អំពីឈ្មោះ៖ ការស្រាវជ្រាវខាងក្រោមមានការភ័ន្តច្រឡំ-- ឈ្មោះ ស្វាយរៀង មានតាំងពីមុនមក គឺឆ្នាំ ១៨៨៦ តែឆ្នាំ ១៩២២ មានខេត្ត ០៣ មានឈ្មោះថាខេត្ត Province/Khet តែចំនួនប្រជាជនតិចតួច ដូច្នេះ ខាងទីប្រឹក្សាបារាំងគេ តម្រូវ ៣ខេត្ត បញ្ជូនតែមួយ គួរដាក់ថាខេត្តអ្វី?.។ រឿងមួយទៀត មានខេត្ត ស្វាយទាប ខេត្តរំដួល ខេត្តរមាសហែក ចំណែកនៅកម្ពុជាមានខេត្ត ២២ ខេត្តដែរ ម៉េចបានជាមានខេត្តច្រើនបែបនេះអំឡុងឆ្នាំ ១៩២០? មានន័យថា (១) គ្រប់គាភី បង្កើតខេត្តថ្មីៗដើម្បីបានធ្វើកុង្សី តែជាក់ស្តែងគ្មានប្រជាជនច្រើនឡើយ! នេះជាផែនទីប្រជាជននៅឥណ្ឌូចិន។ (២) ជាចេទនារបស់ ប្រទេសវៀតណាមក្នុងការ គៀងគរ កម្លាំងខ្មែរក្រោមឲ្យមានទឹកដី មានព្រំដែន មានជីវភាពធូរធារដើម្បីរួមគ្នាជាមួយវៀតណាម ដេញពួកបារាំងចេញ ព្រោះតាមឯកសារប្រជាជនកម្ពុជាមានចំនួនតិចតួចក្រៃកែង ធៀបជាមួយប្រជាជនចាម វៀតណាម រឿងអីបែរជាមាន រដ្ឋបាលខេត្តដល់ទៅ ២២ ខេត្ត? ជាសង្វេប ស្វាយរៀង ជាអតីតព្រំដែនរវាង ទ័ពសៀម និង ទ័ពវៀតណាម ដូច្នេះ ស្វាយរៀង សំដៅថា ស្វាយស្អាត ដូចជា ស្វាយស៊ីសុផុន ដែលន័យដើម គឺ ស្វាយ ស្រីសុភ័ណ្ឌ -- ស្រីសុភ័ណ្ឌ =ស៊ីសុផុន ប្រហែលគេហៅ ស្វាយដោះក្រមុំ !! ។ ការគ្រប់គ្រងរដ្ឋជំនាន់នោះគឺ មានបន្ទាយទ័ពធំៗ ដូចជា បន្ពាយចក្រី បន្ទាយនាង បន្ទាយស្វាយ បន្ទាយដែក ចំណែកភូមិស្រុកជុំវិញបន្ទាយអាចមានដាំដើមឈើហូបផ្លែជាពិសេស ដូចដែល កងទ័ពវៀតណាម ឈ ជើងទីណា ទីនោះមានដាំដើមឈើធំៗ មានផ្កាម៉ោង១០...
ប្រទេសវៀតណាមមុនឆ្នាំ ១៨៤១ គេចែក ក្រុង មាន ០៦ សម្រាប់ កម្ពុជាក្រោមទាំងមូល។ អ្នកស្រាវជ្រាវអាចមានការយល់ច្រលំ បកប្រែខុស ដោយសារបារាំងដឹកនាំរដ្ឋបាបែប ស្តេចត្រាញ់ គឺប្រទេស--ក្រុង--ខេត្ត--ស្រុក--ឃុំ---ភូមិ ដូច្នេះខេត្ត ស្វាយទាប ខេត្តរមាសហែក ខេត្តរំដួល គឺស្ថិតក្រោមអំណាចកណ្តាលមួយរបស់ បាភ្នំ(ប៉ុស្តបារាំង) សម្រាប់ប្រមូលពន្ធ៕
អំពីឈ្មោះខេត្តស្វាយរៀង Xoài Riêng, Tỉnh Svay Rieng, Xoài Riêng ៖ (កោះសន្តិភាព និងរដ្ឋបាលខេត្តស្វាយរៀង)--ខេត្តស្វាយរៀងបង្កើតឡើងដោយពួកអាណានិគមបារាំងសេសក្នុងគោល បំណងចង់ឲ្យងាយស្រួលគ្រប់គ្រងរដ្ឋបាលខេត្ត និងប្រមូលពន្ធអាករពីប្រជារាស្ត្រខ្មែរ ។ យោងតាមឯកសារប្រវត្តិសាស្ត្រមួយចំនួនដូចជា Histoire du Cambodge ស្រាវជ្រាវដោយ Adhemard Leclere ឯកសារមហាបុរសខ្មែរបានបញ្ជាក់ថា ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ បានរៀបចំភូមិស្រុកមួយចំនួនសម្រាប់ជាការគ្រប់គ្រងដឹកនាំលើវិស័យដឹកនាំរដ្ឋបាល ។នៅអំឡុងឆ្នាំ១៩២២ បារាំងបានយកខេត្តស្វាយទាប ខេត្តរំដួល ខេត្តរមាសហែក និងផ្នែកមួយនៃខេត្តរោងដំរី និងខេត្តបាភ្នំមកបង្កើតខេត្តស្វាយរៀងបច្ចុប្បន្ន ។
អ្នកប្រវត្តិសាស្ត្រជាច្រើនបានបញ្ជាក់ពីការកកើតខេត្តមួយចំនួននៃដែនដីអាណាចក្រមហានគរខ្មែរ ខេត្តរោងដំរី មានភ្នំមួយឈ្មោះថា «ភ្នំជើមីដែង»ជាឈ្មោះខ្មែរ តែក្រោយមកខេត្តរោងដំរីត្រូវបានបារាំងកាត់ដែនរដ្ឋបាលគ្រប់គ្រង (កូសាំងស៊ីន) វៀតណាមបានប្តូរឈ្មោះពីរភ្នំជើមីដែង ទៅជា «ភ្នំតៃនិញ»បច្ចុប្បន្នភ្នំនេះគ្រប់គ្រងដោយប្រទេសវៀតណាម ហើយវៀតណាមបានរៀបចំទៅជាតំបន់ទេសចរណ៍ ។ បើតាមការស្រាវជ្រាវរបស់លោកប៊ុន សាត មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង និងការបង្ហាញពីលោកតាមោក ស៊ឹម អាយុ៧៦ឆ្នាំ អតីតអភិបាលខេត្តស្វាយរៀងឆ្នាំ១៩៨២-១៩៨៨ ឆ្នាំ២០១៤ ជាគណៈកម្មការអាចារ្យវត្តព្រៃឆ្លាក់ឲ្យដឹងថា បើតាមប្រវត្តិសាស្ត្រនៅក្នុងសតវត្សទី១៣ ក្នុងរាជព្រះបាទពញាយ៉ាត ខេត្តមួយចំនួនត្រូវបានបង្កើតឡើង និងក្នុងសតវត្សទី១៤ ក៏ឃើញមានការរៀបចំបង្កើតខេត្តមួយចំនួនបន្ថែមទៀត ដូចជាខេត្តរំដួល ខេត្តស្វាយទាប ខេត្តរមាសហែក ដែលបានផ្តាច់ចេញពីខេត្តរោងដំរី ព្រៃនគរ ខេត្តបាភ្នំ និងខេត្តត្បូងឃ្មុំ ។ ខេត្តស្វាយទាប និងខេត្តរំដួល ភាគខាងត្បូងលាតសន្ធឹងដល់ខេត្តទួលតាមោគ និងខេត្តគោកសណ្តែក (បច្ចុប្បន្នខេត្តឡុងអាងប្រទេសវៀតណាម) ។ ខេត្តបង្កើតថ្មីទាំងបីត្រូវកំណត់បង់ពន្ធ ប្រមូលពន្ធដាក់ឃ្លាំងព្រះរាជទ្រព្យនៅខេត្តបាភ្នំ ។ បារាំងបានចាប់ផ្តើមមកត្រួតត្រាធ្វើអាណានិគម និងគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជាក្នុងរាជព្រះបាទនរោត្តមអំឡុងឆ្នាំ១៨៦៣-១៨៨៤ មានរ៉េស៊ីដង់បារាំង ប្រចាំនៅប៉ុស្តិ៍ខេត្តរំដួលគ្រប់គ្រងខេត្តស្វាយទាប និងខេត្តរមាសហែក ។
បារាំងបានយកខេត្តទាំងបីនេះបង្កើតខេត្តតែមួយដើម្បីងាយស្រួលគ្រប់គ្រង ។ នៅឆ្នាំ១៨៨៩ បារាំងបានបង្កើតប៉ុស្តិ៍រដ្ឋបាលថ្មី សម្រាប់ជាជំនួយដល់ការប្រមូលពន្ធជូនរាជការបារាំង ព្រះមហាក្សត្រខ្មែរបានរៀបចំព្រះរាជ្យប្រកាសដើម្បីរៀបចំរាជការខ្មែរ និងរៀបចំ បែងចែករដ្ឋបាលដែនដីតាមបែបបារាំងដោយចែកចេញជាភូមិ ឃុំ ចំណុះឲ្យរាជការខណ្ឌ ស្រុកខេត្ត ។
នៅអំឡុងឆ្នាំ១៩២០-១៩២១ អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិនបានរៀបចំខេត្តខ្មែរមួយចំនួនឡើងវិញ ។ បន្ទាប់មកនៅឆ្នាំ១៨៩៧ ដោយមានជំនួយផ្នែករៀបចំរាជការ ពីអាណាព្យាបាលបារាំងព្រះមហាក្សត្រខ្មែរបានរៀបចំព្រះរាជប្រកាស ដើម្បីរៀបចំរាជការខ្មែរ និងរៀបចំបែងចែករដ្ឋបាលដែនដី តាមបែបបារាំងដោយចែកជាភូមិឃុំចំណុះឲ្យរាជការខណ្ឌ ស្រុកខេត្ត ។ អំឡុងឆ្នាំ១៩២០-១៩២១ អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន បានរៀបចំនូវខេត្តខ្មែរមួយចំនួនឡើងវិញ ។ ការរៀបចំនេះដោយពិនិត្យឃើញថា ខេត្តមួយចំនួនត្រូវបានលុបចេញ និងប្តូរឈ្មោះ ហើយរៀបចំបង្កើតខេត្តថ្មីមួយចំនួនឡើងពីប៉ុស្តិ៍រដ្ឋបាលទៅជាខេត្ត ហើយខេត្តចាស់មួយចំនួនត្រូវប្តូរជាខណ្ឌ ឬស្រុកវិញ ទៅតាមស្ថានភាពប្រជារាស្ត្រ ។
អំឡុងពេលដែលអាណាព្យាបាលបារាំង ត្រួតត្រាលើរាជការខ្មែរសម័យនោះ អគ្គទេសាភិបាលបារាំង ប្រចាំភ្នំពេញ បានរៀបចំឲ្យទេសាភិបាលបារាំងនៅតាមបណ្តាប៉ុស្តិ៍ នីមួយៗ មានសិទ្ធិត្រួតត្រាលើខេត្តចំនួនពីរ ឬបី ទៅតាមស្ថានភាពជាក់ស្តែង។ ដោយឡែកប៉ុស្តិ៍រដ្ឋបាលស្វាយរៀង( Post Administration de Svay Rieng) ដែលបានបង្កើតនៅឆ្នាំ១៨៨៩ ជាទីតាំងដែលខេត្តរំដួល ខេត្តស្វាយទាប និងខេត្តរមាសហែក ត្រូវឡើងមកបង់ពន្ធជូនរាជការបារាំង-ខ្មែរ ។ ប៉ុស្តិ៍រដ្ឋបាលនេះ មានទីតាំងនៅទីប្រជុំជនស្វាយរៀង ស្ថិតក្នុងខេត្តរំដួល បច្ចុប្បន្ន ភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។
១.១ កាបង្កើតខេត្តស្វាយរៀង ផ្អែកលើលក្ខណៈភូមិសាស្ត្រ ប្រជារាស្ត្រ តម្រូវឲ្យរាជការខ្មែរ បារាំសម័យនោះត្រូវរៀបចំខេត្តថ្មី ដោយធ្វើសមាហរណកម្មបញ្ចូលខេត្តចំនួន៣ទៀត មកជាចំណុះ និងប្តូរឈ្មោះខេត្តទាំងនោះទៅជាខណ្ឌវិញ ។ ជុំវិញបញ្ហានេះភូឈួយ រដ្ឋបាលស្វាយរៀង បានរៀបចំរបាយការណ៍ពិស្តារមួយ ចំនួនជូនអគ្គទេសាភិបាលបារាំង និងត្រៀមថ្វាយព្រះមហាក្សត្រខ្មែរដើម្បីរៀបចំបង្កើតខេត្តថ្មី។ តាមរបាយការណ៍បានបញ្ជាក់ថា សរុបទាំង៣ខេត្ត គឺខេត្តរំដួល ខេត្តស្វាយទាប និងខេត្តរមាសហែក មានប្រជារាស្ត្រ ប្រមាណ៥០០គ្រួសារ និងមានមនុស្សសរុបជាង៥០.០០០នាក់ប៉ុណ្ណោះ ។ កំណើន និងចំនួនប្រជារាស្ត្រដ៏តិចតួចនេះ បានធ្វើឲ្យរដ្ឋការបារាំង-ខ្មែរសម័យនោះសម្រេចបញ្ចូលខេត្តទាំង៣ខាងលើមក បង្កើតជាខេត្តតែមួយដើម្បីងាយស្រួលគ្រប់គ្រង ។មុនពេលបង្កើតខេត្តថ្មី ទេសាភិបាលបារាំងបានកោះហៅមេឃុំដែលហៅថា ចៅហ្វាយស្រុក និងចៅហ្វាយខេត្តទាំងបីមកប្រជុំរកឈ្មោះដាក់ប៉ុស្តិ៍ គ្រប់គ្រងខេត្តទាំងបី ជាខេត្តតែមួយ ។ ការប្រជុំធ្វើឡើងនៅក្រោលគោ ដែលមានមេឃុំ មេស្រុក មកពីគ្រប់ឃុំនៃខេត្តទាំងបី ជាអ្នកផ្តល់យោបាល់ឲ្យបារាំងស្តាប់។ ពេលនោះក្នុងបណ្តាមេឃុំ មានលោកមេឃុំ ស្វាយជ្រំ ឈ្មោះ«ព្រហ្ម» មានប្រសាសន៍ថា ក្នុងភូមិសាស្ត្រទាំងបីខេត្ត គឺមានឈ្មោះផ្តើមដោយពាក្យ «ស្វាយ» ដូចជាឈ្មោះភូមិ-ឃុំ និងឈ្មោះវត្ត និងឈ្មោះខេត្ត។ លោករ៉េស៊ីដង់បារាំងរូបនោះ ក៏បានឲ្យលោកមេឃុំ រាប់ឈ្មោះភូមិ ឈ្មោះឃុំ និងឈ្មោះវត្តឃើញថា ឈ្មោះភូមិ មានពាក្យផ្តើមដោយ «ស្វាយ» មានចំនួន ៣៨ភូមិ គឺ៖ ភូមិស្វាយ ភូមិស្វាយតាភ្ល ភូមិស្វាយធំ ភូមិស្វាយក្ងោក ភូមិស្វាយផ្អែម ភូមិស្វាយព្រហូត ភូមិស្វាយជ្រំ ភូមិស្វាយអង្គ ភូមិស្វាយដូនអី ភូមិស្វាយយា ភូមិស្វាយជម្រៅ ភូមិស្វាយគយ ភូមិស្វាយក្អែរ ភូមិស្វាយចេក ភូមិស្វាយរំពា ភូមិស្វាយកណ្តាល ភូមិស្វាយគុយ ភូមិស្វាយតាយាន ភូមិស្វាយអាណាត ភូមិស្វាយតឿ ភូមិស្វាយប៉ោ ភូមិស្វាយរូង ភូមិស្វាយរលំ ភូមិស្វាយជុំ ភូមិស្វាយទន្ទឹម ភូមិស្វាយបទុម្ព ភូមិត្រពាំងស្វាយ ភូមិអារក្សស្វាយ ភូមិបុស្សស្វាយ និងភូមិអង្គស្វាយ ។
ចំពោះខេត្តរំដួលមានភូមិដែលមានពាក្យ«ស្វាយ» ចំនួន៣ភូមិ បច្ចុប្បន្នភូមិមួយនៅស្រុកស្វាយជ្រំ «ភូមិស្វាយតាភ្ល» ភូមិមួយនៅសង្កាត់ចេក «ភូមិស្វាយ»ក្រុងស្វាយរៀង ភូមិមួយទៀតនៅស្រុកស្វាយទាប គឺភូមិស្វាយរំពា និងស្រុកំពង់រោទ៍ ឃុំសំឡី មានភូមិផ្តើមដោយពាក្យ«ស្វាយ»ដែរស្វាយអាណាត ។
ចំណែកឃុំពពែត ស្រុកស្វាយទាបមានឈ្មោះភូមិ«ស្វាយផ្អែម» និងឃុំស្វាយអង្គស្រុកស្វាយជ្រំ មានភូមិមួយឈ្មោះ«ស្វាយផ្អែម»ដែរ។ រីឯស្វាយបីដើម ក្នុងខេត្តស្វាយទាប(មានប្រាសាទមួយគឺប្រាសទព្រះនាងអង្គចូវ )បច្ចុប្បន្ន (ហៅឌឹកវ៉េ ខេត្តឡុងអាង ប្រទេសវៀតណាម)។ ឈ្មោះឃុំ ផ្តើមដោយពាក្យស្វាយ មានចំនួន៨ឃុំ គឺ៖ ឃុំស្វាយជ្រំ ឃុំស្វាយអង្គ ឃុំស្វាយធំ ឃុំស្វាយយារ ឃុំស្វាយរំពា ឃុំស្វាយចេក ឃុំស្វាយតាយាន និងឃុំស្វាយតឿ បច្ចុប្បន្នមាន៩ឃុំគឺឃុំស្វាយរៀង ។
វត្តមានឈ្មោះផ្តើមដោយពាក្យ« ស្វាយ» មានចំនួន១៥ និងទួលបុរាណជាទួលវត្តចាស់មាន១៦ គឺ ៖ វត្តស្វាយជ្រំ វត្តស្វាយផ្អែម វត្តស្វាយអង្គ វត្តស្វាយព្រហូត វត្តស្វាយធំ វត្តស្វាយយារ វត្តស្វាយរំពា វត្តស្វាយកណ្តាល វត្តស្វាយតាយាន វត្តស្វាយបទុម វត្តស្វាយទន្ទឹម វត្តស្វាយជុំ វត្តស្វាយ (វត្តស្វាយមាន២វត្ត )។
ទួលវបុរាណ គឺ៖ ទួលស្វាយរ៉ាំ ទួលស្វាយពុំគ្រង ទួលស្វាយអណ្តើក ទួលស្វាយកន្ត្រៃ និងទួលវត្តចាស់ផ្តើមដោយពាក្យស្វាយ ចំនួន១១ គឺវត្តស្វាយទាប ។ល។១.២ ដោយសារឃើញភូមិសាស្ត្រ មានពាក្យស្វាយច្រើនដូច្នេះហើយទើបរ៉េស៊ីដង់បារាំងរូបនោះពិភាក្សាក្នុងអង្គប្រជុំបានសម្រេចដាក់ឈ្មោះ «ប៉ុស្តិ៍ស្វាយរៀង»នេះទៅ ។ បន្ទាប់ពីកិច្ចប្រុំពិភាក្សាជាមួយមេស្រុក មេឃុំ នៅក្រោលគោរួចមក ជំនាញការលោករ៉េស៊ីដង់បារាំងរូបនោះបានបន្តសាកសួរបន្ថែមពីអ្នកស្រុកភូម ិផ្សេងៗទៀត រហូតដល់តំបន់ចឹកពូ ឬជីពូវ បច្ចុប្បន្នជីភូ ។ នៅតំបន់ជីភូនេះភាគច្រើនមានជនជាតិចិនរស់នៅប្រកបមុខរបរលក់ដូរទំនិញ គ្រឿងទេស ។ ជីភូនេះជាឈ្មោះជនជាតិចិនម្នាក់ជំនាន់នោះ ហៅថាដង្ខៅ ឬអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលប្រជារាស្ត្រខ្មែររស់នៅជុំវិញតំបន់នោះតែងតែទៅទិញទំនិញគ្រប់មុខពីចឹកពូ ឬជីពូវ ។ តំណក្រោយមកបានក្លាយជាឈ្មោះជីភូ រហូតសព្វថ្ងៃ ។
យោងតាមកិច្ចប្រជុំពិភាក្សានិងការសាកសួរពីប្រជារាស្ត្រ អ្នកជំនាញបារាំងនៅអមលោករ៉េស៊ីដង់ បានវាយតម្លៃថា ឈ្មោះដែលគួរដាក់សម្រាប់ខេត្តថ្មីនេះគឺ«ស្វាយរៀង» ។ បើយោងតាមប្រវត្តិសាស្ត្រស្របពេលជាមួយគ្នានោះខេត្តមួយចំនូនទៀតនៃដែនដីមហានគរអាណាចក្រខ្មែរសម័យនោះ ក៏ត្រូវបានផ្លាស់ប្តូរផងដែរ ដូចជាខេត្តបាភ្នំ ប្តូរទៅជាខេត្តព្រៃវែង ខេត្តបាទី ប្តូរទៅជាខេត្តតាកែវ ខេត្តក្រគរ ប្តូរទៅជាខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ ប្តូរទៅជាខេត្តកំពង់ចាម ។ ក្រោយពីធ្វើការសិក្សាប្រជាសាស្ត្រ ភូមិសាស្ត្រ និងគូសវាសផែនទី ដោយក្រុមលេខាគណិតបារាំងរួចមក អគ្គទេសាភិបាលបារាំងប្រចាំនៅភ្នំពេញ អមដោយសេនាបតីរាជការខ្មែរជាន់ខ្ពស់ មានក្រសួងមហាផ្ទៃ ក្រសួងពន្ធដារ និងឧញ៉ាសេនាបតី តំណាងព្រះមហាក្សត្រខ្មែរ ក្នុងរាជ ព្រះបាទស៊ីសុវត្ថិ បានបើកការប្រជុំពិគ្រោះកិច្ចការបង្កើត ខេត្តថ្មីនេះនៅថ្ងៃទី២ខែមេសាឆ្នាំ១៩២២ ។
ពេលនោះមន្ត្រីអ្នកមុខអ្នកការជាន់ខ្ពស់ បានឯកភាពរៀបចំរាជការថ្មី ស្របតាមសភាពការណ៍ដែលបារាំង ត្រូវការរៀបចំសម្រាប់ធ្វើការអភិវឌ្ឍន៍ទីក្រុង ទីរួមខេត្តនានាឲ្យដូចស្រុកបារាំង ។ ព្រះមហាក្សត្រខ្មែរ បានឯកភាពលើសំណូមពរនេះ និងព្រះអង្គបានចេញព្រះរាជប្បញ្ញត្តិលេខ៤៩ ចុះថ្ងៃទី៩ខែមេសា ឆ្នាំ១៩២២ ចុះព្រះហស្តលេខាដោយព្រះបាទស៊ីសុវត្ថិ ត្រាស់បង្គាប់បង្កើត«ខេត្តស្វាយរៀង» ជាផ្លូវការរហូតមកដល់បច្ចុប្បន្ន ។
ខេត្តស្វាយរៀងនេះកើតចេញពីការរួមបញ្ចូលគ្នានៃខេត្តចំនួនបី គឺខេត្តរំដួល ខេត្តរមាសហែក និងខេត្តស្វាយទាប និងកាត់ឃុំចំនួន២ ពីខេត្តបាភ្នំ គឺឃុំចិន្ត្រី និងឃុំល្ងើន ។ ខេត្តរំដួល ប្តូរទៅជាខណ្ឌរំដួល ខេត្តរមាសហែកប្តូរទៅជាខណ្ឌរមាសហែក និងខេត្តស្វាយទាបប្តូរទៅជាខណ្ឌស្វាយទាបចំណុះឲ្យខេត្តស្វាយរៀងវិញ ។ ការរៀបចំទៅជាខណ្ឌនេះគឺយកតាមលំនាំរបស់រាជការបារាំងមានខណ្ឌសង្កាត់ជាដើម ។ ក្នុងនោះខណ្ឌចែកចេញជាស្រុក ហើយស្រុកចែកចេញជាឃុំ និងឃុំចែកចេញជាភូមិ ៕

ខេត្ដស្វាយរៀងមានស្រុក ក្រុងទាំងអស់ចំនួន៨ គឺស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ ស្រុករំដួល ស្រុករមាសហែក ស្រុកស្វាយជ្រំ ក្រុងស្វាយរៀង ស្រុកស្វាយទាប និង ក្រុងបាវិត(បានបំបែកចេញពីស្រុកចន្ទ្រា) រួមទាំងឃុំទាំងអស់ចំនួន៨០ និង៦៩០ភូមិ។ ខេត្តស្វាយរៀង រួមមាន ៨ស្រុក ក្រុង ៖
កូដស្រុក/ក្រុងស្រុក/ក្រុងឈ្មោះស្រុក/ក្រុងជាអក្សរឡាតាំងចំនួនឃុំ/សង្កាត់
- ២០០១ ស្រុកចន្រ្ទា Chanthrea District ៦
- ២០០២ ស្រុកកំពង់រោទិ៍ Kampong Rou District ១១
- ២០០៣ ស្រុករំដួល Romdoul District ១០
- ២០០៤ ស្រុករមាសហែក Romeas Haek District ១៦
- ២០០៥ ស្រុកស្វាយជ្រំ Svay Chrom District ១៦
- ២០០៦ ក្រុងស្វាយរៀង Svay Rieng Municipality ៧
- ២០០៧ ស្រុកស្វាយទាប Svay Theab District ៩
- ២០០៨ ក្រុងបាវិត Bavet Municipality ៥
រដ្ឋបាល យោងតាម ក្រសួងមហាផ្ទៃ ឆ្នាំ ២០២២ pdf ទំព័រ ២៤៣
ខេត្ត ស្វាយរៀង ចំនួនស្រុក ០៨
១ ក្រុងបាវិត
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
1
|
5
| ||
2
|
5
| ||
3
|
2
| ||
4
|
8
| ||
5
|
15
|
២ ស្រុកចន្រ្ទា
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
6
|
4
| ||
7
|
8
| ||
8
|
6
| ||
9
|
5
| ||
10
|
3
| ||
11
|
3
|
៣ ស្រុកកំពង់រោទិ៍
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
12
|
5
|
| |
13
|
6
|
| |
14
|
14
| ||
15
|
8
| ||
16
|
5
| ||
17
|
4
| ||
18
|
8
| ||
19
|
3
| ||
20
|
10
| ||
21
|
6
| ||
22
|
11
|
៤ ស្រុករំដួល
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
23
|
7
| ||
24
|
8
| ||
25
|
6
| ||
26
|
7
| ||
27
|
7
| ||
28
|
10
| ||
29
|
9
| ||
30
|
8
| ||
31
|
9
| ||
32
|
7
|
៥ ស្រុករមាសហែក
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
33
|
10
| ||
34
|
10
| ||
35
|
6
| ||
36
|
12
| ||
37
|
18
| ||
38
|
14
| ||
39
|
22
| ||
40
|
10
| ||
41
|
5
| ||
42
|
10
| ||
43
|
10
| ||
44
|
20
| ||
45
|
11
| ||
46
|
13
| ||
47
|
20
| ||
48
|
13
|
៦ ស្រុកស្វាយជ្រំ
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
49
|
12
| ||
50
|
5
| ||
51
|
7
| ||
52
|
7
| ||
53
|
8
| ||
54
|
12
| ||
55
|
11
| ||
56
|
10
| ||
57
|
14
| ||
58
|
11
| ||
59
|
11
| ||
60
|
9
| ||
61
|
7
| ||
62
|
12
| ||
63
|
15
| ||
64
|
8
|
៧ ក្រុងស្វាយរៀង
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
65
|
7
| ||
66
|
10
| ||
67
|
7
| ||
68
|
5
| ||
69
|
2
| ||
70
|
4
| ||
71
|
8
|
៨ ស្រុកស្វាយទាប
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
72
|
8
| ||
73
|
9
| ||
74
|
2
| ||
75
|
6
| ||
76
|
6
| ||
77
|
9
| ||
78
|
9
| ||
79
|
8
| ||
80
|
6
|
List of district បញ្ជីរដ្ឋបាលស្រុក ឆ្នាំ២០២០ | ||||||
Code | Khmer | English | Number Of Commune | Number Of Village | ||
Commune | Sangkat | |||||
1 | 2001 | ស្រុកចន្ទ្រា | Chantrea District | 6 | 0 | 29 |
2 | 2002 | ស្រុកកំពង់រោទិ៍ | Kampong Rou District | 11 | 0 | 80 |
3 | 2003 | ស្រុករំដួល | Rumduol District | 10 | 0 | 78 |
4 | 2004 | ស្រុករមាសហែក | Romeas Haek District | 16 | 0 | 204 |
5 | 2005 | ស្រុកស្វាយជ្រំ | Svay Chrum District | 16 | 0 | 158 |
6 | 2006 | ក្រុងស្វាយរៀង | Svay Rieng Municipality | 0 | 7 | 43 |
7 | 2007 | ស្រុកស្វាយទាប | Svay Teab District | 9 | 0 | 63 |
8 | 2008 | ក្រុងបាវិត | Bavet Municipality | 0 | 5 | 35 |
Total | 68 | 12 | 690 |
RFA Khmer ពលរដ្ឋសោកស្តាយព្រែកមួយដែល ខ្មែរក្រហមជីក បាត់បង់ទៅវៀតណាមក្រោយបោះបង្គោលព្រំដែន ក្រុមយុវជន និងពលរដ្ឋរស់នៅខេត្តស្វាយរៀងសោកស្តាយព្រែកមួយខ្សែ ដែលបន្សល់តាំងពីសម័យបារាំង និងស្ការឡើងវិញ នៅសម័យខ្មែរក្រហម បានបាត់បង់ទៅវៀតណាមគ្រប់គ្រង ក្រោយបោះបង្គោលព្រំដែន កាលពីឆ្នាំ២០១៧ ក្នុងពេលកម្ពុជាកំពុងមានវិបត្តិនយោបាយ។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលអាណត្តិថ្មីផ្ទៀងផ្ទាត់ការបោះបង្គោលកំណត់ព្រំដែនកម្ពុជា-វៀតណាមឡើងវិញ។
ព្រែកមួយខ្សែមានប្រវែងទទឹងចន្លោះជាង ២០ម៉ែត្រ ដល់ជាង ៤០ ម៉ែត្រ បណ្តោយជាង ១០០ គីឡូម៉ែត្រ ឋិតក្នុងខេត្ តព្រៃវែង និងខេត្តស្វាយរៀង ត្រូវបានពលរដ្ឋ និងយុវជន អះអាងថា បានរបូតទៅវៀតណាម បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពគ្នាដោយស្ងាត់ៗ កំណត់ខណ្ឌសីមាព្រំដែនតាមបណ្តោយដងព្រែកនេះ កាលពីឆ្នាំ២០១៧។
ព្រែកនេះ ត្រូវបានរដ្ឋាភិបាលវៀតណាមគ្រប់គ្រងទាំងស្រុងនៅរយះពេលជាង ៦ឆ្នាំចុងក្រោយនេះ ដោយវៀតណាមបានប្រើប្រាស់ព្រែកនេះធ្វើនាវាចរ ដឹកទំនិញ និងកសិផល មកលក់នៅកម្ពុជា។ រីឯអាជ្ញាធរនៃប្រទេសទាំងពីរ បានជីកផ្លូវក្រវាត់ព្រំដែនរួចរាល់ហើយដែរ ក្នុងរយះពេល ៣ ឆ្នាំកន្លងទៅនេះ។ ពលរដ្ឋខ្មែររស់នៅតំបន់នោះ ភាគច្រើនមិនហ៊ានតវ៉ា និងរិះគន់បញ្ហានេះទេ ខ្លាចមានបញ្ហាដល់ខ្លួន និងក្រុមគ្រួសារ។ ពលរដ្ឋខ្មែររស់នៅក្បែរព្រំដែនថ្លែងសុំមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្នវៀតណាមបានចាត់ទុក ព្រែកមួយខ្សែនេះជារបស់ខ្លួន ហើយបញ្ជូនប្រជាជនគេមករស់នៅច្រើនស្អេកស្កះ តាមបណ្តោយព្រំដែន។ លោកស្រីថា ព្រំដែនចាស់កន្លងទៅ ឋិតនៅឆ្ងាយពីព្រែកនេះជាច្រើនគីឡូម៉ែត្រ។ «ពីមុនមិនមែនបង្គោលនៅត្រឹមហ្នឹង តាមខ្ញុំធ្លាប់ឃើញ តែចេះតែខិតមកដល់ បង្គោលទើបបោះដែរ ពីមុនហួសស្ពានហ្នឹង ហួសកន្លែងប៉ុស្តិ៍វៀតណាមនៅរាល់ថ្ងៃហ្នឹង ព្រែកហ្នឹង។ ពេលគេចាប់ផ្តើមបោះបង្គោលព្រំដែន បានគេ ចាប់ផ្តើមធ្វើនៅអែបព្រែករាល់ថ្ងៃ»។
ព្រែកសម័យបារាំងមួយខ្សែនេះ ប្រវែងជាង ១០០គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តព្រៃវែង រហូតទល់នឹងខេត្តស្វាយរៀង ឆ្លងកាត់ស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង។ អ្នកស្រុកខ្លះ បានហៅព្រែកនេះថា ព្រែកតែអុង ហើយកាលពីសម័យប៉ុល ពត អ្នកភូមិបានជីកស្ដារព្រែកនេះឱ្យជ្រៅ ងាយស្រួលធ្វើកសិកម្ម និងទាញទឹកប្រើប្រាស់ជាដើម។
យុវជនរស់នៅរាជធានីភ្នំពេញ លោក សៀង រក្សា ស្នើឱ្យរដ្ឋាភិបាលអាណត្តិថ្មីបើកចិត្តទូលាយ អនុញ្ញាតយុវជន ចូលរួមតាមដានពីការបោះបង្គោលព្រំដែន ដើម្បីស្វែងយល់ ពីបូរណភាពទឹកដី។ លោកសង្កេតឃើញថា ការបោះបង្គោលព្រំដែនកន្លងទៅ មានការលាក់បាំងច្រើន។ លោក សៀង រក្សា៖ «ការបោះបង្គោលព្រំដែនអត់បង្ហាញឱ្យទូលំទូលាយឱ្យយុវជន សិស្សនិស្សិតបានដឹងទូលំទូលាយ ព័ត៌មានអត់ច្បាស់ដល់ពលរដ្ឋ និងយុវជនទេ ខ្ញុំសង្ស័យថា ការបោះបង្គោលព្រំដែន អត់ត្រូវតាមច្បាប់ និងផ្ទៃដីផ្ទៃក្រឡា»។ ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក រស់ សុផារិទ្ធិ ប្រាប់វិទ្យុអាស៊ីសេរីថា ខេត្តស្វាយរៀងនៅមិនទាន់បោះបង្គោលព្រំដែនរួចរាល់នៅឡើយទេ នៅសេសសល់តិចតួច ក៏ប៉ុន្តែលោកមិនបញ្ជាក់លម្អិតថា តំបន់ដែលមិនទាន់កំណត់ព្រំដែនរួច ឋិតក្នុងស្រុកណានោះឡើយ។
លោកបដិសេធមិនអធិប្បាយ ចំពោះការបោះបង្គោលព្រំដែនដែលធ្វើឱ្យខ្មែរបាត់បង់ព្រែកមួយខ្សែទៅវៀតណាម ដោយលោកថា ជាភារកិច្ចរបស់គណៈកម្មការព្រំដែន។
លោក រស់ សុផារិទ្ធិ៖ «បោះជិតរួចរាល់សល់តិចតួច យើងកំពុងពិភាក្សាគ្នាដែលមិនទាន់ឯកភាពគ្នា សល់ចំណុចហ្នឹង ព្រោះយើងធ្វើការប្រយ័ត្នប្រយែង»។
ចំណែករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ដែលទើបតែងតាំងថ្មី លោក ឡាំ ជា ក៏បដិសេធបំភ្លឺរឿងនេះដែរ ដោយលោកថា គណៈកម្មការព្រំដែនកំពុងរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំកម្រិតរដ្ឋបាល និងអគ្គនាយករដ្ឋបាលមិនទាន់រួចរាល់នៅឡើយទេ។ លោកបញ្ជាក់ថា លោកនឹងបំភ្លឺរឿងនេះ នៅពេលរៀបចំការងាររួចរាល់។
លោក ឡាំ ជា៖ «រង់ចាំច្បាប់ចេញសិន បងនឹងការពារអនុក្រឹត្យរៀបចំប្រព្រឹត្តទៅហើយ ផែនការ ការងារវាពេញផ្លូវច្បាប់តែម្តង»។
ទាក់ទងរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន សង្កេតឃើញថា ការបោះបង្គោលព្រំដែនកន្លងទៅ រដ្ឋាភិបាលកម្ពុជាមិនផ្អែកតាមមរកត របស់បារាំង និងផ្អែកតាមអនុសញ្ញាកម្ពុជាកូសាំងស៊ីនឆ្នាំ១៩៧៣ នោះទេ គឺបោះតាមសន្ធិសញ្ញាឆ្នាំ ១៩៨៥ ដែលជាសន្ធិសញ្ញាខុសច្បាប់។
លោក អ៊ំ សំអាន៖ «បានជាយើងកំណត់ស្រេចតែចិត្ត អ៊ីចឹងបានបាត់បង់ដីខ្មែរ បើយើងរកមរកតរបស់បារាំងដែលយើងដឹងហើយថា មរកតបារាំងមិនបាត់ដីដូនតាយើងទេ។ លោក ហ៊ុន សែន ជំពាក់គុណយួន ធ្វើតាមយួនកំណត់ ប្រឡាយត្រឹមនេះ។ ជាការគ្រោះថ្នាក់មួយ»។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត យល់ថា រដ្ឋាភិបាលអាណត្តិថ្មី ត្រូវកសាងឯកសារប្តឹងភាគីវៀតណាមទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងករណីវៀតណាមបង្ខំឱ្យកម្ពុជាចុះហត្ថលេខាលើសន្ធិសញ្ញាខុសច្បាប់កន្លងទៅ ដែលធ្វើឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដីតាមតំបន់ព្រំដែន។
លោក ម៉ែន ណាត៖ «ឱកាសថ្មីហើយ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ព្រោះឪពុករបស់គាត់ ជាប់សន្ធិសញ្ញាព្រំដែនខុសច្បាប់ជាមួយវៀតណាមជាប់កិច្ចសន្យាហ្នឹង។ ហ៊ុន ម៉ាណែត ប្រញាប់ឡើង យកឯកសារសន្ធិសញ្ញាខុសច្បាប់ ខុសកិច្ចព្រមព្រៀងក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ យើងរៀបចំឯកសារប្តឹងបាន លោក ហ៊ុន ម៉ាណែត មានកេរ្តិ៍ឈ្មោះសម្រាប់ជាតិហើយ ឱ្យតែហ៊ានធ្វើរៀងហ្នឹង»។
ពលរដ្ឋបន្ថែមថា ការបោះបង្គោលព្រំដែនកន្លងទៅ មានភាពមិនប្រក្រតីច្រើនណាស់ ដោយភាគីវៀតណាមមានយុទ្ធសាស្ត្រឈ្លានពានគ្រប់រូបភាព ដោយមានដីស្រែខ្លះ ប្រជាជនវៀតណាម បានទិញពីពលរដ្ឋខ្មែរ ដើម្បីកាន់កាប់ជាដីរបស់វៀតណាម ហើយការសាងសង់ផ្លូវក្រវាត់ព្រំដែនទៀតសោត ខាងភាគីវៀតណាម គឺជាអ្នកចេញថ្លៃចំណាយទាំងអស់។
កម្ពុជាមានព្រំដែនជាប់នឹងប្រទេសវៀតណាមចំនួន ១.២៤៥ គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ៣៧១បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរបានបោះបង្គោលរួចរាល់ចំនួន ៣១៥ បង្គោល ឬស្មើនិង ៨៤ភាគរយហើយ នៅសេសសល់ បង្គោលចំនួន ៥៦ ទៀត ឋិតនៅខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្តកណ្ដាល និងខេត្តតាកែវ៕
ផែនទី ក្រុង បាវិត
នៅមុនឆ្នាំ២០០៥គេតែងតែឮពាក្យថាឃុំបាវិត ក្រោយមកគ្រប់គ្នាតែងហៅថាក្រុងបាវិតវិញ។ តើបាវិតបានប្រែក្លាយមកជាក្រុងនៅឆ្នាំណា?
បាវិតគឺជាឈ្មោះរបស់ឃុំមួយក្នុងស្រុកចន្ទ្រា ហើយមានភូមិចំនួនប្រាំចំណុះឃុំរួមមាន៖
១- ភូមិបាវិតលើ
២- ភូមិបាវិតកណ្ដាល
៣- ភូមិតាពៅ
៤- ភូមិតាបឹប
៥- ភូមិច្រកលាវ
លក្ខណៈភូមិសាស្ត្រ
ឃុំបាវិតមានភូមិសាស្រ្ដស្ថិតនៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹង៖
- ខាងកើតជាប់នឹងប្រទេសវៀតណាម
- ខាងលិច និងខាងត្បូងជាប់នឹងឃុំបាទី
- ខាងជើងជាប់នឹងឃុំធ្លក
លក្ខណៈប្រជាសាស្រ្ដ
ប្រជាជនឃុំបាវិតពីជំនាន់មុន ភាគច្រើនរស់នៅប្រមូលផ្ដុំគ្នាជារបៀបសហគមន៍ក្នុងភូមិតាបឹបស្ថិតនៅត្រើយខាងលិចជាប់មាត់បឹងដ៏ធំមួយលាតសន្ធឹងពីជើងទៅត្បូង ហើយត្រើយខាងកើតនៃបឹងនេះទៅទល់នឹងទន្លេវ៉ៃកូ(វាយគោ)ខាងកើត បច្ចុប្បន្នហៅថាទន្លេ កូយ៉ូហា (វៀតណាម)។ កាលពីជំនាន់នោះ គមនាគមន៍ផ្លូវគោកឆ្លងកាត់បឹងនេះពុំទាន់មានទេ។ ត្រង់តំបន់ភូមិតាបឹបនេះជាកំពង់ចម្លងដ៏ធំមួយ សម្រាប់អ្នកដំណើរ និងការផ្លាស់ប្ដូរទំនិញសព្វសារពើ ពីតំបន់ចំពុះទា ទៅកាន់ដែនដីកូសាំងស៊ីន និងពីកូសាំងស៊ីន មកកាត់តំបន់ចំពុះទាវិញ។
នៅសម័យបារាំងគ្រប់គ្រងនឹមអាណានិគមន៍ តំបន់នេះក៏មានចលនាបះបោរប្រឆាំងនឹងបារាំងដែរ។ ដើម្បីបង្ក្រាបចលនាបះបោរនេះ ពិសេសក្នុងការចល័តកងទ័ពតាមទន្លេវ៉ៃកូខាងកើតម្ដងៗ កងនាវាចម្បាំងបារាំង តែងតែធ្វើការបាញ់បោះគ្រាប់ផ្លោង មកលើត្រើយខាងលិចបឹង ពេលខ្លះកងការណូតចម្បាំងបារាំងចូលមកធ្វើការរាតត្បាត អ្នកស្រុកនៅត្រើយខាងលិចធ្វើឱ្យពួកគេមានការភ័យខ្លាច រត់ចោលផ្ទះសម្បែងហើយប្រជាជនខ្លះបានរុះរើថយចូលមកក្នុង (មកលិច) ដើម្បីចៀសផុតពីគ្រោះថ្នាក់។ បារាំងចាញ់សង្គ្រាមលោកលើកទីពី ពេលនោះជប៉ុនក៏បានមកគ្រប់គ្រងកម្ពុជាម្ដង។
ទន្ទឹមនឹងកងទ័ពជប៉ុនដកចេញពីកម្ពុជា ប្រជាជនដែលរត់ចេញពីសឹកសង្គ្រាម ក៏បានវិលត្រឡប់មកភូមិស្រុកកំណើតរបស់គេវិញដែរ។ ដោយសារសង្គ្រាមបានបំផ្លិចបំផ្លាញផ្លូវ ផ្ទះសម្បែងទ្រព្យសម្បត្តិ ខ្វះស្បៀងអារហារម្យ៉ាងទៀត អសន្ដិសុខនៅកើតមាននៅឡើយ ម្លោះហើយពួកគេបានសម្រេចចិត្តបោះបង់ភូមិកំណើតចាស់ចោលហើយមកប្រមូលផ្ដុំគ្នា រស់នៅក្បែរបន្ទាយទាហានអាណានិគមបារាំងមួយក្បែរបន្ទាយ តុងកាក ដែលស្ថិតនៅត្រង់សាលាសង្កាត់បាវិតសព្វថ្ងៃនេះ ដើម្បីងាយស្រួលក្នុងការការពារសន្ដិសុខសង្គម។
ដើម្បីងាយស្រួលក្នុងការការពារ និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ធនៅក្រោយសង្គ្រាម រដ្ឋអំណាចមូលដ្ឋានឃុំបាវិតជំនាន់នោះបានបែងចែកទីតាំងភូមិឱ្យប្រជាជនរស់នៅតាមទិសដៅដូចខាងក្រោម៖
- ភូមិបាវិត នៅខាងកើតវត្ត
- ភូមិច្រកលាវ នៅខាងត្បូងវត្ត
- ភូមិតាពៅ នៅខាងលិចវត្ត
- ភូមិតាបឹប នៅខាងជើងវត្ត
ការបែងចែកទីតាំងភូមិតាមទិស ឱ្យប្រជាជនរស់នៅនេះ បានជាប់រហូតមកដល់សព្វថ្ងៃនេះ។
នៅឆ្នាំ១៩៥៣ ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញបរិបូណ៍ពីអាណានិគមបារាំង។ កងទ័ពបារាំងក៏ត្រូវបានដកចេញទាំងអស់ពីទឹកដីកម្ពុជា។
នៅឆ្នាំ១៩៥៤ បន្ទាយទាហានរបស់អាណានិគមបារាំង ឈ្មោះថា បន្ទាយតុងកាក ត្រូវបានរុះរើចោល។ ដីនៅខាងជើងផ្លូវជាតិរដ្ឋអំណាចទុកសាងសង់សាលាឃុំ ចំណែកដីខាងត្បូងផ្លូវរដ្ខអំណាចទុកសម្រាប់ប្រជាពលរដ្ឋសាងសង់វត្តសម្រាប់ប្រជាជនធ្វើបុណ្យទាន។
ក្រុងបាវិត ត្រូវបានប្ដូរពីឃុំបាវិត របស់ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយអនុក្រឹត្យលេខ ២៣៣ អនក្រ.បក ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០០៨ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ដោយកាត់យក ឃុំបាវិត ឃុំព្រៃអង្គុញ ឃុំប្រាសាទ ឃុំបាទី ពី ស្រុកចន្ទ្រា និង ឃុំច្រកម្ទេស ពី ស្រុកស្វាយទាប ។
បច្ចុប្ប័ន្ននេះសង្កាត់បាវិតមានភូមិចំនួន៥ចំណុះឱ្យសង្កាត់រួមមាន៖
១- ភូមិបាវិតលើ
២- ភូមិបាវិតកណ្ដាល
៣- ភូមិច្រកលាវ
៤- ភូមិតាពៅ
៥- ភូមិតាបឹប
បច្ចុប្ប័ន្ននេះក្រុងបាវិតមានសង្កាត់ចំនួន៥ចំណុះឱ្យក្រុងរួមមាន៖
១- សង្កាត់បាវិត
២- សង្កាត់បាទី
៣- សង្កាត់ច្រកម្ទេស
៤- សង្កាត់ប្រាសាទ
៥- សង្កាត់ព្រៃអង្គុញ
អំពីឈ្មោះ បាវិត Ba Viet ( Ba Phnom Viet)បាវិតគឺជាឈ្មោះរបស់ឃុំមួយក្នុងស្រុកចន្ទ្រា ហើយមានភូមិចំនួនប្រាំចំណុះឃុំរួមមាន៖

ចំណុចដែលគួរឱ្យកត់សម្គាល់ៈ
តាមការរៀបរាប់របស់លោកតា ម៉ី-ប៉ៅ ពីដើមឡើយនៅក្នុងសង្កាត់បាវិត ពិសេសត្រង់ភូមិសាស្រ្ដម្ដុំវត្តបុព្វារាម(វត្តព្រៃយាយ) សំបូរទៅដោយសត្វប្រវឹក ដែលលោកតាកាលពីកុមារភាពជាមួយមិត្តភក្រ តែងតែដេញចាប់ ហើយពិសេសនោះអ្នកភូមិតែងតែយកប្រវឹកមកធ្វើម្ហូបផងដែរ។
ចំណុចខាងលើស្របគ្នាជាមួយរដ្ឋបាលខេត្តក៏បានបញ្ជាក់ផងពីប្រវត្តិឈ្មោះថាក្រុងបាវិត គឺក្លាយមកពីពាក្យថាប្រវឹក។
ក្រុងបាវិត ត្រូវបានប្ដូរពីឃុំបាវិត របស់ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយអនុក្រឹត្យលេខ ២៣៣ អនក្រ.បក ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០០៨ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ដោយកាត់យក ឃុំបាវិត ឃុំព្រៃអង្គុញ ឃុំប្រាសាទ ឃុំបាទី ពី ស្រុកចន្ទ្រា និង ឃុំច្រកម្ទេស ពី ស្រុកស្វាយទាប ។
បច្ចុប្ប័ន្ននេះសង្កាត់បាវិតមានភូមិចំនួន៥ចំណុះឱ្យសង្កាត់រួមមាន៖
១- ភូមិបាវិតលើ
២- ភូមិបាវិតកណ្ដាល
៣- ភូមិច្រកលាវ
៤- ភូមិតាពៅ
៥- ភូមិតាបឹប
បច្ចុប្ប័ន្ននេះក្រុងបាវិតមានសង្កាត់ចំនួន៥ចំណុះឱ្យក្រុងរួមមាន៖
១- សង្កាត់បាវិត
២- សង្កាត់បាទី
៣- សង្កាត់ច្រកម្ទេស
៤- សង្កាត់ប្រាសាទ
៥- សង្កាត់ព្រៃអង្គុញ
អំពីឈ្មោះ បាវិត Ba Viet ( Ba Phnom Viet)