ឯកសារពាក់ព័ន្ធ ជាមួយ ខេត្ត ពោធិសាត់ រួមមាន៖
ប្រតិបត្តិការរុករក ឧទ្ធម្ភាចក្រ នៅ វាលវែង ២០២៤
Hout Songhak
៣០ កក្កដា ២០១២៤ ប្រតិបត្តិការរុករកបានបញ្ចប់ ព្រោះឧទ្ធម្ភាគចក្រ និងសពអាកាសយានិកទាំង២រូបបានរកឃើញហើយ តែប្រតិបត្តិការ រួមទាំងមូលក្នុងការប្រមូលព័ត៌មានពីមូលហេតុនៃការធ្លាក់ និងការសង្រ្គោះ នៅតែបន្តប្រតិបត្តិការនៅឡើយគិតត្រឹមម៉ោងជាង១៧ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដោយកម្លាំងកំពុងរៀបចំយកសព អាកាសយានិកចេញពីព្រៃក្រាស់មកដល់ទីតាំងឧទ្ធម្ភាគចក្រហើយ ប៉ុន្តែឧទ្ធម្ភាគចក្រមិនអាចប្រតិបត្តិការបានទេ ដោយសារមេឃនៅបន្តភ្លៀងអួរអាប់មិនអំណោយផលល្អដល់កង ឧទ្ធម្ភាគចក្រហោះចេញពីជ្រលងភ្នំដើម្បីដឹកសពចេញ ការប្រមូលប្រអប់ខ្មៅ និងប្រព័ន្ធGPSរបស់ឧទ្ធម្ភាគចក្រក៏បានធ្វើឡើងផងដែរ។
២៩ កក្កដា ២០២៤ BREAKING: ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ (ភ្នំពេញ)៖ ទីបំផុត ! កម្លាំងចម្រុះ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅមុននេះបន្តិច។ ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើ ខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
Koh Santepheap Daily រកឃើញឧទ្ធម្ភាគចក្រដែលបានធ្លាក់ហើយ ! សូមជម្រាបជូនដំណឹងបឋមថា បន្ទាប់ពីបើកប្រតិបត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ
The Cambodia Morning Post TV ដំណឹងល្អ ! អាកាសយានិក2នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះ នៅរស់រានមានជីវិតទាំង2នាក់
Sopheak Sorn គិតត្រឹមម៉ោង4:20នាទីរសៀលថ្ងៃទី២៩ កក្កដា កម្លាំងថ្មើរជើង មិនទាន់ចូលដល់កន្លែងធ្លាក់ឧទ្ធម្ភាគចក្រនៅឡើយទេ។ សូមជូនពរអាកាសយានិកទាំង២នាក់ រួចផុតពីមហាគ្រោះថ្នាក់មួយនេះ។
ថ្មដា វាលវែង ពោធិ៍សាត់ សូមជម្រាបជូនបងប្អូនឲ្យបានជ្រាបថា ចំពោះស្ថានភាពនាក់ទាំងពីរ ដែលនៅក្នុងឧទ្ធម្គាគចក្រ មិនទាន់មានប្រភពព័ត៌មានច្បាស់ការនៅឡើយទេ ។
Khmernote រូបភាពឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងត្រូវបានកងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រប្រទះឃើញពីលើអាកាសនៅចំណុចចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ។
ប្រភព ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ទៀ វិចិត្រ TEA VICHET ក្រសួងការពារជាតិសូមជូនដំណឹងដល់សាធារណៈជនជ្រាបថា៖ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃេីញឧទ្ធម្ភាចក្រដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈការហោះហើររុករក នៅចំណុចលេីភ្នំយ៉ាវយ៉ៃ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅពេលនេះកងកម្លាំងថ្មេីរជេីង កំពុងប្រតិបត្តិការរួសរាន់សម្រុកទៅកាន់ទីតាំងនោះ ដេីម្បីសង្រ្គោះអ្នកជំនាញហោះហេីររបស់យេីងទាំង២រូប បេីទោះជាកត្តាភូមិសាស្រ្ត និងអាកាសធាតុមិនអំណោយផលដល់ការរុករកក៏ដោយ។
Orm Sokhalay
រុករកសម្រេចជោគជ័យហើយ នៅវេលាម៉ោង 13:34 Pm នៅលើកំពូលភ្នំយ៉ាវយ៉ៃក្នុងរយៈកម្ពស់ 1,300 m ប្រជុំភ្នំខ្មោច និងភ្នំសំកុក ជួរភ្នំក្រវ៉ាញ ស្រុកវាលវែង ខេត្តពោធិ៍សាត់នាថ្ងៃទី29 ខែកក្កដា ឆ្នាំ 2024 នេះ (A ly Star)
សោកស្តាយ! ក្រុមយោធាជួយសង្រ្គោះ រកឃើញសាកសពអាកាសយានិកម្នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្វែងរក
Sopheak Sornប្រតិបត្តិការស្វែងរកអាកាសយានិកម្នាក់ទៀត ត្រូវបានផ្អាកសិន ដោយសារយប់ និងធ្លាក់ភ្លៀង រង់ចាំស្អែកព្រឹកបន្តទៀត។ 29/07/2024!
Sopheak Sornមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ: រកឃើញសពអាកាសយានិក ខេង ឆៃយុទ្ធ ហើយម្នាក់ទៀតកំពុងរក។
ឡៃលី ប៉ោយប៉ែត សូមបន់ស្រន់ឲ្យក្រុមសង្រ្គោះឆាប់រកឃើញលោក ស៊ុន ផល្លា នឹងមានសុវត្ថិភាពផងចុះ
Sopheak Sorn
អាកាសយានិកម្នាក់ទៀត លោក ស៊ុន ផល្លា ត្រូវបានរកឃើញហើយ តែគួរឲ្យសោកស្តាយ លោកបានបាត់បង់ជីវិតផងដែរ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព។
វណ្ណថុន សុខសន្តិភាព
វៀតណាម ថៃ អោយ ទីតាំងមក ចំល្អណាស់ គឺក្នុងរង្វង់ 10000ម៉ែត្រការ៉េ ឬ 100×100 =10000ម៉ែត្រការ៉េ , កំពស់ភ្នំ 1000ម៉ែត្រ ខណៈមេឃភ្លៀងខ្លាំង ម្ដេច មិនប្រើ កំលាំង ថ្មើជើង 911 រុករក ក្នុងកំពស់1000ម៉ែត្រ ទោះភ្លៀង 911 គេធ្វើបាន 👉កុំនិយាយ រឿង រងារ សត្វទាក ខ្មាស់គេជិតខាង !
👉 ប្រើថ្មើរជើង911 សរុប បុកទៅ ទីតាំង ថៃ វៀតណាម យកមកតាំងតំបូង សង្គ្រោះបាន , សោកស្តាយ.
Sopheak Sorn
អាកាសយានិកម្នាក់ទៀត លោក ស៊ុន ផល្លា ត្រូវបានរកឃើញហើយ តែគួរឲ្យសោកស្តាយ លោកបានបាត់បង់ជីវិតផងដែរ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព។
សពលោក ស៊ុន ផល្លា ត្រូវបានរកឃើញនៅជើងភ្នំយ៉ាវយ៉ៃ ចម្ងាយ២១០ម៉ែត្រពីកន្លែងដែលយន្តហោះធ្លាក់។
Hout Songhak
អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ត្រូវបានរកឃើញហើយ ស្លាប់នៅចំងាយប្រមាណ២១០ម៉ែត្រពីកន្លែងយន្តហោះធ្លាក់
- តាមសេចក្តីរាយការណ៍កន្លែងក្រុមកងទ័ពស្វែងរកបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញស្លាប់នៅចំងាយប្រមាណ ២១០ម៉ែត្រ ពីកន្លែងយន្តហោះធ្លាក់។
នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ទៀតហើយ ដោយរូបគាត់មានឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្រក្រសួងការពារជាតិ តាមរយៈបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទី២២ ខែកក្កដានេះ បានបញ្ជាក់ថា តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
Prak Vanda
ក្រុមប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រនៅព្រឹកថ្ងៃទី៣០ កក្កដានេះបានបន្តប្រតិបត្តិការស្វែងរកអាកាសយានិកដែលបាត់ខ្លួនម្នាក់ និងខិតខំធ្វើយ៉ាងណាអាចដឹកសពអាកាសយានិកម្នាក់ដែលរកឃើញកាលពីម្សិលមិញយកទៅភ្នំពេញវិញ ប៉ុន្តែមេឃនៅតែបន្តភ្លៀងអួរអាប់។ ចំណុចឧទ្ធម្ភាគចក្រធ្លាក់នៅលើខ្នងភ្នំយ៉ាវយ៉ៃ ចន្លោះទៅភ្នំព្រះ ដែលមានជ្រោះ ជញ្ជាំងភ្នំ និងព្រៃក្រាស់ មានរយៈកម្ពស់ជាង ១២០០ម៉ែត្រ។
NP
សាកសពកងទ័ពម្នាក់ទៀតមិនមែនស្លាប់ភ្លាមៗទេ គឺគាត់បានដោះអាវគ្របសពម្នាក់ទៀត ហើយបានយកពូកកៅអីមកខាងលើយន្តហោះដើម្បីគេងគេចពីសត្វ ការស្លាប់នេះអាចបណ្តាលមកពីមានរបួស ជម្ងឺ និងអត់អាហារ
Sopheak Sorn
ព័ត៌មានមិនពិត បានសម្លាប់ទឹកចិត្តភរិយាអាកាសយានិកទាំង២នាក់ យ៉ាងធ្ងន់ធ្ងរបំផុត។ ពេលគេផ្សាយថាប្តីនៅរស់ ពួកគេត្រេកអររហូតយំ តែពេលព័ត៌មានពិតលាតត្រដាង ធ្វើឲ្យពួកគេតក់ស្លុតយ៉ាងរន្ធត់។
ក្រសួងព័ត៌មាន - Ministry of Information
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដានេះ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៤០០លានរៀល សម្រាប់លើកទឹកចិត្តដល់កងកម្លាំងប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅតំបន់ជួរភ្នំក្រវាញ ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាចក្រ និងអាកាសយានិក២នាក់ រហូតដល់ទទួលបានជោគជ័យនៅថ្ងៃនេះ។ នេះបើយោងតាមប្រភពព័ត៌មានពី ទទក នារសៀលថ្ងៃទី៣០ ខែកក្កដានេះ។
Sopheak Sorn សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូមចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងបំផុតជូនដល់ក្រុមគ្រួសារនៃសពអាកាសយានិក ស៊ុន ផល្លា និងអាកាសយានិក ខេង ឆៃយុទ្ធ ចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក ដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា នេះជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ នៃកងយោធពលខេមរភូមិន្ទទាំងមូលនូវនាយទាហានម្នាក់ដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយស្រណោះអាឡោះ អាល័យជាពន់ពេក។
Phorn Sophal
លោក ខេង ឆៃយុទ្ធ ប្រទះឃើញស្លាប់លើកៅអីយន្តហោះ ដោយឡែកលោក ស៊ុន ផ្លា អាចនៅមានជីវិត ព្រោះក្រោយធ្លាក់បានចាកចេញពីកន្លែងកើតហេតុ។ នេះតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់
NP
ប្រអប់ខ្មៅឧទ្ធម្ភាគចក្រដែលធ្លាក់នឹងត្រូវដោះមកវិភាគ ខណៈក្រុមកំលាំងចម្រុះនឹងបន្តរុករកអាកាសយាននិកម្នាក់បាត់ខ្លួន
Samdech Thipadei Hun Manet, Prime Minister of Cambodia
មកទល់ថ្ងៃនេះ កងកម្លាំងរុករករបស់យើងបានរកឃើញទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងអាកាសយានិករបស់យើងទាំងពីររូប ។
ជាអកុសល អាកាសយានិករបស់យើង គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ត្រូវរកឃើញថាបានពលីជីវិតទៅហើយនៅក្នុងឧបទ្ទវហេតុនេះ ។ ខ្ញុំសូមចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងជាទីបំផុត ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក បងប្រុស ប្អូនប្រុសដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន ។ ហើយនេះ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល នូវនាយទាហានពីររូបដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកទាំងពីរ ឆាប់បានចាប់បដិសន្ធិក្នុងសុគិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ទន្ទឹមគ្នានេះ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមការងាររុករកទាំងអស់ ទាំងថ្នាក់ដឹកនាំ និងកងកម្លាំងរុករកផ្ទាល់ ដែលបានខិតខំពុះពារឥតរុញរា ជម្នះគ្រប់ឧបសគ្គទាំងយប់ទាំងថ្ងៃ ប្រកបដោយទឹកចិត្តតស៊ូក្លាហាន និងហ៊ានលះបង់ រហូតស្វែងរកឃើញទីតាំងកើតហេតុ ដែលជាបេសកកម្មដ៏សែនលំបាក និងប្រកបដោយហានិភ័យនៅក្នុងភូមិសាស្ត្រព្រៃជ្រៅ រួមជាមួយនឹងកត្តាអាកាសធាតុមិនអំណោយផលក្នុងរយៈពេល ១៨ ថ្ងៃកន្លងមកនេះ ៕
Kampuchea Thmey Daily
១០ឆ្នាំចុងក្រោយ ទ័ពអាកាសកម្ពុជាជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ២លើក ស្លាប់មនុស្ស៧នាក់
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារ
សម្ដែងការសោកស្ដាយ និងក្ដីសោកសង្រេងជាទីបំផុតជូនលោកស្រី ឆែម កល្យាណ ចំពោះដំណឹងមរណភាពរបស់លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ
(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារសម្ដែងការសោកស្ដាយ និងក្ដីសោកសង្រេងជាទីបំផុតជូនលោកស្រី ឆែម កល្យាណ
និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ អាកាសយានិកនៃកងទ័ពជើងអាកាស ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ អំឡុងពេលហោះហើរហ្វឹកហ្វឺន នៅភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃសុក្រ ទី១២ ខែកក្កដាឆ្នាំ២០២៤។
ក្នុងវេលាដ៏ក្រៀមក្រំនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារសព ចំពោះការពលីជីវិតរបស់លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលជាការបាត់បង់ស្វាមី ឪពុក និងញាតិមិត្តជាទីគោរពស្រលាញ់ ហើយក៏ជាការបាត់បង់ធនធានមនុស្សប្រកបដោយវីរភាពអង់អាចក្លាហានដ៏ឆ្នើមមួយរូបក្នុង កងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិនៃយើង។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕
តំបន់សក្តានុពលទេសចរណ៍ ភ្នំព្រះ (ខ្នងព្រះ) ឃុំថ្មដា ស្រុកវាលវែង កំពុងជាទីចាប់អារម្មណ៍របស់អ្នកទេសចរផ្សងព្រេង
(ពោធិ៍សាត់)៖ ភ្នំព្រះ ឬ(ខ្នងព្រះ) គឺជាទីតាំងបោះជំរុំលើកំពូលភ្នំ អាចអង្គុយគយគន់ទេសភាព ថ្ងៃរះប៉ប្រះព្រៃភ្នំ និងថ្ងៃរៀបលិច ចាំងលើផ្ទៃទឹកសមុទ្រ ឃើញកោះតូចៗជាប់នឹងផ្ទៃសមុទ្រ ខេត្តត្រាត ព្រះរាជាណាចក្រថៃ គួរជាទីមនោរម្យ និងដ៏សែនស្រស់ស្អាត។ក្រៅពីការគយគន់ទេសភាពខ្នងភ្នំខាងលើ យើងនឹងអាចមើលឃើញផ្ទាំងទស្សនីយភាព នៃជួរភ្នំជាច្រើន តម្រៀបគ្នាច្រើនជាន់ថ្នាក់ ព្រមទាំងជ្រោះជ្រលងដងអូរ បង្កើតបានទេសភាពយ៉ាងស្រស់បំព្រង គួរឱ្យគយគន់មិនចេះជិនណាយ ដែលជាមួយគ្នានេះ ក៏មានខ្យល់ជំនោរបរិសុទ្ធ បក់បោករំភើយៗ ដែលអមទៅដោយស្បៃពពករសាត់ជុំវិញខ្លួនយើង យ៉ាងត្រជាក់ស្រួលផងដែរ។
សម្រាប់ពេលយប់ អាកាសធាតុ មានភាពត្រជាក់ខ្លាំង ដែលតម្រូវឱ្យភ្ញៀវទេសចរ បោះជំរុំជាលក្ខណៈតង់ មានពូកខ្យល់ សម្លៀកបំពាក់ក្រាស់ៗ ស្រោមដៃ ស្រោមជើង ភួយ និងមួកជាដើម។
ទីតាំងភ្នំព្រះ ឬ(ខ្នងព្រះ) គឺស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ១៥៧គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៥ កាត់តាមផ្លូវបត់បែនដូចអន្ទង់អាំង (ផ្លូវបុប្ផាលាក់ខ្លួន) ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥២-១៥៣ ចំណុចឡើងភ្នំ។ ភ្នំនេះមានរយ:កម្ពស់១៥០០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ និងប្រើរយៈពេលធ្វើដំណើរ(ថ្មើជើង) គិតជាមធ្យម៦ម៉ោង (១យប់២ថ្ងៃ) នឹងមានចម្ងាយផ្លូវប្រមាណ៧គីឡូម៉ែត្រ ទើបដល់កំពូលភ្នំ។
ពាក់ព័ន្ធនឹងស្ថានភាពផ្លូវឡើងភ្នំវិញនោះ យើងត្រូវដើរកាត់តាមព្រៃស្រោង ស្តើង ក្រាស់ ចំណោតទាប មធ្យម ខ្ពស់ ឆ្លងកាត់ជ្រោះ ជ្រលងដងអូរ ដោយត្រូវតោងខ្សែវល្លិ និងដើមឈើ ដែលក្នុងនោះ ក៏មានផ្ទាំងថ្មធំៗ និងរុក្ខជាតិ តូច ធំពណ៌បៃតងស្រស់ ប្រកបទៅដោយភាពទាក់ទាញយ៉ាងខ្លាំង៕