ប្រាសាទរបើក ស្វាយ មានទីតាំងស្ថិតនៅក្នុងភូមិរបើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ប្រាសាទរបើកស្វាយ កសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ នាដើមសតវត្សរ៍ទី ១២ និង ចុងសតវត្សរ៍ទី ១៣ ធ្វើឡើងអំពីឥដ្ឋ និង ថ្មភក់ ។ ប្រាសាទរបើកស្វាយជាប្រាសាទទោល ដែលតួប្រាសាទប្រហាក់ ប្រហែលនឹងតួប្រាសាទនានានៅប្រាសាទសម្បូរព្រៃគុហ៍ដែរ ។ ប្រាសាទរបើកស្វាយ មានទំហំ ៣ ម៉ែត្រ គុណនឹង ៣ ម៉ែត្រ ព័ទ្ធជុំវិញកំពែង មានបណ្តោយ ៧០០ ម៉ែត្រ ទទឹង ៣០០ ម៉ែត្រ ។
ផែនទី ប្រាសាទ ល្បើក ប្រាសាទតាមន ប្រាសាទ តាក្របី
https://phumsas.blogspot.com/2020/05/blog-post_13.html
ខេត្ត បុរីរម្យ / បុរីរាំ / នគរស្រីល្វោ
ផែនទី ខេត្ត ស៊ីសាកេត/ ខេត្ត ស្រី ស
ផែនទី រដ្ឋបាលខេត្ត ឧទ្ធររាជធានី
ផែនទី រដ្ឋបាល ខេត្ត ចាម បាសាក់ ( ចម្ប៉ាសាក់) ប្រទេស ឡាវ
ផែនទី រដ្ឋបាលខេត្ត អាត់តាពើ Attacpeu ឬ អាចម៍ក្រពើ ឬ ខេត្ត ក្របី Krapi ( ប្រាសាទតាក្របី )
ផែនទី ខ្សែព្រំដែន ប្រវែងខ្សែព្រំដែន កម្ពុជា ថៃ
ផែនទី ខ្សែព្រំដែន កម្ពុជា ថៃ
ផែនទី ច្រកទ្វារព្រំដែន
ផែនទី បង្គោលព្រំដែន
ផែនទី បង្គោលព្រំដែន
ផែនទី ព្រំដែន ខេត្ត ស្រះកែវ
ផែនទី ព្រំដែន ខេត្ត ស្រះកែវ
ផែនទី តាមបណ្តោយព្រំដែន សួមចុច លើឈ្មោះខេត្ត ដើម្បី មើលផែនទីលំអិត
- https://konkhmerone.blogspot.com/2019/03/blog-post_98.html
- https://www.google.com/maps/d/viewer?mid=18QQJWDa3Ymqg3N5YmFCCJLmzDaUCFnPv&femb=1&ll=14.85067697335649%2C101.73446683202792&z=11
ផែនទី ខេត្ត អាណាចក្រខ្មែរបុរាណ
ប្រាសាទក្នុងខេត្តបន្ទាយមានជ័យ
• ប្រាសាទកកោះ
• ប្រាសាទកងវ៉ា
• ប្រាសាទក្នាំងខាងកើត
• ប្រាសាទក្នាំងខាងលិច
• ប្រាសាទខ្ចាស់
• ប្រាសាទខ្ទុំ
• ប្រាសាទគុកត្បែង
• ប្រាសាទគោករមៀត
• ប្រាសាទគោកសេះ
• ប្រាសាទចក
• ប្រាសាទចន្លាស់ដៃ
• ប្រាសាទចែងត្បួង
• ប្រាសាទចែងបេង
• ប្រាសាទដូនដុំ
• ប្រាសាទតាជោគ
• ប្រាសាទតាដោក
• ប្រាសាទតាតូច
• ប្រាសាទតាពោធិ៍
• ប្រាសាទតាសៀវខាងកើត
• ប្រាសាទតាសៀវខាងលិច
• ប្រាសាទព្រៃស្នួល
• ប្រាសាទប្រាំ
• ប្រាសាទបន្ទាយព្រាវ
• ប្រាសាទបន្ទាយឆ្មារ
• ប្រាសាទបន្ទាយទ័ព
• ប្រាសាទបន្ទាត់បោះ
• ប្រាសាទធំ
• ប្រាសាទទ្រាប្រាសាទ
• ប្រាសាទទឹកជុំ
• ប្រាសាទថ្មពួក
• ប្រាសាទតាឯក
• ប្រាសាទព្រះស្រែ
• ប្រាសាទភៀសខាងកើត
• ប្រាសាទភៀសខាងលិច
• ប្រាសាទរលួស
នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៃជួរភ្នំ ដងរែកមានប្រាសាទបុរាណជាច្រើន ដែល ប្រាសាទបុរាណភាគច្រើនទទួល រងនូវការខូចខាតយ៉ាងដំណំ ហើយប្រាសាទបុរាណខ្លះរងការ ខូចខាតទាំងស្រុងក៏មាន ។ ប្រាសាទរបើកស្វាយ ជាប្រាសាទទោលស្ថិតនៅតំបន់ព្រំដែននៃ ជួរភ្នំដងរែកព្រំដែនខ្មែរ-ថៃ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ ប្រាសាទបុរាណមួយនេះទទួលរងនូវការបំផ្លិចបំផ្លាញនៅពេលស្រុកមានសង្គ្រាមស្ទើរតែគ្មានសល់អ្វីទាំងអស់ ។
ប្រាសាទរបើកស្វាយស្ថិតនៅ ក្នុងភូមិរបើកស្វាយ ឃុំស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ កាលពី សម័យសង្គ្រាមប្រាសាទរបើកស្វាយ ស្ថិតក្រោមការគ្រប់គ្រងរបស់អតីតខ្មែរក្រហម ហើយទីតាំងប្រាសាទនេះក៏ ស្ថិតនៅលើសមរភូមិប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាលកម្ពុជា និង ភាគីម្ខាងទៀត ដែលនៅក្នុងព្រៃ ជាហេតុធ្វើឱ្យ ប្រាសាទនេះទទួលការខូចខាតស្ទើរតែទាំង ស្រុង និង ម៉្យាងទៀតជនឆ្លៀតឱកាសក៏បានជីកកកាយតួប្រាសាទ និង បរិវេណប្រាសាដើម្បីរុករកវត្ថុបុរាណនានាយកទៅលក់ឱ្យពួកឈ្មួញដែលនាំចូល ប្រទេសថៃ ទើបធ្វើឱ្យប្រាសាទ នេះខូចខាតស្ទើរតែបាត់ស្រមោលពីផែនទី ។ សព្វថ្ងៃនេះទោះបីស្រុកយើងមានសន្តិភាពទៅហើយក្តី ក៏ប្រាសាទ បុរាណដែលស្ថិតនៅក្បែរបន្ទាត់ព្រំដែនខ្មែរ-ថៃមួយនេះនៅតែទទួលនូវការគំរាមកំហែង ដដែល ពោលគឺប្រាសាទ នេះនៅតែឯកោខ្វះការថែទាំដដែល ។ នៅក្នុងបរិវេណប្រាសាទ យើងបានឃើញមានស្លាកស្នាមនៃការជីកកកាយ ចាស់ៗរបស់មនុស្សមួយចំនួនដែលខ្វះការពិចារណា ដើម្បីរុករកវត្ថុបុរាណយកទៅលក់ឱ្យ ឈ្មួញ ហើយនៅកន្លែងខ្លះ យើងឃើញមានស្នាមគាស់កកាយថ្មីស្រស់ៗនៅឡើយ ។ នៅជុំវិញបរិវេណប្រាសាទរបើកស្វាយ យើងបាន ឃើញប្រជាជនយើងបាននាំគ្នាកាប់ ឆ្ការព្រៃស្ទើរតែដល់តួប្រាសាទដើម្បីធ្វើចម្ការដាំដំឡូងមី ។ តាមទិដ្ឋភាព ជាក់ស្តែងដែលអ្នកយកព័ត៌មានយើងបានទៅដល់នោះ ប្រាសាទរបើកស្វាយហាក់បីដូចជាគ្មានការថែ ទាំ ឬ ការអភិវឌ្ឍអ្វីឡើយពោលទុកចោលឱ្យនៅឯកោយ៉ាងកណ្តោចកណ្តែងគួរឱ្យ សង្វេគក្រៃលែង ។ ប្រាសាទរបើក ស្វាយជាប្រាសាទទោល ដែលតួប្រាសាទប្រហាក់ ប្រហែលនឹងតួប្រាសាទនានានៅប្រាសាទសម្បូរព្រៃគុហ៍ដែរ ។ ប្រាសាទរបើកស្វាយ មានទំហំ ៣ ម៉ែត្រ គុណនឹង ៣ ម៉ែត្រ ព័ទ្ធជុំវិញកំពែង មានបណ្តោយ ៧០០ ម៉ែត្រ ទទឹង ៣០០ ម៉ែត្រ ។
លោក ស៊ីវ សារួន អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបន្ទាយមាន ជ័យបានឱ្យដឹងថា ប្រាសាទរបើកស្វាយ កសាងក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី ៧ នាដើមសតវត្សរ៍ទី ១២ និង ចុងសតវត្សរ៍ទី ១៣ ធ្វើឡើងអំពីឥដ្ឋ និង ថ្មភក់ ។
អ្វីដែលគួរឱ្យសោកស្តាយនោះ គឺប្រាង្គប្រាសាទ និង ខឿនគ្រឹះនៃប្រាសាទ ត្រូវបានពួកឈ្មួញលួចជីកកកាយគាស់ រំលើងគ្មានសល់អ្វីដែលគួរឱ្យកត់សម្គាល់ ទៀតទេ ប៉ុន្តែថ្វីបើប្រាសាទនេះត្រូវរងគ្រោះដោយស្នាដៃពួកទមិឡយ៉ាងនេះ ក៏ដោយអ្វីដែលនៅសេសសល់គឺយើងត្រូវតែថែរក្សា និង អភិរក្សប្រាសាទនេះ ឱ្យបានល្អ ដើម្បីឱ្យភ្ញៀវជាតិ និង អន្តរជាតិចូលទៅទស្សនាកម្សាន្ត ព្រោះនេះ ជាប្រាសាទបុរាណដែលមានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទអង្គរ ដែរ ។ លោកអនុប្រធានមន្ទីរបានបន្តទៀតថា នៅភូមិភាគខាងលិចនៃប្រទេស កម្ពុជាយើងនេះ ប្រាង្គប្រាសាទរាប់សិបទៀត ដែលនៅពុំទាន់រកឃើញ ព្រោះ កន្លែងខ្លះក្រុមការងារយើងខ្ញុំចូលទៅមិនបាន ដោយសារស្ថានភាពព្រំដែននៅ មិនទាន់ដោះមីននៅឡើយ ៕