Update : ដើម្បីងាយក្នុងការវិនិយោគលើការដាំបន្លែលើទឹកនេះ ខ្ញូបានសិក្សា និង ពិសោធន៍ខ្លួនឯងបន្ថែម ដូច្នេះសួមទាញជាការសន្ធិដ្ឋានដូចខាងក្រោម៖
- តម្លៃ ក្នុង ១ គុម្ព មានចន្លោះពី ១ ដុល្លា/គុម្ព ដល់ ២ដុល្លា/គុម្ព ឧ ដូចជា សួនមួយដាំបាន ១០៤ គុម្ព តម្លៃវាមាន ជាង ២០០ដុល្លា ចំណែកសួន មួយទៀត ដាំបាន ២០០ គុម្ព មានតម្លៃ ២៣០ ដុល្លា។
- តម្លៃ ខ្ពស់ទាបដូចខាងលើ គឺមកពី ជើងទម្រ បើជា ជើងផលិតចេញពី ដែក មានតម្លៃថោកជាង ទុយោ PVC
- ចំណែកអ្នកផលិត គេវិភាគតម្លៃថោកថ្លៃលើគំរូ ៣ គឺ បែប NFT Nutrient Film Technique; 👈 DFT technique; 👈 DRFT Dynamic Root Floating technique;
តាមការសិក្សានៅបរទេស គេរកឃើញថា ការដាំបន្លែ មិនចាំបាច់ប្រើ ដី ទេ គឺប្រើតែទឹក ជាការស្រេច Soil or Water ? បើយោងតាមការវិភាគ ការដាំបន្លែធម្មតា នៅលើដី ២០ ម៉ែត្រការ៉េ បានផលតែ ២ គក តែការចំណាយមានដល់ទៅ ១២០ ដុល្លា គិតចូលទាំងតម្លៃជួលដី។ ការប្រៀបធៀបទិន្ធផលនៃការដាំលើដីវាល និងការដាំបែប លើទឹក គេទទួលបានផលខុសគ្នាជាង ១០ ដង ឡើងទៅ ! វិទ្យាសាស្រ្តដាំដំណាំលើទឹកនេះមានសម្ភារច្រើនតម្លៃផ្លៃៗដូចជា នៅទីនេះ។ រីឯអាយុនៃដំណាំបន្លែផ្សេងៗគ្នាដូចជា ស្ពៃបូកគោ សាណាដ និងពពួកជី ក៍មានសរសេរចងក្រងនៅ ទីនេះ ។ មុនការសម្រេចចិត្តដាំបន្លៃលើទឹក លោកអ្នកត្រូវសិក្សា ស្វែងយល់ជាមុនសិន ព្រោះនៅបរទេសគេធ្លាប់សិក្សាឃើញថា៖
- ទៅទិញសម្ភារៈ ឧបករណ៍ មួយកំប្លេ 1 set អស់តម្លៃ ១៣,០០០ ដុល្លា
- ទៅទិញ សម្ភារៈ ឧបករណ៍ផ្សេងៗគ្នា របៀបជាការរៀបខ្លួនឯង អស់តម្លៃ ៦,០០០ ដុល្លា
- ទៅទិញប្រព័ន្ធខុសៗគ្នា ( ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធពន្លឺ..ដូចជាថា ហាងលក់សម្ពារៈទឹក សម្ភារៈភ្លើង សម្ភារៈសណង់ សម្ភារៈស្វាន ខូង។..) អសតម្លៃដល់ទៅ ៣០,០០០ ដុល្លា
នេះបានន័យថា យើងទៅ ហាងមួយ ឲ្យគេរៀបឲ្យយើង ១ កំប្លេ អស់ថោកជាង ការដែលយើង ទៅរៀនជាមួយ ក្រុមហ៊ុន ឬ អង្កការ រួចយើង កម្មុងទំនិញគេ គឺវាអស់តម្លៃខ្ពស់ នេះជាក៍ហេតុផលដែលគេតែងតែបង្រៀនឲ្យយើង ចេះពីរបៀបដាំបន្លៃលើទឹក បន្ទាប់គេឲ្យយើងទិញផលិតផលពីគេ បើសិនជាយើងមិនមែនជា សិស្ស ជាសិក្ខាកាម ទេ ក៍គេមិនលក់ឲ្យដែរ !!! ព្រោះជា ល្បិចរកស៊ីរបស់គេ ដូច្នេះ ទាមទារយើង រៀនពី វីធីដាំបន្លៃលើទឹក បន្ទាប់យក យើងសិក្សា វិភាគគន់គូរថា អ្វីដែលយើងអាច ធ្វើ បាន? ដូចជា ជី A ជី B !!។ ការទិញម៉ូទ័របូមទឹក គឺជារឿង ខាតលុយកាក់ ដោយសារតាមការពិសោធន៍ គេរកឃើញថា បន្លែដែលមិនប្រើម៉ូទ័របង្កើតអុកស៊ីហ្សែន លូតលាស់ ធំធាត់ មានឬសច្រើនជាង ម្ខាងដែលប្រើម៉ូទ័រ !។
វគ្គសិក្សាថ្មី "ដំាបន្លែលើទឹក HYDROPONICS" មានពីរថ្ងៃ អាចជ្រើសរើសថ្ងៃសិក្សាបាន,
- ថ្ងៃសៅរ៍ ទី21 ខែវិច្ឆិកា ឆ្នាំ2020 ឬ
- ថ្ងៃអាទិត្យ ទី22 ខែវិច្ឆិកា ឆ្នាំ2020
សិក្ខាកាមទទួលបានអត្ថប្រយោជន៍ និងការយល់ដឹងដូចខាងក្រោម៖
1. អ្វីទៅជាការដាំបន្លែលើប្រព័ន្ធទឹក
2. ប្រភេទនៃការដាំបន្លែលើប្រព័ន្ធទឹក
3. ប្រភេទបន្លែ ដែលអាចដាំដុះក្នុងប្រព័ន្ធទឹកបាន
4. អ្វីជាសារធាតុចិញ្ចឹម A និង B
5. របៀបលាយសារធាតុចិញ្ចឹម A និង B
6. របៀបបណ្តុះគ្រាប់ពូជ និងរបៀបដាំបន្លែ
7. តម្រូវការសារធាតុចិញ្ចឹមរបស់បន្លែនិមួយៗ
8. របៀបប្រើឧបករណ៍វាស់ pH និង EC
9. មានផ្តល់ជូនសំភារៈដាំមួយឈុត, គ្រាប់ពូជ, និង សារធាតុចិញ្ចឹម សំរាប់ដាំសាកល្បង
*សំគាល់* សិក្ខាកាមកំណត់ចំនួន 20 នាក់ប៉ុណ្ណោះ ដូចនេះសូមចុះឈ្មោះ និងបង់ថ្លៃសិក្សាអោយបានមុនគេ៖
1. តំលៃសិក្សា 30$/វគ្គ
2. បង់ថ្លៃសិក្សាតាមរយៈ៖
- គណនី ABA (001853150 - Tes Tola)
- គណនី Wing (01712486 - Tes Tola)
- គណនី Sathapana (00010000 - Tes Tola)
- មកបង់ដល់ទីតាំងផ្ទាល់ ឬវេតាមលេខ 087971999
3. សិក្សាតែ 4 ម៉ោងប៉ុណ្ណោះ ចាប់ផ្តើមម៉ោង 8:00ព្រឹក ដល់ 12:00ថ្ងៃត្រង់
មណ្ឌលគិរី៖ កសិករដាំបន្លែអឺរ៉ុបលើទឹកនៅខេត្តមណ្ឌលគិរី បាននឹងកំពុងទទួលភាពជោគជ័យ ក្នុងការប្រកបរបរនេះ ព្រោះតែទិន្នផលបន្លែដែលប្រមូលបាន ត្រូវឈ្មួញទទួលទិញអស់ៗគ្មានសល់ ចំណែកឯការដុះដាំបន្លែធម្មជាតិលើទឹកនេះក៏មាន ភាពងាយស្រួលក្នុងការដាំដុះ ដោយមិនពឹងផ្អែកទៅលើអាកាសធាតុ ពោលគឺការដាំបន្លែលើទឹកនេះអាចដាំបានគ្រប់រដូវកាល ទាំងរដូវប្រាំង និងរដូវវស្សា និងទទួលបានទិន្នផលថេរ មិនអាស្រ័យលើអាកាសធាតុ។
អ្នកបច្ចេកទេសដាំបន្លែលើទឹក និងជាអ្នកគ្រប់គ្រងកសិដ្ឋានបន្លែលើទឹកនៅខេត្តមណ្ឌលគិរី ឈ្មោះ លោក ពិសិដ្ឋ បាន ឲ្យដឹងថា ថៅកែរបស់លោកបានបង្កើតកសិដ្ឋានដាំបន្លែលើទឹកនៅខេត្តមណ្ឌលគិរីនេះ ប្រមាណ០២ឆ្នាំមកហើយ ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ដោយមានលោកជាអ្នកគ្រប់គ្រង ហើយបច្ចុប្បន្ននេះកសិដ្ឋានរបស់ លោកមានផ្ទៃដី ទទឹង៣០ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ និងមានរងបន្លែចំនួន៣៦រង ។ លោកបន្តថា ការដាំបន្លែលើទឹកនេះ គឺមិនត្រូវការស្រោចទឹកនោះទេ ព្រោះក្នុងរងបន្លែនីមួយៗ គឺមានទឹកក្នុងនោះស្រាប់ ដូច្នេះយើងគ្រាន់តែត្រូវការប្រើជីធម្មជាតិបំប៉ន់ខ្លះប៉ុណ្ណោះ ដោយមិនប្រើជីដែលមានផ្ទុកសារធាតុគីមីនោះទេ ។
លោក ពិសិដ្ឋ បានឲ្យដឹងទៀតថា ប្រភេទបន្លែលើទឹកដែលលោកដាំជាប្រភេទសាឡាតអឺរ៉ុប មានចំនួន០៧ប្រភេទ ផ្សេងគ្នា ដោយក្នុង០១ថ្ងៃ គឺអាចប្រមូលផលបានប្រមាណ០៣រង ដោយក្នុង០១រង ទទួលបានផលជាង៥០គីឡូក្រាម ដូច្នេះក្នុង០១ថ្ងៃ គឺអាចប្រមូលបានផលប្រមាណ១៥០គីឡូក្រាម ហើយទិន្នផលដែលទទួលបាននេះ គឺយកទៅលក់ឲ្យតាមបណ្ដាផ្សារទំនើបនៅឯទីក្រុងភ្នំពេញ រៀងរាល់០១សប្ដាហ៍ម្ដង ។ លោកបន្ថែមថា ប្រភេទសាឡាតអឺរ៉ុប ដែលលោកដាំនេះ គឺត្រូវការពេលវេលាចន្លោះពី ៣០ទៅ៤០ថ្ងៃ ទើបអាចប្រមូលផលបាន ហើយជាធម្មតាបន្លែលើទឹករបស់លោក ត្រូវបណ្ដាផ្សារទំនើបទទួលទិញអស់ៗ ប៉ុន្តែដោយឡែកសម្រាប់រដូវរងារ គឺមានថ្ងៃខ្លះអាចសល់តិចតួច ព្រោះតែនៅរដូវរងារបន្លែធម្មជាតិរបស់កសិករនៅខេត្តមណ្ឌលគិរី ក៏អាចដាំបានល្អ និងមានទិន្នផលច្រើន ដូចបន្លែលើទឹកដែរ ។
អ្នកគ្រប់គ្រងកសិដ្ឋានបន្លែលើទឹករូបនេះបានបញ្ជាក់ទៀតថា បច្ចេកទេសនៃការដាំបន្លែលើទឹកនេះ គឺថៅកែរបស់លោកបានទៅសិក្សានៅប្រទេសចិន ហើយបច្ចុប្បន្ននេះកសិដ្ឋានបន្លែលើទឹករបស់ថៅកែលោកមាន០២កន្លែង គឺនៅក្នុងខេត្តមណ្ឌលគិរី និងកណ្ដាល ០១កន្លែងទៀត ។ ហើយសម្រាប់ខេត្តមណ្ឌលគិរី លោកក៏នឹងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ស្របទៅតាមការបញ្ជាទិញពីសំណាក់ឈ្មួញនៅក្រុងភ្នំពេញ ។ ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងដែរថា ការដាំបន្លែលើទឹក គឺជាជម្រើសដ៏ល្អដែលជាបច្ចេកទេសក្នុងការដាំបន្លែបែបទំនើប ដែលមានតែ០១ប៉ុណ្ណោះនៅខេត្តមណ្ឌលគិរី ហើយលោកក៏គាំទ្រ និងជម្រុញឲ្យមានការបន្លែលើទឹកនេះឲ្យបានច្រើនផងដែរ ប៉ុន្តែការដាំបន្លែលើទឹក គឺប្រើដើមទុនច្រើន ដូច្នេះកសិករភាគច្រើន ពុំមានលទ្ធភាពធ្វើកសិដ្ឋានបន្លែលើទឹកនោះទេ៕
អ្នកដាំបន្លែលើទឹក ត្រូវចេះក្បួនមួយនេះទៀត ទើបធ្វើឲ្យដំណាំដាំដុះបានល្អកាលពីពេលកន្លងមក Sabay ធ្លាប់បង្ហាញពីការដាំដុះប្រព័ន្ធដំណាំលើទឹក ឬហៅថា ប្រព័ន្ធហាយដ្រូផូណិក ដែលជាបច្ចេកទេសថ្មី អាចច្នៃដាំដុះបានច្រើនប្រភេទ ប៉ុន្ដែប្រសិនបើយើងអាចដំឡើងប្រព័ន្ធហាយដ្រូផូណិក បានហើយក្ដី ក៏ដំណាំរបស់យើងដុះមិនបានល្អដែរ ប្រសិនបើមិនចេះប្រើប្រាស់សារធាតុចិញ្ចឹម A & B។ អ្វីទៅជា សារធាតុចិញ្ចឹម A & B ? តើគេត្រូវធ្វើដូចម្ដេច?
សារធាតុចិញ្ចឹម A & B គឺជាជី ដែលធ្វើឲ្យដំណាំប្រព័ន្ធលើទឹកដាំដុះបានល្អ ស្លឹកខៀវស្អាត ដើមធំ និងការពារសត្វល្អិត។ នេះជាការលើកឡើងរបស់ លោក ចាវ ប៉េងណាំ គ្រូបណ្ដុះបណ្ដាលផ្នែកកសិកម្ម និងជានាយកអង្គការកសិកម្មកម្ពុជា ដែលបានប្រាប់ Sabay កាលពីពេលថ្មីៗនេះ។លោកបានឲ្យដឹងទៀតថា ដើម្បីយកសារធាតុចិញ្ចឹម A&B ដាក់ដាំនៅក្នុងប្រព័ន្ធលើទឹក (Hydroponic) គឺយើងយកជី A&B ចំនួន ៣សេសេ លាយជាមួយទឹក ១លីត្រ ដែលជាកម្រិតស្ដង់ដាដ ធ្វើឲ្យដំណាំដាំដុះបានល្អ ដោយដើមធំ ស្លឹកខៀវ និងការពារសត្វចង្រៃផ្សេងៗផងដែរ៕
កសិករខ្មែរតែងទម្លាប់ដាំដំណាំនៅលើដី ហើយពេលខ្លះត្រូវប្រើជីគីមី ទើបទទួលបានផលល្អសម្រាប់លក់នៅលើទីផ្សារ ប៉ុន្តែស្របពេលដែលបច្ចេកវិទ្យាមានការរីកចម្រើន កសិករសម័យថ្មី បានសាកល្បងដាំបន្លែនៅលើទឹកវិញម្តង ហើយទទួលបានផលល្អប្រសើរ និងមានការគាំទ្រខ្លាំងនៅលើទីផ្សារទៀតផង។លោក ម៉ាន់ សុផល កសិករសម័យថ្មីដែលបានរៀបចំបច្ចេកវិទ្យាដាំបន្លែលើទឹក ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅមានប្រសាសន៍ថា ការដាំបន្លែលើទឹកពិតជាទទួលបានការគាំទ្រច្រើននៅលើទីផ្សារមែន និងមិនហ៊ានទទួលការបញ្ជាទិញ ពីម៉ូយកុម្ម៉ង់ទិញមួយចំនួនទៀតផងព្រោះខ្លាចផ្គត់ផ្គង់មិនគ្រប់គ្រាន់។លោកប្រាប់ពីមូលហេតុដែលនាំឱ្យមានការគាំទ្រដូច្នេះថា « បន្លែលើទឹកនេះ យើងមិនប្រើថ្នាំគីមីដើម្បីសម្លាប់សត្វល្អិត មិនចាំបាច់ដាក់ជីគីមីដូចបន្លែលើដីផ្ទាល់ ដែលនាំឱ្យប៉ះពាល់សុខភាពទាំងអ្នកដាំ និងអ្នកទទួលទានឡើយ មិនតែប៉ុណ្ណោះវាបានជួយសម្អាតបរិស្ថាន ជុំវិញកន្លែងរស់នៅរបស់យើងទៀតផង ដោយសារបន្លែលើទឹកមិនមានសត្វល្អិតឬដង្កូវមកយាយីដូចបន្លែលើដីនោះទេ»។
ឈរបង្ហាញបន្លែបណ្តើរនិយាយបណ្តើរ លោក សុផល បន្តថា សម្រាប់វិធីដាំបន្លែតាមរបៀបបច្ចេកវិទ្យាថ្មីនេះ ពិតជាចំណេញទាំងកម្លាំងទាំងពេលវេលា មិនចាំបាច់ត្រូវការដីធំទូលាយមិនចាំបាច់ត្រូវការធ្វើដី មិនបាច់ហត់នឿយបោចស្មៅ និងប្រើរយៈពេលខ្លីទៀតផង «ប្រសិនបើបន្លែសាលាដដែលជាពូជមកពីបរទេសវិញនោះ គឺប្រើរយៈពេលចាប់តាំងពីបណ្តុះ រហូតដល់ពេលប្រមូលផលតែពី 40ទៅ45ថ្ងៃ តែបើពូជបន្លែក្នុងស្រុក មានដូចជាស្ពៃគ្រប់ប្រភេទ និងខាត់ណាវិញនោះ ប្រើពេលវេលាចន្លោះពី 20ទៅ25ថ្ងៃប៉ុណ្ណោះអាចប្រមូលផលបានហើយ»។
ចំពោះការបណ្តុះកូន គេត្រូវយកគ្រាប់ពូជមកបណ្តុះជាមួយអេប៉ុងរយៈពេល 2យប់2ថ្ងៃ ឬក៏3យប់3ថ្ងៃ ទើបយកវាដាក់ឱ្យត្រូវពន្លឺថ្ងៃ តែបើថ្ងៃក្តៅខ្លាំងត្រូវយកចូលម្លប់វិញ រយៈពេលមួយសប្តាហ៍ទើបយកទៅដាក់ដាំ ក្នុងប្រព័ន្ធទុយោដែលយើងបានរៀបចំទុកជាស្រេច។ ដែលក្នុងប្រព័ន្ធទុយោនោះ យើងបានដាក់បញ្ជូលទឹកដែលមានដាក់លាយ ជីប្រភេទAB ហើយធ្វើឱ្យប្រពន្ធទឹកក្នុងទុយោរត់វិលចុះឡើងជានិច្ច ដើម្បីកុំឱ្យពេលថ្ងៃក្តៅខ្លាំង ទឹកនឹងឡើងកម្តៅដែលធ្វើឱ្យបន្លែលូតលាស់យឺត។
លោកបានបន្តថា ប្រសិនបើយើងដាំបន្លែតាមរបៀបបុរាណវិញនោះ ក្នុងផ្ទៃដីមួយហិកតាយ៉ាងហោចណាស់ ក៏ត្រូវការអ្នកស្រោចទឹកមើលថែពី 4ទៅ 5នាក់ដែរ តែបើដាំតាមបែបសម័យបច្ចេកវិទ្យាលើផ្ទៃទឹកនេះវិញ មិនចាំបាច់ប្រើកម្លាំងមនុស្សច្រើនដូច្នោះទេ តែម្នាក់ឯងគឺគ្រប់គ្រាន់ណាស់ទៅហើយ។ ហើយបន្លែដែលដាំនៅលើទឹកនេះ ធានាបាននូវគុណភាពល្អគ្មានការឆ្លងរោគពីដី គ្មានសត្វល្អិតបំផ្លាញ គ្មានដង្កូវស៊ី មិនបាច់ប្រើថ្នាំគីមី មានសុខភាពល្អទាំងអ្នកដាំទាំងអ្នកបរិភោគ កាត់បន្ថយសារធាតុគីមីពុល ដែលកើតចេញពីការប្រើថ្នាំសម្លាប់សត្វល្អិត ជួយឱ្យបរិស្ថានល្អប្រកបដោយភាពស្រស់ស្រាយ ហើយអ្វីដែលជាចំណុចល្អមួយទៀតនោះ មិនបាច់ចំណាយប្រាក់ទៅទិញជីដើម្បីកែប្រែដី មិនបាច់ទិញថ្នាំមកបាញ់លើបន្លែដើម្បីសម្លាប់សត្វល្អិតនោះទេ ហើយដាំបានរហូតមិនរើសរដូវកាល ដូចដាំតាមវិធីចាស់នៅលើដីនោះឡើយ។
លោក ម៉ាន់ សុផល បានធ្វើការប្រៀបធៀបផងដែរថា សព្វថ្ងៃនេះដោយសារលោកមានដីតូចចង្អៀត ដាំនៅតែក្នុងបរិវេណផ្ទះវីឡារបស់លោកបានតែ 4ថ្នាលប៉ុណ្ណោះ ដែលរោងថ្នាលមួយត្រូវសង់ជា2ជាន់ ហើយដាំតែបន្លែប្រភេទសាលាដដែលជាពូជដែលជនបរទេសចូលចិត្ត ដើម្បីផ្គត់ផ្គង់ដល់ភោជនីយដ្ឋានតែប៉ុណ្ណោះ ដែលក្នុងរយៈពេលមួយខែ អាចទទួលបានទិន្នផលគិតជាមធ្យម ជាង100គីឡូក្រាម និងមួយគីឡូក្រាមក្នុងតម្លៃ 3 ដុល្លារ។
ក្នុងការដាំបន្លែលើទឹកនេះ កសិករត្រូវចំណាយដើមទុនច្រើនបន្តិចសម្រាប់ទិញទុយោធ្វើថ្នាល និងទិញសំណាញ់ ឬដែកធ្វើរោង ប៉ុន្តែកសិករចំណាយតែម្តងប្រើបានច្រើនឆ្នាំ ហើយក្នុងរោងបន្លែមួយភ្ជាប់ទាំងឧបករណ៍រួចជាស្រេច ដែលមានទំហំទទឹង1,2ម៉ែត្រ និងបណ្តោយ4ម៉ែត្រមានតម្លៃជាង500ដុល្លារ ដែលដាំមួយសាអាចទទួលបានផលន្លោះពី 15ទៅ 20គីឡូក្រាម ហើយអាចប្រើប្រាស់បានរហូតដល់ទៅ 5 ឬ 10ឆ្នាំឯណោះ ហើយបើធ្វើការគណនាទៅនោះគឺមិនថ្លៃទេ។ ម្ចាស់កសិដ្ឋានដដែលបានប្រាប់ឱ្យដឹងទៀតដែរថា សព្វថ្ងៃនេះបណ្តាអង្គការនានាមានការចាប់អារម្មណ៍ខ្លាំងណាស់ ក្នុងនោះប្រជាពលរដ្ឋ ក៏បានមកកុម៉្មង់ទិញថ្នាលបន្លែនេះច្រើនដែរ ពិសេសទិញជាលក្ខណៈគ្រួសារ ព្រោះតែគេមិនចង់បានបន្លែដែលទិញពីផ្សារដែលពោរពេញទៅដោយសារធាតុគីមីប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយអតិថិជនមួយចំនួន និយាយថាការទទួលទានបន្លែលើទឹក ពិតជាមិនមានសារធាតុគីមីប៉ះពាល់សុខភាពក៏ពិតមែន ប៉ុន្តែវាហាក់មិនសូវមានរសជាតិឆ្ងាញ់ដូចបន្លែសរីរាង្គ(គ្មានជាតិគីមី)ដែលគេដាំលើដីផ្ទាល់នោះទេ តែយ៉ាងណាក៏ដោយ ក៏វាប្រសើរជាងការទិញបន្លែតាមទីផ្សារដែលនាំចូលពីប្រទេសជិតខាងនោះដែរ៕
ប្រព័ន្ធដាំបន្លែលើទឹកខ្លួនឯងលក្ខណៈគ្រួសារ Hydroponic System Model 5 មាន 108 កន្ត្រក
ប្រព័ន្ធដាំបន្លែលើទឹកខ្លួនឯងលក្ខណៈគ្រួសារ Hydroponic System, Model 5 មាន 108 កន្ត្រក!
ថែមជូនជី AB សម្រាប់លាយសូលុយស្យុង និង ពូជមិនគិតថ្លៃ!
សម្ភារះរួមមាន៖
1. គ្រោងរៀប ១ ឈុត
2. បំពង់ទីប PVC 50 ឬ 75mm x 12m
3. ម៉ូទ័របូមទឹក ១ឈុត
4. អេប៉ុងសម្រាប់បណ្តុះពូជ និង ដាំ មួយគ្រប់
5. កន្រ្តកដាំ មួយគ្រប់
6. ធុងដាក់សូលុយស្យុង 1
Free A-B nutrient solutions.
✍អាស័យដ្ឋាន ផ្ទះលេខ100DEo, ផ្លូវ ២១៧ (បុរីឡាយគង់ ផ្លូវលេខបី) សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
ការពារកូវីត19 ដាំបន្លែហូបនៅផ្ទះ ជាជម្រើសដ៏មានសុវតិ្ថភាព ។
រងដាំបន្លែដំាលក្ខណះគ្រួសារ រងថ្នាក់ជណ្តើរ 6ថ្នាក់ ប្រវែង4ម៉ែត្រ ដំាបាន120 គុម្ព "តំឡើងអោយអតិថិជននៅព្រែកម្រៀល-ជ្រោយចង្វារ" ។
សំភារះរួមមានមួយឈុត៖
1. រងទទឹង0.4ម៉ែត្រ បណ្តោយ4ម៉ែត្រ កំពស់់1.8ម៉ែត្រ មានដំបូលប្រក់កៅស៊ូ Anti-UV
2. ទុយោ 4ម៉ែត្រមាន6ដើម ចែកជា6ថ្នាក់
3. ថុងទឹកចំណុះ50លីត្រ និង ម៉ូទ័របូមទឹក AP3100
4. កន្ត្រកដំា 150 កន្រ្តក និង កូនបន្លែ 150កូន
5. ជីA=1.5លីត្រ &B=1.5លីត្រ
6. បង្រៀនបច្ចេកទេសដំា និង ចែកជូនឯកសារមេរៀន១ច្បាប់
7. Free ពូជស្ពៃ៥កញ្ចប់ អេប៉ុង1បន្ទះ(320ដុំ) និង ជី A=1លីត្រ &B=1លីត្រ ។
ពត៍មានបន្ថែម 098 49 00 99/ 078 90 44 56
ប្រព័ន្ធដាំបន្លែលើទឹក Hydroponics
ប្រព័ន្ធដាំបន្លែលើថាស់ Microgreens
ប្រព័ន្ធដាំបន្លែក្នុងធុង Dutch Bucket System
ប្រព័ន្ធដាំបន្លែដាក់លើជញ្ជាំង Hydroponic on wall
ការដាំបន្លែរបស់កសិករខ្មែរ មិនមែនជាប្រព័ន្ធ Khmer Vegetable cultivating, non system
អំពីប្រភេទជីទឹក A and B Liquit Ferilizer A and B
ថាស់ដាំបន្លែ និងគ្រឿង កសិកម្មផ្សេងៗទៀត
Tel: 093 515363
មានសេវាដឹកជញ្ជូនគ្រប់ស្រុក និងខេត្ត
Specially formulated for hydroponics and fertigation. Suitable for tomatoes, cucumbers, chilli, strawberries and others.
You get 200L of fertilizer upon dilution!
Instruction to use: –
Dilute mixture of A & B 200 timesFor example: –
–> 10 ml (Solution A) + 10 ml (Solution B) + 4 liters of water
–> 1L (Solution A) + 1L (Solution B) + 200L of water