Saturday, February 5, 2022

រដ្ឋបាល ខេត្ត ក្រុង

 ប្រវត្តិ ការបែងចែករដ្ឋបាល ខេត្ត ក្រុង ប្រវត្តិនៃបំណែងចែករដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជា៖

  1. ប្រវត្តិនៃបំណែងចែករដ្ឋបាលនៃកម្ពុជាសម័យភ្វូណាន
  2. ប្រវត្តិនៃបំណែងចែករដ្ឋបាលនៃកម្ពុជាសម័យចេនឡា
  3. ប្រវត្តិនៃបំណែងចែករដ្ឋបាលនៃកម្ពុជាសម័យអង្គរ
  4. ប្រវត្តិនៃបំណែងចែករដ្ឋបាលនៃកម្ពុជាសម័យមុនអាណានិគមបារាំង
  5. ប្រវត្តិនៃបំណែងចែករដ្ឋបាលនៃកម្ពុជាសម័យអាណានិគមបារាំង
  6. ប្រវត្តិនៃបំណែងចែករដ្ឋបាលនៃកម្ពុជាសម័យសង្គមរាស្ត្រនិយម
  7. ប្រវត្តិនៃបំណែងចែករដ្ឋបាលនៃកម្ពុជាសម័យសាធារណរដ្ឋខ្មែរ
  8. ប្រវត្តិនៃបំណែងចែករដ្ឋបាលនៃកម្ពុជាសម័យខ្មែរក្រហម
  9. ប្រវត្តិនៃបំណែងចែករដ្ឋបាលនៃកម្ពុជាសម័យរដ្ឋកម្ពុជា
  10. ប្រ

    វត្តិនៃបំណែងចែករដ្ឋបាលនៃកម្ពុជា (១៩៩៣-បច្ចុប្បន្ន)

Friday, February 4, 2022

ប្រទេស ឥណ្ឌូនេស៊ី Indonesia

នៅដើមគ្រិស្ដសតវត្សទី៦ ក្នុងពេលដែល អាណាចក្រហ្វូណន កំពុងធ្លាក់ចុះ រដ្ឋផ្សេងៗ ក្នុងក្រុមកោះឥណ្ឌូនេស៊ីមានការរីកចម្រើនយ៉ាងខ្លាំង អាណាចក្រដែលធំជាងគេគឺ ស្រីវិជ័យ សិង្ហសារីនិងមច្ឆប៉ាហិត តាមលំដាប់។​ រដ្ឋទាំង ៣ នេះមានអរិយធម៌បែបហិណ្ឌូ-ជ្វា និងពុទ្ធសាសនាមហាយាន(ស្រីវិជ័យ)។







អាណាចក្រស្រីវិជ័យជាមជ្ឈមណ្ឌលផ្លូវសមុទ្រដែលរីកចម្រើនជំនួសអាណាចក្រហ្វូណន(ផ្លូវគោក) តាំងនៅក្នុងក្រុមកោះនិងចូលគ្របដណ្ដប់លើច្រកម៉ាឡាកានិងច្រកស៊ុនដាតំាងពីគ្រិស្ដសតវត្សទី៦ ជាមជ្ឈមណ្ឌលពានិជ្ជកម្មរវាងចិននិងឥណ្ឌា ទីក្រុងកំពង់ផែសំខាន់គឺ ប៉ាឡិមប៉ាំង។

ដោយមានលក្ខណៈភូមិសាស្រ្ដល្អធ្វើឱ្យនគរស្រីវិជ័យមានឥទិ្ធពលខាងពានិជ្ជកម្មនិងនយោបាយលើដែនដីឧបទ្វីបម៉ាឡាយូត្រើយខាងកើត មានមេដឹកនាំដែលរឹងមាំជាអ្នកការទូតដ៏ឆ្លៀវឆ្លាត មានការបញ្ជូនមន្រ្ដីទូតទៅចម្រើនសម្ព័ន្ធមេត្រីជាមួយចិនក្នុងគ្រិស្ដសតវត្សទី៥​ និងទី៦ ដើម្បីឱ្យចិនទទួលស្គាល់អំណាច ហើយបានបង្កើតស្ថេរភាពខាងនយោបាយឱ្យដល់អាណាចក្រ សាសនាព្រះពុទ្ធបានចម្រើនរុងរឿងជាខ្លាំង ក្នុងអាណាចក្រនេះ បានបន្សល់ភស្ដុតាងស្ថាបត្យកម្មចេតិយបរមពុទ្ធោនៅភាគកណ្ដាលនៃកោះជ្វា។

អាណាចក្រចាប់ផ្ដើមធ្លាក់ចុះដោយសារចិនធ្វើដំណើរមកធ្វើពានិជ្ជកម្មក្រៅប្រទេសកាន់តែញឹកញាប់។ ចិនប្ដូរទីក្រុងកំពង់ផែពានិជ្ជកម្មថ្មីដូចជាក្នុងកោះស៊ូម៉ាត្រា និងឈូងសមុទ្រថៃ ធ្វើឱ្យសេដ្ឋកិច្ចរបស់ស្រីវិជ័យធ្លាក់ចុះ ថែមទាំងជួបនឹងបញ្ហាពួកចូឡាក់ពីតំបន់ភាគខាងត្បូងរបស់ឥណ្ឌាចូលមករុករាន។ មូលហេតុសំខាន់បំផុតគឺ កើតអាណាចក្រថ្មីដែលមានភាពរឹងមាំទាំងខាងនយោបាយនិងសេដ្ឋកិច្ចឡើងគឺ អាណាចក្រសិង្ហសារី។
អាណាចក្រសិង្ហសារី[កែប្រែ]

ក្នុងខណៈដែលអាណាចក្រស្រីវិជ័យធ្លាក់ចុះ អាណាចក្រមួយទៀតបានរុងរឿង។ អាណាចក្រនេះនៅក្នុងបរិវេណភូមិភាគកណ្ដាលនៃកោះជ្វា គឺអាណាចក្រសិង្ហសារី (គ.ស ១២២២-១២៩២)។ ក្សត្រអង្គសំខាន់គឺ ព្រះចៅកិត្តិព្រហ្ម ព្រះអង្គទ្រង់បានពង្រីកអំណាចនិងឥទ្ធិពលរបស់អាណា​ចក្រទៅពាសពេញកោះជា្វដោយប្រើអំណាចខាងយោធានិងសាសនារហូតអាចគ្រប់គ្រងច្រកម៉ាឡាកា ហើយអាចឡើងមកកាន់អំណាចជំនួសអាណាចក្រស្រីវិជ័យបាន តែមិនបានយូរណាស់ណាទេ។

ដោយសារការមិនបញ្ជូនគ្រឿងសួយសាអាករទៅឱ្យចិនដូចដែលធ្លាប់ធ្វើក្នុងដំណាក់កាលដំបូង ធ្វើឱ្យក្នុងចុងសម័យនៃអាណាចក្រត្រូវចិន(ម៉ុងកូល)រុករាន ថែមទាំងកើតមានចលនាក្បត់ក្នុងស្រុកទៀត ទើបក្លាយជាមូលហេតុចម្បងដែលធ្វើឱ្យអាណាចក្រសិង្ហសារីត្រូវដួលរលំ។
អាណាចក្រមច្ឆប៉ាហិត[កែប្រែ]

អាណាចក្រចុងក្រោយក្នុងក្រុមកោះឥណ្ឌូនេស៊ីគឺ អាណាចក្រមច្ឆប៉ាហិត(គ.ស ១២៩៣-១៥២០) ចាត់ទុកជាតំណាងនៃអាណាចក្រសិង្ហសារី ក្នុងការបន្ដនយោបាយពង្រីកអាណាខេត្តទៅកោះផ្សេងៗ ក្នុងក្រុមកោះឥណ្ដូនេស៊ី ចូលមកជារដ្ឋតែមួយ។ តួអង្គសំខាន់ក្នុងការធ្វើឱ្យអាណាចក្រមានភាពចម្រើនរុងរឿងមិនមែនជាក្សត្រទេ តែជាឯកអគ្គមហាសេនាបតី គឺគជា មាតា មានស្នាដៃសំខាន់ៗ ដូចជា

-ប្រើកម្លាំងទាហានជាឧបករណ៍ក្នុងការបង្កើតចក្រព័ត្ដិ
-រៀបចំប្រព័ន្ធគ្រប់គ្រងខាងក្នុងជារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពដល់ក្រុមការងារផ្សេងៗ ឱ្យមានប្រសិទ្ធភាព
-មានការរៀបចំឱ្យព្រះបរមវង្សានុវង្សធ្វើការក្នុងតំណែងផ្សេងៗ ជាការកាត់បន្ថយអំណាចនិងបញ្ចប់បញ្ហាការដណ្ដើមរាជ្យសម្បត្ដិដែលកើតមានចំពោះគ្នា។
-ធ្វើជំរឿនប្រជារាស្រ្ដ ដើម្បីរៀបឱ្យមានជាជាន់ថ្នាក់ ងាយស្រួលក្នុងការរៀបចំការងារ
-រៀបចំច្បាប់ដោយកែសម្រួលច្បាប់ជ្វាដើម ផ្សំនឹងគម្ពីរធម្មសាស្រ្ដរបស់ឥណ្ឌា
-បង្កើតសម្ព័ន្ធមេត្រីខាងពានិជ្ជកម្មជាមួយអាណាចក្រជិតខាងដូចជា អយុធ្យា ភូមា ខ្មែរ​ ចាម្ប៉ា វៀតណាម ចិន ឥណ្ឌា ពែក្ស ធ្វើឱ្យអាណាចក្រមច្ឆប៉ាហិតមានស្ថេរភាពខាងនយោបាយ ធ្វើឱ្យសេដ្ឋកិច្ចរបស់មច្ឆប៉ាហិតមានសភាពល្អប្រសើរជាមជ្ឈមណ្ឌលពានិជ្ជកម្មរវាងលោកខាងលិចនិងលោកខាងកើត ទំនិញសំខាន់គឺ គ្រឿងទេស ក្រណាត់សូត្រ ភ្លុកដំរី សំណប៉ាហាំង ជាដើម។

ពេលគជា​ មាតា អស់ព្រះជន្ម អាណាចក្រមច្ឆប៉ាហិតក៏ធ្លាក់ចុះអំណាច។ មូលហេតុសំខាន់មួយប្រការទៀតគឺ​​ ការពង្រីកខ្លួនរបស់អាណាចក្រឥស្លាមចូលមកក្នុងក្រុមកោះឥណ្ឌូនេស៊ីខាងកើតឆៀងខាងត្បូង។ រដ្ឋតូចៗ ងាកទៅគោរពសាសនាឥស្លាមកាន់តែច្រើនឡើងដើម្បីភាពងាយស្រួលក្នុងការធ្វើពានិជ្ជកម្មជាមួយជាអារ៉ាប់និងប្រឆាំអាណាចក្រមច្ឆប៉ាហិត។

ពេលអាណាចក្រមច្ឆប៉ាហិតធ្លាក់ចុះអំណាច រដ្ឋនៃកោះផ្សេងៗ ផ្ដើមប្រកាសឯករាជ្យ។ ចាប់ពីពេលនោះមកមិនមានអាណាចក្រណានៅឥណ្ឌូនេស៊ីអាចបង្កើតអាណាចក្រធំបានទៀតឡើយ។​ ក្នុងពេលនោះដែរពួកលោកខាងលិចក៏ចាប់ផើ្ដមចូលមកស​ន្សឹមៗ ផ្លាស់ប្ដូរគ្នាចូលមកសំឡឹងផលប្រយោជន៍ និងពង្រីកអំណាចរបស់ខ្លួនក្នុងដែនដីនេះ។
អាណាចក្រមុស្លីម[កែប្រែ]

ពេលអាណាចក្រហិណ្ឌូចាប់ផ្ដើមធ្លាក់ចុះរវាងឆ្នាំគ.ស ១៥០៧-១៥២០ អាណាចក្រមុស្លីមក៏ចាប់ផ្ដើមរុងរឿងនៅកោះជ្វាភាគកណ្ដាល ស៊ូម៉ាត្រ ស៊ូឡាវីស៊ី កាលីម៉ាន់តាន់ រហូតដល់អ៊ិរៀនខាងលិច ហើយជះឥទ្ធិពលធ្វើឱ្យភាសាម៉ាលេដែលជនជាតិមុស្លីមក្នុងបរិវេណនេះកំពុងប្រើបានផ្សព្វផ្សាយចេញទៅ ហើយក៏ក្លាយជាភាសាប្រចាំជាតិរបស់ឥណ្ឌូនេស៊ីតែម្ដង។

ក្នុងដំណាក់កាលនោះ ក្រុងចាកាតាគ្រាន់តែជាក្រុងកំពង់ផែតូចមួយនៅកោះជ្វា មានឈ្មោះថា ស៊ុនដាខេឡាប៉ា។ ក្រោយមកក្រុងនេះត្រូវបានលោកនាយពលហ្វាម៉ាទីននៃអាណាចក្រដាណឺម៉ាកវាយយកបាន ទើបឱ្យប្ដូរជាឈ្មោះចាកាតា ដែលមានន័យថា ទីកន្លែងនៃជ័យជម្នះ ព្រោះជាជ័យជម្នះលើជនជាតិព័រទុយហ្កាល់។ ក្រោយមកក្នុងឆ្នាំគ.ស ១៦២១ ហូឡង់បានចូលមកវាយដណ្ដើមគ្រប់គ្រងឥណ្ឌូនេស៊ី ហើយបានប្ដូរឈ្មោះទីក្រុងនេះទៅជា ប៉ាត់តាវៀ។ នៅសម័យធ្លាក់ជាអាណានិគមរបស់ហូឡង់ ហូឡង់បានបង្កើតក្រុមហ៊ុន United Dutch East India Company ក្នុងឆ្នាំគ.ស ១៦០២ ដើម្បីធ្វើពានិជ្ជកម្មនៅលើកោះឥណ្ឌូនេស៊ីខាងកើត ក្រៅពីការធ្វើពានិជ្ជកម្មក្រុមហ៊ុននេះនៅបានដើរតួនាទីស្វែងរកអាណានិគមឱ្យដល់ហូឡង់ទៀតផង។ នៅទីបំផុតហូឡង់បានធ្វើការវាយលុកគ្រប់គ្រងឥណ្ឌូនេស៊ីក្នុងឆ្នាំគ.ស ១៦២១ ហើយបានពង្រីកការគ្រប់គ្រងទៅទូទាំងប្រទេស ធ្វើឱ្យឥណ្ឌូនេស៊ីធ្លាក់នៅក្រោយអាណានិគមរបស់ហូឡង់នៅទីបំផុត។

ការធ្វើសង្គ្រាមប្រឆាំងនឹងហូឡង់បានចាប់ផ្ដើមឡើងក្នុងឆ្នាំគ.ស ១៦៦៦ ដោយស៊ុលតង់ហនុឌិននៃរដ្ឋកុឡា តែត្រូវទទួលបរាជ័យហើយត្រូវចុះសន្ធិសញ្ញាចាញ់សង្គ្រាមក្នុងឆ្នាំគ.ស ១៧៦៧ ។ ក្នុងចន្លោះឆ្នាំគ.ស ១៦៩០-១៨២៤ ក្រុមហ៊ុនបានបញ្ចូលទាហានចូលមកគ្រប់គ្រងម៉ូលុកាស ដើម្បីចូលគ្រប់គ្រងពានិជ្ជកម្មគ្រឿងទេស។ ក្នុងកំឡុងពេលតំណាលគ្នាក៏មានវត្ដមានជនជាតិអង់គ្លេសមកតាំងមូលដ្ឋាននៅក្រុងបេវគូលេននៅត្រើយខាងលិចនៃកោះស៊ូម៉ាត្រា ហើយមានការសាងសង់ប៉មនិងបនា្ទយឡើង ក្នុងដំណាក់កាលនេះ ជនជាតិអង់គ្លេស នៅមិនទាន់មានសកម្មភាពអ្វីធំដុំទេ។

ក្នុងឆ្នាំគ.ស ១៧៤០ ជនជាតិចិនដែលរបស់នៅក្នុងក្រុងចាកាតាបានធ្វើការប្រឆាំងនឹងជនជាតិដាណឺម៉ាក ដោយសារការមិនពេញចិត្តដែលត្រូវគេគេងចំណេញទាំងក្នុងផ្នែកសេដ្ឋកិច្ច និងក្នុងផ្នែកផ្សេងៗ។ ជនជាតិឥណ្ឌូនេស៊ីបានចូលរួមក្នុងការប្រឆាំនេះដែរ តែត្រូវបរាជ័យជាហេតុធ្វើឱ្យជនជាតិចិនត្រូវជនជាតិដាណឺម៉ាកកាប់សម្លាប់អស់ជាង ១០០០០នាក់។

ការចូលគ្រប់គ្រងរបស់អង់គ្លេសក្នុងចន្លោះរជ្ជសម័យរបស់ណាប៉ូលេអុង បារាំងបានចូលគ្រប់គ្រងហូឡង់ ទើបក្រុមហ៊ុន British East Company បានចូលគ្រប់គ្រងឥណ្ឌូនេស៊ីជំនួស(គស ១៨១៥-១៨១៦)។ ពេលណាប៉ូលេអុងអស់អំណាចក្នុងឆ្នាំគ.ស ១៨១៥ ឥណ្ឌូនេស៊ីក៏ធ្លាក់ក្រោមអាណានិគមរបស់ហូឡង់ម្ដងទៀត។ ការគ្រប់គ្រងរបស់ហូឡង់ ចាប់តាំងពីឥណ្ឌូនេស៊ីធ្លាក់ក្រោមការគ្រប់គ្រងរបស់ហូឡង់ ជនជាតិឥណ្ឌូនេស៊ីបានក្រោកឡើងប្រឆាំងហូឡង់ជាច្រើនដង តែមិនអាចទទួលជ័យជម្នះ។ ចលនាដើម្បីទាមទារឯករាជ្យ បានមានការចាត់តាំងសមាគម Budi Utom(ការតស៊ូដ៏អង់អាច) ឡើងក្នុងឆ្នាំគ.ស ១៩០៨ បានរួមគ្នាបង្កើតបក្សនយោបាយឡើងជាច្រើនបក្ស ដើម្បីតស៊ូទាមទារឯករាជ្យ ពីហូឡង់។ ឆ្នាំគ.ស ១៩២៤ ក្រុមអ្នកសិក្សាបានបង្កើតសមាគមអ្នកសិក្សាឥណ្ឌូនេស៊ី ដោយមានលោកដុកទ័រមហាម៉ាត់ អាត់តាជាមេដឹកនាំ។ ក្រោយមកក្នុងឆ្នាំ១៩២៧ លោកដុកទ័រមហាម៉ាត់ អាត់តាបានបង្កើតអង្គការសហព័ន្ធ ដោយរួបរួមបក្សនយោបាយឥណ្ឌូនេស៊ីទាំងអស់ចូលគ្នា។ ក្នុងឆ្នាំដែល លោកដុកទ័រស៊ូកាណូ និងថ្នាក់ដឹកនាំមួយក្រុមទៀតបានរួមគ្នាបង្កើតបក្សជាតិនិយមឥណ្ឌូនេស៊ីឡើង ហើយប្រើភាសាបាហាសាឥណ្ឌូនេស៊ីជាផ្លូវការសម្រាប់ទាក់ទងការងារ គាំទ្រនយោបាយណាដែលមិនផ្ដល់កិច្ចសហប្រតិបត្ដិការជាមួយថ្នាក់ដឹកនាំហូឡង់។ ចលនានេះបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់យុវជន ហើយបង្កើតជាអង្គការយុវជនឡើងនៅតាមតំបន់ផ្សេងៗ ។ ក្នុងសម័យការគ្រប់គ្រងរបស់ជប៉ុន ក្នុងរវាងសង្គ្រាមមហាអាស៊ីបូព៌ា កងទ័ពជប៉ុនបានចូលគ្រប់គ្រងឥណ្ឌូនេស៊ី ចន្លោះឆ្នាំគ.ស ១៩៤១-១៩៤៤ កងទ័ពជប៉ុនព្យាយាមយកចិត្ដឥណ្ឌូនេស៊ី ដោយការដោះលែងមេដឹកនាំនយោបាយដែលត្រូវខាងហូឡង់ចាប់ដាក់គុក ការប្រកាសឯករាជ្យពេលជប៉ុនចាញ់សង្គ្រាមក្នងឆ្នាំ ១៩៤៥ ជប៉ុនបានបើកឱកាសឱ្យជនជាតិឥណ្ឌូនេស៊ីក្រោមការដឹកនាំរបស់ លោកដុកទ័រស៊ូកាណូ និងលោកដុកទ័មហាម៉ាត់ អាត់តា ប្រកាសឯករាជ្យភាពរបស់ឥណ្ឌូនេស៊ី នៅឆ្នាំ១៩៤៥។

ឥណ្ឌូនេស៊ី ប្រកបដោយក្រុមកោះដែលមានភាពចម្រើនរុងរឿងមកជាយូរហើយ តែក្រោយមកត្រូវធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ហូឡង់ប្រមាណ៣០១ឆ្នាំ។ នៅខែមករា គ.ស ១៩៤២ ដែលជាកំឡុងពេលនៃសង្គ្រាមលោកលើកទី២ ជប៉ុនបានវាយយកឥណ្ឌូនេស៊ី ហើយបណ្ដេញពួកហូឡង់ម្ចាស់អាណានិគមលើឥណ្ឌូនេស៊ីបានជោគជ័យ ទើបធ្វើឱ្យអ្នកដឹងនាំឥណ្ឌូនេស៊ីសំខាន់ៗ នៅសម័យនោះផ្ដល់ការសហការជាមួយជប៉ុន តែមិនបានផ្ដល់ទំនុកចិត្ដលើជប៉ុនណាស់ណាទេ ព្រោះមានហេតុផលមិនគួរជាទីទុកចិត្ដគឺពេលអ្នកស្នេហាជាតិឥណ្ឌូនេស៊ីរៀបចំផែនការផ្សេងៗ ជប៉ុនតែងសុំចូលរួមគ្រប់គ្រងនិងប្រតិបត្តិការជាមួយ។

ពេលជប៉ុនចាញ់សង្គ្រាម ហើយប្រកាសព្រមចាញ់បក្សសម្ព័ន្ធមិត្ត ឥណ្ឌូនេស៊ីបានឆ្លៀតឱកាសប្រកាសឯករាជ្យក្នុងឆ្នាំគ.ស ១៩៤៥ តែហូឡង់ម្ចាស់អាណានិគមដើមមិនព្រមទទួលស្គាល់ការប្រកាសឯករាជ្យរបស់ឥណ្ឌូនេស៊ី ទើបលើកកងទ័ពចូលមកបង្ក្រាប។ លទ្ធផលនៃការប្រយុទ្ធបានឱ្យឃើញថា ហូឡង់មិនអាចបង្ក្រាបកងទ័ពឥណ្ឌូនេស៊ីបានទេ។ ក្រោយមកអង់គ្លេសដែលជាសម្ព័ន្ធមិត្ដរបស់ហូឡង់បានចូលមកជួយសម្របសម្រួលដើម្បីបញ្ចប់ទំនាស់ ដោយឱ្យភាគីទាំងសងខាងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលិងកាត់យ៉ាទិ(Linggadjati Agreement) នៅឆ្នាំគ.ស ១៩៤៦ ដោយហូឡង់ព្រមទទួលស្គាល់អំណាចរដ្ឋាភិបាលរបស់ឥណ្ឌូនេស៊ីនៅកោះជ្វា និងកោះស៊ូម៉ាត្រា។ ក្រោយមកហូឡង់បានល្មើសលើកកិច្ចព្រមព្រៀង នាំទាហានចូលវាយលុកឥណ្ឌូនេស៊ី ធ្វើឱ្យប្រទេសផ្សេងៗ ដូចជា អូស្ដ្រាលី និងឥណ្ឌាបានប្ដឹងទៅក្រុមមន្រ្តីស្ថេរភាពរបស់អង្គការសហប្រជាជាតិឱ្យចូលមកដោះស្រាយ។ អង្គការសហប្រជាជាតិបានចូលមកដោះស្រាយបញ្ហា ដោយបង្កើតគណៈកម្មការ រួមមានអូស្ដ្រាលី ប៊ែលហ្សិក និងអាមេរិកដើម្បីធ្វើជាអ្នកសម្របសម្រួលហើយបានអំពាវនាវឱ្យបញ្ចប់ការវិវាទ តែហូឡង់បានចូលចាប់ខ្លួនមេដឹកនាំរបស់ឥណ្ឌូនេស៊ីគឺ ស៊ូកាណូ និងអាត់តាទៅដាក់គុក។

ក្រោយមកទាហានឥណ្ឌូនេស៊ីអាចជួយសង្គ្រោះមេដឹកនាំទាំងពីរនាក់ចេញមកបាន។ ក្នុងដំណាក់កាលនេះ គ្រប់ប្

រទេសលើសកលលោកនំាគ្នារិះគន់ទង្វើរបស់ហូឡង់យ៉ាងខ្លាំង ហើយគណៈមន្រ្ដីស្ថេរភាពបានដាក់គំនាបឱ្យហូឡង់ប្រគល់ឯករាជ្យដល់ឥណ្ឌូនេស៊ី នៅថ្ងៃទី២៧ ធ្នូ ១៩៤៩។ ឥណ្ឌូនេស៊ីបានទទួលឯករាជ្យ តែបញ្ហាស្មុគស្មាញនៅមាន ដោយសារហូឡង់មិនព្រមឱ្យបង្រួបបង្រួមដែនដីអ៊ិរៀនខាងលិចចូលជាមួយឥណ្ឌូនេស៊ី ទើបភាគីទាំងពីរត្រៀមខ្លួនប្រយុទ្ធគ្នាទៀត។ លទ្ធផលចុងក្រោយ ហូឡង់ក៏ព្រមប្រគល់អំណាចឱ្យអង្គការសហប្រជាជាតិជាអ្នកគ្រប់គ្រងតំបន់អ៊ិរៀនខាងលិច ហើយឱ្យជនជាតិអ៊ិរៀនខាងលិចសម្ដែងប្រជាមតិ ថាត្រូវចូលរួមជាមួយឥណ្ឌូនេស៊ីឬអត់។ លទ្ធផលនៃការធ្វើប្រជាមតិបង្ហាញថា ជនជាតិអ៊ិរៀនខាងលិចភាគច្រើនត្រូវការចូលរួមជាមួយឥណ្ឌូនេស៊ី ទើបអង្គការសហប្រជាជាតិ ដាក់អ៊ិរៀនខាងលិចឱ្យនៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី នៅខែឧសភា ឆ្នាំ ១៩៦៣ ។

Tuesday, February 1, 2022

ប្រទេសប៊្រុយណេ Brunei

ជាកិច្ចសង្ខេប ប្រទេសប៊្រុយណេ Brunei កាលដើមឡើយ គឺជាចក្រភព Empire ដ័ធំមហិមារដែលគ្រប់គ្រង ម៉ាឡេស៊ីភាគខាងលិច ឬ ហៅថា កោះព្រុយណេ រួមទាំងមួយផ្នែកធំនៃប្រទេស ហ្វីលីពិន។ ការរួមថយតូចដូចសព្វថ្ងៃ ដោយសារប្រទេសនេះ ទទួលយក អគ្លេស មកធ្វើជា អ្នកការពារ ដែលកាន់ សាសនាគ្រឹស្ត ដូចជា ហ្វីលីពីនដែរ ដូច្នេះ នាំឲ្យមានសង្រ្គាម ជាមួយ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង សង្រ្គាមស៊ីវិល រហូតដល់ ផ្ទៃក្រឡារួមតូចដល់សព្វថ្ងៃ។ 
ប្រទេសប៊្រុយណេ, មានឈ្មោះជាផ្លូវការថា ប៊្រុយណេដារូសាឡឹម​ (ប្រែថា៖ ប្រ៊ុយណេ ទ្វារនៃសន្តិភាព) គឺជាប្រទេសមួយស្ថិតនៅភាគខាងជើងកោះបរនេអូក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៊្រុយណេមានព្រំដែនជាប់សមុទ្រចិនខាងត្បូង និងរដ្ឋសារ៉ាវ៉ាក់របស់ប្រទេសម៉ាឡេស៊ី។ ដែនដីប្រទេសនេះមានភូមិសាស្ត្រចែកចេញជាពីរផ្នែកដោយតំបន់លីមបាំងរបស់រដ្ឋសារ៉ាវ៉ាក់។ គិតត្រឹមឆ្នាំ២០២០ ប្រទេសប៊្រុយណេមានប្រជាជនសរុបចំនួន ៤៦០,៣៤៥ នាក់ដែលក្នុងនោះមានមនុស្សចំនួន ១០០,០០០ នាក់កំពុងរស់នៅក្នុងរាជធានីនិងជាទីក្រុងធំបំផុតក្នុងប្រទេសឈ្មោះបង់ដា⁠សេរីបេកាវ៉ាន់។ ប៊្រុយណេមានរដ្ឋាភិបាលប្រកាន់របបរាជាធិបតេយ្យផ្តាច់ការដែលដឹកនាំដោយព្រះចៅស៊ុលតង់ហើយអនុវត្តច្បាប់ទូទៅរបស់អង់គ្លេស និងច្បាប់ឥស្លាមសារីយ៉ា

រាជាណាចក្រស៊ុលតង់នៃប៊្រុយណេធ្លាប់ជារដ្ឋមានអំនាចខ្លាំងនៅសតវត្សរ៍ទី១៤ដល់ទី១៦។ រាជាណាចក្រនេះលាតសន្ឋឹងលើកោះបរនេអូ​ទាំងមូលនិងតំបន់និរតី​ហ្វីលីពីនបច្ចុប្បន្ន។ ការមកដល់នៃពួកអឺរ៉ុបបានធ្វើអោយរាជាណាចក្រនេះទន់ខ្សោយជាបណ្ដើរៗ។ ចក្រភពប៊្រុយណេធ្លាក់ទន់ខ្សោយបំផុតនៅសតវត្សរ៍ទី១៩ ពេលដែលប្រទេសនេះបាត់បង់ដែនដីមួយភាគធំរបស់ខ្លួនទៅពួក White Rajahs នៃរដ្ឋសារ៉ាវ៉ាក់ រួចក៏រួមតូចនិងដាច់ជា២ដូចបច្ចុប្បន្ន។ ប៊្រុយណេស្ថិត​ក្រោម​អាណាព្យាបាលអង់គ្លេសពីឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៩៨៤។

មានកាបះបោរតូចមួយប្រឆាំងនឹងរាជានិយមនាទសវត្សរ៍៦០ ដែលត្រូវបង្ក្រាបដោយរាជាណាចក្ររួម។ ព្រឹត្តិការណ៍នេះត្រូវបានគេអោយឈ្មោះថា «បដិវត្តន៍ប៊្រុយណេ» ដែលបានរួមចំនែកក្នុងការបង្អាក់ការបង្កើតសហព័ន្ឋបរនេអូខាងជើង។

ព្រះចៅស៊ុលតង់ហាស់សាណាល់ បុលគៀស របស់ប៊្រុយណេ (ងារនេះត្រូវបានបន្តរាប់តំនក្នុងរាជវង្ស) គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលប៊្រុយណេ។ ព្រះអង្គគ្រប់គ្រងប្រទេសដោយប្រឹក្សាជាមួយក្រុមប្រឹក្សាជាច្រើន និង គណរដ្ឋមន្ត្រី។ បណ្ដាញផ្សព្វផ្សាយសារពត៌មានកាន់ជើងរដ្ឋាភិបាលទាំងស្រុង។ គ្រួសាររាជវង្សនៅតែជាឋានៈដែលត្រូវបានប្រជាជនទូទាំងប្រទេសគោរព។ គ្មានអង្គការនីតិបញ្ញត្តិដែលជ្រើសឡើងដោយការបោះឆ្នោតសកលទេ។ នៅខែសីហា ២០០៤ ព្រះចៅស៊ុលតង់បានតែងតាំងសភា១ តែតាមពិតសភានោះមិនមានអំណាចគ្រប់គ្រាន់ក្នុងការផ្តល់យោបល់ដល់ព្រះមហាក្សត្រទេ។គ្មានសេរីភាពសារពត៌មានក្នុងប្រទេសប៊្រុយណេទេ។ គេកម្រឃើញការរិះគន់រដ្ឋាភិបាលឬ​ព្រះមហាក្សត្រណាស់។

ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ ​តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិ​សាស្ត្រនយោបាយ​នៃ​ភូមិភាគ​អាស៊ី​ អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​របប​នយោបាយ​នៃ​ប្រទេស​ព្រុយណេ។ ជា​រាជានិយម​ផ្តាច់ការ ព្រុយណេ​មិន​ដែល​ស្គាល់​អស្ថិរភាព​នយោបាយ​ម្តង​ណា​ឡើយ នា​រយៈ​ពេល​ជាង​៤០​ឆ្នាំ​កន្លង​មក​នេះ។ មិន​តែ​ប៉ុណ្ណោះ ទាំង​ថ្នាក់​ដឹក​នាំ​ទាំង​ប្រជាពលរដ្ឋ ដូច​ជា​ស្ពឹក មិន​សូវ​ខ្វល់ខ្វាយ​ពី​អនាគត​កាល ដោយហេតុតែ​រាជាណាចក្រ​ដ៏​តូច​មួយ​នេះ​រស់​ក្នុង​ភាព​រុងរឿង សម្បូរ​ប្រាក់​ចាយ បា្រក់​ដែល​បាន​មក​ពី​ការ​លក់​ប្រេង​កាត​និង​ឧស្ម័ន​ធម្មជាតិ។ ក៏​ប៉ុន្តែ​អនាគត​នៃ​ប្រទេស​ព្រុយណេ មិន​ច្បាស់​ជា​មាន​ភាព​ត្រចះ​ត្រចង់​ទេ។

ព្រុយណេ​ជា​រាជាណាចក្រ​ដ៏​តូច​មួយ នៅ​ប៉ែក​ខាង​ជើង​នៃ​កោះ​ប័រនេអូ(Bornéo)។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ​១៩៨៤ និង​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រងជិត៥០​ឆ្នាំ​កន្លង​មក​ហើយរបស់​ស៊ុលតង់​អាស្សាណាល បូលក្ចា(Hassanal Bolkiah) ដែល​ជា​ព្រះ​ប្រមុខរដ្ឋ ​ជា​នាយក​រដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។

ផលិតផល​ដុល​ក្នុង​ស្រុក​របស់​ប្រជាជន​ព្រុយណេ​ម្នាក់ៗកើន​រហូត​ដល់​ទៅ​ជិត​៣៥០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ រី​ឯ​ប្រាក់​ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​របស់​​ពលរដ្ឋ​ព្រុយណេ ម្នាក់​ៗ​វិញ​មាន​រហូត​ដល់​ទៅ​២៧ ០០០​ដុល្លារ។ ម្ល៉ោះ​ហើយ ប្រជាជន​ព្រុយណេ​មាន​ជីវភាព​ធូរធារ មិន​ចាញ់​ប្រជាជន​សិង្ហបុរី​ប៉ុន្មានទេ។ នេះក៏​ដោយសារ​តែ​ព្រុយណេ​មាន​ប្រជាជន​តិច គឺ​ប្រមាណ​ជា​៤០ ០០០០​នាក់​ប៉ុណ្ណោះ និង​ដោយសារ​តែ​ទឹកដី​ព្រុយណេ សម្បូរ​ទៅ​ដោយ​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​ដែល​តំណាងរហូតដល់ទៅ​៩៥%​នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​រដ្ឋ​និង​ជាង​៩០%​នៃ​ផលិតផល​នាំ​ចេញទាំងស្រុងរបស់ប្រទេស។ ព្រុយណេ​លក់​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​ជាពិសេស​ទៅ​ឱ្យ​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង។

ក្រៅ​ពី​ថាមពល​ដែល​ជា​ចន្ទល់​សេដ្ឋកិច្ច​នៃ​ប្រទេស វិស័យ​ដទៃ​ផ្សេង​មាន​លក្ខណៈ​តូចតាច​ឬ​ផុយ​ស្រួយ ដូច​យ៉ាង​ឧស្សាហកម្ម​កាត់​ដេរ កសិកម្ម សិប្បកម្ម។ យ៉ាង​ណា​ក៏​ដោយ ប្រជាជន​ព្រុយណេរស់​នៅ​ក្នុង​ភាព​រុង​រឿងនិង​ក្នុង​ភាព​សុខដុម​រមនាពុំ​ចាំ​បាច់​បង់​ពន្ធដារ​ទេ ប្រើ​បា្រស់​ឥណទាន​គ្មាន​ការ​ប្រាក់​សម្រាប់​ទិញ​ឡាន​ជិះ ចាក់​សាំង​ដែល​មាន​តម្លៃ​ថោក​មែន​ទែន ទៅ​រៀន​និង​ព្យាបាល​ជម្ងឺ​ដោយ​មិន​ចាំ​បាច់​បង់​ប្រាក់។

គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​ស៊ុលតង់​អាស្សាណាល បូលក្ចា​អាច​គ្រប់គ្រង​ប្រទេស​បាន​ជាង​បួន​ទសវត្សរ៍​កន្លង​មក​ហើយ ដោយ​គ្មាន​បក្ស​ជំទាស់ គ្មាន​សេរីភាព​សារព័ត៌មាន​ហើយ​ក៏​គ្មាន​ដែរ​អ្នក​ទោស​នយោបាយ។ មាន​តែ​គណបក្ស​នយោបាយ​មួយ​គត់ នោះ​គឺ​បក្ស​អភិវឌ្ឍន៍​ជាតិ។ គ្មាន​ឡើយ សិទ្ធិ​បោះ​ឆ្នោត គ្មាន​ឡើយ​ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ។ តាំង​ពី​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៨៤​មក សមាសភាព​របស់​រដ្ឋាភិបាល​ត្រូវ​បាន​រុះរើ​តែ​ម្តង​គត់ គឺ​នៅ​ខែ​ឧសភា​ឆ្នាំ​២០០៥។ កាល​ណោះ បុត្រ​ស្នង​រាជ​របស់​ស៊ុលតង់​​អាស្សាណាល បូលក្ចា បាន​ទទួល​តំណែង​ជា​Senior Minister​"ឧត្តម​រដ្ឋមន្រ្តី​"មាន​ឋានៈ​លំដាប់​ទី​២​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។ មិន​តែ​ប៉ុណ្ណោះ ព្រះ​អនុជ​របស់​ស៊ុលតង់​ព្រុយណេ គឺ​ម៉ូហាម៉េដ បូលក្ចា​(Mohamed Bolkiah) ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ទៀត​ផង។

Etymology According to local historiography, Brunei was founded by Awang Alak Betatar, later to be Sultan Muhammad Shah, reigning around AD 1400. He moved from Garang in the Temburong District[12] to the Brunei River estuary, discovering Brunei. According to legend, upon landing he exclaimed, Baru nah (loosely translated as "that's it!" or "there"), from which the name "Brunei" was derived.[13] He was the first Muslim ruler of Brunei.[14] Before the rise of the Bruneian Empire under the Muslim Bolkiah Dynasty, Brunei is believed to have been under Buddhist rulers.[15]

It was renamed "Barunai" in the 14th century, possibly influenced by the Sanskrit word "varuṇ" (वरुण), meaning "seafarers".[16] The word "Borneo" is of the same origin. In the country's full name, Negara Brunei Darussalam, darussalam (Arabic: دار السلام) means "abode of peace", while negara means "country" in Malay. A shortened version of the Malay official name, "Brunei Darussalam", has also entered common usage, particularly in official contexts, and is present in the United Nations Group of Experts on Geographical Names geographical database,[17] as well as the official ASEAN[18] and Commonwealth[19] listings.