Wednesday, May 22, 2024

កោះត្រល់ Koh Tral Phú Quốc

ថ្ងៃនេះខ្ញុំផ្សាយជាថ្មី រឿងកោះត្រល់ (ផ្នែកចុងបញ្ចប់នៃទំព័រនេះ និយាយអំពីពាក្យ កូសាំងស៊ីន Co-Chin Chine) ដោយសារ ឃើញតែសរសេរចេញពីភាគី ខ្មែរ ថា កោះត្រល់ជារបស់ខ្មែរ ឬ ថា រដ្ឋាភិបាលមិនហ៊ានទាមទារមកវិញ ឬ ថា អ្នកនេះ អ្នកនោះ ជាអ្នកធ្វើបាត់បង់កោះត្រល់ ឬ អស់សិទ្ធិទាមទារកោះត្រល់មកវិញ។ ខ្ញុំសូមលើកទឹកអំពី ភស្តុតាងផ្លូវច្បាប់, ប្រវត្តិសាស្រ្ត, ប្រជាសាស្រ្ត របស់ភាគី វៀតណាម មានដូចតទៅ ( ដើម្បីកំណត់ព្រំដែនរដ្ឋ គេត្រូវផ្អែកលើគោលការណ៍ទាំង ៣) 

ឃើញបងប្អូនខ្មែរបកស្រាយរឿងកោះត្រល់ ខុសពីការពិត ៨០% ដែលមានគោលបំណង បំរើ ថៃ បំរើវៀតណាម បំរ់ើ ចាម ហេតុអីខ្ញុំថាអីចឹង? ឆ្នាំ ១៩៤០ កងទ័ពជើងទឹក ថៃ និង វៀតណាម គេគ្រប់គ្រងដល់ រាម កោះកុង ដូច្នេះ កម្ពុជា សម្រេចចិត្ត យកខ្សែព្រំដែន ណាមួយ? យើងត្រូវតែ យកខ្សែ ប្រេវីយេ ព្រោះខាតតិចជាង។ ចាម យួន សៀម គេយកដីខ្មែរអស់ បែរជា គេពន្យល់ឲ្យខ្មែរ ប្រឆាំងបារាំង​ ឲ្យខ្មែរ ស្អប់សន្ធិសញ្ញា ១៩៨២...អនិច្ចារខ្មែរ មិនគួរ ងងឹងដល់ថ្នាក់ហ្នឹងទេ !!

ផែនទី ភូមិសាស្រ្តនយោបាយ សាធារណរដ្ឋ ចម្ប៉ា ( វៀតណាមខាងត្បូង)

តំបន់ កោះត្រល់ ឬ ខេត្ត កោះត្រល់នេះជា អតីត មូលដ្ឋានកងទ័ពជើងទឹក អាមេរិក និង វៀតណាមខាងត្បូងឆ្នាំ ១៩៦៥ ដល់ ១៩៧១ U.S. Naval Support Activity An Thoi (1965-1971) មូលដ្ឋាននេះហើយ ដែលកំពុងក្លាយជា មូលដ្ឋាន នេះការរិះគន់ វាយប្រហារលើ មូលដ្ឋានកងទ័ពជើងទឹកកម្ពុជា នៅ មូលដ្ឋានជើងទឹករាម។ កងទ័ពជើងទឹក វៀតណាមខាងត្បូង បង្កើតមូលដ្ឋាននេះ An Thoi Naval Base នៅឆ្នាំ ១៩៦០ ដល់ ១៩៦៣ ដោយ កែប្រែពី មូលដ្ឋានកងទ័ពការពារឆ្នេរ ទៅជា មូលដ្ឋានកងទ័ពជើងទឹក។  ទឹកដី ខេត្ត អង្គ ទរ  An Thoi ស្ថិតនៅចម្ងាយ ៣០ គម ភាគខាងត្បូង កោះត្រល់់ ( កោះ ហ្វូកុក) តំបន់នេះ មានផ្ទៃក្រឡា ៣៥ គម២ និង មានប្រជាជន ៣៤,០០០ នាក់ គិតត្រឹមឆ្នាំ ២០២០ ។ តំបន់ អង្គរ ទរ គឺជា ភូមិមួយ នៃ កោះ ហ្វូកុក ដែល ស្ថិតក្រោម អំណាច ស្តេច ចាម ឈ្មោះ មីង មាំង King Minh Mang ,អាណានិគមន៍ បារាំង បានរៀបចំ ជាភូមិនេសាទ ០២ នៅ ឆ្នាំ ១៩០២ លុះ ឆ្នាំ ១៩១២ តំបន់នេះ ត្រូវបញ្ជូលទៅក្នុង រដ្ឋបាលភូមិ ដុង ដុង Duong Dong និងបានក្លាយជា រដ្ឋបាលថ្នាក់ឃុំ នៅ ឆ្នាំ ១៩៦០ ក្រោមការគ្រប់គ្រងរបស់ រដ្ឋបាល វៀតណាមខាងត្បួង (ចម្ប៉ា)។

ផែនទី មូលដ្ឋានកងទ័ពជើងទឹក អាមេរិក

ផែនទី មូលដ្ឋានកងទ័ពជើងទឹក អាមេរិក
ផែនទី មូលដ្ឋានកងទ័ពជើងទឹក អាមេរិក ( ឯកសារបន្ថែម)
ផែនទី មូលដ្ឋានកងទ័ពជើងទឹក អាមេរិក

ខាងក្រោមជា ទ្រឹស្តី មែន ណាត មន្រ្តីកិច្ចការព្រំដែននៃ បក្សប្រឆាំង​ឬ រដ្ឋាភិបាលស្រម៉ោលនៅក្រៅប្រទេស ដែលលើក ឡើងថា កោះត្រល់ នៅកៀក ជិតបង្កើយជាមួយ កម្ពុជា ដែល គួរមានជារបស់កម្ពុជា ! បើខ្ញុំបកស្រាយប្រឆាំងទស្សនៈនេះ គេថា ខ្ញុំជា យួន ចុះ មែន ណាត ជានណា? សូមមើលព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដូចជា
  1. សន្ធិសញ្ញា បារាំងសៀម ឆ្នាំ ១៩០៤ និង ១៩០៧ ដែល កំណត់ព្រំដែនថ្មី គឺ សៀម ត្រូវដកទ័ព ទៅនៅ កោះកុងវិញ ដោយសារ មុននេះ តំបន់កោះត្រល់ គ្រប់គ្រងដោយ វៀតណាម និង សៀម មានព្រំដែនជាប់គ្នា។
  2. ឆ្នាំ ១៩៣៩ ជាឆ្នាំនៃការ កូសបន្ទាត់ព្រំដែនទឹក ខ្សែព្រីវីយេ ហេតុអ្វីចាំបាច់គូសខ្សែនេះ? ដោយសារ កម្ពុជាក្រោម ពោរពេញដោយជនជាតិ យួន វៀតណាម ជាពិសេស កោះត្រល់ ដូច្នេះ បារាំងចាំបាច់ក្នងការធ្វើ រដ្ឋបាល ជំរៀន ដែនដី និង ញែកអំណាច វៀតណាម កម្ពុជា និង អំណាចដែនដី បារាំង
  3. ឆ្នាំ ១៩៤៦ កម្ពុជា បាត់បង់កម្ពុជាក្រោមទៅ វៀតណាម តាមរយៈការបោះឆ្នោតដោយ ស្តេចក្បត់ជាតិ ខ្សែស៊ីសុវត្តិ..ដែលមាន តំំណាង ០៣ នាក់មកពី វៀតណាម និង ០៣ នាក់ មកពី កម្ពុជា ចំពោះការសម្រេចថា តើ កម្ពុជាក្រោម ត្រូវស្ថិតនៅ ក្រោមវៀតណាម? បារាំង? ឬ កម្ពុជា? ជាលទ្ធផល គឺ បានទៅ វៀតណាម ដោយសារ ស្តេចខ្មែរក្បត់ជាតិ បោះឆ្នោត អនុប្បវាទ ដូច្នេះ វៀតណាម ៣សម្លេង ខ្មែរ បាន ២ សម្លេង ។
  4. ឆ្នាំ ១៩៥៣ កម្ពុជា ប្រកាសឯករាជ្យ ទាមទារទឹកដី ដូចសព្វថ្ងៃ គឺ ទទួលស្គាល់ខ្សែ ប្រីវីយេ ឆ្នាំ ១៩៣៩ ព្រោះ កងទ័ពវៀតណាម នៅកាន់កាប់តំបន់ រាម ក្បែរ ក្រុងព្រះសីហនុ ដូច្នេះ វៀតណាម ទទួលបាន កម្ពុជាក្រោម ឆ្នាំំ ១៩៤៦ វៀតណាម ត្រូវតែទទឡស្គាល់ខ្សែរ ព្រីវីយេ ជាខ្សែព្រំដែន បែបនេះ គឺ វៀតណាម ខាតបង់ទឹកដីដែលដណ្តើមបាន។  បណ្ហាត្រង់ថា កម្ពុជា ព្រមបាត់បង់កោះត្រល់ ឬ សុខចិត្តបាត់បង់ តំបន់ រាម នៅ ក្រុងព្រះសីហនុ ដែល ក្តោមទាំងកោះត្រល់? 
  5. ដូចនេះ ជាការសរុប មែន ណាត ជាក្រុមមនុស្សបំរើ នយោបាយ សៀម ដែលច្រណែនថា វៀតណាម ដណ្តើមបានដី កម្ពុជា ច្រើនជាង សៀម ៕

Mèn Nath 2011 #ស្វែងយល់៖ អនុសញ្ញារបស់ UN ស្តីអំពី​ច្បាប់​សមុទ្រ ​​ឆ្នាំ១៩៨២ (UNCLOS-1982) ជំពូកទី​២​ ផ្នែក​២​ មាត្រា​​៣​ ចែង​ថា​ «រាល់​រដ្ឋ​ទាំង​អស់ មានសិទ្ធិ​បង្កើត​ប្រវែង​នៃ​ដែន​សមុទ្រ​របស់​ខ្លូន ​រហូត​ដល់​ដែន​កំណត់​​មិន​លើស​ពី​ ចម្ងាយ​ ១២​ ម៉ាយល៍​ ស្មេី​នឹង​ ២២,២ ​គីឡូម៉ែត្រ​ ដែល​វាស់ពី​ខ្សែ​បន្ទាត់​មូលដ្ឋាន​ ដែនកំណត់អនុលោមតាម​អនុសញ្ញា​នេះ»។

តាម​លក្ខខណ្ឌភូមិ​សាស្ត្រ​ជាក់​ស្ដែង​ កោះត្រល់​ មាន​រយៈ​ចម្ងាយ​ត្រឹម​តែ​ ១៥ គីឡូម៉ែត្រ​ ពី​ខេត្ត​កំពត​ ​ប្រទេសកម្ពុជា ហើយបានតភ្ជាប់ជាមួយជួរភ្នំក្រវាញផងទៀត។ ជាប់ខាងត្បូងក្បែរកោះត្រល់ មានចង្កោមកោះក្រចកសេះ​ ចម្ងាយប្រមាណ ៥ គីឡូម៉ែត្រពីកោះនេះ។ កោះទាំងនេះ ​មានរយៈ​ចម្ងាយប្រមាណ​ ​៤៥ គីឡូម៉ែត្រ​ ពី​តំបន់ហាទៀង នៃខេត្តកៀនយ៉ាង​ (កម្ពុជាក្រោម) ​ប្រទេស​វៀតណាម។

កោះត្រល់ និងចង្កោមកោះក្រចកសេះ ត្រូវបានលោក ហ៊ុន សែន ចុះហត្ថលេខាជាមួយវៀតណាម ទទួលស្គាល់ថា«#ជារបស់វៀតណាម» នៅក្នុងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រ ថ្ងៃ ៧ ខែ ៧ ឆ្នាំ១៩៨២ ជាកិច្ចព្រមព្រៀងខុសច្បាប់ នាសម័យវៀតណាមត្រួតត្រាកម្ពុជា។ នេះបើផ្អែកតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងឯកសារតវ៉ារបស់ សាំងហ្កាពួរ ថៃ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ទៅអង្គការ UN នៅទសវត្សរិ៍ទី៨០។

តាមឯកសារផ្លូវច្បាប់ជាតិ និងអន្តជាតិនានា រដ្ឋាភិបាលកម្ពុជាត្រូវធ្វើនារាករណ៍ឯកសារខុសច្បាប់ទាំងអស់ក្នុងទសវត្សរិ៍ទី៨០ រួចប្តឹងប្រទេស​វៀតណាម លើករណីកោះត្រល់ និងចង្កោមកោះក្រចកសេះ ទៅសហប្រធាន​កិច្ចព្រមព្រៀងទីក្រុងប៉ារីស (PPA-1991) និងតុលាការអន្តរជាតិ (ICJ)។

អត្ថបទខ្លីដោយ ម៉ែន ណាតនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) ...........#ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង #ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (#SMD) #ម៉ែនណាត​ #កោះត្រល់ #ចង្កោមកោះក្រចកសេះ
  • ឆ្នាំ ៥០០ មានមនុស្សទៅរស់នៅលើ កោះត្រល់ Koh Tral Phú Quốc នេះ តែគ្មានសញ្ញាថាមានជនជាតិខ្មែរឡើយ ក្នុង អរិយធម៍ អូកែវ 
  • ១៦១៥ មានឯកសារថា ព្រះរាជាខ្មែរ មានចំណារថា កោះត្រល់ ដែនកោះខ្មែរ
  • ១៦៧១ ជនជាតិចិនឈ្មោះ Mac Jiu (Moc Kinh Jiu), នាំក្រុមគ្រួសារ ទាហាន និង ប្រជាជនរបស់គេប្រមាណជា ៤០០ នាក់ជិះសំពៅ​មកចតនៅ ខាងលិចកោះត្រល់ បន្ទាប់ពី សើបសួរថា កោះនេះស្ថិតក្រោមឥទ្ធិពលកម្ពុជា ជន​ជាតិចិន បានបន្តសំពៅទៅ ក្រុងឧត្តុងទៀត ដើម្បីចរចារ តែត្រូវក្លាយជា ការបៈទង្គិចគ្នាប្រដាប់អាវុធ។
  • ១៦៨០ មានជនជាតិចិន ម្នាក់ឈ្មោះចិនខ្មៅ (ចិនកាម៉ៅ--ខេត្តទឹកខ្មៅ) ជាអ្នករកស៊ីល្បែង​កាស៊ីណូ បានទទួលការយល់ព្រមពីស្តេចខ្មែរ បើកទីក្រុងជំនួញមួយនៅ ហាទៀង ដែលក្នុងនោះមានទាំងកោះត្រល់ផងដែរ។​ ​ជនជាតិចិន បានបង្កើតជាកំពង់ផែដ៍ទំនើប និង​បើកកាស៊ីណូ ៧ កន្លែង រួមមាន កោះកុង រាម  កំពង់សោម កំពត បន្ទាយមាស និង កោះត្រល់ ហ្វូកុក នេះដែរ។ បន្ទាប់ពីបានបង្កើតជារដ្ឋ គេបានដូរ ឈ្មោះកោះ ពីកោះត្រល់ ទៅជាកោះ ហ្វូកុក ប្រែថា ដែនដីរុងរឿង Rich Land  
  • ១៧០៨ បន្ទាប់ ចិនខ្មៅនេះ បង្កើតជារដ្ឋឯករាជ្យមួយ ក្រោយមក រណបជាមួយ ស្តេច យួន។
  • ១៧៣៦ ចិនខ្មៅ  Mạc Cửu បានស្លាប់ និងបាន តែងតាំង កូនប្រុសឡើងធ្វើជាមេដឹកនាំ 
  • ១៧៣៩ កងទ័ពខ្មែរ បានលើកទៅវាយយក រដ្ឋ ហាទៀង Hatien តែត្រូវបាន បរាជ័យទាំងស្រុង ដោយសារ តប ត វិញ បន្ទាប់ពីឈ្នះសង្រ្គាម រដ្ឋ ហាទៀង ប្រកាសជារដ្ឋ ឯករាជ្យ រួច ដាក់រណប ជាមួយ ស្តេច យួន។
  • ១៧៥៨ មានសង្រ្គាម រវាង ទ័ព យួន និង ទ័ពសៀម ដែលទ័ពសៀម វាយចូលគ្រប់គ្រងរដ្ឋ ហាទៀង ចំណែកស្តេច ហាទៀង បានភៀសខ្លួនចូលទៅជាមួយ ស្តេច យួន ចំណែក រដ្ឋ ហាទៀង ដាក់ជានគរចំណុះ នគរខ្មែរ
  • ១៧៦០ ដល់ ១៧៨០ កងទ័ពបារាំង France Force យក ហ្វូកុក Phú Quốc ធ្វើជាមូលដ្ឋានកងទ័ពជើងទឹក ដើម្បីគាំទ្រ កងទ័ពវៀតណាម ដែលត្រូវ កងទ័ព នគរចម្ប៉ា (កងទ័ពចាម the Tây Sơn army ) តាមវាយប្រហារ។ រាល់ឯកសារ សុទ្ធតែ អះអាងថា កោះ Phú Quốc ជាទឹកដី ដែនកោះ​វៀតណាម ។
  • ១៧៧១ រដ្ឋហាទៀង បៈះបោរ ហើយត្រូវទ័ពសៀម បង្រ្កាបជាថ្មី
  • ១៧៧៣ ទ័ព សៀមដកថយទៅវិញ 
  • ១៨៥០ កំណើតពាក្យថាប្រទេស Indonesia = Indian Island គឺកោះ ឥណ្ឌា
  • ១៨៥៨ សង្រ្គាម បារាំង វៀតណាម
  • ១៨៨៤ សង្រ្គាម បារាំង ចិន
  • ១៧៨៧ ទំនាក់ទំនងពាណិជ្ជកម្ម បារាំង វៀតណាម
  • ១៨១០ ក្នុងដំណើរ យាងស្តេច យួន ទៅ នគរសៀម បានរៀបរាប់អំពី រដ្ឋបាលស៊ីវិល និង យោធារបស់ វៀតណាម នៅលើ កោះ Phú Quốc 
  • ១៨២២ អ្នកការទូតអគ្លេស ក្នុងដំណើរមពី សាំងហ្គាពូ បានសរសេរឈ្មោះ កោះ Phú Quốc  ក្នុងឯកសាររបស់គាត់ The place which we had now visited is called by the Cochinchinese, Phu-kok, and by the Siamese Koh-dud... In the Kambojan language it is called Koh-trol... It is the largest island on the east coast of the Gulf of Siam, being by our reckoning not less than thirty-four miles in length. It is commonly bold high land, the highest hills rising to seven or eight hundred feet. A few spots here and there on the coasts only are inhabited, -the rest being, as usual, covered with a great forest, which we were told, contained abundance of deer, hogs, wild buffaloes, and oxen, but no leopards or tigers... The inhabitants of Phu-kok were described to us as amounting to four to five thousand, all of the true Cochinchinese race, with the exception of a few occasional Chinese sojourners. They grow no species of corn and their husbandry is confined to a few coarse fruits and esculent green vegetables and farinaceous roots
  • ១៨៥៦ ស្តេចខ្មែរ ព្រះនាម អង្គដួង បានថ្វាយទួលទៅ ប្រសិត អគ្លេស ថា ទ្រង់ប្រគល់កោះ Phú Quốc ឲ្យទៅ បារាំង  គោលបំណងដើម្បីចងសម្ព័ន្ធយោធាជាមួយ ទ័ពបារាំង ខ្មែរ ប្រឆាំង ទ័ព​វៀតណាម តែ ភាគីបារាំង មិនយល់ព្រម ។
  • ១៨៧៧ សង្រ្គាម បារាំង យួនផ្ទុះ ស្តេច អង្គឌួង ទូលថ្វាយទៅ ស្តេចបារាំង ណាប៉ូឡេអ៊ុងថា​ទឹកដី កោះត្រល់គ្រប់គ្រង ដោយ យួន គឺជា ទឹកដីខ្មែរស្របច្បាប់។
  • ១៩៣៩ តំណាងភាគី បារាំង ចុះគូសខ្សែ ប្រេវីយ៉េ ចែក ដែនទឹក និង ដែនកោះ រវាងគូរជម្លោះ កម្ពុជា និង ទឹកដី កូសាំងស៊ីន Cochinchine 
  • ១៩៤៩ ដែនដី កូសាំងស៊ីន ក្លាយជា ទឹកដីប្រទេស វៀតណាម
  • ១៩៤៩ កងទ័ពចិន តៃវ៉ាន់  ៣៣,០០០ នាក់ បោះទីតាំងនៅកោះ ហ្វូកុក និង ដកថយទៅ កោះតៃវ៉ាន់ ឆ្នាំ ១៩៥៣
  • ១៩៥៣ ដល់ ១៩៧៥ កោះត្រល់ គឺជាគុគដ៍ធំ ដែលមាន អ្នកទោសជាង ៤០,០០០ នាក់។  Phú Quốc Prison
  • ១៩៥៤ ទឹកដី សហភាពបារាំង France Union ត្រូវប្រគល់ទៅឲ្យ វៀតណាម
  • ១៩៦៤ មានការប្រយុទ្ធនៅសមរភូមិ ចន្រ្ទា ស្វាយរៀង សម្តេច នរោត្តមសីហនុ បញ្ជូនផែនទីណ ទៅ UN ដែលបញ្ជាកថា ទទួលស្គាល់ខ្សែ ប្រវីយ៉េ។
  • ១៩៦៧ ភាគីវៀតណាម ទទួលស្គាល់ ខ្សែប្រវីយ៉េ ជាខ្សែព្រំដែន ?
  • ១៩៦៩ សម្តេច នរោត្តម សីហនុ ប្រកាសជាថ្មីស្តីពីការ ទទួលស្គាល់ខ្សែរ ប្រវីយ៉េ ខណៈភាគី លន់ នល់ ទាមទារ លើសពី ខ្សែប្រវីយ៉េ
  • ១៩៧៥ ទ័ពខ្មែរក្រហម វាយចូលកាន់កាប់កោះត្រល់ តែ៣ថ្ងៃក្រោយ កងទ័ពវៀតណាម​វាយបណ្តេញចេញវិញ។
  • ១៩៧៦ កម្ពុជាលៈបង់ការទាមទារសិទ្ធិលើកោះត្រល់ Cambodia dropped its claims to Phú Quốc in 1976 តែបន្តទាមទារតំបន់ជុំវិញ កោះត្រល់
  • ១៩៨២ កម្ពុជា វៀតណាម ចុះសន្ធិសញ្ញាលើ ដែនទឹកប្រវត្តិសាស្រ្ត
  • ១៩៩៩ កម្ពុជា វៀតណាម ដែលមានសភាជាតិទាំង សង ខាង ចុះសន្ធិសញ្ញាទទួលស្គាល់ខ្សែ ប្រវីយ៉េ​
គួរដឹង! ប្រវត្តិ “​កោះ​ត្រល់”​ ត្រូវ​បានដាក់​បញ្ចូល​ក្នុងកម្ម​វិធី​សិក្សា​ក្រសួង​អប់​រំ! ភូមិសាស្ត្រកោះត្រល់ នៃដែនសមុទ្រកម្ពុជា ដែលដើមរឡើយជា កោះប្រវត្តិសាស្ត្រ នៃ ប្រទេសកម្ពុជា បានត្រូវកត់ត្រា ដាក់ចូលក្នុង សៀវភៅសិក្សាសង្គមថ្នាក់ទី៨ នៃ ការបោះពុម្ពផ្សាយឆ្នាំ ២០១១ របស់ក្រសួងអប់រំ យុវជន និង កីឡា គឺជា ការបង្កើតបាននូវការរំលឹកឡើងវិញ ពី ប្រវត្តិកោះសមុទ្រដ៏ធំមួយនេះ ធ្លាប់ស្ថិតនៅក្នុងការគ្រប់គ្រង របស់ កម្ពុជា កាលពីសម័យរាជាណាចក្រមុនៗ គឺ នៅមុន ការចូលមកដាក់នឹមត្រួតត្រា របស់ អតីតអាណានិគម បារាំងនៅឆ្នាំ១៨៦៣។
ផែនទី កុក កោះត្រល់


នៅក្នុងសៀវភៅសិក្សាសង្គមរបស់សិស្សថា្នក់ទី៨ នៅទំព័រទី៣ បានសរសេរថា តំបន់មាត់សមុទ្រ តំបន់នេះស្ថិតនៅ ប៉ែកនិរតីប្រទេសកម្ពុជា មានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និង ខេត្តកំពត ហើយចែកចេញជាបីផ្នែក មានទំនាបឆ្នេរ ឆ្នេរ និងឈូង និងមានប្រវែង ៤៤០គីឡូម៉ែត្រ ពីតំបន់ចាំយាមព្រំដែនថៃ ដល់ហាទៀងព្រំដែនប្រទេសវៀតណាម។ ឈូងសមុទ្រកម្ពុជា សំបូរដោយប្រជុំកោះ ដូចជា កោះកុង កោះរ៉ង់ កោះរង់សន្លឹម កោះថ្មី កោះទន្សាយ កោះតាង កោះពូលូវៃ ហៅកោះអាចម៍សេះជាដើម។ ប៉ុន្តែកោះត្រល់ ជាកោះភ្នំដ៏ធំមួយនៅបាំងពីមុខខេត្តកំពត ដែលពីដើមឡើយជាផ្នែកមួយនៃទឹកដីខ្មែរ បច្ចុប្បន្ននេះ បានកាន់កាប់ដោយប្រទេសវៀតណាម ដែលភាសាវៀតណាម ហៅថា កោះភូកុក (Phu Quoc) ។

ប៉ុន្តែប្រវត្តិសាស្ត្រ មិនបានវិលទៅរកអតីតកាលនោះទេ គេថាកង់រទេះវិលបានក៏អាស្រ័យ លើការទាញរបស់សត្វពាហនៈ។ ការកាត់កោះត្រល់ចូលក្នុងទឹកដីកូសាំងស៊ីន គឺជាការទទួលខុសត្រូវមួយរបស់អាណានិគមបារាំង ដែលក្រោយមក វាបានក្លាយជារបស់វៀតណាមដោយជៀសមិនរួច គឺដោយសារតែអតីតអាណានិគមនេះ បានកាត់ដោយជាមួយនឹងទឹកដីកម្ពុជាក្រោមកាលពីថ្ងៃ៤ ខែមិថុនា ឆ្នាំ១៩៤៩។

លោក សឺន ស៊ូប៊ែរ្តិ៍ អ្នកនយោបាយខ្មែរម្នាក់ មកពីគណបក្សសិទិ្ធមនុស្ស និងជាអ្នកវិភាគខាងប្រវត្តិសាស្ត្រខ្មែរមួយរូប មិនបានស្ដីបន្ទោសមកលើមេដឹកនាំខ្មែរគ្រប់ជំនាន់ទេ តែគាត់ថាគឺជាកាតព្វកិច្ចមួយរបស់ប្រទេសអាណានិគមបារាំង ៖”មែនទែនទៅចៅហ្វាយស្រុកនៅ កំពត សូមអោយបារាំងជួយមើលព្រោះពីខ្មែរទៅពិបាកជិះការណូតអីទៅ ជិះទូកទៅម្ល៉ោះហើយអោយបារាំងជួយមើលកោះហ្នឹង បារាំងហ្នឹងវាបានដាក់ចូលទៅក្នុងរដ្ឋបាលកូសាំងស៊ីន ដល់ឆ្នាំ១៩៤៩ បារាំងផ្ដល់កូសាំងស៊ីនទៅ អធិរាជបាវដាវភ្ជាប់តាំងពីកោះត្រល់ហ្នឹងទៅ”។

បើនិយាយពីប្រវត្តិសាស្ត្ររបស់ទឹកដីកម្ពុជា កោះត្រល់ ពិតជាផ្នែកមួយរបស់កម្ពុជា យ៉ាងពិតប្រាកដ ប៉ុន្តែភាពមិនច្បាស់លាស់ បានកើតឡើងនៅពេលអាណានិគមបារាំងបានកាត់តំរឹមខ្សែព្រំដែនទឹកសមុទ្រជាមួយដែនដីកម្ពុជាក្រោម គេហៅថា តំបន់កូសាំងស៊ីន ទៅអោយវៀតណាម ។

ប៉ុន្តែបើវិលទៅរកសម័យកាលស្ដេចអង្គឌួង រហូតមកដល់សម័យកាលរបស់អតីតព្រះមហាក្សត្រព្រះនរោត្តម សីហនុ កាលពីក្នុងទសវត្ស ១៩៦០ ព្រះអង្គមិនដែលបានទទួលស្គាល់ទាំងស្រុងថា កោះត្រល់គឺជាផ្នែកមួយរបស់វៀតណាមនោះទេ។ តែបើគិតមកដល់ពេលនេះ គឺកាន់តែជ្រៅប្រវត្តិសាស្ត្រ ពិតជាមិនវិលត្រឡប់ក្រោយវិញឡើយ។ ការគ្រប់គ្រង កោះត្រល់ ដោយប្រទេសវៀតណាម គឺនៅតែជាកំហុសរបស់អាណានិគមបារាំង និងមេដឹកនាំខ្មែរជំនាន់មុនៗ ។

លោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រខាងនយោបាយ មានប្រសាសន៍ថា បើគិតទៅអតីតកាល គឺជាការទទួលខុសត្រូវរួមគ្នា ទាំងអាណានិគមបារាំង ក៏ដូចមេដឹកនាំខ្មែរជំនាន់មុន ៖” ការបាត់បង់នេះ ហៅថាពពួក តាមដែលខ្ញុំដឹងវាក្លាយជាឈ្មោះវៀតណាមទៅហើយ ខេត្តច្រើនឯទៀត ដែលប្រែក្លាយជា ខេត្តខ្មែរ ខេត្តឃ្លាំង អីហ្នឹងទៅជា ខេត្តឈ្មោះវៀតណាម នេះជាប្រវត្តិសាស្ត្រមួយ ប្រវត្តិសាស្ត្រនេះ គឺជា ការជូរចត់សម្រាប់ អ្នកដឹកនាំជំនាន់មុនៗ ដែលលោកមិនបានដោះស្រាយរឿងនេះ អោយបានជ្រះស្រឡះ មុននៃការបណ្ដេញអាណានិគមបារាំង”។

កោះត្រល់ ដែលវៀតណាម ហៅថា កោះភូកុក វាមានទំហំដី ៥៧៤គីឡូម៉ែត្រការ៉េ។ បើតាមគេហទំព័រ Wikipedia អន្តរជាតិ វាស្ថិតនៅក្នុងទឹកដីភូមិសាស្ត្រ ខេត្តគៀងអាង ប្រទេសវៀតណាម។ វាជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពរបស់វៀតណាម។ វាសម្បូរដោយ ត្រី និង ជាសំបុកចំការម្រេចរបស់ប្រជាជនវៀតណាម។ កោះ Phu Quoc បានក្លាយជាដែនទឹកប្រវតិ្តសាស្ត្រ របស់ វៀតណាម នេះ បើតាមផ្ទាំងសីលាវត្ត Cau វៀតណាម នៅឆ្នាំ១៩៣៧ ។ កាលពីក្នុង សង្គ្រាមវៀតណាម នៅឆ្នាំ១៩៧៣ កោះនេះបានក្លាយជា ជំរុំឃុំអ្នកទោសដ៏ធំបំផុត របស់ វៀតណាមខាងត្បូង។

សំរាប់លោក វ៉ា គឹមហុង ប្រធានគណកម្មាធិការព្រំដែនកម្ពុជា ក៏មានប្រសាសន៍ថា អគ្គទេសាភិបាលបារាំងកាលណោះ បានយកមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន នៅឆ្នាំ១៩៣៩ ហើយក្រោយមកកាត់ទៅអោយវៀតណាមតាមរយៈទឹកដីកូសាំងស៊ីន ៖”ដូច្នេះតាំងពីឆ្នាំ១៩៤៩ បារាំងដាក់អោយភ្ជាប់ខេត្តហាទៀង តាំងពី១៩៤៩ មកដល់ឥឡូវយើងអត់ដែលមានពេលជជែកដេញដោលអោយស៊ីជំរៅទេ រហូតដល់១៩៦៤ព្រះករុណាដាក់ផែនទីទៅអោយអង្គការសហប្រជាជាតិ អោយប្រទេសជិតខាងទទួលស្គាល់ យើងដាក់ខ្សែ ប្រ៊ីយេ អគ្គទេសាភិបាល ថាអោយកោះត្រល់នៅក្រោមការគ្រប់គ្រងហាទៀង ហ្នឹងកំពុងទាមទាររឿងព្រំដែនរវាងប្រទេសកម្ពុជា វៀតណាម ។ វៀតណាមគេអត់ព្រមទេ គេអត់ឆ្លើយទេ”។

បើតាមគេហទំព័រ Wikipedia អន្តរជាតិនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម បានចូលវាយលុកហើយបានកាន់កាប់កោះនេះ ប៉ុន្តែភ្លាមៗនោះកងទ័ពវៀតណាមបានចូលដណ្ដើមកាន់កាប់បានវិញ ។

លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ថា ជាការល្អ អី្វជាប្រវត្តិសាស្ត្រ គឺត្រូវតែអោយ កូនខ្មែរបានដឹងនោះ បើទោះបីមានការប្រែប្រួលយ៉ាងក៏ដោយ ៖” តាមការពិតប្រវត្តិសាស្ត្រគឺជាមុខវិជ្ជាពិត ហើយខ្ញុំគិតថាអ្វី ដែលក្រសួងលើកឡើងដាក់បញ្ចូលក្នុងកម្មវិធីសិក្សាអប់រំនិយាយពីបញ្ហា ប្រវត្តិកោះត្រល់ ដែលជាកោះរបស់ខ្មែរ ហើយបានចូលក្នុងសៀវភៅសិក្សាប្រវត្តិសាស្ត្រ យើងគិតថាចង់អោយកូនខ្មែរបានដឹងលឺស្វែងយល់អំពីប្រវត្តិសាស្ត្រអំពីកោះត្រល់”។

យ៉ាងណាក៏ដោយគេថា រឿងរ៉ាវប្រវត្តិសាស្ត្រនៃដែនទឹកសមុទ្រកោះត្រល់ ដែលវៀតណាម ហៅថា កោះភូកុក វាបានដើរឆ្ងាយជិត ១០០ឆ្នាំ ទៅហើយបើយើងក្រឡែកទៅរកអតីតកាលគឺសែនឆ្ងាយសន្លឹម ដូចជើងមេឃតែបើតាមសៀវភៅសិក្សាសង្គមថ្នាក់ទី៨ នៃក្រសួងអប់រំប្រទេសកម្ពុជា កោះត្រល់ ឬកោះភូកុក គឺជាកោះភ្នំដ៏ធំមួយនៅបាំងពីមុខខេត្តកំពត។ បើយ៉ាងណាប្រវត្តិសាស្រ្តបានរំកិលទៅមុខគ្មានពេលឈប់ឡើយ៕ (កំណត់ត្រាសិលា) ផ្ដល់សិទ្ធិ៖​ មនោវិជ្ជា

កោះត្រល់ (Koh Trol / Koh Tral) ដែលមាន​ចម្ងាយ ៤ គ.ម ពី កោះសេះ ប្រមាណ ១៣ គ.ម ពីឆ្នេរសមុទ្រកម្ពុជា ជាស្រុកចំណុះអោយ ខេត្តក្រមួនស និង​ មានចម្ងាយប្រហែល ៤៥ គ.មពី ខេត្តពាម កម្ពុជាក្រោម (ប្រទេសវៀណាមសព្វថ្ងៃ)​។ កោះនេះមានផ្ទៃក្រឡា ៥៧៤ គ.មការ៉េ ហើយមានទំហំជិតប៉ុនប្រទេសសង្ហបូរី នៅលើកោះមានប្រជាជនប្រម៉ាណជា៥សែនអ្នកក្នុងនោះមានប្រជាជនខ្មែរប្រហែលជា ២០០គ្រួសារ រួមបញ្ចូលទាំងខ្មែរកម្ពុជាក្រោម និងខ្មែរដែលមកពីខេត្តកំពត ក្រៅពីនោះសុទ្ធសឹងតែជាប្រជាជនយួន ហើយប្រជាជនវៀតណាមបាននៅទីនោះយូរជាងគេចាប់តាំងពីឆ្នាំ ១៧៧០ ។

កោះត្រល់មានឆ្នេរសមុទ្រសរុបជាង១០០គម ហើយមានឆ្នេរស្អាតៗជាច្រើន តែគួរឲ្យស្តាយណាស់កោះនេះមិនមាននៅសេះសល់ឈ្មោះខ្មែរសួម្បីតែមួយម៉ាត់បើនិយាយពីរមណីយដ្ឋាននៅទីនោះ រួមមាន ទឹកឆាឬ ទឹកធ្លាក់ មាន២កន្លែង ១ រមណីយដ្ឋានទឹកឆា គំនូរ (SUOI TRANH) ២ រមណីយដ្ឋានទឹកឆា ថ្មតុក (SUOI DA BAN) មានឆ្នេរស្អាត់ៗជាច្រើនទៀតដូចជា ១ ឆ្នេរផ្កាយ (BAI SAO) ២ ឆ្នេរ ធំ (BAI THOM) ៣ ឆ្នេរ វែង (BAI DAY) នឹងឆ្នេរមួយចំនួនធំទៀតដែលមិនបានរៀបរាប់អស់នៅក្នុងអត្ថបទនេះ។ កោះនេះមានឆ្នេរចំនួន២ប្រភេទឆ្នេរមួយប្រភេទដែលនៅខាងត្បូងកោះជាឆ្នេរមួយដែលអំណោយផលដល់វិស័យទេសចរណ៍សម្រាប់ជិះទូកលើរលក នឹងជិះទូកប្រដេញខ្យល់យ៉ាងសប្បាយ ព្រោះឆ្នេរនេះមានខ្យល់ខ្លាំងហើយរលកធំៗដែលអំណោយផលទៅដល់ទេសចរណ៍ប្រភេទនេះ ចំណែកឆ្នេរខាងជើងកោះជាឆ្នេរស្ងប់ខ្យល់ដូចនៅក្រុងព្រះសីហនុ ដោយសារស្ងប់ខ្យល់នេះហើយវាអំណោយផលដល់ការងូតទឹកកម្សាន្តរបស់ភ្ញៀវទេសចរ ហើយឆ្នេរនេះមានខ្សាច់សក្បុសស្អាត់ហួសនឹងថ្លែង។

កោះត្រល់មានហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ថ្នល់ អាកាសយានដ្ឋាន និងរមណីយដ្ឋា សណ្ឋាគារ ផ្ទះសំណាក់ ទីផ្សា ផ្សារាត្រីលក់គ្រឿងសមុទ្រស្រស់ ៗ នឹងវត្ថុអានុស្សាវរីយ៍ក្នុងតំបន់។
សំគាល់:​ កោះត្រល់មានចម្ងាយប្រហែលតែ៤គមប៉ុណ្ណោះពី កោះសេះ នៃខេត្តព្រះសីហនុ


ប្រវត្តិរឿងរ៉ាវពិតជាវែងឆ្ងាយពិបាកនឹងរ៉ាយរ៉ាប់ឲ្យអស់សេចក្តី តែខ្ញុំព្យាយាមសង្ខេបឲ្យខ្លីថា ដោយសារ តែបារាំងបានសម្រេចបែងចែកដែនទឹករដ្ឋបាលគ្រប់គ្រងរវាងកម្ពុជា និងវៀតណាមនៅឆ្នាំ១៩៣៩ នោះហើយដែលជាដើមចមនៃការបាត់ទឹកដីកោះត្រល់ឲ្យទៅវៀតណាម។ ពេលនោះខ្មែរយើងស្ថិតនៅក្រោមអាណានិគមបារាំងនៅឡើយ។ អ្នកស្នេហាជាតិខ្មែរឬវីរៈជនខ្មែរជាច្រើនរូបដូចជា អាចារ្យ ហែមចៀវ ពោធិ៍កំបោរ លោក ប៊ុណ្ណ ចន្ទម៉ុល ត្រូវបានបារាំងចាប់និងយកដាក់ពន្ធនាគារនៅគុកកោះត្រឡាច ដែលស្ថិតនៅប៉ែកខាងត្បូងឈាងខាងកើតនៃព្រៃនគរ (ហូជីមិញ) ដោយសារតែការបះបោរប្រឆាំងនឹងបារាំងនៅជំនាន់នោះ។ កោះត្រឡាច យួន ហៅថា "កូ ង ដាវ (Côn Đảo) ឬ កូ ង ស៊ើ ង (Côn Sơn)" បារាំង ហៅថា ពូ លូ កុង ដ័ រ (Poulo Condor)។

អ្នកនយោបាយនិងថ្នាក់ដឹកនាំខ្មែរជាច្រើនរូបបានទាញហេតុផលរៀងៗខ្លួនដើម្បីពន្យល់ថាមូលហេតុអ្វីបានជាកោះត្រល់របូតទៅវៀតណាម ។ បញ្ហាទឹកដីនិងព្រំដែន មិនខុសពី «ចម្រៀងមួយបទដែលតែងមិនចេះចប់នោះទេ» វាជារឿងតភាគ វែងជាងរឿង "មួយពាន់មួយយប់" ដែលជជែកមិនចេះអស់និងមិនចេះហើយ ។

ជម្លោះប្រវត្តិសាស្រ្ត៖ ហួសពេលហើយអូន!

ពលរដ្ឋខ្មែរដែលឈានជើងមកដល់កោះត្រល់តែងជញ្ជក់មាត់ស្តាយក្រោយថាហេតុអ្វីបានជាកោះខ្មែរយើងធ្វើឲ្យធ្លាក់ទៅដៃវៀតណាម? ជម្លោះដែនដី និងដែនទឹកមិនមែនជារឿងថ្មីរបស់កម្ពុជាហើយក៏មិនមែនជារឿងចម្លែករបស់ពិភពលោកដែរ។ រហូតមកទល់ពេលនេះ ប្រទេសជាច្រើន មិនថាជាប្រទេសតូចឬធំ ប្រទេសអ្នកមានឬក្រនោះឡើយ នៅតែជំពាក់វាក់វ័ន្តទៅនឹងជម្លោះដែនដីនិង ដែនកោះដែលពុំទាន់ដោះស្រាយដាច់ស្រេច ហើយប្រទេសខ្លះក៏ត្រូវបាត់បង់ដែនដីខ្លះ ឬបង្ខំចិត្តបោះបង់ចោលដោយគ្មានការតវ៉ា ដោយសារតែហេតុផលថា វាហួសសមត្ថភាពនឹងដោះស្រាយ ឬពុំនោះទេត្រូវប្រមូល ធនធានទាំងអស់ ដែលមានរួមទាំងជីវិតពលរដ្ឋខ្លួនឯងផង ដើម្បីធ្វើសង្រ្គាម ដណ្តើមយកដីឬកោះមួយចំណែកណានោះមកវិញ។ បែរមករឿងកោះត្រល់វិញ ឧបមាថាខ្មែរនៅតែជាម្ចាស់ តើអាចមានមហាសេដ្ឋីខ្មែរយើងណាម្នាក់យកមកអភិវឌ្ឍទ្រង់ទ្រាយធំបានឬទេ? នៅពេលដែល កោះខ្មែរជិត៦០ទៀត ហាក់ដូចជាពុំទាន់រកអ្នកវិនិយោគធំពិតប្រាកដប្រកបដោយទស្សនវិស័យយូរអង្វែងនៅឡើយ។

មហាសេដ្ឋីវៀតណាមមួយរូបឈ្មោះ Phat Nhat Vuong ជាអ្នកជំនួញមួយរូបដែលធ្លាប់រកស៊ីឈើនិងជំនួញផ្សេងៗទៀតជាមួយឡាវនិងកម្ពុជា បានចំណាយទុនជាច្រើនលើការ អភិវឌ្ឍតំបន់ទេសចរច្រើនកន្លែងនៅវៀតណាម ធ្វើឱ្យពិភពលោកស្គាល់ប្រទេសមួយនេះកាន់តែច្រើន ដោយមិនត្រឹមតែធ្វើសណ្ឋាគារប្រណិតៗលំដាប់ផ្កាយ៥ទេ តែអភិវឌ្ឍជាចង្កោម រៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យបង្កើតជាក្រុងទេសចរថ្មីនិងជាកន្លែងដែលអាចទទួលមេដឹកនាំពិភពលោកសម្រាប់កិច្ចប្រជុំធំៗបាន ដែលជាការ ជួយលើកមុខមាត់របស់វៀតណាមទាំងមូល។

យ៉ាងណាក៏ដោយចុះ ខ្ញុំគិតថាបើខ្មែរអាចយកករណីកោះត្រល់ជាចំណុចចាប់ផ្តើម ដើម្បីបង្វែរពីការឈឺចាប់ ឬការសោកស្តាយនេះ ទៅជាឆន្ទៈថ្មីមួយដើម្បីប្រែក្លាយកោះខ្មែរដែល នៅសេសសល់ឲ្យទៅជាកោះឋានសួគ៍ កោះនៃក្តីស្រមៃ កោះនៃក្តីសុបិន ជាជាងស្រមៃរបស់ដែលបាត់ ហើយមិនអភិវឌ្ឍរបស់ដែលកំពុងមាននៅក្នុងដៃ៕ ដកស្រង់ពីហ្វេកប៊ុក លោក​ ពុយ គា (Puy Kea)

កោះត្រល់ ជាកោះមួយធំ របស់កម្ពុជា តាំងពីមុនឆ្នាំ ១៩៣៩ ដែលមានចម្ងាយ តែ ១៥ គម ពីឆ្នេរខេត្តកំពត តែមានចម្ងាយ ៤៥ គម ពីឆ្នេរខត្តហាទៀង ប្រទេសវៀតណាម ។ ស្ថិតនៅក្រោមនឹមអាណានិគមបារាំង នៅឆ្នាំ ១៩៣៩ បារាំងបានសំរេចផ្ទេរការគ្រប់គហរងកោះត្រល់ពីកម្ពុជា ទៅឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរកូសាំងសុីន ដោយ អត្តនោម័តរបស់អគ្គទេសាភិបាលបារាំងឈ្នោះ ប្រេវីយេ ដោយគ្មានការតវ៉ា ។ នៅឆ្នាំ ១៩៤៩ គឺ១០ ឆ្នាំក្រោយមក បារាំងបានប្រគល់ដែនដីកូសាំងសុីនមកឲ្យ ស្តេច បាវ ដាយ នៃប្រទេស អាណ្ណាម ក៏រួមមានកោះត្រល់នេះដែរ។ គ្មសនការតវ៉ាពីរាជរដ្ឋាភិបាលខ្មែរពេលនោះទេ ។ នៅពេល សម្តេចព្រះ នរោត្តម សីហនុ ទាមទារ ឯករាជ្យ ពីបារាំង ក៏ មិនបានទាមទារកោះត្រល់ដែរ ក្នុងក្រទ្បាផ្ទៃប្រទេសកម្ពុជា ១៨១០៣៥ គម២ មិនមានកោះត្រល់ទេ។ រហូតមកដល់សម័យខ្មែរក្រហមគ្រប់គ្រង ក៏ខ្មែរក្រហមចង់វាយយកកោះត្រល់មកវិញដែរ តែមិនអាចទៅរួច ទីបំផុតមហិច្ឆតាចង់បានកោះត្រល់របស់ខ្មែរក្រហម បានត្រឹមទទួលស្គាល់កោះត្រល៉ជារបស់វៀតណាម ។ ក្នុងនាមជាជនជាតិ ខ្មែរ យេីងពិតជាមានការសោកស្តាយនូវការបាត់បង់កោះត្រល់ តែធ្វេីដូចម្តេច បេីនេះវាជាផលវិបាកនៃប្រវត្តិសាស្ត្រ បានត្រឹមសោកស្តាយប៉ុណ្ណោះ ។ ជនដែលខំស្រែកដាក់កំហុសមកលេីរាជរដ្ឋាភិបាលសព្វថ្ងៃ វាគ្រាន់តែជាការឃោសនានយោបាយ ធ្វេីឲ្យខ្មែរបែកបាក់និងកាន់តែឈឺចាប់ប៉ុណ្ណោះ កុំនិយាយថាខ្លួនស្នេហាជាតិលេីសគេលេីសឯងនោះ វាមិនផេះទេ ល្មបឈប់ស្រែកទៅ ។

បក្ស​ប្រឆាំង​ទាម​ទារ​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ទាមទារ​កោះត្រល់​មក​កម្ពុជា​វិញ វ៉ាស៊ីនតោន  គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ ដោយ​ប្រើប្រាស់​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​ ១៩៨២​ (the United Nations Convention for the Law of the Sea) ហៅ​កាត់​ថា ​UNCLOS ដើម្បី​ទាម​ទារ​មក​វិញ​នូវ​ប្រជុំ​កោះមួយ​ចំនួន ​ដែល​ប្រទេស​វៀតណាម​កំពុង​គ្រប់គ្រង​ រួម​ទាំង​កោះ​ត្រល់​ផង​ដែរ។​ ការ​ទាមទារ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​សហគមន៍​អាស៊ាន​ដែល​មាន​ប្រទេស​វៀតណាម​ជា​ប្រធាន​ឆ្លាស់​វេននៅ​ឆ្នាំនេះ ​បាន​បង្ហាញ​ជំហរ​គាំទ្រ​នៅ​ក្នុុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៣៦ ​របស់​ខ្លួន​កាល​ពី​សប្តាហ៍​មុន​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ​រួម​ទាំង​អនុសញ្ញា​ UNCLOS​ នេះ។​ លោក អ៊ុំ សំអាន អតីត​អ្នក​តំណាងរាស្ត្រ​និង​បច្ចុប្បន្ន​ជា​អ្នក​ទទួល​ខុសត្រូវ​ខាង​កិច្ចការ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​ នៅ​ថ្ងៃ​ទី​២​ ខែ​កក្កដា​ថា ខណៈ​ដែល​ប្រទេស​វៀតណាម​ចង់​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ដើម្បី​ទាមទារ​ដែន​សមុទ្រ​ ដែល​ខ្លួន​មាន​ជម្លោះ​ជា​មួយ​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ​ដើម្បី​ទាមទារ​ដែន​សមុទ្រ​ដែល​ខ្លួន​បាន​បាត់បង់​មក​វិញ​ដែរ។ យើង​ក៏​ជំរុញ​ទៅ​ឲ្យ​រដ្ឋាភិបាល​របប​ក្រុង​ភ្នំពេញ​ប្តឹង​ទៅ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ នៅ​ទីក្រុង​ឡាអេ​ ដោយ​ប្រើ​អនុសញ្ញា​ហ្នឹង​ដើម្បី​ទាម​ទារ​យក​កោះ​ត្រល់ ​ចង្កោម​កោះ​ក្រចក​សេះ​ ហើយ​និងដែន​សមុទ្រ​ខ្មែរ​យើង​យក​មក​វិញ»។ អនុសញ្ញា ​UNCLOS បាន​កំណត់​ថា​ ប្រទេស​នីមួយៗមាន​សិទ្ធិ​នៅ​លើ​ដែន​សមុទ្រ​ហើយ​អាច​បង្កើត​វិសាលភាព​នៃ​ដែន​សមុទ្រ​របស់​ខ្លួួន​ មិន​ឲ្យ​លើស​ពី​១២​ ម៉ៃ​សមុទ្រ ​(12 nautical miles) ឬ​ស្មើ​នឹង​២២.២២៤ ​គីឡូម៉ែត្រ​ លើ​ផ្ទៃ​ដី​ ដោយ​វាស់​ចាប់​ពី​បន្ទាត់​មូលដ្ឋាន​ដែន​សមុទ្រ​របស់​ខ្លួន។​

កោះត្រល់ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១៥​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​កម្ពុជា និង​ប្រមាណ ​៤៥​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​វៀតណាម។​ចង្កោម​កោះ​ដ៏​ចម្រូងចម្រាស​មួយ​ចំនួន​ រួម​ទាំង​កោះត្រល់​ផង​នេះ ​គឺ​ជា​បញ្ហា​រសើប​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​អស់​រយៈ​ពេលជាច្រើន​ទសវត្សន៍​មក​ហើយ ​ដោយ​គណបក្ស​ប្រឆាំង​តែង​ចោទ​គណបក្ស​កាន់​អំណាច​ថា​ជា​ «អាយ៉ង»​ របស់​វៀតណាម​ និង​មិន​ហ៊ាន​ទាមទារ​កោះ​ទាំង​នោះ​ពី​វៀតណាម​មក​វិញ។​វីអូអេ​បានព្យាយាមទាក់​ទង​លោក ​ផៃ ស៊ីផាន ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​សុំ​ការ​ឆ្លើយតប ​ប៉ុន្តែ​មិន​អាចទាក់​ទងបាន​ទេ ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។ តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​ កម្ពុជា​បាន​បាត់បង់​កោះ​ត្រល់​ទៅ​ប្រទេស​វៀតណាម​ ដោយសារ​ប្រទេស​បារាំង​ដែល​ជា​អាណាព្យាបាល​តំបន់​ឥណ្ឌូចិន ​ក្នុង​សម័យ​អាណានិគម​បារាំងបាន​កាត់​ទឹកដី​កម្ពុជា​ក្រោម ​រួម​ទាំង​កោះ​នេះ​ទៅ​ឲ្យ​វៀតណាម​រួច​ទៅ​ហើយ។

អាហ្នឹង​ឲ្យ​អ្នក​ដែល​ថា​ទាមទារ​បាន​ហ្នឹង​ទៅ​ទាមទារ​ទៅ។ ហើយ​បើ​ទាមទារ​បាន​ យើង​ខ្ញុំ​ក៏​ត្រេកអរ​ដែរ ពីព្រោះ​ការ​សោកស្តាយ​មិនមែន​សោកស្តាយ​ តែ​ត្រឹម​អស់​លោក​អ្នក​ថា​ហ្នឹង​ទេ។ ប្រជាជន​កម្ពុជា​ទាំង​អស់​ទូទាំង​ប្រទេស ​សុទ្ធ​តែ​សោកស្តាយ​ទាំង​អស់។​ ប៉ុន្តែ​លទ្ធភាពយើង​ថា​តើ​យើង​ធ្វើ​ម៉េច?»​ លោក​បន្ថែម​ថា​ គោល​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​គោល​ការណ៍​ទាមទារ​កោះ​នោះ​មក​វិញ​ទេ៕

អ្នក​ជំនាញ​ថា​បារាំង​មិន​ដែល​កាត់​កោះត្រល់​ឲ្យ​​វៀតណាម​​ សកម្មជន​ព្រំដែន​សច្ចា​ថា នឹង​នៅ​តែ​បន្ត​ទាមទារ​យក​កោះ​ត្រល់ របស់​ខ្មែរ ដែល​កំពុង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម សព្វ​ថ្ងៃ​នោះ មក​ជា​សម្បត្តិ​របស់​ខ្មែរ​វិញ​ឱ្យ​បាន ទោះ​ក្នុង​កាលៈទេសៈ ឬ​ត្រូវ​ប្រើ​រយៈពេល​យូរ​ប៉ុណ្ណា​ក៏ដោយ។ ពួកគេ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន ថា​បាន​ធ្វើ​ឲ្យ​បាត់​កោះ​ដ៏​ធំ​របស់​ខ្មែរ​មួយ​នេះ។ ប៉ុន្តែ​មេដឹកនាំ​ខ្មែរ​តែង​អះអាង​ថា អាជ្ញាធរ​បារាំង បាន​កាត់​កោះ​នោះ​ទៅ​ឲ្យ​វៀតណាម ហើយ​បញ្ហា​ទាំង​នេះ​បាន​ចប់​សព្វគ្រប់​រួច​ទៅ​ហើយ។ ក្រុម​អ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ប្រកាស​ថា បញ្ហា​កោះត្រល់​នៅ​ តែ​ជា​បញ្ហា​ដែល​មិន​ទាន់​ចប់​សព្វ​គ្រប់​នោះ​ទេ សូម្បី​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្ត សុរាម្រិត និង​លោក​ទេសាភិបាល​បារាំង ប្រេវីយេ (Previer) ក៏​មិន​ដែល​កាត់​សេចក្ដី​ថា កោះ​ខ្មែរ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​វៀតណាម នោះ​ដែរ។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ អះអាង​ថា បញ្ហា​កោះ​ត្រល់ គឺ​ជា​បញ្ហា​ជាតិ​ទាំង​មូល ហើយ​កោះ​មួយ​នេះ​ក៏​មិន​ដែល​ត្រូវ​បាន​សម្រេច​តាម​ផ្លូវ​ច្បាប់​ម្ដង​ណា​ឲ្យ​ទៅ​វៀតណាម នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​កោះ​ត្រល់​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ បាន​ប្រកាស​ក្នុង​រដ្ឋ​សភា​ពី​មូលហេតុ​នាំ​ឲ្យ​កោះត្រល់​លែង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ថា ដោយសារ​តែ​ឯកសារ​ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ដាក់​តម្កល់​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​ ១៩៦៤ បាន​ទទួល​ស្គាល់​ខ្សែ​បន្ទាត់ ប្រេវីយេ ដែល​បាន​កាត់​កោះ​ត្រល់​ទៅ​ឱ្យ​ប្រទេស​វៀតណាម។

លោក ហ៊ុន សែន បញ្ជាក់​ថា ខ្មែរ​បាន​បាត់​កោះ​ត្រល់​របស់​ខ្លួន នៅ​ឆ្នាំ​១៩៣៩ ក្រោយ​ពី​អគ្គ​ទេសាភិបាល​ឥណ្ឌូចិន របស់​បារាំង លោក ប្រេវីយេ បាន​ដាក់​កោះ ត្រល់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ក្នុង​ដែនដី​កម្ពុជា​ក្រោម ឬ កូសាំងស៊ីន ហើយ​ឆ្នាំ​១៩៤៩ បារាំង​បាន​ ប្រគល់​ដែន​ដី​កូសាំងស៊ីន ដែល​ជា​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​ព្រះចៅ​បៅដាយ នៃ​ប្រទេស​វៀតណាម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កាសែត​រស្មី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៥ បាន​ដក​ស្រង់​បន្ទូល​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ចុះ​ផ្សាយ​ថា ព្រះអង្គ​មិន​ដែល​ទទួល​ស្គាល់​កោះ​ត្រល់ ជា​របស់​វៀតណាម ម្ដង​ណា​នោះ​ឡើយ។

រី​ឯ​ក្នុង​រជ្ជកាល​ព្រះរាជ​បិតា​របស់​ព្រះអង្គ គឺ​ព្រះបាទ នរោត្តម សុរាម្រិត អតីត​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​១៩៥៧ ត្រាស់​បង្គាប់​ថា កោះ​ត្រល់ គឺ​ជា​កោះ​ដែល​ប្រទេស​ខ្មែរ​ដាក់​លក្ខខណ្ឌ​ថា ត្រូវ​រក្សា​ទុក​នូវ​សិទ្ធិ​ប្រវត្តិសាស្រ្ត។

ជាមួយ​គ្នា​នេះ​ផង​ដែរ នៅ​ឆ្នាំ​១៩៣៩ ទេសាភិបាល​បារាំង លោក ប្រេវីយេ បាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ​កត់​ត្រា​ថា បារាំង​បាន​កំណត់​ចម្ងាយ​ប្រវែង ៣​គីឡូម៉ែត្រ​ពី​ខាង​ជើង​កោះ​ត្រល់ ត្រូវ​គ្រប់គ្រង​ដោយ​ប្រទេស​ខ្មែរ ហើយ​កោះ​ត្រល់​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ដោយ​កូសាំងស៊ីន ឬ បារាំង។ ក៏​ប៉ុន្តែ​ការ​គ្រប់គ្រង​នេះ គ្រាន់​តែ​ជា​ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល និង​តម្រួត​ប៉ុណ្ណោះ។ ចំណែក​ឯ​បញ្ហា​ទាក់ទង​រឿង​ភ្ជាប់​កោះ​ត្រល់​ទាំង​នេះ​ទៅ​ប្រទេស​ខ្មែរ ឬ កូសាំងស៊ីន​នោះ ត្រូវ​ទុក​មួយ​អន្លើ​សិន​ជា​ដាច់​ខាត។

លោក ស៊ាន ប៉េងសែ បាន​ចោទ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិន​ចេះ​ស្រឡាញ់​ជាតិ និង​ទឹក​ដី​របស់​ខ្លួន។ លោក​អំពាវនាវ​ឲ្យ​កូន​ខ្មែរ​គ្រប់​រូប​បន្ត​ការ​ទាមទារ​យក​ទឹក​ដី​របស់​ខ្លួន​មក​វិញ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។

កោះ​ត្រល់​មាន​ផ្ទៃ​ដី​សរុប ទំហំ ៥៤០​គីឡូម៉ែត្រ​ក្រឡា គឺ​ធំ​ជិត​ប៉ុន​ផ្ទៃ​ដី​ប្រទេស​សិង្ហបុរី (Singapore)។ កោះ​នេះ​ស្ថិត​នៅ​ចម្ងាយ ៥​គីឡូម៉ែត្រ ពី​កោះ​ក្រចកសេះ ហើយ​ចម្ងាយ ១៥​គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​ខ្មែរ​ភាគ​ខាង​ត្បូង និង​ ៤៥​គីឡូម៉ែត្រ ពី​ខេត្ត​ហាទៀន ប្រទេស​វៀតណាម។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក អ៊ុំ សំអាន ដែល​តែង​ដឹកនាំ​បាតុកម្ម​តវ៉ា​អំពី​បញ្ហា​បូរណភាព​ទឹក​ដី​ថ្លែង​ថា ទោះ​បី​បារាំង បាន​ដាក់​នឹម​អាណានិគម​លើ​ប្រទេស​ខ្មែរ​ពិត​មែន តែ​បារាំង មិន​ដែល​បាន​កាត់​ដែន​ដី​កោះ​មួយ​នេះ​ឲ្យ​ទៅ​ប្រទេស​វៀតណាម នោះ​ឡើយ។ លោក​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ខ្មែរ​គួរ​ទាមទារ​កោះ​ត្រល់​មក​វិញ តាម​រយៈ​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ដោយសារ​តែ​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៨២ រវាង​លោក ហ៊ុន សែន ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ បាន​នាំ​ឲ្យ​កម្ពុជា បាត់បង់​ក្រោះ​ត្រល់ ដែល​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន​នេះ។ លោក​បាន​ពន្យល់​ថា សន្ធិសញ្ញា​ទាំង​នេះ​ធ្វើ​ឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ចំណែក​សកម្មជន​ព្រំដែន​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវ៉េ (Norway) លោក អៀរ ចាន់ណា ព្រមាន​ថា លោក ហ៊ុន សែន ត្រូវ​តែ​យក​កោះ​ត្រល់​នេះ​មក​ឲ្យ​ខ្មែរ​វិញ​ជា​ដាច់​ខាត បើ​ពុំ​នោះ​សោត​ទេ រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​អំពី​ការ​បាត់បង់​កោះត្រល់ ចេញ​ពី​ផែនទី​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល​ក្រុង​ហាណូយ កំពុង​បង្កើន​ល្បឿន​អភិវឌ្ឍន៍​យ៉ាង​ពេញ​ទំហឹង ដើម្បី​ធ្វើ​ឲ្យ​កោះ​ត្រល់ ដែល​ភាសា​វៀតណាម ហៅ​ថា «ភូកុក» ក្លាយ​ជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក។ ក្រុមហ៊ុន​ទេសចរណ៍​ខ្លះ បាន​ហៅ​ឆ្នេរ​សមុទ្ទ​នៅ​កោះ​ត្រល់ ថា​ជា «ឆ្នេរ​សួគ៌ា»។

សព្វ​ថ្ងៃ​កោះ​ត្រល់ មាន​ជន​ជាតិ​វៀតណាម រស់​នៅ​ចំនួន​ជិត ១០​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ផ្លូវ​ថ្នល់​ខ្វាត់ខ្វែង អគារ​រដ្ឋាភិបាល សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ភូមិ​គ្រឹះ អាគារ​លក់​ទំនិញ និង​ផ្សារ​ទំនើបៗ ព្រម​ទាំង​អាកាសយានដ្ឋាន​ខ្នាត​អន្តរជាតិ ១​កន្លែង និង​កំពង់ផែ​អន្តរជាតិ ៣​កន្លែង ដែល​ជា​មធ្យោបាយ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍។

ប្រជាជន​នៅ​ទី​នោះ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ចំណាយ​ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍ​កោះ​ត្រល់នេះ៕

វិភាគ​៖ តើ​នរណា​ជា​អ្នកទទួលខុសត្រូវ​ករណី​បាត់​កោះត្រល់​?​ ផែនទីកោះត្រល់ (រូបភាពពី ៖ Google Map) កោះត្រល់​មាន​ទំហំ​ជិត​ប៉ុន​ប្រទេស​សិង្ហ​បុរី​ទាំងមូល ស្ថិតនៅ​ចម្ងាយ​១៦ គីឡូម៉ែត្រ​ពី​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ​៤០ គីឡូម៉ែត្រ​ពី​ប្រទេស​វៀតណាម​។ បើ​តាម​អ្នកសិក្សា​អំពី​បញ្ហា​ព្រំដែន​សមុទ្រ និង​បណ្ឌិត​ច្បាប់​ថា ផ្អែក​តាម​ប្រវត្តិសាស្ត្រ និង​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ កោះ​នេះ​ស្ថិតក្នុង​អធិបតីភាព​របស់​កម្ពុ​ជា ប៉ុន្តែ​បច្ចុប្បន្ន​កោះ​នេះ​គ្រប់គ្រង​ដោយ​វៀតណាម និង​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា កោះ​ភូ​កុក​។

​តើ​កោះត្រល់​របូត​បាន​ទៅ​វៀតណាម​ដោយ​វិធី​ណា​?

អ្នកស្រាវជ្រាវ​បញ្ហា​ព្រំដែន​សមុទ្រ លោក​ហុង សុខ​ហូ ឲ្យដឹងថា នៅ​ឆ្នាំ​១៩៣៩ លោក​ប្រេវី​យេបាន​គូស​ខ្សែ​បន្ទាត់បែង​ចែកដែន​ទឹក​រវាង​កម្ពុជា និង​កូសាំងស៊ីន ដោយ​ដាក់​កោះ​ទាំងឡាយ​ដែល​នៅ​ខាងត្បូង​បន្ទាត់​ប្រេវី​យេ ១៤០​អង្សារ នៅក្រោម​ការគ្រប់គ្រង​រដ្ឋបាល​របស់​កូសាំងស៊ីន​ជំនាន់​នោះ ប៉ុន្តែ​លោក​ប្រេវី​យេបាន​បញ្ជាក់​នៅក្នុង​លិខិត​ដដែល​របស់​លោក​ក្នុង​ផ្នែក​ខាងក្រោម​ថា កោះត្រល់​ជា​កោះ​របស់​ខ្មែរ នៅតែ​ជា​កោះ​របស់​ខ្មែរ​ដដែល ដោយ​លោក​ប្រើពាក្យ​ថា អនិស្សរៈ​ភាព ដែល​ខុស​ពី​ពាក្យ​ឯករាជ្យភាព​។

​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​១៩៤៩ រដ្ឋសភា​បារាំង​បាន​អនុម័ត​ច្បាប់​ភ្ជាប់​ដែនដី​កូសាំងស៊ីន​ទៅ​ឲ្យ​ព្រះ​ចៅ​យួន​បាវ​ដាយ នៃ​វៀតណាម​ខាងត្បូង តាម​អំពើ​ចិត្ត ដោយ​មិន​បាន​សួរនាំ រដ្ឋាភិបាល​ខ្មែរ​។​

​តើ​ការភ្ជាប់​ដែនដី​កូសាំងស៊ីន​ទៅ​ឲ្យ​វៀតណាម មានន័យ​ថា​ប្រគល់​ទាំង​កោះត្រល់​ទៅ​ឲ្យ​វៀតណាម​ដែរ​ឬ​យ៉ាងណា​?

​មកដល់​ត្រង់​ចំណុច​នេះ ឃើញថា ខ្សែ​ប្រេវី​យេ ជា​មូលហេតុ​នៃ​ការបកស្រាយ​ផ្សេង​គ្នា​របស់​អ្នកនយោបាយ​ខ្មែរ ដែល​អ្នកខ្លះ​ថា​ជា​ការខ្វែងគំនិត​គ្នា​រវាង​អ្នកនយោបាយ​ជាតិនិយម និង​អ្នកនយោបាយ​អំណាច​និយម​។​

ក្នុង​បទ​អន្តរាគមន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន ស្ដី​អំពី​បញ្ហា​សន្ធិសញ្ញា​បំពេញបន្ថែម ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​ជុំវិញ​បញ្ហា​ព្រំដែន​ទឹក​រវាង​កម្ពុជា វៀតណាម នៅ​ស្ថានីយ​ទូរទស្សន៍​អប្សរា ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​២០០៥ មាន​ចំណុច​មួយ​និយាយថា “​ឆ្នាំ​១៩៣៩ លោក​ប្រេវី​យេ​អគ្គទេសាភិបាល​បារាំង ដែល​គ្រប់គ្រង​ឥណ្ឌូចិន​នោះ បាន​ចេញ​សេចក្ដីសម្រេច​ផ្ទេរ​កោះ​ត្រល់​ទៅឲ្យ​កូសាំងស៊ីន​”​។​

​អ្នកសិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ  លោក​បណ្ឌិត​សឺ​ន ស៊ូ​ប៊ែរ មានប្រសាសន៍ថា កោះត្រល់​ជា​កោះ​របស់​ខ្មែរ ប៉ុន្តែ​នៅ​សម័យ​អាណានិគម​បារាំង ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល អគ្គទេសាភិបាល​បារាំង​បានដាក់​កោះត្រល់​នៅក្រោម​ការគ្រប់គ្រង​រដ្ឋ​បាល​របស់​កូសាំងស៊ីន ហើយ​នៅ​ឆ្នាំ​១៩៤៩​នៅពេល​ដែល​បារាំង​ផ្ដល់​កូសាំងស៊ីន​ទៅ​អធិរាជ​បាវ​ដាយ ដោយ​មិន​សួរនាំ​រដ្ឋាភិបាល​ខ្មែរ វា​ដោយ​ទាំង​កោះត្រល់​ទៅ​ជាមួយ​ដែរ ប៉ុន្តែ​មិន​មាន​អ្នកនយោបាយ​ខ្មែ​រណា​ម្នាក់​ទទួល​ស្គាល់​កោះត្រល់​ថា​ជា​របស់​វៀតណាម​នោះ​ទេ​ «​ក្រោយមកទៀត គាត់​បញ្ជាក់​! ព្រោះ​យើង យើង​អត់​ទទួល​ស្គាល់​អា​ស្អី​ដែល​បារាំង​បាន​ធ្វើ​ឯណា​! យើង​អត់​ដែល​ទទួល​ស្គាល់​ទេ​មែនទែន ទាំង​ព្រះករុណា​សីហនុ ទាំង​រដ្ឋាភិបាល​ក្រោយៗ​មកទៀត ទាំង​និយាយ​ទៅ​ទាំង​លោក​ លន់ នល់ ហ្នឹង​ម្ល៉េះ យើង​អត់​ដែល​ទទួលស្គាល់​ឯណា​! មានតែ​លោក — ដូច​លោក​ហ៊ុន សែន ចុះហត្ថលេខា មានន័យ​ថា​គាត់​ទទួលស្គាល់​»។​

កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​ថា ការបាត់បង់​កោះត្រល់ គឺ​បាត់​តាំងពី​ឆ្នាំ​១៩៣៩​មកម្ល៉េះ នៅពេល​ដែល​កម្ពុជា​នៅ​ក្រោម​អាណានិគម​បារាំង ហើយ​ត្រូវបាន​លោក Previe(​ប្រេវី​យេ​) ជនជាតិ​បារាំង​ជា​អ្នកគ្រប់គ្រង​នៅ​តំបន់​ឥណ្ឌូចិន បាន​កាត់​កោះ​នោះ​ឲ្យ​វៀតណាម​។​

​អ្នកស្រាវជ្រាវ​បញ្ហា​ព្រំដែន​សមុទ្រ លោក​ហុង សុខ​ហូ មានប្រសាសន៍ថា រដ្ឋាភិបាល​វៀតណាម​ចេះ​ណាស់ បើ​កោះត្រល់​បាន​ទៅ​វៀតណាម តាំងពី​ឆ្នាំ​១៩៣៩ នោះ ម្ល៉េះ​វៀតណាម​មិន​ចាំបាច់​មក​ចុះហត្ថលេខា​ជាមួយ​លោក​ហ៊ុន សែន ឆ្នាំ​១៩៨២ ទៀត​នោះ​ទេ​។

ហើយ​សន្ធិសញ្ញា​ឆ្នាំ​១៩៨២ នោះ​ក៏​មិន​ស្របច្បាប់​ដែរ ព្រោះ​គ្មាន​ស្ថាប័ន​ណា​ទទួល​ស្គាល់​។ ប៉ុន្តែ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៅ​ឆ្នាំ​២០០៥ ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចុះហត្ថលេខា និង​ដោយ​មាន​ព្រះ​ហស្ថលេខា​របស់​ព្រះករុណា​ផង វា​បាន​ធ្វើឲ្យ​សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ​១៩៧៩ ឆ្នាំ​១៩៨២ និង​ឆ្នាំ​១៩៨៥ ទៅ​ជា​ស្របច្បាប់​ «ខ្ញុំ​ចង់​បញ្ជាក់ថា មិនមែន​បាត់​នៅក្នុង​ឆ្នាំ (១៩)៣៩​ទេ អ្ហា​ស់​! បើ​បាត់​ឆ្នាំ (១៩)៣៩ ហេតុ​អី​បាន​ជា​ឆ្នាំ (១៩)៨២ គេ​ឲ្យ​យើង​ចុះ​ហត្ថលេខា​នៅក្នុង​សន្ធិសញ្ញា​ឆ្នាំ (១៩)៨២! បើ​វា​បាន​តាំងពី​ឆ្នាំ (១៩)៣៩ ហើយ រឿង​អី​មក​ចុះហត្ថលេខា​ឆ្នាំ (១៩)៨២ ធ្វើ​ស្អី​? មិន​អ៊‍ីចឹង​? អ៊‌ីចឹង​ខ្ញុំ​ចង់​បញ្ជាក់​អ៊‍ីចឹង ថា បើ​ខ្មែរ​យើង​ជា​អ្នកស្នេហាជាតិ ត្រូវ​មើល​លិខិត​ហ្នឹង​សា​ដើម​ឡើងវិញ ហើយ​ពិចារណា​មើល​ទៅ​កុំឲ្យ​ផ្អៀង​! ព្រោះ​គេ​សរសេរ​មក​ច្បាស់លាស់​ហើយ​តើ​! ប្រវត្តិសាស្ត្រ​ចែង​មក​ច្បាស់​ហើយ ហើយ​យើង​យក​មក​បកស្រាយ​ខុស ធ្វើឲ្យ​យើង​បាត់បង់​ទឹកដី​»។​

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​នយោបាយ​លោក​បណ្ឌិត ​សុខ ទូច មានប្រសាសន៍ថា លោក​មិន​ច្បាស់​ថា កោះត្រល់​បាត់​នៅពេល​ណា​នោះ​ទេ ប៉ុន្តែ​លោក​កំពុងតែ​សិក្សា​លើ​បញ្ហា​នេះ ហើយ​កំពុងតែ​រង់ចាំ​ឯកសារ​មក​ពី​ស្រុក​បារាំង​។ លោក​បណ្ឌិត​អះអាងថា ក្នុងករណី​ណា​ក៏​ដោយ កោះត្រល់​នៅតែ​ជា​របស់​ខ្មែរ ដោយ​យោង​ទៅតាម​បី​ចំណុច គឺ​ប្រវត្តិសាស្ត្រ ច្បាប់​សមុទ្រ និង​កត្តា​មនុស្ស​ដែល​អះអាង​ថា នៅ​ឆ្នាំ​១៩៧៩ ពេល​លោក​ទៅ​ដល់​កោះ​ត្រល់ មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​លើ​កោះ​នោះ​នៅឡើយ​។ ទោះយ៉ាងណា លោក​ណ្ឌិ​ត​បញ្ជាក់​ថា​វៀតណាម​ទើបតែ​ហ៊ាន​ធ្វើ​ការអភិវឌ្ឍ​កោះត្រល់​នៅ​ក្រោយ​ឆ្នាំ​២០០៥ ប៉ុណ្ណោះ គឺ​នៅ​ក្រោយ​សន្ធិសញ្ញា​បំពេញបន្ថែម ដែល​ទទួលស្គាល់​ដោយ​គណបក្ស​ពីរ​នៅពេលនោះ​ «កាល​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​និយាយថា រាល់​សន្ធិសញ្ញា​ទាំងឡាយណា​ដែល​ចុះ​ជាមួយ​បរទេស​ពី (១៩)៧៩ មកដល់ (១៩)៩១ នេះ ត្រូវតែ​បញ្ចប់​។ ប៉ុន្តែ​អាហ្នឹង​វា​ចាប់​មានជីវិត​មកវិញ នៅ​ឆ្នាំ​២០០៥ គឺ​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​បាន​ប្រោស​»។

តាម​សៀវភៅ “​សត្រូវ​បងប្អូន​ឯង​” របស់​អ្នកនិពន្ធ ណា​យ៉ាន់ ចាន់​ដា ឲ្យដឹងថា នៅ​ថ្ងៃ​៤ ខែ​ឧសភា ឆ្នាំ​១៩៧៥ ពួក​ខ្មែរក្រហម​បាន​វាយ​ចូល​កាន់កាប់​កោះត្រល់ និង​កោះ​ផ្សេងៗ​ទៀត ដែល​មាន​ជម្លោះ​ជាមួយ​វៀតណាម​។ នេះ​បញ្ជាក់ថា​កោះត្រល់​ជា​កោះ​ដែល​នៅ​មាន​ជម្លោះ មិន​ទាន់​ដាច់​ស្រេច​ថា​បាន​ទៅ​ប្រទេស​ណា​ឡើយ​។

​ផ្អែក​លើ​ប្រវត្តិ​ជម្លោះ​រឿង​កោះត្រល់​រវាង​ខ្មែរក្រហម និង​វៀតណាម និង​កត្តា​ប្រវត្តិសាស្ត្រ ក៏ដូចជា​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ យើង​នៅតែ​អាចមាន​លទ្ធភាព​ប្ដឹង​ផ្ដល់​ដល់​តុលាការ​អន្តរជាតិ ដើម្បី​ទាមទា​រកោះ​នេះ​មក​វិញ ប៉ុន្តែ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ជា​ឧបសគ្គ​មួយ​ដែរ​។ ទោះ​យ៉ាងណា​លោក​បណ្ឌិត​សុខ​ទូច ឲ្យយោបល់​ថា គេ​ចង​តាម​ណា គេ​ត្រូវ​ស្រាយ​តាម​នោះ​៕
ក្នុង​ពេល​ដែល​ដែន​ដី​កម្ពុជា​ក្រោម ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​អាណានិគម​និយម​បារាំង បារាំង បាន​ហៅ​ដែន​ដី​មួយ​នេះ​ថា ដែន​ដី​កូសាំងស៊ីន ឬ​កូសាំងស៊ីន​ទំនាប ឬ​ក៏​កូសាំងស៊ីន​បារាំង​សែស ប៉ុន្តែ​ជាទូទៅ​គេ​ហៅ​ថា កូសាំងស៊ីន​បារាំង​សែស ហើយ​ដែល​អ្នក​ប្រវត្តិសាស្ត្រ​បរទេស​ភាគ​ច្រើន​នៅ​ប្រើ​ពាក្យ​នេះ​នៅ​ឡើយ ដើម្បី​សំដៅ​ទៅ​លើ​ដែន​ដី​កម្ពុជា​ក្រោម។ ជាការសរុប វាយតម្លៃ ពាក្យ Co-Chin Chine គឺ មកពី ភាសាបារាំងដែល Co កូ ប្រែថា ក្បែរខាង ចំណែក អាំង In ប្រែថា ឥណ្ឌា India និង ស៊ិន Chine ប្រែថា ចិន ដូច្នេះពាក្យនេះ គឺ ប្រទេសក្បែរឥណ្ឌូចិន Co- De L's índochine  ដែល បារាំង សំដៅលើ សហភាពប្រទេសបារាំង The France Unions សំដៅ កម្ពុជា វៀតណាម ចាម ឡាវ និង ថៃ បញ្ជូលជា សហព័ន្ធឥណ្ឌូ ចិន (​ Surronding India-China) --ប្រវត្តិខេត្តកំពត !!

  1. សាស្ត្រាចារ្យ ត្រាំងឆាត ប៊ុត លោក​បាន​អះអាង​ក្នុង​សៀវភៅ កម្ពុជា​ក្រោម​អំណាច​គ្មាន​ខ្មែរ​ក្រោម របស់​លោក​ថា ពាក្យ​កូសាំងស៊ីន (Cochinchine) ផ្គុំ​ឡើង​ដោយ​ពាក្យ ២​ផ្សេង​គ្នា គឺ​ពាក្យ​កូសាំង (Cochin) និង​ពាក្យ​ស៊ីន (Chine)។ តាម​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​រូប​នេះ ពាក្យ​កូសាំង គឺ​សំដៅ​លើ​ឈ្មោះ​ព្រះសង្ឃ​កាតូលិក​បារាំង មួយ​អង្គ ដែល​បាន​ស្ថាបនា​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ប៉ារីស ឈ្មោះ​មន្ទីរពេទ្យ​កូសាំង ឬ​បារាំង ហៅ​ថា អូពីតាល់ កូសំាង (Hôpital Cochin)។ ចំណែក​ពាក្យ​ស៊ីន គឺ​មក​ពី​ពាក្យ​បារាំង ស៊ីន្នឹ (Chine) ដែល​ប្រែ​ថា​ចិន ឬ​ប្រទេស​ចិនលោក ត្រាំងឆាត ប៊ុត សរសេរ​បន្ត​ថា មុន​នឹង​មក​ដល់​ទីក្រុង​ព្រៃនគរ កងនាវិក ឬ​កងទ័ព​ស្រួច​របស់​បារាំង បាន​ចេញ​ដំណើរ​ពី​ប្រទេស​ចិន មក ដោយ​ធ្វើ​ដំណើរ​តាម​ឈូង​សមុទ្រ​ចិន ទៀត​ផង។ លោក​ថា ក្រោយ​មក​ពាក្យ​ថា Chine ឬ​ចិន នេះ ត្រូវ​បាន​ចងចាំ​ក្នុង​ខួរ​ក្បាល​របស់​ទ័ព​បារាំង រហូត​មក។ លុះ​ក្រោយ​មក នៅ​ពេល​បារាំង វាយ​ដណ្ដើម​កាន់​កាប់​បាន​ទីក្រុង​ព្រៃនគរ រួច​ហើយ ពួក​គេ​ក៏​បាន​សម្រេច​ដាក់​ឈ្មោះ​ទឹក​ដី​ថ្មី​នេះ​ថា កូសំាងស៊ីន តែ​ម្តង ដើម្បី​រំឭក​គុណ​ដល់​ព្រះតេជព្រះគុណ​កូសាំង ដែល​ព្រះអង្គ​បាន​ប្រឹងប្រែង​គ្រប់​មធ្យោបាយ ដើម្បី​សម្រាល​ទុក្ខ​ប្រជាពលរដ្ឋ​បារាំង។សព្វថ្ងៃ មន្ទីរពេទ្យ​កូសាំង ឬ​អូពីតាល់​កូសំាង គឺ​ជា​មន្ទីរពេទ្យ​រដ្ឋ​ដ៏​ល្បីល្បាញ​មួយ​នៅ​ទីក្រុង​ប៉ារីស ហើយ​មន្ទីរពេទ្យ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​មហាវិទ្យាល័យ​ពេទ្យ​ប៉ារីស​ដេកាត (Faculté de Médecine Paris-Descartes)។ ស្រដៀង​នឹង​ការ​អះអាង​របស់ លោក ត្រាំងឆាត ប៊ុត គេហទំព័រ​វីគីភេដៀ (Wikipedia) ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ដែល​គេ​ដាក់​ឈ្មោះ​មន្ទីរពេទ្យ​នេះ​ថា កូសាំង គឺ​ដើម្បី​រំឭក​ដល់​ព្រះតេជព្រះគុណ ហ្សង់ ឌែននីស កូសាំង (Jean-Denis Cochin) ដែល​ព្រះអង្គ​បាន​ជួយ​ដល់​កម្មករ និង​អ្នក​ក្រីក្រ​ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​ប៉ារីស តាម​រយៈ​ការ​សាងសង់​មន្ទីរពេទ្យ​កូសាំង នេះ។
  2. លោក ត្រាំងឆាត ប៊ុត អ្នក​ស្រាវជ្រាវ​ខ្មែរ​ខ្លះ​បាន​លើក​ឡើង​ថា ពាក្យ​ថា កូសាំងស៊ីន គឺ​មក​ពី​ពាក្យ​វៀតណាម ថា កូ ជិន ស៊ិន (CỖ Chinh Xin) ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “នាង​ទី​៩​សុំ”។ នាង​ទី​៩​នៅ​ទី​នេះ គឺ​សំដៅ​ទៅ​លើ​ព្រះមហេសី​យួន​របស់​ព្រះបាទ​ជ័យជេដ្ឋាទី២ ឈ្មោះ ង្វៀង ង៉ុកវ៉ាន់ ដែល​ជា​បុត្រី ឬ​កូន​ទី​៨​របស់​ស្ដេច​យួន​អណ្ណាម ឈ្មោះ ង្វៀង សាយវឿង។ មហេសី​យួន ង្វៀង ង៉ុកវ៉ាន់ នេះ​ហើយ​ដែល​បាន​ខ្ចី​ដី​ខ្មែរ​ពី​ព្រះបាទ​ជ័យជេដ្ឋាទី២ ឲ្យ​ជនជាតិ​យួន​មក​រស់​នៅ ហើយ​ដែល​មិន​បាន​សង​ឲ្យ​ខ្មែរ​វិញ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ មាន​ការ​អះអាង​ថា ពាក្យ​ថា កូជិនស៊ិន ឬ​នាង​ទី​៩​សុំ​នេះ គឺ​ជនជាតិ​យួន បាន​ហៅ​តៗ​គ្នា សំដៅ​ទៅ​លើ​ទឹក​ដី​ខ្មែរ​ដែល​មហេសី​យួន ង្វៀង ង៉ុកវ៉ាន់ បាន​សុំ​ពី​ព្រះបាទ​ជ័យជេដ្ឋាទី២ ហើយ​ដើម្បី​រំឭក​ដល់​គុណ​បំណាច់​របស់​នាង ង្វៀង ង៉ុកវ៉ាន់ ពួក​ជនជាតិ​យួន ក៏​ហៅ​ដែន​ដី​នេះ​ថា កូជិនស៊ិន តៗ​គ្នា​ទៅ។ ប៉ុន្តែ បើ​តាម​ប្រវត្តិសាស្ត្រ ព្រះបាទ​ជ័យជេដ្ឋាទី២ ពុំ​បាន​ឲ្យ​ដី​ខ្មែរ​ទៅ​យួន នោះ​ទេ ព្រះអង្គ​គ្រាន់​តែ​ឲ្យ​យួន​ខ្ចី​ក្នុង​រយៈពេល ៥​ឆ្នាំ​ប៉ុណ្ណោះ។
  3. លោក អាដេម៉ារ ឡឺក្លែរ លោក​បាន​អះអាង​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា របស់​លោក​ថា ពាក្យ​ថា កូសាំងស៊ីន បាន​ក្លាយ​មក​ពី​ពាក្យ ឆានឆេង ដែល ឆានឆេង នេះ គឺ​ជា​អតីត​រាជធានី​របស់​នគរ​ចំប៉ា។ ជុំវិញ​រឿង​នេះ លោក ឡឺក្លែរ បាន​សរសេរ​ថា ប្រមាណ​ជា​ក្នុង​ជំនាន់​ដែល​រាជធានី​លង្វែក​របស់​កម្ពុជា បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​សៀម អាណាចក្រ​អណ្ណាម​ដែល​ទើប​តែ​ដណ្ដើម​យក​បាន​ទឹក​ដី​នគរ​ចំប៉ា ស្ទើរ​តែ​ទាំងអស់​បញ្ចូល​មក​ជា​របស់​ខ្លួន​នោះ បាន​បែក​ចេញ​ជា​២​ដាច់​ពី​គ្នា មួយ​គឺ​តុងកឹង និង​មួយ​ទៀត គឺ​កូសាំងស៊ីន ដែល​ជា​អតីត​នគរ​ចំប៉ា ឬ​ក្រោយ​មក​ត្រូវ​យួន ឲ្យ​ឈ្មោះ​ថា អណ្ណាម។ បើ​ផ្អែក​តាម​ការ​អះអាង​របស់ លោក ឡឺក្លែរ ត្រង់​ចំណុច​នេះ មាន​ន័យ​ថា ពាក្យ​ថា កូសាំងស៊ីន មិន​មែន​សំដៅ​ទៅ​លើ​ដែន​ដី​កម្ពុជា​ក្រោម នោះ​ទេ គឺ​សំដៅ​ទៅ​លើ​ដែន​ដី​អណ្ណាម ដែល​ជា​អតីត​ទឹក​ដី​របស់​នគរ​ចំប៉ា ទៅ​វិញ​ទេ។ តែ​ទោះ​យ៉ាង​ណា ក្រោម​ការ​គ្រប់គ្រង​របស់​បារាំង បារាំង បាន​បែង​ចែក​យ៉ាង​ច្បាស់​រវាង​ដែន​ដី​កូសាំងស៊ីន ដែន​ដី​អណ្ណាម និង​តុងកឹង ដែល​កូសាំងស៊ីន សំដៅ​លើ​កម្ពុជា​ក្រោម អណ្ណាម សំដៅ​លើ​ភូមិ​ភាគ​កណ្ដាល​របស់​វៀតណាម សព្វថ្ងៃ ឬ​អតីត​នគរ​ចំប៉ា និង​តុងកឹង សំដៅ​លើ​ទឹក​ដី​វៀតណាម នៅ​ភូមិ​ភាគ​ខាង​ជើង​ដែល​មាន​ទីក្រុង​ហាណូយ ជា​រដ្ឋធានី៕
  4. បារាំង ហៅដែនដីនេះ Cochinchine ថា កម្ពុជាក្រោម Lower Kampuchea / Southern Cambodia ឬ កម្ពុជាខាងត្បូង
  5. វៀតណាម ហៅថា  Co-Chin-Xin. "Co" means "Miss," "Chin" is the name ofa girl, and "Xin" means "ask for. " Thus, "Co-Chin-Xin" means "Miss China asksfor." មានន័យថា ស្រីចិនសុំ សំដៅឆ្នាំ ១៦២៣ ដែលស្តចខ្មែរ រៀបការជាមួយ កូនស្តេច យួន ហើយ គេសុំដីនោះជា ដង្វាយ
  6. ភាសា ពទុយហ្គាល Portuguse ដែលជាអ្នកដើរសមុទ្រមុនដំបួងគេលើលោក ហៅតំបន់នេះថា "basse Cochinchine " [lower Cochin China]. គឺ កូសាំងស៊ីនក្រោម ។
  7. ភាសាជប៉ុន ហៅថា កូ ហ្សី Coci [=Cochi] of the Japanese and from this other word. Cina [=China] created a third, word, Cocincina, applying it to that kingdom as ifthey had said Cocin of China to distinguish it betterfrom Cocin [=Cochin] ប្រែថា ទឹកដីចិន
  8. ភាសាចិន ហៅថាកម្ពុជាថា ចិន ឡា Chen La 
  9. ពាក្យ “កូសាំង” (Cochin) ជាឈ្មោះទីក្រុងកំពង់ផែមួយនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ដែលពួកបស្ចិមប្រទេស ហៅថា Cochin India ។ ជ្រោយនេះ មានទ្រង់ទ្រាយស្រដៀងនឹងជ្រោយទឹកខ្មៅនៃដែនដីកម្ពុជាក្រោមដែរ។
  10. ភាសាបារាំង French ហៅ កម្ពុជាដំបូងថា Kamphoxa
  11. ភាសាបារាំង  ពេលពួក បារាំងចុះមកធ្វើអាណានិគមនៅកម្ពុជាក្រោម ពួកគេបានដាក់ឈ្មោះ ដែនដីកម្ពុជាក្រោមថា កូសាំងស៊ីន ឬ “កូសាំង ឆៃណា” ដែលមានន័យថា “កូសាំង” ជាប់នឹងប្រទេសចិន ដើម្បីបែងចែក កុំឲ្យច្រឡំគ្នានឹងជ្រោយ “កូសាំងឥណ្ឌា” (Cochin India)។
  12. សម្តេច សីហនុ ហៅកម្ពុជាថា  Kambuja ដែលជាភាសាសំស្រ្តឹត

កោះសន្តិភាព ដកស្រង់ពីផេករបស់លោក ឥន្ទ សុផល: សូមផ្តាំទៅអ្នកចង់ធ្វើនយោបាយ !

១.បើចង់ក្លាយទៅជាអ្នកនយោបាយ ត្រូវរៀន ឬឈ្វេងយល់ពីនយោបាយឱ្យបានច្បាស់លាស់ ព្រោះបើអ្នកនយោបាយសម្រេចចិត្តខុស អាចធ្វើឱ្យពលរដ្ឋស្លាប់មួយប្រទេស តែបើសម្រេចចិត្តត្រូវធ្វើឱ្យជាតិមានសុខសន្តិភាព និងភាពសម្បូររុងរឿង។
២.តើហេតុអ្វីបានជាអ្នកនយោបាយខ្មែរមួយចំនួនចេះតែជាប់គុក? ព្រោះមិនយល់ពីច្បាប់ជាតិ ឬបំពានច្បាប់ជាតិ គឺជាប់គុកហើយ ! សូក្រាតពោលថា “ពលរដ្ឋសង្គមណា ត្រូវគោរពច្បាប់សង្គមនោះ ទោះបីច្បាប់នោះ យុត្តិធម៌ ឬអយុត្តធម៌ក្តី !” សំណួរសួរថា “ចុះបើមិនគោរព?” ចម្លើយ “គុក !” បើសម័យប៉ុលពត គឺត្បូងចប !
៣.លោកគ្រូ រ៉ុង ឈុន ចង់ធ្វើជាអ្នកនយោបាយ គួរដឹងថា អ្វីជាឯកសារសិក្សា? អ្វីជាឯកសារគតិយុត្តិ? អ្វីជាឯកសារផ្លូវច្បាប់? លោកយកសៀវភៅ ភូមិវិទ្យាថ្នាក់ទី៧ បោះពុម្ពឆ្នាំ១៩៧៩ មកធ្វើជាអំណះអំណាងនៃការបាត់បង់កោះត្រល់ តើសៀវភៅនោះជាឯកសារគតិយុត្តិ អាចយកមកធ្វើជាអំណះអំណាងផ្លូវច្បាប់បានទេ?
៤.សូមជម្រាបដល់បងប្អូនថា សៀវភៅភូមិវិទ្យាថ្នាក់ទី៧ បោះពុម្ពឆ្នាំ១៩៧៩ នេះ គឺពុំមែនជាឯកសារផ្លូវច្បាប់នោះទេ គ្រាន់តែជាសៀវភៅមេរៀនតែប៉ុណ្ណោះ ! សំណួរសួរថា ចុះហេតុអ្វីបានបោះពុម្ពមានកោះត្រល់ជាកម្មសិទ្ធិរបស់កម្ពុជា? ចម្លើយ “បន្ទាប់ពីរបប ប៉ុល ពត ដួលរលំ ពុំមានធនធានមនុស្សទេ ដូច្នេះក្រសួងអប់រំ បានយកតាមសៀវភៅភូមិវិទ្យាសម័យ លន់ នល់ បោះពុម្ពឆ្នាំ១៩៧៣ ដែលនៅសេសសល់ យកមកបោះពុម្ពឡើងវិញ ដាក់ក្នុងកម្មវិធីសិក្សាថា្នក់ទី៧ ព្រោះលន់ នល់ នៅតែទាមទារយកកោះត្រល់ដដែល គាត់មិនទទួលស្គាល់សន្ធិសញ្ញាព្រំដែនឆ្នាំ១៩៦២ របស់ សម្តេច នរោត្តម សីហនុ ទេ !
៥.សូមមើលក្នុងផែនទីឥណ្ឌូចិនឆ្នាំ១៩៣៩, ផែនទីនិក្ខេបបទរបស់លោក សា រិនឆាត បោះពុម្ពឆ្នាំ១៩៦៥ និងផែនទីនៅក្នុងនិក្ខេបបទបណ្ឌិតរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បោះពុម្ពឆ្នាំ១៩៧៦ គឺកោះត្រល់ បានបាត់បង់ទៅខាងវៀតណាមរួចទៅហើយ ពុំមែនទើបបាត់បង់ក្រោយឆ្នាំ១៩៧៩នោះទេ !
បំណងល្អ ! និយាយកុំបំភ្លៃការពិត និយាយត្រូវមានអំណះអំណាងផ្លូវច្បាប់ត្រឹមត្រូវ ប្រយ័ត្នជាប់គុក !
តើ រ៉ុងឈុន ដឹងស្អីខ្លះរឿងខ្សែព្រំដែន? រ៉ុងឈុនជាគ្រូបង្រៀនគណិតវិជ្ជាថ្នាក់បថម គ្មានចេះស្អីម៉ាងង់ រឿងព្រំដែនទេ ដូច្មេះបានជា អ្នកនយោបាយ គេយក រ៉ុងឈុន មកបំរើនយោបាយ។ ពីដើម ស្រុកខ្មែរយើង ធ្វើអាណានិគមន៍ដោយ ពួក ចាម ត្រកូល សឺន ត្រកូល ង្វៀន។ លុះពេល បារាំងចូលមក ខ្មែរយើងចូលជាមួយបារាំង គឺ ស្តេច ចាម ឈ្មោះ បាវ ដាយ ចុះសន្ធិសញ្ញាព្រំដែន ខ្មែរ វៀតណាម។ ដូច្នេះ ពេល កម្ពុជា ធ្វើព្រំដែនជាមួយ វៀតណាមថ្មី នាំឲ្យ ពួក ចាម មិនសប្បាយចិត្ត ប្រឆាំងខ្សែព្រំដែន ពួកនេះ ទាមទារឲ្យ លុបខ្សែព្រំដែន ឆ្នាំ ១៩៥៣ ខ្សែព្រំដែន ១៩៨២ ដោយខាង ស្តេច ចាម ចង់បាន ខ្មែរព្រំដែន នៅ កោះកុង នៅ រាម..។ ចាម និង យួន ជេរគ្នាដូចព្យុះ តែនៅក្រៅឆាក រួមគ្នា លេបទឹកដីខ្មែរ។ គ្រប់់ពេល វេលា ពួកគេ ធ្វើពត៍មានឲ្យ ខ្មែរស្អប់ យួន ប្រឆាំងយួន
The Phú Quốc Island was part of the region that the Chinese immigrants led by Mạc Cửu (鄚玖), a merchant fleeing Kangxi-era China, developed and controlled at the beginning of the 18th century. As the Nguyễn lords expanded Vietnamese control over the Gia Định area (now a part of Ho Chi Minh City), Mạc Cửu sought protection in return for title and continuing family control of the region. After Mạc Cửu's death, his son Mạc Thiên Tứ (born by the former’s Vietnamese wife) served as the administrator of the region, fighting wars against both the Khmer and the Siamese in the defense of this territory. During the Vietnamese civil war between Nguyễn Ánh (later the founder of the Nguyễn dynasty) and the Tây Sơn, Mạc 

ផែនទី កងទ័ពជើងទឹក នៅ អន្ទរ ឬ អង្គរ ទ An Thoi Naval Base

ផែនទី កងទ័ពជើងទឹក នៅ អន្ទរ ឬ អង្គរ ទ An Thoi Naval Base
Thiên Tứ as a member of the Nguyễn clan had to flee and died in exile. During this more-than-a-decade long power struggle, Phú Quốc and Hà Tiên at times fell under Siam’s control (Siam also militarily intervened in the civil war.) After Nguyễn Ánh defeated the Tây Sơn, the Nguyễn court reestablished control over Phú Quốc, and it was under Vietnamese control ever since (under French rule, it was a part of Cochinchine.) The Khmer Rouge took the island for a few days in 1975 after South Vietnamese government fell, but Vietnam quickly sent troops to take it back. The legal sovereignty issue over the island cropped up time and again in the 20th century perhaps more due to the territorial sea value of the island than the value of the island itself (Hà Tiên/Phú Quốc were practically the wilderness at the beginning of the 18th century - the Oc Eo civilization was destroyed more than a thousand years before.) The Cambodian government officially dropped its claim over the island in 1976.

ប្រវត្តិកោះហ្វូកុក៖ ហ្វូកុក ជាឈ្មោះកោះ តាមភាសាចិន ដោយសារ ធ្លាប់មាន អន្តោរប្រវេសចិន ចូលមក បង្កើតរដ្ឋឯករាជ្យ មានស្តេច សោរាជ្យ មានព្រំដែនរដ្ឋ មានកំពង់ផែអន្តរជាតិ នៅ សតវត្សទី ១៨ ។ កងទ័ពបារាំង វាយយក តំបន់នេះ បញ្ជូលជាទឹកដី បារាំង កូសាំងស៊ីន ដែលហៅជា សង្រ្គាមម្រេច ព្រោះ មានការដាំម្រេចដោយ ជនជាតិ ចិន នៅខេត្ត កំពត ( ចិនកំពតៗ ចិនខ្មៅ!!) គឺ មូលហេតុនេះ បានជា វៀតណាម មានការព្រួយបារម្ភថា ថ្ងៃណាមួយ ពេលខាងមុខ តំបន់នេះ អាច ចុះចូល ផ្តាច់ខ្លួន ចូលជាមួយ ចិនវិញ ព្រោះ ខាងវៀតណាម គេបាន តាមដ្ឋានឃើញ សភាពការណ៍ កម្ពុជា មាន គម្រោងចិន មូលដ្ឋានកងទ័ពកម្ពុជាដែល ឧបត្ថម្ភ ដោយប្រទេសចិន។ កោះហ្វូកុក ដើមឡើយ ស្ថិតក្រោមអំណាច រដ្ឋាបាលស្តេច ចាម ក្រោយមកចូលជាមួយ វៀតណាម និង ចូលជាមួយ បារាំង  នេះជាការព្រួយដែលថា កោះនេះ អាចក្លាយជា កោះចិនឡើងវិញ
ផែនទី កងទ័ពជើងទឹក នៅ អន្ទរ ឬ អង្គរ ទ An Thoi Naval Base

ផែនទី កងទ័ពជើងទឹក នៅ អន្ទរ ឬ អង្គរ ទ An Thoi Naval Base
#កោះត្រល់ ស្ថិតនៅ​ចម្ងាយ ៤ គ​.​ម ពី​កោះសេះ និង​ប្រមាណ ១៣ គ​.​ម ពី​ឆ្នេរសមុទ្រ​កម្ពុជា មាន​ផ្ទៃក្រឡា ៥៧៤ គ​.​ម​ការ៉េ​។ នៅលើ​កោះមាន​ប្រជាជន​ប្រមាណ​៥​សែន អ្នក​ក្នុង​នោះ​មាន​ប្រជាជន​ខ្មែរ​ប្រហែលជា ២០០​គ្រួសារ រួមបញ្ចូល​ទាំង​ខ្មែរ​កម្ពុជា​ក្រោម និង​ខ្មែរ​ដែល​មកពី​ខេត្ត​កំពត ក្រៅពី​នោះ​សុទ្ធសឹងតែ​ជា​ប្រជាជន​វៀតណាម​។ នេះ​បើ​យោងតាម ការបញ្ជាក់​នៅក្នុង Wiki Pedia (​វី​គី​ភី​ឌា​)។
#តើកោះត្រល់លែងជារបស់កម្ពុជា_តាំងពីពេលណា?
អ្នកសិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ លោក​សឺ​ន ស៊ូ​ប៊ែរ ធ្លាប់​បាន​បញ្ជាក់ថា កោះត្រល់​ជា​កោះ​របស់​ខ្មែរ ប៉ុន្តែ​នៅ​សម័យ​អាណានិគម​បារាំង ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល អគ្គទេសាភិបាល​បារាំង បានដាក់​កោះត្រល់ នៅក្រោម​ការគ្រប់គ្រង​រដ្ឋបាល របស់​កូសាំងស៊ីន​។ លោក​បន្តថា នៅ​ឆ្នាំ​១៩៤៩ នៅពេល​ដែល​បារាំង​ផ្ដល់​កូសាំងស៊ីន​ទៅ​អធិរាជ​បៅ​ដាយ ដោយ​មិន​សួរនាំ​រដ្ឋាភិបាល​ខ្មែរ ដោយ​ទាំង​កោះ​ត្រល់​ទៅ​ជាមួយ​ដែរ ប៉ុន្តែ​មិន​មាន​អ្នកនយោបាយ​ខ្មែ​រណា​ម្នាក់​ទទួល​ស្គាល់​កោះត្រល់​ថា ជា​របស់​វៀតណាម​នោះ​ទេ​។
ចំពោះអតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ​ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​សភាពេញអង្គកាលឆ្នាំ២០១២ បានលើកឡើង​ពី​មូលហេតុ​ចំនួន​៣​ចំណុច ជុំវិញ​ការបាត់បង់​កោះត្រល់ ដោយ​បាន​ផ្សាភ្ជាប់​ជាមួយ​នឹង​សំណួរ​ថា តើ​កោះត្រល់​លែង​ជា​របស់​កម្ពុជា តាំងពី​ពេលណា​?
ការបាត់បង់​កោះត្រល់ ដោយដោយសារមូលហេតុ៣ធំៗដូចខាងក្រោម៖
  1. #មូលហេតុទី​១​ គឺ​ក្នុង​ឆ្នាំ​១៩៣៩ កោះ​ទាំងឡាយ ដែល​ស្ថិតនៅស្តាំ ឬ​ខាងត្បូង​នៃ​ខ្សែបន្ទាត់ Previe (​ប្រេវី​យេ​) រាប់​ទាំង​កោះ​ហ្វ៊ូ​គុក (​កោះត្រល់​)​ផង ត្រូវ​គ្រប់គ្រង​បន្ត​ដោយ​អាជ្ញាធរ​វៀតណាម (​កូសាំងស៊ីន​)​។ ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា កោះត្រល់​កាលពី​សម័យ​នោះ ត្រូវបាន​បារាំង​ហៅ​ឈ្មោះ​ថា ហ្វ៊ូ​គុក រួចទៅហើយ​។​
  2. #មូលហេតុទី​២ គឺ​ក្នុង​ឆ្នាំ​១៩៤៩ សភា​បារាំង បាន​សម្រេច​ប្រគល់​កូសាំស៊ីន ទៅ​ឲ្យ​ព្រះ​ចៅ បៅ​ដាយ ហើយ​កាលនោះ​ភាគី​កម្ពុជា បាន​បោះឆ្នោត​អនុបវាទ​លើ​ការសម្រេច​នេះ​។ ​សម្តេចហ៊ុន សែន បាន​បញ្ជាក់បន្ថែម​ថា កាល​នោះ​ប្រសិនបើ​គណៈប្រតិភូ​កម្ពុជា គឺជា​រូប​លោក មិនមែន​បោះឆ្នោត​អនុបវាទ​សម្រាប់​ប្រទេស​ខ្លួនឯង​នោះ​ទេ គួរ​ណាស់​តែ​បោះឆ្នោត​ប្រឆាំង បើទោះបីជា​ដឹងថា មិន​មាន​ប្រសិទ្ធភាព​ក៏ដោយ​។​
  3. #និងមូលហេតុ​ទី​៣ គឺ​នៅ​ឆ្នាំ​១៩៦៤ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​យក​ខ្សែ​Previe (​ប្រេវី​យេ​)​ឆ្នាំ​១៩៣៩ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ដោយ​ស្នើ​ឲ្យ​អន្តរជាតិ និង​ប្រទេស​សា​ម៉ី ទទួលស្គាល់​ព្រំដែន​សមុទ្រ​រវាង​កម្ពុ​ជា និង​វៀតណាម​។ ត្រង់​ចំណុច​នេះ បានបង្ហាញ​ថា កម្ពុជា​បោះបង់​សិទ្ធិ​ទាមទារ​កោះត្រល់​មកវិញ​ហើយ ព្រោះ​ដោយសារ​កោះត្រល់​ស្ថិតនៅ​ខាងត្បូង​នៃ​ខ្សែ Previe (​ប្រេប្រេវីយេ...។
  4. #កោះត្រល់ ដូចជាដីមាសដីប្រាក់ដែលវៀតណាមទទួលបានពីបារាំង សម្រាប់ខ្មែរយើងមាននៅតែនិយាយថាសោកស្តាយមិនជាពន់ពេក #ក្តីស្រមៃក្នុងសុបិន
  5. ប្រវត្តិរឿងរ៉ាវពិតជាវែងឆ្ងាយពិបាកនឹងរ៉ាយរ៉ាប់ឲ្យអស់សេចក្តី តែខ្ញុំព្យាយាមសង្ខេបឲ្យខ្លីថា ដោយសារតែបារាំងបានសម្រេចបែងចែកដែនទឹករដ្ឋបាលគ្រប់គ្រងរវាងកម្ពុជា និងវៀតណាមនៅឆ្នាំ១៩៣៩ នោះហើយដែលជាដើមចមនៃការបាត់ទឹកដីកោះត្រល់ឲ្យទៅវៀតណាម។ ពេលនោះខ្មែរយើងស្ថិតនៅក្រោមអាណានិគមបារាំងនៅឡើយ។ អ្នកស្នេហាជាតិខ្មែរឬវីរៈជនខ្មែរជាច្រើនរូបដូចជា អាចារ្យ ហែមចៀវ ពោធិ៍កំបោរ លោក ប៊ុណ្ណ ចន្ទម៉ុល ត្រូវបានបារាំងចាប់និងយកដាក់ពន្ធនាគារនៅគុកកោះត្រឡាច ដែលស្ថិតនៅប៉ែកខាងត្បូងឈាងខាងកើតនៃព្រៃនគរ (ហូជីមិញ) ដោយសារតែការបះបោរប្រឆាំងនឹងបារាំងនៅជំនាន់នោះ។ កោះត្រឡាច យួន ហៅថា "កូ ង ដាវ (Côn Đảo) ឬ កូ ង ស៊ើ ង (Côn Sơn)" បារាំង ហៅថា ពូ លូ កុង ដ័ រ (Poulo Condor)៕
កម្ពុជាគ្មានសិទ្ធិសូម្បី ១ មម លើកោះនេះ ព្រោះ ឆ្នាំ ១៩៤៦ រដ្ឋាភិបាលវៀតណាម និង រដ្ឋាភិបាល តៃវ៉ាន់ បានចុះសន្ធិសញ្ញាជួលកោះត្រល់ដើម្បីធ្វើជាមូលដ្ឋានកងទ័ពសម្ងាត់របស់តៃវាន់ ដើម្បីច្បាំងជាមួយ ចិនដីគោក ដូច្នេះ បើសិននោះកោះកម្ពុជា ហេតុអី កម្ពុជាមិនប្តឹងទៅUN ? នេះជាភស្តុតាង ១ ប៉ុណ្ណោះដែល ភាគីវៀតណាមសំអាងថា កោះហ្វូកុក ជាកោះវៀតណាម ជាកោះព្រះចៅ បៅ ដាយ !
កោះត្រល់ Koh Tral Phú Quốc