Monday, August 30, 2021

កសាងសង់ផ្ទះស្រាប់

 កសាងសង់ផ្ទះស្រាប់ សំដៅលើការចាក់ពុម្ភផ្ទះរួចជាស្រេច ទើបយកមកតម្លើងនៅ ការដ្ឋាន ដែលចំណេញ ពេលវេលា និង ថវិការជាងការ តម្លើងនៅ ការដ្ឋានផ្ទាល់។ ប្រទេសជឿនលឿននានាដូចជា ចិន ឥណ្ឌា អាមេរិក ហុងកុង គេបានផលិតផ្ទះបែបនេះ ដើម្បីបំរើទីផ្សារអចលនទ្រព្យ ព្រោះចំណេញលុយ និង ពេលវេលា នៅ ហុង កុង គេចំណាយពេលត្រឹមតែ ២ ថ្ងៃ តម្លើងផ្ទះបានរាប់រយបន្ទប់ ដោយការស្ទួច Container ផ្ទះតម្លើងពីលើ ធ្នឹមថ្ម ដែលគេចាក់ទុកជាស្រេច Concrete House Forming Machine, Prefab ។ សំណង់បុរី នានានៅកម្ពុជា គេបានចាក់ពុម្ភ បន្ទះប្លង់សេជាស្រេច បន្ទះជញ្ជាំងជាស្រេចដូចគ្នា ដើម្បីចំណេញ ក្តាពុម្ភ កម្លាំងពលកម្ម ដុំតដ្ឋ ស៊ីម៉៉ង់បូក ជាពិសេសកម្លាំងពលកម្ម។ នៅកម្ពុជាដែរ មានមនុស្សជាច្រើន បានបង់ប្រាក់ប្រមាណ ៦០០ ដុល្លា/ខែ ដើម្បី ទិញ ខុនដូរ នៅ ២០ ឆ្នាំខាងមុខ ដែលមានតម្លៃ ៧០,០០០ ដុល្លា ចុះបើថ្ងៃក្រោយ មាន Risk តើនឹងទៅជាយ៉ាងណា? មួយទៀត បច្ចេកវិជ្ជាសំណង់ នៅ ពេលខាងមុខ អាចនឹងមានការប្រើ មនុស្សយន្តដើម្បី ផលិតផ្ទះ ដូច្នេះ ការចំណាយរបស់ជនជាតិខ្មែរ ដ៍ច្រើនខណៈនេះ គឺជាការខាងបង់ធំធេងណាស់