Tuesday, December 8, 2020

ម៉ាស៊ីនច្រួតស្រូវ

ម៉ាស៊ីនច្រួតស្រូវ ដែលល្អ គេច្រើនជួលពី តាកែវ ស្វាយរៀង ព្រៃវែង ព្រោះម៉ាស៊ីននាំចូលពី វៀតណាម បើម៉ាស៊ីននាំចូលពី ថៃ ដូចអ្នកបាត់ដំបង ពោធិសាត់ ឧត្តរមានជ័យ ម៉ាស៊ីនច្រូតមិនសូវល្អទេ សល់ អង្រ្កាមច្រើន ចឹងលក់ស្រូវក៍បានថោកដែរ ចំណែកការច្រូត មិនបានស្អាត សល់ស្រូវនៅស្រែច្រើន !! ដោយសារតែវិបត្តិ ម៉ាស៊ីនច្រូត បានជា ស្រូវ ថោក (គុណភាពស្រូវ អន់ !!) ដូច្នេះ ការជួលម៉ាស៊ីនច្រូត សំខាន់ណាស់ !! សម័យនេះ ការវិវត្តន៍ខ្លាំង ដែលភាសាអគ្លេសហៅថា interrogated or 2 in 1  ម៉ាស៊ីនបញ្ជូលគ្នា ឬ ម៉ាស៊ីន ២ បញ្ចូលតែ ១ សំដៅថា មានម៉ាស៊ីនច្រូត បូកម៉ាស៊ី បូតស្រូវ។ កាលណា យើងយល់ពី ដំណើរការនេះ អ្នកផលិតម៉ាស៊ីន គេអាចផលិតម៉ាស៊ីនតូចៗ សម្រាប់គ្រួសារ មានតម្លៃថោក ដូចជា នៅវៀតណាម គេប្រើម៉ាស៊ីន កាត់ស្មៅ ដើម្បីច្រូតស្រូវ ឬ ម៉ាស៊ីនច្រូតធុនតូច បន្ទាប់ ជញ្ជូន យកទៅ ដាក់ ម៉ាស៊ីន បូកស្រូវ ដែលគេចំណេញបាន ចំប៉ើង និង លុយជួលម៉ាស៊ីន ឯគុណភាពស្រូល ល្អជាង ព្រោះ ម៉ាស៊ីនច្រូត គេចុះមកច្រូតស្រែជាប់ៗគ្នា តាមថ្ងៃ ពេលវេលា ដូច្នេះ ស្រែយើងមិនទាន់ទុំល្អ តែបើមិនច្រូត ថ្ងៃក្រោយពិបាករកម៉ាស៊ីនច្រូន ដូច្នេះ បង្ខំចិត្តច្រូតស្រូវខ្ចី ស្ទើរ... 

ភ្នំពេញ៖ក្នុងរដូវប្រមូលផលស្រូវនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានកត់សម្គាល់ឃើញថា ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន កំពុងសស្រាក់សស្រាំធ្វើការប្រមូលផលស្រូវសែនក្រអូប និងស្រូវ – ម្លិះ ឱ្យទាន់ពេលវេលា ក៏ប៉ុន្តែព្រមពេលជាមួយគ្នានេះ នៅតំបន់មួយចំនួន ការប្រមូលផលស្រូវទាំងពីរប្រភេទនេះ កំពុងប្រឈមមុខនិងការខ្វះខាតនូវកំលាំងពលកម្មដើម្បីច្រូតកាត់ ក៏ដូចជាខ្វះខាតម៉ាស៊ីនច្រូតកាត់ស្រូវធ្វើឱ្យការ ច្រូតកាត់មិនបានទាន់ពេលវេលា ដោយមូលហេតុការប្រមូលស្រូវក្នុងរដូវប្រមូលផលឆ្នាំនេះមានភាពសម្រុកខ្លាំងផ្ទួនគ្នា ហេតុដូចនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមធ្វើការអំពាវនាវដល់អ្នកដែលមានម៉ាស៊ីនច្រូតកាត់ស្រូវ សូមមេត្តាកុំដំឡើងថ្លៃឈ្នួល និងសូមរក្សាថ្លៃឈ្នួលដដែល។

ក្នុងសេចក្ដីអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា “ការសម្រុកប្រមូលផល និងកង្វះខាតមធ្យោបាយច្រូតកាត់នេះ បានធ្វើឱ្យថ្លៃឈ្នួលម៉ាស៊ីនច្រូតស្រូវក្នុងមួយគ្រឿងហក់ស្ទុះលើស ៣ ដង ធៀបនឹងថ្លៃឈ្នួលឆ្នាំមុន។ ប្រសិនបើសភាពការណ៍ខ្វះខាតមធ្យោ -បាយច្រូតកាត់នេះនៅតែអូសបន្លាយយូរថ្ងៃទៀត ស្រូវរបស់បងប្អូនប្រជាកសិករនៅក្នុងស្រែនឹងទុំជ្រុលជាហេតុ ធ្វើឱ្យបាត់បង់គុណភាពស្រូវ ព្រមទាំងធ្វើឱ្យថ្លៃស្រូវធ្លាក់ចុះផងដែរ”។

ដោយកត់សម្គាល់ឃើញពីបញ្ហាដូចខាងលើនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមធ្វើការ អំពាវនាវដល់ អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជនស្ម័គ្រចិត្ត ដែលកំពុងឈរជើងនៅតាមតំបន់ដែលកំពុងប្រមូលផលស្រូវសែនក្រអូប និងស្រូវម្លិះ មេត្តាចាត់ចែងកម្លាំងចុះជួយច្រូតកាត់ស្រូវរបស់បងប្អូនប្រជាកសិករជាបន្ទាន់ និងតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីជួយសម្រាលទុក្ខលំបាក ក៏ដូចជាជួយទប់ស្កាត់ការធ្លាក់ចុះថ្លៃស្រូវរបស់បងប្អូនប្រជាកសិករ ដែលអាចកើតឡើងដោយប្រការណាមួយ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមថ្លែងអំណរគុណទុកជាមុន និងសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជនស្ម័គ្រចិត្ត ដែលកំពុងឈរជើងនៅតាមតំបន់ដែលមានការប្រមូលផលស្រូវសែនក្រអូប និងស្រូវម្លិះ នឹងចូលរួមសាមគ្គីគ្នាជាធ្លុង មួយ ដើម្បីជួយចម្លងភាពលំបាករបស់ប្រជាកសិករនៅគ្រានេះ៕


ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មថា តម្លៃឈ្នួលម៉ាស៊ីនច្រូតស្រូវឆ្នាំនេះកើនថ្លៃលើស ៣ដង ធៀបឆ្នាំមុន
ដោយសារតែការប្រមូលផលស្រូវនៅឆ្នាំនេះ មានការសម្រុកខ្លាំង និងកង្វះខាតមធ្យោបាយច្រូតកាត់ បានធ្វើឲ្យតម្លៃម៉ាស៊ីនច្រូតស្រូវក្នុងមួយគ្រឿងបានហក់ស្ទុះឡើងលើស៣ដង ថៀបនឹងនឹងថ្លៃឈ្នួលកាលពីឆ្នាំមុន។ នេះបើតាមការអះអាងរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ធនាគាររដ្ឋមួយនេះ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង រួមទាំងយុវជនស្ម័គ្រចិត្តផង ឲ្យចុះជួយច្រូតស្រូវប្រជាកសិករដែលកំពុងជួបការលំបាកក្នុងការប្រមូលផល។សេចក្ដីអំពាវនាវ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបាន​ចេញផ្សាយ​នៅថ្ងៃទី ២៩ ខែ​វិច្ឆិកា ឆ្នាំ២០២០ បាន​ឲ្យដឹងថា ប្រជាកសិករ​នៅតាមបណ្ដាខេត្ត​មួយចំនួន កំពុង​សស្រាក់​សស្រាំ ធ្វើការ​ប្រមូលផល​ស្រូវ​សែនក្រអូប និង​ស្រូវ​ម្លិះ ក៏ប៉ុន្ដែ នៅ​តំបន់មួយចំនួន ការប្រមូល​ផល​ស្រូវ​ទាំងពីរនេះ កំពុង​ប្រឈម​នឹង​ការ​ខ្វះខា​នូវកម្លាំងដើម្បី​ច្រូតកាត់ ក៏ដូចជា ម៉ាស៊ីនច្រូត​កាត់​ស្រូវ​មិន​បាន​ទាន់​ពេលវេលា​ជាដើម ដោយសារតែ​ការប្រមូលស្រូវ​នៅឆ្នាំនេះ មានភាពសម្រុក​ផ្ទួនៗគ្នា។

ធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម បាន​លើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើ​សភាពការណ៍​ខ្វះខាត​មធ្យោបាយ​ច្រូតកាត់​នេះ នៅតែអូសបន្លាយ​យូរថ្ងៃទៀត ស្រូវ​របស់​បងប្អូន​ប្រជាកសិករ នៅក្នុង​ស្រែ​នឹង​ទុំ​ជ្រុល​ជាហេតុ​ធ្វើឲ្យបាត់បង់​គុណភាព​ស្រូវ ព្រមទាំង​ធ្វើឲ្យ​ថ្លៃស្រូវ​ធ្លាក់ចុះ​ផងដែរ»។ធនាគារ​រដ្ឋមួយនេះ ក៏បាន្​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត កងកម្លាំង​ប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន​ យុវជនស្មគ្រចិត្ត ដែលកំពុង​ឈជើង​នៅតាម​តំបន់​ដែលកំពុង​ប្រមូលផល​ស្រូវ​សែក្រអូប​និងស្រូវម្លិះ មេត្តា​ចាត់ចែង​កម្លាំង​ចុះជួយ​ច្រូត​កាត់​ស្រូវ​របស់​ប្រជា​កសិករជា​បន្ទាន់ និងតាម​លទ្ធភាព​ ដើម្បីជួយ​សម្រាល​ទុក្ខ​លំបាក​ ក៏ដូចជា​ជួយ​ទប់​ស្កាត់​ការធ្លាក់ថ្លៃ​ស្រូវ​របស់​ប្រជា​កសិករ ដែលអាច​កើតឡើង​ដោយ​ប្រការ​ណាមួយ៕

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា បើទោះបីជា អំឡុងជារដូវសម្រុកច្រូតកាត់ប្រមូលស្រូវក៏ដោយ ប៉ុន្ដែតម្លៃស្រូវលើទីផ្សារនៅតែរក្សាបានតម្លៃសមរម្យ មិនធ្លាប់ចុះខ្លាំងនោះទេ។

ពោលគឺ តម្លៃស្រូវជាមធ្យមនៅតែមានជាង ១ពាន់រៀលក្នុង មួយគីឡូក្រាម ហើយតម្លៃធ្លាក់ចុះក្រោម ១ពាន់ គឺសម្រាប់តែស្រូវដែលមិនសូវមានគុណភាពប៉ុណ្ណោះ។

លោក លន់ យ៉េង បន្ថែមថា តម្លៃម៉ាស៊ីនច្រូតស្រូវនៅឆ្នាំនេះ គឺមានថ្លៃខ្ពស់ជាងឆ្នាំមុនៗ ដោយពីមុន តម្លៃច្រូតស្រូវ ១ហិកតា តម្លៃតែ២០ម៉ឺនរៀលទេ ប៉ុន្ដែ ឥឡូវ ឡើងថ្លៃដល់ទៅ ជាង៥០ម៉ឺនរៀលទៅហើយ។

ដូច្នេះ វាជាកត្តាប្រឈមមួយសម្រាប់កសិករ ដោយសារតែ កសិករបច្ចុប្បន្នធ្វើស្រែមិនសូវមានច្រូតដៃដូចពីទៀតទេ គឺប្រើម៉ាស៊ីនច្រូតរបស់ឯកជន ដូច្នេះ បើថ្លៃឈ្នួលថ្លៃ ពួកគេប្រឈមនឹងការខាត។

ដូច្នេះ វិធានការចុះជួយពលរដ្ឋពេលប្រមូលផលឲ្យបានទាន់ពេលវេលានេះ វាគឺជារឿងមួយសំខាន់ណាស់ ដើម្បីរក្សាបានគុណភាពស្រូវនៅល្អផង និងជួយទប់កុំឲ្យតម្លៃស្រូវធ្លាក់ថ្លៃផងដែរ។ 

ដោយមើលឃើញពីការលំបាករបស់ប្រជាកសិករក្នុងពេលប្រមូលផលស្រូវនេះដែរ ធនាគាររដ្ឋ អភិវឌែ្ឍន៍ជនបទ និងកសិកម្ម ក៏បាន្អំពាវនាវដល់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជនស្មគ្រចិត្ត ដែលកំពុងឈជើងនៅតាមតំបន់ដែលកំពុងប្រមូលផលស្រូវសែក្រអូប និងស្រូវម្លិះ មេត្តាចាត់ចែងកម្លាំងចុះជួយច្រូតកាត់ស្រូវរបស់ប្រជាកសិករជាបន្ទាន់ និងតាមលទ្ធភាព ដើម្បីជួយសម្រាលទុក្ខលំបាក ក៏ដូចជាជួយទប់ស្កាត់ការធ្លាក់ថ្លៃស្រូវរបស់ប្រជាកសិករ ដែលអាចកើតឡើងដោយប្រការណាមួយ។

របាយការណ៍ពីក្រសួងកសិកម្មបានឲ្យដឹងថា ក្នុងរយៈពេល ១០ខែ ដំបូងនៅឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញស្រូវប្រមាណជាង ១លាន ៤សែនតោនទៅកាន់ប្រទេសវៀតណាម។ ដោយឡែក ការនាំចេញអង្កររបស់កម្ពុជានៅរយៈពេល១០ខែ មកនេះ សម្រេចបានជាង៥៣ម៉ឺន៦ពាន់តោន កើនឡើង ជាង១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

​កសិករ ត្អូញត្អែរ​នឹង​តម្លៃ​ឈ្នួល​ម៉ាស៊ីន ច្រូតស្រូវ​ឡើងថ្លៃ តែ​តម្លៃ​ស្រូវ​ធ្លាក់ចុះ ​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ទោះបីជា​នៅ​ខេត្តបន្ទាយមានជ័យ រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ក្នុងប្រទេស នា​ខែកញ្ញា តុលា និង​វិច្ឆិកា ឆ្នាំ​២០២០ ក៏​កសិករ ភាគច្រើន អះអាងថា ទិន្នផល​ស្រូវស្រាល នៅ​ឆ្នាំនេះ មិន​ខុសពី​ឆ្នាំមុន​ទេ​។ ប៉ុន្តែ​តម្លៃ​ស្រូវស្រាល បាន​ហក់​ឡើង ដូច​រាល់​ឆ្នាំ នៅពេល​ការប្រមូល​ផល ដំបូងៗ ។

​កសិករ បានលើកឡើង​ថាៈ លុះ​បន្ត​មក និង​ដល់ពេលនេះ តម្លៃ​ស្រូវ បាន​ធ្លាក់ចុះ​ម្តង​បន្តិចៗ ដូច​តែ​រាល់​ឆ្នាំ ដដែល​។ ពោលគឺ​តម្លៃ​ទិញ ពី​កសិករ នៅតាម​វាលស្រែ លើកឡើង​ឡាន ដោយ​ក្រុម​ឈ្មួញ​នានា ស្រូវស្រាល​ពូជ​ផ្ការំដួល និង​ពូជ​ផ្កាម្លិះ បាន​ថ្លៃ ៧៤០ រៀល ទៅ ៨០០ រៀល ក្នុង​១ គ​.​ក្រ ឬ​ថ្លៃ ៧៤០.០០០ ទៅ ៨០០.០០០ រៀល ក្នុង​១ តោន​ស្រូវ ឬ​បើ​ស្រូវ​ពណ៌​ល្អ ស្ងួត​ល្អ និង​ច្រូត​ហើយ ដឹក​ចេញ​ភ្លាមៗ បាន​តម្លៃ​ដល់ ៩០០.០០០ រៀល ក្នុង ១​តោន​ស្រូវ​។ បើ​ស្រូវពូជ​ម្លិះ​ក្រហម ឆាកា និង​ពូជ​ប្រពៃណី មានតម្លៃ​ទាប​ជាង​នេះ​។ តម្លៃ​នេះ កសិករ បាន​ត្អូញត្អែរថាៈ មិន​ទទួលបាន​ផលចំណេញ ពី​ការ​ធើ្វ​ស្រែ​នោះទេ ព្រោះ​ការ​ធ្វើស្រែ​សព្វថ្ងៃ ចំណាយ​ទុន​ថ្លៃ​ខ្ពស់​លើ​ការ​ភ្ជួរ​រស់ ពូជ ជី ថ្នាំ​សម្លាប់​សត្វល្អិត ថ្លៃ​ច្រូត​កាត​និង​ថ្លៃ​ច្រក ដឹកជញ្ជូន ។​ល​។​ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ មួយចំនួន បាន​ប្រាប់​កាសែត រស្មី​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា នេះ​ថាៈ ពួកគេ ទទួលស្គាល់ថា តម្លៃ​ឈ្នួល​ច្រូត បាន​ឡើងថ្លៃ​ច្រើនជាង ឆ្នាំ​២០១៩ និង​ឆ្នាំមុនៗ​នេះ​។ នោះ​មកពី​ម៉ាស៊ីន​ច្រូត ហាក់​ថយចុះ ហើយ​ម្ចាស់​ម៉ាស៊ីន​ច្រូត ហាក់​បានចិត្ត (​អឿ​) ព្រោះ​ខុសពី​រាល់​ឆ្នាំ ដោយ​ឆ្នាំនេះ កសិករ​ម្ចាស់​ស្រែ បានមក​ដេញថ្លៃ យក​ម៉ាស៊ីន​ច្រូត ដែលជា​ឱកាស​អោយ​ម្ចាស់​ម៉ាស៊ីន អាច​វាយឫក ហើយ​តម្លើង​ថ្លៃឈ្នួល​ច្រូត​បាន ពោលគឺ​គេ​សម្រុក​ច្រូត ពី​ចន្លោះ​សប្តាហ៍​ទី​១ នៃ​ខែវិច្ឆិកា មក ។ ជា​មធ្យម តម្លៃ​ឈ្នួល​ច្រូត​ម៉ាស៊ីន​ធំ (​ម៉ាក​សាក់​ផាត​ថាក់​ណា ថៃ​ស៊ីន​យាន់ ផន​ណា​រី ស៊ីន​កូ​សាក់ ស​លម​ឃឺ​ត … ថ្លៃ ៣.៣០០ ទៅ ៣.៥០០ បាត ប្រាក់​ថៃ ក្នុង ១ ហិកតា (៤០​ប្លាយ​ម៉ឺន​រៀល ) ។ ឯ​ម៉ា​ស៊ិន​មធ្យម (​គឺ​ម៉ាស៊ីន​គូ​បូ​តា​) យក​ថ្លៃ​ទាប​ជាង​នេះ គឺ ២.៨០០ ទៅ ៣.២០០ បាត ប្រាក់​ថៃ ក្នុង ១ ហិកតា ។ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ និង​ឆ្នាំមុនៗ ថ្លៃ​តែ ២.២០០ បាត ក្នុង​១​ហិកតា សម្រាប់​ម៉ាស៊ីន​ធំ និង​ថ្លៃ ១.៨០០ បាត ក្នុង ១ ហិកតា សម្រាប់​ម៉ា​ស៊ិន​មធ្យម ម៉ាក​គូ​បូ​តា​។ សូមបញ្ជាក់ថា ការ​ច្រូតស្រូវ ដោយ​ម៉ាស៊ីន​ធំ គឺ​សម្រាប់​វាលស្រែ​ធំៗ ហើយ​វា​មាន​កញ្ច្រែង​រែង​ល្អ បាន​គ្រាប់ស្រូវ​អស់ និង​ល្អ ដឹក​ដល់​គោលដៅ​ឆ្ងាយ​។​

​ប្រជាកសិករ ម្ចាស់​ស្រែ​ស្រូវ បាន​បន្ថែមថាៈ ទន្ទឹមនឹង​រងគ្រោះ ដោយ​ទឹកជំនន់ កន្លងមក បង្ក​អោយ​ប៉ះពាល់ ខូចខាត​ស្រូវ ពួកគេ​នៅ​ជួប​ការខាតបង់ ឬ​មិនសូវ​ចំណេញ ជាច្រើន​ទៀត មានតម្លៃ​ស្រូវ​ចុះថោក ហើយ​បញ្ហា​ធំ​មួយទៀត នៅតាម​ផ្លូវលំ និង​ផ្លូវ​ជនបទ ផ្លូវ​ខេត្ត​មួយចំនួន មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច ហាម​រថយន្ត​ធំ របស់​ឈ្នួ​ញ​ចូល​ទិញ និង​ដឹកស្រូវ​។ ហេតុនេះ ម្ចាស់​ស្រូវ ត្រូវ​ចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន​ច្រើន​តំណ និង​ត្រូវ​ខាត​ពេល ហើយ​ត្រូវ​ឈ្មួញ​ទិញ ស្រូវ​បង្អាប់ថ្លៃ​ស្រូវ ។​

​ករណីនេះ មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​កងកម្លាំង បាន​បំភ្លឺ​ប្រាប់​កាសែត​រស្មី​កម្ពុជា នា​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា​ថាៈ ទិន្នផល​ស្រូវ នៅ​ខេត្តបន្ទាយមានជ័យ នា​ឆ្នាំនេះ បានល្អ (​ពី ២,៥ ទៅ ៤​តោន ក្នុង​១​ហិកតា​) ។ ឯ​តម្លៃ​ក៏​មិនជា​ចុះថោក​ណាស់ណា​ទេ គឺ​សមរម្យ​ហើយ​ប៉ុណ្ណឹង​។​

​ចំពោះ​ការហាម​រថយន្ត​ធំ ផ្ទុក​ធ្ងន់​ចូល​តាម​ផ្លូវលំ ផ្លូវ​ជនបទ គឺ​បាន​ហាម​ប្រចាំថ្ងៃ ដូច​រាល់​ឆ្នាំ​ទេ ពោលគឺ បើ​មិន​ហាម វា​ខុស​នឹង​ល័ក្ខខ័ណ្ឌ ដែល​បាន​ស្ថាបនា និង​ប្រើប្រាស់ ។ នោះ​គឺ​ផ្លូវថ្នល់ នឹង​ខូចខាត​អស់ ចំណាយ​ច្រើនជាង​ផល​ស្រូវ ឆ្ងាយ​ណាស់​៕/V​