ជាអនុសាសន៍ ខ្ញុំសូមទទូចថា តម្លៃស្រូវស្ងួត ស្ងូវសើម ត្រូវតែ ផ្សព្វផ្សាយក្នុង ផ្ទាំង បាណូ ដូចជា ស្រុក សៀមនេះ ព្រមជាមួយ ទីតាំង ដូចជា តម្លៃស្រូវសើម នៅក្នុងស្រែ និង តម្លៃដឹកដល់ ឡ សម្ងួត និង តម្លៃ ដឹកដល់ ប្រទេសថៃ។ ប្រទេស ថៃ មាន ឡ សម្ងួតច្រើន ដូច្នេះជា នយោបាយ គឺ ថៃ ទិញ ស្រូវថៃក្នុងតម្លៃថ្លៃ បន្ទាប់ ឆ្លៀតលួចទិញ ស្រូវខ្មែរក្នុងតម្លៃ ថ្លៃជាង ស្រុកខ្មែរ ដើម្បីផ្គត់ផ្គង់ ឡ សម្ងួតថៃ វិធាននេះ នាំឲ្យមានជំលោះ គឺ រថយន្តថៃ ធំៗ ចូលមកដឹកជញ្ជូនស្រូវក្នុងស្រុកខ្មែរ បង្ករការបាក់ស្រុត និង អាណាធិប្បតេយ្យក្នុងការធ្វើជំនួញ!!
ឌិត ទីណា - DITH Tina ស្រុកថ្មគោល ខេត្តបាត់ដំបង ថ្ងៃនេះ ។ បញ្ហាថ្លៃស្រូវត្រូវបានដោះស្រាយ ដោយសមរម្យ 🙏 សូមអរគុណក្រុមការងារ និងរោងម៉ាសុីទាំងអស់ដែលបានសហការណ៍ជួយប្រជាកសិករយើង ។ ជាមួយគ្នានេះ នៅឃុំ ខ្នាចរមាស ស្រុកបវេល ថ្លៃស្រូវផ្ការំដួលសេីមគុណភាពល្អបានត្រូវបានធានាមិនឱ្យក្រោម៩០០០បាត/តោន = ១.០៤៤ ០០០ ៛/តោន I ១០៤៤ រៀល ក្នុង ១ គ ក។ នេះជាការសន្យារបស់ ឧកញ៉ា ភូពុយ 👍
នៅពេលទៅជាមួយក្រុមការងារក្រសួងចុះជួបជាមួយប្រជាកសិករកំពុងប្រមូលផល តម្លៃស្រូវសើមនៅពេលនេះ មានតម្លៃ ១.១០០ រៀលក្នុងមួយគីឡូក្រាម ចេញផ្សាយ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ AKP ភ្នំពេញ ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២០ --ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងនៅថ្ងៃនេះថា តម្លៃស្រូវសើមនៅពេលនេះគឺមានតម្លៃប្រមាណជា ១.១០០ រៀល/គីឡូក្រាម។ តម្លៃស្រូវសើមដែលមានតម្លៃនេះ ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីលើកឡើងជាពិសេសសម្រាប់តែខេត្តនៅភូមិភាពពាយ័ព្យតែប៉ុណ្ណោះ។
Chan Birn បាត់ដំបងៈ តម្លៃស្រូវសើមក្នុង អណត្តិ រដ្ឋមន្រ្តី កសិកម្មថ្មី ឯក ឧត្តម ឌិត ទីណា គឺ ១,១០០ រៀល/ គក ដែល ល្អជាង តម្លៃ កាល អណត្តិ ឯក វ៉េង សាខុន មានតម្លៃ ១,០៤៤ រៀ់់ល / គ ក។ គួរចងចាំថា ស្រូវសើម មានតម្លៃថោក បើធៀបស្រូវ ដែលសម្ងួតដោយ ឡ វិទ្យាសាស្រ្ត ៕
Ebook Cambodia កសិករខ្លះត្អូញថា ធ្វេីស្រែរាល់ឆ្នាំ កុំតែជំពាក់គេសំណាងហេីយ ។ បញ្ហាប្រឈមតែពីរបីចំណុច រាប់សិបឆ្នាំមកហេីយ យេីងដោះស្រាយមិនចេញ ។
Vann Saray ស្រូវរឿងចាស់ តែជាវិញ្ញាសារថ្មី សម្រាប់រដ្ឋមន្ត្រីកសិកម្ម។ ឃើញរដ្ឋមន្ត្រីក្រសួងកសិកម្ម ចាត់មន្ត្រីចុះអន្តរាគមន៍ និងដោះស្រាយមួយដំណាក់កាលហើយ ដើម្បីរំងាប់អារម្មណ៍កសិករ។ កសិករស្រួលទេ បញ្ហាប៉ុណ្ណាក៏ដោយ ឱ្យតែឃើញមន្ត្រីឈឺឆ្អាល គាត់ច្បាស់ជាស្រួលវិញហើយ។ តែបើអ្នកចង់រុញឱ្យខ្លោចរោចឱ្យឆៅប្រហែលពិបាកនិយាយគ្នាបន្តិច។ រឿងនេះកើតរាល់ឆ្នាំក្នុងរដូវប្រមូលផល។ កសិករសម្រុកលក់ ខណៈការលក់អង្ករស្ថិតក្នុងស្ថានភាពដដែល។ ស្រូវដល់គំហុក ការលក់គំហុក ការលក់អង្ករចេញនៅដដែល។ នោះហើយជាចំណោទសម្រាប់ចរន្តទីផ្សារ។ បើរដ្ឋមានកន្លែងសម្ងួត មានកន្លែងស្តុក មានសាច់ប្រាក់អាចប្រមូលស្រូវពេលប្រមូលផលនេះ ហើយលក់ចេញតាមដំណាក់កាលប្រហែលអាចដោះស្រាយបាន។ សម្រាប់អ្នកជំនួញពេលការផ្គត់ផ្គង់ខ្ពស់ជាងតម្រូវការច្បាស់ជាទម្លាក់ថ្លៃហើយ។ ដើម្បីកុំឱ្យមានបញ្ហានេះកើតឡើងនៅរដូវប្រមូលផលមានតែរដ្ឋបង្កើតឃ្លាំងស្រូវហើយ។ បើមិនដូច្នោះទេ រឿងនេះអាចកើតរាល់ឆ្នាំ។
ហុង ស៊ាងអូន នៅស្រុកខ្ញុំដូចគ្នាដែរបង។ ឥឡូវលែងច្រូតដោយដៃហើយ គឺប្រើម៉ាស៊ីន។ ច្រូតដោយដៃ បានហាលគ្រាប់ ទុកយូរថ្ងៃក៏មិនអី។ ច្រូតដោយម៉ាស៊ីន មិនអាចទុក២ ៣ ថ្ងៃបានទេ ត្រូវលក់ភ្លាមៗ។ កសិករមិនចង់ប្រមូលផលជាគំហុកទេ តែស្រូវទុំដំណាលគ្នា ត្រូវតែប្រមូល។ រឿងនេះកើតឡើងជារៀងរាល់ឆ្នាំ។ តែអ្នកដែលបានច្រូតមុនគេ ឬក្រោយគេ លក់បានថ្លៃគួរសម (ផលប្រមូលមិនគំហុគ)។ ពេលប្រមូលផលស្រូវ ជាពេលទឹកភ្នែក។
Khuon Meta តាមពិតនេះជាឥរិយាបទរបស់ឈ្មួញ បើរដ្ឋអាចគ្រប់គ្រងកុំឲ្យមានឈ្មួញកណ្តាលច្រើនតង់ទើបល្អ។ ហើយរៀបចំបង្កើតឲ្យមានសមាគមន៍អ្នកទិញនិងធានាតំលៃជាមួយរដ្ឋ បើឈ្មួញខ្វះទុនរដ្ឋជាអ្នកឧបត្ថម្ភទុនបន្ថែមជូនសមាគមន៍អាចទិញក្នុងតំលៃមួយដែលកសិករអាចទទួលយកបាន។
Pok Rattanakk Pitu តែខ្ញុំគិតថា ត្រូវបង្កេីតជាសហគមន៍ ហេីយអោយមានកិច្ចព្រមព្រៀងរវាងប្រជាជនដែលជាអ្នកលក់ និងឈ្មួនដែលជាអ្នកទិញ។ ដោយអ្នកលក់ត្រូវធនាការផ្គត់ផ្គង់ ឯអ្នកទិញត្រូវធនាតម្លៃ។
ម៉ាស៊ីនសម្ងួតស្រូវ ឬ ឡសម្ងួត Drying Center គឺជាកិច្ចការសម្ងាត់របស់រដ្ឋនីមួយក្នុងការប្រកួតប្រជែងគ្នា លាក់កំបាំងគ្នា កុំថាឡើយជាមួយ វៀតណាម និង ថៃ សួម្បីជាមួយខ្មែរគ្នាឯង ក៍នៅតែមានាការលាក់កំបាំងពត៍មានផងដែរ។ កម្ពុជាយើងទើបងើបចេញពីសង្រ្គាម ដូច្នេះ បញ្ញា ក្នុងការផ្នែក Business គឺខ្មែរយើងដើរមិនទាន់ វៀតណាម ថៃ និងប្រទេសនានាក្នុង ASEAN ឡើយ។ ដូចលោកអ្នកនឹងឃើញខាងក្រោម គេកម្រឬ សឹងតែគ្មានការផ្សាយអំពី ដំណើរការម៉ាសម្ងួត ឬ ហេតុអ្វីបានជារដ្ឋចំណាយលុយច្រើនលានដុល្លាជួយក្នុងការ តម្លើងម៉ាស៊ីនសម្ងួត ឬ ឡ សម្ងួតនេះ? តើវាចំណេញអ្វីខ្លះសម្រាប់កសិករខ្មែរ រោងចក្រកិនស្រូវ ក្រុមហ៊ុននាំអង្គរចេញ និង សម្រាប់ប្រជាជាតិខ្មែរទាំងមូល?
ខ្ញុំសូមសង្ខេបថា ៖ស្រូវដែលច្រូតចេញពីស្រែធម្មតា គឺស្ងួត ក៍គង់មានសំណើមប្រមាណពី ២០% ទៅ ២៥%ដែរ បើសិនជា កសិករហាលស្រូវឲ្យស្ងួតល្អ ដែលមាន សំណើមត្រឹម ១៤% វិញ គឺ កសិករនឹងខាតបង់ ១២៨គម/ ១០០០ គីឡូក្រាមស្រូវ។ នេះបានន័យថា ខាតបង់បរិមាណ គឺ ទម្ងន់ថយចុះ ចំណែក គុណភាព អង្គរខ្មែរគេមិនចង់ទិញទេ ព្រោះគុណភាពអន់ មិនមែនមកពី កសិករខ្មែរប្រើជីគីមី ច្រើនដូចវៀតណាម ថៃ ទេ គឺមកពី ស្ងួតជួនកាល ស្ងួតពេក ជួនកាលសើមពេក--ស្ងួតទុកបានយូរ សើមទុកបានតិចខែ...ដូច្នេះ ឡ សម្ងួត ឬម៉ាស៊ីនសម្ងួត គេអាចរក្សាបាន បរិមាណដដែល ឧ. ស្រូវទិញពី កសិករ ១០០០ គក គុណភាពអង្គរបានប្រហែល ៥០% ពេលសម្ងួតតាម ឡ វិទ្យាសាស្រ្ត គេរក្សាទម្ងន់ដដែល ថែមទាំងមានគុណភាពអន្តរជាតិ !! អង្គរមិនបាក់ ! មិនផុយពេក រលូនស្អាត អាចកិនជាសំរិត ១០០% ឬ សំរូប ៥០% ឬ សំរូប ១០០% ក៍បានដែរ ព្រោះគេមាន ឧបករណ៍វាស់សំណើម កំដៅ មានឃ្លាំងស្តុក...
ដោយ: ញ៉ុង ហេង ភ្នំពេញ៖ បន្ទាប់ពីពិភាក្សា និងធ្វើការរួមគ្នារវាងភាគីកម្ពុជា និងភាគីចិន អស់ជាច្រើនឆ្នាំរួចមក ឥឡូវនេះភាគីទាំងពីរបានឈានដល់ចុះកិច្ចសន្យា ដែលនាំទៅដល់ការចាប់ផ្ដើមសាងសង់ឃ្លាំងស្តុក ឡសម្ងួត នៅខេត្តចំនួន១១ របស់កម្ពុជា។កិច្ចសន្យាពាណិជ្ជកម្មសម្រាប់គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Construction Co,. Ltd ក្រោមអធិបតីលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ខែមិថុនានេះ។តាមរយៈកិច្ចសន្យានេះ ក្រុមហ៊ុន Citic និងក្រុមហ៊ុន Green Trade ដែលចំណុះក្រសួងពាណិជ្ជកម្ម នឹងសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ ចំនួន១២កន្លែង ដែលមានសមត្ថភាពស្តុកសរុប ៨២៧ ០០០ តោន និងឡសម្ងួតចំនួន១០កន្លែង ក្នុងសមត្ថភាពសម្ងួត ១៣០០០តោនក្នុងមួយថ្ងៃ នៅខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្ដាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។
គម្រោងនេះស្ថិតក្រោមក្របខណ្ឌឥណទានសម្បទានពីប្រទេសចិន ដោយកាលពីឆ្នាំ២០១៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់សំណើខ្ចីថវិកាពីរដ្ឋាភិបាលចិនចំនួន ៣០០លានដុល្លារ សម្រាប់គម្រោងសង់ឃ្លាំង និងឡសម្ងួតនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានឲ្យដឹងថា បន្ទាប់ពីចុះកិច្ចសន្យានេះហើយ ការសាងសង់នឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំ២០២០ ហើយគ្រោងបញ្ចប់ក្នុងរយៈពេល២ឆ្នាំ ដើម្បីឈានដល់ដាក់ឲ្យដំណើរការហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ លោកថ្លែងដូច្នេះថា៖«យើងចុះហត្ថលេខាថ្ងៃនេះ អាចនឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំក្រោយ ហើយរយៈពេលសាងសង់គឺអាស្រ័យតាមសភាពការណ៍ដែរ មិនមែនចាប់ផ្ដើមភ្លាម ១២កន្លែងនោះទេ តែរយៈពេលបញ្ចប់សាងសង់ទាំងអស់ប្រហែល២ឆ្នាំ បើគ្មានបញ្ហាអ្វីមករាំងស្ទះនោះទេ»។
លោក ស៊ាង ថៃ អះអាងថា គម្រោងបង្កើតឃ្លាំងស្តុក និងឡសម្ងួតស្រូវទាំងនេះ នឹងជួយវិស័យស្រូវអង្ករកម្ពុជា ពិសេសបញ្ហាដែលកសិករលក់ស្រូវបានថោក។ លោកលើកឡើងដូចនេះថា៖«សព្វថ្ងៃនេះ ពេលយើងចាប់ផ្ដើមប្រមូលផល តម្លៃស្រូវច្រើនតែធ្លាក់ចុះ ព្រោះទាំងអស់គ្នាបង្ខំលក់ តែពេលមានឃ្លាំងទាំងនេះ អ្នកដាំដុះអាចរក្សាកសិផលសិន ចាំតម្លៃសមរម្យចាំលក់»។
មិនត្រឹមតែកសិករនោះទេ តែសហគ្រាសរោងម៉ាស៊ីនកិនស្រូវ ក៏នឹងទទួលបានផលផងដែរ។ លោក ស៊ាង ថៃ ប្រាប់ដូច្នេះថា៖«អ្នកខ្លះមកទិញយើង គេរកបរិមាណមួយដែលយើងអាចចុះកិច្ចសន្យាលក់ឲ្យគេច្រើនតោន តែដល់ក្នុងដៃយើងអត់មាន អ៊ីចឹងវាអត់លះ ហើយបើរកឲ្យគេអត់បាន គឺខុសកិច្ចសន្យាទៅទៀត តែដល់ពេលយើងមានឃ្លាំងមានឡសម្ងួត យើងអាចដឹងក្នុងដៃយើងមានប៉ុន្មាន ហើយអាចនិយាយជាមួយគេបាន»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មិនទាន់អាចបញ្ជាក់បានទេថា តើនៅពេលសាងសង់ឃ្លាំងស្តុកទាំងនោះរួច ស្ថាប័ន ឬក្រុមហ៊ុនណាដែលជាអ្នកគ្រប់គ្រងប្រតិបត្តិការនោះទេ ដោយលោកបញ្ជាក់ថានឹងមានការពិភាក្សារឿងនេះលម្អិតទៀត។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ត្រូវបានរៀបចំឡើងដើម្បីជួយដល់កសិករ ពាណិជ្ជករ និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងរួមចំណែកគាំទ្រយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករយ៉ាងតិច ១លានតោនក្នុងមួយឆ្នាំ តាមរយៈការសាងសង់ឃ្លាំងស្តុក ឡសម្ងួត នៅតាមទីតាំងយុទ្ធសាស្រ្ត និងការដាក់ឲ្យអនុវត្តយន្តការយកស្រូវអង្ករ ស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំសម្រាប់ខ្ចីប្រាក់ពីធនាគារ។
ការផ្ដល់ឥណទានដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្រូវអង្ករនៅកម្ពុជានៅពេលនេះ ក៏ស្របពេលដែលរដ្ឋាភិបាលចិនបានដំឡើងកូតាទិញអង្ករពីកម្ពុជាជាបន្តបន្ទាប់។ ចុងក្រោយនេះចិនព្រមបើកឲ្យកម្ពុជានាំអង្ករទៅទីផ្សារខ្លួន ៤០ម៉ឺនតោន ចាប់ពីខែសីហាឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២០ ។
គួរបញ្ជាក់ថា ក្រៅពីគម្រោងសាងសង់ឃ្លាំងស្តុកចំនួន១១ខេត្តខាងលើនេះ កម្ពុជាមានឃ្លាំងស្តុកដែលសម្រាប់បម្រើឲ្យការនាំចេញអង្ករធំៗ នៅខេត្តចំនួន៤។ ក្នុងនោះខេត្តបាត់ដំបងធំជាងគេ ដែលអាចស្តុកដល់ ២០ម៉ឺនតោន ហើយក្រៅពីនោះនៅខេត្តកំពង់ធំ ព្រៃវែង តាកែវ អាចស្តុក៥ម៉ឺនតោនក្នុងមួយកន្លែង។ ហើយនេះជាគម្រោងដែលត្រូវបានទម្លាក់ឥណទានដោយរដ្ឋាភិបាលប្រមាណ ៣០លានដុល្លារ។
ក្រៅពីឃ្លាំងស្តុក រដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហាស្រូវរបស់កសិករធ្លាក់ថ្លៃ ដោយបានទម្លាក់កញ្ចប់ថវិកាពិសេស សម្រាប់ឲ្យធនាគារអភិវឌ្ឍន៍ជនបទរបស់រដ្ឋ ផ្ដល់កម្ចីដល់រោងម៉ាស៊ីន និងអ្នកប្រមូលទិញ ដើម្បីប្រមូលស្រូវកសិករ ចៀសវាងជន់លក់បានថោក។ កញ្ចប់ថវិកាពិសេស ៥០លានដុល្លារនេះ ត្រូវបានអគ្គនាយកធនាគារមួយនេះគឺលោក កៅ ថាច អះអាងថា នៅតែបន្តផ្ដល់ឲ្យដល់រោងម៉ាស៊ីនកិនស្រូវ ដោយមិនទាន់បញ្ឈប់នោះទេ។
គួរបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មិនសូវកើនខ្លាំងនោះទេ។ ក្នុងឆ្នាំ២០១៨ កម្ពុជានាំអង្ករជាង ៦២ម៉ឺនតោន ធ្លាក់ចុះ ១,៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ៕
ឃ្លាំងស្តុក និងឡសម្ងួតស្រូវ ជាច្រើនកន្លែងនិងមានវត្តមាននៅកម្ពុជាឆាប់ៗនេះយ៉ាងតិចអង្ករ ១លានតោន ក្នុងមួយឆ្នាំត្រូវបាននាំចេញ ដើម្បីជួយដល់ប្រជាកសិករ ធុរជន និងក្រុមហ៊ុនអង្ករនានា។ នាពេលថ្មីៗនេះ តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ជាសេនាធិការបានចុះកិច្ចសន្យាពាណិជ្ជកម្ម ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ នៅក្រោមក្របខ័ណ្ឌឥណទានសម្បទាន ផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន។ដោយឡែក ពិធីចុះកិច្ចសន្យា បានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃ២០ ខែមិថុនា ឆ្នាំ២០១៩ រវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Construction Co., Ltd ប្រទេសចិន។
នៅក្រោមកិច្ចសន្យាពាណិជ្ជកម្មនេះ ក្រុមហ៊ុនដៃគូរ នឹងសហការសាងសង់ឃ្លាំងចំនួន ១២កន្លែង ដែលអាចស្តុកស្រូវ-អង្ករសរុប ៨២៧ពាន់តោន និងឡសម្ងួតចំនួន ១០កន្លែង នៅក្នុងខេត្ត ពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ ។
លោក វេង សាខុន បានបញ្ជាក់ថា គម្រោងឡសម្ងួតនិងឃ្លាំងស្តុកស្រូវកម្ពុជា-កូរ៉េ ដែលបានកសាងលើផ្ទៃដី ១៩៩៥ ម៉ែត្រការ៉េ ត្រូវបានចំណាយអស់ថវិកាប្រមាណជា ២,៨ លានដុល្លារអាមេរិក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ឡសម្ងួតមានសមត្ថភាពសម្ងួតស្រូវ ៨០ តោនក្នុងមួយថ្ងៃ និងឃ្លាំងស្តុកស្រូវចំណុះ ៦០០ តោន ជាផ្នែកមួយនៃគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ នៃក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការអភិវឌ្ឍន៍ជនបទកូរ៉េ ។
លោកបន្តថា ឡសម្ងួត និងឃ្លាំងស្តុកស្រូវនេះ ផ្តល់ជាផលប្រយោជន៍វិជ្ជមានដល់វិស័យកសិកម្មកម្ពុជាតាមរយៈការផ្តល់មធ្យោបាយសម្ងួតនិងរក្សាទុកស្រូវសមស្របមួយ និងបច្ចេកទេសគ្រប់គ្រងក្រោយពេលប្រមូលផលនៅនឹងមូលដ្ឋាន ក្នុងគោលបំណងបង្កើនតម្លៃបន្ថែមនៃស្រូវនិងបង្កើនប្រាក់ចំណូលដល់កសិករនៅក្នុងសហគមន៍កសិករនៅក្នុងស្រុកបាធាយ សម្រាប់រយៈពេលវែង៕
បាត់ដំបង នឹងមានឃ្លាំងស្តុកស្រូវ ២សែនតោន និងឡសម្ងួតស្រូវ ៣០០០តោន/ថ្ងៃធនាគារអភិវឌ្ឍន៍ជនបទ បានសម្រេចដាក់ទុនវិនិយោគជាង ១៥លានដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ នៅខេត្តបាត់ដំបង ក្នុងឆ្នាំ ២០១៧នេះ។ នេះបើយោងតាមលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានឲ្យដឹងនៅថ្ងៃនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ គឺធនាគារស្រូវកម្ពុជា ជាអ្នកទទួលបានសិទ្ធិ ក្នុងការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវ ២សែន តោន និងឡសម្ងួតស្រូវ ដែលអាចសម្ងួតបាន ៣០០០តោន ក្នុងមួយថ្ងៃ។
គម្រោងនេះ ក៏មានការគាំទ្រពី ធនាគារឯកជន និងមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ព្រោះបើសិនជាមិនមានឡសម្ងួត និងឃ្លាំងស្តុកស្រូវគ្រប់គ្រាន់ទេ បញ្ហាប្រឈមក្នុងវិស័យនេះ មិនអាចដោះស្រាយបានឡើយ។
ធនាគារស្រូវ គ្រោងរៀបចំសហគមន៍កសិករ តាមរយ:ការចុះកិច្ចសន្យាជាមួយកសិករ ដើម្បីធ្វើឲ្យផលិតផលកសិកម្មរបស់ពួកគេ មានតម្លៃប្រកបដោយស្ថិរភាព និងមានទីផ្សារ ជាពិសេសបញ្ចៀសបាននូវការក្រឡុកតម្លៃពីឈ្មួញកណ្តាល។
បច្ចុប្បន្ននៅកម្ពុជា មានរោងម៉ាស៊ីនកិនស្រូវប្រមាណ ២៧០កន្លែង ដែលអាចកិនស្រូវយកអង្ករនាំចេញបាន ប្រកបដោយគុណភាពខ្ពស់។
គួរបញ្ជាក់ដែរថា កាលពីចុងឆ្នាំ ២០១៦កន្លងមកនេះ មានក្រុមហ៊ុនចិន ២ បានបង្ហាញពីគម្រោងវិនិយោគលើទឹកប្រាក់ ៤០០លានដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ ដើម្បីកិនជាអង្ករនាំចេញទៅកាន់ ប្រទេសចិនផងដែរ៕
ឡសម្ងួតស្រូវស្នាដៃកូនខ្មែរលើកដំបូង ទទួលការចាប់អារម្មណ៍ខ្លាំង ពីអ្នកវិនិយោគលើវិស័យស្រូវ អង្ករ ឡសម្ងួតស្រូវស្នាដៃកូនខ្មែរលើកដំបូងបានទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគលើវិស័យស្រូវអង្ករ ជាពិសេសម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅក្នុងប្រទេសផ្ទាល់តែម្តង។ ឡសម្ងួតដែលជាស្នាដៃកូនខ្មែរពិតៗ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនមុំវ៉ារិន អ៊ីនវេសមែន( Mom Varin investment )គ្រោងដាក់អោយដំណើរការនៅដើម ខែកក្កដា ខាងមុខនេះ។លោក ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia បានលើកឡើងថា ក្នុងនាមអ្នកវិនិយោគិនក្នុងស្រុកដូចគ្នាលោកស្វាគមន៍លើការវិនិយោគថ្មី លើប្រព័ន្ធឡសម្ងួតស្រូវនេះ ដែលអាចជួយទាំងគុណភាព និងតម្លៃស្រូវរបស់កសិករ។លោកបានបន្ថែមថា ប្រទេសកម្ពុជា ជាប្រទេសកំពុងតែមានការអភិវឌ្ឍខាងវិស័យកសិកម្ម ហើយបញ្ហាប្រឈមខ្វះខាតប្រព័ន្ធសម្ងួត ដែលពឹងលើព្រះអាទិត្យ នាំឲ្យខូចកសិផលពេលផលិតបានហើយ។
ចំណែកលោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មប្រចាំប្រចាំខេត្តបាត់ដំបងបានសម្តែងនូវសុទិដ្ឋិនិយមថា បើសិនការវិនិយោគបង្កើតឡសម្ងួត ក្នុងស្រុកមានទាំងគុណភាពនិង តម្លៃសមរម្យទៀតនោះ គឺជារឿងប្រសើរបំផុត ព្រោះបច្ចុប្បន្ននេះ ការប្រមូលផលរបស់កសិករជួបបញ្ហារឿងឡសម្ងួតនេះតែម្តង។ឡសម្ងួតស្វ័យប្រវត្តិប្រើដោយថាមពលហ្គាស ក្រុមហ៊ុន Mom Varin Investment គឺជាការវិនិយោគរបស់កូនខ្មែរលើកដំបូង យីហោខ្មែរ V-Camtech ដែលនឹងដាក់អោយដំណើរការជាផ្លូវការនៅថ្ងៃទី ១ ខែកក្កដា ២០១៧ ខាងមុខនេះ ហើយឡសម្ងួតនេះ អាចសម្ងួតបាននូវកសិផលច្រើនប្រភេទដូចជា ស្រូវ ម្រេច ដំឡូង កាហ្វេ និងពោតជាដើម។
លោក ម៉ុម វ៉ារីន អគ្គនាយកក្រុមហ៊ុន Mom Varin Investment បានថ្លែងឲ្យដឹងថា ដោយមើលឃើញពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ខ្វះឡសម្ងួតសម្រាប់សម្ងួតស្រូវ ទើបក្រុមហ៊ុនលោកបោះទុន វិនិយោគ ដែលមានទឹកប្រាក់ ២០ម៉ឺនដុល្លារអាមេរិក។ ទិសដៅរបស់ក្រុមហ៊ុនគឺចង់កាត់បន្ថយការនាំចូលឡសម្ងួតពីក្រៅប្រទេស ដែលពីមុនធ្លាប់ដុត ដោយអង្កាម ហើយពេលនេះនឹងជួយសម្រួលដល់ការប្រើប្រាស់នូវឡសម្ងួតកែច្នៃថ្មីប្រើ ដោយស្វ័យប្រព័ន្ធប្រវត្តិវិញ។លោកបានបន្ថែមថា នេះគឺជាបង្ហាញទៅពិភពលោកបានស្គាល់ នូវអ្វីដែលជាស្នាដៃរបស់ខ្មែរ។ ផលិតផលខ្មែរក៏អាចល្អជាងផលិតផលនាំចូលដែរ។ ឡសម្ងួតដែល ត្រូវបានផលិតឡើងមានបទដ្ឋានបច្ចេកទេសខ្ពស់ខ្ពស់ មានតំលៃចន្លោះពី ២ ម៉ឺនដុល្លារ ទៅ ៣ម៉ឺនដុល្លារ ខណៈឡសម្ងួតនាំចូលមានតំលៃជាង៥ម៉ឺនដុល្លារ។ ក្រុមហ៊ុនរបស់លោកនឹងព្យាយាមផលិតឡសម្ងួតខ្នាតតូចចន្លោះ ៣ ពាន់ដុល្លារទៅ ៤ ពាន់ដុល្លារអាមេរិកអាចចល័តបាន សម្រាប់ប្រជាកសិករប្រើប្រាស់ និងកាត់បន្ថយការចំណាយ៕
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ និងជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា(ទីក្រុងអ៊ូស្វីល ប្រទេសស្វីស)៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីទំនាក់ទំនងបណ្ដាញ (Networking Days 2019) របស់ក្រុមហ៊ុនប៊ូល័រ (Buhler) ដែលជាអ្នកផ្គត់ផ្គង់ឧបករណ៍សម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ ក្រោមការអនុវត្តគម្រោង «ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា»។ ការចូលរួមកម្មវិធីនេះ ក៏ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា និងឧបករណ៍សម្ងួត កែច្នៃកសិផល និងឧបករណ៍ដទៃទៀត សម្រាប់ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកែច្នៃ កសិផល ក្នុងគោលបំណងលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម។
នៅក្នុងជំនួបជាមួយប្រធានក្រុមហ៊ុនប៊ូល័រ លោក ខាលវីន ហ្គ្រីដ័រ (Calvin Grieder) និងនាយកប្រតិបត្តិ លោក ស្តេវហ្វាន ច្រាយប័រ (Stefan Scheiber) ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្មនៅកម្ពុជា ជាការងារសំខាន់ និងជាការងារអាទិភាពសម្រាប់កម្ពុជា ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជាផងដែរ។ ចំពោះវិស័យនាំចេញស្រូវអង្ករវិញ ការនាំចេញភាគច្រើនរបស់កម្ពុជា គឺមានលក្ខណៈជាស្រូវសើម ដែលបានលក់ទៅកាន់ប្រទេសជិតខាងក្រោយប្រមូលផលភ្លាមៗ ដោយកម្ពុជាមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការសម្ងួតស្រូវ និងរក្សាទុកស្រូវក្នុងរយៈពេលវែង។ ការកសាងឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ នឹងបង្កភាពងាយស្រួលសម្រាប់ក្រុមហ៊ុននាំចេញស្រូវអង្ករ ធ្វើការប្រមូលទិញស្រូវពីកសិករកាន់តែច្រើន ដើម្បីរក្សាទុកនឹងធ្វើការកិនជាអង្ករសម្រាប់នាំចេញ ក្នុងពេលមួយសមស្រប និងតម្លៃក្នុងទីផ្សារខ្ពស់ ក៏ដូចជាដោះស្រាយមួយកម្រិតនៃរបាំងបច្ចេកទេសមួយចំនួន ដែលរារាំងដល់ការនាំចេញដោយកម្ពុជា ទៅកាន់ទីផ្សារបរទេស។ លើសពីនោះថែមទៀត ការបង្កើតឡើងនូវឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវ នឹងជួយពង្រឹងស្ថិរភាពតម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។
ជាកិច្ចឆ្លើយតប លោក ខាលវីន ហ្គ្រីដ័រ បានជម្រាបជូនថា ក្រុមហ៊ុនប៊ូល័រ ពិតជាមានសេចក្ដីរីករាយដែលបានចូលរួមក្នុងការអនុវត្តគម្រោងនេះ និងផ្ដល់ឧបករណ៍ដែលមានគុណភាពខ្ពស់ និងមានកិត្តិនាមថ្មីក្នុងពិភពលោកសម្រាប់កម្ពុជា។ លោកបានជម្រាបបន្ថែមថា ក្រុមហ៊ុនប៊ូល័រ មិនត្រឹមតែមានឧបករណ៍សម្រាប់សម្ងួតស្រូវ ឬកសិផលដទៃទៀតនោះទេ ក្រុមហ៊ុនក៏មានឧបករណ៍ច្រើនប្រភេទសម្រាប់កិន និងកែច្នៃកសិផល ទៅជាផលិតផលសម្រេច ដូចជា ម្ហូបអាហារ និងចំណីសត្វ និងឧបករណ៍វិភាគសុវត្ថិភាពចំណីអាហារ ជាដើម។ ជាមួយនឹងការកសាងឡសម្ងួត និងឃ្លាំងស្ដុក ក្រុមហ៊ុនប៊ូល័រ នឹងផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកប្រតិបត្តិការរោងចក្រ និងឃ្លាំងបន្ថែមទៀត។
ក្រោយពីកិច្ចពិភាក្សាការងារ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញធ្វើទស្សនកិច្ចក្នុងក្រុមហ៊ុនប៊ូល័រ ដូចជា មជ្ឈមណ្ឌលនវានុវត្តន៍ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ និងទីកន្លែងអនុវត្តបង្ហាញ។
សូមជម្រាបថា ក្រោមគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា ក្រុមហ៊ុនប៊ូល័រ នឹងសាងសង់ឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវចំនួនសាងសង់ឡសម្ងួតទំនើបចំនួន ១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន ១០ ដែលអាចស្តុកទិន្នផលស្រូវប្រមាណ ១លានតោន និងអាចសម្ងួតស្រូវ ១៣ពាន់តោន ក្នុងមួយថ្ងៃ សម្រាប់កែច្នៃជាផលិតផលចំណីអាហារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ចំពោះកម្មវិធីទំនាក់ទំនងបណ្ដាញ (Networking Days 2019) មានការចូលរួមពីភ្ញៀវចំនួន ៨០០នាក់ មកពីក្រុមហ៊ុនចំនួន២០០ និងប្រទេសចំនួន៨០ ប្រទេស។
ការផ្សព្វផ្សាយតម្លៃស្រូវ