ឯកសារពាក់ព័ន្ធ ខេត្ត កំពង់ស្ពឺ រួមមាន៖
ប្រភព Wikipedia កំពង់ស្ពឺ (អ.ស.អ.: ជាអក្សរឡាតាំង Kampong Speu) ជាខេត្តនៃកម្ពុជា។ ខេត្តមានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់ និង កំពង់ឆ្នាំងនៅខាងជើង ខេត្តកណ្ដាលនៅខាងកើត តាកែវនៅខាងភាគអាគ្នេយ៍ កំពតខាងត្បូង និងកោះកុងនៅភាគខាងលិច។ ទីរួមខេត្តគឺក្រុងច្បារមន។
ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាប និង ព្រៃភ្នំមានប្រជាជនសរុប ៥៩៨ ៨៨២ នាក់ ក្នុងនោះមានប្រុស ២៨៧ ៣៩២ នាក់ ស្រី ៣១១ ៤៩០ នាក់។ ជាភាគរយនៃប្រជាជនជា ស្ត្រីមាន ៥២ ភាគរយ។ ខេត្តនេះរួមមាន ៨ ស្រុក, ៨៩ ឃុំ-សង្កាត់ និង ១៣១៩ ភូមិ។ ចំនួន ប្រជារា្រស្តទូទាំងខេត្តនេះ សើ្មនឹង ៥,២ ភាគរយនៃប្រជាជនទូទាំងប្រទេសកម្ពុជា។ សន្ទភាពប្រជាជនរបស់ខេត្តគឺ ៨៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខ្ពស់ជាង សន្ទភាពកម្រិតជាតិ ដែលមានតែ ៦៤ នាក់ ។
តំបន់ទាក់ទាញទេសចរណ៍
- សារមន្ទីរនរៈបូរី សារមន្ទីរនេះស្ថិតនៅតាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង។ សារមន្ទីរនេះត្រូវបានសាងសង់ឡើងជាលក្ខណៈគ្រួសារមួយក្នុងបំណងទុកជាសម្បត្តិផ្ទាល់ខ្លួនរបស់គេផង ហើយនិងជាការចូលរួមចំណែករក្សាទុកនូវបេតិកភណ្ឌសម្បត្តិវប្បធម៌ជាតិឲ្យគង់វង្សផងដែរ។ សារមន្ទីរនរៈបូរីមានវត្ថុបុរាណតាំងពីសម័យបុរេប្រវត្តិ រហូតមកដល់បច្ចុប្បន្ននេះហើយវត្ថុទាំងនោះភាគច្រើនជារូបបដិមា ធ្វើពីឈើ ពីថ្ម និង កុលាភាជន៍ដែលសរុបទាំងអស់មានរាប់ពាន់វត្ថុបុរាណ។ នៅក្នុងសារមន្ទីរនេះគេបានដាក់តាំងនូវវត្ថុជាច្រើនប្រភេទធ្វើ អំពីថ្មភក់ ថ្មភ្នំ ពីឈើ ដូចជា ព្រះពុទ្ធបដិមា រូបចម្លាក់ព្រះបាទជយវរ្ម័នទី៧ រូបឆ្មាំប្រាសាទ រូបនាងចេកនាងចម៘ ហើយនិង វត្ថុប្រើប្រាស់ពីជំនាន់បុរាណរួមមានឆ្នាំងស្ពាន់ កុលាភាជន៍ ឬ ចាន ឆ្នាំងធ្វើពីដីឥដ្ឋ ក្រឡ ពួច ជាដើម។ ក្រៅពីនេះទៀតមានក្បាច់ចម្លាក់ តុ ទូ កៅអី ដែលធ្វើពីឈើពីគល់ឈើធំៗមានអាយុកាល ជាច្រើនឆ្នាំ ធ្វើអំពីថ្ម និង អំពីសំបកខ្យង ឬ លៀសសមុទ្រ ជាដើម។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាក់ដោយ ឡែកពីគ្នា និង ដាក់នៅតាមថែវនីមួយៗនៃសារមន្ទីរនោះ។ វត្ថុទាំងប៉ុន្មាននេះ មុននឹងបានយកមកដាក់តាំងនៅក្នុងសារមន្ទីរនេះ ត្រូវបានម្ចាស់ប្រមែប្រមូលទិញពីអ្នកស្រុកនៅតាម ខេត្តផ្សេងៗតាំងពីក្រោយប្រទេសជាតិបានរំដោះពីរបបខ្មែរក្រហមឆ្នាំ ១៩៧៩ មកម៉្លេះ។
- អំពែភ្នំ ៖ អំពែភ្នំជារមណីយដ្ឋានវប្បធម៌ និង ធម្មជាតិ មានទីតាំងស្ថិតនៅភូមិតាំងទនេ្ល និងភូមិអំពែភ្នំ ឃុំសុពណ៌ទេព និង ឃុំស្វាយក្រវាន់ ក្រុងច្បារមន មានចម្ងាយ ៤៨ គ.ម. ពីភ្នំពេញ រួចបត់ឆ្វេង ២ គ.ម. និងដល់រមណីយដ្ឋាននេះ។ តំបន់នេះមានទេសភាពនៃទឹកស្ទឹងឆ្លងកាត់ រួមផ្សំដើមឈើតូចធំដុះប្រជ្រៀតគ្នាតាមដងស្ទឹងបង្កើតបានជាទេសភាពគួរឧ្យចង់គយគន់ក្រៃលែង។ នៅជើងភ្នំអំពែភ្នំមានស្ពានយោលមួយឆ្លងកាត់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតដើម្បីតភ្ជាប់ ភូមិតាំងទន្លេ របស់ ឃុំសុពណ៌ទេពទៅភូមិអំពែភ្នំ ឃុំអំពែភ្នំ។ នៅរដូវប្រាំងបើយើងឈរពីលើស្ពានយោលសំឡឹងចុះទៅក្នុងបាតស្ទឹងនោះយើងនឹងបានឃើញទឹកស្ទឹងហូររឹមៗគេច ផ្ទាំងថ្ម និងពំនូកខ្សាច់ដោយមានហ្វូងចង្វាតូចៗហែលប្រដេញគ្នាឆ្វាត់ឆ្វែង និងជាយូរៗម្តងគេសង្កេតឃើញមានហ្វូងសត្វស្វានាំគ្នាចុះងូតទឹកបាតស្ទឹង យ៉ាងសប្បាយរីករាយ។ ឯនៅរដូវវស្សាវិញបើយើងឈរនៅលើស្ពានយោលសំឡឹងចុះទៅស្ទឹងវិញនោះយើងនឹងបានឃើញខ្សែទឹកហូរយ៉ាងខ្មួលខ្មាញបែកពពុះគួរឱ្យព្រឺខ្លាចក្រៃលែង ដែលអ្នកទេសចរណ៍មួយចំនួនឈរលើស្ពានសឹងមិនសំឡឹងចុះទឹកឡើយ។ នៅត្រើយខាងត្បូងស្ទឹង យើងនៅសង្កេតឃើញមានវត្តចាស់បុរាណមួយនៅលើកូនភ្នំ ដែលជាទីសក្ការៈរបស់ប្រជាពលរដ្ឋ ទៅធ្វើបុណ្យទានតាមប្រពៃណីជាតិ។ នៅតំបន់អំពែភ្នំគេអាចទៅងូតទឹក ឆ្លងស្ពានយោល និង អង្គុយលេងកម្សាន្តតាមតូបនានាសម្រាកតាមមាត់ស្ទឹងដើម្បីលំហែអារម្មណ៍ ហើយនៅតាមតូបនីមួយៗគេអាចកំម៉្មង់ម្ហូបសាច់សត្វព្រៃបានតាមចិត្តប្រាថ្នា នេះសបញ្ជាក់ថាការលួចបរបាញ់សត្វព្រៃនៅតែមាន។
- ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ ៖ គីរីរម្យជារមណីយដ្ឋានធម្មជាតិ តំបន់នេះមានលក្ខណៈពិសេសសម្រាប់ភ្ញៀវទេសចរណ៍ ដូចជាព្រៃដើមស្រល់យ៉ាងក្រាស់មានម្លប់ជាទីមនោរម្យ ព្រមទាំងមានខ្យល់អាកាសដ៏បរិសុទ្ឋដែលធ្វើឱ្យអារម្មណ៍ស្រស់ស្រាយក្រៃលែង ឧទ្យានជាតិនេះស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគីរីរម្យ ស្រុកភ្នំស្រួចមានចម្ងាយ ១១៧ គ.ម. ពីភ្នំពេញតាមផ្លូវជាតិលេខ៤ លើកំពូលភ្នំកំពស់ ៧០០ ម។
- រមណីយដ្ឋានគីរីរម្យ(ក្រោម) ៖ រមណីយដ្ឋាននេះស្ថិតនៅក្បែរជើងភ្នំគីរីរម្យ ទីនេះភាគច្រើនត្រូវបានគេកែច្នៃឱ្យមានភាពរស់រវើកល្អស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ទីនោះមានសណ្ឋាគារ កន្លែងក្មេងលេង សួនរូបចម្លាក់ដាយណូស័រ ទីលានលេងកីឡា និងកន្លែងងូតទឹកជាដើម។
- ចំបក់ ៖ ចំបក់ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រង ហើយកំពង់ពេញនិយមពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងបរទេស ទីនោះមានទឹកធ្លាក់ដ៏ស្រស់ត្រកាលមានមានដងអូរដ៏វែងអន្លាយទឹកហូរបត់បែនកាត់ផ្ទាំងថ្មដោយមានម្លប់ឈើពិសេសម្លប់ឫស្សីនៅអមសងខាងផ្លូវធ្វើដំណើរគួរឱ្យត្រជាក់ចិត្តចាប់អារម្មណ៍ក្រៃលែង។ ចំបក់មានចម្ងាយជាង ១ គ.ម. ខាងជើងគីរីរម្យស្ថិតនៅក្នុង ឃុំចំបក់ ស្រុកភ្នំស្រូច។ អ្នកធ្វើដំណើរចេញពីទីស្នាក់ការទេសចរណ៍សហគមន៍ ប្រមាណ ៤ គ.ម. ដោយជិះរទេះគោ ដោយកង់ឬក៏ដោយថ្មើរជើងក៏បានតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ហើយចម្ងាយផ្លូវ ១ គ.ម. ទៅដល់ទឹកធ្លាក់គឺត្រូវដើរដោយថ្មើជើងទើបបាន។
- ទឹកជ្រោះអន្លង់រ័ត្ន ៖ ទឹកជ្រោះអន្លង់រ័ត្នស្ថិតនៅចម្ងាយប្រមាណ ៤ គីឡូម៉ែត្រខាងជើងឧទ្យានជាតិគីរីរម្យ និងមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ ពីរមណីយដ្ឋានទឹកធ្លាក់ចំបក់ មានទីតាំងស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច។ រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្ននេះត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០០៨ ក្រោមការបង្ហាត់បង្រៀនរបស់អង្គការម្លប់បៃតងនិងមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភរបស់អង្កការ វីស៊ីអិនរបស់ប្រទេសហូឡង់។
- រមណីយដ្ឋានល្អាងភ្នំចាស់ ៖ រមណីយដ្ឋានល្អាងភ្នំចាស់ ស្ថិតនៅក្នុង ស្រុកឱរ៉ាល់។ 'រមណីយដ្ឋានជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលគេទើបនឹងរកឃើញថ្មីៗនេះ។ នៅទីនោះសំបូរទៅដោយល្អាងភ្នំធំៗ ជាពិសេសអ្នកទៅកំសាន្តនៅទីនោះនឹងបានទស្សនារបាំ និងស្គាល់ពីទំនៀមទំលាប់របស់ជនជាតិភាគតិចមួយដែលនៅទីនោះ នោះគឺជនជាតិសួយ។
- រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំព្រះ ៖ ភ្នំព្រះជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋពីទីជិតទីឆ្ងាយឱ្យមកគោរព បូជាបន់ស្រន់តាមជុំនឿរបស់ពួកគាត់ព្រោះទីនោះមានភាពអច្ឆរិយៈខ្លាំងណាស់ខាងជុំនឿ។ ឱ្យតែរដូវបន់ស្រន់ចូលមកដល់ពួកគាត់នាំគ្នាសម្រុកមកទីនេះរាប់ពាន់នាក់ ដើម្បីធ្វើបុណ្យទាន តាមចំណង់ចំណូលចិត្តរបស់ពូកគាត់។ ទីនោះជាកន្លែងបួងសួងពូកែស័ក្ដិសិទ្ធិណាស់ នៅតាមជើងភ្នំព្រះមានសំណង់បែបសាសនាផ្សេងៗពីគ្នាយ៉ាងច្រើនបានសង់ព័ទ្ធនៅជុំវិញភ្នំព្រះ ពិសេសនៅអំឡុងខែ មីនា និង មេសា មានប្រជាជនរាប់ម៉ឺននាក់នាំគ្នាទៅធ្វើបុណ្យទាន និងគោរពសក្ការៈតាមជំនឿរបស់គាត់រៀងៗខ្លួន។ ភ្នំព្រះមានរូងភ្នំ និង ល្អាងភ្នំ ជាច្រើនមានលក្ខណៈធម្មជាតិពិតៗល្អាងភ្នំ និងរូងភ្នំខ្លះត្រូវបានគេរៀបចំជាកន្លែងគោរពសក្ការៈ។ រមណីយដ្ឋានវប្បធម៌ទេសចរណ៍ភ្នំចាស់មានមានផ្ទៃដី ១០០ ហិកតាស្ថិតនៅក្នុងស្រុកឱរ៉ាល់ តាមផ្លូវទៅចម្ការអំពៅលីយ៉ុងផាត់មាន ចម្ងាយជាង ៥០ គ.ម. ពីទីរួមខេត្តកំពង់ស្ពឺ។
- ប្រាសាទសាតក្អែកពង ៖ ប្រាសាទនេះជាប្រាសាតលោលមានចម្ងាយ ១៥ គ.ម. ពីខេត្តកំពង់ស្ពឺស្ថិតនៅក្នុង ឃុំតាំងយាក ស្រុកភ្នំស្រួច។ ប្រាសាទក្អែកពងត្រូវបានកសាងនៅលើកំពូលភ្នំមួយដែលមានកំពស់ប្រមាណ ៣០០ ម មានជ្រុងទាំង៤ប៉ុនគ្នាកំពូលប្រសាទបានបាក់បែកអស់ ហើយប្រាសាទវិញប្រេះស្រាំស្ទើរគ្មានសល់។
- តំបន់ទេសចរណ៍ជនជាតិសួយ ៖ តំបន់នេះមានប្រជាជន ជនជាតិសួយរស់នៅចំនួន ៣ ៦០០ គ្រួសាររស់នៅក្នុងភូមិចំនួន៥ ក្នុងឃុំត្រពាំជោ ស្រុកឱរ៉ាល់។ ភ្ញៀវទេសចរណ៍ ដែលទៅទីនោះច្រើនតែចង់ទស្សនាវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយរឹតតែពិសេសទៀតនោះភ្ញៀវទេសចរណ៍ចង់ទៅទស្សនារបាំរបស់ជនជាតិសួយ និងរបាំផ្សេងៗទៀតរបស់ពួកគាត់។
លក្ខណះទូទៅ
ខេត្តកំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺ ជាខេត្តមួយមានភ្នំច្រើនណាស់ រាប់មិនអស់ទេ ព្រោះភ្នំខ្លះ គ្មានអ្នកស្គាល់ គ្មានអ្នកកត់ត្រាជាឯកសារ ។ ជួរភ្នំជាច្រើន ដែលភ្នំទាំងនោះ មានភាពស្រស់បំព្រង មើលទៅគួរឱ្យគយគន់ទាក់ទាញអារម្មណ៍អ្នកទស្សនា ។ ព្រៃឈើដ៏ខៀវស្រងាត់នៅលើភ្នំដែលភ្នំខ្លះទាបខ្លះខ្ពស់ មានកំពូលជាប់គ្នារដឹកវែងអន្លាយ ។ ភ្នំខ្លះស្ថិតនៅក្រោមការគ្រប់គ្រងមួយផ្នែករបស់ប្រជាសហគមន៍ ។ ភ្នំខ្លះរងាឯកោគ្មានអ្នកគ្រប់គ្រង អភិរក្សទេ ជាពិសេសគ្មានការស្រាវជ្រាវជាផ្លូវការឡើយ ។
ខេត្តកំពង់ស្ពឺ ក្រៅពីមានឈ្មោះជាខេត្តល្បីល្បាញ ក្នុងការផលិតស្ករត្នោត ដែលមានគុណភាពល្អបំផុតនៅក្នុងប្រទេស ខេត្តនេះក៏ផលិតទឹកត្នោតជូរ និងស្រាទឹកត្នោត មានគុណភាពផងដែរ ។ ជាពិសេស គឺភ្នំឱរ៉ាល់ជាភ្នំខ្ពស់ជាងគេបំផុតក្នុងខេត្ត ភ្នំនេះ មានទីតាំងនៅស្រុកឱរ៉ាល់ មានព្រំដែនជាប់ខេត្ត កោះកុង ពោធិ៍សាត់ និងកំពង់ឆ្នាំង ដែលក្នុងសម័យសង្គ្រាមជាសំបុកធំរបស់ពួកឧទ្ទាមខ្មែរក្រហមក្បាលរឹង ។
ចូលមកដល់សម័យនេះ ជាតំបន់សម្បូរដោយព្រៃឈើ ត្រូវគេកាប់ឈើចង់អស់ហើយ ។ បើនិយាយពីកំពង់ស្ពឺ គេអាចនិយាយបានថា «ខ្ញុំជាអ្នកស្ពឺ ក៏បាន» ព្រោះជាទម្លាប់និយាយទៅហើយ ។ ហើយក៏ជាខេត្តដែលងាយស្គាល់បំផុត ព្រោះខេត្តនេះ ស្ថិតនៅភាគខាងលិចជាប់រាជធានីភ្នំពេញ និងជាខេត្តសម្បូរទៅដោយជួរភ្នំជាច្រើនមិនចាញ់ខេត្តនានានោះឡើយ ។
ក្នុងចំណោមភ្នំទាំងនោះ នៅមានភ្នំដែលជារមណីយដ្ឋានប្រវិត្តសាស្ត្រផង និងបុរាណវិទ្យាផង ។ ក្រៅពីនោះនៅមានកន្លែងកម្សាន្តមួយចំនួនទៀត ដែលមានប្រជាប្រិយភាពខ្លាំង ដូចជាឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈឬគិរីរម្យទឹកធ្លាក់ចំបក់ អំពែភ្នំ និងភ្នំព្រៃខ្មែរ ។ ហើយថ្មីៗនេះ កន្លែងកម្សាន្តពេញនិយមមួយទៀត គឺទឹកធ្លាក់ជ្រាវ ភ្នំចាស់ និងភ្នំព្រះ ។ ដោយឡែក ភ្នំស្រង់ជាភ្នំដែលមានវត្តអារាមច្រើនជាងភ្នំនានាក្នុងខេត្ត ។
ខេត្តកំពង់ស្ពឺមានស្រុក៧ និងក្រុង១៖
- 1. ស្រុកភ្នំស្រួច ៖ ជាស្រុកមួយសម្បូរទៅដោយជួរភ្នំជាច្រើន គឺភ្នំធ្នុក, ភ្នំលាក់, ភ្នំជ្រោះដំបង, ភ្នំ៥៥៣ (ជាបណ្តុំភ្នំជាច្រើនស្អេកស្កះ) ភ្នំក្រឡាបឹង, ភ្នំពោធិ, ភ្នំដីច្រាំ, ភ្នំត្រពាំងក្រឡឹង (បច្ចុប្បន្នប្រជាពលរដ្ឋហៅថា ភ្នំព្រាបអុនត្រពាំងក្រឡឹង) ដែលភ្នំមួយនេះមានប្រវត្តិទាក់ទងទៅនឹងការបាញ់ប្រហារជីវិតក្រុមជនក្បត់ជាតិ។ នៅជាប់នឹងភ្នំនេះ មានភ្នំមួយទៀត គឺភ្នំស្រួចដែលរហូតកវីនិពន្ធខ្លះ បានយកទៅចងក្រងជាចម្រៀងរៀបរាប់ពីមនោសញ្ចេតនាស្នេហាព្រាត់ប្រាស់ទៀតផង ។ ជាងនេះទៅទៀត គឺភ្នំគិរីរម្យតែម្តង ដែលជាទីឋានសុខភារម្យ ចំពោះគូស្នេហ៍ថ្មោងថ្មី ក៏ដូចជាគ្រួសារដទៃទៅកម្សាន្តនាចុងសប្តាហ៍ផងដែរ។
- 2. ក្រុងច្បារមន ៖ ជាបេះដូងរបស់ខេត្តមិនមានភ្នំដូចបណ្តាស្រុកដទៃនោះទេ តែមានរមណីយដ្ឋានជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រមួយកន្លែងនោះគឺវត្តអំពែភ្នំ ។ អំពែភ្នំមានលក្ខណៈពិសេសនៃតំបន់ ។ រមណីយដ្ឋានទេសចរណ៍នេះ ពិតជាស្រស់ត្រកាលណាស់ បើនិយាយអំពីទីរមណីយដ្ឋានអំពែភ្នំនោះ នរណាក៏គេស្គាល់កន្លែងកម្សាន្តប្រកបដោយខ្យល់ជំនោរត្រជាក់ ផុសចេញពីទឹកស្ទឹង ហូរបត់បែនវែងអន្លាយ ជាពិសេសក្រុមយុវជនយុវនារីតែម្តងទៅចងក្រងអនុស្សាវរីយ៍ ។ នៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញនោះ គឺអំពែភ្នំមានចម្ងាយផ្លូវត្រឹមតែ៤៦គីឡូម៉ែត្រតែប៉ុណ្ណោះ រួចបត់ឆ្វេងដៃចូលតាមផ្លូវក្រួសក្រហម ប្រហែលជា២គីឡូម៉ែត្រនោះ នឹងបានពើបប្រទះស្លាកសញ្ញារមណីយដ្ឋាននេះដែលមានទីតាំងស្ថិតនៅក្នុងភូមិអំពែភ្នំ ឃុំសុពណ៌ទេព និងឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ តំបន់នេះ មានទេសភាពនៃទឹកស្ទឹងហូរឆ្លងកាត់រួមផ្សំលម្អដោយដើមឈើធំៗប្រឹងដុះប្រជ្រៀតគ្នាតាមមាត់ស្ទឹង និងជើងភ្នំដែលមានស្ពានយោលឆ្លងកាត់ពីភូមិ តភ្ជាប់ឆ្លងទៅភូមិអំពែភ្នំ ។ ក្រៅពីនេះយើងនៅសង្កេតឃើញមានវត្តអារាមចាស់មួយ បណ្តែតខ្លួននៅលើ កូនភ្នំ ដែលជាទីសក្ការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទៅធ្វើបុណ្យទាន តាមលក្ខណៈទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ ។
- 3. ស្រុកឧដុង្គ៖ ជាស្រុកមួយស្ថិតនៅភាគខាងជើងខេត្ត មានភ្នំ២ប៉ុណ្ណោះ ។ ភ្នំទី១ គេហៅភ្នំពាំងល្វា និងទី២គេហៅថាភ្នំតូច ។
- 4. ស្រុកសំរោងទង ៖ មានភ្នំម្រះព្រៅ, ភ្នំជាល, ភ្នំលិចទឹក, ភ្នំថ្មពុក, ភ្នំប្រជៀវបាត, ភ្នំធម្មតាអរ និងភ្នំជាច្រើនទៀតដែលនៅឆ្ងាយៗគ្មានឈ្មោះគ្មានអ្នកស្គាល់ គឺជាបណ្តំភ្នំ ។
- 5. ស្រុកបសេដ្ឋ ៖ ស្ថិតនៅភាគខាងត្បូងទីរួមខេត្តមានភ្នំស្រែព្រីង នៅជាប់ជើងភ្នំស្រង់ភ្នំស្រួច ភ្នំតាកឹម, ភ្នំឱតូច, ភ្នំឱធំ, ភ្នំកូប, ភ្នំកក់, ភ្នំភក្តី និងភ្នំឱស្មៅខ្ចីជាដើម ។
- 6. ស្រុកគង់ពិសី ៖ មានភ្នំមិនចាញ់ខាងស្រុកបសេដ្ឋដែរ ក្នុងនោះមានភ្នំស្រង់, ភ្នំតាមោក, ភ្នំបាក់ខែង, ភ្នំកគោ, ភ្នំអាចម៍ទីទុយ, ភ្នំស្រួច, ភ្នំពេជ្រមុនី, ភ្នំស្រែមាន់, ភ្នំក្អែកទុំ និងភ្នំជាច្រើនទៀតដែលមិនមានអ្នកស្គាល់ឈ្មោះអស់ ជាភ្នំវែងអន្លាយ ។
- 7. ស្រុកឱរ៉ាល់ ៖ ជាស្រុកមួយស្ថិតនៅភាគខាងលិចខេត្តមានភ្នំជាច្រើន ដូចជាភ្នំឱរ៉ាល់ដែលភ្នំនេះ មានកម្ពស់១.៨១៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ បើតាមការប្រៀបធៀបរបស់អាជ្ញាធរពាក់ព័ន្ធ ។ ភ្នំឱរ៉ាល់នេះ មានជួរភ្នំដូចជាភ្នំជ្រាវ, ភ្នំដូនពេញ, ភ្នំប្រាក់, ភ្នំដង្កៀបក្តាម, ភ្នំក្រោលស្វា, ភ្នំដោះក្រមុំ, ភ្នំរមាំងស និងភ្នំច្រើនទៀតដែលអាជ្ញាធរស្គាល់មិនអស់ ។
- 8. ស្រុកថ្ពង៖ មានភ្នំ២ គឺភ្នំព្រះ និងភ្នំចាស់ ។ ភ្នំតាមបណ្តាស្រុកដែលរៀបរាប់ទាំងនេះ គឺអ្នកយកព័ត៌មានយើងទទួលរបាយការណ៍សង្ខេបពីមន្ទីររ៉ែនិងថាមពលខេត្តតែប៉ុណ្ណោះ ។ នៅមានភ្នំច្រើនទៀតរាប់មិនអស់ទេ ជាភ្នំនៅឆ្ងាយៗគ្មានអ្នកស្គាល់ជាភ្នំគ្មានឈ្មោះ ។ សូម្បីមន្ទីរជំនាញក៏មិនអាចរៀបរាប់ចងក្រងអស់ដែរ ៕
ការគ្រប់គ្រងរដ្ឋបាលខេត្ត
ផែនទីផ្សេងៗ
ខេត្តកំពង់ស្ពឺ ចំនួនស្រុក ០៨
១ ស្រុកបសេដ្ឋ
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
1
|
22
| ||
2
|
11
| ||
3
|
14
| ||
4
|
9
| ||
5
|
13
| ||
6
|
13
| ||
7
|
19
| ||
8
|
14
| ||
9
|
17
| ||
10
|
15
| ||
11
|
15
| ||
12
|
17
| ||
13
|
14
| ||
14
|
14
| ||
15
|
9
|
២ ក្រុងច្បារមន
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
16
|
13
| ||
17
|
10
| ||
18
|
12
| ||
19
|
10
| ||
20
|
11
|
៣ ស្រុកគងពិសី
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
21
|
13
| ||
22
|
25
| ||
23
|
22
| ||
24
|
12
| ||
25
|
27
| ||
26
|
25
| ||
27
|
19
| ||
28
|
12
| ||
29
|
18
| ||
30
|
24
| ||
31
|
18
| ||
32
|
12
| ||
33
|
22
|
៤ ស្រុកឱរ៉ាល់
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
34
|
9
| ||
35
|
5
| ||
36
|
23
| ||
37
|
15
| ||
38
|
16
|
៥ ស្រុកឧដុង្គ
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
39
|
15
| ||
40
|
16
| ||
41
|
7
| ||
42
|
19
| ||
43
|
24
| ||
44
|
14
| ||
45
|
18
| ||
46
|
15
| ||
47
|
17
| ||
48
|
27
| ||
49
|
10
| ||
50
|
15
| ||
51
|
18
| ||
52
|
18
| ||
53
|
18
|
៦ ស្រុកភ្នំស្រួច
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
54
|
4
| ||
55
|
7
| ||
56
|
13
| ||
57
|
9
| ||
58
|
9
| ||
59
|
27
| ||
60
|
19
| ||
61
|
7
| ||
62
|
8
| ||
63
|
7
| ||
64
|
18
| ||
65
|
23
|
៧ ស្រុកសំរោងទង
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
66
|
19
| ||
67
|
15
| ||
68
|
17
| ||
69
|
15
| ||
70
|
19
| ||
71
|
26
| ||
72
|
18
| ||
73
|
18
| ||
74
|
21
| ||
75
|
21
| ||
76
|
21
| ||
77
|
21
| ||
78
|
29
| ||
79
|
14
| ||
80
|
23
|
៨ ស្រុកថ្ពង
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
81
|
13
| ||
82
|
10
| ||
83
|
11
| ||
84
|
10
| ||
85
|
8
| ||
86
|
11
| ||
87
|
14
|
List of district បញ្ជីស្រុក | ||||||
No | Code | Khmer | English | Number Of Commune | Number Of Village | |
Commune | Sangkat | |||||
1 | 501 | ស្រុក បរសេដ្ឋ | Basedth District | 15 | 0 | 218 |
2 | 502 | ក្រុង ច្បារមន | Chbar Mon Municipality | 0 | 5 | 56 |
3 | 503 | ស្រុក គងពិសី | Kong Pisei District | 13 | 0 | 250 |
4 | 504 | ស្រុក ឱរ៉ាល់ | Aoral District | 5 | 0 | 67 |
5 | 505 | ស្រុក ឧដុង្គ | Odongk District | 15 | 0 | 251 |
6 | 506 | ស្រុក ភ្នំស្រួច | Phnum Sruoch District | 12 | 0 | 149 |
7 | 507 | ស្រុក សំរោងទង | Samraong Tong District | 15 | 0 | 289 |
8 | 508 | ស្រុក ថ្ពង | Thpong District | 7 | 0 | 83 |
Total | 82 | 5 | 1,363 |
ផែនទី រដ្ឋបាល ខេត្ត កំពង់ស្ពឺ