Sunday, June 23, 2024

ព្រំដែន ខេត្ត កំពត

ផែនទី ខេត្ត ប្រទេសកម្ពុជា ជាប់ព្រំដែន ប្រទេស វៀតណាម

ផែនទី រដ្ឋបាលស្រុក នៃ ខេត្ត កៀន យ៉ាង Kiên Giang  ប្រទេស វៀតណាម 
ផែនទី ខេត្ត អាន យ៉ាង   An Giang ប្រទេស វៀតណាម

ផែនទី ស្រុកនៃ ខេត្ត តាយនិញ Tây Ninh province ប្រទេស វៀតណាម 

ផែនទី រដ្ឋបាល ខេត្ត ដុង ថាប់ Tỉnh Đồng Tháp ប្រទេស វៀតណាម

ផែនទី ខេត្ត ដុង ថាប់ 

ផែនទី រដ្ឋបាល ខេត្ត ឡុង អាន Long An ប្រទេស វៀតណាម

ផែនទី ខេត្ត ឡុង អាន

ផែនទីរដ្ឋបាល ខេត្ត Bình Phước ប៊ិញ ហ្វុក ប្រទេស វៀតណាម

ផែនទី ខេត្ត ដាណុង Đắk Nông នៃប្រទេស វៀតណាម 
ផែនទី ខេត្ត ដាឡាក់ Dak Lak province ប្រទេស វៀតណាម 

ផែនទី ខេត្ត ដាឡាក់ Dak Lak province ប្រទេស វៀតណាម 

ផែនទី រដ្ឋបាលស្រុក នៃខេត្ត ចារាយ ( ជា ឡាយ Gia Lai ) ប្រទេស វៀតណាម

ផែនទីរដ្ឋបាលស្រុក នៃខេត្ត កន្ទុំ  Kon Tum province ( កូន មុំ ) ប្រទេស វៀតណាម 


ផែនទី តំបន់ មុំ ៣ ខេត្ត Attapeu ប្រទេស ឡាវ
នេះជាផែនទីកោះត្រល់ ដែលមានការចុះហត្ថលេខាក្នុងសម័យសង្គមរាស្ដ្រនិយមឆ្នាំ ១៩៦៤ ដែល ព្រះករុណា លោកបានលើកឡើងថា លោកបានដាក់ផែនទីទៅតំកល់នៅអង្គការសហប្រជាជាតិ ហើយបាន ដាក់ទៅឱ្យ ស្ថានទូតសហរដ្ឋ អាមេរិក ថៃ វៀតណាមខាងត្បូង វៀតណាមខាងជើង ដែលមានការចុះហត្ថលេខា លោកឧត្ដមសេនីយ៍ ងិន ការេត ជា ប្រធានក្រុមភូមិសាស្ដ្រកម្ពុជា ហើយគាត់មានអនុគាត់ ម្នាក់ទៀត គឺលោកឧត្ដមសេនីយ៍ ម៉ៅ ផាត ដែលសុំឱ្យគេទទួល ស្គាល់ខ្សែបន្ទាត់ប្រេវីយេ។ នេះជាការ សំខាន់ណាស់ សម្រាប់ខ្សែបន្ទាត់ប្រេវីយេហ្នឹង។ ប្រវត្ដិកោះត្រល់ គឺជាចំណុចសំខាន់ នៅក្នុងការ អត្ថាធិប្បាយនេះ ព្រោះគេបានចោទប្រកាន់ថា យើងបានឱ្យកោះត្រល់ទៅវៀតណាម តាមរយៈកិច្ចព្រមព្រៀង ឆ្នាំ ១៩៨២។ តែឥឡូវការពិតវាយ៉ាងដូចម្ដេច? នៅឆ្នាំ១៩៤៩ នៅសភាបារាំងនៅទីក្រុងប៉ារីស គេបោះឆ្នោត ប្រគល់ កូសាំងស៊ីន ទៅអោយវៀតណាម ហើយនៅឆ្នាំ ១៩៣៩ លោកអគ្គទេសាភិបាល ប្រេវីយេ លោកបាន គូសខ្សែប្រេវីយេ។ ដូច្នេះក្នុងសម័យនោះ តើកូសាំងស៊ីនជាអ្វី? គឺជាទឹកដីរបស់បារាំងនៅឯនាយសមុទ្រ បាន ន័យថា ជាដីអាណានិគមនិយមបារាំង។ តាំងពីឆ្នាំ ១៨៧៣ សតវត្សទី ១៩ ហ្លួងនរោត្ដម បានចុះហត្ថលេខា លើអនុសញ្ញាកំណត់ព្រំប្រទល់រវាងកម្ពុជា និងកូសាំងស៊ីន។ រហូតដល់ឆ្នាំ ១៩៤៩ អគ្គនាយក របស់ក្រុម ភូមិសាស្ដ្រឥណ្ឌូចិនបានធ្វើអត្ថាធិប្បាយថា ការបោះបង្គោល នោះចាត់ទុកជា ព្រំដែន ស្របច្បាប់។ រហូត ក្រោយៗ មកទៀត ពុំបានបោះបង្គោលថ្មីអ្វី ទៀតទេ គឺគេកំណត់យកបង្គោល តាំងពីសម័យនោះមក ដូចជា នៅព្រែកជីកវិញតេ។



 ក្នុងសៀវភៅផែនទីវិញតេឆ្នាំ១៨៩៣ ពេលនោះ កូសាំងស៊ីនជារបស់បារាំង ហើយ ពីមុន យើងហៅថាហាទៀង ខ្មែរយើងហៅពាម។ ខ្មែរយើងដែលជា ចៅហ្វាយខេត្ដកំពតជា អ្នកគ្រប់គ្រង កោះត្រល់។ ប៉ុន្ដែមិនដឹងដោយ មូលហេតុអ្វី សៀវភៅខ្លះសរសេរថា គាត់អត់ទៅទារពន្ធនៅកោះត្រល់ ពេលនោះលោក ប្រេវីយេ ថាខ្មែរអត់ទៅមើល គេក៏សម្រេចឱ្យទៅចៅហ្វាយខេត្ដហាទៀងវិញ។ ដូច្នេះ គេផ្ទេរពីកំពត ទៅហាទៀង ឆ្នាំ ១៩៣៩ ហើយគាត់គូសខ្សែនេះ ដោយគាត់និយាយច្បាស់ថា ខ្សែនេះជា ខ្សែបែងចែកការគ្រប់គ្រងរដ្ឋបាល និងប៉ូលីសលើកោះ បានន័យថា កោះទាំងឡាយណា ដែលនៅខាងត្បូង ខ្សែនេះ រាប់ទាំងកោះត្រល់ផង ជារបស់វៀតណាម ហើយកោះ ទាំងឡាយណានៅខាងជើងខ្សែ ជារបស់ កម្ពុជា ដែលនៅក្នុងនោះ បើយើងរាប់ទាំងតូចទាំងធំ មាន ៥១ កោះ ។ ដូច្នេះ កោះពូលូវ៉ៃនៅខាងជើង ហើយកោះ ពូលូប៉ាន់យ៉ាង ឬថូជូនៅខាងត្បូង អ្វីដែលច្បាស់នោះ គឺកោះទាំងនោះស្ថិតនៅក្នុងផែនទីឆ្នាំ ១៩៦៤ ដែលស៊ីញ៉េដោយ ងិន ការេត យើងសុំឱ្យគេទទួលស្គាល់ ខ្សែប្រេវីយេហ្នឹង ហើយយើងដាក់ទៅ អង្គការសហប្រជាជាតិ ប្រគល់ឱ្យស្ថានទូតអាមេរិក ថៃ និងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ឱ្យរដ្ឋាភិបាល វៀតណាមខាងត្បូង គឺផែនទីឆ្នាំ ១៩៦៤ ។ ដូច្នេះ ផែនទីឆ្នាំ ១៩៣៩ នោះ គ្រាន់តែគូស បញ្ជាក់ពីការគ្រប់គ្រងផ្នែករដ្ឋបាល និងផ្នែកប៉ូលីសលើកោះក្នុងឈូងសមុទ្រ សៀម ប្រគល់ទៅឱ្យ ហាទៀង គឺប្រគល់ទៅឱ្យកូសាំងស៊ីន។ ឆ្នាំ ១៩៤៩ សភាសហព័ន្ធរបស់ បារាំង ដែល គ្រប់គ្រងដែនដីឯនាយសមុទ្រ នោះ គឺគេប្រជុំសម្រេចថា តើប្រគល់កូសាំងស៊ីន ឱ្យវៀតណាម ឬត្រូវឱ្យកម្ពុជា ។ នៅពេលនោះតំណាងកម្ពុជា គឺព្រះអង្គម្ចាស់ យុគន្ធរ ពីងពាង ជាអ្នកដែលធ្លាប់មានការតស៊ូ ប្រឆាំងបារាំងដែរ គាត់មិនហ៊ានបោះឆ្នោត ថា កូសាំងស៊ីន ជាដីរបស់ខ្មែរទេ គាត់បែរជា បោះអនុប្បវាទ ដូច្នោះហើយធ្វើឱ្យសភាសហព័ន្ធគេអនុម័ត ច្បាប់ នោះបាន ហើយបន្ទាប់មក រដ្ឋសភាបារាំង បានអនុម័តច្បាប់បញ្ចូលកូសាំងស៊ីនទៅ ឱ្យវៀតណាមពីព្រោះ ពេលនោះគេចង់ជួយព្រះចៅ បៅដាយ ឱ្យឈ្នះលោក ហូជីមិញ។ នេះជាចំណុចសំខាន់ណាស់ ដែល ទាក់ទងនឹងកោះត្រល់។

ខាងក្រោមជាបណ្តុំផែនទី Atlas នៅខេត្តកំពត ទាក់ទង ភូមិ-ប្រវត្តិ Geo-History ។ ផែនទីទាំងនេះ បកស្រាយអំពី ជម្លោះព្រំដែនរវាងរដ្ឋ និង រដ្ឋ រវាងបក្សរដ្ឋាភិបាល និង បក្សប្រឆាំងនានា ដែល យល់ខុសគ្នាក្នុងនយោបាយ។

ផែនទីបង្គោលព្រំដែនចម្លងចូលផែនទី Google Earth Map

ផែនទីបង្គោលព្រំដែន យោងតាមឯកសារ គណរដ្ឋមន្រ្តី ឆ្នាំ ២០១២

ផែនទីខ្សែប្រេវិយ៉េ ឆ្នាំ ១៩៣៩, ខ្សែព្រំដែន ឆ្នាំ​១៩០៧, ខ្សែព្រំដែន របប សាធារណរដ្ឋខ្មែរ លន់លន់ ឆ្នាំ ១៩៧២ , ខ្សែព្រំដែនវៀតណាមត្បូងឆ្នាំ ១៩៧១

ផែនទី តំបន់ ពាម កោះត្រលផែនទី តំបន់ដែនទឹកប្រវត្តិសាស្រ្ត (ប្រើប្រាស់ទឹករួមគ្នាសិន​ រង់ចាំការកំណត់ព្រំដែនទឹកជាក្រោយ)



ផែនទី តំបន់ ទាន់ហន់/តន់ហន់


ផែនទីព្រែកជីក វិញតេ



ផែនទីខេត្ត កំពត


ផែនទី បោន BONNE Map



ផែនទីខេត្ត គៀង យ៉ាង

ផែនទី តាមបណ្តោយព្រំដែន សួមចុច លើឈ្មោះខេត្ត ដើម្បី មើលផែនទីលំអិត ពោធិសាត់ កោះកុង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលកីរី ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និង​តាកែវ កំពត

ផែនទី ខេត្ត អាន យ៉ាង An Giang Province


ខ្ញុំបាទ សូមឡើងធ្វើការប្តេជ្ញាថា នឹងគាំទ្រពេញទំហឹងជម្រុញឲ្យ គម្រោងព្រែកជីក ហ្វូណនតេជោ ប្រព្រឹត្តិទៅតាមផែនការ ២០២៤-២០២៨។ ដើម្បី ពន្លឺក្នុងការរកមូលហេតុនៃការប្រឆាំងរបស់ វៀតណាម ខ្ញុំសូមជូន ប្រវត្តិ ប្រធាធិបតីវៀតណាម ឈ្មោះ Võ Thị Ánh Xuân ដែល កើតឆ្នាំ ១៩៧០ នៅ អតីតខេត្ត មាត់ជ្រូក សព្វថ្ងៃខេត្ត អាន យ៉ាង។ ដោយសារ គាត់ជា ប្រធានផ្នែកស្រាវជ្រាវ ប្រចាំសាខាបក្សខេត្ត អាន យ៉ាង ដូច្នេះ គាត់ដឹងរឿងច្រើនអំពី កម្ពុជា ជាពិសេស ប្រវត្តិសាស្រ្តខ្មែរ និង ដឹងពី វិធី រារាំងផនការអភី. របស់កម្ពជា ។ ហេតុផលនេះ ដែល មជ្ឃិមបក្សសម្រេច យក អ្នកស្រីជា ប្រធានាធិបតី វៀតណាម ។