Monday, July 27, 2020

ភូមិមូល Circle Residential

វេជ្ជ- ហែន ភារៈ 14 April ·  ភូមិមូល នៅកម្ពុជា ភូមិមូលត្រូវបានគេរកឃើញ តាមការថតពីលើយន្តហោះ ដោយអាំងប្រា រ៉េត ទៅលើតំបន់ភូមិឋានចាស់ ៗ មុនប្រវត្តិសាស្ត្រខ្មែរ ( មុនកៅឌិនយាក់ ) ដូចជានៅតំបន់ ជប់ មេមត់ និងស្រែស្បូវសម្បុកសម្បូរជាដើម ។ នៅជើងអែកក្បែរភ្នំពេញ ក៏មានភូមិមូលដែរ ។ នគររូបនីយកម្មខ្មែរបូរាណ ក៏មិនខុសពីជនជាតិដែលមានអរ្យធម៌ ផ្សេងៗដែរ ។គ្រាន់តែដោយសារ ភូមិសាស្ត្រយើងមានទន្លេធំ មានស្ទឹង ភូមិនិមួយៗដូនតាខ្មែរ ជីកប្រឡាយទឹក ព័ទ្ធជុំវិញ រហូតបីជាន់ ប្រយោជន៍ បីដែរ មួយ ដឹកជញ្ជូន ពីរ ការពារសត្រូវនិងសត្វសាហាវ និងបីទឹកប្រើប្រាស់ក្នុងភូមិនោះ ។ សំណង់ឬស្ថាបត្យកម្មគឺ ជាសិល្បះទី១ ក្នុងចំនោមសិល្បះទាំង៧ មានភ្លេង រាំ ភាពយន្ត ។ល។ នៅសម័យនេះភូមិមូលទំនងជាអាចការពារ រោគឆ្លងកូវីត១៩ បានស្រួល ។ រូបថតភូមិមូលមួយនៅបរទេស ពិតជាស្អាត

Chan Born 12 hrs · · បឹងទំពុន៖ ជាបឹងជនជាតិទំពុន ដូចជា ទូលទំពុន ដែរ ជាអាណាចក្រទំពុនបុរាណ ដែលមាន ភូមិមូល ជាភស្តុតាង៕ ភូមិជើងឯក ឬ បឹងជើងឯក គឺជាទីតាំង ខ្សែត្រៀមការពារក្រុងសម័យឆ្នាំ​១៥០០ ជាង តែមុនសម័យនោះគឺជាអតីនគរជនជាតិ ដើម ដូចជា ទួលសង្កែ (ជនជាតិសង្កែ) ទូលទំពុន (ជនជាតិទំពុន) បឹងទំពុន (ជនជាតិទំពុន) ជាក់ស្តែងយើងនៅរក្សាបាន ភូមិមូល ភូមិបាគូ (វប្បធម៍បាគូ/ វប្បធម៍មេមត់)

#ភូមិមូល បើយើងក្រឡេកទៅមើលភូមិមូលនេះនៅតាមបណ្ដាប្រទេសផ្សេងៗក៏មានដូចជាប្រទេសខ្មែរយើងផងដែរ។ ប៉ុន្តែលក្ខណ:ភូមិមូលនាពេលបច្ចុប្បន្ននេះ មិនដូចជាភូមិមូលនាអតីតកាលឡើយ។ •ភូមិមូលកាលពីដើមឡើយជនជាតិខ្មែរ សាងសង់ភូមិមូលនេះដោយមានប្រព័ន្ធការពារភូមិគឺ ការជីកដីព័ទ្ធជុំវិញ មានរបងធំៗនិងខ្ពស់ សាងសង់លំនៅខ្ពស់ៗ ដើម្បីការពារសត្វសាហាវ ឬងាយស្រួលមើលឃើញខ្មាំងសត្រូវ ។ល។ •ភូមិមូលនាពេលបច្ចុប្បន្ន មានលក្ខណៈមូលដូចពីសម័យដើមដែរ ប៉ុន្តែមិនចាំបាច់ជីកដីព័ទ្ធជុំវិញដើម្បីការពារ មិនចាំបាច់ធ្វើរបងខ្ពស់ ការសាងសង់លំនៅដ្ឋានមិនប្រើឈើវែងឬខ្ពស់ពេក ។ល។ ភូមិមូល គឺជាទីលំនៅរបស់ជនជាតិដើមខ្មែរ ឬជនជាតិដើមភាគតិចនាពេលបច្ចុប្បន្ន ដែលមាននៅសេសសល់ខ្លះៗតាមតំបន់ភូមិភាគឦសានមាន ខេត្តរតនគិរី មណ្ឌលគិរី ជាដើម។

ប្រវត្តិភូមិមូល : បន្ទាយគូរ ឬភូមិមូល និងបុរេប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា៖ Banteay Kou : Cicular Earthwork in Cambodia យោងតាមការស្រាវជ្រាវរបស់បុរាណវិទូ ស្ថានីយ៍បន្ទាយគូរ ឬភូមិមូល គឺជាកន្លែងរស់នៅរបស់សហគមន៍មនុស្សនាយុគលោហៈ (ស្ថានីយ៍បុរេប្រវត្តិសាស្ត្រ)។ លក្ខណៈទូទៅនៃស្ថានីយ៍បន្ទាយគូរ ឬភូមិមូលនេះ គឺអាចជាទីទួល ជាដីមានផ្ទៃរាបស្មើ ដែលមានរាងមូល និងមានវិជ្ជមាត្រពី ២០០ ទៅ៣០០ ម៉ែត្រ។ ជាទូទៅ វង់មណ្ឌលនេះមានផ្លូវចេញចូល២ មានទំនប់ព័ទ្ធជុំវិញ និងមានប្រឡាយខាងក្នុង និងខាងក្រៅទំនប់ ឬជាប់នឹងប្រភពទឹកជានិច្ច។ បើតាមបុរាណវិទូនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានីយ៍បន្ទាយគូរ ឬភូមិមូលនីមួយៗអាចមានអាយុកាលជាង ៤,០០០ ឆ្នាំ ហើយត្រូវបានគេប្រសិទ្ធនាមអោយថា “អារ្យធម៌មេមត់”។ រហូតមកដល់បច្ចុប្បន្ននេះ គេរកឃើញស្ថានីយ៍ប្រភេទនេះចំនួន ៣៨ ស្ថានីយ៍ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើនគឺស្ថិតនៅតំបន់ដីក្រហម (ក្រែក, មេមត់, ជប់, ស្នួល....) តំបន់សំណល់នៃបន្ទុះភ្នំភ្លើង តំបន់ដីដែលមានផ្ទៃរាបស្មើ (ជើងឯក, ល្វា....)។ តាមរយៈការកំណាយ គេរកឃើញឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនធ្វើអំពីថ្ម និងពីដីដុតដូចជាៈ ពូថៅថ្ម ថ្មសំលៀង អង្កាំ កងធ្វើអំពីកែវ ខ្នារអំបោះ និងកុលាលភាជន៍ជាដើម។ល។ (ដោយកេរដំណែលខ្មែរ - រូបថត ភូមិមូលនៅល្វា ប្រភព៖ Internet)។ Be social, Please share this...! អត្ថបទដោយ: Megn Lai Ya Knowledge & General Culture

ភូមិ ​មូល​លេខ ១៥ នៅ​ក្រែក ខេត្តកំពង់ចាម វប្បធម៌​ភូមិ​មូល​បាន​ចាប់បដិ​ស​និ្ធ​ឡើង​នៅ​ចុង​សម័យ​នព្វ​សិលា (វប្បធម៌​ថ្ម​រំលីង) ៥០០០-១៥០០ ឆ្នាំមុន​គ.ស ។ វប្បធម៌​នេះ​បាន​បន្ដ​រហូតដល់​សម័យ​លោហធាតុ (ប្រមាណ​ជា ១៥០០ ឆ្នាំមុន​គ.ស) រហូតដល់​ដើម​ស.វ​ទី ១ នៃ​គ.ស គឺ​លំនៅដ្ឋាន​របស់​សហគម​ន៍​ខ្មែរ​ដើម​ទាំងនោះ​ហើយ ដែល​សម័យ​ប្រ​វ​តិ្ត​សាស្ត្រ​បុរី (ទីក្រុង) ធំៗមួយចំនួន​ត្រូវបាន​បង្កើតឡើង​ក្រោម​ឥ​ទិ្ធ​ពល​នៃ​វប្បធម៌​កិ្ល​ង្គ ។ តាមពិតមួយ​ភាគ​ធំ​នៃ​ភូមិ​មូល​ត្រូវបាន​បោះបង់ចោល​ដោយសារ​ធម្មជាតិ​មិន​ អំណោយផល (ខ្ពង់រាប) ។ ការសិក្សា​ស្រាវជ្រាវ​នៃ​វប្បធម៌​ភូមិ​មូល​នៅ​កម្ពុជា​ដោយ​លោកបារី​ស ម៉ា​លើ​រ៉េ និង​ការសិក្សាថ្មីៗដោយ​និស្សិត​នៃ​មហាវិទ្យាល័យ​បុរាណ វិទ្យា​ជំនា​ន់ទី ៦ បានឱ្យដឹងថា ជនជាតិខ្មែរ​នា​សម័យ​បុ​រេ​ប្រ​វ​តិ្ត​សាស្ត្រ​បាន​បង្កើត​នូវ​ស្ថាបត្យកម្ម ​ផ្ទាល់​របស់ខ្លួនដោយ​ប្រើ​ដី និងឈើ​ជា​វត្ថុ ធាតុដើម​ដើម្បី​សាងសង់​ជា​ផ្ទះសម្បែង​ស្រុកភូមិដោយមាន​កំពែង​ មូលមានគូទឹកជុំវិញដើម្បីការពារ​​នឹង​សត្វ​សាហាវ ឬ​កុលសម្ព័ន្ធ​ដទៃ ទៀត​នៅពេល​កើតសង្គ្រាម ។

ជាទូទៅភូមិ ​មូល​កាលបើ​យើង​មើល​ពីលើ​អាកាស យើង​ឃើញ​មាន​រាង​មូល ។ ភូមិ​នេះ​ជា​លំនៅដ្ឋានរបស់​សហគមន៍​ខ្មែរ​-បុរាណ​ដែលមាន​កំពែង​ដី​ធម្មជាតិ​ កំពស់ ១,៨០ ម៉ែត្រ​ហ៊ុមព័ទ្ធ​ជុំវិញ ។

គួរ ​កត់សម្គាល់ថាមួយចំនួនធំ​នៃ​ភូមិ​មូល​មាន​ជម្រាល​ពី​ទី​ខ្ពស់​សិ្ថ​ត​នៅ​ទិស ​អាគេ្នយ៍ ហើយ​សំ​យ៉ុង​ក្បាលបែរ​ចុះទៅ​ទិសពាយ័ព្យ​ដែលជា​ច្រកទ្វារ​ចូល​ភូមិ ។ កន្លែង​ខ្លះ​មាន​ទទឹង​ប្រមាណ ៣-៤ ម៉ែត្រ ។ រីឯ​ជម្រៅ​ពី​ខ្នងកំពែង​ទៅ​បាត​គូ​ទឹក​ខាង​ក្នុងនៃ​កំពែង​ប្រមាណ​ជា ៤ ម៉ែត្រ ។ គេ​បានដឹង​ទៀតថាគូ​ទឹក​ខ្លះ​មាន​ទំហំ​ប្រមាណ​ពី ២០ ទៅ ២៥ ម៉ែត្រ ជាពិសេស​នៅ​ស្ថានីយ​ឡូ​តិ៍​លេខ៦២/៥២ នៅ​ចំការកៅស៊ូ​ក្រែក កំពង់ចាម ។

ការស្រាវជ្រាវ ​របស់​និស្សិត​ក៏បាន​ឱ្យដឹងទៀតថាក្នុង​បរិវេណ​នៅ​ភូមិ​មូលមាន​គូ​ទឹក​ខ្លះ​ ព័ទ្ធ​ដី​ទួល​ដែលមាន​អង្កត់ផ្ចិត​ប្រហែលជា ១៥០ ទៅ ២០០ ម៉ែត្រ ។ អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា កំពែងនីមួយៗដែលមាន​ច្រក​កាត់ផ្តាច់គឺជា​ទ្វារ​ចេញចូល​ភូមិ​នេះឯង ។ ម្យ៉ាង ទៀត​នៅ​ភូមិ​ខ្លះគេ​បាន​រកឃើញ​បង្គោល​ថ្ម​នៅ​ចំ​កណ្តាល​ភូមិ ជាហេតុ​នាំឱ្យ​គេ​ជឿថាបង្គោល​នោះ​ទាក់ទង​ទៅនឹង​ជំនឿ​លើ​អ្នកតា​ម្ចាស់ ស្រុក ។

នៅ ​ស្រុក​ខ្លះ​នៃ​ខេត្តបន្ទាយមានជ័យប្រពៃណី​នេះ​ត្រូវបាន​គេ​រក្សាទុក​ រហូតមកដល់​ពេល​សព្វថ្ងៃប៉ុន្តែក្រោមរូបភាព​នៃ​បង្គោល​ល័​ក្ស​មឿង ឬ​អ្នកតា​ល័​ក្ស​មឿង ។ ពាក្យ មឿងជា​ពាក្យ​សៀម​មានន័យថា​ទីប្រជុំជនក្រុង ។ សូមបញ្ជាក់ថាតំបន់​នេះ​ធ្លាប់​ត្រូវបាន​ត្រួតត្រា​ដោយ​កងទ័ព​សៀម​ក្នុងសម័យ​ អាណានិគម ។

គេ ​បាន​រកឃើញ​នូវ​វត្ថុ​សិល្បៈដូចជា​ពូថៅ ពន្លាក កងដៃ​ធ្វើ​អំពី​ថ្ម​រំលីង កុលាលភាជន៍ព្រមទាំង​វត្ថុ​ធ្វើអំពី​សំរឹទ្ធអាច​បញ្ជាក់​នូវ​កាល​បរិ​ចេ្ឆ​ទ​ នៃ​ស្ថានីយ​បុរេប្រវត្តិសាស្ត្រហើយ​ពិតជា​បាន​ស្គាល់​នូវ​ស្ថាបត្យកម្ម​ របស់ខ្លួន​យ៉ាងពិត​ប្រាកដទោះបីជា​ស្ថាបត្យកម្ម​នោះ​ពុំមែន​ជា​ស្ថាបត្យកម្ម​ ថ្ម ឬ​ឥដ្ឋ​ក៏ដោយ ។

សូមជម្រាបថា ដើម្បី​ប្រទះឃើញ​នូវ​ស្ថាបត្យកម្ម​ទាំងនេះគេ​ត្រូវ​រង់ចាំ​ដល់​សម័យ​ឥ​ទិ្ធ​ ពល​វប្បធម៌​ឥណ្ឌា​នាដើម​សម័យ​ប្រវត្តិ-សាស្ត្រ ។ក្នុងករណី​នេះហើយ​ដែល​កំពែង​ទីក្រុង​អង្គរបុរី​ដែល​ត្រូវបាន​សាងសង់​លើ​ លំនៅដ្ឋានបុរេប្រវត្តិសាស្ត្រ​ត្រូវបាន​ស្ថាបនា​ឡើង ​ដោយ ២ រយៈកាល​ខុសគ្នា ។

ក្នុងដំណាក់កាល ​ទី១ គេ​ឃើញ​មាន​កំពែង​ចាស់​ធ្វើ​អំពី​ដី​ធម្មជាតិដែល​គេ​បាន​លើក​ឱ្យ​ខ្ពស់​ពី​ ផ្ទៃដី​ធម្មជាតិដូច​សម័យមុន​ប្រ​វ​តិ្ត​-សាស្ត្រ ។ ដំណាក់កាល​ទី ២ ធ្វើ​អំពី​ឥដ្ឋធំៗជា​កំពែង ។

តាមរយៈ ​ការវិភាគ​ស្ថានភាព​នេះគេ​អាច​សន្និដ្ឋានបានថាវប្បធម៌​កិ្ល​ង្គ​គ្រាន់តែ​ បានផ្តល់​ចំពោះ​ខ្មែរ​នូវ​ឆន្ទៈ​ថ្មីមួយ​ប្រកបដោយ​ផ្លែផ្កា​ជា​ វិជ្ជមានដោយបាន​ពង្រឹងពង្រីក​នូវ​មូលដ្ឋាន​វប្ប​ម៌​ចាស់ ។ តាមពិត​វប្បធម៌​ក្លិង្គ​ពុំបាន​ជះ​ឥ​ទិ្ធ​ពល​ទៅលើ​តំបន់​ដែល​គ្មាន​មនុស្ស​ រស់នៅ ឬក៏​ទៅលើ​សហគមន៍​មនុស្ស​ដែល​គ្មាន​វប្បធម៌-អរិយធម៌​របស់ខ្លួន​ផ្ទាល់​សោះ​ នោះឡើយ ។ ផ្ទុយទៅវិញ​វប្បធម៌​ក្លិង្គ​អាច​រីកដុះដាល​រហ័ស​ ដោ​យ​សារសមិទ្ធផល​សង្គមគ្រប់​វិស័យ​ដែល​ជនជាតិខ្មែរ​មានមក​តាំងពី​សម័យ​ បុរេប្រវត្តិសាស្ត្រ​ផងដែរ ។

យើង ​ក៏​អាច​បញ្ជាក់ទៀតថា វប្បធម៌​ភូមិ​មូល​នេះ​លាតសន្ធឹង​ពី​តំបន់​ដីក្រហម​ជប់ មេមត់ ក្រែក​នៃ​ខេត្តកំពង់ចាម និង​ខេត្តសៀម-រាប (ភូមិ​ល្វា ភូមិ​រើ​ល) បច្ចុប្បន្ន ដល់​កម្ពុជា​ក្រោមឬ​វៀតណាម​ខាងត្បូង (តៃនិញ ស៊ុនឡុ​ក) និង​ប្រទេស​ថៃ​បច្ចុប្បន្ន ក្នុង​ភាគ​ឥសាន ដូចជា​ខេត្ត​សុ​រិ​ន្ទ្រ ​បុរីរម្យ និង​ខេត្ត​យ​សោថន ដោយ​ឆ្លងកាត់​ខេត្តកណ្តាល (វត្ត​ជើងឯក) ជាដើម ។

សូម ​កត់ត្រា​ថានៅ​បណ្តា​ខេត្ត​មួយចំនួន​នៅ​ខ្ពង់រាប​នគររាជភូមិ​មូល​ទាំងនោះ​ ដែល​តាមពិត​មាន​រាង​ពងក្រពើ ឬ​សត្វ​ខ្យង​ត្រូវបាន​បន្តជីវិត​រហូត​ដល់​សម័យ​ចេនឡា ។

ភូមិ ​មូល​នេះ​ត្រូវ​ផ្សារភ្ជាប់​នឹង​ភូមិ​ព្នង​មួយចំនួនដែល​សាងសង់​មាន​លក្ខណៈ​ រាង​មូល​ដូចគ្នា​ដើម្បី​ទប់ទល់នឹង​សត្រូវ​ជិត​ឆ្ងាយ ឬ​សត្វព្រៃ​ពេលយប់ ។ ទាំងនេះ​ឆ្លុះបញ្ចាំង​នូវ​ការពិត​ដែល​គេ​ពុំ​អាច​ផ្តាច់​វប្បធម៌​ខ្មែរ​ ចេញពី​ខឿនវប្បធម៌​នា​សម័យបុរេប្រវត្តិសាស្ត្រ​បាន ឡើយ ។ តាមពិត​ជនជាតិខ្មែរ​បច្ចុប្បន្ន​បាន​តពូជពង្សវង្សត្រកូល និង​កេរដំណែល​វប្បធម៌​ពី​បុព្វបុរសសម័យមុនៗដោយ​ឥត​ប្រកែក​បាន ។

អាជ្ញាធរខេត្ត ​គ្រប់លំដាប់​ថ្នាក់​គប្បី​ត្រូវ​ហាមឃាត់​គ្រប់ការ​រុះរើ​ភូមិ​មូលទាំងនោះ ពីព្រោះ​លំនៅដ្ឋាន​នាបុព្វ​សម័យ​ទាំងនោះ​ជាម​រតក​វប្បធម៌​របស់​ជាតិ​ទាំងមូល ។ បើ​ពុំ​ដូច្នោះ​ទេ ជាតិខ្មែរ​យើង​នឹង​បាត់បង់​នូវ​ស្លាកស្នាម​វប្បធម៌​របស់ខ្លួន​ដែលមាន​តម្លៃ​ ឥតមាន​អ្វី​អាច​ប្រៀបផ្ទឹម​បាន​កាលបើ​ទីតាំង​បុរាណ​ដ្ឋា​ន​ទាំងនោះ​ត្រូវគេ​ បំបាត់ ឬ​បំផ្លាញចោល​ដោយ​ប្រការ​ណាមួយ (ម.ត្រា​ណេ) ។

ទម្រង់​ភូមិ​ខ្លះ​នៅ​ខេត្ត​ភាគឦសាន​ប្រ​ទេស​កម្ពុជា មាន​ប្រ​វត្តិតាំងពី​រាប់ពាន់ឆ្នាំ​មុន​គ្រិស្តសករាជជនជាតិ​ដើម​ភាគតិច​រស់​នៅ​ភាគឦសាន​ប្រ​ទេស​កម្ពុជា​​រហូត​មក​ដល់​បច្ចុប្បន្ននេះ​នៅមាន​បន្ត​អនុវត្ត​សង់​លំនៅ​ដ្ឋាន​ជា​ល្ខណៈ​ភូមិ​មូល​នៅឡើយ។ នេះ​បើតាមការ​ចុះ​ផ្សាយ​របស់​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី។ប្រ​ភព​ខាង​លើ​បាន​ចុះ​ផ្សាយ​នៅ​ទំព័រ​ហ្វេស​សប៊ុក​របស់​ខ្លួន​នៅព្រឹកនេះ​ថា​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ស្ទឹង​ត្រែងជាដើម​នោះ ជនជាតិ​ដើម​ភាគ​តិច​នៅ​​មានបង្កើត​ភូមិ​រាង​មូល​នៅ​ឡើយ។

ដោយ​ភ្ជាប់ជាមួយ​នឹង​រូបភាព​ផងប្រ​ភព​ដដែល​សរសេរថា៖ «​នេះជា​គំរូ​បង្ហាញ​អំពី​ភូមិ​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច​ពី​បុរាណ ហើយ​បច្ចុប្បន្ន​នៅមាន​ភូមិ​មួយ​ចំនួន​នៅ​ខេត្ត​ប៉ែក​ឦសាន​ភាគ​ច្រើននៅ​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ស្ទឹង​ត្រែង ដែល​រក្សា​បាន​នូវ​សណ្ឋាន​ប្រ​ហាក់​ប្រហែលនេះ ច្រើន​ផង​ដែរ»។សាស្ត្រាចារ្យ​ផ្នែក​បុរាណ​វិទ្យា និងជាអគ្គនាយក​រង​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត ធុយ​ ចាន់​ធួន ឲ្យ​ដឹង​ដែរថា​ភូមិ​មូល​នេះ​អ្នក​ស្រាវជ្រាវ​កម្ពុជា​រកឃើញ​ថា​មាន​នៅ​លើ​ទឹក​ដីកម្ពុជា​តាំងពី​២ ៥០០​ឆ្នាំ​មុនគ.ស ហើយ​អ្នកស្រុក​ខ្មែរ​យើង​ហៅ​ថា «បន្ទាយ​គូ»។លោក​សាស្រ្តាចារ្យ​ឲ្យដឹងថា​ភស្តុតាង​ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ​មាន​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង ស្រុក​ស្នូល ខេត្ត​ក្រ​ចេះជាដើម។ លោក​ពន្យល់ថា​អ្នកភូមិ​បាន​សង់​ភូមិ​ជារាង​មូល​ដោយ​មាន​ធ្វើ​កំពែង​ព័ន្ធជុំវិញ ហើយទុក​ច្រកចេញ​ចំនួន​ពីរ​ គឺមួយ​សម្រាប់​ទៅ​ប្រ​ភព​ទឹក និង​មួយ​ទៀត​សម្រាប់ទៅ​កាន់​ចម្ការ​។​

លោក​សាស្រ្តាចារ្យ​បន្តថា៖ «មនុស្ស​រស់​នៅ​ក្នុង​បន្ទាយ​គូ ក្នុង​ភូមិ​មាន​រាង​មូល​ហ្នឹង​ នៅ​លើ​ទឹក​ដី​ខ្មែរ​យើង​ហ្នឹង​...​ភូមិ​ហ្នឹង​សព្វថ្ងៃគាត់​លែង​លើកកំពែងពីដីទៀត​ហើយ គាត់​លើក​របងពីឫស្សី ពីឈើ​ព័ទ្ធជុំវិញ​តែ​ម្តង គាត់រស់នៅ​ក្នុងភូមិ​ហ្នឹងជាមួយគ្នា អ៊ីចឹង​មាន​ន័យថា​អរិយធម៌ ហ្នឹង​គំនិត​ហ្នឹង​បន្តរស់​នៅជាមួយ​គ្នា​រហូត​មក​ដល់​សព្វថ្ងៃ ប៉ុន្តែ​ឲ្យ​ដូច​ទៅ​នឹង​សម័យដើម​អត់ទេ តែ​មាន​គំនិត និងមូល​ដ្ឋាន​ដូចសព្វ​ថ្ងៃ»៕

Sunday, July 12, 2020

ព្រំដែន ខេត្ត ពោធិសាត់

ផែនទី រដ្ឋបាល ខេត្ត ពោធិសាត់

ផែនទី ច្រក ព្រំដែន ខេត្ត ពោធិសាត់

ផែនទី ច្រក ព្រំដែន ខេត្ត ពោធិសាត់

ផែនទី ភូមិ ប្រវត្តិ ខេត្តពោធិសាត់ ឆ្នាំ ១៨៩៧

ផែនទី ច្រក ព្រំដែន ខេត្ត ពោធិសាត់
ផែនទី តាមបណ្តោយព្រំដែន សួមចុច លើឈ្មោះខេត្ត ដើម្បី មើលផែនទីលំអិត ពោធិសាត់ កោះកុង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលកីរី ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និង​តាកែវ កំពត
ផែនទីរដ្ឋបាល

ផែនទី ខេត្ត ពោធិសាត់
ផែនទី កាលបរិច្ឆេទ បង្កើតខេត្ត ឆ្នាំ ១៩១៧
ផែនទី ជនជាតិ ខេត្ត ពោធិសាត់
ផែនទី តំបន់ តានតឹងតាមព្រំដែ ខេត្ត ពោធិសាត់

ផែនទី ជនជាតិ ខេត្ត ពោធិសាត់់

ផែនទី ជនជាតិ ខេត្ត ពោធិសាត់់

ផែនទី កាលបរិច្ឆេទ បង្កើតខេត្ត ឆ្នាំ ១៩១៧