Friday, December 18, 2020

ការដាំត្រសក់

ត្រសក់ មានពូជផ្សេងៗគ្នា ។ ទិន្ធផលត្រសក់ ៣០តោន-៤០តោន/ហិចតា ដូច្នេះ ១០,០០០ម២ / ៤០ ០០០ គក = ៤ គក/ការ៉េ ។ ចំណែកកសិករម្នាក់ទៀត ដាំបាន ៤,៥០០ គក/ផ្ទៃដី ១,៥០០ មែត្រការ៉េ = ប្រហែលជា ៤ គក/ម ការ៉េដូចគ្នា។  ការប្រែប្រួលនៃតម្លៃ គឺជាមេរៀនសម្រាប់អ្នកដាំ ឧ តម្លៃ ១៩០០ រៀល/គក កាលពីខែ ឧសភា ឆ្នាំ ២០២០ តែ ខែ ធ្នូ ឆ្នាំ២០២០ នេះតម្លៃ ៣០០ រៀល/គក !។ នៅកោះកុង មានដាំត្រសក់ចិន សម្រាប់លក់ឲ្យជនជាតិចិននៅកំពង់សោម។

ដាំ​តាសក់​ជាន់គ្នា ធ្វើ​ឲ្យ​តម្លៃ​តាសក់ ក្នុងស្រុក​ក្រូចឆ្មារ ធ្លាក់​ដល់ ៣០០​រៀល ក្នុង​មួយ​គីឡូក្រាម​កសិករ​ក្នុងស្រុក​ក្រូចឆ្មារ ភាគច្រើន បាន​ងាក​មក​ដាំ​តាសក់​ចំណារ បន្ទាប់ពី​ដំណាំ​ត្រឡាច ល្ពៅ ប៉េងប៉ោះ ដោយសារ​ជា​បន្លែ​ងាយ​ដាំ មាន​រយៈពេល​ខ្លី​។ ប៉ុន្តែ​ការដាំ​តាសក់ ជាន់គ្នា ដោយ​មិនមាន​ការផ្លាស់ប្ដូរ ធ្វើ​ឲ្យ​តម្លៃ​តាសក់ ក្នុងស្រុក​ក្រូចឆ្មារ ធ្លាក់​ដល់ ២៥០​រៀល ទៅ ៣០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ នេះ​បើតាម​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ត្បូងឃ្មុំ ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី ១៧ ខែធ្នូ​។​

​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ នៅ​ថ្ងៃទី ១៧ ខែធ្នូ​នេះ​ថា តម្លៃ​តាសក់​ចំណារ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ពិតជា មានការ​ធ្លាក់ចុះ​ពិតមែន​។ លោក​បញ្ជាក់ថា ការធ្លាក់​ថ្លៃ​នេះ ទើប​រយៈពេល​ប្រមាណ ១​សប្ដាហ៍​ប៉ុណ្ណោះ​។ លោក ហេង ពិសិដ្ឋ បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​តម្លៃ​តាសក់ ធ្លាក់ចុះ​មែន តែ​ទើប​ធ្លាក់​ក្នុង​សប្ដាហ៍​នេះ​ទេ ហើយ​តម្លៃ ៣០០​រៀល ក្នុង​មួយ​គីឡូ តែ​ក្នុងស្រុក​ក្រូចឆ្មារ​ប៉ុណ្ណោះ ព្រោះ​មាន​អ្នក​ដាំ​ច្រើន​។ បើ​នៅ​តំបន់​ផ្សេង លក់បាន​តម្លៃ ៥០០​រៀល ទៅ ៦០០​រៀល ក្នុង​មួយ​គីឡូក្រាម​»​។​

​ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ បាន​បន្ថែមថា មាន​កសិករ​ច្រើន ដែល​ដាំ​តាសក់ ព្រោះ​ជា​បន្លែ​មាន​រយៈពេល​ខ្លី និង​ងាយ​ដាំ​។ ក្នុង​ខេត្ត​ត្បូងឃ្មុំ ទាំងមូល មាន​ផ្លៃ​ដី​ប្រមាណ ៦០​ហិកតា​ទៅហើយ សម្រាប់​ដាំ​តាសក់​នេះ ខណៈ​អ្នកស្រុក​ក្រូចឆ្មារ ស្ទើរ​ទាំងអស់​បាន​ដាំ​តាសក់​ដែរ​។ «​ការដាំ​តាសក់​ជាន់គ្នា មិន​ផ្លាស់ប្ដូរ​ដំណាំ និង​មិន​គិតពី​តម្រូវការ ទីផ្សារ ធ្វើ​ឲ្យ​កសិករ ជួប​បញ្ហា​ទីផ្សារ​។ ដូច្នេះ កសិករ​មិនគួរ ដាំ​អ្វី​តាម​គ្នា​នោះទេ ត្រូវ​ស្វែងយល់ ពី​ទីផ្សារ​សិន និង​ត្រូវ​រៀបចំ​ក្រុម​ដាំ ឲ្យ​បាន​ត្រឹមត្រូវ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​។​
​អ្នកស្រី ហេង រ៉ែ​ម អ្នក​ដាំ​តាសក់​ចំណារ នៅ​ភូមិ​ក្ដុល​ក្រោម ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ អ្នកស្រី បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា អ្នកស្រី​ផ្ដើម​ដាំ​តាសក់ កាល​ឆ្នាំ​២០១៩ បូករួម ជាមួយ ដំណាំ​ល្ពៅ និង​ត្រឡាច បន្ទាប់ពី ការធ្វើ​ស្រូវវស្សា​។ កសិករ​រូបនេះ បាន​បន្ថែមថា​៖«​ជិត ១០​ថ្ងៃ​មកហើយ ដែល​តាសក់ ធ្លាក់​ថ្លៃ ដល់ ២៥០​រៀល ទៅ ៣០០​រៀល​។ កន្លងមក តាសក់ លក់បាន ១ ០០០​រៀល បន្ទាប់មក​ធ្លាក់​ដល់ ៦០០​រៀល ហើយ​ពេលនេះ ត្រឹម ៣០០​រៀល​ទេ ហើយ​មិនសូវមាន​អ្នកទិញ​ផង​»​។​

​កសិករ​ដាំ​តាសក់​ក្នុងស្រុក​ក្រូចឆ្មារ​រូបនេះ ប្រាប់ទៀតថា​៖«​ឆ្នាំនេះ​ពិបាក​ខ្លាំង ព្រោះ​ដាំ​តាសក់ មិន​ចំណេញ ហើយ​ដំណាំ​ស្រូវ​ត្រូវ​ជំនន់​ទឹកភ្លៀង បំផ្លាញ​គ្មាន​សល់​( ២​ហិកតា​)»​។ លើសពីនេះ ដំណាំ​ស្រូវ ដែល​ខូចខាត ទើប​ស្ដារ​បាន​ប្រមាណ ២​ខែ​ប៉ុណ្ណោះ កសិករ ហេង រ៉ែ​ម នៅសល់តែ​ដំណាំ​ត្រឡាច និង​ល្ពៅ ជា​ក្ដី​រំពឹង ដោយ​ដំណាំ​ត្រឡាច អាច​លក់បាន ១​ឡូ (១២​ផ្លែ​) តម្លៃ ៧ ០០០​រៀល និង​ដំណាំ​ល្ពៅ តម្លៃ ៨០០​រៀល ទៅ ១ ៥០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ នេះ​បើតាម​កសិករ ហេង រ៉ែ​ម​៕

ត្រសក់ទ្រើង ត្រូវបានគេស្គាល់ថាជាប្រភេទដំណាំ ដែលមានសក្ដានុពលល្អដល់សេដ្ឋកិច្ចជាតិខ្មែរ ដោយពឹងផ្អែកទៅលើភាពអំណោយផល អាកាសធាតុ សណ្ឋានដី នឹងបូករួមទាំងបច្ចេកទេសផងដែរ។


ការដាំត្រសក់ទ្រើងពិតជាសំខាន់ខ្លាំងណាស់ ក្នុងការជ្រើសរើសពូជ រដូវដាំដុះ ការរៀបចំដី និងរបៀបថែទាំ ដូចច្នេះហើយយើង​ មានគោលបំណងណែនាំនូវបច្ចេកទេសថ្មីមួយ ក៏ដូចជាផ្ដល់នូវចំណេះដឹងដល់ប្រជាកសិករ ដែលអាចដាំដំណាំត្រសក់ទ្រើង ឆាប់ទទួលបានទិន្នផល ងាយថែទាំ នឹងអាចដាំបានគ្រប់រដូវ ពេញមួយឆ្នាំ ។

១/-បចេ្ចកទេសងាយៗក្នុងការដាំត្រសក់៖
ក-ការរៀបចំដី​ភ្ជួរហាលដីឲ្យស្ងួតហើយរាស់ប្រមូលយកស្មៅចេញ ភ្ជួររាស់យ៉ាងតិចអោយបាន៣-៤ សារ ធ្វើអោយដីធូរងាយស្រួលក្នុងការលើករងដាំបន្ថយការកើតជម្ងឺ សត្វល្អិតចង្រៃ និងបាក់តេរី។

ខ-ការជ្រើសរើសរដូវដាំដុះការជ្រើសរើសរដូវដាំដុះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដាំដុះដំណាំគ្រប់ប្រភេទទាំងអស់មិនថាដំណាំណានោះទេដោយសារតែការដំាដុះនៅរដូវក្តៅវាមានបញ្ហាច្រើនដែលប្រឈមមុខដូចជាកត្តាសត្វល្អិតបាក់តេរី វីរុសនិង រដូវកាលសមស្របសម្រាប់ដំណាំគឺរដូវរំហើយចាប់ពី​ខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈរដូវប្រាំង ចាប់ពីខែ ឧសភា-កក្តដា ប្រមូលផលខែ សីហា។

គ-ការជ្រើសរើសពូជពូជដែលមានប្រភពច្បាស់លាស់(ពូជនាំចូលពីបទេសឬពូជក្នុងស្រុក)ពូជសុទ្ធដែលមានភាគរយដំណុះចាប់ពី៨៥-៩០ភាគរយពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាស ធាតុ។

ឃ-ការបណ្តុះគ្រាប់ ដាស់ដំណេកៈមុនបណ្តុះត្រូវហាលថ្ងៃស្រទន់១៥​នាទី(ពេលព្រឹកឬល្ងាច)គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត ចំពោះគ្រាប់ណាអណ្តែតស្រង់ចេញត្រាំទឹក១៥នាទីសិនដោយលាយជាមួយទឹកក្តៅឧណ្ហៗផ្អាប់នឹងក្រណាត់១-២យប់ដោយច្រោះទឹកចេញទុកអោយនៅសើមៗដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ។​

ការបណ្តុះក្នុងកន្ទោង ធ្វើកន្ទោងស្លឹកចេកថង់ឬស្លឹកត្នោតយកជីកំប៉ុស្តមួយបង្គីលាយដីបីបង្គីយកដីដែលលាយរួចហើយដាក់ក្នុងកន្ទោងសឹ្លកចេកបន្ទាប់មកយកគ្រាប់ចំនួន២-៣គ្រាប់ដាក់ក្នុងកន្ទោងយកដីដែលមានជីជាតិមករោយពីលើស្តើងៗដាក់ចំបើងគ្របពីលើស្រោចទឹកឲ្យជោគរយៈពេល៣ថ្ងៃបន្ទាប់មកស្រោចទឹកបន្ត១ថ្ងៃម្តងស្រោចទឹកជីកំប៉ុស្ត១សប្តាហ៍

​ ម្តងដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ១០ថ្ងៃក្រោយត្រូវដកកូនដំណាំចេញខ្លះទុកតែ១ដើម១កន្ទោងដើម្បីឲ្យវាថ្លោសល្អវិធីសាស្រ្ត ការពារកូនដំណាំគ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុលប្រើស្បៃការពារកូនដំណាំនៅពេលវាដុះបាចផេះចង្រ្កានមុនពេលបណ្តុះគ្រាប់ដើម្បីការពារសត្វល្អិតបំផ្លាញ។

ង-ងាយៗក្នុងការដាំដុះត្រសក់ជាទូទៅការដាំត្រសក់លើករងមានភាពងាយស្រួលក្នុងការថែទាំស្រោចទឹកបោចស្មៅនិងដាក់ជី៖លើករងទទឹង១ម៉ែត្របណ្តោយតាមស្ថានភាពដីលើករងបណ្តោយថ្ងៃទើបល្អកាប់រណ្តៅដាក់ជីកំប៉ុស្ត០,៥-១គីឡូក្រាម ក្នុងមួយរណ្តៅចន្លោះកុម្ភៈ៤០សង់ទីម៉ែត្រចន្លោះជួរ៦០សង់ទីម៉ែត្រចន្លោះរងមួយ ទៅរងមួយទៀតគឺ៤០សង់ទីម៉ែត្រ។


២/-វិធីសាស្រ្តងាយៗក្នុងការថែទាំដំណាំ៖
ក-ការគ្របកូនត្រសក់ជាទូទៅការគ្របកូនត្រសក់ការចាំបាច់ណាស់ជាពិសេសនៅពេលអាកាសធាតុក្តៅ។ការគ្របគឺគេប្រើចំបើងស្លឹកឈើស្ងួតឬក្រណាត់ប្លាស្ទិចជាការចំបាច់។


​ខ-ការជំរះស្មៅពូនគល់ជំរះស្មៅកុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំបំបាត់ជម្រករបស់សត្វល្អិតផងដែរជ្រុំដីអោយដីធូរជា្របទឹកបានល្អក្រោយដាំ៧-១០ថ្ងៃផ្អាកស្រោចទឹក១ថ្ងៃពេលជ្រុំដីប្រើចបចក់ដើម្បី ជំរះស្មៅធ្វើលើកទី២នៅពេលត្រសក់ជិតចេញផ្កា។

គ-ការស្រោចស្រពត្រសក់ ជាប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំហើយស្រោចទឹកមួយថ្ងៃពីរដងក្នុងមួយថ្ងៃប៉ុន្តែនៅពេលត្រសក់ចាប់ផ្តើមចេញផ្ការហូតដល់ប្រមូលផលវាមិនត្រូវការទឹកច្រើនទេ។ពេលភ្លៀងធ្លាក់ច្រើនត្រូវបង្ហូរទឹកចេញកុំអោយដក់ទឹក។

ឃ.ការដោតទ្រើងនិងត្រូវកាត់ស្លឹកគេអាចយកយកឫស្សីឬមែកឈើផ្សេងៗដែលមានកំពស់១-១,៥ម៉ែត្រយកមកធ្វើជាទ្រើង៖ទ្រើងឬចំណារត្រូវដោតអោយឈរត្រង់ការពារដួលរលំដើម្បីកុំអោយមែកស្លឹកនិងផ្លែធា្លក់ប៉ះដីធ្វើអោយរលួយដោយសារផ្សិតបាក់តេរីនិងមេរោគដែលឆ្លងពីដី។


៣/-ការប្រើប្រាស់ជីដំណាំត្រសក់

ការប្រើប្រាស់ជីធម្មជាតិទាំងពីរប្រភេទ(កំប៉ុស្ត៍គោកនិងទឹក)មុនពេលដាំដាក់ទ្រាប់បាតប្រើជីកំប៉ុស្តគោក១០-១៨តោនបើមួយម៉ែត្រការ៉េប្រើ២គីឡូក្រាមក្រោយដាំរយៈពេល៧ថ្ងៃប្រើជីកំប៉ុស្តទឹកលាយល្បាយទឹកស្មើគ្នា៣សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក១០តោនដាក់តាមចន្លោះគុម្ពលុបដីអោយជិតហើយស្រោចទឹកអោយជោគចុងក្រោយប្រើកំប៉ុស្តទឹក៧ថ្ងៃម្តង​ ដើម្បីជួយអោយត្រសក់ចេញផ្កាបានច្រើនកម្រិតនៃការប្រើប្រាស់ជីគីមី៖ប្រើបរិមាណ150-200kgសម្រាប់ដីមួយហិកតាប្រើត្រឹមតែ150-200​gក្នុងផ្ទៃដីមួយម៉ែត្រការ៉េ។


៤/-ការប្រមូលផលរបៀបប្រមូលផល៖
ការប្រមូលផលត្រូវធ្វើឡើងទៅតាមប្រភេទពូជរបស់វា។

ពូជដែលមានអាយុកាលខ្លីគឺចន្លោះ៦៤-៦៨ ថ្ងៃត្រូវកាត់ផ្លែទាំងទងដោយកន្ត្រៃប្រសើរជាងបេះយកតែផ្លែតែប្រយ័ត្នកុំអោយផ្លែទៅកកិតប៉ះនឹងដើម ព្រោះស្នាមរលួយលើផ្លែធ្វើអោយខ្យល់កំដៅ មេរោគងាយជ្រៀតចូលបំផ្លាញផ្លែទុកមិនបានយូរ។

បេះដោយប្រើកន្រ្តៃកាត់ទើបមិនប៉ះពាល់ផ្លែប្រមូលផលផ្លែខ្ចីនៅពេលត្រសក់មានគ្រាប់មិនទាន់វិវឌ្ឍន៍ពេញលេញ។ការប្រមូលផលបន្តរហូតដល់៣សប្តាហ៍ទើបអស់។

បច្ចេកទេសថ្មីនេះ អាចជួយដល់គ្រួសារកសិករ ឲ្យមានប្រភពចំនូលថ្មីជាប្រចាំ បន្ថែមមួយទៀតដោយប្រើប្រាស់ឲ្យកាន់តែអស់លទ្ធភាពនូវធនធានដី ទឹក និងធនធានផ្សេងៗទៀតដែលគ្រួសារមាន ៕


កសិករដាំ​ត្រសក់​សប្បាយ​ចិត្តខ្លាំង​ ពេល​តម្លៃ​ឡើង​ខ្ពស់​មិន​ធ្លាប់​មានខេត្តបាត់ដំបង​៖ «​តម្លៃ​ត្រសក់​ពេល​នេះ​ឡើង​ដល់ ១,៨០០​រៀល ទៅ ១,៩០០​រៀល ក្នុង ១​គីឡូក្រាម ហើយ​ដំណាំ​ត្រសក់​ខ្ញុំ​ដែល​ដាំ​លើ​ផ្ទៃដី​សរុប​ជិត ៤​ហិច​តា ក៏​នឹង​ត្រៀម​ប្រមូល​ផល បណ្ដើរ​ៗ នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុន​នេះ ហើយ​ក៏​មាន​ម៉ូយ​ធំ​ៗ​កុម្ម៉ង់​ទិញ​ទុក​មុន​អស់ហើយ​ដែរ​» ។នេះ​ជា​ការ​លើក​ឡើង​របស់​ម្ចាស់​ចម្ការ​ម្នាក់​ដែល​និយាយ​ទាំង​ទឹកមុខ​ញញឹម​ពព្រាយ លាយ ឡំ​នឹង​កាយវិកា​ដែល​បង្ហាញ​ថា គាត់​កំពុង​សប្បាយ​ចិត្តខ្លាំង​បំផុត ជាមួយនឹង​ក​ម្លៃ​កសិផល ដែល​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក ។ចាត់​ទុក​ថា ជា​កសិករ​មួយ​រូប​ដែល​មាន​ម​ហិ​ច្ឆិ​តា​ខ្ពស់​បំផុត ក្នុង​ការ​ដាំ​ដំណាំ​ត្រសក់​នៅ​លើ​ផ្ទៃដី​រហូត​ដល់​ទៅ​ជិត ៤​ហិច​តា បន្ទាប់​ពី​បាន​ជ្រាប អំពី​គោលនយោបាយ​របស់​រាជរ​ដ្ឋា ភិ​បាល ដែល​បាន​អំពាវនាវ​ថ្មី​ៗ​ដល់​អាជ្ញាធរ ឬ មន្ត្រី​ជំនាញ ឲ្យ​ជួយ​ជំរុញ និង​លើកទឹកចិត្ត​ដល់ ប្រជា​កសិករ​ឲ្យ​ងាក​ទៅ​ដាំ​ដំណាំ​កសិកម្ម​គ្រប់មុខ ( បន្លែ ) ដើម្បី​បំពេញ​តាម​តម្រូវការ​ទីផ្សារ ក្នុង​ប្រទេស ខណៈ​បន្លែ​គ្រប់​ប្រភេទ ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ត្រូវ​បាន​ផ្អាក​មួយ​រយៈ សិន ។លោក សិន ឈឿ​ត ជា​កសិករ​រស់នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ដែល​លោក និង​កូន​ៗ​ចំនួន ៣​គ្រួសារ​ទៀត​បាន​មូលមតិ​គ្នា​ជួល​ដី​កសិកម្ម​មួយ​កន្លែង​នៅ​ឯ​ជាយក្រុង ដែល មាន​ទំហំ​ជិត ៤​ហិច​តា ស្ថិត​ក្នុងភូមិ​ចំការ​សំរោង ១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដើម្បី ដាំ​ដំណាំ​ត្រសក់ ។កសិករ​ដែល​មាន​វ័យ ៦៥​ឆ្នាំ រូប​នេះ​បាន​ប្រាប់ «​កោះសន្តិភាព » ឱ្យ​ដឹង កាលពី​ថ្ងៃ​ទី ១០​ខែឧសភា នេះ​ថា «​បច្ចុប្បន្ន​ផ្លែ​ត្រសក់​មាន​តម្លៃ​ថ្លៃ​គួរសម ពេល​នេះ​ត្រសក់​ខ្ញុំ មាន​ម៉ូយ​ធំ​ៗ​មក​កុម្ម៉ង់​ទិញ​ទុក​មុន​អស់ហើយ បើ​ទោះជា​មិន​ទាន់​ដល់​ថ្ងៃ​បេះ​ក្ដី គឺ​ក្នុង​តម្លៃ ១​គី ឡូ​ក្រាម​ពី ១,៨០០​រៀល ទៅ ១,៩០០​រៀល ។ ប៉ុន្តែ​ខ្ញុំ​នឹង​ចាប់ផ្ដើម​បេះ​លក់​បណ្ដើរ​ៗ នា​ប៉ុន្មាន ថ្ងៃ​ខាង​មុខ​នេះ ព្រោះ​កន្លែង​ខ្លះ​ខ្ញុំ​អាច​បេះ​បាន​ហើយ​» ។ចម្ការ​ត្រសក់​របស់​លោក សិន ឈឿ​ត មាន​ផ្ទៃដី​ជិត ៤​ហិច​តា បែងចែក​ជា ២​ទីតាំង និង​លាត សន្ធឹង​ល្វឹងល្វើយ​ជាមួយនឹង​ការ​រៀបចំ​យ៉ាង​មាន​របៀប​តាម​លក្ខណៈ​បច្ចេកទេស ដែល​មើល ទៅ​ហាក់ដូចជា​សួនច្បារ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ។

គេ​ឃើញ​ទីតាំង​ខ្លះ​ទើបនឹង​ចាប់ផ្ដើម​ដាំ ទីតាំង​ខ្លះ​ដើម​ត្រសក់​ទើប​លូតលាស់​ផុត​ពី​ដី​បន្តិច រីឯ​កន្លែង​ខ្លះ​ទៀត​មាន​ផ្កា​ផ្លែ ដែល​ម្ចាស់ ត្រៀម​ប្រមូល​ផល​ខាង​មុខ​នេះ ។ តាម​លក្ខណៈ​បែប​នេះ​ម្ចាស់​ចម្ការ​នឹង​អាច​ប្រមូល​ផល​ត្រស ក់​នេះ​លក់​ជា​បន្តបន្ទាប់ ។នៅ​ក្នុង​ដីចម្ការ​ដ៏​ល្វឹងល្វើយ​លោក សិន ឈឿ​ត បាន​និយាយ​ទាំង​ទឹកមុខ​ញញឹម​មិន ដាច់​ថា ដី​កសិកម្ម​ជិត ៤​ហិច​តា​នេះ មាន ២​កន្លែង​នៅ​ក្បែរ​គ្នា ។ ដី​នេះ​លោក​បាន​ជួល​គេ​ក្នុង តម្លៃ ៤០០​ដុល្លារ​ក្នុង ១​ហិច​តា និង​បាន​កុងត្រា​រយៈពេល ១​ឆ្នាំ ដើម្បី​ដាំ​ដំណាំ​ត្រសក់ ។ គាត់ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ដំណាំ​ត្រសក់​ដែល​ដាំ​លើ​ផ្ទៃដី​ល្វឹងល្វើយ​នេះ មិនមែន​ខ្ញុំ​ធ្វើ​ម្នាក់ ឯង​ទេ គឺ​មាន​គ្នា​ចំនួន ៤​គ្រួសារ តែ​សុទ្ធ​សឹង​ជា​កូនចៅ​ខ្ញុំ​ទាំងអស់​» ។

លោក ឈឿ​ត បាន​ប្រា ប់​បន្ថែម​ថា រាល់​ឆ្នាំ​ខ្ញុំ​មិន​ដែល​ធ្វើ​លើ​ទំហំ​ដី​ដ៏​ធំ​បែប​នេះ​ទេ តែ​ឆ្នាំ​នេះ​ខ្ញុំ​ប្រមូល​កូនចៅ​ធ្វើ​ជុំ​គ្នា ។ ព្រោះ​ឃើញ​ព័ត៌មាន​គេ​ផ្សព្វផ្សាយ​អំពី​ប្រសាសន៍​សម្ដេច ហ៊ុន សែន ប្រកាស​ផ្អាក​ការ​នាំ​ចូល បន្លែ​ពី​ប្រទេស​ជិតខាង ហើយ​ជំរុញ​ឲ្យ​កសិករ​សម្រុក​ដាំ​បន្លែ ដើម្បី​លក់​ក្នុងស្រុក​វិញ ទើប​ខ្ញុំ សម្រេច​ខ្ចីបុល​ប្រាក់​គេ ដើម្បី​ធ្វើ​ទុន​ពង្រីក​ដី​ដាំ​ដំណាំ​នេះ​តែ​ម្ដង​» ។សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសា ស​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយ​បាន​អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ និង អាជ្ញាធរ​ដែនដី ត្រូវ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការ​ដាំ​ដុះ​នូវ​បន្លែ​គ្រប់មុខ ដើម្បី​តម្រូវការ លើ​ទីផ្សារ​ក្នុង​ប្រទេស ខណៈ​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន ត្រូវ​បាន​សម្ដេច​ប្រកាស​ឲ្យ​ផ្អាក​នាំ ចូល​បន្លែបង្ការ ពី​ប្រទេស​ជិតខាង​ជា​បណ្ដោះអាសន្ន ស្រប​ពេល​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ដែល​បាន​រីក​រាលដាល​ស្ទើរ​ពាសពេញ​ពិភពលោក រាប់​ទាំង​ប្រទេស​កម្ពុជា​ផង ។

ជុំវិញ​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នេះ​គេ​បាន​សង្កេត​ឃើញ​ថា ប្រជា កសិករ​មួយ​ចំនួន​ដែល​និយម​ដាំ​ដំណាំ​កសិកម្ម ហាក់​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ដាំ​ដុះ រីឯ​តម្លៃ​កសិផល​ខ្លះ (​បន្លែ​) ក៏​ហាក់​មាន​ទីផ្សារ​គ្រាន់បើ​ដែរ ។ មន្ត្រី​កសិកម្ម​ម្នាក់​បាន​និយាយ​ថា ពេល​នេះ​ប្រជា​កសិករ​បាន​ស្ទុះស្ទារ​ដាំ​ដំណាំ​ស្ទើរ គ្រប់កន្លែង ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង គោល​ការ​របស់​រដ្ឋាភិបាល តែ​ពួក​គាត់​ហាក់​ជួប​ផល​វិ បាក​បន្តិច គឺ​ខ្វះខាត​ទឹក​ស្រោចស្រព ដំណាំ ប៉ុន្តែ​យ៉ាងណា​ពួក​គាត់​នៅ​តែ​ព្យាយាម ។ដោយឡែក​សម្រាប់​លោក សិន ឈឿ​ត វិញ​បាន​ប្រាប់​ថា ឆ្នាំ​នេះ​គ្រួសារ​កូនចៅ​របស់ គាត់​បាន​ចំណាយ​ទុន​ច្រើន​គួរសម​ទៅ​លើ​ដំណាំ​ត្រសក់​នេះ ។ គាត់​និយាយ​ទៀត​ថា ដំបូង ដៃ​នេះ​គាត់​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ៣,០០០​ដុល្លារ ទៅ​លើ​ផ្ទៃដី​ក្នុង ១​ហិច​តា ដោយ​គិត ចាប់ពី​ថ្ងៃ​ដាំ​រហូត​ដល់​ថ្ងៃ​ប្រមូល​ផល ។ ប៉ុន្តែ​ជាមួយនឹង​ខ្ទង់ចំណាយ​ដ៏​សម្បើម​នេះ​កសិករ ដែល​មាន​ប្រវត្តិ​ដាំ​បន្លែ​ជាង ៥​ឆ្នាំ រូប​នេះ​ក៏​មិន​ស្ទាក់​ស្ទើរនឹង​ការ​បង្ហាញ​ពី​ផល​ចំណេញ​ដែរ ។

លោក សិន ឈឿ​ត បាន​និយាយ​អំពី​ទិន្នផល​ដែល​ប្រមូល​បាន ដោយ​យោង​ទៅ​លើ បទ​ពិសោធ​កន្លង​មក​យ៉ាង​ដូច្នេះ​ថា «​ដំណាំ​ត្រសក់​លើ​ផ្ទៃដី ១​ហិច​តា អាច​ប្រមូល​ផល​បាន ចន្លោះ​ពី ៣០​តោន​ទៅ ៤០​តោន ហើយ​បើ​ពិនិត្យ​លើ​ដំណាំ​ត្រសក់​ខ្ញុំ ពេល​នេះ គឺ​ល្អ​គួរសម ដែរ ។ ដូច្នេះ​ខ្ញុំ​រំពឹង​ថា អាច​នឹង​ទ​ទូល​បាន​ទិន្នផល​ប្រហាក់ប្រហែល​គ្នា​» ។ ហើយ​បើ​លក់​បាន ក្នុង​តម្លៃ​ដូច​ខាងលើ​នេះ​មែន គឺ ខ្ញុំ​អាច​ទ​ទូល​បាន​ប្រាក់​ចំណេញ​ជាង​ពាក់កណ្ដាល​» ។

កសិករ រូប​នេះ​ហាក់​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​គោលនយោបាយ​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ប្រកាស​ផ្អាក​ការ​នាំ​ចូល​បន្លែ​នានា​ពី​ប្រទេស​ជិតខាង​ជា​បណ្ដោះអាសន្ន​នេះ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ផលិតផល​ក្នុងស្រុក​មាន​ទីផ្សារ​ល្អ ។ ព្រោះ​គាត់​មាន​ជំនឿ​ថា បច្ចុប្បន្ន​នេះ​កសិករ​ខ្មែរ​ក៏​មាន​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​គ្រប់មុខ​បាន​ល្អ​ប្រសើរ និង មានគុណ​ភាពល្អ ទៀត​ផង មិន​ចាញ់​បន្លែ​នាំ​ចូល​ពី​បរទេស​ឡើយ ៕

(សៀមរាប)៖ នៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រជាកសិករនិយមដាំបន្លែជាយូរមកហេីយ។ ចំណែកដំណាំត្រសក់ចំណារ គឺជាដំណាំដែលកសិករយេីងនិយមដាំផងដែរ ដោយសារដំណាំត្រសក់ចំណារងាយស្រួលដាំជាងដំណាំដទៃទៀត មិនសូវពិបាកក្នុងការថែទាំ ហេីយដេីមទុនក៏មិនសូវចំណាយច្រេីន ជាពិសេសមានទីផ្សារល្អជាប្រចាំ។

បងស្រី រឹម ហៃ វ័យ ៣២ឆ្នាំ កសិករដាំដំណាំត្រសក់ចំណារលេីផ្ទៃដីផ្ទាល់ខ្លួន ១ ៥០០ ម៉ែត្រការ៉េ នៅភូមិបែកកាំភ្លើង និយាយថា ឥឡូវនេះគាត់មិនពិបាកដឹកត្រសក់ទៅលក់នៅឆ្ងាយដូចមុនទេ ដោយសារមានឈ្មួយដែលបានព្រមព្រៀងរួចមកទិញដល់កន្លែង។

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានបង្កើតចង្កោមកសិករក្រុមផលិតបន្លែសុវត្ថិភាពនៅឃុំចាន់ស តាំងពីចុងឆ្នាំ២០១៨ ដើម្បីជំរុញទីផ្សារ និងសម្របសម្រួលដល់អ្នកលក់ អ្នកទិញបន្លែឱ្យមានកិច្ចព្រមព្រៀងទិញលក់ ដើម្បីលើកកម្ពស់ផលិតភាព និងផលចំណេញលើផលិតផលបន្លែក្នុងតំបន់។

ជាមួយនឹងការមានឈ្មួញល្អ មានការព្រមព្រៀងទិញលក់រឹងមាំ កសិករ រឹម ហៃ សប្បាយរីករាយនឹងប្រមូលផលលក់តាមផែនការ​។ រឹម ហៃ​ និយាយបណ្ដេីរលេីកត្រសក់ដាក់ថ្លឹងទាំងញញឹមបណ្ដេីរថា “ការប្រមូលទិន្នផលក្នុងមួយវគ្គនេះ បាន​ ៤ ៥០០គីឡូក្រាម លក់បានប្រាក់ ៥,៤​ លាន រៀល។​ ខ្ញុំអាចយកលុយនេះ​ ទុកដាំដំណាំត្រសក់បន្តទៀត​ និងយកមកមួយចំណែកទៀតផ្គត់ផ្គង់ជីវភាព​គ្រួសារ និងឱ្យកូនរៀនសូត្រ។ ”

ក្រោយពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចគាំទ្រការចងក្រងចង្កោម​ និងជួយសម្របសម្រួលទីផ្សារមក ធ្វើឱ្យផលិតកម្មបន្លែនៅក្នុងតំបន់មានការកេីនឡេីង និងមានទីផ្សារច្បាស់លាស់។ ឈ្មួញដែលទិញបន្លែពី កសិករ រឹម ហៃ និងពីឃុំចាន់ស​ បានបន្តលក់ទៅឱ្យផ្សារម៉ាក្រូ ផ្សារទំនើបអង្គរ ភោជនីយដ្ឋាន និងផ្សារសាមគ្គី។