Thursday, August 8, 2024

ខេត្ត បាត់ដំបង

ឯកសារពាក់ព័ន្ធខេត្ត បាត់ដំបងរួមមាន៖
  1. ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត ខេត្ត បាត់ដំបង
  2. ព្រំដែន ខេត្ត បាត់ដំបង
កាល​ពី​មុន​សម័យ​អង្គរ និង​សម័យ​អង្គរ​ភាគ​ខាង​លិច និង​ភាគ​ពាយ័ព្យ​នៃ បឹងទន្លេសាប​គឺ​ជា​ដែន​ដី ​អ​មោឃ​បុរៈ​និង​ជា​​ដែន​ដី​ ភិមៈ​បុរៈ ។ នៅ​ក្នុង សម័យ​អង្គរ​ដែន​ដី​ឬ​ភូមិ​ភាគ​អមោឃ​បុរី​មាន​ការ​រីក​ចំរើន​ខ្លាំង​ដោយ​សារ​ ដី​មាន​ជីវជាតិ​ល្អ​ អាច​ដាំ​ដំណាំ​ស្រូវ​និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​បាន​ ប្រកប​ដោយ​ទិន្ន​ផល​ល្អ​ប្រសើរ ។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក​រស់​នៅ​ភូមិ​ភាគ​នេះ​​ ច្រើន​ ជា​ភស្តុតាង ​បង្ហាញ គឺ​មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​តំបន់​នេះ ។ ប៉ុន្តែ​ប្រាសាទ​បុរាណ​ទាំង​នោះ​ រលំ​បាក់​បែក​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់ លើក​លែង​តែ​ប្រាសាទបាណន់ ប្រាសាទ​ឯក​ភ្នំ ប្រាសាទ​បា​សែតប្រាសាទ​ស្នឹង ប្រាសាទបន្ទាយ​​ទ័យ ប្រាសាទបន្ទាយ​ឆ្មារ ។​ល​។ ដែលនា​ម៉ឺនសព្វ​មុខ​មន្ត្រី​និង​ប្រជា​រាស្ត្រ​ជំនាន់​នោះ​បាន​កសាង​ឡើង​ សំរាប់​ជា​ទី​សក្ការៈ​បូជា​ដល់​ព្រះ​​អាទិ​ទេព​និង​ទេវៈ​ផ្សេង​ៗ ខាង​ព្រហ្មញ្ញ​សាសនា ​ឬ​ក៏​ដល់​ព្រះពុទ្ធ​ និង​ពោធិ​សត្វ​ផ្សេង​ៗ​ខាង​ ពុទ្ធសាសនា​។

នៅ​សតវត្ស​រ៍ក្រោយ​មក​ទៀត ​ដែន​ដី​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ចំ​បាំង​រាំង​ជល់ ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​សៀម​តាំង​ពី​សត​វត្ស ១៥-១៦-១៧-១៨ ​ធ្វើ​អោយ​ជីវភាព រស់​នៅ​របស់​ប្រជាជន​បាត់ដំបង​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​ព្រាត់​ប្រាស​ និរាស​គ្រួសារ​ទ្រព្យ​សម្បិត្ត​ផ្ទះ​សម្បែង​គួរ​អោយ​ខ្លោច​ផ្សារ​។
ត្រាខេត្តបាត់ដំបង​ក្រោមសម័យគ្រប់គ្រង​ដោយសៀម
នៅ​ចុង​សត​វត្ស​ទី១​៨ ​ដល់​ ដើម​សតវត្ស​ទី​២០​ បាត់ដំបង​ក៏​ធ្លាក់​នៅ​ក្រោម​ អំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​មួយ​សតវត្សរ៍ ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារ ចៅហ្វាបែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា " ត្រ​កូល​អភ័យ​វង្ស​ "​​អស់​៦​តំណរ​ហូត​ដល់​ឆ្នាំ​១៩០៧ ។

តាម​សន្ធិសញ្ញា​បារាំង-សៀម ​ចុះ​ថ្ងៃទី​ ២៣ ខែ មីនា ឆ្នាំ ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​អោយ​កម្ពុជា​វិញ​ នូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​កាប់​ជាង​មួយ​សតវត្ស​រ៍នោះ គឺ​បាត់​ដំបង សៀមរាប​អង្គរ សិរី​សោ​ភ័ណ​និង​ចុង​កាល់​ដោយ​ប្តូរ​ និង​ខេត្ត​ត្រាត​និង​តំបន់​​ដាច់​សេ (ដែន​ដី​លាវ )​ ប៉ែក​ខាង​លើ​នៃ​ទន្លេមេគង្គ។ ប៉ុន្មាន​ខែ​ក្រោយ​មក​ព្រះ​ករុណា​ព្រះ​បាទ​ស៊ី​សុវត្ថិ​ទ្រង់​បាន​ចេញ​ព្រះ​ រាជ​​ប្រកាស​លេខ​៦៦ ចុះ​ថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ១៩០៧​ កំណត់​ដែន​ដី​បាត់​ដំបង​ត្រូវ​បែង​ចែក​ជា​៣​ខេត្ត គឺ ខេត្ត​បាត់ដំបង ខេត្តសៀមរាប និង ខេត្ត​សិរី​សោ​ភ័ណ្ឌ

នៅ​ឆ្នាំ​១៩២៥ ទឹក​ដី​ខេត្ត​បាត់​ដំបង ត្រូវ​បាន​បែង​ចែក​សាជា​ថ្មី​អោយ​ទៅ ជា​ខេត្ត​បាត់ដំបង មាន​ស្រុក​២​គឺ​ខេត្ត​បាត់​ដំបង​ ខេត្តសៀមរាប ក្នុង​នោះ​ខេត្ត​បាត់ដំបង​មាន​ស្រុក​២ គឺ​ស្រុកបាត់ដំបង និង ស្រុកសិរីសោភ័ណ ។ នៅ​ឆ្នាំ​១៩៤០ ខេត្ត​បាត់​ដំបង​​មាន​ស្រុក​ចំនួន​៧ គឺ​ស្រុកបាត់ដំបង ស្រុកសង្កែ ស្រុក​មោង​ឫស្សី​ ស្រុក​មង្គល​បុរី ស្រុក​ទឹក​ជោរ ស្រុកសិរីសោភ័ណ និង​ស្រុក​បិ​ត្បូង។

នៅ​ខែឧសភា​ឆ្នាំ​១៩៥៣​ តំបន់​រដ្ឋបាល​ប៉ោយ​ប៉ែត​ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ស្រុក​សិរី​សោ​ភ័ណ ។ នៅ​ខែកក្កដាឆ្នាំ​១៩៥៧ ស្រុក​​ទឹក​ជោរ​ ត្រូវ​បាន​បែង​ចែក​ទៅជា​២ស្រុក​គឺ​ ស្រុក​ព្រះនេត​ព្រះ​ និង​ ស្រុក​ភ្នំ​ស្រុក ។​ ស្រុកសិរីសោភ័ណ ​ត្រូវ​បាន​បែង​ចែក​ទៅ​ជា​២​ស្រុក​ដែរ​​គឺ ស្រុក​សិរីសោ​ភ័ណ និង​ ស្រុក​បន្ទាយ​ឆ្មារ។​ នៅ​ខែមីនា​ ឆ្នាំ១៩៦៥ ​តំបន់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ដែល​បាន​បង្កើត​នៅ​ឆ្នាំ​១៩៥៣ នោះ​ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ស្រុក​ឈ្មោះ​ថា​ ស្រុក​អូរជ្រៅ។ នៅ​ខែកក្កដា ឆ្នាំ ១៩៦៥ ទឹក​ដី​មោង​ឫស្សី(ស្រុកមោងឬស្សី) ​មួយ​ផ្នែក​ត្រូវ​បាន​កាត់​ទៅ​ជា​តំបន់​រដ្ឋ​បាល​​គាស់​ក្រឡ(ស្រុកគាស់ក្រឡ]]) ។ នៅ​ខែ​មិនា​ឆ្នាំ១៩៦៦ ស្រុកថ្មី​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​គឺ​ស្រុកថ្ម​ពួក​មាន​ទីតាំង​នៅតាំងនៅ​ថ្ម​ពួក។ ជា​មួយ​គ្នា​នេះ​ស្រុក​បន្ទាយ​ឆ្មារ​ត្រូវ​បាន​ដក​ចេញ​ពី​ខេត្ត​បាត់​ដំបង​ ឲ្យ​ចំណុះ​ខេត្ត​ឧត្តមាន​​ជ័យ​វិញ​ដែល​ជា​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី ។

នៅ​ដើម​សម័យ​សា​ធារ​ណ​រដ្ឋ​ខ្មែរ​មាន​ស្រុក​ចំនួន​២​បាន​បង្កើត​ឡើង​គឺ​ ស្រុកបា​ណន់ និង​ស្រុក​គាស់​ឡ ។ សរុប​មក​ដល់​ត្រឹម​នេះ​​ស្រុក​បាត់​ដំបង​មាន​ស្រុក​ចំនួន​៩ គឺ​ស្រុក​បាត់​ដំបង ស្រុក​សង្កែ ស្រុក​មោង​ឬស្សី​ ស្រុក​មង្គល​បូរី ស្រុក​សិរី​សោ​ភ័ណ​​ ស្រុក​អូរ​ជ្រៅ​​ ស្រុក​ព្រះនេត្រ​ព្រះ ស្រុក​បាណន់ ស្រុក​គាស់​ឡ និង​តំបន់ ​រដ្ឋបាល​ចំនួន​២ ​គឺ​ តំបន់​រដ្ឋ​បាល​បាក់​ព្រា​ និង​តំបន់​រដ្ឋ​បាល​ល្វា ។ ក្នុង​របប​​វាល​ពិ​ឃាត ៣ ឆ្នាំ ៨​ខែ​ ២០ថ្ងៃ​នៅ​ខេត្ត​បាត់​ដំបង​ក៏​ដូច​ជា ​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ដែរ​ ប្រជាពល​រដ្ឋ​ត្រូវ​​បាន​ជម្លៀស​ចុះ​ឡើង​ពិសេស​​ពី​​តំបន់​ទី​ក្រុង​ទី​ ប្រជុំ​ជន​ទៅ​កាន់​ជន​បទ​និង​តំបន់​ព្រៃ​ភ្នំ ។ ខេត្តបា​ត់​ដំបង​ធ្លាប់​ល្បីថា​ជា​ជង្រុក​ស្រូវ​នៃ​ប្រទេស​បាន​ក្លាយ​ទៅ ជា​តំបន់​ទទួល​ទារុណ​កម្ម​កាប់​សំលាប់​និង​បង្អត់​អាហារ​ពេល​នោះ​ខេត្ត​ពុំ​ មាន​ព្រំ​ប្រទល់​ច្បាស់​លាស់​ទេ​ដោយ​ អង្គ​ការ​ដឹក​នាំ​ពេល​នោះ​ដាក់​ខេត្ត​បាត់​ដំបង​​ទៅ​ក្នុង​តំបន់​ភូមិ​ភាគ​ ពាយ័ព្យ​ហើយ​មាន​តំបន់​១​តំបន់​៣​តំបន់​៤ និង​ តំបន់​៥ ។ ខណៈ​នោះ​មាន​ឮ​គេ​ហៅ​ឈ្មោះ​ស្រុក​ខ្លះ​ដែរ​ដូច​ជា​ស្រុក​​ភ្នំ​សំពៅ ស្រុក​បាត់​ដំបង ស្រុក​មង្គល​បុរីស្រុក​សង្កែ​ ​ស្រុកមោង​ឬស្សី​ ​ស្រុក​៤១​-​ស្រុក​៤២ ។ល។

ខេ​ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍​នៅ​ ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ​១៩៧៩ ។ ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​មាន​ឈ្មោះ​​ថា​គណៈ​កម្មាធិ​ការ​ប្រជា​ជន​បដិវត្តន៍ ​(ខេត្ត​-​ស្រុក​-ទីរួម​ខេត្ត-​ឃុំ-​សង្កាត់​) ។ គណៈ​កម្មាធិការ​ប្រជាជន ឃុំ​-​សង្កាត់​ត្រូវ​បាន​ជ្រើស​រើស​​ដោយ​ការ​បោះ​ឆ្នោត​ដំបូង​បំផុត​នៅ​ ឆ្នាំ​១៩៨៣ ។ ពី​ឆ្នាំ​១៩៨៩ ដល់ ឆ្នាំ ១៩៨៦ ខេត្ត​បាត់ដំបង​មាន​ស្រុក​ចំនួន​៩​ទី​រួម​ខេត្ត​ចំនួន​១ ។

នៅ​ឆ្នាំ​១៩៨៦ ស្រុក​ថ្មី​៣​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​មាន​ស្រុកបាណន់​ ​ស្រុក​បវេល ​និង ​ស្រុកឯ​កភ្នំ ។ ត្រឹម​តំណាក់​កាល​នេះ​​បាត់​ដំបង​មាន ១២​ស្រុក​និង​ទី​រួម​ខេត្ត​៩គឺ ​ស្រុក​មោង​ឬស្សី ​ស្រុក​សង្កែ​ ស្រុក​បាណន់ ស្រុកឯក​ភ្នំ ​ស្រុក​បាត់ដំបង ស្រុក​រតន​មណ្ឌ​ ស្រុក​មង្គល​បុរី​ ស្រុក​សិរិសោ​ភ័ណ ស្រុក​ព្រះ​នេត​ព្រះ ​ស្រុកថ្មពួកស្រុក​ភ្នំ​ស្រុក​ និង​ ស្រុកបវេល​

នៅ​ឆ្នាំ​១៩៨៨​ ស្រុក​ចំនួន​៥​គឺ​ស្រុក​មង្គល​បុរី​ស្រុក​ថ្ម​ពួកស្រុក​សិរី​សោ​ភ័ណស្រុក​ព្រះ​នេត​ព្រះ និង​ស្រុក​ភ្នំ​ស្រុក ​ត្រូវ​បាន​​កាត់​ចេញ​ដើម្បី​បង្កើត​ជា​ខេត្ត​ថ្មី​មួយ ​ទៀត​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ ចាប់​ពី​នោះ​រហូត​ដល់​ឆ្នាំ​១៩៩៣ ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​៧​​ទី​រួម​ខេត្ត​១ និង​ឃុំ​ចំនួន​៥៣​និង​សង្កាត់​ចំនួន​១០ ។

ក្រោយ​មាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ទី​រួម​ខេត្ត​បាត់​ដំបង​ត្រូវ​បាន​ប្តូរ​ ឈ្មោះ​មក​ជា​ស្រុក​ស្វាយ​ប៉ោ​វិញ ។ ចំណែក​សង្កាត់​ទាំង​១០​ត្រូវ​បាន​ប្តូរ​​មក​ជា​ឃុំ​ដូច្នេះ​ខេត្ត​បាត់​ដំបង ​មាន​ស្រុក​ចំនួន​៨​និង​ឃុំ​ចំនួន​ ៤៧ ។

នៅ​ឆ្នាំ​១៩៩៨ ក្រោយ​សមា​ហរណ​កម្ម​កំលាំង​កម្ពុជា​ប្រជា​ធិប​តេយ្យ ខេត្ត​បាត់​ដំបង​ត្រូវ​បាន​កាត់​ទឹក​ដី​មួយ​ផ្នែក​ទៀត​ដើម្បី​បង្កើត​ ក្រុងប៉ៃលិន​ហើយ​ស្រុក​ចំនួន​៤ ត្រូវ​បាន​បង្កើត​ថែម​មាន​ ស្រុក​សំឡូត ស្រុក​កំរៀង ​ស្រុក​ភ្នំ​ព្រឹក ​និង​ ស្រុក​សំពៅ​លូន​។ នៅ​ឆ្នាំ​២០០០ ទឹក​ដី​ស្រុក​មោង​ឬ​ស្សី​ ត្រូវ​បាន​រំលែក​មួយ​ផ្នែក​បង្កើត​ជា​ស្រុក​គាស់​ក្រឡ​¢ដែល​មាន​៦​ឃុំ ។ ចំណែក​ឯ​ស្រុក​ស្វាយ​ប៉ោ ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ស្រុក​បាត់​ដំបង​វិញ​ ។ រីឯ​ស្រុក​បាត់​ដំបង​ដែល​មាន​ទីតាំង​នៅ​ថ្ម​គោល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​​ជា​ ស្រុក​ថ្ម​គោល​វិញ ។

ចាប់​ពី​ពេល​នោះ​រហូ​ត​មក​ដល់​បច្ចុប្បន្ន​ខេត្ត​បាត់​ដំបង​មាន​ស្រុក​ ចំនួន​១៣ ឃុំ​ចំនួន​៩៦​ និង​ភូមិចំនួន​៧៤១​ មានផ្ទៃ​ដី១.១៦២.២០០​ហិក​តា មាន​ប្រជា​ជន​១៩១-៣១៧​គ្រួសារ មនុស្ស​រាយ​៩៨៨-៥១០នាក់។

ខេត្តបាត់ដំបង​គឺជា​ខេត្ត​ដែលមាន​ស្ថេរភាព​សន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិល​អស់​ជិត​៣​ទសវត្សរ៍។​​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ​នៅតំបន់​ជនបទ​នៅតែ​ជួប​ការ​លំបាក​នៅ​ឡើយ​ដោយហេតុថា​ ការរកចំនូល​តាមគ្រួសារ​នីមួយៗ​នៅមាន​កំរិត​ទាប​បើប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង។ប៉ុន្តែក្នុងឆ្នាំ២០០៧​យើងឃើញថា ខេត្តនេះមានសំទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះថា ជីវភាពប្រជាជនធូរធារគ្រាន់បើ បើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ ហេតុ​ដូច្នេះហើយ​បាន​ជា​កន្លងមក​ថ្មីៗនេះ​រាជរដ្ឋាភិបាល​បានបង្កើត​ឡើងនូវ​គោល​នយោបាយ​ជា​ច្រើន​ ដើម្បី​អភិវឌ្ឍ​ប្រទេស​តាម​រយៈ​ការ​រៀបចំនូវ​​ផែនការ​សេដ្ឋកិច្ច សង្គម ថ្នាក់​ជាតិ​សំរាប់ឆ្នាំ២០០១ ២០០៥ ។​ ម៉្យាងទៀតខេត្តបាត់ដំបង​គឺ​ជា​ខេត្ត​មួយ​មាន​វិសាលភាពធំទូលាយ​និង​មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អក្នុង​កិច្ចការ​អភិវឌ្ឍន៍។​ ខេត្តនេះ​មាន​ទីតាំង​ស្ថិត​នៅភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ តាម​បណ្តោយផ្លូវជាតិលេខ៥ ដែល​មាន​ចំងាយ ​២៩១គ.ម​ ពីទីក្រុងភ្នំពេញ។ មាន​ភូមិសាស្ត្រ​ខាង​ជើង​ជាប់​នឹង​ខេត្ត​បន្ទាយមានជ័យ ខាង​កើត​ជាប់​នឹងខេត្តសៀមរាប និង​បឹង​ទន្លេសាប​ ខាងត្បូងជាប់ខេត្តពោធិ៍សាត់ និង​ខាងលិច​ជាប់នឹង​ប្រទេសថៃ។ ខេត្តបាត់ដំបង​ក៏ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូលដែរ មានរដូវពីរសំខាន់ៗគឺរដូវ​វស្សា និង​រដូវ​ប្រាំង។ រដូវ​វស្សាចាប់​ផ្តើមពី​ខែមិថុនា​ដល់​ខែវិច្ឆិកា ចំនែកឯរដូវ​ប្រាំងពី​ខែធ្នូ ដល់ខែ​ឧសភា។ អាកាសធាតុក្តៅបំផុតនៅរដូវប្រាំង​មានរហូត​ដល់ ៣៨ អង្សាសេ ត្រជាក់បំផុតដល់ ១២អង្សាសេ​ហើយ​អាកាសធាតុ​មាន​ការ​ប្រែប្រួលទៅ​តាម​រដូវ​កាល​នីមួយៗ។ ខេត្ត​បាត់ដំបង​គ្រប​ដណ្តប់ដោយផ្ទៃដីចំនួន​ ១.១៦២.២០០ ហិកតា ដែល​ក្នុង​នោះមាន ៤១៥.២០០ ហិកតាជា​ដី​ដែល​អាចដាំ​ដំណាំ​បាន ៣១៥.១០០ ហិកតា​ជា​វាល​ស្រែ ៤៤៤.២០០ ហិកតា​ជាដីព្រៃឈើ​ ហើយ​និង ១៤៥.៨០០ ហិកតា​ជា​វាល​លិច​ទឹក​នៅជាប់​តាមដង​ទន្លេសាប និង​ផ្ទៃដីផ្សេងៗទៀតចំនួន ២៥៧.១០០​ ហិកតា។ ខេត្តបាត់ដំបងចែកចេញជា១៤ស្រុកក្នុងនោះមាន៩៦ឃុំ និង៧៤១ភូមិ
ការគ្រប់គ្រងរដ្ឋបាល 
ខេត្តបាត់ដំបង (ចំនួនស្រុក ១៤)
១ ស្រុកបាណន់
លរ
ឃុំ
ភូមិ
ភូមិ
1
7
  1. ស្វាយព្រៃ
  2. ស្វាយបីដើម 
  3. កំពង់អំពិល
  4. ទួលធ្នង់ 
  5. ថ្មី 
  6. វត្តកនឺ្ទ 
  7. សសរពក
2
7
3
8
4
15
5
7
6
10
7
11
8
11
២ ថ្មគោល
លរ
ឃុំ
ភូមិ
ភូមិ
9
7
10
10
11
8
12
10
13
5
14
3
15
4
16
8
17
8
18
7
៣ ក្រុងបាត់ដំបង
លរ
ឃុំ
ភូមិ
ភូមិ
19
5
20
8
21
8
22
5
23
3
24
7
25
10
26
6
27
6
28
4
៤ ស្រុកបវេល
លរ
ឃុំ
ភូមិ
ភូមិ
29
20
30
8
31
12
32
10
33
10
34
15
35
8
36
13
៥ ស្រុកឯកភ្នំ
លរ
ឃុំ
ភូមិ
ភូមិ
37
10
38
5
39
5
40
7
41
8
42
5
43
5
៦ ស្រុកមោងឫស្សី
លរ
ឃុំ
ភូមិ
ភូមិ
44
15
45
12
46
9
47
11
48
8
49
9
50
8
51
8
52
14
៧ ស្រុករុក្ខគិរី
លរ
ឃុំ
ភូមិ
ភូមិ
53
7
54
7
55
6
56
7
57
7
៨ ស្រុករតនមណ្ឌល
លរ
ឃុំ
ភូមិ
ភូមិ
58
8
59
7
60
7
61
8
62.
8
៩ ស្រុកសង្កែ
លរ
ឃុំ
ភូមិ
ភូមិ
63
10
64
4
65
5
66
6
67
6
68
6
69
9
70
6
71
6
72
6
១០ ស្រុកសំឡូត
លរ
ឃុំ
ភូមិ
ភូមិ
73
6
74
6
75
6
76
9
77
6
78
9
79
7
១១ ស្រុកសំពៅលូន
លរ
ឃុំ
ភូមិ
ភូមិ
80
5
81
8
82
4
83
6
84
4
85
8
១២ ស្រុកភ្នំព្រឹក
លរ
ឃុំ
ភូមិ
ភូមិ
86
6
87
13
88
7
89
8
90
8
១៣ ស្រុកកំរៀង
លរ
ឃុំ
ភូមិ
ភូមិ
91
8
92
10
93
7
94
9
95
5
96
10
១៤ ស្រុកគាស់ក្រឡ

លរ
ឃុំ
ភូមិ
ភូមិ
97
8
98
9
99
7
100
9
101
9
102
11
បញ្ជី ១៤ ស្រុក នៃ ខេត្ត បាត់ដំបង ឆ្នាំ ២០២០
NoKhmerEnglishNumber Of CommuneNumber Of Village
CommuneSangkat
1ស្រុកបាណន់Banan District8076
2ស្រុកថ្មគោលThma Koul District10071
3ក្រុងបាត់ដំបងBattambang Municipality01062
4ស្រុកបវេលBavel District80100
5ស្រុកឯកភ្នំAek Phnum District7045
6ស្រុកមោងឫស្សីMoung Ruessei District9092
7ស្រុករតនមណ្ឌលRotonak Mondol District5038
8ស្រុកសង្កែSangkae District10064
9ស្រុកសំឡូតSamlout District7049
10ស្រុកសំពៅលូនSampov Lun District6035
11ស្រុកភ្នំព្រឹកPhnum Proek District5044
12ស្រុកកំរៀងKamrieng District6051
13ស្រុកគាស់ក្រឡKoas Krala District6051
14ស្រុករុក្ខគិរីRukh Kiri District5043
Total9210821

ខេត្ត បាត់ដំបង  ស្ទឹងសង្កែ ( ខ្មែរ: ស្ទឹងសង្កែ ស្ទឹងសង្កែ ; ក៏សរសេរថា ស្ទឹង សង្កែ ឬ ស្ទឹងសង្កែ ) គឺជាទន្លេដ៏សំខាន់មួយក្នុង ខេត្តបាត់ដំបង នៅភាគពាយ័ព្យនៃ ប្រទេសកម្ពុជា ។ ស្ទឹងសង្កែ មានចម្ងាយប្រមាណ 250 kiloម៉ែត្រs (160 mi) វែង។ [១] វា​ហូរ​កាត់​ស្រុក​ចំនួន ៦ និង​ឃុំ​ចំនួន ២៧ ក្នុង ​ខេត្ត​បាត់ដំបង មុន​នឹង​ហូរ​ចូល ​បឹង​ទន្លេសាប ។ ជម្រៅមធ្យមនៃស្ទឹងសង្កែ ដោយផ្អែកលើទិន្នន័យដែលផ្តល់ដោយមន្ទីរធនធានទឹកខេត្តបាត់ដំបង (២០១៣) គឺក្នុងរដូវប្រាំង 2.35 ម៉ែត្រs (7.7 ft) និងក្នុងរដូវវស្សា 6.79 ម៉ែត្រs (22.3 ft) ។

ទឹកស្ទឹងសង្កែ មានប្រភពនៅផ្នែកខាងលើ ដែលមានភ្នំខ្ពស់ នៅតំបន់ប៉ៃលិន ដែលមានអូរតូចៗហូរ ចាក់មក ដូចជា អូរក្បាលក្របី អូរគគី ស្ទឹងក្រញូង អូរស្ពាន អូរត្រែង អូរអណ្តូង ស្ទឹងកំពង់គល និងប្រភពផ្សេងៗទៀត ។បើតាមចាស់ទុំមុនៗ និយាយថា ស្ទឹងសង្កែ កាលពីដើម នៅត្រង់មុខវត្តសង្កែ មានទទួលប្រមាណ ៥ម៉ែត្រប៉ុណ្ណោះ ហើយមានគុម្ពសង្កែដុះទេរទៅម្ខាងទៀត ។

យោងតាមសៀវភៅ បាត់ដំបងសម័យលោកម្ចាស់ សរសេរថា កាលដើមឡើយ នៅប្រមាណ ៣ គ.ម ខាងត្បូងទីប្រជុំជនក្រុងបាត់ដំបង ទឹកស្ទឹងសង្កែហូរ បែកជាពីរ គឺអូរដំបង និង អូរសង្កែ ។ តែក្រោយមក គេបាន ទប់ស្ទឹងអូរដំបង ដើម្បីឱ្យទឹកហូរ តាមស្ទឹងសង្កែតែមួយ។

កន្លែងទប់ស្ទឹងនៅស្ថិតនៅម្តុំវត្តខ្វែង គឺធ្វើធ្វើទំនប់ត្រង់ស្ទឹងបែកក្បែរ វត្តខ្វែង ប៉ុន្តែទប់មិនជាប់ ចេះតែបាក ជាច្រើនលើកច្រើនសារ ។ក្រោយមក គេយក ទូកថែវធំមួយ ដាក់ទទឹងព្រែក ហើយដាក់ដីធ្វើជាទំនប់។ ការទប់ទំនប់នេះ ចាស់ៗដំណាលថា គេធ្វើពិធីបួងសួង និងសម្លាប់ស្ត្រីមានគភ៌ បូជា ធ្វើជាវុត្ថុសក្តិសិទ្ធិ ថែរក្សាទំនប់នោះ ត្រង់ចំនុចនោះគេហៅថាព្រែក ពណ្ណរាយ ។

​ប៉ុន្តែមានការដំណាលផ្សេងទៀតថា ដើម្បីទប់ទំនប់នេះ គេបាន ដាក់ដំកល់បដិមាបីអង្គ គឺព្រះពុទ្ធរាព្រះហស្ត ១អង្គ ព្រះពុទ្ធប្រក់នាគ ១អង្គ និងព្រះនារារាយណ៍១អង្គ នៅក្បែទំនប់នោះ ។តាមឯកសារសន្និដ្ឋានថា ទំនប់នោះ ប្រហែលសាងសង មុន ចៅហ្វ៊ា បែន កាន់កាប់ខេត្តបាត់ដំបង ម្លេះ គឺមុនឆ្នាំ ១៧៩៥ ទៅទៀត ។

ដូច្នោះចាប់តាំងពីថ្ងៃទប់ទំនប់ នោះមក ក៏លែងបាក់ ហើយទឹកហូរតាមស្ទឹងសង្កែ រហូតមក បណ្តាលឱ្យស្ទឹងនេះកាន់តែធំឡើងៗ ។ ចំណែកកន្លែងដែល កាលពីមុន ទទឹង ៥ ម៉ែត្រ ឥឡូវនេះ ប្រហែលជាង ១០០ម៉ែត្រ។ រីឯស្ទឹងដែលហូរតាមអូរដំបង កាន់តែរាក់ទៅៗ ។
ខេត្ត បាត់ដំបង
០៤ មិថុននា ២០២៤ បាត់ដំបង÷ សមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធជាមួយនឹងអាវុធវែងជាង ៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់។ នគរបាលជំនាញបានបង្ហើបឲ្យដឹងថា÷ ករណីបង្ក្រាបបទល្មើសខុសច្បាប់នេះធ្វើឡើងនៅរសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ នៅត្រង់លំនៅដ្ឋានក្នុងដីឡូត៍មួយកន្លែង ក្នុងក្រុមទី ២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

 ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ដែលមានការសម្របសម្រួលនីតិវិធី របស់លោក ទុត វិនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងគណ:កម្មការបានឃាត់ខ្លួនស្ត្រីម្នាក់ជាម្ចាស់ផ្ទះ និងបានឆែកឆេររកឃើញអាវុធចំនួន ៤១ដើម រួមទាំងគ្រាប់ចម្រុះសរុបចំនួន ២២គ្រាប់ផងដែរនៅក្នុងបន្ទប់ជាន់ផ្ទាល់ដី និងជាន់ខាងលើផ្ទះ។ អាវុធទាំងអស់ដែលដកហូតបានរួមមាន÷ 
  1. ប្រភេទ AK ៤៧ ចំនួន ១១ដើម,
  2.  M ១៦ ចំនួន ៤ដើម,
  3.  M ៤ ចំនួន ២ដើម, 
  4. កភ្លើង THUNDER X ១ដើម,
  5.  កាំភ្លើងខ្យល់ ចំនួន ៥ដើម,
  6.  កាំភ្លើងរឡូ ១ដើម, 
  7. កាំភ្លើងវែងបាញ់សត្វចំនួន ១៦ដើម
  8.  ក្រៅពីនេះក៏មានបង់ AK ២៩បង់, បង់ M ១៦ ចំនួន ១៤បង់, គ្រាប់AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ សរុបចំនួន ២២គ្រាប់ និងសម្ភារ:កែច្នៃមួយចំនួនទៀត។ ក្រោយការរឹបអូសវត្ថុតាងខាងលើកម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនស្ត្រីម្ចាស់ទីតាំងម្នាក់ឈ្មោះសាន់ ភ័ណ្ឌ យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមនីតិវិធីដើម្បីសាកសួរបន្ត