​ខេត្ត​ពល​លាវ ។​ល​។ ផងដែរ  ពេល​យួន​ចូល មក​ឈ្លានពាន​ដែនដី​កម្ពុជា​ក្រោម និង​ធ្វើ​អាណានិគម​លើ​ប្រ ជា​ជាតិ​ខ្មែរក្រោម ស្តេច​យួន​តែងតែ​ចេញ​រាជ បញ្ជា​ឲ្យ​ខ្មែរក្រោម​ផ្លាស់ប្តូរ​ទំនៀម​ទំលាប់​ទៅជា​យួន​ជានិច្ច ដើម្បី​ធ្វើ​ឲ្យ​ខ្មែរ​រលាយ​ពូជសាសន៍​ទៅជា​យួន ។ កត្តា នេះហើយ​បានជា​ខ្មែរក្រោម​មានត្រកូល​ជា​ភាសា​យួន​ចាប់តាំងពី​ពេលនោះ រហូតមកដល់ សព្វថ្ងៃ ៕

    ការ​ធ្វើ​យួនូបនីយកម្ម​លើ​កម្ពុជា​ក្រោម និង​កម្ពុជា

    ក្រោយ​ពី​បាន​ចូល​មក​បោះ​ទីតាំង​រឹងមាំ​លើ​ទឹក​ដី​ខ្មែរ​ហើយ រដ្ឋ​អំណាច​យួន​ចាប់​ផ្ដើម​រក​មធ្យោបាយ​ការពារ​ទឹក​ដី​ទាំង​នេះ និង​បាន​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​លុប​បំបាត់​អត្តសញ្ញាណ​របស់​ខ្មែរ។

    នៅ​ឆ្នាំ១៨១៥ យួន​បាន​កេណ្ឌ​ប្រជារាស្ត្រ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់ ឲ្យ​សង់​បន្ទាយ​ទាហាន​មួយ​យ៉ាង​ធំ​នៅ​មាត់​ជ្រូក ប្រយោជន៍​ដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​ណា​មួយ​ពី​សំណាក់​ព្រះរាជា​ខ្មែរ។ យួន​បាន​បង្ខំ​ខ្មែរ​ឲ្យ​ជីក​ព្រែក វិញតេ (Vinh Te) ឬ​ឯកសារ​ខ្លះ​ហៅ​ថា ព្រែក​យួន ឬ​ព្រែក​ជីក កាត់​ពី​ខេត្ត មាត់​ជ្រូក ទៅ​ដល់​ខេត្ត ពាម ដែល​មាន​ប្រវែង​ប្រមាណ ៥៤គីឡូ​ម៉ែត្រ។ បំណង​សំខាន់ គឺ​ដើម្បី​យក​ព្រែក​ជីក​នេះ ទុក​ធ្វើ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ខ្មែរ និង​យួន នៅ​ថ្ងៃ​ក្រោយ។

    ជំហាន​បន្ទាប់ មេ​ដឹក​នាំ​យួន​អណ្ណាម ​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ភូមិ ឃុំ ស្រុក ខេត្ត ក្រុង ខ្មែរ​ឲ្យ​ទៅ​ជា​ឈ្មោះ​យួន ស្ទើរ​តែ​ទាំង​អស់។ ឈ្មោះ​ខេត្ត​ក្រុង​ខ្មែរ​ទាំង២១ ត្រូវ​យួន​ផ្លាស់​ប្ដូរ​ដូច​ត​ទៅ៖

    ព្រៃ​នគរ ទៅ​ជា សាយហ្កន (Sài Gòn) ឬ​បច្ចុប្បន្ន​គេ​ដូរ​មួយ​សារ​ទៀត​ទៅ​ជា​ក្រុង ហូ ជីមិញ, ទួល​តា​មោក ទៅ​ជា ធូវឌូវមូក (Thủ Dầu Một), ចង្វា​ត្រពាំង ជា បៀងហ្វា (Biên Hòa), ព្រះ​សួគ៌ា ជា​ បារៀ (Bà Rịa), អូកាប់ ជា វុងតាវ (Vũng Tàu), រោង​ដំរី ជា តៃនិញ (Tây Ninh), កំពង់​គោ ជា ឡុងអាង (Long An), មេស ជា មីថ (Mỹ Tho), កោះ​គង ជា ហ្កកុង (Gò Công), កំពង់​ឫស្សី ជា ប៊េនត្រែ (Bến Tre), លង់​ហោរ ជា ឡុងហូ (Long Hồ), ផ្សារដែក ជា សាឌែក (Sa Đéc), ព្រះ​ត្រពាំង ជា ត្រាវិញ (Trà Vinh), ព្រែក​ឫស្សី ជា កឹងធើ (Cần Thơ), បារ៉ាជ ជា ឡុងសៀង (Long Xuyên), មាត់​ជ្រូក ជា ចូវដុក (Châu Đốc), ពាម ជា ហាទៀង (Hà Tiên), ក្រមួនស ជា រ៉ាត់យ៉ា (Rạch Giá), ឃ្លាំង ជា សុកត្រាំង (Sóc Trăng), ពល​លាវ ជា បាកលីវ (Bạc Liêu), និង​ទឹក​ខ្មៅ ជា កាម៉ាវ (Cà Mau)។

    មិន​ត្រឹម​តែ​ផ្លាស់​ប្ដូរ​ឈ្មោះ​ខេត្ត និង​តំបន់​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ទៅ​ជា​ឈ្មោះ​យួន ប៉ុណ្ណោះ​ទេ សូម្បី​តែ​ឈ្មោះ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​កណ្ដាល​ឯ​ណេះ ក៏​វៀតណាម​បាន​ផ្លាស់​ប្ដូរ​ឱ្យ​ទៅ​ជា​ឈ្មោះ​យួន​ដែរ។ ឧទាហរណ៍៖ ភ្នំពេញ គេ​ហៅ​ថា ណាំយ៉ាង (Nam Vang), ឧត្តុង្គ ទៅ​ជា បាក់​កូ​ណាម (Bac Co Nam), ខេត្ត​កំពត ទៅ​ជា កឹងវ៉ូក (Can Vot), ព្រៃវែង ទៅ​ជា ឡាវេន (La Ven),

    លង្វែក ទៅ​ជា ឡូវៀត (Lo Viet), និង​សំរោងទង ទៅ​ជា​ឡុងតូង (Long Tong) ជា​ដើម។

    លោក​អ្នក​នាង​ក៏​ប្រហែល​ធ្លាប់​ឮ​រួច​មក​ហើយ​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មាន​នាម​ត្រកូល​ស្រដៀងៗ គ្នា ហើយ​មាន​សូរ​សៀង​ដូច​ភាសា​វៀតណាម។ នេះ​ក៏​មក​ពី​ការ​បង្ខំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ ដូរ​ត្រកូល​ខ្មែរ​ចេញ​ដែរ។ ដើម្បី​ងាយ​ស្រួល​សម្គាល់ និង​ងាយ​ស្រួល​គ្រប់គ្រង​ខ្មែរ អធិរាជ​យួន​អណ្ណាម ឈ្មោះ យ៉ាឡុង និង​មេ​ដឹក​នាំ​យួន បន្តបន្ទាប់​មក​ទៀត បាន​បង្ខំ​ខ្មែរ​ឲ្យ​ប្ដូរ​ត្រកូល​របស់​ខ្លួន ហើយ​ប្រើ​ត្រកូល​រួម​គ្នា​ទៅ​តាម​ខេត្ត និង​តំបន់​នីមួយៗ។ ត្រកូល​ទាំង​នោះ​រួម​មាន៖ ថាច់ (Thach) សឺន (Son) គៀន (Kien) គីម (Kim) ចៅ (Chau) យ៉ាញ់ ឬ​ដាញ់ (Danh) កាវ (Cao) និង​ដាវ (Dao) ជា​ដើម។

    ត្រកូល យ៉ាញ់ ឬ ដាញ់ ត្រូវ​បាន​ប្រើ​សម្រាប់​ខ្មែរ​នៅ​ខេត្ត​ក្រមួន​ស ត្រកូល ថាច់ គីម សឺន គៀន សម្រាប់​ខ្មែរ​នៅ​ខេត្ត​ព្រះត្រពាំង ខេត្ត​ឃ្លាំង ខេត្ត​ពល​លាវ និង​ខេត្ត​ទឹក​ខ្មៅ ត្រកូល កាវ សម្រាប់​ខេត្ត​រោងដំរី និង​ត្រកូល ដាវ សម្រាប់​ខេត្ត​ព្រែកឫស្សី។

    ដោយ​ឡែក សម្រាប់​ខេត្ត​មាត់ជ្រូក ត្រកូល ចៅ ត្រូវ​ឱ្យ​គេ​ប្រើ​សម្រាប់​បុរស ចំណែក​ស្ត្រី​វិញ គេ​ឱ្យ​ប្រើ​ត្រកូល នាង (Neang)។

    ក្រៅ​ពី​នេះ ក៏​នៅ​មាន​ត្រកូល​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ ដូច​ជា លី (Ly) យៀប (Diep) លឹម (Lim) តាំង (Tang) ញឹង (Nhan) ហ្វឹន (Huynh) ត្រឹង (Tran) ង៉ូ (Ngo) តូ (To) យឿង (Duong) និង លូ (Luu)។


    ខេត្តខ្មែរ នៅវៀតណាម