Sunday, December 22, 2019

បញ្ហាផ្ទៃក្រឡា ប្រទេសកម្ពុជា

ផ្ទៃដីស្រុកខ្មែរ៖ ហេតុតែស្រលាញ់ជាតិពេក ទោះជា អ្នកណាប្រាប់ក៍មិនស្តាប់ដែរ ពួកគាត់ច្បាស់ណាស់ដីខ្មែរទំហំ ប៉ុណ្ណឹង បង្ខំ រដ្ឋាភិបាលការពារឲ្យបាន ទោះជា រដ្ឋាភិបាលប្រាប់ថា ធំជាងហ្នឹង គាត់មិនខ្វល់ ស្តាប់ !! កោះគត់ Koh Kut បារាំងកាត់ឲ្យខ្មែរ ពាក់កណ្តាល សៀមពាក់កណ្តាល, ដាកដាំ ដាកហូត ទទឹងសឹង ៥០ គម ដែលខ្មែរទាមទារ នៅតែពួកគាត់មិនខ្វល់ស្តាប់...។ ផ្ទៃដីសព្វថ្ងៃ គេបូកផ្ទៃដី រដ្ឋបាល ឧ. ផ្ទៃដីរដ្ឋបាលខេត្ត ណាមួយនៅព្រំដែន វាខុសពី ព្រំដែន រដ្ឋ រវាងប្រទេស និងប្រទេស។ អភិបាលស្រុក ជាំ ក្សាន្ត គ្រប់គ្រង ផ្ទៃដីរដ្ឋបាល តែ ចំងាយពី ភូមិស្រុក ទៅ ព្រំដែន មានចម្ងាយរាប់សិប គីឡូមែត្រ យើងមិនទាន់បានវាស់ទេ ម៉ិចបានថា ស្រុកខ្មែរមានផ្ទៃដីប៉ុណ្ណីង???!

បញ្ហាផ្ទៃក្រឡាប្រទេសកម្ពុជា ១៨១ ០៣៥ គម ឬ ធំជាង ១៨១ ៤៣៦ គម?៖ ម្ខាងថា បាត់ដី ម្ខាងថាចំណេញដី តើការពិតបែបណា? ខ្សែព្រំដែនកម្ពជា ឆ្នាំ ១៩៥៣ គឺនៅដដែលទេ មិនរុលទៅមុខទៅ ក៍មិនថយក្រោយដែរ អីចឹងការកើនចំនួនផ្ទៃដី គឺដោយសារ បច្ចេកវិជ្ជាវាស់វែង ដូចជា ពីដើម គេជិះសេះវាស់ព្រំដែន កន្លែងណាមានទឹក មានពស់ពិស គេដើរវាង ចំណែកសព្វថ្ងៃ គេប្រើ ផ្កាយរណប ៦ គ្រឿង វាស់់ លើទីតាំង តែ ១ ដើម្បីការពារលំអៀង ដូចជាយើង ចាក់សាំងឡានមូតូ បើចាក់ពេលព្រឹក ១០ លីត្របានសាំងច្រើន បើចាក់សាំង ១០ លីត្រពេលថ្ងៃត្រង់ ក្តៅចែស បានសាំងតិច បែបនេះគេហៅថា លំអៀង Errro standar

បញ្ហាផ្ទៃក្រឡាប្រទេសកម្ពុជា ១៨១ ០៣៥ គម ឬ ធំជាង ១៨១ ៤៣៦ គម?៖ ឃើញមានការបកស្រាយ ២ ក្រុម ដែលមានខាង រដ្ឋាភិបាលនៃ គណបក្សប្រជាជនកម្ពុជា និង ក្រុមអតីតរដ្ឋាភិបាលស្រោចស្រង់ជាតិ រដ្ឋាភិបាលត្រីភាគី ស. សីហនុ សឺនសាន និង ខ្មែរក្រហម។ ដំណើររឿង ពេលកម្ពុជារំដោះបានក្រុងប៉ៃលិន អន្លង់វែង គឺនៅឆ្នាំ ២០០០ ជាងខ្ញុំ គឺជា អ្នកស្រាវជ្រាវ ម្នាក់ដែរចូលទៅតំបន់នោះ ធ្វើការជាមួយ បងប្អូនខ្មែរក្រហម សឺនសាន ហ្វុនស៊ុនប៉ិច សួរនាំគ្នាថា ម៉េចបានជាពួកគាត់ថា កងទ័ពភ្នំពេញធ្វើឲ្យបាត់បង់ទឹកដី? គាត់ថា ពីឆ្នាំ ១៩៧៩ កងទ័ពគាត់បោះទីតាំងចម្ងាយប្រមាណ ៣០ គមពី អូរជ្រៅ ប៉ាយប៉ែត ដូច្នេះ បើយកខ្សែព្រំដែនអូរជ្រៅ គឺខ្មែរយើងបាត់បង់ទឹកដីច្រើនណាស់។ ខ្ញុំក៍ជាអ្នកធ្វើផែនទីសង្រ្គាម និងជំរុំជនភៀសខ្លួនខ្មែរដែរ គឺឃើញអីចឹងមែន ដូចជានៅ ទិសខាងកើត ជំរំកងទ័ពធំរបស់ រណសិរ្សរំដោះជាតិ និង រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ ស. សីហនុ គឺស្ថិតក្នុងទឹកដីវៀតណាមចម្ងាយ ៣០ គម ពី តំបន់ ២ ធ្នូ ១៩៧៨ អីចឹងបានជា ពួកគាត់ចោទថា បាត់ដី ១ ថ្ងៃ ១ ថ្ងៃអស់ ១ គម​!! ព្រោះសន្ធិសញ្ញាព្រំដែន ១៩៨២ ក្តី ឬ ១៩៨៥ គឺសុទ្ធតែជា ស្នាដៃដែលវៀតណាម គេរុញកម្ពុជាមកទទួលស្គាល់ខ្សែព្រំដែន ១៩៥៣...

ផ្ទាំងផ្សព្វផ្សាយពត៍មានចលាចលសង្គម






ផ្ទៃក្រឡា គឺជាបញ្ហា ដោយសារ មិនទាន់ច្បាស់ (អាច ឬ មិន អាច គិតផ្ទៃដីគោក និង ទន្លេ បឹងបួរ- មេគង្គ ទំហំ ២០,០០០ គម២ បឹងទន្លេសាប ១៥,០០០គម២ សរុបផ្ទៃទឹក ៣៥,០០០គម ត្រូវជា ១៩%នៃផ្ទៃប្រទេស) មិនទាន់គិតផ្ទៃទឹកសមុទ្រ
  1. ប្រភពទី ១៖ ១៨១,០៣៥ គម២ (ឆ្នាំ ១៩៧១ និង ឆ្នាំ ១៩៨៨) គេច្រើនប្រើតួរលេខទី១នេះ ដោយសារជាតួរលេខបង្កើតនៅ របប លន់លន់ ដែលប្រឆាំងសម្តេចតាទួត!! និងប្រើក្នុងរបបរដ្ឋកម្ពុជា ដែលប្រឆាំងនិងសម្តេចតាទួតដែរ។
  2. ប្រភពទី ២៖ ១៨១,០០០ គម
  3. ប្រភពទី ៣៖ ១៧២,៣៤៤ គម
  4. ប្រភពទី ៤៖ ១៨១,០៤០ គម
  5. ប្រភពទី ៥៖ ១៧៧,០៣៥ គម
  6. ប្រភពទី ៥៖ ១៧៦,៥២០ គម
  7. ប្រភពទី ៦៖ ១៩០,៨៦៥ គម២
  8. ប្រភពទី ៧៖ ១៧២,៥០៤ គម២ (១៩៦០ និង ១៩៦២)
  9. ប្រភពទី ៩៖ ១៧៨,១០១ គម២ (២០១៨)
  10. ប្រភពទី ១០៖ ១៨១,៤៣៦ គម២ (២០១២ អត្ថបទគោលសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម

ក្រោយពីមានការវិភាគ ខ្ញុំរកឃើញថា បញ្ហាបង្ករមកពីការ (១) សម័យឆ្នាំ ១៩៥០ និង ១៩៦០ វិទ្យាសាស្រ្តវាស់ផ្ទៃទឹក មិនទាន់មាន ដូច្នេះគេវាស់បានតែផ្ទៃដី លុះក្រោយរដ្ឋប្រហារ មានការរីកចម្រើនផ្នែក សាគរវិទ្យា ធរណីវិទ្យា ដែលអាចឲ្យ ក្រុមប្រឆាំង មានភស្តុតាងថា ក្រោមការដឹកនាំរបស់ពួកគេ ផ្ទៃដីកើនដល់ ១៨១,០០០ ឬ ១៨១,០៣៥ គម ការ៉េ។  ចំនុចទី (២) ការបែងចែក តំបន់ ជា ២ គឺ តំបន់ក្រុង និង ជនបទ (Urban and Rural Area) ដែលមន្រ្តីក្រសួងផែនការ គេបូកតួរលេខ មនុស្សរស់នៅតំបន់ក្រុង និង តួរលេខប្រជាជនតំបន់ជនបទ ដូច្នេះ គេអត់បានដឹងថា ផ្ទៃដី នៅតំបន់ភ្នំ ខ្ពស់រាប់ ទំនាប បឹងទន្លេសាប មានដង់ស៊ីតេ ឬ ផ្ទៃដីប៉ុន្មានទេ។ គេបូករបៀប ព្រាវៗ ដូចជា បន្ទាយមានជ័យ កន្លែងខ្លះក្រុង កន្លែងខ្លះជនជនបទ។


  • បញ្ហាផ្ទក្រឡា៖ ផ្ទៃដីទឹក (Wet land or Water area ) ៤,៥២០ គម២  ផ្ទៃទឹកសមុទ្រគិតពីពីច្រាំងដល់ ៣៧០ គម? (តំបន់ទឹករាក់ ) ៦២,៥១៥​គម២ និង ផ្ទៃទឹកពីព្រំដែន EEZ ទៅ តំបន់ដែនទឹកអន្តរជាតិមាន Shelf area = ៦២,៥១៥គម២ 
  • ខ្ញុំចង់និយាយរឿងប្រភព គឺខ្ញុំអ្នកបង្កើត ដោយសារ អ្នកកាសែត អ្នកពត៍មានគេត្រូវការ ប្រភព ចុះអ្នកណាបង្កើតប្រភព? បើអត់ប្រភពគេមិនហ៊ានសរសេរ នេះជាបញ្ហារបស់ កួនខ្មែរយើងសព្វថ្ងៃ។ អ្នកស្រាវជ្រាវ Researcher មានភារៈបង្កើតប្រភពឯកសារ ខុសពី អ្នកពត៍មានដែលចាំតែស្រង់ប្រភព។ ក្នុងភាសាអគ្លេសគេចែក  Surface and Area  ពេលយើងបូកផ្ទៃដី តាមខេត្តនីមួយៗ គឺមានផ្ទៃដី ប្រែប្រួលតាមឆ្នាំ តាមសម័យសង្រ្គាម ដូចជា ឆ្នាំ ១៩៦០ យើងមានផ្ទៃដី ១៧២,៥០៤គមការ៉េ លុះឆ្នាំ ១៩៨៨ យើងមានតួរលេខ ១៨១,០៣៥ គមការ៉េ តែជំនាន់នោះជាសម័យសង្រ្គាម ដែលមិនបានបូកផ្ទៃដី បន្ទាយមានជ័យ ឬ ព្រះវិហារចូលទេ!! (ខេត្តទាំងពី កាន់កាបដោយក្រុមអ្នកតស៊ូ) ។​ បើថា ខេត្តទាំងពី បំបែកចេញពី បាត់ដំបង ឬ ក៍ខែត្រណាផ្សេង ក៍តូរលេខ មិនស៊ីគ្នាដែរ។  ដូច្នេះ ខ្ញុំសន្ធិដ្ឋានថា ១៨១,០៣៥​គម​ការ៉េ គឺគេបូកផ្ទៃ ទឹក (អាចជាផ្ទៃទឹកបឹងទន្លេសាប ១២,៨៧៦ គមការ៉េ) ។
  • ឆ្នាំ ១៩៧១ គេក្រោយរដ្ឋប្រហារ កើតមានចលនាសេ្នហារជាតិ គេកំណត់ថាមានផ្ទៃដី ១៨១,០៣៥ គមការ៉េ លុះឆ្នាំ ១៩៨៨ គឺក្រោយរំដោះប្រទេសពី ពួកប៉ុលពត គេប្រកាសថាមាន ផ្ទៃដី  ១៨១,០៣៥ គមការ៉េ ដែរ។
  • តំបន់ដាក់ដាំ ដាក់ហូត ដែលរដ្ឋាភិបាលកំពុងទាមទារតាមផ្លូវច្បាប់ គឺមានទទឹង ៥០គីឡូម៉ែត្រ ដែលសង្ឈឹមឈ្នះ ៩០% ព្រោះវៀតណាមធ្លាប់ ចង់សង ៥០%នៃផ្ទៃដីតែខ្មែរមិនព្រម គឺចង់បានទាំងអស់មកវិញ ព្រោះជារបស់ខ្មែរ។ ដូច្នេះ តួរលេខ ១៨១,០៣៥ គឺមិនពិតទេ។
  • ករណីវាស់ដោយវិទ្យាសាស្រ្ត គឺបំបែកជាផ្នែកតូចៗវាស់ ទាំងផ្ទៃភ្នំ ជ្រលងភ្នំ​ បឹង ទន្លេ និងស្ថានភាពដូច ធ្មេញរណា តាមព្រំដែនទៀត គឺដីខ្មែរ ធំជាង ១៨១,០៣៥ គម ការ៉េឆ្ងាយណាស់!!
តែតាមវិទ្យាសាស្រ្ត នេះជាការខុសឆ្គងដោយសារ ការវាស់តាមផែនទី គឺ វាស់ផ្ទៃរាប flat ដែលមិនបានវាស់ ផ្ទៃបឹង ផ្ទៃជ្រលងភ្នំ ផ្ទៃទន្លេ និង ផ្ទៃភ្នំ Lake, valley, river, and mount/hill. នេះមានន័យថា បើគេបូកថែមផ្ទៃបឹងទន្លេសាប ក៍មិនទាន់សព្វជ្រុងជ្រោយដែរ។ ការវាស់ផ្ទៃដីបឹង គេត្រូវទំលាក់ខ្សែរឲ្យវា រាបស្មើរបានបឹង ទើបត្រឹមត្រូវ ការវាស់ភ្នំក៍មានលំនាំដូចគ្នាដែរ...។





ជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ មានប្រជាជនប្រមាណជាង ១៣លាននាក់ បន្តពីអាណាចក្រខ្មែរ ដែលមានឥទ្ធិពល យ៉ាងខ្លាំងក្លា គ្រប់គ្រងស្ទើរតែពាសពេញ ឧបទ្វីបឥណ្ឌូចិន ចន្លោះសតវត្សទី១១​ និង១៤។ ប្រជាជនភាគច្រើន ជាជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធហីនយាន​ ហើយក៏មានលាយឡំ ផងដែរនូវ ជនជាតិចាម (ខ្មែរឥស្លាម) និង​ ជនជាតិភាគតិចដទៃ ច្រើនទៀតរស់នៅតាម តំបន់ភ្នំដាច់ស្រយាល។

ប្រទេសកម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានព្រំដែនជាប់ ប្រទេសថៃនៅខាងលិច និងពាយ័ព្យ (៨០០គ.ម)​ ជាប់ប្រទេសឡាវ (៥៤១គ.ម) ខាងជើង និងជាប់ប្រទេសវៀតណាម (១.២២៨គ.ម) ប៉ែកខាងកើត និងអាគ្នេយ៍។ ឈូងសមុទ្រថៃស្ថិតនៅ ភាគខាងនិរតីនៃប្រទេស។ ព្រំប្រទល់ទឹក លាតសន្ធឹង ប្រវែង ៤៤៣គ.ម តាមបណ្តោយ ឈូងសមុទ្រថៃ។ ទន្លេមេគង្គដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជា។
ផ្ទៃដីប្រទេស ថៃ Thailand Surface Area
513,120 km²
513,114 km2