ដែនទឹក ឆ្នេរ និង ដែនកោះ

ទំំព័រនេះនិយាយអំពីជំលោះផ្ទៃក្នុងរបស់ខ្មែររររឿង ដែនទឹក ដែនឆ្នេរ ដែនកោះផង និង ជំកោះរវាងរខ្មែរជាមួយបរទេសផង ជាពិសេស កោះត្រល់ 👈កោះវ៉ៃ 👈 កោះតាង ។ ការដកស្រង់ឯកសារក្រុមប្រឆាំងរដ្ឋាភិបាលក្តី ឯកសាររបស់អ្នកគាំទ្ររដ្ឋាភិបាលក្តី គឺក្នុងបំណងវិភាគរកការពិតមួយបែប វិទ្យាសាស្រ្ត ឬ ភូមិសាស្រ្ត ជាជាងរឿង ប្រកួតយកដំណែងជាស្តេច ជារដ្ឋមន្រ្តី បើសិនជាខ្លួននិយាយរឿងដែនទឹក ដែនឆ្នេរ ដែនកោះបានឈ្នះឆ្នោត។ ខ្ញុំបាទមានអាជីពពីមុនមកជា អ្នកស្រាវជ្រាវ Professional Researcher ជាមួយអង្គការ UNDP​/UNFPA.....ខ្ញុំធ្វើបញ្ជីកោះបាន ១១០កោះតូច និងធំ (Island and Islet)  ខុសពី អ្នកប្រឆាំង ឬអ្នកស្រាវជ្រាវមានបំរើបក្សប្រឆាំងដែលរកឃើញថាមាន ៦៤កោះ. បញ្ជីកោះ ៦៤ ដែលសម្ព័ន្ធបក្ស អ្នកប្រឆាំងទាមទារ ខ្ញុំបាទគ្នាឋានៈ តួរនាទីដែលភាគីណាមួយ គេជួល សន្យាអ្វីទេ គឺចង់ motivation ដោយខ្លួនឯង ដោយសារខ្លួនឯងរៀន បរិញ្ញាប័ត្រខាងភូមិវិទ្យា និងធ្លាប់ចុះធ្វើការតាមគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ជាពិសេសតាមព្រំដែន និងចេះភាសាបរទេសខ្លះអាចនឹងអាន យល់ខ្លឹមសារដែល ពួកបរទេសគេនិយាយ...
កូតាសមាសភាពគណរដ្ឋមន្រ្តីថៃ និង​បញ្ហាកោះគុត
ជំលោះភូមិសាស្រ្តនយោបាយអន្តរជាតិ -សេណារីយោដោះស្រាយទំនាស់ រវាង កម្ពុជា ថៃ ក្នុងបរិបទដែនសមុទ្រ

តើកម្ពុជាគួរប្តឹងទៅ តុលាការណាមួយ ចំណោមតុលាការទាំង ០៣ នេះដែរឬទេ? ដើម្បី​ទាមទារសិទ្ធិតំបន់ទំនាស់ ដែនសមុទ្រត្រួតគ្នា និង ទំនាស់ព្រំដែនគោក តំបន់ កោះគុត តំបន់បង្គោលព្រំដែនលេខ ៧៣?-- យោងតាមសេណារីយោខាងលើនេះ កម្ពុជា មិនអាចជាដាច់ខាត ក្នុងការដាក់ពាក្យបណ្តឹងទៅ តុលាការអន្តរជាតិណា មួយក៍ដោយ ព្រោះ ទី ១ ករណី ភាគី ថៃ មិនផ្តល់សច្ចារប័នថា នឹងគោរព ព្រមទទួលយកតាមការកាត់សេចក្តីរបស់ តុលាការ នោះ ការចំណាយពេលវេលា និងថវិការរាប់រយលាន ដុល្លាលើដំណើរក្តីនោះ នឹងរលាយ អាសារគ្មានបានប្រយោជន៍។ ទី ២ នេះជាករណីទំនាស់ រវាង សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុបដើម្បីដណ្តើម ភូមិសាស្រ្តនយោបាយតំបន់់ អាស៊ាន ដែលការប្តឹងទៅ ICJ ឬ មួយប្តឹងទៅ PCA ដូចករណី ហ្វីលីពីនប្តឹង ប្រទេស ចិនរឿង សមុទ្រចិនខាងត្បូង ក្លាយជារឿង កំប្លែងគ្មានប្រយោជន៍ ព្រោះចិន មិនគោរពតាម ចិនមិនចូលរួម ។
ផែនទី ភូមិសាស្រ្តនយោបាយ ប្រទេសសៀម ឆ្នាំ ១៨០៥- ឆ្នាំ ១៩៣២

ដែនទឹក ឆ្នេរ និង ដែនកោះ
ផែនទី ភូមិសាស្រ្តនយោបាយ តំបន់ ត្រីកោណ ភូមារអគ្លេស ម៉ាឡេស៊ីអគ្លេស និង កម្ពុជាឥណ្ឌូចិន
ផែនទី ឆ្នេរនៅប្រទេសកម្ពុជា រូមទាំង កោះ គុត Koh Kut
ផែនទី ភូមិសាស្រ្តនយោបាយ តំបន់ កោះគុត
ផែនទី ភូមិសាស្រ្តនយោបាយ តំបន់ កោះគុត

ផែនទី ភូមិសាស្រ្តនយោបាយ តំបន់ កោះគុត

ផែនទី ភូមិសាស្រ្តនយោបាយ តំបន់ កោះគុត
ផែនទី ឆ្នេរនៅប្រទេសកម្ពុជា

គំនូសបំព្រួញ ការប្រកួតប្រជែង ជំលោះ ពីបណ្តាគណបក្សនយោបាយ លើកបណ្ហាព្រំដែន 

លោក ស៊ាន ប៉េងសែ គ្មានលើកឡើង ករណី កោះគុត និង លើកខុសទីតាំង ករណី កោះត្រល់
ពេលក្រោមខ្ញុំនឹងផ្សាយបន្ថែម វិភាគលំអិតជាងនេះ..ដែលនិយាយអំពី កោះត្រល់ កោះក្រចកសេះ កោះអាចម៍សេះ ដោយសារ អ្នកនយោបាយលោកយក កោះត្រល់តួច/កោះពោធិ Koh Por ទៅដាក់នៅផែនទី UN ដល់ពេលខ្មែរក្រហមវ៉ៃយកកោះត្រល់ធំពិតប្រាកដ បែរជាវៀតណាម គេបង្ហាញផែនទី ទ់ើបដឹងថា ជាការយល់ច្រលំ នួន ជា និង ប៉ុលពត សុទ្ធតែសុំទោស វៀតណាម ដោយសារមិនស្គាល់ភូមិសាស្រ្ត !!!.សូមរីករាយជាមួយកម្រងឯកសារដូចខាងក្រោម៖

បញ្ជីកោះ ដែលចុះផ្សាយតាមបណ្តាញសង្គមកន្លងមកទីតាំង
កោះក្របីក្រុងព្រះសីហនុ
កោះខ្ទះក្រុងព្រះសីហនុ
កោះគុណក្រុងព្រះសីហនុ
កោះចន្លុះក្រុងព្រះសីហនុ
កោះដែកគោលក្រុងព្រះសីហនុ
កោះតាកៀវក្រុងព្រះសីហនុ
កោះតាងក្រុងព្រះសីហនុ
កោះតាទាមក្រុងព្រះសីហនុ
កោះថ្មដុសក្រុងព្រះសីហនុ
កោះថ្មីក្រុងព្រះសីហនុ
កោះទ្រាសក្រុងព្រះសីហនុ
កោះពស់ក្រុងព្រះសីហនុ
កោះពូឡូវៃក្រុងព្រះសីហនុ
កោះព្រីងក្រុងព្រះសីហនុ
កោះព្រឺសក្រុងព្រះសីហនុ
កោះរ៉ុងក្រុងព្រះសីហនុ
កោះរ៉ុងសន្លឹមក្រុងព្រះសីហនុ
កោះសំពោចក្រុងព្រះសីហនុ
កោះសេះក្រុងព្រះសីហនុ
កោះស្រមោចក្រុងព្រះសីហនុ
កោះថាសក្រុងព្រះសីហនុ
កោះកោងកាងក្រុងព្រះសីហនុ១
១-​កោះ​ខ្យង មាន​ប្រជាពលរដ្ឋ​រស់នៅ​២​គ្រួសារ ។ខេត្តកោះកុង
២-​កោះ​យ៉ មាន​ពលរដ្ឋ​រស់នៅ​១៤​គ្រួសារ​និង​មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
៣-​កោះ​នូ មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
៤-​កោះ​លយ មាន​ពលរដ្ឋ​រស់នៅ​៤​គ្រួសារ ។ខេត្តកោះកុង
៥-​កោះ​ប៉ោ មាន​ពលរដ្ឋ​រស់នៅ​១០៣​គ្រួសារ ។ខេត្តកោះកុង
៦-​កោះ​កាង មាន​ពលរដ្ឋ​រស់នៅ​៤៩​គ្រួសារ ។ខេត្តកោះកុង
៧-​កោះ​ចាក មាន​ពលរដ្ឋ​រស់នៅ​៥០​គ្រួសារ ។ខេត្តកោះកុង
៨-​កោះ​មូល គ្មាន​ពលរដ្ឋ​រស់នៅ​ទេ ។ខេត្តកោះកុង
៩-​កោះ​ស្រឡៅ មាន​ពលរដ្ឋ​រស់នៅ​៣១០​គ្រួសារ ។ខេត្តកោះកុង
១០-​កោះ​កាពិ មាន​ពលរដ្ឋ​រស់នៅ​១៥០​គ្រួសារ ។ខេត្តកោះកុង
១១-​កោះកុង​ក្រៅ មាន​កងទ័ព​រស់នៅ​៥២​គ្រួសារ ។ខេត្តកោះកុង
១២-​កោះអណ្តែត មាន​ពលរដ្ឋ​រស់នៅ​៣០​គ្រួសារ ។ខេត្តកោះកុង
១៣-​កោះ​មុំ គ្មាន​ពលរដ្ឋ​ទេ ។ខេត្តកោះកុង
១៤-​កោះ​ស្មាច់ មាន​ពលរដ្ឋ​រស់នៅ​១០​គ្រួសារ ។ខេត្តកោះកុង
១៥-​កោះ​មេម៉ាយ គ្មាន​ពលរដ្ឋ​ទេ ។ខេត្តកោះកុង
១៦-​កោះ​ភូមិ​បោយ​ពិសា គ្មាន​ពលរដ្ឋ​ទេ ។ខេត្តកោះកុង
១៧-​កោះ​ពុត​សា​កណ្តាល មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
១៨-​កៅ​ពុត​សា​តូច មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
១៩-​កោះ​ពុត​សា​ក្រៅ មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
២០-​កោះ​ឆ្លាម មាន​ក្រុមហ៊ុន​វិនិយោគ ជា​កោះ​យុ​ទ្ឋ​សាស្ត្រ​ក្នុង​លម្ហ​សមុទ្រ ។ខេត្តកោះកុង
២១-​កោះ​ស្តេច មាន​ពលរដ្ឋ​រស់នៅ​៦៤១​គ្រួសារ ។ខេត្តកោះកុង
២២-​កោះ​ឆាន់ មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
២៣-​កោះ​អំពិល​ធំ មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
២៤-​កោះ​អំពិល​កណ្តាល មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
២៥-​កោះ​អំពិល​តូច មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
២៦-​កោះ​ឌឺ​ឡា​តាប់ មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
២៧-​កោះ​ស្មាច់ មាន​ពលរដ្ឋ​រស់នៅ​៧៤​គ្រួសារ ។ខេត្តកោះកុង
២៨-​កោះ​ទទឹង មាន​ពលរដ្ឋ​រស់នៅ​៣​គ្រួសារ ។ខេត្តកោះកុង
២៩-​កោះ​ខ្មោច មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
៣០-​កោះអណ្តែត​គ្មាន​ពលរដ្ឋ​រស់នៅ​ទេ ។ខេត្តកោះកុង
៣១-​កោះ​ជ្រោយ​សា​មិត គ្មាន​ពលរដ្ឋ​ទេ ។ខេត្តកោះកុង
៣២-​កោះ​ដំឡូង​ក្នុង មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
៣៣-​កោះ​ដំឡូង​ក្រៅ មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
៣៤-​កោះ​ម្នាស់​ធំ មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
៣៥-​កោះ​ម្នាស់​តូច មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
៣៦-​កោះ​តា​ទឹម មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
៣៧-​កោះ​គួ​សា​វី មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
៣៨-​កោះ​ថ្ម​លេច គ្មាន​ពលរដ្ឋ​ទេ ។ខេត្តកោះកុង
៣៩-​កោះ​គ្មាន​ឈ្មោះ គ្មាន​ពលរដ្ឋ​ទេ ។ខេត្តកោះកុង
៤០-​កោះ​ជ្រោយ​ចម្លង​គោ មាន​ក្រុមហ៊ុន​វិនិយោគ ។ខេត្តកោះកុង
៤១-​កោះ​ក្រាស​គ្មាន​ពលរដ្ឋ​ទេ ។ខេត្តកោះកុង
៤២-​កោះ​ខ្យង គ្មាន​ពលរដ្ឋ​ទេ ។ខេត្តកោះកុង
៤៣-​កោះ​ចាក មាន​ពលរដ្ឋ​៣​គ្រួសារ​រស់នៅ ។ខេត្តកោះកុង
៤៤ កោះកណ្ដុរខេត្តកោះកុង
៤៥ កោះកុងខេត្តកោះកុង
៤៦ កោះខ្មោចខេត្តកោះកុង
៤៧ កោះឆាងខេត្តកោះកុង
៤៨ កោះអណ្ដើកខេត្តកោះកុង
កោះក្រាសខេត្តកំពត
កោះការាំងខេត្តកំពត
កោះត្បាល់ខេត្តកំពត
កោះត្រល់ខេត្តកំពត
កោះទន្សាយខេត្តកំពត
កោះពោធិខេត្តកំពត
កោះម៉ាកប្រាងខេត្តកំពត
កោះសេះខេត្តកំពត
កោះស្វាយខេត្តកំពត
កោះអង្ក្រងខេត្តកំពត
កោះឫស្សីខេត្តកំពត
កោះគុតប្រទេស សៀម ខេត្តកោះកុង
កោះត្រឡាចប្រទេសវៀតណាម
កោះក្រចកសេះប្រទេសវៀតណាម៊កោះពូលូប៉ង់សង់
បញ្ជីកោះ ៦៤ បក្សប្រឆាំងនៅកម្ពុជា​ទាមទារ​(ទីតាំងកោះត្រល់ខុសទាំងស្រុង)
1- Koh Nou (Koh Yor) 102°55’7” E 11°36’4”N 
2- Koh Yor 102°35’8” E 11°35’4”N 
3- Koh Moul (Ilot Cone) 103°01’ ” E 11°26’1”N 
4- Koh Kong 103°00’ ” E 11°20’ ”N
5- Koh Sovi(I.Kusrovie) 102°47’5” E 11°05’9”N
6- Koh Nou (Bechir) 103°05’6” E 11°06’7”N
7- Koh Konsat Est 103°04’7” E 11°03’7”N
8- Koh Konsat Ouest 103°04’ ” E 11°03’6”N
9- R.du Branlebas 103°04’4” E 11°02’ ”N
10- Ile de la Table 103°02’7” E 11°00’2”N
11- Koh Samit n°1 103°04’1” E 10°58’7”N
12- Koh Samit n°2 103°02’9” E 10°57’5”N
13- Koh Samit ((Koh Sdach) n°3 103°04’1” E 10°56’ ”N 
14- Koh Samit n°4 103°02’1” E 10°54’9 ”N
15- Koh Samit n°5 103°03’5” E 10°54’5 ”N
16- Koh Smach(K.Samit) 103°04’3” E 10°53’7 ”N
17- Rocher blanc 103°41’41” E 10°50’49”N
18-Ile Plate 103°09’ ” E 10°51’ ”N
19-Ilôt Nord 103°10’1 ” E 10°50’ 3 ”N
20-Koh Mnas ( Ile du Milieu )103°10’7 ” E 10°49’ 4 ”N
21-Ile du Chenal 103°11’7 ” E 10°48’ 2 ”N
22-Koh Rong(Les frères) 1 103°1529 ”E 10°45’20”N
23-Koh kandor(R.Condor) 103°51’9 ”E 10°03’9”N
24- Ile du départ 103°32’35 ”E 10°44’12”N
25- Koh Preap 103°30’22 ”E 10°40’ 1”N
26- Koh Rong 2 103°15’ ”E 10°43’ ”N
27- Koh Dekcol 103°27’10 ”E 10°18’8”N
28-Koh RongSamlem (Ile Cone)1 103°17’8 ” E 10°37’9”N
29- Koh Pours (Ile coudée)103°28’5 ”E 10°37’‘5”N
30- Koh Thas (Ile des Paletuviers)103°25’ E 10°36’6”N
31-Koh Rong Samlem2 103°17’7” E 10°34’7”N32
32. Koh Pring (Koh Prins)1 102°57’1” E 10°22’6”N
33-Koh Pring 2 (Rocher 7m) 102°55’4” E 10°22’ ”N
34-Koh Pring(Rocher 46m) 3 102°56’2” E 10°22’ ”N
35- Ile Nbri 103°09’1” E 10°17’7”N
36- Koh Tang 1 103°07’6” E 10°18’3”N
37- Koh Tang 2 (Ile Sud)103°09’9” E 10°15’ 5”N
38- Ilot du S.E Nord 103°13’7” E 10°15’3”N
39- Ilot du S.E.Sud 103°13’2”E 10°14’9” N
40- Koh Weer 102°52’9”E 10°14’ 1”N
41- RF Depond 103°08’5”E 09°58’ N
42- Koh Ach Ses(Poulo Wai Est) 102°56’1” E 09°55’ 5”N
43- Koh Ach Ses(Poulo Wai Ouest) 102°54’1” E 09°55’ 5”N
44- Koh Krachak Ses(Poulo Panjang) 103°28’51” E 09°18’50”N
45-Koh Tres (Ile Ronde) 103°32’2” E 10°33’ 4”N
46-Koh Chralos(Ile Nord Ouest) 103°32’3” E 10°31’7 ”N
47-Koh Krabey(Ile du Milieu) 103°33’6” E 10°30’ 6”N
48-Koh Russey(Ile du Sud Ouest) 103°33’4” E 10°29’8”N
49-Koh TaKiev (Ile de la Baie)103°35’4” E 10°29’6”N
50-Koh Sramoch( Ile du Cheval) 103°37’02” E 10°29’2”N
51-Koh Thmey( Ile du Milieu ) 103°46’07” E 10°28’ N
52-Koh Ses Ream 1 103°47’44” E 10°25’ 4” N
53-Koh Ses Ream 2( Ile à l’eau ) 104°47’42” E 10°24’ 3” N
54-Koh Kras ( Ile Rocheuse )104°11’38” E 10°28’ 4” N
55-Koh Maprang ( Ile du Temple )104°17’50” E 10°28’ N
56-Rocher de Brandon 104°15’02” E 10°25’7” N
57-Koh Mtes 104°20’14” E 10°27’4” N
58-Koh Svay 104°19’50” E 10°27’ 2” N
59-Koh Antay ( Ile du Pic )104°19’32” E 10°26’ 3” N
60-Koh Po(Ile Pirate du Nord) 104°19’46” E 10°23’9” N
61-Koh Tral (Phu Quoc)104°20’32” E 10°24’ 5”N កោះត្រល់??
62-Koh Angkrang 104°18’32” E 10°21’8”N
63-Koh Ses Kep 104°19’12” E 10°21’ 6”N
64-Rocher déchiré 104°17’12”E 10°20”7”N
កម្រងផែនទី អាត់ឡាស
ផែនទីកោះគុត

ផែនទីកោះត្រល់


ផែនទីព្រំដែនទឹក ប្រទេស ខ្មែរ សៀម
ផែនទី ព្រំដែនទឹក ខ្មែរ វៀតណាម

ផែនទីបណ្តាកោះ












ផែនទី ដែនទឹក ដែនឆ្នេរ ដែនកោះ រូមមាន៖
ផែនទី ដែនទឹក ប្រទេស ថៃ និង កោះកុង


ផែនទី ដែនទឹក ខេត្ត កោះកុង

ផែនទី ដែនទឹក ខេត្ត ព្រះសីហនុ

 ផែនទី​ដែនទឹក ខេត្តកែប កំពត

 ផែនទី​ដែនទឹក ខេត្តកែប កំពត
Sok Chanthorn  តាមគេហទំព័រ Thailandblog.nl 

កោះគុត ជាកោះធំជាងគេទីបួនរបស់ប្រទេសថៃនិងជាកោះដ៏ស្រស់ស្អាតបំផុតរបស់ប្រទេសថៃ។ ប៉ុន្តែព្រំដែនសមុទ្រកម្ពុជា-ថៃដើរតាមចំណុចខ្ពស់បំផុតនៃកោះគុត ដែលកម្ពុជាត្រូវទទួលបានចំណែក២/៣នៃកោះគុត ឯថៃទទួលបាន១/៣នៃកោះគុត។ សន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ បានកំណត់ព្រំដែនសមុទ្រត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុតជាគោល។ ឥឡូវនេះ ថៃកំពុងកាន់កាប់កោះគុតទាំងស្រុង។ ពេលនេះ កោះគុតនៅខេត្តកោះកុងបានបាត់បង់ វានាំអោយព្រំដែនសមុទ្រក៏បាត់បង់ច្រើនដែរព្រោះសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ បានកំណត់ព្រំដែនសមុទ្រត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុតជាគោល។

តាមផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ខ្សែបន្ទាត់ព្រំដែនសមុទ្របារាំង-សៀម គឺចេញពីបង្គោលព្រំដែនសម័យបារាំងនៅលើឆ្នេរនៅចាំយាម ខេត្តកោះកុង រត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត។ ការបាត់បង់កោះគុតនាំអោយលោក ហ៊ុន ម៉ាណែត យកសមុទ្រខ្មែរទំហំ​ជាង ២៦០០០គីឡូ​ម៉ែត្រ​ការ៉េ ទៅសិក្សារកសុីរួមគ្នាអំពីប្រេងនិង​ឧស្ម័នជាមួយថៃ។ ​តំបន់​ត្រួត​ស៊ី​គ្នាចំនួនជាង ២៦០០០គីឡូ​ម៉ែត្រ​ការ៉េ គឺស្ថិតក្នុងតំបន់ ៣០០០០គីឡូម៉ែត្រការ៉េដែលថៃបានដណ្តើមកាន់កាប់សមុទ្រខ្មែរតាមរយៈថៃបានចុះហត្ថលេខាទ្វេភាគីជាមួយវៀតណាម ឆ្នាំ១៩៩៧ ដោយយោងតាមសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២ សម័យវៀតណាមត្រួតត្រាកម្ពុជា។ ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​តវ៉ា​ជាមួយ​ថៃ នៅ​ទីក្រុង​បាងកកដែរករណី​ដែល​ថៃបានរំលោភ​យក​សមុទ្រ​ខ្មែរ​ចំនួន ៣០០០០ គីឡូ​ម៉ែត្រ​ការ៉េនោះ។ ប៉ុន្តែ​កាលនោះ ថៃបានប្រាប់​លោក ហ៊ុន សែន ឲ្យ​ទៅ​តវ៉ា​ជាមួយ​វៀតណាមពាក់ពន្ធ័សន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២។ យ៉ាងណាក៏ដោយ បន្ទាប់ពីលោក ហ៊ុន សែន តវ៉ាជាមួយថៃ ថៃក៏បានយល់ព្រមដាក់ដែនសមុទ្រជាង ២៦០០០គីឡូ​ម៉ែត្រ​ការ៉េ ជាតំបន់​ត្រួត​ស៊ី​គ្នា។ គម្រោង​រកសុីរួមគ្នាអំពីប្រេងនិង​ឧស្ម័ននៅ​តំបន់​ត្រួត​ស៊ី​គ្នានោះគឺយកសមុទ្រខ្មែរទៅដាក់រកសុីរួមគ្នាជាមួយថៃ ហើយថ្ងៃអនាគតកម្ពុជានឹងចរចាកំណត់ព្រំដែនសមុទ្រជាមួយថៃដោយបែងចែកសមុទ្រខ្មែរ ចំនួនជាង២៦០០០គីឡូម៉ែត្រការ៉េជាមួយថៃ ព្រមទាំងកម្ពុជាយល់ព្រមបោះបង់ចោលកោះគុតទាំងស្រុង។ តាមពិត កម្ពុជាត្រូវកំណត់ព្រំដែនសមុទ្រជាមួយថៃជាមុនសិន។ កម្ពុជាមិនត្រូវរកសុីរួមគ្នាអំពីប្រេងនិង​ឧស្ម័នជាមួយថៃមុនកំណត់ព្រំដែនសមុទ្រនោះទេ។

សន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ ចែងថា «ព្រំដែនសមុទ្រកម្ពុជា-សៀមដើរតាមចំនុចខ្ពស់បំផុតនៃកោះគុត»។ ការកំណត់ព្រំដែនសមុទ្រត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុត(ខេត្តកោះកុង)ជាគោល រួចឆ្ពោះទៅព្រំដែនសមុទ្រ។ តាមសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ តំបន់​ត្រួត​ស៊ី​គ្នាចំនួនជាង២៦០០០គីឡូ​ម៉ែត្រ​ការ៉េដែលកម្ពុជាសិក្សារកសុីរួមគ្នាអំពីប្រេងនិង​ឧស្ម័នជាមួយថៃគឺស្ថិតនៅក្នុងដែនសមុទ្ររបស់កម្ពុជា១០០%។ 

កម្ពុជាត្រូវតែប្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ (Permanent Court of Arbitration “PCA”)នៅទីក្រុងឡាអេ ដោយប្រើប្រាស់សន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដើម្បីទាមទារ2/3នៃកោះគុតមកវិញនិងទាមទារយកសមុទ្រខ្មែរទំហំ​ជាង ២៦០០០គីឡូ​ម៉ែត្រ​ការ៉េមកវិញ។ កម្ពុជាធ្លាប់ឈ្នះក្តីលើថៃរឿងប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២។ សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ សៀមបានប្រគល់ខេត្តម្លូរព្រៃ ទន្លេពៅ កោះកុង និងត្រាត មកអោយកម្ពុជាវិញ។

ព្រំដែនធម្មជាតិគឺបន្ទាត់ព្រំដែននៅភ្នំដងរែករវាងកម្ពុជានិងសៀមឬកំពូលភ្នំជំរាលទឹកជាដើម។ សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ សៀមបានប្រគល់ខេត្តបាត់ដំបង សៀមរាប និង សេរីសោភ័ណ្ឌ មកអោយខ្មែរវិញជាថ្នូរនឹងខេត្តត្រាតនិងដានសាយត្រូវប្រគល់អោយសៀម។ កោះគុតមានប្រវែងប្រហែល 23 គីឡូម៉ែត្រ និងទទឹង 9 គីឡូម៉ែត្រ។ កោះនេះលាតសន្ធឹងលើផ្ទៃដី ១០៥គីឡូម៉ែត្រការ៉េ ។ បញ្ជីឈ្មោះផ្លូវការនៃកោះទាំងអស់របស់ខ្មែរឆ្នាំ១៩៦៩ នៃរដ្ឋាភិបាលរបស់សម្តេច នរោត្តម សីហនុ មានចំនួន ៦៤កោះ។ ប៉ុន្តែសព្វថ្ងៃនេះ កម្ពុជាបានបាត់បង់កោះចំនួន៣ គឺកោះត្រល់ និងចង្កោមកោះក្រចកសេះ បានបាត់ទៅវៀតណាម ហើយកោះគុត បានបាត់ទៅប្រទេសថៃ។ ដូច្នេះ កម្ពុជានៅសល់កោះចំនួន ៦១កោះ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ថៃ ព្រមាន​ថា សង្គ្រាម​អាច​នឹង​កើត​ឡើង ប្រសិនបើ​ការ​ចរចា​​រឿង​តំបន់ «ត្រួតស៊ីគ្នា» មិន​ស្រប​តាម MOU ឆ្នាំ២០០១ ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ភូមិថាំ វេឆាយាឆៃបាន​លើក​ឡើង​ថា ការ​ចរចា​ជុំវិញ​បញ្ហា​តំបន់ ដែល​អះអាង​ថា «ត្រួត​ស៊ី​គ្នា» ជាមួយ​កម្ពុជា ត្រូវ​ធ្វើ​តាម​ក្របខ័ណ្ឌ អនុស្សរណៈ​យោគយល់​គ្នា MOU៤៤ រវាង​កម្ពុជា-ថៃ កាល​ពី​ឆ្នាំ២០០១ បើ​មិន​ដូច្នេះ​ទេ នឹង​កើត​មាន​សង្គ្រាម។ អ្នក​ឃ្លាំមើល ជំរុញ​ឱ្យ​ភាគី​ប្រទេស​ទាំង​ពីរ​នេះ ដោះស្រាយ​ជម្លោះ​នេះ នៅ​ស្ថាប័ន​តុលាការ​អន្តរជាតិ ដើម្បី​រក្សា​ទំនាក់ទំនង​ការ​ទូត ជា​ជាង​ការ​ប្រើប្រាស់​កម្លាំង​យោធា។

ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ភូមិថាំ វេឆាយាឆៃ អះអាង​ថា ប្រទេស​ថៃ​មាន​បទ​ពិសោធន៍​ចាញ់​ក្ដី​ជាមួយ​កម្ពុជា​នៅ​ប្រាសាទ​ព្រះវិហារ​ម្ដង​រួច​មក​ហើយ ដូច្នេះ ថៃ​នឹង​មិន​ឱ្យ​បាត់បង់​ទឹកដី​កោះ​គុត​ទៅ​ឱ្យ​កម្ពុជា​ម្ដង​ទៀត​នោះ​ទេ។ ប្រភព៖ RFA
ផែនទី តំបន់កោះគុត៖ ខ្សែផែនទី តំបន់ បារាំងឥណ្ឌូចិន ក្រោយឈ្នះសង្រ្គាម បារាំង សៀម ឆ្នាំ ១៨៩៣ ដែលបង្ខំ សៀម ដកទ័ពចេញពី កម្ពុជាឲ្យអស់ នៅ ២០ ឆ្នាំក្រោយ​ តែ ស្តេចសៀម នៅតែ បន្តនយោបាយ រក្សាកងទ័ព ធ្វើអាណានិគមន៍ និង ផ្តល់សញ្ញាតិសៀម សម្រាប់ជនជាតិខ្មែរ ដើម្បី រក្សាទឹកដីសៀម រហូតឈានដល់សង្រ្គាម នៅឆ្នាំ បន្តបន្ទាប់ និងឈានដល់ការដកទ័ពទាំងស្រុងនៅ ឆ្នាំ ១៩០៤ និង ឆ្នាំ ១៩០៧ ។

ផែនទី តំបន់កោះគុត សន្ធិសញ្ញាព្រំដែនទឹក ឆ្នាំ ១៩៧២ រវាង សាធារណរដ្ឋខ្មែរ ជាមួយ សាធារណរដ្ឋប្រជាមានិត ថៃ--ផែនទី រដ្ឋបាលដែនដី ថៃ ឆ្នាំ ១៩៧៧

ផែនទី តំបន់កោះគុត--ភូមិសាស្រ្តនយោបាយ ប្រទេសថៃ ពីឆ្នាំ ១៩៣២_ ១៩៧៣
ផែនទី ពំនូសកាតទទឹង កំពូលភ្នំ នៃ កោះគុត
ផែនទី ចំណុចសង្ស័យនៃ បង្គោលព្រំដែនចាស់ លេខ ៧៣ វិស្វកម្មផែនទី កម្ពុជា

ផែនទី ចំណុចសង្ស័យនៃ បង្គោលព្រំដែនចាស់ លេខ ៧៣ វិស្វកម្មផែនទី កម្ពុជា

ផែនទី ចំណុចសង្ស័យនៃ បង្គោលព្រំដែនចាស់ លេខ ៧៣ វិស្វកម្មផែនទី ថៃ


ផែនទី តំបន់កោះគុត--ភូមិសាស្រ្តនយោបាយ ប្រទេសថៃឆ្នាំ ១៨៨០

បញ្ជីឈ្មោះ នាយករដ្ឋមន្រ្តី ថៃ ឆ្នាំ ២០២៤ និង បញ្ហា កោះគុត
បញ្ហាកោះគុត៖ ឃើញមានការបកស្រាយខុសវិទ្យាសាស្រ្តច្រើនណាស់ក្នុងចំណោម អ្នកនយោបាយខ្មែរយើង ។ ខាង សៀម គេពន្យល់ប្រជាជនរបស់គេជាង ១០០ ឆ្នាំថា បារាំង កាត់ខេត្ត ០៣ ឲ្យកម្ពុជា ជាថ្នូរ ខេត្ត ត្រាត ឲ្យទៅ សៀម តាមសន្ធិសញ្ញា ១៩០៧។ ការអប់រំក្នុងសាលារៀនបែបនេះ បំណងបង្ហាញថា ជនជាតិខ្មែរជាជនជាតិដែល លោភលន់មិនចេះស្កប់ស្កល់ ហើយកងទពថៃ ប្រជាជនថៃ ប្តេជ្ញាធ្វើសង្រ្គាមការពារទឹកដីកោះគុតនិង ដែនសមុទ្រមិនឲ្យបាត់បង់សូម្បី ១ មីលីមែត្រ !។​ តាមពិតក្នុងប្រវត្តិសាស្រ្តយោធា គឺ បារាំង វាយយកទឹកដីសៀមដល់ ទន្លេមេណាម បាងកក ដូច្នេះ ការកាត់ទឹកដី ឆ្នាំ ១៩០៧ គឺជា លទ្ធផលនៃការចរចារ បារាំង សៀម ដើម្បីរក្សាទឹកដី មិនចូល ឥណ្ឌូចិន ( សៀម គេចូលជាមួយ អគ្លេស UK British Empire)។ ក្នុងន័យនេះ បណ្ឌីតខ្មែរ អ្នកនយោបាយដែលទៅរៀននៅ AIT ឬ សាលានានារបស់​ថៃ ច្បាស់ណាស់ យកពត៍មានខុសមកផ្សព្វផ្សាយនៅកម្ពុជា។ មួយទៀត ខាងបណ្ឌិតសភាកម្ពុជា គាត់ថា យើងមិនត្រូវជ្រួលជ្របល់ បកស្រាយខុសទេ ព្រោះយើងអត់ទាន់មានការបោះបង្គោលព្រំដែន កម្ពុជាទើបតែទាមទារឆ្នាំ ១៩៧២ សម័យលន់ នល់ ចំណែកថៃ គេទាមទារឆ្នាំ ១៩៧៣​ វិញ ក៍ក្លាយជាតំបន់ត្រួតគ្នា ដែលទាមទារឲ្យ យើងចរចារគ្នា-- តាមពិត កម្ពុជា សៀម បានបោះបង្គោលព្រំដែនគោក រួចហើយ គឺលេខ ទី ៧៣ ដែលរត់សំដៅ ចំណុចខ្ពស់ បំផុតរបស់ កោះគុត តែ ថៃ គេបាន លួចគាស់ ប្តូរទីតាំងបង្គោលព្រំដែន ដើម្បី រំកិលខ្សែព្រំដែនឲ្យចុះមកក្រោម កោះគុត ដើម្បីយកកោះគុតធ្វើជា baseline ដូចដែលចិន យកកោះ បារាសែល ជីត ហ្វីលីពីន មកធ្វើខ្សែព្រំដែនទឹក ដែលសកលោកនាំគ្នាចោទចិនថា ឈ្លានពានហ្វីលីពីន តាមពិតនោះជាកោះរបស់ចិន។ ដូចគ្នានេះដែរ បើថៃជោគជ័យដណ្តើមកោះ គុត នោះដែនទឹកនឹងបានទៅ ថៃ ដោយស្វ័យប្រវត្តិ ៕

ស្ថានភាពកោះគុត នៅឆ្នាំ ១៨០៥ ដល់ ឆ្នាំ ១៩៣២ ដែល ទោះបី សន្ធិសញ្ញាព្រំដែន ឆ្នាំ ១៩០៤ និង ១៩០៧ កំណត់ថា កោះគុតជារបស់ កម្ពុជាក្តី តែ ដោយសារជំលោះផ្ទៃក្នុងរវាង ថៃ សៀម ចិន ចាម ភូមារ ម៉ាឡេស៊ី ធ្វើឲ្យកម្ពុជា មិនបានឪកាសដើម្បីលើកយកបញ្ហាកោះគុត ទៅដាក់លើតុឡើយ។ ដោយសារ មូលហេតុនេះ ទើបឆ្នាំ ១៩៣២ រដ្ឋប្រហារយោធាមួយ បានធ្វើឡើង សម្លាប់និស្សិតជាង ៣០០០ នាក់ រួច ដូរឈ្មោះ ពី សៀម មកជា ថៃ វិញ From Siam to Thailand. ការលាបពណ៍ painting គឺជា tools ចាំបាច់បំផុតសម្រាប់ធ្វើការវិភាគ ព្រោះគ្មានការលាបពណ៍ No Color Painting អ្នកវិភាគ មិនអាច ញែក បញ្ហាបានឡើយ ។
Insophal Khmer Author
សូមចែករំលែកលើបញ្ហាកោះគុត ក្នុងនាមជាអ្នកស្រាវជ្រាវ ! បើចង់ដឹងពីការបាត់បង់ទឹកដីកម្ពុជានៅភាគខាងលិច សូមអានសៀវភៅ “កម្ពុជា បាត់បង់ទឹកដីភាកខាងលិច” ! 
ទី១.ព្រំដែនសមុទ្ររវាងបារាំង-សៀមឆ្នាំ១៩០៧
  1. ១.បញ្ហាកោះគុត គឺជារឿងអធិបតេយ្យភាពរបស់ជាតិខ្មែរទាំងមូល ដូច្នេះសូមគ្រប់ភាគី កុំលាបពណ៌កេងចំណេញលើបញ្ហានយោបាយ ! 
  2. ២.យោងតាមខ្លឹមសារនៃសន្ធិសញ្ញាបារាំង-សៀមចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ប្រការ១ “...ព្រំប្រទល់រវាងឥណ្ឌូចិនបារាំង និងសៀមនៃព្រំដែនសមុទ្រ គឺស្ថិតនៅត្រង់ចំណុចខ្ពស់បំផុតនៅលើកោះគុក រត់ត្រង់មកបង្គោលព្រំដែនអន្តរជាតិរវាងរដ្ឋទាំងពីរនៅលើឆ្នេរសមុទ្រដីគោកដែលនៅទល់មុខកោះគុត ...”។
  3. ៣.នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤១ សង្គ្រាមបារាំង-សៀមផ្ទុះឡើងនៅលើកោះចាង ដោយសារបារាំងការពារកោះគុត មិនឱ្យកងទ័ពថៃឈ្លានពានទាំងបំពានមកលើអធិបតេយ្យភាពរបស់កម្ពុជានៅលើ​កោះ​គុត។
  4. ៤.តាំងពីឆ្នាំ១៩៥៤ នៅពេលបារាំង ដកចេញពីកម្ពុជា សៀមបានបញ្ជូនកងទ័ពចូលកាន់កាប់កោះគុតទាំងមូល និងប្រាសាទព្រះវិហារ។ នៅពេលនោះកម្ពុជា បានប្តឹងទៅតុលាការ ICJ ទាមទារតែប្រាសាទព្រះវិហារទេ គឺពុំបានប្តឹងទាមទារយកកោះគុតឡើយ ដូច្នេះសៀមបន្តកាន់កាប់រហូតមក គឺពុំដែលមានកងទ័ព ឬប្រជាជនកម្ពុជាទៅរស់នៅលើកោះនោះទេ ។
  5. ៥.នៅឆ្នាំ១៩៦៥ សង្គ្រាមរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ លើបញ្ហាកោះគុត ដែលភាគីកម្ពុជាទាមទារយកចំណុចខ្ពស់បំផុតនៅលើកោះគុត ដែលជាអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដោយ​យោង​ទៅលើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ ប៉ុន្តែសង្គ្រាមនោះត្រូវបានបញ្ចប់ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ។ 
  6. ៦.នៅឆ្នាំ១៩៧២ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បានគូសផែនទី ដោយយោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ចេញពីបង្គោលព្រំដែននៅលើឆ្នេរ កាត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត ធ្វើជាខ្សែបន្ទាត់មូលដ្ឋានរវាងព្រំដែនសមុទ្រជាមួយប្រទេសថៃ។យោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ភាគីកម្ពុជា បានចេញក្រឹត្យទាមទារយកកោះគុតចំនួន៣ដងគឺ៖ 
    1. Kret No.622 of 30 December 1957 
    2. Kret No. 77 -70-CE of 6 February 1970 
    3.   Kret No.518172-PRK of 12 August 1972
  7. ៧.ចាប់ពីទសវត្សរ៍ទី៧០ កម្ពុជាបានធ្លាក់ទៅក្នុងសង្គ្រាមស៊ីវីលរហូតមក ដោយពុំបានទាមទារលើអធិបតេយ្យភាពនៅលើកោះគុតនោះទេ។ ហេតុនេះភាគីថៃ ឆ្លៀតឱកាសគូសផែនទីជាឯកតោភាគីលើកទី១គូសក្រឡឹងយកកោះគុត, លើកទី២ គូសចេញឆ្ងាយចូលមកក្នុងដែនសមុទ្រខ្មែរ, លើកទី៣គូលចូលបន្ថែមទៀត និងលើកទី៤ខ្សែបន្ទាត់ឆ្នាំ១៩៧៣ ថៃបានគូសចូលកាន់តែជ្រៅនៅក្នុងផែនសមុទ្រខ្មែរ ដោយគ្មានមូលដ្ឋានច្បាប់អន្តរជាតិឡើយ។ ការគូសយកដែនទឹកខ្មែរជាបន្តបន្ទាប់នេះ ដោយសារភាគីកម្ពុជា ពុំបានតវ៉ាឱ្យបានខ្លាំងក្លា។
  8. ៨.រាជរដ្ឋាភិបាលបច្ចុប្បន្នពុំទាន់បានធ្វើការចរចាព្រំដែនទឹកជាមួយភាគីវៀតណាម និងភាគីថៃនៅឡើយទេ ដូច្នេះកុំឆ្លៀតឱកាសទាញយកផលប្រយោជន៍យោបាយ តាមរយៈការបំភ្លៃញុះញង់ផ្សេងៗ។  យើងត្រូវការពេលវេលាសន្សំកម្លាំងយោធា សេដ្ឋកិច្ច និងធនធានមនុស្ស ឱ្យបានរឹងមាំសិន ទើបចរចាក៏មិនទាន់ហួសពេលដែរ ព្រោះភាគីថៃបានកាន់កាប់លើកោះនេះច្រើនទសវត្សរ៍មកហើយ គឺពិបាកបន្តិចហើយ តែទោះបីជាយ៉ាងណាក៏ត្រូវតែទាមទារដែរ ។
  9. ៩.មានប្រទេសមួយចំនួនតែងតែរិះគន់មកលើការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹកកំពង់ផែសមុទ្ររាម ពុំមែនខ្លាចកងទ័ពចិនអ្វីនោះទេ គឺគេខ្លាចកងទ័ពជើងទឹកកម្ពុជាខ្លាំង ការពារ និងទាមទារយកអធិបតេយ្យភាពរបស់ខ្លួននៅលើដែនសមុទ្រមកវិញតែប៉ុណ្ណោះ។
ទី២.ការដោះដូរដីយោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧
យោងតាមផែនទី(៣)ដូចមានជូនភ្ជាប់បង្ហាញពីការដោះដូរដីរវាងបារាំង-សៀម ដែលមានសន្ធិសញ្ញាកំណត់ព្រំដែនបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ ដូចតទៅ៖
  1.  សន្ធិសញ្ញាបារាំង-សៀមចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ នៅចំណុច Ⓐ-Ⓑ គឺចំណុចⒶសៀមបានប្រគល់ក្រុងលួងព្រះបាង្គទៅឱ្យឡាវ និងចំណុច Ⓑ សៀមប្រគល់ខេត្តព្រះវិហារមកឱ្យកម្ពុជាវិញ។ 
  2.  សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង-សៀមចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩០៤ សៀមបានប្រគល់ទឹកដីខេត្តត្រាតចំណុចⒹ, ខេត្តកោះកុងចំណុច Ⓒ មកឱ្យកម្ពុជាវិញ។ ចំណែកខេត្តដឺនសៃចំណុច Ⓔ និងចំណុច Ⓕ ដែនដីជាប់ក្រុងលួងព្រះបាង ត្រូវបានសៀមប្រគល់ទៅឱ្យឡាវវិញ។ 
  3.  សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង-សៀមចុះថ្ងៃទី២៣ខែមីនា ឆ្នាំ១៩០៧ នៅត្រង់ចំណុច Ⓖ សៀមបានប្រគល់ទឹកដីខេត្តបាត់ដំបង និងសៀមរាបមកឱ្យកម្ពុជាវិញ។ ប៉ុន្តែបារាំងបានប្តូរដីទៅឱ្យសៀមវិញនៅចំណុច Ⓓ ខេត្តត្រាត និងចំណុច Ⓔ ខេត្តដឺនសៃ ។
ចំណាំៈ ការនិយាយពីបញ្ហាព្រំដែន កត្តាសំខាន់គឺមើលផែនទីឧបសម្ព័ន្ធភ្ជាប់ ការដែលយើងអានខ្លឹមសារអក្សរ នាំឱ្យមានការប្រកែកគ្នាលើការបកស្រាយយកចំណេញរៀងៗខ្លួន។
​ភ្នំពេញថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ !

បរិបទ កោះគុត៖ ឆ្លើយសំណួរដ៍សាមញ្ញថា ហេតុអ្វី ប្រទេសថៃ ស្រូតរួតរៈ ចរចាររឿង ការវិនិយោគរួមគ្នាតំបន់សមុទ្រ? នោះគឺដោយសារ តំបន់នោះ មានរ៉ែប្រេង ហ្គាស តម្លៃប្រមាណ ៣០០ ពាន់លានដុល្លា និងដោយសារ រោងចក្រចម្រាញ់ប្រេងប្រេង រាប់សិប នៅប្រទេសថៃ គាំង ខូច ដោយសារ អត់មាន ប្រេងឆៅ ដើម្បីចម្រាញ់។ រោងចក្រចម្រាញ់ ១ មានតម្លៃប្រមាណ ១០០០ ទៅ ១២០០ លានដុល្លា គឺមានតែ សម្ព័ន្ធមិត្តអាមេរិក ដែលអាចតម្លើងរោងចក្រនេះបាន ព្រោះ គេមិនឲ្យប្រទេស ក្រុមចិន ឬ អារ៉ាប់ អាច ផលិតប្រេងបានដោយខ្លួនឯងឡើយ។ ជាក់ស្តែងនៅឆ្នាំ ១៩៦០ កម្ពុជាមានរោងចក្រចម្រាញ់ប្រេងនៅ កំពង់សោម បន្ទាប់ គេធ្វើសង្រ្គាមទំលាក់គ្រាប់បែកកំទេចចោល នៅឆ្នាំ ២០២០ កម្ពុជា បូបប្រេងបាន មាន ចោរលួចប្រេងឆៅ នេះគឺដោយសារ ថៃ អាមេរិក គេមិនអនុញ្ញាតិឲ្យកម្ពុជា មានលទ្ធភាពចម្រាញ់ប្រេង គឺត្រូវតែ លក់ឲ្យ ថៃ។
ផែនទី តំបន់ថៃ ទាមទារព្រំដែនកោះ និងព្រំដែនទឹក ០៤ តំបន់
ផែនទី តំបន់ចំណុចសង្ស័យទីតាំង បង្គោលព្រំដែន លេខ ៧៣ សម័យបារាំង
ផែនទី ប្រវត្តិសាស្រ្ត សៀម និង កម្ពុជា ឆ្នាំ ១៨០៥ ដល់ ឆ្នាំ ១៩៣២

ផែនខ្សែព្រំដែនទឹកកម្ពុជា មុន និងក្រោយនៃការដូរឈ្មោះ ពី សៀម ទៅជា ថៃ
ផែនទី ទាមទារ ដោយ ថៃ និង វៀតណាមខាងត្បូង អំឡុងឆ្នាំ ១៩៧០-១៩៧៥

ផែនទី នាយករដ្ឋមន្រ្តី ថៃ និង ព្រឹត្តិការណ៍ទាមទារដែនសមុទ្រ
បញ្ជីឈ្មោះ នាយករដ្ឋមន្រ្តី ថៃ ពីឆ្នាំ ១៩៣២ ដល់ ឆ្នាំ ១៩៤៦

បញ្ជីឈ្មោះ នាយករដ្ឋមន្រ្តី ថៃ ពីឆ្នាំ ១៩៤៧ ដល់ ឆ្នាំ ១៩៧៥
បញ្ជីឈ្មោះ នាយករដ្ឋមន្រ្តី ថៃ ពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៩១

បញ្ជីឈ្មោះ នាយករដ្ឋមន្រ្តី ថៃ ពីឆ្នាំ ១៩៩១ ដល់ ឆ្នាំ ២០០១
បញ្ជីឈ្មោះ នាយករដ្ឋមន្រ្តី ថៃ ពីឆ្នាំ ២០០១ ដល់ ឆ្នាំ ២០១៤

បញ្ជីឈ្មោះ នាយករដ្ឋមន្រ្តី ថៃ ពីឆ្នាំ ២០១៤ដល់ ឆ្នាំ ២០២៤
ដែនទឹក ឆ្នេរ និង ដែនកោះ
គំរូជំលោះការទូត យោធា នៃ ប្រទេសថៃ ជាមួយ កម្ពុជា ភូមារ និង ម៉ាឡេស៊ី
ស្ថានការណ៍សឹក ថៃ ភូមារ៖ ថ្ងៃទី ០២ ធ្នូ ២០២៤ នេះ កំពុងមានការចរចារ ដោះលែង អ្នកនេសាទ ថៃ ចំនួន ៣១ នាក់ ទូកនេសាទ ០១ គ្រឿងឲ្យត្រឡប់មកថៃ វិញ ក្រោយពី ទាហានជើងទឹកភូមារ បើកការវាយប្រហារលើ ហ្វូងទូកនេសាទ ថៃទាំងនោះ។ តាមររបាយការណ៍ថា មានមនុស្សម្នាក់ ស្លាប់ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធនេះ ចំណែកមនុស្សមួយចំនួន ត្រូវបានទាហានជើងទឹកថៃ ចូលទៅជួយសង្រ្គោះ។ អំឡុងខែ វិច្ឆិកា ២០២៤ កន្លងទៅនេះ កម្លាំងស៊ីវិលរបស់ សហគមន៍អ៉ឺរុប EU មានសន្ទុះខ្លាំងក្នុងការប្រកួតប្រជែងអំណាច ជាមួយ អាមេរិក និង ចិនក្នុងតំបន់អាស៊ាន។ សហភាពអឺរ៉ុប ជាទូទៅ គាំទ្រ មេដឹកនាំជាស្រ្តី ដូចជាគាំទ្រ កូនស្រីរបស់ តាក់ស៊ីននៅថៃ គាំទ្រ អ៊ុងសានស៊ូជីនៅ ភូមារ គាំទ្រ ហួរ សុខហួរនៅកម្ពុជា..។ តុលាការអឺរ៉ុប ចេញការគំរាមដល់ កម្ពុជា និងភូមារ អំពី សិទ្ធិមនុស្ស។ សេណារីយោ ប្រកួតប្រជែងរបស់ EU គឺ ជម្រុញឲ្យមានជំលោះប្រដាប់អាវុធក្នុងតំបន់ ដូចជា រឿង កោះគុត រឿង CLV-DA ឥលូវចូលដល់រឿង ប្រជុំកោះនៅ ភូមារ ដោយពួកគេទាមទារឲ្យ យកបណ្តឹងឡើង តុលាការ អឺរ៉ុប...