Tuesday, November 19, 2019

បឹងទន្លេសាប Tonlé Sap Lake

ការចងក្រងឯកសារនេះដោយសារ (១) ឃើញមានការសរសេរខុសឆ្គងច្រើន ប្រហែលជាអ្នកសរសេរមិនសូវយល់ភាសាខ្មែរ៖ ពាក្យថា បឹង ទន្លេសាប មកពីគេសំដៅថា បឹង Lake និង ទន្លេសាប។ (២) ក្រោយពីជំរឿនប្រជាជនទូទៅឆ្នាំ ២០១៩នេះ ក៍ដូចជា តួរលេខផ្ទៃដីប្រទេសកម្ពុជាចាស់ៗពីមុនៗ ឃើញមានមានផ្ទៃដីប្រមាណជា ១៧៨,០៣៥ គម ការ៉េ ដូច្នេះ ខ្ញុំក៍ស្រាវជ្រាវ ឃើញថា បាត់ផ្ទៃដី ៣, ០០០ គម ការ៉េ ដែលជាផ្ទៃដីបឹងទន្លេសាបនេះ-- គេបូកតួរលេខផ្ទៃដីគ្រប់ខេត្តក្រុង ចែកចំនួនប្រជាជន ដើម្បីរកដង់ស៊ីតេប្រជាជនកម្ពុជាឆ្នាំ ២០១៩។ ឆ្នាំ ២០១៩ នេះកម្ពុជាមាន ភូមិចំនួន ១៤,៥១៤​ ភូមិ

អំពីឈ្មោះ៖ ហេតុអ្វីឈ្មោះថា បឹង ទន្លេ សាប បើតាមសម្តេចសង្ឈជួន ណាតកាលឆ្នាំ ១៩៦០ លោកទូលតា នេះជាភាសាសៀម ហៅថា សមុទ្រថា ទន្លេ ដូច្នេះខ្មែរ ហៅទន្លេដែរទៅ ដោយបន្ថែម សាប មួយទៀត ទៅជា បឹងទន្លេសាប--ទន្លេសាប ន. ឈ្មោះបឹងធំសម្បើមសន្លឹមបាត់ត្រើយ ស្រដៀង​សមុទ្រ តែមាន​ទឹកសាប។ ក្នុង កម្ពុរដ្ឋ យើង មាន​​ទន្លេ​​សាប មួយ នៅ ខាង ទិស ពាយព្យក្រុង ភ្នំពេញ ជា ទីសម្បូរ មច្ឆជាតិបំផុត ជាង បឹង ជាង ទន្លេ ឯទៀត ក្នុង លោក ។ បើ ស្រាវ ជ្រាវ រក ដើម កំណើត ពាក្យ «ទន្លេ សាប» នេះ គួរ យល់ ថា សៀម ហៅ សមុទ្រ ថា ទះលេ(អ.ថ. ថៈល៉េ), សាប ខ្មែរ ថា «មិនប្រៃ», សៀមថា ចឺត(អ.ថ. ជឺត«មិន ប្រៃ»​, គួរ តែ សៀម ហៅ បឹង ធំស្រដៀង នឹង សមុទ្រ នេះ ថា ទះលេចឺត (ថៈ ល៉េជឺត)​=​«សមុទ្រ​​សាប», មិនដូច្នោះ ទៅ ជា ទះលេសាប, ទះលេជាពាក្យ សៀម, សាប ជា ពាក្យ ខ្មែរ, សៀម ថា ទះលេ «សមុទ្រ», ខ្មែរ ថា ទន្លេ «មហានទី», ទន្លេ សាប ថា«ទន្លេមិនប្រៃ» គឺទន្លេ មានទឹកសាប, តើមាន ទន្លេ ប្រៃ នៅ ឯណា ដែរ ឬទេ? គ្មានទេ, បើគ្មាន ទន្លេ ប្រៃ ទេ ម៉េច ក៏មាន ទន្លេ សាប? បើ ខ្មែរ ហៅ បឹង ធំ នោះ ថា សមុទ្រ សាប, សៀម ថា ទះ លេ ចឺត យ៉ាង នេះ វិញ ទើប សម។ ប៉ុន្តែ យើង កែ ពាក្យ នេះ ឲ្យ ទៅជា សមុទ្រ សាប ឬ ទះលេចឺត វិញ ពុំ កើត ទេ ព្រោះ ពាក្យ ថា ទន្លេ សាប នេះ មាន ចុះ ក្នុង ផែន ទី លោក រួច ទៅ ហើយ , ក្នុង សាកល លោក គេ ស្គាល់ ថា ទន្លេសាប ឬ ទះលេ សាប អស់ ទៅ ហើយ, ត្រូវ តែ ទុក ឲ្យ នៅ ដូចដដែល ពុំគួរ កែឡើយ។ 

 តើពាក្យ «ទន្លេសាប» មានន័យដូចម្ដេច ? និងមានប្រភពមកពីណា ?ទន្លេ​សាប  ( ន. )  ឈ្មោះ​បឹង​ធំ​សម្បើម​សន្លឹម​បាត់​ត្រើយ​ស្រដៀង​នឹង​សមុទ្រ តែ​មាន​ទឹក​សាប ។  ក្នុង​កម្ពុជ​រដ្ឋ​យើង​មាន​ទន្លេ​សាប​មួយ​នៅ​ខាង​ទិស​ពាយព្យ​ក្រុង​ភ្នំពេញ ជា​ទី​សម្បូរ​មច្ឆជាតិ​បំផុត​ជាង​បឹង​ជាង​ទន្លេ​ឯ​ទៀត​ក្នុង​លោក ។បើ​ស្រាវជ្រាវ​រក​ដើម​កំណើត​ពាក្យ ទន្លេ​សាប នេះ គួរ​យល់​ថា សៀម​ហៅ​សមុទ្រ​ថា ទះលេ (អ.ថ. ថៈ ល៉េ), សាប ខ្មែរ​ថា “មិន​ប្រៃ”, សៀម​ថា ចឺត (អ.ថ. ជឺត “មិន​ប្រៃ”), គួរ​តែ​សៀម​ហៅ​បឹង​ធំ​ស្រដៀង​នឹង​សមុទ្រ​នេះ​ថា ទះលេ ចឺត (ថៈល៉េជឺត)=“សមុទ្រ​សាប”, មិន​ដូច្នោះ​ទៅ​ជា ទះលេសាប , ទះលេ ជា​ពាក្យ​សៀម, សាប ជា​ពាក្យ​ខ្មែរ, សៀម​ថា ទះលេ “សមុទ្រ”, ខ្មែរ​ថា ទន្លេ “មហានទី”, ទន្លេ​សាប ថា “ទន្លេ​មិន​ប្រៃ” គឺ​ទន្លេ​មាន​ទឹក​សាប, តើ​មាន ទន្លេ​ប្រៃ នៅ​ឯណា​ដែរ​ឬ​ទេ​?--គ្មាន​ទេ, បើ​គ្មាន​ទន្លេ​ប្រៃ​ទេ ម៉េច​ក៏​មាន ទន្លេ​សាប ? --បើ​ខ្មែរ​ហៅ​បឹង​ធំ​នោះ​ថា សមុទ្រ​សាប, សៀម​ថា ទះល៉េចឺត យ៉ាង​នេះ​វិញ​ទើប​សម ។ ប៉ុន្តែ​យើង​កែ​ពាក្យ​នេះ​ឲ្យ​ទៅ​ជា សមុទ្រ​សាប ឬ ទះលេចឺត វិញ​ពុំ​កើត​ទេ ព្រោះ​ពាក្យ​ថា ទន្លេ​សាប នេះ​មាន​ចុះ​ក្នុង​ផែន​ទី​លោក​រួច​ទៅ​ហើយ, ក្នុង​សកល​លោក​គេ​ស្គាល់​ថា ទន្លេ​សាប ឬ ទះលេសាប អស់​ទៅ​ហើយ, ត្រូវ​តែ​ទុក​ឲ្យ​នៅ​ដូច​ដដែល ពុំ​គួរ​កែ​ឡើយ ៕  (​ដកស្រង់​ចេញពី​វចនានុក្រម​សម្តេច​សង្ឃ ជួន​ណាត​)

សម្រាប់ខ្ញុំផ្ទាល់ មិនយល់ឃើញដូចសម្តេចសង្ឈជួនណាតឡើយ ដោយសារ ភាសាសៀម គេហៅ សាមុទ្រ ឬ មហាសមុទ្រដូចខ្មែរ ចំណែក ទន្លេ សៀម ហៅថា មេណាម dòng sông Vietnam -แม่น้ำ Thailand มหาสมุทร មហាសមុទ្រ- ແມ່ນ້ຳ Laos- Sungai Malaysia- sungai Indonesia- sungai Burmeses  សូម្បីភាសាផ្សេងក៍គេហៅខុសខ្មែរ ខុសសៀម បានន័យថា ខ្មែរមិនយកពីសៀមទេ !។ តាមការវិភាគរបស់ខ្ញុំ បឹងទន្លេសាប មកពី ជំនាន់់សៀម គ្រប់គ្រងទឹកដីកម្ពុជា គឺមាន ទន្លេប្រៃ Salty River នោះឥលូវគេដូរទៅជា ស្ទឹងកំពត ស្ទឹងកំចាយ ចំណែក បឹកទឹកប្រៃ គឺបឹងកំចាយនេះឯង ចំណែក ទន្លេសាប Freshy River គឺទឹក​សាប ហូរចូល បឹងមួយធំ ជា បឹង នៃ ទន្លេសាប-- សូមមើលផែនទីនេះ !!
  • ផ្ទៃដីបឹងទន្លេសាប ធំជាងគេនៅអាស៊ី គឺ ១,៥ លានហិចតា
  • ឆ្នាំ ១៩៩៣ ព្រះរាជក្រិតដាក់ បឹងទន្លេសាបជាតំបន់ការពារធម្មជាតិ សម្រាប់ការប្រើប្រាស់ច្រើនយ៉ាង
  • ឆ្នាំ ១៩៩៧ ស្ថិតក្នុងបញ្ជីរបស់អង្គការ UNESCO ជាថបយីនមណ្ឌលជាមួយតំបន់ស្នូល ៣ គឺ តំបន់ស្នូលព្រែកទាល់ 👈 បឹងទន្លេឆ្មារ និង តំបន់ស្នូលស្ទឹងសែន 
  • អាងស្តុុកទឹក បឹងទន្លេសាបមាន ៨០,០០០ គម២ ស្មើរ ៤៤% នៃផ្ទៃដីប្រទេសកម្ពុជា
  • បឹងទន្លេសាប រដូចប្រាំង មានទំហំ ២,៥០០ គម២  ជម្រៅទឹក ១ ទៅ ១,៥ ម។ រដូវវស្សារមានទំហំ ១២,០០០ គម២​ ជម្រៅទឹក ១០ ទៅ ១១ មែត្រ 
  • ៣២% នៃប្រជាជន រស់នៅក្នុង អាងទន្លេសាប
  • ទិន្ធផលត្រី ថយចុះពី ៤,០០០,០០០ តោន/ឆ្នាំ មកត្រឹម ២៣០,០០០ តោន/ឆ្នាំ នៅឆ្នាំ ២០០៧
  • ទំហំព្រៃលិចទឹកជាង ១ លានហិចតា មុនឆ្នាំ ១៩៥០ ថយ ៦១៤,០០០​ ហិចតា ឆ្នាំ ១៩៦០, ៣៦២,០០០ ហិចតា ឆ្នាំ ១៩៩១ និង ២៤០,០០០ ហិចតា ឆ្នាំ ២០០៧ 
  • ទំហំបឹងទន្លេសាប រដូវប្រាំង ២៥០,០០០ ហិចតា តំបន់ការពារ ១,៥ លានហិចតានៅរដូវប្រាំង និង ១,៦ លានហិចតានារដូវវស្សារ។ 
  • ទន្លេសាប (Tonle Sap River) គឺជាទន្លេមួយដែលតភ្ជាប់ពីបឹងទន្លេសាប ទៅ ទន្លេមេគង្គ ទន្លេមេគង្គក្រោម និងទន្លេបាសាក់នៅត្រង់កន្លែងដែលគេអោយឈ្មោះថាទន្លេចតុមុខ។ ទន្លេនេះមានប្រវែងប្រហែល ១០០គីឡូម៉ែត្រ។ ទន្លេនេះហូរកាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ទន្លេសាបគឺជាតំបន់ដីសើមទឹកសាប ដែលមានសារៈសំខាន់ជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍​គ្រដណ្ដប់លើផ្ទៃដី២៥០.០០០ - ៣០០.០០០ ហិចតា ក្នុងរដូវក្ដៅនិងមានវិសាលភាពធំជាង​៥-៦ដងក្នុងរដូវវស្សា។ ប្រព័ន្ឋតំបន់ដីសើមនេះគឺជាប្រភពផ្គត់ផ្គង់ជលផលទឹកសាបមួយក្នុង ពិភពលោក ហើយប្រព័ន្ឋអេកូឡូស៊ីនេះមានសារៈសំខាន់ជួយដល់ប្រភេទជីវចំរុះ ផ្សេងៗជាច្រើនទៀតក្នុងពិភពលោក។ ទោះបីជាបឹងនេះជួយទ្រទ្រង់ ដល់ចំនួនជីវចំរុះ និងប្រជាជនជាច្រើនក្ដីក៏ការកើតឡើងនូវសម្ពាធ និងការគំរាមកំហែងជាច្រើន នៅកើតមានក្នុងបឹងទន្លេសាបនេះដែរ។ជីវចំរុះនៅបឹងទន្លេសាបជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រមាណជាមួយភាគ​បួន នៃចំនួនប្រជាជនដែលរស់នៅក្នុងខេត្ដទាំង ៥ជុំវិញបឹងនេះ(ប្រហែល ២,៩លាននាក់)និង ផ្គត់ផ្គង់ជីវជាតិប្រូតេអ៊ីនដល់ប្រជាជនកម្ពុជារហូត ៧០%នៃជីវជាតិនេះសរុប។ បឹងនេះជាប្រភពជំរក សំរាប់ផ្ដល់ជាចំណីដល់មច្ឆា ជាកន្លែងត្រីពងនិងបង្កកំណើត ហើយដែលបន្ទាប់មកធ្វើដំណើរទៅកាន់ទន្លេមេគង្គ នឹងស្ទឹងឬ ព្រែកនានាហើយក៏ជាអាងស្ដុកទឹកសំរាប់រដូវប្រាំងនិងសរាប់បន្សាបទឹកប្រៃដែលហូរចូលមកនិង ជួយដល់ការអភិរក្សព្រៃកោងកាង នៅតំបន់ដីសណ្ដមេគង្គផងដែរ។ ដូច្នេះវាគឺជាចំណុចជាទីចាប់អារម្មណ៍ផ្នែកបរិស្ថានយ៉ាងសំខាន់ក្នុងពិភពលោក។ បឹងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គផ្នែកក្រោម ។ ផ្ទៃបឹងនេះមានទន្លេទំហំទាំងអស់ ៣.០០០ គមការ៉េ នៅរដូវប្រាំង និង ១០.០០០ គម២ នៅរដូវវស្សា ។ ទន្លេសាបមុនទៅជួបនឹងទន្លេមេគង្គ ជាទន្លេដែលទទួលទឹកពីទំនាបកណ្ដាលទាំងមូល។
  • បឹងទន្លេសាប (Tonle Sap Lake) មានខេត្តជាច្រើនព័ទ្ធជុំវិញៈ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង។ នៅរដូវប្រាំង បណ្ដោយមានប្រវែងប្រហែល ១៥០ គម ទទឹងអតិបរមាប្រហែល ៣២ គម និងផ្ទៃ ៣.០០០ គីឡូម៉ែត្រការ៉េ។ រីឯនៅរដូវទឹកឡើង ផ្ទៃអាចឡើងដល់ទៅ ១០.០០០ គីឡូមែត្រការ៉េ ។ របបទឹកបឹងទន្លេសាបមានទិដ្ឋភាពជាសមុទ្រក្នុងមួយយ៉ាងជ្រៅ និងអាចធ្វើនាវាចរបាននៅរដូវវស្សា ឬផ្ទុយទៅវិញនៅរដូវប្រាំង បឹងនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបទៅដោយភក់ ហើយរាក់ថែមទៀតផង។ រដូវទឹកសម្រក ចាប់ផ្ដើមនៅខែធ្នូ ហើយចប់នៅខែឧសភា ។ ពេលនោះ កម្ពស់ទឹកបឹងទន្លេសាបមានជាអប្បបរមាពី ០,៨០ ម ដល់ ២ ម ជាមធ្យម។ ចាប់ពីកំពង់ឆ្នាំង ជាពិសេស នៅវាលភក់ ជម្រៅទឹកចុះជាលំដាប់រហូតដល់នាវាចរត្រូវហាមឃាត់ លើកលែងតែកូនទូកតូចៗ។ នៅរដូវវស្សា ទិដ្ឋភាពទូទៅនៃបឹងទន្លេសាប ផ្លាស់ប្ដូរជាច្រើន ផ្ទៃព្រមទាំងជម្រៅទឹកក៏កើនជាលំដាប់ រហូតដល់ជួនកាលទឹកជំនន់ចូលពេញទំនាបដែលព័ទ្ធជុំវិញបឹងនោះ ។ កម្ពស់ទឹកអាចឡើងដល់ទៅ ១៤ ម គឺខុសគ្នា ១០ ម យ៉ាងតិចពីកម្ពស់ទឹកនៅរដូវប្រាំង ។ គឺនៅពេលនោះហើយដែលនាវាមានចំណុះច្រើនអាចបើកបរចូលទៅដល់បឹងទន្លេសាប ។ បឹងទន្លេសាបចែកជាបីផ្នែក ៖
  • បឹងធំ៖ ស្ថិតនៅខាងជើងមានបណ្ដោយ ៧៥គីឡូម៉ែត្រ និងទទឹង ៣២គីឡូម៉ែត្រ ។
  • បឹងតូច៖ ស្ថិតនៅចំកណ្ដាលមានបណ្ដោយ ៣៥ គីឡូម៉ែត្រ និងទទឹង ២៨គីឡូម៉ែត្រ។
  • វាលភក់៖ ជាវាលមួយធំធេង ប្រកបទៅដោយកូនកោះទាបៗ និងសម្បូរខ្សាច់ ។ ទីនោមានតែរុក្ខជាតិក្រិនៗ ។
ដៃសំខាន់ៗនៃក្រុមបឹងទន្លេសាប
ដៃទន្លេសាបខាងស្ដាំមាន៖
  1. ស្ទឹងស្រែង ៖ មានប្រភពនៅជួរភ្នំដងរែក ហើយមកប្រសព្វគ្នាជាមួយនឹងស្ទឹងសង្កែ។ ដងស្ទឹងស្រែងកណ្ដាលស្ថិតជាព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តសៀមរាប។
  2. ស្ទឹងសៀមរាប និងស្ទឹងរលួស ៖ជាកូនស្ទឹងតូចពីរ ដែលមានប្រភពនៅភ្នំគូលែន ។ ស្ទឹងសៀមរាបហូរក្បែរប្រាសាទអង្គរ ហើយទឹកស្ទឹងនេះហូរបំពេញបារាយណ៍(អង្គរ)។
  3. ស្ទឹងជីក្រែង និងស្ទឹងស្ទោង៖ ដែលហូរចាក់ទៅក្នុងតំបន់វាលភក់ ឬទន្លេឆ្មារ ។
  4. ស្ទឹងសែន ៖ ដែលហូរចុះមកពីជួរភ្នំដងរែក មានទឹកច្រើន ដោយសារមានអូរជាច្រើនហូរមកកាន់ ។ ស្ទឹងនេះមានបណ្ដោយ ៤៥០ គម ហើយបត់បែនជាភ្នែនយ៉ាងច្រើនមុនមកដល់កំពង់ធំ ហើយហូរកាត់ច្រកឆ្នុកទ្រូ ។
  5. ស្ទឹងជីនិត ៖រីកធំដោយសារទឹក ស្ទឹងតាំងក្រសាំង និងស្ទឹងពង្រង ហូរចាក់មកស្ទឹងនេះ ហូរចាក់ទៅក្នុងវាលភក់ដោយឆ្លងកាត់កំពង់ថ្ម ។
ដៃទន្លេសាបខាងឆ្វេងមាន ៖
  1. ស្ទឹងសិរីសោភ័ណ ដែលហូរមកពីប្រទេសថៃ ទទួលទឹកស្ទឹងមង្គលបូរី (មានប្រភពនៅភ្នំសាយខាវ កម្ពស់ ១.៤៧០ ម ប្រទេសថៃ) និងទឹកស្ទឹងសង្កែ (មានប្រភពនៅភ្នំតាលរ កម្ពស់ ៧០០ ម ប្រទេសខ្មែរ) មុននឹងហូរចាក់ទៅក្នុងបឹងទន្លេសាប។
  2. ស្ទឹងមោង (ដូនទ្រី) ៖ហូរពី ភ្នំទឹកព្រិល (១.៤២៥ ម) កាត់ស្រុកមោងឫស្សី ។
  3. ស្ទឹងស្វាយដូនកែវ ៖ហូរកាត់ភូមិស្វាយដូនកែវ។
  4. ស្ទឹងពោធិ៍សាត់ ៖មានប្រភពនៅ ភ្នំខ្មោច (១.៤២៥ ម) ជាស្ទឹងប្រកបដោយរបបប្រៀបបាននឹងរបបទឹកជ្រោះដែលបណ្ដាលឲ្យមានជំនន់។
  5. ស្ទឹងបរិបូរណ៍៖ ហូរកាត់ច្រកបរិបូរណ៍នៅខេត្តកំពង់ឆ្នាំង ។
  6. ស្ទឹងជ្រៀវ៖ ហូរកាត់ឧដុង្គ ។
  7. ស្ទឹងព្រែកត្នោត ៖ កើតមកពីអូរជាច្រើន ដែលហូរមកពី ភ្នំឱរ៉ាល់ និងពីប្រជុំភ្នំអូរម្លូ។ ស្ទឹងនេះហូរកាត់ ខេត្តកំពង់ស្ពឺ និងក្រុងតាខ្មៅ ។
  8. ស្ទឹងតាកែវ ហូរប្រសព្វនឹង ទន្លេបាសាក់ ត្រង់ ខេត្តមាត់ជ្រូក ។
បឹងទន្លេសាប (Tonlé Sap)ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា។


នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម២ និងមានជំរៅប្រហែល១ម៉ែត្រប៉ុណ្ណោះ។​នៅរដូវវស្សាវិញ ទឹកទន្លេមេគង្គច្រាលឡើងតាមទន្លេសាប ចូលមក បឹងទន្លេសាប ធ្វើអោយបឹងនេះមានទំហំដល់ទៅ ១៦០០០ គ.ម២ និងជំរៅដល់ទៅ ៩ម៉ែត្រ។ បឹងទន្លេសាប ពង្រីក​វិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាម ដែលនៅជុំវិញ បង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មច្ឆាជាតិ។ កត្តានេះហើយដែលធ្វើអោយ បឹងទន្លេសាប ក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវភាព​ប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបសរុបក្នុង​ប្រទេស។ នៅចុងរដូវវស្សា ទឹកចាប់ស្រក ជាពេលដែលត្រីធំធាត់ពេញរូបរាង ហើយក៏ជាពេលដែល​រដូវនេសាទចាប់ផ្តើមនៅទូទាំងប្រទេស។

អ្នកអង្កេតការណ៍ជាតិក្នុងស្រុកបានព្រួយបារម្ភអំពីកំណើនយ៉ាងឆាប់រហ័សនៃដីល្បាប់ដែលហូរមកចាក់ក្នុងបឹងជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមការសិក្សារយៈពេលវែងអំពីដីល្បាប់នេះ បានអះអាងថាមាន​កំណើនដីល្បាប់ក្នុងអត្រាតែ ០.១ទៅ០.១៦ ម.ម ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលការណ៍នេះគ្មានការគំរាម​គំហែង​ធ្ងន់ធ្ងរទេដល់បឹង។ តែផ្ទុយទៅវិញ ដីល្បាប់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុង​ប្រព័ន្ឋអេកូឡូស៊ី ដោយផ្តល់នូវដីមានជីវជាតិដល់តំបន់ព្រៃរនាម។

ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង។ នៅរដូវវស្សា បឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ។

ដៃបឹងទន្លេសាបមានដូចជា÷
ដៃបឹងទន្លេសាបខាងឆ្វេងមាន÷
  1. ស្ទឹងស្រែង មានប្រភពពីភ្នំដងរែក
  2. ស្ទឹងសៀមរាប មានប្រភពមកពីភ្នំគូលែន
  3. ស្ទឹងរលួស
  4. ស្ទឹងជីក្រែង
  5. ស្ទឹងស្ទោង
  6. ស្ទឹងសែន ដែលមានប្រវែង ៤៥០គ.ម។
ដៃបឹងទន្លេសាបខាងស្ដាំមាន÷
  1. ស្ទឹងសិរីសោភ័ណ
  2. ស្ទឹងមង្គលបូរី
  3. ស្ទឹងសង្កែ
  4. ស្ទឹងមោង(ស្ទឹងដូនតី)
  5. ស្ទឹងស្វាយដូនកែវ
  6. ស្ទឹងពោធិ៍សាត់
  7. ស្ទឹងបរិបូណ៌ ។
បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ នៅ​រដូវប្រាំង បឹង​ទន្លេសាប​មាន​វិសាលភាព​ជាង ២,៥០០ គីឡូម៉ែត្រ​ការ៉េ​។ នា​រដូវវស្សា​ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ផ្ទៃ​បឹង​ទន្លេសាប​បាន​ពង្រីក​វិសាលភាព​របស់​វា​ចំនួន​បួន​ដង និង​មាន​ជម្រៅ​អតិបរមា​ចាប់ពី ៤ ម៉ែត្រ​ទៅ ១០ ម៉ែត្រ​។ ជីវិត​ទាំង​សត្វ ទាំង​រុក្ខជាតិ និង​មនុស្ស​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប គឺ​ប្រែប្រួល​ទៅតាម​វដ្ត​នៃ​រដូវ​កាល​នេះ​។ ក្នុង​រដូវប្រាំង ចំនួន​ត្រី​ដ៏​ច្រើន​លើសលប់ បានធ្វើ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប​ចូលទៅក្នុង​ទន្លេមេគង្គ​។ ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​បណ្តែត​ទឹក ដូច​បានបង្ហាញ​ក្នុង​រូបភាព​នេះ​ស្រាប់ ពួកគេ​ទទួលបាន​ផលប្រយោជន៍​ពី​ចលនា​នៃ​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ជាប្រចាំ​ឆ្នាំ​របស់​ត្រី​នេះ​។ លើសពីនេះ ពួកគាត់​ក៏​នាំគ្នា​រៀបចំ​ដាក់​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ​ដូចជា​លប សំណាញ់ ដើម្បី​ចាប់​ត្រី​ដែល​ធ្វើការ​បំលាស់​ទី តួយ៉ាង​ដូចជា​ណ​រ៉ាវ ដែល​មើលទៅ​ហាក់ដូចជា​ព្រួញ​ដ៏​ធំ​មួយ​ដូច​ក្នុង​រូបភាព​ខាងលើនេះ ដែលមាន​ប្រវែង​ប្រមាណ​១,៦​គីឡូម៉ែត្រ​។ (​អត្ថបទ និង​រូបភាព​ដោយ Zeb Hogan / USAID Wonders of the Mekong).

បឹងទន្លេសាប និង អត្ថប្រយោជន៍ Lac Tonlé Sap et son intérêt
(អត្ថបទដែលគួរអាន ជាចំណេះដឹង) បឹងទន្លេសាប គឺជាបឹងធម្មជាតិ ករកើតឡើងដោយ ការប្រែប្រួលនៃ បរិយាកាសធម្មជាតិ តាំងពី ១៥០ ០០០ឆ្នាំមុន មកម្ល៉េះ។ ជារៀងរាល់ឆ្នាំ ទឹកដែលមានប្រភពមកពីទន្លេមេគង្គ តែងហូរចាក់ចូលទៅក្នុងបឹងទន្លេសាប ដោយនាំយកទាំងដីល្បប់ទៅជាមួយផង។ ក្នុង ១ឆ្នាំ ទន្លេមេគង្គ តែងនាំដីល្បប់ចន្លោះពី ១-២សង់ទីម៉ែត្រ ចាក់ចូលក្នុងបឹងទន្លេសាប។ កាលពីសម័យដើម នៅក្នុងបឹងទន្លេសាប សម្បូរត្រី អណ្តើក អន្ទង់ បង្គារ បង្កង ខ្យងខ្ចៅ ។ល។ ពូជត្រីមានរហូតដល់ជាង ៣០០ប្រភេទឯណោះ។ ប៉ុន្តែ ឥឡូវ ក្នុងបឹងទន្លេសាប មិនសូវសម្បូរត្រីទេ ហើយពូជត្រី មាននៅសល់មិនដល់ ១០០ ពូជផងទេ។ អ្នកវិទ្យាសាស្ត្រ បានប្រមើលមើលទុករួចជាស្រេចហើយថា៖ ក្នុងរយៈពេលចន្លោះពី ៣០-៥០ឆ្នាំទៀត ទូក កាណូត កប៉ាល់ , ... ពិតជានឹងមិនអាច ចរាចរ លើបឹងបានទៀតឡើយក្នុងរដូវប្រាំង ដោយសារតែដីល្បប់ហូរមកពី ដៃទន្លេមេគង្គ ច្រើនពេកជាហេតុធ្វើឲ្យផ្ទៃបឹង រាក់ជាលំដាប់។ ត្រង់ចំណុចនេះ ប្រសិនបើសិនរដ្ឋាភិបាលគិតចាប់ពីពេលឥឡូវ ប្រហែលជានឹងអាចរកដំណោះស្រាយជូនប្រជារាស្ត្របាន បើពុំដូច្នោះទេ នឹងហួសពេលហើយ នៅក្នុង អម្លុង ៥០-៧០ឆ្នាំទៀត។ សូមបញ្ជាក់៖ ទន្លេមេគង្គ មានប្រភពមកពី ភ្នំទីបេ។ ដងទន្លេមេគង្គ មានប្រវែង ៤២០០គម៉ ចាប់ពី ទីបេ រហូតដល់ ឈូងសមុទ្រ ចិន ភាគខាងត្បូង។ ដោយ៖ ម៉ៅ ច័ន្ទដារា

May 21, 2019 ភ្នំពេញ ​៖ ទន្លេសាប​ជា​បឹង​ទឹកសាប​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍ ជា​បឹង​ដែល​ផ្តល់​ទិន្នផល​ត្រី​ច្រើន​ជាង​គេ​លើ​ពិភពលោក ជា​ជម្រក​សត្វ​ស្លាប​ទឹក​ធំជាងគេ​នៅក្នុង​តំបន់ ជា​កន្លែង​ដែល​អាច​ប្រមូល​ផល​សត្វ​ពស់​ច្រើនជាងគេ​លើ​ពិភពលោក (៥​លាន​ក្បាល​ក្នុង ១ ឆ្នាំ​) ហើយ​បាតុភូត​ដែល​មាន​តែ​មួយ​នៅ​លើ​ពិភពលោក​គឺ​នៅពេល​រដូវវស្សា ទន្លេសាប​ស្រូបយក​ទឹក​ពី​ជំនន់​ទន្លេមេគង្គ ហើយ​នៅ​រដូវ​ទឹក​សម្រក គឺ​ទន្លេសាប​បញ្ចេញ​ទឹក​ពី​អាង​របស់ខ្លួន​មក​ទន្លេមេគង្គ​វិញ​។ នេះ​បើ​តាម​ការផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម facebook របស់​លោក​នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី 21 ខែ​ឧសភា​ឆ្នាំ 2019​។​ លោក​នេត ភ​ក្ត្រា បាន​លើកឡើង​ថា​ ​ទន្លេសាប​ជា​បឹង​ទឹកសាប​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​។ ប្រជាជន​កម្ពុជា​ហៅ​បឹង​ទន្លេសាប ជា​កូន​សមុទ្រ​ទឹកសាប​ដោយសារ​វិសាលភាព​ដ៏​ធំ​របស់​បឹង​នេះ​។ បឹង​ទន្លេសាប ជា​អាង​ស្តុក​ទឹកធម្មជាតិ និង​ជា​ជំរក​មច្ឆាជាតិ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​។ នៅ​រដូវប្រាំង​បឹង​មាន​ទំហំ​តូច ប្រហែល ២៧០០ គ​.​ម​២ និង​មាន​ជម្រៅ​ជាង​១​ម៉ែត្រ​ប៉ុណ្ណោះ​។ នៅ​រដូវវស្សា​វិញ ទឹក​ទន្លេមេគង្គ​ច្រាល​ឡើង​តាម​ទន្លេសាប ចូលមក បឹង​ទន្លេសាប ធ្វើឱ្យ​បឹង​នេះ​មាន​ទំហំ​ដល់​ទៅ​ជាង ១៦០០០ គ​.​ម​២ និង​ជម្រៅ​ដល់​ទៅ ៩​ម៉ែត្រ​។ បឹង​ទន្លេសាប ពង្រីក​វិសាលភាព​របស់ខ្លួន​នៅ​រដូវវស្សា ដោយ​ពង្វាត​ផ្ទៃ​ទឹក​ចូល​ទៅ​តាម​តំបន់​ព្រៃរនាម ដែល​នៅ​ជុំវិញ បង្ក​លក្ខខណ្ឌ​អនុគ្រោះ​ដល់​ការពង​កូន​របស់​មច្ឆា​ជាតិ​។ កត្តា​នេះ​ហើយ​ដែល​ធ្វើឱ្យ​បឹង​ទន្លេសាប ក្លាយ​ជា​ប្រភព​ត្រី​ទឹកសាប​ធំ​ជាង​គេ​នៅលើ​ពិភពលោក​។ បឹង​ទន្លេសាប ផ្គត់ផ្គង់​ជីវភាព​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ៣​លាន​នាក់ ផ្តល់​ត្រី​ទឹកសាប ៧៥%​នៃ​ផលិតផល​ត្រី​ទឹកសាប​សរុប​ក្នុងប្រទេស​។​ ចរន្តទឹក​ដែល​ហូរ​បញ្ច្រាស់​គ្នា​ចូល​និង​ចេញពី​បឹង​ទន្លេសាប ជា​លក្ខខណ្ឌ​ការពារ​ទឹក​ជំនន់​នៅ​រដូវវស្សា និង ការខ្វះខាត​ទឹក​នៅ​រដូវប្រាំង​។ នៅ​រដូវវស្សា បឹង​ទន្លេសាប​ផ្តល់​៥០%​នៃ​ទឹក​ដែល​ហូរ​ទៅ​ស្រោចស្រប់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​។​

បឹងទន្លេសាប (Tonlé Sap) ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាបជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា។
នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម២ និងមានជំរៅប្រហែល១ម៉ែត្រប៉ុណ្ណោះ។​នៅរដូវវស្សាវិញ ទឹកទន្លេមេគង្គច្រាល់ឡើងតាមទន្លេសាប ចូលមក បឹងទន្លេសាប ធ្វើអោយបឹងនេះមានទំហំដល់ទៅ ១៦០០០ គ.ម២ និងជំរៅដល់ទៅ ៩ម៉ែត្រ។ បឹទន្លេសាប ពង្រីក​វិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាម ដែលនៅជុំវិញ បង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មឆ្ឆាជាតិ។ កត្តានេះហើយដែលធ្វើអោយ បឹងទន្លេសាបក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវាភាព​ប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបក្នុង​ប្រទេស។ នៅចុងរដូវវស្សា ទឹកចាប់ស្រក ជាពេលដែលត្រីធំធាត់ពេញរូបរាង ហើយក៏ជាពេលដែល​រដូវនេសាទចាប់ផ្តើមនៅទូទាំងប្រទេស។
អ្នកអង្កេតការណ៍ជាតិក្នុងស្រុកបានព្រួយបារម្ភអំពីកំនើនយ៉ាងឆាប់រហ័សនៃដីល្បាប់ដែលហូរមកចាក់ក្នុងបឹងជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមការសិក្សារយៈពេលវែងអំពីដីល្បាប់នេះ បានអះអាងថាមាន​កំនើនដីល្បាប់ក្នុងអត្រាតែ ០.១ទៅ០.១៦ ម.ម ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលការណ៍នេះគ្មានការគំរាម​គំហែង​ធ្ងន់ធ្ងរទេដល់បឹង។ តែផ្ទុយទៅវិញ ដីល្បាប់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុង​ប្រព័ន្ឋអេកូឡូស៊ី ដោយផ្តល់នូវដីមានជីជាតិដល់តំបន់ព្រៃរនាម។
ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង។ នៅរដូវវស្សាបឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ។

កំពង់ឆ្នាំង-កំពង់ធំ៖ របាំងណរ៉ាវ ធ្វើអំពីសាច់អួន ក្រឡាញឹកជាច្រើន រយកន្លែងកំពុង បង្ហាញវត្តមាននៅក្នុង ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ជាស្តែងរបាំងណរ៉ាវ ដែលមានប្រវែង ចាប់ពី៣០០ម៉ែត្រ ទៅ ៥០០ម៉ែត្រ ខ្លះទៀត មាន រហូតដល់ប្រវែងជាង ១០០ម៉ែត្រ ដែលក្រុមឈ្មួញ បានដាក់ស្ទាក់ចាប់ត្រី នៅតាមចរន្តទឹកហូរ ដែលត្រី ធ្វើចរាចរណ៍ ចេញចូលទៅរកកន្លែងពងកូន ក្នុងព្រៃរនាម នារដូវបិទនេសាទ ឆ្នាំ២០១៣នេះ នៅចំណុចខាង ជើងវត្តថ្នល់ឈើទាល ចំនួន១៩របាំង ចំណុចខាងកើត និងខាងត្បូងវត្តថ្នល់ ឈើទាល មានចំនួនប្រមាណ ជាង៦០ របាំង ចំណុចខាងលើ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិថ្នាល់ឈើទាល ឃុំផ្លូវទូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង 

ប្រជាពលរដ្ឋ ដែលប្រកបរបរ នេសាទដោយរាយមង ចងសន្ទូច បានប្រាប់ឲ្យដឹងថា ក្រុមឈ្មួញខាងលើ ដាក់របាំងស្ទាក់ចាប់ត្រី បានយ៉ាងរលូនក៍ដោយសារតែ មានអ្នករត់ការប្រមូលលុយបង់ឲ្យសមត្ថកិច្ច គ្រប់ជំនាញដែលពាក់ព័ន្ធចុះទៅកាន់ទីនោះ ដែលអ្នករត់ការទាំងនោះ គេស្គាល់ឈ្មោះវៀង ថៃ និងអ្នកស្រី ណុនដែលពូកែក្នុងការសូកប៉ាន់សំរបសំរួលជាមួយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនតូច។
ដោយឡែក របាំងណរ៉ាវក្រឡាញឹក មានទាំងសាច់ខៀវ សាច់ក្រហម បានកំពុងបង្ហាញវត្តមាន យ៉ាងស្អេកស្កះ នៅ ចំណុចក្បាលកោះតាបរ ទ្វារបឹង ផ្ទះឆេះ ភូមិផ្សោត ភូមិនាងសាវ និង កន្លុកបាយក្អែក ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា របាំងណរ៉ាវ នៅក្នុងភូមិសាស្ត្រខាងលើ មានរាប់រយកន្លែង មានប្រវែងចាប់ពី៣០០ម៉ែត្រ ឡើងទៅ កំពង់ស្ទាក់ចាប់ត្រីគ្រប់ប្រភេទពិសេសកូនត្រីប្រាមានរហូតដល់៨០ភាគរយ ក្នុងចំណោមពូជកូនត្រីដទៃទៀត ក្រុមឈ្មួញក្នុងម្នាក់ មួយរបាំងអាចចាប់កូនត្រីពូជបានចាប់ពី១០០គីឡូក្រាមឡើងទៅនេះ មិនទាន់គិតពីត្រីធំៗ ដែលជាត្រីមេពូជ ដែលក្រុមឈ្មួញស្ទាក់ ចាប់បានលក់ជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះគេចាប់កូនត្រីតូចៗ ដែលជាប្រភព ត្រីសំខាន់ៗយកទៅធ្វើជាត្រីនុយលក់ឲ្យក្រុមអ្នកចិញ្ចឹមត្រីរ៉ស់ និង ត្រីឆ្តោរ នៅក្នុងឃុំផាត់សណ្តាយ ក្នុង១ថ្ងៃៗត្រីរ៉ស់ និងត្រីឆ្តោរវាអាចស៊ីត្រីគ្នាវាធ្វើជាអាហារពី៥តោនទៅ១០តោន ។
ករណីខាងលើនេះ បើទោះមន្ត្រីរដ្ឋបាលជលផល ក៍ដូចជាមន្ត្រីពាក់ព័ន្ធដទៃទៀត បានអះអាងថា សមត្ថកិច្ចរបស់ខ្លួនបានធ្វើការចុះបង្ក្រាបជារៀងរាល់ថ្ងៃ ហើយការបង្ក្រាបគេធ្វើដូចជា ភ្លៀងរលឹម តែជាក់ស្តែងរបាំងណរ៉ាវមានស្អេកស្កះនៅលើផ្ទៃទឹកបឹង ទន្លេសាបដដែល ។

នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បានអះអាងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣នេះថា របាំងលបធ្វើអំពីសាច់អួន នៅក្នុងភូមិថ្នល់ឈើទាល និង នៅចំណុចជាច្រើនទៀតក្នុងដែនទឹកដែលគ្រប់គ្រងដោយរូបលោក «បានបង្រ្កាបស្ទើរតែរៀងរាល់ថ្ងៃ ហើយនៅក្នុងភូមិថ្នល់ឈើទាលនេះឯងបង្ក្រាប៤-៥ថ្ងៃជាប់ៗគ្នាមក ថ្ងៃនេះក៍បង្ក្រាបដែរ ហើយការបង្ក្រាបនេះ ធ្វើឲ្យក្រុមអ្នកនេសាទមួយ ចំនួនតូចតវ៉ាផងដែរ» ។  ដោយឡែកនាយ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ លោក ប៉ែន សុវណ្ណរិទ្ធ បានប្រាប់ដើមអម្ពិលតាមរយៈទូរស័ព្ទ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែសីហានេះ ថា«ករណីខាងលើលោក កំពុងតែធ្វើការងារហ្នឹងហើយ នៅក្នុងឃុំផាត់សណ្តាយ នេះតែម្តង» ៕

បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ដ៏​ធំជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ។ បឹង​នេះ​មាន​បណ្ដោយ​ប្រមាណ ១១៦ គ​.​ម ទទឹង ប្រមាណ​ពី ៣ គ​.​ម ទៅ ៣៣ គ​.​ម និង​មាន​ឆ្នេរ​ប្រវែង​ប្រមាណ ៤៨២ គ​.​ម នៅ​រដូវប្រាំង ។ បឹង​ទន្លេសាប ជា​បេះដូង នៃ​ប្រទេស​កម្ពុជា ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​លើ​ផ្នែក​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​បរិស្ថាន ។ ក្នុង​មួយឆ្នាំៗ​បឹង​ទន្លេសាប​ បាន​ស្រូបយក​ទឹកជំនន់​ពី​ទន្លេមេគង្គ​ប្រមាណ​ជា ២០% ។ វិសាលភាព របស់​បឹង​ទន្លេសាប​មានការ​ប្រែប្រួល​ទៅតាម​រដូវ​កាល ។ នៅ​រដូវប្រាំង​ពេលដែល​ទឹក​បឹង​មាន​ជម្រៅ​ពី ១ ទៅ ២ ម៉ែត្រ បឹង​ទន្លេសាប​មាន​ផ្ទៃក្រឡា​ប្រមាណ ២៥០.០០០ ហិកតា ប៉ុន្ដែ នា​រដូវវស្សា ពេលដែល​ទឹក​បឹង​មាន​ជម្រៅ​ពី ៨ ទៅ ១១ ម៉ែត្រ នោះ​បឹង​ទន្លេសាប​មាន​ផ្ទៃក្រឡា​ប្រមាណ ១.៥០០.០០០ ហិកតា ។ មាឌ​ទឹក​បឹង​ទន្លេសាប​នៅ​រដូវវស្សា​បានមកពី​ទន្លេមេគង្គ ៦២% និង ៣៨% ទៀត​បានមកពី​បណ្ដា​ស្ទឹងធំៗ​ដែល​នៅ​ជុំវិញ​ចំនួន ១១ ។ មាឌ​ទឹក​បឹង​ទន្លេសាប​ប្រែប្រួល​ប្រមាណ​ពី ៤.៥០០ លាន​ម៉ែត្រគូប​នៅ រដូវប្រាំង ទៅ ១៣៥.០០០ លាន​ម៉ែត្រគូប នៅ​រដូវវស្សា ។ ផ្ទៃក្រឡា​បឹង​ទន្លេសាប​នៅ​រដូវវស្សា​មាន​ទំហំ​ធំ​ជាង​រដូវប្រាំង​ប្រមាណ​ពី ៥ ទៅ ៦ ដង ។​

​ដូចដែល​បានលើកឡើង​ពី​ខាងដើម​រួចមកហើយ​ថា បឹង​ទន្លេសាប​ជា​អាយុជីវិត​របស់​ប្រទេស​កម្ពុជា បានជា​ពោល​ដូចនេះ ព្រោះ​យើង​បានដឹង​រួចមកហើយ​ថា បឹង​ទន្លេសាប​ជា​តំបន់​ទំនាប​ដ៏​ធំ​ល្វឹងល្វើយ ។ ក្រៅពី​ការទទួល​ទឹកជំនន់​ទន្លេមេគង្គ បឹង​នេះ​បាន​ស្រូបយក​ទឹក​ពី​តំបន់​ខ្ពង់រាប​នានា ដែល​ស្ថិតនៅ​ជុំវិញ ។ ពេល​ទឹក​ហូរ​ធ្លាក់​មកកាន់​បឹង​ទន្លេសាប ប្រាកដ​ណាស់​គឺ​ហូរ​នាំ​ទាំង​ដី ទាំង​ល្បាប់ ទៅ​ចាក់​បំពេញ​បឹង​ទន្លេសាប ដែល​កត្ដា​នេះ​អាចធ្វើឱ្យ​បឹង​ដ៏​ធំ​នេះ​ងាយ​គោក​រាក់​ជាទីបំផុត ប៉ុន្ដែ អ្វី​ដែលជា​លក្ខណៈ ពិសេស​នោះ គឺ​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​នេះឯង ដែល​បាន​ដើរតួនាទី​ជា​តម្រង​ត្រង​ច្រោះ​យក​ដី និង​ល្បាប់​នោះ​មួយ​ភាគ​ធំ​មិនឱ្យ​ហូរ​ធ្លាក់​ចូលទៅ​បឹង​ទន្លេសាប ។ ដូចនេះ បើ​ព្រៃ​លិច​ទឹក​ត្រូវបាន​បំផ្លាញ​អស់ តើ​ក្នុង​មួយឆ្នាំៗ​មាន​ដី និង​ល្បាប់​ប៉ុន្មាន​ហូរ​ចូល​ទៅ​បឹង​ទន្លេសាប ? ចុះបើ​បឹង​ទន្លេសាប​គោក​រាក់ តើ​មាឌ​ទឹក​បឹង​ទន្លេសាប​ប្រមាណ ១៣៥.០០០ លាន​ម៉ែត្រគូប នៅ​រដូវ​​វស្សា​នោះ យកទៅ​ទុក​នៅឯណា ? តើ​ពេលនោះ ប្រទេស​កម្ពុជា នឹងមាន​ស្ថានភាព​ដូចម្ដេច ?

​ការ​ស្រូបយក​ទឹក​ពី​ទន្លេមេគង្គ​នា​រដូវវស្សា និង​ការបញ្ចេញ​ទឹក​ទៅឱ្យ​ទន្លេមេគង្គ​វិញ​នា​រដូវប្រាំង​ បាន ក្លាយ​ទៅជា​បាតុភូត​ជលសា​ស្ដ្រ​ធម្មជាតិ​មួយ​ដែល​គេ​កម្រ​នឹង​បាន​ជួបប្រទះ ។ បាតុភូត​នេះ​បាន​បង្កើត ឡើង​នូវ​តំបន់ដីសើម និង ព្រៃ​លិច​ទឹក​ដ៏​ធំ​ល្វ្វឹ​ង​ល្វើយ ដែល​ផ្ដល់​ជា​ជម្រក​ដល់​ជីវចម្រុះ​យ៉ាង​សម្បូរបែប ដូចជា ៖ មច្ឆា​ជាតិ បក្សី ល្មូ​ន ថនិកសត្វ និង​រុក្ខជាតិ​គ្រប់​ប្រភេទ ។ ជីវសាស្ដ្រ ចម្រុះ​ក្នុង​តំបន់​បឹង​ទន្លេសាប រួមមាន ៖ មច្ឆា​ជាតិ ១៧៥ ប្រភេទ ល្មូ​ន ៤២ ប្រភេទ បក្សី ២២៥ ប្រភេទ ថនិកសត្វ ៤៦ ប្រភេទ និង​រុក្ខជាតិ​ជាង ២០០ ប្រភេទ ។​

​ការកាប់​ឆ្ការ​បំផ្លាញ​ព្រៃ​លិច​ទឹក​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម កំណើន​នៃ​ការប្រើប្រាស់​ធនធានទឹក ការប្រើប្រាស់​ជីគីមី និង ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​វិស័យ​កសិកម្ម ដោយ​ប្រជាកសិករ​ប្រមាណ ២៦១.០០០ គ្រួសារ អាចធ្វើ​ឱ្យមាន​បម្រែបម្រួល​លើ​គុណភាព ទឹក និង​គុណភាព​ដី ។ ចាប់តាំងពី​ឆ្នាំ ២០០០ មក សកម្មភាព​លើ​វិស័យ​ជលផល មាន​យ៉ាងសកម្ម រួមមាន​ឡូត៍​នេសាទ​ចំនួន ៣៧ ឡូត៍ សហគមន៍​នេសាទ​ចំនួន ១៧៨ សហគមន៍ ការនេសាទ​ជា​លក្ខណៈ​សិប្បកម្ម និង​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ​ដែល មាន​ប្រមាណ ១៣៥.០០០ គ្រួសារ ។ ការប្រើប្រាស់ ឧបករណ៍​នេសាទ​ហួស​ពី​កម្រិត​នៃ​ការ​ទ្រទ្រង់​របស់​បឹង​ទន្លេសាប និង តំបន់​ពាក់ព័ន្ធ​គ្រប់​ប្រភេទ ទោះបីជា​លក្ខណៈ ឧស្សាហកម្ម​ក្ដី សិប្បកម្ម​ក្ដី ឬ​ជា​លក្ខណៈ​គ្រួសារ​ក្ដី ដូចជា ការសាងសង់​សំណង់​ របាំង​ធ្នស់ ព្រួល កាត់​ព្រែក​ធំៗ ការប្រើប្រាស់​ឧបករណ៍​ឆក់ ការ​បូម​បាច​ពង្រីង​ស្ទឹង ព្រែក បឹងបួរ​... ការកាប់​ព្រៃ​លិច​ទឹក​ដើម្បី ធ្វើ​សម្រាស់ ។​ល​។ សុទ្ធតែ​បានធ្វើឱ្យ​មាន ការ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរ​របស់​ម​ច្ឆា​ជាតិ បាត់បង់​លំនៅដ្ឋាន​ត្រី បាត់បង់​ពូជ​ត្រី​... និង​ធ្វើ ឱ្យមាន​ផលប៉ះពាល់​ដល់​ចរន្ដទឹក  និង​ការហូរ​នាំ​ដីល្បាប់​ចេញពី​តំបន់​បឹង​ទន្លេសាប ។​ល​។​

​ក្នុងកំឡុងពេល ៣ ឆ្នាំ កន្លងមកនេះ ( ពី​ឆ្នាំ ២០០៩ ដល់ ២០១១ ) ក្នុងចំណោម​ពូជ​ត្រី​ចំនួន ១៧៥ ប្រភេទ ដែល មាននៅ​ក្នុង​បឹង​ទន្លេសាប និង​តាម​យៈ​ការសិក្សា​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ក្នុង​ឆ្នាំ ១៩៩៥ បាន​បង្ហាញថា មានការ​ជួបប្រទះ ជា​ញឹកញាប់​នោះ គឺមាន​នៅសល់តែ​ប្រមាណ ៦៩ ប្រភេទ ប៉ុណ្ណោះ ។ ក្នុងនោះ ប្រភេទ​ត្រី ដែល​គេ​ជួបប្រទះ​ច្រើនជាងគេ​ ​មាន ៣ ពួក គឺ ពួក​ត្រី​ដែលមាន​ស្រកា ឬ​ត្រី​ស ពួក​ត្រី​ឥត​ស្រកា និង​ពួក​ត្រី ដែលមាន​ធ្មង់ ។ សរុប​ត្រី​ទាំង ៣ ពួកនេះ មាន​ប្រមាណ ៥៦ ប្រភេទ ។ តាម​ការសិក្សា​របស់​អា​ជ្ញា​ធរ​ទន្លេសាប បាន​បង្ហាញថា ទិន្នផល​ត្រី​នៅក្នុង​បឹង​ទន្លេសាប មានការ ថយចុះ​យ៉ាងខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​បាន​ថយចុះ​យ៉ាងគំហុក​ក្នុង​ឆ្នាំ ២០០៩ និង​ឆ្នាំ ២០១០ ។​

​ព្រៃ​លិច​ទឹក គឺជា​រុក្ខជាតិ​ព្រៃឈើ​ក្រាស់ ព្រៃ​គម្ពោធ ព្រៃរបោះ វ​ល្លិ៍ ស្មៅ និង​ពពួក​វា​រី​រុក្ខជាតិ ដែល​ដុះ​ជុំវិញ​បឹង​ទន្លេ​សាប​ទាំង​រដូវប្រាំង និង​រដូវវស្សា ហើយ​អាច​ធន់​ទៅនឹង​កម្ពស់​ទឹក​ពី ៥ ទៅ ៧ ម៉ែត្រ ។ ព្រៃ​លិច​ទឹក មាន ២ ប្រភេទ គឺ​ព្រៃ​លិច​ទឹក​ដែល​ដុះ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ហើយ​តំបន់​ខ្លះ​ដុះ​រហូតដល់ ៣០ គ​.​ម ពី​មាត់បឹង​ទន្លេសាប និង​ព្រៃរបោះ ឬ​ព្រៃ​ល្បាប់ ដែល​ដុះ​នៅ​តំបន់​ទំនាប ជាពិសេស​ដុះ​នៅតាម​ស្ទឹង និង​ពាម​រិ៍ ។ ព្រៃ​ដែល​ដុះ​នៅជាប់​បឹង​ទន្លេសាប​សំបូរ​ទៅ​ដោយ​ដើមឈើ​ធំៗ ដូចជា ដើម​រាំង​ទឹក ផ្ទោល ក្របៅ រទាំង ជាដើម ។ ប្រភេទ​ព្រៃ​លិច​ទឹក​នៅ​តំបន់ដីសើម​អាច​ចែកចេញជា ៥ ពួក ក្នុងនោះ​មាន ៖ ដើមឈើ (៤០ ប្រភេទ​), ព្រៃ គម្ពោធ (៣៨ ប្រភេទ​), វ​ល្លិ៍ (៣៣ ប្រភេទ​), វា​រី​រុក្ខជាតិ (១៨ ប្រភេទ​), ពពួក​ស្មៅ (២២ ប្រភេទ​) ។ សរុប ៖ ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​នាពេល​បច្ចុប្បន្ន​មាន ១៥១ ប្រភេទ ។​

​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៥ រដ្ឋបាល​ជលផល​បាន​វាយតម្លៃថា ផ្ទៃក្រឡា​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​បាន​ថយចុះ​ចំនួន ១៣% ពោលគឺ កាលពី​ឆ្នាំ ២០០២ ព្រៃ​លិច​ទឹក​មាន​ចំនួន ៧៩១.០០០ ហិកតា តែ​មកដល់​ឆ្នាំ ២០០៥ ព្រៃ​លិច​ទឹក​នៅសល់​ត្រឹមតែ ៦៨៨.១៧០ ហិកតា ប៉ុណ្ណោះ ។​
​ចាប់តាំងពី​ឆ្នាំ ២០០៥ មក សកម្មភាព​បំផ្លិចបំផ្លាញ​ព្រៃ​លិច​ទឹក ដោយ​ការដុត​ឈូសឆាយ ដើម្បី​វាត​យក​ដី​ធ្វើស្រែ ការធ្វើ​អាជីវកម្ម​អុស​ធ្យូង ការប្រើប្រាស់​សម្រាប់​បំរើកា​រងារ​សិប្បកម្ម ដូចជា ឆ្អើរត្រី រំងាស់​ស្ករ ឡឥដ្ឋ ការប្រើប្រាស់​ជា លក្ខណៈ​គ្រួសារ ការដុត​ទន្ទ្រាន​ដើម្បី​ចាប់​សត្វ និង​ការនាំចេញ​ដើម​រាំង​ទឹក​ទៅ​លក់​ឯ​បរទេស ការកាប់​ព្រៃ​លិច​ទឹក​សម្រាប់​ដាក់​សំ​រះ​ក្នុង​ឡូត៍​នេសាទ និង​ក្នុង​ដែន​នេសាទ​សាធារណៈ​កាន់តែ​មាន​ទ្រង់ទ្រាយ​ធំ​ឡើងៗ និង​បានធ្វើឱ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ធនធាន​ព្រៃ​លិច​ទឹក ។​

​សក្ដានុពល​របស់​បឹង​ទន្លេសាប នៅមាន​យ៉ាងច្រើន​លើសពី​អ្វីដែល​បាន​រៀបរាប់​មកនេះ ប៉ុន្ដែ ដោយសារ សៀវភៅ​ស នេះ មានការ​ពាក់ព័ន្ធ​នឹង​ការបោះបង្គោល​ការពារ​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប ដូចនេះ​ការរៀបរាប់​ពី​សក្ដានុពល​របស់​បឹង​ទន្លេសាប គឺ​គ្រាន់តែ​ធ្វើការ​ជ្រើស​រើ​យ​យក​ចំណុច​ពាក់ព័ន្ធ​គ្នា​មួយផ្នែក​ប៉ុណ្ណោះ ៕

ភូមិ​អណ្តែតទឹក​នៅ​បឹង​ទន្លេសាប​មិន​មាន​អនាគត​ច្បាស់​លាស់ ឆ្នុកទ្រូ ខេត្ត កំពង់​ឆ្នាំង — ច្រើន​ជំនាន់​មក​ហើយ​ដែល​អ្នកភូមិ​អណ្តែត​ទឹក​បាន​រស់​នៅដោយ​សម្រប​ទៅ​តាម​បឹង​ទន្លេសាប​ ដែល​ជា​បឹង​ទឹក​សាប​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ តែ​របៀប​រស់​នៅ​បែប​ទំនើប​ និង​បរិមាណ​ត្រី​ថយ​ចុះ​បាន​បង្ខំ​ឲ្យ​ពួកគេ​កែប្រែ​របៀប​រស់​នៅ​តាម​ទម្លាប់​នេះ។​

ផ្ទះ​ សាលារៀន ​ហាង​អ៊ុតសក់ ​ពេទ្យ​ធ្មេញ​គឺ​សហគមន៍​នេះ​ទាំងមូល​ ត្រូវ​ចល័ត​ទីតាំង​ចុះ​ឡើង​តាមទឹក ​និង​តាម​រដូវ។ ​បឹង​ដ៏​ធំ​នេះ​ ដែល​ភ្ជាប់​នឹង​ទន្លេ​មេគង្គ​ដោយ​ទន្លេសាប​ ផ្តល់​ជីវភាព​ និង​កន្លែង​រស់នៅ​ដល់​មនុស្ស​ច្រើន​ម៉ឺន​គ្រួសារ។ អ្នកស្រុក​នៅទីនេះ​ធ្វើ​ដំណើរ​ទៅ​ណាមក​ណា​តាម​ទូក។​

លោក​សុខ ប៊ុនលឹម ​អ្នក​នេសាទអាយុ​៦២​ឆ្នាំ ​បាន​រស់នៅ​ក្នុង​សហគមន៍​ឆ្នុក​ទ្រូ​នេះ​តាំងពី​កំណើត។ ​លោក​និយាយ​ថា ​រស់នៅ​ក្នុង​ភូមិ​អណ្តែត​ទឹក​នេះ​មាន​ស្ថានភាព​ប្រសើរ​ឡើង។ ​លោក​និយាយ​ថា ​បើទៅ​នៅ​លើ​គោក ​លោក​មិន​ចេះ​ដក​ស្ទូង ​ឬ​ភ្ជួរ​ស្រែ​ទេ។ ​តែលោក​បារម្ភ​ថា​ កូនចៅ​របស់លោក​ប្រហែល​មិន​បន្ត​ជីវិត​ក្នុង​ភូមិ​អណ្តែត​ទឹក​នេះ​ទេ។​

«ស៊ីសង​លើ​ក្មេងៗ​ជំនាន់​ក្រោយ​ទៅ​ទៀត។​ ដូច​កូន​ខ្ញុំ​អីៗ​ សព្វថ្ងៃ​ចង់​ឡើង​គោក​ទៅ​វិញ។​ វា​អញ្ចឹង ​ព្រោះ​គេ​បាន​រៀន​បាន​សូត្រ​ទៅ ​គេ​ដឹង​ថា ​វា​យ៉ាង​ម៉េចៗ​របស់​គេ ​គេ​ទៅ​នៅ​លើ​គោក​ទៅ»។

អ្នក​នេសាទ​នៅ​ទីនេះ​ភាគ​ច្រើន​បន្តរស់​នៅ​ទីនេះ​តាម​ដូនតា​របស់​គេ​ច្រើន​ជំនាន់​មក​ហើយ​ តែ​គេ​មើល​ឃើញ​ថា​ របៀប​រស់នៅ​សម័យ​បច្ចុប្បន្ន​មាន​ឥទ្ធិពល​លើ​ទម្លាប់​រស់​នៅ​របស់​គេ។​ ​

បឹង​ទន្លេសាប​ផ្តល់​ផល​នេសាទ​ពី​២០​ម៉ឺន​តោន​ទៅ​២១​ម៉ឺន​៨​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ​ យោង​តាម​ទិន្នន័យ​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ​២០០៦។​ មាន​របាយការណ៍​អំពី​បរិមាណ​ត្រី​បឹង​ទន្លេ​សាប​ធ្លាក់​ចុះខ្លាំង​ តែ​មិន​មាន​តួលេខ​ជា​ផ្លូវការ​ទេ។​

លោក​យ៉ង សារ៉ាត់ ​អ្នក​នេសាទ​អាយុ​២៥​ឆ្នាំ ​និយាយ​ថា៖​ «រក​អត់ចង់គ្របទេ។ បើ​មាន​ស្ងប់​ខ្សល់​ទៅ​ គ្រាន់​នឹង​ដាក់​បាន​បួន​ប្រាំគីឡូ​ក្រាម​អញ្ចឹង​ទៅ។ ​តែ​បើ​មេឃ​ខ្យល់​អញ្ចឹង ​ដាក់់​បាន​មួយ​គីឡូ​ក្រាម។​នៅ​ទន្លេ​រាយ​មង​អត់​កើតទេ​ បង។ ​រក​បាន​ព្រឹក​ ខ្វះ​ល្ងាច ​រកបាន​ល្ងាច​ខ្វះ​ព្រឹក។​ ថវិកា​យ៉ាប់ណាស់​បង»។​

បុរស​មាន​កូន​២​នាក់នេះ ​និយាយ​ថា​ បើគាត់​មាន​លុយ​គ្រប់គ្រាន់​ នោះ​គាត់​នឹង​ទៅ​រស់​នៅ​លើ​គោក។​

អ្នក​អភិរក្ស​ព្រមាន​ថា ​កំណើន​ប្រជា​សហគមន៍​ ការ​បំផ្លាញ​ជម្រកត្រី ទំនប់​វារី​អគ្គិសនី​ ការនេសាទ​ខុសច្បាប់​ ជាពិសេស​ការ​ឆក់ត្រី​ គឺ​ជា​កត្តា​ចម្បង​ធ្វើឲ្យ​ចំនួន​ត្រី​បឹង​ទន្លេសាប​ធ្លាក់​ចុះខ្លាំង។

លោក​ណៅ ធួក ​ប្រតិភូរាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជល​ផល និង​នេសាទ​ និយាយ​ថា ​ដើម្បី​កាត់​បន្ថយ​ការធ្លាក់​ចុះ​នេះ ​ក្នុង​ឆ្នាំ​២០០២ ​រដ្ឋាភិបាល​ចេញ​បម្រាម​មិន​ឲ្យ​ធ្វើការ​នេសាទ​ពាណិជ្ជ​កម្ម​ទ្រង់ទ្រាយ​ធំ​ក្នុង​បឹង​ទន្លេសាប​ទេ។

កាលបើ​បរិមាណត្រី​នៅ​បឹង​ទន្លេសាប​ថយចុះ ​ចំនួន​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​អណ្តែត​ទឹក​នេះ​ក៏​ថយ​ចុះ​ទៅ​តាម​ហ្នឹង​ដែរ។​ ចំនួន​ប្រជា​សហគមន៍​អណ្តែត​ទឹក​នេះ​មិន​មាន​តួលេខ​ជាក់​លាក់​ទេ ​តែ​មន្ត្រី​មូលដ្ឋាន​និង​សកម្មជន​និយាយ​ថា​ មាន​ច្រើន​ម៉ឺន​គ្រួសារ។

លោក​ផេង សំរិត​ មេ​ដឹកនាំ​សហគមន៍​ឆ្នុក​ទ្រូ​ឲ្យ​ដឹង​ថា ​បីបួនឆ្នាំ​កន្លង​ទៅ​នេះ​មាន​ពលរដ្ឋ​ប្រហែល​៤ពាន់​គ្រួសារ​បាន​ចាកចេញ​ពី​សហគមន៍​ឆ្នុកទ្រូ​ ទៅ​រក​កន្លែង​រស់នៅ​លើ​ដីគោក។​

«រឿង​ការ​រស់​នៅ​សម័យ​មុនសម្បូរ​ត្រី ​រក​ត្រី​បាន។ ​អញ្ចឹង​គាត់​មក​នៅ។​ ដល់​ឥឡូវ​ ផលត្រី​ចុះ ​គាត់​មិន​ដឹង​ពឹង​លើ​អី​ទេ។ ​បើ​នៅ​លើ​គោក ​យើង​ដាំ​បន្លែ​ លក់​ដូរ​អី​អញ្ចឹង​ទៅ។ ​តែ​នេះ​[នៅលើទឹក] ​អត់​ទេ​ អត់អី​លក់​បាន​ទេ។ ​ស្អី​ក៏​ទិញ​គេ​ដែរ»។​

លោក​ប៊ុន លឹម​និយាយ​ថា​ លោក​មិន​ដឹង​ថា ​អនាគត​សហគមន៍​អណ្តែត​ទឹក​នេះ​នឹងតែល​តោល​ទៅ​ជា​យ៉ាង​ណាទេ ដោយសារ​ចំនួន​ត្រី​ធ្លាក់​ចុះ ​ការងារ​ធ្វើ​ក៏​កម្រ​នៅ​ក្នុង​សហគមន៍​នេះ៕

អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ​បឹង​ទន្លេសាប​បារម្ភ​ចំពោះ​ការ​វិនិយោគ​ប្រេង​និង​ឧស្ម័ន ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ងារ​ថែ​រក្សា និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេ​សាប ក្នុង​ប្រទេស​កម្ពុជា​បាន​លើកឡើង​ថា ការ​វិនិយោគ​ ឬ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ ប្រេង និង​ឧស្ម័ន​ណាមួយ​នៅ​តំ​បន់​ជុំវិញ​បឹង​ទន្លេ​សាប​ អាច​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​និរន្តរភាព​នៃ​បឹង​ទន្លេសាប ដែល​ជា​ប្រភព​ត្រី​ទឹកសាប​ដ៏​សំខាន់​សម្រាប់​ប្រជា​ជន​កម្ពុជា​រាប់​លាន​នាក់។

លោក​ឱម សាវ៉ាត ប្រធាន​កម្មវិធី​នៃ​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៥ ខែ​សីហា​ថា ការ​រុករក ឬ​សកម្មភាព​បូម​ប្រេង និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នេះ ​នឹងធ្វើ​ឲ្យ​បាត់​បង់​ផល​នេសាទ និង​ជីវៈចម្រុះ​ផ្សេងទៀត​នៅក្នុង និង​ជុំវិញ​បឹង​ដែល​ធំ​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ។ លោក​បន្តថា៖

«កាលណា​គាត់​បូម​ប្រេង​នៅ​ក្នុង​តំបន់​ហ្នឹង​ វា​ជៀស​មិន​ផុត​ពី​ការ​ប៉ះពាល់​បរិស្ថាន ព្រោះ​លំហូរ​នៃ​កាក​សំណល់​ប្រេង​អី​ផ្សេង​ៗ​ វា​នឹង​ចូល​ទៅ​ក្នុង​បឹង​ទន្លេសាប។ អញ្ចឹង​វា​នឹង​ប៉ះពាល់​ទៅ​ដល់​ធនធាន​នេសាទ និង​ជលផល​ទាំង​អស់​នោះ។ ម្យ៉ាង​ទៀត​ បើ​កន្លែង​ហ្នឹង​ក្លាយ​ជា​កន្លែង​បូម​ប្រេង គេ​នឹង​ជីក​ផ្លូវ​ទឹក​ដើម្បី​ឲ្យ​កប៉ាល់​ធំៗ​ឆ្លងកាត់ ឬ បើ​ក្រុមហ៊ុន​អស់ហ្នឹង​ធ្វើ​នៅ​ផ្នែក​ខាង​លើ ក៏​យើង​នៅ​តែ​បារម្ភ​ថា កាក​សំណល់​ប្រេង​នឹង​ហូរ​ចូល​បឹង​ទន្លេសាប​ដដែល»។

បឹង​ទន្លេសាប ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ខេត្ត​ចំនួន​៦ ​គឺ​កំពង់​ឆ្នាំង ពោធិ៍សាត់​ បាត់ដំបង បន្ទាយ​មានជ័យ សៀមរាប និង​កំពង់ធំ មាន​ផ្ទៃ​ទំហំ​ប្រមាណ២.៧០០​គីឡូម៉ែត្រ​ការ៉េ នៅ​រដូវ​ប្រាំង។ ចំណែក​នៅរដូវ​វស្សា​វិញ បឹង​នេះ​មាន​ទំហំ​រហូត​ដល់​១៦.០០០គីឡូម៉ែត្រ​ការ៉េ ដែល​ធ្វើ​ឲ្យ​វា​មើល​ទៅ​ហាក់​បីដូច​ជា​កូន​សមុទ្រ​ទឹកសាប​មួយ​ដូច្នោះ​ដែរ។

មាន​ប្រជា​ជន​ចំនួន​ជាង​១​លាន​នាក់​កំពុង​រស់នៅ​ដោយ​ពឹង​អាស្រ័យ​ផ្ទាល់​ទៅលើ​ការ​នេសាទ​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​នេះ ហើយ​បឹង​នេះ​ក៏​បាន​ផ្គត់​ផ្គង់​ជីវភាព​ប្រជាជន​កម្ពុជា​ចំនួន​ជាង​៤​លាន​នាក់​នៅ​ក្នុង​ខេត្ត​ជុំវិញ​ទាំង​៦នោះ​ផងដែរ។ លើស​ពី​នេះ បឹង​ទន្លេសាប​ដែល​មាន​ព្រៃលិចទឹក​ដុះ​ព័ទ្ធ​ជុំវិញ​នេះ ក៏​ជា​ទី​ជម្រក​នៃ​ពពួក​សត្វ​ផ្សេងៗ​ដូច​ជា សត្វ​ល្មូន​ចំនួន​៤២​ប្រភេទ បក្សី​ចំនួន​២២៥​ប្រភេទ ថនិកសត្វ​ចំនួន​៤៤​ប្រភេទ និង​រុក្ខជាតិ​ជាង​២០០​ផងដែរ។

លោក​ឱម សាវ៉ាត​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​រ៉ែ ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នេះ អាច​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ជីវៈ​ចម្រុះ​ទាំង​នេះ ដោយរួម​ទាំង​ត្រី​ចំនួន​ជាង​២០០​ប្រភេទ​នៅ​ក្នុង​បឹង​នេះ​ផងដែរ។ លោក​ថ្លែង​ដូច្នេះថា៖

«អ្វី​ដែល​យើង​ព្រួយ​បារម្ភ​នោះ​គឺថា ប្រជា​នេសាទ​គាត់​ពឹង​អាស្រ័យ​តែ​ទៅលើ​ផល​នេសាទ ហើយ​ក្រុមហ៊ុន គេ​វិនិយោគ​ គេ​រំពឹង​ផល​ចំណេញ​ពី​ធនធាន​រ៉ែ​ទាំង​អស់​នោះ។ អញ្ចឹង​ហើយ ក្នុង​នាម​យើង​ធ្វើ​ការ​ជាមួយ​អ្នក​នេសាទ​ យើង​មាន​ការ​ព្រួយ​បារម្ភ​ ពីព្រោះ អ្វី​ដែល​ទាក់​ទង​នឹង​ទិន្ន​ន័យ​ក្រុម​ហ៊ុន​ដែល​គេ​កំពុង​តែ​ធ្វើការ​ទាក់​ទង​ដែន​នេសាទ​ក្តី​ ទាក់​ទង​នឹង​ការ​ចុះ​កិច្ច​សន្យា​ជាមួយ​រដ្ឋាភិបាល​ក្តី​ គឺ​យើង​អត់​បាន​ដឹង​ឲ្យ​បាន​ទូលំទូលាយ នេះ​ហើយ​ជា​ក្តី​ព្រួយ​បារម្ភ​របស់​យើង។»

បច្ចុប្បន្ន យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុម​ហ៊ុន​ចំនួន​ពីរ​ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​រក​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នេះ។ ទី​១គឺ​ក្រុមហ៊ុន​ប្រេងរបស់​ប្រទេស​ជប៉ុន ឈ្មោះ Japan Oil, Gas and Metals National Corporation ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​របស់​ជប៉ុន។ ក្រុមហ៊ុន​នេះ បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​កម្ពុជា កាលពី​ខែ​ឧសភា ឆ្នាំ​២០១០ ដើម្បី​ស្រាវជ្រាវ​រក​ប្រេង​លើ​ផ្ទៃដី​ទំហំ ៦៥០០ គីឡូម៉ែត្រ​ការ៉េ ក្នុង​ប្លុក​ទី​១៧ ស្ថិតនៅ​ភាគ​ខាង​ជើង​បឹងទន្លេសាប។

ក្រុមហ៊ុន​ទី​២ គឺ​ក្រុមហ៊ុន​ប្រេង​របស់​ប្រទេស​វៀតណាម ឈ្មោះ PetroVietnam Exploration Production Corp ដែល​ជា​ក្រុមហ៊ុនរដ្ឋ​របស់​វៀតណាម​ដែរ។ ក្រុមហ៊ុន​នេះ ទទួល​បាន​សិទ្ធិ​រុករក​ប្រេង​និង​ឧស្ម័ន​នៅក្នុង​ប្លុក​ទី​១៥ ដោយ​គ្រប​ដណ្តប់​លើ​ផ្ទៃដីទំហំ ៦.៩០០​គីឡូម៉ែត្រ​ការ៉េ នៅ​ភាគ​ខាង​ឦសាន​ជាប់​បឹង​ទន្លេសាប។ ក្រុមហ៊ុន​PetroVietnam ​នេះ អាច​រុករក​ប្រេង​នៅក្នុង​ប្លុក​នោះ​ ក្នុងរយៈ​ពេល​៣០​ឆ្នាំ និង​រុករក​ឧស្ម័ន​ក្នុង​រយៈ​ពេល​៣៥​ឆ្នាំ។ នេះ​បើ​យោង​តាម​របាយការណ៍​ព័ត៌មាន​នានា។ មន្រ្តី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើការ​ងារ​ខាង​រ៉ែ​ ប្រេង​និង​ឧស្ម័ន​ក្នុង​ប្រទេស​កម្ពុជា​នេះ បាន​ថ្លែង​ដោយ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា ការ​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​បរទេស​រុករក​ឬ​អាច​ឈាន​ទៅ​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នេះ គឺ​អាច​បង្ក​គ្រោះ​មហន្តរាយ​ដ៏​ធំ​សម្រាប់​កម្ពុជា ដោយ​មន្ត្រី​រូប​នោះ​លើកឡើង​ថា ក្រុមហ៊ុន​ខ្លះ​មិន​ដែល​ហ៊ាន​ទិញ​ឧបករណ៍​ទំនើប​ថ្លៃ​ៗ សម្រាប់​ច្រោះ ឬ​បូម​យក​ប្រេង​ឬ​ឧស្ម័ន​នោះ​ទេ ដោយសារ​តែ​ពួកគេ​គិត​គូរ​តែ​ពី​ប្រាក់​ចំណេញ​តែ​ប៉ុណ្ណោះ។ ដូច្នេះ មន្ត្រី​ដដែល​បាន​អះអាង​ថា បឹងទន្លេសាប​នឹង​ត្រូវ​បាត់បង់ បើ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​គិត​គូរ​ទៅដល់​ផល​ប៉ះពាល់​រយៈ​ពេល​វែង​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​បឹង​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​នេះ។

មន្ត្រី​នៃ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​រុក​រក​ប្រេង និង​ឧស្ម័ន​នៅ​ជុំវិញ​បឹង​ទន្លេសាប​នេះទេ។

ប៉ុន្តែ លោកលឹម​ គាន​ហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​មានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅក្នុង​សន្និសិទ្ធ​កាសែត​មួយកាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​ការ​សិក្សា​ពី​ហេតុ​ប៉ះពាល់​បរិស្ថាន​ត្រឹម​ត្រូវ​ មុន​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ ធ្វើ​ការ​រុករក និង​ឈាន​ទៅ​ទាញ​យក​ផល​ពី​ធនធាន​ធម្មជាតិ​ទាំង​នោះ។ លោក លឹម គាន​ហោ​ បាន​បន្ថែម​ថា រដ្ឋាភិបាល​ក៏​នឹង​ថ្លឹង​ថ្លែង​មើល​ផល​ប៉ះពាល់​ពី​ការ​វិនិយោគរ៉ែ ប្រេង និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​ផល​ប្រយោជន៍​នៃ​ការ​អភិរក្ស​តំបន់​នោះ​ដែរ ប៉ុន្តែ​លោករដ្ឋមន្ត្រី​បាន​បដិសេធ​មិន​និយាយ​ថា​តើ​មាន​ក្រុមហ៊ុន​ប៉ុន្មាន​បាន​ទទួល​សិទ្ធិ និង​កំពុង​រុករក​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នេះ​ទេ។

យ៉ាង​ណា​ក៏ដោយក៏លោកឱម សាវ៉ាតមានប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​បើក​ឲ្យ​មាន​វិនិយោគ​ទុន​ដើម្បី​ទាញ​យក​ធនធាន​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នេះ តែ​នៅ​ពេល​ដែល​បឹង​ទន្លេសាប​លែង​ផ្តល់​ធនធាន​សម្បូរ​បែប​ដូច​ពេល​បច្ចុប្បន្ន​នេះ។

ដូច្នេះលោកឱម សាវ៉ាត មាន​ប្រសាសន៍​បន្ថែម​ថា ពេល​នេះ​ មិនមែន​ជា​ពេល​ដែល​កម្ពុជា​ត្រូវ​ទាញ​យក​ធនធាន​រ៉ែ ប្រេង និង​ឧស្ម័ន ពី​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ទេ ដោយសារ​បឹង​នេះ​នៅតែ​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ចិញ្ចឹម​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​នៅឡើយ​នោះ។
ផែនទីនេះមានកំហុសធ្ងន់ធ្ងរ ដោយអ្នកផលិត ចេញមកជាផែនទីខុសឆ្គង ដែលគ្មានសញ្ញាព្រៃលិចទឹក Flooded Forest និង គ្មានការរៀបចំតាមលំដាប់លំដោយ បែប Transitwalk ពំនូសកាត់ទទឹង ដែលនាំឲ្យមានបញ្ហាការរំលោភ បំពានព្រៃលិចទឹក តំបន់ដីសើម.....ដោយសារអ្នករំលោភ យើងលើផែនទីជំនាញ សូមមើលផលវិភាគនៅទំព័រនេះ 👈

ឆ្នាំ ២០១៦ ព្រៃលិច​ទឹក​​ជុំវិញ​បឹង​ទន្លេ​សាប​ជិត ២៥ ម៉ឺន​ហិកតា ​ត្រូវ​បាន​ភ្លើង​ឆេះ ព្រៃ​លិច​ទឹក​នៅ​ជុំ​វិញ​បឹង​ទន្លេសាបជិត ២៥ ម៉ឺន​ហិកតា ស្មើ​នឹងជាង ១ ភាគ ៣ នៃ​ទំហំ​សរុប ត្រូវ​បាន​លេប​ត្របាក់​ដោយ​ភ្លើង​ឆាប​ឆេះ ចាប់​តាំង​ពី​ខែ​មករា​ដើមឆ្នាំ​នេះ​មក។ នេះ​បើ​យោង​​តាមការ​ឲ្យ​ដឹង​របស់​អង្គការ​អភិរក្ស​អន្តរជាតិ (CI)។ លោក សេង​ ប៊ុនរ៉ា នាយក​អង្គការ CI ប្រចាំ​កម្ពុជា​បាន​ចាត់​ទុក​ស្ថានភាព​នេះ​ថា ជា«គ្រោះ​មហន្តរាយ​មួយ»។ លោក​និយាយ​ថា៖ «​ផ្អែក​ទៅ​លើ​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ផ្កាយ​រំណប​ MODIS របស់​អង្គការ ណាសា យើង​បាន​រក​ឃើញ​ថា [តំបន់​ព្រៃ​លិច​ទឹក] ប្រមាណ ២៣០,១០០ ហិកតា​​ត្រូវ​បាន​ឆេះ​ក្នុង​តំបន់ទី ៣» ដោយ​សំដៅ​ទៅ​លើ​ការ​បែង​ចែក​ចេញ​ជា​តំបន់​ដូចជា ​​តំបន់​ព្រៃ​ ដីសើម និង​វាល​ស្មៅ ដែល​ស្ថិត​នៅ​ហ៊ុម​ព័ទ្ធ​បឹង​ទន្លេសាប។ ខណៈ​​​ការ​ធ្វេសប្រហែស​ និង​ការ​កាប់​ឆ្ការ​យក​ដី​ធ្វើ​ស្រែ ត្រូវ​បាន​គេ​សង្ស័យ​ថា គឺ​ជា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆាប​ឆេះ​នេះ ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា វា​បណ្តាល​មក​ពីការ​រួម​ផ្សំ​គ្នា​រវាង​កត្តា​មនុស្ស​ និង​កត្តា​បរិស្ថាន។ បម្រែ​បម្រួល​អាកាសធាតុ និង​ភាពរាំងស្ងួត​ដែល​បណ្តាល​មក​ពី​រលក​កម្តៅ El Niño ការ​កាប់​បំផ្លាញ​ព្រៃឈើ ព្រម​ទាំង​គម្រោង​ធារា​សាស្រ្ត និង​វារីអគ្គីសនី​នានា​ សុទ្ធ​តែ​ជា​កត្តា​ដែលបណ្តាល​ឲ្យ​មានលក្ខខណ្ឌ​ស្ងួត​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​ឆេះ​តំបន់​ដីសើម។ លោក សេង ប៊ុនរ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា ប្រមាណ ២០ ភាគរយ​នៃ​ទឹក​ដែល​ហូរ​ចូល​ទៅ​ក្នុង​ទន្លេសាប ហូរ​ចេញ​ពី​ជួរ​ភ្នំ​ក្រវាញ ខណៈ​ដែល​ទឹក​ប្រមាណ ២០ ភាគរយ​ទៀត ហូរ​មក​ពី​តំបន់​នានា​ដែល​ស្ថិត​នៅ​ភាគ​ខាង​​ជើង​បឹង។ ​​ លោក Ross Sinclair នាយក​អង្គការ​សង្គម​អភិរក្ស​សត្វព្រៃ (WCS) ​បាន​ឲ្យ​ដឹង​ដែរ​ថា ភាព​រិចរឹល​នៃ​សមត្ថភាព​រក្សា​ទឹក​ទុក​ធម្មជាតិ​ដែល​បណ្តាល​មក​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទ្រង់​ទ្រាយ​ធំ បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​កង្វះ​ខាត​ទឹក។ លោក​ថា៖ «ពួក​វា​[ព្រៃឈើ] គឺ​ជា​ផ្នែក​ដែល​ជួយ​ឲ្យ​ប្រព័ន្ធ​ងើប​មក​រក​ភាព​ដើមវិញ»។ លោក សេង ប៊ុនរ៉ា និង លោក Ross Sinclair សុទ្ធតែ​បានលើក​ឡើង​ថា គម្រោង​ធារាសាស្រ្ត និង​វារីអគ្គសនី គឺ​ជា​កត្តា​ចូលរួម​ដែល​បណ្តាល​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​វដ្តទឹក​ផង​ដែរ។ លោក សេង​ ប៊ុនរ៉ា បាន​បញ្ជាក់​ថា៖ «​វា​គឺ​ជា​ក្តី​ព្រូយ​បារម្ភ​មួយ» ព្រម​ទាំង​បាន​បន្ថែម​ទៀត​ថា កម្ពស់​នៃ​ទឹក​បឹង​ទន្លេសាប និង​​ទន្លេ​មេគង្គ មាន​កម្រិត​ទាប​បំផុត​នៅ​ក្នុង​ឆ្នាំ​នេះ​។ នេះ​បើ​យោង​ទៅ​តាម​កំណត់​ត្រារបស់​អង្គការ CI ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ ២០០៧ មក។ លោក Simon Mahood ទីប្រឹក្សា​បច្ចេកទេស​ជាន់​ខ្ពស់​របស់ WCS បាន​ឲ្យ​ដឹង​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ ពី​តំបន់​ជម្រក​សត្វ​ស្លាប​ព្រែក​ទាល់​ដែល​ភ្លើង​បាន​ឆាប់ឆេះ​ព្រៃ​ជិត​ ១ ភាគ ៣ ក្នុង​ប៉ុន្មាន​ខែ​កន្លង​ទៅ​ថា ផ្អែក​ទៅ​លើ​ការ​វាស់​វែង​របស់​អង្គការ​របស់​លោក កម្ពស់​​ទឹក​ខ្ពស់​បំផុត​ដែល​ត្រូវ​បាន​កត់​ត្រា​នៅ​ក្នុងឆ្នាំ​នេះមាន​កម្រិត​ទាប​ជាង​កម្ពស់​ទឹក​ដែល​ទាប​បំផុត​កាល​ពី​ ៥ ​ឆ្នាំ​មុន។ មច្ឆាជាតិ​របស់​បឹង​ទន្លេសាប​ក៏​ត្រូវ​បាន​គម្រាម​កំហែង​ផង​ដែរ​ដោយ​សារ​តែ​ការ​ឆេះ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រីពង​នៅ​រដូវ​វស្សា ដែល​នេះ​គឺ​ជា​ក្តី​ព្រួយ​បារម្ភ​មួយ របស់ CI និង WCS។

 ជាង​នេះ​ទៅទៀត​នោះ យោង​ទៅ​តាម​ការ​ឲ្យ​ដឹង​របស់ លោក Mauricio Arias ជលវិទូ​នៃ​សាកល​វិទ្យាល័យ Havard ដែល​បាន​ធ្វើ​និក្ខេបទ​បណ្ឌិត​លើ​បឹង​ទន្លេសាប ជាទូទៅ​ កម្ពស់​ទឹក​ទាប ​នឹង​ធ្វើ​ឲ្យ​ចំនួន​​ត្រី​ដែល​នេសាទ​បាន​ទាប​ផង​ដែរ។ លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​រយៈអ៊ីម៊ែល​មួយ​កាល​ពី​ម្សិលមិញ​នេះ​ថា៖ «​វាអាច​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​នេសាទ។ លោក​បន្ថែម​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​បន្ត​បន្ទាប់​របស់​ក្រុម​អ្នក​អភិរក្ស និង​ការធ្លាក់​ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ​បាន​ជួយ​យ៉ាង​ច្រើន​ទៅ​ដល់​ការ​ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃ។ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុម​អ្នក​នាំពាក្យ​ក្រសួង​ កសិកម្ម រុក្ខប្រមាញ់ និង​នេសាទ​បាន​ឡើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ៕ TN

ឆ្នាំ ២០១៧  ប្រជាពលរដ្ឋ៖ ព្រៃលិចទឹកជុំវិញបឹងទន្លេសាប កំពុងរងការ​បំផ្លាញធ្ងន់ធ្ងរ បើនៅតែ​យ៉ាងនេះ ហិនហោច​អស់ហើយ2017-03-16 10:44pm (បឹងទន្លេសាប)៖ ព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប ដែលធ្លាប់តែជាជម្រកត្រីពងកូន ខួបប្រាំងខួបវស្សានោះ បាននិងកំពុងរងការបំផ្លិចបំផ្លាញហិនហោច ជាបណ្ដើរៗហើយ ពិសេសនៅរដូវប្រាំងនេះ ផ្សែងហុយក្មួលក្មាញ់ ចេញពីការដុតព្រៃលិចទឹកទាំងនោះ កើតមានស្ទើរគ្រប់ទីកន្លែង ដែលសកម្មភាពល្មើសនេះ ហាក់គគ្លើននឹងច្បាប់ពេញទំហឹងហើយ។

ប្រជាពលរដ្ឋមូលដ្ឋាន និងក្រុមសង្គមស៊ីវិល បានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់​បទល្មើស​ទាំង​នោះ ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទេ ច្បាស់ណាស់ព្រៃរនាមលិចទឹកទាំងនោះ នឹងបាត់បង់លឿន​ក្នុងរយៈ​ពេលដ៏ខ្លីខាងមុខ ហើយបើគ្មានព្រៃលិចទឹកទេនោះ តើត្រីទៅពងកូនឯណា ពូជត្រីកម្រនឹងបាត់បង់លឿនប៉ុណ្ណា តើមានអ្វី​សម្រាប់ទប់ទល់ទឹកជំនន់ទៀត។

ក្រុមអ្នកតាមដានសកម្មភាពនេះ បានរិះគន់ថា បច្ចុប្បន្ន ពួកឈ្មួញដីមួយចំនួន បានប្រើប្រាស់គ្រឿងចក្រ ហែកហ៊ួឈូសឆាយព្រៃ​លិចទឹក ទន្ទ្រានយកដី។

ជាមួយគ្នានឹងយុទ្ធសាស្រ្តបែបថ្មី ពួកឈ្មួញបានជួលប្រជាពលរដ្ឋ នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប កាប់រានបំផ្លាញព្រៃលិច​ទឹកជាបន្តបន្ទាប់ ពេលកាប់រានបានដីហើយ ពួកគេប្រមូលទិញយកទាំងអស់ ឬមួយចំនួនណាមួយ ហើយលើកទឹកចិត្តឲ្យ​ប្រជាជនខិតខំកាប់រានបន្តទៅមុខទៀត។

ប្រជាពលរដ្ឋមួយចំនួនទៀត ក៏កាប់ព្រៃទុកសម្រាប់ធ្វើស្រែខ្លួនឯងផងដែរ បើនៅតំបន់ខ្លះ មានបឹងបួធម្មជាតិៗធំ ការធ្វើស្រែនឹង​បានផលល្អតាមហ្នឹងដែរ ប៉ុន្តែបើដីរានថ្មីនោះ មិនមានប្រភពទឹកវិញ ការធ្វើស្រែនឹងប្រឈមនឹងការខាតបង់រាល់ឆ្នាំ។

ស្ថានភាពបែបនេះ បាននិងកំពុងកើតមាន ពិសេសក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ ដែលខណៈនេះ ស្រូវរាប់រយ​ហិកតាបានស្វិតស្រពោនជាបណ្តើរៗ ព្រោះគ្មានទឹកស្រោចស្រព។ នេះបានគេហៅថា «ត្រីរស់ក៏រួច ទន្សាយក៏រួច» ព្រោះព្រៃ​ក៏ហិនហោច ទឹកក៏រីងអត់ ឯស្រូវស្រែក៏ស្កកខូចអស់។

កាលពីថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ២០១៧ កន្លងទៅ កម្លាំងក្រុមប្រតិបត្តិការពិសេស ចំនួន៧២នាក់ ត្រូវបានបញ្ជូនឲ្យចុះទៅ​បំពេញ​បេសក​កម្ម បង្ក្រាបបទល្មើសនេសាទ នៅខេត្តកំពង់ឆ្នាំ និងខេត្តកំពង់ធំ។ ការបញ្ជូនកម្លាំងពិសេសនេះ អនុវត្តតាម​អនុសាសន៍​ដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការបញ្ជាដឹកនាំផ្ទាល់របស់ នាយឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណ:កម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តបឹងទន្លេសាប។ បេសកកម្មខាងលើ គួរណាតែវាតទីដល់ស្រុកស្ទោង ខេត្តកំពង់ធំនេះហើយ៕

អនុក្រឹត្យលេខ១៩៧ ស្តីពីការកំណត់ដែនព្រៃលិចទឹកចំនួន ៦៤៧,៤០៦ហិចតាស្ថិតនៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប( ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ)

បង្គោល​កំណត់ ព្រំដែន​ព្រៃ​លិច​ទឹក ជុំវិញ​បឹង​ទន្លេសាប ចំនួន​១៥ បាន​ដាំ​ឡើងវិញ ក្នុង​រយៈពេល ពីរ​ថ្ងៃនេះ​ ​ដោយៈ ប​.​ខុន / ភ្នំពេញៈ បង្គោល​កំណត់ ព្រំដែន​ព្រៃ​លិច​ទឹក ជុំវិញ​បឹង​ទន្លេសាប ចំនួន​១៥ នៅក្នុង​ខេត្ត ចំនួន​៤ បាន​ដាំ​ឡើងវិញ នៅ​ថ្ងៃទី​២ និង​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១ តាម​ចំណុច ដែល​បានកំណត់ នៅក្នុង​អនុក្រឹត្យ​លេខ​១៩៧ ស្តីពី​ការកំណត់​ដែន​ព្រៃ​លិច​ទឹក ចំនួន ៦៤៧.៤០៦ ហិកតា ស្ថិតនៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​។​

ឆ្នាំ ២០១៨ "ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង ​ជា​ច្រើន​ហិកតារ​រង​ការ​ទន្ទ្រាន​ដើម្បី​យក​ដី"តំណាង​ប្រជា​នេសាទ​នៅ​ស្រុក​ឯកភ្នំ អះអាង​ថា​ ព្រៃលិចទឹក​នៅ​តំបន់​បឹងទន្លេសាប ​ក្នុង​​ខេត្ត​បាត់ដំបង ជា​ច្រើន​ហិកតារ ​កំពុង​រង​ការ​កាប់​បំផ្លាញ​ដោយ​អ្នក​មាន​ទ្រព្យ​នៅ​ក្នុង​មូលដ្ឋាន​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅ​ឡើយ​ទេ។ មេឃុំ​ព្រែកនរិន្ទ សមត្ថកិច្ច បាន​ចុះ​ទៅ​ស្រាវជ្រាវ ប៉ុន្តែ​រក​មិន​ឃើញ​បទល្មើស។

​​​​​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​​ឯកភ្នំ ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​ទៅ​លើ​ជនល្មើស​ដែល​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹកជា​បន្ទាន់ ដើម្បី​រក្សា​ព្រៃ​ទុក​ជា​ជម្រក​ត្រី​ពង​កូន​បន្ត​ទៀត។

តំណាង​ប្រជា​នេសាទ​ខេត្ត​បាត់ដំបង លោក ហ៊ុត ហាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មករា ថា ប្រជាពលរដ្ឋ​អ្នក​មាន​លុយកាក់​ក្នុង​មូលដ្ឋាន​ប្រមាណ ៣​នាក់ កំពុង​នាំ​គ្នា​​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​បឹង​កន្សែង ក្នុង​ភូមិ​អន្សងសក ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោក ហ៊ុត​ ហាន សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​​ការ​កាប់​ព្រៃ​លិច​ទឹក​នេះ ថា​អាច​នឹង​ហិនហោច​ព្រៃ​ក្នុង​ពេល​ឆាប់ៗ៖ «ខ្ញុំ​គិត​ថា កាល​ណា​ផ្ដល់​ព័ត៌មាន​ទៅ​ហាក់​មិន​ដំណោះ​ស្រាយ​ទេ ឃើញ​តែ​អ្នក​កាប់ព្រៃ​នៅ​ដដែល។ ក្ដី​ព្រួយបារម្ភ​របស់​ខ្ញុំ​គិត​ថា ថ្ងៃ​ខាង​មុខ​នឹង​អស់​ព្រៃ​កាន់​តែ​ធ្ងន់ធ្ងរ ព្រោះ​អត់​មាន​ចំណាត់​ការ​អី​ច្បាស់​លាស់​ទៅ​លើ​អ្នក​ប្រព្រឹត្ត​នោះ​ទេ ហើយ​អ្នក​ដែល​ហ៊ាន​ចេះ​តែ​បាន​ទៅ អ្នក​ដែល​ខ្លាច​ចេះ​តែ​អត់»។

​​​លោក​កត់សំគាល់​ទៀត​ថា មូលហេតុ​នៃ​ការ​បំផ្លាញ​ព្រៃរនាម​នេះ​ ទំនង​ដោយសារ​អាជ្ញាធរ​មិន​អើពើ​ទប់ស្កាត់​ទើប​ធ្វើ​ឲ្យ​ជនល្មើស​ហ៊ាន​ប្រព្រឹត្ត​ដោយ​សេរី​នោះ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​ព្រែកនរិន្ទ លោក សេង យី មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល​រួច​ហើយ​ គឺ​ពុំ​មាន​អ្នក​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «ជលផល​គេ​ចុះ​ទៅ​ពិនិត្យ​ពី​ម្សិលមិញ ម្សិលម្ង៉ៃ គេ​ចុះ​ទៅ​មើល​ជាមួយ​សហគមន៍​ហើយ​ ដូច​អ្នក​រាយការណ៍​មក​ថា មាន​គេ​រុករាន​តែ​អត់​មែន​ទេ»។

ទោះ​ជា​យ៉ាង​ណា តំណាង​ប្រជា​នេសាទ លោក ហ៊ុត ហាន អះអាង​ថា​ ព្រៃ​លិចទឹក​ដែល​គេ​កាប់​បំផ្លាញ​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​៣​ ហើយ​ធ្វើ​សកម្មភាព​ប្រមាណ​២​សប្ដាហ៍​ហើយ​​ គឺ​អស់​ព្រៃ​ប្រហែល ៣០​ហិកតារ ម្យ៉ាង​ទៀត​​ពួកគេ​បន្ត​សកម្មភាព​មិន​ទាន់​ឈប់​នៅ​ឡើយ​ទេ។

អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ប្រចាំ​តំបន់​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ការ​កាប់​ព្រៃលិចទឹក​ជា​អំពើ​ខុស​ច្បាប់ ហើយ​​ធ្វើ​ឲ្យ​បាត់បង់​ជម្រក​ត្រី​ពង​កូន​ក្នុង​រដូវ​វស្សា៖ «ធ្វើ​យ៉ាង​ណា​សុំ​ឲ្យ​បងប្អូន​ឈប់​មាន​ការ​កាប់​រាន​ ហើយ​ត្រូវ​ទុក​ឲ្យ​ដី​ព្រៃ​លិច​ទឹក​ដុះ​ឡើង​វិញ​ សម្រាប់​ត្រី​ពង​កូន​សម្រាប់​កន្លែង​រក​ចំណី​របស់​ត្រី និង​សម្រាប់​ជួយ​ការពារ​ខ្យល់ព្យុះ ព្រោះ​នៅ​លើ​ពិភពលោក​បញ្ហា​ខ្យល់​ព្យុះ​បណ្ដាល​មក​ពី​ការ​បាត់បង់​ព្រៃ​ឈើ​នេះ​ឯង»។

តំណាង​ប្រជាពលរដ្ឋ​កត់សំគាល់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ការ​កាប់​បំផ្លាញ​ព្រៃលិចទឹក​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​តំបន់​បឹងទន្លេសាប ក្នុង​ឃុំ​ព្រែកនរិន្ទ ប្រមាណ​ពី ១០ ទៅ ៤០​ហិកតារ​ជា​រៀងរាល់​ឆ្នាំ។ អ្នកស្រី នូ សារឹម លើក​ឡើង​ថា​ ប្រសិន​បើ​អាជ្ញាធរ​មិន​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ទាន់​ពេល​ទេ នឹង​ធ្វើ​ឲ្យ​​ហិនហោច​ព្រៃលិចទឹក ហើយ​ធ្វើ​ឲ្យ​ផល​ត្រី​កាន់​តែ​ខ្សត់​ទៅ ហើយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​របរ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងទន្លេសាប​ជា​ពុំ​ខាន៕

ឆ្នាំ ២០១៥ សេចក្តីប្រកាសព័ត៌មាន តំបន់ស្នូលព្រែកទាល់(បេះដូងនៃបឹងទន្លេសាប)ត្រូវបានទទួលស្គាល់ ជាតំបន់រ៉ាមសារគ្របដណ្តប់លើផ្ទៃដី ២១៣៤២ហិចតា តំបន់ស្នូលព្រែក ទាល់ដែលជាជម្រកពងកូនសត្វស្លាបទឹកធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវបានដាក់បញ្ចូលជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ(ដែលគេឲ្យឈ្មោះថាជាតំបន់រ៉ាមសារ)ដោយរាជរដ្ឋាភិបាលកម្ពុជា និងត្រូវ ទទួលស្គាល់ដោយលេខាធិការដ្ឋានរ៉ាមសារស្តីពីតំបន់ដីសើម។ ការ ប្រកាសដាក់តំបន់ស្នូលព្រែកទាល់ជាតំបន់រ៉ាមសារទី៤(តំបន់រ៉ាមសារលេខ:2245https://rsis.ramsar.org/ris/2245)របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ដោយអនុក្រិត្យរបស់ រាជរដ្ឋាភិបាល។

តំបន់ស្នូលព្រែកទាល់ ដែលជាជម្រកពងកូនសត្វស្លាបទឹក ដ៏ធំជាងគេ បំផុតនៅអាស៊ីអាគ្នេយ៍ ធ្លាប់ទទួលរងការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដោយ សារការបរបាញ់ និងប្រមូលពងកូនសត្វស្លាបហួសកម្រិត ហើយនៅ ឆ្នាំ១៩៩៩ ក្រសួងបរិស្ថាននៃរាជរដ្ឋាភិបាលកម្ពុជា បានសហការយ៉ាង ជិតស្និតជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)ដើម្បីធ្វើការ ការពារបន្ទាយពងកូនសត្វស្លាបទាំងនោះ។ ជម្រកពងកូនត្រូវបានរួមតូច រហូតដល់ទំហំដែលមាននាពេលបច្ចុប្បន្ននេះដោយសារការប្រមូលពងកូនសត្វស្លាបទាំងនោះ អស់រយៈពេលជាច្រើនទសវត្សកន្លងមក។ អតីតអ្នកប្រមូលពងសត្វជាច្រើនត្រូវបានផ្តល់ការងារជាអ្នកការពារបន្ទាយពងកូនសត្វ និងស្នាក់នៅលើរានដែលសង់នៅលើចុង ឈើដើម្បីការពារ និងអង្កេតតាមដានការពងកូនរបស់សត្វស្លាបទាំងនោះ។ ការការពារនេះ ត្រូវបានបន្តធ្វើរហូតមកដល់ពេលបច្ចុប្បន្ននេះហើយតំបន់ស្នូលព្រែកទាល់នាពេលថ្មីៗនេះ មានសត្វស្លាបទឹករហូតដល់ទៅជាង៥០០០០ក្បាល កំពុងបន្តពូជ ដែលយ៉ាងហោចណាស់មាន ១០ប្រភេទ ដែលជាប្រភេទ កំពុងទទួលការគំរាមកំហែងលើពិភពលោក។ តំបន់នេះផងដែរគឺជា តំបន់ តែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលមានសត្វប្រភេទទុងប្រផេះបន្តពូជ និងមានចំនួនសត្វប្រភេទត្រដក់ធំជិតពាក់កណ្តាលនៃចំនួនសត្វលើពិភពលោក ហើយក៏មានវត្តមានអំបូររនាល និងស្មោញរាប់ពាន់ក្បាល នៅទីនោះ។ ទាំងនេះហើយជាមូលហេតុដែលធ្វើឲ្យតំបន់ស្នូលព្រែកទាល់ ទទួលបានការទទួលស្គាល់ថាជាតំបន់រ៉ាមសារ។ តំបន់រ៉ាមសារ ព្រែក ទាល់បានទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ហើយ ក៏ជាតំបន់ដែលទ្រទ្រង់ដល់ការរស់នៅរបស់ត្រីនៅបឹងទន្លេសាបដែលផ្តល់ផលយ៉ាងសម្បើម។

តាមប្រសាសន៍លោកបណ្ឌិត Ross Sinclair ប្រធានអង្គការ WCS ប្រចាំកម្ពុជា បានអោយដឹងថា “ប្រទេសកម្ពុជាគួរមានមោទនភាព ដែលតំបន់ស្នូលព្រែកទាល់ត្រូវបានដាក់បញ្ចូលជាតំបន់ដីសើមដែលមានសារះសំខាន់ជាអន្តរជាតិ។ ការដាក់បញ្ចូលនេះគឺជាការទទួលស្គាល់នូវ កិច្ចខិតខំប្រឹងប្រែងអភិរក្ស ដែលបានធ្វើឡើងក្រោមកិច្ចសហការរវាងរាជ រដ្ឋាភិបាល សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ហើយវាក៏ជា ការ បើកផ្លូវសំរាប់កិច្ចសហការរបៀបនេះជាច្រើនឆ្នាំទៅមុខទៀត ដើម្បីស្តារ និង ការពារតំបន់ស្នូលព្រែកទាល់ឲ្យក្លាយជាតំបន់អច្ឆរិយធម្មជាតិ នៃ ប្រទេសកម្ពុជា”

លោកបណ្ឌិត Lew Young ទីប្រឹក្សាជាន់ខ្ពស់នៃលេខាធិការដ្ឋាន អនុសញ្ញារ៉ាមសារប្រចំាអាស៊ីនិងអូសេអានីបានអោយដឹងថា “យើងសូម ចូលរួមអបអរសារទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់បញ្ចូល តំបន់ស្នូលព្រែកទាល់ជាតំបន់រ៉ាមសារថ្មី ហើយយើងនឹងបន្តគាំទ្រដល់ រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់តំបន់ដីសើមសំខាន់ៗផេ្សងទៀត ឲ្យទៅជាតំបន់រ៉ាមសារ ក៏ដូចជាការចូលរួមធានានូវនិរន្តភាព ក្នុងការ គ្រប់គ្រប់តំបន់រ៉ាមសារទាំងនេះ សំរាប់បម្រើផលប្រយោជន៍ប្រជា សហគមន៍ និងបរិស្ថាន”
៣០%នៃផ្ទៃដីប្រទេសកម្ពុជា គឺគ្របដណ្តប់ដោយតំបន់ដីសើមហើយ ភាគច្រើននៃតំបន់ ដីសើមទាំងនេះគឺត្រូវបាន រកឃើញថាមាន សារៈសំខាន់ជាអន្តរជាតិ អាស្រ័យដោយវាបានទ្រទ្រង់ដល់ការ រស់នៅរបស់ប្រភេទសត្វ និងរុក្ខជាតិដែលកំពុងទទួលរងការគំរាមកំហែង និងឈានដល់ការផុតពូជ។ ក្នុងឆ្នាំ១៩៩៩ កម្ពុជាបានក្លាយ ជាភាគី ហត្ថលេខីនៃអនុសញ្ញារ៉ាមសារស្តីពីតំបន់ដីសើម ក៏ប៉ុន្តែរហូតមក ដល់ពេលបច្ចុប្បន្ននេះ មានតំបន់ដីសើមតែបីកន្លែងប៉ុណ្ណោះត្រូវបាន ចាត់បញ្ចូលជាតំបន់រ៉ាមសារដែលក្នុងនោះមាន៖
• តំបន់រ៉ាមសារបឹងឆ្មានិងប្រព័ន្ធព្រែក(តំបន់រ៉ាមសារលេខ:997, https://rsis.ramsar.org/ris/997)
• តំបន់រ៉ាមសារកោះកាពិ(តំបន់រ៉ាមសារលេខ:998, https://rsis.ramsar.org/ris/998)
• តំបន់រ៉ាមសារស្ទឹងត្រែង(តំបន់រ៉ាមសារលេខ:999, https://rsis.ramsar.org/ris/999)

យោងតាមប្រសាសន៍របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថានបានអោយដឹងថា “ ការទទួលស្គាល់តំបន់ស្នូលព្រែកទាល់ ជាតំបន់រ៉ាមសារ មិនត្រឹមតែផ្តោតទៅលើភាពសំខាន់ជាអន្តរជាតិ នៃ តំបន់ដីសើមនេះប៉ុណ្ណោះទេ ប៉ុន្តែវានឹងជាស្ពានសំរាប់កម្ពុជាក្នុងដាក់ បញ្ចូល តំបន់ដីសើមច្រើនទៀតទៅជាតំបន់រ៉ាមសារនាពេលអនាគត”

អង្គការជិវិតសត្វស្លាបអន្តរជាតិ និងនាយកដ្ឋានអភិរក្ស តំបន់ ដីសើមទឹកសាប បានធ្វើការរួមគ្នា ក្នុងការដាក់បញ្ចូល តំបន់ព្រែកទាល់ និងតំបន់ដីសើមផ្សេងទៀតជាតំបន់រ៉ាមសារចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ។ តំបន់ស្នូលព្រែកទាល់ គឺ ជាតំបន់រ៉ាមសារទីមួយ ដែលត្រូវបានដាក់ បញ្ចូលដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាល១៦ឆ្នាំចុងក្រោយនេះ។ លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជា ក៏បានអោយដឹងដែរថា “ បន្ថែមលើតម្លៃផ្នែកជីវចម្រុះ តំបន់ស្នូលព្រែក ទាល់ក៏ជាតំបន់ដែលមានសារសំខាន់សម្រាប់សត្វស្លាបបានផ្តល់នូវសេវាអេកូឡូស៊ីជាច្រើនពិសេសគឺ ទិន្នផលត្រីដែលទ្រទ្រង់ដល់ជីវភាពរស់នៅ របស់សហគមន៍ភូមិបណ្តែតទឹក ហេតុដូចនេះយើងមានការរីករាយជា ខ្លាំងចំពោះលទ្ធផលដែលទទួលបានមកពីកិច្ចប្រឹងប្រែងក្នុងការដាក់បញ្ចូលតំបន់ស្នូលព្រែកទាល់នេះជាតំបន់រ៉ាមសារដែល នឹងអាចទាក់ទាញ សហគមន៍អន្តរជាតិឲ្យចាប់អារម្មណ៍បន្ថែមទៀតដល់តំបន់ដ៏អស្ចារ្យមួយនេះ”។

ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញារ៉ាមសារ ប្រទេសនីមួយៗ ត្រូវ ដាក់បញ្ចូលតំបន់ដីសើមយ៉ាងតិចមួយទៅក្នុងបញ្ចីនៃតំបន់ដីសើមដែលមានសារះសំខាន់ជាអន្តរជាតិ ដែលតំបន់ដីសើម ទាំងនោះ ត្រូវបានជ្រើស រើសដោយផ្អែកលើភាពសំខាន់ជាអន្តរជាតិនៃអេកូឡូស៊ី រុក្ខសាស្រ្ត សត្វសាស្រ្ត បឹងសាស្រ្ត ឬជលសាស្រ្ត។ នៅក្នុងពិភពលោកនា ពេល បច្ចុប្បន្នមានតំបន់រ៉ាមសារជាង២២៤០កន្លែង ដែលនេះគឺជាបណ្តាញគ្រប់ គ្រងតំបន់ដីសើមសំរាប់ការអភិរក្សដ៏ធំជាងគេបំផុត។

ដំណើរការសិក្សានិងការរៀបចំឯកសារ ដាក់តំបន់រ៉ាមសារព្រែកទាល់ បានគាំទ្រថវិការពី Darwin Initiative មូលនិធិខ្នាតតូច របស់ ក្រសួង បរិស្ថានជប៉ុន មូលនិធិអភិរក្សធម្មជាតិខេឌិនរិន មូលនិធិខ្នាតតូចរ៉ាមសារ និងអង្គការសមាគមអភិរក្សសត្វព្រៃ។

(ភ្នំពេញ)៖ ដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាន នៅខេត្តចំនួន៦ ជុំវិញបឹងទន្លេសាបសរុបជាង ៤ ម៉ឺនហិកតា ត្រូវបានរាជរដ្ឋាភិបាលដកហូតត្រឡប់មកវិញ បន្ទាប់ពីចុះត្រួតពិនិត្យ និងអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល រយៈពេលជិតបីសប្តាហ៍មកនេះ។ នេះបើតាមរបាយការណ៍របស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។

របាយការណ៍បានឲ្យដឹងថា ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេលជិត៣សប្តាហ៍មកនេះ មានប្រជាពលរដ្ឋចំនួន ៩៤៩៤គ្រួសារ នៅក្នុងខេត្តចំនួន៦ បានប្រគល់ដីព្រៃលិចទឹកដែលខ្លួនបានទន្ទ្រាននៅជុំវិញបឹងទន្លេសាប ចំនួន ៤០,៤០៩.៨៨ហិកតា ជូនដល់រាជរដ្ឋាភិបាលវិញ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។

ប្រជាពលរដ្ឋខេត្តចំនួន ៦ដែលប្រគល់ដីដែលខ្លួនបានទន្ទ្រាននេះ រួមមាន៖
* ខេត្តកំពង់ឆ្នាំង៖ មានប្រជាពលរដ្ឋ ៦០៧៦គ្រួសារ ប្រគល់ដី ២៥,៥៨០.១៦ហិកតា
* ខេត្តពោធិ៍សាត់៖ មានប្រជាពលរដ្ឋ ៣៧គ្រួសារ ប្រគល់ដី ១០២.៤០ហិកតា
* ខេត្តបាត់ដំបង៖ មានប្រជាពលរដ្ឋ ៥០៩គ្រួសារ ប្រគល់ដី ៣០៧៤.៦០ហិកតា
* ខេត្តបន្ទាយមានជ័យ៖ មានប្រជាពលរដ្ឋ ៦៤៦គ្រួសារ ប្រគល់ដី ៣៨៤៤.៧០ហិកតា
* ខេត្តសៀមរាប៖ មានប្រជាពលរដ្ឋ ៩៩៩គ្រួសារ ប្រគល់ដី ២០៥១.៣៨ហិកតា
* ខេត្តកំពង់ធំ៖ មានប្រជាពលរដ្ឋ ៩៧៩គ្រួសារ ប្រគល់ដី ៥៧៥៦.៦៤ហិកតា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពិថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។

សម្តេចតេជោបានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រើប្រាស់កម្លាំងថ្មើរជើង ទាំងជើងទឹក និងឧទ្ធម្ភាគចក្រ ត្រួតពិនិត្យជាបន្ទាន់ដោយបារម្ភក្រែងទឹកស្រក អាចនឹងមានការដាំដុះនៅលើដីបឹងទន្លេសាបដែលមានការទន្ទ្រាននោះ។

សម្តេចបានស្នើដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះ ដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់។

មកដល់ពេលនេះ មានមន្ត្រីជាន់ខ្ពស់ថ្នាក់មូលដ្ឋានពីរនាក់ត្រូវបានឃាត់ខ្លួនដោយ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងនោះរួមមាន លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច៕

ឧក្រិដ្ឋជនទន្ទ្រានយកដីព្រៃ​លិច​ទឹក៥៤៧០ហិកតានៅ​បន្ទាយ​មាន​ជ័​យ​ ដីព្រៃ​លិច​ទឹក​តំបន់​២ និង​តំបន់​៣ ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ នាពេល​កន្លងមក ក៏មាន​រុករាន​ទន្ទ្រាន រំលោភ​យក​ចាស់ អស់​ទំហំ ៥.៤៧០ ហិកតា។ តែ​ពេល​ក្រុមចម្រុះចុះ​ត្រួតពិនិត្យកាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១រក​មិនឃើញ​មាន ឬ​មាន​ព័ត៌មានពីបទ​ល្មើស​ថ្មី​ឡើយ។​ ​លោក ឡុ​ញ វុទ្ធី នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​រស្មី​កម្ពុជា ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២១​ថាៈ រាជរដ្ឋាភិបាល កម្ពុជា ចេញ​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ស្តីពី​ការកំណត់​ដែន​ព្រៃ​លិច​ទឹក ចំនួន ៦៤៧.៤០៧ ហិកតា ស្ថិតនៅក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប (​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​) ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១ ចុះហត្ថលេខា​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺ​សម្រាប់​កំណត់ព្រំដែន តំបន់​៣ បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ រួមមាន នៅ​ឃុំ​ប្រាសាទ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ និង​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ទៅទល់​ព្រំប្រទល់​ខេត្តបាត់ដំបង (​ស្រុក​ឯក​ភ្នំ និង​ស្រុក​ថ្មគោល មិន​ជាប់​នឹង​ផ្ទៃ​បឹង​ទន្លេសាប​ទេ​)​។​

​លោក​បាន​បន្តថា ដើមឡើយ (​កំណត់​ប៉ាន់ស្មាន ដោយ​ជលផល នៃ​ក្រសួងកសិកម្ម​) ព្រៃ​លិច​ទឹក តំបន់​ទំនាប​ក្រោម​នេះ ក្នុង​ខេត្ត​នេះ មាន​ទំហំ ២២.៣៥៨ ហិកតា ដែលមាន បង្គោល​ចំនួន ៤៨ បង្គោល​ថ្នាក់ជាតិ ចំនួន ២៦​បង្គោល ថ្នាក់​ខេត្ត ២២ បង្គោល ។ ប៉ុន្តែ ក្រោយ​ចេញ​អនុក្រឹត្យ ឆ្នាំ​២០១១ នោះ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អាជ្ញាធរ​ជាតិ ទន្លេសាប​) បាន​បញ្ជូន​មន្ត្រី​ជំនាញ មក​ចុះ​វា​សា់​ស់វែង ចុច​និយាម​ការ និង​កំណត់​ទំហំ ហើយ​ហៅថា តំបន់​៣ នៃ​ព្រៃ​លិច​ទឹក បឹង​ទន្លេសាប មាន​ចំនួន ១២.២៩៧ ហិកតា ហើយ​ឆ្នាំ ២០២១០-២០១១ ត្រូវបាន​បោះបង្គោល កំណត់​ព្រំដី​តំបន់ថ្នាក់ជាតិបាន១១បង្គោល និង​ថ្នាក់​ខេត្តបាន១៥បង្គោល។​


​លោក​បាន​បន្តថា ក្នុង​ទំហំ​នោះ ក៏ត្រូវ​បាន​គេ​លួច រុករាន​ទន្ទ្រាន​រាន ហ៊ុមព័ទ្ធ​ជា​កម្មសិទ្ធិ យក​ដីព្រៃ​លិច​ទឹក តាំងពី​មុន​ចេញ អនុក្រឹត្យ​មួយចំនួន និង​ក្រោយ​ចេញ​អនុក្រឹត្យ​មួយចំនួន អស់​ចំនួន ៥.៤៧០ ហិកតា ។ ក្នុងនោះ​ស្ថិតក្នុង​តំបន់ ៣ មាន​ចំនួន ៥.៣៥០ ហិកតា និង​ក្នុង​តំបន់​២ ចំនួន ១២០ ហិកតា​។ ក្នុងនោះ មួយចំនួន​តូច ត្រូវ​រុករាន​ទន្ទ្រាន បន្ថែមទៀត នៅ​ចន្លោះ​ឆ្នាំ​២០១៥ ដល់​២០២០ ហើយ​ការបង្ក្រាប ២ ករណី នៅ​ភូមិសាស្ត្រ ឃុំ​សំបួរ ស្រុក​មង្គល​បូរី ត្រូវ​បញ្ជូនទៅ​តុលាការ ត្រាក់ទ័រ ២ គ្រឿង ម៉ូតូ​១​គ្រឿង កាលពី​ឆ្នាំ​២០២០ កន្លងមក​៕


សព្វថ្ងៃប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥២ កន្លែង ដែលចែកជា​៥ផ្នែកគឺ៖
១. ឧទ្យានជាតិ
ឧទ្យានជាតិនៅកម្ពុជាយើងមានចំនួន ១១ កន្លែងគឺ៖
  1. ក. ឧទ្យានជាតិ ព្រះកុសម (គិរីរម្យ) ស្ថិតនៅខេត្តកំពង់ស្ពឺ និងកោះកុង មានផ្ទៃដី ៣៥ ០០០ហិចតា
  2. ខ. ឧទ្យានជាតិ បុទុមសាគរ មានទីតាំងនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ១៧១ ២៥០ ហិចតា
  3. គ. ឧទ្យានជាតិ ព្រះមុនីវង្ស (បូកគោ) មានទីតាំងនៅខេត្តកំពត ដែលមានផ្ទៃដី ១៤០ ០០០ហិចតា
  4. ឃ. ឧទ្យានជាតិ កែប មានទីតាំងនៅខេត្តកែប ដែលមានផ្ទៃដី ៥០០០ ហិចតា
  5. ង. ឧទ្យានជាតិ ព្រះសីហនុរាម មានទីតាំងនៅខេត្តព្រះសីហនុ ដែលមានផ្ទៃដី១៥០ ០០០ ហិចតា
  6. ច. ឧទ្យានជាតិ ភ្នំគូលេន មានទីតាំងនៅខេត្តសៀមរាប មានផ្ទៃដី ៣៧ ៥០០ ហិចតា
  7. ឆ. ឧទ្យានជាតិ វីរៈជ័យ មានទីតាំងនៅខេត្តស្ទឹងត្រែង មានផ្ទៃដី ៣៣២ ៥០០ហិចតា
  8. ជ. ឧទ្យានជាតិ ជួរភ្នំក្រវាញស្ថិតនៅខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ មានផ្ទៃដី ៤០១ ៣១៣ ហិចតា
  9. ឈ. ឧទ្យានជាតិ អូរយ៉ាដាវ ស្ថិតនៅខេត្តរតនគិរី មានផ្ទៃដី ១០១ ៣៤៨ ហិចតា
  10. ញ. ឧទ្យានជាតិ រាជបណ្ឌិតសភាកម្ពុជា តោជោសែន ឫស្សីត្រឹប ស្ថិតនៅក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ដែលមានផ្ទៃដី ១១ ៤៣៥ ហិចតា
  11. ដ. ឧទ្យានជាតិ​ វ៉ឺនសៃ-សៀមប៉ាង ស្ថិតនៅខេត្តស្ទឹងត្រែង និងរតនគិរី មានផ្ទៃដី ៥៧ ៤៦៩ ហិចតា
២. ដែនជម្រកសត្វព្រៃ
ដែនជម្រកសត្វព្រៃកម្ពុជាមានចំនួន ២០ កន្លែងគឺ៖
  1. ក. ដែនជម្រកសត្វព្រៃ ភ្នំឱរាល់ ស្ថិតនៅជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង មានផ្ទៃដី ២៥៣ ៧៥០ ហិចតា
  2. ខ. ដែនជម្រកសត្វព្រៃ ភ្នំសំកុស ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ៣៣៣ ៧៥០ ហិចតា
  3. គ. ដែនជម្រកសត្វព្រៃ ពាមក្រសោប ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ២៣ ៧៥០ ហិចតា
  4. ឃ. ដែនជម្រកសត្វព្រៃ រនាមដូនសំ១ (បាត់ដំបង និងបន្ទាយមានជ័យ ១៦ ៥៦៥ ហិចតា) រនាមដូនសំ២ (បាត់ដំបង ២១ ៣៣៥ ហិចតា) រនាមដូនសំ៣ (បាត់ដំបង ២ ១២១ ហិចតា)
  5. ង. ដែនជម្រកសត្វព្រៃ គូលេន-ព្រហ្មទេព ស្ថិតនៅខេត្តសៀមរាប និងព្រះវិហារ មានផ្ទៃដី ៤០២ ៥០០ ហិចតា
  6. ច. ដែនជម្រកសត្វព្រៃ បឹងពែ ស្ថិតនៅខេត្តកំពង់ធំ មានផ្ទៃដី ២៤២ ៥០០ ហិចតា​
  7. ឆ. ដែនជម្រកសត្វព្រៃ លំផាត់ ស្ថិតនៅខេត្តរតនគិរី និងមណ្ឌលគិរី មានផ្ទៃដី ២៥០ ០០០ហិចតា
  8. ជ. ដែនជម្រកសត្វព្រៃ ភ្នំព្រេច ស្ថិតនៅខេត្តរតនគិរី និងមណ្ឌលគិរី មានផ្ទៃដី ២២២ ៥០០ ហិចតា
  9. ឈ. ដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ ស្ថិតនៅខេត្តមណ្ឌលគិរី មានផ្ទៃដី ៤៧ ៥០០ ហិចតា
  10. ញ. ដែនជម្រកសត្វព្រៃ ស្នួល ស្ថិតនៅខេត្តក្រចេះ មានផ្ទៃដី ៧៥ ០០០ ហិចតា
  11. ដ. ដែនជម្រកសត្វព្រៃ ឆែប ស្ថិតនៅខេត្តព្រះវិហារ និងស្ទឹងត្រែង មានផ្ទៃដី ១៩០ ០២៧ ហិចតា
  12. ឋ. ដែនជម្រកសត្វព្រៃ ស្រែពក ស្ថិតនៅខេត្តមណ្ឌលគិរី មានផ្ទៃដី ៣៧២ ៩៧១ ហិចតា
  13. ឌ. ដែនជម្រកសត្វព្រៃ តាតៃ ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ១៤៤ ២៧៥ ហិចតា
  14. ឍ. ដែនជម្រកសត្វព្រៃ កែវសីមា ស្ថិតនៅខេត្តមណ្ឌលគិរី និងក្រចេះ មានផ្ទៃដី ២៩២ ៦៩០ ហិចតា
  15. ណ. ដែនជម្រកសត្វព្រៃ សៀមប៉ាង ស្ថិតនៅខេត្តស្ទឹងត្រែង មានផ្ទៃដី ៦៦ ៩៣២ ហិចតា និងដែនជម្រកសត្វព្រៃ សៀមប៉ាងខាងលិច មានផ្ទៃដី ៦៥ ៣៨៩ ហិចតា
  16. ត. ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះ និងព្រះវិហារ ផ្ទៃដី ៤៣១ ៦៨៣ ហិចតា
  17. ថ. ដែនជម្រកសត្វព្រៃ ព្រះរការ ស្ថិតនៅខេត្តព្រះវិហារ មានផ្ទៃដី ៩០ ៣៦១ ហិចតា
៣. ដែនជម្រកសត្វស្លាបទឹកកម្ពុជាក៏មានដែនជម្រកសត្វស្លាបទឹកដែរ ដែលមាន ៤ កន្លែងគឺ៖
  1. ក. ដែនជម្រកសត្វស្លាបទឹក ព្រែកទ័ល ស្ថិតនៅភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ និងភូមិថាង (ត្រង់ចំណុចឡូតិ៍នេសាទលេខ២) ក្នុងឃុំកោះជីរាំង ស្រុកឯកភ្នំ ជាប់ព្រំប្រទល់ស្រុកសង្កែ តាមបណ្តោយព្រែកដា និងព្រែកស្ពោត។ តំបន់នេះមានសត្វព្រៃរស់នៅផ្តុំគ្នា ដូចជា សត្វស្លាប៦៤ប្រភេទ ថនិកសត្វ១៤ប្រភេទ ល្មូន១៩ប្រភេទ។ តំបន់នេះមានផ្ទៃដី ២១ ៣៤២ ហិចតា
  2. ខ. ដែនជម្រកសត្វស្លាបទឹក បឹងឆ្មារ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ មានផ្ទៃដី ២៨ ០០០ ហិចតា
  3. ឃ. ដែនជម្រកសត្វស្លាបទឹកស្ទឹងត្រែង ស្ថិតនៅខេត្តស្ទឹងត្រឹង មានផ្ទៃដី ១៤ ៦០០ ហិចតា
  4. ង. ដែនជម្រកសត្វស្លាបទឹក កោះកាពិ និងប្រជុំកូនកោះ ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ១២ ០០០ហិចតា។
៤. តំបន់ការពារទេសភាព
តំបន់ដែលមានការការពារទេសភាពនៅកម្ពុជាមាន ១២ កន្លែងគឺ៖
  1. ក. តំបន់ការពារទេសភាព អង្គរ ស្ថិតនៅខេត្តសៀមរាប មានផ្ទៃដី ១០ ៨០០ហិចតា
  2. ខ. តំបន់ការពារទេសភាព បន្ទាយឆ្មារ ស្ថិតនៅខេត្តបន្ទាយមានជ័យ មានផ្ទៃដី ៨១ ២០០ហិចតា
  3. គ. តំបន់ការពារទេសភាព ព្រះវិហារ ស្ថិតនៅខេត្តព្រះវិហារ មានផ្ទៃដី ៥០០០ ហិចតា
  4. ឃ. តំបន់ការពារទេសភាព អាងត្រពាំងថ្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ផ្ទៃដី ១២ ៦៥០ ហិចតា។
  5. ង. តំបន់ការពារទេសភាព កោះកេរ នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានផ្ទៃដី ៣ ៥០៨ ហិចតា
  6. ច. តំបន់ការពារទេសភាព បេងមាលា នៅឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ផ្ទៃដី ៣១៥ ហិចតា
  7. ឆ. តំបន់ការពារទេសភាព ប្រាសាទសំបូរព្រៃគុក នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ផ្ទៃដី២ ៩៨២ ហិចតា
  8. ជ. តំបន់ការពារទេសភាព ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅខេត្តបន្ទាយមានជ័យ មានផ្ទៃដី ៧៨០ ហិចតា
  9. ឈ. តំបន់ការពារទេសភាព បន្ទាយទ័ព ស្ថិតនៅខេត្តបន្ទាយមានជ័យ មានផ្ទៃដី ១០៨ ហិចតា
  10. ញ. តំបន់ការពារទេសភាព អន្លង់ព្រីង ស្ថិតនៅខេត្តកំពត មានផ្ទៃដី ២១៧ ហិចតា
  11. ដ. តំបន់ការពារទេសភាព ទំនាបខាងជើងទន្លេសាប នៅខេត្តកំពង់ធំ និងសៀមរាប ផ្ទៃដី ៣១ ១៥៩ ហិចតា
  12. ឋ. តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ស្ថិតនៅខេត្តតាកែវ មានផ្ទៃដី ៨ ៣០៥ ហិចតា
៥. តំបន់ប្រើប្រាស់ច្រើនយ៉ាង 👈 ក្រសួងបរិដ្ឋាន👊
តំបន់ដែលគេអាចប្រើប្រាស់បម្រើផលប្រយោជន៍ច្រើនយ៉ាងមាន ៥ កន្លែងគឺ៖
  1. ក. ដងពែង ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ២៧ ៧០០ហិចតា
  2. ខ. សំឡូត ស្ថិតនៅខេត្តបាត់ដំបង មានផ្ទៃដី ៦០ ០០០ហិចតា
  3. គ. ទន្លេសាប នៅចន្លោះខេត្តសៀមរាប ពោធិ៍សាត់ បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង ផ្ទៃដី ៣១៦ ២៥០ ហិចតា
  4. ឃ. ព្រែកទឹកសាបក្បាលឆាយ ស្ថិតនៅខេត្តព្រះសីហនុ មានផ្ទៃដី ៥ ៥២០ ហិចតា
  5. ង. ពញាក្រែក ស្ថិតនៅខេត្តត្បូងឃ្មុំ មានផ្ទៃដី ១៩៩ ហិចតា៕​​
រៀបរៀងដោយ លីដា អំណត់


គម្របព្រៃលិចទឹកលាតសន្ធឹងនៅជុំវិញបឹងទន្លេសាបនៃខេត្តទាំង ៦ ដែលអមដោយផ្លូវជាតិលេខ ៥ និងលេខ ៦ បាននិងកំពុងតែដើរនាទីយ៉ាងសំខាន់សម្រាប់តំបន់វាលទំនាបដ៏ធំល្វឹងល្វើយប្រកបដោយសក្តានុពលធនធានចម្រុះរួមទាំងរក្សាការពារប្រព័ន្ធអេកូឡូសុី និងបង្កបានជាជម្រកពងកូននៃជីវៈចម្រុះគ្រប់ប្រភេទ ហើយក៏ជាធាតុចូលដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យអេកូទេសចរ ។ បច្ចុប្បន្នគម្របព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប ត្រូវបានទទួលរងនូវការគម្រាមកំហែងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែសកម្មភាពមនុស្ស និងមប្រែមប្រួលអាកាសធាតុ ជាពិសេសការរុករានទន្រ្ទានពង្រីកដីកសិកម្ម និងការធ្វើអាជីវកម្មហួសកម្រឹតដោយមិនបានគិតពីនិរន្តភាព/តុល្យភាពនៃការអភិវឌ្ឍ និងការអភិរក្ស ។

សកម្មភាពក្រុមការងារមន្រ្តីបច្ចេកទេសនាយកដ្ឋានធនធានធម្មជាតិ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប លោក ខូវ វេងសុង អនុប្រធានការិយាល័យ បន្តចុះអនុវត្តសកម្មភាពសិក្សាស្រាវជ្រាវ អំពីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ។ ការសិក្សា គឺដើម្បីធ្វើការផ្ទៀងផ្ទាត់ការកំណត់គម្របព្រៃលិចទឹក តាមប្រភេទព្រៃនីមួយៗ ជាមួយរូបភាពផែនទីផ្កាយរណប ដើម្បីកំណត់ពីទំហំផ្ទៃដីព្រៃ ប្រភេទព្រៃ ទីតាំងភ្លើងឆេះ ទីតាំងទន្ទ្រាន និងទីតាំងជាក់ស្តែងតាមតំបន់នីមួយៗ រួមជាមួយអត្ថប្រយោជន៍ព្រៃលិចទឹកនៅក្នុងប្រព័ន្ធអេកូឡូសុី បរិស្ថាន នៃបឹងទន្លេសាប និងអត្ថប្រយោជន៍ផ្សេងៗចំពោះជីវចម្រុះ និងប្រជាជន ។