លោក ចាយ សាមិត្ត រដ្ឋលេខាធិកាក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត សាយ សំអាល់ បានធ្វើបទបង្ហាញដោយលើកឡើងថា ក្រសួងបរិស្ថានបានរៀបចំឲ្យមានសិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ នឹងវិស័យបរិស្ថាន និងធនធាធម្មជាតិ» នៅខេត្តកំពង់ស្ពឺ ដោយសារតែនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មានតំបន់ការពារធម្មជាតិចំនួន ៥កន្លែងគឺ៖ ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ (គិរីរម្យ), ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង, ជួរភ្នំក្រវាញកណ្តាល, ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់, របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលចាំបាច់ត្រូវការពារ និងអភិរក្សយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ ចំពោះប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ។