ស្ពៃក្តោបគឺជាប្រភេទបន្លែម្យ៉ាង ដែលមានរាងមូល និង ផ្តុំឡើងដោយស្លឹកដែលមានជាច្រើនស្រទាប់ ។ វាមានបីប្រភេទសំខាន់ៗគឺ ស្ពៃក្តោបដែលមានពណ៌ បៃតង,ក្រហម និង សលាយលឿង។ ពណ៌នៃ ស្ពៃក្តោបបៃតង គឺមានពណ៌ចាប់ពី បៃតងស្រាល រហូតដល់បៃតងចាស់ខណៈពេលដែលស្ពៃក្តោប ក្រហម មានស្លឹក ដែលអាចមានពណ៌ក្រហមជាំ ឬ ស្វាយ ជាមួយនឹង សសៃពណ៌សនៅជុំវិញវា។ ស្ពៃ ក្តោបបៃតង និង ក្រហមទាំងពីរនេះ គឺមានស្លឹកម៉ត់រលោង។ ស្លឹករបស់ស្ពៃក្តោបសលាយលឿង គឺហាក់ នឹងអង្កាញ់ជាង និង អាចមានពណ៌លឿងស លាយ បៃតង។ ។ ស្ពៃ មាន 12មុខ ខុសពី សាឡាដ ដែល ល្បីៗគឺ
- ស្ពៃក្តោមចម្រុះ Cannonball Cabbage
- ស្ពៃបូកគោឬ ហៅថា ស្ពៃ ស ឬ ស្ពៃចិន Bok Choy
- ស្ពៃ ចង្កឹះ Choy Sum
- ស្ពៃ Napa Cabbage
- ស្ពៃ Savoy Cabbage
- ស្ពៃ January King Cabbage
- ស្ពៃ ក្រហម Red Cabbage
- ស្ពៃ Green Cabbage
- ស្ពៃក្តោម ស White Cabbage
- Danish Ballhead Cabbage
- Pointed Cabbage
- Tuscan Cabbage
- Gloria F1 ដាំរយៈពេល ៩០ថ្ងៃក្រោយពី ដាំកូន។ គំលាតដាំ ៦០ X ៦០ សម ដង់ស៊ីតេដាំ ១១,១១១ ដើម/ដី ១ អា (៤,០៤៦មែត្រការ៉េ) ទម្ងន់១ផ្លែ ៣-៥ គក
អត្ថប្រយោជន៍របស់ស្ពៃក្តោបចំពោះសុខភាព
- ស្ពៃក្តោបមានផ្ទុកនូវ សារជាតិ phytonutrients ដែលវាមានដំណើរការ ក្នុងការជួយការពារ រាងកាយពីពួករ៉ាឌីកាល់សេរី ដែលអាចបំផ្លាញដល់ ភ្នាសរបស់កោសិកា។ សារជាតិនេះ ក៏បានជួយ បង្ហាញសញ្ញាដល់ ហ្សែនរបស់យើង ក្នុងការបង្កើននូវ ផលិតផលអង់ស៊ីមរបស់វា ដែលចូលរួមនៅក្នុង ការបន្សាបជាតិពុលនៅក្នុងរាងកាយ។
- ស្ពៃក្តោបប្រហែលជាអាចជួយបន្ថយ នូវឱកាសនៃកើតមាននូវជំងឺមហារីក ជាពិសេស នៅក្នុងសួត ក្រពះ និង ក្រពេញប្រូស្តាត។
- ស្ពៃក្តោបគឺជាអាហារ ជួយធ្វើអោយសាច់ដុំរឹងមាំ,ជាអ្នកសំអាតឈាម និង ជាអ្នកពង្រឹងដល់សុខ ភាពភ្នែករបស់អ្នក។
- ទឹកក្រឡុកនៃ ស្ពៃក្តោបស្រស់ឆៅ គឺត្រូវបានគេបញ្ជាក់ថា វាអាចជួយព្យាបាលដល់ជំងឺដំបៅក្រពះ
- ស្ពៃក្តោបគឺសំបូរទៅដោយសារធាតុដែក និង ស្ពាន់ធ័រ។
- ទឹកនៃស្ពៃក្តោបស្រស់ គឺមានប្រសិទ្ធភាព ក្នុងការព្យាបាលនូវការចម្លងរោគ នៃពពួកផ្សិត ( នេះគឺ ដោយសារតែ មានផ្ទុកនូវសារធាតុស្ពាន់ធ័រ) ។
- ស្ពៃក្តោប អាចជួយបន្ទាបនូវ សេរ៉ូមរបស់កូឡេស្តេរ៉ូល។
- ស្ពៃក្តោបមានផ្ទុកនូវ sulforaphane ដែលជាសារជាតិ ដែលអាចបង្កើននូវ ផលិតផលរបស់ សារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត និង អង់ស៊ីមដែលជួយដល់ការបន្សាបជាតិពុលនៅក្នុងខ្លួន ។ សារជាតិនេះ មានដំណើរការ ដោយវាបានភ្ញោចដល់ ផលិតផលរបស់ glutathione ដែលវាជា ផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងរាងកាយ ដើម្បីផលិតបាននូវ សមាសធាតុប្រឆាំងនឹងប្រតិកម្ម អុកស៊ីត ដែលវាមាននាទីក្នុងការ បន្សាបជាតិពុលនៅក្នុងថ្លើម។
- ស្ពៃក្តោបប្រភេទក្រហម មានសារជាតិ phytonutrients ច្រើនជាង ពពួកស្ពៃក្តោបបៃតង។ សារជាតិ វីតាមីន C ដែលមាននៅក្នុងស្ពៃក្តោបក្រហម គឺមានដល់ទៅ ៨ ឬ ៩ដងច្រើនជាង នៅក្នុងពពួក ស្ពៃក្តោបបៃតង។
- ស្ពៃក្តោបក្រហម មានផ្ទុក anthocyanin ( ធាតុពណ៌ក្រហម) ដែលវាជាសមាសធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ក្នុងការជួយការពារដល់ កោសិកាខួរក្បាល ដូច្នេះគឺថា វាអាចជួយអ្នក ក្នុងការ បង្ការនូវជំងឺ Alzheimer’s ៕
- ប្រឆាំងនឹងមហារីក ស្ពៃក្តោប មានផ្ទុកសារធាតុពិសេសម៉្យាង ដែលគេរកឃើញថា វាដើរតួនាទីក្នុងការទប់ទល់នឹងការលូតលាស់នៃកោសិកាមហារីកបណ្តាលមកពីអរម៉ូនអេស្ត្រូសែន ផលិតដោយរាងកាយយើងមិនថាប្រុសឬស្រី។ ស្ពៃក្តោបសំបូរដោយសារធាតុប្រឆាំងនឹងជាតិពុលទាំងឡាយដែលជាកត្តាបង្កហានិភ័យនៃការខូចខាត ឬការលូតលាស់មិនប្រក្រតីនៃកោសិកា ដែលជាដើមហេតុនៃជំងឺមហារីកដទៃទៀត។
- សុខភាពប្រព័ន្ធប្រសាទ ការបរិភោគស្ពៃក្តោបផ្តល់ឲ្យយើងនូវវីតាមីន K ដែលជាសារធាតុយ៉ាងសំខាន់នៃកោសិកាខួរក្បាលរបស់យើង (ណឺរ៉ូន)។ វីតាមីន K ជាសារធាតុផ្សុំនៃស្រោមព័ទ្ធពីខាងក្រៅរបស់កោសិកាណឺរ៉ូនខួរក្បាល ដើម្បីបង្កើននូវល្បឿនក្នុងការទំនាក់ទំនងរវាងកោសិកាខួរក្បាលមួយទៅកោសិកាមួយទៀត។ កត្តានេះជួយបង្កើនការចងចាំ និង សមត្ថភាពនៃការគិតពិចារណា។ ជាពិសេសទៅទៀត ស្ពៃក្តោបមានផ្ទុកនូវសារធាតុប្រឆាំងជាតិពុលម៉្យាង ដែលចូលរួមចំណែកទប់ស្កាត់ការខូចខាតនៃកោសិកាខួរក្បាលទៀតផង។
- សុខភាពឆ្អឹង អ្នកដឹងទេថាស្ពៃក្តោបក៏ជាប្រភពនៃសារធាតុរ៉ែដ៏សំខាន់ៗសម្រាប់ការលូតលាស់នៃឆ្អឹងផងដែរ ដូចជាកាល់ស្យូម ម៉ាញេស្យូម ជាដើមដែលដើរតួនាទីយ៉ាងសកម្មក្នុងការទប់ស្កាត់នូវការបាត់បង់ និងស្រូបបញ្ចូលនៃសារធាតុកាល់ស្យូមក្នុងឆ្អឹង។ កត្តានេះ ចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងនៅពេលយើងអាយុកាន់តែច្រើនទៅ។ជាពិសេស សារធាតុរ៉ែទាំងនេះចាំបាច់ត្រូវការចំពោះស្ត្រីអស់រដូវ ដែលងាយនឹងជួបបញ្ហាពុកឆ្អឹងដោយសារការប្រែប្រួលនៃអរម៉ូន។
- រក្សាសំពាធឈាម ស្ពៃក្តោប សំបូរទៅដោយសារធាតុប៉ូតាស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់ក្នុងការរក្សាលំនឹងនៃសំពាធឈាម និងចង្វាក់បេះដូងឲ្យនៅក្នុងកម្រិតធម្មតា។ ជាពិសេស វាជួយផ្តល់នូវភាពបត់បែននៃសរសៃឈាម ដែលធ្វើឲ្យលំហូរនៃបរិមាណឈាមទៅចិញ្ចឹមរាល់កោសិកាទាំងអស់បានច្រើននិងគ្រប់គ្រាន់។
- សុខភាពប្រព័ន្ធរំលាយអាហារការហូបស្ពៃក្តោបបានផ្តល់ឲ្យយើងនូវសារធាតុសរសៃយ៉ាងសំបូរបែប ដែលជាសារធាតុយ៉ាងសំខាន់ក្នុងការរក្សាលំនឹងពោះវៀន ដោយសារវាជាចំណីអាហាររបស់ពពួកបាក់តេរីល្អៗក្នុងប្រព័ន្ធរំលាយអាហារ ហើយបាក់តេរីទាំងនេះជួយដល់ការស្រូបយកសារធាតុចិញ្ចឹម និងផ្តល់ឲ្យកោសិកាយើងទៅតាមចរន្តឈាម។ជាពិសេសសារធាតុសរសៃទទួលបានពីស្ពៃក្តោបជាថ្នាំធម្មជាតិ បំបាត់នូវអាការទល់លាមកទៀតផង៕
បើយោងតាមសៀវភៅ បច្ចេកទេសនៃការដាំបន្លែនិងឈើហូបផ្លែរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការដាំដុះស្ពៃក្តោបក្នុងចន្លោះខែតុលា ដល់ខែកុម្ភៈឆ្នាំបន្ទាប់នេះ ព្រោះមានសីតុណ្ហភាពត្រជាក់ ពន្លឺថ្ងៃ និងចំណាំងរបស់ពន្លឺថ្ងៃសមស្រប។ ដោយឡែក ការរំខានឬរាតត្បាតពីសត្វល្អិត និងជំងឺផ្សេងៗក៏ច្រើនផងដែរ។ ជាទូទៅបន្លែប្រភេទនេះ មានរយៈពេលដាំដុះពី៨០-៩០ថ្ងៃ ទើបអាចប្រមូលផលបាន។ ខ្លឹមសារក្នុងសៀវភៅបច្ចេកទេសដាំបន្លែនេះបានបញ្ជាក់ថា ដើម្បីដាំដុះស្ពៃក្តោបបានកាន់តែល្អក្នុងរដូវត្រជាក់នេះ ដំបូងកសិករត្រូវលើករងបន្លែជាមុនសិន ក្នុងកម្ពស់ពី១៥-២០សង់ទីម៉ែត្រ ទទឹង១០០សង់ទីម៉ែត្រ និងបណ្តាយ១០-១៥សង់ទីម៉ែត្រ។
ករណីដីមានជំរាល ត្រូវលើករងបន្លែទទឹងជំរាលរបស់ដី បន្ទាប់មកត្រូវកសិករត្រូវរាស់ដីដោយរនាស់ដៃ ដើម្បីយកស្មៅចេញ និងពង្រាបរងឱ្យស្មើល្អ ទើបកសិករអាចកាប់រណ្តៅនៅលើរងជាពីរជួរចន្លោះ៧០សង់ទីម៉ែត្រ ជាមួយនឹងរណ្តៅពី៥០-៦០សង់ទីម៉ែត្រ ហើយយកជីគីមី ជីលាមកសត្វឬជីកំប៉ុស្តិ៍លាយចូលគ្នាដាក់ក្នុងរណ្តៅដាំបន្លែនោះ។
សម្រាប់ផ្ទៃដីដាំបន្លែមួយហិកតា កសិករអាចយកជីគីមីប្រភេទ១៥.១៥.១៥ឬ១៨.៤៦.០ ចំនួន២០០គីឡូក្រាម លាមកសត្វ(អាចម៍គោ អាចម៍មាន់) ឬជីកំប៉ុស្តិ៍ពី១៥-២០តោន និងរោយថ្នាំប្រភេទ Furadan ១០គីឡូក្រាមលាយបញ្ជូលគ្នាបាច់លើផ្ទៃដីដាំដុះ ទើបយកកូនស្ពៃកោ្តបមកដាំ។ ក្នុងរយៈពេលដាំដុះបន្លែនេះដីត្រូវមានសំណើមជាមធ្យមពី៨០-៨៥ភាគរយ និងស្រោចទឹកក្នុងមួយថ្ងៃពីរដង គឺពេលព្រឹក និងពេលល្ងាច៕
រាជធានីភ្នំពេញ៖ ប្រជាកសិករដាំបន្លែមួយរូបរស់នៅខេត្តមណ្ឌគិរីបានអះអាងថា ស្ពៃក្តោប និងស្ពៃបូកគោ គឺមានតម្រូវការច្រើននៅទីផ្សារក្រុងភ្នំពេញ ហើយតម្លៃស្ពៃពីរប្រភេទក៏មានតម្លៃថ្លែគួរសមណាស់ដែរ បើប្រៀបធៀបទៅនឹងបន្លែប្រភេទផ្សេងៗទៀត។
ផ្អែកលើការដាំបន្លែតាំងពីឆ្នាំ២០១៤ លោក គ្រី ម៉េងឈាង ប្រកបមុខរបរដាំបន្លែស្ពៃក្តោប និងស្ពៃបូកគោ នៅខេត្តមណ្ឌលគិរីបានឱ្យដឹងថា «ស្ពៃក្តោប និងស្ពៃបូកគោទីផ្សារធំគឺនៅភ្នំពេញ និងអាចលក់បានថ្លៃ៧០០០រៀលក្នុងមួយគីឡូក្រាម។ស្ពៃក្តោប និងស្ពៃបូកគោសព្វថ្ងៃនេះទីផ្សារគេចាំទទួលទិញ សំខាន់យើងទេធ្វើឱ្យបានឱ្យគេ»។
លោកលើកឡើងថា «គ្រួសារខ្ញុំចាប់ផ្តើមប្រកបមុខរបរដាំបន្លែនេះតាំងពីឆ្នាំ២០១៤ មានដាំស្ពៃក្តោប និងស្ពៃបូគោ តែការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ចាប់ផ្តើមដាំនៅឆ្នាំ២០១៧។តែនៅសព្វថ្ងៃនេះមានដាំតែស្ពៃក្តោប និងស្ពៃបូកគោ ហើយប្រមូលផលបានជាបណ្តើរៗលើផ្ទៃដីជាង២ហិកតា(ជិត១ម៉ឺនគុម្ព)»។
បើតាមកសិកររូបនេះសព្វថ្ងៃកំពុងប្រមូលផលស្ពៃក្តោប និងស្ពៃបូកគោ តែនៅលើផ្ទៃដីតែជាង២ហិកតា ប៉ុន្តែ ចាប់ពីខែតុលា ឬវិច្ឆិកាខាងមុខនេះ ទៅលោកនឹងសម្រុកដាំបន្ថែមទៀតនៅលើផ្ទៃដីជាង១៦ហិកតា ព្រោះតម្រូវការ ឬទីផ្សារគេ ជំរុញឱ្យដាំស្ពៃក្តោប និងស្ពៃបូកគោឱ្យបានច្រើន ពុំចាំបាច់ភ័ យឬខ្លាចនៅសល់នោះទេ។
លោកបន្តថា ក្នុងរយៈពេលពីរ ឬបីថ្ងៃកន្លងទៅនេះ យើងកាត់ស្ពៃក្តោប និងស្ពៃបូកគោជាងមួយ១០០គីឡូក្រាមក្នុងមានដឹកទៅកាន់ទីផ្សារនៅភ្នំពេញច្រើនជាង កំពង់ចាម សៀមរាប បាត់ដំបង។
លោកបញ្ជាក់ថា« បើបានតម្លៃ៧០០០រៀលក្នុង១គីឡូក្រាមថេររហូត ខ្ញុំពិតជាមានចិត្តត្រេកអរណាស់ កសិករមានចិត្តសប្បាយក្នុងការដាំបន្លែស្ពៃក្តោប និងស្ពៃបូកគោ ។តែតម្លៃវាមិនស្ថិតស្ថេរទេ ព្រោះនៅពេលបន្តិចទៀតចាប់ពីខែមេសានិងឧសភាតម្លៃស្ពៃក្តោបនិងស្ពៃបូកគោអាចធ្លាក់ចុះបន្តិច នៅពេលការដាំដុះសំបូរច្រើន អាចធ្វើឱ្យតម្លៃធ្លាក់ចុះខ្លះ»។
បើតាម លោក គ្រី ម៉េងឈាង ស្របពេលស្ពៃក្តោបនិងស្ពៃបូកគោកំពុងប្រមូលផលជាបណ្តើរៗ លោកក៏បាននិងកំពុងចុះកុងត្រាជាមួយម្ចាស់ហាងធំៗមួយចំនួននៅភ្នំពេញ ហើយកំពុងចចារតម្លៃគ្នា ព្រោះហាងនៅក្រុងភ្នំពេញទាំងនោះ យកច្រើនដោយមួយថ្ងៃពី៥០០ទៅ១តោន។
ពាក់ព័ន្ធនិងការដាំស្ពៃក្តោប និងស្ពៃបូកគោនេះ ថ្មីៗនេះបើយោងតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កសិករដាំស្ពៃក្តោប និងស្ពៃបូកគោ និងមានការជឿជាក់ថា ទីផ្សារ និងតម្លៃបន្លែសុវត្ថិភាពនឹងល្អប្រសើរឡើងជាលំដាប់ ដោយសារការពេញនិយមរបស់អ្នកបរិភោគដែលគិតគូពីសុខភាពជាចំបង ហើយអ្នកដាំក៏បានអនុវត្តតាមលក្ខណ: បច្ចេកទេសត្រឹមត្រូវ ជាពិសេសបន្លែដែលមានប្រភពពីខេត្ត មណ្ឌលគីរីនេះតែម្តងដោយសារក្សេត្របរិស្ថានសម្រាប់ដំណាំបន្លែមានការលូតលាស់បានល្អ និងរស់ជាតិឆ្ងាញ់ពិសារទៀតផង៕
ប្រជាកសិករ ជាច្រើនគ្រួសារនៅស្រុកបវេល ខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃស្ពៃក្ដោបចុះថោក និងគ្មានអ្នកទិញ ស្របពេលដែលដំណាំរបស់ពួកគាត់ដល់ពេលប្រមូលផល។ អ្នកភូមិ អះអាងថា កសិករខ្លះបានទុកស្ពៃក្ដោបចោលពេញចម្ការជាច្រើនថ្ងៃ ដោយមិនទាន់មានឈ្មួញណាចូលទៅទិញកសិផលរបស់ពួកគាត់នៅឡើយទេ។
ប្រជាកសិករនៅភូមិក្ដុលលើ ឃុំក្ដុលតាហែន ស្រុកបវេល លោកស្រី សឹម សាវ ថ្លែងនៅថ្ងៃទី២៤ មករា ឆ្នាំ២០២០ ថាស្ពៃក្ដោបចុះថោកខ្លាំងប្រមាណ ២សប្ដាហ៍មកហើយ ដោយពុំមានអាជ្ញាធរណាជួយរកទីផ្សារលក់កសិផលជួនពួកគាត់នៅឡើយទេ។ កសិកររូបនេះបន្តថា លោកស្រីខ្ចីប្រាក់ពីធនាគារជាង ២ពាន់ពាន់ដុល្លារអាមេរិក (២.០០០) ធ្វើដើមទុនដាំស្ពៃក្ដោបនៅលើផ្ទៃ ១ហិកតារ ដោយរំពឹងថានឹងបានប្រាក់សងគេវិញនៅពេលប្រមូលផល។
លោកស្រីបន្តថា សព្វថ្ងៃស្ពៃក្ដោបតម្លៃ ៤០០រៀល ក្នុងមួយគីឡូក្រាម នៅតែគ្មានឈ្មួញចូលទៅទិញកសិផលរបស់ពួកគាត់ទៀត។ លោកស្រីបញ្ជាក់ទៀតថា ដំណាំរបស់ពួកគេដល់ពេលប្រមូលផលប្រមាណ១សប្ដាហ៍ហើយ ប៉ុន្តែកសិករចេះតែនាំគ្នាពន្យារពេលប្រមូលផល ដើម្បីលក់បានថ្លៃជាងមុខ ក៏ប៉ុន្តែនៅតែគ្មានឈ្មួញចូលទៅទិញដដែល៖
«ខ្ញុំមានតែចោលហ្នឹងឯង បើស្ពៃគ្រប់អាយុកាត់ហើយ បើអ្នកគេកាត់មុនបានមួយគីឡូ ៤០០រៀល គេកាត់អស់ខ្លះទៅ។ ខ្ញុំនៅសល់ច្រើនពេលចម្ការ ហើយម្នាក់ថ្ងូររឿងស្ពៃថោកគ្រប់គ្នា អាគេមិនទិញហើយវាថោកទៀត។ ណាមួយជំពាក់គេហើយរកប្រាក់ឡើងការឱ្យគេមិនបាន មានលុយណា អ្នកដាំបន្លែសង្ឃឹមលក់បន្លែហ្នឹងហើយ ។ បានតែ៦០០ និង ៧០០ក៏វាគ្រាន់ដែរ បើបានតែ ៥០០អីស្ទើរតែមិនបានរួចខ្លួនផង»។
ស្ពៃក្ដោបកាត់ថ្មីៗ ក្នុងចម្ការរបស់ប្រជាកសិករនៅឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ថតថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។
ខេត្តបាត់ដំបង លោក ងួន រតនៈ ធ្លាប់ប្រាប់ថា ស្ពៃក្ដោបចុះថោកដោយសារកសិករដាំដុះជាលក្ខណៈគ្រួសារដោយមិនបានចងក្រងជាសហគមន៍ ហើយពួកគាត់ប្រមូលផលព្រមគ្នាជាច្រើនកន្លែង ដែលធ្វើឱ្យបរិមាណស្ពៃច្រើនលើសតម្រូវការនៅក្នុងទីផ្សារ។
លោកបន្ថែមថា អាជ្ញាធរខេត្តនឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅពិនិត្យមើលដល់ទីកន្លែង ហើយស្នើសុំដល់ឈ្មួញឱ្យពន្យារប្រមូលផលស្ពៃក្ដោបនៅតំបន់ផ្សេង ដើម្បីឱ្យកសិផលលក់បានថ្លៃជាងមុន៖ «ពីព្រោះយើងដឹងហើយទីផ្សារនៅក្នុងស្រុកវាមានកម្រិតដែរ អីចឹងហើយ ទាល់តែបេះធ្វើយ៉ាងម៉េចកុំឱ្យជាន់គ្នាច្រើន អីចឹងបានទាមទារឱ្យយើងមានសហគមន៍។កន្លែងខ្លះមានសហគមន៍ទៅល្អ កន្លែងខ្លះអត់សហគមន៍គាត់ដាំម្នាក់គាត់ហើយគាត់បេះដោយមិនមានស៊ើបសួរព័ត៌មាន។ជួនកាលយើងអាចពន្យារ២ថ្ងៃបានតើមានអីស្ពៃក្ដោបពន្យារការកាត់ អីចឹងវាអាចកុំឱ្យប៉ះពាល់ទីផ្សារ»។
កសិករទាំងនោះបានឱ្យដឹងថា នៅស្រុកបវេលមានប្រជាពលរដ្ឋប្រហែល ១០០គ្រួសារប្រកបរបបដាំស្ពៃក្ដោប និងមានផ្ទៃដីរាប់រយហិកតារ ក្នុងនោះកសិករដាំដុះចន្លោះពីកន្លះហិកតារទៅ៣ហិកតារក្នុងមួយគ្រួសារ។ ដំណាំរបស់កសិករទាំងនោះអាចពន្យារពេលប្រមូលផលយ៉ាងយូរ១សប្ដាហ៍ទៅមុខទៀត ស្ពៃក្ដោបនឹងរលួយខូចអស់ ប្រសិនបើពុំមានឈ្មួញទិញកសិផលរបស់ពួកគាត់នោះ ៕
ភ្នំពេញ៖ ស្ពៃក្តោបដែលមាននៅសល់ប្រមាណ៥០តោន នៅលើផ្ទៃដីជិត ៣ហិកតា កំពុងប្រឈមនឹងការរលួយចោលនៅក្នុងចម្ការ ប្រសិនបើគ្មានឈ្មួញមកទិញ។ នេះជាក្តីព្រួយបារម្ភរបស់លោក លោក ទៀង សុវណ្ណា ដែលជាម្ចាស់ចម្ការស្ពៃក្តោប ដោយបានអះអាងថា បច្ចុប្បន្នស្ពៃក្តោបរបស់លោក មានតម្លៃត្រឹមតែចន្លោះ ៣០០ទៅ៥០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដោយតម្លៃនេះថោកខ្លាំង តែបែរជាគ្មានអ្នកទិញ។ ម្ចាស់ចម្ការស្ពៃក្តោបដែលស្ថិតនៅក្នុងភូមិរហាលសួង ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងរយៈពេលជិត១០ឆ្នាំនៃការដាំបន្លែមកនេះ លោកមិនដែលជួបបញ្ហាទីផ្សារដូចដាំស្ពៃក្តោបលើកនេះឡើយ។ កសិករវ័យ៤១ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖« ខ្ញុំ ធ្វើបន្លែកន្លងមកនេះ ទោះបីជាតម្លៃនៅលើទីផ្សារពេលខ្លះថោកក៏ដោយ ក៏នៅមានឈ្មួញចុះមកទិញជាប្រចាំ...ប៉ុន្តែដាំស្ពៃក្តោបលើកឡើងនេះ គឺថាតម្លៃថោកត្រឹម៣០០រៀលហើយ ថែមទាំងគ្មានអ្នកចុះមកទិញទៀត។ ខ្ញុំដាំស្ពៃក្តោបលើដីជិត៣ហិកតានេះ ខាតយ៉ាងតិចពាក់កណ្តាល ឬលើសពីនេះទៀត»។
លោក សុវណ្ណា បានជួបនឹងបញ្ហាតម្លៃស្ពៃក្តោបនៅលើទីផ្សារ តាំងចុងខែមករា ឆ្នាំ២០២០មកម្ល៉េះ គ្រាន់តែឈ្មួញមួយចំនួនជួយទិញពី៨ទៅ១០តោន ប៉ុន្តែរហូតដល់ដើមខែកុម្ភៈនេះ ស្ពៃក្តោបក្នុងចម្ការរបស់លោក គឺមិនសូវមានឈ្មួញចុះទៅទិញឡើយ។ លោក បន្តថា គិតត្រឹមត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ទិន្នផលស្ពៃក្តោបដែលមានជិត ១០០តោន ក្នុងចម្ការ៣ហិកតា របស់លោកផ្ទាល់នោះ គឺមាននៅសល់ប្រហែល៥០តោន កំពុងទុកចោលក្នុងចម្ការ ព្រោះតែគ្មានអ្នកទិញ។
លោក បន្ថែមថា ជាធម្មតាបន្លែដែលទុកលើសអាយុ គឺរសជាតិលែងឆ្ងាញ់ (រឹង) និង រោល ឬ រលួយខូចពីការរំខានរបស់ពពួកសត្វល្អិតចង្រៃ៕
ស្ពៃក្តោបអ្នកបាត់ដំបងផង លក់ក្នុងតម្លៃ ១ គីឡូក្រាមពី ៣០០រៀលកសិករម្នាក់នៅខេត្តបាត់ដំបង បានដាំបន្លែស្ពៃក្តោបគ្មានគីមី បែរជាគ្មានទីផ្សារសម្រាប់លក់ ចុងក្រោយគាត់សម្រេចលក់ក្នុងតម្លៃថោកៗគឺ ១ គីឡូក្រាម តម្លៃ ពី ៣០០ ទៅ ៥០០ រៀលប៉ុណ្ណោះ។ស្ពៃក្តោបចំនួន ៥០ តោន លក់មិនចេញ ពេលនេះលក់តម្លៃដើមតែ ៣០០-៥០០ រៀលប៉ុណ្ណោះ សូមបងប្អូនជួយគាំ្រផលិតផលខ្មែរ បន្លែធម្មជាតិផង ដាំដោយអ្នក ភូមិរហាលសួង ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
កសិផលចំនួន ៦មុខនៅភូមិតាស៊ីទទួលបានការបញ្ជាទិញ តាមរយៈកសិកម្មតាមកិច្ចសន្យានៅថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ឋសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នៅក្នុងភូមិតាស៊ី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានរៀបចំកម្មវិធីចុះកិច្ចព្រមព្រៀងស្តីពី« ផលិតកម្មកសិកម្ម តាមកិច្ចសន្យា » រវាងសហគមន៍កសិកម្មតាស៊ីសាមគ្គី និងក្រុមហ៊ុនREMIC ក្នុងការផ្តត់ផ្គង់បន្លែសុវត្ថិភាពចំនួន០៦មុខ ក្នុងតម្លៃថេរ រយៈពេល០១ឆ្នាំពេញ។ បន្លែទាំងនោះ រួមមាន ៖
- ស្ពៃក្តោបធំ ក្រោម ១០០ គីឡូ តម្លៃ៤២០០ រៀល និងលើ១០០ គីឡូ តម្លៃ៤០០០ រៀល
- ស្ពៃក្តោបតូច ក្រោម ១០០ គីឡូ តម្លៃ៤២០០ រៀល និងលើ១០០ គីឡូ តម្លៃ៤០០០ រៀល
- ស្បៃបូកគោ ក្រោម ១០០ គីឡូ តម្លៃ៤២០០ រៀល និងលើ១០០ គីឡូ តម្លៃ៤០០០ រៀល
- ខាន់ណាផ្កាស ក្រោម ១០០ គីឡូ តម្លៃ៤៥០០ រៀល និងលើ១០០ គីឡូ តម្លៃ៤៣០០ រៀល
- ខាត់ណាផ្កាខៀវ ក្រោម ១០០ គីឡូ តម្លៃ៤៥០០ រៀល និងលើ១០០ គីឡូ តម្លៃ៤៣០០ រៀល
- ខាត់ណាធម្មតាឬចិន(កំប៉ុង) ក្រោម ១០០ គីឡូ តម្លៃ៤០០០ រៀល និងលើ១០០គីឡូ តម្លៃ៣៨០០ រៀល ។
គណៈអធិបតីក្នុងពីធីចុះកិច្ចប្រមព្រៀងនេះ មាន ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អមដោយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង អភិបាលរងស្រុកថ្មគោល តំណាងធនាគារអភិវឌ្ឍន៍ជនបទ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធសហគមន៍កសិកម្មកម្ពុជា អ្នកតំណាងក្រុមហ៊ុន ហ៊ុយយន់ អេហ្គ្រីខលឈ័រ និងអ្នកតំណាងក្រុមហ៊ុន ម៉ាលីសាន គ្រុបផងដែរ។
សូមបញ្ជាក់ថាសហគមន៍កសិកម្មតាសីសាមគ្គី ជាអតីតក្លឹបកសិករIPM ចាប់តាំងពី២០០៧រហូតដល់ឆ្នាំ២០១៥។ នៅឆ្នាំ២០១៦មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE)បានគាំទ្រលើការងារគ្រប់គ្រងកត្តាចង្រៃទៅលើផលិតកម្មបន្លែសុវត្ថិភាព ហើយបានដាក់ឈ្មោះក្រុមនោះថា «បន្លែធម្មជាតិសម្រស់តាសី » ដែលមានកសិករចូលរួមចំនួន៤៨គ្រួសារ តាមរយៈវិធីសាស្ត្រ ផ្តល់កិច្ចសន្យាជួលអ្នកខាងក្រៅ ទៅឲ្យអង្គការពន្លឺកុមារ(PK)។
នៅឆ្នាំ២០១៧ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បានបង្កើតក្រុមនេះទៅជាសហគមន៍កសិកម្មតាសីសាមគ្គី ដែលបានបន្តគាំទ្របច្ចេកទេស និងថវិកាដោយគំរោងជម្រុញផលិតកម្មស្បៀង(Boosting Project) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដោយសារឃើញសហគមន៍កសិកម្មតាសីសាមគ្គីមានការរីកចម្រើនពីមួយថ្ងៃទីមួយថ្ងៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៃកម្មវិធីASPIRE បានផ្តល់ជួនផ្ទះសំណាញ់ស្តង់ដាអ៊ីស្រាអែលចំនួន២ខ្នងតាមតម្រូវការ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង តាមរយៈកម្មវិធីASPIREបានផ្តល់ផ្ទះសំណាញ់ស្តង់ដាអ៊ីស្រាអែលចំនួន២ខ្នង ដើម្បីជម្រុញការដំាដុះបន្លែសុវត្ថិភាព ជូនសហគមន៍កសិកម្មនេះ ។ ផ្ទះសំណាញ់នីមួយៗទំហំទទឹង១០ម៉ែត្រ និងបណ្តាយ៣៦ម៉ែត្រ ដែលមានផ្ទៃក្រឡា៣៦០ម៉ែត្រការ៉េ កំពុងដាំបន្លែ០៣មុខរួមមាន៖ ផ្កាខាត់ណាព័ណ៌ខៀវ (Broccoli) ស្ពៃបូកគោ និងស្ពៃក្តោបជប៉ុន។ បច្ចុប្បន្ន សហគមន៍កសិកម្មតាសីសាមគ្គីបានកើនឡើងសមាជិកដល់១៤៧នាក់ ដែលមានផ្ទៃដីដាំដុះបន្លែរហូតដល់៣៧ហិកតា នៅក្នុងឃុំចំនួន០៣នៃស្រុកថ្មគោល ហើយគ្រោងបង្កើតផ្ទះសំណាញ់បន្ថែមចំនួន១០០បន្ថែមទៀតក្នុងឆ្នាំ២០២០នេះ។
មណ្ឌលគិរី៖ កសិករដាំបន្លែសេរីរាង្គនៅខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ន កំពុងតែងាកមកដាំបន្លែ ស្ពៃក្ដោបច្រើនជាងប្រភេទបន្លែដទៃ ខណៈដែលស្ពៃក្ដោបខេត្តមណ្ឌលគិរី ត្រូវបានអ្នកបរិភោគទូទៅវាយតម្លៃថា មានគុណភាពល្អ ស្រួយឆ្ងាញ់ជាងប្រភេទស្ពៃក្ដោប ដែលដាំតំបន់ផ្សេង ដោយកត្តានេះបានជម្រុញឲ្យកសិ ករពង្រីកការដាំដុះបន្លែស្ពៃក្ដោបទ្វេរដង ដើម្បីធ្វើការផ្គត់ផ្គង់នៅលើទីផ្សារ ។
លោក កែវ ប៊ុនសេង (ហៅតាបន្លែ) ជាកសិករដាំបន្លែនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានឲ្យដឹងថា សព្វថ្ងៃនេះលោកដាំបន្លែលើផ្ទៃដីប្រហែល ៤០អារ (A) ក្នុងនោះមានដាំស្ពៃក្ដោប ប្រមាណ២ពាន់ ទៅ ៣ពាន់គុម្ព ច្រើនជាងប្រភេទបន្លែដ៏ទៃ ព្រោះស្ពៃក្ដោបអាចលក់បានក្នុងតម្លៃថ្លៃ និងមានទីផ្សារល្អជាងបន្លែផ្សេងៗ ។
លោកបន្តថា ស្ពៃក្ដោបរបស់លោកអាចលក់បានក្នុងតម្លៃ ៥ពាន់រៀល ក្នុង១គីឡូក្រាម ហើយមានប៉ុន្មានក៏លក់អស់ដែរ ព្រោះមានទីផ្សារបញ្ជាទិញច្រើននៅទីក្រុងភ្នំពេញ ដោយថ្ងៃខ្លះ មានគេកម្មង់ទិញពី ភ្នំពេញ ដល់ទៅ ៣០០ គីឡូឯណោះ ។ ចំណែកទីផ្សារក្នុងខេត្តមណ្ឌលគិរីវិញ គឺមួយថ្ងៃមិនក្រោមពី ៥០ ទៅ ៦០ គីឡូក្រាមនោះទេ ។
កសិករដដែលបានឲ្យដឹងទៀតថា ក្រៅពីប្រភេទបន្លែស្ពៃក្ដោបនេះ នៅមានស្ពៃបូកគោ និងការ៉ុត ក៏អាចលក់បានថ្លៃ និងមានទីផ្សារនាំទៅភ្នំពេញច្រើនដែរ ។ ប៉ុន្តែមិនច្រើនដូចស្ពៃក្ដោបទេ ដូច្នេះហើយទើបលោកសម្រេចចិត្ត ដាំស្ពៃក្ដោបច្រើនជាងគេ បន្ទាប់មកគឺការ៉ុត និងស្ពៃបូកគោ ហើយក្រៅពីនោះគឺមានដាំបន្លែរួមផ្សំតិចតួច ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត ។
ជាមួយគ្នានេះដែរ ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងថា គិតត្រឹមពេលនេះ ខេត្តមណ្ឌលគិរីមានផ្ទៃដី ដាំស្ពៃក្ដោបប្រមាណ ៣០ម៉ឺនកូន ប្រហែល ១១ហិកតា ដែលនេះជាចំនួនកើនឡើងទ្វេរគុណ បើធៀប និងពេលកន្លងទៅ ហើយលោកពិនិត្យឃើញថា ស្ពៃក្ដោបខេត្តមណ្ឌលគិរីបច្ចុប្បន្ន គឺអាចលក់បានក្នុងតម្លៃថ្លៃ និងកំពុងមានទីផ្សារល្អ ៕