Friday, May 3, 2024

ខេត្ត ពល​លាវ Bạc Liêu

ខេត្ត ពល​លាវ សំដៅថា ខេត្តនេះ ជាទឹកដី ដែល ព្រះរាណាចក្រលាវ និង ព្រះរាជាណាចក្រ សៀម លើកទ័ពចូលមក គ្រប់គ្រង កាលសម័យសង្រ្គាម កាលណោះ កងទ័ព ខ្មែរ ដោយមានជំនួយ ពី កងទ័ព យួន បាន វាយកំទេច កងពលជើងទឹក និង ជើងគោករបស់ លាវ រួច ដួរឈ្មោះទៅជា បាក់លាវ មាន័យថា លាវបាក់ទ័ព។ ដោយសារ​មានសគុណ លើស្តេចខ្មែរ បានជា ស្តេច យួន ទាមទារ យកខេត្តនេះ ធ្វើជា ខេត្តសម្រាប់តាំង ហ្វឹកហាត់កងទ័ព ពីមួយជំនាន់ទៅមួយជំនាន់ ដែលគេតែងចោទថា ព្រះបាទ ជ័យជេដ្ឋាទី ២ ក្បត់ជាតិ ក៍ ព្រះអង្គ  ពឹងទ័ពយួន ប្រឆាំងទ័ពសៀម ដែលតែងតែឈ្លានពានលើ ទឹកដី កម្ពុជា។


ខេត្ត ពល​លាវ ជា​ខេត្ត​មួយ​នៃ​ដែនដី​កម្ពុជា​ក្រោម ឋិត​នៅ​តំបន់ ដែនដី​សណ្ត​ទន្លេមេគង្គ ។ ខេត្ត​ពល​លាវ សម្បូរ ដោយ ភោគផល​កសិកម្ម មាន​ចំការ ដំណាំ​ស្រែ​ស្រូវ ស្រែអំបិល ជលផល​ទឹកសាប​ទឹក ប្រៃ និង​រចនាសម្ព័ន្ធ ធារាសាស្ត្រ ធម្មជាតិ​ខ្វាត់ខ្វែង ។

ផែនទីភូមិសាស្រ្តនយោបាយ ខេត្ត បាក់លាវ ឬ ពលលាវ

​ពល​លាវ ស្ថិតនៅ​បែក​ខាងលិច​នៃ​ដែនដី​កម្ពុជា​ក្រោម មជ្ឈមណ្ឌល​នៃ​ខេត្ត​នេះ​គឺ ទី​រួម​ខេត្ត​ពល​លាវ (​យួនៈ​thị xã Bạc Liêu) ។ ពី​ទី​រួម​ខេត្ត​ពល​លាវ​ទៅ​ទីក្រុង​ព្រៃនគរ (Sài Gòn ឬ Ho Chi Minh ) មាន​ចម្ងាយ ២៨០ គ​.​ម​. តាមផ្លូវ​ជាតិ លេខ ១ A ។​



​ទីតាំង​ភូមិសាស្ត្រ៖

​ពល​លាវ មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ខេត្ត​ព្រែក​ឬ​ស្សី (Cần Thơ) ទិសឦសាន​ជាប់​នឹង​ខេត្ត​ឃាំ្ល​ង (Sóc Trăng) ពាយ័ព្យ​ជាប់​នឹង​ខេត្ត​ក្រមួនស ( Kiên Giang ) នីរ​តី​ជាប់ នឹង​ខេត្ត​ទឹកខ្មៅ ( Cà Mau ) ខាងកើត​និង​ទិស អាគ្នេយ៍​ជាប់ នឹង​ឈូង​សមុទ្រ​ចិន ដែលមាន​ឆ្នេរ​ប្រវែង ៥៦ គ​.​ម​. ។​

ផែនទី ចក្រភពចម្ប៉ា ១៤៧១ ដល់ ១៨៣០

​ផ្ទៃដី៖

​ខេត្ត​ពល​លាវ មាន​ផ្ទៃដី​ទំហំ ២៥២០,៦ គម​២ ។​

​រដ្ឋបាល​ភូមិសាស្ត្រ៖

​ខេត្ត​ពល​លាវ ( Bạc Liêu ) ត្រូវបាន​បក្សកុម្មុយនិស្ត​វៀតណាម​បែង​ចែកជា ៦ ស្រុក និង ទី​រួម​ខេត្ត ១ ។ ក្នុងនោះ​មាន ៦៤ ឃុំ / សង្កាត់ / ទីរួមស្រុក និង មាន​វត្ត​ខ្មែរ​ចំនួន ២២ វត្ត ។​

​ស្រុក​ទាំង ៦ គឺ ៖​ស្រុក​វាល​ភ្លង់ Phước Long
​ស្រុក​ក្បាលក្រពើ Hồng Dân
​ស្រុក​ព្រែក​ជ្រៅ Vĩnh Lợi
​ស្រុក​យ៉ា​រ៉ា​យ Giá Rai
​ស្រុក​កោះ​ម្ហាត Đông Hải
​ស្រុក​ពុតធ្លេ Hòa Bình


(​បង្កើត​ថ្មី ខែកក្កដា ឆ្នាំ ២០០៥ )
​វត្ត​អារាម​ពុទ្ធសាសនា​ថេរវាទ​ខ្មែរ​ខេត្ត​ពល​លាវ​មាន ២២ គឺ ៖១.​វត្ត​យ៉ា​រ៉ា​យ​ចាស់​
២.​វត្ត​យ៉ា​រ៉ា​យ​ថ្មី​
៣.​វត្ត​ហូ​ផុង​ចាស់​
៤.​វត្ត​ហូ​ផុង​ថ្មី​
៥.​កាយ​ខ្វាង​
៦.​ង៉ាង​យឿ​
៧.​វត្ត​ខ្មា​រង​
៨.​វត្ត​ខ្វែង​ដង្ហិត​
៩.​វត្ត​ក្បាលក្រពើ​
១០.​វត្ត​កោះធំ​
១១.​វត្ត​កោះ​ដូង​
១២.​វត្ត​គម្ពីរ​សាគរ​សិរី (​ដើម​ពោន​)
១៣.​វត្ត​តា​ខា​
១៤.​វត្ត​ពល​លាវ​ថ្មី​
១៥.​វត្ត​គម្ពីរ​សាគរ​ព្រែក​ជ្រៅ​
១៦.​វត្ត​ឃោ​សិ​តា​រាម ( ពល​លាវ​ចាស់ )
១៧.​វត្ត​បុប្ផារាម ( ខ្វែង​បបែល​កណា្ត​ល​)
១៨.​វត្ត​ខ្វែង​បបែល​ថ្មី​
១៩.​វត្ត​កោះ​មួយ​ហ័​ត្ថ (​កោះ​ម្ហាត )
២០.​វត្ត​ពុតធ្លេ​ថ្មី​
២១.​វត្ត​ពុតធ្លេ​ចាស់​
២២.​វត្ត​អណ្តូង​ចេក​

​ប្រជាជន៖

​តាម​ជំរឿន​របស់​រដ្ឋអំណាច​វៀតណាម​ក្នុង​ឆ្នាំ ២០០៤ ខេត្ត​ពល​លាវ​មាន​ប្រជាជន​សរុប ៧៨៦. ២០០ នាក់ ៣០០,២/​គម ២ ។ ការធ្វើជំរឿន​ក្នុង​ឆ្នាំ ១៨៨៨(១) (​សម័យ​បារាំង​ត្រួតត្រា​) ប្រជាជន​ខ្មែរ នៅ​ខេត្ត​ពល​លាវ (Bac Lieu) មាន​ចំនួន ១០.៦៧៣ នាក់​។​


​ប្រ​វត្ត​សង្ខេប​៖
​ខេត្ត​ពល​លាវ សព្វថ្ងៃ​យួន​ហៅថា បាក​លីវ ( Bạc Liêu ) ។ ពាក្យ​ថា ពល​លាវ បានកើត​មាននៅ តំបន់​នេះ​តាំងពី ២០០០(២) ឆ្នាំមុន​គ្រឹស​ក​រាជ​ដែល មានរឿង​ព្រេង​និទាន​សរសេរ​ដោយ​ដៃ របស់​ព្រះ ភិក្ខុ ថាច់ ប៉ាង ដំណាល​ថា​៖

​កាលពីព្រេងនាយ​មាន​រាជ បុត្រ​មួយ​អង្គជា​បុត្ត នៃ​មហាក្សត្រ​នគរ​គោកធ្លក​បាន រៀប​អភិសេក​ជាមួយ​បុត្រី នៃ​ស្តេច​នគរ​ចម្ប៉ា​សាក់ ( លាវ ) ។​

​ចំណេរ​ក្រោយមក គូ​ស្វាមីភរិយា​ទាំងនេះ​ត្រូវបាន​មហាក្សត្រិយានី​ទី ២ នៃ​នគរ​ចម្ប៉ា​សាក់​និរទេស ចេញពី​នគរ ដោយ​បណ្តែត តាម​សំពៅ​អម ដោយ ពោងពាយ​ចំនួន ២ ដែលមាន​បរិវារ ជា​ជន សាមញ្ញ ៥០០ នាក់ និង​ជា​ទាហាន ៥០០ នាក់ ។​

​ក្បួន​និរទេស បាន​បណ្តែត​មកដល់​ជិត​កោះ​មួយ នៅ​ដែនដី​សណ្ត​ដែល​កាន់កាប់​ដោយ​អ្នកនេសាទ​ស្រាប់តែ មាន​ខ្យល់ព្យុះ បក់បោក​យ៉ាង​ខាំ្ល​ង បណ្តាល​ឲ្យ​សំពៅ និង​ពោងពាយ​ទាំងពីរ ត្រូវ​រសាត់ អណ្តែត​បែកខ្ញែក​ពីគ្នា​ហើយក៏​ទៅ ទើ​នៅលើ​កោះ​ចំនួន ៣ ដាច់ ដោយឡែក​ពីគ្នា ។​

​កោះ​អ្នកនេសាទ​ដែល​ព្រះអង្គម្ចាស់​នគរ​គោកធ្លក និង​ព្រះ​ក្ស​ត្រី​ចម្ប៉ា​សាក់ គឿង​សំពៅ​ជាប់​នៅ ។ ចំណេរ​ក្រោយមក​កោះ​នោះ ក៏បាន ក្លាយជា​ទីតាំង​នៃ​ស្រុក​បាសាក់ ( ប្រហែលជា ទីទួល​នៃ​ខ្ទម អ្នកតា បាសាក់​ជាប់​នឹង​វត្ត​ហ្លួង​ប៉ា​សាក់ ( បាយ​ឆៅ ) នៅ ស្រុក​បាយ​ឆៅ (Mỹ Xuyên) ខេត្ត​ឃ្លាំង សព្វថ្ងៃ ។​

​ចំណែក​ពោងពាយ​ទីមួយ​ផ្ទុក​ដោយ​ទាហាន​ជនជាតិ​លាវ​ចំនួន ៥០០ នាក់ ក៏បាន​រសាត់​ទៅ ទើ​នឹង​កោះ មួយទៀត​ស្ថិត នៅ​ពី​ខាងលិច កោះ អ្នកនេសាទ (​បាសាក់​) ហើយ​ចំណេរ​ក្រោយ មក​អ្នកស្រុក ក៏បាន​ហៅ​កោះ​នោះ​ថា “ កោះ​ពល​លាវ “​និង​បន្ទាប់មក​កោះ ( តំបន់ ) នោះ​នៅសល់ ត្រឹម​ពាក្យ​ថា ពល​លាវ​(៣) គឺជា​ទីតាំង​ទី​រួម ខេត្ត​ពល លាវ​សព្វថ្ងៃ ។ រីឯ​ពោងពាយ​ទី ២ ផ្ទុក​ដោយ មនុស្ស​ចំនួន ៥០០ នាក់​មាន​ទាំង​ជ​នស​ម័​ញ​និង កវី​បណ្ឌិត​ផង​នោះបាន​រសាត់ ទៅ​ទើ​ឯ​កោះ​មួយ​ផ្សេងទៀត ដែល​ស្ថិតនៅ ពី​ខាងត្បូង​កោះ​អ្នក​នេ សាទ ( កោះ​បាសាក់ ) ។​

ចំណេរ​ក្រោយមក​អ្នក ស្រុក​ហៅ​កោះ​នោះ ថា “ កោះ​គ្រូ​លាវ “ ។ កោះ​គ្រូ​លាវ សព្វថ្ងៃ​គឺ​ភូមិ ព្រែកកុយ (​គយ​) នៃ​តំបន់​ដងក្តោង​នៃ ខេត្ត​ឃ្លាំង នេះឯង ។​

​ខេត្ត​ពល​លាវ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ច័ន្ទ​ទី ១ ក្នុងអំឡុង គ​.​ស​. ១៥៥១ ត្រូវបាន​ចាត់ ជា​មណ្ឌល រដ្ឋបាល​មួយ ដោយ​ស្និទ្ធ ភូបាល​នាម តាត ក្នុង ចំណោម​មណ្ឌលរដ្ឋបាល​ទាំង ៥ នៅ ស្រុក​បាសាក់ ដោយ​ឲ្យ​ឈ្មោះថា ខេត្ត “​ពល​លាវ​(៤)“ ដែលមាន វិសាលភាព លាតសន្ធឹង​ពី​ទន្លេបាសាក់​ទៅដល់​ជ្រោយ​ខ្មែរ ( ទឹកខ្មៅ ) ពួក​អតីត​អ្នក​ដំ ណើ​រ​ព័រ​ទុយ ហ្គេ​បានដាក់​ឈ្មោះថា “​ជ្រោយ Cambodia “ ។​

​ក្នុង​របប​អាណានិគម​បារាំង ( ១៨៦២ – ១៩៤៨ ) ការធ្វើជំរឿន​នៅ​ឆ្នាំ ១៨៨៨ ខេត្ត​ពល​លាវ មាន​ប្រជាជន​ខ្មែរ​រស់នៅ​ចំនួន ១០.៦៧៣ នាក់ ។​

​ខេត្ត​ពល​លាវ ក៏ដូចជា​ខេត្ត​ដទៃទៀត​ដែរ​នៃ ដែនដី​កម្ពុជា​ក្រោម​ត្រូវបាន​របូត​ពី​ការ​គ្រប់​គ្រង់​របស់ ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ១៩៤៩ ។​

​ខេត្ត​ពល​លាវ ត្រូវបាន​ប្តូរ​ឈ្មោះ​និង​ចាត់ជា​ខេត្ត “ Bạc Liêu “ នៅ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ តាម​សេចក្តីសម្រេច​របស់ ទេសាភិបាល​បារាំង ចុះ​ថ្ងៃ ទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ ។​

​ឆ្នាំ​១៩០៤ ពល​លាវ មាន​ចំណុះ​ស្រុក ៣ គឺ ៖​ស្រុក​ព្រែក​ជ្រៅ Vĩnh Lợi
​ស្រុក​ជ្រោយ​ញក៍ Vĩnh Châu
​ស្រុក​ទឹកខ្មៅ Cà Mau ។​

​ឆ្នាំ ១៩១៤ បង្កើត​ថែម​មួយ​ស្រុក​ទៀត​គឺ ស្រុក​សា​រ៉ា​យ ( Gia Rai ) ។​

​ឆ្នាំ ១៩៤៧ ស្រុក​វាល​ភ្លង់ ( Phứơc Long ) ត្រូវបាន​កាត់​ពី​ខេត្ត​ក្រ មួ​នស មក​បញ្ចូល​នឹង​ខេត្ត ពល​លាវ ថែម​មួយទៀត រីឯ​ស្រុក ទឹកខ្មៅ ( Cà Mau ) ត្រូវបាន​បង្កើតជា​ខេត្ត ដោយឡែក​មួយ​ហៅថា ខេត្ត​កា​ម៉ា​វ
​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦ ក្រោម​របប​យួន​សេរី បាន​បញ្ចូល​ខេត្ត​ទាំងពីរ គឺ​ឃ្លាំង ( Sóc Trăng ) និង​ខេត្ត​ពល​លាវ ( Bạc Liêu ) ចូល​តែ មួយ​ហៅថា បា​ស្វៀ​ង ( Ba Xuyên ) ។​

​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ១៩៦៤ ខេត្ត ពល​លាវ​ត្រូវបាន​បំបែកចេញ ជា​ខេត្ត​ពល​លាវ​ដដែល ដែល​រួមមាន ៤ ស្រុក​៖ ស្រុក​សា​រ៉ា​យ (Giá Rai )
ស្រុ​ល​វាល​ភ្លង់ (Phứơc Long )
ស្រុក​ព្រែក​ជ្រៅ (Vinh Lợi )
ស្រុក​ជ្រោយ​ញក៍ (VĩnhChâu)​។​

​ក្រោយរ​បបក​ម្មុយ​និ​ស្ត​យួន​បាន​ឡើងកាន់​អំណាច នៅ​ឆ្នាំ ១៩៧៦ ខេត្ត​ពល​លាវ ( Bạc Liêu ) និង​ខេត្ត​ទឹកខ្មៅ ( អាង ស្វៀ​ង An Xuyen ) ត្រូវបាន​ច្របាច់​បញ្ចូល​តែមួយ​មាន ឈ្មោះថា មិញ​ហាយ ( Minh Hai ) 
​ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ ខេត្ត​ម៉ិ​ញ​ហាយ (Minh Hải) ត្រូវបាន​ចែកជា ២ ខេត្ត​វិញ​មាន ឈ្មោះថា ពល​លាវ (Bạc Liêu) និង​ទឹកខ្មៅ (Cà Mau) ៕
ផែនទី ភូមិសាស្រ្តនយោបាយ កម្ពុជា ក្នុងសង្រ្គាម សៀម យួន

ផែនទី ភូមិសាស្រ្តនយោបាយ កម្ពុជា ក្នុងសង្រ្គាម សៀម យួន

បញ្ជីខេត្តនៃប្រទេស វៀតណាម
តំបន់ដិលតាទន្លេក្រហម
  1. ខេត្តបាកនីង
  2. ខេត្តហ៉ានាម
  3. ខេត្តហ៉ាតាយ
  4. ខេត្តហ៉ាយដួង
  5. ខេត្តហូងយ៉េណ
  6. ខេត្តណាមឌីង
  7. ខេត្តនីងពីង
  8. ខេត្តតាយពីង
  9. ខេត្តវីងផូក
  10. ទីក្រុងហាណូយ
  11. ទីក្រុងហាយផង
តំបន់បាកត្រូងបរ
  1. ខេត្តហាទីង
  2. ខេត្តងេអាន
  3. ខេត្តកូអាងពីង
  4. ខេត្តកូអាងទ្រី
  5. ខេត្តតាងហូអា
  6. ខេត្តទូអាទីអេណហូអេ
តំបន់ដងបាក
  1. ខេត្តបាកគីអាង
  2. ខេត្តបាកកាណ
  3. ខេត្តកៅបាង
  4. ខេត្តហាគីអាង
  5. ខេត្តឡាងសុណ
  6. ខេត្តឡាអូកាយ
  7. ខេត្តភូតូ
  8. ខេត្តកូអាងនីង
  9. ខេត្តតាយងូយ៉េណ
  10. ខេត្តទូយ៉េណកូអាង
  11. ខេត្តយេណបាយ
តំបន់តាយបាក
ឌីអេណពីអេណ
ហូអាពីង
ឡាយចាអូ
ខេត្តសុណ

តំបន់តាយងួយ៉េណ
  1. ខេត្តឌាកឡាក
  2. ខេត្តឌាកណូង
  3. ខេត្តគីអាឡាយ
  4. ខេត្តកុណថុំ
  5. ខេត្តឡាមដុង
តំបន់ណាមត្រូង
  1. ខេត្តពីងឌីង
  2. ខេត្តគាងួអា
  3. ខេត្តភូយ៉េណ
  4. ខេត្តកូអាងណាម
  5. ខេត្តកូអាងងាយ
  6. ទីក្រុងណាង
តំបន់ដុងណាម
  1. ខេត្តបារីអាវូង
  2. ខេត្តពីងឌូអូង
  3. ខេត្តពីងភូក
  4. ខេត្តពីងទូអាណ
  5. ខេត្តដុងណាយ
  6. ខេត្តនីងទូអាណ
  7. ខេត្តតាយនីង
  8. ទីក្រុងសសាអ៊ីកូណ
តំបន់ដីសណ្ដទន្លេមេគង្គ
  1. ខេត្តអានគៀង
  2. ខេត្តប៉ាលីវ ខ្មែរហៅ (ពលលាវ)
  3. ខេត្តបេណត្រេ
  4. ខេត្តទឹកខ្មៅ
  5. ខេត្តដុងតាព
  6. ខេត្តហៅគៀង
  7. ខេត្តគៀនគីអាង
  8. ខេត្តលូងអាន
  9. ខេត្តឃ្លាំង
  10. ខេត្តទៀនគីអាង
  11. ខេត្តព្រះត្រពាំង
  12. ខេត្តឡុងហ៊ូ
  13. ទីក្រុងព្រែកឫស្សី
http://en.wikipedia.org/wiki/Provinces_of_Vietnam