Wednesday, June 11, 2025

ព្រំដែន ខេត្ត ឧត្តរមានជ័យ

តំបន់ ៤ ដែលកម្ពុជា ប្តឹងទៅ តុលាការយុត្តិធម៍អន្តរជាតិ រួមមាន៖

  1. តំបន់ប្រាសាទតាមនធំ និង តាមនតូច ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ 👉
  2. តំបន់ ប្រាសាទតាក្របី 👉 ឧត្តរមានជ័យ
  3. តំបន់ មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ-- មុំ៣ មរកត 👉
  4. តំបន់សមរភូមិ សង្រ្គាមកម្ពុជា ថៃ ឆ្នាំ ២០២៥ 👉
  5. ប្រវត្តិកងទ័ពកម្ពុជាក្នុង សង្រ្គាម ២០០៨ ដល់ ២០១១ 👉
  6. គណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ 👉
  1. ផែនទីបោន ខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ខ្មែរ សៀម
  2. ភូមិសាស្រ្ត ខេត្ត ឧត្តរមានជ័យ
  3. ព្រំដែន ខេត្ត ឧត្តរមានជ័យ
១៣ កុម្ពៈ ២០២៥ ការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរនិងទាហានថៃនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ បន្ទាប់ពីថៃហាមខ្មែរមិនអោយច្រៀងចម្រៀងភ្លេងជាតិនៅលើប្រាសាទនោះ។ ការប្រឈមមុខដាក់គ្នានេះកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ តំបន់កងទ័ពទី២របស់ថៃបានតវ៉ាដល់កងទ័ពកម្ពុជា ជុំវិញឧប្បត្តិហេតុដែល​ថៃចោទកងទ័ពកម្ពុជាឆ្លងចូលប្រាសាទតាមាន់ធំដែលជាទឹកដីរបស់ថៃ ដោយច្រៀងចម្រៀងភ្លេងជាតិ និងតតាំងជាមួយកងទ័ពថៃ។ តាមពិតប្រាសាទតាមាន់ធំជាប្រាសាទខ្មែរហើយស្ថិតក្នុងដីខ្មែរ ប៉ុន្តែសព្វថ្ងៃនេះ ដាក់ទាហានថៃ៧នាក់និងទាហានខ្មែរ៧នាក់យាមរួមគ្នា។ ឯប្រាសាទតាមាន់តូចត្រូវថៃគ្រប់គ្រងទាំង​ស្រុង ១០០%​ហើយ។ ឯប្រាសាទតាក្របីដាក់ទាហានថៃ២នាក់និងទាហានខ្មែរ២នាក់យាមរួមគ្នា។ រដ្ឋាភិបាលខ្មែរត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិក្រុងឡាអេ ករណីកោះគុត ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។
ផែនទី កងកម្លាំងការពារព្រំដែន សៀម -- កងទ័ពព្រះបរមរាជវាំង្គ
កម្ពុជាបញ្ជូនសំណុំរឿង ៤ ករណីទៅតុលាការយុត្តិធម៍អន្តរជាតិ ខែ មិថុនា ២០២៥
ផែនទីតំបន់ប្រវត្តិសាស្រ្តយោធា

ផែនទីតំបន់ប្រវត្តិសាស្រ្តយោធា
បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ពី​ជាំ​ ទៅដល់ ​ចាំយាម ​មាន​ ៧៤​បង្គោល ដោយ​ពី​មុំបី​មក​ដល់​ចាំយាម​មិន​មាន​បង្គោល ​ព្រំដែន​នោះទេ តែមាន​ផែនទីឆ្នាំ​១៩០៨​ ដែល​ធ្វើឡើងដោយក្រុម​​គណកម្មការកំណត់​​ព្រំដែន​របស់​ឥណ្ឌូចិន និងសៀម​។
ផែនទីប្លង់ប្រាសាទតាមន-អតីតរាជធានីនៃអាណាចក្រ មន
ផែនទីប្លង់ប្រាសាទតាមន-អតីតរាជធានីនៃអាណាចក្រ មន

លោក​នាយករដ្ឋមន្ដ្រី​បានថ្លែងថា​៖ «រឿងព្រំដែន​ត្រូវការពេល​វេលា​ក្នុង​ការ​ដោះស្រាយ​ ដោយ​តាំងពី​ឆ្នាំ​១៩៩៨ យើង​បន្ដ​ធ្វើកិច្ចការងារ​នេះ។ យើង​រក​បាន​បង្គោល​ហើយ តែនៅកន្លែង​ខ្លះ ​នៅបាត់​ មិន​ទាន់​ត្រូវ យើង​ចរចា​។ ជាក់ស្ដែង បង្គោល ៧៣ យើង​មិនទាន់​ត្រូវ​គ្នាផង ដោយ​យោងតាម​ផែនទីឆ្នាំ​១៩០៧ វា​នៅ​កន្លែង​នោះ​ ឥឡូវ វាមកនៅ​កន្លែង​នេះ​ យើង​អត់​ឯកភាព​ ទុក​បន្ដ​ចរចា​គ្នា​ទៀត​»។
ភូមិសាស្រ្តនយោបាយកម្ពុជា និង លទ្ធផលបោះឆ្នោតជាតិ ប្រទេសថៃ ឆ្នាំ ២០២៣
ស្ថានភាពប្រាសាទ តាមន ឆ្នាំ ២០២៥ មើលពី ប្រទេស ថៃ
ស្ថានភាពប្រាសាទ តាមន ឆ្នាំ ២០២៥ មើលពី ប្រទេសកម្ពុជា
ផែនទីប្លង់ប្រាសាទតាមនធំ អតីតមន្ទីរពេទ្យ--ប្រាសាទវេទមន្ត

ផែនទីប្លង់ប្រាសាទតាមនធំ អតីតមន្ទីរពេទ្យ--ប្រាសាទវេទមន្ត តាមផែនទី បោន BONN MAP
៦ មិថុនា ២០២៥ សភាពការណ័៍ព្រំដែន៖ កងទ័ពសៀម ទាំង ៣ កង បាន និង កំពុងដាក់ពង្រាយ តាមគោលដៅនានាតាមព្រំដែន រួមទាំង គៀកគរជំនួយពី ប្រជាជនតាមខេត្ត ដូចជា ការបរិចាកកង់ឡានចាស់ៗ ដឹកជញ្ជូនចូលមក ដើម្បីកងទ័ពសៀម ធ្វើជា ត្រង់សេ លេណដ្ឋាន។ ដើម្បីបន្ថយកម្លាំងរបស់សៀម នេះជាផែនទី តំបន់ជំលោះនៅ ប្រាសាទតាមន។ អាណាចក្រមន The Kingdom of Mon បានធ្លាក់ចុះក្រោមការត្រូតត្រារបស់ អាណាចក្រសៀម The Kingdom of Siam ដូច្នេះ ជនជាតិសៀម ដែលស្តេចរបស់ពួកគេត្រូវបានសម្លាប់អស់់ក្នុងសមរភូមិសង្រ្គាម ក៍បាន ជ្រើសរើសយក ស្តេច មន មកធ្វើជាស្តេចរបស់ ខ្លួន គឺរាមាទី១ The RAMA KING ។ ពេលស្តេចមន បានអំណាចក្លាយជាស្តេច ក៍ទាមទារ យកប្រាសាទ ទីក្រុង ទឹកដីមន ពីកម្ពុជា ដែលនេជា ប្រភពនៃជំលោះ ដល់សព្វថ្ងៃ គឺការប្រើ ពាក្យពេជ្ជ Words ដើម្បីបោកបន្លំមហាជនសៀម ថា ប្រាសាទតាមឿន ចំណែកខ្មែរប្រើពាក្យថា ប្រាសាទតាមាន់ តែតាមឯកសារប្រវត្តិសាស្រ្តគឺ ប្រាសាទ តាមន ។
ផែនទីប្លង់ប្រាសាទតាមនធំ អតីតមន្ទីរពេទ្យ--ប្រាសាទវេទមន្ត
ផែនទីប្លង់ប្រាសាទតាមនធំ អតីតមន្ទីរពេទ្យ--ប្រាសាទវេទមន្ត
18 July 2022 ដំណឹងទើបទទួលបានយប់មិញក្តៅៗ  *សូមគោរពជូនជ្រាប ដ៏ខ្ពង់ខ្ពស់ !!*I-សភាពការណ៍ក្នុងភូមិសាស្ត្រ     -ថ្ងៃទី១៧-០៧-២០២២វេលាម៉ោង១១:០០នាទីរហូតដល់ម៉ោង១៦:៤០ នាទី កម្លាំងប៉ុស្ដ៏​ដង​​រ៉ែកចំនួន ០៣ នាក់ អាវុធ ០២ដើម      ដឹកនាំដោយអ/ឯក ស្មិន ស៊ីណាក់ នាយរងប៉ុស្តិ៍ បានសហការជាយោធា វរ:លេខ១(សឹករងខេត្ត)ចំនួន ០៦នាក់ អាវុធ ចំនួន ០៤ដើម ដឹកនាំដោយ លោក អ/ទោឡិក ប៊ុនឡាយ   បានធ្វើការត្រួតពិនិត្យនិងហាមឃាត់ក្រុមគ្រឿងចក្ររបស់ភាគីថដែលមក​ឈូស​ឆាយ​ធ្វើផ្លូវ   (ផ្លូវចាស់មានស្រាប់ ឈូសឆាយថ្មី)នៅចំណុចក្បែរបង្គាលសីម៉ាលេខ28 និយាមការ (Indian-1960) (278651 , 1566204) រហូត   ដល់ (282771 -1567831)   ស្ថិតនៅភូមិ២ ឃុំ  ណងវែង ស្រុកឡាក់ហាន់សាយ ខេត្តបូរីរ៉ាំ  ទល់ មុខភូមិសាស្រ្ត កម្ពុជា  ភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។  ភាគីថៃបាន ផ្អាក់សកម្មភាពបណ្តោះអាសន្ន៕   អាស្រ័យដូចបានគោរពជូន តាមខ្លឹមសារខាង លើសូមមេត្តាជ្រាប ជាសេចក្តីរាយការណ៍។ថ្ងៃ អាទិត្យ ៣រោច ខែ អាសាឍ ឆ្នាំ ខាល  ព.ស. ២៥៦៦    បឹងត្រកួន-ថ្ងៃទី១៧-០៧-២០២២ (ប្រភព ឡៃ ឡី ប៉ោយប៉ែត) បើតាមពលរដ្ឋនៅទីនោះគាត់បាននិយាយតៗគ្នាទាហានថៃជាញឹកញយតែងតែរំខានជាពិសេសបង្គោលព្រំដែលតែងតែលួចរំកិល ចូលមកដីខ្មែរ ទោះបីទាហាន និងប៉ូលីសព្រំដែន បានលើកទៅដាក់កន្លែងវិញក៏ដោយ  តែថៃនៅតែគឃ្លើនចិញ្ចឹមចិត្តលួចរំកិលជានិច្ច មិនថាយប់ថៃ្ង។
ផែនទីភូមិសាស្រ្តប្រាសាទ តាមន Tá Mon Temple 
ផែនទីភូមិសាស្រ្តប្រាសាទ តាមន Tá Mon Temple 
ថ្ងៃនេះឧបនាយករដ្ឋមន្ត្រីថៃលោក ប៊ូថាំ បានប្រតិកម្មមកលើកម្ពុជា ដែលទាហានកម្ពុជាបានចូលទៅច្រៀងចម្រៀងភ្លេងជាតិ នៅប្រាសាទតាមាន់ធំ ។ លោកបញ្ជាក់ថា ប្រាសាទតាមាន់ធំ ជាតំបន់ដែលថៃកំពុងកាន់កាប់ ។ លោកបានបានផ្ញើរលិខិតតវ៉ា ទៅភាគីកម្ពុជា ដើម្បីសម្របសម្រួល ព្រោះលោកមិនចង់ឲ្យវាក្លាយជាបញ្ហាចម្រូងចម្រាសនោះទេ ។ ការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរនិងទាហានថៃនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ បន្ទាប់ពីថៃហាមខ្មែរមិនអោយច្រៀងចម្រៀងភ្លេងជាតិនៅលើប្រាសាទនោះ។ ការប្រឈមមុខដាក់គ្នានេះកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ តំបន់កងទ័ពទី២របស់ថៃបានតវ៉ាដល់កងទ័ពកម្ពុជា ជុំវិញឧប្បត្តិហេតុដែលថៃចោទថាកងទ័ពកម្ពុជាឆ្លងចូលប្រាសាទតាមាន់ធំដែលស្ថិតក្នុងខេត្តសុរិន្ទដែលជាទឹកដីរបស់ថៃ ដោយច្រៀងចម្រៀងភ្លេងជាតិ និងតតាំងជាមួយកងទ័ពថៃ។ តាមពិតប្រាសាទតាមាន់ធំជាប្រាសាទខ្មែរហើយស្ថិតក្នុងដីខ្មែរ ប៉ុន្តែសព្វថ្ងៃនេះ ដាក់ទាហានថៃ៧នាក់និងទាហានខ្មែរ៧នាក់យាមរួមគ្នា។ ឯប្រាសាទតាមាន់តូចត្រូវថៃគ្រប់គ្រងទាំងស្រុង១០០%ហើយ។ ឯប្រាសាទតាក្របីដាក់ទាហានថៃ២នាក់និងទាហានខ្មែរ ២នាក់យាមរួមគ្នា។ រដ្ឋាភិបាលខ្មែរត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិក្រុងឡាអេ ករណីកោះគុត ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។
ផែនទី ចំណុចសង្ស័យបង្គោលព្រំដែន កម្ពុជា សៀម ឆ្នាំ ១៩០៨
ផែនទីភូមិសាស្រ្តប្រាសាទ តាមន Tá Mon Temple 
ផែនទីភូមិសាស្រ្តប្រាសាទ តាមន Tá Mon Temple 
សភាពការណ៍នៅ ប្រាសាទតាមន៖ ខាងខ្មែរបានបញ្ជូនប្រតិភូថ្នាក់ខេត្ត ចុះទៅ ដើម្បីរក្សាស្ថានភាពដដែល គឺ ទ័ពថៃ នៅល្បាតលើប្រាសាទជាមួយខ្មែរដដែល ដើម្បី រក្សាភ្ញៀវទេសចរ ព្រោះភ្ញៀវភាគច្រើនមកពី ថៃ។ ភាគីថៃ នៅថៃ រក្សាចរិក គគ្លើនដដែល ដោយគេថា ថ្ងៃក្រោយកុំមានរឿង បែបហ្នឹងកើតមានទៀត ! កុំឲ្យខ្មែរទៅច្រៀងចម្រៀងជាតិអីចឹងទៀតនៅលើប្រាសាទតាមន របស់ថៃ។ ដើម្បីកុំឲ្យខ្មែរយើងមានការ ភ័ន្តច្រលំខាងភូមិសាស្រ្ត ខ្ញុំបានផ្សាយផែនទីប្រាសាទ តាមន ដែល ប្រទេសថៃ គេដូរឈ្មោះប្រាសាទតាមនតូច និង តាមនធំ នៅលើទឹកដីថៃ ដូច្នេះ ពេលថៃឃោសនាថាខ្មែរឈ្លានពានប្រាសាទថៃ គឺប្រជាជនថៃផ្ទុះកំហឹងខ្លាំងណាស់ តែក្រោយពី បានឃើញផែនទី ពួកគេសម្រួលវិញថា ទុកកិច្ចការនេះឲ្យ គណៈកម្មាធិការកិច្ចការព្រំដែនដោះស្រាយ។ តាមប្រវត្តិសាស្រ្ត ប្រទេសថៃ ត្រូវតែឈ្លានពានកម្ពុជានៅថ្ងៃណាមួយ ពេលណាដែលប្រទេសកម្ពុជា ដូរនាយករដ្ឋមន្រ្តី ឬ ដូរក្សត្រ ដូចជា ឆ្នាំ ១៩៥២ ពេល សៀមដឹងថា ខ្មែរនឹងប្រកាសឯករាជ្យ ឆ្នាំ ១៩៥៣ នោះ ប្រទេសសៀម លើកទឹកចូលឈ្លានពានព្រះវិហារ តាមន តាក្របី កោះគុត ហេតុនេះ ពេលយើងបោះឆ្នោតបាន នាយករដ្ឋមន្រ្តីសម្តេច ធិបតីនោះ សៀម ពិតជាខិតខំរកមូលហេតុដើម្បីបង្ករសង្រ្គាម ដូចជា លួចកសាងផ្លូវចល័តទ័ពតាមព្រំដែន ការសុំល្បាតរួមគ្នាតាមព្រំដែន !!
ផែនទី ប្រាសាទតាមន ២០០៨_២០១១
សមាគមភរិយាកងទ័ព សាខាយោធភូមិភាគទី២
สมาคมแม่บ้านทหารบก สาขากองทัพภาคที่ 2

Um Sam An ថ្ងៃនេះលោក ហ៊ុន ម៉ាណែត និយាយថា អ្នកខ្លះតាំងខ្លួនជាអ្នកស្នេហាជាតិបបួលទៅប្តឹងរឿងកោះគុត។ លោក ហ៊ុន ម៉ាណែត និយាយថា ប្រាសាទតាមាន់និងប្រាសាទតាក្របីគ្រប់គ្រងដោយខ្មែរក្រហមឆ្នាំ១៩៨៨។

បើប្រាសាទតាមាន់និងប្រាសាទតាក្របីគ្រប់គ្រងដោយ ខ្មែរក្រហមឆ្នាំ១៩៨៨ ហេតុអ្វីបច្ចុប្បន្ននេះ កម្ពុជាអនុញ្ញាតិអោយថៃដាក់ទាហានមកយាមរួមគ្នាជាមួយខ្មែរទៅវិញ ដោយទាហានខ្មែរ៧នាក់និងទាហានថៃ៧នាក់នៅប្រាសាទតាមាន់ធំ ហើយប្រាសាទតាមាន់តូចត្រូវបានថៃគ្រប់គ្រងទាំងស្រុងហើយ ខ្មែរចូលមិនបានទេ។ ឯប្រាសាទតាក្របីដាក់ទាហានយាមរួមគ្នាដែរគឺទាហានខ្មែរ២នាក់និងទាហានថៃ២នាក់។ ដើម្បីបញ្ចៀសសង្រ្គាម រដ្ឋាភិបាលខ្មែរត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិក្រុងឡាអេ ករណីកោះគុត ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ បើបន្តចរចាទ្វេភាគីតទៅទៀត កម្ពុជានឹងបាត់បង់កម្មសិទ្ធិរបស់ខ្លួននៅលើកោះគុត បាត់បង់ប្រាសាទតាមាន់តូចទាំងស្រុង បាត់បង់យ៉ាងហោចពាក់កណ្តាលប្រាសាទតាមាន់ធំនិងបាត់បង់យ៉ាង​ហោចពាក់កណ្តាលប្រាសាទតាក្របី។
ផែនទីខេត្ត សុរិន្ធ និងខេត្ត បុរី រាំ (នគរ ស្រីល្វូ/ នគរលង្វែក)
ផែនទីខេត្ត សុរិន្ធ និងខេត្ត បុរី រាំ (នគរ ស្រីល្វូ/ នគរលង្វែក)
ផែនទីខេត្ត សុរិន្ធ និងខេត្ត បុរី រាំ (នគរ ស្រីល្វូ/ នគរលង្វែក)
ផែនទីខេត្តខ្មែរ សម័យអង្គរ
ផែនទី ខេត្ត ក្របី

ផែនទី កម្រងប្រាសាទ តាមន

ផែនទី កម្រងប្រាសាទ តាមន

ផែនទី កម្រងប្រាសាទ តាមន
ផែនទី ស្រុក បុរីមន ខេត្ត សុរិន្ធ

ផែនទី តាមបណ្តោយព្រំដែន សួមចុច លើឈ្មោះខេត្ត ដើម្បី មើលផែនទីលំអិត ពោធិសាត់ កោះកុង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលកីរី ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និង​តាកែវ កំពត
រូបភាព
២០២១ ភ្នំពេញ ប៉ុស្តិ៖ ឧត្តរមានជ័យៈ អាជ្ញាធរ​ក្រុង​សំរោង ​នៃ​ខេត្ត​ឧត្តរ​មានជ័យ​ គ្រោង​កោះហៅ​ប្រជាពលរដ្ឋ​ដែលទៅ​កាប់ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ ទំហំ​ជាង​ ១០០ហិកតា ​ធ្វើ​ជា​កម្ម​សិទ្ធិ ​ដោយ​ខុសច្បាប់​នៅ​ចំណុច ​អូរ​ពីរ​ ភ្នំ​គីងគក់ ​ភូមិ​រួតចំប៉ី ​សង្កាត់​អូរស្មាច់ ​មកប្រជុំ ​និង​រក​ដំណោះស្រាយ ​មុន​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់។ លោក​អ៊ុន សុភ័ក្រ ​អភិបាល​ក្រុង​សំរោង ​ថ្លែង​នៅ​ថ្ងៃទី១៥ ​ខែធ្នូ​ថា ​ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ​ចូលទៅ​ទន្ទ្រាន​ដីរដ្ឋ​ នៅ​ចំណុច​អូរ​ពីរ ​ភ្នំ​គីងគក់​ ភូមិ​រួតចំប៉ី ​សង្កាត់​អូរស្មាច់ ​បោះ​ព្រំ​ចែកគ្នា ​ហើយ​កើត​ជាជម្លោះ ​ដែល​អាជ្ញាធរ​សង្កាត់​ណែនាំ​មិនស្តាប់​នោះ ​អាជ្ញាធរ​ក្រុង​គ្រោង​នឹង​កោះ​ហៅ​មក​ប្រជុំ ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​សភាព​ជាក់ស្តែង ​មុននឹង​មាន​វិធានការ​ច្បាប់។

 អាជ្ញាធរ​ក្រុង ​នឹង​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​យក​ឯកសារ​ផ្លូវច្បាប់​ដែល​ខ្លួន​បានកាន់​កាប់​មក​បង្ហាញ ​ដើម្បី​មន្ត្រី​ជំនាញ​ពិនិត្យ​មើល ​និង​ធ្វើការ​ដោះ​ស្រាយ។ លោក​ថ្លែងថា​៖«មិន​ថា​បុគ្គល​នោះ​ជានរណា​ទេ ​បើសិនជា​យើង​រកឃើញ​កំហុស​យើង​នឹង​ចាត់​វិធានការ​ទៅតាម​សភាព​ជាក់​ស្តែង»។ ទោះ​យ៉ាណា ​លោក​អ៊ុន សុភ័ក្រ ​មិនបាន​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​ ពី​ការកោះហៅ​ប្រជាពលរដ្ឋ ​និង​ចំនួន​ពលរដ្ឋ​ប៉ុន្មាន​នាក់​ ដែល​ពាក់​ព័ន្ធ​ក្នុង​ការទន្ទ្រាន​ដី​រដ្ឋ​នៅ​ចំណុច​នោះ ​មក​ប្រជុំ​នៅ​ពេល​ណា​ប្រាកដ​ឡើយ។​ ព្រោះ​មាន​បញ្ហា​ជាច្រើន​ដែល​អាជ្ញាធរ​ក្រុង​កំពុង​មមាញឹក​ក្នុង​ការ​ដោះ​ស្រាយ ​ក្នុងនោះ​មាន​បញ្ហា​ខ្លះ​ត្រូវ​ដោះស្រាយ​បន្ទាន់ ​និង​ទៅតាម​លំដាប់​លំដោយ។ ប៉ុន្តែ​ចំពោះ​បញ្ហានេះ ​លោក​អភិបាល​ក្រុង ​បញ្ជាក់ថា​ ត្រូវតែ​ធ្វើការ​ដោះ​ស្រាយ​និង​មិនទុក​ឱ្យ​ជនខិលខូច​បន្ត​ទន្ទ្រាន​ដីរដ្ឋ​ទៀត​នោះ​ទេ។

 លោក​ថ្លែងថា​៖«យើង​មិនមែន​មាន​តែរឿង​ហ្នឹង​មួយ​ទេ ​ដែល​ត្រូវ​ដោះ​ស្រាយ។ រឿង​ខ្លះ​ទៀត​ ប្រជាពលរដ្ឋ ​គាត់​មាន​តម្រូវការ​បន្ទាន់​ភ្លាមៗ ​យើង​ត្រូវ​ធ្វើការ​ងារ​ហ្នឹង​មុន​សិន ​ហើយ​យើង​ក៏មិន​ព្រហើយ​ដែរ ​ចំពោះ​រឿងនេះ​យើង​ត្រូវតែ​ធ្វើការ​ដោះស្រាយ។ មិន​បណ្តោយ​ឱ្យ​ជនខិលខូច​បំផ្លាញ​ ឬ​រំលោភ​យក​ទ្រព្យសម្បត្តិ ​ក្នុង​ករណី​ដែល​យើង​សិក្សា​មើល​ទៅ​ឃើញ​ថា ​អា​ហ្នឹង​ វា​ជាដី​រដ្ឋ​នោះ​ទេ»។ លោក​អ៊ុក ប៊ុនហេង ​ចៅ​សង្កាត់​អូរ​ស្មាច់​ថ្លែង ​នៅ​ថ្ងៃទី១៥​ ធ្នូ​ ថា ​ចំពោះ​ដីរដ្ឋ​ចំនួន​ជាង​១០០ហិកតា​នោះ​ ការពិត​ទីតាំង​មាន​ទំនាស់​ គឺ​មានតែ​ប្រមាណ ​២០ហិកតា​ប៉ុណ្ណោះ។ ដីរដ្ឋ​នៅ​ចំណុច​អូរ​ពីរ ​ភ្នំ​គីងគក់ ​ភូមិ​រួតចំប៉ី ​សង្កាត់​អូរស្មាច់ ​ក្រុង​សំរោង​ ជា​ដី​ព្រៃឈើ​របស់​រដ្ឋ​ប្រភេទ​ដី​ចំណី​អូរ​ បឹង ​ជ្រោះ ​និង​ភ្នំ ​ដែល​អាជ្ញាធរ​មិនអាច​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​បាន​ទេ។ លោក​ថ្លែងថា​៖«វា​ជាដី​ជ្រលង​ដងអូរ ​យើង​អត់មាន​សិទ្ធិ​ធ្វើបណ្ណ​កម្មសិទ្ធិ​អីឱ្យ​គាត់​បាន​ទេ ​ហើយ​ពលរដ្ឋ​ចេះតែ​ទៅ​កាប់​រុករាន​ខុស​ច្បាប់ ​ព្រោះ​គាត់​មាន​ដី​នៅ​ក្បែរ​នោះ»។ បើ​តាម​លោក​ចៅសង្កាត់​អូរស្មាច់ ​ដី​នៅ​ទីនោះ ​ពលរដ្ឋ​បានឈ្លោះ​ដណ្តើម​គ្នា​យូរ​ណាស់​មក​ហើយ ​ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​ចុះ​ទៅ​ហាម​ឃាត់​មិន​ស្តាប់។ បញ្ហា​ដីធ្លី​នៅ​ទីនោះ​បន្ត​មក​តាំងពី​ចៅសង្កាត់​ចាស់ ​ដែល​ធ្លាប់​មាន​ការចេញ​ឯកសារ​ឱ្យ​ពលរដ្ឋ​មួយចំនួន ​និង​មួយ​ចំនួន​ទៀត​មិន​មាន។ ទោះយ៉ាង​ណា ​លោក​បញ្ជក់ថា ​ក្រោយ​ពេល​លោក​ឡើង​កាន់​តំណែង​ជាចៅ​សង្កាត់ ​គឺ​មិនធ្លាប់​ចេញ​ឯកសារ​បញ្ជាក់​ជូន​បុគ្គល​ណា​ឡើយ។ លោក​បញ្ជាក់ថា​៖«នៅ​ទីតាំង​ទំនាស់​ហ្នឹង ​គាត់​បាន​ដាំចេក ​ដាំស្វាយ ​ហើយ​ឈ្លោះគ្នា​កាប់បំផ្លាញ​ដំណាំ​គ្នា ​ទៅវិញ​ទៅ​មក។ ហៅ​មក​ដោះ​ស្រាយ​៣ដង ​គាត់​មិន​សុខ​ចិត្ត ​ហើយ​បានទៅ​ប្តឹង​តុលាការ​ទៀត ​រហូត​ដល់​អ្នកខ្លះ​ទៅ​ប្តឹង​អាជ្ញាធរ​ទៀត ​ថា ​អាជ្ញាធរ​មិនធ្វើ​ប្លង់​ឱ្យ»។

 លោក​លៀង ប៊ុនធូ ​ប្រជាពលរដ្ឋ​ក្នុង​បញ្ហា​ដីធ្លី​នេះ ​បានអះអាង​ថា ​លោក​បានធ្វើការ​កាប់រាន​ដី​ព្រៃ​នៅ​ទីនោះ ​តាំងពី​ឆ្នាំ២០០៤ ​មក​ម្លេះ ​ប៉ុន្តែ​នៅពេល​ដឹងថា ​ដី​នៅ​តំបន់​នេះ​មាន​តម្លៃ ​ក៏​ស្រាប់តែ​ឃើញ​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរស្មាច់ ​យក​ត្រាក់ទ័រ ​មក​ឈូក​ឆាយ ​កាប់​ទន្ទ្រាន​ដីព្រៃ ​និង​បោះ​បង្គោល​ព្រំ​របង ​រំលោភ​មកលើ​ដី​ពួកគាត់​ ដោយ​សម្អាង​ថា ​ដី​មាន​ប្លង់​ត្រឹម​ត្រូវ។​ លោក​ប៊ុនធូ​ប្រាប់ថា ​ធ្លាប់​បាន​ទៅសុំ​ធ្វើប្លង់​កម្មសិទ្ធិ ​ប៉ុន្តែ​អាជ្ញាធរ​មិនយល់​ព្រម ​បែរជា​ដី​ដែលនៅ​ជាប់​ក្បែរ​នោះ​បែរជា​មាន​ប្លង់​ទៅ​វិញ​។ លោក​ថា​ មាន​ប្រជាពលរដ្ឋ​នៅទី​នោះ​ជាច្រើន​គ្រួសារ​ទៀត​ទន្ទ្រាន​លើ​ដី​ចំណី​អូរ​របស់​រដ្ឋ ​ដោយ​កន្លែង។ អ្នកខ្លះ​មាន​ប្លង់​និង​ខ្លះទៀត​មិនមាន​ប្លង់ ​ក្នុង​នោះ​ក៏​មាន​គ្រួសារ​កងទ័ព​ផង​ដែរ។ លោក​និយាយថា​៖«ដំបូង​ខ្ញុំ​ភ័យ​ដែរ ​ឃើញ​គេ​មាន​ប្លង់​មាន​អី ​ប៉ុន្តែ​ក្រោយមក​ទើប​ដឹងថា ​ប្លង់​គេ​ធ្វើខ្លួន​ឯង ​ទើប​លែង​សូវភ័យ ​ហើយ​ឥឡូវ​ស្ងាត់​ទៅៗ​រង់ចាំ​មើល​ក្រុង​គេ​ដោះស្រាយ ​ប៉ុន្តែ​ដីកា ​ឬ​លិខិត​អញ្ជើញ​អី​អត់​ទាន់​ឃើញ»។ លោក​និត សុវណ្ណារ៉ា ​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរស្មាច់ ​អះអាងថា ​ដី​នៅ​តំបន់​ទីនោះ​លោក​បាន​កាន់កាប់​តាំងពី​ឆ្នាំ២០០៤ ​និង​បានប្រគល់​ឱ្យ​កូន​នៅ​ឆ្នាំ២០១៤ ​ដោយ​មាន​អាជ្ញាធរ​សង្កាត់​ចេញ​ឯកសារ​កាន់កាប់​ត្រឹមត្រូវ​តាម​ច្បាប់ ​ហើយថា ​លោក​មិនបាន​កាប់រាន​ទន្ទ្រាន​ដី​ចំណី​អូរ​របស់​រដ្ឋ​នោះ​ទេ។ ប៉ុន្តែ​អ្នកល្មើស​មក​រំលោភ​បំពាន​យក​ដី​របស់​លោក ​ដោយ​ដាំចេក ​ទើប​លោក​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ ដើម្បី​ដោះស្រាយ​គ្នា ​ទៅតាម​ផ្លូវច្បាប់​តែម្តង ​ដោយ​មិនបាន​ប្តឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​ទេ។​ លោក​ថ្លែងថា​៖«យើង​តស៊ូ​ផ្លូវច្បាប់​ឱ្យ​វែកញែក​រកខុស​រកត្រូវ​ឱ្យ ​ហើយ​គាត់​ធ្វើ​អី​ធ្វើ​ទៅ។ បើ​គាត់​នៅតែ​ដាំ ​នៅតែ​បន្ត​ទន្ទ្រាន​មក​ដី​ខ្ញុំ​ទៀត​ ក៏ធ្វើ​ទៅ​ សំខាន់​ឯកសារ​ផ្លូវ​ច្បាប់»៕
ផែនទី ខ្សែរព្រំដែន ខេត្ត ឧត្តរមានជ័យ តំបន់អូរស្មាច់
ផែនទី ខ្សែរព្រំដែន ខេត្ត ឧត្តរមានជ័យ តំបន់អូរស្មាច់
ផែនទី ខ្សែរព្រំដែន ខេត្ត ឧត្តរមានជ័យ តំបន់អូរស្មាច់
ផែនទី ខ្សែរព្រំដែន ខេត្ត ឧត្តរមានជ័យ តំបន់អូរស្មាច់
ផែនទី ខ្សែរព្រំដែន ខេត្ត ឧត្តរមានជ័យ តំបន់អូរស្មាច់
ផែនទី ខ្សែរព្រំដែន ខេត្ត ឧត្តរមានជ័យ តំបន់អូរស្មាច់

ផែនទី ខ្សែរព្រំដែន ខេត្ត ឧត្តរមានជ័យ

ភូមិតាមាន់​សែនជ័យ នៅក្នុង​ស្រុក​បន្ទាយអំពិល​ខេត្ត​ឧត្តរ​មាន​ជ័យ​ គឺ​ជា​ស្រុក​មួយ​ដែល​នៅ​ជាប់​និង​ជាយ​ដែន​ថៃ ដែល​ស្រុក​នេះ​នៅ​ជាប់​និង​ប្រទេស​ថៃ​ មាន​ភ្នំ​ដង​រ៉ែក​ដែល​ខ័ណ្ឌ​ចែក​រវាង​ថៃ​និង​កម្ពុជា​។

 ស្រុក​បន្ទាយ​អំពិល​ នៅ​ជាប់​និង​ខេត្ត​សុរិន្ទ​និង​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ថៃ​ក្រោយ​ពេល​ដែល​មាន​ជំលោះ​ព្រំដែន​ខ្មែរ​ថៃ​ បាន​កើត​ឡើង​រួច​មក​ ស្រុក​នេះ​គឺ​មាន​សភាព​ខុស​ប្លែក​ជាង​មុន​ ក្នុង​នោះ​ផ្លូវ​ទី​តាំង​របស់​កង​ទ័ព (បន្ទាយ​ទាហាន​ខ្មែរ) និង​ភូមិ​មួយ​ចំនួន​ត្រូវ​បាន​គេ​បង្កើត​ឡើង​។ 

តា​មាន់​សែន​ជ័យ ​គឺ​ជា​ឈ្មោះ​ភូមិ​មួយ​ដែល​នៅ​ក្នុង ​ឃុំ​គោគ​មន ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មានជ័យ ភូមិ​នេះ​មាន​ទីតាំង​នៅ​ភាគ​ខាង​ជើង​នៃ​ទី​រួម​ស្រុក​នេះ​។ ភូមិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨​ ដោយ​រដ្ឋា​ភិបាល​កម្ពុជា​ដើម្បី​អោយ​ប្រជាជន​ទៅ​រស់​នៅ​(ក្នុង​នោះ​គ្រួសារ​របស់​កង​ទ័ព​មាន​អតិ្ថ​ភាព​ជាង​ប្រជា​ជន​ធម្មតា) និង​ការពារ​ព្រំ​ដែន​របស់​កម្ពុជា​កុំ​អោយ​កង​ទាហាន​ឈុត​ខ្មៅថៃ​រំលោភ​មក​លើ​បូរណភាព​ទឹក​ដី​របស់​កម្ពុជា​។ ដែល​កាល​ដើមឡើយ​ទី​នោះ​ គឺ​ជា​តំបន់​ភ្នំ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ព្រៃ​ឈើ​តែ​ក្រោយ​ពី​ប្រាសាទ​តា​មាន់​ត្រូវ​បាន​លេច​លឺ​ឈ្មោះ​ឡើង​ហើយ​ក្រោយ​មក​ក៏​មាន​ប្រជាជន​ដែល​រស់​នៅ​ក្បែរ​ៗ​នោះ​បាន​នាំ​គ្នា​ទៅ​កាប់​ឆ្ការ​ព្រៃ​យក​ដី​ធ្វើ​ស្រែ​ចំការ​តាម​ព្រៃ​ខាង​ក្រោម​ប្រាសាទ​តាមាន់​​តាម​ជើង​ភ្នំ​ដង​រ៉ែក​តំបន់​នោះ​ដែល​ធ្លាប់​តែ​មាន​ព្រៃ​ក្រាស់​ដែល​កម្រ​ និង​មាន​មនុស្ស​ទៅ​ដល់​ក៏​បាន​ស្រឡះ​អស់​មួយ​ចំនួន​ធំ​ហើយ​ក្រោយ​មក​ប្រជាជន​តិច​តួច​បាន​ទៅ​សង់​ខ្ទម​និង​ធ្វើ​ជា​សួន​ដាំដំណាំ​ផ្សេង​ៗ​តែ​តៗ​មក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភាគី​ថៃ​និង​កម្ពុជា​បាន​ស្រុះ​ស្រួល​គា្ន​ហើយ​បាន​បើក​អោយ​ប្រជាជន​ទាំង​កម្ពុជា​និង​ថៃ​ទៅលេង​ប្រាសាទ​តាមាន់​នៅ​ថ្ងៃ​ទី​១២ខែ​មេសា​រៀង​រាល់​ឆ្នាំ​អោយ​តែ​ដល់​ថ្ងៃ​នេះគឺ​នៅទី​នោះ​ប្រជាជន​ទាំង​ជិត​និង​ឆ្ងាយ​មកពី​តំបន់​ផ្សេងៗ​គ្នា​បាន​នាំគា្នទៅ​លេង​នៅ​កន្លែង​នោះ​ប្រជាជន​ទាំង​នោះ​តែង​នាំ​គ្នា​ទុក​ កង់​ម៉ូតូ​គោយន្ត​នៅ​ខាង​ក្រោមភ្នំ​ រួច​បាន​នាំ​គ្នា​ដើរ​ឡើង​ទៅកាន់​ប្រាសាទ​តាមាន់​ការ​ដើរ​ឡើង​ភ្នំ​ទៅ​កាន់​ប្រាសាទ​នេះ​គឺ​មាន​ភាព​លំបាក​ពេក ដូចនេះ​រដ្ឋាភិបាល​បាន​សាង​សង់​ផ្លូវ​ចាក់​បេតុង​ឡើ​ង​ទៅ​កាន់​ប្រាសាទ​នេះ​និង​បាន​បង្កើត​ភូមិ​តាមាន់​សែនជ័យ​ខាងក្រោម​ភ្នំ​ ទីតាំង​កង​ទ័ព​ដើម្បី​នៅ​ប្រចាំការ​និង​ការពារ​ព្រំ​ដែន​កុំ​អោយ​ថៃ​ឈ្លាន​ពាន​ចូល​មកក្នុង​ដី​កម្ពុជា​តទៀត ក្នុង​រូបភាព​អភិវឌ្ឍ​តំបន់ព្រំដែន។

 មិន​តែ​ប៉ុណ្ណោះ​បាន​ធ្វើ​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំ​ដែន​តាម​ជើង​ភ្នំ​ដង​រ៉ែក​ដើម្បីមាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ស្បៀង​ផ្សេងៗ​សម្រាប់​កង​ព័ទ​។ បច្ចុប្បន្ន​នេះ​នៅភូមិ​តាមាន់​សែន​ជ័យ​ត្រូវបាន​គេ​ពង្រើក​បន្ថែម ទៀត​ហើយ​និង​សាង​សង់​ផ្ទះ​មួយ​ខ្នង​ៗ​ដូចៗ​គ្នា​ក្នុង​ផ្ទះ​មួយ​ទំហំ​ដី​ប្រហែល​ជា​មួយ​ហិចតា​ជាង​សម្រាប់​ក្រុម​គ្រួសារ​ទាហាន​ចាប់​ស្លាក​យក​ដោយ​ចាប់​បាន​មួយណា​ត្រូ​វយក​មួយ​នោះ​និង​យក​ក្រុម​គ្រួសារ​ទៅរស់​នៅ​ក្នុង​ផ្ទះ​នោះ​ការ​ធ្វើ​យ៉ាង​នេះ​ដោយ​សារ​កំនើន​ប្រជាជន​កាន់​តែ​ច្រើន​។ ទន្ទឹម​និង​នោះ​ដែរ​ដី​របស់​ប្រជាជន​ដែល​នៅ​តាម​តំបន់​ទាំង​នោះ​គឺ​បាន​រង​នូវផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ផង​ដែរ​ក្រោយ​ពីប្រ​ជាជន​កាប់​ឆ្ការ​ព្រៃ​បាន​ស្រឡះ​ក្លាយ​ជា​ស្រែ​ចំការ​រួច​មក​ក៏តំបន់​នោះ​ត្រូវ​បាន​គេ​អភិវឌ្ឍន៍​ធ្វើ​ភូមិ​ បន្ទាយ​ទាហាន​និង​ផ្លូវ​ខ្សែក្រវ៉ាត់​ព្រំ​ដែន​ដោយ​បច្ចុប្បន្ន​នេះ​ផ្ទះ​មួយខ្នងៗ​ដែល​សង់​នៅភូមិ​តាមាន់​សែន​ជ័យ​គឺ​នៅ​សាង​សង់​បន្ត​មិន​ទាន់​រួច​រាល់​នៅឡើយ​ទេ​ហើយ​គំរោង​ក្នុង​ការ​សាង​សង់​នេះ​គឺ​ផ្ទះ​ត្រូវ​បាន​គេ​សង់​ខាង​ត្បូង​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំ​ដែន​គំរោង​នោះ​សង់​គឺ​គេ​សង់​បី​ជួរ​ដោយ​គិត​ចាប់​ពី​ខាង​ត្បូងផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំ​ដែន​ក្នុង​ផ្ទះ​មួយ​ទាំង​ដី​សង់​ផ្ទះ​និង​ដី​ស្រែ​សម្រាប់​ចែក​អោយ​អ្នក​ដែល​ត្រូវ​ជាម្ចាស់​ផ្ទះ​ប្រហែល​ជា​មួយ​គ្រួសារ​៣​ហិច​តា​ជាង​(បើ​តាម​ដឹង​មិន​ផ្លូវ​ការ​)។ 

លើស​ពី​នេះ​ទៀត​គេ​មាន​គំរោង​មួយ​ទៀត​គឺ​ដី​ចាប់​ពី​ផ្លូវ​ខ្សែ​ក្រវ៉ាត់​មក​ខាង​ត្បូង​ប្រហែល​ជា​ត្រូវ​បាន​គេ​យក​ ៣គីឡូម៉ែត្រ​ ដោយ​គិត​ចាប់​ពី​ផ្លូវ​ខ្សែ​​​ក្រ​វ៉ាត់​ព្រំ​ដែន​មក​ខាងត្បូង តែ​ចាប់​ពី​ផ្លូវ​ទៅ​ខាង​ជើង​ទៅ​រក​ភ្នំ​​ត្រូវ​បាន​គេ​យក​ដាក់​ជា​របស់​សហគមន៍​ក្នុង​នោះ​មាន​ព្រៃ​មួយ​ចំនួ​ន​ធំ​ទៀត​ដែល​នៅតាម​បណ្ដោយ​ជើង​ភ្នំ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ផង​ដែរ​។ ការ​ដែល​គេយក​ដី​បី​គីឡូម៉ែត្រ​ពីផ្លូវ​ ដី​ស្រែចំ​ការ​របស់​ប្រជាជបន​នៅ​ទី​នោះ​ដែល​ត្រូវ​ប៉ះ​ចំ​គឺត្រូវ​​ រង​នូង​ការ​ខូច​ខាត​យ៉ាង​ច្រើន​ដូច​កាលពី​ឆ្នាំ​២០១១​កន្លង​ទៅ​ប្រហែល​ជា​នៅ​ខែ​សីហា​និង​ កក្ដដា ដំឡូង​មី​របស់​ប្រជាជន​ត្រូវ​បាន​ឈូស​ឆាយ​ក្រុម​អ្នក​ធ្វើ​ការ​អភិវឌ្ឈ​នៅ​តំបន់​នោះ​ដោយ​ដី​ទាំង​នោះ​ប៉ះ​ចំ​តំបន់​ត្រូវ​គេ​យក​ធ្វើ​ជា​បន្ទាយ​ទាហា​ន ​និង​ភូមិ​ការ​ធ្វើ​យ៉ាង​នេះគឺ​ខាតបង់​ប្រយោជន៍​ប្រជាជន​ជា​ច្រើន។ លើស​ពី​នេះ​​ប្រជាជន​ទាំង​នោះ​ក៏​បាន​ធ្វើការ​តវ៉ា​ដែរ​តែ​ការ​តវ៉ា​នោះ​មិន​បាន​កើត​ជា​ប្រយោជន៍​នោះ​ទេ​ដោយ​សារ​តែ​អ្នក​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​យក​ដី​ទាំង​នោះ​គឺ​ជា​ពួក​អ្នក​ដែល​មាន​អំណាច​ធំ។​

ទៅ​ថ្ងៃ​មុខ​សូម​អំពាវ​នាវ​អោយ​អ្នក​ដែល​មាន​អំណាច​មួយចំ​នួន​ប្រសិន​ត្រូវ​ការ​អភិវឌ្ឈន៍នូវ​កន្លែង​ណាមួយ​ដែល​មាន​ការ​ប៉ះ​ពាល់​និង​ពាក់​ព័ន្ធ​ទៅ​នឹង​ដី​របស់​ប្រជាជន​សូម​អោយ​ជួយ​រក​ដំណោះ​ស្រាយ​ជូន​ពួក​គាត់​អោយ​បាន​សម​ស្រប​និង​ត្រឹម​ត្រូវ​តាម​ក្រឹត​ក្រម​ច្បាប់​ផង​៕៚ អូត ឡាទីន


កាលពីប៉ុន្មានឆ្នាំមុនការធ្វើដំណើរទៅកាន់ ប្រាសាទតាមាន់និងតាក្របីដែលជា ប្រាសាទបុរាណតាំងពីសតវត្សរ៍ទី ១១ មានការ លំបាកជាខ្លាំង ពិសេសនៅ រដូវវស្សា  ផ្លូវចូលទៅកាន់ប្រាសាទមានទឹកលិច ដីបែកភក់ និង រអិល តែមក ទល់ពេលនេះ លែងមានរូបភាពបែបនោះទៀតហើយ ដោយសារផ្លូវនោះត្រូវ បានកសាងយ៉ាងល្អ គឺមានទាំងផ្លូវក្រាលក្រួសក្រហម និង ចាក់បេតុងរលោង ។

      ភ្ញៀវទាំងឡាយអាចទៅទស្សនាប្រាសាទតាមាន់ធំជាមុន រួចទើបបន្តដំណើរទៅប្រាសាទតាក្របី ជាក្រោយ ឬ ទៅទស្សនាប្រាសាទតាក្របីមុនក៏បាន ព្រោះប្រាសាទទាំងពីរនេះស្ថិតនៅលើជួរភ្នំដងរែក ជាមួយគ្នា ចម្ងាយពីគ្នាត្រឹមតែ ១៣ គីឡូម៉ែត្រប៉ុណ្ណោះ ។

      ប្រាសាទតាមាន់ធំស្ថិតនៅក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន  ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមាន ជ័យ ចម្ងាយ ៨៥ គីឡូម៉ែត្រពីខេត្តឧត្តរមានជ័យ ។

      ផ្លូវទៅកាន់ប្រាសាតាមាន់ធំបានកសាងនៅឆ្នាំ ២០០៩ និង សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពី ឆ្នាំ ២០១០ ដែលក្នុងនោះមានផ្លូវក្រាលក្រួសក្រហម ២៤ គីឡូម៉ែត្រ និង ផ្លូវបេតុងឡើងភ្នំប្រវែង ៥០០ ម៉ែត្រ ។

      ពេលធ្វើដំណើរដល់ជើងភ្នំភ្ញៀវនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាលនៃជួរភ្នំដងរែក ដែលក្រៅពី ដើមឈើមានមែកត្រឈឹងត្រឈៃពណ៌ខៀវស្រងាត់ គេ ក៏ចាប់អារម្មណ៍ផងដែរនឹងផ្កានៃដើមត្របែកព្រៃភ្នំមាន ពណ៌ស្វាយដ៏ច្រើនស្អេកស្កះ ។ ក្បែរគ្នានោះមានភ្នំ កំព្រា និង ភ្នំបេះដូង ដែលសម្បូរដោយផ្កាត្របែកព្រៃ រីកព្រោងព្រាតស្ទើរពេញព្រៃភ្នំ ។ រថយន្តភ្ញៀវដែលទៅដល់ជើងភ្នំត្រូវឈប់សំចតនៅទីនោះ រួចគេអាចបន្តដំណើរដោយថ្មើរជើង ឡើងភ្នំតាមផ្លូវបេតុងចម្ងាយកន្លះគីឡូម៉ែត្រដែលរាងខ្ពស់ និង ចោតខ្លាំងបន្តិចពេល ទៅជិតដល់ប្រាសាទ តែបើមានការហត់នឿយក្នុងការដើរគេអាចជិះម៉ូតូឌុបក៏បាន ដែលគិតទាំងការជូនឡើងភ្នំ និង ចុះភ្នំថ្លៃ ១០.០០០ រៀល ។

      នៅក្បែរផ្លូវឡើងទៅភ្នំតាមាន់ ខាងឆ្វេងដៃគេឃើញមានរោងលោកតា ព្រះភក្ត្រ ៨ សម្រាប់ឱ្យភ្ញៀវដែលមានជំនឿចូលធ្វើការបន់ស្រន់ទៅតាមបំណង របស់គេរៀងខ្លួន ។

      ពេលឡើងដល់លើភ្នំ គេនឹងបានឃើញប្រាសាទតាមាន់ធំបង្ហាញរូបរាងនៅ លើទីវាលស្រឡះធំទូលាយ ទំហំប្រមាណជាកន្លះហិកតារ ដោយមានជញ្ជាំង កំពែងថ្មព័ទ្ធជុំវិញ ។ គេត្រូវឡើងតាមជណ្តើរដ៏ចោតដែលសម្រាប់ចាស់ៗគាត់ ហាក់មានការពិបាកបន្តិច ដោយត្រូវប្រឹងប្រែងបញ្ចោញកម្លាំងតោងគ្នា ឬ វារឡើង ទើបបាន ។ នៅលើប្រាសាទនោះអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ គឺដោយបាន ឃើញកងទ័ពខ្មែរ និង ថៃម្ខាងៗមានគ្នា ៥ នាក់ នៅមើលការខុសត្រូវទីនោះ ប៉ុន្តែ ពុំឃើញមានកាន់អាវុធឡើយ ។ ប្រាសាទតាមាន់ធំមានក្បាច់ចម្លាក់តិចតួច និង មានការខូចខាតច្រើនបង្គួរ ដែលគេអាចសន្និដ្ឋានថាជាប្រាសាទបុរាណ កសាង តាំងពីសតវត្សរ៍ទី ១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័ន តែក៏មានអ្នកខ្លះគិតថាកសាង តាំងពីសតវត្សរ៍ទី ៩ ឬ ១០ ម៉្លេះ ។ អ្នកដែលបានទៅឃើញផ្ទាល់ភ្នែកពិតជាមានក្តី ស្រណោះចំពោះប្រាសាទបុរាណស្ថិតនៅលើភ្នំដងរែកនេះណាស់ ។

      តាមការឱ្យដឹងពីបុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានកងទ័ពខ្មែររៀបរាប់ ប្រាប់ថា ជាងមួយឆ្នាំហើយនៅប្រាសាទតាមាន់មានសភាពស្ងប់ស្ងាត់ល្អ ជាហេតុ អំណោយផលដល់អ្នកដែលចង់ដឹងចង់ឃើញមកទស្សនាដល់ទីប្រាសាទផ្ទាល់ជា ហូរហែ ។ ភ្ញៀវភាគច្រើនដែលបានមកទស្សនាប្រាសាទគឺមានចម្រុះ ដោយខ្លះ មកជាលក្ខណៈក្រុមគ្រួសារក៏មាន ជាក្រុមចាស់ៗជួលរថយន្តមកទាំងរថយន្តៗក៏ មាន ជាក្រុមគណៈប្រតិភូក៏មាន... ។ ចំណែកខាងកងទ័ពទាំងសងខាងដែលនៅ មើលការពារប្រាសាទបុរាណនេះគឺម៉ោង ៩ ព្រឹក ទើបនាំគ្នាឡើងទៅកាន់ទីប្រា-សាទ និង ទាល់តែដល់ម៉ោង ៣ រសៀលនាំគ្នាចុះមកវិញ ។

      ឈ្មោះប្រាសាទតាមាន់ត្រូវបានគេយល់ថា គឺជាពាក្យក្លាយប៉ុណ្ណោះ ព្រោះ ពីដើមប្រាសាទនេះមានឈ្មោះថា“ប្រាសាទវេទមន្ត” តែដោយការហៅតគ្នា យូរលង់ទៅ ពាក្យវេទមន្តក៏បានក្លាយជាពាក្យតាមាន់វិញទៅ ។

      ភ្ញៀវដែលបានចូលទៅទស្សនាប្រាសាទតាមាន់គឺមានចូលទាំងពីរច្រក បើ ចូលពីខាងថៃត្រូវបានខាងទាហានថៃជាអ្នកជូនដើរមើល ហើយបើខាងខ្មែរគឺ កងទ័ពខ្មែរជូនដើរមើលដោយពុំមានបញ្ហាអ្វីឡើយ ។

      នៅពេលភ្ញៀវទស្សនាប្រាសាទតាមាន់រួចរាល់ គេក៏បន្តដំណើរទៅកាន់ ប្រាសាទតាក្របីទៀតដោយមិនមានការលំបាកដែរ ព្រោះផ្លូវធ្វើរួចរាល់ហើយ ដោយបានចាក់បេតុងឡើងរហូតដល់លើភ្នំក្បែរប្រាសាទតែម្តង ។ ចេញពីប្រា-សាទតាមាន់តាមរថយន្តមិនដល់កន្លះម៉ោងទេ គេនឹងបានទៅដល់ទីដៅដូចបំណង ដោយត្រូវជិះតាមផ្លូវជម្រាលឡើងភ្នំ ។

      តាមផ្លូវចូលទៅកាន់ប្រាសាទតាក្របី បើគេពិនិត្យមើលដើមឈើក្បែរនោះ នឹងបានឃើញស្លាកស្នាមគ្រាប់កាំភ្លើងបាញ្ញ់ត្រូវដើមឈើ ដែលដើមខ្លះរបកសម្បក,ខ្លះធ្លុះធ្លាយដើមបែកស្ញាញ, ខ្លះបាក់រលំដើមបន្សល់ទុកតាំងពីមានការប៉ះទង្គិច គ្នាកាលពីខែមេសា ឆ្នាំ ២០១១ មក ។ ពេលទៅជិតដល់ទីតាំងប្រាសាទតាក្របី គេក៏មិនអាចមើលឃើញតួប្រាសាទភ្លាមដែរ ព្រោះតែជុំវិញនោះសម្បូរដោយ ដើមឈើធំៗដុះជុំជិត លុះត្រាតែចូលទៅកៀកប្រមាណជា ១០ ទៅ ១៥ ម៉ែត្រពី ប្រាសាទទើបគេអាចមើលឃើញរូបរាងយ៉ាងច្បាស់គឺជាប្រាសាទទោល ។ រីឯ ថ្មប្រាសាទក៏ពុំមានក្បាច់ចម្លាក់អ្វីដែរ ជាហេតុអាចឱ្យគេសន្និដ្ឋានថាជាប្រាសាទ បុរាណមានវ័យចំណាស់កសាងតាំងពីសតវត្សរ៍ទី ១០ ឬ ១១ ម៉្លេះ ។ ភ្ញៀវដែល បានទៅដល់ប្រាសាទតាក្របីគ្រប់គ្នាមិនភ្លេចក្នុងការអុជធូបបន់ស្រន់ ឬ បួងសួង ទៅតាមអ្វីដែលគេចង់បាន និង ប៉ងប្រាថ្នានោះឡើយ ព្រោះតែប្រាសាទតាក្របី ជាប្រាសាទទោល គេដើរមើលតែមួយសន្ទុះក៏ចុះ និង វិលត្រឡប់មកវិញ ហើយ ក៏ដូចគ្នានឹងប្រាសាទតាមាន់ដែរ ភ្ញៀវដែលទៅទស្សនាប្រាសាទតាក្របីគឺមាន ទាំងខាងខ្មែរ និង ថៃ គ្រាន់តែភ្ញៀវចូលមើលពីខាងថៃត្រូវបានទាហានថៃជូន និង ភ្ញៀវខាងខ្មែរត្រូវបានកងទ័ពខ្មែរជូន ។ នៅប្រាសាទតាក្របីឃើញមានកង ទ័ពខ្មែរ ៣ នាក់ និង ថៃ ៣ នាក់នៅយាមការពារនៅទីនោះ ។

      ប្រាសាទតាក្របីឈ្មោះពិតតាមទស្សនៈខ្មែរខ្លះហៅថា ប្រាសាទព្រះតង្វាយ ។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះឥសូរដូចគ្នាទៅនឹងប្រាសាទព្រះ-វិហារ ប្រាសាទតាមាន់ ដែរ ។

      ប្រាសាទតាមាន់ និង តាក្របីចាប់ផ្តើមល្បី និង ធ្វើឱ្យគេចង់ស្គាល់ក្រោយ ពីមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពខ្មែរ និង ថៃ ដើម្បីគ្រប់គ្រងប្រាសាទ នេះ ។

      គេសង្កេតឃើញភ្ញៀវទៅទស្សនាច្រើនតែក្នុងពេលមានបុណ្យធំៗដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ...ជាដើម ព្រោះជាពេលគេមានឱកាសឈប់សម្រាក ពីការងារច្រើនថ្ងៃបានទៅដើរលេង ។ ក្រៅពីនោះក៏មានចាស់ៗដែលគាត់ចង់ ឃើញចង់ស្គាល់នាំគ្នាជួលរថយន្តទៅទាំងរថយន្តៗ ប៉ុន្តែត្រូវចាំថាបើបានទៅកុំ ភ្លេចត្រៀមអាហារសម្រាប់ហូបទៅជាមួយផង ព្រោះនៅទីនោះគ្មានហាងលក់ ដូរម្ហូបអាហារអ្វីទេ ៕ 
ផែនទី ខេត្ត ក្របី

ផែនទី ខេត្ត ក្របី
ព្រំដែន ខេត្ត ឧត្តរមានជ័យ -- អាណាចក្រ មន ​The Mon Kingdom ចូលរួមជាមួយ អាណាចក្រខ្មែរ បង្កើតបានជា វប្បធម៍ ខ្មែរមន ​Khmer Mon Civilization ក្រោយមក មានលេចចេញ នូវ វប្បធម៍ សៀម មន Siamese Mon Civilization  ដែលឈានដល់ការដួលរលំ អាណាចក្រខ្មែរ និង ការ រលាយ នៃ អាណាចក្រ មន។ ប្រាសាទ តាមាន់ គឺ ឈ្មោះ ប្រាសាទ របស់ ជនជាតិ មន Tamon or Tamoun Temple នេះឯង

Prasat Ta Muan ปราสาทตาเมือน

ព្រំដែន ខេត្ត ឧត្តរមានជ័យ

ព្រំដែន ខេត្ត ឧត្តរមានជ័យ

ព្រំដែន ខេត្ត ឧត្តរមានជ័យ

ព្រំដែន ខេត្ត ឧត្តរមានជ័យ ( ពត៍មានបន្ថែម អានទីនេះ )

រក​ឃើញ​ប្រាសាទ​បុរាណ​មួយ​ទៀត​ឈ្មោះ ដៃ​កី នៅ​ព្រំដែន​កម្ពុជា​-​សៀម
ដកស្រង់ពីគេហទំព័រ CEN Tuesday, July 10, 2012

តួ​ប្រាសាទ​ដៃ​កី​ដែល​សល់​ស្លាកស្នាម​ខ្លះ
មានប្រាសាទ​បុរាណ​ខ្មែរ​មួយ​ឈ្មោះ "​ដៃ​កី​" ស្ថិត​លើ​ខ្នងភ្នំ​ដងរែក ចំនុច​លើ​ផែនទី UA 173861។ ប្រាសាទនេះស្ថិតនៅខាងត្បូង​បង្គោល​ព្រំដែន​លេខ 22B ជិត១គីឡូម៉ែត្រ (​ក្នុង​ទឹកដី​កម្ពុជា​) និង​នៅខាងជើង​ផ្លូវ​យុទ្ធសាស្ត្រ​ព្រំដែន​កម្ពុជា​ប្រមាណ ៣០០ ម៉ែត្រ ក្នុងភូមិសាស្ត្រ​ ភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ។វាមាន ចម្ងាយ​ប្រមាណ ៤ គីឡូម៉ែត្រ ខាងលិច​ទីប្រជុំជន​ភូមិ​ថ្ម​ដូន ។​​កម្ពុជា​ត្រួតត្រា​ទាំងស្រុង​លើ​ប្រាសាទ​បុរាណ​ខ្មែរ​នេះ ក្នុងអំឡុង​ពេលដែលកងវិស្វកម្ម​អគ្គបញ្ជាការ ខ​.​ភ​.​ម ស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវ៉ាត់​ព្រំដែន កាលពី​ចុងឆ្នាំ ២០០៨ កន្លងមក ពោល​គឺ ក្រោយ​ពី​កងកម្លាំង​សៀម​បាន​ឈ្លានពាន និង​ប៉ុនប៉ង​ឈ្លានពាន​ចំណែក​ខ្លះ​នៃបូរណភាព​ដែនដី​កម្ពុជា កាលពី​ខែ​កក្កដា​ ២០០៨ ។​

អណ្ដូង​បុរាណ​នៅ​ប្រាសាទ​ដៃ​កី
ប្រាសាទ​នេះ​ត្រូវបាន​កងទ័ព​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ស្គាល់​ជា​យូរ​មក​ហើយ ប៉ុន្តែ​គេ​គ្មាន​លទ្ធភាព​ឈរជើង​ការពារ​ជាប្រចាំ​នោះទេ ព្រោះ​​គ្មាន​ផ្លូវ​ និង​គ្មាន​អំណោយផល​ក្នុង​ការឈរជើង ព្រមទាំង​ជា​តំបន់​ចំការមីន​ផង ។​​ប្រាសាទ​​ស្ថិតនៅ​ចន្លោះ​ក្រុម ​ប្រាសាទ​តា​មាន់ ​និង​ប្រាសាទ​តា​ក្របី​ គឺ​នៅ ៦ គីឡូម៉ែត្រ ខាងកើត​ប្រាសាទ​តា​មាន់ និង ៤ គីឡូម៉ែត្រខាងលិច​ប្រាសាទ​តា​ក្របី ។ វា​ជា​ប្រាសាទ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​សៀម នៅក្នុង​ទឹកដី​កម្ពុជា ។​

កងទ័ព និង​នគរបាល​កម្ពុជា​ល្បាត​នៅ​ប្រាសាទ​ដៃ​កី
ប្រាសាទ​នេះ មាន​ទំហំ​តួ​ប្រហែល ១២ ម៉ែត្រ គុណ​នឹង ១២ ម៉ែត្រ ។ ជា​ប្រាសាទ​ធ្វើ​ពី​ថ្ម​បាយក្រៀម លាយ​ថ្មភក់​ហើយ​អាច​កសាង​ក្នុង​ចុង​ស​.​ត ទី១២ ដំណាល​នឹង​ការកសាង​ប្រាសាទ​តា​មាន់ និងប្រាសាទ​តា​ក្របី​ដែរ ។ គេ​ឃើញ​នៅសល់​ថ្ម​ខឿន​ប្រាសាទពី​ថ្ម​បាយក្រៀម លាយ​ថ្មភក់​ និងថ្មភក់​ជា យោ​នី ៣ ដុំ នៅ​ទិសនិរតីប្រាសាទ ព្រមទាំង មានរណ្តៅ​រាង​ជា​អណ្ដូង​បុរាណ​ចំនួន ២ នៅ​ទិស​ខាងលិច​​​ប្រាសាទ ២០ ម៉ែត្រ ។​​អណ្ដូង​​នោះ ​ដូច​គ្នា​បេះបិទ​នឹង​អណ្ដូង​បុរាណ​នៅ​ប្រាសាទ​អ៊ុត​ លើ​ខ្នងភ្នំ​ដងរែក​នៃ​ព្រំដែន នា​ភូមិ​រំដួល ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ (​ខាងលិច​ប្រាសាទ​តា​មាន់​ជិត ២០ គីឡូ​ម៉ែត្រ​) ។​​ប្រាសាទ​នេះ​គ្រប​ពីលើ​ដោយ​​ព្រៃ​ស្មោង​តូចៗ ។ គេ​សង្ស័យថា ពីមុន​មាន​ដើមឈើ​ធំៗ​តែ​ត្រូវគេ​កាប់​អស់​ ។​​ មុនការស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ​ព្រំដែន ​គេ​ពិបាក​នឹង​រកឃើញ​ប្រាសាទ​នេះ​ណាស់ ដោយសារ​ស្ថិត​លើ​ខ្នងភ្នំ ​និង​ព្រៃ​ជ្រៅ ។​​

មុន​នេះ​គេ​ច្រឡំ​ប្រាសាទ​ដៃ​កី​នេះ​ថា ប្រាសាទ​នាង​លាក់ ដែល​ស្ថិត​ក្បែរ​ប្រាសាទ​តា​ក្របី ភូមិ​ថ្ម​ដូន ឬ​ខាងជើង​ភូមិ​បុស្ស​ធំ ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ។ ប្រាសាទ​នាង​លាក់ មាន​រឿង​និយាយ​តៗ​គ្នា​ថា ទាល់តែ​មនុស្ស​វង្វេង​ទើប​បានជួប​ប្រាសាទ​នោះ ។ តែបើ​បានឃើញ​ហើយ ទោះ​ចង់​ទៅ​រក​ម្ដងទៀត ក៏រ​ក​ពុំ​ឃើញ​ដែរ ហេតុនេះហើយ​ទើប​គេ​ឲ្យឈ្មោះ​ថា ប្រាសាទ​នាង​លាក់ ៕
ផែនទីភូមិសាស្រ្ត ប្រាសាទ តាក្របី
ផែនទីភូមិសាស្រ្ត ប្រាសាទ តាក្របី
ប្រាសាទតាក្របី ឬប្រាសាទតង្វាយ ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី១១ ដល់ទី១៣។ ក្នុងរាជព្រះបាទសូយ៌្យវម៌្មទី១ និង ព្រះបាទឧទយាទិត្យវម៌្មទី២។ ដើម្បីឧទ្ទិសដល់ព្រះឥសូវ ដូចគ្នាទៅនឹង ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដែលស្ថិតនៅលើជួរភ្នំដងរែក។ ប្រាសាទមានទីតាំងស្ថិតនៅ ភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ កេរ្តិ៍ឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញក្រោយពេលមានការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងពេលកាលពីប៉ុន្មានសិបឆ្នាំមុនថា កងទាហានកម្ពុជា និងថៃ មានការវាយប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងប្រាសាទតាក្របីនេះ។ប្រាសាទតាក្របី មានចម្ងាយប្រមាណ ៨៥ គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ។ ដើម្បីទៅដល់ប្រាសាទ តាក្របី គេត្រូវធ្វើដំណើរតាមផ្លូវក្រួសក្រហម ចេញពីទីប្រជុំជន ក្រុងសំរោងតាមទិសខាងលិច។នៅតាមផ្លូវមានព្រៃឈើ ដែលកន្លែងខ្លះនៅក្រាស់ កន្លែងខ្លះឡើងស្ដើង ដោយសារមានការកាប់ឈើដើម្បីធ្វើផ្លូវកន្លងមក។ នៅលើប្រាសាទតាក្របី មានទាហានថៃ និងទាហានខ្មែរយាមល្បាតការពារនៅតំបន់នោះ ពីព្រោះប្រាសាទនោះនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។នៅលើប្រាសាទតាក្របី មានទាហានថៃចំនួន២នាក់អង្គុយនៅក្បែរប្រាសាទ។ចំណែកនៅក្បែរនោះដែរ មានទាហានខ្មែរចំនួន៣នាក់ ក៏ដើរល្បាតជុំវិញប្រាសាទតាក្របីដែរ។ទាហានខ្មែរ និងថៃទាំង៥នាក់នោះ មិនឲ្យមានកាន់អាវុធឡើយ។ ទាហានខ្មែរមួយរូប ដែលសុំមិនចេញឈ្មោះបានឲ្យដឹងថា ការយាមល្បាតនៅក្បែរគ្នារបស់កងទ័ពទាំង ២ប្រទេសនេះ គឺធ្វើឡើងដើម្បីសម្រួលកុំឲ្យមានការប្រឈមមុខដាក់គ្នា និងមានភាពតានតឹងរវាងគ្នា និងគ្នា។ ប្រភពទាហានខ្មែរបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ និងថៃ អាចចូលទៅមើលប្រាសាទ តាក្របីនោះបាន ដោយមានទាហានជូនដំណើរ។ បើសិនជាអ្នកចង់មើលប្រាសាទជាជនជាតិខ្មែរ ហើយចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរ ពេលទៅដល់ គឺទាហានខ្មែរជាអ្នកជូនដំណើរមើលប្រាសាទ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណា ដែលអាចទៅបាន និងកន្លែងណា ដែលមិនអាចទៅបាន ពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រង។ប្រភពឯកសារជាច្រើនបានអះអាងថា ប្រាសាទនេះជារបស់ខ្មែរ។
ផែនទីភូមិសាស្រ្ត ប្រាសាទ តាក្របី

លោក សំបូរ មាណ្ណារ៉ា ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យបញ្ញាសាស្ត្រ បានមានប្រសាសន៍ថា តាមប្រវត្តិសាស្ត្រ ប្រាសាទតាក្របីកសាងឡើងក្នុងសតវត្សទី១១ និង ១២ ដើម្បីឧទ្ទិសដល់ព្រះឥសូរ។លោក សំបូរ មាណ្ណារ៉ា៖ «ចំពោះទស្សនៈ នៃការកសាងប្រាសាទ ជាទូទៅប្រាសាទទាំងអស់កសាងឡើងដើម្បីគោរពចំពោះអាទិទេព។ បើអាទិទេពជាព្រះឥសូរ គឺគេឲ្យតម្លៃទៅលើព្រះឥសូរ បើគេគោរពព្រះវិស្ណុ គេឲ្យតម្លៃទៅលើព្រះវិស្ណុ។ ក៏ប៉ុន្តែចំពោះទស្សនៈខ្ញុំ ប្រាសាទនេះ គឺឧទ្ទិសថ្វាយចំពោះ ព្រះឥសូរច្រើនជាង។ប្រាសាទតាក្របីមានឈ្មោះពិត តាមទស្សនៈខ្មែរឈ្មោះ ប្រាសាទព្រះដង្វាយ»។

លោក ឈុំ សុជាត ជាអ្នកនាំពាក្យក្រសួងការពារជាតិ។ លោកបានមានប្រសាសន៍ថា មិនមានគោលការណ៍យាមល្បាតរួមគ្នារវាងទាហានខ្មែរ ជាមួយទាហានថៃ នៅតំបន់ប្រាសាទតាក្របី និងតាមាន់នោះឡើយ។លោក ឈុំ សុជាត៖ «នៅប្រាសាទតាក្របីនោះ វានៅកៀកព្រំដែន។ ប្រាសាទនោះមានចម្ងាយ១៤ ឬ១៥ម៉ែត្រពីព្រំដែនប៉ុណ្ណោះ ហើយថៃគេមកត្រឹមព្រំដែនគេ ហើយយើងនៅត្រឹមព្រំដែនយើងហ្នឹង។ ការជួបជុំនោះ ជួនកាលជាមនោសញ្ចេតនា ទៅហូបបាយហូបទឹកអីជាមួយគ្នាហ្នឹងណា។ អត់មានយាមកាមអីជុំគ្នាទេ»។

លោក ហុក សុវិទ្យា ជាអនុប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ។ លោកបានមានប្រសាសន៍ឲ្យដឹងថា ប្រាសាទតាក្របីនេះ អាចមានលទ្ធភាពរៀបចំ ជាតំបន់ទេសចរណ៍បាន។ ប៉ុន្តែដោយសារនៅមានទាហានខ្មែរ និងថៃយាមការពារ ក្បែរប្រាសាទនេះ ហើយប្រាសាទនោះនៅក្នុងតំបន់ ដែលអាចមានការប្រយុទ្ធគ្នានោះ ទើបមន្ទីរទេសចរណ៍ខេត្ត មិនទាន់អាចរៀបចំធ្វើអ្វីដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យទៅលេងបាននៅឡើយទេនៅបច្ចុប្បន្ននេះ។លោក ហុក សុវិទ្យា៖ «ឥឡូវនេះវានៅក្នុងការការពាររបស់កម្លាំងកងខេមរភូមិន្ទយើង។ ថ្ងៃក្រោយយើងចរចាត្រូវគ្នារឿងព្រំដែនចប់សព្វគ្រប់ហើយអស់។កន្លែងនោះនឹងក្លាយជារមណីយដ្ឋានទេសចរណ៍ហើយ»។ ប៉ុន្តែលោកបានឲ្យដឹងថា រៀងរាល់ថ្ងៃបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំ តែងតែមានមនុស្សច្រើនកុះករទៅលេងប្រាសាទនេះ។ ក្រៅពីថ្ងៃបុណ្យក៏មានមនុស្សទៅទស្សនាប្រាសាទទាំង២នោះដែរ គ្រាន់តែមានចំនួនតិចតួច ជាពិសេសលោកយាយចាស់ៗ តែងតែម៉ៅឡានឈ្នួលដើម្បីជិះឡើងទៅធ្វើពិធី បន់ស្រន់នៅប្រាសាទលើជួរភ្នំដងរែកនោះ។បើលោកអ្នកស្ដាប់ចង់ទៅទស្សនាប្រាសាទតាក្របីសុំកុំភ្លេចខ្ចប់បាយ និងទឹកទៅផង ពីព្រោះ នៅតំបន់ប្រាសាទនេះមិនមានហាងលក់បាយទឹក ដូចតំបន់ទេសចរណ៍នានានោះឡើយ៕

2015-10-20 12:49pm កងទ័ពតំបន់ប្រាសាទតាមាន់ តាក្របី ប្តេជ្ញាការពាររាជរដ្ឋាភិបាលសម្តេចតេជោ ដល់ដង្ហើមចុងក្រោយ
(ឧត្តរមានជ័យ)៖ កងទ័ពជួរមុខទិសទី៣ តំបន់ប្រាសាទតាមាន់ តាក្របី នៃទីបញ្ជាការមុខរបស់ កងពលធំលេខ២ បានចេញមកប្រកាសប្តេជ្ញា ការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដល់ដង្ហើមចុងក្រោយ។

កងទ័ពការពារបូរណភាពទឹកដីទាំងនេះ បានប្រកាសថ្កោលទោសប្រឆាំង ដាច់អហង្ការនូវទង្វើ របស់ជនទុច្ចរិតទាំងឡាយ ដែលតែងតែប្រឌិតមូលបង្កាច់ ប្រជាភិថុតិ ក្នុងចេតនាអាក្រក់ផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា។

ការប្រកាសប្តេជ្ញាចិត្ត របស់កងកម្លាំងប្រដាប់អាវុធនេះ បានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ បានបន្តនាំយកអាវរងា ជូនកងកម្លាំង ជួរមុខនៅទិសទី៣ តំបន់ប្រាសាទតាមាន់ តាក្របីនៅទីបញ្ជាការ មុខរបស់កងពលធំលេខ២។ ពិធីប្រគល់អាវរងារនេះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងប្រធានសមរភូមិមុខទិសយោធភូមិភាគទី៤ និង មន្រ្តីយោធាជាន់ខ្ពស់ជា ច្រើនរូបផ្សេងទៀត។

កងទ័ព ដែលកំពុងឈរជើងការពារព្រំដែននេះ បានសម្តែងការថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់កងទ័ព និងបានផ្តល់អាវរងារដល់កងទ័ពនៅ ក្នុងរដូវងារ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា ក្នុងនាមកងកម្លាំងព្រំដែន សមរភូមិមុខទិសយោធភូមិភាគទី៤ ក៏បាន បង្ហាញនូវក្តីអបអរសាទរ ចំពោះជោគជ័យរបស់សម្តេចទាំងពីរ ក្នុងដំណើរបំពេញ ទស្សនកិច្ចនៅប្រទេសចិន ដោយបាននាំមកនូវជំនួយឥតសំណង ពីមិត្តចិនជាច្រើនដល់ការអភិវឌ្ឍន៍ មាតុភូមិកម្ពុជា។

នាយឧត្តមសេនីយ៍ ជា តារា ក៏បានប្រកាសអបអរសាទរសម្តេច តេជោ ហ៊ុន សែន ដែលត្រូវបានសាកលវិទ្យាល័យក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រគល់សញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកអក្សរសាស្ត្រ កាលពីថ្ងៃទី១៥ខែតុលា ឆ្លើយតបទៅនឹងស្នាដៃ យ៉ាងធំធេងរបស់សម្តេចតេជោ ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ ជាពិសេសលើវិស័យអប់រំ។ សញ្ញាប័ត្រនេះ គឺបង្ហាញពីមោទនភាពជាតិ និងប្រជាជនកម្ពុជាទាំងមូល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ពាំនាំ នូវបណ្តាំផ្ញើសាកសួរសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកងទ័ព កងនគរបាលជួរមុខកំពុងឈរជើង ការពារទឹកដីតាមបន្ទាត់ព្រំដែន ដែលកន្លងមកបានធ្វើពលីកម្ម គ្រប់បែបយ៉ាង អនុវត្តបានម៉ឺងម៉ាត់នូវបទបញ្ជា ការពារបាននូវបូរណភាពទឹកដី ក្នុងសិទ្ធិស្វ័យការពារទឹកដីកន្លងមក។
ប្រាសាទ តាក្របី ปราสาทตาควายฝั่งไทย

ផែនទី កម្រង ប្រាសាទ ព្រំដែន ខ្មែរសៀម ( ប្រាសាទ ៣ បែក ប្រាសាទ តាមន និង ប្រាសាទ តាក្របី)

ផែនទី កម្រង ប្រាសាទតាមន តូច តាមន ធំ
នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ពិតមែនតែស្ថានការណ៍ព្រំដែនបច្ចុប្បន្ន មានភាពធូរស្រាលមួយចំនួនហើយ តែជំហរសម្តេចតេជោ នៅតែចង់បានព្រំដែនមានសន្តិភាព មានកិច្ចសហ ប្រតិបត្តិការល្អ មានការអភិវឌ្ឍន៍ថែមទៀត ដើម្បីប្រជាជនព្រំដែនបានរស់នៅសុខសាន្ត សុខដុមរម្យនា៕

ប្រាសាទ តាក្របី ปราสาทตาควายฝั่งไทย

ផ្ទុះអាវុធនៅប្រាសាទតាមាន់និង ប្រាសាទ តាក្របី ปราสาทตาควายฝั่งไทย
ការផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជា បានកើតឡើងនៅតំបន់ប្រាសាទតាម៉ាន់និងតាក្របីចាប់ពីម៉ោង6និង30នាទីព្រឹកថ្ងៃសុក្រនេះ ។

កងទ័ពជួរមុខប្រចាំការនៅប្រាសាទតាម៉ាន់ លោកសុខ សាយ បានប្រាប់អោយដឹងថា ការផ្ទុះអាវុធ មួយបានកើតឡើងនៅវេលាម៉ោង6និង30នាទី ព្រឹកថ្ងៃសុក្រនេះ ដែលការផ្ទុះអាវុធនេះកងទ័ពជួរមុខប្រចាំប្រាសាទតាម៉ាន់ បានអោយដឹងថា ភាគីសៀមបានប្រើប្រាស់គ្រាប់ផ្លោង អាវុធធន់តូច និងធន់មធ្យម។ តែទោះជាយ៉ាងណា កងទ័ពជួរមុខដដែលបានអោយដឹងថា ប្រជាពលរដ្ឋនៅតំបន់ដែលផ្ទុះអាវុធនោះមិនទាន់ត្រូវបាន បង្គាប់អោយជន្លៀសខ្លូនចេញពីតំបន់នោះនៅឡើយទេ។ក៍ប៉ុន្តែសំរាប់តំបន់ប្រាសាទតាក្របី អាជ្ញាធរឃុំគោកខ្ពស់ បានជន្លៀសប្រជាជនចេញពីតំបន់ដែលកំពុងពើបប្រយុទ្ធគ្នានោះហើយ។កងទ័ពជួរមុខដដែលបានអោយដឹងថាទាហានខ្មែររងរបួសម្នាក់ដោយសារតែគ្រាប់ផ្លោងរបស់ថៃ។

ទាក់ទងនឹងការផ្ទុះអាវុធនេះ រដ្ឋមន្រ្តីការពារជាតិថៃ លោកប្រាវិត វង្សស៊ូវណ្ណបានប្រាប់​ទីភា្នក់ងា​សារព័ត៍មាន AFPថា បង្ករឡើងដោយកម្ពុជា បន្ទាប់មកកងទ័ពថៃបានប្រើប្រាស់អាវុធធន់ធ្ងន់តបតទៅវិញ ។

នៅថ្ងៃនេះ សំលេងប្រជាធិបតេយ្យ មិនអាចទំនាក់ទំនងមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ បាននៅឡើយទេ ក៍ប៉ុន្តែ អ្នកនាំពាក្យក្រសួងការពារជាតិលោកឈុំ សុជាតិ បានប្រាប់ទីភ្នាក់សារព័ត៍មានស៊ិនហួរថា ការផ្ទុះអាវុធនេះបង្កឡើងដោយភាគីថៃ។
ផែនទី ខេត្ត ក្របី

ផែនទី ខេត្ត ក្របី
គូរបញ្ជាក់ថាការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅព្រឹកថ្ងៃសុក្រនេះ កើតឡើងបន្ទាប់ពីការផ្ទុះអាវុធរវាងប្រទេសទាំងពីរ បានស្ងប់ស្ងាត់ជាច្រើនខែមកហើយ ដែលការផ្ទុះអាវុធចុងក្រោយកើតឡើងចាប់ពីថ្ងៃ04ដល់ថ្ងៃទី07ខែកុម្ភះកន្លងទៅនៅតំបន់ប្រាសាទព្រះវិហារ បណ្តាលអោយទាហានកម្ពុជាស្លាប់និងរងរបួសជាង10នាក់។
បង្គោលព្រំដែន លេខ​ ០១ ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ  តំបន់ អូរស្មាច់់
បង្គោលព្រំដែន លេខ​ ០១ ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ តំបន់អូរស្មាច់
បង្គោលព្រំដែន លេខ​ ០១ ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ តំបន់អូរស្មាច់
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ 
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ 
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ 
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ 
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ 
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ 
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ 
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ 
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ 
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ 
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ 
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ 
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ 
ផែនទីចំណុចកម្រងប្រាសាទតាមន Ta Mon Temple Complex
ផែនទីចំណុចកម្រងប្រាសាទតាមន Ta Mon Temple Complex
ផែនទីប្រព័ន្ធធារាស្រ្តនៃអាងទន្លេមន ប្រទេសថៃ แม่น้ำมูล-มอญ (Mon) 

តបជាមួយ រដ្ឋាភិបាលថៃ ដែលបដិសេធមិនទទួលស្គាល់តុលាការ ICJ នោះ ភាគីកម្ពុជាចេញសម្រេចដូចខាងក្រោមនេះ៖តំបន់រសើបទាំង៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កម្ពុជាបានរៀបចំដើម្បីបញ្ជូនទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិហើយ ដូច្នេះករណីទាំង៤នេះនឹងមិនបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំJBCនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដែលកម្ពុជាជាម្ចាស់ផ្ទះនោះទេ។ ភាគីថៃ គេមានប្រៀបខាងផែនទី Google Map ដោយគេបញ្ចូលឈ្មោះជាភាសា ថៃ គឺយក អតីតរោងព្យាបាល ឬ មន្ទីរពេទ្យធ្វើជា ប្រាសាទតាមឿនធំ ដូច្នេះ ប្រជាជននៅ ថៃ និង ប្រជាជនសកលោក គេឃើញថា ប្រាសាទនេះ ស្ថិតនៅក្នុងដីថៃ មិនគួរអីកម្ពុជា ទៅឈ្លានពានថៃ សោះ!។ ដើម្បីដោះបញ្ហាក្នុងសង្រ្គាមចិត្តសាស្រ្ត ខ្ញូំសូមជូនផែនទី តាមនធំ តាមនតូច អមនឹងការប្រើពាក្យពេជ្រ ៕

មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ
ប្រាសាទតាមទាន់​ > ប្រាសាទ​តាមាន់​ មិនមែន​ "ប្រាសាទតាមន្ត​" ទេ
ប្រាសាទបុរាណខ្មែរភាគច្រើន ដែលមានឈ្មោះហៅរហូតមកដល់សព្វថ្ងៃ គឺវាអាស្រ័យទៅលើប្រជាជននៅក្នុង តំបន់នោះជាអ្នកហៅ ឬជាអ្នកដាក់ឈ្មោះ។ ការហៅឈ្មោះ ឬដាក់ឈ្មោះឲ្យប្រាសាទទាំងនោះ គឺវាអាស្រ័យលើស្ថានភាព ទីតាំងភូមិសាស្ត្រ ធម្មជាតិជុំវិញ លក្ខណៈប្រាង្គរបស់ប្រាសាទ រឿងព្រេងដែលនិយាយតៗគ្នា ជួនកាលខ្លះទៀតគេហៅ ដោយយោងទៅតាមរូបបដិមា ឬចម្លាក់ផ្សេងៗ ដែលមាននៅក្នុងប្រាសាទស្រាប់ ដែលគេមានជំនឿ ឬយល់ថាសំខាន់ សម្រាប់ប្រជាជនរស់នៅជុំវិញសហគមន៍របស់ពួកគេ។ មានប្រាសាបុរាណខ្មែរចំនួនតិចតួច ដែលយើងអាចស្គាល់ ឈ្មោះដើម តាមរយៈសិលាចារឹក ដែលរកឃើញនៅនឹងប្រាសាទផ្ទាល់។ ជាក់ស្តែង ប្រាសាទបាគង (ឥន្រ្ទសូរ) ប្រាសាទភ្នំបាខែង (យសោធរគីរី) ប្រាសាទព្រះគោ (បរមេស្វរ) ប្រាសាទបន្ទាយស្រី (ត្រីភួនមហេស្វរ) ប្រាសាទព្រះវិហារ (ស្រីសីខារេស្វរ) ។ល។ តែទោះបីជាប្រាសាទមួយចំនួនទាំងនោះមានឈ្មោះដើមរបស់ខ្លួនក៏ដោយ ក៏យើងមិនបានហៅឈ្មោះដើមទាំងនោះទេ គឺយើងហៅទៅតាមរឿងព្រេង ឬតាមតថភាពជាក់ស្តែង។ ចំពោះប្រាសាទ តាមាន់ធំ ក៏មិនខុសពីប្រាសាទបុរាណ ដែលរៀបរាប់ខាងលើនោះដែរ។ សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ជាពិសេសចាស់ៗគាត់និយាយ ថាប្រាសាទតាមាន់ធំ បើតាមចាស់ពីដើមៗតំណាលតៗគ្នាមកគឺ ប្រាសាទនេះមានឈ្មោះថា “ប្រាសាទតាមទាន់” ។ ការដែលហៅថា ប្រាសាទតាមទាន់ ដូច្នេះដោយសារមានរឿងព្រេងមួយដ៏វែងតំណាល តៗថា << កាលពីដើមឡើយមានព្រះមហាក្សត្រមួយព្រះអង្គឈ្មោះ យសោកេរ្តិ៍ ព្រះអង្គសព្វព្រះហឬទ័យចិញ្ចឹមសត្វ បក្សាបក្សីខ្លាំងណាស់។ ក្នុងចំណោមសត្វបក្សាបក្សីទាំងនោះ សត្វទទា ជាសត្វដែលព្រះអង្គសព្វព្រះហឬទ័យជាងគេ។ ដោយសារតែរាជកិច្ចច្រើនក្នុងការមើលការខុសត្រូវចំពោះប្រជានុរាស្ត្រ និងការការពារទឹកដីពីការឈ្លានពានពីសត្រូវធ្វើ ឲ្យព្រះបាទយសោកេរ្តិ៍ភ្លេចភ្លាំង មិនបានដាក់ចំណីឲ្យសត្វទទាស៊ីនៅថ្ងៃពេញបូណ៌មី ដែលជាហេតុធ្វើឲ្យសត្វទទានោះ ស្លាប់ ហើយបានចាប់កំណើតជាព្រះមហាក្សត្រឈ្មោះ ព្រះបាទឧលោ។ ដោយមានគំនិតគុំគួន ចងកំហឹង ចង់សងសឹក ជាមួយព្រះបាទយសោកេរ្តិ៍ ដែលធ្វើឲ្យខ្លួនស្លាប់កាលពីអតីតជាតិ ដែលនៅជាតិជាសត្វទទានោះ ព្រះបាទឧលោ បានលើក ទ័ពជាច្រើនតាមប្រហារព្រះបាទយសោកេរ្តិ៍ ដើម្បីសងសឹក។ ព្រះបាទយសោកេរ្តិ៍ ដោយសារកំលាំងទ័ពរបស់ខ្លួនមានតិច ជាងព្រះបាទឧលោ ក៏បានភៀសព្រះកាយចេញពីព្រះនគរ ដោយជិះដំរីសភ្លុកខៀវចូលក្នុងព្រៃ ដោយនាំព្រះអគ្គមហេសី ឈ្មោះ នាង បទុម និងបុត្រានៅក្នុងផ្ទៃ ទៅជាមួយពេលមកដល់ក្នុងព្រៃជ្រៅលើភ្នំដងរែកព្រះអង្គបានចុះសម្រាកនៅទី នេះ (ថ្មគ្រែសព្វថ្ងៃនៅត្រង់រូបដំរីទ្រោម) ហើយព្រះបាទយសោកេរ្តិ៍ បាននាំអគ្គមហេសីរបស់ខ្លួនឡើងទៅលើខ្នងភ្នំកសាង ប្រាសាទមួយនៅទីនោះ (សព្វថ្ងៃប្រាសាទតាមាន់ធំ) ស្នាក់នៅបានប្រាំពីរខែ។ និយាយពីព្រះបាទឧលោ ពេលបានដំណឹង ពីទីតាំងលាក់ខ្លួនរបស់ព្រះបាទយសោកេរ្តិ៍ ហើយក៏បានលើកទ័ពដេញតាមចាប់ ឯព្រះបាទយសោកេរ្តិ៍ពេលដឹងថា ព្រះបាទ ឧលោ លើកទ័ពមកតាមចាប់ក៏ប្រញាប់ភៀសខ្លួន តែគេចមិនរួចក៏ត្រូវបានកងទ័ពព្រះបាទឧលោ តាមទាន់ចាប់បាននៅនឹង កន្លែងនោះ[...] >>។ ដោយហេតុនេះហើយ នៅសម័យក្រោយមកគេក៏នាំគ្នាហៅប្រាសាទនោះថា ប្រាសាទតាមទាន់ ដោយសារព្រះបាទឧលោ តាមទាន់ចាប់បានព្រះបាទយសោកេរ្តិ៍នៅទីនោះ ហើយក្រោយមកក្លាយជា “ប្រាសាទតាមាន់” តមក។ ជាមួយគ្នានេះដែរ ដោយសារនៅទីនោះមានប្រាសាទចំនួនបី ដែលនៅជិតៗគ្នា ហើយមានឈ្មោះតាមាន់ដូចៗ គ្នានោះ ដូចនេះប្រជាជនកំណត់យកប្រាសាទដែលធំជាងគេហៅថា ប្រាសាទតាមាន់ធំ ឯប្រាសាទដែលតូចល្មមហៅថា ប្រាសាទតាមាន់តូច ហើយប្រាសាទដែលតូចជាងគេហៅថា ប្រាសាទតាមាន់ ឬប្រាសាទបាយក្រៀមនេះឯង។

សូមបញ្ជាក់ថា រឿងព្រេងមានខាងលើវែងណាស់ ហើយវាមានជាប់ទាក់ទងនឹងតំបន់ នឹងប្រាសាទមួយចំនួនទៀត ក្នុងនោះដូចជា ភូមិល្បើករឹត ប្រាសាទគុក ផ្លូវរំកិលសព ប្រាសាទបន្ទាយទ័ព ប្រាសាទបន្ទាយឆ្មារ ភ្នំកំព្រា ជាដើម ហើយឈ្មោះស្តេច (ព្រះបាទយសោកេរ្តិ៍) នៅក្នុងរឿងនេះមានឈ្មោះដូចគ្នាទៅនឹងឈ្មោះស្តេចក្នុងរឿងព្រេងប្រាសាទ ចៅស្រីវិបុលដែរ។ សម្រាប់ប្រជាជនរស់នៅខេត្តសុរិន្ទ្រ គឺគេមានរឿងព្រេងរបស់គេដែរ ដែលនិយាយទាក់ទងនឹងប្រាសាទ តាមាន់ធំនេះ។ ទោះបីជាយ៉ាងណាពាក្យ “តាមាន់ធំ” នេះគ្រាន់តែជាពាក្យដែលប្រជាជនហៅតៗគ្នាតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាមានសិលាចារឹកជាច្រើនផ្ទាំង ដែលបានរកឃើញនៅទីនោះ ហើយក្នុងនោះមានសិលាចារឹកភាគច្រើន និយាយពីការថ្វាយទ្រព្យសម្បត្តិ និងវត្ថុផ្សេងៗដល់ “កំម្រតេង ជគត គិវបាទ បស្ចិម” ដែលឈ្មោះនេះ ជាឈ្មោះ ដែលគេហៅចំពោះទេព ដែលតម្កល់នៅក្នុងប្រាសាទតាមាន់ធំ ឬហៅឈ្មោះប្រាសាទតាមាន់ធំកាលពីសម័យបុរាណ។

ដោយឡែកសម្រាប់ថៃវិញ គេហៅប្រាសាទនេះថា “ប្រាសាទតាមឿនធំ” ជាពាក្យថៃ “ตาเมือนธม” ដែលពាក្យនេះ ជាពាក្យដែលថៃគេហៅតាមសម្លេងគ្រាមភាសារបស់ខ្មែរយើងក្នុងតំបន់នេះពីសម្លេង “តាមាន់ធំ” ទៅជា "តាមឿនធំ ឬ តាមឿនធម” ព្រោះពាក្យ “មាន់” ខ្មែរតំបន់ខ្លះបញ្ចេញសម្លេងទៅជា “មឿន”។ តែបើតាមឯកសារខ្លះគេតំណាលថា កាលពីដើមឡើយមានតាម្នាក់ឈ្មោះ “តាមាន់”។ តាមាន់គឺ ជាស្តេចយីកេគ្រប់ គ្រងនគររាជ។ ស្ដេចយីកេនេះជាស្តេចឪរបស់ស្ដេចអូលូគ្រងនៅខ្មែរក្រោម។ ស្តេចទាំងពីរជាស្តេចខ្មែរ។ ស្តេចខ្មែរខាង ណោះ (ស្តេចអូលូ) ជាកូនមកចាប់ស្តេចឪ (ស្ដេចយីកេ) យើងខាងណេះទៅសម្លាប់ មិនដឹងថាស្តេចឪខុសអីទេបានជា គេយកគាត់ទៅសម្លាប់។ ប្រហែលជាគាត់គោងរ៉ាត់បាន (រដ្ឋបាល) ទេដឹង? ពេលកូនលបមើលមិនឃើញឪពុកងាប់ ម្តាយឈ្មោះយាយផាន់ងាប់។ ស្ដេចយីកេខ្មែរយើងខាងណេះមកផ្ទះវិញមិនឃើញប្រពន្ធពេលត្រឡប់មកវិញ តែនៅតាម ផ្លូវក៏បានឃើញប្រាសាទនេះក៏ដាក់ឈ្មោះថា “ប្រាសាទតាមាន់” ពីដើមប្រាសាទនេះមានចេញភ្លើងខៀវ ព្រោះពីដើម មនុស្សខ្លាំងពូកែប្រាសាទស័ក្តិសិទ្ធិណាស់។ នេះជាតំណាល ដែលអ្នកភូមិរុន ឬបានរុនខេត្តសុរិន្ទ្រ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៧៩ ម្នាក់រស់នៅក្បែរប្រាសាទតាមាន់។ សូមជ្រាបថា នៅទីនេះពាក្យថា “គោង” (កែរ) មានន័យថា ក្បត់ ឯពាក្យ “កូង” (โกง) នេះន័យពិតប្រាកដគឺ កុហក ឬឧបាយកល ល្បិចបោកបញ្ឆោត)។ រីឯពាក្យថា “មាន់” នៅទីនេះ គឺប្រហែលមិនសំដៅលើសត្វមាន់នោះទេ ក៏ប៉ុន្តែអាចជាពាក្យកំលាយចេញពីពាក្យ “វរ្ម័ន” ដែលជាគោរមងាររបស់ ព្រះមហាក្សត្រខ្មែរសម័យបុរាណ ដែលខ្មែរសុរិន្ទ្របញ្ចេញសម្លេងថា “ម័ន”។ នេះគ្រាន់តែ ជាសម្មតិកម្មមួយប៉ុណ្ណោះ (មីស៊ែល ត្រាណេ)។ រឿងព្រេងនេះ មានភាពស្រដៀងគ្នាត្រង់ចំណុចមួយចំនួន ដែលគួរគិតពិចារណា។  (ដកស្រង់​ពីសៀវភៅ​ ការសិក្សារស្រាវជ្រាវ​ អំពី​ សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ​ ក្នុងខេត្តឧត្តរមានជ័យ​ របស់មន្ទីរវប្បធម៌​ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ)​ ។

សភាពការណ៍ ថៃ កម្ពុជា៖ ពីម្សិលមិញ នាយករដ្ឋមន្រ្តី ថៃ បានចេញថ្លែងការណ៍ជាលើកដំបូងបង្អស់រឿងបញ្ហាព្រំដែន ដែលផ្ទុះជាង ១ សប្តាហ៍មកហើយនេះ-- ការចេញមកថ្លែងការណ៍ ក្រោយពី ពីមានការសង្ស័យថា សៀម បានធ្វើរដ្ឋប្រហារយោធានៅប្រទេសថៃ តាមការជូនដំណឹងកាលខែ ឧសភា ២០២៥ ដែលជូនដំណឹងថា អាចនឹងមានរដ្ឋប្រហារយោធាមួយកើតនៅថៃ។ ក្នុងពេលថ្លែងទៅកាន់ អ្នកកាសែតទាំងទឹកមុខភ័យស្លន់ស្លោ លោកស្រី ថ្លែងថា រដ្ឋាភិបាលថៃ នឹងការពារបូរណភាពទឹកដីមិនអាចបាត់បង់សូម្បី ១ មម ការ៉េ !! -ចំណុចនេះ បញ្ជាក់ថា លោកស្រី កំពុងប្រើប្រាស់ មនោសញ្ចេតនា មិត្តភាព សាមគ្គីភាព ដើម្បី បំរើនយោបាយ ឃ្លានពានរបស់ សៀម មកលើ កម្ពុជា។ តើកន្លែងណាឈ្លានពានកម្ពុជា? ខាងក្រោមនេះជា ផែនទី តំបន់ជំលោះចំណុច មុំ៣ ត្រីកោណមរកត បីប្រទេស គឺ ថៃ កម្ពុជា ឡាវ ដែលភ្នំ ៥០០ ជាទឹកដីរបស់ កម្ពុជា តែ រដ្ឋាភិបាល តាក់ស៊ីន បានបញ្ចូលទឹកដីនោះជា ឧទ្យាន្តជាតិ ហើយលោកស្រី នាយករដ្ឋមន្រ្តីថ្លែងពីម្សិលថា មិនឲ្យបាត់បង់សូម្បី ១ មម ការ៉េ ៕