Sunday, June 12, 2022

ផ្ទះត្រចៀកកាំ

 SEA Swiftlet Farming sStoeorndp  -របៀបសង់ ផ្ទះត្រចៀកកាំ សម្រាប់អ្នកដែលពុំសូវមានដើមទុនក៏អាចធ្វើបាន ជាពិសេសបងប្អូនដែលធ្វើការនៅប្រទេសកូរេ នៅពេលដែលគាត់មកប្រទេសវិញគឺមានលទ្ធភាពអាចធ្វើបាន។ -ការចិញ្ចឹមសត្វត្រចៀកកាំគឺវាមានគុណសម្បត្តិជាច្រើនខុសពីការចិញ្ចឹមសត្វផ្សេងៗទៀត ដោយយើងមិនចាំបាច់ត្រូវស្វែងរកពូជ ឬបង្កាត់ពូជ មិនបាច់ត្រូវការចំណាយលើការទិញចំណី និងដាក់ចំណីនោះទេដោយសារសត្វត្រចៀកកាំវារកស៊ី និងផឹកទឹកនៅលើលំហរអាកាស មិនចាំបាច់ត្រូវការដាក់ថ្នាំ និងចាក់ថ្នាំបង្កាជម្ងឺផ្សែងៗ(បច្ចុប្បន្នពុំទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីការឆ្លងជម្ងឺ H5N1 ពីសត្វត្រចៀកកាំនោះទេ) វាហោះពេញមួយថ្ងៃ ពីព្រលឹមទាល់ព្រលប់ដោយគ្មានទំនាក់ទំនងជាមួយសត្វដទៃទៀត។

ការរៀបចំ​ផ្ទះ​ត្រចៀកកាំ បាន​កើនឡើង ខណៈ​ទីផ្សារ​នៅ​ដដែល ភ្នំពេញៈ សកម្មភាព​នៃ​ការរៀបចំ​ផ្ទះ​ត្រចៀកកាំ បាន​បង្ហាញ​ពី​សញ្ញា​កើនឡើង​ជា​បន្តបន្ទាប់ បើទោះបី​ជា​បញ្ហា​ទីផ្សារ និង​តម្លៃ​ផលិតផល​ពី​ទឹកមាត់​ត្រចៀកកាំ មិន​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរឱ្យ​កត់សម្គាល់​ក៏ដោយ​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​វិស័យ​មួយ​នេះ​។

លោក ទ្រី និមល ម្ចាស់​អាជីវកម្ម​រៀបចំ​ផ្ទះ​ត្រចៀកកាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីពេល​ថ្មីៗ​នេះ​ថា បើ​គិតពី​ចំនួន​អតិថិជន​ដែល​មករក​ក្រុមការងារ​របស់​លោក​ឱ្យជួយ​រៀបចំ ឬ​សង់ផ្ទះ​ត្រចៀកកាំ (​ទាំង​ផ្ទះ​ធំ និង​តូច​) ក្នុង​រយៈពេល ១០ ​ខែ​ដើមឆ្នាំ​ ២០២១ គឺមាន​ចំនួន​ជាង ៥០ ​កន្លែង ខណៈ​កាលពី​ឆ្នាំ​ ២០២០ ក្រុមការងារ​លោក​បាន​រៀបចំ ឬ​សង់ផ្ទះ​ត្រចៀកកាំ​បាន​ត្រឹម​តែ​ជាង ២០ ​កន្លែង​ប៉ុណ្ណោះ​។

លោក​បន្តថា កំណើន​នៃ​ការរៀបចំ ឬ​សង់ផ្ទះ​ថ្មី​សម្រាប់​ត្រចៀកកាំ អាច​បណ្តាល​មកពី​កត្តា​ចម្បង​ចំនួន ២ គឺ​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ អាជីវកម្ម​មួយចំនួន​មិនអាច​បើក​ដំណើរការ​បាន​ដែល​ធ្វើឱ្យ​អ្នកមាន​ទីតាំង និង​ធនធាន​មួយចំនួន​បង្វែរ​ប្រាក់​មក​សង់ផ្ទះ​ត្រចៀកកាំ​, និង​ទឹកមាត់ ឬ​សប្បុក​ត្រចៀកកាំ​មាន​តម្រូវការ​ទីផ្សារ​ច្រើនជាង​មុន​។

លោក​ប្រាប់ថា​៖ «​ការសម្លឹង​ឃើញ​ពី​ឱកាស​ទីផ្សារ​ដែល​អាច​ទទួលបាន​តម្លៃ​ខ្ពស់ និង​ការជាប់គាំង​អាជីវកម្ម​ ដោយសារ​កូវីដ​ ១៩ បាន​បង្វែរ​ការចាប់អារម្មណ៍​ឱ្យ​អ្នក​មាន​ធនធាន​មួយចំនួន​ឱ្យមក​បណ្តាក់ទុន​លើ​ការចិញ្ចឹម​ត្រចៀកកាំ​»​។

បើតាម​លោក និមល ការវិនិយោគ​លើ​ការចិញ្ចឹម​សត្វ​ត្រចៀកកាំ ប្រសិនបើ​មាន​ផ្ទះ​ស្រាប់ គេ​អាច​ចំណាយ​ប្រាក់​ចាប់ពី​ជាង ១ ​ម៉ឺន​ដុល្លារ​ឡើងទៅ​ក្នុង​ការរៀបចំ ប៉ុន្តែ​ប្រសិនបើ​មិនមាន​ផ្ទះ ដោយ​ត្រូវ​សង់ផ្ទះ​ថ្មី​គេ​អាច​ចំណាយ​ចាប់ពី ៣,៥ ​ម៉ឺន​ដុល្លារ​ឡើងទៅ​ សម្រាប់​ផ្ទះ​ដែលមាន​ទំហំ ៥x២០ ​ម៉ែត្រ​។

ប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀកកាំ​កម្ពុជា​លោក ណាង សុធី បាន​និយាយថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ក្តីប្រាថ្នា​របស់​អ្នកវិនិយោគ​លើផ្ទះ​ត្រចៀកកាំ​ក្នុង​ការនាំចេញ​ផលិតផល​ទាំងនេះ​ដោយផ្ទាល់​ទៅ​ប្រទេស​ចិន​ត្រូវ​ស្ងប់ស្ងាត់ ព្រោះ​វិបត្តិ​កូវីដ​ ១៩ បានធ្វើឱ្យ​ផែនការ​ចុះមក​ពិនិត្យ​គុណភាព​នៅ​ទីតាំង​ផ្ទាល់​របស់​អ្នកជំនាញ​ចិន​នៅ​កម្ពុជា​ត្រូវ​ពន្យារពេល​ជា​បន្តបន្ទាប់​។

លោក​បន្តថា​៖ «​សម្រាប់​ពេលនេះ​ទីផ្សារ​ទឹកមាត់​ត្រចៀកកាំ​មិន​មាន​សញ្ញា​វិជ្ជមាន​គួរឱ្យ​កត់សម្គាល់​ទេ ព្រោះ​មិនមាន​ទីផ្សារ​ផ្ទាល់​នៅក្រៅ​ប្រទេស ពិសេស​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ធំ និង​មាន​ប្រជាជន​និយម​ចូលចិត្ត​ទទួលទាន​»​។

យោងតាម​លោក សុធី គុណភាព​សម្បុក​ត្រចៀកកាំ​កម្ពុជា​ត្រូវបាន​គេ​ទទួលស្គាល់​ថា មាន​គុណភាព​ល្អ ព្រោះ​កម្ពុជា​មាន​តំបន់​ធម្មជាតិ​ច្រើន និង​មិនសូវមាន​ឧស្សាហកម្ម​ធំៗ​ដែល​បញ្ចេញ​ផ្សែង​ច្រើន​។

កន្លងមក​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ចិន ដើម្បី​នាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​ដោយផ្ទាល់​ទៅ​ទីផ្សារ​របស់​ចិន ដែល​មាន​ដូចជា ទឹកមាត់​ត្រចៀកកាំ ផ្លែ​មៀនប៉ៃលិន ម្រេច ទុរេន ក្រូចថ្លុង​ជាដើម​។

យោងតាម លោក ណាង សុធី តម្លៃ​ផលិតផល​ពី​សត្វ​ត្រចៀកកាំ​នៅ​កម្ពុជា​មិន​ប្រែប្រួល​ទេ​នាពេលនេះ​ធៀប​នឹង​ចុងឆ្នាំ ២០២០ ដោយ​សម្បុក​ត្រចៀកកាំ​មិនទាន់​សម្អាត​មានតម្លៃ​ពី ៥០០-៨០០ ដុល្លារ ក្នុង ១ គីឡូក្រាម និង​សម្បុក​សម្អាត​រួច​មាន​តម្លៃ​ពី ១ ៨០០ ដុល្លារ ដល់ ៣ ៥០០ ដុល្លារ​។ នៅ​កម្ពុជា​មានផ្ទះ​អភិរក្ស​ត្រចៀកកាំ​ប្រមាណ ៣ ០០០ ខ្នង​៕


លោក ស្រី សុផល គឺជាអ្នកចិញ្ចឹមសត្វត្រចៀកកាំមុនដំបូងគេ ហើយក៏ជាម្ចាស់ហាងលក់សម្បុកទឹកមាត់ត្រចៀកកាំមួយមានឈ្មោះថា Angkor Bird Nest ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្បែរស្ពានអាកាស ៧មករា(មន្ទីរពេទ្យព្រះសង្ឃ) ។ លោក សុខចិត្តបោះបង់អាជីពជាគ្រូពេទ្យចោលមកប្រកបរបរចិញ្ចឹមសត្វត្រចៀកកាំនេះវិញ រហូតមកដល់ពេលនេះ លោកមានផ្ទះត្រចៀកកាំផ្ទាល់ខ្លួនជាង ៣០ផ្ទះ និង បានពង្រីកផ្ទះត្រចៀកកាំឱ្យភ្ញៀវបានចំនួន ៣០៦ផ្ទះផងដែរ ។ លោក មានប្រសាសន៍ថា មូលហេតុ ដែលនាំឱ្យខ្ញុំបោះបង់អាជីពជាវេជ្ជៈបណ្ឌិតចោល ហើយមកប្រកបរបរចិញ្ចឹំសត្វត្រចៀកកាំនេះវិញ ដោយសារមានមូលហេតុពីរដែលសំខាន់គឺទី១ ការចិញ្ចឹមសត្វត្រចៀកកាំនេះ ធ្វើឱ្យយើងទទួលបានកម្រៃសមរម្យ ដែលធ្វើឱ្យយើងរស់បានក្នុងជីវភាពមួយសមរម្យ ។ ហើយមួយទៀតខាងវិជ្ជាពេទ្យយើងត្រូវការដុសខាតសម្លៀងឱ្យមុតដើម្បីយើងយកទៅព្យាបាលជំងឺ ឱ្យមានប្រសិទ្ធិភាព ។ ដូចខ្ញុំមិនសូវបានដុសខាតខាងផ្នែកវិជ្ជាពេទ្យទេ ទើបខ្ញុំសម្រេចចិត្តបោះបង់វិជ្ជាពេទ្យនេះចោល មករកវិស័យចិញ្ចឹមត្រចៀកកាំនេះវិញ ។ ការដែលយើងចាប់ផ្តើមចិញ្ចឹមដំបូងទីផ្សារនៅទូលំទូលាយ មិនសូវមានអ្នកធ្វើ យើងក៏ចាប់ផ្តើមធ្វើ ហើយទីផ្សារក៏កាន់តែធំឡើងៗនៅពេលដែលជីវភាពយើងមានការរីកចម្រើន ហើយស្រុកចិនក៏មានការរីកចម្រើន ចឹងតម្រូវការក៏ខ្ពស់ ខ្ញុំក៏ចាប់យកឱកាសដើម្បីចិញ្ចឹមបានច្រើន។ តាមគម្រោងនៃការសាងសង់ផ្ទះត្រចៀកកាំនេះគឺមានគម្រោងតាំងពីឆ្នាំ២០០៧ម្ល៉េះ ដោយយើងបានទៅស្រុកម៉ាឡេឃើញគេចិញ្ចឹម តែគម្រោងនាពេលនោះមិនទាន់បានចេញជារូបរាងនោះទេ ទើបនៅឆ្នាំ ២០១០ ទើបចាប់ផ្តើមចិញ្ចឹមនៅទីតាំងក្បែរស្ពានអាកាស៧មករានេះតែម្តង ។ ការសាងសង់ផ្ទះចិញ្្ចឹមសត្វត្រចៀកកាំដំបូងមិនទាន់ទទួលបានជោគជ័យឡើយ នៅរយៈពេល៤ឬ៥ខែដំបូង ដល់ខែទី៧ទើបបានជោគជ័យ រហូតមកដល់ថ្ងៃនេះយើងបេះបាន៦,៥គីឡូក្រាមក្នុងមួយខែ។ ដោយសារផ្ទះត្រចៀកកាំនៅទីនេះ មានអាគារស្រាបទំហំ ៥គុណ ១៦ ដូច្នេះយើងចំណាយថវិការអស់ចំនួន ១៧០០០ដុល្លារ ។ ឥឡូវយើងទទួលបានផល ៦,៥គីឡូក្រាមក្នុង១ខែគិតជាលុយប្រហែលជាង ៤០០០ដុល្លារសម្បុកយើងមិនទាន់រើស តែបើសម្បុកយើងរើសហើយអាចបានខ្ទង់ពី ៦០០០ទៅ ៧០០០ដុល្លារ ។​ ដើម្បីឱ្យយើងជោគជ័យ យើងត្រូវរើសទីតាំងក្នុងការសាងសង់ផ្ទះរបស់វា តែសំណាងណាស់ នៅស្រុកខ្មែរយើងកន្លែងណាក៏ចិញ្ចឹមបានដែរ ប៉ុន្តែមានកន្លែងល្អ និង កន្លែងមិនល្អ ហើយកន្លែងដែលល្អនោះគឺកន្លែងមានបរិស្ថានល្អ​ អត់មានរោងចក្របង្ហុយផ្សែង ទើបយើងធ្វើទៅទទួលបានជោគជ័យ ហើយតំបន់នោះត្រូវមានដើមឈើខ្ពស់ខ្លះ ទាបខ្លះ និង មានដំណាំផ្សេងទៀត មានទឹកស្ទឹង ទឹកបឹង ទន្លេជាដើម ។ បន្ទាប់ពីយើងរើសបានទីតាំងដែលល្អហើយ ត្រូវគូសប្លង់ផ្ទះត្រចៀកកាំឱ្យត្រូវទៅតាមបច្ចេកទេស ធ្វើយ៉ាងម៉េចឱ្យមានខ្យល់ចេញចូលនៅក្នុងនោះឱ្យសាក់សមនឹងសត្វនឹង ថាតើសត្វនេះវាចូលចិត្តខ្យល់ប៉ុន្មាន ?បន្ទាប់ពីយើងសង់អាគារត្រូវទៅតាមបច្ចេកទេសហើយ យើងត្រូវបំពាក់សម្ភារឱ្យត្រូវទៅតាមស្តង់ដាររបស់វា ត្រូវមានសម្លេងត្រូវមានអំភ្លី បន្ទាប់ពីបំពាក់សម្ភារៈត្រឹមត្រូវហើយ យើងត្រូវប្រើសម្លេងហៅឱ្យត្រឹមត្រូវទៀត។ បន្ទាប់ពីនេះត្រូវមានប្រព័ន្ធទឹកគ្រប់គ្រងសំណើមនៅក្នុងផ្ទះនោះអស់ហើយធ្វើឱ្យអត្រាជោគជ័យខ្ពស់ ។

Swiftlets and Edible Birds Nests
Asian Swallow Bird Nests

"swallow's nest". yàn wō (燕窝)

Swallow bird nests are accepted by Asia to have medical and health enhancing effect, a rejuvenating agent that slows down the aging process.
Swallow nests also act as demulcent to the lungs and are used in relieving phlegm and coughs.

It is an excellent supplement for all ages:
- Elderly and Children - stimulate appetite and aids digestion
- Pregnant woman - give birth to a beautiful and smooth complexion baby
- Patient - provide protein and nutrient to recover quickly from illness
- Women - make their facial skin smooth and lively

Mech Seyha-អគ្គនាយកវិទ្យាស្ថានអន្តរជាតិikey

 ប្រសិនបើខ្ញុំស្លាប់ តើបងប្អូននឹកខ្ញុំដែរឬទេ?
រឿងផ្ទះត្រចៀកកាំ ខ្ញុំមិនទាន់ចេញវីដេអូផង ប៉ុន្តែត្រូវក្រុមគេចូលcomment chatជេរមើលងាយប្រមាថជីវិតខ្ញុំ និងគ្រួសារខ្ញុំគ្រាន់តែខ្ញុំសរសេរសំណេរខ្លីប៉ុណ្ណឹង។
ប្រទេសជាតិបាត់បង់អ្នកចេះដឹង ហ៊ាននិយាយការពិត តើជាតិសង្ឃឹមអ្វី?