ភូមិសាស្រ្ត តំបន់ដាក់ដាំ ដាក់ហ៊ូត
ឯកសារ ព្រំដែន កម្ពុជា វៀតណាម
សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ១៩៨៥ Border Treaty 1985
ភូមិសាស្រ្តផែនទី ជនជាតិ ជុំវិញ កម្ពុជា
ឯកសារយោងពាក់ព័ន្ធរួមមាន
កាច់ទិសត្បូងតាមត្រើយឆ្វេងរបស់អូរគ្មានឈ្មោះ ទៅជួបនឹងទន្លេស្រែពក “ដាក់ក្រុង” និងព្រែក ដាក់ដាំនៅ និយាមកា ១៤៤០.០៥៥ – ៧៧០.៦៥០ ទៅតាមត្រើយស្ដាំរបស់ព្រែកដាក់ដាំ ដល់ចំណុចមាន និយាមកា ១៣៦២.០៥០ – ៧៦៩.៥៤០ កាច់ទិសលិចឆៀងនិរតីតាមជ្រលងទៅ ជួបត្រើយស្ដាំរបស់ អូរគ្មាន ឈ្មោះនៅនិយាមកា ១៣៦១.៨២៥ – ៧៦៨.៧៣០ កាច់ទៅទិសត្បូងឆៀងនិរតីតាមមាត់ត្រើយស្ដាំរបស់ អូរគ្មានឈ្មោះ ដល់ចំណុចមាននិយាមកា ១៣៦០.៣៦០ – ៧៦៨.២២៥ តាមជួរកំពូលភ្នំឆ្លងកាត់ជ្រលង ចុះទៅតាមអូរដល់ជួបនឹងមាត់ត្រើយស្ដាំរបស់ អូរព័រនៅនិយាមកា ១៣៥៩.៨០០ – ៧៦៦.៣៤៥ កាច់ទៅ ទិសត្បូងឆៀងនិរតីតាមមាត់ត្រើយស្ដាំ របស់អូរព័រដល់ចំណុចនៅ ចិញ្ចើមខាងជើងថ្នល់លេខ ៣០៩ នៅនិយាមកា ១៣៥៤.៤៧៥ – ៧៦៥.២៧០ ។
ការបះបោរ តំបន់ CLV-DTA នៅ ខេត្ត ដាឡាត់ ប្រទេស វៀតណាម
ភូមិសាស្រ្ត តំបន់ដាក់ដាំ ដាក់ហ៊ូត
ភូមិសាស្រ្ត តំបន់ដាក់ដាំ ដាក់ហ៊ូត
កាច់ទៅទិសពាយព័្យតាមចិញ្ចើមខាងជើងថ្នល់លេខ ៣០៩ ដល់ចំណុចមាន និយាមកា ១៣៥៥.៧៦៦ – ៧៦១.២៥០ ដើរតាមមាត់ចិញ្ចើមខាងកើតផ្លូវលំដល់ចំណុច មាននិយាមកា ១៣៦០.១៥០ – ៧៥៩.៦៦៥ កាច់ទិសលិចតាមអូរ កាត់ព្រែកដាក់ដាំង ដល់ជួបត្រើយឆ្វេង របស់ព្រែកដាក់ដាំង នៅនិយាមកា ១៣៦០.០៣០ – ៧៥៩.០៥០ តាមត្រើយឆ្វេង របស់ព្រែកដាក់ដាំង ឆ្លងកាត់ ចំណុចមាន និយាមកា ១៣៦២.៩៥០ – ៧៤៩.០៥០ រួចតាមត្រើយឆ្វេង របស់ព្រែកដាក់ហួត ដល់ចំណុចមាន និយាមកា ១៣៣៧.៤៥៥ – ៧១៧.៤៧៥ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៣.៤០០ម “បីពាន់បួនរយម៉ែត្រ” ដល់កំពូលភ្នំមាននិយាមកា ១៣៣៦.២០៥ – ៧១៤.៣០០ កាច់ទៅទិសត្បូងឆៀងនិរតីតាមជួរកំពូលភ្នំដល់ កំពូលភ្នំ មាននិយាមកា ១៣៣៥.៧៤០ – ៧១៤.១៤៥ ទៅតាមជ្រលងជួបត្រីយស្ដាំរបស់ស្ទឹង ជៃម៉ាំង “ដាក់ហ្សែកម៉ាន” នៅនិយាមកា ១៣៣៣.៨៤០ – ៧០៨.៩៣០ ទៅតាមត្រើយ ស្ដាំរបស់ស្ទឹងជៃម៉ាំង “ដាក់ហ្សែកម៉ាន” ដល់ចំណុចមាននិយាមកា ១៣២៣.៩៥០ – ៦៧៧. ៥៨០ ។
លោក វ៉ា គឹមហុង ថាវៀតណាមចង់យកទឹកដីកម្ពុជានៅ តំបន់ដាក់ដាំ ដាក់ហ៊ូត
Posted about 7 years ago | 3 comments
ដោយ ប្រាជ្ញ ចេវ
ស្ដាប់ ឬ ទាញយកសំឡេង ស្តាប់សំឡេង ថតសំឡេង
វ៉ា គឹមហុង បង្ហាញផែនទី ៦២០
ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បង្ហាញផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ដើម្បីបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម នាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥។ RFA/Rann Samnang
ផែនទី ភូមិវិទ្យាជនជាតិ ខេត្ត រតនគីរី
មន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការព្រំដែនកម្ពុជា ចោទថា វៀតណាម ចង់បានទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ដាក់ដាំ ដែលជាទីតាំងមិនទាន់មានការឯកភាពគ្នារវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាម។ ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ថ្លែងដូចនេះ ដើម្បីរក្សាជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអះអាងថា តំបន់ដាក់ដាំ ជារបស់កម្ពុជា ខណៈដែលភាគីវៀតណាម កំពុងឈ្លានពានយក និងអះអាងថាជាដីរបស់ខ្លួន។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លើកឡើងបែបនេះប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ វិច្ឆិកា បន្ទាប់ពីក្រសួងការបទេសវៀតណាម កាលពីថ្ងៃទី២ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ប្រតិកម្មឆ្លើយតបនឹងសម្ដីរបស់ លោក ហ៊ុន សែន ទាក់ទងនឹងរឿងដីនៅព្រំដែនកម្ពុជា-វៀតណាម នៅតំបន់ដាក់ដាំដាក់ហ៊ូត។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា វៀតណាម មានគ្រប់គ្រាន់នូវមូលដ្ឋានច្បាប់ ប្រវត្តិសាស្ត្រ និងការគ្រប់គ្រងស្ថានភាពពិតដើម្បីបញ្ជាក់ថា តំបន់នេះស្ថិតក្នុងបូរណភាពទឹកដីពេញលេញ និងគ្រប់គ្រាន់របស់វៀតណាម។
ផ្ទុយពីការលើកឡើងនេះ លោក វ៉ា គឹមហុង បញ្ជាក់ថា កម្ពុជា មានសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង ឆ្នាំ១៩១៤ ខ្សែព្រំដែនតាមព្រែកដាក់ហ៊ូត។ ដូច្នេះ តំបន់ដាក់ដាំដាក់ហ៊ូត ស្ថិតក្នុងបូរណភាពទឹកដីរបស់កម្ពុជា។ លោកបន្តថា ការអះអាងរបស់វៀតណាម ព្រោះវៀតណាម ចង់បានតំបន់នោះ៖ «គេ (វៀតណាម) ធ្លាប់កាន់កាប់រួចហើយ គេចង់កាន់កាប់បន្តទៀត គេមិនព្រមទទួលស្គាល់សិទ្ធិក្នុងការទាមទាររបស់យើង។ យើងមានសិទ្ធិក្នុងការទាមទារ ព្រោះសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង នៅពេលនេះ គឺជាច្បាប់»។
កាលពីថ្ងៃទី២៥ ខែតុលា លោក ហ៊ុន សែន បានថ្លែងពីប្រទេសបារាំង ថា វៀតណាម បានចរចាក្រៅផ្លូវការជាមួយលោក ដោយភាគីវៀតណាម យកតំបន់ដាក់ដាំ ៦០ភាគរយ ហើយឲ្យកម្ពុជា ៤០ភាគរយ ប៉ុន្តែ លោក ហ៊ុន សែន មិនបានយល់ព្រមទេ។ លោកបញ្ជាក់ថា ទីតាំងនោះជារបស់កម្ពុជា ដូច្នេះកម្ពុជា ត្រូវជាម្ចាស់លើដែនដីនោះ។ លោក ហ៊ុន សែន ប្រកាសជំហរមុខពលរដ្ឋខ្មែរនៅបារាំង ថា លោកនៅតែតស៊ូជាមួយវៀតណាម ព្រោះប្រសិនបើវៀតណាម យកដីនោះបាន កម្ពុជា នឹងបាត់បង់ផ្ទៃដីអស់ជាង ៥១គីឡូម៉ែត្រការ៉េ។
ទោះបែបនេះក្ដី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយប៊ិញ (Le Hai Binh) បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា តំបន់ព្រំដែនដាក់ដាំរបស់ខេត្តដាក់ណុង (វៀតណាម) ជាប់នឹងខេត្តមណ្ឌលគិរី (កម្ពុជា) គឺស្ថិតក្នុងបូរណភាពទឹកដីពេញលេញ និងគ្រប់គ្រាន់របស់វៀតណាម តាំងពីដើមរៀងមក។
ឆ្លើយតបករណីនេះ លោក វ៉ា គឹមហុង លើកឡើងថា ត្បិតតំបន់ដាក់ដាំដាក់ហ៊ូត សព្វថ្ងៃត្រូវវៀតណាម គ្រប់គ្រង ប៉ុន្តែមិនមែនមានន័យថា មានសិទ្ធិពេញលេញ ឬមានបូរណភាពលើតំបន់នោះទេ។ លោកថា កម្ពុជា នៅតែរក្សាបន្តការចរចា ដើម្បីរកដំណោះស្រាយលើបញ្ហាមិនទាន់ដោះស្រាយនៅតំបន់ដាក់ដាំដាក់ហ៊ូត៖ «កម្ពុជា នៅតែបន្តការចរចា ហេតុដូច្នេះនៅក្នុងសន្ធិសញ្ញាបំពេញបន្ថែម ប្រការ១ វាក្យខណ្ឌ១ ថា ភាគីទាំងពីរបន្តការចរចា»។
ដោយឡែកសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ទិប ទាវ បញ្ចេញទស្សនៈថា ការឆ្លើយតបរបស់វៀតណាម នៅពេលនេះ ជាការឆ្លើយតបដដែល ដើម្បីបំភ្លៃយកទឹកដៃកម្ពុជា នៅតំបន់ដាក់ដាំ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា យកផែនទីតម្កល់នៅអង្គការសហប្រជាជាតិ ឆ្នាំ១៩៥៤ មកតតាំងជាមួយវៀតណាម នោះកម្ពុជា នឹងអាចគ្រប់គ្រងតំបន់នោះបាន៖ «រាល់អ្វីដែលភាគីវៀតណាម ចេះតែលើកឡើង គឺស្របពេលដែលរដ្ឋាភិបាលពុំទាន់មានអំណះអំណាងអ្វីជាក់លាក់ឆ្លើយតបទៅភាគីវៀតណាម»។
លោក ហ៊ុន សែន ថា មួយឆ្នាំៗរដ្ឋាភិបាលកម្ពុជា ផ្ញើកំណត់ទូតច្រើនណាស់ទៅរដ្ឋាភិបាលវៀតណាម ស្នើឲ្យបញ្ឈប់ការសាងសង់ផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន ដែលភាគីវៀតណាម សាងសង់លើតំបន់ដាក់ដាំដាក់ហ៊ូត ដែលកំពុងមានបញ្ហានោះ៕
RFA Khmer ក្នុងឃុំដាក់ដាំ តំបន់អូរហ៊ុជ មានផ្ទៃដីទំហំជាង ៥០គីឡូម៉ែត្រក្រឡា ឋិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលជាតំបន់ប្រទាញប្រទង់គ្នាជាមួយភាគីវៀតណាម ក្នុងការ កំណត់ខណ្ឌសីមាព្រំដែនជាច្រើនឆ្នាំមកហើយ នៅមិនទាន់បោះបង្គោលព្រំដែនរួចនៅឡើយទេ មកទល់ពេលនេះ។ អាជ្ញាធរខេត្តមណ្ឌលគិរីអះអាងថា គណៈកម្មការព្រំដែនខ្មែរ និង វៀតណាមកំពុងធ្វើកិច្ចការងារនេះ និងបានស្ថាបនា ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម នៅបង្គោលលេខ ៦១ និង ៦៥ ក្នុងស្រុកកែវសីមា និងច្រកទ្វារទ្វេភាគីដាក់ដាំ។ភាព ចម្រូងចម្រាសគ្នារវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរវៀតណាម ក្នុងការបោះបង្គោលព្រំដែននៅ ចំណុច អូរហ៊ុជ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅតែជាក្តីកង្វល់រួមរបស់ពលរដ្ឋ ដោយ ពួកគាត់ភ័យខ្លាច បាត់បង់ដីខ្មែរទៅវៀតណាម គ្រប់គ្រងដោយស្ងាត់ៗបន្ថែមទៀត។
ពួកគាត់សង្កេតឃើញថា នៅរយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ តំបន់ព្រំដែនដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែនរួច នៅចំណុច តំបន់ដាក់ដាំ ដាក់ហ៊ូត និងអូរហ៊ុជ ត្រូវវៀតណាមគ្រប់គ្រងទាំងស្រុង ហើយបានបញ្ជូនប្រជាជនរបស់គេ ទៅរស់នៅតំបន់នោះជាបន្តបន្ទាប់។ អភិបាលរងខេត្តមណ្ឌលគិរី លោក ស៊ន សារុន បានថ្លែងក្នុងសន្និសីទមួយ កាលពីថ្ងៃទី៦ មេសា ថា នៅខេត្តមណ្ឌលគិរីមានព្រំដែនជាប់វៀតណាមជាង ៣០០ គីឡូម៉ែត្រ ហើយមកទល់ពេលនេះ តំបន់ដែលមិនទាន់បោះបង្គោលព្រំដែនរួច គឺឋិតក្នុងឃុំដាក់ដាំ។កន្លងទៅ គណៈកម្មការជាតិកិច្ចការព្រំដែនប្រទេសកម្ពុជា និងប្រទេសវៀតណាម បានឯកភាពគ្នាជាគោលការណ៍ថា នឹងធ្វើលិខិតរួមគ្នាឲ្យប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចុះហត្ថលេខាស្នើសុំភាគីប្រទេស បារាំង ផ្ដល់អ្នកបច្ចេកទេសកំណត់ផែនទី និងវាស់វែងតំបន់ព្រំដែននៅមានជម្លោះ ជាពិសេសតំបន់ ដាក់ដាំ អូរហ៊ុជ តាំងពីខែកុម្ភៈ ឆ្នាំ២០១៦ ក៏ប៉ុន្តែរហូតបច្ចុប្បន្នតំបន់នោះឋិតនៅជាកន្លែងប្រទាញប្រទង់គ្នាដដែល ស្របពេលដែលភាគីកម្ពុជាចង់កំណត់ព្រំដែនស្របតាមបង្គោល ដែលបន្សល់តាំងពីសម័យអាណានិគមនិយមបារាំង។
អនុប្រធានរាជបណ្ឌិត្យសភា លោក សុខ ទូច ដែលបានសិក្សាស្រាវជ្រាវ នៅតំបន់នោះ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ចាប់ពីបង្គោលព្រំដែនលេខ ៥៥ ក្នុងស្រុកអូររាំង រហូតមកទល់នឹងបង្គោលព្រំដែនលេខ៦០ មានប្រវែងប្រមាណ ២៧ គីឡូម៉ែត្រ ជាតំបន់មិនទាន់ឯកភាពបោះបង្គោលព្រំដែននៅឡើយ។
លោក សុខ ទូច ថ្លែងបែបនេះ ដូចគ្នានឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់បដិសេធសំណើ វៀតណាម ដែលសុំឲ្យចែកដីគ្នា ក្នុងតំបន់ដាក់ដាំ និងដាក់ហ៊ូត ជាមួយកម្ពុជា គឺវៀតណាមទទួលបានដី ៦០% និង កម្ពុជាទទួលបានដី ៤០% ក៏ប៉ុន្តែលោកបានច្រានចោល។ លោក ហ៊ុន សែនអះអាងថា សេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង នៅក្នុងឆ្នាំ ១៩១៤ បានបញ្ជាក់ច្បាស់ថា «ខ្សែបន្ទាត់ព្រំដែន ដើរតាមព្រែកដាក់ហ៊ូត។ តែយ៉ាងណា ភាគីវៀតណាមបានសាងសង់ប៉ុស្តិ៍ និងធ្វើផ្លូវចូលជ្រៅមកទល់នឹងអូរដាក់ដាំ ក្នុងដីខ្មែរ ដែលពីមុនព្រំដែនឋិតនៅចំណុច អូរហ៊ុជ ឬព្រែកដាក់ហ៊ូត មានចម្ងាយជាង ១៥ ទៅ ២០គីឡូម៉ែត្រពីអូរដាក់ដាំ។
កន្លងទៅ ក្រុមការងារ ១០០រាត្រី ដែលបន្តបេសកកម្មពីបណ្ឌិត កែម លី បានផ្សាយរបាយការណ៍ស្រាវជ្រាវមួយរកឃើញថា មានបង្គោលមួយចំនួនរួមមាន បង្គោលបោះសម្គាល់គីឡូម៉ែត្រ ដែលបោះដោយវៀតណាម គ្មានការឯកភាពពីកម្ពុជា ដាក់លេខសម្គាល់ ៣៩៤ គីឡូម៉ែត្រ។ បន្ថែមពីនេះ តំបន់ដាក់ដាំ ដាក់ហួត នេះមានផ្ទៃដី ៥១គីឡូម៉ែត្រក្រឡា ខាងភាគីវៀតណាម ចង់កំណត់ព្រំដែន ត្រឹមអូរដាក់ដាំ ឬដាក់ដាង ជាខ្សែខណ្ឌសីមាព្រំដែន។ទាក់ទងបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសណ័រវ៉េ លោក ម៉ែន ណាត សង្កេតឃើញថា លោក ហ៊ុន សែន ទាមទារដីខ្មែរពីភាគីវៀតណាមនៅតំបន់នោះ គឺជារឿងត្រឹមត្រូវ ក៏ប៉ុន្តែពិបាកនឹងទៅរួចណាស់ ដរាបណារដ្ឋាភិបាលនៅតែប្រើប្រាស់ផែនទីមិន ត្រឹមត្រូវ។ លោកថា រដ្ឋាភិបាលឯកបក្ស បានចុះហត្ថលេខាទទួលស្គាល់ផែនទីថ្មីខ្នាត១/២៥.០០០ ដែលបោះពុម្ពនៅវៀតណាម កាលពីឆ្នាំ២០២០ នឹងធ្វើឱ្យកម្ពុជាខាតបង់ទឹកដីបន្ថែមទៀត ទៅវៀតណាម។របាយការណ៍របស់ក្រុមការងារ ១០០ រាត្រីបន្ថែមថា ប្រទេសវៀតណាម បានធ្វើថ្នល់តាម នៅចំណុច ព្រែកដាក់ដាង និងពីប៉ុស្តិ៍ប៉ូប្រ៊ាង មកដាក់ដាង ដោយបានជីកស្រះ និងសង់ប៉ុស្តិ៍យោធា តាមបណ្តោយព្រំដែន។រីឯភាគីកម្ពុជាតែងតែតវ៉ាតាមរយៈកំណត់ការទូតតាំងពីឆ្នាំ ២០១៥ ដើម្បីឱ្យវៀតណាមបញ្ឈប់ ការសាងសង់សំណង់រឹង នៅតំបន់មិនទាន់បោះបង្គោលព្រំដែន តែវៀតណាមនៅតែមិនស្តាប់។
លើសពីនេះ ភាគីវៀតណាម បានចេញចូល និងមានសិទ្ធិសម្រេចក្នុង តំបន់ដាក់ដាំ ដាក់ហ៊ូត ដោយសេរី ផ្ទុយពីកម្ពុជាមិនអនុញ្ញាតឲ្យចេញចូលតំបន់នោះទេ។ ចំណែក សន្ធិសញ្ញាព្រំដែនកំណត់រដ្ឋឆ្នាំ ១៩៨៥ និង ឆ្នាំ ២០០៥ ដែលគណបក្សប្រឆាំងចោទថា ជាសន្ធិសញ្ញាខុសច្បាប់ បានបញ្ជាក់ក្នុងប្រការ១ ចំនុច ២ ថា «កំណាត់ព្រំដែន នៅតំបន់ជាប់នឹងឃុំដាក់ដាំ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី កម្ពុជា និង ឃុំក្វាងជិក ស្រុកដាក់រឡឹប ខេត្ដដាក់ឡាក់ (ដាក់នង) ភាគីប្រទេសទាំងពីរ បានឯកភាពគ្នាបន្តការពិភាក្សា»។ខេត្តមណ្ឌលគិរី មានព្រំដែនជាប់នឹងខេត្តដាក់ណុង ប្រទេសវៀតណាម ចាប់ពីបង្គោល
ព្រំដែនលេខ៤០ ពីព្រំប្រទល់ខេត្តរតនគិរី រហូតដល់បង្គោលព្រំដែនលេខ៦៥ ស្រុកស្នួល ខេត្តក្រចេះ៕
ផែនទី ខេត្ត កន្ទុំ Kon Tum Province of Vietnam ផែនទី រដ្ឋបាលស្រុកនៃ ខេត្ត កន្ទុំ ( អតីត រដ្ឋចំណុះ ចម្ប៉ា)
ផែនទី ខេត្ត ចារាយ Gia Lai ( Gia Rai) ( ជនជាតិ ចារាយ ឬ រដ្ឋ ចារាយ អតីតចំណុះ នគរ ចម្ប៉ា)
ផែនទីខេត្ត អាចម៍ក្រពើ Attapeu ប្រទេស លាវ
ផែនទី តាមបណ្តោយព្រំដែន សួមចុច លើឈ្មោះខេត្ត ដើម្បី មើលផែនទីលំអិត
របាយការណ៍ក្រុមការងារ ១០០រាត្រី ៖ ដីខ្មែរ ៥១ គីឡូម៉ែត្រក្រឡា ត្រូវវៀតណាមគ្រប់គ្រង
មាតិកា
I. គោលបំណង
II. វិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវ
III. របកគំហើញ
IV. សេចក្តីសន្និដ្ឋាន
V. ដំណោះស្រាយបន្ទាន់
I. គោលបំណង
ការសិក្សាស្រាវជ្រាវរបស់ ក្រុមការងារ១០០រាត្រី ក្នុងរយៈពេល ០១ ឆ្នាំ គឺដើម្បីសិក្សាស្វែងយល់ពីស្ថានភាពផ្សេងៗ ពាក់ព័ន្ធនឹងតំបន់ដាក់ដាំ ដាក់ហ៊ូត ដែលជាព្រំដែន មិនទាន់ឯកភាពគ្នា រវាងកម្ពុជា-វៀតណាម និងបំណងណែនាំបងប្អូនជនរួមជាតិខ្មែរ ឲ្យស្គាល់ តំបន់ដាក់ដាំ ដាក់ហ៊ូត ផងដែរ។
II. វិធីសាស្ដ្រនៃការសិក្សាស្រាវជ្រាវ
ក្រុមការងារ១០០រាត្រី ចុះជួបពលរដ្ឋ អាជ្ញាធរមូលដ្ឋាន នៅស្រុកអូររាំង ឃុំដាក់ដាំ ច្រកព្រំដែនដាក់ដាំ និងស្វែងរកឯកសារពាក់ព័ន្ធ។ ក្រុមការងារ១០០រាត្រី នឹងចងក្រងរបាយការណ៍នេះ ជាខ្សែវីដេអូ។
III. របកគំហើញ
ក្រុមការងារ១០០រាត្រី សូមណែនាំដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ឲ្យបានស្គាល់ អូរដាក់ដាង។ អូរនេះស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ជាប់ឃុំក្វាងជិក ស្រុកដាក់រឡឹប ខេត្ដដាក់នង ប្រទេសវៀតណាម។ អូរដាក់ដាង មានចម្ងាយប្រមាណ ៨០០ ម៉ែត្រ ពីច្រកទ្វារព្រំដែន ដាក់ដាំ និងប្រមាណ ៨០០ ម៉ែត្រដូចគ្នា ពីប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនវៀតណាម ដែលបានសង់ក្នុងតំបន់ មិនទាន់ឯកភាពគ្នា (កម្ពុជា-វៀតណាម)។
ស្ថិតក្នុងជម្រាលភ្នំ រវាងប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនខ្មែរ-វៀតណាម ពេលយើងចុះទៅ យើងនឹងឃើញមានស្ពានមួយ នៅលើអូរដាក់ដាង។ នៅខាងកើតស្ពាន មានដាក់អក្សរវៀតណាម ពណ៌ស លើផ្ទាំងពណ៌ខៀវ ដែលប្រែថា (ស្ពានចម្លងខ្សោយ ទម្ងន់ក្នុងឡាន បូកជាមួយ នឹងទំនិញក្រោម ឬស្មើ ៨តោន)។
មានបង្គោល ១ ទៀត ដូចជា បង្គោលបោះសម្គាល់គីឡូ ដែលបោះដោយវៀតណាម គ្មានការឯកភាពពីកម្ពុជា ដែលមានពណ៌.ស ក្បាលលើពណ៌ក្រហម ដាក់លេខសម្គាល់ ៣៩៤ គីឡូម៉ែត្រ មានលេខពីចំហៀង QL 14c និងមានលេខ 3 Km CK BUP RANG។
សូមជម្រាបបងប្អូនថា តំបន់ដាក់ដាំ ដាក់ហួត នេះមានផ្ទៃដី ៥១ គីឡូម៉ែត្រក្រឡា ដែលកម្ពុជា-វៀតណាម មិនទាន់ឯកភាពគ្នានៅឡើយ។ នៅពីបង្គោល លេខ ៥៥ ក្នុងស្រុកអូរាំង រហូតទល់នឹងបង្គោល លេខ ៦០ មានប្រវែង ២៧ គីឡូម៉ែត្រ។ វៀតណាម ចង់កំណត់ព្រំដែន ត្រឹមអូរដាក់ដាំ ឬដាក់ដាង។ ចំណែកខាងរដ្ឋាភិបាលកម្ពុជា ចង់កំណត់ព្រំដែន យកត្រឹម អូរហ៊ុច ដែលវៀតណាម ហៅថា ដាក់ហ៊ូត រហូតដល់ អូរតាំងម៉ែ ដល់ អូរប្លាយ បានធ្លាក់មកដល់ ទន្លេស្រែពក ដែលជាព្រំដែនចាស់ តាំងពីសម័យអនានិគមបារាំងមក។
ផែនទី រដ្ឋបាលខេត្ត ដាឡាត់
ផែនទី ទន្លេ ដាកដាំ និង ទន្លេដាកហ៊ូត
ផែនទី ទន្លេ ដាកដាំ Sông Đắk Đăm និង ទន្លេដាកហ៊ូត Sông Đắk Huýtផែនទី ទន្លេ ដាកដាំ Sông Đắk Đăm និង ទន្លេដាកហ៊ូត Sông Đắk Huýt
ផែនទីស្រុក នៃខេត្ត ដាឡាត់
ទោះជាយ៉ាងណា វៀតណាម បានគ្រប់គ្រង តំបន់ដាក់ ដាំដាក់ហ៊ូត ដែលមិនទាន់ឯកភាពគ្នា រវាងកម្ពុជា-វៀតណាម នោះបាត់ទៅហើយ។ វៀតណាម បានសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្សារ និងផ្ទះ ឲ្យប្រជាពលរដ្ឋ {វៀតណាម} លើប៉ុស្តិ៍បូប្រាង ដែលជាអតីតព្រំដែនខ្មែរ កាលពីមុន។ ប្រទេសវៀតណាម បានធ្វើថ្នល់តាម ព្រែកដាក់ដាង និងពីប៉ុស្តិ៍ប៉ូប្រាង មកដាក់ដាង ជីកស្រះ និងសង់ប៉ុស្តិ៍យោធា តាមព្រំដែនខ្លះ ដែលធ្វើឲ្យភាគីកម្ពុជា តវ៉ាតាមរយៈកំណត់ការទូតជាដើម កាលពីឆ្នាំ២០១៥ អំពីសកម្មភាព វៀតណាម តាមព្រំដែននោះ។ វៀតណាម បានចេញចូល និងមានសិទ្ធិសម្រេចក្នុង តំបន់ដាក់ដាំ ដាក់ហ៊ូត ដោយសេរី។ ចំណែកឯកម្ពុជា ត្រូវបានវៀតណាម មិនអនុញ្ញាតឲ្យចេញចូលក្នុងតំបន់នេះទេ។ វៀតណាម មិនត្រឹមតែគ្រប់គ្រងលើ ៦០% នៃតំបន់ដាក់ដាំ ដាក់ហ៊ូត ដូចការស្នើសុំទៅសម្តេច {នាយករដ្ឋមន្ត្រី} ហ៊ុន សែន កន្លងមកនោះទេ គឺវៀតណាម បានគ្រប់គ្រងទាំងស្រុង។
ដោយឡែក សន្និសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ បានបញ្ជាក់ក្នុងប្រការ១ ចំនុច២ ថា «កំណាត់ព្រំដែន នៅតំបន់ជាប់នឹងឃុំដាក់ដាំ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី នៃកម្ពុជា និង ឃុំក្វាងជិក ស្រុកដាក់រឡឹប ខេត្ដដាក់ឡាក់ (ដាក់នង) នៃវៀតណាម ភាគីដៃគូសន្យាទាំងពីរ បានឯកភាពគ្នា បន្ដការពិភាក្សា»។
យើងសូមនាំបងប្អូនជនរួមជាតិ មកមើលប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធសំណើ វៀតណាម ដែលសុំឲ្យចែកដី តំបន់ដាក់ដាំ និង ដាក់ហ៊ូត នោះជាមួយកម្ពុជា គឺ ៦០% ទៅវៀតណាម និង ៤០% មកកម្ពុជា ដែលសម្តេច ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅប្រទេសបារាំង ថាលោក មិនបានយល់ព្រមទេ។ ប្រសាសន៍ឯកឧត្តម វ៉ា គឹមហុង {ប្រធានគណៈកម្មាធិការព្រំដែន នៃរដ្ឋាភិបាលកម្ពុជា} លោកថា (តំបន់នោះ ត្រូវបន្តជជែកគ្នា ដោយលោកបន្ថែមថា កម្ពុជានៅតែមានជំហរដដែល គឺដូចការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងក្នុងពេលលោក បំពេញទស្សនកិច្ចក្នុងប្រទេសបារាំង កាលពីសប្តាហ៍កន្លងទៅ។ អ្វីដែលសម្តេច ហ៊ុន សែន បានបញ្ជាក់គឺ សេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង នៅក្នុងឆ្នាំ១៩១៤ ហ្នឹងគឺថា នៅដដែល អត់មានអ្វីប្រែប្រួលទេ។ សេចក្តីសម្រេចនោះ គឺដាក់ថា «ខ្សែបន្ទាត់ព្រំដែន ដើរតាមព្រែក ដាក់ហ៊ូត»)។
ចំពោះប្រសាសន៍សម្តេច ហ៊ុន សែន ដែលលើកឡើងក្នុងរដ្ឋសភា កាលពីឆ្នាំ ២០០៥ ចំណុចសំខាន់មួយទៀតគឹ «យើងយកផែនទី ដែលយើងមានពីមុន មកសិក្សា។ យើងឃើញមានចំណុច ៧ ដែលលេចចេញពីភាពមិនច្បាស់លាស់ នៃផែនទីខ្នាត ១/១០០.០០០ ព្រោះថា ផែនទីទំាងអស់មាន ២៦ ផ្ទាំង ហើយកាលពីឆ្នាំ ១៩៦៤ យើងយកមកបិទតភ្ផាប់គ្នា វាធ្វើឱ្យមានចំណុចមិនច្បាស់លាស់ ៧ ចំណុច។ យើងចរចាសុំពិនិត្យ ៧ ចំណុចឡើងវិញ គេឯកភាពពិនិត្យឡើងវិញ ម្ដង ១ ចំណុច។ ក្រោយមកគេបានឯកភាពនឹងយើង ៦ ចំណុច ហើយនៅសល់តែ ១ ចំណុចទៀត នៅខេត្ដមណ្ឌលគីរី ដែលវាមានទំហំខុសគ្នាធំពេក នៅត្រង់ចំណុច ប៊ូប្រាង វាខុសគ្នាប្រហែល ៥០ គីឡូម៉ែត្រការ៉េ ខុសគ្នាត្រង់ចន្លោះទន្លេ ដាក់ហ៊ូត និង ទន្លេ ដាក់ដាង»។
ក្រុមការងារ១០០រាត្រី សូមបង្ហាញចំណុចខាងក្រោម ដែលជាស្ថានភាពនៃចំណុចខ្សោយរបស់កម្ពុជា ចំពោះមុខវៀតណាម ក្នុងតំបន់ជម្លោះដាក់ដាំ ដាក់ហ៊ូត ៖
ទី១- កម្ពុជា ពុំមានវិធានការណាមួយច្បាស់លាស់ ក្នុងការការពារតំបន់ដាក់ដាំ ដាក់ហ៊ូត ពីការឈ្លានពានរបស់វៀតណាម នៅឡើយទេ ដូចជាការប្តឹងទៅតុលាការ ទីក្រុងឡាអេ ឬអង្គការសហប្រជាជាតិ។
ទី២- ការកំណត់ផែនទី Google ធ្វើឡើងដោយវៀតណាម ហើយបានកំណត់តំបន់នោះ ជារបស់វៀតណាម ដែលបង្កើតការភ័ន្តច្រឡំ ដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ទី៣– កម្ពុជា មិនមានគោលនយោបាយផែនការ យុទ្ឋសាស្ត្រក្នុងការបង្ហាញពីជំហរ និងការការពារតំបន់ដាក់ដាំ ដាក់ហ៊ូត ដែលមិនទាន់ឯកភាព ជាមួយវៀតណាម ក៏ទេដែរ។
ទី៤– ពលរដ្ឋកម្ពុជា ពិបាកទទួលបានព័ត៌មានខ្លាំងណាស់ ពីតំបន់ដាក់ដាំ ដាក់ហ៊ូត ដើម្បីបានជាចំណេះដឹង ក្នុងការការពារទឹកដី។
ទី៥– មន្ត្រីប៉ុស្តិ៍យាមព្រំដែន នៅទីនោះ ហាក់ខ្លាចញញើតវៀតណាម។ មន្ត្រីប៉ូលីល មានចំនួន ១២ នាក់ ចែកជា ២ ក្រុម ដើម្បីយាម និងល្បាត។
ទី៦– វៀតណាម មិនអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា ចេញចូលតាមច្រកនេះទេ លើកលែងតែជនជាតិភាគតិច ឬពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ ហើយច្រកនេះ មានការរក្សាការសម្ងាត់ណាស់។
ទី៧– ប៉ុស្តិ៍ព្រំដែនកម្ពុជា ក្នុងច្រកព្រំដែន ដាក់ដាំ គ្មានឧបរណ៍គ្រប់គ្រាន់ ពិបាកល្បាតមើលតាមព្រំដែន ខ្វះខាតមធ្យោបាយការពារព្រំដែន។
ទី៨– ក្នុងប៉ុស្តិ៍យាមព្រំដែនកម្ពុជា គ្មានទឹកស្អាត។ ចំពោះអគ្គីសនី និងសេវាទូរស័ព្ទ គឺប្រើតែរបស់វៀតណាម។
ទី៩– មន្ត្រីយាមព្រំដែនកម្ពុជា ឧស្សាហ៍ទៅវៀតណាម ដើម្បីជប់លៀង និងទៅលេងទីនោះ ហើយនិងចែករំលែកព័ត៌មាន ពីបញ្ហាព្រំដែន។
IV. សេចក្តីសន្និដ្ឋាន
យើងអាចសន្និដ្ឋានបានថា កម្ពុជាពិតជាចាញ់ប្រៀបវៀតណាម ក្នុងតំបន់ ដែលមិនទាន់ឯកភាពគ្នានេះ។ ដើម្បីធ្វើជាការតស៊ូមតិវែងឆ្ងាយ រដ្ឋាភិបាល គួរសិក្សា និងបង្ហាញព័ត៌មានទាំងនោះ ដល់ពលរដ្ឋកម្ពុជា ឲ្យបានយល់ដឹងច្រើន ដើម្បីនាំពលរដ្ឋកម្ពុជា ឲ្យការពារទឹកដី ពីការឈ្លានពានរបស់វៀតណាម។
V. ដំណោះស្រាយបន្ទាន់
ទី១. រដ្ឋាភិបាល គួរធ្វើកំណត់ទូត ទៅភាគីវៀតណាម ស្នើឲ្យគោរពបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមគ្នា ឆ្នាំ១៩៩៥ និងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង រដ្ឋធម្មនុញ្ញខ្មែរ មាត្រា២ ហើយនិងមាត្រា៥៥ ព្រមទាំងប្រកាសជាឪឡារឹកថា សកម្មភាពឯកតោភាគីរបស់វៀតណាម នឹងមិនអាចបកស្រាយថា កម្ពុជាបានយល់ព្រមដោយស្ងៀមស្ងាត់ទេ និងមិនអាចប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា ក្នុងការងារកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែន ស្របតាមច្បាប់អន្តរជាតិឡើយ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល គួរពន្លឿនការពិភាក្សាជាមួយភាគីវៀតណាម ស្នើអ្នកជំនាញរបស់បារាំង ជួយអន្តរាគមន៍បច្ចេកទេស និងច្បាប់ លើចំណុចដែលមិនទាន់ឯកភាពគ្នា។
ទី២. រដ្ឋាភិបាល ត្រូវប្រមូលភស្តុតាងទាំងឡាយ រួចប្តឹងទៅតុលាការអន្តរជាតិ ទីក្រុងឡាអេ ជាបន្ទាន់ បើវៀតណាម នៅតែរំលោភបំពាន។
ទី៣. រដ្ឋាភិបាល ត្រូវពង្រឹងសមត្ថភាពលើគ្រប់វិស័យ ដល់កងកម្លាំងការពារព្រំដែនកម្ពុជា ឲ្យបានខ្លាំង និងបន្ថែមកម្លាំងមនុស្ស {កងកម្លាំង} ឲ្យបានច្រើន ដើម្បីការពារ កុំឲ្យមានសកម្មភាពណាមួយ ក្នុងតំបន់ដែលមិនទាន់ឯកភាពគ្នា ពីសំណាក់វៀតណាម។
ទី៤. ការអភិវឌ្ឍន៍ព្រំដែន ជាប់ក្នុងឃុំដាក់ដាំ ស្រុកអូររាំង ត្រូវចាត់ទុកជាអាទិភាព គឺដើម្បីជំរុញពលរដ្ឋ ឲ្យទៅរស់នៅឲ្យបានច្រើន និងលើកទឹកចិត្តពលរដ្ឋ បញ្ញវន្ត ក្នុងការមកសិក្សាពីតំបន់ ដាក់ដាំ ដាក់ហ៊ូត នេះ។
ក្រុមការងារ១០០រាត្រី មិនលំអៀងទៅរកក្រុមណា បក្សណាមួយទេ និង សុំទោស ប្រសិនបើមានការខុសឆ្គង និងសូមឲ្យមានការចូលរួមកែតម្រូវ។ (…)។
ភ្នំពេញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩
ភូមិសាស្រ្ត តំបន់ដាក់ដាំ ដាក់ហ៊ូត
បញ្ហាព្រំដែនកម្ពុជា-វៀតណាមនៅតំបន់ចន្លោះអូរដាក់ដាំនិងអូរហ៊ុជនៅមិនទាន់ដោះស្រាយ
គណៈកម្មការជាតិកិច្ចការព្រំដែនប្រទេសកម្ពុជា និងប្រទេសវៀតណាម បានឯកភាពគ្នាជាគោលការណ៍ថា នឹងធ្វើលិខិតរួមគ្នាឲ្យប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចុះហត្ថលេខាស្នើសុំភាគីប្រទេសបារាំង ផ្ដល់អ្នកបច្ចេកទេសកំណត់ផែនទី និងវាស់វែងតំបន់ព្រំដែននៅមានជម្លោះ ជាពិសេសតំបន់ដាក់ដាំ អូរហ៊ុជ តាំងពីខែកុម្ភៈ ឆ្នាំ២០១៦ ក៏ប៉ុន្តែរហូតបច្ចុប្បន្នតំបន់នោះឋិតនៅជាកន្លែងប្រទាញប្រទង់របស់ភាគីទាំងពីរដដែល។
អ្នកនាំពាក្យ និងជានាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក សុខ សេរ៉ា ឲ្យដឹងនៅថ្ងៃទី២៨ ខែកក្កដា ថា ចាប់ពីឆ្នាំ២០១៦ រហូតបច្ចុប្បន្ន តំបន់ប្រទាញប្រទង់នោះមិនមានអ្វីប្រែប្រួលនោះទេ ពោលគឺភាគីទាំងពីររក្សាជំហរកាន់កាប់ និងបោះទីតាំងឈរជើងដូចធម្មតា។
លោកថា សូម្បីស្ពានឈើឆ្លងកាត់ អូរដាក់ដាំ ជាតំបន់ ស ដែលភាគីទាំងពីគ្រោងសាងសង់ស្ពានរួមគ្នា ក៏មិនទាន់បានសាងសង់នៅឡើយ៖ «តាមបងប្អូនគាត់ថា ដីយើងនៅហ្នឹង ហើយបង្គោលរបស់យើងមើលពីខាងហ្នឹងមកនៅខាងឆ្វេង អូររហូត ប៉ុន្តែអាហ្នឹងគេមិនទាន់ឲ្យឈូសផ្លូវ មិនទាន់ឲ្យបោះដោយសារកន្លែងហ្នឹងនៅដោះស្រាយគ្នាសិន ហើយជាចំណុចប្រឈមរាល់ពេលប្រជុំអត់ដាក់អាហ្នឹងចូលរបៀបវារៈ ព្រោះអាហ្នឹងវាធ្ងន់ ចាំជជែកគ្នានៅពេលមានជំនាញ»។
តំបន់ ដាក់ដាំ អូរហ៊ុជ ឋិតនៅចន្លោះ អូរដាក់ដាំ និង អូរហ៊ុជ ដែលភាគីវៀតណាម ហៅថា តំបន់ដាក់ដាង ដាក់ហ៊ូត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា តំបន់ជម្លោះនោះមានទំហំជាង ៥០គីឡូម៉ែត្រក្រឡា ហើយទាមទារខ្សែបន្ទាត់ខណ្ឌដែនសីមានៅ ចំណុច អូរហ៊ុជ បច្ចុប្បន្នភាគីវៀតណាម សាងសង់ច្រកទ្វារព្រំដែនចូលជ្រៅពីអូរហ៊ុជ ប្រមាណ ១០គីឡូម៉ែត្រ ចំណែកភាគីវៀតណាម ទាមទារយកអូរដាក់ដាំ ជាខ្សែបន្ទាត់ខណ្ឌដែនសីមា ខណៈភាគីកម្ពុជា សាងសង់ច្រកទ្វារព្រំដែនអន្តរជាតិដាក់ដាំ នៅក្រៅតំបន់ អូរដាក់ដាំ ប្រមាណ ១ គីឡូម៉ែត្រ ហើយនៅចន្លោះប៉ុស្តិ៍ព្រំដែនទាំងពីរក្លាយទៅជាតំបន់ស ដែលភាគីទាំងពីរហាមធ្វើអ្វីថ្មីបន្ថែមទៀត។
អនុប្រធានរាជបណ្ឌិត្យសភា លោក សុខ ទូច ដែលបានសិក្សាពីតំបន់នោះបញ្ជាក់ថា ចាប់ពីបង្គោលព្រំដែនលេខ ៥៥ ក្នុងស្រុកអូររាំង រហូតមកទល់នឹងបង្គោលព្រំដែនលេខ ៦០ មានប្រវែងប្រមាណ ២៧គីឡូម៉ែត្រ ជាតំបន់មិនទាន់ឯកភាពបោះបង្គោលព្រំដែននៅឡើយ។ លោកថា លោកបានចុះស្រាវជ្រាវដល់តំបន់នោះ និងកំណត់ថា ខ្សែបន្ទាត់ខណ្ឌដែនសីមាឋិតនៅចំណុច អូរហ៊ុជ៖ «ខាងវៀតណាម ចង់ឲ្យយើងទទួលយកដាក់ដាំ ហើយខាងរដ្ឋាភិបាលយើងអត់ព្រមទទួលទេ ចង់យកអូរហ៊ុជ ដែលវៀតណាម ហៅដាក់ហ៊ូត រហូតដល់ អូរតាំងម៉ែ ដល់អូរប្លាយ បានធ្លាក់មកទន្លេស្រែពក អាហ្នឹងព្រំដែនយើងហ្នឹង ប៉ុន្តែរដ្ឋាភិបាលទាំងពីរឲ្យប្រទេសទី បី គូសផែនទីឡើងវិញ ហើយយើងនឹងទទួលអ្វីដែលសមរម្យ»។
ខេត្តមណ្ឌលគិរី មានព្រំដែនជាប់នឹងខេត្តដាក់ណុង ប្រទេសវៀតណាម ចាប់ពីបង្គោលព្រំដែនលេខ ៤០ ពីព្រំប្រទល់ខេត្តរតនគិរី រហូតដល់បង្គោលព្រំដែនលេខ ៦៥ ស្រុកស្នួល ខេត្តក្រចេះ។
អាស៊ីសេរី មិនអាចទាក់ទងប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង សុំបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែកក្កដា ដោយលោកថា ជាប់ប្រជុំ។
ទោះបីជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋជនជាតិដើមភាគតិច រស់នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលធ្លាប់រស់នៅជិតតំបន់ព្រំដែនអះអាងថា វៀតណាមបានសាងសង់ប៉ុស្តិ៍ និងធ្វើផ្លូវចូលជ្រៅមកទល់នឹងអូរដាក់ដាំ ក្នុងដីខ្មែរ ដែលពីមុនព្រំដែនឋិតនៅចំណុចអូរហ៊ុជ មានចម្ងាយជាង ១៥ ទៅ ២០គីឡូម៉ែត្រពីអូរដាក់ដាំ៕
រដ្ឋធម្មនុញ្ញរបស់យើងមានចំណុចខ្សោយពីរ៖ ចំណុចខ្សោយទី ១ ហេតុអ្វីបានជាយើងចាំបាច់ដាក់ថា បោះពុម្ពក្នុងចន្លោះឆ្នាំ ១៩៣៣ និងឆ្នាំ ១៩៥៣។ បើយើងដាក់ត្រឹមតែបោះពុម្ពមុនឆ្នាំ ១៩៥៣ វាទាញទៅដល់ឆ្នាំ ១៩០០ ឬទៅដល់ឆ្នាំ ១៨៧៣ ដែលកូសាំងស៊ីនបានចាប់ផ្តើមរៀបចំព្រំដែន។ ឥឡូវនេះ មានកន្លែងខ្លះដែលកម្ពុជា ដែលយើងបានរកឃើញសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង ដែលចេញសេចក្តីសម្រេចនៅឆ្នាំ ១៩១៩ដូចជាម្តុំហ្នឹងហើយ គឺអគ្គទេសាភិបាលបារាំង បានចេញសេចក្តីសម្រេចឲ្យដើរតាម ព្រែកដាក់ដាំ ប៉ុន្តែដល់ទៅអ្នកគូសផែនទីវាគូសតាម ព្រែកដាក់ហ៊ូត។ ឥឡូវនេះ យើងទាមទារឲ្យវៀតណាមចរចាលើបញ្ហានេះឡើងវិញ។ ព្រោះមួយសេចក្តីសម្រចរបស់អគ្គទេសាភិបាល តែមួយទៀត គឺរវាងអ្នកគូសផែនទី គូសផែនទីខុស ព្រែកដូចគ្នា អាមួយ ព្រែកដាក់ដាំ អាមួយ ព្រែកដាក់ហ៊ូត។ ហ្នឹងជាចំណុច ដែលយើងដាក់ចងខ្លួនឯងនៅត្រឹមឆ្នាំ ១៩៥៣ ប៉ុន្តែយើងកំពុងទាមទារឲ្យវៀតណាម ចរចាជាមួយយើងលើតាំងពីមុនឆ្នាំ ១៩២០ វិញ។ នេះជាចំណុចខ្សោយទី ១។ ប៉ុន្តែ នេះគ្រាន់តែដើម្បីឲ្យយើងខ្មែរទាំងអស់គ្នាមានសិទ្ធិនឹងដឹងអំពីរឿងនេះ។
ឯចំណុចទី ២ តើខ្សោយពីអី? នៅត្រង់ថាខ្សែព្រំដែនខ្នាត ១/១០០០០០ ដែលបោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន ប្រើបានតែជាមួយព្រំដែនវៀតណាម និងជាមួយនឹងព្រំដែនឡាវទេ។ ប៉ុន្តែ ព្រំដែនជាមួយថៃ គឺខ្នាត ១/២០០០០០ យើងអត់បានដាក់ក្នុងរដ្ឋធម្មនុញ្ញរបស់យើងទេ។ ការពិត រឿងអស់នេះ គឺជារឿងផ្លូវសម្ងាត់ ប៉ុន្តែដោយសារក្រុមប្រឆាំង គេធ្វើម្តងហើយម្តងទៀត (ជាប់)ជំពាក់ខ្ញុំត្រូវតែនិយាយ ព្រោះបើមិនអញ្ចឹងគេមកបោកបងប្អូនយើង។ ផែនទីខ្នាត ១/២០០០០០ ត្រូវប្រើប្រាស់នៅឯព្រំដែនជាមួយនឹងថៃ ប៉ុន្តែ ក្នុងរដ្ឋធម្មនុញ្ញរបស់យើងប្រៀបដូចជាយើងធ្វើរបងផ្ទះតែម្ខាង កំណត់ព្រំដែនតែជាមួយវៀតណាម តែអត់កំណត់ព្រំដែនជាមួយថៃ។ យកផែនទីខ្នាត ១/១០០០០០ មក ថៃជាមួយយើងអត់មានប្រើផែនទីខ្នាត ១/១០០០០០ ទេ។ ប៉ុន្តែយ៉ាងណាក៏ដោយទាំងវៀតណាម ទាំងថៃ ទាំងឡាវ ក៏យើងឯកភាពគ្នាបានប្រើប្រាស់ផែនទីនេះបន្ត។ ផែនទីជាមួយវៀតណាម គឺប្រើប្រាស់ខ្នាតផែនទីដូចគ្នា។
ផែនទី អតីតរដ្ឋចម្ប៉ា និង សាសនានៃ ប្រជាជន ចម្ប៉ា
យើងកំពុងតែស្នើសុំអ្នកបច្ចេកទេសរបស់បារាំង មកជួយផ្ទេរផែនទី ពីផែនទីបោនខ្នាត ១/១០០០០០ មកផែនទី UTM ខា្នត ១/៥០០០០។ យើងធ្វើជាមួយវៀតណាម។ ប្រធានាធិបតីបារាំងយល់ព្រមហើយ។ យើងធ្វើជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ ឥឡូវប្រធានាធិបតីបារាំងក៏បានឯកភាពគ្នាហើយដែរ បញ្ជូនអ្នកបច្ចេកទេសបារាំង មកជួយផ្ទេរផែនទី។ ព្រោះអ្វី? ផែនទីបោនខ្នាត ១/១០០០០០ ធំណាស់។ បើខុសត្រូវតែមួយចុងប៊ិច ឬមួយចុងម្ជុលខ្ទាស់អាចខុសត្រូវដល់ទៅរាប់សិបម៉ែត្រ ឬចូលដល់រយម៉ែត្រផង។ អញ្ចឹងទេ ទាមទារនូវបច្ចេកទេសខ្ពស់ ក្នុងការផ្ទេរផែនទីមួយនេះ។