- ឯកសារ ច្រកទ្វារព្រំដែន កម្ពុជា
- ឯកសារ ប្រវែងព្រំដែន កម្ពុជា
- អនុក្រិតច្រកទ្វារព្រំដែន កម្ពុជា
ថ្ងៃទី 19 ខែ April ឆ្នាំ 2023 CPC-មន្ត្រីច្រកទ្វារព្រំដែនឡែម រងការរិះគន់ពីពលរដ្ឋ ថាមានអ្នកចាំសម្លុតបងប្អូនពលករឲ្យផ្ញើអីវ៉ាន់តាមឡាន កាបូបមួយ ១០០បាត បាត់ដំបង៖ ផ្ទុះការរិះគន់ និងមានការចែករំលែកជាបន្តបន្ទាប់ បន្ទាប់ពីមានការបង្ហោះលើបណ្តាញសង្គម ជុំវិញករណីមន្ត្រីច្រកទ្វារព្រំដែនឡែម យកថ្លៃឯកសារថ្លៃកប់ពពកពីបងប្អូនពលករដែលចេញទៅធ្វើការនៅប្រទេសថៃ ពិសេសបានសម្លុតពួកគាត់ឲ្យផ្ញើអីវ៉ាន់តាមឡាន ខណៈដែលកាបូបមួយ តម្លៃ ១០០បាត 1(១០,០០០រៀល)។
ផែនទី ខេត្ត ច័ន្ទបុរី Chanthaburi province
ផែនទី តំបន់ព្រំដែន ខេត្ត បាត់ដំបង
ផែនទី ខេត្ត ត្រាតប្រទេស ថៃ
ផែនទី ច្រកទ្វារព្រំដែន គោក កម្ពុជា ឆ្នាំ ២០២៣
ផែនទី ច្រកទ្វារព្រំដែន គោក កម្ពុជា ឆ្នាំ ១៩៩៧
ផែនទី ភូមិ ប្រវត្តិ ខេត្ត បាត់ដំបង ឆ្នាំ ១៨៩៧
ផែនទី ភូមិ ប្រវត្តិ ខេត្ត បាត់ដំបង ឆ្នាំ ១៨៩៧
ផែនទី រដ្ឋបាលដែនដី និង ច្រកទ្វារព្រំដែន ខេត្ត បាត់ដំបង
យោងតាមគណនីហ្វេសប៊ុក ឈ្មោះ “ឈាមខ្មែរ បែជានៅក្រៅស្រុក” បានធ្វើការបង្ហោះវីឌីអូ និងរូបភាពកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ដោយភ្ជាប់ជាមួយខ្លឹមសារថា៖ “ខ្ញុំជួបផ្ទាល់ហើយបងប្អូនច្រកឡែម ក្រដាសសរមួយសន្លឹកចំណាយលុយអស់ 1,300 ប (១៣០,០០០ រៀល) ។ ហើយមានអ្នកចាំសម្លុតបងប្អូនពលករឲ្យផ្ញើឲ្យវ៉ាន់តាមឡាន កាបូបមួយ 100 ប” ។
ជុំវិញបញ្ហានេះដែរ លោកជំទាវ ហ៊ុន ស៊ីណាត ត្រូវជាប្អូនស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកបន្តនូវវីឌីអូ និងរូបភាពនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ដោយភ្ជាប់ខ្លឹមសារទាំងស្រុងថា៖ “ខ្ញុំសូម ឯកឧត្តមគណៈអភិបាលខេត្តបាត់ដំបង សុខ លូ មេត្តាជួយមើលរឿងរ៉ាវរបស់រាស្ត្រច្រកឡែម ក្នុងស្រុកកំរៀងនៅតាមច្រកនេះបានធ្វើបាបរាស្ត្ររាល់ថ្ងៃប្រជាជនឆាតមកឲ្យខ្ញុំជម្រាបជូនដល់ថ្នាក់លើផង តើរឿងនេះវាយ៉ាងណាដែរ? រឿងច្រកឡែមមួយនេះយូរហើយបែបរកលុយដូចពាក្យគេថាត្រីចង្វាចិញ្ចឹមត្រីឆ្ដោហើយមើលទៅ សូមអស់លោកដែលពុករលួយល្មមឆ្អែតឆ្អន់ហើយ។ម្យ៉ាងទៀតមានក្មេងកំពង់តែស្រែករឿងនេះស្រាប់” ៕
MAS 2021 សមត្ថកិច្ចច្រកទ្វារអន្តរជាតិដូង (ស្រុកកំរៀង)-ផ្សារឡែម (ថៃ)បានធ្វើការផ្អាកការចេញចូលឆ្លងកាត់ជាបណ្តោះអាសន្ន តាមច្រកទ្វារព្រំដែន ដោយសារតែជំនន់ទឹកភ្លៀងជន់លិចផ្លូវ នៅព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០២១នេះ អាជ្ញាធរមាត់ច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងភូមិសាស្ត្រនៃស្រុកកំរៀង ខេត្តបាត់ដំបង ប្រឈមជាមួយផ្សារឡែម (ប្រទេសថៃ) ត្រូវបានផ្អាកដំណើរការ ដោយហាមប្រាមមិនឲ្យមានការឆ្លងកាត់ នូវ រថយន្តគ្រប់ប្រភេទ ដែលធ្លាប់ឆ្លងកាត់ចេញចូលដឹកទំនិញនៅទីនោះ ដោយសារតែនៅព្រឹកម៉ិញនេះ មានការជន់លិផ្លូវដែលឆ្លងកាត់(ស្ពានឆ្លង)ហើយត្រូវបានកម្លាំងសមត្ថកិច្ចមាត់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃធ្វើការផ្អាកបិទជាបណ្តោះអាសន្ន រង់ចាំទឹកស្រកចុះវិញ។
នេះបើតាមការគូសបញ្ជាក់ឲ្យដឹង ពីលោកប្រធានច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង កាលពីព្រឹកម៉ិញនេះ។លោក មឿ ណារ៉ុង បានបន្ថែមឲ្យដឹងទៀតថា៖ទឹកជំនន់ដែលជន់លិចផ្លូវស្ពានឆ្លងកាត់ច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀងនេះ គឺបានចាប់ផ្តើមជន់លិចចាប់តាំងពីល្ងាចថ្ងៃទី០៦ ម្សឹលម៉ិញម៉្លេះ។ ហើយនៅព្រឹកថ្ងៃនេះ ទឹកជំនន់បានជន់លិចផ្លូវតែម្តង បង្កឲ្យមានការរំខានដល់ការចេញចូលឆ្លងកាត់ទៅមករបស់រថយន្តដឹកទំនិញចេញចូលតាមច្រកទ្វារនៅថ្ងៃនេះ ដោយផ្អាកមិនអាចឆ្លងកាត់បាន។
ដោយឡែកនៅព្រឹកថ្ងៃនេះ អាជ្ញាធរនៃច្រកទ្វារទាំងខាងកម្ពុជា និងថៃ នៅទីនោះ បានសម្របសម្រួលនិងបានអំពាវនាវដល់បងប្អូនអាជីវករខ្មែរយើង ដែលមានតូបលក់ដូរ នៅក្នុងផ្សារឡែម (ប្រទេសថៃ) សូមមេត្តារួសរាន់អញ្ជើញទៅរៀបចំទុកដាក់អីវ៉ាន់របស់ខ្លួននៅទីនោះ ដើម្បីរកទីសុវត្ថិភាពនិងដើម្បីត្រៀមបង្ការការពារនូវជំនន់កើតឡើងជាយថាហេតុដែលកំពុងកើតមាន។ ជាមួយគ្នានេះ ផងដែរកម្លាំងសមត្ថកិច្ចច្រកដូងនិងសមត្ថកិច្ចច្រកឡែម(ភាគីថៃ)ក៏បានសម្របសម្រួលឲ្យបងប្អូនខ្មែរមានតូបលក់ដូរនៅខាងថៃ ដែលត្រូវឆ្លងកាត់ព្រំដែនទៅមើលឥវ៉ាន់របស់ខ្លួន ដោយគ្រាន់តែមានភ្ជាប់ជាមួយ នូវ អត្តសញ្ញាណប័ណ្ណ និង លិខិតតេស្តបញ្ជាក់ពីជម្ងឺកូវីដ-19 ទើបអនុញ្ញាតិឲ្យចេញ-ចូលបាន។
បើតាមការអះអាងបញ្ជាក់ នៅវេលារសៀលថ្ងៃដដែលនេះ លោក មឿ ណារ៉ុង ប្រធានច្រកទ្វារអន្តរជាតិដូង បានគូសបញ្ជាក់ថា៖ មកទល់ពេលនេះបងប្អូនអាជីវករខ្មែរដែលមានតូបលក់នៅផ្សារថៃ បានឆ្លងទៅមើលនិងទុកដាក់ឥវ៉ាន់របស់ខ្លួនប្រមាណជាង៥០នាក់ហើយបានវិលត្រលប់ជាបណ្តើរៗវិញហើយ។លោកបានបញ្ជាក់ផងដែរថា៖ដោយសារតែទឹកជំនន់ជន់លិចផ្លូវស្ពានឆ្លងកាត់អូរព្រំដែន អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចច្រកទ្វារអន្តរជាតិទាំងខាង កម្ពុជានិងថៃ បានសម្រេចឯកភាពគ្នាជាបណ្តោះអាសន្ន ដោយបានបើកច្រកទ្វារ”ថ្មើរជើង” ដើម្បីសម្រួលឲ្យអាជីវករខ្មែរបានចេញចូលទៅមើលឥវ៉ាន់លក់ដូរខ្លួននៅក្នុងផ្សារឡែម(ថៃ)។ក្រោយពីចេញចូល និងវិលត្រឡប់មកវិញអស់ គឺអាជ្ញាធរនិងសមត្ថកិច្ចទាំងពីរ និងបិទច្រកផ្លូវដើរនេះវិញហើយ។
លោកប្រធានច្រកទ្វារអន្តរជាតិដូងក៏បានគូសបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា៖ ទឹកជំនន់នៅរសៀលថ្ងៃនេះដូចជាធូរស្បើយបន្តិចវិញហើយ។ក្រោយពីទឹកស្រកចុះអស់អាជ្ញាធរទាំង២និងបើកច្រកទ្វារអន្តរជាតិដូងឲ្យដំណើរការប្រក្រតី ជាធម្មតាឡើងវិញហើយ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )
- Vannak Pheng បងប្អូនណាស្គាល់ផ្ទះឈ្មោះរស់ សារ៉ុម នៅឯណាទេ ? សូមមេត្តាផ្តល់ព័ត៌មានតាមតេឡេក្រាម ០១២៩៣៣៨៨៣ ខ្ញុំត្រលប់ទៅខ្មែរវិញមានការងារធ្វេី
- Rous Saromខ្ញុំមានរឿងចង់សួរបិសាចមុខគុជ ផែង វណ្ណៈ បច្ចុប្បន្នបានសញ្ជាតិខ្មែរនូវ? ប្រឹងរកយុត្តិធម៌ជូនខ្មែរណាស់ ។ ក្នុងចំណោមបងប្អូនបង្កើតសម្តេចតេជោ ខ្ញុំយល់ថាលោកជំទាវ ហ៊ុន ស៊ីណាត ល្មមសំរាកហើយ សម្តេចតេជោ ដកទំនុកចិត្តប៉ុន្មានដងហើយនៅតែបានដៃទៀត ។ កាងមនុស្សខូចចង្រៃបក្ស សូមសម្តេចតេជោ កុំប្រកាន់ខ្ញុំ ដែលប៉ះប្អូនសម្តេច ព្រោះលោកជំទាវថ្នាក់ក្រោមល្អៗ មិនសូវចូលចិត្ត ជាយោបល់ខ្ញុំប្រយ័ត្ននាំគ្រោះដល់យុវជនបន្តវេន។ធ្វើបាបមន្រ្តីល្អលោក សុខ លូ ក្រុមខ្ញុំចេញដើរតាមផ្លូវហើយ មិនទុកមុខឲ្យមន្រ្តីជើងកាងខាងខូចឡើយ។ ចង្រៃបក្សមធ្យម ងុំចង្រៃជាតិ លោកជំទាវ ហ៊ុន ស៊ីណាត អើយល្មមៗ បានហើយ ។ទុកឲ្យខ្ញុំដកស្កូវលោកជំទាវ ហ៊ុន ស៊ីណាត បែបត្រូវមនុស្ស។
- Rous Sarom ភ័យណាស់លោកអើយ មកច្បារអំពៅមក កំដរបានគ្រប់ផ្លូវ។
- ពូការ៉េ បួន តើលោកRous Sarom ជាអ្នកណាបានជាថ្លើមធំម៉្លេះចង់ដកស្កូវលោកជំទាវ ហ៊ុន ស៊ីណាត និងចាប់លោក ផែង វណ្ណ: ដាក់គុកវិញតើលោកសំអាងទៅលើអ្វី? សូមផ្ដាំលោកផងសមត្ថភាពត្រឹមលោកដកត្រឹមស្កូវក្បាលខ្ញុំអោយបាមសិនទៅចាំរំលងទៅដកស្កូវលោកជំទាវ ហ៊ុន ស៊ីណាត ។លោកត្រូវចាំគ្រួសារត្រកូលហ៊ុនមិនមែនជាគ្រួសារសម្រាប់ឲ្យលោកដើរដកស្កូវទេ យល់ ។
- Vannak Pheng ខ្ញុំជារាស្ត្រហៅខ្ញុំ អា អា ដាច់សាច់មិនអីប៉ុន្មានទេតែលោកជា ប្រធានមន្ទីរ ជាអភិបាលខេត្ត ប្រយ័ត្ន ខ្ញុំហៅ អា អា វិញ តិចឡេីងសម្ពាធឈាម !
- 2016-06-06 10:17am (ភ្នំពេញ)៖ នៅម៉ោងជាង១០៖០០ព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងសាកសួរដើមបណ្តឹង លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភី បញ្ញាជន ដែលបានពាក្យប្តឹង ថ្នាក់ដឹកនាំ គ.ជ.ប អំពីករណីពុករលួយ។ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជន បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ៤រូបរួមមាន លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លោក ហង់ ពុទ្ធ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ និងលោក ម៉ោង សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប អំពីការឃុបឃិតគ្នាប្រព្រឹត្តិ អំពើពុករលួយក្នុងការតែងតាំង និងការធ្វើ សមាហរណកម្ម មន្រ្តីរាជការក្នុងស្ថាប័នគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ប្រព្រឹត្តក្នុងខែមករា ឆ្នាំ២០១៦។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ Fresh News ឱ្យដឹងថា លោក រស់ សារ៉ុម ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ រឿងប្តឹងថ្នាក់ដឹកនាំ គ.ជ.ប ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយមិនមានមូលដ្ឋានច្បាស់លាស់។ លោកចាត់ទុកថា ករណីនេះជាការបរិហារកេរ្តិ៍៕
- Vannak Pheng លោក សុខ លូ អភិបាលខេត្តបាត់ដំបង បន្ទាប់ពីបានឃេីញ សាររបស់ខ្ញុំ គាត់បានទទួលស្គាល់កំហុសឆ្គងដែលបាននិយាយលេីសលស់ប៉ះពាល់ខ្ញុំ និងបានសុំការអធ្យាស្រ័យ និង សុំទោសខ្ញុំ ខ្ញុំសូមបញ្ចប់ព័ត៌មានជាមួយគាត់ត្រឹមនេះ ។ តែខ្ញុំសូមសំណូមពរមិនសំដៅលេីគាត់ម្នាក់ទេ គឺចំពោះមន្ត្រីទូទៅ ពេលទទួលបានព័ត៌មានពីអ្នកសារព័ត៌មាន គួរអរគុណ អ្នកសារព័ត៌មាន មិនគួរចាត់ទុកអ្នកសារព័ត៌មានជាសត្រូវនោះទេ ។ ចំពោះខ្ញុំទោះបីខ្ញុំអស់ក្របខណ្ឌ អស់តួនាទី បុណ្យស័ក្ដិ ក៏ដោយ តែចំណេះដឹងជំនាញលេីការងារស្រាវជ្រាវ និង ការប្រមូលព័ត៌មាន របស់ខ្ញុំមិនរត់ចោលខ្ញុំនោះទេ ។ ចំណេះជំនាញទាំងនេះវាស្ថិតនៅជាមួយខ្ញុំរាល់ថ្ងៃ ដូច្នេះមុននឹងនិយាយអ្វីពីខ្ញុំ សូមយល់ដល់អតីត មន្ត្រីជំនាញម្នាក់នេះផង ។
ពលរដ្ឋរស់នៅតាមច្រកព្រំដែនខ្មែរ ថៃ ងាយស្រួលប្រកបរបរចិញ្ចឹមជីវិត និងធ្វើដំណើរចេញចូលបន្ទាប់ពីអាជ្ញាធរនៃប្រទេសទាំងពីរបាន បើកឲ្យដំណើរការឡើងវិញ នូវច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ឡែម (ច្រកដូង) កាលពីថ្ងៃទី១ ឧសភាកន្លងមក។ អាជ្ញាធរនៃប្រទេសទាំងពីរបានបើកបិទច្រកចេញចូលនេះ អស់រយៈពេលជាង ពីរឆ្នាំ មកហើយដោយសារតែវិបត្តិជំងឺកូវីដ១៩។
នៅតាមច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកដូង(ឡែម) ស្រុកកំរៀង ខេត្តបាត់ដំបង អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ អនុញ្ញាតឲ្យអ្នកធ្វើដំណើរចេញចូលដោយងាយ តែត្រូវមានលិខិតឆ្លងដែនប៉ាស្ព័រ (Passport) ឬប័ណ្ណឆ្លងដែន (Border Pass) ភ្ជាប់ជាមួយប័ណ្ណចាក់វ៉ាក់សាំងទើបអាចឆ្លងដែនបាន។ ពលករ និងអ្នកធ្វើដំណើរឆ្លងព្រំដែនហាក់មិនមានការឆ្លងកាត់ច្រើនអ្វីគួរឱ្យកត់សំគាល់ឡើយ ប៉ុន្តែមានតែការនាំចេញច្រើនទំនិញ ផ្លែឈើ តែប៉ុណ្ណោះ។ប្រជាពលរដ្ឋម្នាក់នៅប៉ោយប៉ែត លោកស្រី ចៅ រតនៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃ៦ ខែឧសភាថា ការបើកច្រកនេះមានលក្ខខណ្ឌ ពិបាកច្រើនក្នុងការឆ្លងមិនដូចពីមុន ហើយពលរដ្ឋមិនទាន់មានឯកសារសំរាប់ឆ្លងព្រំដែនទេ ព្រោះទើបបើកច្រកបាន ៦ថ្ងៃប៉ុណ្ណោះ៖ «ប្រញាប់ធ្វើបែបបទសិន ដោយសារឥឡូវនេះ យើងតម្រូវឱ្យមាន Border Pass អញ្ចឹងណាអូនណា Border Pass ហ្នឹងគេហៅថាប័ណ្ណព្រំដែនយើងហ្នឹង យើងត្រូវធ្វើអាហ្នឹងរួចរាល់ទើបអាចចេញចូលទៅខាងថៃបាន»។
ចំណែកឯប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃនេះថា លោកឃើញមានការនាំទំនិញពីថៃមកច្រើន តែប្រជាពលរដ្ឋឆ្លងព្រំដែនពីកម្ពុជាទៅថៃនៅមានចំនួនតិចតួចទេ ព្រោះដោយសារប្រជាពលរដ្ឋមិនកុះករដូចមុនឡើយ ។ លោកគិតថា នេះជាគំនិតរបស់ភាគីថៃ ដែលគេមិនចង់ឱ្យពលរដ្ឋចូលច្រើនដូចមុន ដោយតម្រូវឲ្យមាន ប័ណ្ណព្រំដែន (Border pass) ហើយនិង ប៉ាស្ព័រ (Passport) និងប្រាក់ធានារ៉ាប់រង ។ ទោះបីជាយ៉ាងណាលោកថា ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែបន្តឆ្លងដែនដោយខុសច្បាប់ដដែល ទោះបីមានការបើកច្រកព្រំដែនហើយក៏ដោយ៖ «អឺប៉ាស្ព័រហ្នឹងវាធ្វើយូរ ហើយអស់លុយច្រើនទៀត អ៊ីចឹងចង់មិនចង់ទៅចូលតាមរយះមេខ្យល់ វាលឿនជាង អាហ្នឹងហើយជាកត្តានាំឱ្យពួកគាត់ រុញ រុញច្រានពួកគាត់ហ្នឹងទៅតាមខុសច្បាប់ទៅណាស់ ទៅខុសច្បាប់ក៏ខុសទៅឱ្យតែបានការងារធ្វើអ៊ីចឹង ចង់និយាយអ៊ីចឹង»។
លោក ឌិន ពុទ្ធី ក៏សំណូមពរទៅកាន់រដ្ឋាភិបាលផងដែរ ឱ្យជួយសម្រួលឯកសារការធ្វើលិខិតឆ្លងដែនប៉ាស្ព័រ(Passport)ការងារ ដោយលោកសង្កេតឃើញថា ប៉ាស្ព័រ(Passport)ការងារ មានតម្លៃថ្លៃជាងប៉ាស្ព័រ (Passport) ដើរលេងកម្សាន្ត។ លោកបន្ថែមថា ពលរដ្ឋទៅធ្វើការងារដើម្បីរកប្រាក់មកផ្គត់ផ្គងគ្រួសារ ជាការចូលរួមជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចក្នុងស្រុក ដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់ពួកគាត់។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ សុផល បានទេជុំវិញរឿងនេះ នៅថ្ងៃនេះ ៕
ByTR110Posted on May 4, 2022 ដើមអំពិល មកដឹងឲ្យច្បាស់ ពីតម្លៃធ្វើប័ណ្ណព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ភ្នំពេញ ៖ ដើម្បីកុំឲ្យមានការភាន់ច្រឡំ ឬយកតម្លៃមិនប្រក្រតី ពីការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានបញ្ជាក់យ៉ាងច្បាស់ៗ អំពីតម្លៃនិងសុពលភាព សម្រាប់ប្រជាពលរដ្ឋ ដែលមានអាស័យដ្ឋាន ស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។
តម្លៃទាំងនោះរួមមាន៖
–តម្លៃធ្វើប័ណ្ណព្រំដែនថ្មី ២០,០០០រៀល
-តម្លៃការបន្តធ្វើសៀវភៅប័ណ្ណព្រំដែន ២០,០០០រៀល
-តម្លៃបន្តធ្វើប័ណ្ណព្រំដែន ១០,០០០រៀល
សារព័ត៌មាន រស្មីក្រុងតាខ្មៅ-ញ៉ូវ· ប័ណ្ណព្រំដែន (Border Pass) អាចអញ្ជើញមកស្នើសុំ ធ្វើនៅការិយាល័យច្រកចេញចូលតែមួយ សាលាក្រុងប៉ោយប៉ែតបាន ចាប់ពីថ្ងៃនេះ... !!!
ក្រុងប៉ោយប៉ែត៖នៅព្រឹកថ្ងៃអង្គារ ៣ កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចុះពិនិត្យ ទីតាំង ស្នើសុំ សេវា ធ្វើ ប័ណ្ណព្រំដែន (Border Pass) នៅការិយាល័យច្រកចេញចូលតែមួយ ក្រុងប៉ោយប៉ែត ។
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា៖ដើម្បីសម្រួលដល់ពេលវេលានៃការស្នើសុំធ្វើបណ្ណព្រំដែន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានចាត់បញ្ជូនមន្ត្រីអង្គភាពច្រកចេញចូលតែមួយចំនួន០៣រូបមកប្រចាំការ ដើម្បីសម្របសម្រួលបំពេញនីតិវិធីទទួលពាក្យស្នើសុំធ្វើបណ្ណព្រំដែនរបស់បងប្អូននៅការិយាល័យច្រកចេញចូលតែមួយក្រុងប៉ោយប៉ែតស្ថិតក្នុងបរិវេណសាលាក្រុងប៉ោយប៉ែត ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិគីឡូ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បងប្អូនប្រជាពលរដ្ឋអាចមកទទួលសេវាធ្វើបណ្ណព្រំដែនជាមួយមន្ត្រីប្រចាំការរបស់អង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នេះតទៅនៅការិយាល័យច្រកចេញចូលតែមួយក្រុងរៀងរាល់ថ្ងៃធ្វើការពីថ្ងៃច័ន្ទ-សុក្រ (ពេលព្រឹកម៉ោង៧.៣០នាទី-១១.៣០នាទី)(ពេលរសៀលម៉ោង១៣.៣០នាទី-១៧.៣០នាទី) ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជា៖
+អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថតចម្លង ឬសេចក្តីចម្លងសំបុត្រកំណើត-បញ្ជាក់កំណើតចំនួន០១ច្បាប់
+សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លងចំនួន០១ច្បាប់
+រូបថតសាមីខ្លួនបច្ចុប្បន្ន4×6 ចំនួន០២សន្លឹក
+រូបថតកូន3×4 ចំនួន០២សន្លឹក(ករណីមានកូនរួមដំណើរជាមួយអាយុ១២ឆ្នាំចុះក្រោម)។
+ត្រូវមកបង្ហាញមុខដោយផ្ទាល់ ដោយត្រូវផ្តិតស្នាមមេដៃលើពាក្យស្នើសុំ និងបណ្ណព្រំដែន
*រយៈពេលផ្តល់សេវា (៥ថ្ងៃយ៉ាងយូរ) និងតម្លៃសេវាធ្វើបណ្ណព្រំដែន ត្រឹមតែ ២០,០០០៛(ពីរម៉ឺនរៀល) ប៉ុណ្ណោះ។ បញ្ជាក់៖ការធ្វើបណ្ណព្រំដែនមិនមានការទាមទារលើសកម្រៃសេវាដែលបានបញ្ជាក់ជូនខាងលើនោះទេ។ករណីមានការទាមទារលើសកម្រៃសេវាសូមផ្តល់ព័ត៌មានមក លោកអភិបាលក្រុងប៉ោយប៉ែត។
ដោយផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ
017 836 529
095 500 003
ថៃអនុញ្ញាតឲ្យ ពលរដ្ឋខ្មែរ ប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ស្នាក់នៅបាន៧ថ្ងៃវិញហើយ facebook sharing buttontwitter sharing buttonemail sharing buttonsharethis sharing buttontelegram sharing button
ភ្នំពពេញ ៖ ប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់ប័ណ្ណព្រំដែន កម្ពុជា-ថៃ (Cambodia-Thailand Border Pass) ខាងភាគីអន្តោរប្រវេសន៍ថៃ បានយល់ព្រមអនុញ្ញាត ឲ្យប្តូរប្រថាប់ត្រា ចូលស្នាក់នៅពី៣ថ្ងៃឲ្យស្នាក់ នៅបានចំនួន៧ថ្ងៃវិញហើយ ។ នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ការអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ជាពិសេសអាជីវករ បានស្នាក់នៅ៧ថ្ងៃវិញ ក្នុងទឹកដីថៃនេះ គឺអនុវត្តចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ តទៅ។ការអនុញ្ញាតនេះ បានធ្វើឡើងក្រោមកិច្ចសម្របសម្រួលរបស់ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ , លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងអាជ្ញាធរមន្ត្រីជំនាញ ពាក់ព័ន្ធជាមួយភាគីថៃជាប់ព្រំដែន ។សូមបញ្ជាក់ថា កាលពីប្រមាណជាមួយសប្តាហ៍មុន មានពលរដ្ឋក៏ដូចជាអាជីវករខ្មែរ បានស្នើមកកាន់លោករដ្ឋមន្រ្តីព័ត៌មានខ្មែរ ឲ្យជួយអន្តរាគមន៍ លើករណីភាគីថៃ តម្រូវឲ្យពួកគាត់ប្រើប្រាស់ ប័ណ្ណស្នាក់នៅ នេះ ពី៧ថ្ងៃ មក៣ថ្ងៃវិញ ដែលជាហេតុធ្វើឲ្យពួកពិបាក ក្នុងការដោះដូរប័ណ្ណ ៕
CEN January 4, 2018 ប័ណ្ណព្រំដែនថ្មី បានដំណើរការនៅការិយាល័យច្រកចេញចូលតែមួយ សាលាខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នៅខេត្តបន្ទាយមានជ័យ ដំណើរការបើកមុខដំបូងៗនៃការធ្វើប័ណ្ណព្រំដែនថ្មីនេះកាលពីថ្ងៃទី២ មករាឆ្នាំ២០១៨មក។ប័ណ្ណព្រំដែន(Border Pass) ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃផ្ទេរសិទ្ធិធ្វើបែបបទពីនគរបាលអន្តោប្រវេសន៍នៃប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា ថៃ មករដ្ឋបាលខេត្ត ស្រុកក្រុងជាប់ព្រំដែននោះ បានដំណើរការនៅសាលាខេត្ត មួយចំនួនជាប់ព្រំដែនកម្ពុជា ការិយាល័យច្រកចេញចូលតែមួយនៃខេត្តមួយចំនួន។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិយាយក្នុងពិធីមួយថា : ប័ណ្ណព្រំដែនកម្ពុជា-ថៃ (BorderPaas) ត្រូវបានចាប់ផ្តើមផ្តល់ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យដែលមានបំណងឆ្លងកាត់ព្រំដែន(កម្ពុជា-ថៃ) ចូលទៅកាន់ខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយនិងខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលនិយាយក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តថា៖ ដើម្បីទទួលបានប័ណ្ណព្រំដែននេះ ពុកម៉ែ មាមីង បងប្អូនត្រូវមកទំនាក់ទំនងជាមួយមន្ត្រីនៅសាលាខេត្តបន្ទាយមានជ័យដែលកំពុងរង់ចាំបំពេញបែបបទជូន ដោយត្រូវនាំមកជាមួយ រួមមាន ៖ ១.អត្តសញ្ញាណប័ណ្ណ (ថតចម្លង) ចំនួន ១ច្បាប់។ ២.សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ចំនួន ១ច្បាប់ ។ ៣.សេចក្តីចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ចំនួន ១ច្បាប ។៤.រូបថត (៤x៦) ចំនួន ២សន្លឹក។ ៥.រូបថតកូន (៤x៦) ចំនួន ២សន្លឹក (ក្នុងម្នាក់) ។ (កូនអាចយកតាមបាន ២នាក់ ដោយត្រូវមានអាយុក្រោម១២ឆ្នាំ។ សំបុត្រព្រំដែននេះអាចឆ្លងចូលទៅកាន់តែក្នុងបរិវេណខេត្តស្រះកែវតែប៉ុណ្ណោះ មិនបាន២ខេត្ត(ស្រះកែវ ប្រាជីនបូរី )ដូចមុននោះឡើយ។ ៦.ត្រូវបង់កម្រៃសេវា ចំនួន ២០ ០០០រៀល(ពីរមឺនរៀល)។
ប័ណ្ណនេះមានសុពលភាព ២ឆ្នាំ ហើយអាចពន្យាបាន២ឆ្នាំទៀត បើប្រើសន្លឹកវាមិនទាន់អស់ក្រោយអស់សុពលភាព២ឆ្នាំនោះ។ចំណែកលោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យដែលនៅប្រចាំការដឹកនាំការងារនេះ និយាយថា : សម្រាប់ពលរដ្ឋនៅក្រៅខេត្ត បើមានបំណងចង់ធ្វើប័ណ្ណនេះ លុះត្រាតែមកស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យឬខេត្តជាប់ព្រំដែនថៃដទៃទៀត ហើយមានសៀវភៅស្នាក់នៅក្នុងមូលដ្ឋាន។ជាលទ្ធផល២ថ្ងៃ ថ្ងៃទី២-៣ មករា មកនេះ ការធ្វើប័ណ្ណព្រំដែននៅខេត្តបន្ទាយមានជ័យធ្វើបានពី១០ទៅ៣០នាក់ប៉ុណ្ណោះ ហើយអ្នកដាក់ពាក្យសុំត្រូវរង់ចាំជាច្រើនថ្ងៃទើបបានប័ណ្ណនេះ ។ ពួកពលរដ្ឋនិងពលករបានត្អូញត្អែរពីការលំបាកក្នុងការបំពេញបែបបទច្រើនពេកនិងចំណាយសោហ៊ុយខ្ពស លើការធ្វើដំណើរនិងរយ:ពេលរង់ចាំ។សូមបញ្ជាក់ថាការសម្រេចផ្ទេរសិទ្ធិធ្វើប័ណ្ណព្រំដែនថ្មីនេះពីនគរបាលអន្តោប្រវេសនន៍នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតឬច្រកដទៃទៀត បន្ទាប់ពីរាជរដ្ឋាភិបាលក្នុងអនុក្រឹត្យលេខ២៧២អនក្រ-បក ស្តីពីប័ណ្ណព្រំដែនកម្ពុជា -ថៃចុះថ្ងៃទី២៨ធ្នូឆ្នាំ២០១៦ និងប្រកាសក្រសួងមហាផ្ទៃក្នុងលិខិតលេខ៤៧៧ប្រក ស្តីពីបែបបទនិងនិតិវិធីនៃការផ្តល់ប័ណ្ណព្រំដែនកម្ពុជា -ថៃចុះថ្ងៃទី៦មិថុនាឆ្នាំ២០១៧ ។
អនុវត្តតាមអនុក្រឹត្យ,តាមប្រកាសខាងលើនេះ តទៅ ការធ្វើប័ណ្ណព្រំដែនរដ្ឋបាលខេត្តនឹងត្រូវផ្ទេរពីធ្វើបែបបទនិងនិតិវិធីនេះដោយនគរបាលអន្តោប្រវេសន៍ប៉ុស្តិទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះមកអោយអាជ្ញាធរខេត្តនិងស្រុកក្រុង។
សូមរំលឹកថា ប័ណ្ណព្រំដែន(Border Pass) ជាបែបបទឆ្លងដែនស្របច្បាប់ស្ថិតលំដាប់ទី២ បន្ទាប់ពីលិខិតឆ្លងដែន(Passport) ។ និងនៅលំដាប់លើ សំបុត្រអនុញាតិអោយឆ្លងកាត់តំបន់ព្រំដែន ( Laise Pass) (តម្លៃ១.០០០រៀល ឬ១០បាទ ដែលអាជ្ញាធរថៃនិងកម្ពុជាអនុញ្ញាតិអោយសម្រាប់តែពលរដ្ឋកម្ពុជាឆ្លងចូលតំបន់ព្រំដែន មានផ្សារជាដើមក្នុងរយ:ពេល១ថ្ងៃគឺទៅព្រឹកវិលល្ងាច៕ ដោយ៖បន្ទាយ
តើច្រកព្រំដែនគោកអន្តរជាតិរបស់ប្រទេសកម្ពុជាមាននៅទីណាខ្លះ?ប្រទេសកម្ពុជា គឺជាប្រទេសដែលមានអាយុកាលដ៏វ័យចំណាស់មួយ ដែលមានទីតាំងស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានទំហំផ្ទៃក្រឡាសរុប 181,035 គីឡូម៉ែតការ៉េ។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺពឹងផ្អែកទៅលើវិស័យកសិកម្ម ឧស្សាហ៍កម្ម និងទេសចរណ៍។ សំរាប់វិស័យទេសចរណ៍ វាបានផ្តល់ចំណូលយ៉ាងច្រើនដល់ប្រទេសមួយនេះក្នុងមួយឆ្នាំៗ ភាគច្រើននៃភ្ញៀវទេសចរ ដែលចូលមកប្រទេសកម្ពុជាគឺធ្វើដំណើរតាមរយៈច្រកព្រំដែនគោកអន្តរជាតិ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ វៀតណាម និងឡាវ។
Mom Yeum ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) មានទីតាំងនៅភូមិគីឡូលេខ១៣ ឃុំសន្តិភាព ស្រុកសំពៅលួន ខេត្តបាត់ដំបង នៅទល់មុខច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌិន ស្ថិតក្នុងភូមិខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ។
ថ្ងៃច័ន្ទ ០៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ ឯកឧត្តម ផុនផុត ភេនផាស (Porn Poth Penpas )អភិបាលខេត្តស្រះកែវ ស្តីពី ការងាររៀបចំពិធីប្រកាសតំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនភ្នំដី ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ ។
នៅថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៨ ពិធីដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី(គីឡូ១៣) ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង លោកអភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ នឹងមានការចូលរួមពីអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ និង ខេត្តបាត់ដំបង ។ ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-ថៃនេះគឺដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្តាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងជួយលើកស្ទួយវិស័យទេសចរណរផងដែរ ។
ស្រុកកំរៀង ច្រកទ្វារអន្តរជាតិដូងបានឡែម Cambodia Thailand border ហង្ស សរ. ស្រុកកំរៀង ឃុំតាសែន ភូមិអូអន្លក់ ច្រកទ្វារតំបន់ព្រំដែនសួនស៊ុំ (អូរអន្លក់) ច្រករបៀងប៉ុស្តិ៍ស្វាយចេក ហៅ( ច័ន្ទគិរី) កំពុងបើកដៃអោយពលករឆ្លងដែនចូលទឹកដីថៃ ដូចហែរកឋិនគ្មានច្បាប់ !
on: December 11, 2020In: មិនមានចំណាត់ក្រុមNo Comments Print Email
ខេត្ដបាត់ដំបង ៖ ពលករខ្មែរ និងក្រុមអាជីវករកំពុងសម្រុកឆ្លងដែនចូលទៅក្នុងទឹកដីថៃយ៉ាងពពាក់ពពូនដូចក្បួនដង្ហែអង្គកឋិនទានខណៈដែលប្រទេសថៃកំពុងរឹតបន្តឹងអំពីជម្ងឺ កូវីដ-១៩ នេះក៏ដោយសារតែមានការបើកដៃដើម្បីទទួលផលពីសំណាក់លោកមេប៉ុស្តិ៍ នៃច្រករបៀងនោះយ៉ាងពិតប្រាកដទើបក្រុមប្រជាពលរដ្ឋហ៊ានដើរឆ្លងខ្សែបន្ទាត់ព្រំដែន ដោយមិនមានការខ្លាចរអា។
យោងតាមប្រភពច្បាស់ការណ៍មួយដែលបានផ្តិតយករូបភាពជាភស្តុតាង នាព្រឹកថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០២០នេះបានឲ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនក្នុងនោះក៏មានពលករ និងអាជីវករបាននាំគ្នាសម្រុកឆ្លងដែនចូលទៅក្នុងទឹកដីថៃតាមច្រករបៀង ប៉ុស្តិ៍ស្វាយចេកហៅ (ច័ន្ទគិរី)ក្រោមការគ្រប់គ្រងរបស់លោកមេប៉ុស្តិ៍ យ៉ង សម្បត្តិ ចំណុះអោយនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ៨១៩រួមនិងកម្លាំងសឹករងស្រុកដែលច្រកនេះស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ប្រភពដដែលបានបន្តថា ការធ្វើដំណើរឆ្លងដែនចូលទៅក្នុងទឹកដីថៃនេះគឺត្រូវបង់ប្រាក់ទៅអោយកម្លាំងដែលឈរជើងនៅតំបន់នោះចាប់ពី១០០ទៅ២០០ បាតជាថ្នូរទៅនឹងការបើកច្រកដើម្បីបានចូលទៅក្នុងទឹកដីថៃទិញទំនិញនានា ឬក៏ទៅស៊ីឈ្នួលធ្វើការងារប្រចាំថ្ងៃនៅទីនោះ។
តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០ នេះដែរលោកមេប៉ុស្តិ៍ យ៉ង សម្បត្តិ បានលើកឡើងថា លោកមិនបានចំហរឬបើកភ្លើងខៀវអោយពលករខ្មែរចេញដោយសេរីនោះទេតាមពិតច្រករបៀងប៉ុស្តិ៍ស្វាយចេក ឬច្រកច័ន្ទគិរី នេះ ត្រូវបានថ្នាក់ដឹកនាំបញ្ជាអោយបើកដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃដោយសាតែច្រកតំបន់ ឬច្រកអន្តរជាតិបានបិទអស់ហើយ។
លោកបានបន្តថានៅក្នុងខណៈពេលដែលច្រកនេះបើកចាំទទួលពលករខ្មែរវិលត្រឡប់មកស្រុកកំណើតនេះក៏មានបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែព្រំដែនបានសុំឆ្លងចូលទៅផ្សារថៃដើម្បីទិញទំនិញផ្សេងៗផងឯខ្លះទៀតក៏សុំឆ្លងចូលទៅធ្វើការងារអោយថៃដើម្បីចិញ្ចឹមជីវភាពគ្រួសារ ដោយចូលព្រឹកចេញមកវិញពេលល្ងាចតែប៉ុណ្ណោះ។
បើទោះបីជាមានការបកស្រាយ និងបំភ្លឺពីសំណាក់លោកមេប៉ុស្តិ៍ក៏ដោយក៏មានមជ្ឈដ្ឋានជាច្រើនបានលើកឡើងថា នេះគឺជាការធូររលុងរបស់កម្លាំងដែលឈរជើងនៅទីនោះស្របពេលដែលបច្ចុប្បន្នមេរោគកូវីដកំពុងផ្ទុះឡើងយ៉ាងធ្ងន់ធ្ងររវាងប្រទសនានាលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសថៃដែរ ដែលបញ្ហានេះចាំបាច់ត្រូវមានការពង្រឹងតាមខ្សែបន្ទាត់ព្រំដែនអោយបានម៉ត់ចត់ ៕
ខាងក្រោមនេះគឺជាឈ្មោះតំបន់ដែលជាច្រកព្រំដែនគោកអន្តរជាតិរបស់ប្រទេសកម្ពុជា ៖
ច្រកព្រំដែនគោកអន្តរជាតិដែលជាប់នឹងប្រទេសថៃ
ច្រកព្រំដែនគោកអន្តរជាតិប៉ោយប៉ែត/ អារញ្ញប្រាថេត នៅក្នុងខេត្តបន្ទាយមានជ័យ
ច្រកព្រំដែនគោកអន្តរជាតិចាំយាម/ ហាត់លេខ នៅក្នុងខេត្តកោះកុង
ច្រកព្រំដែនគោកអន្តរជាតិអូរស្មាច់/ ឆងចម នៅក្នុងខេត្តឧត្តរមានជ័យ
ច្រកព្រំដែនគោកអន្តរជាតិជាំ/ សាង៉ាម នៅក្នុងខេត្តឧត្តរមានជ័យកម្ពុជា
ច្រកព្រំដែនគោកអន្តរជាតិព្រំ/ បានផាកាត នៅក្នុងខេត្តប៉ៃលិន
ច្រកព្រំដែនគោកអន្តរជាតិដូង/ បានលែម នៅក្នុងខេត្តបាត់ដំបង
ច្រកព្រំដែនគោកអន្តរជាតិដែលជាប់នឹងប្រទេសវៀតណាម
ច្រកព្រំដែនគោកអន្តរជាតិបាវិត/ ម៉ុកបៃ នៅក្នុងខេត្តស្វាយរៀង
ច្រកព្រំដែនគោកអន្តរជាតិក្អមសំណរ/ វីងសួង នៅក្នុងខេត្តកណ្តាល
ច្រកព្រំដែនគោកអន្តរជាតិបន្ទាយចក្រី នៅក្នុងខេត្តព្រៃវែង
ច្រកព្រំដែនគោកអន្តរជាតិត្រពាំងស្រែ នៅក្នុងខេត្តក្រចេះ
ច្រកព្រំដែនគោកអន្តរជាតិអូរយ៉ាដាវ/ ឡេថាញ នៅក្នុងខេត្តរតនគិរី
ច្រកព្រំដែនគោកអន្តរជាតិព្រែកចាក/ ហាទៀង នៅក្នុងខេត្តកំពត
ច្រកព្រំដែនគោកអន្តរជាតិត្រពាំងផ្លុង/ សាម៉ាត់ នៅក្នុងខេត្តកំពង់ចាម
ច្រកព្រំដែនគោកអន្តរជាតិភ្នំដិន/ ទិញបៀន នៅក្នុងខេត្តតាកែវ
ច្រកព្រំដែនគោកអន្តរជាតិព្រៃវល្ល័ នៅក្នុងខេត្តស្វាយរៀង
ច្រកព្រំដែនគោកអន្តរជាតិដែលជាប់នឹងប្រទេសឡាវ
ច្រកព្រំដែនគោកអន្តរជាតិត្រពាំងគ្រៀល/ វៀងខាំ នៅក្នុងខេត្តស្ទឹងត្រែង
ផែនទីបោន ខេត្ត បាត់ដំបង និង ប៉ៃលិន
ផែនទីខេត្ត ច័ន្ទបុរី
ផែនទីខេត្ត ច័ន្ទបុរី
ផែនទី តាមបណ្តោយព្រំដែន សួមចុច លើឈ្មោះខេត្ត ដើម្បី មើលផែនទីលំអិត
សង្កាត់បយ៉ាខា សង្កាត់បយ៉ាខា (អង់គ្លេស: Bar Yakha Sangkeat) ដែនរដ្ឋបាលស្ថិតនៅក្នុង ក្រុងប៉ៃលិន ខេត្តប៉ៃលិន មាន ៧ភូមិ÷សង្កាត់បយ៉ាខា
លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរអង់គ្លេស
២៤០១០៤០១ ភូមិអូរច្រារលិច Ou Chra Lech Village
២៤០១០៤០២ ភូមិអូរស្ងួត Ou Snguot Village
២៤០១០៤០៣ ភូមិរោងចក្រ Roungchak Village
២៤០១០៤០៤ ភូមិបរយ៉ាខា Bar Yakha Village
២៤០១០៤០៥ ភូមិបរតាំងស៊ូ Bar Tangsu Village
២៤០១០៤០៦ ភូមិបរហ៊ុយខ្មែរជើង Bar Huy Khmer Cheung Village
២៤០១០៤០៧ ភូមិបរហ៊ុយខ្មែរត្បូង Bar Huy Khmer Tboung Village
RFA Khmer មន្ត្រីជាន់ខ្ពស់ថា រដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីជំនាញ រួមទាំងយោធា#ព្រំដែន ចុះពិនិត្យនៅតំបន់ព្រំដែន ដែលទាហាន#ថៃមកដុតបំផ្លាញស្ពានឈើមួយកន្លែង ក្នុង#ដីខ្មែរ
នាខេត្ត#ប៉ៃលិន ក្រោយពីពលរដ្ឋរស់នៅឯព្រំដែនរាយការណ៍ថា មានទាហានឈុតខ្មៅ ៣០នាក់ បានឆ្លងដែនចូលដីខ្មែរ ដុតកម្ទេចស្ពានឈើមួយ កាលពីសប្ដាហ៍មុន..មន្ត្រីជាន់ខ្ពស់
រដ្ឋាភិបាល នៅមិនទាន់ជឿថា ពិតជាមានទាហានឈុតខ្មៅថៃជាច្រើននាក់ ឆ្លងដែនចូលដីខ្មែរ ដុតកម្ទេចស្ពានឈើមួយកន្លែងនៅខេត្តប៉ៃលិននោះនៅឡើយទេ ដោយសារមិនទាន់ឃើញ
សេចក្ដីរាយការណ៍ពីមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋាន។ ប៉ុន្តែប្រសិនបើរឿងនេះ ជាការពិត រដ្ឋាភិបាលនឹងបញ្ជូនប៉ូលិស និងយោធា ការពារព្រំដែន ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីដោះស្រាយ ជាបន្ទាន់។កាលពីថ្ងៃទី២៣ និង ២៤ ខែមករា ទាហានឈុតខ្មៅថៃមួយក្រុមមានគ្នាជាង ៣០នាក់ បានឆ្លងដែនចូលមកដុតស្ពានឈើឆ្លងអូរមួយកន្លែង នៅចំណុចវាលស្បូវ ក្នុងភូមិបហ៊ុត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន គឺនៅឆ្ងាយពីព្រំដែនប្រហែល ១០០ម៉ែត្រ។ពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-ថៃ អះអាងថា ក្រុមយោធាថៃប្រដាប់ដោយកាំភ្លើងបាននាំគ្នា មកដុតស្ពានចំនួន ២ដង បណ្ដាលឲ្យឆេះក្ដារក្រាលស្ពានទាំងស្រុង បន្សល់ទុកសសរបង្គោលផ្ដេកអមសងខាងស្ពាន ២ដើម។ឆ្លើយតបរឿងនេះអ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា
បកស្រាយថា លោកមិនទាន់ទទួលព័ត៌មាននេះ ពីមេបញ្ជាការភូមិភាគ៣ ប្រចាំទិសជួរមុខប៉ៃលិន-សំឡូត នៅឡើយទេ មកទល់ពេលនេះ។ តែយ៉ាងណាលោកថា ប្រសិនបើពលរដ្ឋ បាន
រាយការណ៍ផ្ទាល់ប្រាប់ទាហាន នៅតំបន់នោះ មន្ត្រីយោធានឹងចុះពិនិត្យភ្លាម ស្របតាមគោលការណ៍រួមរបស់រដ្ឋាភិបាល និងអគ្គបញ្ជាការយោធា៖ «អនុវត្តត្រួតពិនិត្យ ទី២ យើងចរចា
សម្របសម្រួលគ្នាជាមួយ ក្រុមការងារព្រំដែនរបស់ថៃ និងកម្ពុជា បើសិនជាមានរឿង។ យើងមិនអាចធ្វើអីផ្សេងបាន ក្រៅពីជួបពិភាក្សាគ្នា ជាមួយគណៈកម្មការសម្របសម្រួលព្រំដែន»។
Chan Born ប៉ៃលិន ទាហានថៃ ប្រមាណ ៣០ នាក់ ដុតស្ពានឈើនៅ ភូមិ បហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន កាលថ្ងៃ ២៤ មករា ២០២២។ ប្រជាជនរាយការណ៍ថា ស្ពានខ្មែរ នៅចម្ងាយ ១០០ មែត្រពី ខ្សែព្រំែន...បើតាមផែនទី យោធាថៃ ទំនងភ័ន្តច្រឡំផែនទី? ព្រោះតំបន់នោះ មានស្ទឹងប៉ៃលិន ១ ខ្សែ និង មានព្រែកមួយ ខ្សែ ចំណែកខ្សែព្រំដែន ឃើញគេគូស នៅកណ្តាល គឺប្រមាណ ១០០ មែត្រពី ស្ទឹងប៉ៃលិន ទៅខ្សែព្រំដែន
និង ១៧៥ មែត្រពីព្រែក ទៅខ្សែព្រំដែន។ ករណី សៀម ចូលដុត បានន័យថា សៀមចង់យកស្ទឹងបៃលិន /ស្ទឹងកួយ/ស្ទឹងកាច់ ជាខ្សែព្រំដែន?
និង ១៧៥ មែត្រពីព្រែក ទៅខ្សែព្រំដែន។ ករណី សៀម ចូលដុត បានន័យថា សៀមចង់យកស្ទឹងបៃលិន /ស្ទឹងកួយ/ស្ទឹងកាច់ ជាខ្សែព្រំដែន?