Thursday, November 11, 2021

កម្ពុជា សង្រ្គាមត្រជាក់ Cambo-Cold War

ពាក្យ​ថា “សង្រ្គាម​ត្រជាក់” ត្រូវ​បាន​ប្រើ​ជា​ដំបូង នៅ​ឆ្នាំ​១៩៤៥ ដោយ​អ្នកនិពន្ធ​អង់គ្លេស​ម្នាក់​ ឈ្មោះ​ថា George Orwell ដោយ​សំដៅ​ទៅលើ​ស្ថានភាព​នៃ​ការ​ប្រឈមមុខ​ដាក់គ្នា​​ជា​ប្រចាំ រវាង​រដ្ឋ ក៏ប៉ុន្តែ មិនឈាន​ដល់​ការ​ផ្ទុះសង្រ្គាម​នឹងគ្នា​ដោយផ្ទាល់។ ក្រោយមក ពាក្យ​ថា “សង្រ្គាមត្រជាក់” នេះ ត្រូវបាន​គេ​យក​មក​ប្រើ​ជា​ទូទៅ ដើម្បី​សំដៅ​លើ​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​មហាអំណាច​ធំៗ​ទាំងពីរ នៅ​ក្រោយ​សង្រ្គាម​លោកលើកទី២ គឺ​​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត។

សង្រ្គាមត្រជាក់ ចាប់រាប់ពីឆ្នាំ ១៩៤៥ ដល់ ឆ្នាំ ១៩៩១ គ្រាដែលសហភាពសូវៀតដួលរលំ។ សង្រ្គាមត្រជាក់ ថ្មីមួយទៀតដែលកើតមានជាបន្ត គឺ ពីឆ្នាំ ១៩៩១ ដល់ បច្ចុប្បន្ន ខណៈដែល មហាអំណាចចិន បានជំនួសតួរនាទី របស់ សូវៀត។ កាលសង្រ្គាមត្រជាក់ឆ្នាំ ១៩៦០ ប្រទេសកម្ពុជា ឡាវ ស្ថិតនៅក្នុងប៉ូល មិនចូលបក្សសម្ព័ន្ធ និងអព្យាក្រិត ចំណែក វៀតណាម និង ប្រទេសថៃ  សងខាងកម្ពុជា ប្រកាន់ សេរីនិយម ដូច្នេះ ថៃ និង វៀតណាម ជាសត្រូវឈ្លានពានកម្ពុជា​!។ សព្វថ្ងៃ ស្ថានភាពដូចគ្នា គឺ ប្រទេសថៃ និង វៀតណាម នូវតែរក្សាស្ថានភាព ទំនោរអាមេរិក ឬ សេរី ដែលចាត់ទុកកម្ពុជាថាជា កុម្មុយនីស្តលំអៀងចិន ដូច្នេះ វៀតណាម និង ថៃ នៅតែ គៀបសង្កត់កម្ពុជា។ ការយល់ដឹងអំពី សង្រ្គាមត្រជាក់ នឹងជួយដល់ ជនរួមជាតិខ្មែរ ដឹងថា បក្សណាដឹកនាំទៅខាងណា? បក្សណាលំអៀងវៀតណាម?បក្សណាលំអៀងទៅ ថៃ ដែលជាប្រទេសជិតខាង ដែលមានបំណង ហែកប្រទេសកម្ពុជាជា ០២ ផ្នែកត្រឹមទន្លេមេគង្គ​គឺ ខ្មែរខាងកើតលំអៀង វៀតណាម ខ្មែរខាងលិច លំអៀងទៅ​ថៃ ដែលសុទ្ធតែ សេរី បែបអាមេរិកកាំង !។ ការវិភាគបែបខាងលើ ដោយយើងលើ ផែនទី និង រូបភាព ១០០ ផ្ទាំងខាងក្រោមនេះ៖