Wednesday, December 28, 2022

ខេត្ត ក្រុង ខ្មែរតាម Youtuber

 ខេត្ត ក្រុង ខ្មែរតាម Youtuber គឺជា ការប្រមូលចងក្រង ផ្នែកភូមិសាស្រ្ត ប្រវត្តិសាស្រ្តតាមប្រព័ន្ធ Youtube

បញ្ជី ប្រវត្តិ ខេត្ត ក្រុងនៃ កម្ពុជា

អំពីឈ្មោះខេត្ត ក្រុង
ប្រវត្តិ ក្រុងភ្នំពេញ
ប្រវត្តិ ខេត្តត្បូងឃ្មុំ
ប្រវត្តិខេត្ត កែប
ប្រវត្តិខេត្ត កំពង់ស្ពឺ
ប្រវត្តិខេត្ត កំពត
ប្រវត្តិខេត្ត ប៉ៃលិន
ប្រវត្តិខេត្ត កណ្តាល
ប្រវត្តិខេត្ត ព្រះសីហនុ
ប្រវត្តិខេត្ត ស្ទឹងត្រែង
ប្រវត្តិខេត្ត ព្រះវិហារ
ប្រវត្តិខេត្ត មណ្ឌលគិរី
ប្រវត្តិខេត្ត បាត់ដំបង
ប្រវត្តិខេត្ត ពោធិសាត់
ប្រវត្តិខេត្ត រតនគរី
ប្រវត្តិខេត្ត ស្វាយរៀង
ប្រវត្តិខេត្ត ឧត្តរមានជ័យ
ប្រវត្តិខេត្ត តាកែវ
ប្រវត្តិខេត្ត ក្រចេះ
ប្រវត្តិខេត្ត កំពង់ឆ្នាំង
ប្រវត្តិខេត្ត បន្ទាយមានជ័យ
ប្រវត្តិខេត្ត កោះកុង
ប្រវត្តិខេត្ត កំពង់ចាម
ប្រវត្តិខេត្តសៀមរាប
ប្រវត្តិខេត្ត ព្រៃវែង
ប្រវត្តិខេត្ត កំពត
ប្រវត្តិខេត្តកំពង់ធំ

Friday, December 23, 2022

ក្រុងអរិយក្សត្រ

ប្រវត្តិ៖អរិយក្សត្រ ដែល អរិយ ប្រែថារុងរឿង ថ្កើនថ្កាន ដ៍ប្រសើរ ឬ ស្មើរ អរិយធម៍ ចំណែកក្សត្រ ប្រែថា ជាស្តេច។ តំបន់កាលដើមឡើយជា តំបន់ ស្រុកព្រះស្តេច ដូច ស្រុកព្រះស្តេចនៅ ព្រៃវែងដែរ គឺ ភូមិស្រុកសម្រាប់ស្តេចកកើតរស់នៅ។ នគរខ្មែរពីដើម មានស្តេចរាប់សិប គ្រប់គ្រងទឹកដីរៀងៗខ្លួន ដូចជា ស្តេចនៅ ល្វាឯម ស្និតជាមួយ ស្តេចយួន ស្តេចនៅ ឧត្តុង្គ ស្និតជាមួយ ស្តេចសៀម ស្តេចនៅ ចតុមុខ ស្និតជាមួយ ស្តេចលាវ។ ពេលលបារាំង ចូលស្រុក បន្ទាយទ័ព ត្រូវបានគេ តាំងនៅ តំបន់អរិយក្សត្រ និង ជ្រោយចង្វារ ដែល កងទ័ពជើងទឹកនៅ អរិក្សត្រ និង កងទ័ពជើងអាកាស នៅលើ កោះជ្រោតបង្វារ គោលបំណងតាំង មូលដ្ឋានទ័ពបែបនេះ គឺដើម្បី ាការពារព្រះបរមរាជវាំង្គ។ លុះសង្រ្គាមលោកទី ១ និង ទី ២ មូលដ្ឋានទ័ពត្រូវបានគេផ្លាស់ប្តូរ មកនៅ ពោធិចិនតុងវិញ ព្រលានយន្តហោះ ត្រូវគេមក សាងសង់នៅ សង្កាត់វាលវង...។ ស្តេច ជាធម្មតា ត្រូវជ្រើសរើស យកកចេញពី តំបន់ អរិយក្សត្រ។ ស្តេចស្រុកខ្មែរ កាលនោះ មាន ២ ខ្សែ គឺខ្សែ នរោត្តម ស្និត សៀម ត្រូវបាន លើកបន្តុប និង ស្តេច ស៊ីសិវត្ថិ ស្និតយួន ត្រូវ យួនបន្តុបឲ្យសោយរាជ្យ ដូច្នេះ ខ្សែស៊ីសុវត្ថិ គឺរស់នៅ តំបន់ អរិយក្សត្រ ចំណែកខ្មែរនរោត្តម រស់នៅ តំបន់ វាំងចាស់ឧត្តុង្គ ភ្នំពេញ។

រដ្ឋាភិបាល សម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់ឃុំមួយចំនួន នៅស្រុកខ្សាច់កណ្តាល និងល្វាឯម
អរិយក្សត្រ៖ ប្រែថា ក្សត្រដ៍ប្រសើរ ស្តេចពីដើម សោយរាជ្យនៅតំបន់ ល្វាឯម/អរិយក្សត្រ នេះ។ ចុអ្វីជា ល្វា ឯម ? តាមការវិភាគ ដូចជា តាមប្រវត្តិសាស្រ្ត​ សៀម គឺថា ល្វា គឺជា អាណាចក្រមួយ ធំ ហៅថា នគរស្រីល្វូរ Lvo សព្វថ្ងៃ នៅសល់ត្រឹម បុរី រាំ (មិនមែន បុរី រ៉ាំ ទេ) គ។ គ្រាដែល សៀម កំទេចនគរខ្មែរនៅ អង្គរវត្ត ខ្មែរបាន បង្កើតនគរថ្មី ឈ្មោះថា លង្វែក ដែលសៀម ដឹងថា គឺជា នគរស្រីល្វូ នេះឯង ក៍លើកទ័ពជើងគោកចូលតាម បាត់ដំបង ពោធិសាត់ ជើងទឹកចូលតាម កំពត កំពង់សោម ចូលកំទេច ក្រុងលង្វែក។ ពាក្យ លង្វែក នេះ ដែល ទាក់ទង និង ល្វា ចំណែក ឯម គឺជា ភាសាយួន ប្រែថា ស្អាត អែមណាស់ !!-- សរុបមក អរិយក្សត្រគឺជា ពូជពង្សស្តេច នៃនគរ ស្រីល្វូ៕

Sopheak Sorn កូរ៉េខាងត្បូង ទម្លាក់ថវិកាជិត ២៥០លានដុល្លារ សម្រាប់សង់ស្ពាន ឆ្លងកាត់ទន្លេ ភ្ជាប់ពីផ្សារចាស់ ទៅអរិយក្សត្រ

នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កម្ពុជា៖ កម្ពុជាគ្រោងសាងសង់ស្ពានថ្មីមួយ គឺស្ពានអរិយក្សត្រ (ស្ពានមិត្តភាព កម្ពុជា កូរ៉េ)។ តាមប្រវត្តិសាស្រ្ត ប្រទេសដែលមាស្តេចសោយរាជ្យ គេបង្កើតវាំង្គ និង ភូមិស្តេច ឬ ស្រុកព្រះស្តេច ឬ ភូមិអរិក្សត្រនេះឯង។ គេនឹងជ្រើសរើស ស្តេច ចេញមកពី ភូមិរាជទាំងនេះ។ គេមិនឲ្យស្តេចរស់នៅ លាយឡំជាមួយរាស្រ្ត ខ្លាចរាស្រ្តបន្លំធ្វើជាស្តេច ។ កម្ពុជាកំពុងមានគំរោងសាងសង់ស្ពានធំៗ ៤ កន្លែង សូមមើលផែនទី សម្រាប់អ្នករកស៊ី អចលនទ្រព្យ !!!

ឧកញ៉ាស្រុកខ្មែរ រាជរដ្ឋាភិបាលបញ្ចេញលុយ ២០០លានដុល្លារសាងសង់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅស្រុកល្វាឯមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចេញថវិកា ២០០លានដុល្លារធ្វើស្ពានឆ្លងទន្លេមេគង្គពីតភ្ជាប់ផ្លូវជាតិលេខ១ ទៅស្រុកល្វាឯម ខណៈដែលស្រុកនេះត្រៀមខ្លួនក្លាយជាទីក្រុងថ្មីនៃខេត្តកណ្តាល។

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបជុំសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅទីក្រុង ព្រុចសែ ប្រទេសបែលហ្សិក កាលពីថ្ងៃទី១២ ធ្នូ គម្រោងសាងសង់ស្ពាននេះ តភ្ជាប់ជាមួយនឹងផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រំដែនវៀតណាម ដែលរាជរដ្ឋាភិបាល បានសិក្សារួចរាល់ហើយ។ ទន្ទឹមនឹងនេះការជិះឆ្លងកាត់នេះ រដ្ឋាភិបាលមិនយកលុយពីប្រជាពលរដ្ឋនោះទេ ប៉ុន្តែប្រសិនបើចូលក្នុងផ្លូវល្បឿនលឿនគិតលុយធម្មតា។ សូមស្តាប់ប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី៖

Vannak Pheng អ្នកអរិយក្សត្រមានសង្ឃឹមហេីយ​ ដីក៏ឡេីងថ្លៃដែរ#អរគុណសន្តិភាពគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពពី ៖ ទទក

BAYON Radio 23 March នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្ររួចហើយ។ សម្តេចតេជោបានបង្ហាញក្តីរំពឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន ដែលទើបជាប់ឆ្នោតថ្មី នឹងបន្តគាំទ្រគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ នេះបានសម្រេចសាងស្ពាន២កន្លែង ដោយទី១យកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វា និងស្ពាន១ទៀតចេញជ្រោយចង្វា ទៅតំបន់អរិយក្សត្រតែម្តង

Hout Songhak 3 Januar កូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ, សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាលកូរ៉េ ចំពោះការសាងសង់នេះ របាយការណ៍នៃសិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការកំណត់ទីតាំង និងទ្រង់ទ្រាយរបស់ស្ពានហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។
ថ្លែងក្នុងឱកាសចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ធ្វើឡើងឆ្លើយតបនឹងសំណើជាចំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវជាតិលេខ២ និងលេខ២២ កាលពីខែកុម្ភៈ ឆ្នាំ២០២០។
លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។ ប្រជាជនកូរ៉េជាច្រើនមានក្តីសោមស្សរីករាយយ៉ាងខ្លាំង ដែលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គក្នុងទីក្រុងភ្នំពេញនេះ ទទួលបាននូវចំណាប់អារម្មណ៍ និងមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា។

លោកលើកទៀតថា «ខ្ញុំជឿជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងមិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។ ជាពិសេស ប្រសិនបើស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានសាងសង់ជាស្ពានខ្សែកាបដ៏ស្រស់ស្អាតនោះ ប្រជាជនកូរ៉េដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជាទាំងអស់ នឹងប្តេជ្ញាធ្វើដំណើរមកកាន់រាជធានីភ្នំពេញម្តងទៀត ដើម្បីទស្សនាទិដ្ឋភាពស្ពាន ដែលត្រូវបានសាងសង់រួចរាល់ជាក់ជាពុំខាន»។

លោកបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចូលរួមធ្វើឱ្យប្រសើរឡើង នូវលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារជាក់ស្តែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាពរវាងកូរ៉េ និងប្រជាជនកម្ពុជាផងដែរ»។
ជុំវិញការប្រកាសជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអបអរសាទរ ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានសម្រេចជួយសាងសង់ស្ពានមួយខ្សែ ឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។

បើតាមសម្តេចតេជោ ហ៊ុន សែន ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឲ្យតំបន់នោះនៅក្លាយជាទីក្រុងរណប នៅពេលខាងមុខ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ អាចនឹងសាងសង់នៅឆ្នាំ២០២២នេះ៕

ក្រុមហ៊ុនលោក ឃុន សៀ ចាក់ខ្សាច់និងថ្មលុបច្រាំងទន្លេសម្រាប់គម្រោងទីក្រុងរណបនៅតំបន់អរិយក្សត្រ ប្រជាពលរដ្ឋរស់នៅតំបន់អរិយក្សត្រមានការភ្ញាក់ផ្អើលនៅពេលដឹងថា មួយផ្នែក នៃច្រាំងទន្លេមេគង្គកំពុងត្រូវបានចាក់បំពេញ ដើម្បីសម្រួលដល់ គម្រោងទីក្រុង រណបនៅលើផ្ទៃដីទំហំ៧០ហិកតា ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ឃុន សៀ អាហរ័ណនីហរ័ណ ដែលគ្រប់គ្រងដោយលោកឧកញ៉ា ឃុន សៀ ជាសេដ្ឋីផ្នែក អចលនទ្រព្យដែលមានជិតស្និទ្ធនឹងមន្ត្រី​រដ្ឋាភិបាល។

អ្នកស្រី ស៊ឹម ចំរើន អាយុ៤៩ឆ្នាំ ដែលគ្រួសាររបស់អ្នកស្រីរស់នៅតាមបណ្តោយច្រាំងទន្លេ អស់រយៈពេល៣០ឆ្នាំមកហើយនោះ បាននិយាយថា អាជ្ញាធរមិនទាន់បានជូនដំណឹង ដល់សហគមន៍នេះនៅឡើយទេ។ អ្នកស្រីបាននិយាយថា៖ «យើងមិនដឹងថា អ្វីកំពុងកើតឡើងពិតប្រាកដនៅទីនេះទេ។ យើងមិនទាន់ទទួលបទបញ្ជាឲ្យផ្លាស់ប្តូរទីលំនៅរបស់យើងឬត្រូវបានជូនដំណឹងអំពីគម្រោងនេះនៅឡើយទេ។ យើងសង្ឃឹមថា នឹងទទួលបានសំណងនៅពេលដែលពួក គាត់ស្នើឲ្យយើងចាកចេញ យើងនឹងមិនប្រឆាំងនឹងពួកគាត់ទេ»។

ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ គ្រឿន រ៉ាវីត បាននិយាយថា អ្នកភូមិភាគច្រើននៅទីនេះ មិនដឹងអ្វីទាំងអស់អំពីគម្រោងនេះ។ លោកបាននិយាយថា៖ «យើងមិនដឹងថា ពួកគេគ្រោងនឹងធ្វើអ្វីនោះទេ។ យើងមិនដឹងថា តើវានឹងប៉ះពាល់យើងដោយផ្ទាល់ឬថា តើយើងត្រូវផ្លាស់ទីលំនៅថ្មីឬយ៉ាងណានោះទេ។ គេមិនបានប្រាប់យើងអ្វីទាំងអស់»។

លោក សេង ផេង ជំនួយការលោកឧកញ៉ា ឃុន សៀ ដែលបាននិយាយថា លោកត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់បណ្តាញសារព័ត៌មាននោះបានប្រាប់ខេមបូចាថា គម្រោងនេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងរបស់ខ្លួននៅឡើយ។

លោកបានមានប្រសាសន៍ថា៖ «ដំបូង យើងត្រូវការសាងសង់ច្រាំងទន្លេ ដើម្បីធ្វើផ្លូវសម្រាប់រថយន្ត ចូលទៅទីតាំងអភិវឌ្ឍន៍»។ ដោយលោកបន្ថែមថា៖ «ដូចដែលយើងបានឃើញ យើងគ្រាន់តែចាក់ថ្ម ដើម្បីធ្វើច្រាំងទន្លេ ប៉ុន្តែមិនមែនចាក់លុបទន្លេទេ។ នៅពេលសាសង់​ច្រាំងទន្លេរួចរាល់ ក្រុមហ៊ុននឹងចាប់ផ្តើមគម្រោងភា្លមៗតែម្តង»។

លោក ផេង បានមានប្រសាសន៍ថា ឥឡូវនេះ ក្រុមហ៊ុនកំពុងសហការជាមួយអ្នក ជំនាញបរទេសលើការរចនាប្លង់មេរបស់គម្រោង។ ​ពលរដ្ឋបាននិយាយថា ដំណើរការ ចាក់ថ្ម និង​ខ្សាច់នេះនៅ​ទីតាំង​ថ្មី​នេះ បានដំណើរការ អស់រយៈពេលជិត ២ខែមក ហើយ​។ លោកថ្លែងថា៖ «ជាធម្មតា ការអភិវឌ្ឍណាមួយតែងតែបង្កឱ្យមានផលប៉ះពាល់មួយចំនួន ដែលមិនអាចជៀសផុត ប៉ុន្តែអ្វីដែលសំខាន់នោះ គឺថា យើងត្រូវសម្លឹងមើលរូបភាព​ឲ្យ​ធំ​នៃការអភិវឌ្ឍជាជាងមើល​ឃើញ​តែ​ផលប៉ះពាល់តូចតាចនេះ»។

លោកបានបន្ថែមថា ក្រុមហ៊ុនមិនបានដឹងអំពីក្រុមគ្រួសារ ដែលកំពុងរស់នៅក្បែរទីតាំង​គម្រោងនោះទេ ដោយអះអាង​ថា ប្រជាជនជាច្រើន ដែលរស់នៅលើទីតាំង អភិវឌ្ឍន៍នាពេលអនាគតនោះ ត្រូវបានផ្តល់សំណង និងផ្លាស់ប្តូរទីលំនៅរួចហើយ។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់ខេមបូចាថា ការចាក់លុបនេះគឺ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទីក្រុងដ៏ធំ ជាពិសេសសម្រាប់គោលបំណងនៃវិស័យទេសចរណ៍។

លោកបានមានប្រសាសន៍ថា៖ «វាជាទីតាំងដ៏ល្អឥតខ្ចោះ ដែលយើងអាចមើលឃើញទេសភាព មាត់ទន្លេដ៏ស្រស់ស្អាត ដែលមានខ្យល់អាកាសបរិសុទ្ធនៅជាយក្រុង»។ ដោយលោកបន្ថែមថា៖ «ខ្ញុំគិតថា វាអាចបម្រើគោលបំណងទេសចរណ៍ដ៏ល្អផងដែរ។ អ្វីដែលកំពុងកើតឡើងនៅទីនេះ អាចនឹងវិវឌ្ឍន៍ទៅជាអ្វី ដែលគេបានធ្វើនៅតំបន់កោះពេជ្រ និងគម្រោងអភិវឌ្ឍន៍ ដែលកំពុងបន្តនៅកោះនរា។ វាមិនអាចលើសពីនេះទេ»។ លោកអភិបាលបានសង្កត់ធ្ងន់ថា ផលប៉ះពាល់ដែលអាចមានពីគម្រោងអភិវឌ្ឍន៍នេះ ត្រូវបានគិតគូររួចហើយ។

លោកបានមានប្រសាសន៍ថា៖ «យើងមានគណៈកម្មាធិការពិសេស និងអ្នកជំនាញ មកពីអាជ្ញាធរពាក់ព័ន្ធ ដែលធ្វើការជាមួយគ្នា ដើម្បីស្វែងយល់ថា តើគម្រោងនេះអាចប៉ះ ពាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់និងធនធានធម្មជាតិក្នុងទន្លេតាមរបៀបណា។ យើងត្រៀមជាស្រេច ដើម្បីដោះស្រាយផលប៉ះពាល់នានា ដែលប្រជាពលរដ្ឋប្រឈម»។

ទោះបីជាយ៉ាងណា លោក សោភ័ណ្ឌ បានទទួលស្គាល់ថា អាជ្ញាធរមិនទាន់បានគិតអំពី សំណងសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនោះទេ ដោយមានប្រសាសន៍ថា វាត្រូវការពេលវេលា មុននឹងចាប់ផ្តើមគម្រោងសាងសង់។

លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានបដិសេធធ្វើអត្ថាធិប្បាយថា តើការវាយតម្លៃពីផលប៉ះពាល់បរិស្ថានត្រូវបានបញ្ចប់ហើយឬយ៉ាងណាទាក់ទងនឹងគម្រោងអភិវឌ្ឍនេះ ដោយលោកបានបង្វែរឲ្យអ្នកសារព័ត៌មានទៅទាក់ទងខាងក្រសួងរៀបចំដែនដី និងក្រសួងធនធានទឹកវិញ។ ខេមបូចាមិនអាចទាក់ទងក្រសួងទាំងពីរនេះ ដើម្បីសុំការអត្ថាធិប្បាយបានទេ។

តំបន់ដែលមានផ្ទៃដី៧០ហិកតានេះ គឺនៅទល់មុខគម្រោងទីក្រុងរណបកោះនរា ដែលអភិវឌ្ឍដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែលគ្រប់ គ្រងដោយលោក ពុង ឃាវសែ ដែលស្និទ្ធនឹងគណបក្សកាន់អំណាច។ គម្រោងទីក្រុងរណបនេះ ក៏ត្រូវបានសម្រួលផងដែរ ដោយការចាក់ដីលុបទន្លេ ដែលគ្របដណ្តប់លើផ្ទៃដីជាង១២៥ហិកតា។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC មានប្រសាសន៍ថា ដំណើរការចាក់ដីលុបទន្លេមុនគម្រោងសាងសង់សម្រេចបានជាង៦០ភាគរយហើយ។ ទីក្រុងរណប ដែលគ្រោងចំណាយទឹកប្រាក់២,៥ពាន់លានដុល្លារនេះ នឹងអាចឲ្យប្រជាពល រដ្ឋរស់នៅបាន៥ម៉ឺននាក់ ហើយនឹងមានស្ពានភ្ជាប់ទៅទាំងកោះពេជ្រ និងផ្លូវជាតិលេខ១ ផងដែរ។

លោកថ្លែងថា៖ «គ្មានឧបសគ្គអ្វីនោះទេ ទោះបីជា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ បន្តិចបន្តួចដល់ដំណើរការងារមួយចំនួនដូចជា ដោយ​សារ​តែ​លំបាកក្នុងការ ស្វែងរកកម្មករ។ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធទាំងអស់នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៣ដូច ដែលបានគ្រោងទុក»។

ផ្នែកនៃទន្លេមេគង្គនៅក្នុងរាជធានីភ្នំពេញនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ ត្រីដែលផ្លាស់ទី អំឡុងរដូវបង្កាត់ពូជ គឺវាធ្វើដំណើរពីតំបន់ទន្លេមេគង្គក្រោមឡើងទៅបឹងទន្លេសាប។ ត្រីទាំងនេះ ចិញ្ចឹមមនុស្សរាប់លាននាក់ ប៉ុន្តែការប្រែប្រួលនៃទន្លេនេះ អាចរារាំងដល់ផ្លូវសម្រាប់ការផ្លាស់ទីរបស់វា។

លោក ហម ឧត្តម អ្នកពិគ្រោះយោបល់សម្រាប់អភិបាលកិច្ចធនធានធម្មជាតិតាមដង ទន្លេមេគង្គមានប្រសាសន៍ថា រដ្ឋាភិបាលនិងជាពិសេស អាជ្ញាធរមូលដ្ឋានគួរតែផ្តល់ព័ត៌មានត្រឹមត្រូវជាសាធារណៈពាកព័ន្ធនឹងដំណើរការចាក់ដីលុបទន្លេនេះ។

លោកបន្ត​ថា៖ «ជាទូទៅ ប្រជាពលរដ្ឋមិនទទួលបានព័ត៌មានគ្រប់គ្រាន់ទេ នៅពេលមានគម្រោងអភិវឌ្ឍន៍ថ្មី រហូតដល់វាលេចចេញជារូបរាងសំណង់ពេញលេញ។ ដូច្នេះ រដ្ឋាភិបាលគួរតែផ្តល់ព័ត៌មានត្រឹមត្រូវជាសាធារណៈ ដើម្បីជៀសវាងការរិះគន់»។

លោកបានលើកឡើងថា ខណៈទីក្រុងកំពុងពង្រីកបន្ថែម រដ្ឋាភិបាលគួរតែស្វែងរកដីទំនេរ ជាជាងចាក់ដីលុបទន្លេ។

លោកថ្លែងថា៖ «យើងមិនដឹងថា តើវានឹងមានផលប៉ះពាល់កម្រិតណា ចំពោះធនធានធម្មជាតិក្នុងទន្លេ ឬប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះទេ ពីព្រោះគ្មានការសិក្សា ជាក់លាក់ណាមួយត្រូវបានធ្វើឡើង ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ខាងលើនេះ»។ លោកបានបន្ថែម​ថា ទោះបីជាយ៉ាងណា ដំណើរការចាក់ដីលុបនេះ ប្រាកដជានឹងប៉ះពាល់ដល់ជីវចម្រុះក្នុងទន្លេ៕

ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ កំពុង​បូម​ខ្សាច់​រាប់​តោន​ចាក់​លុប​ពង្រីក​ចូល​ទន្លេ​មេគង្គ​នៅ​​អរិយក្សត្ររដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឃុន សៀ បូម​ខ្សាច់​ចាក់​លុប​ដីដុះ​តាម​ដង​ទន្លេ​មេគង្គ និង​ពង្រីក​ចូល​ទន្លេ​មេគង្គ នៅ​តំបន់​អរិយ​ក្សត្រ ជិត​១​រយ​ហិកតារ ឋិត​នៅ​ទល់មុខ​កោះនរា និង​កោះ​ពេជ្រ​។ សកម្មជន​បរិស្ថាន សោកស្ដាយ​ចំពោះ​ការ​បន្ត​ឲ្យ​ក្រុមហ៊ុន​ឯកជន​លុប​ទន្លេ​មេគង្គ​ជា​បន្តបន្ទាប់ ដោយសារតែ​គម្រោង​ទាំងនេះ បាន​បង្ក​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ។រុមហ៊ុន​ឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export) របស់​ឧកញ៉ា​ឃុន សៀ ដែល​រង​ការ​ចោទប្រកាន់​ថា ធ្វើទុក្ខបុកម្នេញ​និង​ប្រើ​ហិង្សា ដើម្បី​បណ្ដេញ​ពលរដ្ឋ​យក​ដី​នោះ កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់ ចាក់​លុប​តាម​ដង​ទន្លេ​មេគង្គ ស្ថិតនៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។ សកម្មភាព​បូម​ខ្សាច់​ចាក់​បំពេញ​ដីដុះ តាម​មាត់​ទន្លេ​មេគង្គ និង​ចាក់​ពង្រីក​ចូល​ទន្លេ​មេគង្គ​នេះ កំពុង​ប្រណាំងប្រជែង​គ្នា​ជាមួយ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ដែល​កំពុង​ចាក់​ខ្សាច់ និង​ថ្ម​លុប​ទន្លេ​មេគង្គ​ម្ខាង​ទៀត ស្ថិតនៅ​តំបន់​កោះនរា ក្នុង​ខណ្ឌ​ច្បារអំពៅ។

ពលរដ្ឋ​រស់នៅ​ឃុំ​អរិយក្សត្រ ឲ្យ​ដឹង​ថា ទំហំ​ផ្ទៃដី ដែល​ដុះ​តាម​មាត់ទន្លេ និង​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ដែល​ក្រុមហ៊ុន ឃុន សៀ កំពុង​ចាក់​លុប​នោះ មាន​ទទឹង​ចាប់ពី​ ៦០០ ទៅ ៧០០​ម៉ែត្រ និង​បណ្ដោយ​ជិត​៤​គីឡូម៉ែត្រ ដែល​គិត​ជា​ផ្ទៃក្រឡា​ជាង ៧០​ហិកតារ គឺ​គិត​ចាប់​ពី​កំពង់​ចម្លង​អរិយ​ក្សត្រ រហូត​ដល់​វត្ត​សារិកាកែវ។ បច្ចុប្បន្ន ក្រុមហ៊ុន​មួយ​នេះ បាន​បូម​ខ្សាច់​លុប​បាន​ប្រវែង​ជិត​២​គីឡូម៉ែត្រ​ហើយ។ពលរដ្ឋ​រស់នៅ​តំបន់​នោះ អះអាង​ថា បើ​គិត​ជា​ដីដុះ​តាម​បណ្ដោយ​មាត់ទន្លេ ដែល​ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​នោះ គឺ​មាន​ខ្ទង់ ២០០​ម៉ែត្រ និង​៣០០​ម៉ែត្រ ទៅ​តាម​កន្លែង ហើយ​ក្រុមហ៊ុន បាន​បូម​ខ្សាច់​ពង្រីក​ចូល​ផ្ទៃ​ទន្លេ​ជាច្រើន​រយ​ម៉ែត្រ​ថែមទៀត​។ ក្នុង​មួយ​ថ្ងៃៗ មាន​សាឡង​ធំៗ រាប់​សិប​គ្រឿង បាន​ដឹក​ខ្សាច់​ពី​ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល សម្រាប់​ចាក់​លុប​តាម​ដង​ទន្លេ​នេះ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជាច្រើន​គ្រឿង និង​បំពង់​ទុយោ​ធំៗ​ជាច្រើន​ដើម សម្រាប់​បូម​ខ្សាច់​នោះ។

ប្រជា​នេសាទ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ឃុំ​អរិយក្សត្រ លោកស្រី នៅ រៀបរាប់​ថា កន្លែង​ដែល​ក្រុមហ៊ុន ឃុន សៀ កំពុង​ចាក់​ខ្សាច់​លុប​នោះ គឺជា​កន្លែង​ដែល​លោកស្រី តែងតែ​នេសាទ​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ចិញ្ចឹមជីវិត​។ លោកស្រី ត្អូញត្អែរ​ថា ការ​នេសាទ​ត្រី​របស់​ពួក​លោក​ស្រី កំពុង​ជួប​ការ​លំបាក​ខ្លាំង ដោយសារ​ចំនួន​ត្រី​ថយ​ចុះ​ខុសធម្មតា ស្រប​ពេល​ដែល​សាឡង់​បូម​ខ្សាច់​កើន​ច្រើន​ឡើង​ពេញ​ផ្ទៃ​ទឹកទន្លេ ហើយ​សាឡង់​បូម​ខ្សាច់​ទាំងនោះ តែងតែ​ធ្វើ​ឲ្យ​ដាច់​រហែក​មង​របស់​ពួក​លោក​ស្រី​ជា​ញឹកញាប់​ទៀត​ផង​។ លោកស្រី​មិន​ពេញចិត្ត​ចំពោះ​ការ​អភិវឌ្ឍ ដែល​លុប​ដង​ទន្លេ​មេគង្គ​ជា​បន្តបន្ទាប់​នេះ​ទេ ប៉ុន្តែ​លោកស្រី និយាយ​ថា ពលរដ្ឋ​ក្រីក្រ​តូចតាច មិន​អាច​ប្រឆាំង ឬ​ស្នើសុំ​ឲ្យ​បញ្ឈប់​គម្រោង​នេះ​បាន​ឡើយ៖ «ហើយ​គាត់​ថា ឲ្យ​យើង​ទៀត​ថា កន្លែង​នេះ គាត់​ត្រូវ​បូម​មិនមែន​កន្លែង យើង​រកស៊ី​ទេ ហើយ​គាត់ (សាឡង់​បូម​ខ្សាច់​) បណ្ដាក់​គ្នា​រហូត ដូច្នេះ​យើង​រក​អី​អត់​បានទេ​។ យើង​អត់​ធំ​ដូច​គាត់ យើង អត់​អាច​ប្រកែក​ជាមួយ​គាត់​បានទេ មានតែ​គេចៗ​គាត់​ខ្លះ​អ៊ីចឹង​ទៅ»។

កាលពី​ឆ្នាំ​ទៅ រដ្ឋាភិបាល​សម្រេច​ធ្វើ​អនុប្រយោគ គឺ​ដំណើរ​ប្ដូរ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​ទ្រ​ព​សម្បត្តិ​ឯកជន​របស់​រដ្ឋ ពាក់ព័ន្ធ​នឹង​ដី​ទំហំ​ប្រមាណ​៧០​ហិកតារ ស្ថិត​នៅ​ភូមិ​អរិយ​ក្សត្រ និង ភូមិ​ខ្សាច់ ស្ថិត​ក្នុង​ឃុំ​អរិយ​ក្សត្រ​។ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្ដាល ចុះ​កិច្ចសន្យា​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​ជាមួយ​ក្រុមហ៊ុន ឃុន សៀ ក្នុង​រយៈពេល ៥០​ឆ្នាំ និង​អាច​បន្ត​ជាថ្មី​បាន បន្ទាប់ពី​ក្រុមហ៊ុន​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​អាស្រ័យ​ផលដំណាំ​ផ្សេងៗ លើ​ដី​ដុះ​តាម​មាត់​ទន្លេ​នោះ។

ទោះជា​យ៉ាងណា ពលរដ្ឋ​អះអាង​ថា កន្លងមក ក្រុមហ៊ុន ឃុន សៀ បាន​ដាក់​កម្លាំង​អាជ្ញាធរ​ចម្រុះ និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង ចូល​ឈូស​ឆាយ​ផលដំណាំ និង​ហ៊ុមព័ទ្ធ​របង​យក​ដី​នោះ​ដោយ​គ្មាន​ជូនដំណឹង និង​គ្មាន​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ​ឡើយ ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ដាំ​ដុះ​អាស្រ័យ​ផល​លើ​ដី​ដុះ​តាម​ច្រាំងទន្លេ​ជាច្រើន​គ្រួសារ ផ្ទុះ​ការ​តវ៉ា​ជាច្រើន​លើក​។ ពលរដ្ឋ​អះអាង​ថា បច្ចុប្បន្ន​នេះ នៅ​មាន​ប្រជាពលរដ្ឋ ៤​គ្រួសារ​ទៀត មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​នៅ​ឡើយ។

មេភូមិ​ខ្សាច់​លោក សៅ សាវ៉ា ថ្លែង​ថា លោក មិន​បាន​ឃើញ​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​ទៀត​ទេ ប៉ុន្តែ​លោក​បាន​ឃើញ​ក្រុមហ៊ុន ឃុន សៀ កំពុង​បូម​ខ្សាច់​ចាក់​បំពេញ​ដីដុះ​តាម​មាត់ទន្លេ ដែល​មាន​ទឹក​រាក់ ជា​រៀងរាល់ថ្ងៃ​។ លោក​មិនទាន់​បាន​ដឹង​អំពី​តម្លៃ ដែល​រដ្ឋ​ជួយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ និង​មិនទាន់​ដឹង​ថា ក្រុមហ៊ុន​មាន​គោលដៅ​អភិវឌ្ឍ​អ្វី​នោះ​ឡើយ​។ មេភូមិ​រូប​នេះ​អះអាង​ថា ក្រុមហ៊ុន​មិនបាន​បូម​ខ្សាច់​លុប​រំលោភ​ចូល​ផ្ទៃ​ទឹកទន្លេ​នោះ​ទេ ហើយ​លោក ក៏​មិន​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដែរ ព្រោះ​លោក​អះអាង​ថា មុន​ជួល​ឲ្យ​ក្រុមហ៊ុន​នេះ អាជ្ញាធរ​ពាក់ព័ន្ធ ធ្លាប់​បាន​ចុះ​សិក្សា និង​វាយតម្លៃ​រួចរាល់​ហើយ៖ «ក្រុមហ៊ុន​គេ​បូម​ខ្សាច់​នេះ គេ​គ្រប​តែ​លើ​ដី​ដុះ​នេះ​ទេ ហើយ​ការ​បូម​ដាក់​ក្នុង​ទន្លេ​នោះ គឺ​បូម​ដាក់​វា​មិន​នៅ​ទេ ព្រោះ​ដីខ្សាច់​ហើយ​ទឹក​វា​ហូរ​ទៅ​ប៉ើង​អស់»។

ប្រជាពលរដ្ឋ ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​លុប​ដង​ទន្លេ​មេគង្គ ដោយមាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​នេះ ទាំង​ក្រុមហ៊ុន ឃុន សៀ និង​រដ្ឋាភិបាល មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​នោះ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​តំណាង​ក្រុមហ៊ុន ឃុន សៀ បានទេ​កាល​ពី​ថ្ងៃ​ទី៣០ តុលា​។​

រីឯ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​ការជួល​ដី និង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ឃុន សៀ នេះ​ទេ ប៉ុន្តែ​លោក​ថ្លែង​ការពារ​ថា ក្រុមហ៊ុន​នេះ មិន​បាន​បូម​ខ្សាច់​លុប​ទន្លេ​ឡើយ គឺ​គ្រាន់តែ​ពង្រីក​ច្រាំង​ទន្លេ​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត លោក​ជឿជាក់​ថា ប្រសិនបើ​គម្រោង​នេះ មានការ​យល់​ព្រម​ពី​រដ្ឋាភិបាល​នោះ គឺ​ប្រាកដជា​មានការ​សិក្សា​ស្រាវជ្រាវ ពី​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​រួចរាល់​ហើយ៖ «បើកាលណា​គេ​ចេញ​ស.ជ.ណ ចេញ​សេចក្ដី​ជូន​ដំណឹង បាន​ន័យ​ថា រដ្ឋាភិបាល​បាន​ទទួល​ស្គាល់ ឬ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ហើយ​។ បើ​សួរ​ថា ហេតុ​ដូចម្ដេច​បាន​ឲ្យ​ធ្វើ អាហ្នឹង​ទាល់តែ​ទៅ​តាម​ពីក្រោយ​ទៀត​។ តើ​ខ្ញុំ​មាន​ពេល​ឯណា​ទៅតាម​រឿង​អ៊ីចឹងៗ​?»។

ចំណែក​អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់​អាស៊ីសេរី​ថា ទីតាំង​ដែល​ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ កំពុង​បូម​ខ្សាច់​ចាក់​បំពេញ​នោះ គឺជា​ដីដុះ​តាម​មាត់ទន្លេ ដែល​រដ្ឋ​ជួល​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ តាម​នីតិវិធី​ច្បាប់​រយៈពេល ៥០​ឆ្នាំ សម្រាប់​សាងសង់​អគារ​អចលនទ្រព្យ​ផ្សេងៗ​។ នៅ​ពេល​អាស៊ីសេរី សួរ​ថា តើ​ការជួល​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ឲ្យ​ក្រុមហ៊ុន​ឯកជន​នេះ រដ្ឋ​ទទួល​បាន​ផល​ចំណេញ​អ្វីខ្លះ​? លោក គង់ សោភ័ណ្ឌ ឆ្លើយតប​ថា លោក​មិន​បាន​ដឹង​ច្បាស់​នោះ​ទេ ព្រោះ​ទើប​ឡើង​ជា​អភិបាលខេត្ត​ថ្មី ហើយ​របាយការណ៍​នេះ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ទៀត ប៉ុន្តែ​លោក​ថា នឹង​ពិនិត្យមើល​កិច្ចសន្យាជួល និង​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ឃុន សៀ​នេះ បន្ត​ទៀត៖ «តាមមើល​តែ​រហូត ប្រសិនបើ​មាន​កន្លែង​ណាមួយ​ដែល​វា​ប៉ះពាល់​ដូច្នេះ​យើង​គិត​ថា វា​នៅ​ក្នុង​ក្របខ័ណ្ឌ​មួយទៀត គឺ​ក្របខ័ណ្ឌ​ថ្នាក់​ជាតិ​នឹង​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​បញ្ហា​នេះ»។

គម្រោង​អភិវឌ្ឍ​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាងក្រោម​នៅ​តំបន់​អរិយ​ក្សត្រ ដោយ​ក្រុមហ៊ុន​ឃុន សៀ​នេះ បាន​បង្ក​ឲ្យ​អ្នក​បរិស្ថាន​និង​អង្គការ​សង្គម​ស៊ីវិល ព្រួយបារម្ភ​បន្ថែម​ទៀត​អំពី​ផល​ប៉ះពាល់​ធំធេង​ដល់​បរិស្ថាន និង​សង្គម។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហានដ្រូ ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) មាន​ប្រសាសន៍​ថា ទោះបីជា​ច្បាប់​ភូមិបាល បាន​ហាមឃាត់ មិន​ឲ្យ​ជួល​ឬ​លក់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មាន​បឹងបួ ទន្លេ​និង​ឧទ្យាន​ជាតិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្តី ប៉ុន្តែ​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​ខ្វល់​អំពី​ច្បាប់ មិន​ខ្វល់​អំពី​តម្រូវការ និង​អារម្មណ៍​របស់​ប្រជាជន​ខ្មែរ​នោះ​ទេ៖ «ពេល​អត់​មាន​បក្ស​ប្រឆាំង​ក្នុង​សភា ពេល​សកម្មជន​បរិស្ថាន​ត្រូវ​បាន​ចាប់​ដាក់គុក​ជិត​អស់ ហើយ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ស្ទើរ​តែ​មិន​មាន​ទៀត​នេះ ធ្វើ​ឲ្យ​ល្បឿន​នៃ​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​នេះ កាន់តែ​លឿន​ទៅ​ៗ ដែល​អាច​និយាយ​ថា ជិះ​សេះ​លែងដៃ​មែនទែន»។

សកម្មជន​បរិស្ថាន​រូប​នេះ ជឿជាក់​ថា គម្រោង​អភិវឌ្ឍន៍ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ទឹកទន្លេ​មេគង្គ​កាន់តែ​រួម​តូច​នេះ នឹង​បង្ក​ជា​គ្រោះ​មហន្តរាយ​ទឹកជំនន់​កាន់តែ​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ធនធាន​មច្ឆា​ជាតិ បំពុល​បរិស្ថាន និង​បាក់​ច្រាំងទន្លេ​ជាដើម៖ «​យើង​ឃើញ​លទ្ធផល​ជាក់ស្ដែង​អ៊ីចឹង​មែន គឺ​ក្រោយពី​លុប​បឹងកក់ លិច​ធ្ងន់ធ្ងរ ហើយ​ឥឡូវនេះ​លុប​បឹង​ស្ទឹង​ទាំង​អស់ហើយ​ដូច្នេះ​គ្មាន​នរណា​អាច​ប្រកែក​បានទេ អំពី​ទំនាក់ទំនង​នៃ​ការ​លុប​បឹង​និង​ការ​លិច​ផ្លូវ​។ ឥឡូវ​យើង​ឃើញច្បាស់​ក្រឡែត»។

មាត្រា ១៦ នៃ​ច្បាប់​ភូមិបាល ចែងថា ទ្រព្យសម្បត្តិ​របស់​រដ្ឋ មាន​ដូចជា បឹង ទន្លេ​ជាដើម មិន​អាច​លក់ដូរ​បាន​ឡើយ លុះត្រាតែ​បាត់បង់​ផលប្រយោជន៍​ជា​សាធារណៈ​។ សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល ពិនិត្យ​ឃើញ​ថា ទីតាំង​សាធារណៈ​ដែល​រដ្ឋាភិបាល​ជួល​ឲ្យ​ក្រុមហ៊ុន ឃុន សៀ និង​ក្រុមហ៊ុន​ឯកជន​ដទៃ​ទៀត​កន្លង​មក​នោះ គឺ​មិនទាន់​បាត់បង់​ផលប្រយោជន៍​សាធារណៈ​ឡើយ៕

Sunday, December 11, 2022

ច្រកទ្វារព្រំដែន កម្ពុជា

បញ្ជីឈ្មោះ  ច្រកទ្វារព្រំដែន កម្ពុជា រួមមាន៖ បញ្ជាក់ ឈ្មោះខ្លះស្ទួនគ្នា គឺជាការបញ្ជាក់អំពីកម្រិតខុសគ្នា ដូចជា កំពង់ផែអន្តរជាតិ ឬ កំពង់ផែទ្វេរភាគី ឬ ជាប៉ុស្តត្រួតពិនិត្យ..

  1. -អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ
  2. -កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
  3. -កំពង់ផែអន្តរជាតិឧកញ៉ាម៉ុង
  4. -កំពង់ផែអន្តរជាតិស្ទឹងហាវ
  5. -កំពង់ផែទំនប់រលក (ខេត្តព្រះសីហនុ)
  6. -ព្រំ (ខេត្តប៉ៃលិន)
  7. បយ៉ាខា (បៃលិន)
  8. -ដាក់ដាំ (ខេត្តមណ្ឌលគិរី)
  9. -ជីមៀត (ខេត្តមណ្ឌលគិរី)
  10. -ឡាប៉ាខេ (ខេត្តមណ្ឌលគិរី)
  11. -ណាំលៀរ (ខេត្តមណ្ឌលគិរី)
  12. -ក្បាលដំរី (ខេត្តមណ្ឌលគិរី)
  13. -កន្ទុយនាគ (ខេត្តរតនគិរី) 
  14. អូយ៉ាដាវ (ខេត្តរតនគិរី)
  15. -កំពង់ផែបាក់ខ្លង (ខេត្តកោះកុង)
  16. -កំពង់ផែស្រែអំបិល (ខេត្តកោះកុង)
  17. -កំពង់ផែថ្មស (ខេត្តកោះកុង)
  18. -កំពង់ផែកោះស្តេច (ខេត្តកោះកុង)
  19. -ស្រែសំបូរ (ខេត្តស្ទឹងត្រែង)
  20. -ត្រពាំងក្រៀល (ស្ទឹងត្រែង)
  21. ដុងក្រឡ  ស្ទឹងត្រែង)
  22. -កំពង់ផែកែប (ខេត្តកែប)
  23. -កំពង់ផែកែប (ខេត្តកែប)
  24. -អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
  25. -កំពង់ផែអន្តរជាតិភ្នំពេញ
  26. -ជ័យឃ្លាំង (ខេត្តក្រចេះ)
  27. -ត្រពាំងស្រែ (ខេត្តក្រចេះ)
  28. ស្នួល  (ខេត្តក្រចេះ)
  29. -ចាំយាម (ខេត្តកោះកុង)
  30. -បឹងត្រកួន (ខេត្តបន្ទាយមានជ័យ)
  31. -ម៉ាឡៃ (ខេត្តបន្ទាយមានជ័យ)
  32. -៤៣ ឬច្រកអូរបីជាន់ (ខេត្តបន្ទាយមានជ័យ)
  33. -ប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)
  34. -ច្រកទ្វារស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ)
  35. -អូរស្មាច់ (ខេត្តឧត្តរមានជ័យ)
  36. -ជាំ (ខេត្តឧត្តរមានជ័យ)
  37. -ជប់គគីរ (ឧត្តរមានជ័យ)
  38. ប្រាសាទតាមាន់(ឧត្តរមានជ័យ)
  39. -ច្រកទ្វារតំបន់ជប់គគីរ (ខេត្តឧត្តរមានជ័យ)
  40. ព្រះប្រឡាយ (ខេត្តឧត្តរមានជ័យ)
  41. ថ្មដូនខេត្តឧត្តរមានជ័យ)
  42. -ភ្នំដិន (តាកែវ)
  43. -កំពង់ក្រសាំង (ខេត្តតាកែវ)
  44. -បាក់ដៃ (ខេត្តតាកែវ)
  45. -ច្រកទ្វារតំបន់ ផ្លូវ ៥៦ (ថ្មដា) (ខេត្តពោធិ៍សាត់)
  46. ស្វានជ័យជំនះ (ពោធិសាត់)
  47. ភ្នំឬស្សី (ពោធិសាត់)
  48. -អាកាសយានដ្ឋានអន្តរជាតិសៀមរាប
  49. -ស្វាយអាង៉ោង (ខេត្តព្រៃវែង)
  50. -ពាមមន្ទា (ខេត្តព្រៃវែង)
  51. -កោះសំពៅ (ខេត្តព្រៃវែង)
  52. -កោះរកា (ខេត្តព្រៃវែង)
  53. -បន្ទាយចក្រី (ខេត្តព្រៃវែង)
  54. -ច្រកទ្វារម៉ឺនជ័យ (ខេត្តព្រៃវែង)
  55. -ច្រកទ្វារតំបន់អានសេះ (ខេត្តព្រះវិហារ)
  56. -ព្រះវិហារ (ខេត្តព្រះវិហារ)
  57. -កំពង់ស្រឡៅ (ខេត្តព្រះវិហារ)
  58. -អានសេះ (ខេត្តព្រះវិហារ)
  59. ប្រាសាទ ព្រះវិហារ
  60. តាថាវ ព្រះវិហារ
  61. បុស្សស្បូវ ជាំតែ
  62. -ព្រែកចាក (កំពត)
  63. -តន់ហន់ (ខេត្តកំពត)
  64. -កំពង់ផែកោះសេះ (ខេត្តកំពត)
  65. -កំពង់ផែត្រពាំងល្ពៅ (ខេត្តកំពត)
  66. កំពង់ផែកំពង់កណ្តាល (ទីរួមខេត្ត)
  67. -បុសមន (ខេត្តស្វាយរៀង)
  68. -ព្រៃវល្លិ៍ (ខេត្តស្វាយរៀង)
  69. -បាវិត (ខេត្តស្វាយរៀង)
  70. -ស្រែបារាំង (ខេត្តស្វាយរៀង)
  71. -ដូង (ខេត្តស្វាយរៀង)
  72. -ព្រៃតាអី (ខេត្តស្វាយរៀង)
  73. -ខ្សែដែក (ខេត្តស្វាយរៀង)
  74. -សំរោង (ខេត្តស្វាយរៀង)
  75. -ច្រកទ្វារតំបន់ សំរោង (ខេត្តស្វាយរៀង)
  76. -ដូង (ខេត្តបាត់ដំបង)
  77. -ភ្នំដី (ខេត្តបាត់ដំបង)
  78. -អូរអន្លក់ ឬសួនស៊ុ (ខេត្តបាត់ដំបង)
  79. -អូររំដួល (ខេត្តបាត់ដំបង)
  80. -ពាមតា (ខេត្តបាត់ដំបង)
  81. -សែនចៅ (ខេត្តបាត់ដំបង)
  82. -ភ្នំព្រឹក (ខេត្តបាត់ដំបង)
  83. -២០៣ (ខេត្តបាត់ដំបង)
  84. -៤០០ សំឡូត  (ខេត្តបាត់ដំបង)
  85. -សួនស៊ឹម (ខេត្តបាត់ដំបង)
  86. -ស្វាយវែង (ខេត្តបាត់ដំបង)
  87. ក្អមសំណ (កណ្តាល)
  88. -ជ្រៃធំ (ខេត្តកណ្តាល)
  89. -ព្រែកជ្រៃ-ព្រែកទន្លា (ខេត្តកណ្តាល)
  90. -ព្រែកស្បូវ (ខេត្តកណ្តាល)
  91. -ច្រកទ្វារទ្វេភាគីជ្រៃធំ (ខេត្តកណ្តាល)
  92. -ទន្លេចាម (ខេត្តត្បូងឃ្មុំ)
  93. -ដា (ខេត្តត្បូងឃ្មុំ)
  94. -ត្រពាំងផ្លុង (ខេត្តត្បូងឃ្មុំ)
  95. -ដូនរ័ត្ន (ខេត្តត្បូងឃ្មុំ)
  96. -ជាំក្រវៀន (ខេត្តត្បូងឃ្មុំ)
  97. -ចាន់មូល (ខេត្តត្បូងឃ្មុំ)
  98. -ទន្លូង (ខេត្តត្បូងឃ្មុំ)
  99. -ច្រកទ្វារទ្វេភាគី ដា (ខេត្តត្បូងឃ្មុំ)



បញ្ជីឈ្មោះ តំបន់ សេដ្ឋកិច្ចពិសេស រួមមាន
  1. ស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេស តាយ សេង
  2. ស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេស ឌីអែនអិម បាវិត
  3. ស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេស ប៉ាស៊ីហ្វីក អាយ ស៊ី
  4. ស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេស អិនអែលស៊ី
  5. ស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក
  6. ស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេស ដ្រេហ្គន ឃីង បាវិត
  7. ស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស
  8. ស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេស អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្ទ្រី ខមផ្លេកស៍
  9. ស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ
  10. ស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាធែន
  11. ស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង
  12. រតនគិរី តំបន់សេដ្ឋកិច្ចពិសេស ទ្រី ភាព អូរយ៉ាដាវ
  13. ភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ
  14. ភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេស Kerry Worldbridge
  15. ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស អែសអែនស៊ី
  16. ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ១
  17. ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ
  18. ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស H.K.T
  19. ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី
  20. ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ខេម អិម ជេ អេហ្គ្រីខលឆឺរ័ល ផាក
  21. ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស កំពង់សីលា
  22. ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស កំពង់សោម
  23. ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ស្ទឹងហាវ
  24. ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ២
  25. ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ខេ​ម​បូ​ឌា​ន​-​ស៊ី​ណូ​ មេ​ធ​ល​លី​ក
  26. ពោធិ៍សាត់ តំបន់សេដ្ឋកិច្ចពិសេស អិមឌីអែសថ្មដា
  27. បន្ទាយមានជ័យ តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត អូរនាង
  28. បន្ទាយមានជ័យ តំបន់សេដ្ឋកិច្ចពិសេស សានកូ ខេមបូ
  29. បន្ទាយមានជ័យ តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី
  30. តាកែវ តំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវ ភ្នំដិន
  31. កំពត តំបន់សេដ្ឋកិច្ចពិសេស កំពត
  32. កំពត តំបន់សេដ្ឋកិច្ចពិសេស ស៊ុនយីង ផាល់ អេន ផេភើរ អ៊ិនវ៉ារ៉ិនម៉ិនថល ថេកណឡជី
  33. កំពង់ស្ពឺ តំបន់សេដ្ឋកិច្ចពិសេស ធាន រូយ​ អេហ្គ្រីខលឆឺរ៉ល ត្រេឌ
  34. កំពង់ស្ពឺ តំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី
  35. កំពង់ឆ្នាំង តំបន់សេដ្ឋកិច្ចពិសេស ហ្សុង ជាន ជីន បៀន ជីង ជី តេ ឈូ
  36. កំពង់ចាម តំបន់សេដ្ឋកិច្ចពិសេស ថារី កំពង់ចាម
  37. ក្រចេះ តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល
  38. កោះកុង តំបន់សេដ្ឋកិច្ចពិសេស នាង កុក កោះកុង
  39. កោះកុង តំបន់សេដ្ឋកិច្ចពិសេស ឧកញ៉ាម៉ុង
  40. កោះកុង តំបន់សេដ្ឋកិច្ចពិសេស ឆក កំពង់សោម
  41. កោះកុង តំបន់សេដ្ឋកិច្ចពិសេស សួយ ឆេង
  42. កោះកុង តំបន់សេដ្ឋកិច្ចពិសេស កោះកុង គីរីសាគរ
  43. កោះកុង តំបន់សេដ្ឋកិច្ចពិសេស RATANA
  44. កោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ីស៊ីត
  45. កណ្តាល តំបន់សេដ្ឋកិច្ចពិសេស ហ្គូលហ្វេម ប៉ាក ស្ហ៊ុន
  46. កណ្តាល តំបន់សេដ្ឋកិច្ចពិសេស សូ ងួន កណ្តាលស្ទឹង
  47. កណ្តាល តំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ
  48. កណ្តាល តំបន់សេដ្ឋកិច្ចពិសេស កណ្តាល

Thursday, November 17, 2022

Cambodia Mission Abroad



Cambodia Mission Abroad បញ្ជីឈ្មោះ ស្ថាទូតកម្ពុជាប្រចាំ បរទេសគោលបំណងនៃការរៀបចំឯកសារនេះ ដើម្បី សិក្សាពី កិច្ចការអនុព័ន្ធយោធា កម្ពុជា ដែលត្រូវសិក្សា ប្រមូល ពត៍មាន វិភាគពត៍មាន អំពី សភាពការយោធា នយោបាយ សេដ្ឋកិច្ច សន្តិសុខ...ទាំងក្នុង បរិបទ អាស៊ាន និង ក្នុង ពិភពលោក ។

https://www.mfaic.gov.kh/EmbassyCambodiaMissionAbroad
  1. Australia 👄 អូស្រ្តាលី (ភូមិសាស្រ្ត)
  2. Belgium👄 បែលហ្សិក
  3. Brunei👄 ព្រុយណេ
  4. Bulgaria👄 ប៊ុលហ្គារី
  5. Canada👄 កាណាដា
  6. China👄 ចិន
  7. Cuba👄 គុយបា
  8. Egypt👄 អេហ្សីប
  9. France👄 បារាំង
  10. Germany👄 អាល្លឺម៉ង់
  11. India👄 ឥណ្ឌា
  12. Indonesia👄 ឥណ្ឌូនេស៊ី
  13. Israel👄 អុីស្រាអ៊ែល
  14. Italy👄 អុីតាលី
  15. Japan👄 ជប៉ុន (👉 ជើងទឹក 👉 ជើងគោក👉 ជើងអាកាស 👉 កងកម្លាំងប្រដាប់អាវុធ)
  16. Kuwait👄 គុយវ៉េត
  17. Laos👄 ឡាវ
  18. Malaysia👄 ម៉ាឡេស៊ី
  19. Myanmar👄 ភូមារ
  20. North Korea👄 កូរ៉េខាងជើង (បណ្ណាល័យសង្រ្គាមកូរ៉េ)
  21. Pakistan👄 ប៉ាគីស្ថាន
  22. Philippines👄 ហ្វីលីពីន
  23. Russia👄 រុស្សី
  24. Serbia👄 សែប៊ី
  25. Singapore👄 សាំងហ្គាពួ
  26. South Korea👄 កូរ៉េខាងត្បូង
  27. Switzerland👄 ស្វីស
  28. Thailand👄 ថៃឡង់
  29. Turkey👄 ទួរគី
  30. U.S.A.👄 សហរដ្ឋអាមេរិក
  31. United Kingdom👄 អគ្លេស
  32. Vietnam👄 វៀតណាម

អាជីវកម្ម បាល់ទាត់ OL Football

មានលុយត្រឹម ៥០០០ ដុល្លា ចាក់បាល់ អាចរស់នៅ ដោយជីវភាពធូរធារ ព្រោះ បាល់ចាក់ ៣ ដង/ថ្ងៃ ដែលមានការប្រាក់ ៣ % / ដង ដែលត្រូវជា ៩% /ថ្ងៃ ឬ  ២៧០% /​ខែ !! ។ ការវិនិយោគទុននេះ មិនត្រូវការចំណេះដឹងអ្វីឡើយ ទោះជា ចាក់បាល់ខុស ក៍បានលុយ ចាក់បាល់ឈ្នះ ក៍បានលុយដែរ-- សូមមើលរូបភាពខាងក្រោមនេះ !ដូច្នេះ មនុស្សដែល ដើរស្រែក ផុស តាមហ្វេសប៊ុក ថា ក្រុមហ៊ុន បោកប្រាស់  នោះ ដោយសារ ពួកគេ ចង់ឡើងធ្វើជា មេបាល់ប្រចាំខេត្តនីមួយៗ ដែលតំណែងនេះ ត្រូវការលុយច្រើន អាច ៣០ ទៅ ៥០ ម៉ឺនដុល្លា ទើបក្លាយជា មេប្រចាំខេត្ត មានសិទ្ធិ បើកការិយាល័យ !! ពេលចោទគេថា ឲ្យការប្រាក់ខ្ពស់ម្លឹងៗ តើរកលុយពីណាមក ឲ្យគេ? នេះជា trick ជាចំណុចសម្ងាត់ របស់ ក្រុមហ៊ុន ព្រោះ ច្បាប់រដ្ឋ អនុញ្ញាតិឲ្យ ក្រុមហ៊ុនចំណាយ ៧០% លើ រដ្ឋបាល ប្រតិបត្តិការ ដូច្នេះ លោកអ្នក បង់លុយ ១០០ ដុល្លា ចូលជាសមាជិក ខ្ញុំជា មេ ខ្ញុំដក ចាយ ៧០ ដុល្លា នៅសល់ ៣០  ដុល្លាជា លុយខ្ញុំចំណេញ។ ឯការចំណាយ ៣% ឲ្យ សមាជិក គឺ ខ្ញុំដកចេញពី ៧០ដុល្លានោះ !!​ 

ថ្ងៃនេះ ខ្ញុំបាទ សូមជូនការវិភាគ អំពី អាជីវកម្ម ចាក់បាល់ ដែលកំពុងមានការរិះគន់យ៉ាងទូលំទូលាយពី បណ្តាញសង្គមថា ជាមុខរបរ ខុសច្បាប់ និង ជាការ បោកប្រាស់ប្រជាជនពលរដ្ឋខ្មែរ តើអ្វីជាមួលហេតុនាំឲ្យមានការរិះគន់? រឿងនយោបាយ ! ដោយសារ ក្រុមហ៊ុន OL Football Cambodia យកលុយ ទៅ ឃោសនា ចែកអំណោយដល់ ប្រជាពលរដ្ឋតាមភូមិ ឃុំ ក្នុង យុទ្ធនាការឃោសនាបោះឆ្នោត ដូច្នេះ ពួកគេថា ល្បែងភ្នាល់បាល់នេះ ជា ក្រុមហ៊ុន ចិន ! ឬ ជាល្បែងស៊ីសង ខុសច្បាប់ ដែលរដ្ឋាភិបាលត្រូវតែ បង្រ្កាប !។ ចុះហេតុអ្វីនៅប្រទេស ផ្សេងៗ គេនាំគ្នាវិនិយៅកទុន លើវិស័យកីឡា? ហេតុអ្វី កម្ពុជា ប្រឹងប្រែងរៀបចំឲ្យមានការ​វិនិយោគទុនផ្នែកកីឡា ? ដើម្បីតែ សុខភាព ឬ ជំនួញ?

តើអ្វីជាការខុសគ្នារវាងល្បែង និង​ ឆ្នោត Lottery vs Gambling ( នៅកម្ពុជា ក្រុមហ៊ុន អាជីវកម្ម បាល់ទាត់ OL Football ធានាឲ្យ ការប្រាក់ ៣%
  1. ឆ្នោត៖ ត្រូវមាន មនុស្ស ១ ក្រុម ជាអ្នកលេង/ ដោយទិញសំបុត្រ Ticket ពី មេឆ្នោត ។ ការប្រាក់ ស្មើ ៩៥%
  2. ល្បែងស៊ីសង៖ ឧ ដូចជា ល្បែងចាក់បាល់ គឺ អ្នកលេង ១ ក្រុម ចាក់ ថាខាងណាឈ្នះ ខាងណាចាញ់ ជាមួយ មេប់ាល់ ( ក្រុមហ៊ុន) ដោយអត្រាការប្រាក់ ៥០% ទៅ ៦៤% តាមការចាក់ ឈ្នះ Over ឬ ចាក់ខាងចាញ់ Down ឧ. ពិន្ទុ នៃការប្រកួតក្រុម ក និង ខ មាន ៣ ពិន្ទុ បើ ចាក់ខាងឈ្នះ ត្រូវតែ ពិន្ទុនៃការប្រកួតឡើងពី ៤ ឡើងទៅ បើចាក់ខាងចាញ់ ត្រូវតែ ពី ៣ ចុះក្រោម។ ចំណុចនេះ ដែល នៅ កម្ពុជា ក្រុមហ៊ុន ផ្សាយថា ចាក់បាល់់ ឈ្នះក៍ បងប្អូនបានលុយ ចាក់ខាងចាញ់់ ក៍បងប្អូនបានលុយចំណូលដែរ ព្រោះ ក្រុមហ៊ុន គេឲ្យ ការប្រាក់ ៥០% ចំណែក នៅកម្ពុជា គេឲ្យ តែ ៣%
  3. ធនាគា ឯកជន មាន អត្រាការប្រាក់ ៤% ធនាគា ធំ មានអត្រាការប្រាក់ ២% ក្នុង ១ ខែ តែសម្រាប់ ឆ្នោត និង ល្បែង មានអត្រាការប្រាក់ ដល់ទី ៦០% ក្នុង ២ ម៉ោង ។
Chan Born រឿងសង្គម៖ នៅតាម ហ្វេសប៊ុក និង Youtube កំពុងមានការផ្សព្វផ្សាយរិះគន់ រឿង ជំនួញរបស់ក្រុមហ៊ុន OL Football ពួកគេពន្យល់ ពលរដ្ឋថា នេះជាល្បែងស៊ីសង Gambling មិនមែនជា ការវិនិយោគ Investment. ខ្ញុំមានសញ្ញាប័ត្រ MBA ខ្ញុំសូមប្រាប់ទៅវិញថា ជំនួញ កើតឡើង ខណៈដែល ភាគី ក យល់ខុសពី ភាគី ខ ឧ. យើងទាំងអស់គ្នា មាន ទូរស័ព្ទដៃ ដូចគ្នា អាចមើលបាល់ ទាត់់ដូចគ្នា ដូច្នេះ ឯង ចាក់ខាងណា? ខ្ញុំចាក់ខាងណា ? នេះជា ល្បែងស៊ីសង តែ ខុស ច្បាប់ ឬ ត្រូវច្បាប់ អាស្រ័យលើ រដ្ឋាភិបាលចេញ Licence ឲ្យអត់? ប្រទេស អគ្លេសគេរកចំណួលដោយសារ ប្រជាជនលេង ចាក់បាល់។ ដើម្បីបើកអាជីវកម្ម ១ គេត្រូវចំណាយ តិចបំផុត ១០,០០០ដុល្លាដើម្បីសុំច្បាប់ ជួលអាគារ បុគ្គលិក ទឹកភ្លើង..ដូច្នេះ ប្រជាជនខ្មែរដែល ល្ងង់ខ្លៅ គិតថា មិនអស់ ១ ម៉ឺនដុល្លា មានតែ ៥០០០ ដុល្លា ក្លាយជាម្ចាស់ក្រុមហ៊ុន ចាក់បាល់ ប្រចាំ ខេត្ត ណា ១ ពេលប្រជាជន ចាក់បាល់ខុស ពួកគេ សល់លុយ ដូច្នេះ ពួកអ្នក យកលុយទៅ សូកគេ ចង់បាន តំណែង មេ OL តាមខេត្ត គេចំណាយលុយ ម៉ឺនដុល្លា ព្រោះចំណេញច្រើន . គេចាក់បាល់ ៣​ ដង/ថ្ងៃ ចាក់ ម្តង ៥០០០ ដុល្លា មួយថ្ងៃ ចាក់អស់ ១៥,០០០ ដុល្លា មានរឿងដែល មេ OL ប្រចាំខេត្ត មិនក្លាយជាអ្នកមាន? យើងទេ ដែលទៅបោក គេ មិនមែន គេ បោកយើងទេ !!!

ប្រព័ន្ធពត៍មានការចាក់បាល់ ល់់ើសកលលោក Gambling
ពត៍មានទាក់ទង ការចាក់ឆ្នោត  Lottery
https://www.transparencymarketresearch.com/internet-sports-betting-market.html
Asia Pacific
  • China
  • India
  • Japan
  • Southeast Asia
    • Indonesia
    • Thailand
    • Vietnam
    • Malaysia
    • Rest of Southeast Asia

មកដល់ទៀតហើយៗ ប្រយត្ន័ចាញ់បោកគេ! ជួយប្រាប់ទៅបងប្អូននិងអ្នកភូមិយើងផង!សូមពិចារណាតាមហេតុផលដូចខាតក្រោម
ក្លឹបបាល់ទាត់នៅប្រទេសបារាំង មិនមែនជាក្រុមហ៊ុនវិនិយោគទេ!
គ្មានការប្រាក់ណាដែលហ៊ានអោយយើងថ្លៃដល់ទៅ 3% ក្នុងមួយថ្ងៃទេ (ជាមធ្យម ការប្រាក់ធនាគារគឺថ្លៃអស់ 20%ក្នុងមួយឆ្នាំ រឺស្មើរនិង 20% ចែកអោយ12ខែ= 1,66% ប៉ុណ្ណោះក្នុងមួយខែ)!
ករណីថា ការវិនិយោគនេះអាចចំណេញ 3% ក្នុងមួយថ្ងៃ ក្រុមហ៊ុនមិនបាច់ត្រូវការអោយយើងចូលទុនទេ គេប្រាកដជាខ្ចីលុយពីធនាគារដែលមានការប្រាក់តែ 1,6% ក្នុងមួយខែ រឺត្រឹមតែ 0.05% ប៉ុណ្ណោះក្នុងមួយថ្ងៃ នោះក្រុមហ៊ុននឹងក្លាយជាអ្នកមានកប់ពពកហើយ គេមើលមិនឃើញយើងទេ!
ដំបូងអ្នកនិងទទួលបានប្រាក់ចំណេញ ដោយត្រូវអូសទាញក្រុមគ្រូសារ និងអ្នកដែលយើងស្គាល់អោយដាក់ទុនជាមួយគ្នា ដែលទម្រង់ដូចរាងពីរ៉ាមីត (ដូចរូបខាងលើ) ដូច្នេះអ្នកមកមុនគេនឹងបានចំណេញ ហើយព្យាយាមរកមនុស្សចូលមកកាន់តែច្រើន ដើម្បីទទូលបានចំណេញច្រើន តែកុំភ្លេចលុយការប្រាក់ដែលបានចំណេញនោះ មិនបានមកពីការវិនិយោគអីទេ គឺបានមកពីលុយដែលអ្នកចូលថ្មីក្រោមៗយើង ហើយអ្នកនៅក្រោមយើង ត្រូវតែរកមនុស្សចូល បើណពុំនោះទេ នឹងមិនអាចទទូលបានការប្រាក់ចំណេញមកទេ។
កុំភ្លេចសួរក្រុមហ៊ុនផង ថាតើក្រុមហ៊ុនយកប្រាក់ទៅវិនិយោគនៅឯណា? ហើយចំណេញដោយរបៀបណា?
រូបភាពចែកអំណោយ គ្រាន់តែចង់ប្រូម៉ូតអោយល្បីទេ!
ចំណាំ!! ពាក្យថាវិនិយោគ គឺមានចំណេញ មានខាត! មិនមែនដាក់ប្រាក់បានការប្រាក់ដូចដាក់ប្រាក់ក្នុងធនាគារទេ!
ដើម្បីទទួលបានចំណេះដឹងថ្មីៗ ចុច Subscribers telegram


សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នផង​ នៅពេលនេះគម្រោងការណ៍បោកប្រាស់ Ponzi កំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា​ វាគឺជា​ OL Football
គម្រោងការណ៍នេះគឺគេព្យាយាមស្វែងរកអតិថិជនថ្មីឱ្យដាក់លុយចូលដេីម្បីយកលុយហ្នឹងផ្ដល់ជាការប្រាក់ទៅឱ្យអតិថិជនចាស់​ ដល់ពេលណាដែលគេរកអតិថិជនថ្មីលែងបានទៀតគឺ OL Football ហ្នឹង​ នឹងគ្មានលុយពីណាមកផ្ដល់ការប្រាក់ឱ្យអតិថិជនចាស់ទៀតទេ​ ព្រោះក្រុមហ៊ុននេះគ្មានទៅរកសុីអ្វីបានចំនូលចូលលុយរាប់ពាន់លានដុល្លារដេីម្បីយកមកចែកជូនអតិថិជននោះទេ
នៅលេីលោកយេីងនេះគ្មានលុយណាបានមកដោយងាយៗបែបនេះទេ
សម្រាប់បងប្អូនដែលកំពុងតែលេង OL Football នេះប្រហែលជាមិនបានដឹងទេថានេះគឺជាគម្រោងការណ៍បោកប្រាស់ Ponzi

គោលដៅរបស់ខ្ញុំគ្មានចេតនាចង់ឱ្យបងប្អូនណាម្នាក់ខាតបង់លុយកាក់អស់នោះទេ​ ខ្ញុំគ្រាន់តែចង់និយាយប្រាប់បងប្អូនអំពីរឿងការពិតតែប៉ុណ្ណោះ​ ខ្ញុំគ្រាន់តែចង់ការពារដល់បងប្អូន​ គម្រោងការណ៍បែបហ្នឹងយូរៗទៅវានឹងដួលរលំហេីយ​ ដូចគម្រោងការណ៍ Ponzi ផ្សេងៗទៀតទាំងអស់ទូទាំងពិភលោកអញ្ចឹង 100% វានឹងដួលរលំនៅថ្ងៃណាមួយ
សូមអរគុណ

អត់ ឈ្មោះ

រាល់ការវិនិយោគជាមួយOL សមាជិកទាំងអស់នឹងទទួលបានដូចខាងក្រោម៖
-10$​ វិនិយោគរយៈពេល៣ខែ​ គឺ=​143$
-20$ វិនិយោគរយៈពេល៣ខែ​ គឺ=286$
-30$​ វិនិយោគរយៈពេល៣ខែ​ គឺ=429$
-50$​ វិនិយោគរយៈពេល៣ខែ​ គឺ=715$
-100$​ វិនិយោគរយៈពេល៣ខែ​ គឺ=1430$
-200$​ វិនិយោគរយៈពេល៣ខែ​ គឺ=2860$
-500$​ វិនិយោគរយៈពេល៣ខែ​ គឺ=7150$
-1000$​ វិនិយោគរយៈពេល៣ខែ​ គឺ=14300$
-2000$​ វិនិយោគរយៈពេល៣ខែ​ គឺ=28600$
-5000$​ វិនិយោគរយៈពេល៣ខែ​ គឺ=71500$
អាច​ចុះឈ្មោះ​សាកល្បង​តាមរយៈ​លីង​នេះ​បាន​៖​https://ol668.vip/#/pages/login/register?code=497696
សូមអរគុណ ។ចង់ធ្វើឆាតមកខ្ញុំដើម្បីទទួលបានពីការបង្រៀននិង​សាកសួរ​ព័ត៌មាន​បន្ថែម តាមរយៈ​តេលេក្រាម៖ https://t.me/Thachmao703

OL បោកខ្មែរ
ក្រុមហ៊ុននេះផងដែរបានធ្លាប់បោកប្រាស់នៅប្រទេសថៃរួចម្ដងហើយបានប្រមូលលុយរហូតទៅដល់ 6 ពាន់លានបាតឬ157 លានដុល្លារហើយរត់ចោលស្រុកបាត់ហើយ
 
អានី អានី
វិធីសាងប្រាកចំណូល 300,ទៅ1000,បាត ក្នុងមួយថ្ងៃ
ដោយបងប្អូន:
មិនបាច់លក់ផលិតផល
មិនប៉ះពាល់ការងារប្រចាំថ្ងៃ
អ្នកគ្មានចំណេះដឹងក៏អាចធ្វើបានដែលចា៎
មានតែទូរសព្ទមួយគ្រឿងក៏អាចរកលុយបាន
#ចង់ដឹងដោនលិងនៅខាងក្រោមបាន

ចាក់ឆ្នោត - 1 សង 95

តើអ្នកចាក់ឆ្នោតរាល់ថ្ងៃ 1សងប៉ុន្មាន?
យើងផ្តល់ជូនៈ
- ចំណេញខ្ពស់ 1 សង 95
- ទូទាត់ Wing, True Money, e-Money ...
- រក្សាការសម្ងាត់ជូនលោកអ្នក
- ទូទាត់លុយរហ័សៈ ចន្លោះ 1h - 2h
- បើលុយពេញមិនគិតថ្លៃសេវា
លក្ខខ័ណ្ខៈ
- ឆ្នោតល្ងាចៈ ឈប់ទទួលត្រឹមម៉ោង 3ៈ30 pm
- ឆ្នោតយប់ៈ ឈប់ទទួលត្រឹមម៉ោង 5ៈ30 pm
- លទ្ធផលយកតាមឆ្នោតវៀតណាមៈ https://www.minhngoc.net.vn
- មានគណនីៈ Wing, True Money, e-Money ...
- មួយលេខៈ គឺ 1ម៉ឺន, 2 ម៉ឺន ធំបំផុតត្រឹម 5ម៉ឺន មានន័យថា 1ម៉ឺន គឺ 1ម៉ឺន គត់ ឬ 2ម៉ឺន គឺ 2ម៉ឺន គត់ (មិនអាចចាក់ 1ម៉ឺន 5ពាន់ទេ)