Friday, December 18, 2020

ស្ករត្នោត គីមី

 ស្ករ​អាចផលិតចេញមកពី ធម្មជាតិ និង គីមី។ ស្ករធម្មជាតិ អាចជាស្ករអំពៅ ស្ករចេក ស្ករដូង ស្ករឆៃថាវ ចំណែកស្ករគីមីគឺប្រើសារធាតុគីមីជំនួស ធម្មជាតិ ដូចជា ទឹកស្ករ Juice អាច ទឹក បូក ស្ករ គឺខុសពីទឹក Juice របស់ក្រូច អំពៅ ..ឯ ស្ករ ទៀតសោធ គឺ ប្រើមេស្ករ Sweetener ជាស្ករផ្អែមខ្លាំងដល់ទៅ ៣០០ ដង នៃស្ករធម្មជាតិ។ ដូច្នេះ ស្ករ ក្លែងក្លាយ ដែលប្រើនៅកម្ពុជា គឺមាន ប្រេងដូង លាយទឹក លាយស្ករ ស។ ស្ករស ជាស្ករគីមី ប្រេងដូងជាប្រេងដែលមានកម្រិតធាត់ ៨២% ដែលប្រទេសនៅអឺរ៉ុបខ្លាច ញញើតបំផុត គឺប្រេងដូង !។ ម្សៅ លាយធ្វើឲ្យស្ករក្រហម​ទៅជាស្ករស គឺជា ម្សៅគីមីដែរ ដែលចំណេញទាំង គីឡូ ចំណេញទំាង សម្បុរ ស្ករ។ ផលវិបាកនៃ ស្ករក្លែងក្លាយនៅកម្ពុជា គឺ កម្ពុជានាំចេញ ស្ករត្នោតទៅប្រទេស អឺរ៉ុប ដែលគេមិនចង់បញ្ជាទិញ ព្រោះគិតថា កម្ពុជាផលិតចេញពី ស្ករដូង !ដូច្នេះកម្ពូជា ដូរពី Sugar Palm ទៅជា Thnot Sugar វិញ។

ផលិត​ស្ករត្នោត​ក្លែងក្លាយចង់​ដឹង​ទេ​ថា នៅ​ទីណា​នោះ?ខេត្តតាកែវ ៖ ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ដែល​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ និង​ជា​រឿង​ចាស់​យូរ​មក​ហើយ​នោះ ដែល​មាន​ទីតាំង​ផលិត​នៅ​ឃុំ​កុមា​រាជា ឃុំ​លំពង់ និង​ឃុំ​ត្រពាំង​សាប ក្នុងស្រុក​បាទី នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែឧសភា ឆ្នាំ​២០១៨ នេះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​កាំកុងត្រូល និង​មន្ទីរ​ជំនាញ​ឧស្សាហកម្ម សិប្បកម្ម​ខេត្ត ចុះ​បិទ​ចោល​ទាំងស្រុង និង​ធ្វើការ​រឹបអូស​នូវ​សម្ភារ​សម្រាប់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មូ​យ​ចំនួន​ផង​ដែរ ។លោក​ភួ​ន ឈឹ​ម អភិបាលស្រុក​បាទី​ដែល​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​របស់​ស្រុក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធ​ស្រុក និង​មន្ត្រី​ជំនាញ​បាន​ចុះ​មក​អប់រំ និង​បាន​ធ្វើការ​ណែនាំ​ឲ្យ​សិប្បកម្ម​ទាំង ​៤៣​ទីតាំង នៅ​ក្នុង​ ឃុំ​ទាំង​៣ នៃ​ស្រុក​បាទី​ នេះ បញ្ឈប់​សកម្មភាព​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ ក៏​ប៉ុន្តែ​បងប្អូន​ម្ចាស់​សិប្បកម្ម​មិន​បាន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធ​នោះ​ទេ ដូច្នោះ​ថ្ងៃនេះ​យើង​បាន​ចុះ​មក​បិទ​ដោយ​ផ្ទាល់ និង​បាន​ធ្វើការ​រឹបអូស​សម្ភារ​កែ​ឆ្នៃ​មួយ​ចំនួន​យក​ទៅ​រក្សា​ទុក​នៅ​សាលាស្រុក ។បើ​តាម​លោក​អភិបាលស្រុក​បាទី​អាជ្ញាធរ និង​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​លួច​ផ​លឹ​ត​ស្ក​ត្នោត​ក្លែងក្លាយ​សារ​ជា​ថ្មី​នោះ​ទេ​ចាប់ពី​ពេល​នេះ​តទៅ ហើយ​អាជ្ញាធ​ក៏​និង​ធ្វើការ​ឃ្លាំមើល​ចំពោះ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ទាំង​អស់នេះ ហើយ​បើសិនជា​ម្ចាស់​ទីតាំង​ណា​នៅ​តែ​បន្ត​លួច​ផលិត យើង​នឹង​ចាត់វិធានការ​ណ៍​តាម​ផ្លូវច្បាប់ ដោយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​តែ​ម្តង ។​« សម្ភាស​ន៏​លោក អភិបាលស្រុក ភួ​ន ឈឺ​ម​» រូប​ពាក់អាវ​ខៀវ ក្មេង​។លោក សោ រ​ដ្ឋា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តតាកែវ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ សុ​ទ​តែ​ពុំ​មានច្បាប់​អនុញ្ញាតិ​នោះ​ទេ ហើយ​កន្លង​មក​ក្រសួង​ឧស្សាហកម្ម ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធិ បាន​សម្រេច​ឲ្យ​បិទ​នៅ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ តាំងពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ ក៏​ប៉ុន្តែ​ម្ចាស់​សិប្បកម្ម​នៅ​តែ​បន្ត​លួច​ផលិត ហេតុ​ដូច្នោះ​មន្ត្រី​ជំនាញ​ចុះ​មក​រឹបអូស​សម្ភារ និង​បិទ​ទីតាំង​ចោល​តែ​ម្ដង ។លោក​ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ការ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាទី​នេះ វា​ជា​ករណី​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ព្រោះ​ការ​ផលិត គ្មាន​អនាម័យ គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ម្យ៉ាងទៀត​ពួក​គាត់​មិន​បាន​យក​វត្ថុធាតុដើម​ទឹកត្នោត​យក​មក​ផលិត​នោះ​ទេ គឺ​គ្រាន់តែ​យក​ស្ករស ប្រេងឆា ទឹក​មិន​ស្អាត នឹង​មាន​ម៉ូនីទ័រ​សម្រាប់​កូរ​ស្ករ​ទាំងនោះ កែ​ច្នៃ​ចេញ​ជា​ស្ករត្នោត ។ដូច្នោះ​ដើម្បី​លុប​បំបាត់​កុំ​ឲ្យ​កើត​មាន​ឡើង ពិសេស​មិន​ឲ្យ​មានការ​ធ្វើ​ចរាចរណ៍​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​នោះ យើង​មាន​តែ​ចុះ​បិទ​ទីតាំង និង​ធ្វើការ​ដកហូត​សម្ភារ​នេះ​តែ​ម្តង ហើយ​យើង​លែង​ធ្វើការ​ចុះ​ណែនាំ​បន្ត​ទៀត​ហើយ នៅ​ពេល​យើង​ទទួល​ព័ត៌មាន​ថា មានគ្រួសា​រណារ​នៅ​តែ​លួច​បន្ត​ផលិត​ស្ករត្នោត​បន្ត​ទៀត​នឹង​ទ​ទួ​ស​ទៅ​តាម​ច្បាប់ ៕

ធូ វិរៈ | Publication date 03 December 2019 | 10:58 ICT  អ្នក​នាំចេញ​ បារម្ភ​ពី​ផលិតផល​ស្ករត្នោត​ក្លែងក្លាយ ភ្នំពេញ: តំណាង​អ្នក​ផលិត និង​ក្រុមហ៊ុន​នាំចេញ​ផលិតផល​ស្ករត្នោត GI ឲ្យ​ដឹងថា ស្ករ​ក្លែងក្លាយ​នឹងធ្វើ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ផលិតផល​ស្ករត្នោត GI ដែល​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ទីផ្សារ​នាំចេញ​។ ការព្រួយបារម្ភ​ធ្វើឡើង បន្ទាប់ពី​អាជ្ញាធរ​បាន​បង្ក្រាប និង​បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែង​មួយចំនួន​នៅ​ស្រុក​បាទី ខេត្ត​តាកែវ កាលពី​ថ្មីៗ​នេះ​។

ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ (KSPSPA) លោក សំ សារឿន ឲ្យ​ដឹងថា ការបង្ក្រាប និង​បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បណ្តោះអាសន្ន​មួយចំនួន​នេះ​នឹង​ជួយ​ការពារ​ដល់​ផលិតផល​ស្ករត្នោត GI របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​គាំទ្រ​ចំពោះ​អាជ្ញាធរ​ធ្វើការ​បង្ក្រាប​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ ព្រោះ​វា​ធ្វើឲ្យ​ខូច​ឈ្មោះ​ស្ករត្នោត​នៅ​កំពង់ស្ពឺ​យើង​។ ប្រជា​ពលរដ្ឋ​មុននឹង​ទិញ​ស្ករត្នោត​ត្រូវ​តែ​ដឹង​ពី​ប្រភពដើម​ផលិត ដើម្បី​ចៀសវាង​ទិញ​ស្ករ​ក្លែងក្លាយ​»​។

លោក​បន្តថា KSPSPA មាន​សមាជិក​ ១៦៨ ​នាក់​ ដោយ​រំពឹងថា​នឹង​ផលិត​ ២៥០ ​តោន​ក្នុងឆ្នាំនេះ​។ បច្ចុប្បន្ន​ស្ករត្នោត GI លក់​ចេញ​ក្នុង​តម្លៃ ៦ ០០០ រៀល​ ក្នុង​ ១ ​គីឡូក្រាម​។ លោក​បន្តថា​៖ «​ប្រជាសហគម​ផលិត​ស្ករត្នោត GI គ្រោង​ស្នើសុំ​ដំឡើងថ្លៃ​ស្ករ​ ១០០ ​រៀល [​ពី​ក្រុមហ៊ុន​នាំចេញ​] ក្នុង​ ១ គីឡូក្រាម​នៅ​រដូវ​ផលិត​ឆ្នាំនេះ​»​។ ស្ករត្នោត​ខេត្តកំពង់ស្ពឺ​ត្រូវបាន​ចុះបញ្ជី​ជា​ផលិតផល​ការពារ​ដោយ​សហភាព​អឺរ៉ុប​កាលពី​ខែ​មេសា ឆ្នាំ​ ២០១៩​។ នេះ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ (GI) ​ទី​ ២ បន្ទាប់ពី​ម្រេច​កំពត​ត្រូវបាន​ចុះបញ្ជី​​ការពារ​ដោយ EU កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៦​។

លោក ហ៊ឹម ពិសិដ្ឋ អនុប្រធាន​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Confirel Co.,Ltd ជា​ក្រុមហ៊ុន​នាំចេញ​ស្ករត្នោត GI បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​លោក​ក៏មាន​ការព្រួយបារម្ភ​ចំពោះ​ផលិតផល​ស្ករ​ក្លែងក្លាយ​ដែល​នឹងធ្វើ​ប៉ះពាល់​ដល់​ទីផ្សារ​នាំចេញ​របស់ខ្លួន​ដែរ​។ លោក​ថ្លែងថា​៖ «​ឥឡូវ​បញ្ហា​ប្រឈម​នឹង​ស្ករ​ក្លែងក្លាយ​ដែល​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ទីផ្សារ​នាំចេញ​របស់​យើង​»​។

លោក​បាន​បន្ថែមថា កាលពី​ប៉ុន្មាន​ឆ្នាំមុន​ក្រុមហ៊ុន​លោក​បាន​ចំណាយ​ពេលវេលា​ ៣​ ឆ្នាំ​ ដើម្បី​ពន្យល់​អ្នកបញ្ជា​ទិញ​នៅ​អឺរ៉ុប​ជុំវិញ​ការភាន់ច្រឡំ​ថា ​ស្ករត្នោត​ផលិត​ចេញពី​ដើម​ប្រេងដូង ក្រោយមក​ក្រុមហ៊ុន​របស់​លោក​បានសម្រេច​ហៅ​ស្ករត្នោត​ជា​ភាសា​អង់គ្លេស​ថា Thnot Sugar ជំនួស​ឲ្យ​ពាក្យ Palm Sugar រហូត​មក​ដល់​ពេលបច្ចុប្បន្ន​នេះ​។

លោក​បន្តថា​៖ «​ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង ព្រោះ​ក្រុមហ៊ុន​ [​យើង​] បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​ផលិតផល​ស្ករត្នោត​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ដែល​កាលនោះ​អ្នកបញ្ជា​ទិញ​យល់ច្រឡំ​ថា ស្ករត្នោត​ផលិត​ចេញ​ពី​ប្រេងដូង​»​។

ក្រុមហ៊ុន Confirel Co.,Ltd បាន​បញ្ជា​ទិញ​ស្ករត្នោត GI ជាង​ ១០០ ​តោន​ ក្នុង​រដូវ​ប្រមូលផល​កាលពី​ឆ្នាំ​ ២០១៨​។ ក្រុមហ៊ុន​នេះ​បាន​នាំចេញ​ស្ករត្នោត​សម្រេច​បាន​ចំនួន ៨៣ ​តោន​ ក្នុង​រយៈពេល​ ១១ ​ខែ​ឆ្នាំ​នេះ ដែល​បាន​នាំ​ចេញទៅ​អឺរ៉ុប កូរ៉េ តៃវ៉ាន់ ជប៉ុន ចិន ជាដើម​។ នេះ​បើ​តាម​លោក ពិសិដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ការនាំចេញ​យើង​មិន​សម្រេច​បាន​តាម​ផែនការ​របស់​ក្រុមហ៊ុន​នោះ​ទេ បើ​តាម​ផែនការ ក្រុមហ៊ុន​គ្រោង​នឹង​នាំចេញ​ឲ្យ​បាន​ ១៥០ ​តោន​ក្នុង​ ១ ​ឆ្នាំ​»​។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​នាំចេញ​ស្ករត្នោត​ ១០ ដែល​នាំចេញ​ផលិតផល​នេះ​ទៅ ២០ ​ប្រទេស ហើយ​ទិសដៅ​សំខាន់ៗ​គឺ​ទីផ្សារ​ជប៉ុន កោះ​តៃវ៉ាន់ កូរ៉េខាងត្បូង និង EU​។ នេះ​បើ​យោងតាម​សមាគម​។ ផលិតផល​នេះ​ក៏​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ផងដែរ​។ នេះ​បើតាម​ប្រធាន​សមាគម KSPSPA៕LA

UPDATE: ការបង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយ នៅស្រុកអង្គស្នួល ខេត្តកណ្តាល រកឃើញស្ករត្នោតក្លែងក្លាយ ៣៤៨គីឡូក្រាម, ម្ចាស់ទីតាំងនឹងចូលខ្លួននៅតុលាការឆាប់ៗនេះ 2020-08-15 11:59am (កណ្ដាល)៖ ទីតាំងផលិតស្ករត្នោតក្លែងក្លាយត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល សហការជាមួយកម្លាំងអធិការស្រុកអង្គស្នួល បានចុះបង្រ្កាបនាល្ងាចថ្ងៃទី១៤ ខែសីហា ស្ថិតនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ម្ចាស់ទីតាំងឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរផលិតកែឆ្នៃស្ករត្នោតក្លែងក្លាយ ត្រូវបានបង្ក្រាបជាលើកទី៦ហើយនៅថ្ងៃទី១៤ ខែសីហា បន្ទាប់ពីធ្វើកិច្ចសន្យាជាបន្តបន្ទាប់។

លោក លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែសីហានេះថា ក្រោមបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ស្នងការ ឈឿន សុចិត្ត កម្លាំងនគរបាលរបស់លោកបានចុះបង្ក្រាបបន្ទាន់ចំពោះទីតាំងនេះ ក្រោយលួចបើកប្រឆាំងនឹងការសម្រេចផ្អាកការផលិត និងចុះកិច្ចសន្យាពីមុនៗមក ពោលគឺទីតាំងនេះបានបិទ ហើយលួចបើកចំនួន៥លើកមកហើយ ដោយគ្មានញញើតសមត្ថកិច្ចឡើយ ។

លោក លី សុជាតិ បានបន្ថែមថា ក្នុងប្រតិបត្តិការនេះ កម្លាំងពុំបានឃាត់ខ្លួនម្ចាស់ទីតាំងនេះទេ ដោយសារគាត់មានសុំណុំរឿងនៅតុលាការរួចទៅហើយ ដោយនឹងត្រូវចូលខ្លួនដោះស្រាយ ចំពោះមុខច្បាប់នៅដើមខែកញ្ញាខាងមុខនេះ។

មន្រ្តីតុលាការបានប្រាប់ Fresh News ផងដែរថា ម្ចាស់ទីតាំងរូបនេះមិនខ្លាចច្បាប់ មិនញញើតសមត្ថកិច្ចឡើយ បើទោះបីជាកម្លាំងបានចុះធ្វើការបង្ក្រាប និងធ្វើកិច្ចសន្យាបញ្ឈប់ជាបន្តបន្ទាប់ចំនួន ៥លើកមកហើយក្ដី ក៏នៅតែលួចលាក់បើកផលិតដដែល ដែលនេះជាលើកទី៦ហើយ ត្រូវបានកម្លាំងចុះបង្ក្រាបម្ដងទៀត។ លោកថា «ម្ចាស់ទីតាំងនេះត្រូវបានសាលាដំបូងខេត្តកណ្ដាល បង្គាប់ឱ្យចូលខ្លួនដោះស្រាយចំពោះមុខច្បាប់នាពេលឆាប់ៗខាងមុខនេះ»។

ចំពោះការសួរនាំពីការសុំច្បាប់ផលិត ម្ចាស់ទីតាំងរូបនេះ បានបញ្ជាក់ចំពោះសមត្ថកិច្ចក្នុងខ្សែរវីដេអូថា គាត់បានសុំច្បាប់ផលិតនូវផលិតផលស្កសរច្នៃចេញជាស្ករត្នោត ដោយមានលាយសារធាតុស្ករ ទឹក និងស្ករអំពៅ ដើម្បីច្នៃចេញជាស្ករត្នោត។

ចំពោះការលើកឡើងរបស់ម្ចាស់ទីតាំងថា បានសុំច្បាប់នេះ Fresh News ពុំអាចសុំការបំភ្លឺពីលោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាលបានទេ ដោយសារលោកមិនលើកទូរស័ព្ទ។

គួរជម្រាបថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងរកឃើញវត្ថុតាងរួមមាន៖

*ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន១២ធុងស្មើរ៣៤៨គីឡូក្រាម
*ស្ករសរចំនួន៣បាវ ស្មើ១៥០គីឡូក្រាម
*ប្រេងឆាមួយពីដុងកន្លះស្មើនឹង៧,៥លីត្រ
*ម៉ូទ័រកូស្ករ ចំនួន១
*ឆ្នាំងខ្ទះចំនួន៣។
វត្ថុតាងបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមច្បាប់៕