Wednesday, February 12, 2025

ប្រវត្តិសាស្រ្ត ខេត្ត សៀមរាប

បណ្តាឯកសារទាក់ទងខេត្ត សៀមរាប រួមមានដូចជា៖

  1. ខេត្ត សៀមរាប ភូមិសាស្រ្តនយោបាយ
  2. ខេត្ត សៀមរាប បោះឆ្នោត
  3. កំណត់ហេតុជីវ តាក្វាន់
  4. បញ្ជីភូមិ ស្រុក ខេត្ត សៀមរាប
  5. បឹងទន្លេសាប Tonlé Sap Lake
  6. បញ្ជីវត្ត សៀមរាប
  7. កំពង់ផែ ចុងឃ្នៀស
  8. បញ្ជីរាជធានី បុរាណ
  9. ទេសចរណ៍​នៅ​ សៀមរាប
  10. ប្រវត្តិសាស្រ្ត ខេត្ត សៀមរាប
អំពីឈ្មោះ សៀមរាប៖ តាមប្រវត្តិសាស្រ្ត គឺកងទ័ពខ្មែរ វាយឈ្នះសង្រ្គាមជាលើកទី ២ នៅឆ្នាំ ១៥៤១​  ក៍សម្រេច ដាក់ឈ្មោះសមរភូមិថា សៀមរាប។ នៅស្រុកសៀមមានឈ្មោះបែបនេះច្រើនដូចជា ខេត្តជ័យភូមិ ខេត្តជយោ ខេត្តវុបុលសង្រ្គាម។ សៀមរាប គឺ កន្លែងដែលសៀម រត់ ដក ថយ ស្លាប់ រាបដល់ដី !។ សៀបរាប ពីដើមជា អតីអង្គរ Angkor Wat ក្រោមមកឃើញក្លាយជា នគរវត្ត ព្រះនគរ សៀមរដ្ឋ ។ ខេត្តសៀម រាប ត្រូវបាន សៀម កាន់កាប់ឆ្នាំ ១៧៩៥ និង ប្រគល់មកឲ្យខ្មែរវិញឆ្នាំ ១៩០៧។ ឯកសារស្រុកសៀមមិនបាន រៀបរាប់ព្រឹត្តិការណ៍សង្រ្គាម សៀម ខ្មែរ ឆ្នាំ ១៥៤១ ដែលជាសង្រ្គាម រំដោះក្រុងសៀបរាបទេ ប្រែហែលជា សៀមចាញ់ខ្មែរ តែសង្រ្គាម ឆ្នាំ ១៤៣១ អ្នកប្រវត្តិសាស្រ្តសៀមរៀបរាប់ ប្រហែលជា ដោយសារសៀម ឈ្នះខ្មែរក្នុងសង្រ្គាម ដែលកាលណោះ គេថា ខ្មែរស្លាប់អស់ទ័ពនិងប្រជាជនជាង ៩០,០០០ នាក់ ចំណែកខាងសៀម គ្មានទិន្ធន័យ។ លុះឆ្នាំ ១៩៤១ ដល់ ១៩៤៦ សៀមចូលកាន់កាប់ សសៀមរាប ជាថ្មី។ ប្រាសាទអង្គរវត្ត រកឃើញនៅឆ្នាំ ១៨៦០។ ប្រាសាទព្រះវិហារ បានមកកម្ពុជាឆ្នាំំ ១៩០៤ លុះឆ្នាំ ១៩៣០ ភាគី បារាំង សៀម ជួបគ្នាប្រគល់ឯកសារនៅលើប្រាសាទព្រះវិហារ។ មានការនិយាយថា បារាំង ទុកឪកាសឲ្យសៀមជ្រើសរើសយកខេត្តភាគខាងជើងកម្ពុជា ឬ ខាងលិចកម្ពុជា? ភាគី សៀម ក្រោយពិចារណាគេជ្រើសរើសយក ខេត្តត្រាត....ដោយមិនយក បាត់ដំបង សៀមរាប និង ព្រះវិហារទេ ក្រោយមក បែរជាមានសង្រ្គាម ចង់ដណ្តើមយកព្រះវិហារ អង្គរវត្ត-- កាលណោះ ខ្ពង់រាបគោរដ្ឋ និង បាសាំងទឹកកូរ៉ាត់/គោរដ្ឋ មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិសៀម ដែលជាមូលហេតុពួកគេមិនយក សៀមរាប បាត់ដំបង ម្លូព្រៃ។
ប្រវត្តិសាស្រ្ត  ខេត្ត សៀមរាប សម័យអង្គរ
ប្រវត្តិសាស្រ្ត  ខេត្ត សៀមរាប សម័យអង្គរ


ប្រវត្តិសាស្រ្ត  ខេត្ត សៀមរាប សម័យអង្គរ
ប្រវត្តិសង្រ្គាម​សៀម-ខ្មែរ រួមមាន៖
  1. សង្រ្គាមឆ្នាំ ១២៣២ ពេលដែលសៀមប្រកាសឯករាជ្យចេញពីកម្ពុជា
  2. សង្រ្គាមឆ្នាំ ១២៩៦ ពេលដែលសៀម និង ថៃ (អាយុធ្យា និង សុខនថៃ បង្កើតរដ្ឋរួមគ្នា)
  3. សង្រ្គាមឆ្នាំ ១៣៥២
  4. សង្រ្គាមឆ្នាំ ១៤៣១
  5. សង្រ្គាមឆ្នាំ ១៥៤១ ខណៈនោះកងទ័ពខ្មែរកំទេចទ័ពសៀម រាបដល់ដីនៅតំបន់ស្ទឹងអង្គរ ដែលស្តេចបញ្ជាឥឲ្យដាក់ឈ្មោះសមរភូមិថា តំបន់សៀមរាប
  6. សង្រ្គាមឆ្នាំ ១៥៩៤ គ្រាសៀមចូលឃ្លានពានកំទេច ក្រុងលង្វែក (រួមគ្នានគរខ្មែរនិងនគរស្រីល្វោ/បុរីរាំ/ ល្វ/ ល្វាឯម/ ឡែម (សូមមើលរដ្ឋនានាតាមប្រវត្តិសាស្រ្ត)
  7. សង្រ្គាម សៀម វៀតណាម ឆ្នាំ ១៧០០ ដើម្បីបែងចែកទឹកដីខ្មែរ
  8. សង្រ្គាម បារាំង សៀម ឆ្នាំ ១៨៦៣ ទ័ពបារាំងគ្រប់គ្រង ពាក់កណ្តាលនៃប្រទេសសៀម និង ចាត់បញ្ជូនជាដែនដីឥណ្ឌូចិន និងការសន្យាដកទ័ពសៀមចេញពី កម្ពុជា
  9. ឆ្នាំ ១៩៣២ ប្រជាជនថៃ ចិន និង ព្រះមហាក្សត្រធ្វើរដ្ឋប្រហារ​ ដូរប្រទេសពី ប្រទេសសៀម ទៅជាប្រទេសថៃ Siam to Thai-land. 
  10. សន្ធិសញ្ញាឆ្នាំ ១៩០៤ និង ១៩០៤ សៀមព្រមប្រគល់ខេត្តមួយចំនួនឲ្យកម្ពុជាវិញ
  11. សង្រ្គាមបារាំង សៀម ឆ្នាំ ១៩៤១ ទ័ពបារាំងចូលកៀក ក្រុងបាងកក កាន់កាប់ឡើងវិញ ទឹកដីឥណ្ឌូចិនបារាំង ឯភាគីសៀម ព្រមទទួលស្គាល់ខ្សែព្រំដែន ឆ្នាំ ១៩០៤ និង ១៩០៧។
  12. សង្រ្គាមឆ្នាំ ១៩៤០ ដល់ ឆ្នាំ ១៩៧៥ ទ័ពសៀមគាំទ្រចលនាប្រឆាំងរបស់កម្ពុជា ដើម្បីប្រឆាំងរាជការកម្ពុជា
  13. ឆ្នាំ ១៩៤៦ កម្ពុជាប្រកាសឯករាជ្យ ដោយមានជប៉ុនជាបង្អែក
  14. ឆ្នាំ ១៩៥៣ កម្ពុជាប្រកាសឯករាជ្យជាលើកទីពីរ ចេញពី បារាំង ប្រទេសៀម លើកទ័ពចូលកានកាប់ប្រាសាទព្រះវិហារ
  15. ឆ្នាំ ១៩៦២ ប្រទេសកម្ពុជាប្តឹងករណីប្រាសាទព្រះវិហារទៅ​តុលាការក្រុង ឡាអេ
  16. ឆ្នាំ ១៩៦៤ តុលាការសម្រេចថា ប្រាសាទព្រះវិហារ និង បរិវេណប្រាសាទ​ដូចមានក្នុងផែនទី ជាទឹកដីកម្ពុជា។
  17. សង្រ្គាម ឆ្នាំ ១៩៧៩ ដល់ ១៩៩៣ ទ័ពសៀម ទ័ពណាតូ ធ្វើសង្រ្គាមតាមព្រំដែន សហការណ៍ជាមួយ រដ្ឋាភិបាលត្រីភាគី ខ្មែរក្រហម សឺនសាន និង ហ្វុនស៊ិនប៉ិច ប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ។
  18. ឆ្នាំ ២០០៨ ទាហានថៃ ចូលកាន់កាប់ប្រាសាទព្រះវិហារ។
  19. សង្រ្គាមឆ្នាំ ២០០៨-២០០៩ តំបន់ព្រំដែន កម្ពុជា ថៃ ដោយ ប្រទេសថៃ មិនទទួលស្គាល់ កិច្ចព្រមព្រៀងព្រំដែន បារាំង សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ថៃ លើកឡើងថា គ្មានសៀម ទៀតទេ។
ក្រោយពីទ័ព ខ្មែរ របស់ ព្រះបាទពញ្ញា អង្គច័ន្ធ ឬ ព្រះបរមរាជាធិរាជ អង្គច័ន្ទរាជា  គ.ស ១៥១៦-១៥៦៦ បានទទួល ជ័យជំនះ លើកងទ័ព សៀម ឈ្លានពាន ជាស្ថាពរ នៅ ព្រះរាជនគរ​​ គឺ អង្គរធំ ពោលគឺបានវាយកំទេចទ័ព សៀម រាបស្មើ នឹងដី បានជា ខ្មែរ ដាក់ឈ្មោះថាខេត្តសៀមរាប ។ ស្ថានការណ៍បែបនេះធ្វើឲ្យយើងយល់បានថា ជាដើមកំណើត នៃ ការតាំង ឈ្មោះ ខេត្តសៀមរាប តាំងពីរជ្ជកាលរបស់ ព្រះអង្គច័ន្ទ ទល់ និង សព្វថ្ងៃទោះបីជា ព្រះរាជ ពង្សាវតារ ខ្មែរ ច្បាប់ ឧកញ្ញា ព្រះឃ្លាំង ( នង ) មិនបាននិយាយដោយចំហរក៏ដោយ ។

បើសិនជាយើងបើក ច្បាប់ ព្រះរាជ ពង្សាវតារខាងលើមកមើលយើងពិតជា ស្លុតចិត្ត កងទ័ព សៀម ឈ្លានពានបាន រុករាន ប្រទេស កម្ពុជា មិនឈប់ឈរ ជាច្រើនលើក ច្រើនគ្រា ។ ពួកគេ ក្រោយពីដណ្តើមបានអាណាខេត្ត ខ្មែរ មួយចំនួនដែលសព្វថ្ងៃបានក្លាយទៅជាទឹកដីថៃ រួចទៅហើយនោះក៏បាននាំ សង្គ្រាម ចូលទៅយ៉ាងជ្រៅ ទៅចំកណ្តាលបេះដូង នៃ ព្រះរាជាណាចក្រ កម្ពុជា តែម្តង គឺ ទីក្រុងមហានគរដែលសព្វថ្ងៃស្ថិតក្នុង ខេត្តសៀមរាប តែពីមុនហៅថា ស្រុក នគរវត្ត ដែលធ្លាប់ជាសមរភូមិក្តៅពីមុនមក ។ ក៏ប៉ុន្តែលើកនេះពួកគេ ត្រូវ បង្ខំចិត្តរត់ ត្រឡប់ទៅ ក្រុង អយុធ្យាវិញ ក្រោយពី ត្រូវ ចាញ់ សង្គ្រាម នៅ ចុល្លសករាជ ៩០២ ត្រូវ និង ឆ្នាំ ១៥៤១ នៃ គ . ស ។

កាលបើពិនិត្យទំព័រ ប្រវត្តិសាស្ត្រ ចាស់ ដែលបានកើតឡើងនៅលើ ទឹកដីបវរ ដែលជាទីតាំង នៃ ព្រះរាជនគរ យើងដឹងថា ក្នុង រាជ្យរបស់ ព្រះបាទ ជ័យវរ្ម័ន ទី ៨ និង ដើមរាជ្យ របស់ ព្រះបាទ ស្រី ឥន្ទ្រ វរ្ម័ន រវាង ឆ្នាំ ១២៩៦ សៀមបានបើកការវាយលុក មួយ ដ៏ធំ សម្បើម នៅខេត្តសៀមរាប ក្នុងបំណង យក ប្រទេស កម្ពុជា ធ្វើជា ស្រុក ឬ នគរ ចំណុះរបស់ខ្លួន ។ ហើយមហិច្ឆិតា នេះ ពួកគេបានសម្រេច ជាស្ថាពរ ព្រោះថា អាណាខេត្ត មួយចំនួន ដែល ស្ថិតក្នុង ភូមិភាគកណ្តាលដូចជា ខេត្ត សុខោទ័យ កំផែង ផេត ( កំពែង ពេជ្រ ) និង ខេត្ត រណប នៃ ខេត្តទាំងនោះ ព្រមទាំងអាណាខេត្ត ដទៃៗ ឯទៀត ដែលស្ថិតនៅ ជ្រលង នៃ ដង ទន្លេ មេ ណាម ដូចជា ខេត្ត អយុធ្យា សុផាន់ បុរី ។ បន្ទាប់ពី បានទទួលជោគជ័យ លើ ខេត្តទាំងឡាយនោះពួកគេក៏បាន ពង្រឹង បណ្តាញអំណាចរបស់ខ្លួន ។

សង្គ្រាមឈ្លានពានមួយដែលគេ ត្រូវ កត់សម្គាល់ដែលបានកើត ឡើងជា លើកដំបូង បង្អស់នៅលើទឹកដី ខ្មែរ ត្រូវបាន ធ្វើឡើងក្នុង រាជ្យរបស់ ព្រះបាទ លំពង្សរាជា នៅ ឆ្នាំ ១៣៥២ ។ ចំពោះ ចម្បាំងនេះ ច្បាប់ ពង្សាវតារ បានបញ្ជាក់ ថាគឺភាគី ឈ្លានពានថៃ បានទទួល ជ័យជំនះលើទ័ព ខ្មែរ ដោយពួកគេបាន កាន់កាប់ ទីក្រុង អង្គរធំ នៅ ឆ្នាំ ១៤៣១ ។ មុននឹងដកថយចេញពួកគេបាន កេណ្ឌ ឈ្លើយសឹក ខ្មែរ ជាច្រើនម៉ឺននាក់ នាំទៅកាន់ ប្រទេស សៀម ។ ក្នុងឱកាសនោះដែរពួកគេក៏បាន លួច ប្លន់ ទ្រព្យសម្បត្តិ របស់ជាតិខ្មែរ គ្រប់ ប្រភេទ នៅ ឆ្នាំ ១៤៣១ គឺជា ឆ្នាំដែល កំណត់នូវ អោនភាព ខ្មែរ ដែល ប្រឈម នឹង ការ វាតទីនិយម របស់ សៀមដែល គ្មានទីបញ្ចប់ ។

ជាការពិត ភ្លើងសង្គ្រាម ឈ្លានពាន បានកន្លងផុត ជាច្រើន សតវត្សរ៍ មកហើយក្តី ក៏ប៉ុន្តែ បានបន្សល់ទុកនូវ ស្លាកស្នាម ក្នុង ផ្នត់គំនិត ខ្មែរ ។ បើតាម ច្បាប់ ព្រះរាជ ពង្សាវតារ ខ្មែរ គឺ ក្នុង រាជ្យ របស់ ព្រះបាទអង្គ ច័ន្ទ រាជា (១៥១៦-១៥៥៥ នៃ គ . ស ) ដែល កងទ័ពសៀម មក ឈ្លានពាន ខ្មែរ ត្រូវបានបង្ក្រាប រាបស្មើ ទល់ នឹង ដី នៅត្រង់ស្ទឹងអង្គរ នៅ ឆ្នាំ ១៥៤១ ដោយហេតុនេះហើយ បានជា ព្រះអង្គ ត្រាស់បង្គាប់ ឲ្យគេហៅ តំបន់នេះជា តំបន់ សៀមរាប ដើម្បីទុកជាការចងចាំ រួម របស់ជាតិខ្មែរ អំពី ជ័យជំនះ ដ៏ ត្រចះត្រចង់នេះមុន ទីតាំងនេះបានក្លាយ ទៅជា ស្រុក ហើយ បន្ទាប់មកទៀត ជា ខេត្ត នាសម័យ អាណាព្យាបាល បារាំង ។ ព្រឹត្តិការណ៍មួយគួរឲ្យកត់សម្គាល់ គឺ ស្តេច អង្គ នេះបាន ឆ្លាក់ បង្ហើយ នូវ ចម្លាក់មួយចំនួន ដែល ព្រះបាទ សុរិយា វរ្ម័នទី ២ មិនទាន់ ឆ្លាក់រួច ។

ទោះបីជាបានទទួល បរាជ័យ ដ៏ អាម៉ាស់មុខនេះក្តី ទ័ពសៀម ក៏ នៅតែ ទន្ទ្រាន មាតុភូមិ ខ្មែរ មិន ស្រាកស្រាន្ត ឡើយ ហើយទង្វើនេះ ត្រូវបាន បន្ត រហូតដល់ សម័យលង្វែក ។ នៅ ឆ្នាំ ១៥៩៤ ទីក្រុង លង្វែក ត្រូវ ដណ្តើមបាន ពី ខ្មែរ ដោយស្តេចសៀម ព្រះបាទ នរិន្ទ សួន ។ ចំពោះ បរាជ័យនៃកងទ័ព សៀម ដែលដឹកនាំដោយ ស្តេច សៀម ដែល បាន យកលែសថាដោយសារ ព្រះបាទ អង្គ ច័ន្ទរាជា មិនបាន ប្រគល់ដំរី ស មួយ ក្បាល បានជាមកវាយលុក ទីក្រុង អង្គរធំ ។

ជាអវសានសូមរំឭកផងដែរថា បើតាម ប្រសាសន៍របស់លោក ហ្គ្រោ រី យេ ព្រះបាទ អង្គ ច័ន្ទរាជា គឺជា ព្រះមហាក្សត្រ ខ្មែរ ដ៏ខ្លាំងពូកែជាងគេ បំផុត នាសម័យ ក្រោយអង្គរ ដោយហេតុថា ស្តេចអង្គ នេះ មិន គ្រាន់តែ បានខិតខំ ស្តារ ប្រទេសជាតិ តែប៉ុណ្ណោះទេ ក៏ប៉ុន្តែ ទ្រង់ថែមទាំង មាន មហិ ច្ឆិ តាវាយដណ្តើមយកខេត្ត ខ្មែរ មួយចំនួន ក្នុងប្រទេស ថៃ បច្ចុប្បន្ន ដូចជា ខេត្ត នគររាជ សីមា ខេត្ត បុរីរម្យ សុ រិ ន្ទ្រ ស៊ីសាកេត ជាដើម ដែល ជនជាតិបានដណ្តើមបានពីមុនមក ។
យើងមាន ហេតុផល ជាច្រើន ដើម្បី បង្ហាញ បញ្ជាក់ថាហេតុដូចម្តេច បានជា ក្នុង ព្រះរាជ ពង្សាវតារ ថៃ ដូចជា ច្បាប់ របស់ អ្នកអង្គម្ចាស់ នព្វ រ័ត្ន តែង ឡើង នៅ ព . ស ២៤២០ ត្រូវ និង គ . ស ១៨៧៧ បាន ប្រើពាក្យ “ សៀម រា ដ្ឋ ” ជំនួស ពាក្យ សៀមរាប ទៅវិញ ។ តាមពិតទៅ ការប្រើ ពាក្យ សៀម រា ដ្ឋ ( សៀម រ៉ា ត ) ដើម្បីហៅទីប្រជុំជន មួយដែលពីមុន គឺជាសមរភូមិ ឬ លាន ប្រយុទ្ធ ស៊ីសាច់ហុតឈាមរវាង ខ្មែរ និង សៀម ស្ថិតក្នុង ស្រុក នគរវត្ត គឺ បណ្តាលមកពី អាជ្ញាធរ ថៃ ក្នុង រជ្ជកាល របស់ ព្រះបាទ ព្រះ ចៅថាយ ស្រះ មិន ចង់រំឭក នូវ បរាជ័យ ដ៏អាម៉ាសមុខរបស់ កងទ័ព ឈ្លានពាន សៀម តែប៉ុណ្ណោះ ទោះបីជាសម័យនោះ ទ្រង់បាន ត្រួតត្រា ព្រះរាជាណាចក្រកម្ពុជា ក៏ដោយ ។
យ៉ាងណាមិញ គឺដោយសារតែ ហេតុការណ៍ នេះហើយទើប ព្រះបាទ ព្រះចោម ក្លាវ ចៅយូហួ ដែលបាន គ្រប់គ្រង ប្រទេស កម្ពុជា ជាមួយឥណ្ណា ម ទ្រង់ក៏បាន ប្រើពាក្យ ស្រុក ឬ មឿ ព្រះ នគរវត្ត ជំនួស ពាក្យ ស្រុក ឬ មឿង សៀមរ៉ាត ផងដែរ ។
យើងគ្មានឯកសាររបស់ ថៃ ណាមួយដើម្បី បញ្ជាក់ ឲ្យបានច្បាស់លាស់ អំពី ការផ្លាស់ប្តូរ ឈ្មោះ ពី មឿង ព្រះ នគរវត្ត ទៅជា សៀមរាប ទេ ហើយ បើ មាន ក៏ អាច ស្ថិតក្នុង ដើម សម័យ រជ្ជកាល ទី ៣ ដែលជា សម័យ បាងកក ដែលគេហៅថា រតនកោសិ ន្ទ្រ ។ ក៏ប៉ុន្តែ ចំពោះ ជនជាតិខ្មែរ វិញ ឈ្មោះ សៀមរាប ពិតជា ត្រូវបាន ផ្តើមឡើង ក្នុង រជ្ជកាល របស់ ព្រះអង្គ ច័ន្ទ យ៉ាង ប្រាកដ ឥត ក្លែងក្លាយ ទោះជា ទឡ្ហីករណ៍ មាន ខ្វះចន្លោះ យ៉ាងណាក៏ដោយ ។ ព្រោះថាការតាំង ឈ្មោះ សៀមរាប នេះ មិនមែនជា រឿង ចៃដន្យ ឬ ជំនឿ លេងសើច ជាពិសេស ក្នុងសម័យកាលមួយដែល ខ្មែរ និង សៀម នៅ ច្បាំង គ្នា មិនឈប់មិនឈរ ។ ដូច្នេះ ការចង់យល់ឲ្យលំអិតពី ប្រវត្តិ ពិត នៃ ឈ្មោះ សៀមរាប តម្រូវ ឲ្យ យើងស្គាល់ពីបរិបទ សង្គម នយោបាយ ហើយទង្វើនេះ គឺជាការចាំបាច់បំផុត ៕ ត្រា ណេ
ប្រវត្តិខេត្តសៀមរាប ប្រវត្តិខេត្តសៀមរាប ដោយបណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល
  1. នៅថ្ងៃសុក្រ ០៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក គ.ស ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា បានដឹកនាំសិក្ខាសាលាមួយស្ដីពីបេសកកម្មស្រាវជ្រាវចងក្រងប្រវត្តិសាស្រ្ត នៃខេត្តសៀមរាប ដោយបានលើកឡើងតាមឯកសារដែលឯកឧត្តម បានស្រាវជ្រាវកន្លងមកដោយសង្ខេបដូចខាងក្រោម ៖
  2. នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ សៀមត្រូវប្រគល់ខេត្តសៀមរាប បាត់ដំបង ស៊ី មកបារាំងតាមសន្តិសញ្ញាបារាំងសៀមរាប។
  3. នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩០៧ បារាំងថ្វាយខេត្តសៀមរាប មកក្សត្រស៊ីសុវត្តិ។
  4. នៅឆ្នាំ១៩១៧ មានខេត្តសៀមរាប និងខេត្តជីក្រែង ដែលស្ថិតនៅក្នុងខេត្តសៀមរាបបច្ចុប្បន្ននេះ។ ពេលនោះបារាំងរៀបចំជនបារាំង ជាចៅហ្វាយខេត្ត ហើយឲ្យខ្មែរ ដែលមាននាមស្មើចៅហ្វាយខេត្តនោះ ដោយបារាំង ហៅយើងថា ជាចៅហ្វាយស្រុកខេត្តជីក្រែង ចៅហ្វាយស្រុកខេត្តសៀមរាប។ល។
  5. នៅឆ្នាំ១៩២១ មានកំណែទម្រង់ធំមួយ ដោយបង្កើតរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ដែលមានថ្នាក់ ស្រុក ខ័ណ្ឌក្នុងខេត្ត ដោយខេត្តមួយចំនួនចេញ ដូចជា ខេត្តជីក្រែង មកជាស្រុកជីក្រែង។
  6. នៅឆ្នាំ១៩២៥ បារាំង បានបង្កើតកងក្រវែលឃុំ គឺជាប៉ូលីសជនបទនៅឃុំ រួចក៏មានបន្តមកជា បាត្រុយ បន្ទាប់ពីបាដេសបារាំងម្នាក់ស្លាប់ពេលទៅយកពន្ធនៅក្រាំងលាវ។
  7. នៅឆ្នាំ១៩៣៣ បារាំង បង្កើតសុរិយោដី ដើម្បីយកពន្ធដី។
  8. នៅឆ្នាំ១៩៣៤ បានលុបខ័ណ្ឌចោលវិញ ដោយសារគេបង្កើតខ័ណ្ឌ ដើម្បីងាយស្រួលប្រមូលពន្ធ ហើយនៅពេល គេគ្រប់គ្រងការយកពន្ធបានល្អហើយ ក៏លុបថ្នាក់ខ័ណ្ឌចោលវិញ។
  9. នៅឆ្នាំ១៩០៣ បង្កើតក្រុមប្រឹក្សា ដោយបារាំង កាន់អំណាច ហើយឲ្យខ្មែរ ចូលក្រុមប្រឹក្សាដើម្បីផ្តល់ប្រឹក្សា។
  10. នៅឆ្នាំ១៩០៤ មានខេត្តចំនួន ១២នៅកម្ពុជា។
  11. មាន2ក្រុម សរសេរប្រវត្តិខេត្ត មានក្រុមទី១ ចៅហ្វាយខេត្ត និងមន្ត្រីខេត្ត និងក្រុមទី២ ក្រុមស្រាវជ្រាវឥណ្ឌូចិនវិទ្យា នៅឆ្នាំ១៩០៣។ 
  12. នៅឆ្នាំ១៩៦៤ បានបង្កើតខេត្តព្រះវិហារ ដោយកាត់យកឃុំ៣ របស់ខេត្តសៀមរាប គឺឃុំអន្លង់វែង ឃុំថ្កូវ និងឃុំកោះកែ។ 
  13. (លោកគ្រូ ស៊ន សំណាង ស្នើឲ្យខេត្ត ជួយប្រមូលឯកសារក្រោយឆ្នាំ១៩៧៩ បូករួមជាមួយឯកសារចាស់ៗមួយចំនួនដែលក្រុមលោកគ្រូមាន។)