ឯកសារពាក់ព័ន្ធរួមមាន
- ព្រំដែន ខេត្ត កោះកុង
- តំបន់ ទេសចរណ៍នៅ កោះកុង
- ភូមិសាស្រ្ត ខេត្ត កោះកុង
អំពីឈ្មោះ៖ អ្នកខ្លះថា កោះកោង ខ្លះថា កោះកុង. យោងតាមផែនទីសៀម គេបានសេរសេរឈ្មោះកោះធំៗ ចំនួន ០៤ គឺ កោះរុង កោះកុង កោះគុត និង កោះឆាង ដែលកោះទាំង ៤ មានផ្លូវទឹកទំនាក់ទំនងដល់ កោះត្រល់។ ភាសាសៀម ប្រើពាក្យ កោះដូចជាភាសាខ្មែរដែរ ដូច្នេះ យោងតាមឈ្មោះភូមិសាស្រ្ត កោះកូន កោះព្រឹង កោះទន្សាយ កោះពស់..កោះយាយ កោះតា បានន័យថា កោះកុង គឺជា កោះតា ! (កុង ប្រែថា តា, កោះគត់ ប្រែថា មិនចែកជាមួយខ្មែរ, កោះឆាង គឺកោះដំរី, កោះរុង គឺកោះរូង...)
១. សាវតា ខេត្តកោះកុង ត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមនៃរជ្ជកាល ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត ដោយព្រះរាជក្រមលេខ ២៤៦ ន.ស. ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៥៨ ដែលបានកាត់ចេញពីខេត្តកំពត និងតាំងនៅកន្លែងមួយហៅថា «ចាំយាម» ក្នុងឃុំកោះប៉ោ មានផ្ទៃដីទំហំ ៦០៦.៦៤០ ហិកតា និងមានស្រុកចំនួន ២ កាលជំនាន់នោះ គឺ កំពង់សោម និងកោះកុង។
ខេត្តកោះកុង ត្រូវបានកែប្រែ និងបង្កើតជាខេត្តមួយហៅថា ខេត្តកោះកុង ដែលមានទីតាំងនៅភូមិបាងចាក ក្នុងឃុំពាមក្រសោប ដោយព្រះរាជក្រម លេខ ៣៣២-ន.ស. ចុះថ្ងៃទី១៣ សីហា គ.ស ១៩៥៩ នៃរជ្ជកាល ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត វិសុទ្ធមហាខត្តិយវង្សវិសិដ្ឋហរិពង្ស គុណាតិរេក ធម្មចរិយោត្តម បរមបពិត្រ ព្រះចៅព្រះរាជអាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង។
កោះកុង រំដោះបានពីកងទ័ពខ្មែរក្រហម ថ្ងៃទី ១៧ មករា ១៩៧៩។ ឆ្នាំ ១៩៨៥ កងទ័ពខ្មែរក្រហម បង្កើតអគ្គបញ្ជាការនៅខេត្តត្រាត ប្រទេសថៃ ហៅថា មន្ទីរ ៨៧។ កោះកុង ជាខេត្តបុរាណរបស់នគរខ្មែរ ត្រូវបាន នគរសៀមកាន់រាប់រាប់រយឆ្នាំ ស្ថិតក្រោមរដ្ឋបាលខេត្ត ច័ន្ទបុរី ។ ឆ្នាំ ១៧០០ ជាង ទ័ពសៀមដកចេញពី ច័ន្ទបុរី ដើម្បីទៅទប់ទល់ជាមួយ កងទ័ពភូមារ។ ឆ្នាំ ១៨៦៣ បារាំង ឈ្នះសង្រ្គាម លើកងទ័ពវៀតណាម និង កងទ័ព សៀម ដែលតម្រូវ សៀម និង វៀតណាមដកទ័ព តែដោយគ្មានការដកើទ័ព លុះ ឆ្នាំ ១៨៩៣ សង្រ្គាមបារាំង សៀមផ្ទុះឡើង ដោយសង្រ្គាមនេះ មានការសន្យាថាប្រគល់ទឹកដីឪ្យកម្ពុជាវិញនៅឆ្នាំ ១៩០៤ និង ឆ្នាំ ១៩០៧ (ជាង ៤០ ឆ្នាំក្រោយ)។ ឆ្នាំ ១៩៤០ និង ១៩៤១ ជាសង្រ្គាមជើងគោក ជើងទឹក ជើងអាកាស រវាង បារាំង សៀម ។
1. ទីតាំងភូមិសាស្រ្ត ខេត្តមានទីរួមខេត្តនៅ កោះកុង គឺជាខេត្តនៃកម្ពុជា។ ទីរួមខេត្តគឺក្រុងខេមរភូមិន្ទ។ខេត្តនេះដែលមានក្រុងខេមរភូមិន្ទជាទីរួមខេត្តស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកោះកុងមានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និង ព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផែ្នកនៃ ចង្វាតត្រាច(ខេត្តត្រាច)ប្រទេសថៃ។ខេត្តនៅចុងនិរតីបំផុតនៃប្រទេសកម្ពុជា គឺកោះកុងមានខ្សែឆ្នេរសមុទ្រដ៏វែងដែលមិនទាន់បានអភិវឌ្ឍ និង ទីខាងក្នុងព្រៃ ភ្នំ ដែលមិនអាចចូលទៅដល់ដ៏ធំល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែកនៃជួរភ្នំក្រវាញ ឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជា គឺឧទ្យានជាតិបទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគីរីរម្យ។ អ្វីដែលជាភាពទាក់ទាញទេសចរណ៍របស់ខេត្តនេះរួមមានបនល្បែង និង ទឹកធ្លាក់ ខណៈនោះដែរតំបន់នេះក៏ជាតំបន់នាំចេញ ហើយសុខូបត្ថម្ភវត្ថុកំពង់ផែថ្មីៗត្រូវបានគេអភិវឌ្ឍឡើងដើម្បីធ្វើពាណិជ្ជ កម្ម។
2. សេដ្ឋកិច្ច ខេត្តនេះគឺជាច្រកចេញយ៉ាងពេញនិយមមួយមកកម្ពុជាពីហាតលេកនៅក្នុងប្រទេសថៃភាគខាងកើត ដោយឡែកដោយសារតែហេតុផល វាជាច្រកចូលដោយផ្ទាល់ទៅកាន់កំពង់ផែ និង រមណីយដ្ឋានឆ្នេរ នៃក្រុងព្រះសីហនុ។ ព្រំប្រទល់នេះស្ថិតនៅចាំយាម ប្រហែល១៤ គម ពីក្រុងខេមរភូមិន្ទ។
ផែនទី កោះកុងក្រៅ និង កោះកុងក្នុង
កោះកុងក្រៅ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ៥០នាទី ទើបដល់កោះដ៏ធំមួយនេះ។ កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០ គ.ម២ និងកម្ពស់ប្រហែល ៤១០ ម ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ មានឆ្នេរខ្សាច់ សម្រាប់កម្សាន្ត០៥ កន្លែង។ សព្វថ្ងៃតំបន់កោះកុងក្រៅនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។
ខេត្ត កោះកុង លទ្ធផលបោះឆ្នោតជាតិ ឆ្នាំ ២០២៣
ខេត្ត កោះកុង លទ្ធផលបោះឆ្នោត ឃុំសង្កាត់ ឆ្នាំ ២០១៨
ខេត្ត កោះកុង
ការធ្វើដំណើរទៅកោះកុងជាការធ្វើដំណើរដ៏សប្បាយរីករាយ ដែលស្ពានមួយចំនួនត្រូវបានគេកសាងឡើង ដំណាក់កាលទីមួយនៅឆ្នាំ២០០២។ ភូមិសញ្ញានៃខេត្តកោះកុងអាចបានបង្កើតឡើងដោយសម្ព័ន្ធល.យ.ផ. ស្ពានដែលមិនធ្លាប់មានសាងសង់វែងបំផុតនៅកម្ពុជា ដែលលោកអ្នកនឹងឆ្លងកាត់មានប្រវែង ១ ៩០០ មាត្រ កាត់សមុទ្រភ្ជាប់ក្រុងខេមរភូមិន្ទទៅនឹងរមណីយដ្ឋានកោះកុង និង ទីត្រួតពិនិត្យអន្តរជាតិ។ នៅឆ្នាំ ២០០៧ ផ្លូវជួសជុលថ្មីមួយខ្សែ (ផ្លូវជាតិលេខ៤៨) ត្រូវបានបញ្ចប់បង្ហើយពីទីប្រជុំជនកោះកុងទៅកាន់ស្រែអំបិល តាមបណ្ដោយផ្លូវជាតិពីភ្នំពេញទៅព្រះសីហនុ រួមមានច្រកឆ្លងកាត់ទន្លេ ៤ នៅសល់ដែលស្ពានមួយចំនួនត្រូវបានបើកសម្ពោធនៅខែ ឧសភា ២០០៨ ដែលគឺជាអំណោយរបស់រដ្ឋាភិបាលថៃផ្ដល់មកឱ្យកម្ពុជា។
ផែនទី កោះគុត ប្រទេស ថៃ
3. ប្រវត្តិសាស្រ្ត មុនសម័យអាណានិគមបារាំង ចង្វាតបច្ចន្តគិរីខែត្រ (សៀម៖ ปัจจันตคิรีเขตร) អតីតកាលនៃក្រុងកោះកុង ឬខេមរភូមិន្ទ ត្រូវពួក សៀម បានរឹបអូសមកធ្វើជារបស់ខ្លួនក្នុងសម័យរជ្ជកាលទី៥ ហើយដែលជាខេត្តត្រជាប់ប្រទល់ដែនសមុទ្រ មានភាពសំខាន់ដូចគ្នានឹងចង្វាតចន្ទបុរី និងចង្វាតត្រាច ពីអតីតផងដែរ។ បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងក្រុងខេមរភូមិមន្ទ នៃខេត្តកោះកុងរបស់ប្រទេសកម្ពុជា។ ដែនដីខេត្តនេះត្រូវបានធ្លាក់មកជារបស់បារាំង ព្រមជាមួយនឹងផ្នែកខាងស្ដាំទន្លេមេគង្គ គឺខ្វែងជយបុរី និងខ្វែងចម្ប៉ាសក្ដិ កាល គ.ស.១៩០៤។
ផែនទី កោះគុត នៃ ប្រទស ថៃ
តាំងពីដើមមក កោះកុងគឺជាខេត្តមួយរបស់រាជអាណាចក្រខ្មែរ តែរហូតមកដល់សម័យដែលខ្មែរស្ថិតនៅក្រោមការត្រួតត្រារបស់សៀម ព្រះចៅក្រុងសៀមក៏ព្រះបរមរាជឱង្ការឲ្យតាំងកោះកុងជាផ្នែកមួយនៃក្រុងត្រាច។
នៅគ.ស.១៨៥៥ ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួបានមានព្រះបរមរាជឱង្ការឲ្យតាំងកោះកុង ដោយព្រះរាជទាននាមក្រុងនេះថា ក្រុងបច្ចន្តគិរីខែត្រដើម្បីឲ្យក្លាយជាក្រុងជាប់សមុទ្ទផ្នែកខាងកើតរបស់សៀមដោយសារជាក្រុងដែលមានផ្ទៃដីជាប់នឹងប្រទេសខ្មែរ និងប្រទេសយួន។
ហេតុដែលរជ្ជកាលទី៤ (ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ) ព្រះរាជទានកោះកុងថា បច្ចន្តគិរីខែត្រក៏គឺដើម្បីឲ្យជួននឹងក្រុងប្រជួបគីរីខ័ន្ធដែលស្ថិតនៅភាគខាងលិចរបស់ថៃ ហើយដែលក្រុងទាំងពីរនេះស្ថិតនៅក្នុងរយៈទទឹងដូចគ្នា។
ផែនទី តំបន់ជំលោះ កម្ពុជា ថៃ
មកដល់គ.ស.១៨៧៩ ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ទ្រង់ព្រះករុណាព្រះរាជានុញ្ញាតឲ្យព្រះអង្គម្ចាស់សាយសនិទវង្ស ចាត់តាំងស្ថានីយទាហានជាយដែនសមុទ្ទភាគខាងកើត ឯក្រុងជលបុរី បាងព្រះ ស្រុកបាងលៈមុង ក្រុងរៈយ៉ង ក្រុងក្លែង ក្រុងចន្ទបុរី ស្រុកខ្លុង ក្រុងត្រាច ក្រុងបច្ចន្តគិរីខែត្រ និងកោះសមេតក្រៅ ដើម្បីតទល់នឹងបារាំងតាមដែនសមុទ្ទ។
តមកនៅ គ.ស.១៨៩២ បារាំងចាប់ផ្ដើមប្រើទាហាន បង្ខំថៃដោយលើកកងទ័ពមកដេញទាហានថៃឲ្យចេញពីដែនដីផ្នែកខាងឆ្វេងនៃទន្លេមេគង្គ ដែលជាហេតុបណ្ដាលឲ្យជាយដែនថៃមានបញ្ហាទ្វេឡើង ហេតុដូចនេះព្រះអង្គក៏ព្រះរាជានុញ្ញាត តែងតាំងកម្មការប្រឹក្សាការពារព្រះរាជអាណាខែត្រឡើង និងចាត់កងបញ្ជាការទ័ពតាមក្រុងដែនសមុទ្ទឡើង។
នៅគ.ស.១៨៩៣ រាជការសៀមបានតែងតាំងឲ្យនាយពលនាវាចត្វា ពញាជលយុទ្ធយោធិន្ទ្រ (André du Plésis de Richelieu) ជាអ្នកចាត់ការការពារព្រះរាជអាណាខែត្រភាគខាងកើត។ ខាងក្រសួងការបរទេសក៏មានបញ្ជាមកចៅហ្វាយខែត្រនៅតំបន់នេះដោយរួមទាំងក្រុងបច្ចន្តគិរីខែត្រផង ឲ្យជួយពញាជលយុទ្ធយោធិន្ទ្រចាត់ការគ្រប់យ៉ាងដែលទាក់ទងនឹងការការពារព្រះរាជអាណាខែត្រ។
ផែនទី តំបន់ជំលោះ កម្ពុជា ថៃ
សម័យអាណានិគមបារាំង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៨៩៣ មានកើតវិបត្តនៅឯមាត់ទន្លេចៅព្រះញា ទូកចំបាំងរបស់បារាំងបានចូលមកដល់តំបន់ការពាររបស់សៀម និងរហូតដល់ក្រុងទេពមហានគរ (បាងកក)។ បារាំងបានដាក់ឱសានវាទឲ្យថៃបដិបត្តតាមនាថ្ងៃទី២០ កក្កដា ដោយទុកពេលឲ្យ៤៨ម៉ោង ចំណែកឯខាងថៃវិញបានឆ្លើយតបនៅថ្ងៃទី២២ ខែកក្កដា តែមិនបានបំពេញបំណងរបស់បារាំងទេ ហេតុដូចនេះនាថ្ងៃទី២៤ ខែកក្កដា បារាំងក៏បានប្រកាសផ្ដាច់ទំនាក់ទំនងផ្នែកការទូតជាមួយថៃ។ ពីរថ្ងៃក្រោយមកគឺនៅថ្ងៃទី២៦ ខែកក្កដា បារាំងក៏បានបញ្ជូនមេបញ្ជាការជើងទឹកតំបន់ខាងកើតឲ្យព័ទ្ទឡោមឈូងសមុទ្ទថៃ ចាប់តាំងពីហ្លេមចៅលាយ (แหลมเจ้าลาย) រហូតដល់បរិវេណហ្លេមក្របាំង (แหลมกระบัง) និងនៅថ្ងៃទី២៩ ខែកក្កដា បារាំងក៏បានប្រកាសបិទឡោមឈូងសមុទ្ទថៃជាលើកទី២ ដោយពង្រីកបន្ថែមបរិវេណកោះសាម៉េត រហូតដល់ហ្លេមលិង (แหลมลิง) ដែលជាហេតុធ្វើឲ្យថៃត្រូវទទួលយកឱសានវាទរបស់បារាំង។
តំបន់ ត្រួតគ្នា ដែនសមុទ្រ ដែនកោះ កម្ពុជា ថៃ
តំបន់សម្បទានប្រេង និង រ៉ែហ្គាស/ ឧស្ម័ន នៅកម្ពជា
តែនៅថ្ងៃព្រឹកឡើងបារាំងឆក់ឱកាសកំណត់បញ្ជាបន្ថែមទៀតដោយប្រកាសរឹបអូសយកប៉ាកណាំ (មាត់ទឹក) និងក្រុងចន្ទបុរីជាឈ្លើយ និងបង្គាប់ឲ្យថៃដកចេញពីផ្នែកខាងឆ្វេងទន្លេមេគង្គថែមទៀត។ ថៃចាំបាច់ត្រូវយល់ព្រមដោយគ្មានវិធីជ្រើសរើស។ នៅពេលដែលថៃបដិបត្តិតាមពាក្យបញ្ជានេះហើយ បារាំងក៏បានដកការព័ទ្ធឈូងសមុទ្ទថៃនៅថ្ងៃទី០៣ ខែសីហា វេលាម៉ោង ១២ ថ្ងៃត្រង់ តែការរឹបអូសយកប៉ាកណាំ និងក្រុងចន្ទបុរីនៅបន្តជា ដដែល។
តមកមានការធ្វើសិទ្ធិសញ្ញាបញ្ឈប់សង្គ្រាមដោយមានសន្ធិសញ្ញាចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ១៨៩៣។ នៅក្នុងសន្ធិសញ្ញានេះមានកំណត់ថា “រដ្ឋបាលបារាំងនិងបាននៅតាំងបន្តនៅក្រុងចន្ទបុរីរហូតការងារទាំងឡាយដែលមានចែងនៅក្នុងសន្ធិសញ្ញានេះត្រូវបានសំរេចរួចរាល់...”។
បើទោះបីភាគីថៃបដិបត្តតាមចំណុចនានាដែលបារាំងបង្គាប់បញ្ជាគ្រប់យ៉ាងយ៉ាងណាក្ដី បារាំងក៏នៅមិនព្រមដកទាហាន និងនៅគ្រប់គ្រងក្រុងចន្ទបុរីអស់រយៈពេល១០ឆ្នាំ ដែលជាហេតុតំរូវឲ្យមានធ្វើសន្ធិសញ្ញាថ្មីមួយច្បាប់ទៀតគឺចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៣ ពេលនេះទើបបារាំងដកកំលាំងចេញពីចន្ទបុរី តែបានចូលទៅកាន់កាប់ក្រុងត្រាច (បារាំងហៅថា ក្រាត) និងបណ្ដាកោះទាំងឡាយនៅភាគខាងត្បូងនៃហ្លេមលិង និងរហូតទៅដល់កោះកុង។ ភាគីថៃចាំបាច់ត្រូវប្រគល់ក្រុងត្រាច និងក្រុងបច្ចន្តគិរីខែត្រឲ្យដល់បារាំង នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩០៤។
តំបន់ទាំងនេះត្រូវធ្លាក់លើការគ្រប់គ្រងរបស់បារាំងរហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៦ ទើបមានការឯកភាពធ្វើសន្ធិសញ្ញាមួយច្បាប់ទៀតដែលឲ្យឈ្មោះថា “សន្ធិសញ្ញារវាងសម្ដេចព្រះចៅផែនដីសៀម ជាមួយប្រធានាធិបតីហង់រី-ហ៊្វីលីពបារាំង” បារាំងទើបប្រគល់ក្រុងត្រាចមកថៃវិញ តែភាគីថៃត្រូវបាត់បង់ដែនដីខ្មែរផ្នែកខាងក្នុង (ថៃហៅថាមណ្ឌលបូព៌ា) គឺក្រុងបាត់ដំបង (ថៃហៅព្រះដំបង) សៀមរាប និងសិរីសោភ័ណ (ថៃហៅស៊ីសុផុន) ជាការដោះដូរ តែប្រាកដថាក្រុងបច្ចន្តគិរីខែត្រ (កោះកុង) នេះ បារាំងមិនបានប្រគល់ឲ្យមកថៃវិញទេ។ បច្ចុប្បន្ននេះក្រុងបច្ចន្តគិរីខែត្រ (កោះកុង) បានក្លាយជាផ្នែកមួយនៃប្រទេសកម្ពុជា។
ការបាត់បង់ផែនដីកោះកុងនាសម័យនោះ ប្រវត្តិសាស្ត្រថៃមិនមានចុះអំពីការបាត់បង់ដែនដីកោះកុងទេ ដោយចុះដោយរួមក្នុងករណីដែនដីខេត្តត្រាចប៉ុណ្ណោះ ព្រោះនៅខណៈនោះថៃត្រូវការដែនដីខ្មែរភាគខាងលើខ្លាំងណាស់គឺដែនដីឦសានខាងត្បូងបច្ចុប្បន្ន (រួមមានអតីតខេត្តខ្មែរមួយចំនួនដូចជា ស្រីស្លាកែត សុរិន្ទ្រ បុរីរម្យ ជាដើម) ដោយមានកំណត់យកភ្នំដងរែកជាខ្សែកំណត់ខេត្តដែន ដែលបារាំងក៏បានយល់ព្រម។
រជ្ជកាលព្រះស៊ីសុវត្ថិ-មុន្នីវង្ស ក្នុងរជ្ជកាលព្រះបាទស៊ីវត្ថិមុន្នីវង្ស (១៩២៧‑១៩៤១) ខេត្តកោះកុងជាស្រុកចំណុះខេត្តកំពត ដែល ចៅហ្វាយស្រុកកោះកុង មានងារជា ពិជ័យរឿងឫទ្ធិ។
សម័យសង្គមរាស្ត្រនិយម ការផ្តាច់ចេញពីខេត្តកំពតតាមព្រះរាជក្រមលេខ ៖ ២៤នស ចុះ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៩៥៨
សម័យ ខ្មែរក្រហម សាធារណរដ្ឋប្រជាមានិតកម្ពុជា ដល់បច្ចុប្បន្ន កាលសម័យខ្មែរក្រហម ភូមិភាគបស្ចិម ឬភូមិភាគ៤០១ ភូមិភាគ នេះដឹកនាំដោយជូ-ជេត ហើយរួ មានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។ ខេត្តកោះកុងត្រូវបានបែងចែកជា ៨ (ស្រុក) រួមមាន ៣៣ ឃុំ ។
ខេត្តនេះត្រូវបានបែងចែកទៅជា ៧ស្រុក និង ក្រុងមួយ។
២-កោះយ៉ មានពលរដ្ឋរស់នៅ១៤គ្រួសារនិងមានក្រុមហ៑ុនវិនិយោគ ។
៣-កោះនូ មានក្រុមហ៑ុនវិនិយោគ ។
៤-កោះលយ មានពលរដ្ឋរស់នៅ៤គ្រួសារ ។
៥-កោះប៉ោ មានពលរដ្ឋរស់នៅ១០៣គ្រួសារ ។
៦-កោះកាង មានពលរដ្ឋរស់នៅ៤៩គ្រួសារ ។
៧-កោះចាក មានពលរដ្ឋរស់នៅ៥០គ្រួសារ ។
៨-កោះមូល គ្មានពលរដ្ឋរស់នៅទេ ។
៩-កោះស្រឡៅ មានពលរដ្ឋរស់នៅ៣១០គ្រួសារ ។
១០-កោះកាពិ មានពលរដ្ឋរស់នៅ១៥០គ្រួសារ ។
១១-កោះកុងក្រៅ មានកងទ័ពរស់នៅ៥២គ្រួសារ ។
១២-កោះអណ្តែត មានពលរដ្ឋរស់នៅ៣០គ្រួសារ ។
១៣-កោះមុំ គ្មានពលរដ្ឋទេ ។
១៤-កោះស្មាច់ មានពលរដ្ឋរស់នៅ១០គ្រួសារ ។
១៥-កោះមេម៉ាយ គ្មានពលរដ្ឋទេ ។
១៦-កោះភូមិបោយពិសា គ្មានពលរដ្ឋទេ ។
១៧-កោះពុតសាកណ្តាល មានក្រុមហ៑ុនវិនិយោគ ។
១៨-កៅពុតសាតូច មានក្រុមហ៑ុនវិនិយោគ ។
១៩-កោះពុតសាក្រៅ មានក្រុមហ៑ុនវិនិយោគ ។
២០-កោះឆ្លាម មានក្រុមហ៑ុនវិនិយោគ ជាកោះយុទ្ឋសាស្ត្រក្នុងលម្ហសមុទ្រ ។
២១-កោះស្តេច មានពលរដ្ឋរស់នៅ៦៤១គ្រួសារ ។
២២-កោះឆាន់ មានក្រុមហ៑ុនវិនិយោគ ។
២៣-កោះអំពិលធំ មានក្រុមហ៑ុនវិនិយោគ ។
២៤-កោះអំពិលកណ្តាល មានក្រុមហ៑ុនវិនិយោគ ។
២៥-កោះអំពិលតូច មានក្រុមហ៑ុនវិនិយោគ ។
២៦-កោះឌឺឡាតាប់ មានក្រុមហ៑ុនវិនិយោគ ។
២៧-កោះស្មាច់ មានពលរដ្ឋរស់នៅ៧៤គ្រួសារ ។
២៨-កោះទទឹង មានពលរដ្ឋរស់នៅ៣គ្រួសារ ។
២៩-កោះខ្មោច មានក្រុមហ៑ុនវិនិយោគ ។
៣០-កោះអណ្តែតគ្មានពលរដ្ឋរស់នៅទេ ។
៣១-កោះជ្រោយសាមិត គ្មានពលរដ្ឋទេ ។
៣២-កោះដំឡូងក្នុង មានក្រុមហ៑ុនវិនិយោគ ។
៣៣-កោះដំឡូងក្រៅ មានក្រុមហ៑ុនវិនិយោគ ។
៣៤-កោះម្នាស់ធំ មានក្រុមហ៑ុនវិនិយោគ ។
៣៥-កោះម្នាស់តូច មានក្រុមហ៑ុនវិនិយោគ ។
៣៦-កោះតាទឹម មានក្រុមហ៑ុនវិនិយោគ ។
៣៧-កោះគួសាវី មានក្រុមហ៑ុនវិនិយោគ ។
៣៨-កោះថ្មលេច គ្មានពលរដ្ឋទេ ។
៣៩-កោះគ្មានឈ្មោះ គ្មានពលរដ្ឋទេ ។
៤០-កោះជ្រោយចម្លងគោ មានក្រុមហ៑ុនវិនិយោគ ។
៤១-កោះក្រាសគ្មានពលរដ្ឋទេ ។
៤២-កោះខ្យង គ្មានពលរដ្ឋទេ ។
៤៣-កោះចាក មានពលរដ្ឋ៣គ្រួសាររស់នៅ ។
ខេត្ត កោះកុង ចំនួនស្រុក ០៧
១ ស្រុកបូទុមសាគរ
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
1
|
7
| ||
2
|
4
| ||
3
|
4
| ||
4
|
5
|
២ ស្រុកគិរីសាគរ
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
5
|
3
| ||
6
|
3
| ||
7
|
3
|
៣ ស្រុកកោះកុង
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
8
|
2
| ||
9
|
3
| ||
10
|
2
| ||
11
|
4
|
៤ ក្រុងខេមរភូមិន្ទ
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
12
|
5
| ||
13
|
4
| ||
14
|
2
|
៥ ស្រុកមណ្ឌលសីមា
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
15
|
7
| ||
16
|
2
| ||
17
|
4
|
៦ ស្រុកស្រែអំបិល
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
18
|
7
| ||
19
|
6
| ||
20
|
4
| ||
21
|
8
| ||
22
|
5
| ||
23
|
7
|
៧ ស្រុកថ្មបាំង
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
24
|
4
| ||
25
|
5
| ||
26
|
2
| ||
27
|
2
| ||
28
|
2
| ||
29
|
3
|
List of district | បញ្ជីរដ្ឋបាលស្រុកឆ្នាំ ២០២០ | |||||
Code | Khmer | English | Number Of Commune | Number Of Village | ||
Commune | Sangkat | |||||
1 | 901 | ស្រុក បុទុមសាគរ | Botum Sakor District | 4 | 0 | 21 |
2 | 902 | ស្រុក គិរីសាគរ | Kiri Sakor District | 3 | 0 | 9 |
3 | 903 | ស្រុក កោះកុង | Kaoh Kong District | 4 | 0 | 11 |
4 | 904 | ក្រុង ខេមរភូមិន្ទ | Khemara Phoumin Municipality | 0 | 3 | 11 |
5 | 905 | ស្រុក មណ្ឌលសីមា | Mondol Seima District | 3 | 0 | 13 |
6 | 906 | ស្រុក ស្រែ អំបិល | Srae Ambel District | 6 | 0 | 37 |
7 | 907 | ស្រុក ថ្មបាំង | Thma Bang District | 6 | 0 | 17 |
Total | 26 | 3 | 119 |
ទិដ្ឋភាពទូទៅ កោះកុងក្រៅ
កោះកុងក្រៅ កោះកុងក្រៅ ស្ថិតក្នុងភូមិកោះកាពិ ឃុំកោះកាំពិ ស្រុកកោះកុង ខេត្តកោះកុង មានចំងាយ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ ។ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ៥០នាទី ទើបដល់កោះដ៏ធំមួយនេះ។ កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០ គ.ម២ និងកម្ពស់ប្រហែល ៤១០ ម ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ មានឆ្នេរខ្សាច់ សម្រាប់កម្សាន្ត០៥ កន្លែង។ សព្វថ្ងៃតំបន់កោះកុងក្រៅនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។
ផែនី កោះកុងក្រៅ
RFI សកម្មជនមាតាធម្មជាតិ អំពាវនាវឱ្យពលរដ្ឋទៅកម្សាន្តកោះកុងក្រៅ ដើម្បីការពារតំបន់ទេសចរណ៍មួយនេះ ក្រុមយុវជនមាតាធម្មជាតិ នឹងធ្វើសកម្មភាពចែកលិខិតប័ណ្ណផ្សព្វផ្សាយពីតំបន់កោះកុងក្រៅជាសាធារណៈ ដើម្បីអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅកម្សាន្តទៅកាន់ទីតាំងនោះឱ្យបានច្រើន និងត្រៀមទាមទារឱ្យរដ្ឋាភិបាលដាក់តំបន់នេះឱ្យស្ថិតក្នុងតំបន់ឧទ្យានជាតិសមុទ្រ ក្នុងគោលបំណងដើម្បីការពារតំបន់កោះកុងក្រៅពីការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន។ ការបន្តអំពាវនាវរបស់ក្រុមសកម្មជនការពារបរិស្ថាននេះ ធ្វើឡើងបន្ទាប់ពីតំបន់កោះកុងក្រៅត្រូវបានរដ្ឋាភិបាលសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់យកទៅអភិវឌ្ឍន៍។ នៅថ្ងៃទី២៨ វិច្ឆិកាស្អែកនេះ ក្រុមសកម្មជនចលនាមាតាធម្មជាតិចំនួនប្រមាណ១២នាក់ នឹងធ្វើសកម្មភាពចែកលិខិតប័ណ្ណទេសចរណ៍ និងក្រដាសព័ត៌មានដែលនិយាយអំពីតំបន់កោះកុងក្រៅទៅកាន់សាធារណៈជនដែលធ្វើដំណើរឆ្លងកាត់ទីតាំងមុខស្តុបវិទ្យាស្ថានភាសាបរទេសហៅកាត់ថា IFL និងស្តុបវិទ្យាល័យជាស៊ីមសន្ធរមុខ។
កញ្ញា ភួង កែវរស្មី សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិបានឱ្យដឹងថា ការបង្កើតសកម្មភាពបែបនេះឡើង គឺដើម្បីក្រើនរំលឹកប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យចូលរួមការពារតំបន់កោះកុងក្រៅ និងលើកទឹកចិត្តពួកគេឱ្យធ្វើដំណើរកម្សាន្តទៅកាន់ទីតាំងនោះឱ្យបានច្រើនតាមតែធ្វើទៅបាន។ ការចូលរួមឈឺឆ្អាលរបស់យុវជនខ្មែរ គឺជាកម្លាំងចិត្ត និងការប្រមូលផ្តុំកម្លាំងការពារតំបន់កោះកុងក្រៅ។
ម្យ៉ាងទៀត ក៏ដើម្បីទាមទារឱ្យរដ្ឋាភិបាលអន្តរាគមន៍ដកហូតតំបន់កោះកុងក្រៅមកធ្វើជាសម្បតិ្តរដ្ឋវិញតាមរយៈការដាក់បញ្ចូលតំបន់នេះឱ្យទៅជាឧទ្យានជាតិសមុទ្រ ក្រោយរដ្ឋាភិបាលបានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនមួយដែលមានឈ្មោះថា កោះកុង អេស អ៊ី ហ្សិដ ខូអិលធីឌី (KOH KONG SEZ Co.,ltd.) របស់លោកឧកញ៉ា លី យ៉ុងផាត់ជាសមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជាធ្វើការអភិវឌ្ឍន៍។
តែយ៉ាងណាសកម្មជនបរិស្ថានរូបនេះ ចង់ឃើញអាជ្ញាធរសហការតាមរយៈការផ្តល់សិទ្ធិពេញលេញដោយមិនត្រូវរារាំង រឺចោទប្រកាន់មកលើសកម្មភាពរបស់ខ្លួននៅថ្ងៃស្អែកថា ជាសកម្មភាពបង្កអាណាធិបតេយ្យ រឺប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ខណៈការចែកលិខិត និងក្រដាសព័ត៌មានស្តីពីបញ្ហាតំបន់កោះកុងក្រៅ គឺធ្វើឡើងស្របពេលគ្នាជាមួយក្រសួងបរិស្ថានដែលកំពុងផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍មួយនេះ។
ចំណែក នាយកប្រតិបត្តិនៃអង្គការលីកាដូ លោក អំ សំអាតធ្លាប់បានបញ្ជាក់ម្តងរួចមកហើយថា តំបន់កោះកុងក្រៅ រដ្ឋាភិបាលគួរតែពិចារណារក្សាទុកឱ្យទៅជាឧទ្យានជាតិសមុទ្រ ដើម្បីរក្សាបាននូវធនធានធម្មជាតិសម្រាប់បម្រើដល់វិស័យទេសចរណ៍។ ហើយ លោកចាត់ទុកថា តំបន់នេះមិនគួរឱ្យមានក្រុមហ៊ុនឯកជនណាមួយមកអភិវឌ្ឍន៍នោះទេ ពីព្រោះរាល់ការអភិវឌ្ឍន៍ និងវិនិយោគទាំងអស់នោះ ចង់មិនចង់វានឹងប៉ះពាល់ដល់ផលប្រយោជន៍របស់ពលរដ្ឋ គួបផ្សំនឹងផលប៉ះពាល់ដល់ជីវៈចម្រុះ និងអេកូទេសចរណ៍តាមរយៈការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការសាងសង់អាគារលើឆ្នេរសមុទ្រ និងការបង្ហូរទឹកកង្វក់ចូលសមុទ្រជាដើម។
បើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះ ប្រសិនបើក្រសួងបរិស្ថានមានឆន្ទះក្នុងការអភិរក្សកោះនេះមែន ក្រសួងគួរតែសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសកម្មជនការពារបរិស្ថាន ដោយមិនគួរបង្ហាញនូវរូបភាពថ្នាំងថ្នាក់ជាមួយគ្នាឡើយ ក៏ព្រោះថា ទិសដៅចម្បង គឺដើម្បីចូលរួមការពារធនធានធម្មជាតិដូចគ្នា។ លោកថា ការចូលរួមការពារតំបន់កោះកុងក្រៅពីសំណាក់ប្រជាពលរដ្ឋខ្មែរ គឺជាកត្តាចាំបាច់បំផុត ដើម្បីសង្គ្រោះកោះកុងក្រៅឱ្យទាន់ពេលវេលា។
ជុំវិញរឿងនេះ សកម្មជនបរិស្ថានធ្លាប់បានដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ឱ្យបង្ហាញនូវរបាយការណ៍លទ្ធផលនៃការចុះសិក្សាស្រាវជ្រាវតំបន់កោះកុងក្រៅរយៈពេល៦ឆ្នាំដើម្បីជាផលប្រយោជន៍សាធារណៈ ក៏ប៉ុន្តែក្រសួងមិនបានបង្ហាញរបាយការណ៍ឡើយ។ នេះបើតាមសំណេរក្នុងញត្តិកាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២២។
សូមជម្រាបថា តំបន់កោះកុងក្រៅនេះ គឺជាកោះក្នុងដែនសមុទ្រកម្ពុជាធំជាងគេដែលមានទំហំ ១០៣ គីឡូម៉ែត្រការ៉េ និងមានឆ្នេរសមុទ្រស្រស់ស្អាតចំនួន៦កន្លែង ដែលសុទ្ធសឹងមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ធម្មជាតិ៕
VOD ក្រុមយុវជនចលនាមាតាធម្មជាតិ បានស្នើទៅក្រសួងបរិស្ថានឱ្យបង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីតំបន់កោះកុងក្រៅ និងធ្វើបច្ចុប្បន្នភាពនៃការដាក់តំបន់មួយនេះទៅជាតំបន់ឧទ្យានជាតិសមុទ្រ ក្រោយមន្ត្រីក្រសួងចុះស្រាវជ្រាវរយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែមិនទាន់បានបង្ហាញលទ្ធផលការងាររបស់ខ្លួនជាសាធារណៈឡើយ។
ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រមាណ២០នាក់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន សុំឱ្យរដ្ឋមន្ត្រី លោក សាយ សំអាល់ បង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវនៅ «តំបន់កោះកុងក្រៅ» រយៈពេល៦ឆ្នាំ ដើម្បីជាប្រយោជន៍សាធារណៈ ឬសម្រាប់តម្រូវការផ្សេងៗដល់យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋបានឈ្វេងយល់ពីធនធានធម្មជាតិនៅតំបន់នោះ។
ក្នុងញត្តិដាក់ទៅក្រសួងបរិស្ថាននៅថ្ងៃអង្គារនេះ បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានបញ្ជូនមន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យទាក់ទិននឹងកោះកុងក្រៅ តាំងពីឆ្នាំ២០១៦ ហើយក្រសួងថានឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជាឧទ្យានជាតិសមុទ្រនៅអំឡុងឆ្នាំ២០២១ ក្រោយបញ្ចប់ការសិក្សារួច។
ញត្តិបន្តថា រហូតមកដល់ពេលនេះមានរយៈពេល៦ឆ្នាំហើយ គឺក្រសួងមិនបានបង្ហាញជាសាធារណៈអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ ឬប្រកាសតំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ដូចការរំពឹងទុករបស់ក្រសួងឡើយ។ បញ្ហានេះធ្វើឱ្យក្រុមយុវជន និងប្រជាពលរដ្ឋបារម្ភពីការកើតមានបញ្ហាផ្សេងៗក្នុងតំបន់ធម្មជាតិមួយនេះ ខណៈតំបន់នោះបានប្រគល់ឱ្យឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជាសម្រាប់អភិវឌ្ឍន៍។
សកម្មជនបរិស្ថានចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ប្រាប់វីអូឌីកន្លែងដាក់ញត្តិថា កញ្ញា និងក្រុមយុវជនមិនគាំទ្រចំពោះការអនុញ្ញាតឱ្យក្រុមហ៊ុន ឧកញ៉ា លី យ៉ុងផាត់ អភិវឌ្ឍនៅតំបន់កោះកុងក្រៅនោះទេ ដោយបារម្ភពីផលប៉ះពាល់បរិស្ថាន ធនធានធម្មជាតិដ៏មានតម្លៃ និងប្រជាពលរដ្ឋអាស្រ័យផលនៅតំបន់នោះ។
កញ្ញាបន្ថែមថា៖ «ការសម្បទានកោះកុងក្រៅទៅឱ្យលោក លី យ៉ុងផាត់ ដែលមានប្រវត្តិអត់ល្អ ដោយគាត់មានប្រវត្តិរំលោភសិទ្ធិមនុស្ស រំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ បំផ្លាញធនធានធម្មជាតិ។ យើងដឹងហើយថា កោះកុងក្រៅ ជាកោះដែលធំជាងគេនៅកម្ពុជា មានធនធានធម្មជាតិច្រើនមែនទែន មានព្រៃឈើ មានសមុទ្រ មានភ្នំ ឆ្នេរខ្សាច់ស្អាតៗ មាជីវចម្រុះច្រើនមែនទែន ដែលយើងគួរតែអភិរក្សតំបន់ហ្នឹងសម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរអាចទៅទស្សនា ទៅលេងបាន។ ជាកន្លែងសម្រាប់សិក្សាស្រាវជ្រាវអំពីធនធានធម្មជាតិផ្សេងៗ ជាជាងយើងយកទៅអភិវឌ្ឍ ដែលយើងឃើញថា គម្រោងអភិវឌ្ឍន៍ផ្សេងៗនៅកម្ពុជាតែងតែបំផ្លាញធនធានធម្មជាតិច្រើនជាងអភិរក្សធនធានធម្មជាតិ»។
សកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀត លោក លី ចាន់ដារ៉ាវុធ និយាយថា ការសម្បទានកោះកុងក្រៅទៅឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ សម្រាប់អភិវឌ្ឍន៍នោះ គឺមិនមានតម្លាភាពឡើយ។ លោកថា ការផ្តល់សម្បទាននេះ គឺពុំមានការជូនដំណឹង និងមិនមានការដេញថ្លៃត្រឹមត្រូវឡើយ។
លោកបន្ថែមថា៖ «ក្រសួងបរិស្ថានបានបញ្ជាក់ថា ខ្លួនបានចុះសិក្សាស្រាវជ្រាវតំបន់កោះកុងក្រៅហ្នឹងតាំងពីឆ្នាំ២០១៦មកម្ល៉េះ ហើយគ្រោងនឹងដាក់កោះនេះជាឧទ្យានជាតិសមុទ្រហ្នឹងនៅឆ្នាំ២០២១។ ប៉ុន្តែជាក់ស្តែង រហូតមកដល់ពេលនេះ អត់មានការបង្ហាញព័ត៌មានអំពីបច្ចុប្បន្នភាពកោះកុងក្រៅទេ ក្រៅពីការចាប់ខ្លួនសកម្មជន ការធ្វើទុក្ខបុកម្នេញទៅ[លើសកម្មភាព]ការពារធនធានធម្មជាតិ។ ហើយកោះកុងក្រៅ ត្រូវបានក្រសួងបំភ្លេចចោលមកដល់ឥលូវនេះ។ អ៊ីចឹងយើងចង់ដឹងថា ក្រសួងសិក្សាបានអ្វីខ្លះ? ហេតុអ្វីបានជាព័ត៌មានហ្នឹងត្រូវបានបិទជិតមិនឱ្យពលរដ្ឋដឹង? មួយទៀត យើងចង់ដឹងថា ដំណើរការដាក់កោះក្រៅជាឧទ្យានជាតិ វាដល់ណាហើយ»។
យុវតីម្នាក់ដែលជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កញ្ញា លី ស្សា ដែលចូលរួមដាក់ញត្តិ បាននិយាយថា កញ្ញាបានចូលឈឺឆ្អាលរឿងសង្គម ចូលរួមការពារធនធានធម្មជាតិ និងបរិស្ថាន ជាមួយក្រុមយុវជនផ្សេងទៀត រយៈពេលជាង២ឆ្នាំមកហើយ ក្រោយមើលឃើញបញ្ហាទាំងនេះកំពុងប្រឈមការបាត់បង់ និងរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍នានារបស់ក្រុមហ៊ុន។
និស្សិតច្បាប់រូបនេះបន្តថា កញ្ញាបារម្ភពីការចោទប្រកាន់ផ្សេងៗ និងការចាប់ខ្លួនជាដើម ប៉ុន្តែដោយសារការស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់បរិស្ថាន និងព្រៃឈើជាដើមនោះ គឺកញ្ញាសម្រេចចូលរួមយុទ្ធនាការផ្សេងៗ ដើម្បីការពារធនធានធម្មជាតិទាំងនោះ។
កញ្ញាបន្ថែមថា៖ «រាល់សកម្មភាពដែលពួកយើងធ្វើ គឺដើម្បីផលប្រយោជន៍សាធារណៈទាំងអស់ រាល់សំឡេងដែលយើងបញ្ចេញទៅ គឺដើម្បីឱ្យមានដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានផ្សេងៗ។ ដូចករណីនៅភ្នំតាម៉ៅ គឺមានការចូលរួមពីយុវជន និងប្រជាពលរដ្ឋទាំងអស់។ សំឡេងទាំងអស់ហ្នឹងហើយដែលជួយឱ្យតំបន់ភ្នំតាម៉ៅបានដាក់ជាតំបន់ការពារ ហើយក៏ចង់ឱ្យសកម្មភាពសំឡេងទាំងអស់ហ្នឹងជួយដល់កោះកុងក្រៅផងដែរ»។
VOD បានព្យាយាមសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បីបញ្ជាក់លើបញ្ហានេះ ប៉ុន្តែមិនមានការឆ្លើយតបឡើយនៅថ្ងៃអង្គារនេះ។
យ៉ាងណា មន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យយុវជនពីរនាក់ចូលយកញត្តិទៅដាក់ដល់ការិយាល័យ និងបានទទួលញត្តិពីក្រុមយុវជនទាំងនោះ។
បើតាមតំណាងយុវជនដែលយកញត្តិទៅដាក់ផ្ទាល់ បានឱ្យដឹងថា មន្ត្រីក្រសួងសន្យាផ្តល់ព័ត៌មានទៅក្រុមយុវជនវិញ ក្រោយបញ្ជូនញត្តិទៅដល់ថ្នាក់ដឹកនាំពិនិត្យ។
កាលពីឆ្នាំ២០២០ ក្រុមសង្គមស៊ីវិល និងសហគមន៍មួយចំនួន បានចេញសេចក្ដីថ្លែងការណ៍មួយដោយបង្ហាញពីការព្រួយបារម្ភជាខ្លាំង ក្រោយពេលរដ្ឋាភិបាលបានផ្ដល់សិទ្ធិអភិវឌ្ឍន៍កោះកុងក្រៅទាំងមូលទៅឱ្យក្រុមហ៊ុន «កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី (KOH KONG SEZ CO., LTD.)» របស់លោកឧកញ៉ា លី យ៉ុងផាត់។
ក្រុមអង្គការសង្គមស៊ីវិលបន្តថា ការអភិវឌ្ឍនេះនឹងគំរាមកំហែងធ្ងន់ធ្ងរដល់ធនធានធម្មជាតិនៅលើកោះ និងជីវចម្រុះក្នុងសមុទ្រ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការសាងសង់អាគារលើឆ្នេរសមុទ្រ ការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ការបាត់បង់សោភ័ណភាពធម្មជាតិនៃកោះ និងការបាត់បង់ប្រយោជន៍សម្រាប់ប្រជាជនខ្មែរទាំងមូល។
បើតាមមន្ទីរទេសចរណ៍ខេត្តកោះកុងឱ្យដឹងថា កោះកុងក្រៅ គឺជាកោះធំទី១របស់ប្រទេសកម្ពុជា ដែលមានទំហំសរុប១០៣គីឡូម៉ែត្រការ៉េ ហើយក៏ជាកោះខ្ពស់ជាងគេក្នុងតំបន់ឈូងសមុទ្រថៃផងដែរ។
មន្ទីរទេសចរណ៍ខេត្តកោះកុង ឱ្យដឹងថា កោះនេះស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ កោះនេះសម្បូរដោយសក្ដានុពលផ្នែកធនធានធម្មជាតិ និងជីវចម្រុះនៅបាតសមុទ្រ ព្រមទាំងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយដែលមានពណ៌ខៀវស្រងាត់៕
ទេសចរណ៍-Tourism កោះកុងក្រៅ ជាកោះធំទីមួយ របស់ប្រទេស ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង ៧ គីឡូម៉ែត្រ បណ្តាយប្រហែល ២២ គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹកឯណោះ។
កោះនេះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ សម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់។ កោះកុងក្រៅដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ។
កោះនេះព័ទ្ធ ទៅដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌ ចំនួន ០៦ កន្លែង។ សោភណភាពនៅលើកោះ ពោរពេញទៅដោយកន្លែងទេសចរណ៍ រួមមាន ចម្ការដូងធំវែង គ្រប់ដណ្តប់លើផ្ទៃកោះ។ ឆ្នេរចម្ការដូងទី០១ មានប្រវែងដល់ទៅ ១,៨០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០២ លាតសន្ធឹងលើដីប្រវែង ២,០៥០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០៣ ប្រវែង ៧០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី០៤ ប្រវែង ៩០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០៥ ប្រវែង ៧៥០ ម៉ែត្រ និងឆ្នេរចម្ការដូងទី ០៦ ប្រវែង ៦៥០ ម៉ែត្រ។ អ្វីដែលពិសេសនោះ ឆ្នេរទាំងនេះ ពុំទាន់មានការអភិវឌ្ឍអ្វីធំដុំនៅឡើយទេ គឺថាទេសភាពនៅស្រស់ស្អាតបែបធម្មជាតិសុទ្ធទាំងអស់តែម្តង។
នៅជុំវិញកោះ មានសត្វផ្សោតសមុទ្រ មានពណ៌ស និងខ្មៅ ជាច្រើនមកហែលលេងប្រលែង និងឆ្នេរខ្សាច់ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ និងសាមសិបនាទី និងពេលល្ងាច ចាប់ពីម៉ោង ១៥ ដល់ម៉ោង ១៧ ល្ងាច។
ផែនទី ខេត្ត កោះកុង ភូមិសាស្រ្ត នយោបាយ
នៅលើកោះ មាន ទឹកជ្រោះភ្នំដ៏ស្រស់បំព្រង ១០ កន្លែង ដែលមួយកន្លែងៗ អាចមានរហូតដល់ ៣០ ជាន់ កម្ពស់ពី ៦ ម៉ែត្រ ទៅ ២៥ ម៉ែត្រ។ សព្វថ្ងៃនេះ តំបន់កោះកុងក្រៅ ស្ថិតនៅក្រោមការគ្រប់គ្រង របស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ៕
លោក សូ ខាំខូយ មានបុត្រាបុត្រី៦នាក់។ លោក សូ ខាំវ៉ាន់ចាន់ ដែលជាបុត្រទី៤ រស់នៅក្រុងហ៊ូស្តុន រដ្ឋតិចសាស បានមានប្រសាសន៍ថា ពិធីបុណ្យឈាបនកិច្ចសពលោក សូ ខាំខូយ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ២០០៨ នៅក្រុងស្តុកតុន រដ្ឋកាលីហ្វ័រនៀ។
លោក សូ ខាំវ៉ាន់ចាន់ បានមានប្រសាសន៍ពីប្រវត្តិសង្ខេបរបស់លោក សូ ខាំខូយ ថា ៖ «គាត់រៀនចប់នៅ (វិទ្យាល័យ) ស៊ីសុវត្ថិហ្នឹង គាត់ទៅរៀនធ្វើមេព្រៃ ហើយដល់បន្ទាប់មកយើងនៅក្រោយអាណានិគមបារាំង បារាំងវាវ៉ៃសៀមដើម្បីទារខេត្តខ្មែរមកវិញ ព្រោះសៀមវាយកខេត្តខ្មែរយើង។ ឪពុកខ្ញុំក៏ស្ម័គ្រចិត្តទៅធ្វើទាហាន ច្បាំងសៀមចប់ហើយបានធ្វើមេព្រៃវិញ។ បន្ទាប់មកបារាំងឲ្យធ្វើភូឈួយខេត្តទី១ នៅខេត្តកំពង់ចាម ហើយបន្ទាប់មកធ្វើចៅហ្វាយខេត្តកំពង់ចាមពីឆ្នាំ១៩៤៩ ធ្វើ២-៣ឆ្នាំកាលហ្នឹង។ បន្ទាប់មកសម្ដេច សីហនុ ឲ្យមកនៅភ្នំពេញ ធ្វើទាហានពាក់ស័ក្ដិ៤ ស័ក្ដិ៥កន្លះអីហ្នឹង។ ឆ្នាំ១៩៥៤ សម្ដេច សីហនុ ឲ្យឪពុកខ្ញុំទៅវ៉ៃយួន យៀកមិញហ្នឹង ចូលមកស្រុកខ្មែរ វាចង់បំបែកស្រុកខ្មែរជាពីរដូចស្រុកយួនអ៊ីចឹងកាលហ្នុង វ៉ៃកន្លែងស្រុកមុនឈ្មោះ ស្រីជេស។ ហើយបន្ទាប់ពីហ្នឹងមកគាត់ធ្វើទាហានរហូតដល់ផ្កាយ៣ ជំនាន់ស្ដេចសីហនុហ្នឹង។ ឪពុកខ្ញុំ ស្ដេចសីហនុឲ្យធ្វើ Inspector General ខាងទាហាន ត្រួតមើលទាហាននៅស្រុកខ្មែរហ្នឹង សង្គមរាស្រ្ដនិយមហ្នឹង។ ហើយដល់ស្រុកយួនច្បាំងខ្មែរក្រហមហ្នឹង ជាមួយលោក លន់ លន់ ឪពុកខ្ញុំ លោក លន់ នល់ ឲ្យធ្វើប្រធានព្រឹទ្ធសភា ដល់លោក លន់ នល់ ឈឺខ្លាំង គាត់កើតរោគងាប់ខ្លួនមួយចំហៀង អាមេរិកាំងដឹកលោក លន់ នល់ មកពេទ្យហាវ៉ៃហ្នឹង ហើយឪពុកខ្ញុំក៏បានធ្វើប្រធានាធិបតីជំនួសលោកតា លន់ នល់ ប៉ុន្មានខែមុនស្រុកធ្លាក់ហ្នឹង។ ប្រធានាធិបតីស្ដីទីបានន័យថា បណ្ដោះអាសន្ន ដល់នេះទៅអាមេរិកាំងឈប់ជួយយើងជំនាន់ហ្នឹង ឪពុកខ្ញុំក៏បានចេញពីស្រុកខ្មែរមកថ្ងៃ១២ ខែមេសា ឆ្នាំ១៩៧៥ ចេញពីស្រុកខ្មែរមក អាមេរិកាំងវាដឹកចេញពីភ្នំពេញមក យកមកដាក់នៅស្រុកសៀម នៅបាងកកហ្នឹងប្រហែលមួយខែ បានទៅដឹកមកទាំងគ្រួសារអីទាំងអស់គ្នាហ្នឹងមកនៅកាលីហ្វ័រញ៉ា... តាំងពីហ្នឹង រក (អ្នកធានា) បាន មកនៅតិចសាសទាំងអស់គ្នាទៅ បន្ទាប់ក្រោយមកឪពុកខ្ញុំទៅនៅកាលីហ្វ័រញ៉ា»៕
[ឈ្មោះ] លន់ ណុល
[កំណើត] ១៣ វិច្ឆិកា ១៩១៣
[ទីកំណើត] ខេត្តព្រៃវែង
[មរណភាព] ១៧ វិច្ឆិកា ១៩៨៥ (៧២ឆ្នាំ)
[ឋានៈ] ប្រធានាធិបតី (សាធារណរដ្ឋខ្មែរ)
[ពីឆ្នាំ] ១០ មីនា ១៩៧២ ដល់ ០១ មេសា ១៩៧៥
[បន្តពី] ចេង ហេង
[បន្តដោយ] សូ ខាំខូយ
[ឋានៈ] នាយករដ្ឋមន្ត្រី (សាធារណរដ្ឋខ្មែរ)
[ពីឆ្នាំ] ០៩ តុលា ១៩៧០ ដល់ ១១ មីនា ១៩៧២
[ពីឆ្នាំ] ១៤ សីហា ១៩៦៩ ដល់ ០៩ តុលា ១៩៧០ (សង្គមរាស្ត្រនិយម)
[បន្តពី] ប៉ែន នុត
[បន្តដោយ] ស៊ីសុវត្ថិ សិរីមតៈ
[ឋានៈ] នាយករដ្ឋមន្ត្រី (សង្គមរាស្ត្រនិយម)
[ពីឆ្នាំ] ២៥ តុលា ១៩៦៦ ដល់ ០១ ឧសភា ១៩៦៧
ផែនទី ក្រុមជនជាតិ អំបូរភាសាខ្មែរ
ក្រុមជនជាតិនៅកម្ពុជា អំបូរភាសា ខ្មែរ រួមមាន ខ្មែរកណ្ដាល ខ្មែរក្រោម ខ្មែរសុរិន្ទ ជងខ្នងភ្នំ និង ជ្វា
កាសែត បាងកកប៉ុស្តិផ្សាយផែនទី ជំលោះកោះគុត Koh Kut នេះអាចជាចលនាប្រឆាំងនៅថៃ ដោយសារឃើញ រដ្ឋាភិបាលកម្ពុជា ថៃ ចរចារគ្នា ទើបក្រុមរបស់ សៀម ចេញផ្សាយរឿងនេះ។ ថៃធ្លាប់ដាក់លក្ខខណ្ឌថា គេឲ្យកោះគុតមក កម្ពុជា បើកម្ពុជាឲ្យ ប្រាសាទព្រះវិហារទៅថៃ ខាងកម្ពុជា តបវិញថា រឿង សមុទ្រផ្សេង រឿងដីគោកផ្សេង មិនត្រូវលើករឿង ដោះដូរទេ។ កោះគុត ដើមឡើយជា រដ្ឋតូចមួយ របស់ ជនជាតិ គុត កាន់ពុទ្ធសាសនា។ សង្រ្គាមបារាំង សៀម ឆ្នាំ ១៨៩៣ នាំឲ្យ បារាំង កាត់យកដី ប្រទេស ៥០ % គីដល់ ក្បែរក្រុងបាងកក ចូលក្នង Indo China ដូច្នេះ សៀម ធ្វើកិច្ចព្រមព្រៀងដូរ ដី ទាំងនោះ ជាមួយបារាំង ដោយផ្តល់ដី កោះកុង ពោធិសាត់ បាត់ដំបងឲ្យមក កម្ពុជា ដែលរួមមានទាំង កោះគុត ហ្នឹងដែរ។ ក្រោយមកឆ្នាំ ១៩៤០ ថៃ បាន ប្រគល់ប្រទេសថៃ ឲ្យ អធិរាជប៉ុន រួចជប៉ុន គំរាមធ្វ់ើសង្រ្គាមប្រឆាំង បារាំង តែសង្រ្គាមឆ្នាំ ១៩៤០ គឺ បារាំងឈ្នះសង្រ្គាម និងបាន រំលឹកផែនទី កោះគត់ គឺ ចែកដី កោះគុត ជា ២ ផ្នែក យកភ្នំខ្ពស់ជាងគេបង្អស់លើកោះគុតធ្វើជា ខ្មែរចែក រវាង ថៃ និង ខ្មែរ។ លុះឆ្នាំ ១៩៦០ និង ១៩៧០ ថៃ បានបញ្ជូនជនជាតិ ថៃ នានា ចូលមក គ្រប់គ្រងកម្ពុជាក្នុងនាមជា នាយករដ្ឋមន្រ្តី ដូចជា សូ ខាំ ខយ សម័យលន់ នល់ ទើបបានជា ថៃ ចេញផែនទី គូសយក ដែនទឹក ដែនគោក...និង ឆ្លើយថា បារាំង ចែកតែដី កោះគុតទេ មិនបានចែក ដែនទឹកឡើយ !! អមជាមួយ ទ័ពជ់ើងទឹក នាវាមុជទឹក នាវាដឹកយន្តហោះ គំរាមកំហែងកម្ពុជា តរហូតដល់សព្វថ្ងៃ ៕
Sok Chanthorn តាមគេហទំព័រ Thailandblog.nl
កោះគុត ជាកោះធំជាងគេទីបួនរបស់ប្រទេសថៃនិងជាកោះដ៏ស្រស់ស្អាតបំផុតរបស់ប្រទេសថៃ។ ប៉ុន្តែព្រំដែនសមុទ្រកម្ពុជា-ថៃដើរតាមចំណុចខ្ពស់បំផុតនៃកោះគុត ដែលកម្ពុជាត្រូវទទួលបានចំណែក២/៣នៃកោះគុត ឯថៃទទួលបាន១/៣នៃកោះគុត។ សន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ បានកំណត់ព្រំដែនសមុទ្រត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុតជាគោល។ ឥឡូវនេះ ថៃកំពុងកាន់កាប់កោះគុតទាំងស្រុង។ ពេលនេះ កោះគុតនៅខេត្តកោះកុងបានបាត់បង់ វានាំអោយព្រំដែនសមុទ្រក៏បាត់បង់ច្រើនដែរព្រោះសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ បានកំណត់ព្រំដែនសមុទ្រត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុតជាគោល។
តាមផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ខ្សែបន្ទាត់ព្រំដែនសមុទ្របារាំង-សៀម គឺចេញពីបង្គោលព្រំដែនសម័យបារាំងនៅលើឆ្នេរនៅចាំយាម ខេត្តកោះកុង រត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត។
ការបាត់បង់កោះគុតនាំអោយលោក ហ៊ុន ម៉ាណែត យកសមុទ្រខ្មែរទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េ ទៅសិក្សារកសុីរួមគ្នាអំពីប្រេងនិងឧស្ម័នជាមួយថៃ។ តំបន់ត្រួតស៊ីគ្នាចំនួនជាង ២៦០០០គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងតំបន់ ៣០០០០គីឡូម៉ែត្រការ៉េដែលថៃបានដណ្តើមកាន់កាប់សមុទ្រខ្មែរតាមរយៈថៃបានចុះហត្ថលេខាទ្វេភាគីជាមួយវៀតណាម ឆ្នាំ១៩៩៧ ដោយយោងតាមសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២ សម័យវៀតណាមត្រួតត្រាកម្ពុជា។
ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧ លោក ហ៊ុន សែន ក៏ធ្លាប់បានតវ៉ាជាមួយថៃ នៅទីក្រុងបាងកកដែរករណីដែលថៃបានរំលោភយកសមុទ្រខ្មែរចំនួន ៣០០០០ គីឡូម៉ែត្រការ៉េនោះ។ ប៉ុន្តែកាលនោះ ថៃបានប្រាប់លោក ហ៊ុន សែន ឲ្យទៅតវ៉ាជាមួយវៀតណាមពាក់ពន្ធ័សន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២។ យ៉ាងណាក៏ដោយ បន្ទាប់ពីលោក ហ៊ុន សែន តវ៉ាជាមួយថៃ ថៃក៏បានយល់ព្រមដាក់ដែនសមុទ្រជាង ២៦០០០គីឡូម៉ែត្រការ៉េ ជាតំបន់ត្រួតស៊ីគ្នា។
គម្រោងរកសុីរួមគ្នាអំពីប្រេងនិងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នានោះគឺយកសមុទ្រខ្មែរទៅដាក់រកសុីរួមគ្នាជាមួយថៃ ហើយថ្ងៃអនាគតកម្ពុជានឹងចរចាកំណត់ព្រំដែនសមុទ្រជាមួយថៃដោយបែងចែកសមុទ្រខ្មែរ ចំនួនជាង២៦០០០គីឡូម៉ែត្រការ៉េជាមួយថៃ ព្រមទាំងកម្ពុជាយល់ព្រមបោះបង់ចោលកោះគុតទាំងស្រុង។ តាមពិត កម្ពុជាត្រូវកំណត់ព្រំដែនសមុទ្រជាមួយថៃជាមុនសិន។ កម្ពុជាមិនត្រូវរកសុីរួមគ្នាអំពីប្រេងនិងឧស្ម័នជាមួយថៃមុនកំណត់ព្រំដែនសមុទ្រនោះទេ។
សន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ ចែងថា «ព្រំដែនសមុទ្រកម្ពុជា-សៀមដើរតាមចំនុចខ្ពស់បំផុតនៃកោះគុត»។ ការកំណត់ព្រំដែនសមុទ្រត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុត(ខេត្តកោះកុង)ជាគោល រួចឆ្ពោះទៅព្រំដែនសមុទ្រ។ តាមសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ តំបន់ត្រួតស៊ីគ្នាចំនួនជាង២៦០០០គីឡូម៉ែត្រការ៉េដែលកម្ពុជាសិក្សារកសុីរួមគ្នាអំពីប្រេងនិងឧស្ម័នជាមួយថៃគឺស្ថិតនៅក្នុងដែនសមុទ្ររបស់កម្ពុជា១០០%។
កម្ពុជាត្រូវតែប្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ (Permanent Court of Arbitration “PCA”)នៅទីក្រុងឡាអេ ដោយប្រើប្រាស់សន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដើម្បីទាមទារ2/3នៃកោះគុតមកវិញនិងទាមទារយកសមុទ្រខ្មែរទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េមកវិញ។ កម្ពុជាធ្លាប់ឈ្នះក្តីលើថៃរឿងប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២។
សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ សៀមបានប្រគល់ខេត្តម្លូរព្រៃ ទន្លេពៅ កោះកុង និងត្រាត មកអោយកម្ពុជាវិញ។
ព្រំដែនធម្មជាតិគឺបន្ទាត់ព្រំដែននៅភ្នំដងរែករវាងកម្ពុជានិងសៀមឬកំពូលភ្នំជំរាលទឹកជាដើម។
សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ សៀមបានប្រគល់ខេត្តបាត់ដំបង សៀមរាប និង សេរីសោភ័ណ្ឌ មកអោយខ្មែរវិញជាថ្នូរនឹងខេត្តត្រាតនិងដានសាយត្រូវប្រគល់អោយសៀម។
កោះគុតមានប្រវែងប្រហែល 23 គីឡូម៉ែត្រ និងទទឹង 9 គីឡូម៉ែត្រ។ កោះនេះលាតសន្ធឹងលើផ្ទៃដី ១០៥គីឡូម៉ែត្រការ៉េ ។
បញ្ជីឈ្មោះផ្លូវការនៃកោះទាំងអស់របស់ខ្មែរឆ្នាំ១៩៦៩ នៃរដ្ឋាភិបាលរបស់សម្តេច នរោត្តម សីហនុ មានចំនួន ៦៤កោះ។ ប៉ុន្តែសព្វថ្ងៃនេះ កម្ពុជាបានបាត់បង់កោះចំនួន៣ គឺកោះត្រល់ និងចង្កោមកោះក្រចកសេះ បានបាត់ទៅវៀតណាម ហើយកោះគុត បានបាត់ទៅប្រទេសថៃ។ ដូច្នេះ កម្ពុជានៅសល់កោះចំនួន ៦១កោះ។