Monday, December 14, 2020

ទូរក្លាហ្សេ និង ទូរទឹកកក

តើរដ្ឋបាលត្រូវ ដោះស្រាយបែបណា ករណីយើង ទំនិញខុសច្បាប់ពី បរទេស? មិនថា ប្រទេសថៃ ឬ ប្រទេសវៀតណាម? កន្លងមក យើងជួបបញ្ហា ដោយអាជីវករ ឈ្មួញនាំចូលធំៗ បន្តនាំចូលទំនិញ មកពីប្រទេសថៃ យកមក រក្សាទីផ្សារថៃក្នុងប្រទេសកម្ពុជាយ៉ាងគគ្លើន នៅពេលកម្លាំងចម្រុះរបស់ រដ្ឋបាលដែនដីចុះបង្រ្កាប បែរជា ស្ថាបនគយ មិនសហការណ៍ ដោយលើកពី ការបង្រ្កាបខុសច្បាប់គយកម្ពុជា និង ច្បាប់គយ អាស៊ានទៅវិញ។ តាមឯកសារ ឧ ដើម្បីនាំចូលត្រី សាម៉ុន ពីប្រទេសថៃ ចូលមកកម្ពុជា ( តម្លៃដើម ៣,៥ ដុល្លា នៅអឺរ៉ុប មកដល់ ថៃ តម្លៃ ២០ ដុល្លា/គីឡូក្រាម និង នាំចូលមក កម្ពុជា​តម្លៃ ២៥ ដុល្លា/គ ក) ក្រុមហ៊ុន ថៃ ត្រូវធ្វើជា ០៥ ដំណាក់កាល គឺ (១) ចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និង នាយកដ្ឋាន គយ។ ទី២ ត្រូវមានច្បាប់នាំចូល ពីក្រសួង កសិកម្ម ជាចាំបាច់-- ចំណុចនេះ មានន័យថា វាអាច មន្រ្តីកសិកម្មបើកឲ្យនាំចូល ដើម្បីគយ​បានចំណូល និងខាងកសិកម្មក៍បានចំណូលដែរ ! ពុករលួយ បំផ្លាញជាតិ។ ទី ៣ ក្រុមហ៊ុន ត្រូវមានឃ្លាំងស្តុក មានឡានដឹកជញ្ជូន ដោយមានប្រព័ន្ធបរិក្ខាត្រជាក់ ដូច្នេះ បើរកឃើញ ដាក់ចោល ស៊ុយរលួយ គ្មានដោតភ្លើង នោះជាទំនិញខុសច្បាប់។ ទី ៤ ត្រូវប្រកាសសំណុំឯកសារគយ រួមទាំងផ្លូវដឹកជញ្ជូនច្បាប់លាស់ ដែលចំណុចនេះ គឺក្រុមហ៊ុនមិនបង់ពន្ធគយ គឺជាទំនិញខុសច្បាប់់ និង ដឹកជញ្ជូនលួចលាក់ពីអាជ្ញាធរខេត្ត ក៍ជាទំនិញខុសច្បាប់ដែរ ពីព្រោះ ដឹកឆ្លងកាត់ខេត្តនីមួយៗ ត្រូវតែបង់ពន្ធចូលសាលាខេត្ត និងដើម្បីការពារដឹកជញ្ជូនឆ្ងាយឆ្លងខេត្តច្រើន តម្លៃខ្ពស់។ ទី ៥ ត្រូវបង់ពន្ធនាំចូល ធានារាប់រង តម្លៃបន្ថែម។ ចុះករណី ត្រីសាម៉ុន មិនមែននាំចូលពី ថៃ តែជាត្រីនាំចូលពី អឺរ៉ុបដូចជា នរវេ ទៅវិញ? បើត្រូវនោះនាំចូលពី នរវេ មានពន្ធ មានសុវត្ថិភាព គឺជារឿងល្អ ពីព្រោះ កម្ពុជាបាន កំចាត់ចោល ទីផ្សារត្រីសាម៉ុនពីប្រទេសថៃ។


ទូរក្លាហ្សេ និង ទូរទឹកកក Freezer and Refrigerator  គឺជាប្រធានបទដែលយើងនឹងសិក្សាវិភាគ ព្រោះនៅបរទេស គេចែកគ្នាដាច់ រវាងទូរក្លាហ្សេ និង​ទូរទឹកកកដែលយើងប្រើ។ ចំណែកនៅកម្ពុជា ក៍ដូចជាប្រទេសមួយចំនួនដែរ យើងមិនអាចអាចទិញ ទូរ ២ ផ្សេងគ្នាទេ គឺមានតែ ទិញទូរ១ ដែលមានមុខងារ ២។


  1. ទូរទឹកកក Refrigerator ៖ មានសីតុណ្ហភាព​ចាប់ពី ០ អង្សារសេ ដល់ -១៥ អង្សារសេ
  2. ទូរក្លាហ្សេ Freezer ៖ មានសីតុណ្ហភាពចាប់ពី -១៦ អង្សារសេ ដល់ - ២៩ អង្សារសេ

ហេតុអ្វី យើងចាំបាច់ មានទូរនេះ? ហេតុអ្វី អ្នកខ្លះមើលមិនឃើញអំពីសារៈសំខាន់នៃទូរនេះ? បន្លៃបង្ការ ដែលយើង៖

  1. តម្លៃសាឡាត ដែលកសិករលក់បានថ្លៃខ្ពស់ដល់ ២០០០ រៀល និង ចុះថោកបំផុតដល់ ៥០០ រៀល/គក ចំណែកនៅទិផ្សា ក៍ខុសៗគ្នាដែរ អាច ១៥,០០០ រៀល ឬ ១០,០០០ រៀល ឬ ៨,០០០ រៀល តែជាមធ្យម​គឺ ៦,០០០ រៀល។ ភាពខុសគ្នានៃតម្លៃខ្លាំង គឺមកពី មានភ្នាក់ងារ ច្រើនតង់ មុនដល់អ្នកទិញ ចំណែកទីផ្សារបន្លៃធំៗ គេមាន ទូរក្លាហ្សេ ដែលរក្សាស្រល់ល្អ និងមិនអាស្រ័យលើកសិករ ទេ ព្រោះគេបាន ចុះកិច្ចសន្យាជាមួយ អ្នកផ្គត់ផ្គង់ដែលអាច ធានាទោះជារដូវប្រាំង ឬ រដូវវស្សា ខុសពី កសិករ ទាល់តែច្រូតរួច ទើបភ្ជួរដី​ដាំដំណាំ ដែលធ្វើឲ្យសំបូរបន្លែ តម្លៃទៅជាថោក សឹងគ្មានអ្នកទិញ !
  2. អ្នកដាំបន្លៃក្នុងតង់ អាចដាំបានទាំងប្រាំង ទាំងវស្សា គ្មានសត្វល្អិតបំផ្លាញ គ្មានប្រើជីគីមី សំបូរអ្នកទិញដល់ផ្ទះ មិនចាំបាច់ទៅដល់ផ្សារក៍បាន ដូចគ្នានេះដែរ ផ្សារដែលមាន ទូរ ឬ បន្ទប់ត្រជាក់ អាចរក្សាបន្លៃបានច្រើនថ្ងៃ ដូចជាអ្នកដាំបន្លៃនៅ រតនគីរី ដល់បន្លែមកបោះឲ្យ នៅភ្នំពេញ រាល់ ១ សប្តាហ៍ម្តង នេះដោយសារ គេមានទូររក្សាសីតុណ្ហភាពប្រមាណ ១០ អង្សារ។
  3. ជា អតិថិជន ទិញពីផ្សារ អាចរក្សាបានត្រឹម ១  ឬ ២ ថ្ងៃ តែបើក្នុងទូរ វាអាចរក្សារបានដល់ទៅ ១ ឬ ២ សប្តាហ៍ ដែលយើងចំណេញពេលវេលាច្រើន និងវថិការសម្រាប់ធ្វើដំណើរ ដឹកជញ្ជូន ទៅ មក ផ្សារ ជាញឹកញាប់ក្នុងមួយថ្ងៃៗ
  4. ប្រទេសចិន អឺរ៉ុប ដឹកផ្លែឈើផ្សេងៗ មកស្រុកខ្មែរ ឮថា ក្រូចខ្លះរក្សាទុក ០៣ ឆ្នាំ ទម្រាំលក់ដាច់អស់ គឺដោយសារគេ ក្លាហ្សេផង និង មានប្រើថ្នាំគីមីផង ដូច្នេះ បន្លៃ ផ្លែឈើស្រស់ fresh fruit គឺជារឿង ចាំបាច់ណាស់សម្រាប់សុខភាព។
  5. បន្លៃ ផ្លែឈើ ប្រើពេល ២ ទៅ ៣ ថ្ងៃ ទម្រាំ មកដល់ ផ្សារ ឬ ដេប៉ូ ដែលធ្វើឲ្យ អន់គុណភាព ឬ សម្រស់ ចំណែកផ្សារទំនើបៗ ឬ ផ្សារម៉ាក្រូ គេនាំទៅនិញតាំងពីស្រុកថៃ មក នៅតែស្រល់ មានតម្លៃ ថោកជាង បន្លៃ ផ្លែឈើផលិតនៅក្នុងស្រុកខ្មែរ គឺដោយសារ តែគេមាន ទូរ ឃ្លាំង រក្សាសីតុណ្ហភាព
  6. សម្រាប់វក្សាវ៉ាក់សាំងកូវីដ ១៩ គេត្រូវការសីតុណ្ហភាពដក ៧០ អង្សារសេ ដែលនៅលើលោកនេះ គឺមានទូររក្សា សម្ភារៈពេទ្យ ឬ មន្ទីរពិសោធន៍ដល់ទៅ​ដក ១៥០ អង្សារសេ។