រឿងនិទាន តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយ អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម ខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត អាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះសរបស់មេទ័ព នោះមក ជាមួយពលសេនាខ្លួនមួយចំនួន។ ពេលមេទ័ពផ្អើលឆោឡោដេញតាមចាប់ស្តេចសាគររាជ និង ពលសេនាក៏បានភៀស ខ្លួនមកដល់ភូមិភាគនិរតីតំបន់ឆ្នេរសមុទ្រ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏ មកដល់។ ដោយមានការភិតភ័យស្តេច សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុក ចោលកែបសេះនៅទីនោះ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះ ហើយយូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យ “កែប” រហូតដល់សព្វថ្ងៃនេះ។
ផែនទី រដ្ឋបាល ខេត្ត កែប
ផែនទី រដ្ឋបាល ខេត្ត កែប
ផែនទី រដ្ឋបាល ខេត្ត កែប
លំអិត ពាក្យថា កំពត៖ ខ្លះថា មកពីឈ្មោះមនុស្សឈ្មោះ នាងពត ខ្លះថា ផ្ទាំងថ្ម...ពាក្យទាំងនេះ មិនមែនជាវិទ្យាសាស្រ្ត scientific term ពីដើមរដ្ឋមួយ ឬនគរមួយ សុទ្ធតែមានកំពង់ផែ ដូចសម័យអង្គរគេមានផែនៅ ភ្នំក្រោម កំពង់ផែអូរកែវ កំពង់ផែកំពង់ធំ ផែកំពង់ចាម ផែកំពង់សៀម ផែកំពង់ចិន ផែកំពង់យួន ផែកំពង់ហ្លួង..តែជំនាន់នោះខ្មែរ មិនទាន់ចេះប្រើពាក្យបច្ចេកទេស គឺហៅតាម ជាក់ស្តែង ដូចជា ឆក Bay ឈូង Gulf ចំណែកនៅម្តុំកំពត ខ្មែរ ហៅ កំផត (ផតចូលក្នុង បានន័យថា កំផត គឺជា កំពត Kampot/Kompot) ទាល់តែបារាំង អគ្លេសចូលស្រុក បានខ្មែរចេះប្រើភាសា ដូចជា កែប Cape ដូចជា ឆក Bay ...អ្វីដែលខុសគឺខ្មែរហៅថា Kep ឬ កំពង់បាយ
ផែនទី រដ្ឋបាល ឃុំ សង្កាត់ ខេត្ត កែប
ផែនទី រដ្ឋបាល ឃុំ សង្កាត់ ខេត្ត កែប
អត្តន័យកែប៖ ពីមុន ខ្មែរនៅក្រោមបារាំង ស្តេចខ្មែរទៅពឹង អគ្លេស អាមេរិក ជប៉ុន រុស្សី ដើម្បីបង្ខំបារាំងឲ្យផ្តល់ឯករាជ្យពេញលេញ កាលនោះ ភាសាមិនមែនមានតែបារាំងទេ ដូចជា ពាក្យថា កែប CAPE រាម RIM សុទ្ធតែជាភាសា អគ្លេស!! កែប មានន័យថា តំបន់លយចូលសមុទ្រចឹង...អ្នកធ្វើផែនទីមិនមែនមានតែបារាំងទេ !!!
ផែនទី កម្ពុជា
ខេត្តកែបគឺជាខេត្តមួយដ៏តូចបំផុតរបស់ប្រទេសកម្ពុជា [២] ដែលគ្របដណ្ដប់ផ្ទៃដីប្រមាណ៣៣៦ គ.ម២ (១៣០ ម៉ាយ ក.) និងមានប្រជាជនចំនួន ៤០ ២៨០ នាក់។ [១] វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។[៣][ត្រូវការអំណះអំណាង ទីរួមខេត្តគឺក្រុងកែប ហើយក៏មានឧទ្យានជាតិមួយដែរ ដែលគេហៅថាឧទ្យានជាតិកែប។ ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេស[១]កម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានសហាតិមាត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ។ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។ ខេត្តកែបក៍មាននូវផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល ផ្លែឈើ ធុរ៉េន ស្វាយ ដូង សាវម៉ាវ ហើយនិងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ និងរមណីយដ្ឋានជាច្រើន ។ ជាពិសេសក៍មានសណ្ឋាគារសម្រាប់ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសម្រាប់ស្នាក់នៅទីនោះផងដែរ។ ទឹកដីកែបហ៊ុំព័ទ្ធទាំងស្រុងដោយ[៤]ខេត្តកំពត លើកលែងតែឆ្នេរសមុទ្រ ៦ គ.ម. ចេញ នៅខាងត្បូងជាប់ព្រំប្រទល់ឈូងសមុទ្រថៃ និង កោះភូគុក (កោះត្រល់) នៃវៀតណាម។ ព្រំខេត្តខាងលិចមានចម្ងាយ ២០ គ.ម. ពីក្រុងកំពត។ ព្រំខេត្តខាងកើតមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីព្រំដែនវៀតណាម។
នៅសម័យសង្គមរាស្ត្រនិយមមានបង្កើតខេត្តបន្ថែមចំនួន៥និងក្រុង ៣គឺៈ ខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តឧត្ដរមានជ័យ ខេត្តកោះកុង និង ក្រុងព្រះសីហនុ (១៩៥៧) ក្រុងកែប (១៩៥៩) និងក្រុងគីរីរម្យ។ ខេត្តកែបទើបតែផ្ទេរពីឈ្មោះក្រុងកែបនាពេលកន្លងទៅប៉ុណ្ណោះ។ ក្រុងកែបបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង។ ទីក្រុងនេះបានកែលម្អឱ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណីតមួយក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០ នាសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ តាមការតំណាលរបស់អ្នកខ្លះ ឈ្មោះទីក្រុងកែបនេះ បានក្លាយពីពាក្យបារាំង ឡឺកាប (Le cap) ប្រែមកជាពាក្យខ្មែរគឺ “ជ្រោយ” ដែលមានន័យថា ដីដុះលយទៅសមុទ្រ។មុននោះក្រុងឆ្នេរដ៏ពេញនិយមនិងល្បីល្បាញបំផុត កែបបានធ្លាក់ក្នុងកាលៈទេសៈយ៉ាប់យ៉ឺនក្នុងរយៈកាលប៉ុន្មានឆ្នាំដែរ។ ចាប់ពីដើមទសវត្ស១៩០០ រហូតដល់ ទសវត្ស១៩៦០ វាធ្លាប់ជាក្រុងរមណីយដ្ឋានជឿនលឿនសម្បូរណ៍សប្បាយសម្រាប់ឥស្សរជនបារាំងនិងខ្មែរ។
ការភាន់ច្រឡំដ៏ធំមួយបានយល់ថាកំឡុងសម័យខ្មែរក្រហម ភាគច្រើននៃមនុគ្រឹះនិងភូមិគ្រឹះត្រូវបានគេកម្ទេចចោល។ ជាក់ស្ដែង អ្នកស្រុកដែលរស់នៅប្រចាំនៅទីនោះ ដោយសារតែខ្វះខាតលុយកាក់ និង ស្បៀងអាហារ ក៏បានរំលំភូមិគ្រឹះមួយចំនួនដូច្នេះហើយ ទើបពួកគាត់អាចយកចំណែកដែលអាចលក់បានដោះដូរនៅវៀតណាមដើម្បីបានជាប្រាក់សុទ្ធនិងអង្ករ។[ត្រូវការអំណះអំណាង] ភូមិគ្រឹះកែបជាច្រើនត្រូវបានគេបោះបង់ចោល ប៉ុន្តែភាពរុងរឿងខ្លះៗរបស់អតីតក្រុងមួយនេះនៅតែឃើញមានដដែល។ មហាសាគរបានអូសបន្លាយជាខ្សែ រួមនិងកន្លែងដើរលេងដ៏ទូលាយនិងរូបចម្លាក់ធំៗ។ ព្រះបាទសីហនុបានកសាងព្រះរាជដំណាក់មួយដែលបែរមុខទៅឈូងសមុទ្រថៃ ប៉ុន្តែដំណាក់នោះមិនមានអ្នកកាន់កាប់ រឺ ក៏អ្នកស្នាក់នៅឡើយ។ ផ្លូវក្រាលថ្មមួយភ្ជាប់ក្រុងនេះជាមួយក្រុងកំពត។ ឆ្នេរកែបសម្បូរដោយដើមកោងកាង និង ផ្ទាំងថ្មខ្មៅៗខុសពីឆ្នេរដែលមានខ្សាច់សក្បុសនៃក្រុងព្រះសីហនុយ៉ាងណានោះការចាក់បំពេញជាមួយខ្សាច់សនៃក្រុងព្រះសីហនុបានធ្វើឱ្យឆ្នេរកាន់តែធំ និង ស្រស់ស្អាត។ បច្ចុប្បន្នមានផ្ទះសំណាក់ រមណីយដ្ឋាន និងសណ្ឋាគារច្រើនជាង ៦០ នៅក្នុងខេត្តកែបនេះ។ខេត្តនេះគឺជាតំបន់ទេសចរណ៍ដែលមានការរីកចម្រើនលូតលាស់លឿនបំផុតនៅពេលថ្មីៗនេះនៅក្នុងប្រទេសកម្ពុជាជាមួយការផ្ដោតជាមធ្យមទៅលើអាជីវកម្មដែលប្រកបដោយភាពថ្លៃថ្នូរ។
1. គមនាគមន៍
ផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តនេះពីខាងលិចទៅខាងកើត ដែលរត់ពីក្រុងកំពតទៅស្រុកកំពង់ត្រាច បន្ទាប់មកឆ្ពោះទៅមុខដល់ព្រំដែនវៀតណាម។ផ្លូវបំបែកចេញពីផ្លូវជាតិលេខ៣៣មានឈ្មោះថាផ្លូវជាតិលេខ៣៣ វាងទៅកាន់បូជនីយដ្ឋានសេះសកែបនៅស្រុកដំណាក់ចង្អើរ ដែលរត់តាមបណ្ដោយឆ្នេរក្រោយមកភ្ជាប់ផ្លូវជាតិលេខ៣៣ ប្រហែល ៣ សហាតិមាត្រ ទៅភាគខាងកើត។ កែបគ្មានសេវាដឹកជញ្ជូនឡានក្រុងសាធារណៈ រឺ ក៏ឡានឈ្នួលទេ។ ចន្លោះប្រហោងនេះត្រូវបានបំពេញដោយសេវាម៉ូតូឌុប និង ធុកធុក។ ក្រុមហ៊ុនឡានក្រុងឯកជនដូចជា ក្រុមហ៊ុនដឹកជញ្ជូនសូរិយាខូ.អិលធីឌី មានខ្សែរវាងភ្នំពេញ - កែប និង កំពតឆ្លងកាត់ ផ្លូវជាតិលេខ៣៣។ ធ្វើដំណើរពីកែបទៅកាន់ព្រះសីហនុត្រូវបានបម្រើដោយសេវាឡានក្រុងទៅមក។ខេត្តនេះត្រូវបានឆ្លងកាត់ដោយផ្លូវដែកមួយខ្សែដែលតភ្ជាប់ភ្នំពេញនិងកំពង់ផែព្រះសីហនុដែលមានស្ថានីយ៍មួយនៅកែប។ យ៉ាងណាក្ដីនៅក្នុងឆ្នាំ ២០១៣ ខ្សែនេះនៅមិនទាន់បានដំណើរការនៅឡើយ។កំពង់ផែកែបតូចមួយនេះត្រូវបានបម្រើសេវាដោយទូកទេសចរណ៍តូចៗតែប៉ុណ្ណោះដែលជិះទៅកាន់ប្រជុំកោះកែប ជាពិសេសកោះទន្សាយ។ គ្មានជើងសមុទ្រកំណត់ពេលជាក់លាក់ទៅកានកំពង់ផែឆ្នេរក្នុងស្រុក រឺ ក៏កំពង់ផែវៀតណាម និង ថៃ ដែលជាប្រទេសជិតខាងឡើយ។ ចម្ងាយរវាងកែបនិងខេត្តនៃកម្ពុជាសំខាន់ៗដទៃទៀត[២៦] មានដូចជាៈ
- ភ្នំពេញ: ១៦៤ សហាតិមាត្រ នៅភាគខាងជើង (ពីកែប)។
- ព្រះសីហនុ: ១៣០ នៅខាងលិចតាមបណ្ដោយឆ្នេរ។
- កំពត: ២៥ សហាតិមាត្រ នៅខាងលិច
- ស្ថានីយ៍ភ្នំបូកគោ: ៦៧ សហាតិមាត្រ នៅខាងលិច។
- ព្រំដែនវៀតណាម: ២៥ សហាតិមាត្រ នៅខាងកើត។
- សៀមរាប: ៤៧៨ សហាតិមាត្រ នៅខាងជើង។
4. រដ្ឋបាលខេត្ត
ស្រុកដំណាក់ចង្អើរ វាគឺជាស្រុកមួយធំបំផុតក្នុងខេត្តនេះហើយត្រូវបានបែងចែកទៅជាពីរឃុំគឺឃុំអង្កោលនៅខាងលិច និង ឃុំពងទឹកនៅខាងកើត និង ១១ ក្រុម។[៥] វាជាកន្លែងដែលជនជាតិអូស្ត្រាលី ឌែវិដ-វិលសុន អាយុ ២៩ ឆ្នាំ ជនជាតិប៊្រិតថេន ម៉ាខ-ស៊្លែតថឺរ អាយុ ២៨ ឆ្នាំ និងបុរសជនជាតិបារាំង ហ្សង់មីឈែល-ប្រាកេត អាយុ២៧ ឆ្នាំ ត្រូវបានគេចាប់ខ្លួនដោយអង្គភាពទ័ពព្រៃខ្មែរក្រហមដឹកនាំដោយលោកមេបញ្ជាការឈូក-រិន នៅខែ មិថុនា ១៩៩៤។ [៦] កែប ក្រុងកែប ស្ថិតនៅចំកណ្ដាលនៃខេត្ត ត្រូវបានបែងចែកទៅជាបីសង្កាត់ គឺ សង្កាត់កែប នៅខាងកើតនៃទៀបកោះកែប សង្កាត់អូរក្រសារ និង សង្កាត់ព្រៃធំ នៅខាងលិច និងប្រាំក្រុម។[៧]ការផ្លាស់ប្ដូរឈ្មោះពីក្រុងកែប ទៅជាខេត្តកែប(ក្នុងឆ្នាំ២០០៩) [[១] តាមគោលដៅរដ្ឋបាល, ខេត្តកែបជាខេត្តមួយ មានស្ថានភាពការងារ ដូចនឹង ស្ថានភាពការងារនៃខេត្តមួយដែរ។ ខេត្តកែប ត្រូវបានចែកចេញជា ក្រុង១ និងស្រុក១ ក្នុងនោះរួមមាន ៥ ឃុំ និង សង្កាត់៖
ខេត្ត កែប ចំនួនស្រុក ០២
១ ស្រុកដំណាក់ចង្អើរ
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
1
| |||
2
|
២ ក្រុងកែប
លរ
|
ឃុំ
|
# ភូមិ
|
ភូមិ
|
3
| |||
4
| |||
5
|
បញ្ជីរដ្ឋបាល
List of district បញ្ជីស្រុក រដ្ឋបាល ២០២០ | ||||||
No | Code | Khmer | English | Number Of Commune | Number Of Village | |
Commune | Sangkat | |||||
1 | 2301 | ស្រុកដំណាក់ចង្អើរ | Damnak Chang'aeur District | 2 | 0 | 11 |
2 | 2302 | ក្រុងកែប | Kaeb Municipality | 0 | 3 | 7 |
Total | 2 | 3 | 18 |