Wednesday, August 17, 2022

ភ្នំ តាម៉ៅ Phnom Ta Mao

Samdech Hun Sen, Cambodian Prime Minister ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ក្នុងគោលដៅ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍៕

រដ្ឋបាល​ព្រៃ​ឈើ​ការពារ​ការ​បែង​ចែក​​ដី​នៅ ...https://khmer.voanews.com › forestr... សេចក្តីរាយការណ៍​ដដែលបញ្ជាក់​ថា​ក្រុម​ហ៊ុន ​ឡេង ណាវ៉ា​ត្រា ​ទទួល​បាន​ដី​ធំ​ជាងគេ ​ដែល​គ្រោង​ឈូស​ព្រៃ​តំបន់​ភ្នំ​តា​ម៉ៅ ក្នុង​ទំហំ​ប្រមាណ​១.៥០០​ហិកតា ​ហើយ​ផ្ទៃ​ដី​ទំហំ​៥០០​ហិកតា​នៅ​តំបន់​ភ្នំ​តាម៉ៅ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​បាល​ព្រៃឈើ​ នឹង​ត្រូវ​ផ្ទេរ​ទៅ​ជា​កម្ម​សិទ្ធិ​ឯកជន​ដោយ​មិន​បាន​បញ្ជាក់​ពី​ទី​តាំង​ឬ​ម្ចាស់​កម្មសិទ្ធិ​ឡើយ។ ចំណែក​ផ្ទៃ​ដី​៧០០​ហិកតា​ផ្សេង​ទៀត​ត្រូវ​បាន​ស្នើ​សុំ​ដោយ​ក្រុមហ៊ុន TP Moral Group ​ដែល​ជា​របស់​ឧកញ៉ា ឃុន សៀ។

Hout Songhak ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនកូតគាម «ភ្នំតាមៅ» ផ្ទៃដីសរុប 2.025 ហិកតា

ភ្នំតាម៉ៅ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយៈពេលធ្វើដំណើរតាមរថយន្តអស់ ៤៥នាទី។ ភ្នំនេះជារម្មណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះមានផ្ទៃដី ២ ៣០០ ហិចតា ដែលគេអោយឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំនោមផ្ទៃដី  ២ ៣០០ ហិចតា  នេះ ផ្ទៃដីចំនួន ១២០០ ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី ៧០ហិចតានេះ រួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។ភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មិន​​ដែល​រំលង​ទស្សនា​សត្វ​កម្រ ៦​ ប្រភេទ​មាន​ដូច​ជា ពោះ​ថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លា​ឃ្មុំ​។ សត្វ​ទាំង​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង និង​ស្ថិត​នៅ​ក្នុង​បញ្ជី​លើ​គេ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​ទស្សនា ពេល​មក​កម្សាន្ត​នៅ​សួន​ឧទ្យាន​ភ្នំ​តាម៉ៅ។


ប្រាសាទភ្នំតាម៉ៅ ប្រាសាទភ្នំតាម៉ៅមានទីតាំងស្ថិតនៅក្នុងភូមិកន្ដឹងធំ ឃុំកន្ដឹងធំ ស្រុកបាទី ខេត្តតាកែវ។ ប្រាសាទនេះមានចម្ងាយប្រហែល ៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រហែល ៥១គីឡូម៉ែត្រពីក្រុងដូនកែវ នៃទីរួមខេត្តតាកែវ។ ប្រាសាទភ្នំតាម៉ៅកសាងឡើងអំពីឥដ្ឋនៅសតវត្សទី១១ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (ឆ្នាំ១០០២-១០៥០នៃគ.ស) និងឧទយាទិត្យាវរ្ម័នទី២(ឆ្នាំ១០៥០-១០៦៦នៃគ.ស) ឋិតលើកំពូលភ្នំធម្មជាតិដែលមានកម្ពស់៤០ម៉ែត្រជិតព្រះវិហារវត្តភ្នំតាម៉ៅ។ ប្រាសាទនេះកសាងឡើងក្នុងសម័យអង្គរ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា និងស្ថិតក្នុងរចនាបថឃ្លាំង។ ប្រាសាទនេះបែរមុខទៅទិសខាងជើង មានទំហំ៧.៥០ម៉ែត្របួនជ្រុង និងមានកម្ពស់ ១០ម៉ែត្រ។ បច្ចុប្បន្នប្រាសាទនេះនៅសល់តែជញ្ចាំងប្រាសាទចំនួនពីរផ្ទាំងគឺខាងកើត និងជញ្ជាំងខាងជើងបន្ទិចប៉ុណ្ណោះ។ នៅក្បែរប្រាសាទមានសល់បំណែងថ្ម និងឥន្ធដូចជា បំណែកសសរពេជ្រ មេទ្វារ ផ្តែរ។ តាមការសនិដ្ឋានរបស់អ្នកស្រាវជ្រាវជនជាតិបារាំង ដែលបានសិក្សាប្រាសាទនេះតាំងពីម័យមុនបាននិយាយាថា ប្រាសាទនេះអាចមានប្រាង្គប្រាសាទរហូតដល់ទៅពីតែបច្ចុប្បន្នមានឃើញតែប្រាង្គតែមួយប៉ុណ្ណោះបានជាជនជាតិបារាំងយល់ឃើញថាប្រាសាទនេះមានប្រាង្គពីរយោងដោយសារនៅទីតាំងប្រាសាទនេះមានផ្តែរមានរហូតដល់ទៅពីរឯណោះ ផ្តែរទីឆ្លាក់និយាយពីរឿងកូរសមុទ្រទឹកដោះ និងផ្តែរទី២និយាយពីព្រះវិស្ណុគង់ផ្ទុំលើនាគអនន្។




រីឯប្រាសាទមួយទៀតឋិតនៅទិសពាយព្យ គឺប្រាសាទថ្មដុះ មានទីតាំងនៅលើកំពូលភ្នំថ្មដុះដែលមានកម្ពស់៣៥ ម៉ែត្រ។ ប្រាសាទនេះកសាងអំពីឥដ្ឋនៅសតវត្សទី១១ មានរាង៤ជ្រុងគឺ ៧ម៉ែត្រ​×៧ម៉ែត្រ កម្ពស់១៣ម៉ែត្រ។ បច្ចុប្បន្នប្រាសាទនេះនៅមានលក្ខណៈល្អប្រសើរជាងប្រាសាទភ្នំតាម៉ៅ ដែលទេសចរចូលចិត្តទៅទស្សនា និងធ្វើការបន់ ស្រន់នៅទីនោះ។ ក្រៅពី ប្រាសាទទាំងពីរនេះ ភ្នំតាម៉ៅក៏ជាសួនសត្វមួយដ៏ធំ និងគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលមានសត្វ គ្រប់ប្រភេទមានដូចជា សត្វជើង៤ សត្វស្លាប សត្វក្នុងទឹកជាដើម។ ក្នុងចំណោមប្រភេទសត្វទាំងអស់មានសត្វ ខ្លះនាំចូលពីបរទេស និងមួយចំនួនធំគឺជាប្រភេទសត្វក្នុងស្រុកខ្មែរ ដែលបានមកពីការទិញ និងរឹបអូសពីឈ្មួញ។ ក្រៅពីតំបន់សំខាន់ៗទាំងនេះខេត្តតាកែវនៅមានតំបន់កំសាន្តជាច្រើនទៀត ដូចជារមណីយដ្ឋានប្រាសាទភ្នំដា ដែលឋិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរីចម្ងាយ១០២គីឡូម៉ែត្រពីភ្នំពេញ និង២៤​គីឡូម៉ែត្រពីទីរួមខេត្ត តាកែវ។ ប្រាសាទនេះមានទំហំ១២×១២ម៉ែត្រ កំពស់១៨ម៉ែត្រមានរចនាបថភ្នំដាក្នុងសតវត្សទី៦ ឋិតលើ កំពូលភ្នំដា ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃវាលស្រែនៅជុំវិញភ្នំ។ រមណីយដ្ឋានភ្នំបាយ៉ង់ឋិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ចម្ងាយ១២១គីឡូម៉ែត្រពីភ្នំពេញ និង៤៣គីឡូម៉ែត្រពីទីរួមខេត្តតាកែវ ភាគខាងត្បូង។ ប្រាសាទនេះសង់ឡើងនៅសតវត្សទី៧ដោយព្រះបាទភវរ្ម័នទី២ មានកំពស់៣១៣ម៉ែត្រពីជើងភ្នំបាយ៉ង់ សង់ឡើងពីថ្មបាយ ក្រៀម និងឥដ្ឋរាងចតុកោណកែង១៣ម៉ែត្រ×៩ម៉ែត្រ កំពស់ប្រាសាទ១២ម៉ែត្រ។ រម្យនីយដ្ឋានប្រាសាទនាងខ្មៅឋិតក្នុង ទឹកដីស្រុកសំរោង ខេត្តតាកែវ ចម្ងាយ៥២គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និង២៧គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ សង់ឡើងពីថ្មភក់ និងឥដ្ឋតាមរចនាបថកោះកែ ក្នុងសតវត្សទី១០ដោយព្រះបាទជ័យវរ្ម័នទី៤ មានតួប្រាសាទ៣ទន្ទឹមគ្នាក្នុងបរិវេណ វត្តប្រាសាទនាងខ្មៅ។ រម្យនីយដ្ឋានប្រាសាទជប់ពល ស្ថិតក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ចម្ងាយ ៣,៥គីឡូម៉ែត្រពីទីរួមខេត្តតាកែវ ប្រវែង៧ម៉ែត្រ×៧ម៉ែត្រ កម្ពស់១៣ម៉ែត្រ អំពីឥដ្ឋ មានគូទឹកព័ទ្ធជុំវិញ និងមានស្រះ មួយ ទំហំ៧ម៉ែត្រ×១០០ម៉ែត្រ ដែលអ្នកស្រុកហៅថា ទន្លេអុំ។  រម្យនីយដ្ឋានវត្តភ្នំខ្លែងតឋិតនៅ ឃុំព្រៃស្លឹក ស្រុកត្រាំង ចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តតាកែវ ជាទីអារាមព្រះពុទ្ធសាសនាកសាងឡើងក្នុងឆ្នាំ១៧៥៣ ដែលប្រជាជនខ្មែរជឿ ថាជាកន្លែងសក្តិសិទ្ធក្នុងការបួងសួងបន់ស្រន់ សច្ចាស្បថស្បែជាដើម។ មិនទេប៉ុណ្ណោះសារមន្ទីរខេត្តតាកែវក៏ជាទី ប្រមូលផ្ដុំដោយវត្ថុបុរាណ ដែលប្រមូលបានមកពីទីកន្លែងនានាក្នុងខេត្តតាកែវ សម្រាប់អ្នកមកទស្សនា និងអ្នកសិក្សា ស្រាវជ្រាវជាតិ អន្តរជាតិ។

គួរ​រំលឹក​ផង​ដែរ​ថា ឧទ្យាន​ភ្នំ​តា​ម៉ៅ ឬ​រមណីយដ្ឋាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​ដំណើរការ​ពី​ឆ្នាំ​២០០០ មាន​ផ្ទៃដី​ការពារ​សរុប​ ២៥០០​ ហិ​កតា ក្នុង​នោះ​ផ្ទៃដី​៧០​ហិ​កតា ត្រូវ​បាន​គេ​រៀបចំ​ដាំ​ដើមឈើ និង​ធ្វើ​ជា​សួនសត្វ​តាម ​ភ្នំ​ចំនួន​៥ គឺ​ភ្នំ​តា​ម៉ៅ ភ្នំ​ថ្មដុះ ភ្នំ​ផ្តៅ​ពន្ធ ភ្នំ​ឆ​យ និង​ភ្នំ​បាំង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​-​ឃុំ​ក្រាំង​សាប ស្រុក​បាទី ខេត្តតាកែវ ចម្ងាយ​៤០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ កាត់​តាម​ផ្លូវជាតិ​លេខ​២ បត់​ស្តាំ​៥​គីឡូម៉ែត្រ ។

មូលហេតុ​ដែល​​នាំ​ឲ្យ​សត្វ​ទាំង​នោះ ក្លាយ​ជា​​សត្វ​​ពេញ​និយម​ជាង​គេ ត្រូវ​បាន​លោក គុយ តុង អនុប្រធាន​គ្រប់គ្រង​ឧទ្យាន​សួនសត្វ​ភ្នំ ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ប្រាប់​ថា ដោយសារ​​សត្វ​ទាំង​នោះ​ពពួក​សត្វ​កម្រ ហើយ​សត្វ​មួយ​ចំនួន​ក៏​មាន​ភាព​ឈ្លាសវៃ អាច​សំដែង​សមត្ថភាព​ពិសេស​សម្រាប់​ភ្ញៀវ​ទស្សនា​ផង​ដែរ៕ 

ភ្នំតាម៉ៅ ជារម្មណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះមានផ្ទៃដី ១២០០ ហិចតា ដែលគេអោយឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំនោមផ្ទៃដី ១២០០ហិចតានេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ ហិចតា។ ផ្ទៃដី ៧០ហិចតានេះ រួមមាន ភ្នំចំនួន ៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។ភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មិន​​ដែល​រំលង​ទស្សនា​សត្វ​កម្រ ៦​ ប្រភេទ​មាន​ដូច​ជា ពោះ​ថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លា​ឃ្មុំ​។ សត្វ​ទាំង​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង និង​ស្ថិត​នៅ​ក្នុង​បញ្ជី​លើ​គេ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​ទស្សនា ពេល​មក​កម្សាន្ត​នៅ​សួន​ឧទ្យាន​ភ្នំ​តាម៉ៅ។ មូលហេតុ​ដែល​​នាំ​ឲ្យ​សត្វ​ទាំង​នោះ ក្លាយ​ជា​​សត្វ​​ពេញ​និយម​ជាង​គេ ត្រូវ​បាន​លោក គុយ តុង អនុប្រធាន​គ្រប់គ្រង​ឧទ្យាន​សួនសត្វ​ភ្នំ ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ប្រាប់​ថា ដោយសារ​​សត្វ​ទាំង​នោះ​ពពួក​សត្វ​កម្រ ហើយ​សត្វ​មួយ​ចំនួន​ក៏​មាន​ភាព​ឈ្លាសវៃ អាច​សំដែង​សមត្ថភាព​ពិសេស​សម្រាប់​ភ្ញៀវ​ទស្សនា​ផង​ដែរ៕

Chham Chhany ថ្ងៃមុនឃើញមនុស្សមួយក្រុមសម្រុកទៅទិញដី ឡេង ណាវ៉ាត់ត្រា ហើយនិយាយសរសើរថា គេលក់បញ្ចុះតម្លៃ ៥០%។ ខ្ញុំគ្រាន់តែចង់ប្រាប់ថា  កុំថាឡើយលក់បញ្ចុះតម្លៃ ៥០% ទោះជាបញ្ចុះតម្លៃ ៩០% ក៏គេនៅតែចំណេញដែរ ព្រោះគេយកដីដែលជាកម្មសិទ្ធរួមរបស់ខ្មែរទាំងអស់គ្នាទៅធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់គេ ជាក់ស្តែងដូចភ្នំតាម៉ៅហ្នឹងឯង រួចហើយគេក៏ចាត់ចែងលក់ឲ្យក្រុមមនុស្សដែលខ្វះការពិចារណា ឬនិយាយបានថាក្រុមអាត្មានិយម ដែលមិនស្គាល់  មិនខ្វល់ពីទ្រព្យសម្បត្តិជាតិ៕

Yang Saing Koma តំបន់ភ្នំតាម៉ៅជាតំបន់ព្រៃឈេីធម្មជាតិ តំបន់អភិរក្សសត្វព្រៃ តំបន់ប្រវត្តិសាស្រ្តនិងវប្បធម៌ ដែលមានសក្តានុពលខ្ពស់សម្រាប់វិស័យទេសចរណ៍ធម្មជាតិ វប្បធម៌ និងវិស័យបរិស្ថាន។យេីងទាមទារឲ្យរក្សាទុកព្រៃឈេីនៅតំបន់នេះសម្រាប់ការអភិរក្សដេីម្បីផលប្រយោជន៍សាធារណ:។
សូមចូលរួមយុទ្ធនាការដេីម្បីការពារភ្នំតាម៉ៅរបស់យេីងទាំងអស់គ្នា។

Nokor Koktlork ម៉ែន ណាត  លោក ហ៊ុន សែន #ល្មមប្រាប់កូនៗរបស់លោក ឲ្យបញ្ឈប់គម្រោងបំផ្លាញធម្មជាតិ # ភ្នំតាម៉ៅ បើទោះពួកគេនៅពីក្រោយខ្នង នៃឈ្មោះក្រុមហ៊ុននេះ ឬក្រុមហ៊ុននោះក៏ដោយ។ #ពលរដ្ឋខ្មែរ សូមឈ្វេងយល់។

Sovanna Kem ភ្នំតាម៉ៅជាសួនសត្វដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងនៅជិតក្រុងភ្នំពេញ ចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។សួនសត្វភ្នំតាម៉ៅជាទីជម្រកដ៏ធំមួយសម្រាប់ជួយសង្រោះ និង អភិរក្សសត្វទាំងឡាយក្នុងប្រទេសកម្ពុជា និង ជាប្រយោជន៍សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់សត្វផ្សេងៗដែលមាននៅក្នុងប្រទេសកម្ពុជាយើង។

Phin Savey សុំចិត្តលោកឧកញ៉ាទាំងទ្វេ មេត្តារំលងទីដីមជ្ឈមណ្ឌលសង្គ្រោះសត្វ (ដែនសួនសត្វភ្នំតាម៉ៅ) មួយនេះទៅ ដីស្រុកខ្មែរនៅធំណាស់ មិនខ្វាស់ទេបើចង់អភិវឌ្ឍពិត។ សូមលោកឧកញ៉ាទាំងទ្វេអាណិតសត្វផង ទុកជាទីទេសចរណ៍ផង ជាទីសង្គ្រោះសត្វផង ជាទីដែលផ្តល់នូវខ្យល់ដកដង្ហើមផង ជាទីការពារគ្រោះរាំងស្ងួតផង និងជាទីកន្លែងដែលមានរម្មណីយដ្ឋានក្បែរាជធានី ជាពិសេសទុកសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ផង។

ខ្ញុំជឿថាលោកឧកញ៉ាទាំងទ្វេ មានទ្រព្យសម្បត្តិល្មមអាចស្កប់ស្កល់ហើយ ហើយបើចង់អភិវឌ្ឍ ខ្ញុំសូមស្នើលោកឧកញ៉ាទៅបង្កើតនៅខេត្តដាច់ស្រយ៉ាល តាមតំបន់ព្រំដេន ពិតជាល្អណាស់។ 

ស្តាយប្រៃណាស់គ្នាខំដុះ ខំរស់ ដើម្បីសម្រស់មនុស្ស និងសង្គម តែការតបស្នងរបស់មនុស្សគឺ ឈូសឆ្ងាយគ្មានស្តាយស្រណោះ🥲🥲🥲

ស្តាយដែលសរសេរ/និយាយថាកម្ពុជា ជាប្រទេសបៃតង គ្របដណ្តប់ដោយព្រៃឈើ។ ការបំផ្លិចបំផ្លាញសម្បត្តិទាំងនេះវាបានតែបណ្តាសារមកវិញទេ។សូមលោកឧកញ៉ាទាំងទ្វេពិចារណា បឈ្ឈប់សកម្មភាពទាំងនេះទៅ។

រដ្ឋាភិបាល  បានកាត់ដី៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក (Khmer Fresh Milk) ដើម្បីអភិវឌ្ឍ ហើយរដ្ឋាភិបាល បានទទួលមកវិញនូវដី ១ ១២២ហិកតា។ នេះបើតាមសេចក្ដីជូនដំណឹង (សជណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលចេញដោយលោក ខូយ ឃុនហ៊ួរ ជារដ្ឋលេខាធិការ ជួសឲ្យលោក ប៊ិន ឈិន ជារដ្ឋមន្រ្តី។សជណនោះ ដែលចេញតាំងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ត្រូវបានផ្ញើជូនទៅលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងដែនដី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង លោក អ៊ូច ភា អភិបាលខេត្តតាកែវ។ ផ្អែកលើសជណ ដី២ទីតាំងនៅតំបន់ភ្នំតាម៉ៅ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានកាត់ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល។ 

ទីតាំងទី១ មានទំហំ៣០០ហិកតា។ តំបន់ដី៣០០ហិកតានេះ គឺជាទីតាំងស្ថានីយ៍ចិញ្ចឹមគោពូជភ្នំតាម៉ៅ ដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម។ អ្វីដែលរដ្ឋាភិបាល បានមកវិញពីការកាត់តំបន់ដី៣០០ហិកតានេះ ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល គឺតំបន់ដី៤០០ហិកតា ដែលស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត ដូចជាអគាររដ្ឋបាល អគារស្នាក់នៅ ក្រោលគោ ឃ្លាំងចំណីសត្វ ឃ្លាំងសម្ភារ កន្លែងសម្លាប់មេរោគ គ្រឿងសង្ហារិម ប៉ុស្តិ៍យាម រថយន្ត​ Van ១គ្រឿង រថយន្ត​ Pick Up ៥គ្រឿង ត្រាក់ទ័រ៤គ្រឿង និងទោចក្រយានយន្ត៥០គ្រឿង ។ល។

ទីតាំងទី២ មានទំហំ៥០០ហិកតា។ តំបន់ដី៥០០ហិកតានេះ គឺជាទីតាំងឧទ្យានសួនសត្វ និងជាមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅ។ ការប្រគល់តំបន់ដី៥០០ហិកតានេះ ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល ធ្វើឲ្យរដ្ឋាភិបាល ទទួលបានមកវិញនូវតំបន់ដី២កន្លែង ដោយតំបន់ដី១កន្លែង មានទំហំ២៥០ហិកតា ស្ថិតក្នុងស្ថានីយ៍អភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយតំបន់ដី១កន្លែងទៀត មានទំហំជាង ៤៧២ហិកតា (៤៧២,៨០៩ហិកតា) ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ 

ចំពោះតំបន់ដី២៥០ហិកតា ក្នុងខេត្តសៀមរាប នឹងត្រូវប្រើប្រាស់សម្រាប់បង្កើតសួនសត្វ Safari Angkor ហើយក្នុងសួតសត្វ Safari AngKor នឹងត្រូវបានបង្កើតអគារផ្សេងៗ ដូចជា អគាររដ្ឋបាល និងអគារព្យាបាលសត្វព្រៃ ជាអាទិ៍។ ចំណែក តំបន់ដីជាង៤៧២ហិកតា នៅខេត្តមណ្ឌលគិរី នឹងត្រូវទុកសម្រាប់បង្កើតសួនភូតគាមមណ្ឌលគិរី។ 

សជណពីទីស្តីការគណៈរដ្ឋមន្រ្តីខាងលើ ពុំបានបញ្ជាក់ថា តំបន់ដីសរុប ១ ១២២ហិកតា ដែលរដ្ឋាភិបាលទទួលបាននោះ គឺជាតំបន់ដីរបស់ក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល នោះទេ។ 

គេហទំព័រ demo.cambodia.gov.kh សរសេរថា ភ្នំតាម៉ៅ មានផ្ទៃដីសរុប ១ ២០០ហិកតា ហើយជារមណីយដ្ឋានចម្រុះ ដែលមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា៕ 

ទីតាំង ដី១ពាន់ហិកតា របស់ភ្នំតាម៉ៅ ស្ថិតក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានទីស្ដីការគណៈរដ្ឋមន្ត្រីស្នើសុំកាត់ទៅឱ្យក្រុមហ៊ុនឯកជនមួយធ្វើការអភិវឌ្ឍផ្សេង ខណៈអង្គការអន្តរជាតិមួយ និងប្រជាពលរដ្ឋ​​​​​​​បារម្ភពីផលប៉ះពាល់ដល់សត្វព្រៃនៅទីនោះ។

លិខិតចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលវីអូឌីទើបទទួលបាននៅថ្ងៃពុធសប្ដាហ៍នេះ បានឱ្យដឹងថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យមានការដោះដូរដី៣០០ហិកតា របស់ស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ និងដី៥០០ហិកតារបស់រដ្ឋបាលព្រៃឈើភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុន «ខ្មែរ ហ្វ្រេស មីល ឯ.ក» ហើយអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិឱ្យក្រុមហ៊ុន និងដៃគូសហការ មុនធ្វើការអភិវឌ្ឍ។

លិខិតដដែលនេះបញ្ជាក់ថា ដី៣០០ហិកតារបស់ស្ថានីយចញ្ចឹមគោពូជភ្នំតាម៉ៅ ជាថ្នូរមកវិញ ដោយទទួលបានដីទំហំ៤០០ហិកតានៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានអគាររដ្ឋបាល ទំហំ១១ម៉ែត្រ គុណ ២១ម៉ែត្រ ២ជាន់ ចំនួនមួយខ្នង, អាគារស្នាក់នៅ ទំហំ១៦ម៉ែត្រ គុណ ៣៦ម៉ែត្រ ចំនួន១ខ្នង, ក្រោលគោទំហំ៣២ម៉ែត្រ គុណ ៤៥ម៉ែត្រ ចំនួន២ខ្នង, ឃ្លាំងចំណីសត្វទំហំ១៥ម៉ែត្រ គុណ ២៥ម៉ែត្រ ចំនួន២ខ្នង និងសម្ភារផ្សេងៗទៀត។

ចំណែក៥០០ហិកតារបស់រដ្ឋបាលព្រៃឈើភ្នំតាម៉ៅ ជាថ្នូរមកវិញ ដោយទទួលបានជាការបង្កើតសួនសត្វ Salan Angkor លើផ្ទៃដីទំហំ២៥០ហិកតា ស្ថិតក្នុងស្ថានីយស្ដារ និងអភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី និងស្រុកស្វាយលើខេត្តសៀមរាប រួមមាន ការសាងសង់អគាររដ្ឋបាល អគារចត្តាឡីស័ក អគារព្យាបាលសត្វព្រៃ សាងសង់របងព័ទ្ធជុំវិញ សាងសង់ផ្លូវ និងរៀបចំទីតាំងអភិវឌ្ឍន៍ផ្សេងទៀត។

ប្រភពដដែលបន្តទៀតថា ក្រុមហ៊ុននឹងធ្វើសួនភូតគាមមណ្ឌលគិរី មានផ្ទៃដីជិត ៥ សែនហិកតា (៤៧២,៨០៩) នៅស្រុកអូររាំងខេត្តមណ្ឌលគិរី រួមមាន ការសាងសង់សួនផ្កាទំហំ២០ហិកតា រៀបចំប្រព័ន្ធផ្លូវ ប្រព័ន្ធស្រោចស្រព និងការផ្ដល់ឡានម៉ូតូជាច្រើនគ្រឿងទៀតផង។

លិខិតបន្ថែមថា ក្រុមហ៊ុននឹងរៀបចំផ្ដល់ដីកម្មសិទ្ធិឯកជនទំហំ៩,៨ហិកតា ស្ថិតនៅភូមិត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលអាចសង់ផ្ទះស្នាក់នៅអចិន្ត្រៃយ៍ជូនមន្ត្រី បុគ្គលិក និងកម្មករចំនួន៨៥នាក់នៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

វីអូឌី មិនសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តតាកែវ លោក អ៊ូច ភា បានទេ ពាក់ព័ន្ធករណីនេះ។ ចំណែកនាយករដ្ឋបាលខេត្តលោក មាស អ៊ុយ ទទួលស្គាល់ថា ពិតជាមានការស្នើសុំដោះដូរដីភ្នំតាម៉ៅពិតមែន ដោយមានការប្រជុំសម្រេចពីអាជ្ញាធរពាក់ព័ន្ធ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ ប៉ុន្តែលោកមិនដឹងថា ការដោះដូរនោះជាមួយក្រុមហ៊ុនណាខ្លះនោះទេ ដោយថា លោកមិនបានចូលរួមក្នុងកិច្ចប្រជុំនេះ។

លោកបន្ថែមថា៖ «រឿងនេះ វាពាក់ព័ន្ធជាមួយក្រសួងកសិកម្មខ្លាំង យើងជាម្ចាស់ស្រុកគ្រាន់តែមានចូលរួមប្រជុំជាមួយក្រសួងកសិកម្មដែរ។ តែខ្ញុំអត់ដឹងថាក្រុមហ៊ុនណាដែរ។ អ្នកដែលគេចូល ប្រហែលជាគេដឹង។ បើខ្ញុំៗអត់ដឹងដែរ ព្រោះអត់បានចូលរួមប្រជុំហ្នឹងដែរ»។

ចំណែកប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ​ខេត្តតាកែវ លោក ញិប ស្រ៊ន និង​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ លោក វេង សាខុន ទូរសព្ទចូល គ្មានអ្នកទទួល។

ចៅអធិការនៅអាស្រមថ្មអន្ទោង ស្ថិតក្នុងតំបន់ភ្នំតាម៉ៅ ព្រះតេជព្រះគុណ សុទ ផល្លី មានសង្ឃដីកាថា តាមព័ត៌មានដែលព្រះអង្គទទួលបាន គឺដីនៅតំបន់ភ្នំតាម៉ៅនោះ មួយផ្នែកគ្រោងបែងចែកទៅឱ្យក្រុមហ៊ុនឧកញ៉ាលោក ឡេង ណាវ៉ាត្រា និងមួយផ្នែកគ្រោងឱ្យទៅក្រុមហ៊ុន ជីបម៉ុង។

ព្រះអង្គមានសង្ឃដីកាបន្តថា ព្រះអង្គបារម្ភពីការបាត់បង់ព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់ភ្នំតាម៉ៅ ក្រោយទទួលបានព័ត៌មានជុំវិញគម្រោងដោះដូរភ្នំតាម៉ៅនេះ។

ព្រះអង្គមានសង្ឃដីកាថា៖ «ព័ត៌មានដែលយើងដឹងហ្នឹង វា៣ខែហើយ! ប្លង់គេកាត់ឱ្យលោក ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុន ជីបម៉ុង ហ្នឹងមែន។ គេចង់ឈូសឆាយ អ៊ីចឹងយើងព្រួយបារម្ភដែរ។ ចិត្តយើងហ្នឹងវាស្មុគស្មាញ។ យើងខំការពារសត្វព្រៃ និងព្រៃឈើនៅទីនេះឱ្យមានក្ដីសុខច្រើនឆ្នាំ ដល់ឮគេថាគ្រោងឈូសឆាយ យើងស្ដាយព្រៃឈើ និងសត្វព្រៃ»។

អ្នកប្រកបរបរលក់បាយម្ហូបនៅក្នុងសួនសត្វភ្នំតាម៉ៅ អ្នកស្រី ឡេង ផល្លី និយាយថា អ្នកស្រីទទួលបានព័ត៌មានខ្លះៗជុំវិញគម្រោងដោះដូរដីសួនសត្វភ្នំតាម៉ៅនេះ។ អ្នកស្រីបន្តថា អ្នកស្រីមិនចង់ឱ្យមានការដោះដូរឬឈូសឆាយដីនៅតំបន់ភ្នំតាម៉ៅនេះទេ ដោយបារម្ភពីការបាត់បង់មុខរបររកស៊ី និងការអាស្រ័យផលពីព្រៃក្នុងតំបន់ភ្នំតាម៉ៅ ដូចជា រកឧស និងបន្លែ ជាដើម។

អ្នកស្រីបន្ថែមថា ៖«យើងមានការព្រួយបារម្ភ ប៉ុន្តែយើងមិនដឹងជាធ្វើយ៉ាងម៉េច។ ឥលូវយើងមានព្រៃ មានសត្វ នៅក្នុងហ្នឹង យើងមានអារម្មណ៍សប្បាយ អាចចូលមកលក់ដូរនៅទីនេះ។ ប្រជាជនច្រើនដែលមានជីវភាពធូរធារដោយសារកន្លែងនេះ    ខណៈពីមុន គ្នាអត់ណាស់ ដល់ពេល[មានដំណើរការ]ទេសចរណ៍ [យើងអាច]លក់ដូរ អ៊ីចឹងយើងមានជីវភាពធូរធារជាងមុន»។

នាយកកម្មវិធីនៅអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance )​ លោក នីច ម៉ាក (Nick Marx) មានប្រសាសន៍ថា ភ្នំតាម៉ៅទំហំ២ ៣០០ហិកតា ក្នុងនោះ ៤០០ហិកតាជាកន្លែងសួនសត្វ។ លោកថា ភ្នំតាម៉ៅមានសត្វព្រៃជាច្រើន និងច្រើនប្រភេទកំពុងរស់នៅ ការបង្កកំណើត និងជួយសង្គ្រោះ ដោយសារព្រៃឈើនៅជុំវិញភ្នំមួយនេះជាកន្លែងល្អសម្រាប់សត្វព្រៃរស់នៅ។

 លោក នីច ម៉ាក បន្តថា តំបន់ភ្នំតាម៉ៅក៏ជាកន្លែងល្អមួយនៅជិតរាជធានីភ្នំពេញ សម្រាប់ប្រជាពលរដ្ឋទៅលេងកម្សាន្ត ឬសម្រាកលំហែកាយ និងទស្សនាសត្វព្រៃនៅទីនោះផងដែរ។

បើតាមអ្នក​ជំនាញ​អភិរក្ស​សត្វព្រៃរូបនេះ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ លោកបានចេញវីដេអូមួយដោយអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យពិចារណាឡើងវិញចំពោះការដោះដូរតំបន់ភ្នំតាម៉ៅទៅឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍ដោយលោកបារម្ភពីផលប៉ះពាល់ និងការបាត់បង់សត្វព្រៃនៅតំបន់នេះ។

លោកបន្ថែមថា៖ «បានសុំសម្ដេច ហ៊ុន សែន សុំឱ្យប្ដូរគំនិតឈូសឆាយព្រៃភ្នំតាម៉ៅនេះ ព្រោះវាមានសត្វព្រៃច្រើនប្រភេទរស់នៅភ្នំតាម៉ៅ និងព្រៃជុំវិញភ្នំតាម៉ៅជាកន្លែងល្អសម្រាប់សត្វព្រៃនៅក្នុងព្រៃ ជាកន្លែងសត្វព្រៃដែលយើងដោះលែងខ្លះ និងជាកន្លែងល្អសម្រាប់ប្រជាជនទៅសម្រាក អត់មានកន្លែងផ្សេងទៀតដែលល្អនៅជិតភ្នំពេញ ដែលជាកន្លែងធម្មជាតិដូចនៅទីនេះ»៕


រូបភាព ម៉ាស៊ីន ខូងដី ដាំដើមឈើ