Wednesday, August 14, 2024

ព្រំដែន ខេត្ត ស្ទឹងត្រែង

បណ្តាឯកសារពាកព័ន្ធខេត្តស្ទឹងត្រែងរួមមាន៖
  1. ភូមិសាស្រ្ត ខេត្តស្ទឹងត្រែង
  2. តំបន់ព្រំដែន ខេត្តស្ទឹងត្រែង
  3. តំបន់ទេសចរ ខេត្ត ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ដូចមានជំរាបក្នុង ប្រវត្តិខេត្តស្រាប់ គឺជា ខេត្ត ស្ទៀង គឺជា បណ្តុំ រដ្ឋ ស្ទៀង ធ្លាប់ស្ថិតក្រោមអំណាចរដ្ឋបាល ប្រទេស សៀម និង ប្រទេស លាវ ព្រមទាំង ប្រទេស វៀតណាមផងដែរ...។ នៅភាគខាងលិច គឺតំបន់ ត្រីកោណមរកត និង​ ភាគខាង កើតគឺ តំបន់ មុំបី ( តំបន់ មុំ ៣) របស់ កម្ពុជា វៀតណាម ឡាវ ដែលជា ប្រធានបទសំខាន់ ទាក់ទងតំបន់ ព្រំដែន ខេត្ត ស្ទឹងត្រែងនេះតែម្តង ។

ផែនទី គម្រោងអភិវឌ្ឃន៍ តំបន់ ត្រីកោណ ដោយប្រទេស វៀតណាម ដើម្បី បង្កើតចម្ប៉ាឡើងវិញ ជាថ្នូរ ធ្វើ ការបំលាស់ទី រដ្ឋចម្ប៉ា ចូលមក កម្ពុជា !! និង កល្បល្បិច ខ្មែរឥស្លាម ក្នុងជួរគណបក្ស សង្រ្គោះជាតិ CNRP បក្ស សម រង្សី បក្សភ្លើងទៀន និង បក្ស កឹម សុស ? (កឹម សុខា)


ផែនទី តំបន់ មុំ ៣



ផែនទី ជនជាតិ ដើមភាគតិចកំពុងរស់នៅ ខេត្ត ស្ទឹងត្រែង

ផែនទី ព្រំដែនខេត្ត អាចម៍ក្រពើរ ដែលជា អតីតខេត្តបុរាណខ្មែរ ត្រូវបានគេដូរជា អាតាពើ Attapeu
ផែនទីបោន ខេត្ត ស្ទឹងត្រែង/ស្ទឹងស្ទៀង

ផែនទី ខេត្ត ចម្ប៉ាសាក់ ៏ចាម​ បាសាក់)

ផែនទី តាមបណ្តោយព្រំដែន សួមចុច លើឈ្មោះខេត្ត ដើម្បី មើលផែនទីលំអិត ពោធិសាត់ កោះកុង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលកីរី ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និង​តាកែវ កំពត
ផែនទី អតីត ប្រទេស សៀម


ផែនទី អតីត ប្រទេស លាវ


ផែនទី អតី ប្រទេស វៀតណាម


ផែនទី អតី ប្រទេស ទឹកដី បារាំង


ផែនទី អតី ប្រទេស ទឹកដី ចម្ប៉ា


ផែនទី របាយជនជាតិ តាមបណ្តាខេត្តនានា

ផែនទី របាយជនជាតិ តាមបណ្តាខេត្តនានា



ផែនទី តំបន់ទំនាស់ព្រំដែន រវាង កម្ពុជា វៀតណាម. កម្ពុជា ថៃ , កម្ពុជា លាវ និង ការះបោររបស់ ជនជាតិ ចម្ប៉ា


ដំណើរការរំដោះទឹកដីរបស់យួនដេហ្គា ហៅម៉ុងតាញ៉ា ។
តំបន់ភាគឥសាន្តនៃប្រទេសកម្ពុជា មានអំណោយផលខាងភូមិសាស្ត្រកសាងកងកម្លាំងទ័ពព្រៃខ្លាំងណាស់ សម្រាប់ពួកយួនដេហ្គា ដែលដឹកនាំដោយស្តេចមេកន្ទ្រាញកុក សរ ក្នុងការវាយរំដោះយកទឹកដីយួនខាងត្បូងមកពីកណ្តាប់ដៃយួនកុម្មុយនីសហាណូយ។

វិធីតែមួយគត់របស់ចលនារំដោះជាតិយួនដេហ្គានោះគឺមានតែហក់មកចាប់ដៃជាមួយនឹងចលនាតស៊ូខ្មែរសេរី សមរង្សី នោះទើបអាចមានឱកាសច្បាមយកភូមិសាស្ត្រដ៏ល្អប្រពៃមួយនេះបាន។ កុក សរ ត្រូវចំណាយលុយជាច្រើនរយលានដុល្លា ដើម្បីជួយទំនុកបម្រុងឲ្យគណបក្សcnrp វាយផ្តួលរបបហ៊ុនសែន​ចោល និងបានជួយផ្តល់ជាសន្លឹកច្រើនជាច្រើនមុឺនសន្លឹកទៀតតាមរយៈសមាជិកយួនដេហ្គាដែលមាននៅស្រុកខ្មែរថែមទៀតផង។


ពេលដែលសមរង្សីគ្រប់គ្រងអំណាចជានាយករដ្ឋមន្ត្រីពេញដៃហើយ ពេលនោះហើយ ដែលកម្លាំងកង​ទ័ពរំដោះដេហ្គាហៅម៉ុងតាញ៉ានោះវានឹងកើតឡើងដែរ ។ សង្គ្រាមមួយវានឹងផ្ទុះឡើងរវាងកងទ័ព​យួនរំដោះជាតិ ចេញដំណើរពីតំបន់ភូមិភាគឥសាន្តនៃប្រទេសយើង សំដៅទៅភាគខាងត្បូងនៃប្រទេស​វៀតណាម។ យួនហាណូុយនឹងប្រើប្រាស់សិទ្ធិស្របច្បាប់របស់គេដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ វាយការពារប្រទេសរបស់គេ ហើយគេនឹងតបតវាយបកមកលើទឹកដីខ្មែរយើង បានដោយងាយសារជាថ្មីម្តងទៀត ដូចអំឡុងឆ្នាំ១៩៧៩អញ្ចឹងដែរ ។ ពេលនោះហើយ ដែលមាតុភូមិដ៏សុខសាន្តរបស់យើងនឹងត្រូវខ្ទេចខ្ទាំអស់ ក្រោមការដឹកនាំល្ងីល្ងើពកថ្ងាស់របស់លោកសមរង្សី។

ពិចារណាដោយ អង្គព្រោកប្រាជ្ញ!!!

ផែនទី ភូមិសាស្រ្តនយោបាយ កម្ពុជា

ភូមិសាស្រ្ត នយោបាយ ទន្លេមេគង្គ

ភូមិសាស្រ្តនយោបាយ កម្ពុជា ជុំវិញ តំបន់ បាសាក់ ចម្ប៉ា និង មុំ ៣

ភូមិសាស្រ្ត នយោបាយ វៀតណាម

ផែនទី គម្រោងផែនការក្បត់ជាតិ បំបែករដ្ឋរបស់ គណបក្សសង្រ្គោះជាតិ NRP

ភូមិសាស្រ្ត នយោបាយ វៀតណាម កម្ពុជា ឡាវ


ផែនទី គម្រោងអភីវឌ្ឍន៍តំបន់ត្រីកោណ


អំបូរជនជាតិធំៗ នៅ ប្រទេសវៀតណាម

ផែនទី អំបូរជនជាតិ ចាមធំៗ


ផែនទី សាសនាគ្រឹស្តិ នៅ កម្ពុជា វៀតណាម ឡាវ ថៃ និង ភូមារ


ផែនទី តំបន់ ទន្លេមេគង្គ

ផែនទី ការបះបោរ យួន ដេហ្គា

RFA Khmer ១៧ កក្កដា ២០២៤ ជនជាតិ​ដើម​កួយ​ម្នាក់​នៅ​ស្ទឹងត្រែង​ប្រឈម​ជាប់​ពន្ធនាគារ ក្រោយ​ពី​ឈ្មួញ​ឈូស​ឆាយ​ព្រៃ​ប្តឹង​ទៅ​តុលាការ --- ជនជាតិ​​ដើម​ភាគ​តិច​កួយ និង​ជា​សកម្មជន​ការពារ​ព្រៃឈើ​លោក អ៊ុក ម៉ៅ ប្រឈម​នឹង​ជាប់​ពន្ធនាគារ ក្រោយ​ពី​ឈ្មួញ​មាន​ឥទ្ធិពល​ម្នាក់​បាន​ប្តឹង​គាត់​ទៅ​តុលាការ​ខេត្ត​ស្ទឹងត្រែង។ ការ​ប្តឹង​ផ្តល់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ ជំទាស់​នឹង​ម្ចាស់​ក្រុមហ៊ុន លីន វត្តី គឺ​អ្នកស្រី កែកុល សោភា ​រំលោភ​យក ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ទំហំ​ជាង ៣ពាន់​ហិកតារ (៣.០៦៤) ដើម្បី​ធ្វើ​ជា​កម្ម​សិទ្ធិ។ សកម្មជន​ការពារ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៦ កក្កដា​ថា លោក​នឹង​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​តាម​ដីកា​របស់​តុលាការ និង​ត្រៀម​ព័ស្តុតាង​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ ដែល​កំពុង​ប្រឈម​ការ​បាត់​បង់​ទាំង​ស្រុង។ លោក អ៊ុក ម៉ៅ ចាត់​ទុក​បណ្ដឹង​នេះ​ថា ជា​ការ​លង​បន្លាច​ស្មារតី​ពលរដ្ឋ​ឱ្យ​បាក់​ស្បាត​មិន​ឱ្យ​ងើប​ឈរ ការពារ​ព្រៃឈើ ដែល​ក្រុម​ឈ្មួញ​ខិល​ខូច បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មួយចំនួន​ រំលោភ​បំពាន​ដោយ​ស្ងាត់ៗ។ លោក​បន្ថែម​ថា លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ឈ្មួញ​ដែល​ឈូស​ឆាយ និង​ហ៊ុម​ព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ជាង ៣ ពាន់​ហិកតារ​ដោយ​ខុសច្បាប់ តុលាការ​គួរតែ​ស៊ើប​អង្កេត។

 លោក អ៊ុក ម៉ៅ៖ «ការ​កោះហៅ​ខ្ញុំ​ទៅ​នេះ​ដើម្បី​បំបាក់​ស្មារតី​ប្រជា​ពលរដ្ឋ​អត់​ឱ្យ​និយាយ​អំពី​ទង្វើ​បំផ្លាញ​ព្រៃឈើ អ្នក​ទាំង​អស់​នោះ​សុទ្ធ​តែ​ប្រឆាំង​បញ្ជា​របស់​ព្រះ​មហាក្សត្រ ធ្វើ​បំបាក់​ស្មារតី​ប្រជា​ពលរដ្ឋ​មិន​ឱ្យ​និយាយ​ស្ដី​រឿង​ការពារ​ព្រៃឈើ ​តែ​ខ្ញុំ​អត់​ចាញ់​ការ​គំរាម​កំហែង​របស់​គាត់​ទេ ខ្ញុំ​នឹង​តស៊ូ ទោះ​បី​ជាប់​គុក​ជាប់​ច្រវាក់​ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ»។ កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង លោក ស៊ិន សុហឹង បាន​ចេញ​ដីកា​កោះ​ហៅ​លោក អ៊ុក ម៉ៅ វ័យ ៥៧ឆ្នាំ ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា​ខាង​មុខ​នេះ ដោយ​ចោទ​ប្រកាន់​ពី​បទ ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ភូមិ​ឆ្វាំង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​នេះ គឺ​អ្នកស្រី កែកុល សោភា ជា​នាយិកា​មជ្ឈ​មណ្ឌល​ព័ត៌មាន​នគរវត្ត និង​ត្រូវ​ជា​ភរិយា​របស់​លោក ទូច គង្គា ឧត្តមសេនីយ៍​ផ្កាយ១ និង​ជា​នាយករង​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​កងយោធពលខេមរភូមិន្ទ។ មក​ទល់​ពេល​នេះ សកម្មជន​ការពារ​ព្រៃឈើ លោក អ៊ុក ម៉ៅ កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ ចំនួន ៤ សំណុំ​រឿង​មក​ហើយ ដោយសារ​តែ​ចេញ​មុខ​ការពារ​ព្រៃឈើ​ និង​រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​ មិន​អនុវត្ត​ច្បាប់​ព្រៃឈើ តាម​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល។ ជន​ជាតិ​ដើម​ភាគ​តិច​កួយ​រូប​នេះ អះអាង​ថា ទង្វើ​របស់​លោក ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​ ស្រប​តាម​ច្បាប់ និង​ព្រះ​បន្ទូល​របស់​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី។ លោក អ៊ុក ម៉ៅ៖ «បើ​អ្នក​មាន​លុយ​មាន​អំណាច​ផង​គាត់​បំបាក់​ស្មារតី​ប្រជា​ពលរដ្ឋ​ដែល​ការពារ​ព្រៃឈើ​ដើម្បី​បិទ​បាំង​គាត់​បំផ្លាញ​យ៉ាង​ស្រួល​ បើ​ពលរដ្ឋ​ណា​ដេក​និយាយ​រឿង​ព្រៃឈើ​ឃើញ​ហើយ​ថា ជាប់​គុក​ជាប់​ច្រវាក់​ច្រើន​គ្នា»។ វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ពី​អ្នក​នាំពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង ខេត្ត​ស្ទឹងត្រែង លោក ជា សុភ័ក្រ្ត បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៦ កក្កដា។ រីឯ​អ្នក​នាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង និង​ម្ចាស់​ក្រុមហ៊ុន​ថ្មម៉ាប លីន វតី អ្នកស្រី កែកុល សោភា ដែល​ជា​ដើម​បណ្តឹង ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។ ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ស្ទឹងត្រែង លោក ចឹក ចិត្រា យល់​ថា សំណុំ​រឿង​នេះ​ជា​ការ​គំរាម​កំហែង បង្អាក់​ដំណើរ​ពលរដ្ឋ​មិន​ឱ្យ​ ការពារ​ធនធាន​ធម្មជាតិ ដើម្បី​បិទ​បាំង​ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ ពុំ​មែន​ជា​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​សុចរិត ភាព​នោះ​ទេ។ លោក​អំពាវនាវ​ឱ្យ​តុលាការ ​ផ្តល់​យុត្តិធម៌​ក្នុង​រឿង​នេះ ស្រប​តាម​ព្រះ​បន្ទូល របស់​ព្រះ​មហាក្សត្រ​ ដើម្បី​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ចូលរួម​ការពារ​ភោគ​ទ្រព្យ​ជាតិ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ លោក ចឹក ចិត្រា៖ «សម្រាប់​ខ្ញុំៗ​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ថ្នាក់​ខេត្ត​ថ្មី​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ចការ​ការពារ​សហគមន៍​នេះ​ ជា​ជាង​ធ្វើការ​រឹតត្បិត​មិន​បាន​ការពារ​ផល​ប្រយោជន៍​មូលដ្ឋាន​ឬ​សហគមន៍​ក្នុង​ខេត្ត»។ កាលពី​ថ្ងៃ​ទី២៦ ខែ​មិថុនា​កន្លង​ទៅ តុលាការ​ខេត្ត​ស្ទឹងត្រែង​​សម្រេច​បញ្ជូន​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ លោក ម៉ឹង រដ្ឋា ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង បទល្មើស​ព្រៃឈើ ផ្អែក​តាម​បណ្តឹង​របស់​មន្ត្រី​បរិស្ថាន។ ការ​ឃុំ​ខ្លួន​នេះ​ធ្វើ​ឡើង ក្រោយ​ពី​ប្រធាន​សហគមន៍​រូប​នេះ​បាន​តវ៉ា​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​នេះ​ដែល​អនុញ្ញាត​ឱ្យ​ឈ្មួញ​មាន​ឥទ្ធិពល​ម្នាក់ គឺ​អ្នកស្រី កែកុល សោភា ម្ចាស់​ក្រុមហ៊ុន លីន វតី ឈូស​ឆាយ​ដី​ព្រៃ​អភិរក្ស ទំហំ​ជាង ៣ ពាន់​ហិកតារ (៣០៦៤) ប៉ះ​ចំ​ដី​ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ ដែល​ប៉ះពាល់​ប្រភព​ចំណូល​សហគមន៍ និង​ព្រៃឈើ​បន្សល់​ចុងក្រោយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ៕

តើកម្ពុជាត្រូវការពារព្រំដែនបែបម៉េច? ១ក្រុមថា ធ្វើរបងព្រំដែន។ ខាង លោកតា ឡៅម៉ុងហៃ ថាបញ្ជូនមនុស្សទៅរស់នៅតំបន់ព្រំដែន។ គំនិតទាំង ២ សុទ្ធតែខុសទាំងអស់ ដោយសារ តាមប្រវត្តសាស្រ្ត កាលណោះ កម្ពុជា បានខែត្រកោះកុងមកវិញ គឺ យើងបញ្ជូនកងទ័ពនិងគ្រួសារកងទ័ពទៅរស់នៅតំបន់នោះ​ហៅថា ក្រុងខេមរភូមិន្ទ ទើបយើងអាចការពារកោះកុងបាន។ នៅរតនគីរី មណ្ឌលគីរី សម្តេចតាធ្វើបែបហ្នឹងដែរ គឺ បញ្ជូនកងទ័ពទៅរស់នៅតំបន់ហ្នឹង តែដោយសារគ្មាន គ្មានស្បៀង គ្មានផ្លូវ នាំឲ្យគម្រោងការ បរាជ័យ។ នៅ អ៊ុយក្រែន គេបានបញ្ជូនទ័ព ជាង ១ លាននាក់ទៅដាក់តាមព្រំដែន អ៊ុយក្រែន រុស្សី ដើម្បីការពារព្រំដែន គ្រាន់តែសង្រ្គាម ៣ ថ្ងៃ កងទ័ពអ៊ុយក្រែន បាក់ទ័ព រត់ចោលកាំភ្លើង ចុះចូលជាមួយទ័ពរុស្សី ដោយសារពួកគេថា ទឹកដីនោះជាទឹកដី រុស្សី ពួកគេជាជនជាតិ អ៊ុយក្រែន ឬ ជនជាតិផ្សេងៗគ្មានស្រុកកំណើតនៅព្រំដែននោះទេ !។ ប្រទេសថៃ បញ្ជូនជនជាតិ ចាម ម៉ាឡេ មកពី ពង្រាយតាមព្រំដែន ខាងលិច ដើម្បី ញែក ខ្មែរនៅ កម្ពុជា និងខ្មែរនៅ សុរិន្ធកុំឲ្យទាក់ទងគ្នាបាន។ នៅវៀតណាមដូចគ្នាដែរ គេបញ្ជូនជនជាតិ វៀតណាម ចាម មកដាក់តាមព្រំដែនខាងកើត ដើម្បី ហែក ញែក ខ្មែរកណ្តាល កុំឲ្យមានទំនាក់ទំនងជាមួយ ខ្មែរក្រោម...។ កម្ពុជាយើងគ្រោងសាងសង់ផ្លូវជាតិ ទៅព្រំដែនមុំ ៣ ឆ្នាំ ២០៣០ ពេលនោះ វាក្លាយជាក្រុងធំ មានទ័ព មានប្រពន្ធកូនទ៏ព ដូច ក្រុមខេមរភូមិន្ទ ។

សង្គម / អ្នកយកព័ត៌មាន: ស៊ីស៊ីថាមស៍ / 
៤ ធ្នូ ២០២៣

បង្គោលសញ្ញាសម្គាល់បង្ហាញផ្លូវនាវាចរណ៍ ឬ «ថ្មគោល» ពីខេត្តក្រចេះ មកខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ បង្គោលសញ្ញាសម្គាល់បង្ហាញផ្លូវនាវាចរណ៍ គឺជាសំណង់ប្រវត្តិសាស្រ្តដែលបានសាងសង់នៅតាមដងទន្លេមេគង្គ ក្នុងសម័យអាណានិគមបារាំង គឺជាសំណងដ៏រឹងមាំសម្រាប់នាវាចរណ៍ផ្លូវទឹកចេញពីខេត្តក្រចេះ មកខេត្តស្ទឹងត្រែង ដល់ព្រំដែនកម្ពុជា-ឡាវ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។បច្ចុប្បន្នសំណង់ប្រវត្តិសាស្ត្រនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទេសចរនៅពេលដែលជិះឆ្លងកាត់។

បង្គោលសញ្ញាសម្គាល់បង្ហាញផ្លូវនាវាចរណ៍ សាងសង់ឡើងពីថ្មកំបោរ និងបេតុង ក្នុងចន្លោះឆ្នាំ ១៩១០-១៩២០ ក្នុងសម័យអាណានិគមបារាំង ដែលមានចំនួនសរុប ៤០០ បង្គោល។ ​ពីខេត្តក្រចេះ​ ដល់ខេត្តស្ទឹងត្រែង​ មានចំនួន ២០៦ ដោយ ៨០បង្គោល​ នៅមានសភាពល្អ និង ២១បង្គោល បានបាក់បែក។

បង្គោលសញ្ញាសម្គាល់បង្ហាញផ្លូវនាវាចរណ៍ ឬ«ថ្មគោល»នេះ គេរៀបចំឡើងនៅក្នុងសម័យអាណានិគមបារាំង ដែលបានមកដាក់អាណានិគមលើប្រទេសកម្ពុជាក្នុងឆ្នាំ ១៨៦៣-១៩៥៣។ បង្គោលនេះមានកម្ពស់ចន្លោះពី ៣-៥ ម៉ែត្រ (តាមទឹករាក់ឬជ្រៅ) ឯបង្គោលខ្លះមានដាក់ដែកតឡើងលើប្រហែលជា ២-៣ ម៉ែត្រ បន្ថែមទៀតក៏មាន។

បង្គោលសញ្ញាសម្គាល់បង្ហាញផ្លូវនាវាចរណ៍នេះ ត្រូវបានប្រទេសបារាំងសាងសង់ឡើងដើម្បីជួយសម្រួលដល់កប៉ាល់ដឹកទំនិញពាណិជ្ជកម្មក្នុងតំបន់ឥណ្ឌូចិនពីក្រុងភ្នំពេញ ខេត្តកំពង់ចាម-ក្រចេះ-ស្ទឹងត្រែង ទៅចតនៅកំពង់ផែប្រទេសឡាវ ខណៈដែលតំបន់នោះសម្បូរដោយថ្មទឹកហូរគូចខ្លាំងការធ្វើដំណើរតាមផ្លូវទឹកមានការលំបាកជួបឧបសគ្គច្រើនទើបគេសង់បង្គោលស៊ីម៉ងត៍ នៅតាមប្រឡោះផ្លូវទឹកនារដូវប្រាំង ដើម្បីជាសញ្ញាងាយស្រួលសម្រាប់អ្នកបើកកប៉ាល់ហៅថា​(កាបពីទែន)។

យោងតាមមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តស្ទឹងត្រែង បានឱ្យដឹងថា ការធ្វើដំណើរតាមផ្លូវទឹកនាសម័យនោះ គឺនៅរដូវប្រាំងទូកកាណូតកប៉ាល់អាចដឹកសម្ភារៈចំណុះចាប់ពី ១០០តោនចុះក្រោម បើរដូវវស្សា ចាប់ពីខែសីហាខែកញ្ញាទូកធំអាចដាក់សម្ភារៈទំនិញ ឬដឹងប្រេងចំណុះចាប់ពីជាង ១០០ តោនបាន។ហើយការដឹកជញ្ជូនទំនិញត្រូវបានឱ្យបានត្រឹមត្រូវតាមការកំណត់ ប្រសិនបើអ្នកបើកបរទូកឬនាវាភ័ន្តច្រឡំនោះ គ្រោះថ្នាក់ធំនឹងកើតមានភ្លាមៗ។

បច្ចុប្បន្ននេះ បង្គោលសញ្ញាសម្គាល់បង្ហាញផ្លូវនាវាចរណ៍ ឬ«ថ្មគោល»នេះ បានក្លាយជាតំបន់ដ៏ចាប់អារម្មណ៍របស់ភ្ញៀវទេសចរនៅពេលដែលឆ្លងកាត់ ហើយបានក្លាយជាសំណង់ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់យុវជនខ្មែរជំនាន់ក្រោយដែលចង់សិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជាជាពិសេសនៅក្នុងសម័យអាណានិគមបារាំង៕

រូបភាពនៃដែនបង្គោលនៅក្នុងទន្លេមេគង្គខេត្តស្ទឹងត្រែង ត្រូវបានគ្រប់គ្នាមានចម្ងល់ជាយូរមកហើយថាវាគឺជាអ្វី? នោះគឺជា បង្គោលដែនទឹកជ្រៅ ដែលបោះកាលពីសម័យអាណានិគម នៅក្នុងទន្លេមេគង្គ ស្ថិតនៅឃុំព្រះរំកិល។ ដោយសារតែស្ថានភាពទឹកនៅតំបន់នេះហូរខ្លាំងគួរឲ្យខ្លាចមិនថានៅរដូវប្រាំង ឬរដូវវស្សា។ មិនឆ្ងាយពីទីនេះ មានអន្លង់មួយកណ្តាលទន្លេមេគង្គដែលអាចមានជម្រៅរហូតជាង ៦០ម៉ែត្រ (សំដីអ្នករត់ទូក) ។

« មានមនុស្សមួយចំនួនឃើញរូបភាពនេះហើយឆ្ងល់ថាបង្គោលនេះគេហៅថាអ្វី? ហើយដាក់ដើម្បីអ្វី? ដោយមានអ្នកខ្លះថាបង្គោលព្រំដែន, អ្នកខ្លះថាបង្គោលសម្រាប់វាស់ជម្រៅទឹក ប៉ុន្តែការពិតទៅមិនមែនឡើយ » នេះជាសម្តីផ្គាល់របស់លោក ម៉ិញ ឡៃយ៉ា (MEGN LAI YA) ដែលបានកើតធំដឹងក្តីនៅក្នុងទឹកដីនៃ ភូមិអូរសាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ (បច្ចុប្បន្នស្រុកបុរីអូរស្វាយសែនជ័យ) ខេត្តស្ទឹងត្រែង ជាប់នឹងព្រំប្រទល់ខ្មែរ-លាវ ។

លោកក៏បានរៀបរាប់បន្តថា ៖ « ខ្ញុំបានឃើញ គោល នេះឈរនៅក្នុងទន្លេស្រាប់ទៅហើយ។ នៅក្នុងឆ្នាំ ២០០៥ ខ្ញុំបានចុះទៅក្នុងទន្លេជាមួយនឹងឪពុករបស់ខ្ញុំ ពេលនោះខ្ញុំក៏មានការងឿងឆ្ងល់ហើយក៏សួរឪពុករបស់ខ្ញុំថា: តើនេះជាអ្វី? គេដាក់ដើម្បីអ្វី? ហើយនៅពេលណា?

ឪពុកខ្ញុំប្រាប់ថា: នេះគឺជា «គោល»! គោលគឺជាបង្គោលដែលបានសាងសង់នៅក្នុងសម័យអាណានិគមបារាំង ដែលបានមកដាក់អាណានិគមលើប្រទេសកម្ពុជាក្នុងឆ្នាំ ១៨៦៣-១៩៥៣។ បង្គោលនេះមានកម្ពស់ចន្លោះពី ៣-៥ ម៉ែត្រ (តាមទឹករាក់ឬជ្រៅ) ឯបង្គោលខ្លះមានដាក់ដែកតឡើងលើប្រហែលជា ២-៣ ម៉ែត្រ បន្ថែមទៀតក៏មាន។

គោលនេះធ្វើឡើងដើម្បីសម្គាល់ឬបង្ហាញផ្លូវទឹក នៅតាមចំណុចដែលមានទឹករាក់ មានថ្ម និងល្បាប់ថ្មជាដើម។ ដើម្បីសុវត្ថិភាពនិងដើម្បីងាយស្រួលចំណាំផ្លូវទឹក ក្នុងការធ្វើនាវាចរណ៍ដឹកជញ្ជូនទំនិញតាមផ្លូវទឹក ពីព្រោះនៅក្នុងតំបន់នោះពោរពេញទៅដោយថ្មនិងល្បាក់ថ្ម ផ្លូវទឹកមានភាពតូចចង្អៀតដោយកន្លែងខ្លះមានទំហំត្រឹមតែ ៥០-១០០ម៉ែត្រ តែប៉ុណ្ណោះ ហើយល្បឿននៃទឹកហូរមានកម្លាំងខ្លាំងនិងកួចបោកថែមទៀតផង។ ដូច្នេះវាងាយនឹងមានគ្រោះថ្នាក់ក្នុងការធ្វើដំណើរផ្លូវទឹកប្រសិនណាជាមានការប៉ះទង្គិចបុកជាមួយនឹងថ្ម។ គោលទាំងអស់នេះសុទ្ធតែមានលាបថ្នាំដើម្បីចំណាំនៅក្បាលផ្នែកខាងលើ។ ដោយនៅលើក្បាលគោល មានលាបថ្នាំ ពណ៌ខ្មៅ និងពណ៌ក្រហម សម្រាប់សម្គាល់។ នៅពេលធ្វើដំណើរឡើង (បញ្ច្រាស់ទឹក) គោលក្បាលក្រហមស្ថិតនៅ (ខាងស្ដាំដៃ) ឯគោលក្បាលខ្មៅស្ថិតនៅ (ខាងឆ្វេងដៃ), នៅពេលធ្វើដំណើរត្រឡប់ចុះមកវិញ (បណ្ដោយទឹក) គោលក្បាលខ្មៅស្ថិតនៅ (ខាងស្ដាំដៃ) ចំណែកឯគោលក្បាលក្រហមស្ថិតនៅ (ខាងឆ្វេងដៃ) វិញម្ដង។ ប្រសិនបើអ្នកបើកបរទូកឬនាវាភ័ន្តច្រឡំនោះ គ្រោះថ្នាក់ធំនឹងកើតមានភ្លាម។

ហើយគោលទាំងអស់នេះត្រូវបានសាងសង់នៅតាមដងទន្លេមេគង្គផ្នែកខាងលើ ដែលចាប់ពីម្ដុំ ឃុំថ្មគ្រែ, អន្លង់ផ្សោត ឃុំសំបុក ស្រុកចិត្របុរី និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឡើងទៅផ្នែកខាងលើដល់ម្ដុំ អន្លង់ផ្សោត ឃុំព្រះរំកិល និងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ (អតីតស្រុកថាឡាបរិវ៉ាត់) ក្នុងខេត្តស្ទឹងត្រែង រហូតឡើងទៅដល់ទឹកដីប្រទេសលាវ ផងដែរ។ នៅសម័យអាណានិគមបារាំងក្នុងតំបន់នោះប្រទេសកម្ពុជាមិនទាន់មានផ្លូវគោកក្នុងការធ្វើដំណើរនិងដឹកជញ្ជូននៅឡើយ។ ដូច្នេះរាល់ការធ្វើដំណើរនិងដឹកជញ្ជូនគឺត្រូវធ្វើដំណើរតាមផ្លូវទឹក រាល់ការធ្វើដំណើរតាមផ្លូវទឹកទាំងអស់ បើមិនមានការចាំបាច់ប្រជាជននៅក្នុងតំបន់នោះគឺមិនធ្វើដំណើរឡើយជាពិសេសនៅក្នុងខេត្តស្ទឹងត្រែង ត្រង់ម្តុំភ្នំកំបោរ។


ចំណែកអ្នកខេត្តផ្សេងៗដែលបានជិះទូកទៅដល់តំបន់នោះបានស្រែក បន់ព្រះសំពះទេវតាអារក្ខអារក្សអ្នកតាព្រៃភ្នំក្រំថ្មច្រលងបព្វតាជលសាសមុទ្រ ដើម្បីឱ្យជួយថែរក្សា និងអ្នកខ្លះមានការស្រែកយំដោយមានការភ័យខ្លាច អ្នកខ្លះទៅតែម្ដងក៏ស្បថលែងហ៊ានទៅតទៅទៀតក៏មាន។ សូម្បីតែខ្ញុំដែលជាអ្នកស្រុកមានដើមកំណើតនិងរស់នៅទីនោះផ្ទាល់ក៏ត្រូវបានឪពុកម្ដាយហាមឃាត់មិនចង់ឱ្យធ្វើដំណើរតាមផ្លូវទឹកផងដែរ ប៉ុន្តែទោះជាយ៉ាងណាខ្ញុំក៏ធ្លាប់បានស្គាល់រសជាតិនៃការធ្វើដំណើរតាមផ្លូវទឹកនៅក្នុងតំបន់គ្រោះថ្នាក់នោះផងដែរ (ទាំងក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ)។ វាគឺជារឿងត្រឹមត្រូវណាស់ដែលឪពុកម្ដាយខ្ញុំបានហាមឃាត់បែបនេះ។ ពីព្រោះនៅក្នុងតំបន់នោះពោរពេញទៅដោយល្បាក់ថ្មទឹកកួចមានទំហំធំប៉ុនៗថ្លុកក្របីឬធំជាងនេះក៏មាន។ បើមានទូក ឬនាវាណាធ្វើដំណើរឆ្លងកាត់គឺត្រូវតែមានអ្នកស្ទាត់ជំនាញក្នុងការបើកទូកឬនាវា។ បើមិនដូច្នោះទេនឹងមានគ្រោះថ្នាក់ជាក់ជាមិនខានឡើយ ហើយបើលិចទូកក្នុងតំបន់នោះហើយ ភាគរយនៃការរស់គឺមានតិចណាស់ មានខ្លះទៀតរកសាកសពមិនឃើញជារៀងរហូតក៏មាន » ៕