Sunday, July 7, 2024

ខេត្ត ព្រះវិហារ

ឯកសារពាក់ព័ន្ធ ខេត្តព្រះវិហាររួមមាន៖
  1. ព្រំដែន ខេត្តព្រះវិហារ
  2. ភូមិសាស្រ្តខេត្តព្រះវិហារ 
  3. តំបន់ទេសចរណ៍ ខេត្តព្រះវិហារ 
  4. សង្រ្គាម ខ្មែរ សៀម លើករណី ប្រាសាទព្រះវិហារ ឆ្នាំ ២០០៨ ដល់ ២០១១ 
  5.  បណ្តាទីតាំង បង្កោលព្រំដែន ខ្មែរ សៀម ។ 
  6. ប្រាសាទ ព្រះវិហារ 
  7. ឧទ្យាន​តេ​ជោ​សែន​ឫស្សី​ត្រឹប
  8. ចលនា ទន្រ្ទានព្រៃឈើនៅ ខេត្ត ព្រះវិហារ
  9. ឧទ្យាន្តជាតិ ភ្នំគូលេន 
  10. ជនជាតិ កួយ Kuy People
  11. អាជីវកម្ម ព្រៃឈើ នៅកម្ពុជា
ខេត្តព្រះវិហារ គេថា យកឈ្មោះតាមប្រាសាទព្រះវិហារ តែ ខេត្តព្រះវិហារហេតុអីទើបតែបង្កើតថ្មី? ចំណុចនេះដែលជាការជម្រុញទឹកចិត្តខ្ញុំបានអ្នកស្រាវជ្រាវខិតខំស្រាវជ្រាវ ចងក្រងជាប្រវត្តិសាស្រ្ត ភូមិសាស្រ្ត ដោយការសិក្សាឯការក្នុងស្រុក និងឯកសារស្រុកសៀម។ ឯកសារដែលដូចគ្នាគឺរឿង ព្រះគោរ ព្រះកែវ។ នៅស្រុកសៀម ពីមុនមានការចាក់ផ្សាយរឿងព្រះគោ ព្រះកែវ យ៉ាងទូលំទូលាយនៅស្រកខ្មែរ ក្រោយ មក អ្នកស្រាវជ្រាវសៀម គេចុះស្រាវជ្រាវ ឃើញថា នេះជារឿងប្រវត្តិសាស្រ្ត ខេត្តព្រះវិហារ ! ដូច្នេះ រដ្ឋាភិបាលសៀមគេហាមប្រាបការចាក់ផ្សាយ រឿងព្រះគោ ព្រះកែវ។ សង្រ្គាមព្រំដែន ដ៍ខ្លាំងខ្លាជាមួយ ទ័ពសៀមឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១១ គឺខ្ញូំបាទបានស្រាវជ្រាវ សរសេរផ្សព្វផ្សាយជាច្រើនអំពីប្រវត្តិសាស្រ្តខ្មែរ សៀម ថៃ ជម្លោះសៀម ថៃ រឿងប្រាសាទព្រះវិហារ រឿង រដ្ឋគោ (គោរដ្ឋ/កូរ៉ាត) Khorat Plateau ที่ราบสูงโคราช/Nakhon Ratchasima (Thai: นครราชสีมา, យោងតាមការវិភាគប្រវត្តិសាស្រ្ត ខេត្តព្រះវិហារ គឺសមអាងលើប្រាសាទព្រះវិហារ។
ផែនទី រដ្ឋបាលថ្នាក់ស្រុក ខេត្ត ព្រះវិហារ

ផែនទី រដ្ឋបាលថ្នាក់ស្រុក ខេត្ត ព្រះវិហារ

 សៀម ទាមទារយកព្រះវិហារ សំអាងថា នោះជាប្រាសាទដែលពួកគេបានកសាងកទឹន្លងមកដែរ ! ចំណែក ខ្មែរខ្ញុំអ្នកប្រវត្តិសាស្រ្ត ចង់ជម្រុញទឹកចិត្តស្នេហារជាតិថា មិនមែនតែព្រះវិហារទេ ជាទឹកដីខ្មែរ សូម្បី ខេត្តទាំង ៣៣ ក៍ជាអតីតទឹកដីនគរខ្មែរដែរ។ ពេលបារាំងចូល កាន់់កាប់១ផ្នែកពាក់កណ្តាលនៃនគរ សៀម ឆ្នាំ ១៩០០ ជាង គឺ បារាំងយកទឹកដី សៀម សឹងតែទាងអស់ បញ្ជូនក្នុងទឹកដី បារាំងឥណ្ឌូចិន France Indo China នេះក៍ជាមួលហេតុដែល សៀម តែងតែប្រឆាំងបារាំង តែងតែបង្កើតក្រុមប្រដាប់អាវុធខ្មែរ ដើម្បីប្រឆាំងរាជការខ្មែរ ប្រឆាំងបារាំង៕

ផែនទី ជនជាតិ នៃខេត្ត ព្រះវិហារ

 តាមផែនទីខាងក្រោមនេះ គឺជាផែនទីសម្ងាត់កម្រ មានអ្នកដឹងណាស់ គេស្មានតែ ដែនដី ឥណ្ឌូចិន មានតែ កម្ពុជា វៀតណាម ឡាវ តាមពិត គឺ ពាក់កណ្តាលនៃ ប្រទេសសៀម ដូច្នេះ ដោយបានជាមានការគៀបសង្កត់ផ្នែកយោធាពី អគ្លេស ទើបបារាំង ធ្វើកិច្ចព្រមព្រៀង ឆ្នាំ ១៩០៤ និង ១៩០៧ តែ សៀម នៅតែ ចចេសមិនគោរពតាមឡើយ ដោយនៅតែ បន្តសង្រ្គាមព្រំដែន វិបត្តិព្រំដែន រហូតដល់បច្ចុប្បន្ន។

ផែនទី តំបន់ការពារ នៃខេត្ត ព្រះវិហារ

ផែនទី តំបន់កសិកម្ម នៃខេត្ត ព្រះវិហារ

ផែនទី រដ្ឋបាលស្រុក នៃខេត្ត ព្រះវិហារ

ផែនទី តំបន់ព្រះវិហារ

ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ ៣២៩៤គីឡូម៉ែត្រ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។ ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៣.៧៨៨ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ៣០.០០០ហិចតា និងមានចំនួន៨៥%ជាព្រៃឈើ។ ខេត្តចែកចេញជា ៧ស្រុកក្រុងរួមមាន ៤៧ឃុំដែលមានភូមិសរុប ២០៨ភូមិ និងសង្កាត់មាន២។ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរនិងមានជនជាតិភាគតិច កួយ មានប្រមាណ២០% មានរបរធ្វើស្រែចម្ការ រកជ័រ រកវល្លិ៍ លក់ដូរ និងនេសាទត្រីបន្តិចបន្តួច។ ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម គឺធ្វើស្រែប្រវាសមេឃ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាមប្រាសាទព្រះវិហារ។ ខេត្តព្រះវិហារត្រូវបានបង្កើតឡើងនៅក្នុងខែមីនា ឆ្ណាំ ១៩៦៤ ដោយកាត់យកដីពីខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប។ ខេត្តព្រះវិហារមានប្រជាជនសរុបចំនួន ១៦១,៥៤៣នាក់ និងដង់ស៊ីតេប្រជាជនមានចំនួន ១១នាក់ក្នុង១គីលូម៉ែត្រការ៉េ។ ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ក្រុងត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩។ ខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន។

ប្រាសាទព្រះវិហារមានទីតាំងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់អន្តជាតិកម្ពុជានិងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចំងាយផ្លូវ ៤០០គមពីភ្នំពេញ តាមផ្លូវជាតិលេខ៦២ និង១៥០គមពីទីរួមខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារត្រូវបានកសាងឡើងក្នុងសម័យអង្គរ ដោយព្រះមហាក្សត្រព្រះបាទសូរ្យវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី១១ និងត្រូវបានកសាងដោយព្រះមហាក្សត្រជាច្រើនអង្គរទៀត។ ប្រាសាទព្រះវិហារមានឈ្មោះតាមសិវលិង្គនៅក្នុងប្រាសាទដែលមានឈ្មោះថា ស្រី សិខារិស្វរៈ ដែលមានន័យថាអំណាចនៃកំពូលភ្នំ។ សិវលិង្គដែលតម្កល់នៅក្នុងប្រាសាទនេះត្រូវបាននាំយកមកពីប្រាសាទវត្តភូ(ប្រទេសឡាវ)ដើម្បីតម្កល់ទុកនៅក្នុងប្រាសាទនេះ។


ប្រាសាទព្រះវិហារមានគោបុរៈ(ខ្លោងទ្វារ)ចំនួន៥ ដែលរៀបចំពីគោបុរៈទី១នៅខាងលើរហូតដល់​គោបុរៈទី៥ ប្រាសាទព្រះវិហារបែរមុខទៅទិសខាងជើង។ ភ្នំនេះមានកំពស់៧៤០ម ធៀបកំពស់ទឹកសមុទ្រ។ ដោយមានផ្ទៃក្រលា៨០០ម៤០០ម ចំនោតខ្លាំងពីទឹកដីកម្ពុជានិងរាងទេរទៅរកទឹកដីប្រទេសថៃ។ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨។

I/-អំពីប្រវត្តិនិងភូមិសាស្រ្តខេត្តព្រះវិហារ
ខេត្តព្រះវិហារ ត្រូវបានបង្កើតឡើងដោយក្រមលេខ១៩៤-ប-រ នាថ្ងៃទី២២ ខែ កក្កដា ឆ្នាំ១៩៦៤ គឺក្រោយ​ពេលព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីលើប្រទេសថៃតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​១៩៦២ នៅតុលាការអន្តរជាតិនៅទីក្រុងឡាអេប្រទេសហូឡង់ ដោយបានដាក់ឈ្មោះថា ខេត្តព្រះវិហារ។ ខេត្តព្រះវិហារ កាលនោះមានតែចំណួន​​០៤ស្រុក គឺស្រុករវៀង,ឆែប,ស្រុកជាំក្សាន្តដែលកាត់ចេញ​ពីខេត្ត​​​កំពង់ធំ និងស្រុកអង្គរធំ ដែលកាត់​ចេញ​ពី​ខេត្ត​​សៀ​មរាប​​​មាន០៣ឃុំគឺឃុំអន្លង់វែង,ថ្កូវ និងកោះកែរ ។ ខេត្តព្រះវិហារ​​​មានទីរួមខេត្តនៅកំពង់ប្រណាកឲ្យឈ្មោះថា ភ្នំត្បែងមានជ័យ។

  1. ១/ស្រុកជាំក្សាន្តមាន០៧ឃុំគឺឃុំជាំក្សាន្ត ឃុំទឹកក្រហម ឃុំប្រមេរ ឃុំយាង ឃុំព្រីងធំ និងឃុំត្រាវ ។
  2. ២ ស្រុកឆែប មានឃុំចំនួន០៩ គឺឃុំឆែប,ឃុំម្លូព្រៃ,ឃុំក្រខឹក,ឃុំថ្មី,ឃុំច្រាច់,ឃុំពើក,​ឃុំកំពង់ស្រឡៅ​ឃុំកំពង់ជ្រៃ​,ឃុំសាលា ។(ឃុំមួយចំនួនកាត់ចេញពីខេត្តស្ទឹងត្រែង)
  3. ៣/ស្រុករវៀង កាត់ចេញពីស្រុកមួយចំនួននៃខេត្តកំពង់ធំរួមមានស្រុកកំពង់ស្វាយដែលរួមមាន ឃុំស្តៅ ឃុំព្រំទេព,ឃុំភ្នំត្បែង និងឃុំធ្មាកាត់ចេញពីស្រុកសណ្តាន់ខេត្តកំពង់ធំ ។
ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ស្រុកត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញ​នៅ​ថ្ងៃទី​១៧​ខែឧសភា ឆ្នាំ២០០៩ ហើយខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន ។

២.ឥស្សរៈជនដែលធ្លាប់ជាចៅហ្វាយ ឬអភិបាលខេត្តព្រះវិហារក្រោយ១៩៧៩
បើយោង​តាម​ឯកសារ​ដែល​បាន​ដក​ស្រង់​ពី​សៀវ​ភៅ​រាជកិច្ច​ដែល​តម្កល់​ទុក​នៅ​បណ្ណាល័យ​ជាតិ​ភ្នំពេញ​ ឃើញ​ថា​មាន​ចៅហ្វាយ​ ឬ​ភិបាលខេត្ត​ជា​ច្រើន​រូប​បាន​ដឹកនាំ​នៅ​ក្នុង​ទឹកដី​ខេត្តព្រះវិហារគឺ​ ក្រោយរយះពេលប៉ុន្មានមក ប្រទេសកម្ពុជា​ក៏ដូចជា​ខេត្តព្រះវិហារ បានទទួលនូវនូវសង្គ្រាម​រ៉ាំរៃ​ជា​ច្រើន ជាពិសេសចាប់​ពី​ឆ្នាំ​១៩៧០​មកដល់១៩៧៩ ប្រជាពលរដ្ឋបានបាត់បង់ជីវិត ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​បំផ្លាញ់​ទាំងស្រុង រចនាសម្ព័ន្ធចាត់តាំងថ្នាក់ដឹកនាំមិនច្បាស់លាស់ ។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ​១៩៧៩ កម្ពុជាទទួលបាននូវពន្លឺនៃសុខសន្តិភាពជាបណ្តើរក្រោមការដឹកនាំរបស់​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។

ស្ថានភាពទូទៅ
ដោយ admin@preahvihear.gov.khចំនួនទស្សនា ខេត្តព្រះវិហារ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តសរុប២៥ មាន​ផ្ទៃដី​សរុប​១៣.៨២១,៧៦ ម៉ែត្រក្រឡា ដែលមានចម្ងាយប្រវែង២៩៨គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ​ កាត់តាមផ្លូវជាតិលេខ៦ និងផ្លូវលេខ៦២ មានព្រំប្រទល់ភាគខាងជើងជាប់នឹង​ប្រទេស​ថៃ​ប្រវែង១២៩គ.ម និងជាប់នឹងប្រទេសឡាវប្រវែង១៤០ គ.ម មាលក្ខណៈជាជួរភ្នំព្រៃ ទន្លេរ,ខាងត្បូងទល់នឹងខេត្តស្ទឹងត្រែង និងខាងលិចទល់នឹងខេត្តសៀមរាប និងខេត្ត ឧត្តរមានជ័យ។ ខេត្តចែកជា៧ស្រុក ១ក្រុង ២សង្កាត់ និង២៣២ភូមិ ។ ខេត្តព្រះវិហារ​មានប្រជាពលរដ្ឋសរុបទូទាំងខេត្តមានចំនួន ៥៧.០៧១ គ្រួសារ ស្មើនឹងចំនួន​មនុស្ស​២៣៥.០៧៨នាក់ ស្រី ១១៩.៩០៨នាក់ ដងស៊ីតេប្រជាពលរដ្ឋ​ប្រមាណ១៧នាក់ក្នុងមួយ​គីឡូម៉ែត្រក្រឡា។

ខេត្តព្រះវិហារជាខេត្តដែលសម្បូរដោយសក្តានុពលលើគ្រប់វិស័យជាក់ស្តែងវិស័យអាទិភាពសំខាន់ៗ​របស់ខេត្តមានដូចខាងក្រោម៖
  1. ១វិស័យកសិកម្ម ៖ ខេត្តបានជម្រុញ និងពង្រីកផ្ទៃដីដាំដុះស្រូវវស្សារហូតដល់៩០.០០៥ហិកតា លើផែនការ៨៨.០០០ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបានចំនួន២៥៥.៥៥៦តោន និងទិន្នផលមធ្យម​២.៩០តោន​/​ហិកតា ។(នៅឆ្នាំ២០១៨)
  2. ២/វិស័យអប់រំ៖ ខេត្តមានអគាសិក្សាគ្រប់កំរិតចំនួន៣៧៩កន្លែង ស្មើនឹង១.៩២៩បន្ទប់ ក្នុងនោះមានវិទ្យាល័យ១៣កន្លែង,អនុវិទ្យាល័យ៤៦កន្លែង,បឋមសិក្សា២២១កន្លែង និង មត្តេយ្យសិក្សា៩៩កន្លែង ដែលមានបុគ្គលិកសិក្សា២.៣៨៨នាក់ ស្រី១.០៨៣នាក់។ ដោយឡែកសាលារៀនដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ គិតតាំងពីឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០១៦ សម្តេកិត្តិព្រឹទ្ធបណ្ឌិតបានផ្តល់នូវអគារសិក្សា គ្រប់ភូមិសិក្សាមានចំនួន១០៨ខ្នង ស្មើនឹង៧៤៧បន្ទប់។
  3. ៣/វិស័យសទេសចរណ៍៖ខេត្តព្រះវិហារគឺជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិមួយដ៏មានសារៈសំខាន់ក្នុងចំណោមគោលដៅទេសចរណ៍ផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានរមណីដ្ឋានដែលភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាជាប្រចាំមានចំនួន០៧កន្លែង គឺរមណីដ្ឋានប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ប្រាសាទកោះកែរ,ប្រាសាទព្រះខ័នកំពង់ស្វាយ,ទឹកធ្លាក់ព្រះនិម្មិត,ទឹកធ្លាក់តេជោ បុស្សស្បូវ,ទឹកធ្លាក់ភ្នំត្បែង និងសហគមន៍ត្មាតប៉ើយ ។ជាមួយគ្នានេះខេត្តមានមូលដ្ឋាន អាជីវកម្ម សណ្ឋាគារ និងសេវាស្នាក់នៅសរុប១១៣កន្លែង ដែលរួមមាន៖សណ្ឋាគារ, ម៉ូតែល,ផ្ទះសំណាក់,ភោជនីដ្ឋាន,អាហារដ្ឋាន,សេវាកម្មកម្សាន្តមនុស្សពេញវ័យនិង​ម៉ាស្សា​​​សុខភាព។
  4. ៤/ វិស័យរ៉ែ និងថាមពល ៖ ខេត្តព្រះវិហារសំបូរទៅដោយធនធានរ៉ែគ្រប់ប្រភេទរួមមាន៖ រ៉ែកដែក រ៉ែស្ពាន់ រ៉ែមាស រ៉ែប្រេងកាត និងរ៉ែលោហផ្សេងៗទៀត ដែលគ្រប​ដណ្តប់​ស្ទើរទូទាំងខេត្ត ។ ដោយឡែកចំពោះការផ្គត់ផ្គង់ដោយកិច្ចសហប្រតិបត្តិការជាមួយខេត្ត ចម្ប៉ាសាក់ដោយភ្ជាប់បណ្តាញពីខេត្តស្ទឹងត្រែង ពង្រីកអគ្គីសនីប្រើប្រាស់បាន​ទូទាំង​ខេត្ត​០៨ក្រុង ស្រុក ។
ខេត្ត ព្រះវិហារ ចំនួនស្រុក  ០៨
១ ស្រុកជ័យសែន
លរ
ឃុំ
ភូមិ
ភូមិ
1
3
2
3
3
3
4
6
5
3
6
4

២ ស្រុកឆែប
លរ
ឃុំ
ភូមិ
ភូមិ
7
3
8
4
9
2
10
3
11
3
12
2
13
5
14
4

៣ ស្រុកជាំក្សាន្ត
លរ
ឃុំ
ភូមិ
ភូមិ
15
9
16
7
17
2
18
5
19
6
20
7
21
12
22
6

៤ ស្រុកគូលែន
លរ
ឃុំ
ភូមិ
ភូមិ
23
4
24
2
25
6
26
3
27
4
28
8

៥ ស្រុករវៀង
លរ
ឃុំ
ភូមិ
ភូមិ
29
8
30
4
31
6
32
4
33
3
34
2
35
5
36
3
37
8
38
4
39
6
40
5

៦ ស្រុកសង្គមថ្មី
លរ
ឃុំ
ភូមិ
ភូមិ
41
6
42
2
43
5
44
6
45
5

​ ក្រុងព្រះវិហារ
លរ
ឃុំ
ភូមិ
ភូមិ
46
10
47
10

​ ស្រុកត្បែងមានជ័យ
លរ
ឃុំ
ភូមិ
ភូមិ
48
3
49
4
50
3
51
2

បញ្ជីរដ្ឋបាលខេត្ត
List of district បញ្ជីស្រុករដ្ឋបាល ឆ្នាំ ២០២០
CodeKhmerEnglishNumber Of CommuneNumber Of Village
CommuneSangkat
11301ស្រុក ជ័យសែនChey Saen District6021
21302ស្រុក ឆែបChhaeb District8026
31303ស្រុក ជាំក្សាន្ដChoam Ksant District8049
41304ស្រុក គូលែនKuleaen District6023
51305ស្រុក រវៀងRovieng District12057
61306ស្រុក សង្គមថ្មីSangkum Thmei District5024
71307ស្រុក ត្បែងមានជ័យTbaeng Mean Chey District4012
81308ក្រុង ព្រះវិហារPreah Vihear Municipality0220
Total492232
ផែនទី រដ្ឋបាល

ខេត្ត ព្រះវិហារ

ផែនទី រដ្ឋបាល ឃុំ នៃ ខេត្ត ព្រះវិហារ