អាជីវកម្ម ផលិត ណែម Fermented Sour Fish Paste ដែលភាសាសៀម ហៅថា แหนมหมู ប្រទេសកម្ពុជា កំពុងនាំចូល ណែមសាច់ត្រី ណែមសាច់ជ្រូកច្រើនសន្ធឹកសន្ទាប់ពី ប្រទេសថៃ ទោះជាកម្ពុជាមានការផលិត ក៍មិនមានចំនួនច្រើន។ ការផលិត ណែមនេះ មានការផ្សព្វផ្សាយផងដែរ តាមបណ្តាញសង្គមនានា តែសំណួរចេញមក គឺជា បើធ្វើស្រួលៗចឹង ហេតុអ្វីកម្ពុជា មិនអាចផលិតណែមបានច្រើនដូច បរទេស? ហេតុអ្វី ណែម ផលិតនៅស្រុកខ្មែរ បែរជាមានតម្លៃ ថ្លៃជាងណែមនាំចូលពីបរទេស? ហេតុអ្វី កម្ពុជា នាំចូលសាច់ណែម ពីវៀតណាម ដែលកម្ពុជា គ្រាន់តែ អង្គុយច្រកសាច់ណែម ដាក់ថង់ ឬ ខ្ចប់ស្លឹកចែកសោះ ប្រកាសថានោះជា ណែម ផលតដោយអ្កកភូមិ នៅបាត់ដំបង ឬ សៀមរាប? ឬ ខេត្តក្រចេះ? គឺដោយសារតែ សំនួរខាងលើ ទើបខ្ញុំធ្វើការសិក្សាវិភាគ មើលអ្វីដែលកម្ពុជា មិនបានដឹង? អ្វីដែលបរទេសគេ មិនប្រាប់ល្បិចខ្មែរ? ។ អ្នកផលិតណែមនៅស្រុកខ្មែរ លើកឡើងថា តម្លៃណែមខ្មែរ ថ្លៃ គុណ ២ ដងនៃ ណែម នាំចូល ដោយសារ ផលិតពី ត្រី ដែលមានតម្លៃថ្លៃ គឺត្រីរស់ ឬ ត្រីឆ្តោរ ឬ ត្រីធម្មជាតិ មិនអាចផលិតពី ត្រីចិញ្ចឹម ឬ ត្រីគីមិ នាំចូលពីបរទេសឡើយ? គាត់លើកឡើងថា ត្រី ១០០ គក ផលិតចេញសាច់ត្រីបានតែ ៤០ គក នេះជាមូលហេតុណែម ខ្មែរ ថ្លៃ !! ចុះ ៦០ គក ទៀតតើបាត់បង់ទៅណា?
ខាងក្រោមនេះជា រូបមន្តផលិតណែមដែល រាយការណ៍ ដោយ អ្នកផលិតណែម នៅកម្ពុជា
- ចិតសំបករំដេង សម្រាប់ផ្សំគ្រឿងធ្វើណែម
- សាច់ត្រី និងគ្រឿងផ្សំដែលសម្អាតរួច ត្រៀមដាក់ទុកសម្រាប់កិនធ្វើណែម
- ត្រងយកសាច់ត្រីដែលកិនរួចដាក់ក្នុងធុង
- សាច់ត្រីដែលកិនរួច គេទៅយកទៅក្រឡុកដោយម៉ាស៊ីនដើម្បីឲ្យម៉ត់
- ដឹកសាច់ត្រីដែលកិនរួចដើម្បីចែកចាយដល់អ្នកច្រកស្បោងនៅតាមភូមិ
- អ្នកភូមិអង្គុយច្រកណែមសាច់ត្រី
- ណែមសាច់ត្រីដែលច្រករួចរាល់ ត្រូវគេដាក់ព្យួរលក់ក្នុងខេត្ត
ខ្ញុំសូមលើកឡើង ពីការផលិត សាច់ត្រី ដែលជា គ្រឿងផ្សំសំខាន់សម្រាប់ការផលិតណែម នៅបរទេស គឺ
- គេប្រើម៉ាស៊ីន លាងសម្អាតត្រី ដោយលាយទឹក កក ឬ ទឹកត្រជាក់ ដើម្បីសាច់ត្រី ស្វិត
- គេប្រើម៉ាស៊ី ញែក បំបែក ស្បែកត្រី ឆ្អឹងត្រី
- ប្រើមា៉ស៊ីនក្រឡុកសាច់ត្រីឲ្យម៉ត់ល្អ
- អ្នកបោះដុំ អាច ដឹកសាច់ត្រីទៅចែកលាយឲ្យអ្នក ផលិតណែមតាមភូមិ
- សាច់ត្រី នៅប្រទេសថៃ គេអាច លាយ បាយដំណើប ឬ មីសួ ឬ រំដេញ ខ្ទឹមស ស្ករស ប៊ីចេញ...ម្ទេស ឬ ស្បែកជ្រូក..ប្រេងឆា....
- គេប្រើម៉ាស៊ីនសង្កត់ សម្ពាធដើម្បី ផលិតជាណែម ដូចជា ប៉ែននំបញ្ចុក
- រក្សាទុកក្នុងបរិយាកាសធម្មតា ៣ ថ្ងៃ ដើម្បី ឡើងជូរ ឬ ឡើងមេ រួចប្រមូលដាក់ទូរទឹកកក
- Full automatic stainless Steel fish scaler skin removing machine/fish skinning Peeling machine
- Fish skin peeler/Squid skin removing machine
- fish skin removing machine
- Surimi Processing (Fish Paste)
- fish meat separator
- Fish Deboner - Fish Meat Bone Separator Machine
- Fish Speed Cleaning Machine
- small fish gutting cleaning machine.
- Fisheries Cleaning
កោះសន្តិភាព រាជធានីភ្នំពេញ ៖ ណែម គឺជាអាហារមួយប្រភេទធ្វើអំពីសាច់ត្រីឆៅ លាយជាមួយគ្រឿងផ្សំជាច្រើនមុខទៀតមានរស់ជាតិប្រៃ ជូរ ហឹរ ដែលប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសយុវជន យុវនារីនិយមចូលចិត្តបរិភោគដើម្បីបំបាត់ការជូរមាត់សំរន់ការឃ្លាន និងញ៉ាំលេងជំនួសការអផ្សុក ដោយសារតែវាមានរស់ជាតិហឹរខ្លាំង ហើយធ្វើអោយអ្នកទទួលទានណែមច្រើនហូរញើសបញ្ចេញជាតិពុលមកក្រៅ ។
បើនិយាយពីណែម ប្រជាពលរដ្ឋភាគច្រើនសំដៅដល់ណែមដែលផលិតនៅខេត្តបាត់ដំបង ទោះបីជាអ្នកទទួលទានណែម ដែលផលិតនៅក្នុងខេត្តស្ទឹងត្រែងមួយចំនួនអះអាងថា មានរសជាតិឆ្ងាញ់ជាងណែមដែលផលិតនៅខេត្តបាត់ដំបងយ៉ាងណាក្តី ។ បើលោកអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ចេញផុតពីទីប្រជុំជនក្នុងរាជធានីភ្នំពេញបន្តិច ចាប់ពីសង្កាត់ព្រែកព្នៅ ក្នុងខណ្ឌប្ញស្សីកែវ រហូតដល់ស្ពានព្រែកក្តាម ក្នុងស្រុកពញាឭ ខេត្តកណ្តាល លោកអ្នកនឹងឃើញប្រជាពលរដ្ឋខ្មែរនិងខ្មែរអ៊ិស្លាម ព្យួរណែមដាក់លក់លាយឡំជាមួយអាហារដដទៃទៀត នៅតាមចិញ្ចើមផ្លូវអមសងខាងផ្លូវជាតិលេខ៥ ដែលណែមទំាងនេះនំាមកពីខេត្តបាត់ដំបង ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅតាមអមសងខាងផ្លូវជាតិលេខ៥ចាប់ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រហូតដល់ទឹកដីខេត្តបាត់ដំបង ក៏គេសង្កេតឃើញមានការដាក់លក់ណែមលាយឡំជាមួយផ្លែឈើ និងអាហារជាច្រើនមុខទៀត ដែលនំាមកពីខេត្តបាត់ដំបងនេះដូចគ្នា ។ ជួបជាមួយអាជីករលក់ណែមនៅអមផ្លូវជាតិលេខ៥ជិតរង្វង់មូលព្រាបសក្នុងឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង អ្នកស្រីហួយបានប្រាប់កោះសន្តិភាពឱ្យដឹងថា គាត់ប្រកបរបរលក់ណែមនេះរយៈពេល១០ឆ្នំា មកហើយ ហើយណែមដែលអ្នកស្រីដាក់លក់នេះ គឺនំាមកពីឃុំព្រែកខ្ពប ស្រុកឯកភ្នំខេត្តបាត់ដំបង ។ ចំពោះណែមគឺមានច្រើនប្រភេទ ដូចជាណែមរុំស្លឹកចេករុំស្លឹកកន្ទួត និងណែមធម្មតាហើយមានណែមវែង និងខ្លី ។ ក្នុងសម្តីមួយៗ និងទឹកមុខរួសរាយរាក់ទាក់ អ្នកស្រីហួយ បានប្រាប់បន្តថា ណែមដែលផលិតនៅក្នុងខេត្តបាត់ដំបងមានរស់ជាតិឈ្ងុយឆ្ងាញ់ហើយមាន គុណភាពល្អមិនមានដាក់ថ្នំាគីមី ឬក៏ម្សៅមី ដូចពាក្យចចាមអារាមនោះទេ គឺណែមនេះផលិតចេញពីសាច់ត្រីសុទ្ធសាធ ហើយត្រីដែលយកមកផលិតជាណែមនេះ គឺនាំមកពីបឹងទន្លេ សាប ។
ទោះជាយ៉ាងណា អ្នកស្រីហួយ បញ្ជាក់ដែរថា ត្រីដែលយកមកធ្វើណែមនេះភាគច្រើនជាប្រភេទត្រីរ៉ស់មានរស់ជាតិស្វិតឆ្ងាញ់ពិសា។មិនខុសគ្នាប៉ុន្មានពីការលើកឡើងរបស់អ្នកស្រីហួយនោះទេ សម្រាប់អ្នកស្រីសាវឿនអាជីវករលក់ណែមនៅអមផ្លូវជាតិលេខ៥បានបញ្ចាក់ប្រាប់ឲ្យដឹងដែរថា ណែមរបស់គាត់លក់គឺយកមកពីម៉ូយដែលគាត់មានទំនុកចិត្ត និងមានគុណភាពល្អ ។
តម្លៃ អ្នកស្រីបញ្ជាក់ដោយធានាទៀតថា បើសិនអតិថិជនទិញយកទៅមានរស់ជាតិមិនឆ្ងាញ់ហើយផុយនោះ គាត់នឹងប្តូរជូនភ្លាម ហើយថា ថ្ងៃដែលគាត់លក់ដាច់ជាងគេ គឺថ្ងៃមានពីធីបុណ្យផ្សេងៗដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌចូលឆ្នាំចិន ។ល។ អ្នកស្រីសាវឿន ប្រាប់បន្តថាក្នុង ១០០ណែម គឺចំណេញពី២ទៅ៣ពាន់រៀលហើយថា ក្នុងមួយថ្ងៃគាត់រកចំណូលពីការលក់ណែមនេះបាន ៣០ម៉ឺនរៀល ឬក៏ក្រោមនេះតិចតួច ។
គាត់ក៏សំណូមពរដល់អតិថិជនជួយជាវនូវផលិតផលណែមនេះព្រោះមានគុណភាពល្អហើយមានរស់ជាតិឆ្ងាញ់សំរាប់បងប្អូនដែលចូលចិត្តពិសា ។ដោយឡែកអ្នកស្រីផល្លីជាអ្នកធ្វើណែមផ្ទាល់ និងជាអ្នកលក់ផងនោះបានបញ្ជាក់ប្រាប់ពីរបៀបធ្វើណែមថាណែមដែលគាត់ធ្វើគឺក្នុងមួយថ្ងៃ២០គីឡូក្រាមត្រី ឬច្រើនជាងនេះប្រសិនបើមានគេមកបញ្ជាទិញផ្ទាល់ ហើយត្រីដែលគាត់ធ្វើគឺជាប្រភេទត្រីរ៉ស់ ព្រោះត្រីរ៉ស់ មានរស់ជាតិផ្អែមតិចៗ សាច់ស្វិត និងឆ្ងាញ់ ។
វបៀបផលិតណែម ក្នុងវ័យប្រមាណ៣០ឆ្នាំ អ្នកស្រីផល្លី បានប្រាប់់បន្តថា របៀបធ្វើគឺ
- មុនដំបួងលាងត្រីអោយស្អាត
- មុនដំបូងគេយកត្រីមកហូតយកឆ្អឹង ឬបកសំបក
- រួចហើយចម្រោះអោយស្រស់ទឹក
- បន្ទាប់មកយកវាទៅកិននឹងម៉ូទ័រ
- ហើយយកទៅកិនលាយជាមួយគ្រឿង
- កិនជាមួយគ្រឿងផ្សំដែលមានដូចជាម្សៅស៊ុប ខ្ទឹម.ស រំដេង ម្ទេស ប៊ីចេង និងអំបិល
- ហើយយកវាចេញជាគ្រាប់ បន្ទាប់មកចងទុករយះពេល៣ថ្ងៃអាចទទួលទានបាន។
- ចំពោះត្រីដែលគាត់យកមកធ្វើក្នុង១០គីឡូក្រាមត្រី គឺបានណែមប្រមាណ ១០០០ពាន់គ្រាប់ ។អ្នកស្រីបន្ថែមថា បើអតិថិជនជាវយកទៅពិសាមិនទាន់អស់ គឺអាចយកទៅក្លាសេ្សទុកមិនខូចគុណភាពនោះទេ ។
ជួបជាមួយអ្នកផលិតណែមក្នុងភូមិខ្ពប ស្រុកឯកភ្នំផងដែរ លោកហម ថា បានប្រាប់ឲ្យដឹងពីរបៀបធ្វើណែមដែរថា មុនដំបូងគេយកត្រីមកហូតយកឆ្អឹង ឬបកសំបក រួចហើយយកទៅលាងទឹកដាក់ទុកឲ្យស្រស់ទឹក ទើបយកទៅកិនជាមួយគ្រឿងផ្សំដែលមានដូចជាម្សៅស៊ុប ខ្ទឹម.ស រំដេង ម្ទេស ប៊ីចេង និងអំបិល ។
ទោះជាយ៉ាងណា ក្នុងវ័យជាង៣០ឆ្នាំ លោកហម ថា បានត្អូញត្អែរពីការលំបាកក្នុងការរកត្រីល្អៗមកធ្វើណែមដើម្បីឲ្យមានគុណភាពនិងរស់ជាតិឆ្ងាញ់ ដែលត្រីទំាងនោះមានដូចជាប្រភេទត្រីឆ្តោ ត្រីរ៉ស់ ត្រីផ្ទក់ និងត្រីឌៀបនោះជាដើម ។ លោកបន្តថា សព្វថ្ងៃលោកទិញត្រីចិញ្ចឹមពីប្រទេសថៃយកមកធ្វើ ប៉ុន្តែគុណភាពមិនចាញ់គ្នាប៉ុន្មានពីប្រភេទដែលបានរៀបរាប់ខាងលើនេះទេ។
ស្ថិតក្នុងសំលៀកបំពាក់អាវដៃវែងខោខ្មៅអង្គុយនៅការិយាល័យធ្វើការ ដែលមានឯកសារជាច្រើនពីខាងមុខ តែមានរបៀបរៀបចំទុកដាក់រៀបរយ លោកជាមេភូមិព្រែកខ្ពប បានប្រាប់ឲ្យដឹងថា ប្រជាជនដែលនៅក្នុងភូមិរបស់គាត់ គឺមានចំនួនសរុប២.៩០០គ្រួសារ។ភាគច្រើនជាប្រជាកសិករហើយក្រៅពីនេះជាអ្នកធ្វើណែម។នៅក្នុងភូមិរបស់គាត់គឺមានប្រជាជនមួយចំនួនចំណាកស្រុកទៅក្រៅប្រទេសផងដែរ ដោយសារតែបងប្អូនទំាងនោះគិតថា ការងារនៅក្នុងស្រុកគឺប្រាក់កំរ៉ៃមិនគ្រប់គ្រាន់ សម្រាប់តម្រូវការក្នុងគ្រួសារ ។
ដូច្នេះហើយទើបធ្វើអោយពួកគាត់ធ្វើចំណាកស្រុកទៅប្រទេសជិតខាង ជាពិសេសប្រទេសថៃ ។ ចំពោះប្រជាពលរដ្ឋមួយចំនួនដែលមិនធ្វើចំណាកស្រុក ហើយមិនមានមុខរបរនោះ គឺពួកគាត់ស៊ីឈ្នួលវេចខ្ចប់ណែមនៅក្នុងភូមិរបស់គាត់ ។លោកមេភូមិខ្ពបបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា មុខរបរណែមនេះ ធ្វើអោយបងប្អូនប្រជាពលរដ្ឋយើងមានការងារធ្វើមានប្រាក់កម្រៃសមរម្យ ហើយមិនធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសទៀតទេ ។ លោកមេភូមិខ្ពបក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរយើង ជួយជាវនូវផលិតផលណែមនេះ ព្រោះបើសិនជាយើងគាំទ្រនូវផលិតផលខ្មែរយើងនឹងធ្វើអោយពួកគាត់មានការងារធ្វើច្រើន និងបានប្រាក់ម្រៃខ្ពស់ ហើយក៏មិនចាំបាច់ធ្វើចំណាកស្រុកទៅប្រទេសថៃនោះទៀតទេ
យ៉ាងណាក៏ដោយ មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ដើម្បីឱ្យផលិតផលណែមនៅកម្ពុជាមានគុណភាពខ្ពស់និងរស់ជាតិឆ្ងាញ់ តាមស្តង់ដា និងអាចប្រកួតប្រជែងជាមួយណែមដែលនំាចូលពីប្រទេសជិតខាងបាននោះ គប្បីអាជ្ញាធរជំនាញពាក់ព័ន្ធត្រូវចុះផ្សព្វផ្សាយអប់រំណែនំាពីរបៀបធ្វើ និងវេចខ្ចប់ឲ្យបានត្រឹមត្រូវ ហើយក្រសួងកសិកម្មត្រូវរកមធ្យោបាយបែបណា ដើម្បីផ្គត់ផ្គង់ត្រីក្នុងស្រុកឲ្យបានបរិបូណ៍ ចៀសវាងអ្នកធ្វើណែម ទិញត្រីចិញ្ចឹមពីប្រទេសជិតខាងមកធ្វើ នាំឱ្យប្រាក់កម្រៃរបូតទៅដល់ដៃពលរដ្ឋគេ ហើយប៉ះពាល់ដល់រសជាតិណែម ។
ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត គប្បីសហការគ្នារកទីផ្សារណែមទំាងក្នុងស្រុក និងក្រៅប្រទេសជូនអ្នកផលិតណែម ៕
សមាគមសិប្បកម្មផលិតណែមនៅបាត់ដំបងប្តេជ្ញាថា នាំចូលត្រី និង គ្រឿងផ្សំគ្មានលាយសារធាតុបូរ៉ាក់ បាត់ដំបង: ថៅកែត្រីបាត់ដំបងមានវិប្បដិសារី ខណ:ដែលខំទុកចិត្តលើសមត្ថកិច្ចវៀតណាមខំនាំយកប្រហិតត្រីមកបោះម៉ូយ ធ្វើណែម ដែលគ្មានជាតិគីមី ទីបំផុតសុទ្ធតែ (ជាតិបូរ៉ាក់) ប៉ះពាល់ សុខភាពពលរដ្ឋ ត្រូវបានសមត្ថកិច្ចបិទអាជីវកម្មសិប្បកម្មមួយចំនួនធំហើយ កម្មករជាច្រើននាក់ប្រឈមនឹងការដាច់បាយទៀតផង..។
អ្នកស្រី ឃុន ស៊ីហ៊ួយ ជាថៅកែត្រី(ឈ្មួញកណ្តាល)ដែលជាអ្នកផ្គត់ផ្គង់ត្រីសម្រាប់សិប្បកម្មធ្វើណែម នៅបាត់ដំបងនោះ បានផ្តល់ បទសម្ភាសន៍ ជាមួយក្រុមអ្នកយកព័ត៌មានទាំងទឹកមុខក្រៀមក្រំដោយមានវិប្បសារី គ្រាដែលម្ចាស់សិប្បកម្មធ្វើណែម ដែលជាម៉ូយ ត្រីរបស់គាត់ជាច្រើន ត្រូវបានសមត្ថកិច្ច បិទអាជីវកម្ម ក្រោយពីមន្ត្រីជំនាញកាំកុងត្រូល រកឃើញជាតិ (បូរ៉ាក់) នៅក្នុងសាច់ត្រីយកមកធ្វើណែមដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋធ្ងន់ធ្ងរនោះ។
អ្នកស្រី ឃុន ស៊ីហ៊ួយ បន្តឲ្យដឹងទៀតថា នេះជាកំហុសរបស់គាត់ដែលទុកចិត្តទៅលើតែខាងភាគីវៀតណាម ដោយសម្អាងថា គេមានលិខិតបញ្ជាក់ការត្រួតពិនិត្យរបស់ឡាបូពីប្រទេសវៀតណាមត្រឹមត្រូវ ទើបអ្នកស្រីហ៊ាននាំយកត្រីដាវនោះយកមកបោះឲ្យម៉ូយ ដើម្បីធ្វើណែម ព្រោះបច្ចុប្បន្នត្រីខ្មែរមានការខ្សត់ខ្សោយ។
ទោះយ៉ាងណា ក្រោយពីសមត្ថកិច្ចបិទអាជីវកម្ម សិប្បកម្មធ្វើណែមបាត់ដំបងទ្រង់ទ្រាយធំនោះ ធ្វើឲ្យគាត់មានការពិបាកយ៉ាងខ្លាំង ព្រោះតែម្ចាស់សិប្បកម្មធ្វើណែម និងកម្មករជាច្រើនប្រឈមទៅនឹងបញ្ហាជីវភាព។
អ្នកស្រីបន្តទៀតថា នៅក្នុងខេត្តដំបងជាពិសេសស្រុកឯកភ្នំ មានសិប្បកម្មធ្វើណែមនេះមិនតិចជាង ៥០កន្លែង ទេ ហើយក្នុង១កន្លែងៗ ប្រើកម្មករ យ៉ាងតិច៤០ទៅ៥០នាក់ លុះពេលជួបបញ្ហាបែបនេះ ធ្វើឲ្យកម្មករអត់មានការងារធ្វើ គ្មានប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ។ រហូតមានអ្នកខ្លះបានធ្វើការចំណាកស្រុកទៅរកការងារនៅប្រទេសថៃទៀតផង។
ជាចុងក្រោយ អ្នកស្រីសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច គួរតែកុំបិទអាជីវកម្ម សិប្បកម្មធ្វើណែម ដែលជាញើសឈាម របស់ប្រជាពលរដ្ឋក្នុងខេត្តនេះអី គួរតែទុកឱកាសឲ្យពួកគាត់បើករបររកស៊ី ដើម្បីទ្រទ្រង់ជីវភាពគ្រួសារកាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក។
អ្នកស្រីក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យជួយគាំទ្រផលិតផលខ្មែរដូចជួយខ្មែររាប់សិបគ្រួសារឲ្យមានការងារធ្វើដែរ ក្នុងនោះអ្នកស្រីក៏ជួយជំរុញឲ្យគ្រប់ម្ចាស់សិប្បកម្មធ្វើណែមខេត្តបាត់ដំបងទាំងអស់ត្រូវងាកមកយកត្រីនួនចាន់ និងត្រីឆ្តោខ្មែរ ដើម្បីស្តារកិត្តិយសដ៏ល្បីល្បាញរបស់ណែមឆ្ងាញ់បាត់ដំបងឡើងវិញ។
ដើម្បីស្តារ និងកែច្នៃសិប្បកម្មផលិតណែមត្រី ណែមសាច់ជ្រូកឲ្យមានភាពប្រសើរឡើងវិញ អ្នកស្រី ឃុន ស៊ីហ៊ួយ នឹងខិតខំពន្យល់ ដាស់តឿន ជំរុញសមាគមនេះ ឲ្យចេះតស៊ូ និងប្រឹងប្រែងអនុវត្តបន្ត ហើយសិប្បកម្មទាំងអស់មានអាជ្ញាប័ណ្ណគ្រប់ៗគ្នាផងដែរ។
ជាក់ស្ដែងសមាគមនេះ គឺពិតជាមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវទទួលស្គាល់ ពីនាយកដ្ឋានកាំកុងត្រូល ហើយមានច្បាប់ត្រឹមត្រូវ ដូចបានបង្ហាញខាងក្រោមស្រាប់៕
ថ្មី ថ្មី «ណែមដំបូងគេផ្សំមានលាយអង្ករលីងទៀតផង មិនមែនមានតែសាច់ត្រី និងគ្រឿងទេសទេ ប៉ុន្ដែដោយសាររសជាតិវាមិនសូវឆ្ងាញ់ គេក៏ដកចេញ សល់តែសាច់ត្រីស្រស់ និងគ្រឿងទេសមួយចំនួនប៉ុណ្ណោះ។ បច្ចុប្បន្នណែមត្រូវបានគេឆ្នៃចេញទៅជា ណែម ដែលមានលាយ ស្បែកជ្រូក និងណែមផ្សេងទៀតតាមតែតម្រូវការរបស់អ្នកបរិភោ »។ នេះជាការពន្យល់របស់អ្នកស្រី សេង ថាន។