ភាសា វៀតណាម ក្រមួន = Sáp សាប ចំណែក ស = Trắng ច័ន្ទ ដែល ក្រមួន ស = Sáp trắng បើតាម ភាសាអគ្លេស គេហៅថា Wax Candle ត្រូវជាមួយ ទៀន និង ក្រមួន ប្រើសម្រាប់ដុតបំភ្លើ។ ការសិក្សាអំពី ការផលិត ក្រមួនទៀន beeswax candles ត្រូវបានគេធ្វើឡើង និងបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅ គ. ស ១៥០០ ដោយអាចបំបែកទៅជា ពណ៍ ស beeswax candles@White ដែលនេះ មានន័យថា ខេត្ត ក្រមួន ស ជាខេត្តជំនាញខាងនាំចេញ ក្រមួន ស ឬ ទៀន នាសម័យនោះ ។
ឆក ឈូង ញោច និង កៀន «ឆក និងឈូង» ជាញោចសមុទ្រ ទន្លេ ស្ទឹង ដែលជាញក ជាកៀនចូលក្នុងច្រាំង ។ ឧ. ឆកកំពង់សោម ឈូងសមុទ្ទថៃ ។ «ញោច» សម្គាល់របត់នៅតាមទន្លេ ព្រែក ស្ទឹង ។ «កៀន» សម្គាល់ញោចតូច ។ ឧ. ស្រុកកៀនស្វាយ (កណ្ដាល) កៀនឃ្លាំង (ភ្នំពេញ) ។
ជាការសង្ខេបអំពី ឈ្មោះក្រមួន ស យើងកំណត់ថា ជាខេត្តផលិត ទៀនចេញពី ក្រមួន សត្វឃ្មុំ។ ចំណែក រឿង វៀតណាមដូរទៅជា កៀនយ៉ាង ឬ កៀនហ្សាង តាមពិតជា ដែនដីរបស់ខ្មែរ១ ចំណែកគ្រប់គ្រងដោយព្រះអង្គច័ន្ទ រាជា ហើយដីដែលនៅក្បែរនោះ គេហៅថា ក្បែរច័ន្ទ ឬ ក្បែរអង្គច័ន្ទ។ ន័យនេះ វាដូចនឹង កៀនសួយ គឺ ក្បែរស្រុកសួយ វាក្លាយជា កៀនស្វាយៗ Soui. Suy, Svuai .
(ចន្ទរាជា ឬ ចៅពញ្ញាចន្ទ (អង់គ្លេស: Chan Reachea or Chao Ponhea Chan) (ប្រ.ស|គ.ស ០០០០ -១៥៦៦) រជ្ជកាលគ្រងរាជ (គ.ស ១៥១៦-១៥៦៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២នៅ រាជធានីលង្វែក ក្នុងឆ្នាំកុរ ឯកស័ក ព.សករាជ ២០៨៣ ត្រូវនិង គ.សករាជ ១៥៣៩ ត្រូវនិង មហាសករាជ ១៤៦២ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរមរាជា ចន្ទរាជា" ដែលពិធីរាជាភិសេកលើកទី២នេះ បានធ្វើឡើងអំឡុងពេលដែល ឥសីភ័ត្តសួស បានរកឃើញព្រះខ័នរាជ ក្នុងដើមចម្បក់មួយ នាស្រុកអាសន្ទុក (បច្ចុប្បន្ន: កំពង់ធំ) ដែលព្រះខ័នរាជនេះ ត្រូវបានលាក់ទុក ក្នុងរាជ ស្រីសុគន្ធបទ អំឡុងពេលទ្រង់ភៀសខ្លួនពីរាជធានីទួលបាសាន ។[)
ក្រមួនស គឺជាខេត្តមួយ នៅដែនដី ត្រូវបាន រដ្ឋាភិបាលយួនប្តូរ ឈ្មោះទៅជាភាសាយួនថា ខេត្ត កៀង យ៉ាង ឬ កៀន ហ្សាង ( Kiên Giang ) ។ មជ្ឈមណ្ឌលរបស់ខេត្តគឺទីក្រុង ក្រមួនស (Thanh Pho Rach Gia) ឆ្ងាយពីទីក្រុងព្រៃនគរ ប្រមាណ ២៥០ គីឡូម៉ែត្រឆ្ពោះទៅទិសខាងជើង។ ទិសឦ- សាន នៃខេត្តក្រមួនស ជាប់នឹងខេត្តមាត់ជ្រូក ទិសខា កើត ជាប់ នឹងទីក្រុងព្រែកឫស្សី ទិសអាគ្នេយ៍ជាប់នឹងខេត្តពលលាវ, ទិសខាងត្បូងជាប់នឹងខេត្តទឹកខ្មៅ, ទិសខាងជើងជាប់ព្រំដែន ប្រទេសកម្ពុជា ដែលមានបន្ទាត់ព្រំដែនប្រវែង ៥៤គីឡូម៉ែត្រ ទិសខាងលិចជាប់នឹងឈូងសមុទ្រថៃ ដែលមានបន្ទាត់ ព្រំដែន ប្រវែង ២០០ គីឡូម៉ែត្រ។ ខេត្តក្រមួនសមានកោះតូចធំជាង ១០០ នៅក្នុងសមុទ្រ។ ខេត្តក្រមួនសមានផ្ទៃដី ៦ ២៩៩ គីឡូម៉ែត្រ ក្រឡា។
បច្ចុប្បន្ននៅកម្ពុជានៅសល់វិថីមួយដែលមានឈ្មោះថា វិថីក្រមួនស ដែលគិតចាប់ពី មហាវិថីព្រះមុនីវង្ស មកដល់ មហាវិថីព្រះនរោត្តម ខាងជើង មន្ទីរពេទ្យព្រះអង្គឌួង។
ខេត្ត ក្រមួនស គឺជាខេត្តមួយ នៅដែនដីកម្ពុជាក្រោម ត្រូវបាន រដ្ឋាភិបាលយួនប្តូរ ឈ្មោះទៅជាភាសាយួនថា ខេត្ត កៀង យ៉ាង ( Kiên Giang ) ។ មជ្ឈមណ្ឌលរបស់ខេត្តគឺទីក្រុង ក្រមួនស (Thanh Pho Rach Gia) ឆ្ងាយពីទីក្រុងព្រៃនគរ ប្រមាណ ២៥០ គីឡូម៉ែត្រឆ្ពោះទៅទិសខាងជើង។ ទិសឦ- សាន នៃខេត្តក្រមួនស ជាប់នឹងខេត្តមាត់ជ្រូក, ទិសខា កើត ជាប់ នឹងទីក្រុងព្រែកឫស្សី, ទិសអាគ្នេយ៍ជាប់នឹងខេត្តពលាវ, ទិសខាងត្បូងជាប់នឹងខេត្តទឹកខ្មៅ, ទិសខាងជើងជាប់ព្រំដែន ប្រទេសកម្ពុជា ដែលមានបន្ទាត់ព្រំដែនប្រវែង ៥៤គីឡូម៉ែត្រ ទិសខាងលិចជាប់នឹងឈូងសមុទ្រថៃ ដែលមានបន្ទាត់ ព្រំដែន ប្រវែង ២០០ គីឡូម៉ែត្រ ។ ខេត្តក្រមួនសមានកោះតូចធំជាង ១០០ នៅក្នុងសមុទ្រ ។ ខេត្តក្រមួនសមានផ្ទៃដី ៦.២៩៩ គីឡូម៉ែត្រ ក្រឡា ។
អំពីពាក្យ ក្រមួនស៖
ពាក្យថា ក្រមួនស មកពី ក្រមួន និង ស។
ក្រមួន (នាម) វត្ថុមានព៌ណលឿង, លឿងចាស់, លឿងខ្ចីឬព៌ណសក៏មាន ជាវត្ថុមានអាការៈទន់ល្អិត ធ្វើជាទៀនអុជបាន, កើតពីទឹក ឃ្មុំ ។ ក្រមួនមាត់ គឺក្រមួនស្លលាយនឹងប្រេង និងគ្រឿងក្រ អូបឯទៀតសម្រាប់លាបបបូរមាត់ ។សាច់ខ្យង ដែលមានពណ៌លឿងដូចក្រ មួនក៏ហៅថា ក្រមួន ដែរ ។
ស៖ ( គុណនាម ) ដែលមានពណ៌សម្បុរដូចសំឡីកប្បាស, ពណ៌ស,សំពត់ស, សក្បុស, សណាស់ ។ សរុបមក ខេត្តក្រមួនស មានន័យថា ខេត្តដែលមាន ក្រមួន ពណ៌ ស ។
ប្រវត្តិ៖
ឆ្នាំ ១៨៣២ ក្រមួនសឋិតនៅក្នុងខេត្តពាម ( Hà Tiên ) ដែលជាអតីតខេត្តខ្មែរមួយ ក្នុងចំណោមខេត្តទាំង ៦ នៅកម្ពុជាក្រោម នាសម័យនោះ ។
ឆ្នាំ ១៨៧៦ បារាំងបានចែកភូមិ សាស្ត្រនៅកម្ពុជាក្រោម ជា ៥ តំបន់រដ្ឋបាលធំៗ ហើយនៅក្នុងតំបន់នីមួយ គេចែកចេញជា និគមតូចៗ មួយទៀត បានជាខេត្តពាម (Hà Tiên ) ពីដើមត្រូវបានចែកជា ២ គឺ ៖
១.ពាម ( Hà Tiên )
២.ក្រមួនស ( Rach Gia )
នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគមទាំងពីរគឺ ពាម និង ក្រមួនស ត្រូវបានក្លាយជាខេត្តទាំង ២ គឺ ខេត្តពាម និងខេត្តក្រមួនស ។
ពេលដែលកម្ពុជាក្រោម នៅក្រោមការកាន់កាប់ នៃរបបសាធារណរដ្ឋវៀតណាម (Việt Nam Cộng Hoà) ខេត្តពាម និង ខេត្តក្រមួនស រដ្ឋាភិបាលវៀតណាមមួយនេះ បានច្របាច់បញ្ចូល ខេត្តទាំងពីរនេះឲ្យចូលគ្នាទៅជាខេត្តមួយ ហើយផ្លាស់ឈ្មោះថ្មី ទៅជាភាសាយួនមួយទៀតថា ខេត្តកៀងយ៉ាង (Kiên Giang ) ចំណែកខ្មែរក្រោមវិញ នៅតែហៅថាខេត្តក្រមួនស តាមភាសាជាតិ របស់ខ្លួន ។
រដ្ឋបាលភូមិសាស្ត្រ៖
បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាម បានកែប្រែឈ្មោះភូមិ ឃុំ ស្រុក នៃខេត្តក្រមួនសទៅភាសាយួន និងបានបែងចែករដ្ឋភូមិសាស្ត្រ ចេញជាច្រើនភូមិ ឃុំនិងស្រុក ។
ភូមិសាស្ត្រខេត្តក្រមួនស ពេលនេះ ត្រូវបានបែងចែកចេញជា ១២ ស្រុក (Huyện) និងមានទីក្រុង ១ គឺទីក្រុង ក្រមួនស (Rạch Giá) និងទីរួមខេត្ត ១ គឺទីរួមខេត្តពាម (Hà Tiên) ។ ខេត្តក្រមួនសមាន ១០ ទីរួមស្រុក, ៩៧ ឃុំ និង ១៣ សង្កាត់ ។
ឈ្មោះស្រុកទាំង ១២ និងទីរួមខេត្តទាំង ២ ដែលរដ្ឋាភិបាលវៀតណាម បានប្តូរឈ្មោះទៅជាភាសាយួន៖១.ទីរួមខេត្តពាម (Hà Tiên)
២.ទីក្រុង ក្រមួនស (RạchGiá)
៣.ស្រុក ភ្នំម្លូ (Kiên Lương)
៤.ស្រុក ភ្នំដី (Hòn Đất)
៥.ស្រុក ឃ្លាំងមឿង (Châu Thành)
៦.ស្រុក ក្រសាំង (Tân Hiệp)
៧.ស្រុក ព្រៃរំដេង (Giồng Riềng)
៨.ស្រុក អំពាចវែង (Gò Quao)
៩.ស្រុក ព្រែកបី (An Biên)
១០.ស្រុក អូរមិញ (An Minh)
១១.ស្រុក កោះត្រល់ (Phú Quốc)
១២.ស្រុក ប្រជុំកោះ (Kiên Hải)
១៣.ស្រុក ខ្វែងទទឹង (Vĩnh Thuận)
១៤.ស្រុក ទួលអូរមិញ (U MinhThượng)
ទីតាំងប្រវត្តិសាស្ត្រ៖
ក្រមួនស ជាខេត្តមួយសម្បូរទៅដោយទីតាំងប្រវត្តិសាស្ត្រ ដែលទាក់ទិននឹងរឿងរ៉ាវខ្មែរក្រោម ដូចជា ជំនីកព្រែកតែង (Kênh Đào Vĩnh Tế) កំពង់ផែអន្តរជាតិអូរកែវ (Oc Eo) នៃមហាណាចក្រនគរភ្នំ ( ភាសាយួនៈ Phù Nam) និងវត្តអារាមព្រះពុទ្ធសាសនា ថេរវាទខ្មែរមានចំនួន ៧៦ វត្ត ក្នុងនោះមាន វត្តរតនរង្សី ហៅ វត្តចំការត្រើយត្បូង បានកកើតឡើងក្នុង គ. ស. ១៤១២ ៕