ប្រវត្តិសាវតា
ដោយសារមានកិច្ចខិតខំប្រឹងប្រែងពីសម្តេចតេជោហ៊ុន សែន ដែលលោកបានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដោយយកអាយុជីវិត ធ្វើជាដើមទុនក្នុងការបញ្ចប់សង្រ្គាម ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៦ និងទទួលបានជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលធ្វើឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់និន្នាការ ចូលមករួមរស់ក្នុងសង្គមជាតិខ្មែរតែមួយ ស្ថិតក្រោមច្បាប់រដ្ឋធម្មនុញ។ ក្រោយពីតំបន់ប៉ៃលិន ទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តំបន់នេះ ដែលពីមុនជាចំណែកមួយ នៃខេត្តបាត់ដំបង ត្រូវបានត្រូវបានបង្កើតជាក្រុងប៉ៃលិន។ ទន្ទឹមនេះខេត្តប៉ៃលិន ក៏មានតំបន់រម្មណីយដ្ឋាន ទេសចរណ៍វប្បធម៌ប្រត្តិសាស្ត្រភ្នំ យ៉ាត និងរម្មណីយដ្ឋានបែបធម្មជាតិជាច្រើនកន្លែងទៀត ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកំសាន្តជារៀងរាល់ឆ្នាំ។ គិតមកដល់ឆ្នាំ២០១៨ នៃរាជរដ្ឋាភិបានអាណត្តិទី៥ នៃរដ្ឋសភា ខេត្តប៉ៃលិន ទទួលបានសុខសន្តិភាពពេញលេញ មានរយៈពេល២០ និងទទួលបានការអភិវឌ្ឍន៍ដូចបណ្តារាជធានីខេត្តទូទាំងប្រទេស ក្នុងនោះវិស័យអាទិភាពទាំង៤ ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញក្នុងអំឡុងទស្សវត្យឆ្នាំ៨០ ក៏ស្ថិតនៅជាអាទិភាពមកដល់បច្ចុប្បន្ន គឺ «ទឹក ភ្លើង ផ្លូវ មនុស្ស»៕
ស្រុកម៉ាឡៃ ប៉ៃលិន គឺជាទីតាំងដ៏មានសារសំខាន់មួយសម្រាប់សិក្សាពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាទាក់ទងនឹងរបបខ្មែរក្រហម ការតស៊ូក្នុងអំឡុងសង្គ្រាមស៊ីវិល ការចងចាំពីអតីតកាល និងការផ្សះផ្សាក្នុងប្រទេស។ ភ្ជាប់ទៅនឹងការសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅតាមសាលារៀនសម្រាប់សិស្សមធ្យមសិក្សាពីថ្នាក់ទី៩ដល់ថ្នាក់ទី១២ មជ្ឈមណ្ឌលឯកសារកម្ពុជាដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធពាក្យស្លោករំឭការចងចាំ និងអំពើប្រល័យពូជសាសន៍ នៅវិទ្យាល័យម៉ាឡៃ ស្ថិតនៅក្នុងភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣។ កម្មវិធីតម្លើងពាក្យស្លោកនេះ គឺជាសកម្មភាពមួយនៅក្នុងគម្រោងស្តីពីការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានគោលបំណងផ្សារភ្ជាប់ជាមួយនឹងការបង្រៀនប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍កម្ពុជា និងការយល់ដឹងរបស់ប្រជាជននៅមូលដ្ឋានពីអំពើឃោរឃៅរបស់របបខ្មែរក្រហម ចន្លោះខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩។ ពាក្យស្លោកនេះបង្កប់នូវអត្ថន័យចំនួនពីរដែលរំឭកឡើងវិញនូវអំពើឃោរឃៅក្នុងអំឡុងរបបខ្មែរក្រហម និងសារសំខាន់នៃការចងចាំ ការអប់រំ និងសន្តិភាព។ អត្ថន័យនៃពាក្យស្លោកទាំងពីរនេះគឺ «និយាយពីការរស់នៅក្នុងសម័យខ្មែរក្រហម គឺនិយាយពីការផ្សះផ្សា អប់រំកូនចៅឱ្យអត់ឱន អធ្យាស្រ័យគ្នា» និង «រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ គឺរៀនពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍»។
ពាក្យស្លោកដែលដាក់តាំងនៅក្នុងវិទ្យាល័យម៉ាឡៃនេះ ត្រូវបានចារឹកលើផ្ទាំងអ៊ីណុកពណ៌ស ហើយត្រូវដាក់បង្ហាញនៅទីតាំងដែលសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូអាចមើលឃើញ គ្រាន់តែឈានជើងចូលក្នុងបរិវេណសាលាភ្លាម។ គោលបំណងនៃអត្ថន័យនៃពាក្យស្លោកនេះ មិនគ្រាន់តែជួយក្រើនរឭកនោះទេ ប៉ុន្តែថែមទាំងបំផុសគំនិតឱ្យមានការត្រិះរិះពិចារណា។ ការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនឹងជួយក្រើនរម្លឹកពីអតីតកាល និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ការផ្សះផ្សាជាតិ ការអត់ឱន និងការអធ្យាស្រ័យគ្នា។ ម៉ាឡៃ ជាស្រុកមួយក្នុងចំណោមស្រុកទាំងប្រាំបួនរបស់ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទិសពាយ័ព្យប្រទេសកម្ពុជា។ ម៉ាឡៃមានចម្ងាយ៤១៧គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥។ ប្រវត្តិនៃការដាក់ឈ្មោះ «ម៉ាឡៃ» ត្រូវយកតាមឈ្មោះភ្នំម៉ាឡៃ នៅតំបន់នេះផ្ទាល់តែម្តង។ កាលពីដើមឡើយ ម៉ាឡៃជាតំបន់គ្របដណ្តប់ដោយព្រៃឈើយ៉ាងក្រាស់ក្រែលដែលលាតសន្ធឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់ពីតំបន់ម៉ាឡៃរហូតទៅដល់ខេត្តប៉ៃលិន។ ក្រោយការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ កម្មាភិបាលខ្មែរក្រហមជាច្រើនរួមមានកម្មាភិបាល និងយោធាបានរត់គេចមកជ្រកកោននៅតំបន់នានាតាមបណ្តោយព្រំដែនកម្ពុជា-ថៃពីការវាយប្រហាររបស់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ស្ថិតក្រោមការជួយជ្រោមជ្រែងពីកងទ័ពវៀតណាម ដែលក្នុងនោះក៏មានតំបន់ម៉ាឡៃផងដែរ។ ភាគច្រើននៃអតីតខ្មែរក្រហមដែលបានរត់ភៀសខ្លួនមកដល់តំបន់ម៉ាឡៃ ជាអតីតកម្មាភិបាលដែលធ្លាប់បម្រើការងារនៅក្នុងក្រសួងការ បរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងចំណោមតំបន់តស៊ូ សំខាន់ៗរបស់ចលនាខ្មែរក្រហម ម៉ាឡៃ ធ្លាប់ជាតំបន់តស៊ូដ៏រឹងមាំ ហើយក៏ជាសមរភូមិក្តៅរវាងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលកម្ពុជាអស់រយៈពេល១៧ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៦។ ជាមួយនឹងតំបន់តស៊ូប៉ៃលិន កំរៀង សំពៅលូន ភ្នំព្រឹក និងម៉ាឡៃ អាចសន្និដ្ឋានបានថា តំបន់តស៊ូខ្មែរក្រហមដែលលាតសន្ធឹងចាប់ពីតំបន់ម៉ាឡៃដល់តំបន់ប៉ៃលិន ជាតំបន់ខ្សែក្រវាត់ការពារដ៏រឹងមាំ។ តំបន់ខ្សែក្រវាត់ការពាររបស់ទ័ពខ្មែរក្រហម មានបួនកងពល ដែលឈរជើងការពារ។ កងពលខ្មែរក្រហមទាំងបួននោះ រួមមានកងពល៤៥០ ឈរជើងនៅតំបន់ម៉ាឡៃ កងពល៣២០ ឈរជើងនៅតំបន់សំពៅលូន កំរៀង និងភ្នំព្រឹក កងពល៥១៩ ឈរជើងនៅតំបន់ភ្នំឆ័ត្រ និងកងពល ៤១៥ ឈរជើងនៅតំបន់ប៉ៃលិន។ ម៉ាឡៃ បានក្លាយទៅជាមូលដ្ឋានទីបញ្ជាការសមរភូមិ កងពល៤៥០ របស់កងទ័ពខ្មែរក្រហម ចាប់ពីទសវត្សរ៍៨០ ដល់ពាក់កណ្តាលទសវត្សរ៍៩០។ តំបន់ម៉ាឡៃ និងតំបន់ប៉ៃលិន ស្ថិតក្រោមការគ្រប់គ្រងរបស់ អៀង សារី នៅអំឡុងសង្គ្រាមស៊ីវិល ម៉ាឡៃ អាចចាត់ទុកថាជារដ្ឋធានីមួយរបស់ខ្មែរក្រហម។ ការលើកឡើងបែបនេះព្រោះថា ទោះជារបបកម្ពុជាប្រជាធិបតេយ្យដួលរលំក៏ដោយក៏អាសនៈរបស់ខ្មែរក្រហមនៅតែមាននៅអង្គការសហប្រជាជាតិដោយស្របច្បាប់ដដែល។ ស្ថិតក្រោមរបបអន្តរកាលរបស់ប្រទេសកម្ពុជា បណ្តាប្រទេសដែលប្រកាន់ខ្ជាប់នូវរបបសេរីមិនត្រឹមតែមិនគាំទ្ររដ្ឋាភិបាលថ្មីនេះទេ ថែមទាំងដាក់ទណ្ឌកម្មហ៊ុមព័ទ្ធសេដ្ឋកិច្ចទៀតផង ដោយយកលេសថា រដ្ឋាភិបាលដែលគាំទ្រដោយវៀតណាមជារដ្ឋាភិបាលមិនស្របច្បាប់។ ដូចនេះ ម៉ាឡៃត្រូវយកធ្វើជាកន្លែងថ្វាយសារតាំងដល់ថ្នាក់ដឹកនាំខ្មែរក្រហមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតរបស់បណ្តាប្រទេសមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំខ្មែរក្រហម។
តាមការសាកសួរអតីតកម្មាភិបាលខ្មែរក្រហមនៅតំបន់ម៉ាឡៃបានឱ្យដឹងថា ការរត់ភៀសខ្លួនមកដល់តំបន់ម៉ាឡៃដំបូង អតីតខ្មែរក្រហមជាច្រើននៅតំបន់នេះផ្ទាល់មានការលំបាកវេទនាជាខ្លាំងសម្រាប់ជីវភាពរស់នៅរបស់ខ្លួន។ បញ្ហាប្រឈមសំខាន់ៗ ទាំងនោះមានដូចជា កង្វះស្បៀងអាហារ ជំងឺ និងជម្រក។ នៅដំណាក់កាលដំបូង អតីតខ្មែរក្រហមជាច្រើនរួមទាំងកម្មាភិបាល និងយោធាបានបាត់បង់អាយុជីវិតតាមផ្លូវធ្វើដំណើរដោយសារការមិនមានអាហារគ្រប់គ្រាន់បរិភោគ និងជំងឺគ្រុនចាញ់។ នៅពេលមិនមានអ្វីបរិភោគ អតីតខ្មែរក្រហមទាំងនោះត្រូវជីកមើមក្តួចយកមកហូប ឬលួចចូលភូមិប្រជាជន ដើម្បីសុំអាហារហូបជាដើម។ ជាងនេះទៅទៀត ស្ថានភាពរស់នៅក្នុងព្រៃពិតជាមានការលំបាកខ្លាំងណាស់ ជាពិសេសនៅរដូវវស្សា ពីព្រោះមិនមានអ្វីធ្វើជាជម្រក ក្រៅពីយកស្លឹកឈើ និងតង់កៅស៊ូបន្តិចបន្តួចមកបាំងទឹកភ្លៀងទេ។
ទាក់ទងទៅនឹងការបង្កើតកម្លាំងតស៊ូរបស់ខ្មែរក្រហមនៅតំបន់ម៉ាឡៃ ខ្មែរក្រហមបានធ្វើការទាក់ទងគ្នាជាសម្ងាត់ជាមួយបណ្តាញរបស់ខ្លួន ដែលបានសម្ងំលាក់ខ្លួនក្នុងព្រៃនៅតាមតំបន់ផ្សេងៗ មកបង្កើតជាកម្លាំងតស៊ូប្រឆាំងនឹងកងទ័ពវៀតណាម។ កែ ខន អតីតយោធាខ្មែរក្រហមរបស់កងពល៤៥០ បានរៀបរាប់ថា នៅដើមឆ្នាំ១៩៧៩ ភ្លាមៗបន្ទាប់ពីរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពវៀតណាម ខន បានដឹកនាំទាហានប្រមាណជាង១០០នាក់ ពីខេត្តបាត់ដំបងមកសម្ងំលាក់ខ្លួនក្នុងព្រៃក្នុងខេត្តបន្ទាយមានជ័យ។ រយៈពេលប្រាំមួយខែក្រោយមក ខន បានទទួលបញ្ជាពីអតីតប្រធានតំបន់៣ តាមរយៈវិទ្យុទាក់ទងឱ្យដឹកនាំកម្លាំងទៅចូលរួមជាមួយកម្លាំងផ្សេងទៀតនៅតំបន់ម៉ាឡៃ។ ខន បានបន្តថា សម្រាប់ការដឹកនាំរបស់កងពល៤៥០ សុខ ភាព ជាប្រធាន ហើយកងពលនេះត្រូវបែងចែកចេញជាបីវរសេនាធំមានដូចជា ៖ វរសេនាធំ ១០៧, ១០៨ និង១០៩។
ជាក្បួនយុទ្ធសាស្ត្រ ខ្មែរក្រហមបានធ្វើការកេណ្ឌប្រជាជន និងអតីតកម្មាភិបាលដែលរត់ភៀសខ្លួនមកជាមួយចូលរួមធ្វើជាកងទ័ព ក្នុងគោលបំណងពង្រីកកម្លាំងរបស់ខ្លួនឡើងវិញ។ មួយវិញទៀត ខ្មែរក្រហមមិនមានមូលដ្ឋានយោធាច្បាស់លាស់នោះទេ។ ជាទូទៅ យោធាខ្មែរក្រហមចល័តគ្រប់ទីកន្លែងនៅតាមព្រៃភ្នំ ប្រើយុទ្ធសាស្ត្រសង្គ្រាមឈ្លប វាយឆ្មក់ម្តងម្កាលមកលើកងទ័ពវៀតណាម។ វិធីនេះគឺជាយុទ្ធសាស្ត្រមួយដែលខ្មែរក្រហមបានប្រើ។ មេដឹកនាំជាន់ខ្ពស់ជាច្រើនរបស់ខ្មែរក្រហមយល់ថា ការចល័តកងទ័ពគ្រប់ទីកន្លែង និងការវាយឆ្មក់ជាលក្ខណៈជាទ្រង់ទ្រាយតូចនៅតាមតំបន់នានាជាស្ថានភាពល្អសម្រាប់ខ្លួន ពីព្រោះធ្វើឱ្យសត្រូវមិនដឹងពីមូលដ្ឋានពិតប្រាកដ និងកម្លាំងយោធារបស់ខ្លួន។ បើរំលឹកពីប្រវត្តិចាស់មកវិញបន្តិច ផ្ទុយពីការស្អប់ និងការប្រឆាំងវត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជានៅមុនឆ្នាំ១៩៧៣ ទំនាក់ទំនងរវាងខ្មែរក្រហម និងវៀតណាមអាច និយាយបានថា ជាទំនាក់ទំនងល្អូកល្អិនចាក់ទឹកមិនលិច រហូតដល់មានការផ្លាស់ប្តូរគណៈប្រតិភូធ្វើទស្សនកិច្ចទៅវិញទៅមក។ លើសពីនេះ ខ្មែរក្រហមក៏ធ្លាប់បានទទួលជំនួយផ្នែកយោធាជាច្រើនសន្ធឹកសន្ធាប់ពីវៀតណាមទាំងសម្ភារ សព្វាវុធ និងជំនាញការបណ្តុះបណ្តាលយោធា។ ចំណុចទាំងនេះបញ្ជាក់ឱ្យឃើញថា វៀតណាមជាគ្រូរបស់ខ្មែរក្រហមក្នុងការបង្ហាត់បង្រៀនពីក្បូនយុទ្ធសាស្ត្រយោធាសម្រាប់ការប្រយុទ្ធ។ នេះមិនមែនជារឿងចៃដន្យនោះទេ ក្រោយរដ្ឋប្រហារនៅឆ្នាំ១៩៧០ នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បានក្លាយជាតំបន់រំដោះរបស់ខ្មែរក្រហម ហើយរហូតឈានដល់ការផ្តួលរំលំរបប លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ភាពអំនួត និងគំនិតជាតិ និយមជ្រុលហួសហេតុរបស់ខ្មែរក្រហមបានធ្វើឱ្យសិស្សម្នាក់នេះ ឱ្យលែងស្គាល់គ្រូ។ ជាលទ្ធផល កូនសិស្សដែលមានភាពមានៈរឹងរូសដូចខ្មែរក្រហម បានទទួលមេរៀនយ៉ាងចាស់ដៃពីវៀតណាម។
ចេញពីការប្រឆាំងរបស់យោធាខ្មែរក្រហមចាប់ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៥ កងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជាបានធ្វើការបោសសម្អាតតំបន់តស៊ូរបស់ខ្មែរក្រហមនៅតាមបណ្តាព្រំដែនកម្ពុជា-ថៃ។ យុទ្ធនាការធ្វើការបោសសម្អាតបែបនេះ ត្រូវបានខ្មែរក្រហមឱ្យឈ្មោះថា «រុកសម្បុកអង្ក្រង»។ ង៉ែត ងួន អតីតយោធាខ្មែរក្រហមបានពន្យល់ថា ការចាត់វិធានការរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ចំពោះការបោសសម្អាតតំបន់ខ្មែរក្រហម ហាក់បីដូចជារុកសម្បុកអង្ក្រងឱ្យបែក ដូចនេះអង្ក្រងមិនមកខាំវិញទេ។ តបទៅនឹងពាក្យថា «រុកសម្បុកអង្ក្រង» ភាគីខាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាបានថ្លែងថា នេះមិនមែនជាការរុកសម្បុកអង្ក្រងឱ្យបែកនោះទេ ប៉ុន្តែ វាជាយុទ្ធនាការ «ការចងមុងទះមូស»។ ស្របពេលជាមួយគ្នារដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាបានអនុវត្តផែនការ ក-៥ ក្នុងការកេណ្ឌយុវជនពេញកម្លាំងឱ្យទៅកាប់ឆ្ការព្រៃ ដើម្បីងាយស្រួលវាយបំបែកកម្លាំងខ្មែរក្រហមទាំងនោះ។ បន្ថែមលើនេះ កងទ័ពវៀតណាមដើរតួនាទីជាអ្នកបង្កប់គ្រាប់មីន និងជាកម្លាំងវាយសង្គ្រប់ទៅលើកងទ័ពខ្មែរក្រហម។
ចំពោះការដួលរលំមូលដ្ឋានកងទ័ពរបស់ខ្មែរក្រហមនៅឆ្នាំ១៩៨៥ មានមូលហេតុចម្បងៗចំនួនពីរ។ មូលហេតុទី១ ៖ ក្នុងការបង្កើតជាតំបន់តស៊ូនានានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កងទ័ពខ្មែរក្រហមប្រើប្រាស់សម្ភារ សព្វាវុធធ្ងន់តូចចាស់ៗ។ មូលហេតុទី២ ៖ បន្ទាប់ពីឆ្នាំ១៩៧៩ កម្លាំងរបស់ខ្មែរក្រហមមានការថមថយយ៉ាងច្រើន និងការខ្វះខាតស្បៀងអាហារសម្រាប់ធ្វើសឹក ដូច្នេះចំណុចទាំងនេះ ក៏ជាបញ្ហាប្រឈមរបស់ខ្មែរក្រហមដែលនាំឱ្យទទួលបរាជ័យ។ ប្រជាជនស៊ីវិល និងយោធាខ្មែរក្រហមនៅតំបន់ម៉ាឡៃ បាននាំគ្នារត់ទៅជ្រកកោននៅជំរំជនភៀសខ្លួន ក្នុងខេត្តអារញ្ញយ៉ាប្រាថេតប្រទេសថៃ។ នាគ្រានោះ ប្រជាជនស៊ីវិលបានរត់ភៀសខ្លួនទៅកាន់ជំរំសាយអេច ឬជំរំភ្នំតាង៉ុក រីឯយោធាខ្មែរក្រហម បានរត់ភៀសខ្លួនទៅកាន់ជំរំជុំថង ឬ ថ-៨៥។
នៅដំណាក់កាលនោះ អតីតខ្មែរក្រហមទាំងប្រជាជនស៊ីវិល និងយោធារស់នៅលក្ខណៈជាជនភៀសខ្លួននៅក្នុងប្រទេសថៃ និងទទួលបានជំនួយផ្នែកមនុស្សធម៌នានាពីបណ្តាលប្រទេសសហគមន៍អន្តរជាតិ។ ទន្ទឹមនឹងការកើនឡើងនូវជនភៀសខ្លួនខ្មែរជារៀងរាល់ថ្ងៃ នេះពិតជាបន្ទុកដ៏ធ្ងន់សម្រាប់រដ្ឋាភិបាលថៃដែលត្រូវធ្វើការដោះស្រាយនឹងបញ្ហាទាំងនេះ។ នៅក្នុងអត្ថបទសារព័ត៌មាន មួយចុះផ្សាយថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៧៩ ដែលមានចំណងជើងថា «Thai Play Unwilling Hosts to Refugees» មានអត្ថន័យជាខេមរភាសាថា «ថៃមានសន្តានចិត្តស្ទាក់ស្ទើរក្នុងការទទួលស្វាគមន៍ជនភៀសខ្លួន» លោក ជូល ព្រីងឃ្លី (Joel Brinkley) បានសរសេររិះគន់យ៉ាងចាស់ដៃពីទង្វើអមនុស្សធម៌មួយចំនួនរបស់រដ្ឋាភិបាលថៃ មកលើជនភៀសខ្លួនខ្មែរក្នុងខេត្តអារញ្ញយ៉ាប្រាថេត។ ជូល ព្រីងឃ្លី បានសរសេរថា មានមន្ត្រីថៃជាច្រើនបានបដិសេធដោយមិនទទួលជនភៀសខ្លួនខ្មែរបន្ថែមដោយមន្ត្រីទាំងនោះនិយាយថា ប្រទេសក្រីក្ររបស់ខ្លួនក៏មានមាត់ប្រជាជនរបស់ខ្លួនជាច្រើនដែលត្រូវផ្គត់ផ្គង់ដែរ។ ជូល ព្រីងឃ្លី បានបន្តទៀតថា ថ្ងៃមួយមានសេចក្តីសម្រេចពីទីក្រុងបាងកកថា រាល់ជនភៀសខ្លួនទាំងអស់ត្រូវតែត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ ដូច្នេះទាហានថៃបានចុះស្រាវជ្រាវនៅក្នុងជំរុំជនភៀសខ្លួន ហើយចាប់បញ្ជូនជនភៀសខ្លួនខ្មែរណាដែលមិនមានឯកសារត្រឹមត្រូវ។ ភ្លាមនោះក៏បានរកឃើញថាមានជនភៀសខ្លួនទាំងបុរស ស្ត្រី និងកុមារ ដែលមិនមានឯកសារត្រឹមត្រូវប្រហែល៨៥០នាក់ ត្រូវទាហានថៃធ្វើការចាប់បញ្ជូនមកប្រទេសកម្ពុជា។ ទាំងនេះមិនខុសពីសុភាសិត បុរាណខ្មែរពោលថា «ចុះទឹកជួបក្រពើ ឡើងលើជួបខ្លា» នោះទេ។
អស់រយៈពេលជាច្រើនខែ រដ្ឋាភិបាលថៃខ្លួនឯងប្រឈមនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ ពីព្រោះតាមបណ្តាប្រទេសអន្តរជាតិធ្វើការដាក់សម្ពាធទៅលើប្រទេសថៃឱ្យផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសខ្លួនខ្មែរ។ ស្របពេលនោះ ប្រជាពលរដ្ឋថៃយ៉ាងច្រើនមានការត្អូញត្អែរថា ជនភៀសខ្លួនទាំងនោះគួរតែហាមឃាត់មិនឱ្យចូលក្នុងប្រទេសថៃ។ ដោយរងនូវសម្ពាធពីបណ្តាប្រទេសអន្តរជាតិទើបនៅដើមខែតុលា ឆ្នាំ១៩៧៩ នាយករដ្ឋមន្ត្រីថៃ លោក គ្រាំងសាក់ ជុំម៉ាណន បានសម្រេចចិត្តដាក់ប្រទេសរបស់ខ្លួនជាជម្រកដល់ជនភៀសខ្លួនខ្មែរជាផ្លូវការ។ នៅឆ្នាំ១៩៨៥ បន្ទាប់ពីកងទ័ពវៀតណាមបានបោសសម្អាតតំបន់តស៊ូខ្មែរក្រហមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កម្លាំងតស៊ូរបស់ខ្មែរក្រហមទាំងនោះបានរត់មកតាំងមូលដ្ឋានរបស់ខ្លួនក្នុងប្រទេសថៃ។ មានពេលខ្លះមេដឹកនាំខ្មែរក្រហមមិនមែនជាតួអង្គកម្សត់ដែលត្រូវសម្តែងឈុតសោកសៅរហូតដូចក្នុងរឿងល្ខោនខ្មែរ «ព្រះធិនវង្ស» នោះ ទេ។ ខុសពីការគិតចេញពីសាច់រឿងនេះ មេដឹកនាំខ្មែរក្រហមជាមនុស្សឆ្លាត ព្រោះខ្លួនចេះស្គាល់កាលៈទេសៈ និងពេលវេលាច្បាស់លាស់។ ដោយមិនបង្អង់យូរ មេដឹកនាំខ្មែរក្រហមក៏គៀងគរជំនួយផ្សេងៗពីបរទេស ដើម្បីយកមកផ្គត់ផ្គង់ និងពង្រីកកម្លាំងយោធា។ នៅចុងឆ្នាំ១៩៨៩ ខ្មែរក្រហមបានដណ្តើមកាន់កាប់តំបន់ម៉ាឡៃពីរដ្ឋាភិបាលកម្ពុជា ស្របពេលដែលកងទ័ពវៀតណាមដកទ័ពចេញពីប្រទេសកម្ពុជា។
ការវិលត្រឡប់ចូលមកវិញរបស់ប្រជាជនស៊ីវិល និងយោធាខ្មែរក្រហម ត្រូវជួបប្រទះនឹងផលលំបាកមួយទៀតគឺគ្រាប់មីនដែលបង្កប់ដោយកងទ័ពរដ្ឋាភិបាលកម្ពុជានិងវៀតណាម។ គ្រាប់មីនទាំងនោះបានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពរស់នៅរបស់អតីតខ្មែរក្រហមនៅតំបន់ម៉ាឡៃ ដោយខ្លះត្រូវពិការដៃ ជើង ភ្នែក និងបាត់បង់ជីវិតដោយសារតែជាន់មីន។ ជាក់ស្តែង ហឿន អតីតប្រធានវរសេនាធំ១០៨ កងពល៤៥០ របស់ខ្មែរក្រហម បានឱ្យដឹងថា ដោយសារតែគ្រាប់មីនត្រូវបង្កប់ស្ទើរតែពាសពេញស្រុកម៉ាឡៃ ពីសំណាក់យោធាខ្មែរក្រហមផង និងទ័ពរដ្ឋាភិបាលផង ធ្វើឱ្យប្រជាជនដែលវិលត្រឡប់មកវិញត្រូវស្លាប់របួស និងធ្លាក់ខ្លួនពិការច្រើនដោយសារជាន់មីន។ ហឿន ប៉ាន់ប្រមាណថា ចំនួនជនពិការមានប្រហែល១៥ភាគរយនៃចំនួនប្រជាជននៅស្រុកម៉ាឡៃ។ ដូចគ្នានឹងលោក ឃុន អ៊ឹម អតីតទាហានខ្មែរក្រហមរបស់វរសេនាធំ១០៨ បាននិយាយថា គាត់បានដើរជាន់មីននៅក្នុងឆ្នាំ១៩៨៥ នៅពេលគាត់ចល័តជាមួយកម្លាំងរបស់វរសេនាធំរបស់គាត់ធ្វើឱ្យគាត់បាត់បង់ជើងខាងស្តាំ។ នៅឆ្នាំ១៩៩០ បន្ទាប់ពីវិលត្រឡប់ពីជំរំ ជនភៀសខ្លួនវិញ អ៊ឹម បានបាត់បង់ជើងឆ្វេងរបស់គាត់ទៀតនៅពេលដែលគាត់ទៅដងទឹកប្រឡាយ បច្ចុប្បន្នជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយខ្វះការប្រុងប្រយ័ត្ន។
បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិខ្មែរក្រហមត្រូវផ្តាច់ជំនួយនានាពីបរទេស។ នៅកាលៈទេសៈពិបាកបែបនេះ ក្រៅពីជំនួយដែលនៅសេសសល់បន្តិចបន្តួចខ្មែរក្រហមចាប់ផ្តើមធ្វើអាជីវកម្មទាញយកផលប្រយោជន៍ពីធនធានធម្មជាតិផ្សេងៗ ដូចជាការកាប់ព្រៃឈើ រ៉ែត្បូង និងវត្ថុបុរាណជាដើម។ ហេតុដូច្នេះទើបយើងឃើញថា ក្រោយពីសមាហរណកម្មឆ្នាំ១៩៩៦ ម៉ាឡៃក្លាយជាតំបន់វាល និងមិនសម្បូរព្រៃឈើដូចមុនឡើយ។ ដូចពាក្យសុភាសិតខ្មែរពីបុរាណពោលថា «ហត់កាយ កុំឱ្យតែហត់ចិត្ត» ស្តែងចេញឱ្យឃើញពីភាពនឿយណាយរបស់អតីតកម្មាភិបាលគ្រប់រូបសូម្បីតែមេដឹកនាំក៏ដូច្នេះដែរ ដោយមិនចង់ធ្វើសង្គ្រាមតទៅទៀតទេ។ យើងអាចសន្និដ្ឋានដោយខ្លីបានថា មេដឹកនាំខ្មែរក្រហមរង់ចាំតែការបើកភ្លើងខៀវពីភាគីរដ្ឋាភិបាលកម្ពុជា ខ្លួននឹងចុះចូលតែម្តង។ នាក់ វង់ អតីតយោធាខ្មែរក្រហមរបស់កងពល៥១៩ បានដកស្រង់ពាក្យសម្តីរបស់ អៀង សារី ដោយនិយាយថា អៀង សារី មានអារម្មណ៍នឿយណាយជាខ្លាំងក្នុងការរត់គេចពីការតាមវាយប្រហាររបស់កងទ័ពរដ្ឋាភិបាលកម្ពុជាម្តងៗ។ ក្រោយមក អៀង សារី ដឹងថាភាគីរដ្ឋាភិបាលកម្ពុជាបានប្រកាសពីគោលនយោបាយឈ្នះៗ ដោយធ្វើការបង្រួបបង្រួមជាតិដើម្បីបញ្ចប់ជម្លោះនិងការផ្សះផ្សាជាតិ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានសន្យានឹងរក្សាទុកនូវតួនាទី និងតំណែងរបស់មេដឹកនាំខ្មែរក្រហមណាដែលចុះចូល។ វង់ បានបន្ថែមថា អៀង សារី បានចាត់ឱ្យ អ៊ី ឈាង បច្ចុប្បន្នជាអភិបាលខេត្តប៉ៃលិន និង សុខ ភាព បច្ចុប្បន្នជាមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទប្រចាំនៅតំបន់ប៉ោយប៉ែតជាអ្នកចរចាជាមួយរាជរដ្ឋាភិបាលកម្ពុជា។ នៅឆ្នាំ១៩៩៦ បន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញជាមួយរាជរដ្ឋាភិបាលកម្ពុជា អៀង សារី បានដឹកនាំកម្លាំងក្រោមឱវាទ និងប្រជាជនស៊ីវិលនៅតំបន់ម៉ាឡៃនិងតំបន់ប៉ៃលិនធ្វើសមាហរណកម្មដ៏ធំមួយដើម្បីចូលរួមរស់ជាមួយរាជរដ្ឋាភិបាលកម្ពុជាវិញ។
ព្រំដែនជាមួយថៃ មាន ខេត្ត
• ព្រះវិហារ Preah Vihear (មួយកមណាត់ជាប់ថៃ) 146 Km
• ឧត្តរមានជ័យ Oddor Meanchey 230 Km
• បៃលិន Pailin 53 Km
• ពោធិសាត់ Pursat 50 Km
• កោះកុង Koh Kong 53 Km ប្រវែង ៥៣ គម
• សរុបរួម ៨៥១ គម នេះតាមការវាស់ស្មានៗជាក់ស្តែង ចំណែកភាគីកម្ពុជា ថាមានប្រវែង ៨០៤ គម ឯខាងភាគីថៃ ថាមាន៧៩៨ គម រីឯ បរទេសផ្សេងគេថា មាន ៨១៧ គម
Wikipedia ប៉ៃលិន ជាខេត្តមួយឋិតនៅជ្រុងខាងជើងនៃជួរភ្នំក្រវាញ ត្រូវជាភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ។ ខេត្តនេះព័ទ្ធជុំវិញដោយខេត្តបាត់ដំបង និង ត្រូវបានផ្ដាច់ចេញពីខេត្តបាត់ដំបង ឱ្យក្លាយជាតំបន់រដ្ឋបាលដាច់ដោយឡែក បន្ទាប់ពីការចុះចូលរបស់ក្រុមលោកអៀង សារី នៅឆ្នាំ ១៩៩៦។ ប៉ៃលិនត្រូវបានពិភពលោកស្គាល់ថា ជាជម្រកចុងក្រោយនៃពួកខ្មែរក្រហម ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ បន្ទាប់ពីបានចាញ់សង្គ្រាម នៅឆ្នាំ ១៩៧៩ និង ដើរតួជា រដ្ឋធានីនៃ រដ្ឋាភិបាលបណ្ដោះអាសន្ននៃការរួបរួមជាតិ និង សង្គ្រោះជាតិកម្ពុជា ។
នៅថ្ងៃទី ២២ ធ្នូ ២០០៨ ព្រះបាទនរោត្តម សីហមុនី បានចុះព្រះហស្ថលេខា លើរាជក្រឹត្យមួយ ដើម្បីផ្លាស់ប្ដូរ ក្រុងកែប ក្រុងប៉ៃលិន និង ក្រុងព្រះសីហនុ ឱ្យទៅជាខេត្ត ព្រមទាំងកែតម្រូវព្រំប្រទល់ខេត្តផ្សេងៗទៀតផងដែរ។[២] ប្រជាជននៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើន ប្រភេទដូចជា ពោត ដំឡូង ។ដំណាំដែលទទួលផលល្អ ជាងគេ ហើយនាំចេញច្រើនគឺ ពោត។ ទន្ទឹមនឹងដំណាំទាំងនេះ មានដាំផ្លែឈើហូបផ្លែ មាន ដូចជា ស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេស គឺ ក្ងែន ជាផ្លែឈើមួយប្រភេទ ដែលដុះនៅតែតំបន់ ប៉ៃលិន ហើយក៏មានការដាំបន្តហើយនៅតាមបណ្ដា ខេត្តនានា។ ក្ងែន មិនខុសពី មៀនទេ ប៉ុន្តែវាមិនផ្អែមដូចមៀនទេ ហើយវាមានសាច់ច្រើនជាងមៀន។ ការរស់នៅរបស់ប្រជាជនគឺ ពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយបើមានកម្មវិធី បុណ្យទានផ្សេងៗ គេជួយគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់។
មានរឿងនិទានតៗគ្នាថា នៅឆ្នាំ១៨៤៦ មានព្រានប្រម៉ាញ់ជនជាតិកូឡា និងខ្មែរសុរិន្ទមួយក្រុមបានមកស្នាក់នៅក្នុងស្រុកទ័ពជ័យ ខេត្តច័ន្ទប៊ុន (បច្ចុប្បន្នថៃហៅថាតាប់សៃ ខេត្តច័ន្ទបូរី)។ ក្រុមបរបាញ់បានតាមបរបាញ់សត្វរហូតមកដល់ទឹកដីព្រៃភ្នំដងអូរក៏ប្រទះឃើញសត្វភេកំពុងលេងទឹក ក៏នាំគ្នាចុះទៅងូតទឹក ពេលនោះក៏រើសបានត្បូងថ្មរក្សាទុក។ ព័ត៌មាននេះក៏បានលេចលឺសុះសាយដល់ជនជាតិកូឡា ឡាវ និងខ្មែរសុរិន្ទប្រមាណ ២៥ គ្រួសារ បានមកតាំងលំនៅដ្ឋានប្រកបរបរបាញ់សត្វ និងដើររើសត្បូងលក់ក្នុងតំបន់ "ភេលេង" នេះ។ លុះដល់ឆ្នាំ១៩០៩ ជនជាតិបារំាងសែស (សម័យអាណានិគមនិយម) បានរកឃើញតំបន់នេះ និងបានរៀបចំជាតំបន់រដ្ឋបាលដោយឲ្យឈ្មោះថា ស្រុករតនៈមណ្ឌល បប៉ៃលិន។ ពា្យថា “បប៉ៃលិន” ផ្សំដោយពាក្យថា “ប” មានន័យថា អណ្តូង និងពាក្យ “ប៉ៃលិន” ក្លាយមកពីពាក្យថា “ភេលេង”។ ចាប់ពីពេលនោះមកទឹកដីត្បូងពេជ្រ “បប៉ៃលិន” មានមនុស្សមករស់នៅកាន់តែច្រើនឡើងៗ រហូតមកដល់សម័យសង្គមរាស្រ្តនិយម រាជរដ្ឋាភិបាលបានរៀបចំបង្កើតជាអនុខេត្តបប៉ៃលិន។ ប៉ុន្តែមិនទាន់បានរៀបចំជាតំបន់រដ្ឋបាលនៅឡើយទេ។ នៅឆ្នាំ១៩៧០-១៩៧៥ សម័យសាធារណៈរដ្ឋខ្មែរ បានបង្កើតជាក្រុងប៉ៃលិនមង្គល ដែលមានខណ្ឌចំនួន ០៤ គឺ ខណ្ឌប៉ៃលិន ខណ្ឌកំរៀង ខណ្ឌសំឡូត និង ខណ្ឌវឌ្ឍនសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការការពារបូរណភាពទឹកដី និងគ្រប់គ្រងរដ្ឋបាល។
- នៅឆ្នាំ១៩៧៥-១៩៧៩ ទឹកដីប៉ៃលិនគ្មានប្រជាជនរស់នៅទេ។ ចាប់តាំងពីឆ្នាំ១៩៧៩-១៩៨៩ទឹកដីប៉ៃលិន គ្រប់គ្រងដោយរដ្ឋបាល នៃរដ្ឋកម្ពុជា។ ចាប់ពីឆ្នាំ១៩៨៩-១៩៩៦ ទឹកដីប៉ៃលិន គ្រប់គ្រងដោយរដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ។ ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩៦ ទឹកដីប៉ៃលិន បានបញ្ចូលសមាហរណកម្មដោយរួមមាន តំបន់រដ្ឋបាល កងកំលាំងប្រដាប់អាវុធ និងប្រជាជន ចូលរួមជាមួយរាជ- រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជកិច្ចផ្សះផ្សារបង្រួបបង្រួមជាតិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ ជាទីសក្ការៈ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់នៃយើង និងក្រោមការដឹកនាំ ប្រកបដោយ ភាពឈ្លាសវៃ ប៉ិនប្រសព្វ ក្នុងន័យស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត នយោបាយ ឈ្នះ ! ឈ្នះ ! របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ក្នុងអាណត្តិទី១ បន្ទាប់ពីបោះឆ្នោតឆ្នាំ ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។ ទឹកដីប៉ៃលិន ត្រូវបានបង្កើតជាក្រុងប៉ៃលិន ដែលមានថ្នាក់ប្រហាក់ប្រហែលនឹង ខេត្ត ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ ជស/រកត/០៧៩៧/១៤៤ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩៧។ បន្ទាប់មកក្រុងប៉ៃលិន ត្រូវបានប្តូរឈ្មោះមកជាខេត្តប៉ៃលិន ដែលមានថ្នាក់ប្រហែលនឹង រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/១២០១៨/១៣៨៤ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨។ ចាប់ពីពេលនោះមក ប៉ៃលិនមាននការស្តារអភិវឌ្ឍន៍ និង រីកចំរើនជាបន្តបន្ទាប់តរៀងមក។
- ប៉ៃលិន ពីសមរភូមិចុងក្រោយ ក្លាយជាតំបន់អភិវឌ្ឍ ក្រោមនយោបាយឈ្នះ-ឈ្នះសម្តេចតេជោ (ប៉ៃលិន)៖ ខេត្តប៉ៃលិន គឺជាខេត្តមួយ នៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមរាជធានី/ខេត្តទាំង២៥ ដែលជាខេត្ត ស្ថិតនៅទិសពាយ័ព្យនៃប្រទេស ដែលមានចម្ងាយពីរាជធានីភ្នំពេញប្រវែង ៣៧១គីឡូម៉ែត្រ និងពីខេត្តបាត់ដំបងមានប្រវែង៨៤គីឡូម៉ែត្រ។ ផ្លូវជាតិដែលធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តប៉ៃលិនមាន២ខ្សែ គឺខ្សែផ្លូវជាតិលេខ៥ មកដល់ខេត្តបាត់ដំបង និងពីខេត្តបាត់ដំបងមកកាន់មកកាន់ខេត្តប៉ៃលិន គឺខ្សែផ្លូវជាតិលេខ៥៧។
ផែនទី សណ្ឋានដី តំបន់ផ្សារព្រំ ប៉ៃលិន
- ខេត្តប៉ៃលិន មានសណ្ឋានដីខ្ពង់រាបអមដោយជួរភ្នំតូចធំ មានជ្រោះជ្រងជ្រលងដងអូរជាច្រើន អមដោយព្រៃព្រឹក្សាប៉ៃតងខៀវស្រង៉ាត់ ជាពិសេសជួរភ្នំខៀវជាជួរភ្នំដែលធំ និងវែងជាងគេ លាតសន្ធឹងខ័ណ្ឌចែកក្រុងប៉ៃលិន ជាមួយស្រុកសំឡូតខេត្តបាត់ដំបង ហើយតំបន់ជួរភ្នំខៀវត្រូវបានកំណត់ជាតំបន់អភិរក្សការពារដោយព្រះរាជក្រឹត្យ គឺតំបន់ការពារច្រើនយ៉ាងសំឡូត ដែលសម្បូរដោយជីវៈចម្រុះ និងសត្វព្រៃគ្រប់ប្រភេទ។ ប៉ៃលិន និងបណ្តាស្រុកមួយចំនួន នៃខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ដែលស្ថិតនៅជួរបណ្តោយជួរព្រំដែនកម្ពុជា-ថៃ ដែលអតីតកាលជាតំបន់ ដែលគ្របដណ្តប់ដោយភ្លើងសង្រ្គាមស៊ីវិលរំារ៉ៃជាងជិត៣ទស្សវត្យ ហើយជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគកុករវាងកងកម្លាំងរបស់រាជរដ្ឋាភិបាល និងកងទ័ពតស៊ូ ដែលធ្វើឱ្យយុទ្ធជនទាំងសង្ខាងស្លាប់ របួស និងពិការ ព្រាត់ប្រាសគ្រួសារ និងបង្កវិនាសកម្មដ៏ឈឺផ្សារក្រៃ លែង។
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
(ដោយ Adminរបស់សាលាខេត្តប៉ៃលិន)
ក្រុមប្រឹក្សាខេត្តមានអង្គភាព និងយន្តការក្រោមឱវាទដូចខាងក្រោម៖
1. គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
2. គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
3. គណៈកម្មាធិការលទ្ធកម្ម
4. គណៈកម្មាធិការនានា
5. គណៈអភិបាល
នាយក-នាយករងរដ្ឋបាល
o ទីចាត់ការរដ្ឋបាល
ការិយាល័យរបៀប និងឯកសារ
ការិយាល័យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន
ការិយាល័យលេខាក្រុមប្រឹក្សា
ការិយាល័យសរុប និងព័ត៌មាន
o ទីចាត់ការផែនការនិងវិនិយោគ
ការិយាល័យវិនិយោគ
ការិយាល័យផែនការ
ការិយាល័យគាំទ្រមូលដ្ឋាន
o ទិចាត់ការហិរញ្ញវត្ថុ
ការិយាល័យហិរញ្ញកិច្ច
ការិយាល័យគណនេយ្យ
ការិយាល័យទ្រព្យសម្បត្តិ
o ទីចាត់ការគ្រប់គ្រងធនធានមនុស្ស
ការិយាល័យគ្រប់គ្រងបុគ្គលិក
ការិយាល័យកសាងសមត្ថភាព
o ទីចាត់ការអន្តរវិស័យ
ការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់
ការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ច
ការិយាល័យកិច្ចច្បាប់ និងសុវត្ថិភាពសាធារណៈ
o អង្គភាពលទ្ធកម្ម
o អង្គភាពច្រកចេញចូលតែមួយ
4. ដ្នាក់ដឹកនាំខេត្ត
ថ្នាក់ដឹកនាំខេត្ត
ដោយ Admin
• ឯកឧត្តមសៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន
• ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន
• ឯកឧត្តម ចេង ញ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន
• លោកជំទាវ ជា លាភ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន
• ឯកឧត្តម ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន
• ឯកឧត្តម ហុក សុផល អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន
• ឯកឧត្តម ហែម ប្ញទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន
• ឯកឧត្តម ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន
• លោក អ៊ុន ប៊ុនលី នាយករដ្ឋបាល សាលាខេត្តប៉ៃលិន
ប្រជាសាស្រ្ត Demography
ស្ថានភាពទូទៅ ដោយ Adminចំនួនទស្សនា (646)
ខេត្តប៉ៃលិន មានទីតាំងស្ថិតនៅប៉ែកខាងលិច នៃព្រះរាជាណាចក្រកម្ពុជា មានចំងាយ ប្រមាណ ៣៧១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលមានព្រំប្រទល់៖
• ខាងជើងជាប់នឹង ស្រុកកំរៀងខេត្ត បាត់ដំបង
• ខាងត្បូងជាប់នឹង ស្រុកសំឡូតខេត្ត បាត់ដំបង
• ខាងកើតជាប់នឹង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
• ខាងលិចជាប់នឹង ស្រុកពោងណាំរ៉ង ខេត្តច័ន្ទបូរី ប្រទេសថៃឡងដ៏។
ខេត្តប៉ៃលិនមានទំហំផ្ទៃដីសរុប ១ ០៦២ គីឡូម៉ែត្រការ៉េ ដែលក្នុងនោះមាន ដីសម្រាប់ដំណាំកសិកម្ម ៧៥ ៩៤៦ ហិចតាដីតំបន់ភ្នំ និងអភិរក្ស ចំនួន ១៤ ៤៥៤ ហិចតា និងដីសំរាប់លំនៅដ្ឋានមាន ១៥ ៨០០ ហិចតា។ ខេត្តប៉ៃលិន ចែកចេញជាក្រុងប៉ៃលិន និងស្រុកសាលាក្រៅ មាន ០៤ សង្កាត់ និង ០៤ ឃុំ ភូមិចំនួន ៩០ ភូមិ មានប្រជាពលរដ្ឋសរុប ១៥ ២៣១ គ្រួសារ មនុស្សសរុបចំនួន ៧០ ៦១៥ នាក់ ស្រី ៣៤ ៨៦៧ នាក់ ដង់ស៊ីតេ គិតជាមធ្យម គឺ ៦៦ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េប្រជាជនភាគច្រើនប្រកបរបរធ្វើចំការ ស្រែ កម្មករ លក់ដូរ រកត្បូង និង សិប្បកម្មកែច្នៃជាដើម ។ល។ជនជាតិដទៃដែលមករស់នៅក្នុងខេត្ត រយៈពេលវែង មានចំនួន ០៩ ជនជាតិ ស្មើនឹងមនុស្សរាយ ៥២ នាក់ ស្រី ២១ នាក់ គឺជនជាតិអ៊ុយក្រែន ឥណ្ឌា កូរ៉េ ស្លូវើនៀ ហ្គាណា ថៃ វៀតណាម ម៉ិចស៊ីកូ និងជនជាតិបារាំង។ ចំណែកជនជាតិដែលរស់នៅក្នុងរយៈពេលខ្លីមានចំនួន ៤៤៤ នាក់ ស្រី ១៥៧ នាក់ មាន ០៧ ជនជាតិ ក្នុងនោះមាន ថៃ អាមេរិច អូស្រ្តាលី កូរ៉េ អង់គ្លេស ចិន និងជនជាតិជប៉ុន។ សណ្ឋានដីរបស់ខេត្តប៉ៃលិន ជាតំបន់ខ្ពង់រាប មានព្រៃភ្នំពណ៌ខៀវស្រងាត់ ស្រស់បំព្រង ដែលមានតំបន់អភិរក្សឈ្មោះ “តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត” មានទំហំ ៦០ ០០០ ហិចតា អាកាសធាតុ ជាទូទៅមានស្ថានភាពត្រជាក់ល្មម ក្នុងការរស់នៅអតិបរមា ៣២ អង្សាសេ អប្បរមា ២៥,៥ អង្សាសេ។
រដ្ឋបាលខេត្តបៃលិន ចែកជា ២ ស្រុក/ខណ្ឌ គឺ ក្រុងប៉ៃលិន និង សង្កាត់សាលាក្រៅ។
ក្រុងបៃលិនមាន រដ្ឋបាលដូចតទៅ៖
- ប៉ៃលិន មាន 13 ភូមិគឺ៖ ប៉ាហ៊ីខាងជើង ប៉ាហ៊ីខាងត្បូង អូរតាប្រាង វត្ត តាង៉ែនលើ សួនអំពៅខាងលិច សួនអំពៅខាងកើត ពេជ្រគិរី ទឹកផុស អូរតាពុកលើ ទឹកថ្លា បឌិននៀវ ទួលខៀវ។
- អូរតាវ៉ៅ មាន 14 ភូមិគឺ ខ្លុង ដីក្រហម កូនភ្នំ អូរតាវ៉ៅ ក្បាលព្រលាន អូរប្រើស ក្រចាប់ ភ្នំរាំង ព្រៃមង្គល ក្រចាប់លើ អូរខ្ទីង ភ្នំដំបង ប៉ាងរលឹម សួរស្តី។
- ទួលល្វា មាន 11 ភូមិ គឺ ទួលល្វា ទួលស្រឡៅ ទួលនិមិត្ត អូរច្រាកើត អូរច្រាលើ អូរច្រាកណ្តាល ចំការកាហ្វេ អូរពឺត វាលវង់ អូរតាពុកក្រោម ថ្មី។
- បរយ៉ាខា មាន 7 ភូមិ៖ អូរច្រាលិច អូរស្ងួត រោងចក្រ បរយ៉ាខា បរតាំងស៊ូ បរហ៊ុយខ្មែរត្បូង បរហ៊ុយខ្មែរជើង
- សាលាក្រៅ មាន ភូមិ ចំនួន 8 គឺ អូរឫស្សីក្រោម លាវ ទួល វាល ភ្នំស្ពង់ កុយ ស្រែអន្ទាក់ កោះកែវ
- ស្ទឹងត្រង់ មាន ភូមិ ចំនួន 16 គឺ ថ្នល់បត់ ស្ទឹងត្រង់ ទួលខ្ពស់ ទំនប់ ភ្នំក្រិញ អូរកន្ធៀងវ៉ា អន្លុងរក្សា ភ្នំព្រាល ដីស្អិត ដីសរថ្មី បាយសី អូរដូនតាក្រោម អូរដូនតាលើ ព្រៃសន្ទះ ផ្ទះស្បូវ កូនដំរី
- ស្ទឹងកាច់ មាន ភូមិ ចំនួន 16 គឺ តាង៉ែនក្រោម ក្ងោក អណ្តូងថ្ម អណ្តូងបួន ស្រង់មានជ័យ ស្ទឹងកាច់ បុសស្អំ ដូង ស្លា អូរបេង បឹងព្រលិត រថក្រោះឆេះ ទឹកចេញ អូររអិល ផ្សារព្រំ អូរឈើក្រំ
- អូរអណ្តូង មាន ភូមិ ចំនួន 10 គឺ ថ្នល់ទទឹង ថ្នល់កែង កូនភ្នំ បឹងត្រកួន អូរអណ្តូង អូរឫស្សីលើ ស្រះពីរតាឈាន អូរចិតប្រាំ អូរទឹកភ្លាវ វាលចែង
• ព្រះវិហារ Preah Vihear (មួយកមណាត់ជាប់ថៃ) 146 Km
• ឧត្តរមានជ័យ Oddor Meanchey 230 Km
• បន្ទាយមានជ័យ Banteay Meanchey 204 Km
• បាត់ដំបង Battambang 115 Km• បៃលិន Pailin 53 Km
• ពោធិសាត់ Pursat 50 Km
• កោះកុង Koh Kong 53 Km ប្រវែង ៥៣ គម
• សរុបរួម ៨៥១ គម នេះតាមការវាស់ស្មានៗជាក់ស្តែង ចំណែកភាគីកម្ពុជា ថាមានប្រវែង ៨០៤ គម ឯខាងភាគីថៃ ថាមាន៧៩៨ គម រីឯ បរទេសផ្សេងគេថា មាន ៨១៧ គម
Wikipedia ប៉ៃលិន ជាខេត្តមួយឋិតនៅជ្រុងខាងជើងនៃជួរភ្នំក្រវាញ ត្រូវជាភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ។ ខេត្តនេះព័ទ្ធជុំវិញដោយខេត្តបាត់ដំបង និង ត្រូវបានផ្ដាច់ចេញពីខេត្តបាត់ដំបង ឱ្យក្លាយជាតំបន់រដ្ឋបាលដាច់ដោយឡែក បន្ទាប់ពីការចុះចូលរបស់ក្រុមលោកអៀង សារី នៅឆ្នាំ ១៩៩៦។ ប៉ៃលិនត្រូវបានពិភពលោកស្គាល់ថា ជាជម្រកចុងក្រោយនៃពួកខ្មែរក្រហម ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ បន្ទាប់ពីបានចាញ់សង្គ្រាម នៅឆ្នាំ ១៩៧៩ និង ដើរតួជា រដ្ឋធានីនៃ រដ្ឋាភិបាលបណ្ដោះអាសន្ននៃការរួបរួមជាតិ និង សង្គ្រោះជាតិកម្ពុជា ។
នៅថ្ងៃទី ២២ ធ្នូ ២០០៨ ព្រះបាទនរោត្តម សីហមុនី បានចុះព្រះហស្ថលេខា លើរាជក្រឹត្យមួយ ដើម្បីផ្លាស់ប្ដូរ ក្រុងកែប ក្រុងប៉ៃលិន និង ក្រុងព្រះសីហនុ ឱ្យទៅជាខេត្ត ព្រមទាំងកែតម្រូវព្រំប្រទល់ខេត្តផ្សេងៗទៀតផងដែរ។[២] ប្រជាជននៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើន ប្រភេទដូចជា ពោត ដំឡូង ។ដំណាំដែលទទួលផលល្អ ជាងគេ ហើយនាំចេញច្រើនគឺ ពោត។ ទន្ទឹមនឹងដំណាំទាំងនេះ មានដាំផ្លែឈើហូបផ្លែ មាន ដូចជា ស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេស គឺ ក្ងែន ជាផ្លែឈើមួយប្រភេទ ដែលដុះនៅតែតំបន់ ប៉ៃលិន ហើយក៏មានការដាំបន្តហើយនៅតាមបណ្ដា ខេត្តនានា។ ក្ងែន មិនខុសពី មៀនទេ ប៉ុន្តែវាមិនផ្អែមដូចមៀនទេ ហើយវាមានសាច់ច្រើនជាងមៀន។ ការរស់នៅរបស់ប្រជាជនគឺ ពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយបើមានកម្មវិធី បុណ្យទានផ្សេងៗ គេជួយគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់។
Wikipedia ប៉ៃលិន និរុត្តិសាស្ត្រ
តាមអ្នកស្រុកឲ្យការណ៍ថាពាក្យ" ប៉ៃលិន" នេះក្លាយមកពីពាក្យ "ភេលេង" ព្រោះមាននិទានរឿងដើមបញ្ជាក់ផងថាៈ កាលនោះ "នៅសតវត្សទី១៩ មានអ្នកប្រមាញ់ដេញ តាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថៃ្ងនេះដែលគ្រានោះ នៅជាព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថា " អូរ " មាន អូរទុងជាដើម។ កែ្បរមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញ មនុស្សមកដល់ភេក៏រត់ទៅ ។ អ្នកប្រមាញ់ចូលទៅមើលត្រង់កនែ្លង ភេប្រែឡងគ្នានោះលុះឃើញដុំថ្មតូចៗ មានពន្លឺផេ្លកៗក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅ បង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ " តាមនិយាយថាពួកកូឡាដែលមករស់នៅ ក្នុងខេត្តចន្ជប៊ុន ស្រុកសៀម " ស្គាល់ថាថ្មនេះមានតមៃ្លគេក៏យកទៅវាយ បំបែករួចចៃ្នជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។ កាល បើដូចេ្នះគេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំ គ្នាឆ្នោះទៅយក ថ្មនេះពីកនែ្លងមុនជាញឹកញាប់ ។ ដោយ មានការទៅមកញឹកញាប់នេះ ហើយទើបអ្នកទាំងនោះសន្មតឈ្មោះទីកនែ្លងត្រង់នេះថា " កនែ្លង ភេលេង "យកតាម ហេតុការណ៍ដែលគាត់ប្រទះ ឃើញជាលើកតំបូង នោះ ។ ប៉ុនែ្តដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀមក៏អានពាក្យនេះក្លាយទៅតាមសមេ្លងសៀមបន្តិចទៅគឺ " ភេ" ទៅជា "ផេ" ឯ " លេង " ទៅជា "ឡេនឬ ឡិន" ដូចេ្នះរួមមកទៅជា " ផេឡិន " ។ លុះសម័យបារាំងមកកាន់កាប់ទីកនែ្លងតំបន់នេះ "គ.ស១៩០៩" គេក៏សរសេរឈ្មោះនេះជាអក្សររ៉ូមាំង តាម សមេ្លង ផង តាមរូបសាស្រ្ត ផង ជា PHAI-LINគឺ PH ជា អក្សរ ផ AIជាស្រះអេ Lជាអក្សរល I ជា ស្រះ អិ ផ្សំនឹងN ជាអក្សរន។ ចំណេរ តមកដើម្បីកុំឲ្យពិបាកសរសេរគេក៏ភ្ជាប់លែង ឲ្យមានសហសញ្ញាក៏ក្លាយទៅជា PAILIN ។ ហើយក្រោយមកដោយបារាំងអានគ្មានអក្សរ H គេក៏លុបចោលទៅនៅសល់ PHAILIN ។
សេចក្តីអធិប្បាយមកនេះមានទំនងជាដើមកំណើតស្រុក(Monographie) ជារឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវទៅពេលមុខទៀត។ ការណ៍នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេង នៅភូមិភាគនេះវែងឆ្ងាយទៅទៀតក៏សូមបញ្ជូមកឲ្យ យើងផងដើម្បីកែសម្រួលទៅលើកក្រោយ។[៣]
ក្រោយពីយើងបានដឹងអំពីប្រវត្តិឈ្មោះ ប៉ៃលិន រួចមកយើងអាចយល់ថាហេតុផលដែលមានបញ្ជាក់ ខាងលើជាសក្ខីភាពមួយអាចយកជាការបានសម្រាប់ការសិក្សាតទៅ ថៃ្ងអនាគតទៀត។ ចាប់តាំងពីការធ្វើ អាណានិគមពីសំណាក់បារាំងសែស " ១៩៦៣-១៩៥៣" សម័យខែ្មរយើង បានទទួលរាជ្យពីបារាំងសែស " ០៩ វិច្ឆិកាឆ្នាំ១៩៥៣ " មកដល់សម័យសង្គមរាស្រ្តនិយម និង ក្នុងសម័យសាធារណរដ្ឋខែ្មរ " ១៩៧០ " ប៉ៃលិនគឺជាស្រុកមួយស្ថិតនៅ ក្នុងខេត្តបាត់ដំបង។ ក្រោយពេល ដែលសង្រ្គាមបានឆាបឆេះ អស់រយៈ ពេលរាប់ទសវត្សរ៍កន្លងមកនេះប៉ៃលិនជាលេណដ្ឋាន ជាតំបន់យុទ្ធសាស្រ្ត និងជាតំបន់បង្ហូរឈាមគ្នាយ៉ាងក្តៅ គគុកមួយ។
រដ្ឋបាល យោងតាម ក្រសួងមហាផ្ទៃ ឆ្នាំ ២០២២ pdf ទំព័រ ២៨៦
រដ្ឋបាល យោងតាម ក្រសួងមហាផ្ទៃ ឆ្នាំ ២០២២ pdf ទំព័រ ២៨៦
ការគ្រប់គ្រងរដ្ឋបាលដែនដី
ផែនទីរដ្ឋបាល ខេត្ត ប៉ៃលិន
ខេត្ត ប៉ៃលិន ចំនួនខណ្ឌ ០២
១ ក្រុងប៉ៃលិន
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
1
|
13
| ||
2
|
14
| ||
3
|
11
| ||
4
|
7
|
២ ស្រុកសាលាក្រៅ
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
5
|
8
| ||
6
|
16
| ||
7
|
16
| ||
8
|
10
|
ផែនទីរដ្ឋបាល ខេត្ត ប៉ៃលិន
បញ្ជីឈ្មោះរដ្ឋបាល
List of district បញ្ជីរដ្ឋបាល ខេត្តប៉ៃលិន ឆ្នាំ ២០២០ | ||||||
Code | Khmer | English | Number Of Commune | Number Of Village | ||
Commune | Sangkat | |||||
1 | 2401 | ក្រុង ប៉ៃលិន | Pailin Municipality | 0 | 4 | 41 |
2 | 2402 | ស្រុក សាលាក្រៅ | Sala Krau District | 4 | 0 | 49 |
Total | 4 | 4 | 90 |