សំណាបស្រូវ Nursery Rice / seedlings ជាការផលិតសំណាប ឬ ការធ្វ់ើថ្នាលសំណាបនេះ ខ្ញុំបានស្រាវជ្រាវទាំង បុរាណ ទាំងសម័យទំនើប ប្រៀបធៀបនៅកម្ពុជា និង ប្រទេសនានា ដើម្បីទាញយក ចំណុចដែលកម្ពុជាអាចធ្វើបាន។ ការផលិតសំណាបដោយកសិករ គឺជារឿងមិនអាចធ្វើបាននៅកម្ពុជា អ្វីដែលទៅរួច គឺមានតែ ក្រុមហ៊ុន ឬ រដ្ឋ ផលិតសំណាប សម្រាប់កសិករ ដូចជានៅ ចិន ជប៉ុន។ កសិករខ្មែរអាចធ្វើបានដែរ ករណី ពួកគាត់ មានលទ្ធភាព ទិញ ម៉ាស៊ីនស្ទូងដើរដោយ អាគុយ ១២ វ៉ុល ដូចជានៅ វៀតណាម ព្រោះ ដើរដោយម៉ាស៊ីន មានតម្លៃខ្ពស បើស្ទូងដោយដៃ វាដូចជា បុរាណពេក បើស្ទូងដោយ ឧបករណ៍ដៃ ក៍បុរាណណាស់ដែរ ទាញចុះទាញឡើង បើប្រើអាកុយ គឺ មនុស្សគ្រាន់តែ អូសឧបករណ៍ ចំណែកអាគុយ ជួយក្នុងការទាញដើមស្រូវ ដាំ។ចំណុចនេះ គឺជាការចាប់ផ្តើម ដូច្នេះ បើបានសំណាប កសិករអាច ស្ទូងម៉ាស៊ីនក៍បាន ស្ទូងដៃក៍បាន។ ការផលិតសំណាបដោយក្រុមហ៊ុន នឹងចំណេញទាំងក្រុមហ៊ុន ទាំងកសិករ ដោយសារសំណាបត្រូវការពេល ២០ថ្ងៃ ដូច្នេះកសិករ នឹងទៅទិញ សំណាបដែលមានអាយុ ១៥ថ្ងៃ យកមកទុកនៅផ្ទះ ឬ ជិតៗស្រែ រង់ចាំឪកាសល្អ ដូចជាមានទឹក ឬ ទឹកច្រើនពេកគាត់បង្ហូរចេញ-- ដូចជាការពផលិតពងទាកូនដែរ យើងពិបាកបង្រៀនប្រជាជនធ្វើពងទាកូនណាស់ តែ អ្នកលក់ គាត់ទៅទិញពង គេស្រាប់ដែលមានអាយុ ១៥ថ្ងៃ...ទំរាំដល់អាយុ ២២ថ្ងៃ ពងទា ញាស់ ! សំណាបដូចគ្នាដែរ បើលើស អាយុ គឺមិនផ្តល់ផលល្អ ។
បច្ចេកទេសថ្មីដល់កសិករទាំងឡាយ ដែលកំពុងមានចង្ងល់ពីបញ្ហាសំណាបមិនថ្លោស ល្អ
៩ ចំនុចសំខាន់ៗ :
១. កសិករគួរជ្រើសរើសយកគ្រាប់ដែលពេញល្អ យកទៅសាបហើយរើសចេញនូវគ្រាប់ដែលមាន ពណ៍ និង រូបរាងខុសធម្មតាចោល វាអាចចំណាយពេលវេលាច្រើនបន្តិច តែការបានពូជសុទ្ធល្អ អាចឲ្យកសិករទទួលបានផលច្រើន លក់ស្រូវចេញវិញក៏បានថ្លៃផងដែរ ។
- ២. បន្ទាប់ពីធ្វើការរើសរួចរាល់កសិករ ត្រូវយកគ្រាប់ដែលរើសហើយទៅត្រាំជាមួយទឹកដែលមាន ជាតិស្តៅ ( ទឹកត្រាំជាមួយគ្រាប់ សំបក ឬ ស្លឹកសុតៅ ) ដើម្បីជួយការពារគ្រាប់ពីសត្វល្អិត ស៊ីបំផ្លាញ ។
- ៣. ត្រូវចេះរៀបចំថ្នាលសំណាបគោក ដូចរាងស្ពែ ដើម្បីជៀសវាងកុំឲ្យសំណាបលិចទឹក ដែលនាំឲ្យ វាលូតលាស់វែង ( លូតតែកំពស់តែមិនសូវរីកទទឹង ) ។
- ៤. កសិករយើងក៏អាចប្រើជាជីកំប៉ុស ឬ ដីមមោកព្រៃ ( ដីស្រទាប់លើក្នុងព្រៃ ) ឬ គុម្ពោគព្រៃឲ្យបាន ច្រើន ជីកំប៉ុងនាំឲ្យដីផុសហើយសើមបានល្អដែរ ជាអំណោយផល ដល់ការលូតលាស់របស់ សំណាប ។
- ៥. គួរសាបស្តើងជាងធម្មតា ដើម្បីឲ្យដើមសំណាបនីមួយៗដុះរីកមាឌទទឹងបានល្អ ( សំណាបនឹង ថ្លោសល្អបាន )
- ៦. នៅពេលសាបរួចរាល់កសិករត្រូវគ្របដីដោយប្រើស្លឹកឈើ ( ប្រើទាំងស្លឹកទាំងមែក ) ហើយដកស្លឹកឈើចេញពេលសំណាបចាប់ផ្តើមដុះ ។
- ៧. ត្រូវដកសំណាបនៅកន្លែងដែលចង្អៀតខ្លាំង ចេញខ្លះ ។
- ៨. ស្រោចទឹកបន្ថែម ប្រៀបដូចស្រោចកូនស្ពៃ ( ក្នុងករណីអត់មានភ្លៀងធ្លាក់ ) ពេលស្រោចទឹក គួរលាយទឹកជាមួយទឹកនោមគោ ក្នុងបរិមាណ ១/១០ បានហើយ ( ទឹកនោមដែលទុកឲ្យកាច់បានជាង ៧ថ្ងៃ ) ដើម្បីជំរុញការលូតលាស់បន្ថែម ។
- ៩. នៅពេលដែលកសិករធ្វើការដកសំណាបទៅស្ទូង ដកតែដើមសំណាបថ្លោសល្អជាងគេ ទៅស្ទូងបានហើយ ។
ក្នុងចំណោមបច្ចេកទេសទាំង ៩ ខាងលើនេះកសិករអាចជ្រើសរើស មួយណាមកអនុវត្តន៍ក៏បានដែរ តែការផ្តុំចូលគ្នាបានច្រើនចំណុល នាំមកនូវផលល្អជាងការអនុវត្តន៍តិចចំនុច ។
បញ្ជាក់ ទោះក្នុងករណីយ៉ាងណាក៏ដោយកសិករគួរអនុវត្តឲ្យបាននូវ ចំណុចទី១ និង ទី៩ គឺរើសតែ គ្រាប់ល្អៗទៅសាប និង សំណាបថ្លោសទៅស្ទូងដែលអាចទទួលបានផលល្អ ។
- -រើសយកតែគ្រាប់ពេញសុទ្ធល្អ ទៅសាប និងរើសចេញនូវគ្រាប់ដែលមានពណ៌ និងរាងខុសធម្មតាចោល
- -យកគ្រាប់ដែលរើសហើយ ទៅត្រាំជាមួយទឹកមានជាតិស្តៅ (ទឹកដែលត្រាំជាមួយគ្រាប់ សំបក ឬស្លឹកស្តៅ) ដើម្បីជួយការពារគ្រាប់ពីការបំផ្លាញពីសត្វល្អិតផ្សេងៗ-រៀបចំថ្នាលសំណាបគោក ដូចរងស្ពៃ ដើម្បីចៀសវាងកុំឱ្យសំណាបលិចទឹក ដែលនាំឱ្យវាលូតលាស់វែង
- -ប្រើជីកំប៉ុស្ត ឬដីមមោកព្រៃ ឬគុម្ពោតព្រៃឱ្យបានច្រើន។ ជីកំប៉ុស្តនាំឱ្យដីផុស ហើយសើមបានល្អ ដែលអំណោយផលដល់ការលូតលាស់របស់សំណាប-សាបស្តើង ជាងធម្មតា ដើម្បីឱ្យដើមសំណាបនីមួយៗ ដុះរីកមាឌទទឹងបានល្អ
- -ក្រោយសាប គ្របដីដោយប្រើស្លឹកឈើ ហើយដកស្លឹកឈើចេញ ពេលសំណាបចាប់ផ្តើមដុះ-ដកសំណាបនៅកន្លែងដែលចង្អៀតពេកចេញខ្លះ