ជាកិច្ចសង្ខេប ប្រទេសប៊្រុយណេ Brunei កាលដើមឡើយ គឺជាចក្រភព Empire ដ័ធំមហិមារដែលគ្រប់គ្រង ម៉ាឡេស៊ីភាគខាងលិច ឬ ហៅថា កោះព្រុយណេ រួមទាំងមួយផ្នែកធំនៃប្រទេស ហ្វីលីពិន។ ការរួមថយតូចដូចសព្វថ្ងៃ ដោយសារប្រទេសនេះ ទទួលយក អគ្លេស មកធ្វើជា អ្នកការពារ ដែលកាន់ សាសនាគ្រឹស្ត ដូចជា ហ្វីលីពីនដែរ ដូច្នេះ នាំឲ្យមានសង្រ្គាម ជាមួយ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង សង្រ្គាមស៊ីវិល រហូតដល់ ផ្ទៃក្រឡារួមតូចដល់សព្វថ្ងៃ។
ប្រទេសប៊្រុយណេ, មានឈ្មោះជាផ្លូវការថា ប៊្រុយណេដារូសាឡឹម (ប្រែថា៖ ប្រ៊ុយណេ ទ្វារនៃសន្តិភាព) គឺជាប្រទេសមួយស្ថិតនៅភាគខាងជើងកោះបរនេអូក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៊្រុយណេមានព្រំដែនជាប់សមុទ្រចិនខាងត្បូង និងរដ្ឋសារ៉ាវ៉ាក់របស់ប្រទេសម៉ាឡេស៊ី។ ដែនដីប្រទេសនេះមានភូមិសាស្ត្រចែកចេញជាពីរផ្នែកដោយតំបន់លីមបាំងរបស់រដ្ឋសារ៉ាវ៉ាក់។ គិតត្រឹមឆ្នាំ២០២០ ប្រទេសប៊្រុយណេមានប្រជាជនសរុបចំនួន ៤៦០,៣៤៥ នាក់ដែលក្នុងនោះមានមនុស្សចំនួន ១០០,០០០ នាក់កំពុងរស់នៅក្នុងរាជធានីនិងជាទីក្រុងធំបំផុតក្នុងប្រទេសឈ្មោះបង់ដាសេរីបេកាវ៉ាន់។ ប៊្រុយណេមានរដ្ឋាភិបាលប្រកាន់របបរាជាធិបតេយ្យផ្តាច់ការដែលដឹកនាំដោយព្រះចៅស៊ុលតង់ហើយអនុវត្តច្បាប់ទូទៅរបស់អង់គ្លេស និងច្បាប់ឥស្លាមសារីយ៉ា។រាជាណាចក្រស៊ុលតង់នៃប៊្រុយណេធ្លាប់ជារដ្ឋមានអំនាចខ្លាំងនៅសតវត្សរ៍ទី១៤ដល់ទី១៦។ រាជាណាចក្រនេះលាតសន្ឋឹងលើកោះបរនេអូទាំងមូលនិងតំបន់និរតីហ្វីលីពីនបច្ចុប្បន្ន។ ការមកដល់នៃពួកអឺរ៉ុបបានធ្វើអោយរាជាណាចក្រនេះទន់ខ្សោយជាបណ្ដើរៗ។ ចក្រភពប៊្រុយណេធ្លាក់ទន់ខ្សោយបំផុតនៅសតវត្សរ៍ទី១៩ ពេលដែលប្រទេសនេះបាត់បង់ដែនដីមួយភាគធំរបស់ខ្លួនទៅពួក White Rajahs នៃរដ្ឋសារ៉ាវ៉ាក់ រួចក៏រួមតូចនិងដាច់ជា២ដូចបច្ចុប្បន្ន។ ប៊្រុយណេស្ថិតក្រោមអាណាព្យាបាលអង់គ្លេសពីឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៩៨៤។
មានកាបះបោរតូចមួយប្រឆាំងនឹងរាជានិយមនាទសវត្សរ៍៦០ ដែលត្រូវបង្ក្រាបដោយរាជាណាចក្ររួម។ ព្រឹត្តិការណ៍នេះត្រូវបានគេអោយឈ្មោះថា «បដិវត្តន៍ប៊្រុយណេ» ដែលបានរួមចំនែកក្នុងការបង្អាក់ការបង្កើតសហព័ន្ឋបរនេអូខាងជើង។
ព្រះចៅស៊ុលតង់ហាស់សាណាល់ បុលគៀស របស់ប៊្រុយណេ (ងារនេះត្រូវបានបន្តរាប់តំនក្នុងរាជវង្ស) គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលប៊្រុយណេ។ ព្រះអង្គគ្រប់គ្រងប្រទេសដោយប្រឹក្សាជាមួយក្រុមប្រឹក្សាជាច្រើន និង គណរដ្ឋមន្ត្រី។ បណ្ដាញផ្សព្វផ្សាយសារពត៌មានកាន់ជើងរដ្ឋាភិបាលទាំងស្រុង។ គ្រួសាររាជវង្សនៅតែជាឋានៈដែលត្រូវបានប្រជាជនទូទាំងប្រទេសគោរព។ គ្មានអង្គការនីតិបញ្ញត្តិដែលជ្រើសឡើងដោយការបោះឆ្នោតសកលទេ។ នៅខែសីហា ២០០៤ ព្រះចៅស៊ុលតង់បានតែងតាំងសភា១ តែតាមពិតសភានោះមិនមានអំណាចគ្រប់គ្រាន់ក្នុងការផ្តល់យោបល់ដល់ព្រះមហាក្សត្រទេ។គ្មានសេរីភាពសារពត៌មានក្នុងប្រទេសប៊្រុយណេទេ។ គេកម្រឃើញការរិះគន់រដ្ឋាភិបាលឬព្រះមហាក្សត្រណាស់។
ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តចាប់អារម្មណ៍ទៅលើភូមិសាស្ត្រនយោបាយនៃភូមិភាគអាស៊ី អាគ្នេយ៍តទៅទៀត ដោយសូមលើកឡើងអំពីរបបនយោបាយនៃប្រទេសព្រុយណេ។ ជារាជានិយមផ្តាច់ការ ព្រុយណេមិនដែលស្គាល់អស្ថិរភាពនយោបាយម្តងណាឡើយ នារយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។ មិនតែប៉ុណ្ណោះ ទាំងថ្នាក់ដឹកនាំទាំងប្រជាពលរដ្ឋ ដូចជាស្ពឹក មិនសូវខ្វល់ខ្វាយពីអនាគតកាល ដោយហេតុតែរាជាណាចក្រដ៏តូចមួយនេះរស់ក្នុងភាពរុងរឿង សម្បូរប្រាក់ចាយ បា្រក់ដែលបានមកពីការលក់ប្រេងកាតនិងឧស្ម័នធម្មជាតិ។ ក៏ប៉ុន្តែអនាគតនៃប្រទេសព្រុយណេ មិនច្បាស់ជាមានភាពត្រចះត្រចង់ទេ។
ព្រុយណេជារាជាណាចក្រដ៏តូចមួយ នៅប៉ែកខាងជើងនៃកោះប័រនេអូ(Bornéo)។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានទទួលឯករាជ្យពីប្រទេសអង់គ្លេសនៅឆ្នាំ១៩៨៤ និងឋិតនៅក្រោមការគ្រប់គ្រងជិត៥០ឆ្នាំកន្លងមកហើយរបស់ស៊ុលតង់អាស្សាណាល បូលក្ចា(Hassanal Bolkiah) ដែលជាព្រះប្រមុខរដ្ឋ ជានាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
ផលិតផលដុលក្នុងស្រុករបស់ប្រជាជនព្រុយណេម្នាក់ៗកើនរហូតដល់ទៅជិត៣៥០០០ដុល្លារក្នុងមួយឆ្នាំ រីឯប្រាក់ចំណូលមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋព្រុយណេ ម្នាក់ៗវិញមានរហូតដល់ទៅ២៧ ០០០ដុល្លារ។ ម្ល៉ោះហើយ ប្រជាជនព្រុយណេមានជីវភាពធូរធារ មិនចាញ់ប្រជាជនសិង្ហបុរីប៉ុន្មានទេ។ នេះក៏ដោយសារតែព្រុយណេមានប្រជាជនតិច គឺប្រមាណជា៤០ ០០០០នាក់ប៉ុណ្ណោះ និងដោយសារតែទឹកដីព្រុយណេ សម្បូរទៅដោយប្រេងកាតនិងឧស្ម័នធម្មជាតិដែលតំណាងរហូតដល់ទៅ៩៥%នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់រដ្ឋនិងជាង៩០%នៃផលិតផលនាំចេញទាំងស្រុងរបស់ប្រទេស។ ព្រុយណេលក់ប្រេងកាតនិងឧស្ម័នធម្មជាតិជាពិសេសទៅឱ្យជប៉ុននិងកូរ៉េខាងត្បូង។
ក្រៅពីថាមពលដែលជាចន្ទល់សេដ្ឋកិច្ចនៃប្រទេស វិស័យដទៃផ្សេងមានលក្ខណៈតូចតាចឬផុយស្រួយ ដូចយ៉ាងឧស្សាហកម្មកាត់ដេរ កសិកម្ម សិប្បកម្ម។ យ៉ាងណាក៏ដោយ ប្រជាជនព្រុយណេរស់នៅក្នុងភាពរុងរឿងនិងក្នុងភាពសុខដុមរមនាពុំចាំបាច់បង់ពន្ធដារទេ ប្រើបា្រស់ឥណទានគ្មានការប្រាក់សម្រាប់ទិញឡានជិះ ចាក់សាំងដែលមានតម្លៃថោកមែនទែន ទៅរៀននិងព្យាបាលជម្ងឺដោយមិនចាំបាច់បង់ប្រាក់។
គឺនៅក្នុងបរិបទបែបនេះហើយ ដែលស៊ុលតង់អាស្សាណាល បូលក្ចាអាចគ្រប់គ្រងប្រទេសបានជាងបួនទសវត្សរ៍កន្លងមកហើយ ដោយគ្មានបក្សជំទាស់ គ្មានសេរីភាពសារព័ត៌មានហើយក៏គ្មានដែរអ្នកទោសនយោបាយ។ មានតែគណបក្សនយោបាយមួយគត់ នោះគឺបក្សអភិវឌ្ឍន៍ជាតិ។ គ្មានឡើយ សិទ្ធិបោះឆ្នោត គ្មានឡើយការបោះឆ្នោតប្រជាធិបតេយ្យ។ តាំងពីបានឯករាជ្យនៅឆ្នាំ១៩៨៤មក សមាសភាពរបស់រដ្ឋាភិបាលត្រូវបានរុះរើតែម្តងគត់ គឺនៅខែឧសភាឆ្នាំ២០០៥។ កាលណោះ បុត្រស្នងរាជរបស់ស៊ុលតង់អាស្សាណាល បូលក្ចា បានទទួលតំណែងជាSenior Minister"ឧត្តមរដ្ឋមន្រ្តី"មានឋានៈលំដាប់ទី២នៅក្នុងជួររដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ ព្រះអនុជរបស់ស៊ុលតង់ព្រុយណេ គឺម៉ូហាម៉េដ បូលក្ចា(Mohamed Bolkiah) ជារដ្ឋមន្រ្តីក្រសួងការបរទេស និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទៀតផង។
Etymology According to local historiography, Brunei was founded by Awang Alak Betatar, later to be Sultan Muhammad Shah, reigning around AD 1400. He moved from Garang in the Temburong District[12] to the Brunei River estuary, discovering Brunei. According to legend, upon landing he exclaimed, Baru nah (loosely translated as "that's it!" or "there"), from which the name "Brunei" was derived.[13] He was the first Muslim ruler of Brunei.[14] Before the rise of the Bruneian Empire under the Muslim Bolkiah Dynasty, Brunei is believed to have been under Buddhist rulers.[15]
It was renamed "Barunai" in the 14th century, possibly influenced by the Sanskrit word "varuṇ" (वरुण), meaning "seafarers".[16] The word "Borneo" is of the same origin. In the country's full name, Negara Brunei Darussalam, darussalam (Arabic: دار السلام) means "abode of peace", while negara means "country" in Malay. A shortened version of the Malay official name, "Brunei Darussalam", has also entered common usage, particularly in official contexts, and is present in the United Nations Group of Experts on Geographical Names geographical database,[17] as well as the official ASEAN[18] and Commonwealth[19] listings.