Friday, May 19, 2023

ព្រែកជីក ហ្វូណន តេជោ

  1. ឯកសារ ភូមិសាស្រ្ត ខេត្ត កំពត 
  2. ភូមិសាស្រ្ត ខេត្ត កែប 
  3. ប្រវត្តិ ព្រែកជីក វិញ តេ  (ដាំក្បាល តែ អុង)
  4. វិស្វកម្មសំណង់ព្រែកជីក ហ្វូណន
  5. ភូមិសាស្រ្តព្រែកជីកហ្វូន

ប្រជាជនកម្ពុជា គាំទ្រគម្រោងជ្រែកជីកតេជោ ទោះជាក្នុងតម្លៃណាក៍ដោយ !

ចំណុចសំខាន់ៗនៃ  ព្រែកជីក ហ្វូណន តេជោ  រួមមាន៖
  1. ប្រវែងសរុប ១៨០ គម ដែល ១៣៥ គម ជាផ្លូវទឹកបុរាណ មានស្រាប់
  2. ប្រវែង ០៧ គម ជាព្រែកជីកថ្មីសុទ្ធសាត
  3. ប្រវែង ៣៥  គម ជាការកែសម្រួលឲ្យត្រង់ ឬ កោងធំ ដោយសារ កប៉ាល់ មិនអាច បត់បានដោយងាយស្រួល។
  4. ជម្រៅទឹក ៤, ៧ មែត្រ ដែល សមត្ថភាពដឹក មានត្រឹមតែ ៣០០០ តោន ធៀបជាមួយ ការដឹកនៅ ទន្លេបាសាក់ មេគង្គ រដូចវស្សាមានដល់ ៥០០០ តោន។ 
  5. ក្រុមការងារសិក្សាគំរោងនេះ រួមមាន សមាជិកមកពីជាង ៤០ ស្ថាបនជុំវិញសកលលោក ដើម្បី វាយតម្លៃ ផលបះពាល់ បរិស្ថាន សង្គម រយ់ៈពេល ២២ ខែ ។
  6. កម្ពុជា ជាសមាជិក គណកម្មាធិការទន្លេមេគង្គ ដែលកម្ពុជា គ្រាន់តែជូនដំណឹងទៅ សមាជិក ដោយគ្មានតម្រូវ សុំការអនុញ្ញាតិ ពី ភាគី វៀតណាមឡើយ
  7. ការបារម្ភថា ផ្លូវទឹកនេះ អាចឲ្យនាវាដឹកយន្តហោះ របស់ចិន ចេញចូលកម្ពុជា គឺជារឿង មិនអាចទៅរួច ព្រោះ នាវាផ្លុកយន្តហោះ មានកម្ពស់ ៦០ មែត្រ ដែល ៣០ មែត្រ លិចចូលក្នងទឹក និង ៣០ មែត្រ នៅលើផ្ទៃទឹក ដូច្នេះ ជម្រៅ ទឹកព្រែកជីក ហ្វូណន តេជោ ៥ មែត្រ គឺមិនអាចឲ្យ នាវាទាំងនោះចេញ ចូលបានឡើយ។
  8. កម្ពុជាត្រូវបានសន្ធិដ្ឋានថាចំណេញ ៣០០ ដុល្លា/ កុងតើនើ ធៀបជាមួយការដឹកជញ្ជូនតាមផ្លូវគោក ( ផ្លូវរថភ្លើង ឬ ផ្លូវល្បឿនលឿន) ។ នាវា ១ គ្រឿង ដឹកបានចំណុះ ៣០០០ តោន ស្មើចំនួន ៣០ កុងតើនើ ដូច្នេះ គុណ ៣០០០ ដុល្លា X ៣០ កុងតើនើ គឺ កម្ពុជាចំណេញប្រមាណ ១០,០០០ ដុល្លា/នាវា។
  9. សំបក កុងតើនើ អាច មានតាមទំហំ ២,៣ តោន ទៅ  ៣,៨ តោន ចំណែក លទ្ធភាពផ្ទុក អាច ២៥ តោន​ទៅ ២៧,៦ តោន។
  10. តាមការសិក្សានៅ ព្រែកជីក ប៉ាណាម៉ា ដែកដឹកទំនិញទៅអាមេរិក មានតម្លៃ ១២,០០០ ដុល្លា/ កុងតើនើ តាមផ្លូវគោក តែតម្លៃនេះចុះត្រឹម ៨,០០០ ដុល្លា វិញ សម្រាប់ការដឹកតាមផ្លូវព្រែកជីក 
  11. ការព្រួយបារម្ភថា នាវាល្បាតរបស់់កងទ័ពចិន ចេញចូលតាមផ្លូវទឹកនេះ ក៍មិនអាចដែរ ព្រោះ មូលដ្ឋានជើងទឹកធំ របស់ វៀតណាម បោះទីតាំងនៅ កោះហ្វូកុក ឬ កោះត្រល់ ជាប់ជិត ជាមួយ ក្រុងកែប ដូច្នេះ វៀតណាមអាច មានលទ្ធភាព ក្តាប់សភាពការណ៍បានគ្រប់ពេលវេលា វៀតណាម អាចរាយការណ៍ គ្រប់វិនាទី នៅ សកម្មភាពយោធារបស់កម្ពុជា ទៅឲ្យ កងទ័ពសម្ព័ន្ធមិត្តអាមេរិក ដែលបោះទីតាំងនៅ មូលដ្ឋានជើងទឹក កាំរេញ Chamrach 
  12. តាមការ​សិក្សា បានបង្ហាញថា ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែក​តាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក មានតម្លៃ ១.៧ពាន់លានដុល្លា។
  13. ផ្លូវទឹកនេះមានទទឹងមុខកាត់ ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមា​ណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនា​វាចរណ៍ចំនួន២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
  14. អ្នកស្រាវជ្រាវ ជនជាតិ វៀតណាម បានលើកនូវ ភស្តុតាង មួយចំនួន ដើម្បីរារាំង គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដែលក្នុងនោះរួមមាន ៖ វៀតណាម បានវិនិយោគទុន ១៨៨ គម្រោងនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ ២,៨៤៦ លានដុល្លា គ្រាដែលកម្ពុជា មានគម្រោងនៅវៀតណាមតែចំនួន ២១។  
  15. អ្នកស្រាវជ្រាវ ជនជាតិ វៀតណាម  នូវលើកថា កម្ពុជា មាន ព្រែកជីក ដល់ទៅ ០៧ ដែលកំពុង ប្រើប្រាស់ទឹកបឹងទន្លេសាប និង ទន្លេមេគង្គ ដូចជា ព្រែកជីកស្ទឹងសែន, ព្រែកជីកព្រែកព្នៅ, ព្រែកជីកជ្រោយចង្វារ, ព្រែកជីក សៀមរាប, ព្រែកជីកត្រពាំងថ្ម, ព្រែកជីកក្រាំងយ៉ុវ។ បើសិនជាមានព្រែកជីក ហ្វូណនតេជោ នោះ កម្ពុជានឹងមាន ០៨ ព្រែកជីក Canals. 
  16. ការផ្សាយអំពីព្រែកជីកហ្វូណន នៅតែមិនច្បាស់រឿងទីតាំងពិតប្រាកដ នេះជាអ្វីដែលភាគី វៀតណាមគេចាប់មិនបាន គេមិនយល់ គេចង់បាន ពត៍មានថែមទៀត ព្រោះយើងក៍លាក់ការណ៍ វៀតណាមក៍គេសើបមិនចេញ!! ឧ ដូចជា ផែនទីមួយនេះ ពិត ឬ មិនពិត? ព្រោះ រដ្ឋាភិបាលយើងផ្សាយថា ជីកថ្មី ៧ គម ប៉ុណ្ណោះ ក្រៅពីហ្នឹងស្តារផ្លូវទឹកថ្មី ។ ជាថ្មីម្តងទៀត ខ្ញុំបាទសុំថា ពិចារណាឡើងវិញ កុំច្រឡោត ព្រោះថា បើមានជំលោះវៀតណាម កម្ពុជា សួរថា ជនជាតិណា ទទួលផលចំណេញ? ចម្ប៉ា? ឬ វៀតណាម? ព្រោះនេះជា ល្បិចក្នុងល្បិច tactic inside tactic
ផែនទី ទីតាំងព្រែកជីកហ្វូណនតេជោ

ផែនទី ទីតាំងព្រែកជីកហ្វូណនតេជោ (ខុស)


ផែនទី រដ្ឋបាល ខេត្ត កណ្តាល

ហ្វូណន ភាសាចិន ឯ ប៉ាក់ណាម ភាសាយួន បើប្រែជាខេមរភាសា ថា បាភ្នំ Baphnom

ព្រែកជីក  ទេន្លេបាសាក់ កែប ព្រែកជីក ពត៌មានយោធា - Military News: គម្រោងប្រវត្តិសាស្រ្តបង្កើតច្រមុះទិព្វដកដង្ហើមដោយខ្លួនឯង អាចនឹងប្ដូរទីតាំងជីកទម្លុះនៅតំបន់ ព្រែកអំបិល នៃ ស្រុកស្អាង  ទៅជីកយកមុខទឹកនៅចំណុច  ព្រែកតាហុីង ខាងត្បូងផ្សារកោះធំ ក្នុងស្រុកកោះធំ ឆ្ពោះត្រង់ទៅសមុទ្រកែប! សូមអរគុណ! ២០ឧសភា២០២៣.

Why is Vietnam Worried About Cambodia’s Mekong Canal Project? The proposed Funan Techo Canal is set to connect the country’s coast to the Mekong River via a system of lock gates.
ផែនទីគម្រោងព្រែកជីក ហ្វូណន តេជោ 

ផែនទីគម្រោងព្រែកជីក ហ្វូណន តេជោ 

ផែនទីគម្រោងព្រែកជីក ហ្វូណន តេជោ 

ផែនទីគម្រោងព្រែកជីក ហ្វូណន តេជោ

 
ផែនទីគម្រោងព្រែកជីក ហ្វូណន តេជោ 

ផែនទីគម្រោងព្រែកជីក ហ្វូណន តេជោ 

ផែនទីគម្រោងព្រែកជីក ហ្វូណន តេជោ 

ផែនទីគម្រោងព្រែកជីក ហ្វូណន តេជោ 

ផែនទីគម្រោងព្រែកជីក ហ្វូណន តេជោ 

កាលពីថ្ងៃទី១១ ខែធ្នូ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានជួបជាមួយសមភាគីវៀតណាម លោក Pham Minh Chinh ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ ភាគី​ទាំងពីរ​បាន​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​ដូចជា​វិស័យ​ការពារជាតិ កិច្ចការ​ព្រំដែន ពាណិជ្ជកម្ម និង​អប់រំ ។ ពួកគេក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងពាណិជ្ជកម្មផងដែរ ។

ក្នុង​អំឡុង​ពេល​ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន ម៉ាណែត លោក Pham Minh Chinh បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​គម្រោងព្រែកជីកហ្វូណនតេជោរបស់​កម្ពុជា ។ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះបង្ហាញការព្រួយបារម្ភ​ថា គម្រោងនេះនឹងជះឥទ្ធិពល អវិជ្ជមានដល់បរិស្ថាន និងប្រព័ន្ធទឹកនៃទន្លេមេគង្គ ជាពិសេសទឹកទន្លេខាងក្រោមដែលហូរពីកម្ពុជាទៅវៀតណាម។ ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ការសិក្សាបឋមលើគម្រោងនេះ បង្ហាញថា ផលប៉ះពាល់បរិស្ថានលើប្រទេសវៀតណាមនឹងមានតិចតួចបំផុត ។

គម្រោង​ព្រែកជីកហ្វូណនតេជោ ដែល​ត្រូវ​ប៉ាន់​ប្រមាណ​ថា​នឹង​ចំណាយ​ថវិកា​ប្រមាណ ១,៧ ពាន់​លាន​ដុល្លារ ជាព្រែកជីកមួយ​ដែល​នឹង​តភ្ជាប់​កំពង់ផែ​សមុទ្រ​របស់​កម្ពុជា​នៅ​ភាគ​និរតី​ទៅ​ទន្លេ​មេគង្គ ។ មាន ​​ប្រវែង ១៨០ គីឡូម៉ែត្រ​ព្រែកជីកហ្វូណនតេជោ​នឹង​តភ្ជាប់​ខេត្ត​ជាប់​មាត់​សមុទ្រ​​របស់​ទៅ​​ទន្លេមេគង្គ​ ។ នេះនឹងបង្កើតជាផ្លូវទឹកតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ឆ្នេរសមុទ្រ និងសំខាន់ជាងនេះទៅទៀតគឺកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសនេះនៅខេត្តព្រះសីហនុ ។

គំរូនៃគម្រោង BOT


ការ​សិក្សា​លទ្ធភាព​សម្រាប់​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ប៉ាន់​ប្រមាណ​ថា​នឹង​ត្រូវ​ចំណាយ​ពេល ៤ ឆ្នាំ​ ដើម្បី​បញ្ចប់គម្រោងសាងសង់ ។ ប្រសិនបើជោគជ័យ វានឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញពីកំពង់ផែទឹកជ្រៅទៅកាន់ទីក្រុងភ្នំពេញ ។

ការព្រួយបារម្ភរបស់វៀតណាមត្រូវបានមើលឃើញដោយអ្នកអត្ថាធិប្បាយ និងឥស្សរជននយោបាយកម្ពុជាជាច្រើន​ថា វៀតណាមព្រួយបារម្ភលើបញ្ហានយោបាយ-សេដ្ឋកិច្ចជាជាងបរិស្ថាន។ វៀតណាម​មិន​សប្បាយ​ចិត្ត​នឹង​កម្ពុជា​ទាក់ទងនឹងគម្រោង​នេះ។

ការព្រួយបារម្ភរបស់វៀតណាមចំពោះគម្រោង​ព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ភាគច្រើនគឺមានលក្ខណៈសេដ្ឋកិច្ចដោយសារព្រែកជីកហ្វូណនតេជោ នឹង កាត់បន្ថយការពឹងពាក់របស់កម្ពុជាលើវៀត ណាមសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក ។ ក្នុងឆ្នាំ ២០១៦ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញថាទី ក្រុងភ្នំពេញពឹងផ្អែកលើកំពង់ផែរបស់វៀតណាមសម្រាប់ការដឹកជញ្ជូនការនាំចេញសម្លៀកបំពាក់ និងការនាំចូលវត្ថុធាតុដើម ។

​ទីក្រុងភ្នំពេញមានផ្លូវទឹកតភ្ជាប់ទៅកាន់កំពង់ផែរបស់វៀតណាមតាមរយៈទន្លេមេគង្គ ។ ដូច្នេះ ការនាំចេញសម្លៀកបំពាក់ជាធម្មតាត្រូវបានដឹកជញ្ជូនតាមកប៉ាល់ពីកំពង់ផែស្វយ័តភ្នំពេញទៅកាន់កំពង់ ផែ​ ទីក្រុងហូជីមិញ ​។ ​

ព្រែកជីកហ្វូណនតេជោ​នឹង​ផ្ដល់​នូវ​ការ​តភ្ជាប់​ដែលមិនធ្លាប់មានពីមុនមករវាង​រាជធានី​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ។ នេះនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញងាយស្រួលរវាងកំពង់ផែទាំងពីរនៅភ្នំពេញ និងខេត្តព្រះសីហនុ និងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើកំពង់ផែវៀតណាម ។ នៅក្នុង​​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ហៅ​ថា «​ដកដង្ហើម​តាម​ច្រមុះ​ខ្លួនឯង​»​។

នៅពេលដែលព្រែកជីកហ្វូណនតេជោត្រូវបានបញ្ចប់ការសាងសង់ វៀតណាមពិតជានឹងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច និងឥទ្ធិពលរបស់ខ្លួនលើកម្ពុជា ហើយនេះ​បង្ហាញយ៉ាងច្បាស់ ហេតុអ្វីនាយករដ្ឋមន្ត្រីវៀតណាម​បញ្ចេញកង្វល់របស់ខ្លួនលើគម្រោងនេះ ។

រំលឹកប្រវត្តិសាស្រ្តយោធា -សង្រ្គាម ចម្ប៉ា វៀតណាម- ដើមឡើយចម្ប៉ាជាមហាអំណាចយោធាក្នុងតំបន់ គ្រប់គ្រង កម្ពុជា វៀតណាម និង ឡាវ ។ ចម្ប៉ា មានរដ្ឋចំណុច ៨ ។ រដ្ឋកំពង់ផែ មួយឈ្មោះ សឹង្ហបុរី Singapura នៅ ក្រុង វ៉េ ទន្លេក្រហម វៀតណាមខាងជើងសព្វថ្ងៃ។ វៀតណាម បានធ្វើសង្រ្គាម រំដោះទឹកដី ទាមទារឯករាជ្យ រហូតឆ្នាំ ១៨៣០ បានបើកការវាយលុកធំក្នុងប្រវត្តិសាស្រ្ត ដោយវាយយក នគរចាម ចុងក្រោយ នៅ រដ្ឋ ពារាន្តស្សី ( ក្រោយមកដូរជា ខេត្ត ពារាំង ) ។ រៀបនៃការវាយលុយ គឺ វៀតណាមរុញទ័ព មកដាក់នៅ កំពង់ឆ្នាំ ភ្នំពេញ កំពង់សោម កោះកុង កំពត ដ់ើម្បីការពារទ័ពខ្មែរចូលជួយ ចម្ប៉ា។ វៀតណាម ឡោមព័ទ្ធទ័ពចម្ប៉ា ដូច ចិន ឡោមព័ទ្ធ កោះតៃវ៉ាន់សព្វថ្ងៃនេះដែរ។ ដោយសារនៅ ម៉ាឡេ មានសង្រ្គាម ជាមួយ ឥណ្ឌូនេស៊ី ដូច្នេះ ចម្បារដកទ័ពមួយចំនួនធំ ទៅជួយ ម៉ាឡេ ដែលជា មហាមិត្ត ! ឆ្លៀតឪកាស ចាម អស់ទ័ព វៀតណាម ក៍វាយផ្តាច់ យកចម្ប៉ាតែម្តង ឆ្នាំ ១៨៣០ ។

RFI ខេមរភាសា / RFI Khmer posted a video to the playlist ភ្ញៀវប្រចាំថ្ងៃ.លោក ហ៊ាង សុទ្ធាយុត្តិ៖ តាមរបាយការណ៍ គម្រោងព្រែកជីកពីភ្នំពេញទៅកំពត​ នឹងធ្វើឲ្យកម្ពុជាចំណេញសេដ្ឋកិច្ចពី២០ទៅ៣១% គណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រនេះបានសម្រេចអនុម័ត និងផ្ដល់អនុសាសន៍ណែនាំមួយចំនួនបន្ថែមលើ «របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ដោយដាក់ឈ្មោះថា«គម្រោងព្រែកជីក ហ្វូណ នតេជោ»។ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងថាការបង្កើតឲ្យមានគម្រោងព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រពីភ្នំពេញទៅកំពតនេះ នឹងធ្វើឲ្យកម្ពុជាចំណេញផ្នែកសេដ្ឋកិច្ចពី២០ ទៅ៣១% ពោលគឺចំណេញពេលវេលា ចំណាយតិច និងមាននីតិវិធីងាយស្រួល។ លោក ហ៊ាង សុទ្ធាយុត្តិ បន្ថែមថាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងជួយបង្កើតឲ្យមានតំបន់ភស្តុភាកម្មនៅតាមដងព្រែកជីក បង្កើនការងារដល់ពលរដ្ឋ ជួយរក្សាស្ថិរភាពទឹកនៅរដូវប្រាំង និងរដូវវស្សាផងដែរ។

រ័ត្នន៍ សេនាផ្លូវទឹកតព្រែកជីកថ្មីតភ្ជាប់ពីទន្លេទៅសមុទ្រ ត្រូវបានប្រសិទ្ធនាមថា «ព្រែកជីក ហ្វូណនតេជោ»។ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ  និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច​ចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។ការរចនាប្លង់វិស្វកម្មនិងស្ថាបត្យកម្មរបស់ផ្លូវទឹកនេះ ត្រូវបានប្រើប្រាស់ស្តង់ដា​អន្តរ​ជាតិ ​ដែលអាចធានាភាពធន់ និងមានគុណភាពខ្ពស់ ដោយគិតគូរគ្រប់ជ្រុង​ជ្រោ​លើផ្នែកបច្ចេកទេសនិងបរិស្ថានសម្រាប់ការប្រើប្រាស់រយៈពេលយូរអង្វែង។គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង, សាងសង់ស្ពាន​ចំនួន ១១កន្លែង,  សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ, និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។ 
ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ ១,៧០០លានដុល្លារអាម៉េរិក និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ FN

Ta Lun បញ្ហានៅត្រង់ព្រៃកជីកនឹង មានប្រយោជន៍សេដ្ឋកិច្ចឬទេ !! តើមានកុប៉ាល់ណាខ្លះ និងប៉ុន្មានដែលគេប្រើប្រាស់ព្រែកជីកនឹង !!តើនៅភ្នំពេញមានកំពុងផែថ្មីសម្រាប់ទទួលចំណតកុប៉ាល់ទាងនឹងទេ !! បើមិនចឹងទេ វាគ្រាន់តែជាកន្លែងទាក់ទាញទេសចរ ទៅថតបង្ហោះតាមហ្វេសប៊ុកហើយ !! ដូចច្នេះតើមានប្រាក់ចំណូលយកពីអជីវកម្មព្រែកជីកនេះ គ្រាប់គ្រាន់ដើម្បីសងប្រាក់កម្ចីពីបរទេសទេ !!


ព្រែកជីក ទេន្លេបាសាក់ កែប





ព្រែកជីក  ទេន្លេបាសាក់ កែប



ព្រែកជីក  ទេន្លេបាសាក់ កែប

Chan Born រឿងភូតកុហក៖ នៅកម្ពុជាគេភូតថា ព្រែកជីកវិញតេ ជាខ្សែព្រំដែន នៅប៉ាឡេស្ទីនគេភូតថាអ៊ីស្រាអែល ឃ្លានពានប៉ាឡេស្ទីន...

Vuthea Tan Ta Lun រដ្ឋប្រឹងរាល់ថ្ងៃ ដើម្បីរុញកំណើនចំណូលប្រជាជាននឹងហើយ។ ពូ យល់ពីផ្លូវយុទ្ធសាស្រ្តប្រេងទេ? តើពី១០ ទៅ៥០ ឆ្នាំ ខាងមុខ តម្រូវការប្រេងកើនប៉ុន្ឦានភាគរយ? ហើយត្រូវដឹកតាមផ្លូវណាខ្លះ? បើតាមមេគង្គតាមណា? អាចដឹកបានម្តងប៉ន្មានតោន? បើតាមកំពង់សោម និងកំពតតាមណា ដើម្បីបែងចែកទៅតំបន់ដង់ស៉ីតេខ្ពស់របៀបម៉េច?Heng Nara is with ពេជ្រ វណ្ណសំអន and មកមើលគម្រោងព្រែកជីក ពីព្រែកអំបិល តាមតាកែវមក កំពតទូកមាស កំពង់ត្រាច ដល់កែប@ព្រែតាកុយ ពងទឹក..ដីចាប់ហើមបណ្ដើរៗ

Sotheayuth Heang #ព្រែកជីកទន្លេបាសាក់​ វាពិតជាលេីសពីអ្វីដែល​ ប្រជាពលរដ្ឋ​ ធ្លាប់ដឹងពីផ្លូវល្បឿនលឿន​។ សូម្បីតែខ្ញុំក៏កាលណោះ​ គឺមិនទាន់យល់ថា​ ផ្លូវល្បឿនលឿននោះ​ ប្រយោជន៍ខ្លាំងប៉ុណ្ណា​។ ធ្លាប់ជិះ​ភ្នំពេញ​ កំពង់សោម ៥ម៉ោង​ គិតថយមកនៅ​ ជិត២ម៉ោង​ វាម៉ិចនឹងទៅរួច! តែនៅចុងឆ្នាំ២០២២​ ប្រជាពលរដ្ឋ​ មួយនគរ​ រួមទាំងខ្លួនខ្ញុំ​ គឺទទួលស្គាល់ពីគុណតម្លៃ​ នៃការតភ្ជាប់ផ្លូវល្បឿនលឿនមួយនេះ​ យ៉ាងពិតប្រាកដមែន។ មជ្ឈមណ្ឌលភស្តុភាកម្ម​ និងព្រែកជីទន្លេបាសាក់ ជាគម្រោងដែល​ ជំរុញកំណេីនសេដ្ឋកិច្ចជាតិ​ បង្កេីតការងារ​ ធ្វេីឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូធា​ កាត់បន្ថយពេលវេលា​ និងចំណាយដឹកជញ្ជូន។

បច្ចុុប្បន្ន​ ការដឹកតាមផ្លូវទឹក​ គឺត្រូវចេញីភ្នំពេញ​ ទៅវៀតណាម​ តាមកំពុងផែ​ Cai Mep ឆ្លងនីតិវិធីរបស់អ្នកជិតខាង (ដកដង្ហេីមតាមច្រមុះគេ​) រួចបានត្រឡប់មក កែប​ កំពត​កំពង់សោម​ កោះកុង​ តាមផ្លូវទឹកបច្ចុប្បន្ន។ តាមគម្រោងនេះយេីងនឹងមានលទ្ធភាពដូរមកដកដង្ហេីមតាមច្រមុះខ្លួនឯងគឺ​ ចេញពីភ្នំពេញ​ ឆ្លងកាត់ខេត្តកណ្តាល​ តាកែវ​ រួចដល់កែប​ តែម្តង​ កាន់បន្ថយចំណាយ​ និងពេលវេលា​ ក្នុងការដឹកជញ្ជូន​យ៉ាងពិតប្រាកដ។ គម្រោងនេះ​ នឹងនាំមកនូវផលចំណេញ​ សេដ្ឋកិច្ចជាតិ​ខ្ពស់​ បង្កេីតការងារជាច្រេីន​ រំដោះទឹកជំនន់​និងគ្រោះរាំងស្ងួតយ៉ាងមានប្រសិទ្ធភាព​។ 

អ្នកជិតខាងយេីង​ មានវៀតណាម​ រួមទាំងចិន​ ផងដែរ​ សុទ្ធតែបានកសាងព្រែកជីកនេះ​ ដេីម្បីសម្រួលដល់ការបេីកទូលាយការដឹកជញ្ជូនតាមផ្លូវទឹក​។ ម្យ៉ាងវិញទៀត​ ដូនតាយេីងតាំងពីសម័យហ្វូណន​ មានគំនិតធ្វេីព្រែកជីក​ កាលពីរាប់ពាន់ឆ្នាំមុនមកម្លេះ។ គម្រោងដែលបានសិក្សា​ អស់រយៈពេល​ ២ឆ្នាំយ៉ាងល្អិតល្អន់នេះ​ គឺពិតជាមិនមែនជាការយល់សប្តិឡេីយ។  សូមចូលរួមគាំទ្រនូវការបង្កេីតប្រវត្តិសាស្ត្រថ្មី​ នៃវិស័យដឹកជញ្ជូនផ្លូវទឹកកម្ពុជាទាំងអស់គ្នា៕

Chhengsorn Yin កាលខ្ញុំធ្វ់ើការនៅក្នុងគម្រោង យុទ្ធសាស្ត្រអភិវឌ្ឍបឹងទន្លេសាប ដែលគាំទ្រដោយUNDP និង MRC (ឆ្នាំ១៩៩៦-១៩៩៨) លោក ឃិតាំងលឹមអតីតរដ្ឋមន្ត្រីនៃ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បានប្រាប់យើងខ្ញុំថា រដ្ឋាភិបាល សង្គមរាស្ត្រនិយមបានសិក្សា តាំងពីឆ្នាំ១៩៦៨ នូវព្រែកជីក សិប្បនិមិត្ត ពីទន្លេបាសាក់ ទៅកាន់ដំណាក់ចង្អើរ ដើម្បី គេចចេញពីការចំណុះទៅ នឹងចរាចរកាត់តាមវៀតណាម ខាងត្បូង។

Piseth Hang បេីជិកមែន ដូចឲ្យទូកពួកបរទេស មកនៅរស់ខុស កាន់តែច្រេី ជាមិនខាន់ តេី ការជិកព្រៃនេះវាចំណិចស្អីដល់ខ្មែរ បេីនាំចូលច្រេីនជាងនាំចេញនោះ

Veun Visalជីកហើយដីយកទៅណាលក់ឬចំផ្ទះគេចាប់ដាក់គុកទៀតឬព្រេកនឹងយួនដាក់ព្រុំដែនមែនហើយប្រាប់គេឯងថាព្រេកនឹងមានតាំងពីយូយាងណះមកហើយមែនឬ....៘លេងល្ខោនអោយមានលិអូបិតផង។

Justin Ven ធ្វើទៅជាប្រយោជន៍ជាតិកុំអោយតែបូមខ្សាច់ពីទន្លេរអស់អាចបណ្តាលអោយបាក់ច្រាំងទន្លេរបាក់ផ្ទះបជាពលរដ្ឋបានហើយខ្ញុំជួយត្រេកអរចំពោះលោក

គន្ធា គន្ធា -- ចិនរៀបចំគម្រោងអោយខ្មែរដើម្បីអោយខ្មែរខ្ចីលុយចិនដែលមានអត្រាការប្រាក់ខ្ពស់ធ្វើឱ្យលុយចិនមានចរាចរណ៍យ៉ាងសកម្មក្នុងកម្ពុជា

រឿងកម្ពុជាធ្វើទៅខាតឡុងចុងមិនចំណេញចិនអត់ដឹងសំខាន់សងបំណុលតាមកិច្ចសន្យា

Jeu Vinlong ឆ្លៀតរំលឹកប្រវត្តិដ៏ឈឺចាប់នៅសម័យឧដុង្គ ដែលប្រជាជនខ្មែរត្រូវបានកេណ្ឌទៅជីកព្រែក (វិញទេ) តភ្ជាប់ទៅហាទៀង ហើយទទួលនូវសោកនាដកម្មយ៉ាងឈឺចាប់។នឹកដល់សម័យនេះក៏រំលេចនូវប្រវត្តិនៃ(តែអុង)ផងដែរ។ មកដល់បច្ចុប្បន្ន យើងត្រៀមស្វាគមន៍នូវគម្រោងដ៏រសើបសម្រាប់កែប្រែប្រព័ន្ធដឹកជញ្ជូនគឺ គម្រោងព្រែកជីកថ្មីភ្ជាប់ពីទន្លេបាសាក់ទៅខេត្តកែប។

រដ្ឋ​នឹង​ជីក​ព្រែក ​១ ​ដែលមាន​ប្រវែង ​៧ ​គីឡូម៉ែត្រ ​ដើម្បី​បើកផ្លូវ​ទឹកទន្លេ​បាសាក់ ​ភ្ជាប់​ទៅ​កំពង់ផែ​សមុទ្រ​កែប​

ភ្នំពេញៈ ​កម្ពុជា ​អាច​នឹង​ជីក​ព្រែក​១ ដែលមាន​ប្រវែង ៧​គីឡូម៉ែត្រ​ដើម្បី​បើក​ផ្លូវទឹក​សម្រាប់​ការធ្វើ​ចរាចរណ៍​និង​ដឹកជញ្ជូន​ទំនិញ​តាម​កប៉ាល់​ពី​ទន្លេបាសាក់ ទៅ​កំពង់ផែ​សមុទ្រ​ក្នុង​ខេត្ត​កែប​ ដោយ​មិនចាំបាច់​ឆ្លងកាត់​តាម​ផ្លូវទឹក​ប្រទេសជិតខាង​ទៀត​ទេ​។ ​នេះ​បើតាម​លោក​ ​ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ ដឹកជញ្ជូន​។​

​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២​ និង​ លើក​ទិសដៅ​ការងារ​ ឆ្នាំ ​២០២៣ ​របស់​ក្រសួង​សាធារណការ​ និង​ ដឹកជញ្ជូន​ កាលពី​ថ្ងៃទី ​១៥ ​ខែកុម្ភៈ ​លោក​ ស៊ុន ចាន់ថុល ​បានលើកឡើង​ថា​ ការសិក្សា​លើ​គម្រោង​ផ្លូវ​នាវាចរណ៍​ពី​ទន្លេបាសាក់​ ទៅ​កំពង់ផែ​សមុទ្រ​នេះ ​ក្រុមការងារ​របស់​ក្រសួង ​និង ​ផ្នែក​ពាក់ព័ន្ធ​បានធ្វើ​ឡើង​រយៈពេល ​២ ​ឆ្នាំ ​មកហើយ ​គឺ​លទ្ធផល​នៃ​ការសិក្សា​ដែល​ស្ទើរ​បញ្ចប់ ​១០០​ភាគរយ​នោះ បង្ហាញថា ​សម្រាប់​លក្ខណៈ​បច្ចេកទេស​ (​ការ​ខួង​ដី​ធ្វើតេស្ត​, ជីវចម្រុះ​, បរិស្ថាន​, បរិមាណ​ទឹកទន្លេ​, ការជួយ​រំដោះគ្រោះ​ទឹកជំនន់​-​រាំងស្ងួត​ជាដើម​) និង​ផ្លូវច្បាប់​គឺ​មិនមាន​បញ្ហា​ទេ​។

លោក​បន្តថា ​គម្រោង​បើកផ្លូវ​ទឹក​ភ្ជាប់​ពី​ទន្លេបាសាក់​ទៅ​សមុទ្រ​ក្នុង​ខេត្ត​កែប​គឺ​នឹង​ប្រើប្រាស់​ផ្លូវទឹក​មួយចំនួន​ដែលមាន​ស្រាប់ ដោយ​គ្រាន់តែ​ជីក​ជម្រៅ​ចុះ​បន្ថែម​និង​ជីក​ព្រែក​ថ្មី​ដែលមាន​ប្រវែង ​ប្រហែល ​៧ ​គីឡូម៉ែត្រ​ទៀត​នឹង​ទៅដល់​សមុទ្រ​ក្នុង​ខេត្ត​កែប​។​

លោក​ថ្លែងថា​៖«​បើ​ធ្វើបាន​គម្រោង​នេះ​នឹង​ប្តូរ​មុខមាត់​ក៏ដូចជា​ប្តូរ​ការដឹកជញ្ជូន​តាម​ផ្លូវទឹក​ទៅ​សមុទ្រ​របស់​យើង ​គឺ​ការរៀបចំ​ឱ្យមាន​ផ្លូវ​ដឹកទំនិញ​មួយទៀត​ដោយ​ប្រើ​ទន្លេមេគង្គ​ដោយ​ឥឡូវនេះ​យើង​ចង់​ប្រើ​ទន្លេបាសាក់​ ១ ​ថែមទៀត​ដើម្បី​កាត់បន្ថយ​ចំណាយ​នៃ​ការដឹកជញ្ជូន​កាត់បន្ថយ​តម្លៃ​និង​កាត់បន្ថយ​នីតិវិធី​ពេល​កប៉ាល់​ចេញពី​កំពង់ផែ​ផ្លូវទឹក​របស់​យើង​ទៅ​សមុទ្រ​»​។​

យោងតាម​លោក​ចាន់ថុល​ក្នុងការ​សិក្សា​រយៈពេល​២​ឆ្នាំកន្លងមក​នេះ​គឺ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក​ផ្លូវ​សមុទ្រ​និង​កំពង់ផែ នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចំនួន​២​គឺ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​CRBC និង​ក្រុមហ៊ុន​CCCC water Transportation Consultants Co., Ltd​។​

លោក​លើកឡើងថា​៖«​នេះ​គឺជា​គម្រោង​ប្រវត្តិសាស្ត្រ​ហើយ​ខ្ញុំ​សង្ឃឹមថា​ក្នុង​ខែ​នេះ​(​កុម្ភៈ​) យើង​នឹង​បាន​តួលេខ​ទាំងអស់​ដើម្បី​យកមក​ពិភាក្សាគ្នា​ជាមួយ​អន្តរក្រសួង​ដើម្បី​រាយការណ៍​ទៅ​គណៈរដ្ឋមន្ត្រី​ពិនិត្យថា​តើ​យើង​ធ្វើ​ឬ​មិន​ធ្វើ​»​។​

​បើតាម​ លោក​ ស៊ុន ចាន់ថុល ​គម្រោង​ជីក​ព្រែក​ខាងលើ​ក៏​នឹង​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ផងដែរ​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា​ លោក ​ជា ​ចាន់​ដា​រ៉ា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ​១៩ ​ខែកុម្ ភៈ​ថា បើ​តាម​ព័ត៌មាន​ដែល​លោក​ទទួលបាន​គឺ​ផ្លូវទឹក​ថ្មី​នេះ​នឹង​ចេញពី​ទន្លេបាសាក់​ត្រង់ ​ឃុំ​ព្រែក​អំបិល ​(​ស្រុក​ស្អាង ​ខេត្តកណ្តាល​) ភ្ជាប់​ទៅ​សមុទ្រ​ក្នុង​ខេត្ត​កែប​។​ផ្លូវទឹក​នេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ពី​តាម​បណ្តា​ខេត្ត​ពិសេស​ខេត្ត​នៅជាប់​ទន្លេសាប​និង​មេគង្គ​ទៅកាន់​កំពង់ផែ​សមុទ្រ​ផ្ទាល់​តែម្តង​ដែល​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាកសិករ​និង​អ្នក​នាំចេញ​បាន​យ៉ាងច្រើន​។​

លោក​ប្រាប់ទៀតថា​បច្ចុប្បន្ន​នៅតាម​បណ្តា​ខេត្ត​ជាប់​ទន្លេសាប​ក៏មាន​ការសាងសង់​កំពង់ផែ​ពហុ​បំណង​សម្រាប់​ដឹកទំនិញ​តាមផ្លូវ​ទឹក​ផងដែរ​។​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​មានតម្លៃ​ទាប​ជា​មធ្យោបាយ​ផ្សេងៗ​ទៀត​។​

លោក​លើកឡើងថា​៖«​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ខ្ញុំ​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ព្រលានយន្តហោះ​និង​កំពង់ផែ​ជា​បន្តបន្ទាប់​កើតឡើង​។ សកម្មភាព​ទាំងអស់នេះ​នឹង​ក្លាយជា​កម្លាំង​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ក៏ដូចជា​លើកកម្ពស់​សមត្ថភាព​នាំចេញ​របស់​កម្ពុជា​ឱ្យបាន​កាន់តែខ្លាំង​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ លោក ​ហុង​ វណ្ណៈ ​បាន​និយាយថា​ នៅពេលដែល​ប្រទេសមួយ​មាន​មធ្យោបាយ​ដឹកជញ្ជូន​កាន់តែ​សម្បូរបែប​និង​ចម្រុះ​វា​នឹង​ធ្វើឱ្យ​សមត្ថភាព​នៃ​ការប្រកួតប្រជែង​ផលិតផល​របស់ខ្លួន​លើ​ទីផ្សារ​អន្តរជាតិ​មាន​កាន់តែខ្លាំង​។​ ផ្លូវទឹក​គឺមាន​ភាពចាំបាច់​ព្រោះ​ក្រៅពី​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​និង​កកស្ទះ​តាមផ្លូវ​ថ្នល់​គឺ ​វា​មានតម្លៃ​ទាប​ជាងគេ​ទៀតផង​។​លោក​បន្តថា​អ្វីដែល​ពិសេស​នោះ​គឺ​គម្រោង​នេះ​នឹង​ធ្វើឱ្យ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹក​ពី​ភ្នំពេញ​ទៅ​សមុទ្រ​មិនចាំបាច់​ឆ្លងកាត់​ប្រទេស​គេ ​(​វៀតណាម​) ​ដូច​ពីមុន​ឡើយ​។​

លោក​លើកឡើងថា​៖«​គម្រោង​នេះ​នឹង​ផ្តល់​ផលចំណេញ​ច្រើន​សម្រាប់​សេដ្ឋកិច្ ច​ដូច្នេះ​បើ​សាងសង់​កាន់តែ​ឆាប់​គឺ​កាន់តែ​ល្អ​»​។​

​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​ក្នុង​ឆ្នាំ ​២០២២​ មាន​ប្រមាណ​ ៥២,៤២​ ពាន់​លាន​ដុល្លារ​កើនឡើង ​៩,២​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១​។​ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន​ ២២,៤៨ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ១៦,៤​ភាគរយ ​និង​ការនាំ​ចូល​មាន​ចំនួន ​២៩,៩៤​ ពាន់​លាន​ដុល្លារ ​កើនឡើង​ ៤,៣​ភាគរយ​។ ​នេះ​បើតាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ​ និង ​រដ្ឋាករ​កម្ពុជា​៕

គម្រោង​ជីក​ព្រែក​ត​ភ្ជាប់​ពី​ទន្លេបាសាក់​ទៅ​កំពង់ផែ​សមុទ្រ ខេត្តកំពត នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​សេដ្ឋកិច្ច​

ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន បាន​អះអាងថា គម្រោង​ជីក​ព្រែក​ត​ភ្ជាប់​ពី​ទន្លេបាសាក់ ទៅកាន់​កំពង់ផែ​សមុទ្រ​នៃ​ខេត្តកំពត ដែល​រាជរដ្ឋាភិបាល​ទើប​បញ្ចប់​ការសិក្សា​លម្អិត និង​អាច​ចាប់ផ្តើម​អភិវឌ្ឍ​នាពេលខាងមុខ នឹង​ផ្តល់​ផលចំណេញ​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឱ្យដឹងថា ក្នុងជំនួប​ជាមួយ​លោក Rajeev Kannan នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​សាជីវកម្ម​ធនាគារ ស៊ូ​មី​តូ​ម៉ូ ម៉ី​ត​ស៊ុយ Sumitomo Mitsui Banking Corporation (SMBC)​កាលពី​ថ្ងៃទី​ ៣០ ខែមករា រដ្ឋមន្ត្រីក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល បាន​ប្រាប់​ដៃគូ​សន្ទនា​ថា ពេលនេះ​គម្រោង​ការជីក​ព្រែក​ត​ភ្ជាប់​ទន្លេបាសាក់​ទៅ​កំពង់ផែ​សមុទ្រ​ខេត្តកំពត ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹក គឺ​បាន​សិក្សា​លម្អិត​រួចហើយ ដោយ​ការជីក​ព្រែក​នោះ​នឹង​មិនមាន​ផលប៉ះពាល់​ច្រើន​ឡើយ​។​

​លោក ចាន់ថុល បាន​និយាយថា​៖ «​គម្រោង​ការជីក​ព្រែក​ភ្ជាប់​ទន្លេបាសាក់​ទៅ​កំពង់ផែ​សមុទ្រ​នៃ​ខេត្តកំពត ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹក​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ បាន​សិក្សា​លម្អិត​រួចហើយ​ទាំង​ផ្នែក​បច្ចេកទេស និង​ផ្លូវច្បាប់​។ បើ​យើង​រកបាន​ដៃគូ​អភិវឌ្ឍន៍ ហើយ​ធ្វើ​ឱ្យចេញ​ជា​រូបរាង​នោះ វា​នឹង​ក្លាយជា​គម្រោង​ប្រវត្តិសាស្ត្រ ដែល​នឹង​ផ្លាស់ប្តូរ​មុខមាត់​កម្ពុជា​ទាំងមូល​ក្នុង​វិស័យ​នាវាចរណ៍​»​។​

​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ​ថា គម្រោង​ជីក​ព្រែក​បើកផ្លូវ​នាវាចរណ៍​ត​ភ្ជាប់​ពី​ទន្លេបាសាក់ ​(​ខេត្តកណ្តាល​) ទៅ​កំពង់ផែ​សមុទ្រ​ក្នុង​ខេត្តកំពត នឹង​ក្លាយជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ដែល​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​នៃ​វិស័យ​ឡូ​ជី​ស្ទិ​ក​កម្ពុជា​។ វា​នឹង​ក្លាយជា​ចំណែក​សំខាន់​ក្នុង​ការបង្កើន​សក្តានុពល​ពាណិជ្ជកម្ម​អន្តរជាតិ ពិសេស​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​។

លោក​បន្តថា គ្រប់​វិនិយោគិន​ទាំងអស់ គឺ​មុននឹង​សម្រេចចិត្ត​បណ្តាក់ទុន​នៅ​កន្លែង​ណា​គេ​តែងតែ​សិក្សា​យ៉ាង​លម្អិត​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ព្រោះ​ការដឹកជញ្ជូន​គឺជា​ចំណែក​មួយ​ដែល​ធ្វើឱ្យមាន​បម្រែបម្រួល​ទៅលើ​ថ្លៃដើម​ផលិត​។​

​លោក​បញ្ជាក់ថា​៖ «​នៅពេល​គម្រោង​នេះ​ដាក់ឱ្យ​ប្រើប្រាស់ វា​នឹង​ក្លាយជា​ចំណែក​ដ៏​សំខាន់​ដែល​ចូលរួម​លើកកម្ពស់​សមត្ថភាព​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​ក្រៅប្រទេស​។ ជាធម្មតា​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក តែងមាន​តម្លៃ​ទាប​ជាង​ការដឹកជញ្ជូន​តាមផ្លូវ​គោក​អាកាស ហើយ​បរិមាណ​ទំនិញ​ដឹក​តាម​ផ្លូវទឹក​ក៏បាន​ច្រើន និង​មិន​បង្ក​ការខូចខាត​ដល់​ផ្លូវថ្នល់ និង​ការកកស្ទះ​ចរាចរណ៍​ផងដែរ​»​។​

​លោក​បន្ថែមថា មធ្យោបាយ​ដឹកជញ្ជូន​សម្បូរបែប និង​ចម្រុះ គឺជា​មេដែក​មួយ​ក្នុងការ​ស្រូប​ទាញ​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន ខណៈ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ក៏​កំពុង​ធ្វើ​កិច្ចការ​ជាច្រើន​ដូចជា ការធ្វើ​បច្ចុប្បន្នភាព​ច្បាប់​វិនិយោគ ការកាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​ផ្នែក​ពាណិជ្ជកម្ម និង​ការបើក​ទីផ្សារ​នាំចេញ​ឱ្យបាន​កាន់តែ​ធំ​។​

​ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា​ ​លោក ស៊ិន ច​ន្ធី បានឱ្យដឹងថា គម្រោង​នេះ​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​កម្ពុជា ពិសេស​គេ​អាច​ប្រើប្រាស់​ផ្លូវទឹក​ខាងលើ​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ដោយផ្ទាល់​ទៅ​កំពង់ផែ​សមុទ្រ​។ នៅពេល​ប្រព័ន្ធ​ដឹកជញ្ជូន​កាន់តែ​សម្បូរ មាន​ភាពងាយស្រួល និង​ឆាប់រហ័ស វា​នឹង​ធ្វើឱ្យ​តម្លៃ​កាន់តែ​ទាប និង​សមត្ថភាព​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​។​

​លោក​អះអាងថា​៖ «​នៅពេល​មាន​ផ្លូវទឹក​នេះ ការដឹកជញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​ផលិតផល​កសិកម្ម នឹង​កាន់​តែមាន​ភាពងាយស្រួល និង​ឆាប់រហ័ស​»​។​

​បច្ចុប្បន្ន​បើ​គេ​ចង់​ដឹកទំនិញ​តាមផ្លូវ​ទឹក​ចេញពី​កំពង់ផែ​ភ្នំពេញ ទៅ​កំពង់ផែ​សមុទ្រ​ក្នុង​ខេត្តកំពត ឬ​ខេត្ត​ព្រះសីហនុ គឺ​ត្រូវ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​។ នេះ​បើ​យោងតាម​លោក ស៊ិន ច​ន្ធី​៕

ក្រសួង នឹងជីកព្រែកថ្មីតភ្ជាប់ពីទន្លេទៅ​សមុទ្រកែប ៧គីឡូ ដើម្បីសម្រួល​ការដឹកជញ្ជូន​តាមផ្លូវទឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងនឹងជីកព្រែកថ្មីសុទ្ធសាធប្រវែងចន្លោះ ៥-៧ គីឡូម៉ែត្រ តភ្ជាប់គ្នារវាងទន្លេ និងសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកំពង់ផែសមុទ្រកែប។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាមួយជំហានហើយ ជុំវិញដំណើរការនេះ ដោយលទ្ធផលបញ្ជាក់ថា ក្នុងចម្ងាយផ្លូវទឹក ១៦៨គីឡូម៉ែត្រ ពីព្រែកអំបិលទៅ តាកែវ និងភ្ជាប់ទៅកំពង់ផែកែប ស្មើនឹង ៦៨ភាគរយ គឺជាទន្លេដែលមានស្រាប់ និងជាង ២០ភាគរយ គឺជាប្រព័ន្ធធារាសាស្រ្ត ដែលត្រូវស្តារ និងពង្រីកបន្ថែម។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ក្រោយពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគមជ្ឈមណ្ឌល ភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក នៅក្រុងបូកគោ ថ្ងៃទី ០៥ ខែ ឧសភា។

លោករដ្ឋមន្រ្តីបានលើកឡើងថា វិស័យដឹកជញ្ជូនតាមផ្លូវទឹកនេះចំណេញច្រើន ពោលគឺមិនធ្វើឱ្យឆាប់ខូចផ្លូវ សម្រួលការកកស្ទះចរាចរណ៍ និងចំណេញពេលជាដើម។ ជាក់ស្តែង ក្រសួងកំពុងសិក្សាតភ្ជាប់ពីកំពង់ផែស្វ័យតភ្នំពេញ ទៅកំពង់ផែរណបផ្សេងៗ ដែលគ្រោងនឹងសាង់សង ដូចជា ផែរណបគីឡូលេខ៦ ផែទន្លេបិត ផែព្រែកតាមាក ផែកោះរកា និងផែកំពង់ឆ្នាំងជាដើម តាមលទ្ធភាពដែលអាចធ្វើបាន។ លោកបន្តដូច្នេះថា « យើងកំពុងតែសិក្សា តើអស់ថវិកាប៉ុន្មាន តើចំណេញលើសេដ្ឋកិច្ចប៉ុន្មាន បើសិក្សាទៅខាតមិនចំណេញ ក៏យើងមិនធ្វើដែរ»។

បច្ចុប្បន្ននេះ កម្ពុជា កំពុងមានការរីកម្រើនជាលំដាប់លើវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិ៕

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការជីកព្រែកពីទន្លេបាសាក់ តភ្ជាប់ទៅកាន់ខេត្តកែប ដែលវានឹងជាខ្សែទឹកប្រវត្តិសាស្រ្តមួយសំរាប់​កម្ពុជា ដើម្បីសម្រួលការដឹកជញ្ជូនផង និងកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាងផង។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសូងសាធារណៈការ និង​ដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពីពេលថ្មីៗនេះថា កម្ពុជាកំពុង​ជំរុញ​ឱ្យមាន​ការដឹក​ជញ្ជូន​តាមផ្លូវ​ទឹក ​កាន់តែច្រើន​តាម​ដែល​អាច​ធ្វើបាន​ ខណៈ​ដែល​​បណ្តា​ប្រទេស​នៅ​ជិតខាង​កម្ពុជា ក៏បាន​ប្រើប្រាស់​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​គេ​។

លោកបន្តថា “ការសិក្សាពីផែនការជីកព្រែក ពីទន្លេបាសាក់ទៅកាន់ខេត្តកែបនឹងបញ្ចប់នៅចុងឆ្នាំនេះហើយ”។

លោកស៊ុន ចាន់ថុលបានបង្ហើបឲ្យដឹងថា ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​លើក​ឡើងពីផែនការ​​​ស្ដារផ្លូវទឹកនៅតាមទន្លេបាសាក់ពីព្រែកអំបិលទៅខេត្តតាកែវ កំពត និងខេត្តកែប មានចម្ងាយ១៦៨គីឡូម៉ែត្រ។ ​តាម​ការសិក្សា​ជំហាន​ដំបូង ក្នុង​ប្រវែង១៦៨គីឡូម៉ែត្រ​នេះ មាន​ប្រហែល ១១៥គីឡូម៉ែត្រ ជា​ផ្លូវទឹកដែល​អាចធ្វើ​ដំណើរ​បានទាំង​ខែប្រាំង និង​វស្សា​៕

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងជីកព្រែកពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រខេត្តកំពត សិក្សាលម្អិតរួចរាល់ មិនមានអ្វីជាការប៉ះពាល់ឡើយ

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ បានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា នៅពេលនេះក្រសួងកំពុងតែរកដៃគូក្នុងការអភិវឌ្ឍន៍គម្រោងនេះ ហើយបើសិនជារកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាងនោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ Sumitomo Mitsui Banking Corporation (SMBC) ដឹកនាំដោយលោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

នាជំនួបនេះដែរឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជម្រាបឱ្យដឹងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន និងភស្តុភារកម្ម គឺនៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាខ្លាំង។ ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបញ្ចប់ការសិក្សា ហើយគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលនឹងរៀបចំធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការសិក្សាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពី ការអភិវឌ្ឍវិស័យកំពង់ផែក្នុងនោះរួមមាន ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែពហុបំណងខេត្តកំពត និងបានបន្ថែមថារាជរដ្ឋាភិបាលមានគម្រោងនឹងកែប្រែមុខមាត់ខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេស ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន កំពង់ផែ ភស្តុភារកម្ម រោងចក្រថាមពល ទេសចរណ៍ បដិសណ្ឋារកិច្ច នឹងប្រមូលផ្តុំនៅទីនោះ។

ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ក្រសួងក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថានឱ្យបានគង់វង្សយូរអង្វែង ជាមួយយុទ្ធនាការអព្យាក្រឹតកាបូន និងបានជម្រាបពីទីតាំងស្ថានីយបញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេស ពីសំណាក់ក្រុមហ៊ុនឯកជននានា។

នាឱកាសនោះដែរប្រតិភូ SMBC បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់លើគម្រោងអភិវឌ្ឍន៍នានាដែលឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកយកមកជម្រាបជូន និងបានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជា ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោក Rajeev Kannan ក៏បានជម្រាបជូនដែរថា ទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍ SMBC គឺមានបទពិសោធន៍ជាច្រើន និងរយៈពេលជាយូរឆ្នាំ ទាំងក្នុង និងក្រៅតំបន់ ជាមួយគ្នានេះដែរក្នុងប្រទេសកម្ពុជា SMBC កំពុងសហការជាមួយធនាគារអេស៊ីលីដា អនុវត្តនូវគម្រោងក្នុងការលើកម្ពស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របគ្នាជាមួយការជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី របស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ SMBC កំពុងសម្លឹងមើលឱកាសក្នុងការសហការជាមួយរាជរដ្ឋាភិបាល និងបានស្នើសុំការណែនាំពីសំណាក់លោកទេសរដ្ឋមន្ត្រី ក្នុងការស្វែងរកឱកាសក្នុងការវិនិយោគ ចំពោះបណ្ដាគម្រោងថ្មីៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសគឺនៅក្នុងវិស័យភស្តុភារកម្ម និងវិស័យកំពង់ផែ។ ជាងនេះទៅទៀតមានគម្រោងធំៗចំនួន២ ដែល SMBC ផ្ដោតការចាប់អារម្មណ៍ជាខ្លាំងក្នុងការផ្តល់ហិរញ្ញប្បទាន រួមមាន៖ គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្មនៅរកម្ពុជា ដែលក្នុងផែនការមេនេះមានគម្រោងជាង ៣៣២គម្រោង ជាមួយនឹងទឹកប្រាក់ជាង ៤៨ពាន់លានដុល្លារ៕

 គម្រោងព្រែកជីកពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រខេត្តកំពត បង្ហាញថា គ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់

ភ្នំពេញ៖ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បង្ហាញថា គ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់ ខណៈដែលគម្រោងនេះត្រូវបាន​ព្យាករថា នឹងក្លាយជាកម្លាំងចលករ កែប្រែមុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា លើឆាកអន្តរជាតិ ​និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ក្រោយមានកិច្ចប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងក្រុមហ៊ុនសាជីវកម្មស្ពាន​ និងថ្នល់ចិន(CRBC) អំពីលទ្ធផលនៃការសិក្សា​សមិទ្ធិលទ្ធភាព​លើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ​មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃ គម្រោងផ្លូវនាវាចរណ៍​ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយ​ទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន​តាមផ្លូវទឹក។ 

នៅក្នងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំង​បានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ ​និងការវាយតម្លៃផលប៉ះពាល់នានា លើ​គ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយ​សារការអភិវឌ្ឍនៃគម្រោង។ ជាមួយគ្នានេះ លទ្ធផលនៃការសិក្សាផ្នែកជលសាស្រ្ត ​ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បាន​បញ្ចប់សព្វគ្រប់ និងលើកយកមកបង្ហាញជូនអង្គប្រជុំនាឱកាសនេះផងដែរ។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ​១៨០គីឡូម៉ែត្រ តភ្ជាប់​ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត បើតាមលទ្ធផលសិក្សាសមិទ្ធិលទ្ធភាព​ទាំង​ដំណាក់កាលទី១ និងទី២ បានបង្ហាញឱ្យឃើញថា​ មិនមានចោទជាបញ្ហាឡើយ ទាំងផ្នែក​បច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ ទន្ទឹមនឹងនេះដែរ គម្រោងត្រូវបានអ្នកជំនាញព្យាករថា នឹងផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ (Financial Internal Rate of Return – FIRR) និង អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ឃើញថាមានកម្រិតខ្ពស់ជាងគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនផ្សេងៗ ​តាមរយៈផ្លូវគោក និងផ្លូវដែក។ ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ ​នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួម​បញ្ចូល​នូវផែនការមេ​ ផែនការសកម្មភាព និងផែនការអាទិភាព ដើម្បីដាក់ពិភាក្សា​ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដឹកនាំដោយ ​ឯកឧត្តមទេសរដ្ឋមន្ត្រី​ មុននឹងរៀបចំដាក់​ជូន​ទៅទីស្តីការគណៈរដ្ឋមន្ត្រី នាពេលបន្ទាប់។

 សូមជម្រាបជូនថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍​ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបាន​សិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យមាន​សន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។ ទន្ទឹមគ្នានេះដែរ គម្រោងនេះត្រូវបានរំពឹងទុកថា នឹងអាចជួយកាត់បន្ថយការចំណាយ​លើថ្លៃដើម​នៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា​ឱ្យកាន់តែមានប្រសិទ្ធភាព​ និងគុណភាពខ្ពស់ជាងមុន។ លើសពីនេះទៅទៀត ​ប្រព័ន្ធផ្លូវនាវាចរណ៍ ​និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងជួយកាត់​បន្ថយ​សម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់​តាមផ្លូវថ្នល់ ព្រមទាំងផ្តល់​ភាពងាយ​ស្រួលធ្វើ​សមាហរណកម្មផ្ទៃក្នុងប្រទេស ​ជួយពង្រឹង​ និងពង្រីកការតភ្ជាប់ជាមួយតំបន់ និង​អន្តរជាតិ​តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ​ និងកំពង់ផែ ​ឱ្យកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕

កម្ពុជា បោះ១​ជំហានទៅមុខទៀតហើយ​ក្នុងគម្រោង​ព្រែកជីក​ពីទន្លេបាសាក់ ទៅ​កំពង់ផែ​សមុទ្រ​ខេត្តកំពត

ការសិក្សា​ពីគម្រោង​ផ្លូវនាវាចរណ៍ ឬព្រែកជីក​ ដែល​មានប្រវែង​សរុប​ ១៨០គីឡូម៉ែត្រ តភ្ជាប់ពី​ទន្លេបាសាក់ ទៅកាន់​កំពង់ផែសមុទ្រ​នៃខេត្តកំពត បាន​បង្ហាញ​ថា គម្រោងនេះ​គឺ​មិនមាន​ចោទជាបញ្ហា​អ្វីឡើយ ​ទាំងផ្នែក​បច្ចេកទេស បរិស្ថាន និងច្បាប់​ទម្លាប់ ពោលគឺ​ការឆ្ពោះទៅមុខមួយជំហានទៀត​ក្នុងការឈានដល់​ការអនុវត្តគម្រោងនេះ។ នេះបើតាម​ការចុះផ្សាយរបស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន។

នាព្រឹក​ថ្ងៃ​ទី០៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។

មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ នៅក្នងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ជាមួយគ្នានេះ លទ្ធផលនៃការសិក្សាផ្នែកជលសាស្រ្ត ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ចប់សព្វគ្រប់ និងលើកយកមកបង្ហាញជូនអង្គប្រជុំនាឱកាសនេះផងដែរ។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត បើតាមលទ្ធផលសិក្សាសមិទ្ធិលទ្ធភាពទាំងដំណាក់កាលទី១ និងទី២ បានបង្ហាញឱ្យឃើញថា មិនមានចោទជាបញ្ហាឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ ទន្ទឹមនឹងនេះដែរ គម្រោងត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ (Financial Internal Rate of Return – FIRR) និង អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ឃើញថាមានកម្រិតខ្ពស់ជាងគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនផ្សេងៗ តាមរយៈផ្លូវគោក និងផ្លូវដែក។

ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការអាទិភាព ដើម្បីដាក់ពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី មុននឹងរៀបចំដាក់ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី នាពេលបន្ទាប់។

សូមជម្រាបជូនថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។ ទន្ទឹមគ្នានេះដែរ គម្រោងនេះត្រូវបានរំពឹងទុកថា នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន។ លើសពីនេះទៅទៀត ប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងផ្តល់ភាពងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕

លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ រយៈពេល២ឆ្នាំ ត្រូវបានអង្គប្រជុំគណកម្មការអន្តរក្រសួងពិនិត្យ និងផ្តល់ការគាំទ្រពេញទំហឹង ដែលគម្រោងនេះនឹងផ្តល់ផលប្រយោជន៍មហិមាសម្រាប់សេដ្ឋកិច្ចជាតិ ជាទីកត់សម្គាល់  និងមិនបណ្តាលឱ្យមានផលអវិជ្ជមានលើផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន  គណៈកម្មការអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណកម្មការអន្តរក្រសួង  ដោយមានការអញ្ជើញចូលរួមពីសមាជិកគណកម្មការអន្តរក្រសួង  និងមានការចូលរួមពីក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consutlant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា និងមន្ត្រីជំនាញបច្ចេកទេសរបស់អន្តរក្រសួងជាច្រើនរូប។

លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពអស់រយៈពេល  ២ឆ្នាំ  យ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនេះ  បានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យ​មានផលប៉ះពាល់ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥។ អ្វីដែលជាទីកត់សម្គាល់  គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់ធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ក្នុងកម្រិតមួយខ្ពស់ជាងលើសពី អត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។ 

អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើគ្រប់ទិដ្ឋភាពនៃការសិក្សារួមមាន បច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥ តាមរយៈការលើកជាសំណួរ និងសំណូមពរ សំដៅធ្វើឱ្យគម្រោងនេះមានភាពកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាពិសេស អង្គប្រជុំបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អាចចាប់ផ្តើមអនុវត្តជាក់ស្តែងឱ្យបានលឿន។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអង្គប្រជុំ ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមកាងារ ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សាគម្រោងជាប្រវត្តិសាស្រ្តមួយនេះឱ្យបានចេញជារូបរាង និងគ្របដណ្តប់គ្រប់ទិដ្ឋភាពសំខាន់ៗទាំងអស់ និងបានណែនាំឱ្យក្រុមការងាររៀបចំធ្វើបច្ចុប្បន្នភាពរបាយការណ៍សិក្សានេះស្របតាមសំណូមពរ និង តាមស្មារតីនៃអង្គប្រជុំ និងត្រូវរៀបចំរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះដើម្បីជម្រាបជូនសម្តេចតេជោ និងរៀបចំរបាយការណ៍នៃការសិក្សានេះជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័តផងដែរ៕

2023-05-19 02:09pm Vanthy Hort

Vanthy Hort គម្រោងជីកផ្លូវទឹកតភ្ជាប់ទន្លេ ទៅសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលអនុម័តហើយ គ្រោងចំណាយថវិកា ១,៧០០ លានដុល្លារ និងចំណាយពេល ៤ឆ្នាំ (ភ្នំពេញ)៖ ទីបំផុតគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែល​ជា​គ​ម្រោងដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានរាជរដ្ឋា​ភិ​បាលអនុម័តឱ្យរៀបចំជីកហើយ ដោយគ្រោងចំណាយថវិកាប្រមាណ ១,៧០០ លាន​ដុល្លារ និងចំណាយពេល៤ឆ្នាំ។ ការសម្រេចនេះ បានធ្វើឡើងនៅ​ក្នុងកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី ១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

មុននឹងការអនុម័តលើគម្រោងនេះ​ សម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បាន​បើក​ការជជែកដេញដោលគ្នាយ៉ាងយកចិត្តទុកដាក់បំផុត។ ជាពិសេសស្តាប់ការ​ពន្យល់នានាពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន ដែលជាអ្នកសិក្សា និងអនុវត្តន៍គម្រោងនេះ។

កិច្ចពិភាក្សាបានធ្វើឡើងតាំងពីម៉ោង ១០ព្រឹក រហូតដល់ម៉ោងជាង ១ រសៀល។ ជា​មួយ​នឹង​ការអនុម័តនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធ​ផល​ប៉ះពាល់បរិស្ថាន ដែលបណ្ដាលមកពីទឹកសមុទ្រ និងបន្តពិភាក្សាជាមួយ​គណៈកម្មា​ធិការ​ចម្រុះ នៃគណៈកម្មការទន្លេមេគង្គបន្ថែមទៀត។

គម្រោងនេះ ត្រូវបានដាក់ឈ្មោះថា «គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារ​កម្ម​ទន្លេ​បាសាក់»។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ មាន​គោល​បំណង​ពង្រីក​នូវវិសាល​ភាពនៃការប្រើប្រាស់សក្ដានុពលលើការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក សំដៅចូលរួមលើក​កម្ពស់​សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីក​ចម្រើន​ឈានទៅមួយ​កម្រិត​ថែមទៀត និងផ្ដល់ជាដំណោះស្រាយសមស្រប​លើ​បញ្ហា​ប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលបាននិងកំពុង​តែជួប​ប្រទះនាពេលបច្ចុប្បន្ន។

បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្ត​លើក​​ទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក​របស់​កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និង​ផ្លូវសមុទ្រ។ ការសិក្សាសមិទ្ធិលទ្ធភាព​គម្រោង​ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្ម​ទន្លេ​បាសាក់នេះ ត្រូវបានបែងចែកជាពីរ​ដំណាក់កាល ដែលប្រើប្រាស់​រយៈពេល​សរុប ២៦ ខែ រួមមាន៖ ដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល ១៤ ខែ និង​ដំណាក់កាលទី២ ការសិក្សាសមិទ្ធិ​លទ្ធ​ភាព ប្រើរយៈពេល ១២ ខែ។

ក្រុមការងារបច្ចេកទេស បានកំណត់គោលដៅនៃការសិក្សានេះ ដើម្បីបង្កើនអធិប​តេយ្យ​ភាពការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយពេលវេលា ចម្ងាយ និង​ថវិកា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើន​ល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនតាមផ្លូវទឹក តាម​រយៈ​ការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់។

តាមរយៈការសិក្សារបស់ក្រុមការងារបច្ចេកទេស បានបង្ហាញឱ្យឃើញផងដែរថា តម្រាយ​ផ្លូវទឹកដែលតភ្ជាប់ទៅពីទន្លេ ទៅសមុទ្រ ស្រដៀងគ្នានេះ ក៏ធ្លាប់បាន​ជីក​តាំង​ពី​អាណាចក្រហ្វូណនមកម្ល៉េះ ហើយផ្លូវទឹកនេះ នឹងត្រូវកសាងលើតម្រាយ​ខ្សែ​ផ្លូវ​ទឹក​បុរាណ ដែលបានបន្សល់ទុកស្រាប់។

គម្រោងនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាទីបំផុតទាំងលើបច្ចេក ទិដ្ឋភាពច្បាប់ ផលប៉ះពាល់ និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ ការសិក្សា ត្រូវបាន​បញ្ជាក់​លំអិត​ដូចខាងក្រោម៖

* លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក៖ តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០ គីឡូម៉ែត្រ ចាប់ផ្តើមពី ព្រែក​តាកែវ ​នៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាម ព្រែក​តាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ សមុទ្រ ខេត្តកែប ដោយឆ្លង​កាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែបដែល​មានប្រជាជនសរុបប្រមាណ ១.៦ លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

* ការរចនាប្លង់វិស្វកម្ម និងស្ថាបត្យកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក សំណង់ផ្លូវទឹក និង​សន្ទះផ្លូវនាវាចរណ៍៖ ការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ នឹងប្រើប្រាស់វិធី​សាស្ត្រ​ចំនួនពីរប្រភេទដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និង​ការរៀបចំច្រាំងទន្លេបាសាក់ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៉ីង ដោយប្រើ​ប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។

គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣ កន្លែង ដែលស្ថិតនៅ​ខេត្ត​កណ្តាល ខេត្តតាកែវ និងខេត្តកែប សាងសង់ស្ពានចំនួន ១១ កន្លែង។

* លទ្ធផលនៃការសិក្សាវិភាគផ្នែកជលសាស្ត្រ និងរំហូរទឹក កករទឹក និងការជ្រៀត​ចូល​នៃទឹកប្រៃ៖ គម្រោងនេះនឹងត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង ២ភាគរយ ប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិ ក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។

ក្នុងករណីមានបម្រែបម្រួលអាកាសធាតុ ដែលបណ្ដាលឱ្យកម្ពស់ទឹកសមុទ្រ​កើន​ឡើង​​លើសពី ០.៥ម៉ែត្រ លើកម្រិតធម្មតាហើយទ្វារនៃសន្ទះផ្លូវទឹកត្រូវបានបើកចំហ ៩០ ភាគរយក្នុងមួយថ្ងៃ នោះអាចបណ្តាលឱ្យមានការជ្រៀត​ចូលទឹកប្រៃ​ពី​សមុទ្រ​ក្នុង​កម្រិតអតិបរមាប្រមាណត្រឹមតែ ១.២៣ ភាគរយប៉ុណ្ណោះ ដែលបរិមាណ​នេះ​ ជាចំនួន​​តិចតួច និងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន និង​ប្រព័ន្ធអេកូឡូស៊ីនោះទេ។ ក្នុងករណីដែលបិទសន្ទះផ្លូវនាវាចរណ៍ ១០០ ភាគរ​យ​ក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាល​ឱ្យបាត់បង់ ឬប្រែ​ប្រួលរំហូរទឹកនោះទេ។

* លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី៖ ក្នុងអំឡុង​ពេល​អនុវត្តគម្រោងសាងសង់ អាចនឹងមានផលប៉ះពាល់បរិស្ថានតិចតួច ប៉ុន្តែអាច​គ្រប់គ្រងបានតាមរយៈការប្រើប្រាស់វិធានគ្រប់គ្រងបរិស្ថាន និងសំណល់​តាមស្ដង់​ដារ​ជាតិ និងអន្តរជាតិដែលមានស្រាប់ និងធ្លាប់បានអនុវត្តរួចមកហើយលើគម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព។

* លទ្ធផលនៃការសិក្សា និងពិនិត្យលើទិដ្ឋភាពច្បាប់ និងកិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥៖ គម្រោងនេះ ជាគម្រោងដែលមានលក្ខណៈជាការប្រើប្រាស់ និងបង្វែរទឹក​ចេញ​ពី​ទន្លេបាសាក់ ដែលជាដៃមួយនៃទន្លេមេ (ក្នុងអាងទន្លេមេគង្គ) ទៅអាង​ទន្លេ​ដទៃ​ផ្សេងទៀត (ក្រៅពីអាងទន្លេមេគង្គ)។

យោងតាមខ្លឹមសារនៃមាត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្ដីពីការប្រើប្រាស់​ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួន គម្រោងនេះ អាច​អនុ​វត្ត​បាន ដោយភាគីកម្ពុជា គ្រាន់តែអនុវត្តធ្វើការជូនដំណឹងជាមុន ទៅគណៈ​កម្មា​ធិកា​រ​​ចម្រុះនៃគណៈកម្មការទន្លេមេគង្គ ដោយភ្ជាប់ជាមួយនូវរបាយការណ៍​នៃការ​សិក្សា​លម្អិត មុនពេលចាប់ផ្ដើមការងារសាងសង់ប៉ុណ្ណោះ ដោយមិនចាំបាច់ស្នើសុំការ​យល់​​ព្រមណាមួយពីប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គនោះឡើយ។

* លទ្ធផលនៃការវាយតម្លៃលើផលប៉ះពាល់ផ្នែកសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាតិ៖ លទ្ធ​ផលនៃការសិក្សាបានបង្ហាញថា តំបន់ដែលផ្លូវទឹកឆ្លងកាត់សុទ្ធសឹងតែជាតំបន់​វាលស្រែ ព្រែក ឬស្ទឹងធម្មជាតិ និងជាតំបន់វាលទំនាបលិចទឹកស្រាប់ ហើយជាតំបន់​មានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅតិចតួច និងមិនមានហេដ្ឋា​រចនា​សម្ព័ន្ធជាតិ​ធំៗ​នោះ​ទេ។ តាមរយៈការវាយតម្លៃលើផលប៉ះពាល់លម្អិត និងបទពិសោធន៍ដែលបាន​ជួបប្រទះកន្លងមកបង្ហាញថា ទំហំនៃផលប៉ះពាល់ គឺស្ថិតក្នុងកម្រិតតិចតួច ដែល​ងាយ​ស្រួលក្នុងការគ្រប់គ្រង និងដោះស្រាយ។

* លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនា​ផល​ប្រយោជន៍សេដ្ឋកិច្ច៖ គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយ​ទុន​​វិនិយោគប្រមាណ ១,៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេល​សាង​សង់ប្រមាណ ៤ឆ្នាំ។

គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូន​នាពេល​បច្ចុ​ប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥​គីឡូ​ម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។

គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូនប្រមាណ ១៧០លានដុល្លារ​អាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញ​ប្រមាណ ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្នប្រមាណ ១៦ភាគរយ។

គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមានដូចជា ការបង្កើត​តំបន់​ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីក​តំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រ​ដល់ការ​អភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែម​នៅកំពង់ផែស្វយ័ត​ក្រុង​​ព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការ​អភិ​វឌ្ឍ​ទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕


ព្រែក ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology  នៅថៃ្ងទី២៧ ខែសីហា ឆ្នាំ ២០១៩ រសៀល ស្ថានភាពទឹកទន្លេមេគង្គ និងបាសាក់ហូរចូលតាមព្រែក-ប្រឡាយ ៖
 
១- ព្រែកតាកែវ  ឃុំសំរោងធំ -- ស្រុកកៀនស្វាយ
២- ព្រែកគគីរធំ  ឃុំគគីរធំ  ស្រុកស្អាង--  ស្រុកកៀនស្វាយ
១- ព្រែកទាហ៊ាន ឃុំស្វាយប្រទាល--   ស្រុកលេីកដែក 
២- ព្រែកតាជ័រ ឃុំស្វាយប្រទាល--   ស្រុកលេីកដែក 
៣- ព្រែកឃុត ឃុំស្វាយប្រទាល--   ស្រុកលេីកដែក 
៤- ព្រែកជឺ ឃុំត្រេីយស្លា--   ស្រុកលេីកដែក 
៥- ព្រែកវត្តពោធិ ឃុំត្រេីយស្លា--   ស្រុកលេីកដែក 
៦- ព្រែកតាហឹង / ព្រែតាជ្រូក-ព្រែកយូហឹង  ឃុំត្រេីយស្លា--   ស្រុកលេីកដែក 
៧- ព្រែកតាឯក ឃុំត្រេីយស្លា--   ស្រុកលេីកដែក 
៨- ព្រែកភូមិព្រែក ឃុំត្រេីយស្លា--   ស្រុកលេីកដែក 
៩- ព្រែកតាឃ្លោក ឃុំត្រេីយស្លា--   ស្រុកលេីកដែក 
  
១- ព្រែកបាក់ ឃុំព្រែកទម្លាប់--  ស្រុកខ្សាច់កណ្តាល
២- ព្រែកតាសក ឃុំពាមរាំង--  ស្រុកខ្សាច់កណ្តាល
៣- ព្រែកលាប ឃុំសណ្តារ--  ស្រុកខ្សាច់កណ្តាល
៤- ព្រែកសោម​ ឃុំក្អមសំណរ--  ស្រុកខ្សាច់កណ្តាល
    
១- ព្រែកកំពង់ល្វា ឃុំស៊ីធរ ហូរចូលតាមទន្លេតូច
សរុបរួម ៤៥ព្រែក បើក ទម្លាយបាន ៤ ព្រែក ។
ព្រែកជីក ហ្វូណន តេជោ
ព្រែកជីក ហ្វូណន តេជោ
RFA Khmer · វៀតណាមព្រមានថា ព្រែកជីកហ្វូណនតេជោអាចជួយសម្រួលវត្តមានយោធាចិនក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ --- វិទ្យាស្ថានស្រាវជ្រាវគាំទ្រដោយរដ្ឋអំណាចវៀតណាម ព្រមានថា ព្រែក ជីកហ្វូណនតេជោអាចជួយសម្រួលឱ្យមានវត្តមានយោធាចិននៅក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ។

 អត្ថបទស្រាវជ្រាវមួយសរសេរដោយអ្នកស្រាវជ្រាវនៃវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) នៃប្រទេសវៀតណាម វាយតម្លៃថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះក៏មានតម្លៃចម្បងបម្រើឱ្យវិស័យយោធារបស់ចិនផងដែរ។ ក្រុមអ្នកស្រាវជ្រាវវៀតណាម សន្និដ្ឋានថា គម្រោងនេះនឹងបង្កផលប៉ះពាល់ខ្លាំងក្លាដល់ស្ថានភាពវិស័យការពារជាតិ និងសន្តិសុខនៃតំបន់ទាំងមូល ស្របពេលដែលចិនកំពុងអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាមនៅកម្ពុជាស្រាប់។ នេះបើយោងតាមសេចក្តីដកស្រង់របស់សារព័ត៌មាន ឌឹ ស្ត្រេតស៍ ថាមស៍ (The Straits Times) នៃប្រទេសសិង្ហបុរី ផ្សាយកាលពីថ្ងៃទី០៦ ខែមេសា។ ក្រុមអ្នកស្រាវជ្រាវវៀតណាម ព្រមានថា គម្រោងសាងសង់ព្រែកជីកហ្វូណន គឺជាគម្រោងបម្រើឱ្យផលប្រយោជន៍«ពីរយ៉ាង»។ ពោលគឺ ម្ខាងជួយលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច និងម្ខាងទៀតជួយសម្រួលដល់វត្តមានយោធាចិននៅក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ ក្បែរផ្នែកខាងក្រោមនៃប្រទេសវៀតណាម។

 វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៤ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងមានជម្លោះដណ្ដើមអធិបតេយ្យលើប្រជុំកោះនៅសមុទ្រចិនខាងត្បូង ជាមួយប្រទេសចិន។ ក្រុមអ្នកស្រាវជ្រាវវៀតណាម កត់សម្គាល់ថា សន្ទះផ្លូវនាវាចរណ៍នៅលើព្រែកជីកហ្វូណនតេជោ អាចបង្កើតបាននូវជម្រៅទឹកសមស្របសម្រាប់ឱ្យនាវាចម្បាំងចូលពីឈូងសមុទ្រថៃ ឬតាមកំពង់ផែរាម រួចធ្វើដំណើរចូលជ្រៅមកក្នុងទឹកដីកម្ពុជា កៀកនឹងព្រំប្រទល់វៀតណាម។ ក្តីព្រួយបារម្ភរបស់ក្រុមអ្នកស្រាវជ្រាវវៀតណាមនេះ កើតមានឡើងស្របពេលដែលមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា នាវាចម្បាំងចិនត្រូវបានគេប្រទះឃើញបន្តចូលចតនៅកំពង់ផែកងទ័ពជើងទឹករាម ក្នុងក្រុងព្រះសីហនុ ជាលើកទីពីរក្នុងរយៈពេល៣ខែ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបន្តលើកឡើងពីកង្វល់របស់ខ្លួនជុំវិញការណ៍ដែលកម្ពុជាអនុញ្ញាតឱ្យចិនធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាម និងតួនាទីរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅក្នុងគម្រោងនេះ។ អាមេរិកដាក់ការសង្ស័យថាចិនអាចលួចប្រើមួយផ្នែកនៃកំពង់ផែនេះធ្វើជាមូលដ្ឋានទ័ពរបស់ខ្លួន«ផ្ដាច់មុខ» ក៏ប៉ុន្តែកម្ពុជាតែងច្រានចោលការសង្ស័យនេះ។ វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ជុំវិញកង្វល់របស់វៀតណាមពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ បាននៅឡើយទេគិតត្រឹមយប់ថ្ងៃទី០៧ ខែមេសា។

 កម្ពុជាគ្រោងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់គម្រោងព្រែកជីកហ្វូណននេះ ក្រោមកិច្ចព្រមព្រៀង សាងសង់ ប្រតិបត្តិ និងផ្ទេរ ដែលមានរយៈពេល៥០ឆ្នាំ។ រដ្ឋមន្ត្រីសាធារណការកម្ពុជា លោក ប៉េង ពោធិ៍នា ធ្លាប់ប្រកាសថា គម្រោងដែលមានតម្លៃ ១ពាន់៧រយលានដុល្លារនេះគ្រោងនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ ហើយនឹងបញ្ចប់ត្រឹមឆ្នាំ២០២៨។ ព្រែកជីកហ្វូណនតេជោនេះ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ផ្ដើមពីដៃទន្លេមេគង្គខាងត្បូងរាជធានីភ្នំពេញ កាត់តាមខេត្តចំនួន៤ រួមមានខេត្តកណ្ដាល តាកែវ កំពត និងខេត្ត កែប។ ព្រែកជីកនេះមានទទឹងមុខកាត់ផ្នែកខាងលើ១០០ម៉ែត្រ ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ៕

 ចំណងជើងរូប៖ រូបគំនូរបង្ហាញពីផ្នែកមួយនៃព្រែកជីកហ្វូណនតេជោដែលគ្រោងនឹងសាងសង់នៅកម្ពុជានៅចុងឆ្នាំ២០២៤។ (រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន AFP) Sim Vannda សុីម វ៉ាន់ដា វៀតណាមខ្លាចខ្មែររីកចម្រើនជាងទើបបានជាប្រឹងបំផុសបំផុលពត៌មានបែបនេះព្រោះថា ការសាងសង់ព្រជីកហ្វូណននេះជារឿងល្អមួួក្នុងការជួយជម្រុញសេដ្ឋកិច្ចជាតិរបសកម្ពុជា។ Tann Lyhour · មិនដែរឃេីញនិយាយល្អចំពោះប្រទេសម្ដងណាឡេីយតាងពីមេីលខាងវិទ្យុនេះមក ឃេីញ Bullyដាក់ប្រទេសខ្លូនឯងរហូតប្រហែលជាបានផលប្រយោជន៍ច្រេីនហេីយពីខាងពួកបរទេសក្រៅស្រុកទេី បហ៊ានក្បត់ឧត្តមគតិខ្លួនដែរជាអ្នកវិទ្យុនោះចឹងហេីយខ្ញុំសង្ឃឹមថាអ្នកវិទ្យុដ៏ទៃទៀតនិងមិនយកគំរូ តាម RFA នេះជាដាច់ខាត់ដោយសារតែការធ្វេីការឱ្យបរទេសនិងក្បត់និងប្រទេសខ្លួនឯងវាគឺជារឿងមួយដែរគួរឱ្យស្អប់ខ្ពេីមជាទីបំផុត។

 Chhouen Bunchhon / ឈឿន ប៊ុនឈន · គ្មានបរទេសណាមករីករាយនិងសប្បាយចិត្តជាមួយនឹងខ្មែរនោះទេ ដូច្នេះហើយនៅពេលដែលកម្ពុជាមានគម្រោងធ្វើអ្វីមួយ គឺពួកទាំងនេះតែងតែធ្វើការវិភាគវែក និងធ្វើយ៉ាងណាដើម្បីបង្អាក់ដំណើរនៃការឌធ្វើគម្រោង។ ជាក់ស្តែងនៅពេលដែលខ្មែរមានគម្រោងធ្វើព្រែកជីកហ្វូណនរបស់កម្ពុជានេះដែលជាសក្តានុពលនិងជាចរន្តសេដ្ឋកិច្ចដ៏ធំរបស់ខ្មែរ គឺពួកបរទេសតែងតែបន្លាចនិងយកលេសព្រមាននេះថាប៉ះពាល់នេះ ប៉ះពាល់នោះជាដើម។ ក៏ប៉ុន្តែធាតុពិតគឺពួកគេមិនដែលចង់ឱ្យធ្វើគម្រោងទាំនេះទេ ព្រោះវាជាគម្រោងមួយដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់ពួកគេនៅពេលអនាគតប្រសិនបើគម្រោងព្រែកជីកនេះទទួលបានជោគជ័យ។

 កាលណានៅពេលដែលសម្រេចបានគម្រោងនេះ គេមិនសប្បាយចិត្តទេ ព្រោះវាបានបាត់បង់ផលប្រយោជន៍របស់វា ព្រោះថាគម្រោងនេះវាមានផលផលប្រយោជន៍ច្រើនណាស់សម្រាប់កម្ពុជាទាំងមូល។ ហើយពិតជាអរគុណខ្លាំងណាស់ដែលថ្នាក់ដឹកនាំបានយកចិត្តទុកដាក់និងសម្រេចអនុវត្តគម្រោងមួយនេះដែលជាសក្តានុពលយ៉ាងខ្លាំងរបស់កម្ពុជា។

 Chan Born ព្រែកជីកហ្វូណន ពិតមានសំខាន់ណាស់ សម្រាប់កម្ពុជា ក៍ពិតមែន តែ វានាំឲ្យ មហាអំណាច ថៃ និង វៀតណាម អស់ ឬ ខ្សោយលទ្ធភាពក្នុងការ ចែកទឹកដីកម្ពុជា ជា ២ ផ្នែក គឺ កម្ពុជាខាងលិច និង កម្ពុជាខាងកើត។ ដូច្នះ យើងខ្មែរ បើមិនចង់ឲ្យកម្ពុជាបែកជា ២ តាមផែនការ សម្ព័ន្ធមិត្ត ថៃ វៀតណាមទេ យើងត្រូវតែជីក ទោះជាត្រូវ រៃលុយគ្នា ម្នាក់ ១ ដុល្លា ក៍ដោយ !!!។

ផន រឹម ·  សំណេរ”តា ទុំ” Commentក្នុងទំព័រផេកFacebookផ្លូវការរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
 https://www.facebook.com/share/p/WUabHn7xF51vtZxD/?mibextid=cR73hX ————————

 តាមការស្រាវជ្រាវរបស់ខ្ញុំរឿងនេះកើតចេញមកពីការឃុបឃិតរវាងវៀតណាមជាមួយអាមេរិកក្នុងការប្រឆាំងចិន។ វៀតណាមធ្លាប់ប្រឆាំងឡាវលើការ កសាងវារីអគ្គីសនីតាមដងទន្លេមេគង្គ ដែលវិនិយោគដោយចិនទោះកន្លែង សាងសង់នោះនៅឃ្លាតឆ្ងាយពី វៀតណាមប្រមាណ២០០០គីឡូម៉ែត្រ ក៍ដោយ។ ពេលនេះវៀតណាមប្រឆាំងឬបារម្មណ៍ពីព្រែកជីកតេជោ ហ្វូណនក្រោម ហេតុផលការបះពាល់បរិស្ថាន ផង និងវត្តមានកងទ័ពចិនផង។ អ្នកបញ្ចេញការបារម្មណ៍គឺវៀតណាម និងអាមេរិកដែលចុះផ្សាយដោយ សាព័ត៌មានបរទេសនានាគោលដៅ ពិតប្រាកដគឺប្រឆាំងចិន។

 វៀតណាមបារម្មណ៍ខ្លាចមានការផ្លាស់ប្តូចរន្តទឹកតែវៀតណាមខ្លួនឯង ភ្លេចគិតថាខ្លួនបានបំផ្លាញចរន្តទឹក ទន្លេមេគង្គខ្លាំងជាងគេ។ ហេតុអ្វីបានជាខ្ញុំនិយាយថាវៀតណាមបំផ្លាញចរន្តទឹកខ្លាំងជាងគេ?ដើម្បីការបង្កបង្កើនផលកសិកម្មរបស់វៀតណាមភាគីវៀតណាមបានជីកព្រែកនិងលើក ទំនប់យ៉ាងច្រើន។នៅរៀងរាល់ទឹក ជំនន់ចុងខែកក្កដានិងខែសីហាដើម្បី ការពារស្រូវនិងដំណាំដែលមិនទាន់ ទទួលផលវៀតណាមតែងបិទទំនប់ កុំអោយទឹកចូលលិចស្រូវនិងដំណាំ ក្នុងទំនប់។

 ការបិទនំនប់នេះហើយដែលធ្វើអោយ ស្ទះចរន្តទឹកហូរចូលទៅក្នុងសមុទ្រ។ ទឹកដែលមិនអាចហូរចុះទៅសមុទ្រ បង្កើតបានជាការខូចខាតលិចលង់ដល់កម្ពុជានៅខេត្តកណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពតគឺខេត្តជាប់ ព្រំដែនវៀតណាមនិងមានឆ្នាំខ្លះទឹក ជំនន់បានគំរាមកំហែងរាជធានីភ្នំពេញ ព្រោះទឹកចាល់ខ្លាំងដែលមិនហូរចូល ទៅសមុទ្របានដោយសារទំនប់ក្នុង ទឹកដីវៀតណាម។

 ប្រៀបធៀបជាមួយព្រែកជីកតេជោ ហ្វូណនដែលគ្មានការផ្លាស់ប្តូចរន្តទឹក បន្តិចណាសោះវៀតណាមមិនគួរ ជំទាស់នឹងការជីកព្រែកនេះទេ។ប្រសិនវៀតណាមជំទាស់វៀតណាម គួររំលាយចោលទាំងអស់នៅទំនប់ណាដែលខ្លួនបានជីកដែលទំនប់នោះ បង្កើតនៅការរាំងស្ទះដល់រំហូទឹកជំនន់ ចុះទៅសមុទ្រដែលបង្កការខូចខាតដល់កម្ពុជា។ ក្នុងនាមជាជនជាតិកម្ពុជាម្នាក់ខ្ញុំគួរតែ និយាយទៅកាន់មេដឹកនាំ វៀតណាម សូមគិតពីផលប្រយោជន៍កម្ពុជានិង ឡាវនិងសូមបញ្ចប់នយោបាយចាប់ដៃ ជាន់ជើងក្រោមយុទ្ធសាស្ត្រសហការ ជាមួយអាមេរិកប្រឆាំងចិនដោយយក កម្ពុជាជាទីលានប្រយុទ្ធ។


សារសម្តេចតេជោ បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។

ថ្ងៃនេះខ្ញុំចង់ដាស់តឿនដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើចំណុចមួយចំនួនដូចខាងក្រោម៖
  1. ១. តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី?
  2. ២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ។
  3. ៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
  4. ៤. តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?។
  5. ៥. ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។
  6. ៦. ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។
ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតយើងមានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ។

មូលហេតុ វៀតណាម ប្រឆាំង ជំទាស់ជាមួយ គម្រោងព្រែកជីកហ្វូណន របស់កម្ពុជា មានហេតុ ២ យ៉ាង គឺ៖
  1. ដ់ើម្បីបំរើផលប្រយោជន៍ភូមិសាស្រ្តនយោបាយបុរាណ គឺសម្ព័ន្ធមិត្ត វៀតណាម សៀម ក្នុងការចែក កម្ពុជា ត្រឹមទន្លេមេគង្គ ដោយម្ខាង គ្រប់គ្រងដោយវៀតណាម និង ម្ខាងទន្លេគ្រប់គ្រងដោយ សៀម
  2. ដើម្បីជាការលួងលោម ប្រជាជន ចម្ប៉ា កុំមានការបះបោរ ប្រឆាំង ផ្តាច់ទឹកដី បំបែករដ្ឋនៅ វៀតណាម បច្ចុប្បន្ន ដោយវៀតណាម ប្រឹងប្រែងរក ទឹកដីថ្មី សម្រាប់ជនជាតិ ចាម គឺ ទឹកដីប្រទេសកម្ពុជាសព្វថ្ងៃ !
សារសម្តេចអគ្គ តេជោ ហ៊ុន សែន
យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។

យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ៕

Following a series of slanderous reports about the presence of Chinese troops at the Ream naval base, they now fabricate the story of the Techo Funan Canal, which falsely mentions that the canal will further facilitate the Chinese navy near the Vietnamese border even when the canal is still under construction.

Today I would like to remind friends or non-friends on the following points:
1. Cambodia needs Chinese troops for what?
2. Cambodia and Viet Nam are good neighbours and have good cooperation in all fields.
3. China and Viet Nam have good relations and are comprehensive strategic partners.
4. Why would Cambodia bring Chinese troops into its country, which violates the constitution? And why would China bring its troops to Cambodia, which is contrary to the principle of respect for Cambodia's independence?

5. In addition to Article 53 of the Constitution, which prohibits Cambodia from having foreign military bases on its territory, Article 55 clearly states that any treaty and agreement incompatible with the independence, sovereignty, territorial integrity, neutrality and national unity of the Kingdom of Cambodia shall be eliminated. This makes it clear that no agreement can be implemented if it is not in line with Cambodia's independence and sovereignty, as the Constitution has already been repealed.

6. The Techo Funan Canal purely serves socio-economic benefit as it provides more waterways to the southwestern Cambodia additional to the existing transport routes along the Mekong River. This vital infrastructure facilitates agricultural activities by providing water for crop cultivation, is good for water management during the rainy season, and increases freshwater fish production, among other benefits.
This canal has no impacts on the flow of the Mekong River as it does not connect directly to the Mekong but rather to the Bassac River.

Measures such as sluice gates prevent freshwater from entering the sea, in adherence to the 1995 Mekong Agreement. We follow the 1995 Mekong Agreement. Please ask the Mekong River Commission because we have already informed the Mekong River Commission this agreement.
We call on you not to slander us in order to oppose China in accordance with the geopolitical strategy. We also think of our national interests just as you do, and it does not mean that your brains are better than us.

Fortunately, you were born in a rich country and we were born in a poor country. That’s why you look down on us.

តភាគរឿង ព្រែកជីកហ្វូណនតេជោ៖ ខាងភាគី អាមេរិក វៀតណាម បានបន្តជំលោះជាមួយកម្ពុជាយើងទៀត រឿងព្រែកជីក ដូចដែលតាមការ រំពឹងទុក អាមេរិក វៀតណាម មានសេណារីយោ ប្តឹងកម្ពុជា ទៅ តុលាការ ឡាអេ ព្រោះ កម្ពុជាជាសមាជិកទន្លេមេគង្គ ដែលប្រធានគណគម្មាធិការទន្លេមេគង្គគឺជា អាមេរិក។ គោលបំណងអាមេរិកគ្រប់គ្រងគណកម្មាធិការនេះ ព្រោះ អាមេរិក ចង់បាន កម្ពុជា វៀតណាម ឡាវ ភូមារ ក្លាយជា ប្រទេស រណប ឥណ្ឌា ហើយឥណ្ឌារណប state satellite អាមេរិក.។ តាមភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តយោធា គឺទ័ពអាមេរិក​ពង្រាយនៅ កូរ៉េ ជប៉ុន តៃវ៉ាន់ វៀតណាម ថៃ ដើម្បីការពារទឹកដីអាមេរិក ព្រោះករណីផ្ទុះសង្រ្គាមជាមួយ ចិន គឺ ចិន មិនអាចវាយដល់ អាមេរិកឡើយ ហើយនេះ ក៍ជាហេតុផលដែល ចិន កូរ៉េខាងជើង ផលិតអាវុធនុយក្លេអ៊ែរអន្តរទ្វីប ។

កំពង់ផែ ភ្នំពេញ

២៧ មេសា ២០២៤ RFA Khmer លោក សម រង្ស៊ី មេ​បក្ស​ប្រឆាំង ប្រកាសមិន​គាំទ្រ​គម្រោង​ព្រែក​ជីក​ហ្វូណន និង​ថា ជា​គម្រោង​គាំទ្រ​ដោយ ​ចិន
ក្រុម​អ្នក​ធ្លាប់​គាំទ្រ​គណបក្ស​ប្រឆាំង​នាំ​គ្នា​ចេញ​ប្រតិកម្ម​តប​នឹង​ប្រធាន​ស្ដី​​​​​​ទី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា មិន​គាំទ្រ​គម្រោង​ព្រែក​ជីក​ហ្វូណន​ដ៏​ចម្រូងចម្រាសឡើយ។
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ថា លោក​មិន​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​ទេ និង​ថា នោះជា​គម្រោង ដែល​គាំទ្រ​ដោយ​ចិន​កុម្មុយនិស្ត​នេះ ហើយ​​គួរតែ​ត្រូវ​ផ្អាក។
លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក កាល​ពី​យប់​ថ្ងៃ​ទី២៤ ខែមេសា​ថា ជំនួស​មុខ​ឱ្យ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​នៅ​ស្ងៀមស្ងាត់ ប៉ុន្តែ​ធ្លាប់​ជា​អ្នក​ដែល​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៣ និងឆ្នាំ២០១៧ លោក​ទាមទារ​ឱ្យ​ផ្អាក​គម្រោង​ព្រែកជីក ដែល​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ឈូង​សមុទ្រ​ថៃ ដោយ​រដ្ឋាភិបាល​ត្រូវ​គិតគូរ​រឿង​នេះ​ឡើង​វិញ ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក សម រង្សី សរសេរ​បន្ត​ថា គម្រោង​ព្រែក​ជីក​ខ្នាត​យក្ស​នេះ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចិត្ត​តក់​ក្រហល់ និង​ពុំ​មាន​ការ​ទទួល​ខុសត្រូវ ដោយ​ធ្វើ​តាម​សំណើ​ចិន​កុម្មុយនិស្ត និង​ពុំ​បាន​សិក្សា​គ្រប់​ជ្រុងជ្រោយ​នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើយ។ លោក សម រង្ស៊ី គូស​បញ្ជាក់​ទៀត​ថា គម្រោង​ជីក​ព្រែក​នេះ​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​បំណង​ធំ​នៃ​ព្រែក​នេះ មិនមែន​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា​ទេ តែ​បម្រើ​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ និង​ការ​ពង្រឹង​ឥទ្ធិពល​របស់​ចិន​កុម្មុយនិស្ត។ លើស​ពី​នេះ លោក​ថា មូលដ្ឋាន​សឹក​របស់​ចិន​នៅ​រាម ក៏​ជា​ឈ្នាន់ ដើម្បី​បម្រើ​នយោបាយ​វាតទី​និយម​របស់​ចិន។ លោក សម រង្ស៊ី ថែម​ទាំង​ចោទ​ប្រកាន់​ថា របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត អាច​នាំ​គ្រោះថ្នាក់​ឱ្យ​កម្ពុជា ដូច​កាល​ពី​សម័យ ប៉ុល ពត ដែល​បាន​ទៅ​អែប​ប្រទេស​ចិន ដើម្បី​ឱ្យ​ចិន​ជួយ​ការពារ​អំណាច​ផ្ដាច់ការ​របស់​ខ្លួន។
ភ្លាមៗ នៅ​ក្រោយ លោក សម រង្ស៊ី បង្ហោះ​សារ​នេះ សារព័ត៌មាន​ស្និទ្ធ​នឹង​ត្រកូល ហ៊ុន គឺ Fresh News បាន​បញ្ចេញ​ព័ត៌មាន​បន្ត​បន្ទាប់​ដូច​បាន​រៀបចំ​ទុក​ជា​មុន ពី​ក្រុម​មនុស្ស ដែល​ធ្លាប់​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​ក្រុម​យុវជន​មួយ​ចំនួន ដែល​បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នាំ​គ្នា​ចេញ​ប្រតិកម្ម​តប​វិញ​ព្រោងព្រាត។
តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ករណី​នេះ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​មន្ត្រី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល លោក តាន់ ហ្សង់ហ្រ្វង់ស័រ បាន​ចែក​រំលែក ឬ Share សារ​របស់​លោក សម រង្ស៊ី និង​សរសេរ​ឃ្លា​ជា​ចម្ងល់​ថា តើ​គាត់​ប្រកាស​ប្រឆាំង​នឹង​គម្រោង «ព្រែកជីក​ហ្វូណន​តេជោ»?

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​នៅ​ឡើយ​ទេ នៅ​យប់​ថ្ងៃ​ទី២៥ ខែមេសា។ ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន នៅ​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។
បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី ឪពុក និង​កូន​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បាន​ចេញ​មុខ​អះអាង​ថា ព្រែកជីក​ហ្វូណន​តេជោ​ជា​គម្រោង​សម្រាប់​បង្កើន​សេដ្ឋកិច្ច​ជាតិ និង​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង តាម​រយៈ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក និង​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​មួយ​យក​កម្លាំង​ទ័ព​មក​ដាក់ ដើម្បី​ប្រឆាំង​នឹង​ប្រទេស​មួយ​ទៀត​ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទង​នឹង​គម្រោង​ព្រែក​ជីក​ដ៏​ចម្រូងចម្រាស​នេះ កន្លង​ទៅ​វៀត​​​​​​​​​​​​​​​ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​និ​​​​​​ង​សហរដ្ឋអាមេរិក បាន​លើក​ឡើង​ពី​កង្វល់​ដែល​ថា ព្រែកជីក​នេះ​អាច​ជួយ​សម្រួល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្​​​​​​យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​វត្តមាន​យោធា​ចិន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​កាន់​តែ​ជ្រៅ​តាម​ឈូង​សមុទ្រ​ថៃ។ មេ​ដឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាំរដ្ឋាភិបាល​វៀត​ណាម​ធ្លាប់​ប្រាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ពុជា ដោយ​ចំៗ អំពី​ក្ដី​បារម្ភ ចំពោះ​គម្រោង​ព្រែក​ជីក​ហ្វូណនថា នឹង​ជះ​ឥទ្ធិពល​អវិជ្ជមានដល់បរិស្ថាន និង​ប្រព័ន្ធ​ទឹក​នៃ​ទន្លេ​មេគង្គ ជាពិសេស ទឹក​ទន្លេ​ខាង​ក្រោម ដែលហូរពីកម្ពុជា ទៅវៀតណាម។ ទាំង​វៀតណាម និង​ទាំង​សហរដ្ឋ​អា​មេរិក​ជំរុញ​ឱ្យ​កម្ពុជា​បង្ហាញ​តម្លាភាព និង​ធ្វើ​ការ​ឱ្យ​បាន​ដិតដល់​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ​ជុំ​​​​​​​​​​​​​​​​​វិញ​រឿងរ៉ាវ​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជ​នេះ។
កម្ពុជា​គ្រោង​នឹង​ដំណើរ​ការ​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ​ប្រវែង ១៨០គីឡូម៉ែត្រ នៅចុងឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១ពាន់ ៧រយ​លាន​ដុល្លារ។ រដ្ឋាភិបាល​ក៏​គ្រោង​ថា នឹង​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ ក្រោម​កិច្ច​ព្រមព្រៀង សាងសង់ ប្រតិបត្តិ និងផ្ទេរ ដែល​មាន​រយៈ​ពេល ៥០ឆ្នាំ៕

វ៉ាន់ សារាយ Vann Saray សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ជីវិតសាងសង់ឱ្យចេញព្រែកជីកហ្វូណន-តេជោ និងប្រាប់ទៅវៀតណាមថា កម្ពុជាមិនល្ងង់ជាងវៀតណាមឡើយ
Vet Visess Panha is with Tep Moly and ក្នុងនាមប្រជាពលរដ្ឋមួយរូប ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោព្រោះ ជាគម្រោងដែលមានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ
Noren Cheakhy ក្នុងនាមប្រជាពលរដ្ឋខ្មែរ ខ្ញុំបាទសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ ព្រែកជីកហ្វូណន-តេជោមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប។

Kim Sophea អ្នកខ្លះធ្វើភ្លើ អ្នកខ្លះយល់ស្ទើរ ល្ងីល្ងើធ្វើចេះ !
១- គិតមកទល់ពេលនេះ ជិត៦០០ឆ្នាំ ហើយដែលទ្វារទឹកព្រែកតាកែវនៃ ដងទន្លេមេគង្គក្រោមនឹងអាចមានសង្ឃឹមស្តា ហើយស្ថាបនាឡើងវិញដើម្បីមកប្រសព្វទន្លេបាសាក់ម្តងទៀតនៅព្រែកតាឯក និងឆ្ពោះទៅព្រែកតាហ៊ីង ។
២- ប្រជាកសិករដែលធ្លាប់ដាំដុះនារដូវប្រាំង គឺនឹងអាចបង្កបង្កើនផលបានធម្មតា ហើយរឹតតែបង្កើននូវទិន្នផលដាំដុះ ដោយលែងខ្លាចទឹកជំនន់បន្តទៅទៀតហើយ ។ ព្រោះនៅពេលទឹកទន្លេមេគង្គលើឡើងម្តងៗ ដោយសារចុងរដូវប្រាំង គួបផ្សំបញ្ហាការកើនឡើងនៃកំដៅបានធ្វើអោយមានការរលាយទឹកកកនៅទីប៉េតំបន់ប៉ូលនៃប្រទេសចិន និងបូករួមចំពេលដើមរដូវរស្សានៅប្រទេសកម្ពុជាយើង ។ ត្បិតនឹងមានទ្វាទឹករង់ចាំទប់ទឹក និងបង្ហូរទឹកនៅច្រកទ្វាទឹកខាងលើ ទាំំងទន្លេបាសាក់ និងទន្លេ មេគង្គក្រោម ។
៣- ទាំងប្រជាពលរដ្ឋទូរទៅក៏ដូចជាប្រជាកសិករលែងព្រួយបារម្មណ៍បញ្ហាទឹកឡើងទឹកចុះតទៅទៀតហើយ រាប់ចាប់តាំងពីភូមិសាស្ត្រនៃខណ្ឌច្បារអំពៅ​ នៃរាជធានីភ្នំពេញ ឆ្ពោះរហូតដល់ភូមិជ្រៃធំ ស្រុកស្អាង ខេត្តកណ្តាល ។ ពេលនោះបងប្អូននឹងបានមើលឃើញទិន្នផលកសិផលខ្មែរយើងកាន់តែមានការកើនឡើងនៅតាមផ្សារបោះដុំធំៗនៃរាជធានីភ្នំពេញ ។ ព្រោះប្រជាកសិករអាចផលិតបានទៀងទាត់ មិនមែនម្តងមានម្តងអត់ទៀតឡើយ ។
៤- ការជីកតភ្ជាប់ព្រែកជីក ពីព្រែកតាហ៊ីងឆ្ពោះទៅកំពង់ផែយុទ្ធសាស្ត្រខេត្តតាកែវ ភ្ជាប់បន្តទៅអង្គជ័យ បន្ទាយមាសខេត្តកំពត រហូតទៅដល់ក្រុងកែប នឹងធ្វើអោយសក្តានុពលតំបន់ទាំងនោះកើនឡើង ។ ទាំងវិស័យកសិកម្ម កសិឩស្សាហកម្ម ភស្តុភាកម្ម គមនាគមន៍ ទឹកស្អាត ប្រព័ន្ធធារាស្ត្រខ្វាត់ខ្វែងប្រទាក់ក្រឡា តាមរយៈការពង្រីកប្រព័ន្ធដៃព្រែក ។ ហើយដែលអ្វីពិសេសជាងនេះទៅទៀតនោះ គឺតម្លៃអចលនទ្រព្យ នឹងមានការកើនឡើង ធ្វើអោយកម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋកាន់តែសម្បុរណ៍សប្បាយ និងធូរធារជាងមុន ។
៥- ខណៈពេលដែលទ្វារទឹកធំៗចំនួន ១៥ ត្រូវបានបង្កើត និងការប្រឹងប្រែងបង្កើតដៃព្រែកនៅតាមមូលដ្ឋាន គួបផ្សំនឹងមានកំពង់ផែស្វ័យ័តកើតឡើងបន្តបន្ទាប់ នោះនឹងអាចជួយសម្រួលដល់វិស័យដឹកជញ្ជូនបាន យ៉ាងច្រើនសម្បើមក្នុងការដោះដូរដឹកជញ្ជូនទំនិញទាំងនៅក្នុងប្រទេស ក៏ដូចជាការនាំចេញទៅក្រៅប្រទេស តាមរយៈកំពង់ផែសមុទ្រនៃប្រទេស កម្ពុជាយើង ។ ដែលក្នុងនោះរួមមានទាំំងរយៈចម្ងាយ ពេលវេលា និងថ្លៃ សេវាកម្មដឹកជញ្ជូនជាដើម ។ ល ។
៦- ត្បិតព្រែកជីកត្រូវបានស្តា និងជីកបន្ថែម តែស្ពានឆ្លងកាត់ព្រែកក៏ នឹងត្រូវបានសាងសង់ ដែលអាចធ្វើអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាប្រក្រតីភាព ។ ហើយនៅពេលនោះ តំបន់សេដ្ឋកិច្ចពិសេសជាច្រើននឹង ត្រូវបានបង្កើត អាស្រ័យលើសក្តានុពលនៃតំបន់នីមួយៗ ដែលធ្វើអោយ ប្រជាពលរដ្ឋរឹតតែមានឳកាសទទួលបានការងារល្អៗធ្វើ និងជាការទាក់ ទាញដល់ក្រុមវិនិយោគិនទាំងក្នុង និងក្រៅប្រទេសផងដែរ ។
៧- ក្រៅពីវិស័យកសិកម្ម ឩស្សាហកម្ម និងគមនាគមន៍ គឺនៅមានវិស័យ ទេសចរណ៍មួយទៀតដែលជាឩស្សាហកម្មគ្មានផ្សែង និងជាវិស័យអាទិភាព មួយក្នុងចំណោមវិស័យអាទិភាពជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាបាន កំណត់យកក្នុងអាណត្តិទី៧នេះ ហើយព្រែកជីកហ្វូណនតេជោមួយនេះ នឹង ក្លាយជាកត្តាលីករដ៏សំខាន់ក្នុងការជួយជម្រុញអោយគោលនយោបាយ អាទិភាពទាំងអស់នោះ អាចសម្រេចបានផ្លែផ្កាដ៏ល្អត្រចះត្រចង់ នាពេលអនាគត ៕