20 to 30 years: Plant Lifespan Dragon fruit is a relatively long-lived perennial. It can produce its first fruits within one year of its establishment, and it can continue to fruit annually for 20 to 30 years before it begins to decline.
ដំណាំស្រកានាគ The Dragon Fruit ឃើញកសិករ បណ្ឌិត អ្នកជំនួញ ជាច្រើនងាកទៅវិនិយោគដំណាំស្រកានាគ យើងសួរថាហេតុអី? វាជាដំណាំលេខ ១ នៅអាមេរិក អាស៊ី អូស្រ្តាលី ហ្វីលីពិន វៀតណាម...តែពិបាកថែទាំ មានជម្ងឺច្រើន ត្រូវការទុនធំ អីចឹងបានជា ឃើញគេអំពាវនាវឲ្យប្រជាជនចូលហ៊ុនរកស៊ី ព្រោះល្អជាង អចលនទ្រព្យ ដីធ្លិ ផ្ទះសម្បែង។ តម្លៃ ០,៦ ដុល្លា/គីឡូ ដែល ១ផ្លែទម្ងន់ជួនកាល ០,៧ គក។ វាផ្តល់ផល ៦ ទៅ ១២ ដងក្នុង ១ ឆ្នាំ !! អាយុដំណាំនេះ មានពី ២០ ទៅ ៣០ ឆ្នាំ !! ថៅកែដំណាំនេះ គេឲ្យយើង ដាក់ទុន ឆ្នាំនេះ ១០ឆ្នាំក្រោយបានផល ១ ដើម ១០ គក បានន័យថា គេប្រមូលផលពីឆ្នាំទី ២ ដល់ឆ្នាំទី ៩ លុះឆ្នាំ ទី ១០ ទើបគេចែកផលចំណេញ !! ចុះឆ្នាំទី ១១ រហូតទី ២០? ទិន្ធផល ១ ដើម ១០០ គក គេឲ្យយើង កូនហ៊ុន គឺ ១០ គក ចែកជា ២ ចំណែក...គិតទៅខួរក្បាលមនុស្សឆ្លាតមែន !!
អ្នកជំនាញ៖ ស្រកានាគ ដំណាំមានសក្ដានុពលខ្ពស់ ងាយដាំដុះ និងមើលថែទាំ តែកម្ពុជាមិនសូវមានអ្នកដាំ! អ្នកជំនាញលើវិស័យកសិកម្មកម្ពុជា បានមានប្រសាសន៍ថា សព្វថ្ងៃស្រកានាគដែលមានលក់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នភាគច្រើនបំផុត គឺនាំចូលពីក្រៅប្រទេស ជាពិសេសប្រទេសវៀតណាម និងមានតិចតួចប៉ុណ្ណោះដែលជាផលិតផលក្នុងស្រុក។នៅក្នុងបទសម្ភាសន៍មួយជាមួយក្រុមការងារខេមបូណូមីស លោកបណ្ឌិត យ៉ង សាំងកុមារបានឲ្យដឹងថា តាមរយៈការសិក្សាស្រាវជ្រាវបណ្តោះអាសន្ន នៅទូទាំងប្រទេសទៅលើទីផ្សារស្រកានាគ ឃើញថា កម្ពុជានាំចូលស្រកានាគមកក្នុងស្រុកមានប្រហាក់ប្រហែល ២០ទៅ៣០តោនក្នុងមួយថ្ងៃ ខណៈដែលការដាំដុះដំណានេះ នៅក្នុងប្រទេសមានតិចតួចបំផុត។
លោកបណ្ឌិតបានបញ្ជាក់ថា «យើងយល់ឃើញថា វាជាដំណាំមួយមានភាពងាយស្រួលក្នុងការដាំ ក្នុងការថែទាំអីចឹង ហើយផ្តល់ផលបានយូរដែរ ចន្លោះពីខែឧសភាដល់ខែតុលា ពោលគឺរយៈពេលពី ៥ទៅ៦ខែហ្នឹងឯង ប៉ុន្តែគួរឲ្យស្តាយយើងនាំចូលច្រើន»។ចុះបើវាជាប្រភេទដំណាំងាយស្រួលដាំ ងាយថែទាំនិងមានទីផ្សារបែបនេះ ហេតុអ្វីមិនសូវមានអ្នកដាំនៅក្នុងប្រទេសយើង? លោកបណ្ឌិតបានឆ្លើយតបថា « ប្រជាជនយើងច្រើនតែមានហេតុផលថា ដាំមិនដឹងទីផ្សារនៅឯណា ដាំអីថោកហ្នឹងអីចឹងទៅ ហ្នឹងជាទស្សនៈផ្នត់គំនិតមួយ ដូចខ្ញុំតែងនិយាយថា មេមាន់កូនមាន់ ណាកើតមុន? អញ្ចឹងយើងនៅតែគិតថា ខ្លាចដាំហើយអត់មានទីផ្សារ ហើយដល់ពេលមានទីផ្សារអត់មានអ្នកដាំ អញ្ចឹងវាពិបាកក្នុងការសម្របសម្រួលសហការគ្នា ដើម្បីដាំក្នុងចំនួនមួយ ដើម្បីផ្សាភ្ជាប់នឹងទីផ្សារ»។លោកបណ្ឌិត យ៉ង សាំងកុមារបានបន្ថែមថា ឥឡូវក្រុមការងារររបស់លោកបានចាប់ផ្តើមបំផុសគំនិតដាំដំណាំស្រកានាគនេះហើយ តាមរយៈការបង្កើតសហគមន៍សម្បូរនាគនៅខេត្តព្រះវិហារ ហើយក៏មានគម្រោងបង្កើតនៅគ្រប់កន្លែងដែរ។លោកថា « សហគមន៍សម្បូរនាគនៅខេត្តព្រះវិហារ យើងធ្វើលើដីធំតែម្តង ដោយធ្វើរហូតដល់មួយលានគុម្ព នៅឆ្នាំ២០២២ហ្នឹង ទីមួយដើម្បីធានាការផ្គត់ផ្គង់នៅក្នុងស្រុកបានគ្រប់គ្រាន់ នឹងឈានដល់ការនាំចេញ អញ្ចឹងចាប់ពីឆ្នាំក្រោយទៅ យើងនឹងចាប់ផ្តើមទំនាក់ទំនងរកទីផ្សារក្រៅប្រទេស ប៉ុន្តែមុននឹងយើងរកទីផ្សារក្រៅប្រទេស យើងមើលខ្លួនយើងសិន ថាយើងមានប៉ុន្មាន មុនយើងទៅនិយាយជាមួយគេ»។
បើតាមអ្នកជំនាញកសិកម្មរូបនេះ ផ្លែស្រកានាគមានការពេញនិយមខ្លាំងណាស់នៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ី ជាពិសេសនៅប្រទេសចិន ដែលបានធ្វើឲ្យវៀតណាមរកលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីដំណាំនេះ៕
គាត់បន្តទៀតថា ស្រកានាគ នៅក្នុងចម្ការរបស់ខ្លួនក្នុង១ឆ្នាំៗបានផ្តល់ផ្លែផ្កាបន្តបន្ទាប់គ្នា ដោយបេះរហូតដល់ចំនួន៦ដង ទើបអស់ផ្លែ ហើយបេះម្តងអាចថ្លឹកលក់ឱ្យឈ្មួញមកពីខេត្តបាត់ដំបង ជួនកាលបាន៥០០គីឡូក្រាម ហើយពេលខ្លះទៀតប្រមូលផលបានរហូតដល់ជាង១តោនឯណោះដោយកាលពីប៉ុន្មានឆ្នាំមុនស្រកានាគ១គីឡូក្រាមអាចលក់បាន៣០០០រៀល ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃទីផ្សារដំណាំមួយនេះហាក់ដូចជា មានការធ្លាក់ចុះបន្តិចដោយ១គីឡូក្រាមអាចបេះលក់បានត្រឹមតែ២៥០០រៀលប៉ុណ្ណោះ ។ នៅប្រទេសរីកចម្រើនគេ ប្រើអំពូលភ្លើង ជំនួយចេញផ្កា មានពន្លឺ គ្រប់គ្រាន់អាចប្រមូលផលពី ៦ ទៅ ១២ដង/ឆ្នាំ និង ដើមស្រការនាគមានអាយុ ២០ ទៅ ៣០ ឆ្នាំ។
ការប្រមូលផល ដំណាំស្រកានាគចាប់ផ្ដើមផ្លែ នៅអាយុពី ៨ខែ ទៅ ១០ខែ ក្រោយពេលដាំ (ដាំទងវែង) និងរដូវផ្លែផ្កាចាប់ពីខែមិនា និងមេសា សម្រាប់គុម្ពដាំរយៈពេលយូរឆ្នាំ ហើយផ្លែបន្តរហូតដល់ខែតុលា ឬខែវិច្ឆិកា ទើបផ្អាក់ផ្លែ។ ម្យ៉ាងចាប់ពីខែ វិច្ឆិកា ដល់ខែមេសាជាពេលដែលស្រកានាគចាប់ផ្ដើមដុះទងថ្មី និងលូតលាស់ដើម្បី ត្រៀមផ្លែ ចាប់ពី ខែមេសា ដល់ខែ វិច្ឆិកាវិញ។ ស្រកានាគត្រូវប្រមូលផលនៅពេលវាទុំល្មម កុំទុកយូរពេក បើទុកយូរពេកធ្វើអោយផ្លែវាប្រេះ នាំអោយសត្វល្អិតចូលក្នុងផ្លែ។ ក្នុងមួយគុម្ពគាត់អាចប្រមូលផលបានចន្លោះពី ៥គីឡូក្រាម ទៅ ៣០គីឡូក្រាម វាអាស្រ័យការដាំមុន និងដាំក្រោយ (ទំហំ គុម្ពតូច ឬធំ) ហើយក្នុងឆ្នាំ ២០១៨នេះគាត់លក់បានចំណូល ប្រហែល ៨លានរៀលដោយ ១គីឡូក្រាមតម្លៃចន្លោះពី ៤០០០ ទៅ ៥០០០រៀល។
ផលប្រយោជន៍/គុណសម្បត្តិ
កោះសន្តិភាព ផ្លែស្រកានាគ គឺជាផ្លែឈើត្រូពិចមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយវីតាមីន, ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ។ ភាគច្រើននៃពួកយើងទទួលទានផ្លែឈើនេះ ដោយមិនបានចាប់អារម្មណ៍ទេថាវាអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ក៏ដូចជាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺបាន ។ ហើយចំពោះអ្នកដែលមិនចូលចិត្តទទួលទានក៏ប្រហែលជានឹងប្ដូរចិត្តជាចង់ទទួលទានផ្លែស្រកានាគវិញជាមិនខាន បន្ទាប់ពីអានអត្ថបទនេះរួច ។ អត្ថប្រយោជន៍នៃផ្លែស្រកានាគចំពោះសុខភាពរាងកាយ ៖
- ១. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ៖ ផ្លែស្រកានាគ គឺអាហារដ៏ល្អប្រសើរបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ និងពោះរៀន ។ វាកាត់បន្ថយបញ្ហាទល់លាមក និងបង្កើនការរំលាយអាហារ ។ ផ្លែស្រកានាគមានផ្ទុកជាតិសរសៃដែលរក្សាសុខភាពពោះវៀន និងធ្វើឲ្យវាដំណើរការកាន់តែប្រសើរសកម្មឡើង ។
- ២.ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ៖ ផ្លែស្រកានាគ គឺជាជម្រើសល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ។ សន្ទស្សន៍គ្លីសេមិចទាប គឺជាចំណុចដ៏អស្ចា្យមួយទៀតនៃផ្លែស្រកានាគដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម ។
- ៣.ល្អសម្រាប់សុខភាពបេះដូង ៖ ផ្លែស្រកានាគ គឺមានផ្ទុកសារធាតុ flavonoid ដែលល្អសម្រាប់សុខភាពបេះដូង។ សារធាតុ ។ flavonoid មានប្រសិទ្ធភាពក្នុងការកាត់បន្ថយជំងឺបេះដូង ។ លើសពីនេះទៅទៀតផ្លែស្រកានាគ ។ រំញោចចរន្តឈាមរត់ ដើម្បីជួយបើកនូវរាល់សសៃប្រសាទដែលស្ទះ ក៏ដូចជាសន្ទះបេះដូងផងដែរ ។
- ៤. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល ៖ ផ្លែស្រកានាគ គឺមានផ្ទុកនូវសារធាតុពិសេសមួយហៅថា Betalains ដែលផ្ដល់ពណ៌ឲ្យផ្លែឈើនេះ ។ សារធាតុ Betalains គឺទទួលខុសត្រូវគ្រប់គ្រងលើកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ ដោយកាត់បន្ថយ ។ កូឡេស្តេរ៉ូលមិនល្អ ហើយបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ ។
- ៥. ទប់ស្កាត់ជំងឺមហារីក ៖ ផ្លែស្រកានាគ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជា phenols, flavonoids និងសមាសធាតុ ពិសេសៗដែលជាសារធាតុប្រឆាំងជំងឺមហារីក និងទប់ស្កាត់មិនឲ្យជំងឺសាហាវនេះកើតឡើង ។
- ៦. កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ៖ ផ្លែស្រកានាគ គឺជាប្រភពដ៏ល្អនៃវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពរាងកាយ ។ ហើយបរិមាណខ្ពស់នៃវីតាមីន C អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺខ្សោយបេះដូង ។
- ៧. ពង្រឹងប្រព័ន្ធភាពស៊ាំ ៖ វីតាមីន C ដែលមាននៅក្នុងផ្លែស្រកានាគ រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម គឺមានឥទ្ធិពលក្នុងការពង្រឹង និងរំញោចប្រព័ន្ធភាពស៊ាំឲ្យមានលក្ខណៈកាន់តែប្រសើរឡើង។ ប្រព័ន្ធភាពស៊ាំរឹងមាំនឹងការពាររាងកាយឲ្យជៀសផុតពីជំងឺ ផ្សេងៗ រួមទាំងរោគឆ្លងផងដែរ (ប្រភពពី៖ Health.com.kh) ៕
- ដើម្បីដាំផ្លែស្រកានាគ ឲ្យបានទិន្នផលល្អ កសិករគួរដឹងពីកាផ្សាំដើម យល់ពីរបៀបរៀបចំដី បច្ចេកទេសចក្នុងការដាំ និងការថែទាំ។ ដំណាក់កាលដំបូង កសិករត្រូវយកដើមទៅផ្សាំលើដីមានជីជាតិ និងស្រោចទឹក ២-៣ដងក្នុងមួយថ្ងៃ ឲ្យដុះឫស និងមានពន្លក បន្ទាប់មកយកទៅតម្រៀបដាំតាមរង។
- បើតាមសៀវភៅកសិកម្មជោគជ័យ ការរៀបចំរណ្ដៅវិញ កសិករត្រូវជីកទំហំ និងជម្រៅប្រមាណ ០,៥ម៉ែត្រ ហើយឃ្លាតពីគ្នាប្រវែង ២,៥ម៉ែត្រ ក្នុងរណ្ដៅត្រូវដាំបង្គោលក្រាក់កម្ពស់២ម៉ែត្រ កប់ចូលក្នុងដីឲ្យណែនប្រវែង ៣តឹក។ បន្ទាប់មក កសិករត្រូវយកកំបោសទៅរោយនៅមាត់រណ្ដៅ។ បន្ថែមលើនេះ ដើម្បីសម្លាប់មេរោគ កសិករត្រូវយកជីកំប៉ុស្ត ១បង្គី ផេះអង្កាម ៥គីឡូក្រាម មកលាយបញ្ចូលគ្នាឲ្យសព្វហើយដាក់នៅជុំវិញបង្គោល រួចយកកូនស្រការនាគមកដាំផ្អោបជាមួយបង្គោល និងដាក់ដីព័ទ្ធជុំវិញគល់។
- ១-ការជ្រើសរើសពូជ ការជ្រើសរើសដើមមកដាំ ត្រូវរើសដើមណាដែលថ្លោសល្អ មិនយកដើមដែលខ្ចីពេក ឬចាស់ពេកទេ ពេលជ្រើសរើសរួច ត្រូវកាត់វាជាកង់ៗ ប្រវែង ៣ ទៅ ៤តឹក ទុកសម្រាប់ដាំ ។
- ២-ការរៀបចំដី មុនពេលដាំយើងភ្ជួរ ២ ទៅ ៣ដង ការភ្ជួរលើកទី១ ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅជាមុន ហើយទុករយៈពេល ៣ ទៅ ៧ថ្ងៃ ការភ្ជួរលើកទី២ គឺភ្ជួររាស់អោយរាបស្មើ កាប់រណ្តៅដែលមានទំហំ ៤តឹក ៤ជ្រុង ជំរៅ៥តឹក និងចន្លោះពីរណ្តៅ ១ ទៅ ១ ប្រវែង១ម៉ែត្រ រួចដាំបង្គោលកំពស់ ២.៥ម៉ែត្រ ។
- ៣-ការដាំដុះ យកដើមដែលត្រូវដាំ កប់ទៅក្នុងរណ្តៅ ដោយដាក់ឲ្យចំកណ្តាលរណ្តៅ ក្នុង១រណ្តៅដាក់២ទៅ ៣ដើម បន្ទាប់ពីដាំរួចត្រូវស្រោចទឹក ។
- ៤-ការថែទាំ ត្រូវស្រោចទឹកជាប្រចាំ បោចស្មៅសម្អាតស្មៅនៅលើរងជុំវិញគល់ដំណាំ គ្របរងដាំ និង ពូនគល់។