ឯកសារពាក់ព័ន្ធ ជាមួយ ខេត្ត ពោធិសាត់ រួមមាន៖
ផែនទី រដ្ឋបាលឃុំ សង្កាត់ នៃខេត្ត ពោធិសាត់
ចំណុចខាងលើ ខ្ញុំគិតថា មិនសួវសមហេតុ សមផលទេ ដោយសារខ្ញុំបាទជាអ្នកស្រុក ក្រគរ ខេត្តពោធិសាត់ដែរ រស់នៅ ពោធិសាត់ ជាង ២០ ឆ្នាំ និងធ្វើការនៅខេត្តនេះជាច្រើនឆ្នាំថែមទៀត ថែមទាំងបាន សិក្សាស្រាវជ្រាវ ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត សាសនា ជនជាតិ នៅ សៀម ភូមារ និងស្រុកខ្មែរ សូមធ្វើការ ចងក្រង បកស្រាយជាសង្ខេបថា៖
- ពោធិសាត់ គឺជា ទឹកដីតំបន់ភ្នំខ្ពស់ មាននិមិ្មតសញ្ញា គឺ ព្រះបង្កូមកែវ/ ថ្មកែវ ។ មានន័យថា កាលណោះ នគរខ្មែរ កាន់សាសនា នាគ (ព្រះនាងនាគ) ក្រោយមក នគរខ្មែរកាន់ សាសនា ព្រះពុទ្ធ (ព្រះថោង) ពេលព្រះថោង បូក នាងនាគ គឺក្លាយជា វប្បធម៍ អរិយធម៍ខ្មែរ ដូច្នេះ ពោធិសាត់ គឺជាទឹកដី ដែលអ្នកស្រុក ដូរមកកាន់សាសនា ព្រះពុទ្ធ--ព្រះពោធិរសាត់ ចូលមកដល់ កោះសំពៅមាសសព្វថ្ងៃនេះ។
- ចំណែក បាកាន Bagan គឺជា អាណាចក្រមន ជំនាន់នោះ ដែលលាតសន្ធឹងឥទ្ធិពល ព្រះពុទ្ធសាសនា មកពី រដ្ឋបាហ្គាន របស់ភូមារ ដូចមានជនជាតិ កូឡា នៅ ប៉ៃលិនស្រាប់។
- សូម្បី ខេត្ត ក្រគរ ឬ ស្រុក ក្រគរ ក៍ សររសេរចងក្រងខុសដែរ តាមពិត ស្រុកខ្មែរ គឺមានបន្ទាយទ័ព ដូច ជា សៀមគេរៀបចំដែរ បន្ទាយ ក្រង គឺជា ស្រុក ក្រង តែពេលបារាំងចូលរៀបចំ ដែនដីរដ្ឋបាល គេបាន សរសេរឈ្មោះ ក្រង Krang ទៅជា Krakor ក្រគរ..។
- ជាសរុប ពោធិសាត់ គឺ ជាដែនដី ដូរសាសនា ដូចមាន ជនជាតិរស់នៅ អាណាចក្រជង ពួកគេមិនព្រមដូរសាសនាទេ គឺនៅរក្សា ដដែល គេហៅថា ត្រពាំងជង !!ភ្នំក្រវ៉ាញ គឺជាភ្នំជនជាតិ ក្រាវ់ែត ភ្នំព័រ គឺជាភ្នំដែនជនជាតិព័រ រស់នៅ។
ប្រភព Wikipedia តាមពាក្យពីព្រេងនាយដំណាលថា មានដើមពោធិ៍មួយដើមរសាត់ ច្រាសទឹកដ៏ប្លែកអស្ចារ្យ ឃើញដូច្នេះអ្នកស្រុកក៏នាំគ្នាយកខ្សែពួរទៅទាក់ចងតែមិនជាប់ ហើយបន្តរសាត់ដល់កន្លែងមួយត្រង់ខាងមុខទីប្រាសាទព្រះខ័ន។ រសាត់មកដល់ទីនេះ ព្រះសង្ឃ និងអ្នកស្រុក បានរៀបចំគ្រឿងពលីការបូជាទៀន ធូប ផ្កាភ្ញី ដោយអធិដ្ឋានបួងសួងសុំយាងដើមពោធិ៍ ដើម្បីប្រតិដ្ឋានដាំទុកនៅទីតាំងនោះ។ព្រះសង្ឃបានយកខ្សែអំបោះ ៧សរសៃទៅចងដើមពោធិ៍ រួចប្រគំភ្លេងពិណពាទ្យថ្វាយដើមពោធិ៍ ស្រាប់តែដើមពោធិ៍នោះ ត្រូវបានអ្នកស្រុកអូសតាមជម្រាលដីឡើងច្រាំងខាងកើតប្រាសាទព្រះខ័ន បានដោយងាយ។ អ្នកស្រុកក៏ស្រែកអឺងកងឡើងថា "បានការ...បានការ" ហើយទួលនេះបានជាប់ឈ្មោះ "ទួលបានការ" តរៀងមក ដែលបច្ចុប្បន្នទួលនេះ ឋិតនៅខាងកើតវត្តបាកាន ក្នុងទឹកដីស្រុកបាកាន។
ផែនទី តំបន់ភ្នំ នៃ ខេត្ត ពោធិសាត់
ផែនទី រដ្ឋបាល ឃុំ ខេត្ត ពោធិសាត់
ផែនទី រដ្ឋបាល ស្រុកនៃ ខេត្ត ពោធិសាត់
ផែនទី ភូមិ ប្រវត្តិ ខេត្ត ពោធិសាត់ ឆ្នាំ ១៨៩៧
ដោយសារប្រាសាទព្រះខ័ន មានបារមីខ្លាំងពូកែ និងបួងសួងសុំកំណប់ទ្រព្យអ្វីបាននោះ ដំណឹងបានលេចឮដល់កងទ័ពសៀម ដែលនៅក្បែរព្រំដែន ស្វាយដូនកែវ និងចង់មកជីកយកវត្ថុមានតម្លៃទាំងនោះ។ អ្នកស្រុក និងព្រះសង្ឃក៏នាំគ្នាលើកដីពូនលុបប្រាសាទ ក្នុងបំណងលាក់ទុកអាថ៌កំបាំងដោយយកដើមពោធិ៍ទៅដាំលើចំហៀងកូនភ្នំ និងប្ដូរឈ្មោះមកជា "បាកាន" វិញ ដែលបច្ចុប្បន្នគេហៅថា ស្រុកបាកាន។
ក្រៅពីខ្លឹមសារដកស្រង់ចេញពីសៀវភៅកម្ពុជសុរិយាឆ្នាំ២០០៣ ត្រង់ទំព័រ ៦២នេះ នៅក្នុងវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ត្រង់ទំព័រ ៧៧៩ បញ្ជាក់ថា ពោធិ៍សាត់ គឺជាឈ្មោះខេត្តមួយក្នុងកម្ពុជារដ្ឋ នៅជាប់ខាងកើតខេត្តបាត់ដំបង។ តាមពាក្យដំណាលពីព្រេងនាយថា មានដើមពោធិ៍តូចមួយរសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក ហើយគេបានស្រង់យកទៅដាំនៅកន្លែងមួយ។ ដោយហេតុដូច្នេះ ទើបឲ្យឈ្មោះភូមិប្រទេសនោះថា ពោធិ៍សាត់ ព្រោះពាក្យថា រសាត់ និងសាត់ ជាពាក្យតែមួយអាចប្រើជួសគ្នាបាន។ លុះសំណេរជាយូរអង្វែងមក បានក្លាយជា "ពោធិ៍សាត់" រហូតដល់សព្វថ្ងៃ។
តំបន់ទាក់ទាញ
- បូជនីយដ្ឋានអ្នកតាឃ្លាំងមឿង៖ បូជនីយដ្ឋានអ្នកតាឃ្លាំងមឿងជាបូជនីដ្ឋានប្រវត្តិសាស្ត្រនិងជាទីសក្ការបូជារបស់ប្រជាជនខ្មែរ ស្ថិតតនៅចម្ងាយ៦គីឡូម៉ែត្រពីទីរួមខេត្ដ ក្នុងឃុំស្នាមព្រះ ស្រុកបាកាន។ ទីនេះជាតំបន់ប្រវត្ដិសាស្ដ្រមួយយ៉ាងសំខាន់ ជាតំបន់ដែលរំលឹកឡើងវិញចំពោះវីរភាពអង់អាចក្លាហាន ហ៊ានបូជាជីវិតរបស់បុព្វបុរសខ្មែរយើង ក្នុងបុព្វហេតុការពារទឹកដី មាតុភូមិ ពីពួកចោរឈ្លានពាន។
- តំបន់បាក់ត្រា៖ តំបន់បាក់ត្រាជារមណីយដ្ឋានធម្មជាតិ មានចម្ងាយ១៦គីឡូម៉ែត្រពីទីរួមខេត្ដតាមផ្លូវលេខ៥៦។ រមណីយដ្ឋាននេះមានកូនភ្នំ មានព្រៃ មានទឹកអូរធម្មជាតិ ដែលមានទឹកជាប្រចាំ និងសម្បូរដោយរុក្ខជាតិហូបផ្លែព្រៃដូចជា គុយ សិរមាន់ ជាដើម។
- ភ្នំបាឃ្នះ៖ ភ្នំបាឃ្នះជារមណីយដ្ឋានវប្បធម៌ និង ធម្មជាតិ មានទីតាំងស្ថិតនៅ ភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកក្រគរ ចម្ងាយ២០គីឡូម៉ែត្រ ពីទីរួមខេត្ដ តាមផ្លូវជាតិលេខ៥
- កំពង់ហ្លួង៖ កំពង់ហ្លួងមានទីតាំងស្ថិតនៅលើផ្ទៃបឹងទន្លេសាប ក្នុង ឃុំកំពង់ហ្លួង ស្រុកក្រគរ ចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមខេត្ដ។ តំបន់នេះមានជ្រោយខ្សាច់ដែលជាទីសំរាប់ងូតទឹកលេងកំសាន្តនៅរដូវប្រាំងនៃផ្ទៃបឹងទន្លេសាប។ ចំណែកនៅរដូវវស្សាវិញ ជាពិសេសពេលបុណ្យភ្ជុំបិណ្ឌ គេឃើញមានប្រជាជននាំគ្នាលេងល្បែងកំសាន្តចោលទឹកល័ក្ខដាក់គ្នាលើផ្ទៃបឹងទន្លេសាប។
- កំពែង៖ កំពែងមានទីតាំងស្ថិតនៅក្នុងភូមិព្រងិល ឃុំព្រងិល ស្រុកក្រវ៉ាញ ចម្ងាយ២០គីឡូម៉ែត្រពីទីរួមខេត្ដ
- ភ្នំដាក់ព្រះ៖ ភ្នំដាក់ព្រះមានចម្ងាយ១០គីឡូម៉ែត្រពីទីរួមខេត្ដ ក្នុងភូមិរលាប ][ឃុំរលាប]] ស្រុកពោធិ៍សាត់
- កោះសំពៅមាស៖ កោះសំពៅមាសមានទីតាំងស្ថិតនៅចំពីមុខសាលាខេត្ដពោធិ៍សាត់ មានផ្ទៃប្រមាណជាង ២ហិចតា។
- ព្រះធាតុ៖ ព្រះធាតុមានទីតាំងស្ថិតនៅភូមិស្រែស្ដុក ឃុំស្រែស្ដុក ស្រុកកណ្ដៀង ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្ដ។
- រម្មនីយដ្ឋានធម្មជាតិច្រកល្អៀង៖ មានទីតាំងស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តតពោធិ៍សាត់
- ទឹកធ្លាក់ថ្មដារតូច ស្ថិតនៅភ្នំ1500 ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៏សាត់
ក្រុងពោធិ៍សាត់ ជាក្រុងមួយក្នុងចំណោមស្រុក ក្រុងទាំង០៦ របស់ខេត្តពោធិ៍សាត់ ដែលមុនឆ្នាំ២០០៩ ជាអតីតស្រុកសំពៅមាស រាជរដ្ឋាភិបាលបានកែសម្រួលព្រំប្រទល់រដ្ឋបាល និងប្តូរពីស្រុកសំពៅមាសទៅជា ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ តាមអនុក្រឹត្យលេខៈ ១៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៩។ គ្រួសារសរុប [null ចំនួន] ១៤,៨៦៤ គ្រួសារ មានប្រជាជនសរុប ចំនួន ៦៦,៦២១ នាក់ ស្រីចំនួន ៣៤,២១២ នាក់ មានដង់ស៊ីតេប្រជាជនប្រមាណ ២១៤ នាក់ ក្នុងមួយគីឡូម៉ែត្រការេ។ គ្រួសារមានមុខរបរកសិកម្មជាចម្បងចំនួន ១៧,៥៦៧ ស្មើនឹង ៦២.៩% គ្រួសារ មានមុខរបរធ្វើសិប្បកម្មជាចម្បងចំនួន ៧៣៨ ស្មើរនឹង ២.៦% គ្រួសារមានមុខរបរសវាកម្មជាចម្បងចំនួន ៩,៦៣៤ នាក់ ស្មើរនឹង ៣៤.៥ % គ្រួសារ មានមុខរបរបន្ទាប់បន្សំផ្នែកកសិកម្មចំនួន ៧.៦៩៨% អ្នកមានមុខរបរបន្ទាប់បន្សំផ្នែកសិប្បកម្ម ចំនួន ២.០៥% អ្នកមានមុខរបរបន្ទាប់បន្សំផ្នែកសេវាកម្មចំនួន ១.២០៦% ជាស្ត្រី ។ ក្រៅពីមុខរបរជា ចម្បងក៏មានសកម្មភាពផ្សេងៗទៀតដូចជាៈ នេសាទត្រី ដាំដំណាំរួមផ្សំ ឡើងត្នោត និងធ្វើកម្មករ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារបន្ថែមផងដែរ។ សាសនា វត្តអារាម: ពាលញែក បន្ទាយដី មុនីរតនារាម ឯក សុរិយា វាល ហ្លួង លលកសចាស់ លលកសថ្មី រលាប ថ្មីដុំ
តាមពាក្យពីព្រេងនាយតំណាលថា មានដើមពោធិ៍មួយដើមរសាត់ច្រាសទឹកដ៏ប្លែកអស្ចារ្យ ឃើញដូច្នេះអ្នកស្រុកក៏នាំគ្នាយកខ្សែពួរទៅទាក់ចងតែមិនជាប់ ហើយបន្តរសាត់ដល់កន្លែងមួយត្រង់ខាងមុខទីប្រាសាទព្រះខ័ន ។ រសាត់មកដល់ទីនេះ ព្រះសង្ឃ និងអ្នកស្រុក បានរៀបចំគ្រឿងពលីការបូជាទៀន ធូប ផ្កាភ្ញី ដោយអធិដ្ឋានបួងសួងសុំយាងដើមពោធិ៍ ដើម្បីប្រតិដ្ឋានដាំទុកនៅទីតាំងនោះ ។
ព្រះសង្ឃបានយកខ្សែអំបោះ ៧សសៃទៅចងដើមពោធិ៍ រួចប្រគំភ្លេងពិណពាទ្យថ្វាយដើមពោធិ៍ ស្រាប់តែដើមពោធិ៍នោះ ត្រូវបានអ្នកស្រុកអូសតាមជម្រាលដីឡើងច្រាំងខាងកើតប្រាសាទព្រះខ័ន បានដោយងាយ ។ អ្នកស្រុកក៏ស្រែកអឺងកងឡើងថា "បានការ...បានការ" ហើយទួលនេះបានជាប់ឈ្មោះ "ទួលបានការ" តរៀងមក ដែលបច្ចុប្បន្ន ឋិតនៅខាងកើតវត្តបាកាន ក្នុងទឹកដីស្រុកបាកាន ។
ដោយសារប្រាសាទព្រះខ័ន មានបារមីខ្លាំងពូកែ និងបួងសួងសុំកំណប់ទ្រព្យអ្វីបាននោះ ដំណឹងបានលេចឮដល់កងទ័ពសៀម ដែលនៅក្បែរព្រំដែនស្វាយដូនកែវ និងចង់មកជីកយកវត្ថុមានតម្លៃទាំងនោះ ។ អ្នកស្រុក និងព្រះសង្ឃក៏នាំគ្នាលើកដីពូនលុបប្រាសាទ ក្នុងបំណងលាក់ទុកអាថ៌កំបាំងដោយកដើមពោធិ៍ទៅដាំលើចំហៀងកូនភ្នំ និងប្តូរឈ្មោះមកជា "បាកាន" វិញដែលបច្ចុប្បន្នគេហៅថាស្រុកបាកាន ។
ក្រៅពីខ្លឹមសារដកស្រង់ចេញពីសៀវភៅកម្ពុជសុរិយាឆ្នាំ២០០៣ ត្រង់ទំព័រ ៦២នេះ នៅក្នុងវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ត្រង់ទំព័រ ៧៧៩ បញ្ជាក់ថា ពោធិ៍សាត់ គឺជាឈ្មោះខេត្តមួយក្នុងកម្ពុជារដ្ឋ នៅជាប់ខាងកើតបាត់ដំបង ។ តាមពាក្យដំណាលពីព្រេងនាយថា មានដើមពោធិ៍តូចមួយរសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក ហើយគេបានស្រង់ទៅដាំនៅកន្លែងមួយ ។ ដោយហេតុដូច្នេះ ទើបឲ្យឈ្មោះភូមិប្រទេសនោះថា ពោធិ៍សាត់ ព្រោះពាក្យថា រសាត់ និង សាត់ ជាពាក្យតែមួយអាចប្រើជួសគ្នាបាន ។ លុះសំណេរជាយូរអង្វែងមក បានក្លាយជា "ពោធិ៍សាត់" រហូតដល់សព្វថ្ងៃ ។
ពោធិ៍សាត់៖ មន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ សហកាជមួយ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង ព្រមទាំងក្រុមគ្រួសារសហព័ន្ធសហភាពយុវជនកម្ពុជាខេត្ត បានរកឃើញតំបន់ទេសចរណ៍ថ្មីមួយទៀត នៅថ្មដាតូច ចន្លោះភ្នំ ១៥០០ (ភ្នំកំពស់១៥០០ម៉ែត្រ) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
សូមជម្រាបផងដែរថា រមណីយដ្ឋាននេះ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ នៅទូទាំងប្រទេស មានចំណាប់អារម្មណ៍ខ្លាំង ហើយផ្លូវទៅកាន់តំបន់ទេសចរណ៍មួយនេះ ជាផ្លូវប្រវត្តិសាស្ត្រ និងជាផ្លូវសេដ្ឋកិច្ចមួយ ដ៏ពិសេសផងដែរ។ ផ្លូវនេះចាប់ផ្ដើមស្ថាបនាជាកៅស៊ូ នៅឆ្នាំ២០១៣ ក្រោយពីគោលនយោបាយឈ្នះៗ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ គឺជាសមិទ្ធផលមួយថ្មីទៀត សំរាប់ខេត្តពោធិ៍សាត់ក្រោមម្លប់សន្តិភាព៕
ផ្ទៃដីខេត្តពោធិ៍សាត់សរុបចំនួន ១,២៦៩,២០០ហ.ត ក្នុងនោះមានផ្ទៃដីព្រៃឈើ ៨៨៨,២២៧ហ.ត ផ្ទៃដីព្រៃលិចទឹកក្នុងតំបន់បី មាត់បឹងទន្លេសាប ៩៤,០៤២ហ.ត ផ្ទៃដីកសិកម្ម ១២០,០០០ហ.ត និងផ្ទៃដីផ្សេងៗទៀត ១៦៣,៥៦៤ហ.ត។
រដ្ឋបាលខេត្តពោធិ៍សាត់ ចែកចេញជា៦ស្រុក ១ក្រុង ៤២ឃុំ ០៧សង្កាត់ និង៥១១ភូមិ និងភូមិឧបសម្ព័ន្ធចំនួន១៨ភូមិ មានប្រជាជនសរុបចំនួន៤៩២,៨០០នាក់ គ្រួសារសរុបចំនួន ១១៦,៣១៥ គ្រួសារ ស្រ្តី២៥០,២៩៣នាក់ អាយុ១៨ឆ្នាំឡើង ៣១០,០៧៧នាក់។ មានមុខរបរជាកសិករ ៨៥% សិប្បករ-ពាណិជ្ជករ-សេវាករ១៣% និងចម្រុះផ្សេងៗ ២%។
ទឹកដីខេត្តពោធិ៍សាត់សម្បូរទៅដោយធនធានធម្មជាតិទាំងលើដី និងក្រោមដីដូចជា៖ ព្រៃឈើ ខ្សាច់សំណង់ ថ្មកែវ ត្រីទឹកសាប និងរ៉ែក្រោមដីផ្សេងៗមួយចំនួនធំទៀត។ វិស័យសំខាន់ៗដែលទ្រទ្រង់សេដ្ឋកិច្ច និងសូចនាកររបស់ខេត្តមានជាអាទិ៍ គឺវិស័យកសិកម្ម រួមផ្សំជាមួយដំណាំផ្លែឈើជាច្រើនមុខ ជាពិសេសដំណាំក្រូចពោធិ៍សាត់ ជាប្រភេទពូជក្រូច ដែលមានរស់ជាតិល្បីល្បាញទូទាំងប្រទេស។ ក្នុងនោះក៏មានរមណីយដ្ឋានទេស ចរណ៍ធម្មជាតិ រមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ស្រស់ត្រកាល និងជំរកសត្វព្រៃគ្រប់ប្រភេទ ដែលទាក់ទាញ ស្រូបយកភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។
ខេត្តពោធិ៍សាត់មានសក្តានុពលដ៍ធំអស្ចារ្យ សម្រាប់បំរើប្រជាពលរដ្ឋទូទៅ ក្នុងនោះគឺថាមពលវារីអគ្គីសនីកម្លាំង១២០មេហ្កាវ៉ាត់ដ៏ធំលើសលប់ពីសេចក្តីត្រូវការ ហើយអាចនាំចេញទៅបណ្តាខេត្តដ៏ទៃទៀត។ នេះជាកាលានុវត្តភាពថ្មីមួយទៀត ដែលបានបង្ហាញថាមពលរបស់ខេត្ត។ ចំណែកវិស័យវប្បធម៌ មានក្បាច់បុរាណ ដែលគ្មានពីរក្នុងប្រទេសគឺថ្មកែវ ឈើប្រណិត ដែលជាផលិតផលចម្លាក់ដ៏ល្អវិសេសវិសាល ដែលជាអាទិភាពចេញមកពីស្នាដៃយ៉ាងប្រណិត របស់ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ដ៏យូរលង់ណាស់មកហើយ។
ការគ្រប់គ្រងរដ្ឋបាលដែនដី ស្រុកបាកាន ឆ្នាំ ២០១៣
- បឹងបត់កណ្តោល 13 ភូមិ ព្រះអំពិល ស្វាយជ្រំ ស្វាយ ត្រាំសេះ បត់កណ្តោល ឫស្សីតាម៉ាន់ បត់ត្រាច របងរមាស ទូលធ្មារ ដូងជ្រំ សំរោង អូរ បឹងឈូក
- បឹងខ្នារ 13 ភូមិ ដើមច្រេស រូង ត្រាចក្រោល ខ្នាចរមាស ព្រៃដំរី ចំការលើ វត្តជ្រែ ព្រះម្លូ ស្រករ ព្រៃផ្តៅ ក្រសាំងគ្រួ បឹងខ្នារ ព្រៃស្វាយ
- ខ្នារទទឹង 12 ភូមិ បាក់មែក ទួលអង្គ្រង កោះស្វាយ កោះវត្ត កោះក្របី កំប្រាក់កូន ដំណាក់ធ្នង់ បឹងឈូក ខ្នារទទឹង ក្រូចសើច ផ្ទះស្លា ដើមរកា
- មេទឹក 15 ភូមិ តាមុំ ត្រាង សំរោងព្រៃខៀវ កោះខ្សាច់ ចិនតាយ អូរព្រាល អង្កាញ់ ប៉ោឡោ ម៉ ចាយ៉ូវ ក្តាត មេទឹក ដីរនាត ព្រែកក្រ ក្អមសំណ
- អូរតាប៉ោង 18 ភូមិ ចំការខ្លុយ បត់គគីរចាស់ អន្លង់ក្រោយ ផ្សារអណ្តែត ព្រៃយាង ចំការអូរ របោះរាំង អូរតាប៉ោង ទួលរគាំង ព្រៃក្របៅ ឧកញ៉ាមាន់ តាណៃ ស្តុកឃ្លោក សំរោងពក ស្រះរុន ស្រះម្កាក់ បត់គគីរថ្មី អូរបត់
- រំលេច 13 ភូមិ ដំណាក់ត្រាច ល្ហុង កោះខ្ជាយ ព្នៅ រំលេច កូនត្នោត ប្រាសាទ កំពង់ក្តី ស្តុកខ្លា រោងតាកុក ប្រឡាយរំដេង ខ្វាវ ថ្មី
- ស្នាមព្រះ 21 ភូមិ ស្នាមព្រះ សាមគ្គី បាក់ព្រីង ជើងភ្លើង កោះក្រសាំង ក្រពើរោទី៍ ដង្កៀបក្តាម កំពង់ស្វាយ ស្វាយអាត់ ចំបក់មាស ព្នៅ អន្លុងមាន អណ្តូងសំបួរ ស្តុកស្វាយ ធ្នោះតាចាប អារ៉ែន ស្នាមព្រះ ត្រាំពែ អណ្តូងក្រសាំង ទួលខ្មែរ ខ្មារ
- ស្វាយដូនកែវ 9 ភូមិ ស្វាយដូនកែវទី១ ស្វាយដូនកែវទី២ ទួលសំរោង ស្វាយសរ ថ្មី ច្រប់ កំពោតអាង កំប៉ាង និគមន៍លើ
- ត្រពាំងជង 20 ភូមិ ស្រែល្វា ចំការអូរ កណ្តឹងមាស អូររំចេក កាប់ក្រឡាញ់ បួរស្រងែ កោះស្វាយ ពិតត្រង់ ត្រពាំងជង ស្នាយទោល ថ្មី ក្តីឈ្នួល កោះអណ្តែត បឹងប្រីយ កោះកែវ ក្រោលក្របី ពោធិ៍ល្យុំ ស្ទឹងកំបុត បាកាន ព្រះចំបក់
ការគ្រប់គ្រងរដ្ឋបាលដែនដី ស្រុកកណ្តៀង ឆ្នាំ ២០១៣
- អន្លង់វិល 16 ភូមិ ទួលចារ អូរបាក្រង វត្តពោធិ៍ទី១ វត្តពោធិ៍ទី២ ព្រែកតាវង កញ្ជើបាយដាច កំពង់ក្របី ផ្លូវក្របី ជ័យជំនះ អន្លង់វិល ព្រែកតាគង់ កោះក្រសាំង ព្រែកឈើត្រាវ ក្បាលរមាស បឹងឈូក ផ្ទះគរ
- កណ្តៀង 16 ភូមិ បឹងឈូក កំពង់ក្រសាំងក្រោម កំពង់ក្រសាំងលើ យស់ ព្រៃក្តីក្រោម ព្រៃក្តីកណ្តាល ព្រៃក្តីលើ កណ្តៀង ស្ថានីយ៍ កណ្តៀងក្នុង កំពង់រកា កែវវិជ័យ ស្យា ស្ទឹងលើ ស្ទឹងក្រោម បង្គោល
- កញ្ជរ 12 ភូមិ កូនក្រោយ បឹងក្រាញ់ សំរោង ដងអូរ កញ្ជរ ព្រែកត្របែក ពោធិអណ្តែត រលាំង ទួលទទឹង ផ្លូវលួង កណ្តាល ត្បែងប្រគាប
- រាំងទិល 5 ភូមិ ចារុះ ព្រែក រាំងទិល កោះកែវ កោះក្អែក
- ស្រែស្តុក 17 ភូមិ ផ្ទះកោះ ចំការតាប៉ូ បាគូ បន្ទាយត្រោក សារៀង ឥន្ធធ្យា ពោពីរ ចំរេះ ថ្មី ធ្លាអំពិល សែនជ័យ វាល ត្រង់ ព្រីងខ្ពស់ ក្តីឈ្វិត ពោធិ៍ តាម៉ោលី
- ស្វាយលួង 13 ភូមិ បឹងក្រាញ់ រោងម៉ាស៊ីន ស្វាយលួង ស្វាយចាន់ ស្វាយយាង ផ្លូវពោធិវង្ស ស្វាយចំបក់ ពោធិឡើង កគោ សន្លុង ជ្រែង ផ្ទះស្រែ ឈើទាល
- ស្យា 11 ភូមិ កំពង់សំបួរ ចារឹក អន្លង់វិល បឹងចេក ក្បាលពាម ត្រពាំងថ្ម ក្វាលឈើពុក ធ្លក វត្តលៀប ព្រៃស្រគុំ ស្យា
- វាល 9 ភូមិ ប្រឡាយធំ ក្បាលហុង កញ្ជើបាយដាច បឹងយា ពោធិ៍ដំណាក់ ពោធិ៍កំបោរ វាល តាស្តី ទួលពង្រ
- កោះជុំ 9 ភូមិ អន្លង់ហាប ស្ពាន ដងរុង ដងឡង ស្តុកជុំ គៀន ផ្ទះព្រីង ដំរីស អំពិលកញ្រ្ចិញ
ការគ្រប់គ្រងរដ្ឋបាលដែនដី ស្រុកក្រគរ ឆ្នាំ ២០១៣
- អន្លង់ត្នោត 12 ភូមិ ថ្កោលធំ ជ្រលង កណ្តាល ផ្សារ ទន្សាយគល់ ទួលម្កាក់ បន្ទាយក្រង ឃ្លាំងមឿង ខ្លាក្រពើ ឡបាក់ ប៉ប៉ិត ទទឹង
- អន្សាចំបក់ 7 ភូមិ ថ្គោលធំ ថ្គោលតូច កំពង់ថ្គោល អារ៉ងព្រូច ខ្សាច់ល្អិត សានសរ ក្បាលដំរី
- បឹងកន្ទួត 11 ភូមិ ត្រពាំងឃ្លៃ ធ្លាម្អម តាកែវក្រោម ថ្មី អូរអញ្ចាញ បឹង ត្រពាំងកន្ទួត កណ្តុរស ពោធិឃឿន ជជក ពោធិអង្រ្កង
- ឈើតុំ 11 ភូមិ ឈើទែព បំណក់ ក្បាលទាហាន ចាមចាស់ ទៀនព្រៃ ដង្កៀបក្តាម ផ្ទះចេក កណ្តាល កប៉ាស់ ទួលត្បែង ចាមថ្មី
- កំពង់លួង 5 ភូមិ ទី១ ទី២ ទី៣ ទី៤ ទី៥
- កំពង់ពោធិ៍ 8 ភូមិ កំពង់ឡ ពោធិ៍កុដិ មាត់ព្រៃ ស្នារាជ រលួសខាងកើត រលួសកណ្តាល ចេកចៅ ពោធិ៍របង
- ក្បាលត្រាច 11 ភូមិ ទទឹង ដូង ផ្សារ សំរោង ត្រពាំងរំដេញ ឈើទាលខ្ពស់ ត្រពាំងស្មាច់ កណ្តាល ស្រែឫស្សី ក្រឡាញ់ កំពង់លើ
- អូរសណ្តាន់ 7 ភូមិ អូរអាចម៍កុក ក្រាំងធំ ថ្លឹង ពុទ្រ្ទាម ដូងជួរ អូរតាប្រុក ចុងខ្លុង
- ស្នាអន្សា 10 ភូមិ ស្នាអន្សា ស្វាយសរ វាលវង់ សារវ័ន្ត អន្សក្តាម បេង ក្រាំងវែង ថ្មី ជីចេះ កំពង់ប្រាក់
- ស្វាយ ស 5 ភូមិ កំរ៉ែង បឹងស្មុក ទួលអណ្តែត ត្រពាំងស្នួល អន្សាចំបក់
- ត្នោតជុំ 14 ភូមិ ព្រៃខ្លា ក្របីស ជ័រម្គាន បង្គងឃ្មុំ ត្រាំ ត្បែងជ្រំ សែនពេន តាកែវលើ ចំបក់ធំ ឈើទាល កណ្តាល ដងទឹកលាច បឹងវាល ថ្មី
ការគ្រប់គ្រងរដ្ឋបាលដែនដី ស្រុកភ្នំក្រវាញ ឆ្នាំ ២០១៣
- បាក់ចិញ្ចៀន 9 ភូមិ អូររំចង់ ក្របៅជ្រំ ទួលពង្រ ចាន់សេរី បាក់ចិញ្ចៀន អូរឫស្សី កំពង់ខ្ទុម ស្រែជង ដំណាក់អំពិល
- លាច 8 ភូមិ ក្រូចឆ្មារ បាក់ត្រកួន បោះពួយ ស្បូវរីក ប៉ែន លាច ពេជបាន តានុក
- ព្រងិល 7 ភូមិ សាយ អូរបាក់ត្រា កំពែង សំរោងយា ព្រងិល អូរស្រាវ ស្វាយប៉ាក
- រកាត 4 ភូមិ ព្រៃខ្លុង ព្រៃស្មាច់ វាលវង់ មល់
- សន្ទ្រែ 4 ភូមិ គល់ទទឹង សន្ទ្រែ ស្រែពពាយ ក្សេត្របុរី
- សំរោង 11 ភូមិ សំរោង១ សំរោង២ ព្រែក១ ព្រែក២ ព្រែក៣ អូរហេង អូរព្រាល តាដែស វាល រវៀង អង្រ្គង អន្លង់ប៉ែន
- បន្ទាយដី 12 ភូមិ បន្ទាយដីក្រោម បន្ទាយដីលើ បណ្តុះសណ្តែក ឥស្លាម ក្បាលហុង កែវសុវណ្ណលើ កែវសុវណ្ណក្រោម អូរបាក្រងលើ អូរបាក្រងកណ្តាល អូរបាក្រងក្រោម កែវមុនី តាកុយ
- ចំរើនផល 8 ភូមិ ដូនអី ក្តីខ្វាវ កំពង់ស្ទោង អូររកា ស្វាយមាស អូរតូង លាវ ទួលក្រួស
- លលកសរ 10 ភូមិ ពោធិ៍តាកួយ ព្រែកស្តី លលកសរ កោះ ផ្សារលើ វត្តលួង ជំរុំសៀម ដប់បាត ដំណាក់អំពិល ខ្មារ
- ផ្ទះព្រៃ 10 ភូមិ ចំការចេកខាងត្បូង ចំការចេកខាងជើង រ៉ា ពាលញែក១ ពាលញែក២ គក អូរស្តៅ ត្នោតទ្រេត ក្បាលហុង ដង្គារ
- ព្រៃញី 8 ភូមិ បាក់រទេះ ដូងជ្រំ ប្រឡាយធំ ស្ពានថ្ម មាន់ចែ សាលាគំរូ ក្រាំងតាសែន ស្រះស្រង់
- រលាប 13 ភូមិ ព្រែកត្នោត សូរិយាលើ សូរិយាក្រោម ថ្នល់ជប៉ុន ស្ពានថ្ម ថ្នល់បំបែក ពោធិ៍អណ្តោត ព្រៃឪម៉ាល់ ទួលម្កាក់ ស្ទឹងតូច ឆ្លងកាត់ រលាប អូរថ្កូវ
- ស្វាយអាត់ 5 ភូមិ ស្ថានីយ៍ ក្រាំងពភ្លាក់ ត្រាង អូរស្តៅ ស្វាយអាត់
ផែនទីរដ្ឋបាលដែនដីបណ្តាសង្កាត់នៃក្រុងពោធិសាត់
ផែនទីរដ្ឋបាលដែនដីបណ្តាសង្កាត់នៃក្រុងពោធិសាត់ការគ្រប់គ្រងរដ្ឋបាលដែនដី ស្រុក វាលវែង ឆ្នាំ ២០១៣- ក្រពើពីរ 3 ភូមិ ក្រពើពីរលើ ក្រពើពីរក្រោម សំឡាញ
- អូរសោម 4 ភូមិ អូរសោម កណ្តាល ឆាយលូក គៀនជង្រុក
- ប្រមោយ 5 ភូមិ ទំព័រ ប្រមោយ ស្ទឹងថ្មី ផ្ចឹកជ្រំ ឈើទាលជ្រំ
ផែនទី រដ្ឋបាល ភូមិ ឃុំ ស្រុក វាលវែង ខេត្ត ពោធិសាត់
តាលោសែនជ័យ គឺជាស្រុកថ្មីដែលទើបបង្កើតឡើង។ ស្រុកនេះបានបង្កើតឡើងដោយកាត់យកឃុំចំនួនពីរគឺ ឃុំតាលោ នៃស្រុកបាកាន និងឃុំផ្ទះរុង នៃស្រុកភ្នំក្រវាញ របស់ខេត្តពោធិ៍សាត់។ ក្រៅពីនេះគេកាត់យកភូមិចំនួនពីរ គឺភូមិកោះស្វាយ និងភូមិកោះវត្តនៃឃុំខ្នារទទឹងរបស់ស្រុកបាកានមកឱ្យឃុំតាលោទៀតដោយយោងតាម តាមអនុក្រឹត្យលេខ ០៧ អនក្រ.បក។ ទីតាំងរបស់សាលាស្រុកតាលោសែនជ័យស្ថិតនៅក្នុងឃុំផ្ទះរុង។
ការគ្រប់គ្រងរដ្ឋបាលដែនដី ស្រុក តាលោសែនជ័យ ឆ្នាំ ២០២៣
- តាលោ 19 ភូមិ តាលោ ថ្មី តាំងគោក ព្រៃរោង ត្រយ៉ងស ឆ្នាល់មាន់ ទូលជ្រាវ គោករំល ទួលទទឹង បឹងកក់ ព្រៃវាំង បួរច្រេស ទួលថ្ម ព្រៃតោ សិរីគន្ធា រហាលទិល បោសគ ប្រហាល ព្រៃកន្ទួត
- ផ្ទះរុង 13 ភូមិ ក្រញាំ ជង្រុក ព្រហស្បតិ៍ក្បាល ដំណាក់កន្សែង ព្រៃកន្លង់ ស្តុកខ្ទុំ តាលាស់ កោះស្វាយ បត់រំដួល កណ្តាល ផ្ទះរុង ថ្លុកដង្កោ ជ្រៃក្រឹម
រូបថត សាលាស្រុក តាលោសែនជ័យ ខេត្តពោធិសាត់
ការគ្រប់គ្រងរដ្ឋបាលដែនដី ក្រុងថ្នដា ឆ្នាំ ២០២៣- ថ្មដា 3 ភូមិ សង្គមថ្មី ឯកភាព កណ្តាល
- អន្លង់រាប 5 ភូមិ កណ្តាល ដីក្រហម ចំការជ្រៃខាងត្បូង ចំការជ្រៃខាងជើង ក្រាំងរងៀង
បញ្ជីរដ្ឋបាលស្រុក
List of district បញ្ជីរដ្ឋបាលស្រុក | ||||||
Code | Khmer | English | Number Of Commune | Number Of Village | ||
Commune | Sangkat | |||||
1 | 1501 | ស្រុក បាកាន | Bakan District | 9 | 0 | 131 |
2 | 1502 | ស្រុក កណ្ដៀង | Kandieng District | 9 | 0 | 330 |
3 | 1503 | ស្រុក ក្រគរ | Krakor District | 33 | 0 | 105 |
4 | 1504 | ស្រុក ភ្នំក្រវ៉ាញ | Phnum Kravanh District | 6 | 0 | 44 |
5 | 1505 | ក្រុង ពោធិ៍សាត់ | Pursat Municipality | 0 | 7 | 66 |
6 | 1506 | ស្រុក វាលវែង | Veal Veaeng District | 5 | 0 | 20 |
7 | 1507 | ស្រុក តាលោសែនជ័យ | Ta Lou Senchey District | 2 | 0 | 35 |
Total | 42 | 7 | 533 |
ផែនទី កាលបរិច្ឆេទ បង្កើតខេត្ត ឆ្នាំ ១៩១៧
ផែនទី ជនជាតិ ខេត្ត ពោធិសាត់
ផែនទី តំបន់ តានតឹងតាមព្រំដែ ខេត្ត ពោធិសាត់
ផែនទី ជនជាតិ ខេត្ត ពោធិសាត់់
ផែនទី ជនជាតិ ខេត្ត ពោធិសាត់់
ផែនទី អាណាចក្រ បាកាន ៨៤៩- ១២៩៧
ផែនទីប្រវត្តិសាស្រ្ត ខេត្ត ពោធិ៍សាត់
ផែនទី ប្រវត្តិសាស្រ្ត សៀម មុនចាញ់សង្រ្គាម បារាំង សៀម ឆ្នាំ ១៨៩៣
ផែនទី ខេត្តពោធិសាត់ ក្រោមការគ្រប់គ្រងនៃ រដ្ឋាភិបាលសៀម
ផែនទី ប្រវត្តិសាស្រ្តស្រុក បាកានក្នុង ខេត្ត ពោធិសាត់