បណ្តាឯកសារពាកព័ន្ធខេត្តស្ទឹងត្រែងរួមមាន៖
- ភូមិសាស្រ្ត ខេត្តស្ទឹងត្រែង
- តំបន់ព្រំដែន ខេត្តស្ទឹងត្រែង
- តំបន់ទេសចរ ខេត្ត ស្ទឹងត្រែង
អំពីឈ្មោះ៖ ដោយសារគ្មានអ្នកស្រាវជ្រាវសរសេរចងក្រងទុកជាប្រវត្តិ បានជាជម្រុញទឹកចិត្តខ្ញុំបាទ ស្រាវជ្រាវ ចងក្រង ចែកចាយទុកជាឯកសារអំពីខេត្តនេះ។ យោងតាមប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និង ជាតិពន្ទុសាស្រ្តឬ ជនជាតិវិទ្យា ethnography គឺខេត្តស្ទឹងត្រែង ជាឈ្មោះដែលបារាំងសរសេរខុស មកពី ពាក្យថា ស្ទៀង ឬ ស្ទឹងស្ទៀង ដោយសារតំបន់នេះជា កុលសម្ព័ន្ធស្ទៀង ដែលជារដ្ឋមួយចំណុះនគរខ្មែរឬ ពេលខ្លះចំណុះនគរចម្បា អណ្ណាម អាស្រ័យតាមស្ថានការណ៍ប្រវត្តិសាស្រ្ត។ សូមបញ្ជាក់ថា ពេលកងទ័ពបារាំងចូលមករៀបចំរដ្ឋបាល គឺគេធ្វើជម្រើនឃើញមានប្រជាជនមិនដល់ ១ លាននាក់ឡើយ បារាំងបានរៀបចំរដ្ឋវបាលដែនដី គឺដឹកជញ្ជូនប្រជាជនមករស់នៅផ្តុំៗ ជាស្រុកភូមិ ជាស្រុក ដែលមានគម្លាតពី ស្រុកមួយទៅស្រុកមួយចម្ងាយ ៣០ គម នឹងមានដាំដើម អំពិលបារាំង នៅតាមផ្លូវថ្នល់។
ខេត្ត ស្ទឹងត្រែង៖ ស្រុកខ្មែរពី ដើម ក្រោយដួលរលំ លង្វែក នគរខ្មែររស់នៅ ក្រោម លាវ ចំណែក លាវ នៅក្រោម សៀម ហើយ សៀម នៅក្រោម ម៉ាឡេស៊ី។ នគរខ្មែរ សឹងតែ កាន់ឥស្លាមទៅហើយ។ ពួកជនជាតិ គេនាំគ្នា បំបែក រដ្ឋឯករាជ្យ ដូចជា រដ្ឋ ស្ទៀង Stieng គេមាន ក្រុងធំ មានទន្លេ ស្ទៀង។ ជនជាតិ ចម្បារ នៅ សមុទ្រចិនខាងត្បូង ពួកគេទៅ ហៅ បារាំង ចូលមក កសាងរដ្ឋមួយ ឈ្មោះ រដ្ឋវិជ័យ ឬ រដ្ឋាភិបាលក្រុងវិជ័យ ពួកចារាំង ចាម ក៍ធ្វើើសង្រ្គាម វាយជាមួយ អណ្ណាម ហើយ នគរខ្មែរ ចងសម្ព័ន្ធជាមួយ បារាំង ដែរវាយ ដេញទ័ព លាវ ទ័ព សៀម រំដោះ យកដីតំបន់នោះ បានមកវិញ តែ បារាំង សរសេរខុស ទៅជា ស្ទឹងត្រែង តាមពិត ស្ទឹងស្ទៀង Stoeung Stieng/ Steung Treng.
ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើមហៅថា សៀងតេង ។ ទីក្រុងរបស់ខេត្តស្ទឹងត្រែង មានឈ្មោះថា ទីក្រុងស្ទឹងត្រែង។ ក្រុងស្ទឹងត្រែង” ស្ថិតនៅខេត្តស្ទឹងត្រែងមានព្រំប្រទល់ខាងជើងទល់នឹង ព្រំប្រទល់ កម្ពុជា-ឡាវ។ ខាងត្បូងទល់នឹងស្រុកសៀមបូក និងស្រុកសេសាន។ ខាងកើតទល់នឹង៖ ស្រុកសេសាន។ ខាងលិចទល់នឹងស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក។ ក្រុងស្ទឹងត្រែងមានផ្ទៃក្រឡាបេក្ខភាព ៦៩០ គ.ម២ ។ មាន ០៤ សង្កាត់ គឺសង្កាត់ស្ទឹងត្រែង សង្កាត់ស្រះឬស្សី សង្កាត់ព្រះបាទ និងសង្កាត់សាមគ្គី។
ខេត្តស្ទឹងត្រែង រួមមាន ៥ស្រុក ក្នុងនោះរួមមាន ៣៤ ឃុំ ។ កូដស្រុកស្រុកឈ្មោះជាអក្សរឡាតាំង
១៩០១ សេសាន Sesan
១៩០២ សៀមបូក Siem Bouk
១៩០៣ សៀមប៉ាង Siem Pang
១៩០៤ ស្ទឹងត្រែង Stueng Traeng
១៩០៥ ថាឡាបរិវ៉ាត់ (ធារាបរិព័ទ្ធ) Thala Barivat
១៩០៦ ស្រុកបុរីអូរស្វាយសែនជ័យ Borey O'svay sen Chey
តំបន់ទេសចរណ៍
- រមណីយដ្ឋានអូរពងមាន់ មានទីតាំងសិ្ថតនៅភូមិពងមាន់ឃុំអូរពងមាន់ស្រុកសឹ្ទងត្រែងមានចម្ងាយ៩គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិនិង កែចៃ្ន។
- រមណីយដ្ឋានថាឡាបរិវាត់ មានទីតាំងសិ្ថតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមានចម្ងាយ៤គ.មពីទីរួមខេត្ត។ តំបន់នេះត្រូវធ្វើដំណើរឆ្លងកាត់ ទនេ្លសេកុងនិង ទនេ្លមេគង្គទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសា្រស្ត ដែលនៅក្នុងតំបន់នោះមានប្រាសាទព្រះគោ កសាងឡើងនៅសតវត្សទី៧-៨ធ្វើ អំពីឥដ្ឋក្រហម ក្នុងរជ្ជកាលស្តចជ័យវរ័្មនទី១។
- រមណីយដ្ឋានកោះខ្សាច់ មានទីតាំងនៅលើដងទនេ្លសេកុងដែលមានចម្ងាយ៥គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិតាមរដូវគឺ អាចទៅលេង កំសាន្តបាននូវរដូវប្រាំងជាពិសេស ពេលបុណ្យចូលឆ្នាំប្រពៃណីខែ្មរយើង ។
- វត្តហាំងខូបា មានទីតាំងសិ្ថតនៅតាមភូមិហាំងខូបាឃុំហាំងខូស្រុកសឹ្ទងត្រែង មានចម្ងាយ៦គ.មពី ទីរួមខេត្ត។ លក្ខណៈពិសេសរបស់ខេត្តស្ទឹងត្រែងគឺ មានពីរយ៉ាង៖ ផៃ្លអំពិលផែ្អម ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ា
ខេត្ត ស្ទឹងត្រែង ចំនួនស្រុក ០៥
រដ្ឋបាល យោងតាម ក្រសួងមហាផ្ទៃ ឆ្នាំ ២០២២ pdf ទំព័រ ២៣៩
១ ស្រុកសេសាន
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
1
|
4
| ||
2
|
5
| ||
3
|
2
| ||
4
|
4
| ||
5
|
2
| ||
6
|
2
| ||
7
|
5
|
២ ស្រុកសៀមបូក
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
8
|
1
|
| |
9
|
2
| ||
10
|
4
| ||
11
|
4
| ||
12
|
1
|
| |
13
|
3
| ||
14
|
2
|
៣ ស្រុកសៀមប៉ាង
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
15
|
4
| ||
16
|
8
| ||
17
|
6
| ||
18
|
7
| ||
19
|
3
|
៤ ក្រុងស្ទឹងត្រែង
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
20
|
5
| ||
21
|
3
| ||
22
|
3
| ||
23
|
7
|
៥ ស្រុកថាឡាបរិវ៉ាត់
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
24
|
5
| ||
25
|
3
| ||
26
|
5
| ||
27
|
4
| ||
28
|
3
| ||
29
|
3
| ||
30
|
5
| ||
31
|
8
| ||
32
|
2
| ||
33
|
2
| ||
34
|
4
|
ផែនទីរដ្ឋបាលស្រុក
បញ្ជីរដ្ឋបាលស្រុក
List of district បញ្ជីស្រុករដ្ឋបាល ឆ្នាំ ២០២០ | ||||||
Code | Khmer | English | Number Of Commune | Number Of Village | ||
Commune | Sangkat | |||||
1 | 1901 | ស្រុកសេសាន | Sesan District | 7 | 0 | 22 |
2 | 1902 | ស្រុកសៀមបូក | Siem Bouk District | 7 | 0 | 17 |
3 | 1903 | ស្រុកសៀមប៉ាង | Siem Pang District | 5 | 0 | 27 |
4 | 1904 | ក្រុងស្ទឹងត្រែង | Stueng Traeng Munic | 0 | 4 | 17 |
5 | 1905 | ស្រុកថាឡាបរិវ៉ាត់ | Thala Barivat District | 8 | 0 | 27 |
6 | 1906 | ស្រុកបុរីអូរស្វាយសែនជ័យ | Borei Ou Svay Senchey | 3 | 0 | 18 |
Total | 30 | 4 | 128 |
.ប្រវត្តិនៃការកកើតខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែងមានរឿងភ្ជាប់ទៅនឹងពង្សាវតាតាំងពីយូរលង់ណាស់មកហើយ រវាងគ.ស៦០០ប្លាយ ក្នុងរាជព្រះបាទឥសានវ័រ្មន និងព្រះបាទជ័យវ័រ្មន ដោយពេលនោះក្រុងកម្ពុជា ត្រូវបានចែកចេញជា២នគរ ។នគរមួយមានទីក្រុងឈ្មោះ វយធាបូរា (ភវបុរៈ) មួយទៀតឈ្មោះទីក្រុង សម្ផបូរា (សម្ផបុរៈ)ហើយខេត្តស្ទឹងត្រែង គឺស្ថិតនៅក្នុងក្រុងទី២នេះ ហើយរហូតដល់គ.ស៩០០ប្លាយ នគរទាំងពីរបានបង្រួបបង្រួមគ្នាទៅជាក្រុងកម្ពុជាតែមួយ និងបានលើកទីក្រុងទៅតាំងនៅអង្គរវិញ ។
នៅគ្រិស្តសករាជ១៤០០ប្លាយ កាលបែកបន្ទាយសង្វែក ដោយសារកងទ័ពសៀម ពេលនោះព្រះបាទសុទ្ធាភាស ព្រះអង្គបានរត់ទៅពួន នៅស្ទឹងត្រែង ។ក្នុងកំឡុងសករាជនេះទ័ពសៀម និងទ័ពលាវបានលុកលុយចូលក្រុងកម្ពុជាខាងជើង កងទ័ពទាំងនេះបានយកខេត្តស្ទឹងត្រែង រួចមកទ័ពទាំងនោះបានធ្វើដំណើរលុកលុយចុះតាមទន្លេធំ រហូតដល់កំពង់ចាម ទើបកងទ័ពខ្មែរវាយបកដេញទ័ពសៀម និងទ័ពលាវខ្ចាត់ខ្ចាយចេញទៅវិញអស់ ។
ក្រោយមកនៅគ្រិស្តសករាជ ១៦០០ប្លាយ យួនចាប់ផ្តើមចូលលុកលុយយកខេត្តស្ទឹងត្រែង ប៉ុន្តែគ្រានោះទ័ពសៀមបានវាយចាញ់យួនទៅវិញនៅវេលាចំបាំងខេត្តស្ទឹងត្រែងចំណុះឱ្យខេត្តចំប៉ាសាក់ ឯខេត្តចំប៉ាសាក់ចំណុះឱ្យស្រុកសៀមទៀត ។ នៅឆ្នាំ១៨១៤ ទ័ពសៀមបានលុកលុយចូលនគរខ្មែរចាប់តាំងពីព្រំខេត្ត ព្រំទេព ទៅដល់ ភ្នំដងរែក ទ័ពសៀមបន្តលុកលុយយកខេត្តម្លូព្រៃ ខេត្តទន្លេពៅ កាលណោះទ័ពសៀមបានឈ្នះសឹកដោយងាយ។
បន្ទាប់មកទៀតពួកគេបានបន្តឆ្លងទន្លេ ហើយចូលលុកលុយយកខេត្តស្ទឹងត្រែងជាថ្មី បញ្ចូលទៅក្រុងសៀម លុះខេត្តស្ទឹងត្រែងធ្លាក់ទៅជាខេត្តសៀម គ្រានោះព្រះករុណាក្រុងកម្ពុជាបានផ្តាច់ការទំនាក់ទំនងជាមួយប្រទេសលាវ ដោយសារខេត្តស្ទឹងត្រែងឃាំងជាប់ទៅនឹងស្រុកសៀម ។
បន្ទាប់ពីក្រុងកម្ពុជាគំលាតនៃការទំនាក់ទំនងជាមួយប្រទេសលាវយូរឆ្នាំ រហូតដល់ឆ្នាំ១៨៦៣ គ្រាដែលបារាំងបានមកតាំងអាណាព្យាបាលនៅក្រុងកម្ពុជា។នៅ ឆ្នាំ១៨៦៤ ក្រុងសៀម ជាប់សញ្ញានិងក្រុងបារាំងសែស ហើយក្រុងកម្ពុជា ពេលនោះសៀមបានប្រគល់ខេត្តទន្លេពៅ ម្លូព្រៃ ស្ទឹងត្រែង សៀមប៉ាងមកឱ្យកម្ពុជាវិញ ប៉ុន្តែសៀមគ្មានប្រាថ្នានឹងឱ្យមកវិញទាល់តែសោះ តែសៀមទាល់តម្រិះដោយសារជាប់កិច្ចសញ្ញា។
នៅឆ្នាំ១៨៩៣ បារាំងបានបង្ខំសៀមដោយថ្វីដៃ ដើម្បីឱ្យសៀមបង្វែរខេត្តខ្មែរមកឱ្យក្រុងកម្ពុជាវិញខ្លះដូចជា៖ខេត្តស្ទឹងត្រែង ជាដើម ។គ្រានោះសៀមភិតភ័យចុះសិទ្ធិសញ្ញានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៨៩៣ ដោយសុខចិត្តលះបង់ចោលដីខេត្ត ហើយទឹកដីប៉ែកត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់ឱ្យបារាំងសែសវិញ ។ពេលនោះខេត្តស្ទឹងត្រែង សៀមប៉ាង ត្រូវចំណុះក្រុងលាវ ហេតុដូច្នេះក្រុងសៀមបានប្រគល់តែខេត្តទន្លេពៅ និងខេត្តម្លូព្រៃ តាមសិទ្ធិសញ្ញារបស់បារាំង ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ។
ក្រោយមកមានសន្ធិសញ្ញាបារាំងចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩១៤ បានដាក់ខេត្តស្ទឹងត្រែង និងសៀមប៉ាងបញ្ចូលមកក្នុងក្រុងកម្ពុជាវិញ ។ ខេត្តស្ទឹងត្រងក៏រើកែប្រែថ្មី គឺមានរាជការគ្រប់គ្រងរដ្ឋបាល ២ ខេត្ត គឺខេត្តស្ទឹងត្រែង១ និង ខេត្តមូលពូមោក១ (ស្រុកវ៉ើនស៊ី)។
ទាក់ទិនទៅនឹងរឿងប្រវត្តិសាស្ត្រខាងលើភ្ជាប់ទៅប្រវត្តិឈ្មោះខេត្តស្ទឹងត្រែងនេះដែរ ត្រូវបានគេបញ្ជាក់ថា កាលពីដើមឡើយគេហៅថា ខេត្ត សាទឹង ទែង។ កំណើតខេត្តស្ទឹងត្រែងកើតឡើងដោយសារព្រះសង្ឈមួយអង្គ (ជានេនលាចាកសិក្ខាបទ) ព្រះនាម សៀង ប៉េង មកពីស្រុកវៀងច័ន្ទ បានលើកដែន សារទឹងទែង នេះថ្វាយមកព្រះករុណាក្រុងកម្ពុជា ។ព្រះករុណាក្រុងកម្ពុជាទ្រង់ទទួលដង្វាយនេះ ហើយទ្រង់បានតែងតាំងលោក ប៉េង ជាចៅហ្វាយខេត្ត នៅក្នុងអំណាចព្រះចៅក្រុងកម្ពុជា ។
បន្ទាប់ពីត្រូវព្រះរាជាតែងតាំងជាចៅហ្វាយខេត្ត លោកឧកញ៉ា ប៉េង បាននាំសួយសារអារកទៅថ្វាយព្រះចៅក្រុងកម្ពុជាបានរយៈពេល៣ឆ្នាំ ទើបគិតដោះខ្លួនចេញពីអំណាចខ្មែរ ហើយបានរត់ចាកចោលដែនសារទឹងទែងទៅរស់នៅស្រុកវ៉ើនសៃវិញ ។ ក្រោយពីលោកឧកញ៉ា ប៉េង បានរត់ចាកចោលដែនសារទឹងទែង កូនប្រុសរបស់លោកឈ្មោះថា ជា ប៉េងញ៉ាសំ ក៏ត្រូវបានទទួលងារជាចៅហ្វាយខេត្តបន្តពីលោក។
ជា ប៉េងញ៉ាសំ បានរួមគំនិតឃុបឃិតជាមួយរាស្ត្រក្នុងខេត្តរបស់ខ្លួនចូលទៅជ្រកកោនក្រោមម្លប់ព្រះចៅនគរសៀម សៀមបានតែងតាំងងារ ជា ប៉េងញ៉ាសំ ទៅជា ចៅមឿង សៀងទែង ។ ដូច្នេះឈ្មោះ សៀង ទែង ជាភាសាឡាវប្រែថា លោកនេន ដែលលាចាកសិក្ខាបទបានកសាងឡើង ។ យូរមកប្រជាជនខ្មែរយើងហៅក្លាយ នាម សៀង ទែង នោះទៅជា ឈ្មោះ ស្ទឹងត្រែងវិញ រហូតមកដល់បច្ចុប្បន្ន គឺមាន ន័យថា ស្រុកមានស្ទឹងដុះស្មៅត្រែង។
ផែនទី តំបន់ បះបោរ កម្ពុជា វៀតណាម ឡាវ CVL
+.គោរមងាររបស់ចៅហ្វាយខេត្ត ស្រុក តំបន់ និងឃុំ របស់ខេត្តស្ទឹងត្រែង យោងតាមសៀវភៅ សាវតារទាក់ទងភូមិសាស្ត្រខ្មែរ របស់លោក ឌឹក គាម ឆ្នាំ ១៩៦៨បានឱ្យដឹងថា ក្នុងរជ្ជកាលរបស់ ព្រះបាទសម្តេចព្រះសិរីមុនីវរ្ម័នក្រុមហ្លួងចៅចក្របាងស្ស ស៊ីសុវត្ថិ មុនីវង្ស នាអំឡុងឆ្នាំ ១៩២៧ ដល់ឆ្នាំ១៩៤១ ដោយមានរៀបរាប់ គោរមងារ របស់សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយខេត្ត នៃខេត្តស្ទឹងត្រែងមានងារដូចតទៅ៖
-ចៅហ្វាយខេត្ត៖ ឧកញ៉ាមន្ត្រីជលធារគាមវារិន្ទហិន្ធររដ្ឋវឌ្ឍសក្ដារឿងឫទ្ធិឧត្ដមក្រមពាហុ
-ភូឈួយខេត្ត៖ ជកសក្តិសេនា
-បាឡាត់ខេត្ត៖ សេនាជលធី
-ចៅហ្វាយស្រុកស្ទឹងត្រែង៖ រាជាជលធី
-ចៅតំបន់សៀមបូក៖ ភក្ដិសុរិយា
-ចៅតំបន់សៀមប៉ាង៖ រក្សាពលខន្ធ
-ចៅតំបន់លំផាត់៖ លំផាត់សេនា
-ចៅហ្វាយស្រុកវ៉ើនសៃ៖ អរញ្ញរឿងឫទ្ធិសិទ្ធីសង្គ្រាម
-បាឡាត់ស្រុកវ៉ើនសៃ៖ វិនសៃបរិរក្ស ។
+.អត្ថន័យនិងនិមិត្តសញ្ញាខេត្តស្ទឹងត្រែង